Sunday, November 24, 2019

ផែង វណ្ណៈ ​​

ឆ្នាំ ២០១៩៖ លោក ផែង វណ្ណៈ ​​ត្រូវ​​ក្រសួង​មហាផ្ទៃ​ដក​​ពី​តំណែង ភ្នំពេញៈ លោក ផែង វណ្ណៈ ​មន្រ្តី​នគរបាល​ជាតិ ដែល​​ល្បី​ឈ្មោះ​លើ​ហ្វេសប៊ុក​ពាក់ព័ន្ធ​នឹង​ការ​គំរាម​សម្លាប់​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យ​គណៈកម្មការ​​ថ្មី​មួយ​ធ្វើការ​ស៊ើបអង្កេត។

យោង​តាម​សេចក្តី​ប្រកាស​ពី​ក្រសួង​មហាផ្ទៃ​ចុះ​កាលពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា​ហើយ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ដក​លោក​វរសេនីយ៍ទោ ផែង វណ្ណៈ ពី​អនុប្រធាន​ការិយាល័យ​ប្រឆាំង​​បទល្មើស​បច្ចេកវិទ្យា​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​ទៅ​នាយកដ្ឋាន​បុគ្គលិក​ដើម្បី​ស៊ើបអង្កេត​លើ​ករណី​រំលោភ​ច្បាប់​បទ​បញ្ជា​ផ្ទៃក្នុង​របស់​នគរបាល​ជាតិ។ ទន្ទឹម​​នឹង​​នេះ​លោក ស ខេង ក៏​បាន​ចេញ​សេចក្តី​សម្រេច​​​​បង្កើត​គណៈកម្មការ​ដែល​តែងតាំង​មន្រ្តី​តំណែង​​ខ្ពស់​ចំនួន ៧ នាក់​ដើម្បី​​ស៊ើបអង្កេត​លើ​ពាក្យ​បណ្តឹង​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​លោក ផែង វណ្ណៈ។

គណៈកម្មការ​​នោះ​មាន​លោក តេង សាវង្ស រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន​លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការ​រង​​នគរបាល​ជាតិ​ជា​អនុ​ប្រធាន​លោក ឌី វិជ្ជា ប្រធាន​​នាយកដ្ឋាន​សន្តិសុខ​កណ្តាល​ជា​​អនុប្រធាន និង​សមាជិក ៤ នាក់​ផ្សេង​ទៀត​ក្នុង​នោះ​រួម​មាន​លោក សៀង សេន ប្រធាន​​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​លោក ជា ពៅ ប្រធាន​​​​​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​លោក បាំង ណារ៉េន ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​បច្ចេកទេស និង​លោក ប៉ែន វិបុល អនុ​ប្រធាន​​នាយកដ្ឋាន​បុគ្គលិក។

លោក ស ខេង បាន​សរសេរ​ថា៖ «​គណៈកម្មការ​មាន​តួនាទី​ស៊ើប​អង្កេត​​​លម្អិត និង​ហ្មត់ចត់​លើ​ពាក្យ​បណ្តឹង​ដទៃ​ទៀត​ដែល​ប្តឹង​ពី​សកម្មភាព​ខុស​ប្រក្រតី​ពាក់ព័ន្ធ​នឹង​វរសេនីយ៍ទោ ផែង វណ្ណៈ មន្រ្តី​នគរបាល​ជាតិ​​ និង​រាយការណ៍​ពី​​​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ជូន​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ពិនិត្យ​សម្រេច និង​​អនុវត្ត​តាម​នីតិវិធី​​»។

លោក ឆៃ ស៊ីណារិទ្ធ អនុប្រធាន​នៃ​គណៈកម្មការ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​នគរបាល​​កំពុង​ធ្វើការ​​លើ​ករណី​​នេះ​ប៉ុន្តែ​លោក​​បន្ថែម​ថា​វា​ហាក់បី​ដូចជា​ពិបាក​ក្នុង​ការ​ស៊ើបអង្កេត​ព្រោះ​ដើម​បណ្តឹង​ពុំ​បាន​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ល្អ​ជាមួយ​នឹង​នគរបាល​ដើម្បី​ស៊ើបអង្កេត​លើ​ករណី​នេះ​បន្ទាប់ពី​វា​បាន​កើតឡើង​យូរ​មក​ហើយ​ដែល​ខុស​ពី​ករណី​​ផ្សេង​ទៀត​ដែល​បាន​កើតឡើង​ភ្លាមៗ​ហើយ​ដើម​បណ្តឹង​​បាន​ប្តឹង​ទៅ​នគរបាល​ដូច្នេះ​នគរបាល​ងាយ​ស្រួល​​រក​ជន​ត្រូវ​ចោទ។

លោក ស៊ីណារិទ្ធ បញ្ជាក់​ថា​ «​​​យើង​កំពុង​ស៊ើប​អង្កេត។ យើង​​ត្រូវ​តែ​រក​ភ័ស្តុតាង​។ [យើង​] មិន​និយាយ​ថា [ការ​គំរាម​លើ​ហ្វេសប៊ុក​] ជា​របស់​គាត់​ ឬ​យ៉ាង​ណា​ទេ​ព្រោះ​គាត់​ថា [គណនី​ហ្វេសប៊ុក] នោះ​មិន​មែន​ជា​របស់​គាត់​ទេ។ អ៊ីចឹង​វា​ស្មុគស្មាញ។ ​អីចឹង​វា​មិន​មាន​ន័យ​ថា​យើង​មិន​ព្យាយាម​ទេ​»។ ​

លោក​​បន្ត​ថា៖ «​ករណី​នេះ​ហាក់បី​ដូចជា​យូរ​មក​ហើយ [យើង]​បាន​ស្នើ​ [ដើម​បណ្តឹង​] ​សហការ​ប៉ុន្តែ​ដើម​បណ្តឹង​មិន​សហការ​ទេ​។ អ្នក​ពាក់ព័ន្ធ​ក៏​បាន​ស្នើ​ឲ្យ​យើង​​ស្វែងរក​ថា​តើ​គណនី​ហ្វេសប៊ុក​នោះ​ជា​របស់​អ្នក​ណា​?»​។

នៅ​ពេល​​ទាក់ទង​កាលពី​ម្សិលមិញ​ លោក វណ្ណៈ បាន​បដិសេធ​​ធ្វើការ​អត្ថាធិប្បាយ។

លោក យ៉ែម បុញ្ញឫទិ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ស្នើ​ក្រសួង​មហាផ្ទៃ​រក​យុតិ្តធម៌​ជូន​លោក កឹម សុខា។ នៅពេល​សួរ​ថា​តើ​គណបក្ស​បាន​ដាក់​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ឬ​អត់? លោក បុញ្ញឫទ្ធិ ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​ហើយ​​បង្វែរ​សំណួរ​ទៅ​លោក​មេធាវី កើត ឃី ។ ប៉ុន្តែ​លោក កើត ឃី បាន​ថ្លែង​ថា​លោក​មិន​បាន​កាន់​រឿង​ក្តី​នេះ​ទេ។

កាលពី ២ ឆ្នាំ​មុន​ក្នុង​ហ្វេសប៊ុក​ដាក់​ឈ្មោះ ផែង វណ្ណៈ បាន​គំរាម​បាញ់ ៧ គ្រាប់​​លើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ប៉ុន្តែ​លោក ផែង វណ្ណៈ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដោយ​ថ្លែង​ថា​គណនី​ហ្វេសប៊ុក​របស់​លោក​ត្រូវ​បាន​គេ​លួច​ប្រើ​៕ TK

