Saturday, November 23, 2019

មាជ សុវណ្ណារា

ឆ្នាំ ២០១៨៖ មាជ សុវណ្ណារា និង​សកម្មជន​បក្ស​ប្រឆាំង​១៣នាក់ ទទួល​បាន​ការ​លើកលែង​ទោស
នៅខាងមុខពន្ធនាគារព្រៃស ក្នុងខណៈនេះ មនុស្សម្នា ញាតិមិត្តរបស់លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សប្រឆាំង ទាំង១៣នាក់ កំពុង​ឈររង់ចាំ ទទួលពួកគេ បន្ទាប់ពីពួកគេត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យលើកលែងទោស កាលពីប៉ុន្មានម៉ោងមុន។

ការលើកលែងទោស ជាទ្រង់ទ្រាយធំ ដូចការថ្លែងរបស់លោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន កំពុងធ្វើទាំងយប់ ក្នុងយប់​ថ្ងៃចន្ទ ី២៧ ខែសីហា ឆ្នាំ២០១៨នេះ។ អ្នកទោសចំនួន១៤នាក់ ដែលគណបក្សប្រឆាំង និងក្រុមឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកជាអ្នកទោសមនសិការ និងជាអ្នកទោសនយោបាយនោះ ត្រូវបានព្រះមហាក្សត្រ ចេញពីព្រះរាជក្រិត្យ លើកលែងទោស កាលពីប៉ុន្មានម៉ោងមុន តាមសំណើររបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន។
អ្នកទោសទាំង១៤នាក់ រួមមាន៖
  1. ១) លោក មាជ សុវណ្ណារ៉ា
  2. ២) លោក អឿ ណារិត
  3. ៣) លោក ឃិន រឿន ហៅ ឃិន ជំរឿន
  4. ៤) លោក នាង សុឃុន
  5. ៥) លោក សាន គឹមហេង
  6. ៦) លោក ស៊ុំ ពុទ្ធី
  7. ៧) លោក កែ ឃឹម ហៅ រិនឌី
  8. ៨) លោក ទេព ណារិន
  9. ៩) លោក អាន បឋម ហៅ សុខុម
  10. ១០) លោក សាន សីហៈ
  11. ១១) លោក អ៊ុក ពេជ្រសំណាង
  12. ១២) លោក រឿន ចិត្រា
  13. ១៣) លោក យន់ គឹមហួរ
  14. ១៤) លោក យា ថុន។
ប្រភពពីពន្ធនាគារព្រៃស បានអះអាងក្នុងនាទីនេះថា អស់លោកទាំង១៤នាក់ កំពុងធ្វើក្រដាសស្នាម ត្រៀមចេញពីពន្ធនាគារ។ ប៉ុន្តែប្រភពមួយទៀត ពីតុលាការរាជធានី បានឲ្យដឹងថា ពួកគេនឹងត្រូវដោះលែង នៅថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ ស្អែកវិញ។

ការដោះលែងក្រុមមន្ត្រី និងសកម្មជន របស់គណបក្សប្រឆាំង បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីការទម្លាយឲ្យដឹង នូវលិខិតសុំទោសលោក ហ៊ុន សែន ពីសំណាក់ ក្រុមអ្នកជាប់ទោសទាំងនោះ មុននឹងត្រូវប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា យកមកធ្វើអត្ថាធិប្បាយថា នោះជាភស្ដុតាង ដែលបង្ហាញថា ការដោះលែងនេះ មិនមែនធ្វើឡើង ក្រោមសម្ពាធរបស់អន្តរជាតិនោះឡើយ។

សម្រាប់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងម្ដងហើយ ម្ដងទៀតថា ទង្វើរបស់លោក ហ៊ុន សែន គឺជាការចុះញ៉ម ក្រោមសម្ពាធអន្តរជាតិ។ មេដឹកនាំប្រឆាំងរូបនេះ ថែមទាំងបញ្ជាក់ទៀតថា ការដោះលែងតែមួយមុខ មិនគ្រប់គ្រាន់ទេ ហើយចាំបាច់ត្រូវលោក ហ៊ុន សែន បំពេញលក្ខខណ្ឌទាំងអស់ ដូចខាងក្រោម៖
  1. ១- យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
  2. ២- អនុញ្ញាតិឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨ រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយពេញលេញដូចមុន
  3. ៣- ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់
  4. ៤- ប្រគល់សងតំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យទៅសកម្មជន គណបក្សសង្គ្រោះជាតិ ជាង ៥ ពាន់នាក់ ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧
  5. ៥- រៀបចំការបោះឆ្នោត ព្រឹទ្ធសភា និង រដ្ឋសភា ឡើងវិញ៕
ឆ្នាំ ២០១៤ សង្គម​ស៊ីវិល​ថា​គម្រោង​រក​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ​លោក មាជ សុវណ្ណារ៉ា នឹង​ជួប​ឧបសគ្គ​សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​លើក​ឡើង​ថា គម្រោង​របស់​មេ​បក្ស​ប្រឆាំង​ដែល​ចង់​ស្វែងរក​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ លោក មាជ សុវណ្ណារ៉ា នោះ នឹង​ត្រូវ​ជួប​ឧបសគ្គ។

ប្រតិកម្ម​បែប​នេះ កើត​ឡើង​បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ប្រកាស​ថា គណបក្ស​នឹង​រក​មធ្យោបាយ​ផ្តល់​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្ត្រ​ជូន លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ អាច​មាន​សេរីភាព​ឡើង​វិញ។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា លោក មាជ សុវណ្ណារ៉ា អាច​រួច​ចេញ​ពី​ពន្ធនាគារ ឬ​ជាប់​ឃុំ មិន​មែន​ដោយសារ​គណបក្ស​ប្រឆាំង​ស្វែងរក​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ​នោះ​ឡើយ។ មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ឲ្យ លោក មាជ សុវណ្ណារ៉ា រួច​ខ្លួន​បាន​នោះ គឺ​ការ​ចរចា​ផ្នែក​នយោបាយ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា តាម​ច្បាប់ មេធាវី​ការពារ​ក្តី​ឲ្យ លោក មាជ សុវណ្ណារ៉ា អាច​ដាក់​ពាក្យ​សុំ​ឲ្យ​កូន​ក្តី​នៅ​ក្រៅ​ឃុំ​បាន ហើយ​បើ​សិន​ជា​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​មិន​អាច​នៅ​ក្រៅ​ឃុំ​បាន​ទេ​នោះ ក៏​មិន​អាច​មាន​អភ័យ​ឯកសិទ្ធិ​សភា​ដែរ។ លោក​បន្ត​ថា ការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​មិន​នៅ​ក្រៅ​ឃុំ ជា​សមត្ថកិច្ច​របស់​តុលាការ​មែន តែ​គ្រប់​យ៉ាង​នឹង​ប្រែប្រួល បើ​សិន​អ្នក​នយោបាយ​ត្រូវរ៉ូវ​គ្នា៖ «ខ្ញុំ​យល់​ថា​រឿង​នេះ​មិន​មែន​ពាក់ព័ន្ធ​រឿង​ច្បាប់​រឿង​ទម្លាប់​អី​ទេ រឿង​នេះ​វា​ពាក់ព័ន្ធ​នឹង​នយោបាយ។ ហេតុ​នេះ​ត្រូវ​យក​តុលាការ​ជា​ខែល សម្រាប់​ដោះស្រាយ​ប៉ុណ្ណោះ»។

