សង្រ្គាម បារាំង វៀតណាម 1858-1885 French conquest of Vietnam ប្រើពេលអស់ ២៧ ឆ្នាំ មុនពេល កងទ័ព បារាំង អេស្បាញ ទទួលជ័យជំនៈលើ កងទ័ព ចិន វៀតណាម និងបានបញ្ចូលដែនដីនេះ ក្លាយជា សហភាព ឥណ្ឌូចិន។
កងទ័ព អ្នកជំនួញ និង អ្នកផ្សព្វផ្សាយសាសនា តាតូលិក បារាំង បោះមូលដ្ឋាននៅ តំបន់ កម្ពុជាក្រោម សព្វថ្ងៃនេះ គឺ វៀតណាម ក្រោម ឆ្នាំ ១៧៤១ និង ដោយមានទំនាក់ទំនងជាមួយ អាណាចក្រកណ្តាល របស់វៀតណាម ដើម្បី ប្រឆាំង ជាមួយ អាណាចក្រខាងលើ (ខាងជើង) របស់ វៀតណាម។ កាលណោះ វៀតណាម មាន ០៣អាណាចក្រធំៗដូចផែនខាងក្រោម។ ការបះបោរ ប្រឆាំង អ្នកកាន់សាសនា តាតូលិករបស់បារាំង ឈានដល់ការបះបោរប្រដាប់អាវុធ សម្លាប់អ្នកកាន់សាសនាកាតូលិក ជាង ៤០,០០០ នាក់ និង ព្រះវិហារជាង ៩០០០ ត្រូវបានបំផ្លាញ ដូច្នេះ បង្ករក្លាយជា សង្រ្គាម បារាំង វៀតណាម ឬ សង្រ្គាមកម្រិតធំ ដែល ភាគីបារាំងមាន ទ័ពអេស្បាញ ចំណែក ភាគី វៀតណាម មានទ័ព ចិនចូលរួម រហូតក្លាយជាសង្រ្គាម ផ្តាច់ទឹកដី ចូលជា សហភាពឥណ្ឌូចិន។
សង្រ្គាម បារាំង វៀតណាម 1858-1885
ទីតាំងសង្រ្គាម ឬ សមរភូមិ ធ្វើនៅក្នុងទឹកដី ប្រទេស កម្ពុជា វៀតណាម ឡាវ ចិនភាគខាងត្បូង ហ្វូជី និង កោះតៃវ៉ាន់ Vietnam, Cambodia, Laos, Southern China, Fujian, Taiwan ដែលមាន លទ្ធផលនៃ សង្រ្គាមដូចតទៅ៖
- Treaty of Huế សន្ធិសញ្ញា បញ្ចូល តុងកឹង អណ្ណាម ក្រោមអាណានិគម បារាំង
- Patenôtre Accords សន្ធិសញ្ញាបារាំង ដាយវៀត
- Treaty of Tientsin សន្ធីសញ្ញាបារាំង ចិន
- Vietnamese monarchy became a French vassal state សន្ធិសញ្ញារក្សាទុក ស្តេចវៀតណាម
- Beginning of French Indochinaសន្ធិសញ្ញាបង្កើត សហភាព ឥណ្ឌូចិន
សង្រ្គាម បារាំង វៀតណាម 1858-1885
សមរភូមិ ដាណាង Danag or Siege of Tourane ចាប់ផ្តើមសង្រ្គាម ខែ ០៩ ឆ្នាំ ១៨៥៨ រហូតដល់ ខែ ០៣ ឆ្នាំ ១៨៦០ ដែល ងទ័ព បារាំង អេស្បាញ ចាញ់សង្រ្គាម កងទ័ពជើងទឹកវៀតណាម ចិន ដោយសារ ទីក្រុង ព្រៃនគរ ឬ សៃហ្គន បញ្ជូន ភស្តុភារ កម្លាំងទ័ពចេញទៅជួយ ឡោមទ័ពកងទ័ព បារាំង ពីខាងក្រោយខ្នង។
មូលហេតុនៃសង្រ្គាម៖ គ្រានោះ កំពុងមានសង្រ្គាម អាភៀន រវាងអគ្លេស ចិន ចំណែក រដ្ឋបាល ដាណាង បានសម្លាប់ អ្នកកាន់សាសនាគ្រឹស្តិ ០២ នាក់ ជាជនជាតិ បារាំង។ កងទ័ពបារាំង និង អគ្លេស បានធ្វើសមយុទ្ធយោធារួមគ្នា ដើម្បី កំញើញ បំភ័យ កងទ័ព វៀតណាម នៅឆ្នាំ ១៨៥៧ តែ វៀតណាម នៅតែ បន្តសម្លាប់អ្នកកាន់សាសនាគ្រឹស្តិជាហូរហែ។
