ថ្ងៃនេះមន្រ្តីជាន់ខ្ពស់របស់ ក្រុមបាតុដៃទី ៣ ទទួលបន្ទុកជាមន្រ្តី ពត៍មាន បានចូលសារភាពកំហុស កន្លងមក ដោយនិយាយថា ចាញ់បោក សម រង្សី។ បច្ចុប្បន្ន កំពុងមានបញ្ជូលគ្នា រវាង CNRP American and The CNRP Europe, CNRP-Oversea.
ព្រហស្បតិ៍, 20 មិថុនា 2019 16:30
ព្រហស្បតិ៍, 20 មិថុនា 2019 16:30
ប្រធានអង្គការខ្ញុំខ្មែរ បដិសេធឈ្មោះ តោ និមល ថាមិនមែនជាសមាជិកខ្លួន ក្រោយមានប្រតិកម្មពីលោក ហ៊ុន ម៉ានិត
លោក ជា និច្ច ប្រធានអង្គការខ្ញុំខ្មែរ បានបដិសេធថា ចំពោះបុគ្គលឈ្មោះ តោ និមល (Tor Nimol) ដែលបានសរសេរព័ត៌មានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា លោក ហ៊ុន ម៉ានិត និងប្អូនស្រី មានលុយ ១០០លានដុល្លារក្នុងម្នាក់នៅក្នុងធនាគារមួយរបស់អាមេរិក គឺមិនមែនជាសមាជិករបស់អង្គការ ខ្ញុំខ្មែរ ទេ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ានិត បានច្រានចោលចំពោះព័ត៌មានដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tor Nimol បានបង្ហោះ។
ប្រធានអង្គការដែលកំពុងស្ថិតក្នុងប្រទេសថៃរូបនេះ បានថ្លែងបញ្ជាក់ប្រាប់ [ខ្លីៗ] នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ថា៖ «ឈ្មោះ តោ និមល (Tor Nimol) នេះ មិនមែនជាសមាជិក ខ្ញុំខ្មែរ ទេ ហើយអ្នកណាពាក់អាវ ខ្ញុំខ្មែរ ទៅធ្វើចឹង ខ្ញុំអត់មានការធានាខុសត្រូវទេ ពីព្រោះមិនមែនខ្ញុំជាអ្នកធ្វើឯណា ជារឿងបុគ្គល ហើយខ្ញុំមិនដែលបង្ហាត់អ្នកណាឲ្យមកជេរប្រទេសជាតិទេ។ ហើយមនុស្សហ្នឹងអត់មានពាក់ព័ន្ធជាមួយអង្គការ ខ្ញុំខ្មែរ ទេ»។
លោក ជា និច្ច ក៏លើកឡើងដែរថា អង្គការខ្ញុំខ្មែរគឺមិនពាក់ព័ន្ធនយោបាយប្រឆាំងរដ្ឋាភិបាលនោះទេ ដោយគ្រាន់តែជាអង្គការមនុស្សធម៌ដែលកើតចេញពីការស្រលាញ់ខ្មែរ ស្រលាញ់ប្រទេស និងរាជរដ្ឋាភិបាលខ្មែរ ដោយគ្មានលក្ខខណ្ឌ។ «ខ្ញុំសូមខន្តីអភ័យទោសអំពីរាជរដ្ឋាភិបាល ក៏ជាបងប្អូនប្រជាពលរដ្ឋ បើមានបុគ្គលមួយចំនួនបានព្យាយាមលាបពណ៌ដល់រូបខ្ញុំបាទ និងអង្គការខ្ញុំខ្មែរផងដែរ ខ្ញុំសូមប្រកាសថាខ្ញុំមិនបានគាំទ្ររាល់ទង្វើ របស់បុគ្គលទាំងនោះជាដាច់ខាត»។
លោក ហ៊ុន ម៉ានិត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមថា លោកនឹងប្អូនស្រី មានលុយ ១០០លានដុល្លារក្នុងម្នាក់ នៅក្នុងធនាគារមួយរបស់អាមេរិក គឺជាព័ត៌មានមិនពិត និងបង្កើតឡើងដោយក្រុមប្រឆាំងក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យពីសារធារណជន៕
២៤ វិច្ឆិកា ២០១៩ៈ TOP NEWS: មនុស្សជំនិត អេង ឆៃអ៊ាង ចូលសារភាពទោសកំហុស និងទម្លាយផែនការអាក្រក់របស់ទណ្ឌិត សម រង្ស៉ី ដែលគៀងគរពលករខ្មែរនៅប្រទេសថៃ ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ (Video inside)
(ភ្នំពេញ)៖ មនុស្សជំនិតម្នាក់ដែលទទួលផែនការផ្ទាល់ពីលោក អេង ឆៃអ៊ាង មេដឹកនាំមួយរូបរបស់ក្រុមឧទ្ទាម បានចូលសារភាពទោសកំហុស នៅចំពោះមុខសមត្ថកិច្ចក្រសួងមហាផ្ទៃ និងទម្លាយនូវអ្វីដែលជាផែនការដ៏ខ្មៅងងឹតរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលបានគៀងគរពលករខ្មែរ រស់នៅប្រទេសថៃ បម្រុងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបរាជ័យកាលពីពេលកន្លងទៅ។
លោក តោ និមល ដែលរត់គេចខ្លូនទៅនៅប្រទេសថៃ ក្រោយជឿតាមការញុះញង់របស់ថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ ហើយបន្ទាប់ពីសារភាព នូវអ្វីដែលជាកំហុសរបស់ខ្លួនរួចរាល់ ក៏បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយសម្ដែងនូវការសោកស្ដាយ និងរៀបរាប់នូវអ្វីដែលលោក អេង ឆៃអ៊ាង បង្គាប់បញ្ជាកន្លងមក ពិសេសពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
អតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកបានធ្លាក់ខ្លួនដើរតាមគន្លងដែលជាការរៀបចំរបស់ទណ្ឌិត សម រង្ស៉ី តាំងពីឆ្នាំ២០១២ ហើយនៅពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល លោកបានគេចខ្លួនទៅរស់នៅប្រទេសថៃ ជាមួយប្រពន្ធ នៅឆ្នាំ២០១៧ ដែលទទួលបានការផ្គត់ផ្គង់ និងផ្ដល់លុយពីលោក អេង ឆៃអ៊ាង មួយខែ២០០ដុល្លារ (២នាក់ប្រពន្ធ)។
ពាក់ព័ន្ធជាមួយផែនការធ្វើរដ្ឋប្រហារវិញ ត្រូវបានលោក តោ និមល ទម្លាយថា លោក អេង ឆៃអ៊ាង បានបង្គាប់ឲ្យលោកជាអ្នកបង្ហោះចែកចាយនូវ តាមបណ្ដាញសង្គមនូវខ្លឹមសារអ្វីដែលគេប្រឌិតឡើង ដើម្បីបំពុលព័ត៌មាន។ ជាក់ស្ដែងលិខិតមួយរបស់គណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធរឿង EBA នោះ គឺលោក អេង ឆៃអ៊ាង ជាអ្នកធ្វើឡើង ហើយឲ្យលោកបង្ហោះចែកចាយ។