ចំណែក​ឯ​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​ថា លោក សម រង្ស៉ី នឹង​ប្រើ​មធ្យោបាយ​បែប​ណា​ដើម្បី​ផ្តល់​អភ័យ​ឯកសិទ្ធិ​ឲ្យ លោក មាជ សុវណ្ណារ៉ា ទេ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ប្រើ​វិធី​ពីរ​យ៉ាង​រួម​មាន ការ​តតាំង​ផ្លូវ​ច្បាប់ និង​ការ​ចរចា​នយោបាយ។

លោក សម រង្ស៉ី បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ក្នុង​ពេល​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​អ្នក​ស្លាប់​នៅ​កោះ​ពេជ្រ​ថា លោក​នឹង​ជួប​ពិភាក្សា​ជាមួយ លោក ហ៊ុន សែន ដើម្បី​ពិភាក្សា​បញ្ហា​ប្រទាំង​ប្រទើស​នយោបាយ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ។ លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រក​មធ្យោបាយ​ផ្តល់​អភ័យ​ឯកសិទ្ធិ​ឲ្យ លោក មាជ សុវណ្ណារ៉ា។

ទាក់ទង​ការ​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​ឲ្យ លោក មាជ សុវណ្ណារ៉ា នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្ដូរ​សមាសភាព​តំណាង​រាស្ត្រ​ស្រប​តាម​ច្បាប់ ដោយ​គ្រាន់​តែ​បញ្ជូន​សំណើ​ប្ដូរ​សមាសភាព​តំណាង​រាស្ត្រ​មក​កាន់ គ.ជ.ប ឲ្យ គ.ជ.ប ពិនិត្យ និង​សម្រេច។ លោក​បន្ត​ថា ចំពោះ​រឿង​បាន​អភ័យ​ឯកសិទ្ធិ​សភា ឬ​អត់​នោះ គ.ជ.ប មិន​អាច​បញ្ជាក់​បាន​ទេ៖ «អ្នក​ណា​ឈប់​អ្នក​បន្ទាប់​ត្រូវ​ឡើង​ជំនួស»។

ទន្ទឹម​នឹង​នេះ លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា លោក មាជ សុវណ្ណារ៉ា អាច​នឹង​ក្លាយ​ជា​តំណាង​រាស្ត្រ​បាន​មែន បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ប្ដូរ​បេក្ខជន​តំណាង​រាស្ត្រ។ លោក​បន្ត​ថា ដើម្បី​បាន​អភ័យ​ឯកសិទ្ធិ​សភា ចាំបាច់​អ្នក​តំណាង​រាស្ត្រ​ត្រូវ​ទៅ​ស្បថ​ក្នុង​វាំង​ជា​មុន​សិន។ ទោះ​ជា​យ៉ាង​ណា​ក្តី មិន​មាន​ច្បាប់​ណា​មួយ​ចែង​ថា អ្នក​តំណាង​រាស្ត្រ​អាច​បាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ពេល​ណា​នោះ​ទេ។ រដ្ឋធម្មនុញ្ញ ក៏​មិន​មាន​ចែង បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ក៏​មិន​បាន​បង្ហាញ​ច្បាស់​ដែរ។ ចំណុច​ដែល​និយាយ​ពី​អភ័យ​ឯកសិទ្ធិ​សភា​នេះ ក៏​ត្រូវ​បាន​មន្ត្រី​គណបក្ស​ទាំង​ពីរ​ជជែក​គ្នា​ក្នុង​ពេល​កែ​ទម្រង់​បទបញ្ជា​ផ្ទៃ​ក្នុង​សភា​ដែរ តែ​មិន​ទាន់​សម្រេច​ថា​នឹង​កែប្រែ​បែប​ណា​ឡើយ។

លោក មាជ សុវណ្ណារ៉ា កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ក្នុង​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​បណ្ដាល​ឲ្យ​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​រង​របួស៕

ឆ្នាំ ២០១៤ ពុទ្ធិកសមាគមខ្មែរ វត្តទេពធីតារាម : មាជ សុវណ្ណារានិងអញ្ជើញមកសួរសុខទុក្ខ សំណេះសំណាយពីស្ថានភាពនយោបាយ ពុទ្ធិកសមាគមខ្មែរ វត្តទេពធីតារាម សូមប្រគេននិងជូនដំណឹងដល់ពុទ្ធបរិស័ទទាំងអស់អោយ បានជ្រាប់ថា! បងប្រុស មាជ សុវណ្ណារាជាស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ និងជាតំណាងរាស្ត្រជាប់ឆ្នោត ប្រចាំខេត្តបន្ទាយ មានជ័យនិងអញ្ជើញមកសួរសុខទុក្ខ សំណេះសំណាយពីស្ថានភាពនយោបាយ និងថ្លែងអំំណរគុណសម្រាប់ការជួយឧបត្ថម្ភវិទ្យុខ្មែរប៉ុស្តិ៍កន្លងមក។ សង្ឈឹមថា​បងប្អូនខ្មែរនិងចូលរួម អោយបានកុះករ ដើម្បីជាចំណែកមួយនៃការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព របស់ប្រទេសយើង៕

ឆ្នាំ ២០១៥ តុលាកា​របើក​ការសាកសួ​រលោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បើក​ការសាកសួរ​បន្ថែម​លើ​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន ព្រម​ទាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លងទៅ ។​

​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​ផ្សេងទៀត​បាន​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ម៉ោង​៨​ព្រឹក​នេះ តាម​ការកោះហៅ​តាម​ដីកា​កោះហៅ​របស់​ព្រះ​អាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ ។ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​រួមមាន លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន លោក អ៊ុក ពេជ្រ​សំណាង និង​លោក កែ ឃីម ជាដើម ។​

​គួរបញ្ជាក់​ថា លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុងករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌដូនពេញ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យកាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ ។ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ព្រមទាំង​ព្រះសង្ឃ​៣​អង្គ ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ៕

