Saturday, September 30, 2023

ជ័យវរ្ម័នទី ៧

ទំព័រនេះ ខ្ញូំសូមធ្វើការសង្ខបដូចតទៅ៖ ជ័យវរ្ម័នទី ១ បង្រួបបង្រួម ចេនឡាទឹក និង ចេនឡាគោក ។ជ័យវរ្ម័នទី ២ រំដោះជាតិ អាណាចក្រខែ្មរ ចេញពី អាណានិគម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ ជ័យវរ្ម័នទី ៣ រក្សាសន្តិភាព រក្សាទឹកដីក្នុងនគរ ។ ជ័យវរ្ម័នទី ៤ រំដោះជាតិចេញពី អាណានិគមចាម (ចម្បារ) ។ ជ័យវរ្ម័នទី ៥ រំដោះជាតិចេញពី អំណាចពួក សៀម ថៃ គឺភៀសខ្លួនពី តំបន់គ្រប់គ្រងពួក សៀម ចូលមក បន្ទាយស្រី កោះកេរ្តិ។ ជ័យវរ្ម័នទី ៦ ភៀសខ្លួន ពីសៀម ដូចស្តេច ជ័យវរ្ម័នទី ៥ ដែរ។ ជ័យវរ្ម័នទី ៧ រំដោះជាតិចេញពី អាណានិគម ចម្បារ និង លើកទ័ពចូលគ្របគ្រងនគរចម្បារ បន្ទាប់ ដកទ័ពជាង ១ លាននាក់ថយមកវិញ ដោយសារ ចម្បារ សហការណ៍ជាមួយទ័ព ម៉ុងហ្គោលី។ ចៅ ពញ្ញាយ៉ាត ដករាជធានី ពី អង្គរវត្តមក ភ្នំពេញ ព្រោះ ទ៏ពសៀម ថៃ​មានកម្លាំងឈ្លានពានកម្ពុជា។  អានបន្ថែម តំបន់ភ្នំគូលេន


កាលប្រវត្តិនៃស្តេច ជ័យវរន្ម មានដូចតទៅ
  1. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman VII) (សំស្ក្រឹត: Jayavarman VII) (ប្រ.ស|គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៥) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរចម្បារ
  2. ជ័យវរ្ម័នទី  (អង់គ្លេស: Jayavarman VI) (Kh-Pronoun: Jeyvaraman VI) (ប្រ.ស|គ.ស ០០០-១១០៧) រជ្ជកាលគ្រងរាជ (គ.ស ១០៨០-១១០៧) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរ សៀម
  3. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman V) (សំស្ក្រឹត: Jayavarman V) (ប្រ.ស|គ.ស ០០០-១០០១) រជ្ជកាលគ្រងរាជ (គ.ស ៩៦៨-១០០១) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ៩៦៨ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ" បន្ទាយស្រី ខេត្ត សៀមរាប
  4. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman IV) (សំស្ក្រឹត: Jayavarman IV) (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។ "រាជធានី​កោះកេរ្តិ៍​" ស្រុក គូលេន ព្រះវិហារ
  5. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman III) (សំស្ក្រឹត: Jayavarman III) (ប្រ.ស|គ.ស ៨១២-៨៧៧) រជ្ជកាលគ្រងរាជ (គ.ស ៨៣៥-៨៧៧) មិនមានកំណត់ត្រារៀបអភិសេក និង មិនមានកំណត់ត្រាអំពីបុត្រស្នងរាជ្យឡើយ ។ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ព្រះស្រីជ័យវរ្ម័នទេវៈ" ដែលមានរាជធានីឈ្មោះ "ហៈរិហៈរាល័យ" (Kh-pronoun: Hariharealay) & (Foreingners text: Hariharālaya) នៅ តំបន់រលួស ខេត្តសៀមរាប ។
  6. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman II) (សំស្ក្រឹត: Jayavarman II) (ប្រ.ស|គ.ស ៧៧០-៨៥០) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៣៥) ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស សៃលេន្ត្រៈ ដែលមកពីកោះជ្វា (អង់គ្លេស: Java) នៃប្រទេស ឥណ្ឌូណេស៊ី បច្ចុប្បន្ន ។ ហើយព្រះអង្គបានធ្វើលទ្ធិ ព្រះសិវៈនិយម ដែលតាំងខ្លួនជាស្ដេចចក្រ នៃភាសា សំស្ក្រឹត វ្រះបាទធូលិជេង វ្រះកម្រតេងអញ ឝ្រិ ជយវម៌្មកេរស្វរៈ ប្រែជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ គឺ ជ័យវរ្ម័នទេវរាជ។ ដែលព្រះអង្គបានប្រកាសឯករាជពីពួកជ្វា និង តាំងខ្លួនជាស្ដេចចក្រ នៃ អាណាចក្រកម្ពុជៈទេស ឆ្នាំ៨០២ នៃ គ.ស ។ ភ្នំគូលេន ខេត្ត សៀមរាប
  7. ព្រះបាទ ជ័យវរ្ម័នទី  (ឆ្នាំ៦៥៥-ឆ្នាំ៦៨១នៃគ.ស ( តំបន់ ចេនឡាទឹក និង ចេនឡា គោគ )
ការកសាងប្រាសាទអង្គរវត្ត
ទស្សនៈម្ចាស់ប្លុកៈ ប្លុកនេះប្រមូលរាល់ឯកសារនានាតាម Open Source មកធ្វើជា Dababase ដើម្បីងាយក្នុងការស្វែងរក និង ចងក្រងឯកសារបន្ត ដូចជាចង់ស្វែងរកប្រវត្តិកសាងអង្គរវត្ត ប្រវត្តិសាស្រ្តយោធា ប្រវត្តិសាស្រ្តពុទ្ធសាសនា...។ 
គឺស្ថិតក្នុងន័យនេះ ទើបខ្ញុំសឹងក្លាយជាអ្នកប្រវត្តិសាស្រ្ត ព្រោះអានច្រើន និងសូមធ្វើការបកស្រាយអំពីប្រាសាទអង្គរវតដូចតទៅថា៖
  1. ចំនុចទី១៖ អង្គរវត្ត មិនមែនមានអាយុ ១៤៥ លានឆ្នាំ ដូចលោកម្នាក់នោះបកស្រាយ និងផ្សព្វផ្សាយទេ! ខ្ញុំសូមពន្យល់ថា វត្តមួយសាងសង់ឆ្នាំ ២០១៨ នៅភ្នំពេញ តែគំនូរ រូបទេវតា រូបនាគ រូបរឿងព្រះវេស្សន្ត..ត្រូវបានគេគូរពេញតាមជញ្ជាំង នឹងពិដាន ដូច្នេះ លោកបកស្រាយថា វត្តនេះមានអាយុ ១០០លានឆ្នាំមុន ដោយសារមាន នាគ មានយក្ស??!!
  2. ចំនុចទី២៖ ឈ្មោះ អង្គរវត្ត យើងអាចបកស្រាយ គ្នាយើងជាខ្មែរគ្នាឯងបាន តែសម្រាប់ជនបរទេស គេក៍មានអ្នកប្រាជ្ញ អ្នកស្រាវជ្រាវដូចខ្មែរយើងដែរ ដូច្នេះ សូមកុំព្យាយាមពន្យល់តាមវច្ចនានុក្រមខ្មែរ ព្រោះ នៅលើសកលោក គេដឹងា មានសង្រ្គាមសាសនា The religion war ហើយខ្មែរកាន់សាសនានាគ ឬ Naga Land នគរ គឺជា Nagar គឺជានាគ  អង្គរ ក៍ជា នាគ Angkar . ស្តេចខ្មែរដំបូងក៍ជា ស្តេចនាគ Nagar Lord គឺព្រះនាង នាគ (ព្រះនាងលីវ យី ភាសាចិន ព្រះនាងសោម៉ា ជាភាសាចាម) ។ ជនជាតិឥណ្ឌា ជនជាតិអារ៉ាប់ ជនជាតិ ចិន អាមេរិកកាំង បារាំង គេមកធ្វើទេសចរបែបស្រាវជ្រាវនៅ សៀមរាប អង្គរវត្ត គេរៀនពី ពុទ្ធសាសនា និង ព្រាហ្មណ៍ អ្វីដែលខ្មែរត្រូវ ប្រាប់គេ គឺកាលណោះខ្មែរ ធ្វើសំយោគ សាសនានាគ ពុទ្ធសាសនា និង ព្រហ្មម័ញ្ញសាសនា..។
  3. ចំនុចទី៣៖ ខាងសាលាពេទ្យ ឬវិទ្យាសាស្រ្តពេទ្យ គេយក ប្រាសាទនាគព័ន្ធ ថាជាសញ្ញាមន្ទីរមន្ទីរពេទ្យ ចុះខាង ប្រវត្តិសាស្រ្តយោធា យកប្រសាទនាគព័ន្ធ (មានរូបចម្បាំង រូបក្បាច់គុណ) កំណត់ថាជាសាលាយោធា ជំនាន់នោះបានឬទេ? តាមការវិភាគរបស់ខ្ញុំដូចមានក្នុងផែនទី ទីនោះគួរតែជា សាលាយោធា ព្រោះសម័យនោះខ្មែរមានទ័ពជើងទឹក ជើងគោក មានទ័ពសេះ ទ័ពដំរី បន្ទាយស្រី បន្ទាយឆ្មារ បន្ទាយនាង ខ្មែរដាក់ទ័ព ៣០ មឺនននាក់នៅ សៀម និង ទ័ព ២០ ម៉ឺននាក់នៅព្រំដែនចាមចិន ខ្មែរបញ្ជូនទ័ពជាង ១លាននាក់វាយចូល គ្រប់គ្រង សមុទ្រ សុវណ្ណភូមិ និង កោះ បូកគោ បូណេអូ...ចង់ថា បើគ្មានសាលាយោធា ខ្មែរមិនអាចមានព្រំប្រទល់ជាប់ចិន ជាប់ឥណ្ឌាទេ!!!

  4. ចំនុចទី​៤ ៖ ហេតុអ្វីមានទេសចរណ៍ ចាំគយគន់ប្រាសាទអង្គរវត្ត ពីខាងលិច ឬ ពីខាងកើត? ដោយសារថ្ងៃរៈពីទិសខាងកើត និង​ លិច នៅទិសខាងលិច៕ ប្រសាទអង្គវវត្តបែរទៅទិសខាងលិច។

