ហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
មានមតិជាច្រើនយល់ថា នាយកនបានក្បត់ស្ដេចផែនដី...ឯមតិមួយទៀតថា ព្រោះតែអំពីស្តេចទើបធ្វើឲ្យនាយកនងើបប៉ៈបោរ...!
ផែនទី ភូមិសាស្រ្តទូទៅ សម័យចតុមុខ
ហ្លួងព្រះស្ដេចកន កើតនៅក្នុងត្រកូលអ្នកងារដែលជាវណ្ណៈទាបបំផុតនាសម័យកាលនោះ(ក្នុងក្រុមពលព្រះមានភារៈ ថែរក្សា និងបោសសម្អាតវត្ត) ក្នុងឆ្នាំរោង នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បិតានាមពិជ័យនាគ និងមាតានាមនាងបាន។ នាយកន មានបងស្រីម្នាក់ ឈ្មោះពៅ(ឯកសារខ្លះថាឈ្មោះ ស) ដែលមានរូបឆោមបវរ ល្អលើសស្រីទាំងពួង រហូតដល់ព្រះករុណាសុគន្ធបទ សព្វព្រះរាជហ្ឫទ័យយ៉ាងខ្លាំង ហើយទទួលនាងធ្វើជាស្នំឯក ទៅរស់នៅក្នុងព្រះបរមរាជវាំង។ បើតាមសំណេរលោក អាដេម៉ា ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជា សរសេរថា ដោយសព្វព្រះរាជហ្ឫទ័យនឹងនាងសនេះជាខ្លាំង ព្រះបាទសុគន្ធបទ ក៏យកចិត្តទុកដាក់ចំពោះគ្រួសារនាងសនេះជាពិសេស ដោយបានលើកដម្កើងឪពុកនាងជាមន្ត្រី ម្ដាយនាងឲ្យទៅជា នាគម៉ែបាន និងនាយកនជាប្អូនប្រុសឲ្យទៅជាមហាតលិក លុះក្រោយមកឡើងជាឧកញ៉ាម្មឺនស្នេហាចមចិត្ត និងក្រោយមកក៏ឡើងជាឃុនហ្លួងព្រះស្ដេច កន រីឯនាងសខ្លួនឯង ជាអ្នកម្នាងកេសរ បុប្ផា ...គឺតាមរយៈបងស្រីដែលជាស្នំឯកស្ដេចផែនដីនេះហើយ ដែលនាយកនបានចូលបម្រើការក្នុងព្រះបរមរាជវាំង។...កាលបើបានឡើងបុណ្យស័ក្ដិតាំងពីក្មេងវត្ត រហូតដល់តំណែងខ្ពស់មួយនៅក្នុងវាំង តាមរយៈសាច់ញាត្ដិនេះ បានធ្វើឲ្យនាយកន កើតជម្ងឺរៀបឫក...។
លោក អាដេម៉ាឡឺក្លែរសរសេរទៀតថា មិនយូរប៉ុន្មាននាយកនភ្លេចដើមកំណើតខ្លួនថាជាក្មេងវត្ត នៃក្រុមពលព្រះ ហើយចាប់ផ្ដើមមាក់ងាយដល់មន្ត្រីៗឯទៀត ដែលជាហេតុធ្វើឲ្យមន្ត្រីចាស់ៗ ក្នុងវាំងទាំងហ្លាយស្អប់នឹងគុំគួននាយកនជាខ្លាំង តែឯកសារខ្លះថា មកពីមន្ត្រីៗទាំងនោះច្រណែននឹងនាយកន...ក៏រៀបផែនការប្រឆាំងនឹងនាយកន ហើយពួកមន្ត្រីក៏បានទូលស្ដេចផែនដីថា នាយកនមានចិត្តគំនិតក្បត់ចង់ដណ្ដើមរាជ្យ ហើយត្រូវតែកម្ចាច់នាយកនចោល។ បើមើលពង្សារតាខ្មែរ ក៏បានរៀបរាប់ស្រដៀងគ្នានេះដែរ តែមានបញ្ចូលភាពអច្ឆរិយខ្លះទៅក្នុងនោះ ដោយសរសេរថាស្ដេចសោយរាជ្យព្រះបាទសុគន្ធបទ ទ្រង់យល់សុបន្តិឃើញនាគរាជដេញខាំព្រះអង្គ ហើយពាំទាំងស្វេតឆ័ត្រព្រះអង្គយកទៅបាត់ផង។...ពួកហោរាបានទាយពីសុបិន្តនេះថា និងមានកោលាហលកើតឡើង បង្កដោយព្រះស្ដេចកន ដែលកើតនៅឆ្នាំរោង គឺចំនឹងឆ្នាំនាគនេះឯង ហើយថាត្រូវតែកម្ចាច់ព្រះស្ដេចកនចោល។ ផែនការនេះត្រូវបងស្រីរបស់នាយកនលបលួចស្តាប់ឮ ហើយបានប្រាប់នាយកនឲ្យដឹងខ្លួនជាមុន រួចនាយកនរត់គេចខ្លួនទៅបង្កទ័ពមកវាយស្ដេចផែនដីវិញ៕
ហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
ហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
ហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
ហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
ហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
ហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
ហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
ហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
ហ្លួងព្រះស្ដេចកន(គ.ស ១៤៨៣-១៥២៥)
No comments:
Post a Comment