ឆ្នាំ ២០១៩៖ លោក ផែង វណ្ណៈ ត្រូវ​បាន​ចាប់​ខ្លួន តាម​បណ្តឹង​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហ៊ុន សែន​ លោក ផែង វណ្ណៈ ដែល​អះអាង​ថា​ជា​អ្នក​លេង Facebook ល្បី​ម្នាក់​នៅ​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ទៅ​តាម​បណ្តឹង​របស់​លោក គី តិច ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ការ​ចាប់​ខ្លួន​នេះ លោក ផែង វណ្ណៈ ត្រូវ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​ លោក គី តិច ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​រសៀល​ម្សិល​មិញ ដោយ​ប្តឹង លោក ផែង វណ្ណៈ ក្រោម​បទ​ចោទ«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​ បទ​ឧក្រិដ្ឋ​ជាអាទិ៍​»។ 

​ការចាប់ខ្លួន ផែង វណ្ណៈ គឺធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​ក្រោយ​ពី​បណ្តឹង​របស់​មេធាវី​ការពារក្តី លោក ហ៊ុន សែន បានទៅដៃតុលាការ​ក្រុង​ភ្នំពេញ​កាលពីរសៀល​ថ្ងៃទី១ខែមេសា ខណៈព្រះរាជអាជ្ញាបានកំណត់ពេលឲ្យ​លោក ផែង វណ្ណៈ ចូល​បង្ហាញខ្លួន​ឲ្យបានមុន​ថ្ងៃទី៣០​ខែមេសា។

បើតាម​មេធាវី​ការពារក្តី​ឲ្យ លោក ហ៊ុន សែន អ្វីដែល លោក ផែង វណ្ណៈ បាន​លើក​ឡើង​តាម​ហ្វេស​ប៊ុក​ថ្មីៗ​នេះ គឺ​ជា​ចេតនា​ទុច្ចរិត ធ្វើ​ការ​ប្រៀប​ធៀប ក្នុង​បំណង​ចោទ​ប្រកាន់ និង​ទម្លាក់​កំហុស​ទៅ​លើ​លោក ហ៊ុន សែន ថា​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ លោក កែម ឡី​។

សូម​រំឭក​ថា មុន​ពេល​ឈាន​ដល់​ការ​ចាប់​ខ្លួន លោក ផែង វណ្ណៈ នៅ​ព្រឹក​ថ្ងៃ​ទី២​ខែមេសា​នេះ គឺ​អ្នក​លេង​ហ្វេស​ប៊ុក​រូប​នេះ បាន​ធ្វើ​ការ​ប្រៀប​ធៀបគ្នា ករណី ដែល លោក ផែង វណ្ណៈ យក​ថវិកា​ចំនួន ៥០០០ ដុល្លារ ទៅ​ចូល​បុណ្យ​គ្រួសារ​សព​និស្សិត ឌុំ រីដា ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​។ ករណី​នេះ​ត្រូវ​បាន​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។

ប៉ុន្តែ​លោក ផែង វណ្ណៈ បាន​ចោទ​សួរ​បក​វិញ​ថា ករណី លោក លឹម ជាយុត្ថា អគ្គនាយក អង្គភាព Fresh News តំណាង​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន យក​ថវិកា ចំនួន ៥០០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ក្រុម​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ​ចេតិយ​ហេតុ​អ្វី​លោក ពេជ្រ ស្រស់ មិន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ? តើ​ខុស​គ្នា​ដូច​ម្តេច​ខ្លះ បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូច​គ្នា ? នេះ​ជា​ការ​លើកឡើង​របស់ លោក ផែង វណ្ណៈ ដែល​អះអាង​ថា​ខ្លួន​មាន​អ្នក​គាំទ្រ​ច្រើនជាង​អ្នក​ស្អប់​នៅ​តាម​ហ្វេសប៊ុក​។

សូម​បញ្ជាក់​ថា ក្រៅ​ពី​បណ្តឹង​របស់​ លោក ហ៊ុន សែន ក៏នៅ​មាន​បណ្តឹង​យ៉ាង​តិច​មួយ​ទៀត​ប្រឆាំង​នឹង​លោក ផែង វណ្ណៈ។ កាល​ពី​ល្ងាច​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង្គភាព​ព័ត៌មាន Fresh News បាន ប្តឹង​លោក ផែង វណ្ណៈ ពី​បទ «បរិហារ្តិ៍​ជា​សាធារណៈ» ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​៥០ម៉ឺន​ដុល្លារ​អាមេរិក​បន្ទាប់​ពី លោក ផែង វណ្ណៈបាន​និយាយថា «Fresh News ផ្សាយ​តែ​ព័ត៌មាន​ណា​ដែល​បាន​លុយ​»៕

ឆ្នាំ ២០១៩ ៖ លោក ផែង វណ្ណៈ នឹងត្រូវដោះលែងនៅថ្ងៃទី១៨មិថុនា នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីម្នាក់ ដែលរងបណ្តឹងពីមេធាវីរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូដោះលែងឲ្យមានសេរីភាពឡើងវិញ។ តុលាការភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងរបស់លោក នៅព្រឹកថ្ងៃទី១៧មិថុនានេះ។


តាមរយៈសាលក្រមនោះ តុលាការ បានផ្តន្ទាទោសលោក ផែង ​វណ្ណៈ រយៈពេល១ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារតែ២ខែ១៥ថ្ងៃប៉ុណ្ណោះ ឯទោសនៅសល់ គឺត្រូវព្យួរ។ លោក ត្រូវបានឃុំខ្លួនដំបូងនៅថ្ងៃទី៣មេសា ដូច្នេះនៅថ្ងៃទី១៨មិថុនា នឹងគ្រប់រយៈពេលកំណត់នៃការជាប់ឃុំ។

កាលពីថ្ងៃទី១១មិថុនា លោក ផែង វណ្ណៈ បានសរសេរលិខិតមួយច្បាប់ ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសារភាពកំហុសនិងសូមទោស។ លោក ប្រាប់សម្តេចថា លោក មានការសោកស្តាយចំពោះទង្វើមិនគប្បីរបស់ខ្លួន ហើយលោក អះអាងថា ទង្វើនេះ គឺកើតពីអារម្មណ៍ឆេវឆាវមួយពេល ដែលធ្វើឲ្យលោក ភ្លេចខ្លួននិងខ្វះការពិចារណា។

ក្នុងលិខិតនោះ លោក មិនត្រឹមតែសូមទោសម្តេចទេ តែលោក ក៏បានសូមទោសប្រជាពលរដ្ឋមួយចំនួនផងដែរ។ បន្ទាប់ពីសូមទោសរួច លោក ក៏សូមក្តីសន្តោសពីសម្តេច និងសង្ឃឹមថា នឹងបានជួបជុំគ្រួសារ និងបានចេញទៅព្យាបាលជំងឺឆាប់ៗ។ លោក សរសេរប្រាប់សម្តេចដូច្នេះថា «ខ្ញុំបាទ ចងចាំជានិច្ចនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថា នឹងកែប្រែអត្តចរឹត ពាក្យសម្តីរបស់ខ្លួន និង មិនឲ្យមានបញ្ហាទាំងនេះ កើតឡើងជាថ្មីទៀតឡើយ»។

លោក ផែង វណ្ណៈ ត្រូវបានលោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន ប្តឹងពីបរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​។ លោក រងបណ្តឹងនេះ ដោយសារតែលោក ចោទជាសំណួរថា បើលោក មានទោស ដោយគ្រាន់យកថវិកាទៅចូលបុណ្យសពកញ្ញា ឌុំ រីដា និស្សិតឆ្នាំ៤ ដែលស្លាប់ដោយសារយុវតី យិន​ ម៉ាណា បើករថយន្តបុក (អចេតនា) ចុះសម្តេច ហ៊ុន សែន ឲ្យគេយកថវិកា ទៅចូលបុណ្យសពលោកបណ្ឌិត កែម ឡី យ៉ាងម៉េចទៅវិញ?