  • ប្រាសាទ​អង្គរ​វត្ត (កម្ពុជា) ​​ប្រាសាទ​អង្គរ​វត្ត​មាន​គោបុរៈ​ចំនួន​បី​ គោបុរៈ​ក្រៅ​គេ​​មាន​ទំហំ ១៨៧ x ២១៥​ម៉ែត្រ​ គោបុរៈ​ទីពីរ​​មាន​ទំហំ ១០០ x ១១៥​ម៉ែត្រ​ ​ខាង​ក្នុង​គេ​​ទំហំ ៦០​ x ៦០ម៉ែត្រ​ ​និង​​កំពូល​កណ្ដាល​​កម្ពស់​ ៦៥ម៉ែត្រ​៕
  • ប្រាសាទអង្គរវត្ត សណ្ដូកលាតសន្ធឹងទៅភាគខាងជើង ៥,៥ សហាតិមាត្រ (៣,៤ ម៉ៃ) នៃទីប្រជុំជនសម័យទំនើបនៃទឹកដីខេត្តសៀមរាប និងទិសខាងត្បូងចម្ងាយខ្លី និងខាងកើតបន្តិចនៃរាជធានីពីមុននេះ ដែលស្ថិតនៅបាពួន។ សៀមរាប គឺជាតំបន់របស់កម្ពុជាមួយ​ដែលមានក្រុមរចនាសម្ព័ន្ធសំណង់សំខាន់ៗ។ប្រាសាទអង្គរវត្ត គឺជាកំពូលស្ថាបត្យកម្មរបស់ខ្មែរនៅសម័យ​មហា​នគរ ដែលរំលេចឲ្យឃើញនូវភាពរុងរឿងថ្កុំថ្កើងសម្បូរសប្បាយ ក្រោមការដឹកនាំរបស់ព្រះ​មហាក្សត្រខ្មែរនៅរាជសម័យកាលនោះ។ ក្នុងប្រវត្តិសាស្រ្ត ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើង នៅដើមសតវត្សរ៍ទី​១២ ដោយមហាក្សត្រខ្មែរមួយព្រះអង្គព្រះបាទសូរ្យវរ្ម័នទី២ (មានអ្នកខ្លះបានសរសេរជាព្រះបាទសូរិយាវរ្ម័នទី២) នៅគ.ស ១១១៣ ដល់ ១១៥០ និងមានព្រះមហាក្សត្រខ្មែរជាច្រើនអង្គទៀតបានជួយស្ថាបនារហូតសម្រេចជាស្ថាពរ រួមមានព្រះបាទជ័យវរ្ម័នទី៧ ជាដើម។ ប្រាសាទនេះ កសាងឡើងគឺដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុលោកក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត គឺមានលក្ខណៈល្អវិចិត្រវិសេសវិសាល និងបង្ហាញនូវស្នាដៃសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូលនៃសតវត្សរ៍នោះ។ ប្រាង្គចំកណ្តាលតំណាងឲ្យ “ភ្នំព្រះសុមេរុ” ដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង ៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី​ និងគូទឹកព័ទ្ធជុំវិញប្រាសាទ គឺជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្ត មានឈ្មោះដើមថាប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែ ការវិវត្តនៃឈ្មោះ “អង្គរវត្ត” នេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺមាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ ប្រាសាទនេះ បានក្លាយទៅជាកន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារឹកនៅសតវត្សរ៍ទី១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី “ឥន្ទបត្ត” បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន។​
  • ពាក្យ “ឥន្រ្ទប្រត្ថ” មានន័យថា ទីក្រុងរបស់ព្រះឥន្ទ។ ក្នុងព្រហ្មញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់គោរពបូជា។ ឧទាហរណ៍ដូចជា វត្តទាំងពីរនៅក្នុងប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះគឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោធរបុរៈ) ហើយមួយចំណែកទៀត នៅសតវត្យរ៍ទី១៧ ហៅថា ឥន្ទបត្តម្ភានគរ ស្រីសុធរវពិស្ណុលោក ។
ចំណែកឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាបផ្ទាល់តែម្តង គេច្រើននិយមហៅឈ្មោះជារួមមួយគឺ អង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ​ «អង្គរវត្ត» យ៉ាងពិតប្រាកដមួយ។ ប្រាសាទអង្គរវត្ត មានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥ គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ​ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេពទៅវិញ។នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង។
    រូបភាព អង្គរវត្ត
    • បច្ចេកទេសស្ថាបនកម្ម ៖ ថ្មមួយចំនួនរលោងដូចជាថ្មពពាល ដែលបានប៉ូលា ហើយត្រូវបានដាក់ដោយគ្មានបាយអជាមួយតំណយ៉ាងតឹងដែលជួនកាលពិបាករក។ ដុំថ្មបួនជ្រុងៗជាច្រើនត្រូវបានដាក់រួមគ្នាដោយតំណប្រហោងដំណាប់ និងពន្លូញក្នុងករណីខ្លះ។ កាលណោះដែរ ក្នុងករណីផ្សេងៗទៀត បានប្រើកន្ទុយលលក និងទំនាញដី។ដុំថ្មខ្លះត្រូវបានដាក់នៅកន្លែងដោយក្ដីសន្និដ្ឋានតាមការផ្សំគ្នានៃពួកដំរី ពួរស្រកីជក់ រ៉ក និងការធ្វើរន្ទាឫស្សី។ លោក ហ្រង់រី-មហ៊ត បានកត់សម្គាល់ថាភាគច្រើននៃដុំថ្មមានរន្ធ ២,៥ ស.ម ជាអង្កត់ផ្ចិត និងមានជម្រៅ ៣ ស.ម ជាមួយរន្ធជាច្រើនទៀតលើដុំថ្មបួនជ្រុងធំៗ។ ពួកអ្នកប្រាជ្ញខ្លះបានអោយយោបល់ថាទាំងនេះត្រូវបានប្រើចូលរួមគ្នាជាមួយដំបងដែកជាច្រើន ប៉ុន្តែអ្នកផ្សេងទៀតអះអាងថារបស់នឹងត្រូវបានប្រើដើម្បីកាន់ស្នៀតជាបណ្ដោះអាសន្នដើម្បីជួយហត្ថកិច្ចថ្មទាំងនោះចូលទៅកាន់កន្លែងភ្ជាប់។បូជនីយដ្ឋាននេះត្រូវបង្កើតចេញដោយចំនួនដ៏សម្បើមនៃថ្មភក់មានចំនួនច្រើនដូចគ្នានឹងសាជីរបស់ខាបផ្វ្រានៅអេហ៊្សីប (ជាង ៥ លានតោន)។ ថ្មភក់នេះត្រូវបានដឹកជញ្ជូនពីភ្នំគូលែន កន្លែងយកថ្មប្រហែល ២៥ ម៉ាយល៍ (៤០ គ.ម.)ទៅទិសឦសាន។ ថ្មនេះតាមសេចក្ដីសន្និដ្ឋានត្រូវបានដឹកជញ្ជូនដោយក្បូនតាមបណ្ដោយស្ទឹងសៀមរាប។
    • រឿងនេះនឹងត្រូវបានធ្វើឡើងជាមួយការប្រុងប្រយ័ត្នដើម្បីចៀសវាងការក្រឡាប់ក្បូនរួមជាមួយទម្ងន់មួយចំនួនធំ។ វិស្វករទំនើបម្នាក់បានប៉ាន់ប្រមាណថាវានឹងចំណាយពេល ៣០០ឆ្នាំដើម្បីសាងសង់បង្ហើយអង្គរវត្តសព្វថ្ងៃនេះ។ ប៉ុន្តែបូជនីយដ្ឋាននេះត្រូវបានចាប់ផ្ដើមភ្លាម បន្ទាប់​ពីសូរ្យវរ្ម័នឡើងសោយរាជ្យ និងត្រូវបានបញ្ចប់រយៈពេលខ្លីក្រោយការសោយទីវង្គតរបស់ទ្រង់ មិនច្រើនជាង៤០ឆ្នាំ។
    • យ៉ាងជាក់ស្ដែងផ្ទៃខាងក្រៅទាំងអស់ សសរ ធ្នឹម សូម្បីតែដំបូលតក៏ត្រូវបានឆ្លាក់ដែរ។ មានចម្ងាយដ៏វែងនៃចម្លាក់លៀនដែលរៀបរាប់សាច់រឿងចេញពីអក្សរសិល្ប៍ឥណ្ឌារួមមានស្នែងឯក ឥន្ទ្រីយសីហៈ នាគមានស្លាបកំពុងអូសទាញរទេះដូចគ្នានឹងពួកអ្នកចម្បាំងតាមពីក្រោយមេ​កើយដែលជិះដំរី និងនារីរបាំនៅស្ថានសួគ៌ដែលមានកេសាបថយ៉ាងផ្ចិតផ្ចង់។ជញ្ជាំងថែវតែឯងត្រូវបានតុបតែងជាមួយចម្លាក់លៀនស្រាលស្ទើរតែ ១,០០០មែត្រការ៉េ។ រន្ធជាច្រើនលើកំពែងអង្គរខ្លះបញ្ជាក់ថាប្រហែលត្រូវបានគេតុបតែងជាមួយបន្ទះសំរឹទ្ធ។ ទាំងនេះត្រូវបានគាស់កកាយយ៉ាងច្រើននៅសម័យកាលបុរាណ និង បានជាគោលដៅដំបូងសម្រាប់ពួកចោរ។
    • គ្រាដែលកំពុងជីកកកាយខជុរាហោ អ៊ែលឡិច-អិវ៉ឹន ជាងថ្មនិងជាងចម្លាក់ម្នាក់ បានកសាងឡើងវិញនូវរូបចម្លាក់ថ្មមួយខាងក្រោម៤ ភ្វីត (១,២ ម) នេះបានចំណាយពេល ៦០ថ្ងៃដើម្បីឆ្លាក់។ រ៉ចចឺរ-ហបគីន្ស៍ និង ម៉ាខ-ឡេហណឺបានធ្វើការពិសោធផងដែរ ដើម្បីគាស់យកថ្មកំបោរដែលបានចំណាយអ្នកគាស់កកាយ ១២នាក់ ២២ថ្ងៃ ដើម្បីគាស់កកាយថ្ម ប្រហែល ៤០០តោន។
    • កម្លាំងពលកម្មដើម្បីគាស់កកាយ ដឹកជញ្ជូន ឆ្លាក់ និងបន្តុបថ្មជាច្រើនត្រូវបានឈានដល់រាប់ពាន់រួមមានសិល្បៈករជំនាញខ្ពស់ៗ ជាច្រើននាក់។ ជំនាញទាំងនេះបានទាមទារឱ្យឆ្លាក់រូបចម្លាក់ទាំងនេះបានអភិវឌ្ឍរាប់រយឆ្នាំតាំងពីដំបូងឡើយ ដូចដែលបានបង្ហាញតាមវត្ថុបុរាណខ្លះដែលត្រូវបានចុះកាលបរិច្ឆេទទៅសវត្សទីប្រាំពីរ មុនពេលខ្មែរបានឡើងអំណាច។
    • គួរបញ្ជាក់ផងដែរថា ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលទៅ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ​ការយូណេស្កូ នៅឆ្នាំ ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញ​ ដោយធម្មជាតិវិទូបារាំងម្នាក់គឺ លោក អង់​ហ៊-មូហ៊ត(Henri Mouhot) នៅឆ្នាំ១៨៦០៕
    រឿង​អស្ចារ្យ ៧យ៉ាង​របស់​ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់
    • សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក
    • ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ លើ​គេហទំព័រ ArchaeoMadness, TripAdvisor, Lonely Planet
    • ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដំបូង​គេ​របស់​កម្ពុជា ចុះ​ក្នុង​បញ្ជី UNESCO ​ក្នុង​ឆ្នាំ១៩៩២
    • អាថ៌កំបាំង​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត ២ដង​ក្នុង​មួយ​ឆ្នាំ
    • បច្ចេកទេស​ជីក​គូទឹក​ការពារ​ប្រាសាទ រឹង​មាំ​បាន​ច្រើន​រយ​ឆ្នាំ
    • ចម្រឹង​បង្អួច​ប្រាសាទ​អង្គរវត្ត​ជះ​ស្រមោល ចេញ​កំពូល​ប្រាំ
    • ក្រោម​ប្រាង្គ​ប្រាសាទ​​អង្គរវត្ត មាន​សំណង់​ច្រើន​ទៀត
    ប្រាសាទ​អង្គរវត្ត និង​ប្រជុំ​សំណង់​ទាំង​អស់​នៃ​តំបន់​អង្គរ បាន​បន្សល់​ទុក​អច្ឆរិយភាព និង​អាថ៌កំបាំង​រាប់​មិន​អស់​សម្រាប់​ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ។ សម្បត្តិ​បេតិកភណ្ឌ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ គឺ​ជា​មរតក​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​កម្ពុជា ល្បី​រន្ទឺ​លើ​ពិភពលោក​រហូត​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់។ យ៉ាង​ណា​ក្ដី មាន​រឿង​រ៉ាវ​ចាប់​អារម្មណ៍​មួយ​ចំនួន ដែល​កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់។ ​
    • ១. អង្គរ​វត្ត ជា​សំណង់​ឧទ្ទិស​សាសនា​ធំ​បំផុត ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក Guinness សំណង់​ទាំង​អស់​នៃ​ប្រជុំ​ប្រាសាទ​អង្គរ​វត្ត ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ដែល​ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក ជាប់​ក្នុង​កំណត់ត្រា Guinness។ ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ ជា​អ្នក​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ឡើង ក្នុង​ឆ្នាំ​១១១៣ ដល់​១១៥០​ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សាសនា​ហិណ្ឌូ ព្រះ​វិស្ណុ។
    • ២. អង្គរវត្ត ទទួល​បាន​លេខ​មួយ ៤ឆ្នាំ​ជាប់​គ្នា​លើ​គេហទំព័រ​បរទេស​នានា គេហទំព័រ​ដ៏​ល្បីល្បាញ TripAdvisor បាន​ផ្ដល់​ចំណាត់​ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជា​សំណង់​ដ៏​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​ច្រើន​ពី​ភ្ញៀវ​ទេសចរ​បរទេស។ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅ​លើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា នោះ​គឺ​គេហទំព័រ ArchaeoMadness។ បន្ទាប់​មក​ទៀត នៅដើមឆ្នាំ​២០១៥ អង្គរវត្ត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១​ម្ដង​ទៀត នៅ​លើ​គេហទំព័រ​អន្តរជាតិ TripAdvisor។ នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភព​ព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វិបសាយ ទស្សនាវដ្ដី និង​សៀវភៅ ជាដើម។
    • ៣. តំបន់​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដំបូង​គេ​របស់​កម្ពុជា តំបន់​អង្គរ​លាត​សន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៤០០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ព្រៃ​ឈើ​ចម្រុះ​នៅ​ជុំវិញ។ តំបន់​ប្រវត្តិសាស្ត្រ​នេះ​ជា​ទីតាំង​នៃ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​អង្គរ​ធំ និង​ប្រាសាទ​បាយ័ន​ដ៏​ល្បី​ល្បាញ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ត្រូវ​អង្គការ UNESCO ប្រកាស​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ពិភពលោក​ក្នុង​ឆ្នាំ១៩៩២។
    • ៤. បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត កើត​ឡើង​ជា​ប្រចាំ​រាល់​ឆ្នាំ លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ប្រាប់ Sabay ថា បាតុភូត​កម្រ​នេះ​​កើត​ឡើង​ជា​ប្រចាំ​រាល់​ឆ្នាំ គឺ​នៅ​ខែ​កញ្ញា ចន្លោះ​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៣ ខែ​កញ្ញា និង​ម្ដង​ទៀត​ក្នុង​ខែ​មិនា។ បើ​តាម Science Channel បាន​ឱ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​នេះ​ឈ្មោះ​ថា អ៊ីខ្វីណក់ (ជា​ពេល​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត) ដែល​រន្ធ​មួយ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​នឹង​ទទួល​ពន្លឺ​ព្រះអាទិត្យ ចាំង​ទៅ​ក្រោម​នៃ​ចំណុច ផ្ចិត​ខាង​ក្រោម​ប្រាសាទ ពន្លឺ​ចែងចាំង​​ព្រះអាទិត្យ ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​រះ​ចំណុច​ កំពូល​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​វា​បាន​បញ្ជូន​ពន្លឺ​ ព្រះអាទិត្យ​នោះ ទៅ​បន្ទប់​អាថ៌​កំបាំង​មួយ ផ្នែក​ជាន់​ក្រោម​ដី ​នៃ​ប្រាសាទ​អង្គរវត្ត​ដែល​មាន​ជម្រៅ​ប្រមាណ​ជាង ៣០​ម៉ែត្រ។ អ្នក​ជំនាញ​ខ្លះ​បាន​ជឿជាក់​ថា ព្រះបានជ័យវរន្ម័ទី២ រចនា​កន្លែង​សំងាត់​នេះ គឺ​ដើម្បី​រក្សា​អដ្ឋិធាតុ របស់​ព្រះអង្គ​ពេល​សុគត។
    • ៥. ស្ថាបត្យករ​បុរាណ ជីក​គូ​ទឹក​ដើម្បី​ការពារ​ប្រាសាទ រហូត​ឈរ​បាន​ជា​ច្រើន​រយ​ឆ្នាំ យោង​តាម​វីដេអូ​ឯកសារ​ស្រាវជ្រាវ​ស្ដី​ពី​ការ​កសាង​ប្រាសាទ​អង្គរវត្ត ដោយ​បុរាណ​វិទូ​ជនជាតិ​បារាំង បាន​បង្ហាញ​ថា ស្ថាបត្យករ​ក្នុង​សម័យ​អង្គរ បាន​ជីក​ធ្វើ​ជា​​គូទឹក​នេះ​ឡើង គឺ​ដើម្បី​ការពារ​ដល់​តួ​ប្រាសាទ​អង្គរវត្ត​ទាំង​មូល​តែ​ម្ដង​។ តាម​រយៈ​វីដេអូ​នោះ បាន​ឱ្យ​ដឹង​ទៀត​ថា ស្ថាបត្យករ​ដ៏​អស្ចារ្យ​ក្នុង​សម័យ​នោះ បាន​យក​ដី​ខ្សាច់ ដើម្បី​ចាក់​គ្រឹះ​កសាង​ប្រាសាទ​អង្គរ​វត្ត ព្រោះ​បុព្វ​បុរស​ខ្មែរ​ជឿ​ថា ដី​ខ្សាច់​អាច​ធ្វើ​ឱ្យ​តួ​ប្រាសាទ ឈរ​រឹង​មាំ​បាន​រាប់​ពាន់​ឆ្នាំ​។តាម​ការ​ស្រាវ​ជ្រាវ​​ពី​បុរាណ​វិទូ បាន​បង្ហាញ​ទៀត​ថា ដី​ខ្សាច់​ជា​ប្រភេទ​ដី​មាន​សំណើម​ ដូច្នេះ​ហើយ​ត្រូវ​ការ​ទឹក​ដើម្បី​បន្សើម​ជា​ប្រចាំ។ ដូច្នេះ​ប្រសិន​បើ​ដី​ខ្សាច់​គ្មាន​ជាតិ​ទឹក នោះ​តួ​ប្រាសាទ​ទាំង​មូល​អាច​ស្រុត​ចុះ​បាន​។ ​ដោយ​មូលហេតុ​នេះ​ ហើយ​ទើប​ស្ថាបត្យករ​របស់​ខ្មែរ ក្នុង​សម័យ​នោះ​បាន​កេណ្ឌ​មនុស្ស​ជា​ច្រើន​នាក់ ដើម្បី​ជីក​ស្រះ​ធ្វើ​ជា​គូ​ទឹក ដែល​មាន​បណ្ដោយ​​ប្រវែង​រហូត​ដល់​ជាង ១៦ គីឡូម៉ែត្រ និង​ទទឹង​ជាង ២០០​ម៉ែត្រ​។
    • ៦. ចម្រឹង​បង្អួច​ប្រាសាទ​អង្គរវត្ត​ជះ​ស្រមោល ចេញ​កំពូល​ប្រាំ ដូច​កំពូល​ប្រាសាទ​អង្គរវត្ត ​ចម្រឹង​នៃ​បង្អួច​ប្រាសាទ​អង្គរ​វត្ត​បាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ ស្ទើរ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នោះ​ឡើយ​។ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ​កាន់ សុខ​ម៉េង ​មគ្គុទ្ទេសក៍​ភាសា​បារាំង អង់គ្លេស​ និង​ថៃ បាន​ស្រាយ​ពី​អាថ៌​កំបាំង​នេះ​ថា ស្រមោល​ពន្លឺ​ថ្ងៃ នៃ​ចម្រឹង​បង្អួច​ប្រាសាទ​អង្គរ​វត្ត ​គឺ​ជា​ប្រាសាទ​កំពូល​ប្រាំ និង​កំពូល​៣។
    • ៧. មាន​សំណង់​ជា​ច្រើន​ទៀត កប់​ក្នុង​ដី​ក្រោម​ប្រាង្គ​ប្រាសាទ​​អង្គរវត្ត​កាល​ពី​ដើម​ឆ្នាំ២០១៥ សារព័ត៌មាន​អង់គ្លេស​ Daily Mail បាន​ចុះ​ផ្សាយ​ថា ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​​​​សំណង់​បុរាណ​​​​​​​​ខ្សាច់​ដ៏​ធំ​មួយ​រួម​​​ជា​មួយ​​​សំណង់​​​​​កប់​ក្នុង​ដី​ជា​ច្រើន​​នា​បរិវេណ​ខាងក្រោម​នៃប្រាង្គ​​ប្រាសាទ​អង្គរ​វត្ត​​​ ដែល​ជា​ការ​គាស់​របើក​នូវ​អាថ៌កំបាំង​ថ្មី​មួយ​ទៀត ​ទាញ​បាន​ចំណាប់​អារម្មណ៍​អ្នក​ស្រាវជ្រាវ​ទូទាំង​ពិភពលោក​។
    • ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Sydney បាន​ស្រាវជ្រាវ​​​​នៅ​កម្ពុជា​ក្នុង​គម្រោង​មួយ​ឈ្មោះ​ Greater Angkor Project។ ​ដោយ​ប្រើ​​បច្ចេកវិទ្យា​ឡាស៊ែរ ​LiDAR ជា​មួយ​​រ៉ាដា ពួក​គេ​បាន​​​រក​ឃើញ​ និង​ជីក​​រក​សំណង់​បុរាណ​​ជា​ច្រើន​​កប់​ក្នុង​ដី​អាថ៌កំបាំង​នោះ។ កាល​ពី​ពេល​មុន​គេ​ជឿ​ថា​​ប្រាសាទ​​អង្គរវត្ត​របស់​កម្ពុជា​​គឺ​​ស្ថិត​ក្នុង​​ទី​កន្លែង​សក្ការបូជា ប៉ុន្តែ​បន្ទាប់​ពី​រក​ឃើញ​សំណង់​បុរាណ​ដី​ខ្សាច់​រាង​រង្វង់​​​ធំ​មួយ ​ព្រម​ទាំង​សំណល់​នៃ​សំណង់​បុរាណ​កប់​ក្នុង​ដី​នេះ​មក​​ បុរាណ​វិទូ​ជា​ច្រើន​​និយាយ​ថា​​ប្រាសាទ​អង្គរវត្ត​គឺ​​មាន​ភាព​ស្មុគស្មាញ​​និង​អាថ៌កំបាំង​​ជាង​​ការ​គិត​ទៅ​ទៀត។
    • ក្រៅ​ពី​ចំណុច​ទាំង៧ ខាង​លើ​នេះ នៅ​មាន​រឿងរ៉ាវ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ប្រាសាទ​អង្គរវត្ត​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក រហូត​មាន​ប្រទេស​នានា​ចម្លង​តាម។ ចំណែក​ក្រុម​អ្នក​ស្រាវជ្រាវ​នានា នៅ​តែ​បញ្ចេញ​របក​គំហើញ​ថ្មី​ៗ​បន្ត​បន្ទាប់ ក្រោយ​ពេល​រុក​រក​អាថ៌កំបាំង​នៅ​តំបន់​នេះ៕
    • បន្ថែម​ពីលើ​ការ​យល់​ដឹង​ពី «​ប្រាសាទអង្គរវត្ត » ត្រឹមតែ​ជា «​អច្ឆរិយវត្ថុ​»​នោះ សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន តាម​រយៈ​ការ​អត្ថាធិប្បាយ​លំអិត ក្បោះក្បាយ​ពី​ស្ថាបត្យកម្ម​ប្រាសាទបុរាណ​នេះ ដោយ​យោង​តាម​ឯកសារ «​ការ​យល់​ដឹង​ពី​ប្រទេស​កម្ពុជា​» នា​ឆ្នាំ​១៩៨៨ ។
    • ប្រាសាទអង្គរវត្ត​ជា​និមិត្តរូប​ដ៏​រុងរឿង​នៃ​ព្រលឹង​ជាតិ​របស់​ប្រជាជន​កម្ពុជា​យើង ។ ទង់ជាតិ​នៅ​ក្នុង​របប​មុន​ៗ ក៏​ដូច​ទង់ជាតិ​នៃ​របប​យើង​បច្ចុប្បន្ន​សុទ្ធតែ​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​​ទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជា​អច្ឆរិយវត្ថុ​ដ៏​កម្រ​មួយ​របស់​មនុស្សជាតិ ព្រោះ​ជា​ស្នាដៃ​កំពូល​មួយ​ខាង​ស្ថាបត្យកម្ម​របស់​មនុស្ស ។ ជនបរទេស​ខ្លះ​គេ​មិន​ស្គាល់​ទេ​ឈ្មោះ​កម្ពុជា តែបើ​និយាយ​ប្រាប់​គេ​ថា អង្គរ​ទើប​គេ​ស្គាល់ ។ ដូច្នេះ​ការ​ឈ្វេងយល់​ដឹង​ពី​ប្រាសាទអង្គរវត្ត គឺជា​ការ​ចាំបាច់​ណាស់​សម្រាប់​យើង​ជា​ម្ចាស់​ទឹកដី​អង្គរ​នេះ ។ តាំងពី​របប មុន​ៗ​មករ​ហូត​ដល់​បច្ចុប្បន្ន​នេះ សៀវភៅ​ឯកសារ អត្ថបទ​ជា​ភាសាបរទេស​ជា​ច្រើន​បាន​សរសេរ​អំពី​ប្រាសាទអង្គរវត្ត​នេះ តែ​ផ្ទុយ​ទៅ​វិញ​យើង​កម្រ​ឃើញ​នូវ​ឯកសារ​ឬ​សៀវភៅសរសេរ​ពី​ប្រាសាទ​នេះ​ជា​ភាសាជាតិ​យើង​ណាស់ ។ ក្នុង​ន័យ​នេះ​ហើយ​ដែល​យើង​នឹង​លើក​ឡើង​នៅ​ខាងក្រោម​អំពី​លក្ខណៈ​ខ្លះ​នៃ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នេះ ។
    • 1.ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដោយ ថ្មភក់ ចំនួន ១០ លាន តោន ។ ក្នុងថ្មមួយដុំៗមានទម្ងន់ជិត ១ ៥០០គីឡូក្រាម ត្រូវគេដឹកជញ្ជូនក្នុងចម្ងាយជាង ៤០ គីឡូម៉ែត្រពីប្រភពថ្ម មកកាន់ទីតាំងប្រាសាទ ដូច្នេះហើយមនុស្សជំនាន់ដើមមានគំនិតច្នៃប្រឌិតខ្ពស់ ដោយបណ្ដែតថ្មទាំងនោះតាមខ្សែទឹកទន្លេ ទើបអាចយកមកដល់កន្លែងសង់ប្រាសាទបាន ។ 
    • 2. ប្រាសាទព្រះខ័ន ធ្លាប់មានមាស ៦០តោន  តម្លៃបច្ចុប្បន្នស្មើនឹង ៣.៣ពាន់លាន ដុល្លារអាមេរិក ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គ ហើយមានមាស ប្រាក់ ត្បូង និងគជ ១១២.៣០០ គ្រាប់ ព្រមទាំងស្នែងសត្វស្រោបមាសផងដែរ ។
    • 3. ក្រុមហ៊ុន Paramount Pictures ចំណាយអស់១ម៉ឺនដុល្លារដើម្បីសុំសិទ្ធថតកុននៅ ទីនេះ កាលពីឆ្នាំ ២០០០ ក្រុមហ៊ុនខ្សែភាពយន្តលំដាប់ថ្នាក់អន្តរជាតិមួយនេះ បានយកតំបន់ស្ថាបត្យកម្មប្រាសាទអង្គរធ្វើជាកន្លែងថតរឿង Lara Croft: Tomb Raider សម្ដែងដោយអ្នកនាង Angelina Jolie ហើយវាបានផ្ដល់ជាចំណូលដល់អ្នកស្រុករស់នៅជុំវិញនោះរាប់ម៉ឺនដុល្លារ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង Angelina Jolie នៅបានទទួលចិញ្ចឹមក្មេងកំព្រាម្នាក់ទៀតផង ។
    • 4 ប្រាសាទ Angkor Wat គឺជាសំណង់ស្ថាបត្យកម្មសាសនាធំជាងគេបំផុតក្នុងលោក គ្រាន់តែប្រាសាទអង្គរវត្តមួយមានទំហំធំជាងបុរី Vatican City ដល់ទៅ ៤ ដង ហើយបើគិតទីក្រុងអង្គរទាំងមូលវិញ គេប្រើថ្មសាងសង់អស់ច្រើនជាង ថ្មសរុបសម្រាប់សង់ប្រាសាទពីរ៉ាមីតទាំងអស់នៅអេហ្ស៊ីបទៀត ។
    • 5. ចំណាយពេលអស់ ៣៥ឆ្នាំ កម្លាំងមនុស្ស ៣០ម៉ឺននាក់ និងដំរី ៦ពាន់ក្បាល ដើម្បីសាងសង់ប្រាសាទអង្គរវត្ត  ដើម្បីកសាងមហាអច្ឆរិយប្រាសាទនេះ បុព្វបុរសខ្មែរចំណាយអស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាក់អស់ជាច្រើន ហើយក្នុងនោះរយៈពេលនៃការសាងសង់ក៏ត្រូវចំណាយពេលយូរដែរ ។
    • 6. ក្រុងអង្គរនៅសម័យចក្រភពខ្មែរ គ្របដណ្ដប់ផ្ទៃដីជាង ១ពាន់ម៉ែត្រការ៉េ (ចុងស.វទី១២)  ចក្រភពខ្មែររុងរឿងបំផុតគឺនៅសម័យអង្គរ ដែលកាលនោះដែនដីកម្ពុជាលាតសន្ធឹងដ៏ធំល្វឹង​ល្វើយ ចាប់ពីភាគខាងជើងម៉ាឡេស៊ី ដល់ភាគខាងត្បូងប្រទេសចិន ហើយក្រុងអង្គរតែមួយមានផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ ដែលទំហំនេះត្រូវធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម London របស់អង់គ្លេស ចំណាយអស់ដល់ទៅ៧០០ឆ្នាំទើបពង្រីកបានផ្ទៃដីប៉ុននេះ ។
    • 7..បុរាណវិទូរកឃើញអាថ៌កំបាំងជាច្រើននៅក្រោមប្រាសាទអង្គរវត្ត  នៅឆ្នាំ២០១២ បុរាណវិទូមួយក្រុមបានប្រើបច្ចេកវិទ្យាឡាស៊ែរ LiDAR បាញ់ពីលើអាកាសសំដៅមកលើបរិវេណប្រាសាទអង្គរវត្ត រកឃើញសំណង់ក្រោមដីជាច្រើនដ៏អាថ៌កំបាំង ដែលគេអាចសន្មតបានថា ប្រាសាទអង្គរវត្តមានអាថ៌កំបាំងច្រើនជាង អ្វីដែលពិភពលោកអាចនឹកស្មានដល់ ។
    • 8. មានចម្លាក់ រូបឌីណូស័រ នៅលើប្រាសាទតាព្រហ្ម 
    • 9. អាថ៌កំបាំងមួយទៀតនៃស្ថាបត្យកម្មក្រុងអង្គរនេះគឺ រូបឌីណូស័រដែលបុព្វបុរសខ្មែរឆ្លាក់នៅលើប្រាសាទតាព្រហ្ម ប៉ុន្តែមកទល់ពេលនេះ គេនៅមិនទាន់រកចម្លើយឃើញនៅឡើយទេថា ហេតុអ្វីបានជាអាចមានចម្លាក់បែបនេះកើតឡើង ព្រោះថាបើប្រៀបធៀបតាមរយៈពេល ប្រាសាទតាព្រហ្មត្រូវបានសង់ក្រោយសត្វឌីណូស័រដាច់ពូជជាយូរយារណាស់មកហើយ ។
    • «​អង្គរ​» គឺជា​ពាក្យ​ដែល​គេ​សំដៅ​ហៅ​ឈ្មោះ អតីត​រាជធានី​ខ្មែរ​យើង ដែល​ចាប់​កសាង​ឡើង​ដំបូង​ដោយ​ព្រះបាទ​យ​សោ​វរ្ម័ន (​គ្រឹ​ស្ត​សករាជ ៨៨៩-៩០០) ។ ទីក្រុង​អង្គរ (​ឬ​យ​សោ​ធរ​បុ​រ​) ដែល​កសាង​ឡើង​ជំនាន់​នោះ គឺ​មាន​កំពែង​ដី​ព័ទ្ធ​ជុំវិញ (​សព្វថ្ងៃ​នៅ​សល់​ស្នាម​ខ្លះ​នៅ​ទិស​ខាងត្បូង និង​ខាងលិច​) ហើយ​ដែល​មាន​ភ្នំ​បាខែង (​កម្ពស់​ប្រហែល​​៦០​ម៉ែត្រ​) នៅ​ចំ​កណ្តាល (​ក្នុង​សិលាចារឹក​ហៅ​ថា ភ្នំ​កណ្តាល​) សម្រាប់​តម្កល់​លិង្គ​យ​សោ​ធ​រេ​ស្វរ (​គ្រឹ​ស្ត​សករាជ​៨៩៣) ។ អង្គរ​នេះ​ជា​ពាក្យ​ក្លា​យមក​ពី​ពាក្យ​សំស្ក្រឹត ដែល​មាន​ន័យ​ថា ៖ អង្គរ = ស្តេច + នគរ = ទីក្រុង (​ក្រោយមក​ពាក្យ​នគរ​នេះ យើង​ប្រើ​ស្មើនឹង​ពាក្យ​ប្រទេស​) គឺ​ទីក្រុង​ដែល​ស្តេច​គង់នៅ (​រាជធានី​) ។ ស្តេច​សោយរាជ្យ ក្រោយ​ៗ​មក​បាន​សង់​ប្រាសាទ ឬ​ព្រះ​បរមរាជវាំង នៅ​ម្តុំ ជិត​ៗ​នេះ ហើយ​គេ​ហៅ​ម្តុំ​នេះ​ថា ជា​តំបន់​អង្គរ ។ ប៉ុន្តែ​បើ​គេ​និយាយ​ថា សម័យ​អង្គរ​វិញ គឺ​គេ​មិន​រាប់​តាំងពី​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័ន​មក​ទេ តែ​គេ​ចាប់​រាប់​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ (​គ្រឹ​ស្ត​សករាជ ៨០២-៨៥០) មក​វិញ​ទេ​។ រីឯ​ចុងបញ្ចប់​នៃ​សម័យ​អង្គរ មាន​ប្រវត្តិវិទូ​ខ្លះ គេ​កំណត់​យក​ត្រឹម​រជ្ជកាល​ព្រះបាទ​ជ័យ​វ​ម៌ា​ទិ​បរមេ​ស្វរ (១៣២៧-​?​) ព្រោះ​ជា​ស្តេច​ចុង​ក្រោយ​ដែល​នៅ​កាន់​ព្រហ្មញ្ញសាសនា ហើយ​នៅមាន​​កសាង​​ប្រាសាទ ឬ​សិលាចារឹក ។ ប្រវត្តិវិទូ​ខ្លះ​ទៀត កំណត់​យក​ចុងបញ្ចប់​នៃ​សម័យ​អង្គរ​នេះ​នៅ​រជ្ជកាល​ព្រះបាទ​បរម​រាជា​ពញា​យា​៉​ត (១៣៩៣-១៤៦៣) ពិសេស​គឺ​គេ​កំណត់​យក​គ្រឹ​ស្ត​សករាជ​១៤៣១ ដែល​ជា​ឆ្នាំ​ដែល​ស្តេច​អង្គ​នេះ​សម្រេច​ចាកចោល​រាជធានី​អង្គរ ទៅ​តាំង​រាជធានី​នៅ​ទួល​បា​សាន រួច​ទៅ​តាំងនៅ​ក្រុងភ្នំពេញ​វិញ ។
    • លោក Damian Evans និយាយថា ក្រុម​បុរាណវិទូ ដែល​បានចំណាយ​ពេល​ជាច្រើនឆ្នាំ​ស្រាវជ្រាវនៅ លើដី​ដើម្បី​គូសផែនទី​នៃផ្នែកមួយ​មាន​ទំហំគីឡូម៉ែត្រក្រឡា ដែល​ជាចំណុច​ប្រជុំជន​នៃតំបន់​ទាំងមូល។ប៉ុន្តែ​ឡៃដារ​បាន​បង្ហាញ​ពីទី​ប្រជុំជន​មាន​ទំហំធំ​ជាង​នេះយ៉ាង​ឆ្ងាយ​គឺ​មាន​ទំហំដល់ទៅ ៣៥ គីឡូម៉ែត្រក្រឡា និង មាន​ប្រជាជន​រស់​នៅកុះករ​ជាង​ចំនួន​ដែលគេធ្លាប់​ជឿកន្លងមក។ ការ​បំបែក​អាថ៌កំ​បាំងពិតៗ​គឺការ​រកឃើញថា តំបន់​ប្រជុំជននេះ​មានមនុស្ស​រស់នៅ​ច្រើនកុះករ និង​មានគម្រោង​ប្លង់​ទីក្រុង​ធំ​ជាង​ដែលធ្លាប់​គិត​កន្លងមក។ មើល​ឃើញ​ពី​ទំហំ​ដែល​យើង​បាន​មើល​រំលង​ពីមុន​ធ្វើឲ្យយើង​ផ្លាស់​ប្ដូរការ​យល់​ដឹងអំពី​របៀប ដែល​ទីក្រុងបុរាណ​ទាំងនេះ​ត្រូវបាន​រចនា កសាងឡើង។ បណ្តោយ ៣៥ គម គុណ​ទទឹង ៣៥​ គម ស្មើរផ្តៃក្រឡា ១,២២៥ គម
    • ដូច្នេះ​ការ​កំណត់​សម័យ​អង្គរ​នេះ គេ​បាន​ឯកភាព​គ្នា​យក​កាលបរិច្ឆេទ​ខាង​ដើម​ដូច​គ្នា តែ​ខាង​ចុង​សម័យនេះ​ខ្លះ​យក​ពាក់កណ្តាល​សតវត្ស​ទី​១៤ ខ្លះ​ឱ្យ​យក​ដល់​គ្រឹ​ស្ត​សករាជ​១៤៣១ (​សតវត្ស​ទី​១៥) ។ចំពោះ​ប្រាសាទ​នៅ​តំបន់​អង្គរ​នេះ ប្រាសាទដែល​ល្បីល្បាញ​ជាងគេ គឺ​ប្រាសាទអង្គរវត្ត(​ពាក្យ​សាមញ្ញ​គេ​ហៅ​ថា អង្គរតូច​) និង​អង្គរធំ(​ក្នុង​បរិវេណ​នៃ​អង្គរធំ​នេះ នៅ​មាន​ប្រាសាទ​ជាច្រើន​ទៀត​) ។ តែ​នៅ​ក្នុង​អត្ថបទ​នេះ យើង​លើកតែ​ប្រាសាទអង្គរវត្ត​មក​បង្ហាញ​ជូន​ប៉ុណ្ណោះ ។
    • ហេតុ​អ្វី​បានជា​មាន​ពាក្យ​«​វត្ត​»​នៅ​ពីក្រោយ​ពាក្យ​«​អង្គរ​ទៀត​» ? តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ថា ក្រោយ​ការ​បោះបង់​រាជធានី​អង្គរ​នេះ​មក ព្រះរាជា​សោយរាជ្យ ក្រោយ​ៗ​មក​ទៀត បាន​កសាង​វត្ត​អារាម​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​(​នៅ​សតវត្ស​ទី​១៦ មាន​វត្ត​ពីរ​បាន​កសាង​ឡើង​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​) ។ នៅ​សតវត្ស​ទី​១៧​និង​១៨ ស្តេច មន្ត្រី ប្រជាជន​បាន​កសាង​ព្រះពុទ្ធ​បដិមា​ពី​ឈើ ពី​ថ្ម យក​ទៅ​តម្កល់​នៅ​ប្រាសាទ​នេះ រហូត​ទាល់តែ​មានឈ្មោះ​ត្រង់​កន្លែង​តម្កល់​ព្រះពុទ្ធ​បដិមា​ក្នុង​ប្រាសាទ​នេះ​ថា «​ព្រះ​ពាន់​» ទៀត​ផង ។ ហេតុ​ដូច្នេះ​ហើយ​បានជា​មាន​ពាក្យ «​វត្ត​» មក​ភ្ជាប់ពាក្យ «​អង្គរ​» ពី​ខាងក្រោយ​ទៅ​ជា «​អង្គរវត្ត​» រហូត​មក​ដល់​សព្វថ្ងៃ ។
    • ប្រាសាទអង្គរវត្ត​មាន​ទី​តាំងនៅ​ភាគ​ខាងត្បូង​នៃ​តំបន់​អង្គរ ។ ប្រាសាទ​នេះ​បាន​ត្រូវ​សាង​ឡើង​នៅ​ក្នុង​អំឡុង​ពាក់កណ្តាល​ទី​១ នៃ​គ្រឹ​ស្ត​សតវត្ស​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (១១១៣-១១៥០) នៅ​លើ​ផ្ទៃដី​ជិត​២០០​ហិ​កតា (​គិត​ទាំង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​នេះ​ផង​) ។
