វ្រះបាទជយវម៌្មទី២ (ប្រ. គ.ស ៧៧០-៨៥០) រជ្ជកាល (គ.ស ៨០២-៨៥០) [១] ជាក្សត្រនៅសតវត្សទី៩នៃកម្វុជទេឝ ដែលគេបានទទួលស្គាល់យ៉ាងពេញទីថាជាស្ថាបនិកនៃចក្រភពកម្វុជទេឝ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំអស់រយៈពេលជាងប្រាំមួយរយឆ្នាំ។ ក្រោយទទួលរាជសម្បត្តិទ្រង់មានព្រះបរមនាមថា ធុលិ វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ជយវម៌្មទេវ ជាភាសាខ្មែរបច្ចុប្បន្ន ធូលី ព្រះបាទធូលីជើង គម្ដែង អញ ស្រីជ័យពម៌្មទេព។ ពួកប្រវត្តិវិទូដើមឡើយបានកំណត់កាលបរិច្ឆេទរជ្ជកាលទ្រង់ចាប់ពី គ.ស ៨០២ ដល់ គ.ស ៨៥០ ប៉ុន្តែអ្នកប្រាជ្ញខ្លះ បច្ចុប្បន្នបានកំណត់ថាត្រូវនឹងឆ្នាំគ.ស ៧៧០[សង្ស័យ – ពិភាក្សា]–គ.ស ៨៣៥ ទៅវិញទេ។[២] មុនពេលជយវម៌្មទី២បានកាន់អំណាច ធ្លាប់មានការប្រយុទ្ធគ្នាជាច្រើនក្នុងចំណោមអតីតស្ដេចត្រាញ់ក្នុងតំបន់ ដែលជាអ្នកបានត្រួតត្រាលើទឹកដីកម្វុជក្នុងភូមិភាគផ្សេងៗ។ ប្រទេសនេះកាលណោះមិនត្រូវបានបង្រួបបង្រួមក្រោមព្រះមហាក្សត្រតែមួយអង្គនោះឡើយ។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី៥)
ការតស៊ូរំដោះជាតិ
វ្រះបាទជយវម៌្មទី២ ត្រូវជាចៅមីងវ្រះបាទបុឝ្ករាក្ឝបើគិតទៅតាមខ្សែខាងម្តាយ។ ក្នុងពេលកើតព្រឹត្តការណ៏ ពួកជា្វចោរសមុទ្រចូលមកលួចប្លន់ ដុតផ្ទះសំបែង ទីក្រុងឝម្ភុបុរ ព្រះអង្គព្រមទាំងព្រះញាតិវង្ស ត្រូវខ្មាំងចាប់យកជាឈ្លើយ នាំទៅកោះជ្វា។ កាលនោះ ព្រះអង្គនៅជាកុមារភាពនៅឡើយ។ នៅប្រទេសជា្វ ព្រះអង្គខំប្រឹងរៀនសូត្រគ្រប់មុខវិជ្ជាទាំងក្នុងសាសនា ទាំងក្នុងការរៀបចំនគរ ដែលជាមូលដ្ឋានបានជំរុញធ្វើអោយប្រទេសជ្វា ក្លាយទៅជាមហាអំណាច មួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ថ្ងៃមួយក្នុងគ.ស ៨០០ វ្រះបាទជយវម៌្មទី២ ដោយមានសេនាពលអាមាត្យជាទីទុកចិត្ត ជួនដំណើរផង បានលបលួចធ្វើដំណើរ ត្រឡប់ចូលមកស្រុកខ្មែរវិញ។ ព្រះអង្គបានតាំងទីមូលដ្ឋាននៅ ខេត្តក្រចេះក្នុងតំបន់ចន្លោះអតីតព្រះរាជធានី ឝម្ភុបុរនិង ស្រុកត្បូងឃ្មុំ។ កន្លែងនោះមានឈ្មោះថា ឥន្រ្ទបុរ ដែលគេចាត់ទុកជាព្រះរាជធានីមួយ ក្នុងរជ្ឋកាលព្រះអង្គ។ ព្រះអង្គបានពន្យល់បញ្ចុះបញ្ចូលដឹកនាំព្រះញាតិវង្សានុវង្ស នាម៉ឺនមន្ត្រីមេទ័ព និង