លោក គី តិច ចាត់ទុកសំណួររបស់លោក​ ផែង វណ្ណៈ ថាមានចេតនាចោទសម្តេច ហ៊ុន សែន ថាជាអ្នកនៅក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។ មូលហេតុ ដែលលោក ផែង វណ្ណៈ ចោទជាសំណួរនេះ គឺដើម្បីឆ្លើយតបនឹងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ លោក ពេជ្រ​ ស្រស់ បានប្តឹងលោក ផែង វណ្ណៈ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយសង្ស័យថា លោក ផែង វណ្ណៈ ប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីលោកនាំយកថវិកា៥ពាន់ដុល្លារពីគ្រួសារយុវតី យិន ម៉ាណា ទៅចូលបុណ្យសពកញ្ញា ឌុំ រីដា។

លោក ពេជ្រ ស្រស់ យល់ថា ការយកថវិកាទៅចូលបុណ្យនេះ ទំនងជាចង់បញ្ចប់រឿង។ ដោយមិនសុខចិត្ត និងចង់ឲ្យមានយុត្តិធម៌ពិតប្រាកដក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍នេះ លោក ពេជ្រ ស្រស់ ក៏ប្តឹងឲ្យអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវ។ តែដោយសារលោក ផែង វណ្ណៈ ចោទជាសំណួរខាងលើ លោក ក៏រងបណ្តឹងពីលោក គី តិច ទៅតុលាការតែម្តង។ 

ចំណែក យុវតី យិន​ ម៉ាណា ដែលជាជនបង្កហេតុ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ កាលពីចុងខែឧសភា ឆ្នាំ២០១៩។ យុវតីវ័យ១៦ឆ្នាំរូបនេះ ជាប់ពន្ធនាគារតែ២ខែប៉ុណ្ណោះ។ ប៉ុន្តែ តុលាការហាមនាង មិនឲ្យបើកបររយៈពេល៣ឆ្នាំ ក្រោយចេញពីពន្ធនាគារ។ គ្រួសាររបស់យុវតី យិន ម៉ាណា បានសងសំណង៧ម៉ឺនដុល្លារ ដល់គ្រួសាររបស់កញ្ញា ឌុំ រីដា៕

ឆ្នាំ ២០១៩៖ លោក ផែង វណ្ណៈ ត្រូវ​ប៉េអឹម ចាប់ខ្លួន​ហើយ លោក ផែង វណ្ណៈ មន្ត្រី​យោធា​នៅក្រសួង​ការពារ​ជាតិ និង​ជាអ្នក​លេង​ហ្វេសប៊ុក ត្រូវ​បាន​ប៉េអឹម​លើផ្ទៃ​ប្រទេសចាប់​ខ្លួន នៅព្រឹក​ថ្ងៃទី​០២ ខែ​មេសា​នេះ ដើម្បី​បន្ត​នីតិ​វិធី​បញ្ជូន​ទៅ​តុលាការ។ នេះ​បើ​តាម​លោក​ឧត្តម​សេនីយ៍ត្រី គង់ សត្ថារិន ស្នងការ​រង ស្នងការ​ដ្ឋាន​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ​បាន​ថ្លែង​ប្រាប់​ [ខ្លីៗ] នៅ​មុននេះ​បន្តិច។

ការ​ចាប់ខ្លួន​នេះ ក្រោយ​មាន​ពាក្យ​បណ្តឹង​របស់លោក​ការ​ចាប់ខ្លួន​នេះ ក្រោយ​មាន​ពាក្យ​បណ្តឹង​របស់​លោក គី តិច ជាមេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី១ ខែ​មេសា ឆ្នាំ​២០១៩។

ការចេញដីកាពីសំណាក់ព្រះរាជអាជ្ញា ចាប់ឃាត់ខ្លួន​លោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់ សាធារណជន គោលបំណងបរិហាកេរ្តិ៍ ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។

មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់សាធារណជន គោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹងបញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងពាក្យបណ្តឹងរបស់មេធាវីសម្តេចតេជោ ហ៊ុន សែន គឺលោក គី តិច បានបញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ បានធ្វើសំណេរផ្សព្វផ្សាយតាមទំព័រ (Page Facebook របស់ខ្លួនថា «គំនិតគួរពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ និងជានិពន្ធនាយក គេហទំព័រ Pheng Vannak News តំណាងអោយម្ចាស់រថយន្តលេខ 2AF-7777 យកថវិកាចំនួន ៥០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារសពនិស្សិត ឌុំ រីដា ត្រូវលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ បញ្ជាក់៖ ម្ចាស់រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិច លោក យិន វ៉ិច មិនមែនជាជនបង្ករទេ កូនទេដែលបង្ករត្រូវចែកគ្នាអោយដាច់រវាងម្ចាស់រថយន្ត និងជនបង្ករ។ ២- លោក លឹម ជាយុត្ថា អគ្គនាយក អង្គភាព Fresh News តំណាងអោយថ្នាក់ដឹកនាំនាំយកថវិកា ចំនួន ៥០០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដើម្បីធ្វើ ចេតិយម្តេច លោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិនប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ? ខុសគ្នាដូចម្តេចខ្លះ បើកាន់លុយជាតំណាងទៅចូលបុណ្យដូចគ្នា ?»។

មេធាវីសម្តេចតេជោ ហ៊ុន សែន បានអះអាងថា សំណេរនេះបានបញ្ជាក់ច្បាស់ថា ឈ្មោះ ផែង វណ្ណៈ ពិតជាមានផែនការច្បាស់លាស់ និង ចេតនាទុច្ចរិតពិតប្រាកដធ្វើការ ប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី។

សំណេរនេះឈ្មោះ ផែង វណ្ណៈ ក៏បានធ្វើការផ្សព្វផ្សាយជាសាធារណៈ តាមទំព័រ (Page) Facebook របស់ខ្លួន ក្នុងបំណងឲ្យសាធារណជន (Friends) មានការភាន់ច្រឡំ ជឿជាក់ និងទម្លាក់កំហុសទៅលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងក៏ជាចេតនាទុច្ចរិត ដែលមានចរិតញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ជាក់ស្តែងសាធារណជនដែលជា (Friends) បានបញ្ចេញជាទស្សនៈ យោបល់ (Comment) ជាច្រើន ដោយមានការភាន់ច្រឡំ និងសំដៅទៅលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាជា ឃាតករសម្លាប់ លោកបណ្ឌិត កែម ឡី។