    • ជនជាតិ​អឺរ៉ុប​ដែល​បាន​មក​ឃើញ​ប្រាសាទ​នេះ​មុនគេ គឺ​ពួក​ព័រ​ទុ​យ​ហ្គា​ល់ ។ ពួក​នេះ​ថែម​ទាំង​បាន​កត់​ត្រាទុក​ក្នុង​វា​សិ​ក​ប្រវត្តិ​ពី​ព្រឹត្តិការណ៍ ដែល​ទាក់ទង​ដល់​ប្រាសាទ​នេះ​ទៀត​ផង ។ ដូច​ជា​ឌី​យើ​ុ​ហ្គោ ដូ គូ​តូ គាត់​បាន​កត់​ត្រាទុក​ពី​ការ​រក​ឃើញ​ប្រាសាទ​នេះ និង​ប្រាសាទ​នៅ​តំបន់​អង្គរ​នា​ឆ្នាំ​១៥៥០​ឬ​១៥៥១ ដោយ​ព្រះបាទ​អង្គ​ច័ន្ទ​ទី​១ (១៥១៦-១៥៦៦) នៅ​ពេល​ដែល​ព្រះ​អង្គ​ធ្វើ​ដំណើរ​កម្សាន្ត​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ ។ លោក​ហ្សូ​អាវ ដូ​ស សង់​តូ​ស បាន​កត់​ត្រាទុក​ពី​ការ​ធ្វើ​ផ្លូវ​ទៅ​កាន់​អង្គរ​ដោយ​បញ្ជា​របស់​ព្រះបាទ​ស​ត្ថា​រ​ទី​១ (១៥៧៦-១៥៩៤) ហើយ​ស្តេច​អង្គ​នេះ​បាន​មក​គង់នៅ​អង្គរ​នេះ​មួយ​រយៈពេល ។ ក្រោយមក​ពួក​ផ្សាយ​សាសនា​ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្បា​៉​ញ​ជា​ច្រើន​ទៀត​បាន​ធ្វើ​ដំណើរ​មក​កាន់​អង្គរ​នេះ ហើយ​បាន​កត់ត្រា​ទុក​ដោយ​ពិពណ៌នា​អំពី​ទីក្រុង​អង្គរ និង​ប្រាសាទអង្គរវត្ត​នេះ​ទៀត​ផង ។
    • នៅ​ដើម​សតវត្ស​ទី​១៨ ជនជាតិ​ជប៉ុន​ម្នាក់​បាន​មក​ដល់​កម្ពុជា ហើយ​បាន​គូរ​ប្លង់​ប្រាសាទអង្គរវត្ត​នៅ​គ្រឹ​ស្ត​សករាជ​១៧១៥ ។ ក្រោយមក​សង្ឃ​កាតូលិក​បារាំង​ឈ្មោះ សឺ វ្រឺ​ស ដែល​បាន​មក​ដល់​កម្ពុជា​ទស្សនា​ប្រាសាទអង្គរវត្ត​នេះ​បាន​សរសេរ​អត្ថបទ​មួយ​នា​ឆ្នាំ​១៧៦៨ ដោយ​លើក​អំពី​ភាព​រុងរឿង ល្បីល្បាញ​នៃ​ប្រាសាទអង្គរវត្ត ។ ប៉ុន្តែ​នៅ​អឺរ៉ុប​គេ​នៅ​តែ​ពុំ​សូវ​ស្គាល់​អង្គរ​ទេ ទោះបីជា​មានការ​កត់ត្រា​របស់​អ្នក​ផ្សាយ​សាសនា​ជា​ច្រើន និង​ជា​បន្តបន្ទាប់​យា​៉​ង​នេះ​ក្តី ព្រោះ​ការ​កត់ត្រា​ទាំងនោះ​ពុំ​បាន​ផ្សព្វផ្សាយ​ទូលាយ​ទេ ហើយ​ស្ថិត​នៅ​តែ​ក្នុង​ទី​តម្កល់​ឯកសារ​ប៉ុណ្ណោះ ។ ទាល់តែ​មក​ដល់​ឆ្នាំ​១៨៥៨ លោក​ប៊ូ​យ៉ឺ​វ៉ូ បាន​ចេញផ្សាយ​នូវ​បទ​ពិពណ៌នា​ពី​អង្គរ តែ​គាត់​គ្រាន់តែ​ឱ្យ​គេ​ដឹង​ពី​អត្ថិភាព​នៃ​រាជធានី​ដែល​គេ​បោះបង់​ចោល​ប៉ុណ្ណោះ ដោយ​គាត់​មិន​បាន​លើក​ពី​សោភ័ណ​ភាព​នៃ​ប្រាសាទ​ទាំងឡាយ​នៅ​អង្គរ​នេះ​ឡើយ ។
    • នៅ​អឺរ៉ុប​ក៏​ដូច​ជា​សាកលលោក​ទាំងមូល គេ​ចាប់​ស្គាល់​ជា​ទូទៅ និង​ច្បាស់លាស់​អំពី​ប្រាសាទអង្គរវត្ត​នេះ​ពី​ឆ្នាំ​១៨៦៣​មក គឺ​បន្ទាប់​ពី​ធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ បាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ មក​រា ១៨៦១ ហើយ​គាត់​បាន​ចុះ​ផ្សាយ​ពី​ប្រាសាទ​នេះ​ក្នុង​ទស្សនាវដ្តី តួ ឌុ​យ ម៉ុង នា​ឆ្នាំ​១៨៦៣​មក ។ ការ​សិក្សា​ពី​ប្រាសាទអង្គរវត្ត​ក៏​ចាប់ផ្តើម​ពី​ពេល​នោះ​មក ។ នៅ​ឆ្នាំ​១៨៩៨ បារាំង​បាន​បង្កើត​ក្រុម​បេសកកម្ម​អចិន្ត្រៃយ៍​មួយ​នៅ​ឥណ្ឌូចិន ដែល​ក្រោយមក​បាន​ក្លាយទៅជា​វិជ្ជា​ស្ថាន​ស្រាវជ្រាវ​ពី​ចុង​បូព៌​៌ា​របស់​បារាំង ហើយ​បាន​សិក្សា​ស្រាវជ្រាវ​យ៉ា​ង​ទូលំទូលាយ​អំពី​អតីត​រាជាណាចក្រ និង​អតីត​រាជធានី​ខ្មែរ​នេះ​។
    • នៅ​ឆ្នាំ​១៩០៨ គឺ​មួយ​ឆ្នាំ​ក្រោយ​ដែល​សៀម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​មក​ខ្មែរ​វិញ​នោះ ក្រសួង​អភិរក្ស​អង្គរ​ក៏​បាន​បង្កើត​ឡើង ហើយ​ការ​ចាប់ផ្តើម​រៀបចំ​ជួសជុល​សម្អាត​ប្រាសាទអង្គរវត្ត​ឡើង​វិញ​ក៏​ចាប់​ដំណើរការ និង​ថែរក្សា​តាំងពី​នោះ​រហូត​មក ។ ចាប់ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៩ ការ​ថែរក្សា​ប្រាសាទ​អង្គរ​នេះ​ក៏​ត្រូវ​កាត់​ផ្តាច់​ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ។ បច្ចុប្បន្ន​ដោយ​មាន​ជំនួយ​របស់​ប្រទេស​ឥណ្ឌា​ជា​មិត្ត ការ​រៀបចំ​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ​ក៏​បាន​ដំណើរការ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។
    • លក្ខណៈ​ខ្លះ​នៃ​ស្ថាបត្យកម្ម​ប្រាសាទអង្គរវត្ត ប្រាសាទអង្គរវត្ត បាន​សាង​ឡើង​ពី​ខាងលិច បច្ចុប្បន្ន​ស្ទឹង​សៀមរាប ហើយ​សាង​នៅ​លើ​ដីខ្សាច់​ដែល​មាន​ស្រទាប់​កម្រាស់​ពី​៤​ទៅ​៥​ម៉ែត្រ​។ នៅ​ពី​ខាងក្រោម​ស្រទាប់​ខ្សាច់​នេះ គេ​សង្កេត​ឃើញ​មាន​ស្រទាប់​ដីឥដ្ឋ ចាប់ពី​ស្រទាប់​ដីឥដ្ឋ​ទៅ​គឺជា​ស្រទាប់ដី​លី​ម៉ូ​នី​ត ។ បើ​ធ្វើ​ដំណើរ​ពី​វាល​អាកាសយាន​សៀមរាប​នៅ​ទិស​ខាងកើត តាម​ផ្លូវ​ក្រាល​កៅស៊ូ ទេសចរ​ដែល​មិន​ធ្លាប់​ស្គាល់​ទីក្រុង​អង្គរ នឹង​មានការ​ភ្ញាក់​ប្លែក​ក្នុង​ចិត្ត ដោយ​ឃើញ​មាន​កំពូល​ស្រួច​ចំនួន​៣​លេចធ្លោ​ចេញ​ផុត​ពី​ដើមឈើ ធំ​ៗ​ទាំងឡាយ​។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​អស់​ចម្ងាយ​ជាង​៥​គីឡូម៉ែត្រ​ពី​ចំណត​អាកាសយាន គេ​នឹង​ទៅ​ដល់ទី​វាល​ស្ថិត​នៅ​ពីមុខ​ប្រាសាទអង្គរវត្ត ។ ដើម្បី​នឹង​មើល​ប្រាសាទ ទេសចរ​ត្រូវ​ឡើងជណ្តើរ​ធំ​មួយ​អំពី​ថ្ម សំដៅ​ទៅ​ទិស​ខាងកើត​ដដែល ។ នៅ​ចុង​ខាងលើ​ជណ្តើរ​នេះ មាន​ទីលាន​តូច​មួយ​អំពី​ថ្ម ហើយ​ដែល​មាន​រូប​តោ​ជា​ច្រើន​ងាកក្បាល​ចូល​ក្នុង​រក​អ្នកដំណើរ ។ នៅ​សងខាង​ទីលាន​នេះ នៅ​ផ្នែក​ខាងក្រោម​ស្ថិត​នៅ​លើ​ផ្ទៃដី​រាបស្មើ គេ​ឃើញ​មាន​ខឿន​អំពី​ថ្មភក់​កម្ពស់​ប្រហែល ០,៧០​ម៉ែត្រ និង​មាន​ទទឹង​ប្រហែល ០,៥០​ម៉ែត្រ លាតសន្ធឹង​យ៉ាង​វែង​ទៅ​ទិស​ខាងជើង និង​ខាងត្បូង កើត​បាន​ជាមួយ​ក្រប​ព័ទ្ធ​ជុំវិញ​គូ​ទឹក ដែល​ស្ថិត​នៅ​ជា​បរិវេណ​ខាងក្រៅ​នៃ​ផ្ទៃ​ប្រាសាទអង្គរវត្ត ។ គូ​ទឹក​នេះ​មាន​ទទឹង​ប្រវែង​២២០​ម៉ែត្រ ហើយ​មាន​បរិវេណ​ខាងក្រៅ​ប្រវែង​៥.៦០០​ម៉ែត្រ គឺ​មាន​ទំហំ​ប្រវែង ១.៣០០​ម៉ែត្រ គុណ​១.៤០០​ម៉ែត្រ ។
    • បន្ទាប់​ពី​ទីលាន​នេះ ទេសចរ​ត្រូវ​ដើរ​ឆ្លង​តាម​ផ្លូវ​មួយ​អំពី​ថ្ម ដែល​សាង​ឡើង​កាត់​ទទឹង​គូ​ទឹក ។ ផ្លូវ​នេះ​មាន​ទទឹង​ប្រវែង​១២​ម៉ែត្រ ហើយ​អម​សងខាង​ដោយ​បង្កាន់ដៃ​អំពី​ថ្ម ដែល​ធ្វើ​ពី​តួ​នាគ​យ៉ាង​វែង​ទ្រ​ដោយ​សសរ ។ ផ្លូវ​នេះ​មាន​ប្រវែង​ស្មើគ្នា​នឹង​ទទឹង​គូ​ទឹក ។ លុះ​ដើរ​ផុត​ផ្លូវ​នេះ​ហើយ គេ​ត្រូវ​ចុះ​ជណ្តើរ រួច​ដើរ​កាត់​ផ្ទៃដី​រាបស្មើ​មួយ​មាន​ទទឹង​ប្រវែង​៣០​ម៉ែត្រ មុន​នឹង​ទៅ​ដល់​គោ​បុ​រៈ​យា​៉​ង​ធំ​មួយ​មាន​សណ្ឋាន​ជា​រោងថែវ ។ រោង​វែង​នេះ​មាន​បណ្តោយ​ប្រវែង ​២៣៥​ម៉ែត្រ ហើយ​មាន​ទទឹង​ដែល​ជា​ច្រក​ខាងក្នុង​ប្រវែង​២,២០​ម៉ែត្រ ប្រកបដោយ​ទ្វារ​ចេញចូល​៥​កន្លែង នៅ​ត្រង់់​ផ្នែក​កណ្តាល​មាន​ផ្ទៃដី​ខ្ពស់​ពី​ដី​រាបស្មើ ហើយ​មាន​ជណ្តើរ​សម្រាប់​ឡើង​ចុះ​នៅ​ត្រង់​ទ្វារ នីមួយ​ៗ ។ ជណ្តើរ​ទាំងនេះ​មាន​កាំ​ចំនួន​៤ ឬ​៥ ។ ទ្វារ​ពីរ​កន្លែង​ទៀត​ស្ថិត​នៅ​ត្រង់​ចុង​ទាំង​សងខាង​នៃ​រោងថែវ ហើយ​មាន​ផ្ទៃ​ខាងក្រោម​រាបស្មើ​នឹង​ផែនដី​។ នៅ​ពី​ខាងលើ​ទ្វារ​កណ្តាល​ទាំង​៣ គេ​ឃើញ​មាន​កំពូល​៣​ខ្ពស់​ឡើង​លើ ផ្នែក​ខាងលើ​បំផុត​មាន​លំនាំ​បែប​ស្រួច ដូច​ជា​ផ្កាឈូក​ក្រពុំ​ដែល​គេ​កាច់​ត្របក​ចំពាក់​កណ្តាល​ពត់​ឱ្យ​មាន​រាង​ង​ស្របគ្នា ។ កំពូល​ដែល​ស្ថិត​នៅ​ចំ​ពីលើ​ទ្វារ​មួយ​នៅ​កណ្តាល​គេ​មាន​សភាព​ធំ ហើយ​ខ្ពស់​ជាង​កំពូល​ពីរ​សងខាង​ជា​ច្រើន​។ ត​ភ្ជាប់​ពី​រោងថែវ​នេះ ទៅ​ទិស​ខាងជើង និង​ត្បូង គេ​ឃើញ​មាន​កំពែង​ពី​ថ្មបាយ​ក្រៀម កម្ពស់​ប្រហែល​៣​ម៉ែត្រ ស្ថិត​នៅ​ព័ទ្ធ​ជុំវិញ​ជា​បរិវេណ​ផ្ទៃដី​ធំ​នៃ​ប្រាសាទ ដែល​មាន​រាង​បួន​ជ្រុង​ទ្រវែង ទទឹង​ប្រវែង​៨០០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១០២៥​ម៉ែត្រ ។ គេ​បាន​ធ្វើ​គោ​បុ​រៈ​៣​កន្លែង​ទៀត នៅ​តាម​កំពែង​នេះ​គឺ​នៅ​ចំពាក់​កណ្តាល​ជ្រុង នីមួយ​ៗ នៃ​ទិស​ខាងកើត​ខាងជើង និង​ខាងត្បូង ។
    • គោ​បុ​រៈទាំង​នេះ​ធ្វើ​ពី​ថ្មភក់​ទាំងអស់ ហើយ​មាន​កំពូល​ខ្ពស់​បន្តិច តែ​មិនមែន​ខ្ពស់​ជា​តួ​ប្រាសាទ​ដូច​គោ​បុ​រៈ​ធំ​នៅ​ទិស​ខាងលិច​ទេ ។ ពេល​ចេញពី​គោ​បុ​រៈ​នៅ​ទិស​ខាងលិច​ដោយ​ចុះ​ជណ្តើរ ៤​ទៅ​៥​កាំ​តាម​ទ្វារ​ស្ថិត​នៅ​កណ្តាល​គេ​មក ទេសចរ​ត្រូវ​ដើរ​តាម​ផ្លូវ​មួយ​ក្រាល​ថ្ម សំដៅ​ទៅ​ទិស​ខាងកើត​ដែល​ពេល​នេះ​គេ​អាច​មើលឃើញ​កំពូល​ប្រាសាទ ខ្ពស់​ៗ ចំនួន​ម្តងនេះ​៥​ពុំ​មែន​៣ ដូច​កាល​ឃើញ​ពី​ដំបូង​នោះ​ទេ ។ ផ្លូវ​នេះ​មាន​បង្កាន់ដៃ​រចនា​ជា​តួខ្លួន​នាគ ទ្រ​ដោយ​សសរ ហើយ​ស្ថិត​ខ្ពស់​ពី​ផ្ទៃរាប​ស្មើ ប្រវែង​១​ម៉ែត្រ និង​មាន​បណ្តោយ​ប្រវែង​៣៥០​ម៉ែត្រ ឯ​ទទឹង​មាន​ប្រវែង​៩,៤០​ម៉ែត្រ តែ​ចន្លោះ​ដែល​អាច​ដើរ​បាន​មាន​ប្រវែង​៨​ម៉ែត្រ​ប៉ុណ្ណោះ ។ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ គេ​ឃើញ​មាន​ជណ្តើរ​សម្រាប់​ចុះ​ទៅ​ផ្ទៃដី​រាបស្មើ​ខាងក្រោម ។ ជណ្តើរ​នៅ​ទទឹង​គ្នា​ពីរ​នៅ​ខាងឆ្វេង និង​ខាងស្តាំ​ផ្លូវ ទាំងអស់​មាន​៦​កន្លែង​។ ជណ្តើរ នីមួយ​ៗ​សុទ្ធតែ​មាន​រូប​នាគ​ក្បាល​ប្រាំពីរ​នៅ​អម​សងខាង​ផ្លូវ​ចុះ​ចំនួន ពីរ​ៗ ។ ពេល​ដើរ​បាន​ចម្ងាយ​ប្រវែង​ពាក់​កណ្តាលផ្លូវ​នេះ គេ​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​ពីរ​បែរមុខ​ឈម​រកគ្នា​តាម​បណ្តោយ​ទ្រូង​ថ្នល់ ស្ថិត​នៅ ម្ខាង​មួយ​ៗ​ដាច់​តែឯង នៅ​ខាងឆ្វេង និង​ខាងស្តាំ​ផ្លូវ ។ គេ​និយម​សម្គាល់​ប្រាសាទតូច​ទាំង​ពីរ​នេះ​ថា​ជា​បណ្ណាល័យ ។
    • ដើរ​បាន​បន្តិច​ទៅ​ទៀត គេ​ឃើញ​មាន​ស្រះ​តូច​ៗ​ពីរ​នៅ​អម​សងខាង​ផ្លូវ ស្រះ​ខាងត្បូង​រីង​គោក​អស់​ច្រើន​ទៅ​ហើយ ឯ​ស្រះ​ខាងជើង​នៅ​មានទឹក​នៅឡើយ ហើយ​គេ​អាច​ឃើញ​កាំជណ្តើរ​ដែល​ចុះ​ទៅ​កាន់​ផ្ទៃ​ទឹក ។ លុះ​ដើរ​ផុត​ផ្លូវ​ក្រាល​ថ្ម​ប្រវែង​៣៤០​ម៉ែត្រ​នេះ​ទៅ ទេសចរ​នឹង​ទៅ​ដល់ទី​លាន​ដី​ដែល​ជា​ទម្រ​តួ​ប្រាសាទអង្គរវត្ត ។ ទីលាន​នេះ​មាន​ផ្ទៃដី​ស្មើគ្នា​នឹង​ផ្លូវ​ក្រាល​ថ្ម គឺ​បាន​សេចក្តី​ថា ផ្ទៃដី​ជា​ទម្រ​ប្រាសាទអង្គរវត្ត​មាន​កម្ពស់​លើស​ពី​ផ្ទៃដី​រាបស្មើ​ធម្មតា​ប្រវែង​មួយ​ម៉ែត្រ ។ គេ​សង្កេត​ឃើញ​មាន​រូប​ខ្លួន​នាគ​ទ្រ​ដោយ​សសរ​ជា​បង្កាន់ដៃ​ព័ទ្ធ​ជុំវិញ​បរិវេណ​ទីនោះ​ដែល​មាន​រាង​បួន​ជ្រុង​ទ្រវែង ប្រវែង​បណ្តោយ​៣៥០​ម៉ែត្រ និង​ប្រវែង​ទទឹង​២៣០​ម៉ែត្រ ។ ដើម្បី​ចុះ​មក​កាន់​ផ្ទៃដី​រាបស្មើ​ធម្មតា​វិញ គេ​ឃើញ​មាន​ជណ្តើរ​ទាំងអស់​ចំនួន​១១ គឺ​ពី​ទិស​ខាងលិច បី​ៗ​នៅ​ទិស​ខាងកើត ខាងជើង និង​ខាងត្បូង ។ ពេល​មក​ដល់​ចុង​បំផុត​នៃ​ផ្លូវ​ក្រាល​ថ្ម ហើយ​ដើម្បី​នឹង​ចូល​ទៅ​កាន់​តួ​ប្រាសាទ គេ​ត្រូវ​ឡើងជណ្តើរ​ធំ​មួយ​ដែល​នាំ​ទៅ​កាន់​ទីលាន​មួយ​ធំ​ខ្ពស់​អំពី​ថ្ម ហើយ​ដែល​បែក​ជា​ពីរ​ថ្នាក់​កើត​បានជា​សណ្ឋាន​ទ្រង់ទ្រាយ​កាកបាទ​មួយ​ធំ ។ គេ​និយម​ហៅ​ទីលាន​នេះ​ថា ព្រះ​លាន​កិត្តិយស ព្រោះ​ជា​វេទិកា​មួយ​សម្រាប់​ព្រះមហាក្សត្រ​គង់​ប្រថាប់​មើល​ក្បួន​ហែ ឬ​មើល​របាំ ផ្សេង​ៗ ។ គួរ​បញ្ជាក់​ថា នៅ​ពេល​ដែល​គេ​ជាន់​កាំ​ទី​ពីរ​នៃ​ជណ្តើរ​ឡើង​ទៅ​កាន់​ព្រះ​លាន​កិត្តិយស​នេះ ផ្ទៃ​ខាងលើ​ទីលាន​មាន​កម្ពស់​ហួស​ក្បាលមនុស្ស​ធម្មតា ហើយ​គេ​ពុំ​អាច​មើល​កំពូល​ប្រាង្គ​ប្រាសាទអង្គរវត្ត​ឃើញ​ទេ ព្រោះ​បាំង​នឹង​ផ្ទៃ​ខាងលើ​ព្រះ​លាន ។
    • ជាន់​ទី​១ ៖ កាលបើ​ដើរ​ឆ្លង​ចុះ​ពី​ទីលាន​នេះ​ទៅ គេ​ត្រូវ​ឡើងជណ្តើរ​ចូល​ទៅ​កាន់​ជាន់​ទី​១ នៃ​តួ​ប្រាសាទអង្គរវត្ត ដែល​មាន​រាង​បួន​ជ្រុង​ទ្រវែង ហើយ​មាន​ទទឹង​ប្រវែង​១៨៧​ម៉ែត្រ​និង​បណ្តោយ​ខាងលិច ខាងកើត​ប្រវែង​២១៥​ម៉ែត្រ​។ ក្រៅពី​ជណ្តើរ​កណ្តាល​ស្ថិត​នៅ​ចំ​មុខ «​ព្រះ​លាន​កិត្តិយស​» គេ​សង្កេត​ឃើញ​ជណ្តើរ ផ្សេង​ៗ​ទៀត​ចំនួន​១៥ ហើយ​ស្ថិត​នៅ​គ្រប់​ជ្រុង​ទាំង​៤​នៃ​ជាន់​ទី​១​នេះ គឺ​ពី​ខាងលិច​មាន​ជណ្តើរ​ទាំងអស់​៥ ពី​ខាងកើត​មាន​៥​នៅ​ជ្រុង​ខាងជើង ខាងត្បូង​មាន​ជណ្តើរ បី​ៗ ។ ជណ្តើរ​ទាំងនេះ នាំ​ទេសចរ​ទៅ​កាន់​ប្រាង្គ មួយ​ៗ​ដែល​ស្ថិត​នៅ​តាម​របៀង​ជាន់​ទី​១ គឺ​គេ​ឃើញ​មាន​ប្រាង្គ​មួយ​គ្រប់​មុម​នៃ​ជ្រុង​ទាំង​៤ នៅ​ជ្រុង​ខាងលិច និង​ខាងកើត មាន​ប្រាង្គ បី​ៗ ស្ថិត​នៅ​ត្រង់​ផ្នែក​កណ្តាល ហើយ​នៅ​ជ្រុង​ខាងត្បូង និង​ខាងជើង​មាន​ប្រាង្គ មួយ​ៗ រួម​ទាំងអស់​នៅ​ជាន់​ទី​១​នេះ មាន​ប្រាង្គ​ចំនួន​១២​។ ប្រាង្គ​ទាំងនេះ​ត​ភ្ជាប់​គ្នា​ទាំងអស់​ដោយ​រោងថែវ​មាន​ដំបូល​ត្រួត​ពីលើ​គ្នា​ជា​ពីរ​ថ្នាក់ ហើយ​នៅ​ចំ​ពីលើ​ប្រាង្គ នីមួយ​ៗ គេ​ធ្វើ​ដំបូល​របៀប​គ្នា ប្លែក​ត្រង់​ដំបូល​រោងថែវ ដែល​គេ​ធ្វើ​ឱ្យ​ត្រួត​គ្នា​ជា​៣​ថ្នាក់​តែ​ប៉ុណ្ណោះ ។
    • នៅ​ចុង​ជណ្តើរ នីមួយ​ៗ​ដែល​នាំ​ទៅ​កាន់​ប្រាង្គ​ទាំង​១២​មាន​ទ្វារ​ចូល​នៅ​ក្នុង​ប្រាង្គ ហើយ​នៅ​ពីលើ​ទ្វារ​ទាំងនេះ គេ​ឃើញ​មាន​ហោជាង​មាន​លំនាំ​ដូច​ជា​រាង​ត្រីកោណសមបាត ។ ពេល​ឡើង​ទៅ​កាន់​ជាន់​ទី​១​នេះ​តាម​ជណ្តើរ​ដែល​ស្ថិត​នៅ​កណ្តាល​គេ​នៃ​ជ្រុង​ខាងលិច ទេសចរ​ត្រូវ​ដើរទៅ​ខាងត្បូង តាម​ច្រក​រោងថែវ​ដែល​មាន​ទទឹង​ប្រវែង​២,៤៥​ម៉ែត្រ ។ រោងថែវ​នេះ​ស្ថិត​នៅ​លើ​ខឿន​កម្ពស់​៣,៩៥​ម៉ែត្រ​ពី​ផ្ទៃដី​ទម្រ​តួ​ប្រាសាទ ហើយ​មាន​ជញ្ជាំង​តែ​ម្ខាង​នៅ​ផ្នែក​ខាងក្នុង​ដែល​បែរ​ទៅ​រក​ភាគ​កណ្តាល​នៃ​តួ​ប្រាសាទ ឯ​ផ្នែក​ខាងក្រៅ​នៃ​រោងថែវ គេ​មិន​ធ្វើ​ជញ្ជាំង​ទេ គេ​ឃើញ​មាន​តែ​សសរ​បួន​ជ្រុង​ទ្រវែង​ជា​ច្រើន​តម្រៀប​គ្នា​ជា​ពីរ​ជួរ​សម្រាប់​ទ្រ​ដំបូល​ប៉ុណ្ណោះ​។ នៅ​លើ​ជញ្ជាំង​ខាងក្នុង​រោងថែវ គេ​ឃើញ​មាន​ក្បាច់ចម្លាក់​ជា​ផ្ទាំង​រឿង ផ្សេង​ៗ​ជា​ច្រើន គឺ​នៅ​ជញ្ជាំង​ខាងលិច​ភាគ​ខាងត្បូង មាន​ចម្លាក់​និយាយ​ពី​ចម្បាំង​រវាង​ពួក​ប​ណ្ឌ​វ​និង​កៅរ​វៈ​ក្នុង​រឿង​មហាភារតៈ មាន​ប្រវែង​ទាំងអស់​៤៩​ម៉ែត្រ ហើយ​ចែក​ជា​បួន​សង្កាត់ ។ នៅ​ជញ្ជាំង​ខាងត្បូង​ភាគ​ខាងលិច ជា​ផ្ទាំង​រឿង​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ក្នុង​សម័យ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ មាន​ប្រវែង​ទាំងអស់​៩០​ម៉ែត្រ ។ នៅ​ជញ្ជាំង​ខាងត្បូង​ភាគ​ខាងកើត មាន​ចម្លាក់​រឿង​និយាយ​ពី​ស្ថាន​នរក និង​ស្ថានសួគ៌​ប្រវែង​៦៦​ម៉ែត្រ ។ នៅ​ជញ្ជាំង​ខាងកើត​ភាគ​ខាងត្បូង មាន​ក្បាច់​រឿង​និយាយ​ពី​ការ​កូរ​សមុទ្រ​ទឹកដោះ​មាន​ប្រវែង​ជិត​៥០​ម៉ែត្រ ។ ជញ្ជាំង​ខាងកើត​ភាគ​ខាងជើង មាន​ផ្ទាំង​រឿង​និយាយ​ពី​ជ័យជម្នះ​របស់​ព្រះ​វិស្ណុ​លើ​ពួក​អសុ​រៈ និង​មាន​ចំណារ​ថ្ម​យា​៉​ង​ធំ​ដែល​ចារ​នៅ​គ្រឹ​ស្ត​សករាជ​១៧០១ ដោយ​បណ្ឌិត​ជ្យៃ​ន​ន្ន​។ នៅ​ជញ្ជាំង​ខាងជើង​ភាគ​ខាងកើត ជា​ផ្ទាំង​រឿង​និយាយ​ពី​ជ័យជម្នះ​របស់​ព្រះ​គ្រឹ​ស្នៈ លើ​អសុ​រៈ​ឈ្មោះ ពានៈ ។ នៅ​ជញ្ជាំង​ខាងជើង​ភាគ​ខាងលិច ជា​ក្បាច់​រឿង​និយាយ​ពី​ចម្បាំង​រវាង​ពួក​អសុ​រៈ និង​ពួក​ទេវៈ ។ នៅ​ជញ្ជាំង​ខាងលិច​ភាគ​ខាងជើង​មាន​ក្បាច់​រឿង​និយាយ​ពី​ចម្បាំង​ក្នុង​រឿង​រាមាយណៈ ។ នៅ​នឹង​ជញ្ជាំង​ពី​ខាងក្នុង​នៃ​ប្រាង្គ​ពីរ​ស្ថិត​នៅ​មុម​ជ្រុង ត្រង់​ទិសនិរតី និង​ពាយព្យ គេ​សង្កេត​ឃើញ​មាន​ចម្លាក់​ជា​ផ្ទាំង​រឿង​ដែរ ហើយ​មាន​ចំនួន​ច្រើន​ផ្ទាំង​ពី​ខាងលើ​រហូត​មក​ដល់​ខាងក្រោម ។ មុន​នឹង​បញ្ចប់​ការ​អធិប្បាយ​ពី​ជាន់​ទី​១​នេះ យើង​គួរ​បញ្ជាក់​ថា នៅ​ត្រង់​ប្រាង្គ​មួយ​ស្ថិត​នៅ​កណ្តាល​គេ​នៃ​ប្រាង្គ​ទាំង​បី​នៃ​ជ្រុង​រោងថែវ​នៅ​ទិស​ខាងកើត គេ​ពុំ​ឃើញ​មាន​ជណ្តើរ​សម្រាប់​ឡើង​ទៅ​កាន់​ថែវ ដូច​ប្រាង្គ​ដទៃ​ទៀត គេ​ឃើញ​មាន​ជណ្តើរ មាន​តែ​ទ្វារ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​នាំ​ឱ្យ​គេ​ស្មាន​បាន​ថា ជាទី​កន្លែង​ដែល​គេ​សម្រាប់​ឡើង​ជិះ​លើ​ខ្នង​ដំរី​កាលពី​សម័យ​ដើម ។
    • ព្រះ​ពាន់ ៖ កាលបើ​ដើរ​មើល​ចម្លាក់​រឿង​តាម​ជញ្ជាំង​ជុំវិញ​រោងថែវ​ជាន់​ទី​១ ដោយ​ដើរ​ប្រទក្សិណ​បត់​ឆ្វេង​រហូត​រួច​ហើយ ទេសចរ​នឹង​បាន​ទៅ​ដល់​កន្លែង​ដើម​ត្រង់​ទី​ពាក់​កណ្តាល​ជ្រុង​ថែវ​ជាន់​ទី​១​នៅ​ទិស​ខាងលិច ។ ដើម្បី​នឹង​ចូល​ទៅ​កាន់​ជាន់​ទី​២ គេ​ត្រូវ​ដើរ​ឆ្លង​រោងថែវ​មួយ​បែប​ទៀត ស្ថិត​នៅ​ចន្លោះ​ជាន់​ទី​១ និង​ទី​២ ។ រោងថែវ​នេះ​មាន​៣​ជួ​រត​ភ្ជាប់​រោង​ជាន់​ទី​១ ទៅ​រោងថែវ​ជាន់​ទី​២ ហើយ​មាន​រោងថែវ​មួយ​ជួរ​ទៀត​កាត់​ទទឹង​រោងថែវ​ទាំង​៣​ជួរ​នេះ​ចំពាក់​កណ្តាល ប្រទាក់​គ្នា​ខ្វាត់ខ្វែង​កើត​បានជា​ក្រឡា​ឈើត្រង់ ។ កន្លែង​ដែល​រោងថែវ​ប្រទាក់​គ្នា​នេះ​មានឈ្មោះ​ថា «​ព្រះ​ពាន់​» ។ នៅ​ចន្លោះ​ទាំង​បួន​ដែល​កើត​មាន​ពី​ការ​ប្រទាក់​នៃ​រោងថែវ គេ​ឃើញ​មាន​ស្រះ តូច​ៗ​បួន តែ​គ្មាន​ដក់​ទឹក​ទេ ។ គេ​ស្គាល់​បាន​ថា​ជា​ស្រះ ដោយសារ​ការ​និយាយ​ត​ៗ​គ្នា​មក​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​ការ​នេះ អ្នកប្រាជ្ញ​ជា​ច្រើន​ខាង​វិជ្ជា​បូព៌​៌ា​ប្រទេស ក៏​ពុំ​បាន​ស្រប​យោបល់​ថា​ជា​ស្រះ​ដែរ ព្រោះ​គេ​មិន​ដែល​ឃើញ​មាន​ស្រះ​នៅ​ក្នុង​តួ​ប្រាសាទខ្មែរ​ទេ ។ រោងថែវ​ទាំង​៣​ជួរ និង​រោងថែវ​កាត់​ទទឹង​មួយទៀត​នេះ មាន​ប្រវែង នីមួយ​ៗ៣,៤៥​ម៉ែត្រ ។ រោងថែវ​ពីរ​កណ្តាល​ដែល​កាត់​កែង​គ្នា​មាន​ទទឹង​ប្រវែង​៣,១៤​ម៉ែត្រ ឯ​ស​រោងថែវ ដែល​ភ្ជាប់​ជាន់​ទី​១​ទៅ​ជាន់​ទី​២​មាន​ប្រវែង​ទទឹង​២៩០​ម៉ែត្រ ។
    • ជាន់​ទី​២ ៖ ដើម្បី​ឡើង​កាន់​ជាន់​ទី​២ គេ​ត្រូវ​ឡើងជណ្តើរ​កណ្តាល​នៃ​ថែវ​ទាក់​គ្នា​ដែល​បាន​ពោល​រួច​មក​ហើយ ។ ជណ្តើរ​នេះ​មាន​កាំ​ចំនួន​ពី​១៧​ទៅ​១៨ ។ ក្រៅពី​ជណ្តើរ​នេះ​មាន​ជណ្តើរ​ផ្សេង​ទៀត​ចំនួន​ទាំងអស់​១៤ គឺ​ជណ្តើរ​៥​ពី​ខាងលិច ហើយនឹង​ជណ្តើរ បី​ៗ​នៅ​ជ្រុង​ខាងកើត ខាងត្បូង និង​ខាងជើង ។ គួរ​បញ្ជាក់​ថា ជាន់​ទី​២​នេះ​មាន​រាង​បួន​ជ្រុង​ទ្រវែង ខាងកើត ប្រវែង​ទទឹង​ជើង​-​ត្បូង​មាន​១០០​ម៉ែត្រ និង​បណ្តោយ​លិច​-​កើត​ប្រវែង​១១៥​ម៉ែត្រ ។ ដូច​ជា​នៅ​ជាន់​ទី​១​ដែរ ជណ្តើ​រទាំង​១៤​ខាងលើ​នាំ​ទេសចរ​ទៅ​កាន់​ប្រាង្គ​ចំនួន​១០ ដែល​ស្ថិត​នៅ​ជាន់​ទី​២​នេះ​។ ប្រាង្គ​ទាំងនេះ​ត​ភ្ជាប់​គ្នា​ដោយ​រោងថែវ ដែល​គ្រប​ពីលើ​ដោយ​ដំបូល​តែ​មួយ​ជាន់ ។ ប្រាង្គ​បួន​ដែល​ស្ថិត​នៅ​ចំ​មុម​ជ្រុង​ទាំង​៤ មាន​កំពូល​ជា​ត្របក​ផ្កាឈូក​ក្រពុំ តែ​សព្វ​ថ្ងៃនេះ​ចុង​កំពូល​ទាំង​បួន​នេះ​បាក់​កំបុត​អស់​ខ្លះទៅ​ហើយ ។ ចំណែកឯ​ប្រាង្គ​៦​ដទៃ​ទៀត គេ​គ្មាន​ធ្វើ​កំពូល​ស្រួច​ពីលើ​ទេ មាន​តែ​ដំបូល​ដែល​មើលទៅ​ហាក់ដូចជា​ត្រួត​ពីលើ​គ្នា​ជា​ពីរ​ជាន់​តែ​ប៉ុណ្ណោះ ។ រោងថែវ​នៅ​ជាន់​ទី​២​នេះ​មាន​ទទឹង​ប្រវែង​២,៤៥​ម៉ែត្រ ដូច​រោងថែវ​នៅ​ជាន់​ទី​១​ដែរ ។ ម្តងនេះ​ផ្នែក​ខាងក្រៅ​រោងថែវ ដែល​បែរមុខ​មក​ខាងក្រៅ​ជា​ជញ្ជាំង​បិទ​ជិត ឯ​ផ្នែក​មួយទៀត​ដែល​បែរមុខ​ឈម​រក​ទីធ្លា​នៃ​ជាន់​ទី​២​នេះ គេ​ធ្វើ​ជា​បង្អួច​មាន​ចម្រឹង​ជា​ជើងទៀន​មាន​រាង​មូល​ទ្រវែង​ដាក់​នៅ​ជិត​គ្នា ។ នៅ​ជ្រុង​ខាងជើង​នៃ​រោងថែវ​ជាន់​ទី​២​នេះ នៅ​ខាងលិច​ប្រាង្គ​នៅ​តាម​ជ្រុង គេ​ឃើញ​មាន​បន្ទប់​តូច​មួយ​ដែល​គេ​ហៅ​សព្វថ្ងៃ​ថា «​ប្រាសាទគក់ទ្រូង​» ព្រោះ​ពេល​ណា​គេ​គក់​ដើមទ្រូង​នៅ​កន្លែង​នោះ​ទៅ គេ​នឹង​ឮ​សំឡេង​ខ្ទ័រ​ឡើង​កើតមក​ពី​ការ​គក់​ទ្រូង​នេះ ។
    • គួរ​ធ្វើការ​កត់​សម្គាល់ថា ចំពោះ​ជាន់​ទី​២​នេះ​ជ្រុង​ខាងលិច​មាន​ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ​ពី​ជ្រុង​ខាង​នៃ​ជាន់​ទី​១ ឯ​ជ្រុង ផ្សេង​ៗ​នៃ​ទិស​ទាំង​៣​ទៀត​មាន​ចម្ងាយ​ពី​ជ្រុង​ជាន់​ទី​១​ប្រវែង​៣៥​ម៉ែត្រ​ដែរ ។ ជាន់​ទី​២​នេះ​មាន​កម្ពស់​លើស​ពី​លាន​ជាន់​ទី​១​ប្រវែង​ប្រមាណ​៧​ម៉ែត្រ ។
    • លុះ​ចេញពី​ទ្វារ​កណ្តាល​រោងថែវ​ជាន់​ទី​២ នៅ​លើ​ទីលាន​ជាន់​ទី​២​នេះ និង​នៅ​ខាងជើង និង​ខាងត្បូង​ផ្លូវ​ដើរទៅ​កាន់​ជណ្តើរ​ធំ​កណ្តាល​ពី​ខាងលិច​សម្រាប់​ឡើង​ទៅ​កាន់​ជាន់​ទី​៣ គេ​ឃើញ​មាន​ប្រាសាទ តូច​ៗ​ពីរ​ដែល​សព្វ​ថ្ងៃនេះ​បាក់បែក​អស់ហើយ ។ ផ្លូវ​ដើរទៅ​កាន់​ជណ្តើរ​សម្រាប់​ឡើង​ទៅ​ជាន់​ទី​៣​នេះ ជា​ស្ពានថ្ម​មួយ​មាន​ជើង ហើយ​មាន​ផ្ទៃ​ខ្ពស់​ពី​ផ្ទៃ​ទីធ្លា​នៃ​ជាន់​ទី​២ ។
    • ជាន់​ទី​៣ ៖ ជាន់​ទី​៣​មាន​រាង​ជា​បួន​ជ្រុង​ស្មើ​ប្រវែង ១​ជ្រុង​ៗ​មាន​៦០​ម៉ែត្រ ។ គេ​ឃើញ​មាន​ជណ្តើរ​សម្រាប់​ឡើង​ទៅ​កាន់​ជាន់​បំផុត​នេះ​ចំនួន​១២ គឺ​មាន​ជណ្តើរ បី​ៗ​នៅ​តាម​ជ្រុង នីមួយ​ៗ​។ ជណ្តើរ​ទាំងនោះ​មាន​សភាព ចោត​ៗ​ណាស់ ហើយ​មាន​ជ​ម្រេ​ល​ដល់​ទៅ​៧០​អង្សា លើកលែងតែ​ជណ្តើរ​នៅ​កណ្តាល​នៃ​ជ្រុង​ខាងលិច ដែល​មាន​សភាព​ពុំ​សូវ​ចោត​ខ្លាំង ព្រោះ​មាន​ជ​ម្រេ​ល​ត្រឹម​៥០​អង្សា ។ ក្រោយ​នេះ​មាន​កាំ​ទាំងអស់​ចំនួន​៣៥ ឯ​ជណ្តើរ​១១​ផ្សេង​ទៀត មាន​កាំ​ចំនួន​តែ​៣២​ទៅ​៣៣​ប៉ុណ្ណោះ ។ ជណ្តើ​រទាំង​១២​នេះ​នាំ​អ្នក​ទស្សនា​ឱ្យទៅ​ដល់​ប្រាង្គ​ចំនួន​៥ ស្ថិត​នៅ​លើ​ខឿន​ដែល​មាន​កម្ពស់​១៣​ម៉ែត្រ ពី​ទីលាន​នៃ​ជាន់​ទី​២ ។ ប្រាង្គ​ចំនួន​បួន ស្ថិត​នៅ​ត្រង់​មុមកែង​នៃ​ជ្រុង​ទាំង​៤ ហើយ​ត​ភ្ជាប់​គ្នា​ពី​មួយ​ដោយ​រោងថែវ មាន​ដំបូល​មួយ​ជាន់ ។ ប្រាង្គ​ទាំងនេះ​មាន​កំពូល​ស្រួច រៀវ​ស្តួច​ទៅ​លើ ហាក់ដូចជា​ផ្កាឈូក​ក្រពុំ​ទើប​លេច​ចេញពី​ទង ហើយ​ដែល​គេ​កាច់​បត់​ស្រទាប់ ជា​ថ្នាក់​ៗ ។ កំពូល នីមួយ​ៗ​មាន​៥​ថ្នាក់​បន្ត​បន្តើត​លើ​គ្នា ហើយ​បើ​គេ​គិត​រួម​ទាំង​បី​ជាន់​នៃ​ផ្នែក​ខាងលើ​បំផុត​ផង កំពូល មួយ​ៗ​ត្រូវ​មាន​៨​ថ្នាក់ តែបើ​តាម​ទស្សនៈ​សាសនា​គេ​រាប់​តែ​៧​ជាន់​ទេ ។ កំពូល​មួយទៀត​ជា​កំពូល​ធំ ហើយ​ខ្ពស់​ជាងគេ មាន​រាងរៅ​លំនាំ​ដូច​ជា​កំពូល​ទាំង​បួន​ខាងលើ​នេះ​ដែរ គឺ​គ្រាន់តែ​ធំ​ជាង​ប៉ុណ្ណោះ ជា​កំពូល​ទី​៥ ដែល​ស្ថិត​នៅ​លើ​ប្រាង្គ​មួយ​នៅ​ចំណុច​ស៊ី​ម៉េ​ទ្រី​នៃ​ប្រាង្គ​ទាំង​៤​ទៀត ។ កំពូល​កណ្តាល​នេះ​មាន​កម្ពស់​ពី​ខឿន​ជាន់​ទី​៣​ប្រវែង​៤២​ម៉ែត្រ ហើយ​មាន​កម្ពស់​ពី​ផ្ទៃរាប​ស្មើ​ធម្មតា​ប្រវែង​៦៥ម៉ែត្រ​។ ប្រាង្គ​នៅ​កណ្តាល​គេ​នេះ ត​ភ្ជាប់​ទៅ​ប្រាង្គ​បួន​ដទៃ​ទៀត​ដោយ​រោងថែវ​ដែល​កាត់​កែង​គ្នា​នឹង​រោងថែវ​នៃ​ប្រាង្គ​នៅ​មុម​ទាំង​បួន ។ រោងថែវ​ដែល​ចេញពី​ប្រាង្គ​កណ្តាល​នេះ​មាន​ទទឹង​ប្រវែង​២,៤០​ម៉ែត្រ មាន​ដំបូល​ពីរ​ថ្នាក់ ហើយ​ផ្នែក​ទាំង​សងខាង​គ្មាន​ជញ្ជាំង​ទេ មាន​តែ​សសរ​បួន​ជ្រុង​ទ្រវែង​ប៉ុណ្ណោះ ។ ចំណែកឯ​រោងថែវ​នៃ​ជ្រុង​ទាំង​បួន​របស់​ជាន់​ទី​៣​នេះ មាន​ផ្នែក​ដែល​បែរមុខ​ចេញ​ទៅ​ខាងក្រៅ​ជា​ជញ្ជាំង​ប្រកប ដោយ​បង្អួច​ដែល​មាន​ជើងទៀន មូល​ៗ​ជា​ចម្រឹង​ដាក់​ជិត​ប្រកិត​គ្នា ឯ​ផ្នែក​ម្ខាង​ទៀត​ដែល​ឈមមុខ​ចូល​ក្នុង​ទៅ​រក​ទីធ្លា​ជាន់​ទី​៣ ពុំ​មាន​ជញ្ជាំង​ទេ មាន​សសរ​រាង​បួន​ជ្រុង​ទ្រវែង​ទ្រ​ដំបូល​ផ្នែក​ខាងក្នុង ដែល​មាន​សំយាប​ជា​ពីរ​ថ្នាក់ ។ រោងថែវ​នេះ​មាន​ទទឹង​ប្រវែង​តែ​២​ម៉ែត្រ​ទេ ។ រោងថែវ​តាម​ជ្រុង​ទាំង​បួន និង​ថែវ​ចេញពី​ប្រាង្គ​កណ្តាល​បាន​កាត់​កែង​គ្នា ហើយ​បង្កើត​បានជា​អាង​ទឹកតូច​ៗ​ចំនួន​៤ តែ​ចំពោះ​រឿង​នេះ​លោក​ហង់​រី មា​៉​សាល់ បាន​ពោល​សន្និដ្ឋាន​ពុំ​មែន​ជា​អាង​ទឹក​ទេ ព្រោះ​មាន​ជណ្តើរ​សម្រាប់​ចុះ​ទៅ​ដល់ទី​នោះ ហើយ​គេ​អាច​ដើរ​កាត់​បានជា​ធម្មតា ។
    • កាលបើ​ទស្សនា​ប្រាសាទ គេ​អាច​ចុះ​តាម​ជណ្តើរ​កណ្តាល​នៃ​ជ្រុង​ខាងត្បូង ដែល​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ គេ​បាន​ធ្វើ​ជណ្តើរ​មួយ​ថ្មី​ទៀត​អំពី​ស៊ីម៉ង់ត៍ ហើយ​ស្ថិត​នៅ​ជាមួយ​គ្នា​នឹង​ជណ្តើរ​ពី​បុរាណ ។ ក្រោយមក​ជណ្តើរ​ថ្មី​នេះ​មាន​បង្កាន់ដៃ​អំពី​ដែក ហើយ​អាច​សម្រួលការ​ឡើង​ចុះ​ចំពោះ​អ្នកខ្លះ ដែល​មាន​ស្មារតី​ទន់ខ្សោយ​ដែល​តែងតែ​ភ័យ​ព្រួយ​នឹង​ការ​វិលមុខ​ខ្លាច​ធ្លាក់​មក​ដី ។
    តទៅ​ទៀត​នេះ គឺជា​តារាង​រៀបរាប់​សង្ខេប​អំពី​ចំនួន និង​លេខ​ដែល​មាននៅ​ក្នុង​ការ​អធិប្បាយ​ខាងលើ ដើម្បី​ជា​ជំនួយ​ដល់​ការ​ស្រួល​ចាំ ។
      អំពី​ទំហំ ៖ 
      • -​ខឿន​ព័ទ្ធ​ជុំវិញ​គូ​ទឹក​ខាងក្រៅ ៖ ១៣០​ម៉ែត្រ​គុណ​១៥០០​ម៉ែត្រ (​គ្រប់​ឯកសារ​) ។
      • -​កំពែង​ព័ទ្ធ​ជុំវិញ​បរិវេណ​ផ្ទៃដី​ប្រាសាទ ៖
      • -​លោក​ហង់​រី ប៉ា​រម៉ង់​ជេ ៖ ៨០០​ម៉ែត្រ​គុណ​១០២៥​ម៉ែត្រ ។
      • -​លោក​ហង់​រី ម៉ា​សាល់ ៖ ៨១៥​ម៉ែត្រ​គុណ​១​គីឡូម៉ែត្រ​បន្តិច ។
      • -​លោកតា​ប៉ា​ង ខាត់ ៖ ៨១៥​ម៉ែត្រ​គុណ​១០០០​ម៉ែត្រ ។ 
      • -​លោកម៉ា​រ បូ ៖ ៨០០​ម៉ែត្រ​គុណ​១០៦៥​ម៉ែត្រ ។
      ទីលាន​ដី​ទម្រ តួ​ប្រាសាទ ៖ លោក​ប៊ែរណា គ្រោ​លី​យេ ៖ ២៣០​ម៉ែត្រគុណ​៣៥០​ម៉ែត្រ ។
        ជាន់​ទី​១ ៖
        • -​លោក​ហង់​រី ប៉ារម៉ង់​ជេ ៖ ១៨៧​ម៉ែត្រ​គុណ​២១៥​ម៉ែត្រ ។
        • -​លោក​ហង់​រី ម៉ា​សាល់ ៖ ១៨០​ម៉ែត្រ​គុណ​២០០​ម៉ែត្រ ។
        • -​លោកម៉ារ​បូ ៖ ១៨៧​ម៉ែត្រ​គុណ​២១៥​ម៉ែត្រ ។
        • -​លោក​បៀ​សែត ៖ ១៨០​ម៉ែត្រ​គុណ​…​។
        • -​លោក​ប៊ែ​រណា គ្រោ​លី​យេ ៖ ១៨៧​ម៉ែត្រ​គុណ​២១៥​ម៉ែត្រ ។
        ជាន់​ទី​២ ៖
        • -​លោក​ហង់​រី ប៉ា​រម៉ង់​ជេ ៖ ១០០​ម៉ែត្រ​គុណ​១១៥​ម៉ែត្រ ។
        • -​លោក​ហង់​រី ម៉ា​សាល់ ៖ ១០០​ម៉ែត្រ​គុណ​១១៥​ម៉ែត្រ ។
        • -​លោកម៉ារ​បូ ៖ ១០០​ម៉ែត្រ​គុណ​១១៥​ម៉ែត្រ ។
        ជាន់​ទី​៣ ៖
        • -៦០​ម៉ែត្រ​គុណ​៦០​ម៉ែត្រ (​គ្រប់​ឯកសារ​)​។
        អំពី​ប្រវែង ទទឹង​គូ​ទឹក​ខាងក្រៅ ៖
        • -​លោក​ប៉ាម៉​ង់​ជេ ៖ ១៩០​ម៉ែត្រ ។
        • -​លោកម៉ា​សាល់ ៖ ២០០​ម៉ែត្រ ។
        • -​លោកតា​ប៉ាង ខាត់ ៖ ២០០​ម៉ែត្រ ។
        • -​លោកម៉ារ បូ ៖ ២២០​ម៉ែត្រ ។
        ទីលាន​ដី​ពី​មាត់​គូ​ទឹក​ខាងក្នុង​មក​កំពែង​ថ្មបាយក្រៀម​ពី​ទិស​ខាងលិច ៖
        • ​លោកម៉ារ​បូ ៖ ៣០​ម៉ែត្រ ។
        • បណ្តោយ​គោ​បុ​រៈ​ធំ​ខាងលិច ៖
        • -​លោក​គ្រោ​លី​យ៉េ ៖ ២៣៥​ម៉ែត្រ ។
        • -​លោក​ម៉ារ​បូ ៖ ២៣៥​ម៉ែត្រ ។
        • បណ្តោយ​ផ្លូវ​ក្រាល​ថ្ម ៖
        • -​លោកម៉ាសាល់ ៖ ៣៥០​ម៉ែត្រ ។
        • -​លោកម៉ា​រ​បូ ៖ ៣៥០​ម៉ែត្រ ។
        • -​ទទឹង​ទីធ្លា​ចន្លោះ​
        អ្នកស្រាវជ្រាវយល់ថា ចម្លាក់នៅតាមថែវនៃប្រាសាទអង្គរវត្ត មានទំនាក់ទំនងទៅនឹងយុគទាំង៤ របស់ចក្រវាឡនៃសាសនាហិណ្ឌូ សៀមរាប៖ ដោយសារតែប្រាសាទអង្គរវត្តត្រូវបានកសាងឡើងឧទ្ទិសដល់ព្រះនារាយណ៍នៃព្រហ្មញ្ញសាសនា ដូច្នេះហើយ ទើបចម្លាក់ជាច្រើនពិព័ណ៌នាអំពីរឿងរ៉ាវក្នុងព្រហ្មញ្ញសាសនា ជាពិសេសទាក់ទងរឿងរ៉ាងនៃព្រះនារាយណ៏។ ហើយអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺចម្លាក់ទាំងនេះបានបង្ហាញអំពីការវិវត្តនៃចក្រវាឡថែមទៀតផង។នៅលើថែវទី៣នៃប្រាសាទអង្គរវត្ត ដែលមានប្រវែងជិត ៦០០ ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ មានចម្លាក់ចំនួន៨ផ្ទាំង ដែលពណ៌នានូវរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងទេវកថានៃព្រហ្មញ្ញសាសនា អមនឹងរឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដែលព្រះអង្គជាក្សត្របានកសាងប្រាសាទនេះឡើង។

        អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ ជឿជាក់ថា ចម្លាក់ទាំង៨ផ្ទាំងលើថែវទី៣នៃប្រាសាទអង្គរវត្ត គឺមានការពាក់ព័ន្ធទៅនឹងដំណើរវិវត្តរបស់ចក្រវាឡ តាមរយៈការបែងចែកយុគក្នុងជំនឿនៃសាសនានេះ។លោកបណ្ឌិតបញ្ជាក់ថា តាមទស្សនៈរបស់ព្រហ្មញ្ញសាសនា ចក្រវាឡទាំងមូលត្រូវបានបែងចែកជា៤យុគគឺ៖
        1. ១. ក្រឹតយុគ ឬ យុគមាស (១.៧២៨.០០០ឆ្នាំមនុស្ស=៤.៨០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌ពេញលេញ ១០០% ហើយមនុស្សលោកមានអាយុវែង និងមានសេចក្តីសុខច្រើន។
        2. ២. ត្រេតយុគ ឬ យុគប្រាក់ (១.២៩៦.០០០ឆ្នាំមនុស្ស=៣.៦០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌បង្គួរ ថយចុះនៅសល់៧៥%, ហើយមនុស្សលោកមានអាយុវែងល្មម និងមានសេចក្តីសុខល្មម។
        3. ៣. ទ្វាបរយុគ (៨៦៤.០០០ឆ្នាំមនុស្ស=២.៤០០ឆ្នាំទេព) គឺយុគដែលមានលេខគត់គូ គឺសម័យកាលដែលសត្វលោកមានគុណធម៌អន់ថយនៅសល់តែ៥០%។
        4. ៤. កលិយុគ (៤៣២.០០០ឆ្នាំមនុស្ស=១.២០០ឆ្នាំទេព)ជាយុគប្រកបដោយទោស ជម្លោះ ហើយសត្វលោកមានគុណធម៌នៅសល់តែ២៥%ប៉ុណ្ណោះ។ មនុស្សលោកសព្វថ្ងៃកំពុងរស់នៅក្នុងយុគនេះឯង ហើយមានសេចក្តីសុខតិចតួចណាស់។
        ចម្លាក់ប្រាសាទអង្គរវត្តត្រូវបានឆ្លាក់ឡើង ដើម្បីបង្ហាញពីយុគទាំង៤នេះគឺ ចម្លាក់ពីរផ្ទាំងនៅទិសខាងកើតតំណាងឲ្យក្រឹតយុគ ដែលបង្ហាញនូវភាពស្អាត ភាពបរិសុទ្ធ មនុស្សនៅមានសច្ចភាពពេញលេញ។ ចម្លាក់ទាំងនោះជារឿងរ៉ាវនៃទេពសុទ្ធសាធ ដោយមានរឿងកូរសមុទ្រទឹកដោះ និងជ័យជម្នះព្រះនារាយណ៍ លើពួកអសុរទាំងឡាយ។ចម្លាក់ពីរផ្ទាំងបន្ទាប់នៅទិសខាងជើង តំណាងឲ្យត្រេតយុគ ជាយុគដែលមនុស្សមានគុណធម៌ថមថយចុះខ្លះ តែក៏នៅក្នុងភាពល្អប្រសើរគ្រាន់ជាងពាក់កណ្តាល។ ចម្លាក់ទាំងនោះបង្ហាញពីរឿងរ៉ាវចម្បាំងគ្នារវាងទេពនិងពួកអសុរ ដោយមានរឿងជ័យជម្នះនៃព្រះក្រឹស្ណៈលើស្តេចអសុរឈ្មោះពាន និងចម្បាំងរវាងទេពផ្សេងៗជាមួយនឹងពួកអសុរ។ចម្លាក់ពីរផ្ទាំងនៅទិសខាងលិច តំណាងឲ្យទ្វាបរយុគ ជាយុគដែលមនុស្សលោកនៅសល់គុណធម៌តែពាក់កណ្តាល ដោយឆ្លាក់នូវរឿងរាមកេរ្តិ៍និងរឿងមហាភារត ដែលមានសាច់រឿងលំនាំជាទេពពាក់កណ្តាល និងមនុស្សពាក់កណ្តាល។ចម្លាក់ពីរផ្ទាំងចុងក្រោយគេ គឺនៅទិសខាងត្បូង ដែលតំណាងឲ្យកលិយុគ ជាយុគដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ចម្លាក់ទាំងពីរផ្ទាំងនេះឆ្លាក់នូវរឿងរ៉ាវនានាដែលកើតមានក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងបញ្ចប់ទៅដោយចម្លាក់នរកសួគ៌ ដែលបង្ហាញអំពីទីបញ្ចប់នៃចក្រវាឡ ដែលមានមនុស្សខ្លះឡើងទៅស្ថានសួគ៌ និងមនុស្សខ្លះធ្លាក់ចុះនរក៕ ដកស្រង់ពី៕