កងទ័ពចូលរួម៖ កងទ័ពបារាំង ២០០០ នាក់ ដែល ១០០០ នាក់ ជាទ័ពជើងគោក និង ១០០០ នាក់ជាទ័ជើងទឹក. កងទ័ពអេស្បាញ់ ៥៥០ នាក់ កងទ័ព ហ្វីលីពីន ៤៥០ នាក់។ ចំណែក កងទ័ព វៀតណាម បង្កើនចំនួន ពី ៤០០០ នាក់ ដល់ ១០,០០០ នាក់។ កងទ័ពវៀតណាម ស្លាប់ជាង ១០០០ នាក់ កងទ័ពភាគី បារាំង ស្លាប់ ១២៨ នាក់។ ដោយមិនអាច វាយចូលខេត្ត ដាណាង បាននោះ កងទ័ពបារាំង អេស្បាញ ដកចេញទៅ វាយនៅ សៃហ្គន ព្រៃនគរវិញ គឺ ៥ ខែ បន្ទាប់ពី សង្រ្គាមនៅ ដាណាង។ ជាលទ្ធផល កងទ័ពបារាំង អាចឡើងគោកបាន កំទេចកងទ័ពជើងគោក វៀតណាម ពីមួយកន្លែងទៅ មួយកន្លែង ដោយ កងទ័ពវៀតណាម បំពាក់កាំភ្លើងធំ ដាក់លើទូកតូចៗ បាញ់បុកសំដៅ កងទ័ព វៀតណាមដែល នៅក្នុង លេណដ្ឋានតាម មាត់សមុទ្រ។
សង្រ្គាម បារាំង វៀតណាម 1858-1885
សង្រ្គាម បារាំង វៀតណាម 1858-1885
ផែនទី សង្រ្គាម ស៊ីវិល នៅ ប្រទេស វៀតណាមោ
ផែនទី ចលនាបះបោរ ប្រឆាំង សន្ធិសញ្ញាបារាំង ខ្មែរ
ផែនទី ចលនាបះបោរ ប្រឆាំង សន្ធិសញ្ញាបារាំង ខ្មែរ
- ចលនាតស៊ូរបស់អាចារ្យស្វា(១៨៦៤ - ១៨៦៦) តាមពាក្យតំណាលតៗមក លោកអាចារ្យស្វាជាខ្ញុំបម្រើរបស់នាម៉ឺនម្នាក់ (ឧកញ៉ាវិជ្ជោសុខ) នៅរាជធានីឧដុង្គ។ ពេលបារាំង មកតាំងអាណាព្យាបាលលើប្រទេសខ្មែរនៅគ.ស ១៨៦៤ លោកអាចារ្យស្វាបានភៀសទៅកទ័ពវាយយកបានខេត្តទ្រាំង(កំពត -តាកែវ) ហើយលើឆ្ពោះមកក្រុងភ្នំពេញទៀត។ ក្រោយមកកងទ័ពព្រះបាទនរោត្ដម ដោយមានជំនួយពីកងទ័ពបារាំង បានធ្វើ ប្រតិបត្តិការសឹកដេញតាមចាប់លោកបាននៅថ្ងៃទី ១៩ សីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រឡាច រួចបញ្ជូនទៅកោះរេអុយនីញុង(Réunion) ហើយទីបំផុតបញ្ជូនទៅកោះអង់ទី(Antilles)។
- ចលនាបះបោររបស់ពោធិកំបោរ(១៨៦៥ - ១៨៦៧) លោកពោធិកំបោរជាព្រះសង្ឃមួយអង្គ មានដើមកំណើតនៅខេត្តរោងដំរី។ នៅគ.