ស្តេចដែលធ្លាប់ចំណុះនគរចេនឡាទឹកលិចអោយសុខចិត្តសុខកាយយល់ព្រមរួបរួមកំលាំង វាយកំចាត់ពួកសត្រូវចោរជ្វា។ ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជា្វ វ្រះបាទជយវម៌្មទី២ មានសហការីពួកែចំណានចំណាប់មានវិជ្ជា និង សមត្ថភាពយ៉ាងខ្ពង់ខ្ពស់ជ្រោះជ្រៅជាច្រើនជាជំនួយ។ មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ វ្រឹទិ្ធឥន្រ្ទវម៌្មដែលបានរំដោះបង្ក្រាប និងរៀនចំនគរដែលស្ថិតនៅនគរភាគខាងត្បួង ខេត្តបាត់ដំបង អោយមានសនិ្តភាពសន្តិសុខ។ ស្នាដៃនេះជាកត្តាមួយយ៉ាងសំខាន់ដែលអនុញ្ញាតផ្តល់ដល់ព្រះមហាក្សត្រខ្មែរ នូវលទ្ធភាពកសាងព្រះរាជធានីក្នុងតំបន់បឹងទន្លេសាប ដែលជាជង្រុកស្រូវ និង ត្រីសាច់។ ហើយលើផ្នែកយុទ្ធសាស្រ្តវិញ ទីក្រុងកម្ពុជា ក៏ស្ថិតនៅឆ្ងាយពីច្រកចូលរបស់កងទ័ពជា្វនិង ចាមទន្លេមេគង្គខាងត្បូង មកតាំងទីរាជធានី នៅខាងជើងបឹងទន្លេសាប។
ស្ដេចចក្រ
លទ្ធិទេវរាជ
ជយវម៌្មទី២ ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាស្ដេចដែលបានបង្កើតឫសគល់នៃសម័យអង្គរក្នុងប្រវត្តិសាស្ត្រខ្មែរ ចាប់ផ្ដើមឡើងជាមួយក្បួនរីត៍ប្រសិទ្ធីយ៉ាងឱឡារិកធ្វើឡើងដោយជយវម៌្មទី២ (រជ្ជកាល ៧៩០-៨៥០) ក្នុងឆ្នាំ ៨០២ លើភ្នំពិសិដ្ឋ មហេន្ទ្របវ៌ត បច្ចុប្បន្នត្រូវគេស្គាល់ថាជាភ្នំគូលែន ដើម្បីធ្វើពិធីប្រកាសឯករាជ្យពីការត្រួតត្រារបស់ជ្វា។ [៣] ក្នុងពិធីនេះ ព្រះអង្គម្ចាស់ជយវម៌្មទី២បានប្រកាសខ្លួនជា កម្រតេង ជគទ្តរាជ ជាភាសាខ្មែរ រឺ ទេវរាជ ជាភាសាសំស្ក្រឹត។ តាមរយៈប្រភពឯកសារខ្លះ ថាជយវម៌្មទី២បានគង់នៅជ្វាក្នុងពេលណាមួយកំឡុងរជ្ជកាលនៃពួកសៃលេន្ទ្រ រឺ ពួកស្ដេចភ្នំ ហេតុនេះហើយលទ្ធិទេវរាជ ត្រូវបាននាំចូលពីជ្វាត្រូវបានព្រះអង្គប្រកាសជាឱឡារិក។ ក្នុងសម័យនោះ ពួកសៃលេន្ទ្រតាមមើលទៅបានគ្រប់គ្រងលើកោះជ្វា កោះសមុទ្រៈ ទៀបកោះម៉ាឡេនិងប៉ែកមួយចំនួននៃកម្វុជ។[៤]
ទ្រឹស្ដីនេះសមហេតុសមផលត្រឹមត្រូវណាស់។ តែបើយើងយកទ្រឹស្ដីទេវរាជ ដោយសំអាងទៅលើសិលាចារឹកស្តុកកក់ធំ មកសិក្សារិះគិតពិចារណាឲ្យបានវែងឆ្ងាយបន្តិច ជំនឿនិងការគោរពទេវរាជ មិនមែនកំរិតឈប់ចប់ត្រឹមតែលើសាសនា និងលើរូបព្រះមហាក្សត្រប៉ុណ្ណោះនោះទេ។ ថ្ងៃធ្វើពិធីបុណ្យសក្ការៈបូជាគោរពថ្វាយ ចំពោះព្រះទេវរាជនៅភ្នំគូលែន ក្នុង គ.ស ៨០២ អាចចាត់ទុកជាទិវាខ្មែរឯករាជ្យរំដោះចាកផុតពីអាណានិគមជ្វា និងក៏ជាថ្ងៃដែលខ្មែរបានប្រកាសអនុវត្តគោរព ទ្រឹស្ដី គោលការណ៍ នយោបាយថ្មីសំរាប់កសាងប្រទេសជាតិដែរ។ ទេវរាជ ជាឈ្មោះគម្ពីរក្បួនខ្នាត ទ្រឹស្ដីនយោបាយខ្មែរ សំរាប់រៀបចំគ្រប់គ្រង ប្រទេសជាតិ។