        ១.ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដោយថ្មភក់ចំនួន ៥លានតោន ប្រជាជនកម្ពុជាភាគច្រើនមានមាឌតូច ប៉ុន្តែស្អាតសមរម្យបែបធម្មជាតិ ។ ក្នុងថ្មមួយដុំៗមានទម្ងន់ជិត ១៥០០គីឡូក្រាម ត្រូវគេដឹកជញ្ជូនក្នុងចម្ងាយជាង៤០គីឡូម៉ែត្រពីប្រភពថ្ម មកកាន់ទីតាំងប្រាសាទ ដូច្នេះហើយមនុស្សជំនាន់ដើមមានគំនិតច្នៃប្រឌិតខ្ពស់ ដោយបណ្ដែតថ្មទាំងនោះតាមខ្សែទឹកទន្លេ ទើបអាចយកមកដល់កន្លែងសង់ប្រាសាទបាន ។

        ២. ប្រាសាទព្រះខ័នធ្លាប់មានមាស៦០តោន តម្លៃបច្ចុប្បន្នស្មើនឹង៣.៣ពាន់លានដុល្លារអាមេរិក
        ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គ ហើយមានមាស ប្រាក់ ត្បូង និងគជ១១២.៣០០គ្រាប់ ព្រមទាំងស្នែងសត្វស្រោបមាសផងដែរ ។