លោកបានបន្ដទៀតថា ក្រៅពីនេះលោក អេង ឆៃអ៊ាង បានណែនាំឲ្យលោក និងអ្នកគាំទ្រផ្សេងទៀត ដើរគៀងគរពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ តាមតំបន់ផ្សេងៗ ឲ្យមកចូលរួមហែរហមទណ្ឌិត សម រង្ស៉ី ដែលប្រកាសវិលចូលស្រុក ប៉ុន្ដែត្រូវបរាជ័យទៅវិញនោះ។ ដោយឡែក ចំពោះពលករខ្មែរ ដែលបានដើរគៀងគរនោះ មិនមានចំនួនច្រើនឡើយ ដោយសារតែពលករទាំងអស់នោះ មិនជឿតាមអ្វីដែលលោក សម រង្ស៉ី ញុះញង់។
លោកអះអាងថា ពលករខ្មែរភាគច្រើននៅប្រទេសថៃ ខ្វាយខ្វល់តែរឿងធ្វើការងាររៀងៗខ្លួនប៉ុណ្ណោះ មិនដែលខ្វាយខ្វល់នូវអ្វីដែលជាការអំពាវនាវរបស់លោក សម រង្ស៉ី និងបក្ខពួកឡើយ។
បន្ទាប់ពីផែនការក្បត់ជាតិបរាជ័យហើយនោះ និងមានការបើកភ្លើងខៀវ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនភ្លាម លោក តោ និមល ក៏សម្រេចចិត្តវិលមកស្រុកកំណើតវិញ និងចូលសារភាពនូវអ្វីដែលខ្លួនធ្លាប់ធ្វើខុសកន្លងមក រហូតខាតបង់ពេលវេលា និងបាត់បង់ការងារ ដោយសារតែរត់គេចខ្លួន។
លោក តោ និមល បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ អ្នកធ្លាក់គាំទ្រទណ្ឌិត សម រង្ស៉ី ជាច្រើនបានវិលចូលស្រុកកំណើតវិញ ហើយសុទ្ធតែអះអាង ឈប់បាញ់បោកបុគ្គលនេះទៀតហើយ ព្រោះសន្យាម្ដងណាមិនដែលបានសម្រេចនោះទេ ពោលមានតែការបោកប្រាស់ម្ដងហើយម្ដងទៀតតែប៉ុណ្ណោះ ដែលពិតម្ដងនោះទេ។ លោកបន្ថែមថា សកម្មជនបក្សសង្គ្រោះជាតិពេលនេះ បានបែកខ្ញែកគ្នាអស់ហើយមិនដឹងទៅដល់ទីណាខ្លះទេ។
បន្ទាប់ពីបានរៀបរាប់នូវអ្វីដែលជាកំហុសរបស់ខ្លួន លោក តោ និមល និងភរិយា បានលើកម្រាមដៃ១០ ថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលមានទឹកចិត្តសណ្ដោប្រណី មិនយកទោសពៃរូបលោក និងភរិយា ព្រមទាំងអ្នកផ្សេងទៀតដែលធ្លាប់ដើរតាមគន្លងខុស និងបានសន្យាថា លោកមិនធ្វើអ្វីដែលជាកំហុសឆ្គងទៀតនោះឡើយ៕
ខាងក្រោមនេះ ជាវីដេអូសារភាពទាំងស្រុងរបស់លោក តោ និមល និងភរិយា៖
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube
លោក ហ៊ុន ម៉ានិត គ្រោងប្ដឹងអង្គការ និងម្ចាស់ហ្វេសប៊ុកមួយដែលចោទលោកមានលុយរាប់លានដុល្លារ
(20-June-2019 / RFA)
លោក ហ៊ុន ម៉ានិត គ្រោងប្ដឹងអង្គការ និងម្ចាស់ហ្វេសប៊ុកមួយដែលចោទលោកមានលុយរាប់លានដុល្លារកូនប្រុសទី២របស់ លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ មិថុនាថា លោកកំពុងតែពិចារណា ថាតើគួរប្រើនីតិវិធីច្បាប់ប្ដឹង អង្គការ ឈ្មោះ "ខ្ញុំខ្មែរ" និងម្ចាស់គណនីហ្វេសប៊ុក តោ និមល (Tor Nimol) ឬក៏ទុកចោល ករណីចោទប្រកាន់រូបលោក និងប្អូនស្រី លោក ថា មានប្រាក់រាប់លានដុល្លារ។ ការព្រមាននេះ ដោយសារតែ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ តោ និមល បានបង្ហោះព័ត៌មានមួយ កាលពីថ្ងៃទី១៨ មិថុនា ដែលថា៖ «កូនប្រុស របស់លោក ហ៊ុន សែន មានលុយ មួយរយលានដុល្លារ នៅក្នុងធនាគារ ធីឌី ក្នុងប្រទេសកាណាដា (TD bank of Canada)។
ប្រធានអង្គការខ្ញុំខ្មែរ បដិសេធឈ្មោះ តោ និមល ថាមិនមែនជាសមាជិកខ្លួន ក្រោយមានប្រតិកម្មពីលោក ហ៊ុន ម៉ានិត
(20-June-2019 / KK)
លោក ជា និច្ច ប្រធានអង្គការខ្ញុំខ្មែរ បានបដិសេធថា ចំពោះបុគ្គលឈ្មោះ តោ និមល (Tor Nimol) ដែលបានសរសេរព័ត៌មានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា លោក ហ៊ុន ម៉ានិត និងប្អូនស្រី មានលុយ ១០០លានដុល្លារក្នុងម្នាក់នៅក្នុងធនាគារមួយរបស់អាមេរិក គឺមិនមែនជាសមាជិករបស់អង្គការ ខ្ញុំខ្មែរ ទេ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ានិត បានច្រានចោលចំពោះព័ត៌មានដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tor Nimol បានបង្ហោះ៕
ទោះជាការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី ហាក់ដូចជាស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតក្នុងប្រទេសថៃ បានត្រៀមខ្លួនរៀបចំអមដំណើរប្រធានស្ដីទីនៃអតីតគណបក្សប្រឆាំងនេះ។
បាងកក — ចាប់តាំងពីគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មន្ត្រីនិងសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ បានបែកខ្ញែកគ្នា និងភៀសខ្លួនទៅកាន់ប្រទេសផ្សេងៗ ដើម្បីគេចពីបណ្ដឹងផ្លូវច្បាប់ និងការតាមចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា។
ក្នុងនោះ ប្រទេសថៃគឺជាប្រទេសដែលសម្បូរសកម្មជនគណបក្សប្រឆាំងភៀសខ្លួនទៅជ្រកកោនបណ្ដោះអាសន្នច្រើនជាងគេ ដោយសារប្រទេសមានព្រំដែនជាប់កម្ពុជាមួយនេះ មានតម្លៃក្នុងការចំណាយស្នាក់នៅ និងហូបចុកទាប។