ស ១៨៦៥ បារាំងបានផ្ដល់មធ្យោបាយជា លុយកាក់ឲ្យលោករស់នៅព្រៃនគរដើម្បីឃ្លាំមើលសកម្មភាពលោកតែប៉ុណ្ណោះ។ខែឧសភា ១៨៦៦ លោកបានភៀសខ្លួនចូលទៅ ខេត្តរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយមកមានមេទាហានបារាំងពីរនាក់ ត្រូវអ្នកស្នេហាជាតិខ្មែរសម្លាប់។ ទ័ពបារាំង នៅព្រៃនគរបានលើកទៅបម្រុងនឹងកម្ចាត់លោក។នៅខែធ្នូ ១៨៦៦កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គនិងនៅតំបន់ចន្លោះទីក្រុងឧត្ដុង្គ និងភ្នំពេញ។លោកបាន ឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោ បាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពលោកពោធិកំបោរ បានបរាជ័យ នៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យក ក្បាលមកដោតនៅ ក្រុង ឧដុង្គនៅខែធ្នូ១៨៦៧។
- ចលនាបះបោររបស់ស៊ីវត្ថា(១៨៦១ - ១៨៩១) ព្រះអង្គស៊ីវត្ថាត្រូវជាបុត្រាទី៣ របស់ព្រះបាទអង្គឌួង។ដោយសារការច្រណែននឹងព្រះរាមទាំងពីរគឺនរោត្ដម និងស៊ីសុវត្ថិដែល មានសិទ្ធិឡើងសោយរាជ្យ ព្រះអង្គក៏គេចបាត់ពីរាជធានីតែម្ដង(គ.ស ១៨៦១)។ ពីឆ្នាំ១៨៦១ - ១៨៦២ ទោះបីពុំ មានវត្តមាន ព្រះអង្គស៊ីវត្ថាក៏ដោយ ចលនាបះបោរដែលបង្កដោយបក្សពួកព្រះអង្គបានលើកទៅវាយបានក្រុងភ្នំពេញ រួចកាន់កាប់ រាជធានី ឧដុង្គទៀត។ ចលនាស៊ីវត្ថា បានបង្កការលំបាកយ៉ាងច្រើនដល់ព្រះមហាក្សត្រនិងពួកអាណាព្យាបាលបារាំង។ ព្រះបាទនរោត្ដម ភៀសខ្លួនទៅសៀម ហើយយាងត្រឡប់មកវិញនៅខែមីនា ១៨៦២ បន្ទាប់ពីចលនាបះបោរត្រូវបានបង្ក្រាប។ ស៊ីវត្ថារត់រួច ហើយ ទៅកទ័ពធ្វើការបះបោរបន្តទៀត។ នៅគ.ស ១៨៧៦ ព្រះអង្គស៊ីវត្ថាបានប្រឡប់ចូលស្រុកវិញ ហើយបំបះបំបោររាស្ត្រ ម្ដងទៀត នៅត្រង់បាភ្នំ រំដួល ព្រៃវែង។ តែលើកនេះ ព្រះមហាឧបរាជស៊ីសុវត្ថិ ត្រូវចាត់ឲ្យចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយ ពីទ័ពបារាំងផង។ ព្រះអង្គស៊ីវត្ថាបានដកខ្លួនថយទៅប្រទេសឡាវភាគខាងត្បូងនៅខែកុម្ភៈ ១៨៧៧ ដើម្បីរង់ចាំឱកាសល្អ។ ឱ កាសល្អបានកើតមានឡើង នៅពេលចុះហត្ថលេខាដោយបង្ខំលើសន្ធិសញ្ញា ព្រះបាទនរោត្ដម ថុំសុន។ នៅឆ្នាំ ១៨៨៥ ព្រះអង្គ ស៊ីសុវត្ថាបានរៀបចំខ្លួនប្រុងវាយឧដុង្គ ប៉ុន្តែត្រូវអាក់ខានទៅវិញ ហើយបានដកខ្លួនទៅព្រំដែនសៀម។ ក្នុងខែ ឧសភា ១៨៨៦ បក្សពួករបស់ព្រះអង្គស៊ីវត្ថា ចំនួន៥០០០នាក់ ចូលវាយភ្នំពេញ តែត្រូវគេកម្ចាត់ចេញ។ បន្ទាប់ពីពេលនោះមក រហូតដល់ឆ្នាំ ១៨៩០ការរំជើបរំជួលជាច្រើនកន្លែងបានធ្វើឲ្យកងទ័ពបារាំង និងកងទ័ពព្រះមហាក្សត្រ ខូចខាតយ៉ាងដំណំ។ ក្នុងខែមីនា ១៨៩០ពួកអាណានិគមបារាំងបានស្នើសុំជួបជាមួយព្រះអង្គស៊ីវត្ថាដើម្បីធ្វើកិច្ចចរចា តែកិច្ចចរចានេះគ្មានលទ្ធផលអ្វីសោះ។