        ៣. ក្រុមហ៊ុន Paramount Pictures ចំណាយអស់១ម៉ឺនដុល្លារដើម្បីសុំសិទ្ធថតកុននៅ ទីនេះ កាលពីឆ្នាំ២០០០ ក្រុមហ៊ុនខ្សែភាពយន្តលំដាប់ថ្នាក់អន្តរជាតិមួយនេះ បានយកតំបន់ស្ថាបត្យកម្មប្រាសាទអង្គរធ្វើជាកន្លែងថតរឿង Lara Croft: Tomb Raider សម្ដែងដោយអ្នកនាង Angelina Jolie ហើយវាបានផ្ដល់ជាចំណូលដល់អ្នកស្រុករស់នៅជុំវិញនោះរាប់ម៉ឺនដុល្លារ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង Angelina Jolie នៅបានទទួលចិញ្ចឹមក្មេងកំព្រាម្នាក់ទៀតផង ។

        ៤. ប្រាសាទ Angkor Wat គឺជាសំណង់ស្ថាបត្យកម្មសាសនាធំជាងគេបំផុតក្នុងលោក គ្រាន់តែប្រាសាទអង្គរវត្តមួយមានទំហំធំជាងបុរី Vatican City ដល់ទៅ៤ដង ហើយបើគិតទីក្រុងអង្គរទាំងមូលវិញ គេប្រើថ្មសាងសង់អស់ច្រើនជាង ថ្មសរុបសម្រាប់សង់ប្រាសាទពីរ៉ាមីតទាំងអស់នៅអេហ្ស៊ីបទៀត ។

        ៥. ចំណាយពេលអស់៣៥ឆ្នាំ កម្លាំងមនុស្ស៣០ម៉ឺននាក់ និងដំរី៦ពាន់ក្បាលដើម្បីសាងសង់ប្រាសាទអង្គរវត្ត 
        ដើម្បីកសាងមហាអច្ឆរិយប្រាសាទនេះ បុព្វបុរសខ្មែរចំណាយអស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាក់អស់ជាច្រើន ហើយក្នុងនោះរយៈពេលនៃការសាងសង់ក៏ត្រូវចំណាយពេលយូរដែរ ។

        ៦. ក្រុងអង្គរនៅសម័យចក្រភពខ្មែរ គ្របដណ្ដប់ផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ (ចុងស.វទី១២) 
        ចក្រភពខ្មែររុងរឿងបំផុតគឺនៅសម័យអង្គរ ដែលកាលនោះដែនដីកម្ពុជាលាតសន្ធឹងដ៏ធំល្វឹងល្វើយ ចាប់ពីភាគខាងជើងម៉ាឡេស៊ី ដល់ភាគខាងត្បូងប្រទេសចិន ហើយក្រុងអង្គរតែមួយមានផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ ដែលទំហំនេះត្រូវធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម London របស់អង់គ្លេស ចំណាយអស់ដល់ទៅ៧០០ឆ្នាំទើបពង្រីកបានផ្ទៃដីប៉ុននេះ ។
        ៧.បុរាណវិទូរកឃើញអាថ៌កំបាំងជាច្រើននៅក្រោមប្រាសាទអង្គរវត្ត នៅឆ្នាំ២០១២ បុរាណវិទូមួយក្រុមបានប្រើបច្ចេកវិទ្យាឡាស៊ែរ LiDAR បាញ់ពីលើអាកាសសំដៅមកលើបរិវេណប្រាសាទអង្គរវត្ត រកឃើញសំណង់ក្រោមដីជាច្រើនដ៏អាថ៌កំបាំង ដែលគេអាចសន្មតបានថា ប្រាសាទអង្គរវត្តមានអាថ៌កំបាំងច្រើនជាង អ្វីដែលពិភពលោកអាចនឹកស្មានដល់ ។

        ៨. មានចម្លាក់រូបឌីណូស័រនៅលើប្រាសាទតាព្រហ្ម  អាថ៌កំបាំងមួយទៀតនៃស្ថាបត្យកម្មក្រុងអង្គរនេះគឺ រូបឌីណូស័រដែលបុព្វបុរសខ្មែរឆ្លាក់នៅលើប្រាសាទតាព្រហ្ម ប៉ុន្តែមកទល់ពេលនេះ គេនៅមិនទាន់រកចម្លើយឃើញនៅឡើយទេថា ហេតុអ្វីបានជាអាចមានចម្លាក់បែបនេះកើតឡើង ព្រោះថាបើប្រៀប​ធៀបតាមរយៈពេល ប្រាសាទតាព្រហ្មត្រូវបានសង់ក្រោយសត្វឌីណូស័រដាច់ពូជជាយូរយារណាស់មកហើយ 

        ប្រាសាទអង្គរវត្ត ជាអច្ឆរិយវត្ថុ និងជាទ្រព្យសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបានដែលបុព្វបុរសខ្មែរបានបន្សល់ទុក។​ ដោយសារ​តែ​ភាព​ល្បីល្បាញ​នៃ​សំណង់​អច្ឆរិយ​ ដែល​មាន​ស្ថាបត្យ​កម្ម​ដ៏​ល្អ​ឆើត ​ប្រាសាទ​អង្គរ​វត្ត​បាន​ទាក់​ទាញ​អ្នក​ទេសចរ​បរទេស​ចូល​មក​ទស្សនា​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ។​ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ខាង​ជើង​ក្រុង​សៀម​រាប​ប្រមាណ​៧គីឡូម៉ែត្រ​ពី​ទី​រួមខេត្ត​សៀម​រាប ​ដែល​គេអាច​ធ្វើ​ដំណើរ​តាម​ផ្លូវកូម៉ៃ ឬផ្លូវដឺហ្គោលក៏បានដែរ។

        ក្នុងអំឡុងសតវត្សរទី១៦ និងទី១៧ ប្រាសាទអង្គរវត្តដែលអ្នកជំនាញរកឃើញថា ជា​ប្រាសាទ​ធំជាង​គេ​បង្អស់​ក្នុង​ចំណោម​ប្រាសាទ​ដែល​កសាង​ឡើង​ដោយ​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​នេះ ​មាន​ឈ្មោះ​ដើម​ជា ​“ប្រាសាទ​បរម​វិស្ណុ​លោក​ ជា​ព្រះ​មហានគរ​ឥន្ទ្រ​ប្រត្ថ​ព្រះពិស្ណុលោក​ និង​មាន​ឈ្មោះ​ជា​ឥន្ទបត្ថម្ភានគរ​ស្រីសុធរវ​ពិស្ណុលោក” តែ​សព្វ​ថ្ងៃ​គេហៅ​ប្រាសាទ​នេះថា ប្រាសាទអង្គរវត្ត ហើយអ្នកសៀមរាប​ហៅថា​ ប្រាសាទ​អង្គរ​តូច។​

        ប្រាសាទអង្គវត្តកសាងឡើងដោយព្រះបាទសូរ្យវរ័្មនទី២ ក្នុងទម្រង់ភ្នំព្រះសុមេរុដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ យោង​តាម​សាសនា​ហិណ្ឌូ​ ភ្នំ​ព្រះ​សុមេរុ​​នៅ​កណ្តាល​មហា​សមុទ្រ​ គឺ​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាឡ ​ជាកន្លែង​ដែល​ពពួក​ទេវ​តា​រស់​នៅ ​ហើយនៅជ្រុងជុំវិញភ្នំមានភ្នំ​តូចៗ​៤ ​ដែល​គេ​ជឿ​ថា​ ព្រះអាទិត្យ​ និង​ព្រះចន្ទ​ធ្វើ​ចលនា​វិល​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​នេះ។ ​ដោយ​យោង​តាម​ទស្សនៈ​ចក្រវាឡ​បែប​នេះ ​អ្នក​កសាង​ប្រាសាទ​អង្គរ​វត្ត​ក៏​មាន​គំនិត​សាង​ប្រាសាទ​ដោយ​ប្រើ​គម្រោង​ធរណី​មាត្រ​ដ៏​ពិសេស​នេះ។ ​ប្រាសាទ​អង្គរ​វត្ត​ជា​សំណង់​សាសនា​ដ៏​ធំ​បំផុត​លើ​ពិភព​លោក​ដែល​ចំណាយ​ពេល​ជាង​៨៩ឆ្នាំ​ក្នុង​ការ​កសាង​ឡើង។​

        ប្រាសាទ​អង្គរវត្តមានប្រាង្គខ្ពស់​បំផុត​កម្ពស់៦៥ម៉ែត្រ និងមានផ្ទៃក្រឡាប្រហែល២រយហិកតាដែលមានរាងចតុកោណហ៊ុមព័ទ្ធជុំវិញ​ដោយ​កំពែង​និង​គូទឹក​។ ​ចំណែក​ផ្លូវ​ចូល​ប្រាសាទ​ធ្វើ​អំពី​​ថ្ម​ភក់​មាន​ប្រវែង​២៥០​ម៉ែត្រ​ និងទទឹង១២ម៉ែត្រ។ ដោយសារតែទំហំធំ និង​ស្ថាបត្យ​កម្ម​ដ៏​អស្ចារ្យ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​យល់​ថា ​ប្រាសាទ​អង្គរ​វត្ត​មិន​មែន​ជា​ស្នាដៃ​មនុស្ស​ជា​អ្នក​បង្កើត​ទេ ​គឺស្នាដៃអាទិទេព។ ​ប្រជា​ពល​រដ្ឋ​ចាស់ៗ​មួយ​ចំនួន​រស់​នៅ​តំបន់​ប្រាសាទ​នេះ​សន្មត​ថា ​ប្រាសាទ​អង្គរ​វត្ត​ គឺ​ព្រះពិស្ណុការ​ជា​អ្នក​កសាង​ឡើង។​ សំណង់​ប្រាង្គអង្គរវត្ត ​ជាការ​លាយ​បញ្ចូល​គ្នារ​វាង​​គំនិត​​ស្រមើ​​ស្រមៃ​​ដែល​​នឹក​ស្មាន​មិន​ដល់​ជាមួយ​រចនាបថ​ធរណីមាត្រ​ដ៏​ស្មុគស្មាញ ​និង​បច្ចេកទេស​សាង​សង់​យ៉ាង​ល្អឆើត​​ ព្រម​ទាំង​បាន​បញ្ចូល​ទេព​កោសល្យ​ដ៏ប៉ិន​ប្រសប់​ដែល​មាន​លក្ខណៈ​អាថ៌​កំបាំង​ និងលក្ខណៈពិសេស​អស្ចារ្យ​ដោយ​បាន​បញ្ចូល​លាយ​ឡំនឹង​​ជីវិត​​ពិត។​​

        ជាក់​ស្តែងណាស់ សំណង់​ប្រាសាទ​ដ៏​ល្បីល្បាញ​នេះ​កសាង​ឡើង​ដោយ​ដាក់​ដុំថ្ម​ធំៗ​បន្តុប​លើ​ដីរាប​ស្មើ​ដោយ​មាន​សសរ​ធ្វើ​អំពី ​ថ្ម​សរុប​ចំនួន​ ១ ៥៣២ ​ដើម ​ដែល​មាន​ទម្ងន់ ​៣ពាន់​ តោន។​ ជាង​នេះ​ទៅ​ទៀត ​រោង​ប្រាសាទ​ថ្ម​ទាំង​នោះ​បាន​ដាក់​បន្តុប​លើ​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​សារ​ធាតុ​អ្វី​ធ្វើ​ឱ្យ​ជាប់​គ្នា​សូម្បី​តែ​បន្តិច​ ហើយ​ដុំ​ថ្ម​នីមួយៗ​ភាគ​ច្រើន​មាន​ទម្ងន់​ជាង ​៥រយ​គីឡូក្រាម ​និង​ធ្ងន់​បំផុត ​១០​តោន ​ហើយ​ជញ្ជាំង​ខាង​ត្បូង​និង​ខាង​ជើង​ ដែល​នៅ​ខ្ពស់​ជាងគេ​ខុស​គ្នា​មិន​ដល់​០.១%​ផង។​

        ទោះជា​យ៉ាងណាក៏ដោយ ប្រាសាទនេះត្រូវបានអ្នកស្រាវជ្រាវបារាំងរក​ឃើញ​ថា ​ជាសំណង់​មួយ​ដែល​ប្រកបទៅ​ដោយ​ភាព​សុក្រឹត​ជា​ទី​បំផុត​ ដែល​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​តាំង​ពី​ថ្ងៃ​ទី១៤​ ខែធ្នូ​ ឆ្នាំ១៩៩២។ ការដាក់បញ្ចូល​នេះ ​ដោយសារ​តែ​ប្រាសាទ​អង្គរ​ ជា​វត្ថុ​ដ៏​អស្ចារ្យ​មួយ​មាន​តម្លៃ​តាំង​ពី​ផ្នែក​ស្ថាបត្យ​កម្ម សិល្បៈ ​និង​សាសនា ​និង​តម្លៃផ្សេងៗ​ជាច្រើន​ទៀត។ ​តាម​រយៈ​ឯកសារ​មគ្គុទេសក៍​អង្គរ​របស់​អ្នក​និពន្ធ ​ប៉ាង ​ខាត់ ​បាន​កត់​ត្រា​ថា ​អង្គវត្ត​មាន​បីជាន់​តំណាង​ឱ្យ​ឋាន​សួគ៌ ​ឋាន​មនុស្ស​ និង​ឋាននរក។​ នៅ​ជ្រុង​អនុទិស ​គ្រប់​ជាន់​ទាំង​បី​នេះ​សុទ្ធ​តែ​មាន​កំពូល​ស្រួច​​ជា​តួ​ប្រាង្គ​ មើល​ទៅ​ឃើញ​តែ​កំពូល​ជ្រោង​ជ្រាំង​ដូច​វិមាន​អណ្តែត។​