លោក ម៉ន ផល្លា អតីតប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលត្រូវបានតុលាការកំពូលព្យួរសិទ្ធិនយោបាយ។ (កាន់ វិច្ឆិកា/VOA)
កំពុងស្នាក់នៅដោយនិរទេសខ្លួនក្នុងទីក្រុងបាងកកអស់រយៈពេលជាងពីរឆ្នាំមកហើយ លោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញលើកឡើងថា ក្រៅពីបានគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា ការនិរទេសខ្លួននៅប្រទេសថៃ គឺដើម្បីបន្តការធ្វើសកម្មភាពគាំទ្រគណបក្សប្រឆាំង។
សកម្មជនវ័យ៤៤ឆ្នាំរូបនេះបន្តថា ក្រុមសកម្មជនគណបក្សប្រឆាំងជាង១០០នាក់ កំពុងស្នាក់នៅក្នុងប្រទេសថៃ និងកំពុងធ្វើសកម្មភាពផ្សេងៗ បង្ហាញពីការគាំទ្រគណបក្សសង្គ្រោះជាតិ បើទោះបីជាគណបក្សនេះត្រូវបានតុលាការកំពូលរំលាយជិតពីរឆ្នាំមកហើយក្ដី។
លោក ម៉ន ផល្លា បន្ថែមថា លោក និងសកម្មជនផ្សេងទៀតនឹងអមដំណើរលោក សមរង្ស៊ី ត្រឡប់មកកម្ពុជា ទោះបីជារងនូវការព្រមានចាប់ខ្លួនពីរដ្ឋាភិបាលកម្ពុជា សហការជាមួយអាជ្ញាថៃ។
«យើងខ្ញុំទាំងអស់គ្នា ទី១ ដែលភៀសខ្លួននៅខាងក្រៅប្រទេស គឺថាបានត្រៀមខ្លួនរួចហើយថានឹងវិលត្រឡប់ជាមួយលោកប្រធាន សម រង្ស៊ី នៅថ្ងៃ៩ ខែវិច្ឆិកា ខាងមុខ។ ទី២ មានប្រជាពលរដ្ឋ និងសកម្មជនរបស់យើងដែលយើងបានទំនាក់ទំនងផ្ទាល់ គឺថាមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ រាប់សែននាក់ អាចដល់លាននាក់ ដើម្បីចូលរួមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ី នៅពេលខាងមុខ»។
កាលពីថ្ងៃទី១១ ខែតុលា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ពីបទ «រួមគំនិតក្បត់» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ក្រោយការចេញលិខិតនោះ គេឃើញអង្គភាពព័ត៌មានហ្វ្រេសញូវ ដែលស្និទ្ធនឹងរដ្ឋាភិបាល បានផ្សាយព័ត៌មានមួយថា កម្លាំងនគរបាលកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ចរបស់ប្រទេសថៃ ស្វែងរកចាប់ខ្លួនលោក ម៉ន ផល្លា តាមដីកាបញ្ជារបស់សាលាដំបូងរាជធានីភ្នំពេញ។
កាលពីខែសីហា លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិដែលកំពុងដឹកនាំក្រុមមន្ត្រីបក្សប្រឆាំងមួយចំនួននៅក្រៅប្រទេស បានប្រកាសថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកានេះ គឺចំថ្ងៃបុណ្យឯករាជ្យជាតិ ក្រោយពីលោកបាននិរទេសទៅក្រៅប្រទេសអស់រយៈពេលប្រាំឆ្នាំ។
ការប្រកាសត្រៀមខ្លួនធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនេះ ធ្វើឲ្យសកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃមួយចំនួន ប្រកាសត្រៀមខ្លួនអមដំណើរលោកត្រឡប់មកវិញផងដែរ។
ស្របពេលដែលសកម្មជនទាំងនោះប្រកាសត្រៀមខ្លួនចាំទទួល និងអមដំណើរលោក សម រង្ស៊ី ពួកគេក៏បារម្ភថា ពួកគេអាចនឹងត្រូវបានចាប់ខ្លួនមុនពេលដែលដំណើររបស់លោក សម រង្ស៊ី មកដល់កម្ពុជា។
លោក ម៉ន ផល្លា អះអាងថា ក្រុមសកម្មជនគណបក្សប្រឆាំងទទួលបានព័ត៌មានក្រៅផ្លូវការពីមន្ត្រីប៉ូលិសនៅកម្ពុជាថា សមត្ថកិច្ចកម្ពុជាបានផ្ញើលិខិតទៅសមត្ថកិច្ចថៃឲ្យតាមចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងមួយចំនួនពីប្រទេសថៃ ដែលរួមមានទាំងលោកមួយរូបផង ដើម្បីបញ្ជូនទៅកម្ពុជាវិញ។ លោកបញ្ជាក់ថា សកម្មជនមួយចំនួននោះមានឈ្មោះ នាង សុឃុន អូន ពៅ តោ និមល អាត វិចិត្រ ស៊ុំ សីហា គា ច័ន្ទសុភ័ក្រ្ត និង រិន រដ្ឋ។
ចំណែកលោក អូន ពៅ ហៅ ពៅ ករុណា សកម្មជនគណបក្សប្រឆាំងមួយរូបទៀតដែលកំពុងភៀសខ្លួននៅប្រទេសថៃដែរនោះ លើកឡើងថា អាជ្ញាធរនៅប្រទេសថៃបានហាមឃាត់ក្រុមសកម្មជនគណបក្សប្រឆាំង មិនឲ្យធ្វើសកម្មភាពណាមួយនៅលើទឹកដីថៃនោះទេ។ យ៉ាងណាក្តី លោកថា លោកនៅតែបន្តធ្វើសកម្មភាពតាមរយៈបណ្ដាញសង្គម បង្ហាញពីការគាំទ្រ និងត្រៀមអមដំណើរលោក សម រង្ស៊ី មកកាន់កម្ពុជា។
«ពួកយើង ក៏ដូចជាសកម្មជននៅឯក្រៅប្រទេស ពួកយើងត្រៀមខ្លួនរួចហើយ នៅថ្ងៃ៩ វិច្ឆិកា ២០១៩ខាងមុខនេះ។ ពួកយើងនឹងទៅចូលរួមអមដំណើរជាមួយលោកប្រធាន សម រង្ស៊ី នៅថ្ងៃខាងមុខនេះ»។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA កាលពីសប្ដាហ៍មុនថា សមត្ថកិច្ចកម្ពុជាបានស្នើសុំការសហការពីសមត្ថកិច្ចប្រទេសថៃ តាមចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនដែលកំពុងគេចខ្លួននៅប្រទេសថៃ ដោយយោងលើការសហការទ្វេភាគី។ យ៉ាងណាក្តីលោកមិនបញ្ជាក់ពីចំនួន និងឈ្មោះរបស់សកម្មជនគណបក្សប្រឆាំងទាំងនោះទេ។