ឆ្នាំ២០១៥ ៖ លោក មាជ សុវណ្ណារា ស្រក់ទឹកភ្នែកពេលនិយាយរឿងខ្មែរមិនចេះជួយខ្មែរ
លោក មាជ សុវណ្ណារា សម្រក់ទឹកភ្នែកពេលនិយាយរឿងខ្មែរមិនចេះស្រលាញ់ខ្មែរ ខ្មែរមិនចេះជួយខ្មែរ ។
តុលាការកំពូលប្រកាសសាលក្រមបដិសេធសុំនៅក្រៅឃុំរបស់លោក មាជ សុវណ្ណារា មន្ត្រីគណបក្សសង្គ្រោះជាតិនិងលោក អ៊ុក ពេជ្យសំណាង សកម្មជនគណបក្សនយោបាយសង្គ្រោះជាតិនៅព្រឹកថ្ងៃ១១ខែមិនា២០១៥នេះ ។ លោក មាជ សុវណ្ណារា បានថ្លែងថា វាជារឿងអយុត្តិធម៌ណាស់ដែលតុលាការមកចោទប្រកាន់រូបគាត់ថា ជាអ្នកដឹកនាំធ្វើកុប្បកម្មហឹង្សានៅទីលានប្រជាធិបតេយ្យដែលរូបភាពជាក់ស្តែងអ្នកដែលប្រើហឹ្សាគឺក្រុមជនបាតដៃទី៣ដែលវ៉ៃគ្មានប្រណីមេត្តាលើព្រះសង្ឃ អ្នកកាសែត ប្រជាពលរដ្ឋខ្មែរបែជាគ្មានទោសពៃមកមានទោសអ្នកដែលគ្រាន់តែសំដែងមតិដោយ​អហឹង្សា​សន្តិភាពស្របតាមច្បាប់ទៅវិញ លោកចាត់ទុកថា នេះជារឿងគំនុំនយោបាយសុទ្ធសាធត្រូវដោះស្រាយតាមផ្លូវនយោបាយទើបបាន ៕ 

ឆ្នាំ ២០១៦ដោយ: សេក មនោរកុមារ   April 17, 2016

«គឺជារឿងមួយ ក្នុងចំណោមរឿង​ដ៏គួរឲ្យតក់ស្លុត​ជាងគេទាំងអស់ ដែលខ្ញុំមិនដែលជួបប្រទះពីមុនមក» នេះ​ជាការថ្លែង របស់លោក ផូល ហាយ៉េស (Paul Hayes) ពីមន្ទីរពេទ្យដែលលោក​កំពុងសម្រាកព្យាបាល ប្រាប់​សាព័ត៌មានមួយ ចេញផ្សាយ​ជាភាសា​អង់គ្លេស ក្នុងប្រទេសកម្ពុជាឈ្មោះ «The Cambodia Daily»។ លោក ហាយ៉េស ដែលជាមន្ត្រីស្មៀនឯកជន ទទួលបន្ទុកយកដីការកោះ របស់តុលាការអាមេរិក ទៅឲ្យ​ភាគី​ចុង​ចោទ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោកបានព្យាយាម ហុចដីការតុលាការនោះ ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត នៅក្នុងភោជនីយដ្ឋានឡាលីន (La Lune) នាក្រុង ឡុងប៊ិច (Long Beach ក្នុង​រដ្ឋ​កាលីហ្វ័នី សហរដ្ឋ​អាមេរិក)។

លោក ផូល ហាយ៉េស បានរំលឹកប្រាប់សារព័ត៌មានថា លោកបានទៅដល់ភោជនីយដ្ឋាននោះ កាលពី​ថ្ងៃ​សៅរ៍​ទី៩ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង៥ល្ងាច ដើម្បីរង់ចាំជាការមកដល់ របស់លោក ហ៊ុន ម៉ាណែត កូន​ប្រុស​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលគ្រោងមកទទួលទានអាហារ នាវេលាម៉ោង៦ល្ងាច ជាមួយ​អ្នក​គាំទ្រ។ នៅក្នុងវេលារង់ចាំ លោកបានបង្ហាញខ្លួន និងពីតួនាទីរបស់លោក ប្រាប់ទៅភ្នាក់ងារនគរបាល ដែល​មាន​វត្តមាននៅទីនោះថា លោកគ្រាន់តែចង់ជូន«ដីការកោះ» ទៅឲ្យលោក ហ៊ុន ម៉ាណែត ហើយប្រាប់​ឲ្យ​នគរបាល​ជឿថា លោកមិនមានបំណងបំពាន ទៅលើកូននាយករដ្ឋមន្ត្រីកម្ពុជានោះទេ។

ក្រោយពេលលោក ហ៊ុន ម៉ាណែត មកដល់ លោក ហាយ៉េស បានត្រៀមខ្លួន ដើម្បីបំពេញការងាររបស់លោក។ មន្ត្រីស្មៀនឯកជនរូបនេះ បានរៀបរាប់បន្តថា៖ «អ្នកបម្រើការជាតិខ្មែរម្នាក់ បានយកលិខិតសម្គាល់ខ្លួនខ្ញុំ ទៅ​បង្ហាញ​"មេ"របស់គេ ហើយបាននិយាយថា គាត់"OK"ហើយ។ (...) នៅពេលដែលខ្ញុំនៅចំងាយ ១០ជំហាន ពី​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានមនុស្សស្លៀកពាក់ឯកសណ្ឋាន (ទំនងជាអង្គរក្ស) ជាច្រើននាក់ នៅ​ចន្លោះ​រវាង​ពីខ្ញុំ ទៅលោកឧត្ដមសេនីយ៍ ហើយពេលនោះ ខ្ញុំបានស្រែកហៅលោក ម៉ាណែត។»

លោក ហាយ៉េស បានបន្តទៀតថា សាក្សីទាំងឡាយ ដែលនៅក្នុងហេតុការណ៍ ប្រាកដជាឃើញរឿងនេះ បាន​ច្បាស់ជាងលោក ដោយសារតែជនម្នាក់នោះ បានចាប់លើកលោក​ពីក្រោយខ្នង ហើយបោះលោក​ទៅលើ​ថ្ម​ខាង​ក្រោយ។ លោកបានថ្លែងថា៖ «ខ្ញុំបានដួលត្រូវក្បាល»។

» ទិដ្ឋភាពដេកដួល របស់លោក ហាយ៉េស នៅលើចំណតរថយន្ដ ដែលត្រូវបានថត យកមក​ផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម៖អ្វីដែលលោកបានដឹងបន្តមកទៀត គឺលោកបានដឹងខ្លួនឡើង ទាំងខ្លួននៅដេកដួល នៅលើចំណតរថយន្ដ ជា​មួយ​នឹងការចុកចាប់យ៉ាងខ្លាំង។ ក្នុងរយៈពេល៣០វិនាទីនោះ លោកមិនអាចកម្រើក ដៃជើងបានទាំងអស់ រហូត​ដល់រថយន្ដសង្គោះមួយ បាននាំលោកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ គ្រូពេទ្យបាននិយាយប្រាប់លោកថា លោក​ត្រូវសម្រាក នៅក្នុងមន្ទីរពេទ្យ ជាមួយនឹងការព្យាបាល​ដ៏ដិតដល់មួយ សម្រាប់រយៈពេល ពី៣ទៅ៥ថ្ងៃ ព្រោះ​ស្ថានភាពគ្រោះថ្នាក់​របស់លោក មានសភាពធ្ងន់ធ្ងរ ជាងអ្វីដែលលោកបានគិតទៅទៀត ហើយ​អាច​ធ្វើ​ឲ្យ​លោកពិការ។