        លោក ហ្សក សឺដែស បកស្រាយថា ប្រាសាទអង្គវត្ត ជានិមិត្តសញ្ញាតំណាងឱ្យពិភពលោក។​ ដោយ​ប្រាង្គ​កណ្តាល​តំណាង​ឱ្យ​ភ្នំ​ព្រះសុមេរុ​ដែល​ស្ថិត​នៅ​កណ្តាល​ពិភព​លោក ​និង​ប្រាង្គ​ទាំង​៥​តំណាង​ឱ្យ​កំពូល​ភ្នំ​ព្រះសុមេរុ​ជា​ជាយ​ផែនដី​ ហើយ​គូទឹក​នៅ​ហ៊ុម​ព័ទ្ធ​ជុំវិញ​ប្រាសាទ ​គឺជា​សមុទ្រ។​ បណ្ឌិត​ផ្នែក​នរវិទ្យា ​លោក អាំង ជូលាន ដែលបាន​ធ្វើ​ការ​សិក្សា​អំពី​ការ​កកើត ​និង​ការ​វិវឌ្ឍ ​ព្រម​ទាំង​ប្រព័ន្ធ​ជំនឿ​របស់​មនុស្ស​ផង​ដែរ​នោះ ​ធ្លាប់​មាន​ប្រសាសន៍​ថា ​ប្រាសាទ​អង្គរវត្តសាងសង់ឡើង ​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​សម្រាប់​ជា​កន្លែង​គង់នៅ​របស់​ព្រះនរាយណ៍​ឬ​ព្រះវិស្ណុ។​ ប្រាសាទ​នេះ​មាន​ចម្លា​ក់​ជាច្រើន​ទាក់​ទង​នឹង​ព្រហ្មញ្ញ​សាសនា​ ពង្សាវតារ​ខ្មែរ ​ព្រម​ទាំង​រាប់រៀបអំពីឋាន​សួគ៌ ​ឋាន​នរក​ ផង​ដែរ។​

        ប្រាសាទដែលមានតម្លៃជាអន្តរជាតិមួយនេះ ក៏បង្ហាញនូវទស្សនៈមួយចំនួនរបស់បុព្វបុរសខ្មែរផង​ដែរ ហើយក្នុងនោះក៏​មាន​ទស្សនៈ​ទឹក​ ដី ​ភ្លើង និង​ខ្យល់​របស់​សាសនា​ព្រះពុទ្ធ​ទៀត​ផង។​ ទឹក​នៅ​ជុំវិញ​ប្រាសាទ​អង្គរ​វត្ត​មាន​ប្រយោជន៍​សម្រាប់​កាត់​បន្ថយ​នូវ​ភាព​​តាន​តឹង​របស់​អ្នក​ដំណើរ​ទាំង​ឡាយ ​ដែល​បាន​ឆ្លង​កាត់​កន្លែង​នោះ។​ ប្រាសាទមួយនេះក៏ពឹងផ្អែកលើភ្លើងធម្មជាតិ​ផង​ដែរ​ នោះគឺ​ពន្លឺ​ភ្លើង​នៃ​ព្រះអាទិត្យ​។ ​ពន្លឺ​បាន​ចាំលើ​ប្រាង្គ​ប្រាសាទដែលធ្វើ​ឱ្យ​ប្រាសាទ​អង្គរ​មាន​ការ​ប្រែប្រួល​ពណ៌ ​គឺនៅ​ពេល​ព្រឹក​មាន​ពណ៌​មាស ​ពេល​ថ្ងៃ​ត្រង់​មាន​ពណ៌​ប្រាក់​ និង​ពេល​ល្ងាច​ត្រឡប់​មក​ជា​ពណ៌​មាស​វិញ៕

         យើងដឹងច្បាស់ថា.....ថ្មអង្គរអាចទម្ងន់ ១៥០០ គីឡូ យើងត្រូវការលើកថ្មដាក់លើគ្នាកំពស់ ២៣០ ម៉ែត្រ។ តើយើងត្រូវការកំលាំងប៉ុន្មានដើម្បីលើកថ្មីនេះដាក់លើគ្នា? នឹងប្រើវិទ្យាសាស្រ្តអ្វីនឹងគណិតសាស្រ្តអ្វីដើម្បីសង់អង្គរ? ឬ១គិតថា..... នាក់សង់អង្គរសង់ស្មាននឹងព្រាវ? បច្ចប្បន្ននេះគឺគ្មាននរណាលើផែនដីដឹងចម្លើយទេ។ នេះបញ្ជាក់ថា.... មនុស្សចបច្ចប្បន្នគឺវិជ្ជាស្មើរហ្នឹងស្វាទេ កុំគិតថាខ្លួនឆ្លាតឬដឹងចម្លើយ។ ដឹងចម្លើយលើកលេងតែអាចឆ្លើយសំនួរខាងលើ។ បើចម្លើយមិនដឹង, វិទ្យាសាស្រ្តមិនចេះ, គណិតសាស្រ្តក៏ងងិត ។ល។ អាហ្នឹងយើងក៏ដឹងខ្លួនឯងដែរ និយាយតាមតែគេនោះ ដូឆ្នេះ កុំច្បាស់ពេក។

        ប្រាសាទអង្គរវត្តគឺជាប្រាសាទដែលវ័យចំណាស់ដែលបានកសាងឡើងនៅក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីគោរពនូវព្រះវិស្នុ។ ការសាងសង់ប្រាសាទនេះដែរ បុព្វបុរសយើងបានប្រើនូវ ថ្មភក់ ឬ ថ្មបាយគ្រៀម ចំនួនពី ៦លាន ទៅ ១០លានដំុ ហើយនៅក្នុងមួយដុំៗមានទំងន់ ១.៥ តោន។ កាន់តែអស្ចារ្យជាងនេះទៀតនៅសម័យនេាះមិនមានវត្តមាននូវគ្រឿងយន្តផ្សេងៗដើម្បីដំណេីការសាងសង់នេាះឡើយ ពួកគាត់ប្រើកំលាំងសត្វ និងកំលាំងមនុស្សផ្ទាល់តែប៉ុណ្ណេាះ។មនុស្សជុំវិញពិភពលោកកោតស្ញប់ស្ញែងនូវកែរដំណែលដ៏អស្ចារ្យនេះ។ ប្រាសាទអង្គរវត្តបានស្វាគមន៏ភ្ញៀវទេស​ចរណ៏​ចំនួនជាង២លាននាក់ក្នុងមួយឆ្នាំ ដោយពួកគាត់ចង់ឃើញផ្ទាល់នូវប្រាង្គប្រាសាទដ៏អស្ចារ្យមួយនេះ។ 
        តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ប្រាសាទអង្គរ ប្រើកម្លាំងពលកម្មប្រម៉ាណជាង 300 000នាក់ និង ដំរី ជាង 6000ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10 លានតោន តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ប្រាសាទអង្គរ ប្រើកម្លាំងពលកម្មប្រម៉ាណជាង 300 000នាក់ និង ដំរី ជាង 6000ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន នៅក្នុងទំហំ ខ្នាត , និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនា ដ៏ធំបំផុត របស់ពិភពលោក។
        – អង្គរវត្តជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក
        *លក្ខណៈពិសេសរបស់អង្គរវត្ត គឺជា
        – ប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។
        -រៀងរាល់ថ្ងៃទី21ខែមីនាគឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី)
        – គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានអាយុកាល ប្រមាណជា 2លានឆ្នាំពន្លឺ ។​
        – ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស 3 ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្ន​បារាយខាងកើតត្រូវបានរីងស្ងួត) អ័ក្សទាំង3 ប្រៀបដូច រាងផ្កាយរណបដែលបង្ហោះនៅពេលបច្ចុប្បន្ន។​
        – គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើចរន្តខ្សែទឹករបស់ភ្នំគូលែនទាំងស្រុង។
        – អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី7 នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេសុីប ប្រាង្គឆីកឈេនអុីតសា របស់មុិចសុិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។​
        – ប្រាសាទមួយនេះមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
        – អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រាសាទអង្គរវត្ត មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។
        -អង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនានិងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក។
        – ក្រុមអ្នកស្រាវជ្រាវនៅតែចោទជាសំនួរទៅកាន់ប្រាសាទដ៏អស្ចារ្យក្នុងលោកនេះ។​ ប្រភព : Owner

        ប្រាសាទអង្គរវត្ត គឺជាកំពូលស្ថាបយកម្មរបស់ខ្មែរនៅសម័យមហានគរ ដែលរំលេចឲ្យឃើញនូវភាពរុងរឿងថ្កុំថ្កើងសម្បូរសប្បាយ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរនៅរាជសម័យកាលនោះ។ ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង នៅដើមសតវត្សរ៍ទី​១២ ដោយមហាក្សត្រខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២ (មានអ្នកខ្លះបានសរសេរជា ព្រះបាទសូរិយាវរ្ម័នទី២) នៅគ.ស ១១១៣ ដល់ ១១៥០ និងមានព្រះមហាក្សត្រខ្មែរជាច្រើនអង្គទៀត បានជួយស្ថាបនារហូចសម្រេចជាស្ថាពរ រួមមានព្រះបាទ ជ័យវរ្ម័នទី៧ ជាដើម។ ប្រាសាទនេះ កសាងឡើងគឺដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុលោក ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត គឺមានលក្ខណៈល្អវិចិត្រវិសេសវិសាល និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូលនៃសតវត្សរ៍នោះ។

        ប្រាសាទអង្គរវត្ត ឬក៏ប្រាសាទបរមវិស្ណុលោក
        ឈ្មោះសម័យថ្មី «អង្គរវត្ត» មានន័យថា ទីក្រុងវត្ត ក្នុងភាសាខ្មែរ «អង្គរ» មានន័យថា ទីក្រុង ឬ ទីក្រុងធានី ជាទម្រង់ប្រាក្រឹតនៃពាក្យ នគរ ដែលមកពីពាក្យសំស្ក្រឹត nagara (नगर)។ វត្ត គឺជាពាក្យខ្មែរសម្រាប់ ទេវាល័យលើដី បានមកពីពាក្យបាលី “vatta” (वत्त)។ មុន​ពេល​នេះ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា បរមវិស្ណុលោក (Parama Vishnuloka ជាភាសាសំស្ក្រឹត) បន្ទាប់ពីងារ​បច្ឆាមរណៈ​នៃ​ស្ថាបនិកនៃប្រាសាទ។ បើតាមលោក ហ្សក-សឺដែស ថា “ប្រាសាទអង្គរវត្ត” គឺតំណាងឲ្យពិភពលោក។

        ប្រាង្គចំកណ្តាលតំណាងឲ្យ “ភ្នំព្រះសុមេរុ” ដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង ៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី​ និងគូទឹកព័ទ្ធជុំវិញប្រាសាទ គឺជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្ត មានឈ្មោះដើមថាប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែ ការវិវត្តនៃឈ្មោះ “អង្គរវត្ត” នេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ ប្រាសាទនេះ បានក្លាយទៅជាកន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារឹកនៅសតវត្សរ៍ទី១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី “ឥន្ទបត្ត” បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន។​ ពាក្យ “ឥន្រ្ទប្រត្ថ” មានន័យថា ទីក្រុងរបស់ព្រះឥន្ទ។ ក្នុងព្រហ្មញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជា វត្តទាំងពីរនៅក្នុងប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះគឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោធរបុរៈ) ហើយមួយចំណែកទៀត នៅសតវត្យរ៍ទី១៧ ហៅថា ឥន្ទបត្តម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំណែកឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាបផ្ទាល់តែម្តង គេច្រើននិយមហៅឈ្មោះជារួមមួយគឺ អង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ​ «អង្គរវត្ត» យ៉ាងពិតប្រាកដមួយ។

        គួរបញ្ជាក់ផងដែរថា ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលទៅ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ​ការយូណេស្កូ នៅឆ្នាំ ១៩៩២។ ប្រាសាទអង្គរវត្ត ត្រូវបានរកឃើញឡើងវិញ​ ដោយធម្មជាតិវិទូបារាំងម្នាក់គឺ លោក អង់​្រហ៊-មូហ៊ត(Henri Mouhot) នៅឆ្នាំ១៨៦០។

        អង្គរវត្តវត្តសណ្ដូកលាតសន្ធឹងទៅភាគខាងជើង ៥,៥ សហាតិមាត្រ (៣,៤ ម៉ៃ.) នៃទីប្រជុំជនសម័យទំនើបនៃទឹកដីខេត្តសៀមរាប និងទិសខាងត្បូងចម្ងាយខ្លី និងខាងកើតបន្តិចនៃរាជធានីពីមុននេះ ដែលស្ថិតនៅបាពួន។ សៀមរាប គឺជាតំបន់របស់កម្ពុជាមួយ​ ដែលមានក្រុមរចនាសម្ព័ន្ធសំណង់សំខាន់ៗ។ ស្ថិតនៅខាងត្បូងបំផុតនៃស្ថានីយសំខាន់ៗរបស់អង្គរ។

        ព្រះបាទសូរ្យវរ្ម័នទី២ ជាក្សត្រដែលបានកសាងអង្គរវត្ត
        ការរចនាដើមដំបូង និងសំណង់ប្រាសាទបានធ្វើឡើង នៅពាក់កណ្ដាលទីមួយនៃសតវត្សរ៍ទី១២ កំឡុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ (បានសោយរាជ្យ១១១៣-១១៥០) គឺដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ សំណង់នេះ ត្រូវបានសាងឡើងជាប្រាសាទភាវៈតំណាងព្រះមហាក្សត្រនិងទីក្រុងរាជធានីដ៏អស្ចារ្យ។ មិនថាសិលាចារឹកការស្ថាបនា ឬក៏អក្សរចារឹកសហសម័យមួយណាដែលបញ្ជាក់អំពីប្រាសាទនេះត្រូវបានគេរកឃើញទេ ឈ្មោះដើមរបស់ប្រាសាទមិនត្រូវបានគេស្គាល់ ប៉ុន្តែវាប្រហែលជាត្រូវបានស្គាល់ថាជា បរមវិស្ណុលោក (ន័យចំ ស្ថានព្រះវិស្ណុដ៏ពិសិដ្ឋ ខ្មែរបុរាណ អះ. សំស្ក្រឹត”) បន្ទាប់ពីទេវៈជាប្រមុខ។ ការដំណើរការហាក់បីដូចបញ្ចប់មួយរយៈពេលខ្លី ក្រោយការសោយទីវង្គតរបស់ព្រះមហាក្សត្រ ដែលបន្សល់ទុកខ្លះនូវការតុបតែងលំអចម្លាក់លៀនស្រាលៗ មិនទាន់បានបញ្ចប់។ នៅឆ្នាំ១១៧៧ ប្រហែលជា ២៧ឆ្នាំ បន្ទាប់ពីការសោយទីវង្គតរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ទៅ “ប្រាសាទអង្គរ” ត្រូវបានលួចប្លន់បំផ្លិចបំផ្លាញដោយពួកចាម ដែលជាសត្រូវជាប្រពៃណីរបស់ខ្មែរ។ ក្រោយមក ចក្រភពនេះត្រូវបានស្ដារដោយព្រះមហាក្សត្រថ្មីគឺ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានស្ថាបនារាជធានីថ្មី និងបានកសាងប្រាសាទភាវៈតំណាង (អង្គរធំ និង បាយ័នរៀងៗគ្នា) ពីរបីសហាតិមាត្រទៅទិសខាងជើងនេះ។

        ព្រះបាទជ័យវរ្ម័នទី៧ មហាក្សត្រដែលកសាងប្រាសាទបាយ័ន អង្គរធំ និងស្ថាបនាប្រាសាទអង្គរវត្តឡើងវិញក្រោយសង្គ្រាម

        នៅចុងសតវត្សរ៍ទី១៣ “ប្រាសាទអង្គរវត្ត” នេះបន្តិចម្ដងៗ បានប្រែពីការប្រើជាប្រយោជន៍ព្រហ្មញ្ញសាសនាទៅជាប្រយោជន៍ពុទ្ធសាសនាថេរវាទ ដែលបន្តមកដល់សម័យបច្ចុប្បន្ននេះ។ អង្គរវត្ត គឺកំពូលប្រាសាទក្នុងចំណោមប្រាសាទសម័យអង្គរនានាក្នុងនោះ ទោះបីប្រាសាទនេះត្រូវបានគេទុក​ចោលបន្ទាប់ពីសតវត្សរ៍ទី១៦ ក៏ដោយ ក៏ប៉ុន្តែប្រាសាទនេះមិនដែលត្រូវបានគេបោះបង់ចោលទាំង​ស្រុងឡើយ។ ការការពាររបស់ប្រាសាទកំពុងឈានមកដល់ ម្យ៉ាងដោយការពិតថាគូទឹករបស់វាក៏បានផ្ដល់ការគាំពារខ្លះពីការដុះស៊ប់ទ្រប់ដោយព្រៃស្បាតផងដែរ។

        ម្នាក់ក្នុងចំណោមពួកអ្នកទេសចរណ៍លោកខាងលិចទៅកាន់ប្រាសាទនេះគឺ អន់តូន្យូ-ដា-ម៉ាដឹឡេណា សង្ឃជនជាតិ ព័រទុយហ្គាល់ មួយអង្គ ដែលបានទៅលេងនៅឆ្នាំ ១៥៨៦ បាននិយាយថា “វាគឺដូចជាសំណង់មិនធម្មតាដែលមិនអាចពិពណ៌នាវាជាមួយប៊ិចបាន ជាពិសេស ដោយហេតុថាវាហាក់ដូចជាគ្មានសំណង់ផ្សេងណាដូចនៅក្នុងលោក។ វាមានប្រាង្គច្រើននិងការតុបតែង ហើយការធ្វើឱ្យល្អឡើងទាំងអស់ដែលទេពកោសល្យមនុស្សអាចនឹងគិតដល់។ 

        នៅពាក់កណ្ដាលសតវត្សរ៍ទី១៩ ប្រាសាទនេះត្រូវបានគេរកឃើញដោយធម្មជាតិវិទូ និងអ្នករុករកជនជាតិបារាំង លោក អង់​្រហី-មូហ៊ត ដែលបានផ្សព្វផ្សាយដោយប្រជាជននូវស្ថានីយនេះនៅភាគខាងលិចតាមរយៈសាធារណកម្មនៃកំណត់ត្រាការធ្វើដំណើរ នៅក្នុងអ្វីដែលលោកបានសរសេរ៖

        “មួយក្នុងចំណោមប្រាសាទទាំងនេះ គឺជាគូប្រជែងទៅនឹងរបស់សុឡុម៉ុន និងសាងឡើងដោយ​មីឆេលអ៊ែងជែលឡូ ដែលចូលរួមជាកន្លែងកិត្តិយសមួយនៅក្បែរសំណង់ដ៏ស្រស់ស្អាត់បំផុតរបស់យើង។ ប្រាសាទនេះធំជាងរាល់សំណង់ដែលបានបន្សល់ទុកអោយពួកយើងដោយក្រិក ឬ រ៉ូម ហើយបង្ហាញអោយឃើញភាពផ្ទុយស្រឡះដ៏ក្រៀមក្រំទៅនឹងសភាពនៃអរិយធម៌ដែលក្នុងនោះប្រទេសជាតិនេះឥឡូវ​ត្រូវបានលិចលង់ទៅហើយ”។

        សម្រាប់លោក មូហ៊ត ក៏ដូចជាពួកអ្នកទេសចរណ៍លោកខាងលិចដំបូងៗ ឯទៀតដែរ គាត់បាននិយាយថា «ខ្ញុំគិតថាវាពិបាកនឹងជឿណាស់ថាខ្មែរអាចសាងសង់ប្រាសាទនេះបាន និងបានចុះកាលបរិច្ឆេទវាដោយច្រឡំទៅនឹងក្បែរៗ សម័យមួយដូចគ្នាដូចរ៉ូម។ ប្រវត្តិពិតនៃអង្គរវត្ត ត្រូវបានទម្លុះទម្លាយរួមគ្នាដោយភស្តុតាងខាងរចនាបថនិងអភិលេខន៍តែប៉ុណ្ណោះ ដែលបានប្រមូលបានកំឡុងការបោសសំអាតជាបន្តបន្ទាប់និងការស្ដារស្នាដៃឡើងវិញ»។ 

        ផ្នែកខាងមុខនៃអង្គរវត្ត គំនូរដោយអង់ហ៊្រី-មូហ៊ត ប្រាសាទអង្គរវត្ត ត្រូវការការស្ដារឡើងវិញយ៉ាងច្រើននៅសតវត្សរ៍ទី២០ ជាសំខាន់ការយកដីរុំកោះ និងសារពើរុក្ខជាតិចេញពីប្រាសាទ។ ការថែទាំង បោសសំអាតប្រាសាទនេះ ត្រូវបានអាក់ខានដោយសង្គ្រាមរដ្ឋប្បវេណី និងការគ្រប់គ្រងប្រទេសដោយខ្មែរក្រហមកំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។ ប៉ុន្តែការបំផ្លិចបំផ្លាញតិចតួចដោយប្រៀបធៀបត្រូវបានធ្វើកំឡុងសម័យនោះ ក្រៅពីនេះទៅមានពួកចោរ និងការបំផ្លាញនូវរូបចម្លាក់សម័យក្រោយអង្គរភាគច្រើនទៀត។