«អាចមានច្រើនជាងហ្នឹងទៀត ហើយអ្នកដែលមកតាមការចាប់ខ្លួនហ្នឹង មានអ្នកខ្លះដូចក្មួយជ្រាបស្រាប់ហើយ យើងឃើញលទ្ធផលជាហូរហែហ្នឹងឯង។ ថៃក៏ថ្លែងនូវការអបអរសាទរជាមួយកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដែលតែងជួយគាត់ដែរទេ»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំកម្ពុជាបាននៅឡើយទេ។
កាលពីថ្ងៃទី១៨ ខែតុលានេះ លោកស្រី Busadee Santipitaks អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានក្រសួងការបរទេសថៃ ឆ្លើយតបសំណួររបស់ VOA ថា អ្នកស្រីមិនមានព័ត៌មានអំពីការស្នើរបស់រដ្ឋាភិបាលកម្ពុជាឲ្យមានការសហការដើម្បីតាមចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនៅឯប្រទេសថៃនោះទេ។
«ខ្ញុំមិនមានព័ត៌មានអំពីសំណួររបស់អ្នកទេ»។
លោក ម៉ន ផល្លា ដែលកំពុងគេចខ្លួនក្នុងប្រទេសថៃប្រាប់ VOA ថា លោកនៅតែត្រៀមខ្លួនសម្រាប់ការអមដំណើរលោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ ទោះជាមានដីកាតាមចាប់ខ្លួនលោកពីប្រទេសថៃ។ យ៉ាងណាក្ដី លោកបានអំពាវនាវដល់អង្គការសិទ្ធិមនុស្សអន្តរជាតិអន្តរាគមន៍ និងឃ្លាំមើលករណីរបស់ក្រុមសកម្មជនគណបក្សប្រឆាំងដែលកំពុងស្ថិតនៅប្រទេសថៃ មុននឹងលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍។
ទោះជាយ៉ាងនេះក្តី អាជ្ញាធរប៉ូលិស ប្រទេសថៃបានរារាំងលោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ មិនឲ្យឆ្លងកាត់ចូលប្រទេសថៃកាលពីថ្ងៃអាទិត្យទី២០ ខែតុលា ខណៈដែលលោកស្រីបានជិះយន្តហោះពីប្រទេសម៉ាឡេស៊ី មកដល់ព្រលានយន្តហោះសុវណ្ណភូមិ ក្នុងប្រទេសថៃ។
កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
លោក អៀ សុផល សាស្ត្រាចារ្យផ្នែកទំនាក់ទំនងការទូត និងអន្តរជាតិ នៃមហាវិទ្យាល័យ Occidental ទីក្រុងឡូសអេនជឺលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកលើកឡើងថា ដំណោះស្រាយនយោបាយក្នុងពេលបច្ចុប្បន្នរបស់កម្ពុជាគឺត្រូវ«ផ្ដោតលើការស្រឡាញ់លទ្ធិប្រជាធិបតេយ្យជាជាងការស្រឡាញ់អំណាច»។
រូបឯកសារ៖ សមាជិកមួយចំនួននៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ត្រូវបានតុលាការខេត្តកោះហៅឲ្យបកស្រាយបំភ្លឺលើសកម្មភាពរបស់ខ្លួនដែលបំពានលើសាលក្រមរបស់តុលាការកំពូលដែលបានរំលាយគណបក្សប្រឆាំងមួយនេះ កាលពីឆ្នាំ ២០១៧។
ចាប់តាំងពីដើមឆ្នាំ ២០១៩ មក អ្នកគាំទ្រ និងសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិច្រើនជាង១៦០នាក់ត្រូវបានកោះហៅមកសាកសួរ។ រហូតមកដល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំងចំនួនជាង ៥០នាក់ត្រូវបានចាប់ខ្លួន។ ដោយឡែកសកម្មជនមួយចំនួនទៀតនៃគណបក្សនេះ បានរត់ភៀសខ្លួនទៅក្រៅប្រទេសមុន និងក្រោយពេលតុលាការកម្ពុជាចោទប្រកាន់ពួកគេ៕
By ឌឹ ខេមបូឌា ដេលី -September 5, 2019
សកម្មជនបក្សប្រឆាំងដែលភៀសខ្លួន នៅក្រៅប្រទេសអំពាវនាវឱ្យពលរដ្ឋចូលរួមដណ្តើមអំណាចពីរដ្ឋាភិបាលលោក ហ៊ុន សែន សកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់ភៀសខ្លួននៅក្រៅប្រទេសជំរុញឱ្យពលរដ្ឋនាំគ្នាទៅ ដណ្តើមអំណាចពីលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែដើម្បីយកមកសង ជូន ពលរដ្ឋខ្មែរវិញ។
ពួកគេបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករៀងៗខ្លួននៅថ្ងៃពុធ ទី០៤ ខែកញ្ញា នេះ ដោយសរសេរសារអំពាវនាវស្រដៀងគ្នាទៅនឹងការអំពាវនាវរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីពេលកន្លងមកដែរ។
សកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន៦រូប ដែលកំពុងស្ថិតក្នុងបញ្ជីខ្មៅនៃការតាមចាប់ខ្លួនរបស់សមត្ថកិច្ចរបស់លោក ហ៊ុន សែន ទាំងនោះ បានអំពាវនាវឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសរួមគ្នាជាកម្លាំង ដើម្បីដណ្ដើមយកប្រទេសកម្ពុជា ពីរដ្ឋាភិបាលលោកហ៊ុន សែន មកប្រគល់សងជូនពលរដ្ឋវិញ។
សកម្មជនទាំង៦នាក់នោះ រួមមានលោក តោ និមល លោក សោភ័ណ្ឌ ឡារី លោក នាង សុឃុន លោក ស៊ុម សីហា លោក អាត វិចិត្រ និងលោក ករុណា ពៅ ជាដើម។
រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មាន ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិជាង២០នាក់ហើយ ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន ចាប់និងឃុំខ្លួន។