សិលាចារឹកមួយមកពីប្រាសាទស្ដុកកក់ធំបានរៀបរាប់ថានៅលើកំពូលភ្នំគូលែន ជយវម៌្មបានបញ្ជាឱ្យព្រាហ្មណ៍នាម ហិរណ្យទាម ធ្វើពិធីទេវរាជ ដែលតែងតាំងទ្រង់ជា ចក្រវរ្តិន ស្ដេចចក្រ។
លទ្ធិនេះបានធ្វើឱ្យព្រះអង្គក្លាយជាកំពូលក្សត្រនៅលើដែនដី ដូច្នេះហើយទ្រង់បានឡើងសោយរាជ្យដើម្បីបង្រួបបង្រួមប្រទេសនេះឡើងវិញ។[ត្រូវការបញ្ជាក់] ប៉ុន្តែអរិយធម៌ព្រហ្មញ្ញមានរួចស្រេចទៅហើយអស់រយៈពេលរាប់សតវត្សក្នុងតំបន់នេះ ការពិតនោះជយវម៌្មគឺជាក្សត្រទីពីរដែលយកព្រះនាមនោះគឺជាភស្តុតាងថាធ្លាប់មានព្រះមហាក្សត្រមួយអង្គផ្សេងទៀតប្រកបដោយឫទ្ធានុភាពក្នុងជំនាន់មុនដែរ។
ការស្ថាបនាហរិហរាលយក្បែររលួស បច្ចុប្បន្ន គឺជាការតាំងនៅលើកដំបូងត្រង់កន្លែងមួយក្រោយមកបានក្លាយជាចក្រភពអង្គរ។ ទោះបីជាមានរំលឹកថាទ្រង់ជាតួអង្គគន្លឹះក្នុងប្រវត្តិសាស្ត្រខ្មែរក៏ដោយ ក៏ការពិតជាក់ស្ដែងដែលនិយាយពីព្រះរាជជីវប្បវត្តិរបស់វ្រះបាទជយវម៌្មត្រូវបានគេដឹងតិចតួចណាស់។ គ្មានសិលាចារឹកដែលនិពន្ធដោយទ្រង់បានរកឃើញឡើយ ប៉ុន្តែទ្រង់ត្រូវបានគេវែកញែកក្នុងសិលាចារឹកផ្សេងៗទៀត សិលាចារឹកខ្លះបានសរសេរក្រោយយូរមកបន្ទាប់ពីការសោយទិវង្គតរបស់ទ្រង់។ បានរៀបរាប់ថា ព្រះអង្គចេញពីវណ្ណៈអភិជន ចាប់ផ្ដើមដំណើរក្នុងការសញ្ជ័យរបស់ទ្រង់នៅភាគអាគ្នេយ៍នៃកម្ពុជាសព្វថ្ងៃនេះ។ ទ្រង់ប្រហែលត្រូវបានគេស្គាល់ថាជាជយវម៌្មស្ទួន ក្នុងសម័យនោះដែរ។ “ដោយសារវិបុលភាពនៃមនុស្សក្នុងត្រកូលក្សត្រដ៏បរិសុទ្ធពេញដោយបារមី មហាបទុមដែលលែងមានដើម ទ្រង់បានផុសឡើងដូចជាបុប្ផាថ្មីមួយទង” ប្រកាសដោយសិលាចារឹកមួយផ្ទាំង។[៥] ព័ត៌មានលំអិតផ្សេងត្រូវបានគេរ៉ាយរ៉ាប់ទៀតក្នុងសិលាចារឹកមួយចំនួនថា: ទ្រង់បានរៀបអភិសេកនឹងស្ត្រីម្នាក់នាម ហ្យង្គអម្រិត[៦] ដែលទ្រង់បានឧទ្ទិសថ្វាយប្រាសាទមួយដល់់នាងនៅល្បើកស្រុត នៅភាគអាគ្នេយ៍។