- ក្នុងឆ្នាំ ១៨៨៥ ចលនាតស៊ូជាច្រើនបានផ្ទុះឡើងនៅខេត្តមួយចំនួន។ ពិសេសគឺ ចលនាតស៊ូដឹកនាំដោយពិស្ណុលោកឈូក និង ក្រឡាហោមគង់។ក្រឡាហោមគង់(១៨៨៥-១៨៨៦) ចលនាបះបោរនេះមានបំណងប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ក្រឡាហោមគង់បានទទួលការគាំទ្រពីប្រជាកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ១៨៨៦ បារាំងបានប្រើល្បិច អញ្ជើញក្រឡាហោមគង់មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់រហូតបាត់បង់ជីវិត។
- វិស្ណុលោកឈូក(១៨៨៥ - ១៨៨៦) ចលនាបះបោរនេះចូលជាមួយក្រុមរបស់ក្រឡាហោមគង់យ៉ាងខ្លាំង។ នៅពេលធ្វើដំណើរ មកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកត្រូវគេធ្វើឃាត។
- ពួកមន្ត្រីបារាំងជាច្រើនបានយល់ថា គឺព្រះបាទនរោត្ដមនេះហើយជាអ្នកដឹកនាំចលនាតស៊ូប្រឆាំងបារាំងនេះឯង។ ព្រះអង្គយល់ ថា ការបង្ខំឲ្យទទួលយកសន្ធិសញ្ញាថ្ងៃទី១៧ មិថុនា ១៨៨៤ ជាបញ្ហាយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ទ្រង់បានរកមធ្យោបាយ រំដោះប្រទេសព្រះអង្គដើម្បីឲ្យរួចពីនឹមត្រួតត្រាផ្ទាល់របស់បរទេស។
- ព្រឹត្តិការណ៍ថ្ងៃទី១៨ មេសា ១៩២៥ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ១៩២៥ នៅ ភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចលនាបះបោរមួយបាន កើតឡើងផងដែរ។ ចលនាបះបោរនេះបង្កឡើងដោយមេក្រុមពីរនាក់ ឈ្មោះ ជួន និង នៅ ដែលបានប្រមូលបក្សពួករបស់គេតាម វាយប្រហារបារាំងនៅទីនោះ។ ក្នុងពេលដែលលោករេស៊ីដង់មោនសៀឡាត់មីនីស្ត្រាទ័រ(បាដេស) បានចុះទៅទារពន្ធដោយផ្ទាល់ នៅសាលាឃុំក្រាំងលាវ ប្រជាជនដែលមិនសប្បាយចិត្តនឹងការគាបសង្កត់ទារពន្ធដារគ្រប់បែប យ៉ាងរបស់បារាំងបាន នាំគ្នាតវ៉ា ប្រឆាំង។ ការណ៍នេះបានផ្ដល់ឱកាសឲ្យចលនារបស់ជួននិងនៅដែលបង្កប់ខ្លួននៅទីនោះងើបឡើងបំបះបំបោរប្រជាជនរួចក៏បាន សម្លាប់លោករេស៊ីដង់បាដេស អ្នកបកប្រែភាសាបារាំងម្នាក់ និងកងរក្សាស្រុកម្នាក់។ ចលនានេះបានធ្វើឲ្យបារាំងខឹងសម្បារយ៉ាង ខ្លាំង រួចបានបង្គាប់ឲ្យព្រះបាទស៊ីសុវត្ថិចេញនូវព្រះរាជប្រកាសមួយប្ដូរឈ្មោះភូមិនេះពី ភូមិក្រាំងលាវ ទៅ ភូមិតិរិច្ឆាន នាថ្ងៃទី៣០ ខ មេសា ឆ្នាំ ១៩២៥។
No comments:
Post a Comment