ទោះជាយ៉ាងណាក៏ដោយក្រុមសកម្មជនទាំង៦នាក់ដែលកំពុងរស់ភៀសខ្លួនៅក្រៅប្រទេស ព្រមានថា គ្មានសេរីភាព និងយុត្តិធម៏ណា មួយបានមកពីការបួងសួង បន់ស្រន់ ឬដេកចាំនោះទេ ប្រសិនបើមិនមានការតស៊ូ ទាមទារ និងការធ្វើពលិកម្មនោះ។ សកម្មជនទាំងនេះ បានស្នើឱ្យ ពលរដ្ឋ ជាពិសេសយុវជនខ្មែរទូទាំងប្រទេស ត្រូវក្រោកឈរឡើងអោយបានព្រមៗគ្នា ដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលបច្ចុប្បន្នដែលពួកគេហៅថាជា របបផ្ដាច់ការនៅថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០១៩ ខាងមុខនេះឲ្យបាន។
ទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីចុងខែសីហា បានប្រកាសហើយថារាល់ផែនការចង់ផ្តួលរំលំ រដ្ឋាភិបាលបច្ចុប្បន្នពីសំណាក់ក្រុមអតីតគណបក្សសង្រ្គោះជាតិត្រូវចាត់ទុកថាជាទង្វើខុសច្បាប់ទាំងស្រុង ដែលរដ្ឋាភិបាលត្រូវតែចាត់វិធានការ។
លោកបន្តថារាល់ការប្រមូលផ្តុំគ្នានៅក្នុងប្រទេសដោយជ្រកក្រោមស្លាកគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយរួចទៅហើយនោះ គឺជារឿងខុសច្បាប់ និងត្រូវតែកម្ចេចចោលតាមផ្លូវ ច្បាប់។
ប៉ុន្តែអតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេសលោក សម រង្ស៊ី បានអំពាវនាវពីក្រៅប្រទេសម្តងជាពីរដង ដោយលោកសច្ចាថានឹងចូលមកយកប្រទេសកម្ពុជា សងពលរដ្ឋខ្មែរវិញឱ្យខាងតែបាននៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។ លើសពីនេះ លោកបានផ្តាំផ្ញើទៅកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យតម្រង់ចុងកាំភ្លើងរបស់ខ្លួនទៅរកលោក ហ៊ុន សែន ប្រសិនបើពួកគេត្រូវបានបញ្ជាឱ្យសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់នោះ។
សាររបស់អតីតមេដឹកនាំបក្សប្រឆាំងរូបនេះហាក់ផ្ទុយពីអ្វីដែលលោកតែងអះអាងថាប្រើនយោបាយអហិង្សា និងមិនយកខ្មែរណាជាសត្រូវនោះ។
ទោះបីជាយ៉ាងនេះក្តីសម្រាប់ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះគឺ លោក កឹម សុខា កាលពីថ្ងៃទី២ ខែកញ្ញា បានអំពាវនាវឱ្យអ្នកនយោបាយទាំងអស់ត្រូវបញ្ឈប់ការយកឈ្នះចាញ់ខ្មែរគ្នាឯងដោយហិង្សានិយម ហើយឈប់យកវាសនាប្រជារាស្ត្រជាឈ្នាន់ឬជារបាំងនយោបាយផ្ទាល់ខ្លួនតទៅទៀត ពីព្រោះខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ៕
នាយ តោ និមល (ហៅអាតឿ និមល) ពីមុនជេរប្រមាថ ចោទ/ជេរប្រមាថដៀលត្រកូលខ្ញុំ ចោទពីរនាក់បងប្អូនខ្ញុំដូចព្យុះ ថ្ងៃនេះបញ្ចេញចរិកធូរថ្លៃបាត់ (សាវកអាមាត្យ ចៃល្បែង)!។
-អាតឿនេះ ជេរប្រមាថសម្តេច ហ៊ុន សែន និងកូនៗសម្តេច យ៉ាងអសុរស អសុជីវធម៌, សាហាវជាងគេជាងឯង! សំដែងថាខ្លួនស្នេហាជាតិជាងគេ (ប្រភេទជ្រុលនិយម ដូចប្អូន ហៃ វណ្ណា ចឹង, នៅទីបំផុតយ៉ាងមុិចដែរ???)។
-ហើយនាយតឿនេះ ក៏បានចោទលាបពណ៍បង្កាច់បង្ខូចលោក មាជ សុវណ្ណារ៉ា ក៏មិនស្ទើដែរ ទីបំផុតប្រឡាក់ខ្លួនឯងសោះ។
ក្នុងឱកាស ឆ្នាំថ្មី ឆ្នាំសាកល ២០១៩នេះ ខ្ញុំបាទតោ និមល និងភរិយា សូមប្រសិទ្ធិពរជ័យ ជូនដល់ បងប្រុស Ir Channa និងក្រុមគ្រួសារ សូមឲ្យបងប្រុស Ir Channa រួមទាំងក្រុមគ្រួសារមានសុខភាពមាំមួន និងទទួលបាន នូវជ័យជំនះគ្រប់ភារះកិច្ច៕
ជេីងខ្លាំងខាងជេរសម្ដេចតេជោ ហ៊ុន សែន តាមបណ្ដាញសង្គម ហ្វេសប៊ុក ឈ្មោះ តោ និមល និង ប្រពន្ធ បានចេញមុខសារភាពជាមួយសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីគេចខ្លួនទៅថៃចូលរួមផែនការផ្ដួលរំលំរដ្ឋាភិបាលថ្ងៃ ៩ វិច្ឆិកា ២០១៩ បរាជ័យ ។
ចេះភ្ញាក់រលឹកទាន់បែបនេះ អាចមកចូលរួមធ្វេីការបំរេីប្រជាជនជាមួយ ផែង វណ្ណៈ បាន ខ្ញុំមិនរេីសអេីងទេ រីករាយស្វាគមន៍បេីមានបំណងចង់ចូលរួម ។
តោទេព និមល was live.
9 September ·
ហ៊ុន សែន សម្លាប់ប្រជារាស្ត្រខ្មែរ បន្តិចម្តងៗ ដោយធ្វើឲ្យប្រជាពលរដ្ឋអាយុខ្លី តាមវិធីពិសពុលច្រើនបែបយ៉ាង ហើយគាត់ជម្រុញឲ្យប្រជាពលរដ្ឋចេញទៅក្រៅស្រុក ដើម្បីទុកដីទំនេរ ឲ្យជនបរទេស។បើយើងចង់ឲ្យជាតិយើងនៅគង់វង្ស យើងត្រូវ៕
កាលពីជាងម្ភៃឆ្នាំមុន តោ និមល គេជាក្មេងម្នាក់សុភាពស្លូតបូត ឧស្សាហ៍ព្យាយាមគួរឲ្យចូលចិត្ត ហើយធ្លាប់ជាកូនចៅខ្ញុំម្នាក់ដែលបានទទួលការបណ្ដុះបណ្ដាលជំនាញផ្នែកលក់ និងទីផ្សារនៅខេត្តសៀមរាប!!! បែកប្អូនយូរ បងមិននឹកស្មានថាប្អូនក្លាយទៅជាមនុស្សបែបនេះសោះ... មនោគមន៍វិជ្ជាសង្រ្គោះជាតិ បានផ្លាស់ប្រែប្អូនឲ្យទៅជាសកម្មជនម្នាក់ដែលស្អប់ខ្ពើមសង្គម ដូចកាលសម័យខ្មែរក្រហមអ៊ីចឹង!!! បើចង់ប្រឆាំងដើម្បីជាតិរីកចម្រើនក៏ប្រឆាំងចុះ ហេតុអ្វីបានជាប្រមាថថ្នាក់ដឹកនាំដូចជាសម្ដេចតេជោ??? លោកមានប្រវត្តិតស៊ូរំដោះជាតិ សាច់ឈាមស្រស់ ពលីពិការ កសាង និងអភិវឌ្ឍន៍ជាតិ អាយុលោកក៏ច្រើនដូចឪពុក ហេតុអ្វីក៏សិលធម៌ប្អូនធ្លាក់ចុះដោយសារមនោគមន៍បែបនេះ??? ពិតជាគួរឲ្យខ្លាចរអាលមែន...