សរុបតាម ការកត់ត្រាបានពន្យល់ថាជយវម៌្ម និង បរិវាររបស់ទ្រង់បានរើរាជធានីជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំពីភាគអាគ្នេយ៍កម្ពុជាទៅកាន់ភាគពាយព្យដោយកំរាបក្សត្របុរីផ្សេងៗតាមរយៈផ្លូវនៃការផ្លាស់ប្ដូររាជធានីតៗមក។ ប្រវត្តិវិទូក្លូដ-ហ្សាក់សរសេរថាទ្រង់មុនដំបូងបានដណ្ដើមបានវ្យាធបុរ នៅភាគអាគ្នេយ៍ ក្រោយមកបានរុលឡើងទៅតាមទន្លេមេគង្គរហូតដណ្ដើមបានឝម្ភុបុរ។ ក្រោយមកទ្រង់បានឡើងសោយរាជ្យនៅរដ្ឋបុរីមួយផ្សេងទៀត បច្ចុប្បន្នត្រូវបានគេស្គាល់ថាជាបន្ទាយព្រៃនគរ ក្បែរកំពង់ចាមសព្វថ្ងៃនេះ។ លោកហ្សាក់យល់ថាចាប់ពីនោះមកទ្រង់បានគង់នៅវត្តភូ ដែលជារាជបល្លង្កនៃបុរី-រដ្ឋមួយនៅភាគខាងត្បូងលាវសព្វថ្ងៃនេះ ក្រោយមកបានធ្វើដំណើរតាមបណ្ដោយជួរភ្នំដងរែកទៅដល់តំបន់អង្គរ។ បន្ទាប់មកទ្រង់បានបង្ក្រាបពួកមេដឹកនាំខ្មែរក្នុងតំបន់នៅភាគខាងលិច ប៉ុន្តែពួកគេបានតយុទ្ធវិញ និងរុញច្រានទ្រង់រហូតដល់ទ្រង់គង់នៅលើកំពូលភ្នំគូលែនសព្វថ្ងៃនេះ ប្រហែល ៥០ សហាតិមាត្រភាគខាងកើតអង្គរ ជាទីដែលទ្រង់បានប្រកាសជារដ្ឋឯករាជ្យ។ លោកហ្សាក់បានលើកឡើងថាដំណាក់កាលនេះអាចជាដំណាក់កាលដើម្បីផ្ដល់អំណាចដល់ជយវម៌្មយ៉ាងពិតប្រាកដដើម្បីប្រឈមនឹងការតស៊ូដ៏ខ្លាំងក្លា។
គ្រាដែលបានស្ថាបនាតំបន់អង្គរ ទ្រង់បានបង្ហាញព្រះអង្គឯងថាបានសោយរាជ្យមិនត្រឹមតែហរិហរាលយ ប៉ុណ្ណោះទេ ទ្រង់ក៏បានសោយរាជ្យនៅភាគខាងជើងបឹងទន្លេសាបដែរ ក៏ប៉ុន្តែក៏មានកន្លែងមួយដែលសិលាចារឹកហៅថា អមរេន្ទ្របុរ។ វាមិនត្រូវបានគេកំណត់ទីតាំងបានត្រឹមត្រូវនៅឡើយទេ ទោះបីជាយ៉ាងណាប្រវត្តិវិទូមួយចំនួនមានជំនឿថាវាជាទីតាំងរស់នៅដែលបានបាត់បង់នាពេលឥឡូវ នៅភាគខាងលិចនៃបារាយណ៍ខាងលិច អាងទឹកពិសិដ្ឋដែលមានប្រវែងប្រាំបីសហាតិមាត្រដែលត្រូវបានកសាងឡើងប្រហែលពីរសតវត្សក្រោយពីការចូលទិង្គតរបស់ទ្រង់។ គ្មានប្រាសាទណាដែលកសាងដោយជយវម៌្មតែអង្គឯងឡើយ ប៉ុន្តែអ្នកប្រវត្តិវិទូខ្លះលើកឡើងថាព្រះអង្គប្រហែលជាបានកសាងប្រាសាទអកយំ ឥដ្ឋត្រូតលើគ្នាជារាងសាជីជ្រុង បច្ចុប្បន្នត្រូវបែកបាក់ខូចខាតភាគច្រើន នៅមាត់បារាយណ៍ខាងលិចភាគខាងត្បូងនៃបារាយណ៍ខាងលិច។ ប្រាសាទនេះគឺជាប្រាសាទនាំមុខមួយក្នុងទំរង់ស្ថាបត្យកម្មប្រាសាទភ្នំក្នុងសម័យព្រះមហាក្សត្រក្រោយៗមកទៀត។
លទ្ធិទេវរាជ