បុរសចំណាស់ បានបន្តទៀតថា៖ «គ្រូពេទ្យបាននិយាយថា ស្ថានភាពជំងឺខ្ញុំ ដែលល្អបំផុត គឺនៅ​ពេល​ដែល​ខ្ញុំ​នៅ​មាន​អារម្មណ៍ ថាឈឺចុកចាប់។ រឿងនេះ ធ្វើឲ្យខ្ញុំភ័យមែនទែន ដោយសារការឈឺចុកចាប់ បានកើត​ឡើង​ខ្លាំង​ណាស់ រវាងពីទ្រូងទៅដល់គល់ក បន្ទាប់ពីអាការៈមួយ ដែលដូចគេឆក់ចរន្ដអគ្គិសនី។»

លោក ផូល ហាយ៉េស នៅមិនទាន់សម្រេចប្ដឹងលោក ហ៊ុន ម៉ាណែត នៅឡើយ មកទល់​នឹង​ពេល​ផ្ដល់​កិច្ច​សម្ភាស ឲ្យមកសារព័ត៌មាន ក្នុងថ្ងៃព្រហស្បត្តិ៍មកន្លងមកនេះ ដោយលោកអះអាងថា ចង់​គិត​ពី​សុខភាព​របស់លោក ជាមុនសិន។ ប៉ុន្តែលោកមេធាវី មូ័រតុន ក្លារ (Morton Sklar) ដែលការពារក្ដីឲ្យអ្នកស្រី មាជ ចេមី ភរិយាលោក មាជ សុវណ្ណារា (មន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ក្នុង​ពន្ធនាគារ ព្រៃស នៅ​កម្ពុជា) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លោក ហាយ៉េស បានយល់ព្រមឲ្យអាជ្ញាធរក្រុង ឡូសអែនជឺឡេស បើក​សំនុំ​រឿង ដែលមានទាំងការស៊ើបអង្កេត ទាំងការចោទប្រកាន់ ទៅលើជនដែលបានវាយដុំ ទៅលើ​ខ្លួន​លោក​នោះ​ហើយ។

លោកមេធាវី ម័រតុន ក្លារ បាននិយាយថា៖ «អ្វីដែលបានកើតឡើង ចំពោះលោក ផូល ហាយ៉េស ជាទម្រង់បែបផែន ដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងធ្វើសព្វថ្ងៃ»។
«ប្រហែលដួលខ្លួនឯង...»
ចំពោះលោក ហ៊ុន ម៉ាណែត វិញ នៅមិនទាន់បញ្ចេញប្រតិកម្មអ្វី ជុំវិញបញ្ហានេះនៅឡើយ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន បាន​ថ្លែង​ដាក់ការទទួលខុសត្រូវ ទៅលើលោក ផូល ហាយ៉េស វិញ ដោយចាត់ទុកលោក ហាយ៉េស ថាជា​អ្នក​បង្កើត​សាច់​រឿង​នេះ​ឡើង។ លោក ស៊ីផាន បានថ្លែងថា៖ «បើតាមមនុស្សជាច្រើន ដែលនិយាយប្រាប់ខ្ញុំ គឺបុរស​នេះ (លោក ផូល ហាយ៉េស) បានព្យាយាមវាយប្រហារ ទៅលើលោក ហ៊ុន ម៉ាណែត។ ប៉ុន្តែអង្គរក្សម្នាក់ បាន​បំបែក​គាត់ ដោយបានបាញ់ស្ព្រៃម្យ៉ាង (ធ្វើឲ្យចេញទឹកភ្នែក) ទៅលើគាត់។ បន្ទាប់មក បុរសនេះបានចោទ​គេ​ឯង ថា​បាន​វាយ​គាត់។»

ប៉ុន្តែនៅពេលអ្នកសារព័ត៌មាន សួរលោក ស៊ីផាន បន្ថែម ទាក់ទងនឹងរបួសធ្ងន់ធ្ងរ ​របស់លោក ផូល ហាយ៉េស នោះ អ្នកនាំពាក្យរូបនេះ បានឆ្លើយបដិសេធ ថាលោកមិនបានដឹងរឿងនេះទេ។ លោក ស៊ីផាន គ្រាន់តែ​និយាយ​ថា៖ «ប្រហែលជាគាត់ដួលខ្លួនឯង»៕