សុវណ្ណភូមិ ខ្មែរ was live.
យាយអនប្តឹងរកចាប់ ខ្មែរ សុវណ្ណភូមិ និងតោនិមល
ជីវិតបុរសឯកោ ហុ៑ន សែន សុខភាព ហុ៑ន សែន និងជំងឺយាយអន
អានរកតោ និមល នេះផុសប្រមាថសម្តេចសាហាវណាស់ ថ្ងៃ៩ វិច្ឆកា ជួបវា ចាប់ដំពងវាលេង
ច្បាស់ហើយនៅបងប្អូន ឬចាំអោយស្អុយដូចខ្មោច លោក សុខ អាន ចាំបងប្អូនយល់ថា: តោ និមល ខ្ញុំនេះនិយាយ ពិតមែនតើ.!
ការកោះប្រជុំថ្ងៃទី២២ ក៏អត់បានប្រជុំ ហើយថែមទាំងលុបការប្រជុំរបស់គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខាងមុខនេះទៀត ។
សួរមើល បើមិនដេកដួល តើឡាំឌួយ ទៅណាបានជាបោះបង់ចោលការប្រជុំសំខាន់បែបនេះ? ហើយសូម្បីតែឱកាសផ្ទេរសិទ្ធិអោយលោក ស ខេង ក៏មិនមានដែរ ព្រោះខ្លាចលោក ស ខេង ធ្វើសុីគាត់មុន ។
តែទោះលោក ហ៊ុន សែន និងគ្រួសារលោក ខំលាក់យ៉ាងណា ក៏លាក់មិនជិតដែរ ព្រោះក្បែរ លោក ហ៊ុន សែន ឯង មានតែសម្បកមនុស្ស រូបភាពក្បត់ខ្លឹមសារទេ ឯបេះដូងជាតិ ដ៏បរិសុទ្ធ របស់ពួកគាត់ គាត់បានប្រគល់ជូនជាតិខ្មែរ និង CNRP យើងអស់ហើយ មិនស៊ូទ្រាំធ្វើអាយ៉ងបរទេស ដូចលោក ហ៊ុន សែនឯង តទៅទៀតទេ ។
ប្រធានអង្គការ ខ្ញុំខ្មែរសន្យា រកការងារឲ្យ យុវជនមិនឲ្យ ចេញទៅរក ការងារនៅ ក្រៅប្រទេស
Wednesday, 27 January 2016 14:25 ដោយ៖ ព្រឿង វិសាល Posted ID-146
ភ្នំពេញ៖ លោក ជា និច្ច ដែលជាប្រធានអង្គការខ្ញុំខ្មែរ ទើបតែបង្កើតឡើង កាលពីពេលថ្មីៗនេះ បានថ្លែងពីការប្តេជ្ញាចិត្តរបស់ខ្លួន នៅព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ថា នឹងមិនឲ្យយុវជនខ្មែរ ចេញទៅរកការងារធ្វើនៅក្រៅប្រទេស ហើយលោកនឹង ស្វះស្វែងរកការងារ ឲ្យពួកគេធ្វើនៅក្នុងស្រុក។
ការថ្លែងរបស់លោកនេះ បានធ្វើឡើងនៅចំពោះ សមាជិកជាង៣០០នាក់/អង្គ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅ បន្តឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី២៧ មករា។
លោកបន្តថា អង្គការរបស់លោក បង្កើតឡើងដើម្បី ជួយប្រជាពលរដ្ឋខ្មែរ បង្កើតសេដ្ឋកិច្ចដល់ ពលរដ្ឋខ្មែរ ស្វែងរកការងារជូនពលរដ្ឋខ្មែរ ក្នុងមូលដ្ឋាន។ លោកថា ជារួមអង្គការនេះ បង្កើតឡើង ក្នុងគោលបំណង ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ប្រធានអង្គការខ្ញុំខ្មែរ បញ្ជាក់ថា “ខ្ញុំមិនចង់ឲ្យយុវជនខ្មែរ ប្រជាពលរដ្ឋខ្មែរ ធ្វើចំណាកស្រុក ទៅប្រទេសដទៃ បម្រើផលប្រយោជន៍ ឲ្យប្រទេសដទៃទេ គឺអង្គការ ខ្ញុំខ្មែរ មានបំណងបង្កើតសេដ្ឋកិច្ច នៅក្នុងប្រទេសយើង ហើយយើងប្រមូលទិញ នូវកសិផលទាំងនោះ ដោយផ្ទាល់ និងធ្វើការបែងចែក កសិផលទាំងនោះ នៅក្នុងប្រទេសរបស់យើង”។
ប្រធានអង្គការខាងលើបន្ថែមថា ចាប់ពីដំណើរការរហូត មកដល់ពេលនេះ គឺសង្កត់ធ្ងន់ទៅខេត្តព្រៃវែង ដើម្បីបង្កើតកសិកម្មជាលក្ខណៈធំបំផុត ដោយរៀបចំ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ឲ្យពួកគាត់ចេះពីវិធីសាស្ត្រ ក្នុងការដាំដុះ ឲ្យចេះប្រើប្រាស់ ធនធាន ធម្មជាតិ ក្នុងការបង្កបង្កើនផល។
ព្រះតេជគុណ យិន រតនសុធាវី មានសង្ឃដីកាថា “អង្គការខ្ញុំខ្មែរបានជួយឧត្ថម្ភថវិកា ផ្សព្វផ្សាយកម្មវិធីពិភាក្សា ព្រះពុទ្ធសាសនា អក្សរសាស្រ្តខ្មែរ ដើម្បីសង្គម ឲ្យកូនខ្មែរដឹងពីប្ញសគល់អក្សរជាតិ និងបោះពុម្ភសៀវភៅអក្ខរាវិរុទ្ធ ចែកជូនទៅដល់កាសែត ព័ត៌មាន និងសិក្សានុសិស្សនៅតាម វិទ្យាល័យមួយចំនួន”៕
ពួកគាត់ថា ពួកគាត់ឈឺចាប់ប៉ុន្នឹងឆ្អែតហើយ រងចាំតែឱកាសល្អ លោកប្រធាន ស្ដីទី សម រង្សុី វិលចូលស្រុកតែប៉ុណ្ណោះ ពួកគាត់ នឹងមករួបរួមសាមគ្គីជាមួយ CNRP ដើម្បីសង្គ្រោះជាតិយើង ព្រោះគាត់មិនអាចឈរបើកភ្នែកឃើញជាតិត្រូវ វិនាសដោយស្នារដៃត្រកូលហ៊ុន ឡើយ ។ បើមិនជឿចាំមើលទៅ ៕
13 November 2016 ·
បើទោះជាយើង ពិបាកចិត្ត ឬ សប្បាយចិត្ត ក៏ មួយថ្ងៃមាន ២៤ម៉ោង ដដែល !