មេធាវីសម្តេចតេជោ ហ៊ុន សែន សុំប្តឹង និងធ្វើសំណូមពរ ចំពោះលោកព្រះរាជអាជ្ញា ធ្វើការពិនិត្យសម្រេចឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ ដែលអាចនាំឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ឆ្នាំ ២០១៩៖ លោក ផែង វណ្ណៈ ដែលជាមន្ត្រីយោធាព្រមានប្រើទាំងច្បាប់និងក្រៅច្បាប់លើអ្នកលួចហ្វេសប៊ុក មន្ត្រីយោធាដែលសកម្ម​ក្នុងការ​ប្រើប្រាស់​បណ្តាញសង្គម​ហ្វេសប៊ុកលាតត្រដាងបញ្ហាផ្សេងៗនៅក្នុងសង្គមនោះ បានព្រមានចាត់វិធានការលើអ្នកលួចផេកហ្វេសប៊ុករបស់លោក ទាំងយន្តការផ្លូវច្បាប់និងក្រៅច្បាប់។​

ឆ្នាំ ២០១៩៖ ទីបំផុត ផែង វណ្ណៈ សរសេរលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន និងបងប្អូនមួយចំនួន ព្រមទាំងសន្យាកែប្រែអត្តចរិត និងសម្តីរបស់ខ្លួនឡើងវិញ  (ភ្នំពេញ)៖ នៅទីបំផុតលោក ផែង វណ្ណៈ បានសរសេរលិខិតសុំការខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នូវអ្វីដែលខ្លួនបានសរសេរព័ត៌មាន ប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងសុំការអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួនផងដែរ។

លោក ផែង វណ្ណៈ បានរៀបរាប់ថា «ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃ នៃប្រជាជនកម្ពុជា។ ទន្ទឹមនេះខ្ញុំបាទ ក៏សុំការអភ័យទោសផងដែរ​ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលខ្ញុំធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន»។

នៅក្នុងលិខិតរបស់លោក ផែង វណ្ណៈ សរសេរបញ្ជាក់ទៀតថា «ខ្ញុំបាទចងចាំនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថានឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឲ្យបញ្ហាទាំងនេះកើតឡើងជាថ្មីម្តងទៀត»៕

ឆ្នាំ ២០១៩  សម្ដេច​ក្រ​ឡាហោម​ ស​ ខេង​ សម្រេចដក​លោក ផែង វណ្ណៈ ចេញពីតំណែងអនុប្រធាន​ក្រុម​ការងារ​…
cambofox | July 9, 2019 | ព័ត៌មាន | No Comments
បើតាមប្រភពព័ត៌មានពីគេហទំព័រ khmernote.com បានចេញថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ បានសរសេររៀបរាប់ថា៖ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បញ្ចេញលោកផែង វណ្ណ ចេញពីមុខតំណែងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

ក្រោយពីទទួលសេចក្តីសម្រេចនេះ លោក ផែង វណ្ណៈ ក៏បានបង្ហាញអារម្មណ៍ថា៖ “សម្ដេចក្រឡាហោម ស ខេង បានសម្រេចបញ្ចេញ ខ្ញុំបាទពីក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ត ព្រៃវែង។ ខ្ញុំបាទសូមគាំទ្រការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។ ទោះបីខ្ញុំនៅជាពលរដ្ឋសាមញ្ញក៏ដោយអោយតែខ្ញុំនៅមានដង្ហេីម ខ្ញុំនៅតែបន្តបំរេីប្រជាជននិង ប្រទេសជាតិរបស់ខ្ញុំតាមធនធាននិងលទ្ធភាពដដែល”។

គួររំលឹកថាលោក ផែង វណ្ណៈ ទើបតែទទួលតំណែងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ត ព្រៃវែង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ប៉ុន្តែពេលនេះលោកក៏ត្រូវបញ្ចេញពីតំណែងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃឃ្នេស៕

ឆ្នាំ ២០១៩៖ ក្រសួងការពារជាតិ ប្រកាសដកតួនាទីលោកផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទហើយ លោក​ផែង វណ្ណះ ដែលជា​សកម្មជ​​​​​​​​​​​​​នអ្នកប្រើប្រា​​ស់បណ្តាញសង្គម​ហ្វេសប៊ុកដ​​​​​​​ល់ស​​​​​​​​​​ក​​​​ម្មម្នាក់ ត្រូវបា​​​​​​​នក្រសួងការ​​​​​​​​ពារ​​​​​​​​ជាតិ​​​​​​ ស​​ម្រេចដកតំណែ​ងចេញពីក្រប​​​​​​ខណ្ឌ នៃកង​​​​​​​​យោធ​​​​​​​​ពលខេ​​​​​​​​​​​មរភូមិន្ទហើយ​​​​​​​​​ ។ នេះ​​​​​​​​បើយោ​​​​​​​​ងតាម​​​​​​​​សេ​​​​​​​​​​ចក្តីជូនដំ​​​​​​​​ណឹង​​​​​​​​មួយ​​​​​​​​​​​ច្បាប់​​​​​​​នៅថ្ងៃទី២៧សី​ហា​​​​​​នេះ។

សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសមួយ សម្រេចលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌរដ្ឋហើយ ពោលគឺដកចេញពីជួរកងយោធពលខេមរភូមិន្ទ។

គួររំលឹកផងដែលថា កាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោកផែង វណ្ណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស ត្រឹមតែ២ខែ១៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ទទួលទោសគ្រប់ចំនួនហើយ លោកផែង វណ្ណៈ ក៏ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃ១៨មិថុន ឆ្នាំ២០១៩នេះ។

ឆ្នាំ ២០១៧៖ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ចំអកឲ្យ ផែង វណ្ណៈ ពី«កម្មពៀរ»
មន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដែលធ្លាប់រងការចោទ ពីលោក ផែង វណ្ណៈ កាលពីមន្ត្រី​រូបនោះ​មានរឿងរ៉ាវ ជាមួយ​នគរបាល​ចរាចរណ៍ ខេត្តសៀមរាប បានចេញមុខនៅថ្ងៃនេះ ធ្វើការចំអកឲ្យលោក ផែង វណ្ណៈ វិញយ៉ាងចាស់ដៃ ដោយបានហៅព្រឹត្តិការណ៍ «កូនស្រីញៀនថ្នាំ» ដែលបានកើតឡើង ប៉ុន្មានថ្ងៃកន្លងមកនេះ ថាជា«កម្មពៀរ»របស់លោក ផែង វណ្ណៈ ខ្លួនឯង។
ហេតុការណ៍ នៃការហៅ​កូនស្រីមន្ត្រីក្រសួងមហាផ្ទៃ​ លោក ផែង វណ្ណៈ ថាជាមនុស្ស«ជម្លើយ» និង«ញៀនថ្នាំ» ត្រូវបានមន្ត្រីក្រសួងមហាផ្ទៃម្នាក់ទៀត ចេញមុខមកចំអកឲ្យយ៉ាងចាស់ដៃ។ លោក តូ គីមដារិទ្ធ ដែលអះអាងថា រូបលោក ជាមន្ត្រីមកពីនាយកដ្ឋាន ប្រឆាំងការជួញដូរគ្រឿងញៀង នៃក្រសួងមហាផ្ទៃ និងដែលធ្លាប់ត្រូវបានចោទប្រកាន់ នៅក្នុងការផ្សាយវីដេអូផ្ទាល់មួយ កាលពីអំឡុងខែកុម្ភៈកន្លងមក បានលើកឡើងទៅកាន់លោក ផែង វណ្ណៈ ថា៖ «កម្មពៀរ មិនចាំជាតិក្រោយទេ»។