ឆ្នាំ ២០១៦ ៖"កូនស្រីច្បងលោកមាជ សុវណ្ណារា"  ស្វែងរកការអន្តរាគមន៏ពីលោក បារ៉ាក់ អូបាម៉ា "!
  • -កូនស្រីច្បងរបស់លោកមាជសុវណ្ណារា៉ បានសម្រេចចិត្ត សរសេរលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារា៉ក់ អូបាមា៉ ក្នុងគោលបំណងស្នើសុំអន្តរាគមន៏ពីរូបលោកចំពោះភាពអយុត្តិធម៌ទៅលើឪពុករបស់ខ្លួនដែលមានសញ្ជាតិអាមេរិក ដោយប្រពន្ធ័តុលាការខ្មែរដែលរងឥទ្ធិពលនយោបាយពីសំណាក់លោកហ៊ុនសែន កាត់ទោសអោយជាប់គុក​20ឆ្នាំ​ នៃការចោទពីបទឧក្រិដ្ឋថាជាមេដឹកនាំកុបកម្ម ដែលផ្ទុយពីសកម្មភាពរបស់ឪពុកខ្លួនគ្រាន់តែធ្វើការផ្សព្វផ្សាយពង្រីកពីសេរីភាពតែបុ៉ណ្ណោះ។
  • ការសរសេរលិខិតទៅកាន់លោកប្រធានាធិបតី គឺធ្វើឡើងនៅសប្តាហ៌នេះ ស្របពេលដែលលោកហ៊ុនសែន បុរស ដ៏មានអំណាចខ្លាំងនៅកម្ពុជាគ្រោងនឹងធ្វើដំណើរទៅចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ី-អគ្នេយ៏ ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី15&16 ខែកុម្ភះឆ្នាំ2016 ខាងមុខនេះ។
  • នៅក្នុងលិខិតនោះកញ្ញា មាជ សុជាតា ហៅ សាមែ៉នតា បានរៀបរាប់ពីអំណាចរបស់លោកហ៊ុនសែនថាបានដឹកនាំប្រទេសរបៀបផ្តាច់ការជាង30ឆ្នាំ ជាមួយការរំលោភសិទ្ធិមនុស្ស ដែលកញ្ញាបានលើកយកការចោទប្រកាន់ថាលោកហ៊ុនសែននៅពីក្រោយខ្នងនៃព្រឹត្តិការណ៏ហិង្សាវ៉ៃប្រហារទៅលើអ្នកតំណាងរាស្រ្តបក្សសង្រ្គោះជាតិកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2015 ។ ហើយថាលោកហ៊ុនសែនជាអតីតមេដឹកនាំខ្មែរក្រហមម្នាក់ធ្លាប់មានបាតដៃប្រឡាក់ឈាមនៅក្នុងអតីតរបបកុម្មុយនីស្តកាប់សម្លាប់រង្គាលផ្តាច់ផ្តិលជីវិតខ្មែរប្រមាណជិត2លាននាក់ ដោយការធ្វើការហួសកម្លាំង បង្អត់អាហារ និងក្រោមលេសថាជាខ្មាំងក្បត់នឹងបក្សផងដែរ។
  • កញ្ញា មាជ សុជាតា ហៅសាមែ៉នតា ក៏បានរា៉យរា៉ប់ប្រាប់លោកប្រធានាធិបតីបារា៉ក់ អូបាមា៉ យា៉ងដូច្នេះថា"លោកប្រធានាធិបតី, ខ្ញុំនឹកឪពុកខ្ញុំណាស់ មិនថាប្អូនស្រីកណ្តាលជេន្នី មានអាយុះ11ឆ្នាំ ជាពិសេសប្អូនស្រីពៅ សារា៉យ អាយុះ7ឆ្នាំ មានក្តីទុក្ខព្រួយបំផុត រហូតធ្វើអោយរូបគេមានសតិអារម្មណ៌មិនហ្នឹងនរជាមួយការមិនយកចិត្តទុកដាក់ក្នុងការសិក្សាទៀតផង។ចំណែកម្តាយរបស់ពួកយើងបានក្លាយជាស្រី្តម្នាក់ឯងរត់តាមពេលវេលាក្នុងការថែទាំកូនផង និងធ្វើជំនួញគ្រប់គ្រងកាសែតខ្មែរបុ៉ស្តិ៏ផង រីឪពុកក៏មានជម្ងឺ ដោយរុញច្រានអោយនាងខ្ញុំវិលវល់ដោយមិនដឹងត្រូវធ្វើអ្វី,នាងខ្ញុំមានអារម្មណ៌អស់សង្ឃឹម និង ឈឺចុកចាប់យា៉ងខ្លាំង។ ក្នុងវ័យរបស់ខ្ញុំអាយុះប្រហាក់ប្រហែលកូនស្រីរបស់លោកប្រធានាធិបតី នាងខ្ញុំជឿជាក់ថាលោកពិតជាស្រឡាញ់កូនស្រីរបស់លោកខ្លាំងណាស់ ដូចឪពុករបស់យើងខ្ញុំក៏ស្រឡាញ់ពួកយើងខ្ញុំខ្លាំងណាស់ដែរ"។
  • នៅសំដីចុងក្រោយក្នុងលិខិត កញ្ញា សាមែ៉នតា បានថ្លែងថា "លោកប្រធានាធិបតី បារា៉ក់ អូបាមា៉, នាងខ្ញុំសុំកុំអោយជនបង្កការភ័យខ្លាច និងគ្រោះថ្នាក់ពី អំឡុងកាលមកជាន់ឈ្លីសេរីភាពអាមេរិករបស់ពួកយើង ដោយមិនត្រូវយកពួកកុម្មុយនីស្តធ្វើជាមិត្តឡើយ ក្នុងខណះលោកប្រធានាធិបតីទទួលជាភ្ញៀង ក្នុងជំនួបមួយជាមួយគណ:ប្រតិភូកម្ពុជានៅថ្ងៃទី 15 និង16 ខែកុម្ភះឆ្នាំ2016 ខាងមុខនេះ"
  • សូមបញ្ជាក់ថា កូនស្រីច្បងរបស់លោកមាជសុវណ្ណារា៉ គឺជាសិស្សម្នាក់ក្នុងចំំណោមសិស្សអាមេរិកជាច្រើននាក់ទៀតនៅក្នុងសាលារៀនរបស់កញ្ញាត្រូវបានទទួលលិខិតសរសើរជាសិស្សពូកែពីប្រធានាធិបតីបារា៉ក់ អូបាមា៉ផងដែរ កាលពីបុ៉ន្មានឆ្នាំចុងក្រោយនេះ។ កូនស្រី2នាក់ក្នុងចំណោម3នាក់ របស់លោកមាជសុវណ្ណារា៉ បានទទួលលិខិតសរសើរជាសិស្សពូកែពីលោកប្រធានាធិបតីអាមេរិកគឺ កញ្ញា សុជាតា និងកុមារី ជេន្នីហ្វឺ។
  • កញ្ញា មាជ សុជាតា បានចាប់យកមុខវិជ្ជាសិក្សាជាវេជ្ជបណ្ឌិតផ្នែកវះកាត់ និងទទួលបន្ទុកការងារស្ម័គ្រចិត្តផ្នែកស្រាវជ្រាវឯកសារប្រវត្តិសាស្រ្ត និងនយោបាយនៅកម្ពុជា ប្រចាំថ្នាក់របស់នាងផងដែរ។
  • បច្ចុប្បន្នកញ្ញា បាននិងកំពុងតែសិក្សានៅក្នុងសាលាវិទ្យាល័យ Lakewood High School នៃក្រុង Lakewood City,រដ្ឋ California, សហរដ្ឋអាមេរិក។
  • សូមបញ្ជាក់ថារឿងក្តីក្តាំងពីករណីលោក មាជ សុវណ្ណារា៉ ត្រូវបានមេធាវីអន្តរជាតិរបស់លោកគឺលោក Northon Skhlar ដាក់ពាក្យប្តឹងទៅតុលាការសហរដ្ឋអាមេរិកហើយដែរកាលពីខែតុលាឆ្នាំ2015។ហើយលោកមេធាវីអន្តរជាតិម្នាក់នេះក៏ជាមេធាវី ការពារក្តីសំណុំរឿងបណ្តឹងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីឆ្នាំ2014ផងដែរ៕
ឆ្នាំ ២០១៦ តុលាការអាមេរិកបើកសវនាការករណីបណ្ដឹង ប្រឆាំងរដ្ឋាភិបាលនិងលោកហ៊ុន ម៉ាណែត… ខែកញ្ញា 2, 2016 តុលាការអាមេរិក, ទីក្រុង ឡស់អាំងជើឡែស, មេធាវី, រដ្ឋកាលីហ្វរនីញ៉ា, រដ្ឋភិបាលខ្មែរ, លោកមាជ សុវណ្ណារា, លោកមេធាវី មរ៍តុន ស្ក្លារ៍, លោកស្រីជេមី មាជ, សម្តេចហ៊ុន សែន, សហរដ្ឋអាមេរិក, ឯក ឧត្តមហ៊ុន ម៉ាណែត ។ តុលាការនៅក្នុងក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែកញ្ញា បានសម្រេចតាមបណ្តឹងរបស់មេធាវីលោក មាជ សុវណ្ណារ៉ា ដែលស្នើឲ្យតុលាការបង្គាប់ឲ្យភាគីលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា បង្ហាញឯកសារពាក់ព័ន្ធនឹងបណ្ដឹងនេះ រួមទាំងឯកសារដែលរដ្ឋាភិបាលមិនដែលប្រាប់សាធារណជនឲ្យដឹងពីមុន។

