គណបក្សសាធា.ប្រជាធិប្បតេយ្យ


ស្រ្តី​ទីពីរ​នៅក្នុង​ការ​បោះឆ្នោតជាតិឆ្នាំ​២០០១៣​នេះ​ដែល​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​គឺលោកស្រី​ សុខ រ័ត្នសុវណ្ណបច្ចៈសីលា ​នៃ​គណបក្សសាធារណរដ្ឋ​ប្រជាធិបតេយ្យ។ លោកស្រី​មេបក្ស​នេះ​មាន​ប្រវត្តិ​ផ្ទាល់​ខ្លួន​កំសត់​ជាងគេ​បង្អស់ក្នុង​ចំណោម​មេបក្ស​ទាំង​៨។ តាម​ជីវប្រវត្តិ​សង្ខេប​ដែលគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចែកជូន​ឱ្យ​ដឹង​ថា​លោកស្រី​សុខ រ័ត្ន​សុវណ្ណបច្ចៈ​សីលា​កើត​នៅថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៦៥ ​នៅ​ទីក្រុង​ភ្នំពេញ។ មេបក្ស​រូប​នេះ​ជា​កូន​កំព្រា​ដែល​មិន​ស្គាល់​សូម្បី​តែ​ឈ្មោះ​ឱពុក​ម្តាយ​របស់​ខ្លួន ​ហើយ​បច្ចុប្បន្នជា​ស្រ្តី ​ម៉េម៉ាយ​ដែល​មាន​កូន​ប្រាំ​នាក់។ ប្រវត្តិ​រូប​បាន​បញ្ជាក់ថា​ក្នុង​ឆ្នាំ​១៩៧៩​លោក​ស្រី​ធ្លាប់​ដើរ​សុំ​ទាន​គេ​ដើម្បី​បាន​រស់​ជីវិត​ហើយ​រៀន​សូត្រ​បាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ លោក​ស្រី​រ័ត្នសុវណ្ណបច្ចៈសីលា​ធ្លាប់​ជា​ជន​ភៀស​ខ្លួន​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​ថៃមុន​ពេលបាន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក។

លោកស្រី​សុខ រ័ត្ន​សុវណ្ណបច្ចៈ​សីលា​  បាន​វិល​ត្រឡប់​មក​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ឆ្នាំ​២០១១​ ដោយ​បង្កើត​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឡើង។​

នេះ​គឺ​ជា​គណបក្ស​នយោបាយដែល​គាំទ្រ​ឱ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត​ឯកត្ត​នាមនិង​ហាម​មិន​ឱ្យ​មន្ត្រី​រាជការ​ធ្វើ​ការ​ងារ​ពីរ​កន្លែង​គឺ​ការងារ​ស៊ីវិល​ផង​និង​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ផងហើយ​ក៏ដូច​ជា​ហាម​ឃាត់​មិន​ឱ្យ​តំណាងរាស្ត្រ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ផង​និង​តំណែង​ជា​អ្នក​តំណាង​រាស្ត្រ​ផង។

គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឈរ​នៅ​លេខរៀង​ទី​បី​នៅ​ក្នុង​សន្លឹកឆ្នោត​ហើយ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោកស្រី​សុវណ្ណបច្ចៈ​សីលា​គឺ​ថា​គណបក្ស​នេះ​តំណាង​ឱ្យ​ឃើញ​ថា​ស្ត្រី​មាន​ឋានៈ​តូច​ទាប​ក៏​អាច​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បាន​ដែរ។

No comments:

Post a Comment