លោក តូ គីមដារិទ្ធ បានរៀបរាប់ខ្លីៗ រំលឹកមកវិញ នូវហេតុការណ៍ទំនាស់មួយរវាងរូបលោក និងមន្ត្រីនគរបាលចរាចរណ៍ ក្នុងខេត្តសៀមរាប កាលពីដើមខែកុម្ភៈកន្លងមក ដែលហេតុការណ៍នេះ ត្រូវបានលោក ផែង វណ្ណៈ យកមកផ្សាយជាព័ត៌មាន នៅក្នុងវីដេអូផ្សាយផ្ទាល់ (ដាក់ជូនដូចខាងក្រោម) ដោយហៅលោក តូ គីមដារិទ្ធ នៅពេលនោះ ថាជា«មនុស្សញៀនថ្នាំ» និងធ្លាប់ចូល«មណ្ឌល​កែប្រែ​ញឹកញាប់»។

លោក តូ គីមដារិទ្ធ បានអះអាងថា៖ «កាលប៉ូលីសចរាចណ៌វ៉ៃឡានខ្ញុំ នៅសៀមរាប លោកបាន "Live Video" ថាខ្ញុំជាមនុស្សញៀនថ្នាំ ហើយថា ធ្លាប់ចូលមណ្ឌល​កែប្រែ​ញឹកញាប់។ ឥឡូវនេះ ធ្លាក់ចំកូន​របស់លោកវិញ​ហើយ។ កម្មពៀរ មិនចាំជាតិក្រោយទេ។»។

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវរបស់កូនស្រីឈ្មោះ ផែង ពិសី របស់លោកឪពុកឈ្មោះ ផែង វណ្ណៈ ដែលបានបើក​រថយន្ដ​ ល្មើសផ្លាក​ហាម​បត់​ឆ្វេង ហើយត្រូវបាន​​ទំព័រ​ហ្វេសប៊ុក​មួយ ដាក់ឈ្មោះ «ការិយាល័យនគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានីភ្នំពេញ» ហៅថាជាមនុស្ស​«ជម្លើយ» និង«ញៀនថ្នាំ» បានបង្កឲ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពាសពេញបណ្ដាញសង្គម។ ការសរសេរនេះ ត្រូវបានលោក ផែង វណ្ណៈ ឆេះដុំ និងចាត់ទុកថា ជាការបរិហាកេរ្ដិ៍កូនស្រីរបស់លោក ពីសំណាក់ទំព័រហ្វេសប៊ុកខាងលើ ដែលលោកជឿថា ជាទំព័រផ្លូវការរបស់​«ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ»។

ក្រោយពីប្រកាសមិនអត់អោន ឲ្យមន្ត្រីនគរបាល​ចរាចរណ៍​រាជធានីខាងលើរួច លោក ផែង វណ្ណៈ ដែលជាមន្ត្រីនគរបាល ធ្វើការនៅក្នុងក្រសួងមហាផ្ទៃដូចគ្នា និងជាមន្ត្រី​ស្និត​នឹងគណបក្សកាន់អំណាច បានសរសេរ កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដាកន្លងមក នៅលើ​គណនេយ្យ​​ហ្វេសប៊ុក «ផែង វណ្ណៈ» ដ៏ល្បីល្បាញរបស់លោក ស្នើទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុំឲ្យមានការដកលោក ចេវ ហាក់ ចេញពីតំណែង​​ប្រធានការិយាល័យ នគរបាលចរាចរណ៍​ផ្លូវគោករាជធានី និងសុំឲ្យការិយាល័យនេះដដែល ចេញមុខសុំទោសកូនស្រីរបស់លោកថែមទៀត។

» អត្ថបទដែលទាក់ទង៖ ផែង វណ្ណៈ ស្នើ​ដក​តំណែង ចេវ ហាក់ ដើម្បី​ស្ដារ​កិត្តិយស​កូន​ស្រី

តែសម្រាប់លោក តូ គីមដារិទ្ធ វិញ វេលានៃ«កម្មពារ»របស់លោក ផែង វណ្ណៈ បាន និងកំពុងមកដល់ ហើយក៏ជាពេល ដែលលោកមានឱកាស​និយាយ​«ផ្លែផ្កា» ត្រឡប់ទៅលោក ផែង វណ្ណៈ ម្ដងវិញដែរ។ លោក គីមដារិទ្ធ បានលើកឡើងថា៖ «ការនិយាយដែលមិនពិត ត្រូវ​[លោក]​ស្នើរ​ឲ្យដកតំណែង។ ចុះលោក "Live Video" ហើយនិយាយថា ខ្ញុំជាមនុស្សញៀនថ្នាំនោះ តើខ្ញុំគួរស្នើថ្នាក់លើ ឲ្យដកតំណែងលោកដែរឬទេ?»។

មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន បានបន្តទៀតថា៖ «កាលនោះណា !!! លោកឯងបាននិយាយថា ខ្ញុំប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់​ចូលមណ្ឌល​កែប្រែ​ញឹកញាប់​នោះ លោកឯងគិតម៉េចវិញដែរ ?ម៉េចក៏មិនគិតផង ? ពេលខ្ញុំសួរលោកឯង [ពីរឿងចោទខ្ញុំខាងលើនេះ] លោក​ឯង​ថា ប៉ូលីសគេប្រាប់មក​អញ្ចឹង។ ចុះពេលនេះវិញ បើប៉ូលីសគេឆ្លើយថា មានគេប្រាប់មក​អញ្ចឹងដែរ តើលោកឯងយល់​ម៉េចវិញដែរ ពីអារម្មណ៍មួយនេះ?»។

លោក តូ គីមដារិទ្ធ បានដាក់រហស្សនាមថ្មី​ឲ្យលោក ផែង វណ្ណៈ ថា«ជួបដោះអាវបកស័ក្ដិ» ជាមួយនឹងចម្រៀងចំអកដូច្នេះថា៖ «តាក់ទីង​ណង់ៗ អាណាវាចង់ អាណឹងហើយវាទទួល! សុំដូររហស្សនាមថ្មី ជូនតារា "Facebook" នេះថា "ជួបដោះអាវបកស័ក្កិ"។ សូមផ្ដាំថា កុំចេះតែហ៊ាន អាវ៉ា!!!»៕ » វីដេអូផ្សាយផ្ទាល់ របស់លោក ផែង វណ្ណៈ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ជុំវិញការចោទលោក តូ គីមដារិទ្ធ៕

ឆ្នាំ ២០១៣ លោកស ខេង​បញ្ជា​ឱ្យ​ស៊ើបអង្កេត​លើ​ការគំរាម​ធ្វើ​ឃាត​លោក​កឹម សុខា
ភ្នំពេញ — អាជ្ញាធរប៉ូលិស​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ថា​មានមន្ត្រី​ប៉ូលិស​ម្នាក់​បាន​ប្រើ​ប្រាស់​គេហទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដើម្បី​គំរាម​សម្លាប់​មេដឹកនាំ​ជាន់​ខ្ពស់​ក្នុង​គណបក្ស។