ឆ្នាំ ២០១៤៖ តុលាការ​សម្រេច​ឃុំ​ខ្លួន​​លោក​មាជ​សុវណ្ណារ៉ា​​បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃស

លោក មាជ សុវណ្ណារ៉ា ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន បណ្តោះអាសន្ន​នៅ​គុក​ព្រៃស នៅល្ងាចថ្ងៃទី១១ ខែ វិច្ឆិកា នេះ។ មន្ត្រី​អង្គការ​ការ​ពារ​សិទ្ធ​មនុស្ស ឲ្យ​ដឹង​ថា ចៅ​ក្រម​ស៊ើប​សួរ​ លោក កែវ មុន្នី បាន​សម្រេច​ចោទ​ប្រកាន់​លោក មាជ សុវណ្ណារ៉ា តាម​មាត្រា ២៨ និង ២១៨ ។ មាត្រា ៤៩៥ និង​មាត្រា ៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​ចោទ​ពី​បទ ផ្ដើម​គំនិត​​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ហិង្សា​ដោយ​ចេតនា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​ដឹកនាំ​ចលនា​កុបកម្ម។ បើសិនជា​តុលាការ​រក​ឃើញ​ថា លោក​ពិត​ជា​មាន​ទោស​មែន លោក មាជ សុវណ្ណរ៉ា នឹង​ជាប់​ពន្ធនាគាររហូតដល់៣០ឆ្នាំ។

ការ​ចាប់​ខ្លួន​នេះ​​ស្រប​ពេល​ដែល​គណបក្ស​ទាំងពីរ​កំពុង​ខ្វែងគំនិត​គ្នា​ក្នុង​ការរៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការរៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

អ្នកនាំពាក្យ​គណបក្សប្រឆាំង លោក យ៉ែម ប៉ុញ្ញាឫទ្ធិ បញ្ជាក់​ថា មក​ដល់​រសៀល​ថ្ងៃ​ទី​១១ ខែ វិច្ឆិកា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​ចំណាត់​ការ​បែប​ណា ចំពោះ​បញ្ហា​នេះ​ទេ ដោយ​រង់ចាំ​តាមដាន​ស្ថានការណ៍​សិន។ លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន ជុំវិញ​រឿង​នេះ​ឡើយ។

លោក មាជ សុវណ្ណរ៉ា ត្រូវ​បាន​នគរបាល​នាំទៅ​សាកសួរ នៅ​ស្នងការ​នគរបាល រាជធាន​ភ្នំពេញ សិន​មុន​នឹង​បញ្ជូន​ទៅកាន់​តុលាការ។

លោក​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ក្នុងចំណោម​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​ដឹកនាំ បាតុកម្ម​នៅ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ បាតុកម្ម​កាលនោះ លោក មាជ សុវណ្ណរ៉ា និង​អ្នកស្រី មូរ សុខហួរ បាន​ផ្លាស់​ប្ដូរ​គ្នា​ម្នាក់​ម្ដង ថ្លែងការណ៍​ពី​វិធី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ចេញពី​របង​លួស​បន្លា ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទាមទារ​ដើម្បី លទ្ធិប្រជាធិបតេយ្យ។ លុះ​ពេល​ដែល​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ វាយ​គ្នា​ជាមួយ​សន្តិសុខ​ស៊ីឈ្នួល ក្រុម​មន្ត្រី​ធំៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​ស្រែក​តាម​មេក្រូ​ឲ្យ​បញ្ចប់​ហិង្សា។

ហិង្សា​កាលណោះ​បណ្ដាល​ឲ្យ​សន្តិសុខ​ស៊ីឈ្នួល​របស់​សាលា​រាជធានី​ភ្នំពេញ​ជាង​៤០​នាក់​រង​របួស ធ្ងន់​និង​ស្រាល។

​បន្ទាប់មក សមត្ថកិច្ច​បាន​ចាប់ខ្លួន អ្នកតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​៧​និង​មន្ត្រី​កិច្ចការ​សាធារណៈ​ម្នាក់​យក​ទៅ​ដាក់គុក ។​អ្នក​ទាំង​ប្រាំ​បី​នាក់​ត្រូវ​បាន​ដោះលែង ដំណាលគ្នា​នឹង​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃទី​២២ ខែ​កក្កដា៕
សមត្ថកិច្ច​ចាប់​ខ្លួន​លោក​មាជ​សុវណ្ណារ៉ា​ខណៈ​បក្ស​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​រឿង​គ.ជ.ប

ដោយ វណ្ណ វិចារ RFA 2014-11-11

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណរ៉ា ត្រូវ​បាន​នគរបាល ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា នៅ​ជិត​ពេទ្យ​អង្គឌួង។ ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ សាលា​រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា និង​ស្រប​ពេល​ដែល​គណបក្ស​ទាំងពីរ​កំពុង​ខ្វែងគំនិត​គ្នា​ក្នុង​ការរៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការរៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

អ្នកនាំពាក្យ​គណបក្សប្រឆាំង លោក យ៉ែម ប៉ុញ្ញាឫទ្ធិ បញ្ជាក់​ថា មក​ដល់​រសៀល​ថ្ងៃ​ទី​១១ ខែ វិច្ឆិកា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​ចំណាត់​ការ​បែប​ណា ចំពោះ​បញ្ហា​នេះ​ទេ ដោយ​រង់ចាំ​តាមដាន​ស្ថានការណ៍​សិន។ លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន ជុំវិញ​រឿង​នេះ​ឡើយ។

លោក មាជ សុវណ្ណរ៉ា ត្រូវ​បាន​នគរបាល​នាំទៅ​សាកសួរ នៅ​ស្នងការ​នគរបាល រាជធាន​ភ្នំពេញ សិន​មុន​នឹង​បញ្ជូន​ទៅកាន់​តុលាការ។