១. ការបែងចែកអំណាច សាសនាដែលតំណាងទៅដោយវណ្ណៈ ព្រាហ្មណ៍គ្រាន់តែជា មូលដ្ឋានសំរាប់ប្រមូលផ្ដុំប្រជានុរាស្ត្រ និងជាប្រភព សំរាប់បង្កើតបញ្ចេញច្បាប់ទ្រឹស្ដីគោលគំនិត នយោបាយប៉ុណ្ណោះ។ ឯព្រះមហាក្សត្រដែលជាទេវរាជ ជាអ្នកយកច្បាប់យកគោលគំនិត ទ្រឹស្ដីនយោបាយ ទាំងនោះមកអនុវត្តប្រតិបត្តិ។ បើយើងនិយាយ និងប្រើតាមភាសាទំនើបថ្មី បច្ចុប្បន្នក្រុមព្រាហ្មណ៍បុរោហិត ដែលតំណាងដោយព្រាហ្មណ៍សិវកៃវល្យ ជាអ្នកធ្វើច្បាប់ ឬ ជារដ្ឋសភា។ ចំណែក ព្រះមហាក្សត្រវិញ ព្រះអង្គមិនធ្វើច្បាប់ទេ។ ព្រះអង្គជាអ្នកគោរព និងអនុវត្តធ្វើតាមសេចក្ដីបញ្ញត្តិរបស់ច្បាប់។ ព្រះមហាក្សត្រ ស្ថិតនៅក្រោមអំណាចច្បាប់។ ព្រះអង្គជាតំណាងអំណាចនីតិប្រតិបត្តិ។ ដូច្នេះក្នុងការរៀបចំគ្រប់គ្រងប្រទេសកម្វុជទេឝ អ្នកគ្រប់គ្រងឬ អ្នកដឹកនាំខ្មែរ ជំនាន់វ្រះបាទជយវម៌្មទី២ បានបែងចែកអំណាចជាពីរ៖ អំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ របៀបបែងចែកអំណាចត្រូវបានព្រះមហាក្សត្រខ្មែរ ធ្វើសច្ចាប្រណិធានថាគោរពអនុវត្តធ្វើតាមតរៀងទៅអនាគត។ នេះគឺជាមូលដ្ឋាន និងជាគ្រឹះនគរខ្មែរ។
២. ការរៀបចំស្ថាប័នជាតិ ការបែងចែកអំណាចនាំមកនូវការរៀបចំស្ថាប័ន។ ស្ថាប័ននេះមានទាក់ទងទៅនឹងការកំណត់ មុខងារកិច្ចការរបស់ក្រុមព្រាហ្មណ៍បុរោហិត និងព្រះមហាក្សត្រ។ ក្រុមព្រាហ្មណ៍ មានភារកិច្ចក្នុងការគោរពរៀបចំធ្វើពិធីបុណ្យ ឲ្យបានត្រឹមត្រូវទៅតាមច្បាប់វិន័យ។ ព្រាហ្មណ៍ក៏ត្រូវពិនិត្យ ត្រួតត្រាការអនុវត្តទាំងនោះដែរ។ ហើយករណីយកិច្ចដ៏ធំមួយទៀតរបស់ព្រាហ្មណ៍គឺការអប់រំបង្ហាត់បង្រៀន ព្រះរាជវង្សានុវង្ស និងផ្ដល់យោបល់គោលគំនិតល្អដល់ព្រះមហាក្សត្រ។ រួមសេចក្ដីមក ក្រុមព្រាហ្មណ៍ជាអ្នកថែរក្សាការពារច្បាប់ ធម៌វិន័យក្រឹត្យក្រមក្បួនខ្នាតគម្ពីររបស់ខ្មែរ។ ទិដ្ឋភាពត្រង់នេះ សិលាចារឹកស្តុកកក់ធំ បានបញ្ជាក់យ៉ាងច្បាស់លាស់។ រីស្ថាប័នដែលជាប់ទៅនឹងព្រះមហាក្សត្រ ឬ អំណាចនីតិប្រតិបត្តិ យើងឃើញមានការបង្កើតក្រុមនាម៉ឺនមន្ត្រី ការរៀបចំសង្គម ការបែងចែករៀបចំទឹកដីភូមិស្រុក និងការបែងចែកធនធាន។