លោក​ ឧត្តម​សេនីយ៍​ឯក ខៀវ​ សុភ័គ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា​លោកស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជា​ឱ្យអគ្គស្នងការ​នគរ​បាល​ជាតិ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​គំរាម​កំហែង​បាញ់​សម្លាប់​លោក​កឹម សុខា​ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នេះ​ហើយ​ដោយ​បាន​ចារ​លើ​លិខិត​មួយ​កាល​ពី​ចុង​សប្តាហ៍​មុន​បញ្ជូន​ទៅ​ឱ្យអគ្គ​ស្នងការ​នគរបាល​ជាតិ​ស៊ើប​អង្កេត​ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ទៅ​ផ្តន្ទាទោស។​

លោក​សុភ័គ​បាន​ឱ្យដឹង​ថា​ការ​គំរាម​កំហែង​ទៅ​លើ​ថ្នាក់​ដឹក​នាំ​ជាទង្វើ​ខុស​ច្បាប់​ក៏ប៉ុន្តែ​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ក្នុង​គណបក្ស​ប្រជាជន​ក៏ធ្លាប់​ទទួល​រង​ការ​គំរាមកំហែង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុកដូច​គ្នានេះ​ដែរ។​

លោក​និយាយ​ថា​៖​ «​តាម​ហ្វេស​ប៊ុក​នេះ​មិន​ត្រឹម​តែ​ឯក​ឧត្តម​កឹម សុខា​ មួយ​រូប​ប៉ុណ្ណោះ​ទេ​។​ច្រើន​ណាស់​ចំពោះ​ថ្នាក់​ដឹកនាំ​ ដទៃ​ទៀត​នេះ​យើង​ឃើញ​ទាំង​អស់​គ្នា​ហើយ។ ​ពាក្យ​ពេចន៍​ខ្លះ​គឺ​សុទ្ធតែ​យើង​មិន​អាច​និយាយ​បាន​ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត​លោក​មិន​ដែល​ខ្វល់​ខ្វាយ​រឿង​ហ្នឹង​ផង»។​

គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​បាន​សរសេរ​លិខិត​មួយ​ច្បាប់ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ចាប់ជន​ដៃ​ដល់​ទៅ​ផ្តទ្ទាទោស​តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​សរសេរ​សារ​គំរាម​កំហែង​បាញ់​សម្លាប់​លោក​កឹម សុខា​តាម​រយៈ​បណ្តាញ​សង្គម​ហេ្វស​ប៊ុក​ដែល​កំពុង​មាន​ប្រជាប្រីយ៍​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

មាន​ជន​អនាមិក​ម្នាក់​ដោយ​ប្រើ​ប្រាស់​គណនីយ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ឈ្មោះ​ ផែង វណ្ណៈ​ បាន​ផ្ញើ​សារ​សរសេរ​ជា​អក្សរ​ខ្មែរ​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​កាំភ្លើង​ខ្លី​និង​គ្រាប់​ចំនួន​៧​គ្រាប់។ ​នៅ​ក្នុង​បណ្តាញ​គណនីយ​សង្គម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ ​ផែង វណ្ណៈ ​បាន​សរសេរ​ថា ​ទុក៧​គ្រាប់​ឱ្យ​លោក​កឹម សុខា។ ​គ្រាប់ទី​១បាញ់​ចំដៃ​ឆ្វេង​ គ្រាប់​ទី២​បាញ់​ចំ​ដៃ​ស្តាំ​ គ្រាប់​ទី​៣​បាញ់​ចំជើង​ឆ្វេង​ គ្រាប់​ទី​៤​បាញ់​ចំជើង​ស្តាំ​ គ្រាប់​ទី​៥​បាញ់​ចំ​ពោះ​ គ្រាប់​ទី​៦បាញ់​ចំ​បេះ​ដូង​និង​គ្រាប់​ទី​៧​បាញ់​ចំ​ក្បាល​លោក​ កឹម សុខា។​

លោក​ យឹម សុវណ្ណ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​យើង​រង់​ចាំ​មើល​ថា​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​បាន​ដល់​កម្រិត​ណាថាតើ​ហ៊ាន​ចាប់​ជនសង្ស័យ​ពិត​ប្រាកដ​ទៅ​ផ្តន្ទាទោស​ឬក៏​យ៉ាង​ណា។​

លោក​និយាយ​ថា៖ ​«​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​យើង​នឹង​រង់​ចាំ​មើល​ថា​តើ​វិធានការ​ហ្នឹង​មាន​ប្រសិទ្ធភាព​ឬក៏​អត់​ហើយ​ការ​ស៊ើប​អង្កេត​ហ្នឹង​មាន​ឯករាជ្យ​ទេ។ ​ការ​ស៊ើប​អង្កេត​ហ្នឹង​ពិត​ប្រាកដ​ទេ​រក​ការ​ពិត​ឃើញ​ទេ។ ​នេះ​ខ្ញុំ​រង់ចាំ​មើល​លទ្ធផល​នេះ​នៅ​ពេល​ក្រោយ​ទៀត»។​

លោក​ឧត្តម​សេនីយ៍​ឯក​ គៀត​ ច័ន្ទថារិទ្ធ​ អ្នកនាំ​ពាក្យ​អគ្គស្នង​ការ​នគរ​បាលជាតិ​មិន​អាច​ស្នើ​សុំ​ដើម្បី​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺបាន​ទេ។​

លោក​ ផែង វណ្ណៈ​ ដែល​មាន​រហ័សនាម​ហៅថា​ទិវា​០៣​ អតីត​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរ​បាល​ក្រុង​ភ្នំពេញ​ដែល​មាន​គណនីយ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​ប្រើ​ជា​សារ​គំរាម​កំហែង​ដល់លោក​កឹម សុខា​ បានបញ្ជាក់​ថា​លោកត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​បំភ្លឺ​ជូន​កងកម្លាំង​មាន​សមត្ថកិច្ច។ ​

លោក​បាន​អះអាង​ថា​មក​ដល់​ពេល​នេះ​កងកម្លាំង​មាន​សមត្ថកិច្ច​មិនទាន់​បាន​កោះហៅ​លោក​ឱ្យចូល​បំភ្លឺ​នៅ​ឡើយ​ទេ។​

លោក​និយាយ​ថា៖«​ខ្ញុំ​រីករាយ​ស្វាគមន៍​និង​ទៅ​បំភ្លឺ​គ្រប់​ពេល​នៅ​ពេល​ដែល​ថ្នាក់​លើ​ឬក៏​ក្រសួង​មហា​ផ្ទៃ​ឬ​ក៏​សមត្ថកិច្ច​គេ​ត្រូវ​ការ​ឱ្យទៅ​បំភ្លឺ»។​

គណនីយ​បណ្តាញ​សង្គម​ហេ្វស​ប៊ុក​ឈ្មោះ​ ផែង វណ្ណៈ​ត្រូវ​បាន​អ្នក​តាម​ដាន​ព័តមាន​ក្នុង​បណ្តាញ​មួយ​នេះ​អះអាង​ថា​បាន​ប្រើ​ប្រាស់​ជាញឹក​ញាប់​ក្នុង​ការ​រិះគន់​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិដូចជា​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា៕