លោក​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ក្នុងចំណោម​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​ដឹកនាំ បាតុកម្ម​នៅ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ បាតុកម្ម​កាលនោះ លោក មាជ សុវណ្ណរ៉ា និង​អ្នកស្រី មូរ សុខហួរ បាន​ផ្លាស់​ប្ដូរ​គ្នា​ម្នាក់​ម្ដង ថ្លែងការណ៍​ពី​វិធី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ចេញពី​របង​លួស​បន្លា ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទាមទារ​ដើម្បី លទ្ធិប្រជាធិបតេយ្យ។ លុះ​ពេល​ដែល​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ វាយ​គ្នា​ជាមួយ​សន្តិសុខ​ស៊ីឈ្នួល ក្រុម​មន្ត្រី​ធំៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​ស្រែក​តាម​មេក្រូ​ឲ្យ​បញ្ចប់​ហិង្សា។

ហិង្សា​កាលណោះ​បណ្ដាល​ឲ្យ​សន្តិសុខ​ស៊ីឈ្នួល​របស់​សាលា​រាជធានី​ភ្នំពេញ​ជាង​៤០​នាក់​រង​របួស ធ្ងន់​និង​ស្រាល។

​បន្ទាប់មក សមត្ថកិច្ច​បាន​ចាប់ខ្លួន អ្នកតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​៧​និង​មន្ត្រី​កិច្ចការ​សាធារណៈ​ម្នាក់​យក​ទៅ​ដាក់គុក ។​អ្នក​ទាំង​ប្រាំ​បី​នាក់​ត្រូវ​បាន​ដោះលែង ដំណាលគ្នា​នឹង​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃទី​២២ ខែ​កក្កដា៕

ឆ្នាំ ២០១៥៖  ការចាប់ចង មាច សុវណ្ណរា នាពេលនេះហ្នឹងគឺ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ យើងបានដឹងជាមុនរួចទៅហើយថានឹងមានការ " ចាប់ចងវាយខ្នោះ " ជាបន្តបន្ទាប់នូវសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់របស់គណបក្ស " សង្គ្រោះចោរ " ចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃបោះឆ្នោតថ្មីឆ្នាំ 2018 ដើម្បី " កាត់បន្ថយ " នូវកម្លាំងនិងអំណាចទាមទាររបស់គណបក្ស " សង្គ្រោះចោរ " ដែលពួកគេបានព្រមព្រៀងគ្នាមុនចូលទៅអង្អុយធ្វើ ( ចោរជាមួយគ្នា ) នៅក្នុង " អាគាររដ្ឋសភាខ្ញុំកញ្ជះយួន " នោះ ។ *** ព្រិត្តិការណ៍ " ចាប់ចង និង វាយខ្នោះ " ទាំងអម្បាលមាននេះគឺជា " ឆាកល្ខោននយោបាយ " របស់ពួកគេ " CPP និង CNRP " បន្តសម្តែងតាម អ្វីដែលចៅហ្វាយ " ចិន និង យួន " របស់ពួកគេបញ្ជាឲ្យសម្តែង ដើម្បី បិទបាំងនូវ " មហិច្ឆតាអំណាច - ឥទ្ធិពល និង ផលប្រយោជន៍ " ដ៏មហា សាល របស់ពួកគេក្នុងប្រទេសកម្ពុជាយើង ។ *** ដូច្នេះសូមប្រជាជាតិខ្មែរទាំងមូល " កុំជ្រួលច្របល់ " និងសកម្មភាពនៃ" ការចាប់ចងវាយខ្នោះ " របស់ពួកគេលើកនេះឲ្យសោះ ព្រោះជាហេតុនាំឲ្យ សម រង្សី និង កឹម សុខា នៃ " CNRP " ឆ្លៀតយកឱកាសនេះធ្វើ " ប្រជាភិថុត និង ជំនួញនយោបាយ " លាងសំអាតខ្លួនដូចកាល " ព្រិត្ដិការណ៍ " ទីលានប្រជាធិបតេយ្យ ។ *** រឿងរបស់ មាជ សុវណ្ណារា ពួកគេនិងដោះលែងវិញនៅពេលដែលសមរម្យដោយមិនចាំបាច់មានការទាមទារ ឬ បាតុកម្មអ្វីឡើយ ព្រោះនេះគឺជា " យុទ្ធសាស្ត្រ សាមកុក " របស់ ហ៊ុន សែន ដែលយើងហៅថា " កៀងក្របីបញ្ចូលក្រោល " រួចហើយចាប់ខ្លុះម្តងមួយ ម្តងមួយ យ៉ាងស្ទាត់ជំនាញរបស់ CPP ។ ហើយសូមរំលឹកផងថាសកម្មភាព " ចាប់ចងនិងវាយខ្នោះ " នេះមិនចប់ត្រឹម មាជ សុវណ្ណារា ទេ ។

ឆ្នាំ ២០១៩៖ លោក ប្រាក់ សុខុន ថាអឺរ៉ុបគួរបន្ទោសលោក សម រង្ស៊ី ករណី​​អ្នកសុំសិទ្ធិធ្វើនយោបាយមានតិច ប្រមុខការទូតកម្ពុជាសំដែងការខកចិត្តចំពោះការព្រមានទណ្ឌកម្មរបស់អន្ដរជាតិមកលើកម្ពុជា និងទម្លាក់កំហុសនេះទៅលើលោក សម រង្ស៊ី ដែលហាមមន្ដ្រីបក្សប្រឆាំងមិនឲ្យទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

ថ្លែងក្នុងពិធីមួយនៅថ្ងៃនេះ រដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក​ ប្រាក់ សុខុន រំលឹកថា ក្នុងជំនួបមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៥ ខែកុម្ភៈ កម្ពុជាបានព្យាយាមពន្យល់ទៅគណៈកម្មាការអឺរ៉ុបទទួលកិច្ចការពាណិជ្ជកម្ម លោកស្រី Cecilia Malmström អំពីកិច្ចខិតខំរបស់រដ្ឋាភិបាល ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការកែច្បាប់បើកផ្លូវឲ្យអ្នកជាប់បំរាមរបស់តុលាការ អាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ  ដែលនេះគឺជាការឆ្លើយតបនឹងជំហររបស់អឺរ៉ុប ពាក់ព័ន្ធការព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ បើតាមលោក​ ប្រាក់ សុខុន ក្នុងជំនួបកាលពីចុងខែមុន លោកស្រី Cecilia Malmström បានលើកឡើងនូវក្ដីកង្វល់ពាក់ព័ន្ធគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់អ្នកនយោបាយបក្សប្រឆាំង ១១៨រូប និងការតម្រូវឲ្យពួកគេធ្វើលិខិតស្នើសុំ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។  ប៉ុន្ដែ លោក​ ប្រាក់ សុខុន ឆ្លើយតបថា ការដាក់លិខិតសុំសិទ្ធិនេះ គឺគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ និងថា អឺរ៉ុបគួរស្ដីបន្ទោសទៅលើលោក សម រង្ស៊ី ដែលបានផ្ញើរសារគំរាមមិនឲ្យអ្នកជាប់បំរាមរបស់តុលាការ ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