៣. ការស្ថាបនាជាតិ ក្នុងទ្រឹស្ដីទេវរាជក្នុងសិលាចារឹកស្តុកកក់ធំ ពាក្យស្ថាបនាជាពាក្យសំខាន់មានតំលៃ និងអត្ថន័យធ្ងន់ធំទូលំទូលាយជាងគេ។ ពាក្យស្ថាបនាជា គន្លឹះធំក្នុងទិសដៅនយោបាយកសាងជាតិរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរ ត្រូវស្ថាបនាធ្វើដូចម្ដេចឲ្យប្រទេសចំរុងចំរើនឲ្យពលរដ្ឋ មានបានសំបូរសប្បាយចាកផុតពីភាពទុគ៌ត ក្រីក្រតោកយ៉ាកព្រាត់ប្រាសក្រុមញាតិគ្រួសារ។ ការបែងចែកអំណាច រៀបចំស្ថាប័នដាក់គោលការណ៍នយោបាយថ្មី ឲ្យសមស្រប ស៊ីសង្វាក់ ប្រទាក់ប្រទងប្រទាញគ្នាទៅវិញទៅមកត្រូវធ្វើឡើងក្នុងគោលបំណងស្ថាបនាកសាងជាតិ។ ការកសាងទាំងនេះ មិនមែនអនុវត្តដោយមិនបានគិតគូរល្អល្អិតល្អន់នោះទេ។ គេក៏មិនមែនធ្វើឲ្យឃើញចេញមានតែរូបរាងទុកសំរាប់បង្អួតឲ្យគេកោតសរសើរឡើយ។ ការស្ថាបនានេះស្ថិតនៅលើការគាស់ឆ្ការព្រៃទឹកដីថ្មី ឲ្យក្លាយទៅជាស្រែចំការជាស្រុកភូមិថ្មី សំរាប់បង្កបង្កើនភោគផលសម្បត្តិ សង្គមជាតិ។ មុននឹងបានសំរេចជោគជ័យតាមការគ្រោង ព្រះមហាក្សត្រ និងអ្នកដឹកនាំខ្មែរ បានជួយឧបត្ថម្ភ ប្រជាពលរដ្ឋ ដោយមានចែកទឹកចែកដីទ្រព្យធនធានសត្វពាហនៈ គោក្របីប្រដាប់ប្រដាឧបករណ៍កសិកម្ម និងខ្ញុំកំដរទាសាទាសី។ សក្ខីភាពនេះអាចបង្ហាញថាព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិខ្មែរយល់អំពីជំរៅសេដ្ឋកិច្ច ដែលផ្អែកទាំងស្រុងទៅលើកសិកម្ម។ ដូច្នេះ កំលាំងនគរស្ថិតនៅលើកសិកម្ម។ ឯការស្ថាបនាកសាងជាតិ ស្ថិតនៅលើការស្ថាបនាកសិកម្ម។ ហើយការបែងចែកទឹកដីភូមិស្រុក ការជួយឧបត្ថម្ភ និងបញ្ជូនប្រជាពលរដ្ឋឲ្យទៅកាន់ភាពរស់នៅលើទឹកដីថ្មី ក៏ជានយោបាយមួយយ៉ាងល្អដែរក្នុងការថែរក្សាការពារជាតិមាតុភូមិដែរ។
សាវតារ
សិលាចារឹកស្តុកកក់ធំ បានហៅព្រះអង្គតាមព្រះមរណនាមថា បរមេឝ្វរ និងគ្រាន់តែបានឲ្យយើងដឹងថា "ព្រះអង្គយាង មកពីកោះជ្វា មកសោយរាជ្យនៅនគរឥន្រ្ទបុរ (មានន័យថា រាជធានីរបស់ព្រះឥន្រ្ទ)"។ ព្រះអង្គ ទ្រង់យាងមកជាមួយនិង ព្រះរាជគ្រូរបស់ព្រះអង្គ គឺ"បណ្ឌិត កម្រតេងអញឝិវកៃវល្យ"។ សិលាចារឹកស្តុកកក់ធំបានរៀបរាប់តែប៉ុណេ្ណះ ហើយមិនបាននិយាយថា តើព្រះរាជាអង្គនេះ ជានរណាមានសិទ្ធិ ដូចមេ្តចខ្លះ មកលើរាជបល្លង្កកម្វុជទេឝទេ។ តាមពិតទៅ ព្រះអង្គមានសិទ្ធិនេះ តែសិទ្ធិនេះ វាកើតមានឡើងជាយថាហេតុ និងមិនចំពោះ ព្រោះថា ព្រះអង្គត្រូវជាចៅក្មួយរបស់វ្រះបាទឝ្រីបុឝ្ករាក្ឝ ដែលជាប់ខែ្សស្រឡាយទៅនឹងរាជវង្សអនិន្ទត្តបុរ ដែលជាព្រះរាជាទីមួយនៃឝម្ភុបុរ ក្រោយពេលបែកគ្នារួចមក។ សិទ្ធិទទួលរាជសម្បត្តិនេះ នឹងទៅជាសិទ្ធិចំពោះបាន លុះត្រាណាតែរាជវង្សជាបុរសទាំងអស់ ដែលជាប់ខែ្សលោហិតជិតនឹងព្រះរាជាកំពុងសោយរាជ្យបានត្រូវបាត់ខ្លួនអស់ ពីព្រោះថា ថ្វីបើព្រះរាជាអាចត្រូវគេលើកឲ្យសោយរាជ្យសម្បត្តិបានក៏ដោយ ក៏ការជ្រើសរើសនោះ អាចប្រព្រឹត្តទៅបានតែលើ ព្រះអង្គម្ចាស់មួយអង្គនៃរាជវង្សកំពុងសោយរាជ្យ (អនុជ, បិតុលា ឬអនុជជីដូនមួយ) ប៉ុណ្ណោះដូចដែលគេធ្លាប់អនុវត្តនៅ នគរចាម៉្បាពីមុននិងនៅកម្ពុជាសព្វថៃ្ងដែរ។ គេអាចជ្រើសរើសអនុវង្សម្នាក់បានតែកាលណា គ្មានវង្សសេ្តចសោយរាជ្យម្នាក់សោះ។ តាមមើលទៅ វ្រះបាទជយវម៌្មទី២ ទ្រង់ត្រូវជាសមាជិកមួយអង្គនៃ អនុវង្សរបស់ព្រះរាជាដែល សោយរាជ្យនៅឝម្ភុបុរ និងនៅវ្យាធបុរ ក្រោយពេលបែកពីគ្នា។ តើគ្មានអង្គម្ចាស់ណាម្នាក់ទៀតទេឬ នៅក្នុងរាជវង្ស? តាមសិលាចារឹកវ្រះបាទបានបញ្ជាក់ថា វ្រះបាទមហីបតិវម៌្មទ្រង់មានបុត្រីមួយព្រះអង្គ គឺព្រះនាងឥន្រ្ទទេវី ដែលត្រូវជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១ ក៏ប៉ុនែ្តមិនបានបញ្ជាក់ថា តើព្រះអង្គមានរាជបុត្រមួយអង្គដែរឬក៏អត់ទេ?។ ដូចេ្នះ គ្មានរជ្ជទាយាទមួយអង្គណាទេ នៅរាជបល្លង្កកម្ពុជាពេលដែលវ្រះបាទជយវម៌្មយាងមកពីកោះជ្វា។
ម៉្យាងទៀត ប្រសិនបើវ្រះបាទជយវម៌្មទី២ គ្មានសិទ្ធិសោយរាជសម្បត្តិនៅលើ រាជបល្លង្កកម្ពុជាតាមរយៈរាជវង្សឝម្ភុបុរៈ ឬក៏រាជវង្សវ្យាធបុរទេ ព្រះអង្គប្រហែលជា មានសិទ្ធិនេះតាម រយៈខែ្សស្រឡាយមុននោះ គឺថាព្រះរាជបិតា ឬព្រះអយ្យកោរបស់ព្រះអង្គ បានត្រូវគេបំបែកចេញពីរាជបល្លង្កក្រោយពេលដែលវ្រះបាទជយវម៌្មទី១ សុគតទៅ ដោយទ្រង់ភៀសព្រះកាយទៅនៅឯកោះជ្វា ឬក៏ត្រូវគេនាំយកទៅ។
យើងមិនបានដឹងច្បាស់ ពីហេតុការណ៍នៃការបាក់បែកនោះកើតឡើងយ៉ាងដូចមេ្តច ហើយថាតើដោយសារព្រឹត្តិការណ៍អ្វីទេដែរ។ ក៏ប៉ុនែ្តយើងដឹងថា នៅសម័យ ជាមួយគ្នានោះ ពួកម៉ាឡេ និងពួកអ្នកស្រុកកោះ ពូឡូកុងឌ័រ ដែលមានកំណើតដើមជាម៉ាឡេដែរ បានទៅវាយដុតបំផ្លាញតុងកឹង ហើយ ពួកចិន-អណ្ណាម ត្រូវប្រើទ័ពមួយកងធំ ដើម្បីបណេ្តញពួកនោះចេញពី បណ្តាខែត្រដែលគេដណ្តើមបាន គឺនៅឆ្នាំ ៧៦៥។ យើងក៏បានដឹងដែរថា នៅឆ្នាំ ៧៧៤ នៃគ្រិស្តសករាជ ពួកមនុស្ស "ខ្មៅព្រីក និងស្គម" ដែលមើលទៅ គឺពួកម៉ាឡេមកពីកោះជ្វា "បានមកដល់តាមនាវាបែ្លកៗ" មកវាយដុត បំផ្លាញនគរចាម៉្បា ហើយពួកនេះបានមកម្តងទៀត នៅឆ្នាំ ៧៨៧។ វ្រះបាទជយវម៌្មទី២ (៨០២-៨៦៩)៖ គេមិនបានដឹងអំពីដើមកំណើតរបស់វ្រះបាទជយវម៌្មទី២នេះទេ តែព្រះអង្គបានប្រាកដខ្លួនឡើងជាអ្នកកសាងរាជវង្សមួយថ្មី ឬក៏ថា ទ្រង់ជាអ្នក ដែលធ្វើឲ្យរាជវង្សមុនរុងរឿងឡើងវិញ។ សិលាចារឹកស្តុកកក់ធំ បានហៅព្រះអង្គតាមព្រះមរណនាមថា បរមេឝ្វរៈ និងគ្រាន់តែបានឲ្យយើងដឹងថា "ព្រះអង្គយាង មកពីកោះជ្វា មកសោយរាជ្យនៅនគរឥន្រ្ទបុរៈ (មានន័យថា រាជធានីរបស់ព្រះឥន្រ្ទ)"។ ព្រះអង្គ ទ្រង់យាងមកជាមួយនឹង ព្រះរាជគ្រូរបស់ព្រះអង្គ គឺ"បណ្ឌិត សែ្តងអញឝិវកៃវល្យ"។ សិលាចារឹកស្តុកកក់ធំបានរៀបរាប់តែប៉ុណេ្ណះ ហើយមិនបាននិយាយថា តើព្រះរាជាអង្គនេះ ជានរណាមានសិទ្ធិ ដូចមេ្តចខ្លះ មកលើរាជ បល្លង្កនគរ កម្វុជទេឝទេ។ តាមពិតទៅ ព្រះអង្គមានសិទ្ធិនេះ តែសិទ្ធិនេះ វាកើតមានឡើងជាយថាហេតុ និងមិនចំពោះ ព្រោះថា ព្រះអង្គត្រូវជាចៅក្មួយរបស់វ្រះបាទឝ្រីបុឝ្ករក្ឝ ដែលជាប់ខែ្សស្រឡាយទៅ នឹងរាជវង្សអនិន្ទត្តបុរ ដែលជាព្រះរាជាទីមួយនៃឝម្ភុបុរ ក្រោយពេលបែកគ្នារួចមក។ សិទ្ធិទទួលរាជសម្បត្តិនេះ នឹងទៅជាសិទ្ធិចំពោះបាន លុះត្រាណាតែរាជវង្សជាបុរសទាំងអស់ ដែលជាប់ខែ្សលោហិតជិតនឹងព្រះរាជាកំពុងសោយរាជ្យបានត្រូវបាត់ខ្លួនអស់ ពីព្រោះថា ថ្វីបើព្រះរាជាអាចត្រូវគេលើកឲ្យសោយរាជ្យសម្បត្តិបានក៏ដោយ ក៏ការជ្រើសរើសនោះ អាចប្រព្រឹត្តទៅបានតែលើ ព្រះអង្គម្ចាស់មួយអង្គនៃរាជវង្សកំពុងសោយរាជ្យ (អនុជ, បិតុលាឬអនុជជីដូនមួយ) ប៉ុណ្ណោះដូចដែលគេធ្លាប់អនុវត្តនៅ នគរចាម៉្បាពីមុននិងនៅកម្ពុជាសព្វថៃ្ងដែរ។ គេអាចជ្រើសរើសអនុវង្សម្នាក់បានតែកាលណា គ្មានវង្សសេ្តចសោយរាជ្យម្នាក់សោះ។ តាមមើលទៅ វ្រះបាទជយវម៌្មទី២ ទ្រង់ត្រូវជាសមាជិកមួយអង្គនៃ អនុវង្សរបស់ព្រះរាជាដែល សោយរាជ្យនៅឝម្ភុបុរ និងនៅវ្យាធបុរ ក្រោយពេលបែកពីគ្នា។ តើគ្មានអង្គម្ចាស់ណាម្នាក់ទៀតទេឬ នៅក្នុងរាជវង្ស? តាមសិលាចារឹក វ្រះបាទបានបញ្ជាក់ថា វ្រះបាទមហីបតិវម៌្មទ្រង់មានបុត្រីមួយព្រះអង្គ គឺព្រះនាងឥន្រ្ទទេវី ដែលត្រូវជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១ ក៏ប៉ុនែ្តមិនបានបញ្ជាក់ថា តើព្រះអង្គមានរាជបុត្រមួយអង្គដែរឬក៏អត់ទេ?។ ដូចេ្នះ គ្មានរជ្ជទាយាទមួយអង្គណាទេ នៅរាជបល្លង្កកម្ពុជាពេលដែលវ្រះបាទជយវម៌្មយាងមកពីកោះជ្វា។
No comments:
Post a Comment