ឆ្នាំ២០១៨៖ សម្តេចហ៊ុនសែនផ្តាំអោយ ផែងវណ្ណៈកុំចង់ធ្វើជាប៉ាវចិន ចំពោះទំនាស់ដីធ្លីខេត្តសៀមរាបអត្តបទ ចក្រា
ជម្លោះដីធ្លី នៅខេត្តសៀមរាប ដែលមានការផ្សព្វផ្សាយផ្ទាល់ពីភាពមិនប្រក្រតីផ្សេងៗ ដោយម្ចាស់ដីមានប្លង់កម្មសិទ្ឋត្រឹមត្រូវ ចំណែកសាលាខេត្តសៀមរាប ទាមទារយកដីមកបើកផ្លូវ ពីលោក ផែង វណ្ណៈត្រូវបានសម្តេចហ៊ុន សែនប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៨ ក្នុងផេករបស់សម្តេចផ្ទាល់ សូមអោយលោកផែងវណ្ណៈបញ្ឈប់ភ្លាម ក្នុងការលូកលាន់ នូវចំណាត់ការ របស់ខេត្តសៀមរាប ព្រោះលោក ផែងវណ្ណៈគ្មានតួរនាទី និងយល់ដឹពីគម្រោងរបស់ខេត្តនោះឡើយ ។ សម្តេចបានព្រមានចំៗទៅលោក ផែងវណ្ណៈថា កុំចង់ធ្វើជាប៉ាវចិន ហើយលុបចោល នូវ វិដេអូ ដែលបានបង្ហោះចេញ ។ 

ឆ្នាំ ២០១៥ ​ក្រៅពី​ការ​សម្រេច​ផ្ទេរ​ភារកិច្ច​លោក​វរសេនីយ៍ទោ​ ផែង​ វណ្ណៈ​ អត្តលេខ​០៧៥៩០​ ពី​នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ ដើម្បី​បើក​ការ​ត្រួតពិនិត្យ​ករណី​ល្មើស​វិន័យ​បទបញ្ជាផ្ទៃក្នុង​របស់​កងកម្លាំង​នគរបាល​ជាតិ​រួច​មក​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស្រាវជ្រាវ​ ស៊ើបអង្កេត​ទៅ​លើ​ករណី​បណ្តឹង​នានា​ ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​មិន​ប្រក្រតី​របស់​លោក​វរសេនីយ៍ទោ​ ផែង​ វណ្ណៈ​ ដែល​មាន​សមាសភាព​ចំនួន​៧​នាក់​ ដូច​មាន​រាយ​ឈ្មោះ​ខាងក្រោម​ ៖
  1. ១-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ តេ​ង​ សា​វង្ស​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​ប្រធាន​
  2. ២-​លោក​ឧត្តមសេនីយ៍ឯក​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ជា​អនុប្រធាន​
  3. ៣-​លោក​ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ ជា​អនុប្រធាន​
  4. ៤-​លោក​ឧត្តមសេនីយ៍ឯក​ សៀង​ សេន​ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ ជា​សមាជិក​
  5. ៥-​លោក​ឧត្តមសេនីយ៍ឯក​ ជា​ ពៅ​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ជា​សមាជិក​
  6. ៦-​លោក​ឧត្តមសេនីយ៍ទោ​ ប៉ា​ង​ ណា​រ៉េ​ន​ ប្រធាន​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ​ និង​បច្ចេកទេស​ ជា​សមាជិក​
  7. ៧-​លោក​ឧត្តមសេនីយ៍ទោ​ ប៉ែន​ វិបុល​ អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក​ ជា​សមាជិក​ ។​

​គណៈកម្មការ​នេះ​មាន​ភារកិច្ច​ស្រាវជ្រាវ​ ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ និង​ម៉ត់ចត់​បំផុត​រាល់​បណ្តឹង​នានា​ដែល​ប្តឹង​ចំពោះ​សកម្មភាព​មិន​ប្រក្រតី​ ពាក់ព័ន្ធ​នឹង​លោក​វរសេនីយ៍ទោ​ ផែង​ វណ្ណៈ​ និង​រាយការណ៍​អំពី​លទ្ធផល​ស្រាវជ្រាវ​ ស៊ើបអង្កេត​ ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពិនិត្យ​ សម្រេច​ និង​អនុវត្តន៍​ទៅ​តាម​នីតិវិធី​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​វរសេនីយ៍ទោ​ ផែង​ វណ្ណៈ​ ដែល​ជាតា​រា​ Facebook​ ដ៏​ល្បីឈ្មោះ​ម្នាក់​ផង​នោះ​ មាន​សំណុំរឿង​ពាក់ព័ន្ធ​សង្ស័យ​នឹង​ការ​គំរាម​សម្លាប់​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ នីតិកាល​ទី​៥​ តាម​បណ្តាញ​សង្គម​ Facebook​ កាលពី​អំឡុង​ឆ្នាំ​២០១៣​កន្លង​ទៅ​ និង​សព្វ​ថ្ងៃនេះ​ លោក​វរសេនីយ៍​ប៉ូលិស​ ផែង​ វណ្ណៈ​ ក៏​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បរិហារកេរ្តិ៍​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតជា​មួយ​លោក​ជំទាវ​ ឧកញ៉ា​ កែវ​ ម៉ា​លី​ សមាជិកា​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ៕​

ឆ្នាំ ២០១៨ មិនដែលដឹងសោះថា ពីអតីតកាល លោកផែង​ វណ្ណៈ ជាអ្នកកំចាត់មហាចោរអារ៉ាស្មាច់យ៉ាងអង់អាច ធ្វើឲ្យមេចោរមួយរូបនេះដេកស្លាប់… អនុស្សាវរីយ៍​ ថ្ងៃ​បេសសកម្ម​សម្ងាត់​កំចាត់មេក្លោងចាប់ជំរឹតដ៏ល្បីល្បាញឈ្មោះ​ រ៉ាស្មាច់ឆ្នាំ​ ២០០០​នៅថ្ងៃទី​ ១០​ ខែ​ សីហា​ ឆ្នាំ​ ២០០០​ លោក​អនុសេនីយ៍​ទោ​ ផែង​ វណ្ណៈ​ ប្រធាន​ផ្នែក​ការពារការសម្ងាត់ជាតិ​ ការិយាល័យ​ព័ត៌មាន​ទូទៅ​ នៃ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទទួលបញ្ជាអោយអនុវត្តផែនការសម្ងាត់កំចាត់មេក្លោងចាប់មនុស្សជំរឹតទារប្រាក់ដ៏ល្បីល្បាញ​គឺ​ សោម​ ណារ៉ា​ ហៅ​ សុខ​ ណារ៉ា​ ហៅរ៉ាអូស្ត្រាលី​ ឬ​ ហៅ​ រ៉ាស្មាច់​ ។ប្រជុំដាក់ផែនការ​:នៅវេលាម៉ោង​ ៩:៣០​ នាទី​ យប់​ ថ្ងៃ​ទី​ ១០​ ខែ​ សីហា​ ឆ្នាំ​ ២០០០​ គណៈស្នងការនគរបាលរាជធានីភ្នំពេញ​ បានបេីកការប្រជុំបន្ទាន់មួយដេីម្បីរៀបចំផែនការបង្ក្រាប​មេក្លោងចាប់ជំរឹតដ៏ល្បីល្បាញគឺ​ រ៉ាស្មាច់​ ។