លោក​ ប្រាក់ សុខុន ថ្លែងថា៖ «លោកស្រី Malmström សួរយើងថា អ្នកឯងធ្វើច្បាប់ឲ្យគេទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយ អ្នកឯងចាំបាច់ឲ្យគេធ្វើលិខិតធ្វើអី ជាលិខិតដែលបង្គ្រប់កិច្ចតែប៉ុណ្ណឹងទេ […]ហើយមកបន្ទោសយើងធ្វើអី មិនបន្ទោសលោក សម រង្ស៊ី ដែលគំរាមចាត់ទុកអ្នកទាំងឡាយណាដែលទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ជាមនុស្សក្បត់ មិនទៅប្រាប់គាត់ កុំឲ្យគាត់បានមាត់ពេក។ បើគាត់ទៅគំរាមហាមឃាត់គេអញ្ចឹងហើយ បើសិនអត់គំរាម មនុស្សគេមកសុំសិទ្ធិនយោបាយឡើងវិញម៉ាកូគោកហើយ»។

ក្នុងពិធីនៅថ្ងៃនេះផងដែរ លោក ប្រាក់ សុខុន ហៅការព្រមានដាក់ទណ្ឌកម្មរបស់អឺរ៉ុបមកលើកម្ពុជា ថា ធ្វើឡើងយ៉ាង «កំរោល» និងមានស្ដង់ដារពីរលម្អៀងទៅរកប្រទេសមួយចំនួន ដែលលោកថា មានស្ថានភាពប្រជាធិបតេយ្យអន់ថយជាងកម្ពុជាទៅទៀត។

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ទាត់ចោលការលើកឡើងរបស់ប្រមុខការទូតកម្ពុជារូបនេះ ដោយថា ការបើកផ្លូវរបស់រដ្ឋាភិបាលគឺមិនអាចឲ្យមន្ដ្រីអតីតបក្សប្រឆាំងជាប់បំរាមទាំងនោះអាចទទួលយកបាននោះទេ។ លោក បន្តថា​ ដោយសារប្រធានរបស់ពួកគេគឺលោក កឹម សុខា មិនទាន់មានសេរីភាពពេញលេញ ដើម្បីធ្វើសេចក្ដីសម្រេចចិត្តបង្ហាញជំហររួមសម្រាប់អតីតបក្សប្រឆាំងមួយនេះ។ លោកបន្ដថា៖ «ជុំវិញបញ្ហាថាវាជាការរាំងស្ទះដោយប្រធាន សម រង្ស៊ី ខ្ញុំថា វាមិនមែនជារឿងចោទទេ សំខាន់នៅលើថាតើការឯកភាពផ្ទៃក្នុងរបស់ក្រុមអ្នកត្រូវបានគេរឹតត្បឹតឈប់ធ្វើនយោបាយហ្នឹងនឹងយល់យ៉ាងម៉េចពីខ្លួន។គាត់រៀងៗខ្លួននៃ១១០នាក់ជាង ក៏ដូចជាការពិគ្រោះយោបល់ពីលោកប្រធាន កឹម សុខា គឺថាបើយើងចាប់មេមាន់ក្រុង ហើយប្រលែងមេមាន់ គ្នាកំព្រាញ័រញាក់ដើម្បីទៅធ្វើអីនៅពេលខាងមុខ»។    

អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីខែធ្នូឆ្នាំមុន ដោយហាមប្រាមមិនឲ្យមន្ដ្រីអតីតបក្សប្រឆាំងទាំង១១៨រូបទៅសុំសិទ្ធិធ្វើនយោបាយនោះឡើយ ដោយលោកចាត់ទុកថា ច្បាប់នេះជាល្បិចបំបែកបំបាក់របស់បក្សកាន់អំណាច។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សហភាពអឺរ៉ុបមិនបានស្ដាប់តាមការជម្រុញរបស់លោក សម រង្ស៊ី នោះទេ ប៉ុន្ដែ គឺមកពីរដ្ឋាភិបាលខ្លួនឯងដែលបានដើរផ្ទុយពីអ្វីដែលអន្ដរជាតិចង់បាន។  

លោកវិភាគទៀតថា ច្បាប់បើកផ្លូវឲ្យអតីតបក្សប្រឆាំងចូលធ្វើនយោបាយដោយភ្ជាប់នូវលក្ខខណ្ឌបែបនេះបានបង្កប់នូវយុទ្ធសាស្ដ្របន្សាបឥទ្ធិពលគណបក្សប្រឆាំង ប៉ុន្ដែ លោកថា យុទ្ធសាស្ដ្រនេះមិនមានប្រសិទ្ធិភាពនោះទេ ដោយថា វាបានដើរក្រោយលោក សម រង្ស៊ី មួយជំហាន។​លោកបន្ដថា៖ «អឺរ៉ុបគេមិនមែនស្ដាប់អតីតមេគណបក្សប្រឆាំង លោក សម រង្ស៊ី ទេ គឺអឺរ៉ុបគេគិតពីបរិបទនយោបាយ បរិយាកាសសិទ្ធិមនុស្ស ប្រជាធិបតេយ្យទេ […] យុទ្ធសាស្ដ្រដែលគណបក្សកាន់អំណាចវិសោធនកម្មមាត្រា៤៥ថ្មីស្ទួននោះ ហើយវាមិនអាចឆ្លើយតបនឹងតម្រូវការរបស់សហគមន៍អឺរ៉ុបទេ។ ខ្ញុំគិតថា វិសោធនកម្មច្បាប់ហ្នឹងហាក់ដូចជាអត់សូវមានប្រសិទ្ធិភាព ពីព្រោះយើងធ្វើមិនមែនព្រួញមួយបាញ់បានសត្វ២ ចង់បានសត្វ៣ទៅទៀតនុះ»។

ប៉ុន្ដែ ក្នុងពិធីមួយកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានព្រមានបិទផ្លូវចរចាជាមួយអតីតបក្សប្រឆាំង និងបិទទ្វារលែងទទួលសំណើសុំសិទ្ធិធ្វើនយោបាយតទៅទៀតនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ការព្រមានរបស់លោក ហ៊ុន សែន នេះ គឺបន្ទាប់ពីមានមនុស្ស៣នាក់ប៉ុណ្ណោះ បានចេញទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺលោក គង់ គាំ កូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា និង​សមាជិក​គណៈ​កម្មាការនាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីម សុវណ្ណនី៕

No comments:

Post a Comment