ន្ហើយ ... កុំពិបាកចិត្ត ធ្វើអ្វី ទុកអោយពេលវេលាជាអ្នក សម្រេចទៅចុះ ! មិនថាអញ្ចឹង ?
កុំធ្វើ ដូចជាពិភពលោក នេះ ជុំពាក់បំណុល យើងរាប់លាន អញ្ចឹង !
ទោះជា សប្បាយ ឬ ពិបាកចិត្ត គឺ សុទ្ធតែអាស្រ័យ លើ ខ្លួនយើង ផ្ទាល់ !
កុំទៅខ្វល់ !
កឃើញហើយ កម្លាំងប្រឆាំងខ្លាំងម្នាក់ក្នុងហ្វេសប៊ុក ។ លោកធ្លាប់ប្រជែងជាមួយខ្ញុំដែរ តែមិនជាអ្នកឈ្លើយទេ ។
ពេលនេះ គាត់បានចូលសារភាពហើយ ។
សូមអបអរសាទរផង !
សូមអបអរលោក តោ និមល ដែលបានយល់ដឹងខុស និងត្រូវ ហើយលោកបានត្រឡប់ចូលសង្គមវិញ
សូមជូនពរលោកអោយបានសេចក្តីសុខ និងប្រកបការងាររកស៊ីបានចំរុងចំរើន ។
សង្ឃឹមថា នឹងមានអ្នកភ្ញាក់រលឹកតទៅទៀត ។
រឿងអញ្ចឹងៗ ក៏បបួលគេភ្នាល់ដែរ ចុះរឿង លក់ជាតិ ក្បត់ជាតិ លួចសាហាយជាមួយប្រពន្ធគេ សំលាប់ប្រពន្ធគេ បិតមាត់ឲ្យជិត គ្មានកូនមួយណាចេញមកភ្នាល់សោះ ស្ងាត់ទាំងប្រពន្ធ ស្ងាត់ទាំងកូន ស្ងាត់ទាំងឪ និយាយរួមស្ងាត់ទាំងពូជ..!
ពេលនេះខ្ញុំ សូមប្រកាសភ្នាល់ជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បេីចិត្តជាកូនប្រុស មិនកំសាក ច្បាស់ជាហ៊ានភ្នាល់ជាមួយខ្ញុំ !
ខ្ញុំ តោ និមល ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំ គិតថាលោក ហ៊ុន សែន និងកូនប្រុស ដែលជាមេដឹកនាំកំពូលមហាបណ្ឌិតប្រចាំប្រទេស និងអ្នកនយោបាយជេីងចាស់ ប្រាកដជា មិនខ្លាចការភ្នាល់គ្នាជាមួយខ្ញុំនោះទេ អំពីរឿងលក់ជាតិ ក្បត់ជាតិ លួចសាហាយស្មន់ជាមួយប្រពន្ធគេ ( អ្នកស្រី ពិសិទ្ធ ពីលីកា ) ហេីយម្តាយលោក ហ៊ុន ម៉ាណែត ដែលជាប្រពន្ធលោក ហ៊ុន សែន គឺជាសម្លាប់សាហាយស្មន់ឪពុកខ្លួនចោលនៅពេលនោះ។
ចំណែកឯ ហ៊ុន ម៉ាណែត ខ្លួនឯង ក៏លួចមានសាហាយជាមួយប្រពន្ធគេដែរគឺ (អ្នកស្រី ចេវ វឌ្ឍនា) ក្រោយមក ព្រោះតែស្នេហាត្រីកោណ កើតចិត្តប្រច័ណ្ឌចេវ វឌ្ឍនា ហ៊ុន ម៉ាណែតបានដាល់នាង ចេវ វឌ្ឍនាហើមមុខ រួចព្យួរ-ក។
បេីលោក ហ៊ុន សែន និងកូនប្រុស លោក ហ៊ុន ម៉ាណែត ពិតជាអ្នកនយោបាយគំរូ និងមេដឹកនាំល្អមែនមិនខ្លាចនឹងការភ្នាល់របស់ខ្ញុំនេះទេ ចំពោះមុខសាធារណជន និងតុលាការអន្តរជាតិ ៕
បន្ទាប់ពីមានប្រតិកម្មរបស់កូននាយករដ្ឋមន្ត្រីៈ ប្រធានអង្គការខ្ញុំខ្មែរ បដិសេធឈ្មោះ តោ និមល មិនមែនជាសមាជិកខ្លួន
ភ្នំពេញៈ លោកជា និច្ច ប្រធានអង្គការ ខ្ញុំខ្មែរ បានបដិសេធថា ចំពោះបុគ្គលឈ្មោះ តោ និមល (Tor Nimol) ដែលបានសរសេរព័ត៍មានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកហ៊ុន ម៉ានិត និងប្អូនស្រី មានលុយ១០០លានដុល្លារក្នុងម្នាក់ នៅក្នុងធនាគារមួយរបស់អាម៉េរិក គឺមិនមែនជាសមាជិករបស់អង្គការ ខ្ញុំខ្មែរ ទេ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីលោកហ៊ុន ម៉ានិត បានច្រានចោលចំពោះព័ត៍មានដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tor Nimol បានបង្ហោះព័ត៍មានមិនពិត។
លោកជា និច្ច ប្រធានអង្គការខ្ញុំខ្មែរ បានបដិសេធថា ឈ្មោះ Tor Nimol មិនមែនជាសមាជិករបស់អង្គការ ខ្ញុំខ្មែរ នោះទេ ហើយអត់មានពាក់ព័ន្ធជាមួយអង្គការរបស់លោកទេ វាជារឿងបុគ្គល។
ប្រធានអង្គការខ្ញុំខ្មែរ បានថ្លែងបញ្ជាក់ប្រាប់សង្គម និង យិត្តិធម៌នៅរសៀលថ្ងៃទី២០ ខែមិថុនា នេះថា “ឈ្មោះ តោ និមល (Tor Nimol) នេះ មិនមែនជាសមាជិក ខ្ញុំខ្មែរ ទេ ហើយអ្នកណាពាក់អាវ ខ្ញុំខ្មែរ ទៅធ្វើចឹង ខ្ញុំអត់មានការធានាខុសត្រូវទេ ពីព្រោះមិនមែនខ្ញុំជាអ្នកធ្វើឯណា ជារឿងបុគ្គល ហើយខ្ញុំមិនដែលបង្ហាត់អ្នកណាឲ្យមកជេរប្រទេសជាតិទេ។ ហើយមនុស្សនឹងអត់មានពាក់ព័ន្ធជាមួយអង្គការ ខ្ញុំខ្មែរ ទេ”។
លោកហ៊ុន ម៉ានិត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធចំពោះព័ត៍មានដែលបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមថា លោកនឹងប្អូនស្រី មានលុយ១០០លានដុល្លារក្នុងម្នាក់ នៅក្នុងធនាគារមួយរបស់អាម៉េរិក គឺជាព័ត៍មានមិនពិត និងបង្កើតឡើងដោយក្រុមប្រឆាំងក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យពីសារធារណជន។