ការប្រជុំនោះដឹកនាំដោយ​លោក​ឧត្ដមសេនីយ៍​ សួន​ ឈាងលី​ ស្នងការ​ លោកវរៈសេនីយ៍ឯក​ ប៊ិត​ គឹមហុង​ ស្នងការ​រង​ (​ បច្ចុប្បន្ន​ ស្លាប់​ )​ លោកវរៈសេនីយ៍ឯក​ ឆៃ​ ស៊ីណារឹទ្ធ​ អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ទូទៅ​ លោកវរៈសេនីយ៍ឯក​ ពៅ​ លឹម​មី​ ស្នងការ​រង​ ទទួល​ព្រហ្មទណ្ឌ​ និង​ លោកវរៈសេនីយ៍ឯក​ គង់​ សារ៉ាន់​ ស្នងការរង​ទទួល​ផែនសណ្ដាប់ធ្នាប់​ លោក​វរសេនីយ៍ត្រី​ សោម​ ឡេង​ ប្រធាន​ការិយាល័យ​ព័ត៌មាន​ទូទៅ​ និង​ លោកវរៈសេនីយ៍ត្រី​ ហឿង​ លាងសែ​ ប្រធាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​ និង​ ភ្នាក់ងារ​សម្ងាត់​ម្នាក់​ ។

ការប្រជុំសម្រេចជ្រេីសរេីសយកលោកវរៈសេនីយ៍ត្រី​ សោម​ ឡេង​ប្រធាន​ការិយាល័យ​ព័ត៌មាន​ទូទៅ​ ដឹកនាំផ្ទាល់​លោក​អនុសេនីយ៍​ទោ​ ផែ​ង​ វណ្ណៈ​ ជាអ្នកចុះអនុវត្តផែនការផ្ទាល់​ ដោយមានកម្លាំងពិសេសអន្តរាគមន៍អមជាមួយ​ ៣​ នាក់​ ។ ចំណែក​គណៈស្នងការនគរបាលរាជធានីភ្នំពេញ​ នៅប្រចាំដឹកនាំបញ្ជានៅស្ថានីយ៍ប្រេងផ្លូវបំបែកវ៉េង​ ស្រេង​ ។ អធិការខណ្ឌមានជ័យទទួលទឹសចំការដូង​ ដឹកនាំដោយលោក​ ប៉ូ​ មុត​ អធិការខណ្ឌចំការមនទទួលទឹសឡេីងទៅពេទ្យរ៉ូស្សី​ដឹកនាំដោយលោក​ លុក​ លន​ ។

ចុះអនុវត្តផែនការ​:ប្រជុំចប់​ទាំង​គណៈស្នងការនគរបាលរាជធានីភ្នំពេញ​ និង​ អ្នកដឹកនាំអនុវត្តផែនការផ្ទាល់​ បានចុះទៅដល់គោលដៅត្រៀមធ្វេីសកម្មភាព​ ។ នៅវេលាម៉ោង​ ៤​ ទាបភ្លឺ​ ភ្នាក់ងារ​សម្ងាត់​បានផ្ដល់ព័ត៌មានមកអោយត្រៀមព្រោះមុខសញ្ញារៀបចំចេញហេីយ​ ។ មិនយូរប៉ុន្មាននៅវេលាម៉ោង​ ៤:១៥​ នាទីព្រឹក​ទាបភ្លឺ​ ថ្ងៃ​ទី​ ១១​ ខែ​ សីហា​ ឆ្នាំ​ ២០០០​ មេក្លោងចាប់ជំរឹតឈ្មោះ​ រ៉ាស្មាច់​ បានបេីកម៉ូតូម៉ាក​ វីវ៉ា​ ពណ៌​ខ្មៅ​ សេរីឆ្នាំ​ ១៩៩៩​​ ស្លាក​លេខ​ ១ភ្នំពេញ​ ១ធ-០៩៩៤​ ឆ្ពោះមកគោលដៅរបស់លោកអនុសេនីយ៍ទោ​ ផែង​ វណ្ណៈ​ នៅភូមិ​ ឬស្សី​ សង្កាត់​ស្ទឹង​មានជ័យ​ ដោយនៅដៃឆ្វេងរបស់​ រ៉ាស្មាច់​ កាន់កាំភ្លេីងខ្លីប្រភេទ​ឡុក​ ដែលមានបង់​ ៣០​ គ្រាប់​ ។

មិនបង្អង់យូរលោក​អនុសេនីយ៍​ទោ​ ផែង​ វណ្ណៈ​ បានបាញ់គំរាមដេីម្បីចាប់ខ្លួនទាំងរស់​ ប៉ុន្តែ​ រ៉ាស្មាច់​ មិនអោយចាប់ខ្លួនទេថែមទាំងបាញ់មករកកម្លាំងយេីងថែមទៀត​ ។ ដោយមិនបង្អង់យូរ​ លោកអនុសេនីយ៍ទោ​ ផែង​ វណ្ណៈ​ និង​ កម្លាំង​អន្តរាគមន៍​ពិសេស​ ៣​ នាក់ផ្សេងទៀត​ បានសម្រេចបាញ់ស្រោចទៅលេី​ មេក្លោង​ សោម​ ណារ៉ា​ ហៅ​សុខ​ ណា​ណារ៉ា​ ហៅរ៉ាអូស្ត្រាលី​ ឬ​ហៅ​រ៉ាស្មាច់​ អោយរងរបួសធ្ងន់នឹងបានគេចទៅដេកស្លាប់នៅជិតរោងចឹញ្ចឹមទាពីកន្លែងដួលម៉ូតូប្រមាណ​ ២០០​ ម៉ែត្រតែម្ដង ។

លោកអនុសេនីយ៍ទោ​ ផែង​ វណ្ណៈ​ បានរេីសយក​សាក់កាដូមកឆែកមេីល​ ឃេីញមាន​ កាំភ្លើង​ខ្លី​ មាន​បំពង់ផ្ទប់សំលេង១​ គ្រាប់​បែកដៃ១គ្រាប់​ និង​ វត្ថុ​តាង​មួយចំនួនទៀត​ ។បេសកកម្ម​ប្រកបដោយ​គ្រោះថ្នាក់​តែទទួលបានជោគជ័យនេះគឺដោយសារមានការដឹកនាំបញ្ជា​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហុក​ ឡងឌី​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ប្រធាន​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ​ ។

តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារសម្ងាត់​ បានអោយដឹងថា​ រ៉ាស្មាច់​ មានគំរោងគេចខ្លួនទៅថៃតាមច្រកកំពត​ ដេីម្បីទៅកែមុខមាត់កុំអោយគេស្គាល់​ ។តែអំពេីអាក្រក់របស់​រ៉ាស្មាច់​ ទោះបីមានអាវយ័ន្ត​ កូនក្រកញីឈ្មោល​ យ៉ាងណាក៏មិនអាចជួយបានដែរ​ ពេលផ្ទុះអាវុធ​កូនក្រកខ្ទៀតចេញពី​ រ៉ាស្មាច់​ តែម្ដង​ ។អរគុណ​ម្ចាស់​ផេក​ តារាខ្មែរជំនាន់​ ១៩៩៧-២០០០​ ដែលបានផ្ដល់រូបថតខ្ញុំដ៏កម្រមកអោយខ្ញុំ​។ប្រភព៖ ផែងវណ្ណៈ

No comments:

Post a Comment