លោកហ៊ុន ម៉ានិត បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី២០ ខែមិថុនា នេះថា “ថ្មីៗនេះ ខ្ញុំបានឃើញព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគណនីធនាគារមួយ របស់អាមេរិកដែលប្រើទាំងឈ្មោះខ្ញុំ ទាំងឈ្មោះប្អូនស្រីខ្ញុំ ថាមានទឹកប្រាក់នៅក្នុងនោះទៅដល់ ១០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ ព័ត៌មានមិនពិតនេះគឺបានបង្កើតឡើងដោយក្រុមប្រឆាំងក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសារធារណជន។ អ្នកដែលចេញព័ត៌មានមិនពិតនេះមុនគេ គឺមកពីអតីតគណបក្សព្រះអាទិត្យលិចនិងតំណាង «ខ្ញុំខ្មែរ» ឈ្មោះ Tor Nimol”។
លោកហ៊ុន ម៉ានិត បានបញ្ជាក់ថា លោកកំពុងតែពិចារណាថា តើគួរប្រើនីតិវិធីច្បាប់ជាមួយអង្គការ ខ្ញុំខ្មែរ នេះ ឬក៏ទុកចោល? ដោយសារករណីបែបនេះមិនមែនជាលើកទី១ទេ ដែលកន្លងមកក្រុមប្រឆាំងប្រើ ព័ត៌មានក្លែងក្លាយមកលើក្រុមគ្រួសារខ្ញុំជាបន្តបន្ទាប់ អស់ពីរឿងមួយទៅរឿងមួយទៀត ដែលខ្ញុំក៏មានការកោតសរសើរចំពោះក្រុមនេះថាពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាគិតថាចំណុចអ្វីខ្លះ គួរតែចាក់រុក។
Tor Nimol is with Ou Chanrith.
បាងកក ប្រទេសថៃ,ថ្ងៃទី05 ខែ05 ឆ្នាំ2017
សេចក្តីជួនដំណឹង !
ខ្ញុំបាទ តោ និមល ប្រធានផ្នែកពត៍មាន នៃក្រុមគាំទ្រ គណ:
បក្សសង្រ្គោះជាតិ កូរ៉េខាងត្បូង សូមគោរពអញ្ចើញ ថ្នាក់ដឹកនាំ ស
មាជិក សមាជិកា សិស្ស និស្សិត ស្រ្តីរៀបការ
ប្តីកូរ៉េ ព្រមទាំងអ្នកគាំទ្រគណ:បក្សសង្រ្គោះជា
តិទាំងអស់ ដែលកំពុងតែរស់នៅក្នុងប្រទេសកូរ៉េ
ដើម្បីចូលរួមក្នុងកម្មវិធី "សំណេះសំណាលជា
មួយថ្នាក់ដឹកនាំ " ៕
១. ឯកឧត្តម ប៉ុល ហំម អនុប្រធានបក្ស
២. ឯកឧត្តម អេង ឆៃអៀង អនុប្រធានបក្ស
-កម្មវិធីប្រារព្ធនៅ:ថ្ងៃទី07 ខែ05 ឆ្នាំ2017
-ទីកន្លែង: ទីក្រុងស៊ូវ៉ុន នៅក្នុងភោជនីដ្ធាន
ភូមិខ្មែរ ៕
ខ្ញុំសង្ឈឹមយ៉ាងមុតមាំថា លោក លោកស្រី អ្នកនាង
កញ្ញា បង ប្អូនទាំងអស់ចូលរួមក្នុងកម្មវិធីនេះអោយ
បានច្រើនកុះករ ៕
សូមអរគុណ !
Tor Nimol is with ខ្មែរ តែមួយ and 14 others.
Saro sovudhi ជាមនុស្សដែលគ្មានស្គាល់ខ្ពស់ទាបនិយាយអោយចំទៅគឺជាក្មេងឈ្លេីយ ដែលមិនយល់សាច់ការអ្វីសោះតែម្ដង ឬយល់ដែរតែធ្វេីពេី? ហេតុអ្វីបានជាចង់ស្នេីរលោកប្រធានស្ដីទីអោយដកលោក ប៉ុន សាវរី ដែលជាអគ្គលេខាធិការ CNRPO? មានដឹងអត់ថារាល់ថ្ងៃហ្នឹង លោកឯងកំពុងតែភាសខ្លួន នៅក្រៅប្រទេសគេចចេញពីការធ្វេីទុកបុកម្នេញ ពីរបបផ្ដាច់ការហ៊ុនសែន និង អ្នកដែលចិញ្ចឹមក្បាលលោកឯងហ្នឹង គឺជាCNRPO រាល់ការចំណាយនានាមួយចំនួន នៅក្រៅប្រទេស សំរាប់រាល់សមាជិកណា ដែលមានបញ្ហារ គឺCNRPO ជាអ្នកចេញលុយ និងសម្របសម្រួលអោយមានភាពងាយស្រួល មិនថានៅពីលីពីន ម៉ាឡេសុី ថៃ....និយាយរួមទៅគឺថានៅគ្រប់ទិសទី បណ្ដារប្រទេសនានា ទូទាំងពិភពលោកអោយតែជាសមាជិក របស់គណបក្សសង្រ្គោះជាតិ។ លោកឯងជាមនុស្សក្បាលរឹងមានគេណែនាំប្រាប់ប៉ុន្មានដងហេីយ នៅតែមិនស្ដាប់ ហេីយថែមទាំងផ្គេីនទៀតផង ផ្លូវដេីររួមគ្នាសោះ គេផ្សេងពីហ្នឹងនិយាយគ្នាស្រួលម្លេះ? ឬមួយលោកឯងជាបូសបិទមុខ ដែលធ្វេីការអោយបក្សកាន់អំណាច ហេីយមកជ្រកកោន នៅបក្សប្រឆាំងដេីម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហេីយយកCNRP ធ្វើជាខែលដេីម្បីបាំងបិទ នូវទង្វេីរដ៏អាក្រក់ជូរជាតិទេដឹង បានជាម្ដងហេីយម្ដងទៀតគ្មានចេះស្គាល់ចាស់ទុំ ឬរៀមច្បងអ្វីសោះ? បេីដេីរលេីវិថីជាមួយគ្នានៅតែរបៀបនេះទៀត គឺថាលោកគួតែទៅដាំត្រកួនទៅល្អជាងកុំមកយកជេីងរាទឹក ទុកអោយអ្នកផ្សេងគេធ្វេីទៅល្អប្រសើរជាង CNRP អត់លោកឯងមួយ វានឹងលែងមានចង្រៃដល់បក្សទៀតហើយ យល់?
No comments:
Post a Comment