        ប្រាសាទអង្គរវត្តនេះ គឺជានិមិត្តរូបពោរពេញដោយថាមពលរបស់ប្រទេសកម្ពុជា និងជាប្រភពនៃមហាមោទនភាពជាតិ ដែលបានដាក់ជាកត្តាក្នុងទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយបារាំង សហរដ្ឋ និងអ្នកជិតខាងរបស់ខ្លួន (ថៃ)។ រូបគំនូរនៃអង្គរវត្តធ្លាប់ជាផ្នែកមួយនៃទង់ជាតិនានារបស់កម្ពុជា ចាប់តាំងពីការដាក់បញ្ចូលនូវកំណែលើកទីមួយរង្វង់ឆ្នាំ១៨៦៣។ ដោយសារទស្សនៈវិស័យខាងប្រវត្តិសាស្ត្រកាន់តែធំ និងបរិវត្តវប្បធម៌ថែមទៀត យ៉ាងណាៗ ប្រាសាទអង្គរវត្តនេះមិនបានក្លាយត្រឹមតែជានិមិត្តរូបនៃមោទនភាពជាតិផ្ទាល់ជាតិសាសន៍នោះទេ ប៉ុន្តែក៏ត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការនយោបាយ-វប្បធម៌នៃផលិតកម្មកេរដំណែលបារាំង-អាណានិគម ក្នុងនោះដែលទីស្ថានប្រាសាទដើមត្រូវបានតាំងបង្ហាញក្នុងពិព័ណអាណានិគមបារាំងនិងសកលនៅប៉ារីសនិងម៉ាខ់សីរវាងឆ្នាំ១៨៨៩ និង១៩៣៧។

        ប្រាសាទអង្គរវត្ត (Angkor Wat Temple) មានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥ គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ​ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេពទៅវិញ។
        នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង។


        ប្រាសាទអង្គរវត្ត គឺជាគំរូដំបូងនៃរចនាបថបុរាណនៃស្ថាបត្យកម្មខ្មែរ។ រចនាបថអង្គរវត្ត ដែលវាបានដាក់ឈ្មោះតាមប្រាសាទនេះ។ នៅសតវត្សរ៍ទី១២ ពួកស្ថាបត្យករខ្មែរធ្លាប់មានជំនាញនិងទំនុកចិត្តក្នុងការប្រើប្រាស់ថ្មភក់ (ផ្ទុយពីឥដ្ឋ រឺ ថ្មបាយក្រៀម ) សម្ភារៈសាងសង់សំខាន់។ ភាគច្រើនទីដែលមើលឃើញគឺជាដុំថ្មភក់ ដែលពេលនោះថ្មបាយក្រៀមត្រូវបានប្រើសម្រាប់កំពែងខាងក្រៅនិងសម្រាប់ផ្នែកខ្លះនៃរចនាសម្ព័ន្ធសំណង់ដែលបានលាក់កំបាំង។ ភ្នាក់ងារដែលរុំភ្ជាប់បានប្រើប្រាស់ដើម្បីចូលរួមទៅជាដុំៗ តែមិនទាន់ត្រូវបានគេដឹងនៅឡើយ ថ្វីបើជ័រឈើធម្មជាតិឬ កំបោរប្រេងត្រូវបានគេលើកឡើងក៏ដោយ។

        ថែវខាងលើនៅអង្គរវត្ត

        ប្រាសាទអង្គរវត្ត ទាញបានការកោតសរសើរលើសគេបង្អស់ ចំពោះភាពស៊ីគ្នានៃការរចនាផ្ទាល់ខ្លួន ដែលត្រូវបានគេប្រៀប ធៀបនឹងស្ថាបត្យកម្មនៃក្រិកនិងរ៉ូមសម័យបុរាណ។ តាមរយៈ លោកម៉ូហ៊្រីស-ហ្គ្លេសហ្សឹ អ្នកអភិរក្សអង្គរពាក់កណ្ដាលសត វត្សរ៍ទី២០ ប្រាសាទនេះ «សម្រេចបានភាពល្អឥតខ្ចោះតាមបែបបុរាណដោយសារបូជនីយដ្ឋានភាព ដែលបានបង្អាក់នូវធាតុនឹងនរយ៉ាងល្អវិចិត្រនិងការរៀបចំ​យ៉ាងត្រឹមត្រូវនៃខ្នាតទំហំរបស់ប្រាសាទ។ វាគឺជាកិច្ចការងារនៃអំណាចឯកភាព និងរចនា បថ»។

        តាមស្ថាបត្យកម្ម ចរិកលក្ខណៈធាតុជាច្រើននៃរចនាបថនេះរួមមាន: ប្រាង្គប៉មរាងក្បាលទូក បុនទន្តដែលមានរាងដូចជាត្របកឈូកច្រើន កន្លះថែវពង្រីកផ្លូវរបៀង ថែវអ័ក្សភ្ជាប់ទៅនឹងរបងព័ទ្ធជុំវិញ និងលានរាងកាកបាទដែលលេចឡើងតាមបណ្ដោយអ័ក្សធំនៃប្រាសាទ។ ធាតុផ្សំតុបតែងជាធម្មតា គឺទេវតា (អប្សរា) ចម្លាក់លៀនស្រាលៗ និងនៅលើកម្រងផ្កាភ្ញីធំសន្ធឹងរបស់ហោជាង និងឈុតឆាកនិទានកថា។ រូបចម្លាក់បដិមានៃអង្គរវត្តត្រូវបានចាត់ចែងទុកអភិរក្ស កំពុងតែនៅដដែលនិងមិនសូវមាំមួនជាងស្នាដៃដើមដំបូងឡើយ។ ធាតុសំខាន់ផ្សេងទៀតនៃការរចនាត្រូវបានគេបំផ្លិចបំផ្លាញដោយការលួចឆក់ប្លន់និងការកន្លងទៅនៃពេលវេលា រួមមានការបូកពាសស្រោបមាសលើប៉មប្រាង្គ ដោយការស្រោបមាសលើរូបចម្លាក់លើចម្លាក់លៀនស្រាលៗ និងបន្ទះពិតានឈើនិងទ្វារនានា។

        រចនាបថអង្គរវត្តត្រូវបានតោងបន្តដោយសម័យបាយ័ន នៅក្នុងនោះដែលគុណភាពត្រូវបានបូជាយញ្ញជាញឹកញាប់ទៅដល់បរិមាណ។ ប្រាសាទដទៃទៀត ស្ថិតក្នុងរចនាបថនេះគឺ បន្ទាយសំរែ ធម្មនន្ទ ចៅសាយទេវតា និងប្រាសាទដំបូងក្នុងនោះព្រះពិធូរ នៅអង្គរ ខាងក្រៅអង្គរ បឹងមាលា និងភាគខ្លះនៃភ្នំរុងនិងពិមាយ។

        ទិដ្ឋភាពពីលើអាកាសនៃអង្គរវត្ត

        កំពែងខាងក្រៅ ១,០២៤ គុណនឹង ៨០២ម និងកំពស់ ៤,៥ម ព័ទ្ធជុំវិញដោយលាននៃធ្លាបើក ៣០ម និងគូទឹកមួយបណ្ដោយ១៩០ម។ ច្រកចូលទៅប្រាសាទនេះ គឺនៅក្បែរច្រាំងដីនៅខាងកើតនិងផ្លូវកាត់ទឹកធ្វើពីថ្មភក់ទៅខាងលិច នៅខាងចុង ច្រកចូលធំ គឺជាការបន្ថែមចុងក្រោយ ប្រហែលជាជំនួសឲ្យស្ពានឈើ។ មានគោបុរៈជាច្រើន នៅគ្រប់ទិសធំៗ ខាងលិចនៅឆ្ងាយពីអាធំជាងគេបង្អស់ហើយនិងមានប៉មប្រាង្គបាក់បែកបី។ លោកហ្គ្លេសហ្សឹកត់សម្គាល់ថាគោបុរៈនេះទាំងលាក់កំបាំងនិងចំណាំងឱ្យទ្រង់ទ្រាយប្រាសាទនេះសមរម្យ។ ខាងក្រោមប្រាង្គខាងត្បូងមានរូបចម្លាក់ព្រះវិស្ណុមួយអង្គ ដែលគែស្គាល់ ថា តារាជ ដែលប្រហែលដើមឡើយបានស្ថិតនៅកន្លែងសក្ការៈបូជាកណ្ដាលនៃប្រាសាទ។ ថែវជាច្រើនរត់នៅចន្លោះប្រាង្គនានានិងឆ្ងាយរហូតដល់ច្រកចូលពីរថែមទៀតនៅខាងណាមួយនៃគោបុរៈជារឿយៗចាត់ទុកថាជាច្រកដំរី តាមដែលច្រកនោះមានទំហំល្មមដើម្បីឱ្យសត្វទាំងនោះចូលបាន។ ថែវទាំងនេះមានសសរបួនជ្រុងនៅខាងក្រៅ (ខាងលិច) និងជញ្ជាំងបិទជិតនៅខាងក្នុង (ខាងកើត)។ ពិតានចន្លោះសសរទាំងនោះតុបតែងដោយត្របកឈូក ផ្ទៃនៃជញ្ជាំងខាងលិចមានរូបចម្លាក់រេរាំ និងផ្ទៃជញ្ជាំងខាងកើតមានបង្អួចមានជើងទៀន រូបចម្លាក់ប្រុសកំពុងតែរេរាំលើសត្វដែលកំពុងលោតកញ្ឆេង ហើយនិងអប្សរា ដែលរួមមាន​ (ខាងត្បូងនៃច្រកចូល) តែមួយក្នុងប្រាសាទនេះកំពុងតែបង្ហាញធ្មេញរបស់នាង។

        កំពែងខាងក្រៅព័ទ្ធជុំវិញបរិវេណ ៨២០,០០០ មាត្រការ៉េ (២០៣ អេកឺរ) ដែលម្យ៉ាងទៀត​ ប្រាសាទកណ្ដាលត្រូវបានកាន់កាប់ដោយទីក្រុងនេះតាំងពីដើម និងនៅខាងជើងប្រាសាទនេះ គឺព្រះបរមរាជវាំង។ ដូចសំណង់មិនទាក់ទងសាសនាទាំងអស់នៃអង្គរ ដែលទាំងនោះត្រូវបានសាងសង់ឡើងដោយសម្ភារៈដែលអាចខូចបានខុសពីថ្ម ដូច្នេះគ្មានអ្វីសេសសល់ក្នុងចំណោមនោះទេលើកលែងតែគ្រោងខ្សែក្រៅនៃផ្លូវខ្លះៗ។ ភាគច្រើនបំផុតនៃតំបន់មួយនេះឥឡូវត្រូវបានគ្របដណ្ដប់ដោយព្រៃឈើ។ ផ្លូវឆ្លងកាត់ទឹក​​ ៣៥០ម មួយភ្ជាប់ទៅគោបុរៈខាងលិច ទៅកាន់ប្រាសាទកណ្ដាល ដែលមានបង្កាន់ដៃនាគ និងកាំជណ្ដើរប្រាំមួយខ្សែនាំចុះទៅកាន់បុរីនៅខាងម្ខាងណាមួយ។ ចំហៀងនីមួយៗក៏បង្ហាញឡើងនូវបណ្ណាល័យមួយដែលមានច្រកចូលមួយចំនួននៅក្នុងចំណុចសំខាន់នីមួយៗ នៅចំពីមុខនៃកាំជណ្ដើរខ្សែទីបីពីច្រកចូល និងស្រះមួយនៅចន្លោះបណ្ណាល័យនិងប្រាសាទនេះ។ ស្រះជាច្រើន គឺជាការបន្ថែមក្រោយៗចំពោះការរចនា ដូចជាលានរាងកាកបាទដែលបានយាមដោយតោភ្ជាប់ទៅនឹងច្រកឆ្លងកាត់ទឹកទៅរចនាសម្ព័ន្ធសំណង់កណ្ដាល។

        គំរូតូចៗនៃរចនាសម្ព័ន្ធសំណង់កណ្ដាលនៃ​អង្គរវត្ត។ នៅផ្នែកខាងមុខ លានរាងកាកបាទដែលសណ្ដូក​នៅខាងមុខនៃរចនាសម្ព័ន្ធសំណង់កណ្ដាល។

        ប្រាសាទនេះ មានតាំងនៅលើលានមួយដែលបានលើកខ្ពស់ជាងបុរីនេះ។ វាត្រូវបានបង្កើតឡើងដោយថែវចតុកោណកែងបី ងើបឡើងដល់ប្រាង្គកណ្ដាល កំពស់នីមួយៗខ្ពស់ជាងប្រាង្គមួយចុងក្រោយគេ។ មែនិកាបកស្រាយថែវទាំងនេះថាជាការបូជាទៅដល់ព្រះមហាក្សត្រ ព្រះព្រហ្ម ព្រះចន្ទ និងព្រះវិស្ណុ។ ថែវនីមួយៗ មានគោបុរៈមួយនៅចំណុចនីមួយៗ ហើយនិងថែវខាងក្នុងពីរមានប្រាង្គនៅកាច់ជ្រុងរបស់ខ្លួន ដែលបង្កើតឡើងនូវជួរចតុរង្គដែលមានប្រាង្គនៅចំកណ្ដាល។ ពីព្រោះតែប្រាសាទបែរមុខទៅទិសខាងលិច លក្ខណៈពិសេសទាំងអស់បានកំណត់បែរឆ្ពោះទៅខាងកើត ដែលបន្សល់ទុកទីលំហបន្ថែមទៀតដែលត្រូវបានបំពេញនៅក្នុងវាំងចំណារនីមួយនិងថែវនៅចំហៀងខាងលិច ចំពោះហេតុផលដដែលកាំជណ្ដើរបែរមុខទៅខាងលិចរាក់ជាងកន្លែងផ្សេងនៅខាងផ្សេងៗទៀត។

        ថែវខាងក្រៅនេះ ១៨៧ម គុណ ២១៥ម ជាមួយសាលាសំណាក់ខុសពីប្រាង្គនានានៅកាច់ជ្រុង។ ថែវនេះចំហទៅខាងក្រៅនៃប្រាសាទ ដែលមានកន្លះថែវច្រើនមានសសរលាតសន្ធឹងនិងជន្ទល់សំណង់នេះ។ ភ្ជាប់ទៅនឹងថែវខាងក្រៅទៅកាន់វាំងចំណារទីពីរលើចំហៀងខាងលិចគឺជារបៀងរាងកាកបាទហៅថា ព្រះពាន់ (សាល)។ ពុទ្ធបដិមាធ្លាប់នៅខាងឆ្វេងនៅក្នុងរបៀងនោះដោយពួកអ្នកធម្មយាត្រាអស់ជាងច្រើនសតវត្សរ៍ ទោះបីភាគច្រើនឥឡូវត្រូវបានដកចេញក៏ដោយ។ ទីនេះមានអក្សរចារឹកច្រើន ដែលទាក់ទងនឹងទង្វើល្អនៃពួកអ្នកធម្មយាត្រា ភាគច្រើនបានសរសេរជាភាសាខ្មែរ ប៉ុន្តែផ្សេងទៀតជាភាសាភូមា និងជប៉ុន។ ធ្លារបៀងតូចៗទាំងបួនគូសចេញដោយរបៀងនេះដើមឡើយត្រូវបានពេញប្រៀបដោយទឹក។ ខាងជើងនិងខាងត្បូងនៃរបៀងនេះគឺជាបណ្ណាល័យ។

        ខាងណោះ ថែវទីពីរនិងខាងក្នុងត្រូវបានភ្ជាប់គ្នានិងទៅកាន់បណ្ណាល័យចំហៀងពីរក្បែរលានរាងកាកបាទមួយផ្សេងទៀត ម្ដងទៀតការបន្ថែមក្រោយមកទៀត។ ចាប់ពីជានទីពីរទៅលើ ពួកទេវតាមានច្រើនលើជញ្ជាំង ដោយច្រៀង ឬ ជាក្រុមរហូតដល់ បួនអង្គ។ វាំងចំណារជាន់ទីពីរគឺ ១០០ គុណនឹង ១៥ម ហើយដើមឡើយប្រហែលអាចត្រូវបានជោរជន់ដើម្បីតំណាងឱ្យ មហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ជណ្ដើរបីឈុតនៅម្ខាងៗនាំឡើងទៅដល់ប្រាង្គប៉ម និងគោបុរៈនៅកាច់ជ្រុងនៃថែវខាងក្នុងគេ។ ផ្លូវជណ្ដើរចោទណាស់តំណាងឱ្យភាពលំបាកនៃការឡើងទៅនគរពួកទេវៈ។ ថែវខាងក្នុងនេះ ហៅថា​បាកាន គឺ៦០ម.ការ៉េ​ ដែលមានថែវអ័ក្សជាច្រើនភ្ជាប់នឹងគោបុរៈនីមួយជាមួយទីសក្ការៈបូជានៅកណ្ដាល ហើយនិងទីសក្ការៈបូជាបន្តបន្ទាប់នៅខាងក្រោមប្រាង្គប៉មនៅកាច់ជ្រុង។ ការប្រក់ដំបូលថែវត្រូវបានតុបតែងជាមួយក្បាច់ក្បូរនៃខ្លួនពស់ដែលនៅចុងនៃ ក្បាលតោ ឬ គ្រុឌ។ ធ្នឹម និង ហោជាង ដែលបានឆ្លាក់តុបតែងច្រកចូលទៅថែវ និងទីសក្ការៈបូជា។ ប្រាង្គខាងលើទីសក្ការៈបូជាកណ្ដាលងើបរះឡើង ៤៣ម ដល់កម្ពស់ ៦៥ម ពីលើដី មិនដូចប្រាសាទភ្នំទាំងប៉ុន្មានមុនៗនោះឡើយ ប្រាង្គកណ្ដាល គឺត្រូវបានផុសឡើងលើប្រាង្គបួនដែលព័ទ្ធជុំវិញ។ ទីសក្ការៈបូជាខ្លួនឯង ដើមឡើយបានតម្ដល់នៅរូបចម្លាក់ព្រះវិស្ណុ និងបើកទូលាយនៅគ្រប់ខាង ត្រូវបានព័ទ្ធជញ្ជាំងនៅខាងក្នុងនៅពេលនោះប្រាសាទនេះត្រូវបានប្រែមកសម្រាប់ព្រះពុទ្ធសាសនាថេរវាទវិញ ជញ្ជាំងថ្មីរំលេចនូវព្រះពុទ្ធអង្គជាច្រើនកំពុងឈរ។ នៅឆ្នាំ១៩៣៤ អ្នកអភិរក្ស ហ្សកហ្សឹ-ធូវវ៉េ បានជីក លុងរណ្ដៅនៅខាងក្រោមទីសក្ការៈកណ្ដាលនេះ បានពេញជាមួយខ្សាច់និងទឹក បានត្រូវគេលួចឆក់ប្លន់រតនសម្បត្តិក្នុងនោះរួចអស់ទៅហើយ ប៉ុន្តែលោកខំស្វែងរកគ្រឹះពិសិដ្ឋិមួយទុកនូវសន្លឹកមាសពីរមាត្រលើជាន់ផ្ទាល់ដី។

        ពួកទេវតា គឺជាលក្ខណៈនៃរចនាបថអង្គរវត្ត

        ដោយបានបញ្ចូលគ្នាជាមួយស្ថាបត្យកម្មនៃអគារ និងមួយក្នុងចំណោមហេតុផលសម្រាប់កិត្តនាមរបស់ខ្លួន គឺការតុបតែងលាតសន្ធឹងរបស់អង្គរវត្ត ដែលយកទម្រង់នៃចម្លាក់ខ្សែលៀនស្រាលៗ។ កំពែងខាងក្នុងនៃថែវខាងក្រៅ បានបង្ហាញតំណតគ្នានៃ ឆាកខ្នាតធំដែលរៀបរាប់យ៉ាងសំខាន់នូវភាគច្រើនពីវីរកថាហិណ្ឌូ រាមាយណៈ និង មហាភារតៈ។ ហាយអ៊ាំមបានហៅអ្វីទាំងនេះថា “ការរៀបចំជាខ្សែដែលបានយល់ដឹងខ្លាំងបំផុតពីចម្លាក់ថ្ម”។ ចាប់ពីជ្រុងខាងជើង ខាងលិចបញ្ច្រាសទ្រនិចនាឡិកា ថែវខាងលិចបង្ហាញនូវសមរភូមិលង្កា (មកពីរាមាយណៈ ក្នុងនោះដែលព្រះរាមកម្ចាត់រាវនៈ និងសមរភូមិកុរុក្ឞេត្រ (ពីភារតៈ ដែលបង្ហាញនូវការសាបរលាបព្រមៗគ្នានៃត្រកូលកៅរវៈ និង បាណ្ឌវៈ)។ នៅថែវខាងត្បូងតាមសាច់រឿងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ ក្បួនដង្ហែរព្រះសូរ្យវរ្ម័នទី២ បន្ទាប់មក នរក៣២ និងស្ថានសួគ៌ ៣៧ នៃទេវកថាហិណ្ឌូ។

        ចម្លាក់លៀនស្រាលនៃការកូរសមុទ្រទឹកដោះ​ដែល​​​​​​​​​​​​​​​​​​​​​​​​បង្ហាញព្រះវិស្ណុនៅចំកណ្ដាល អវតារអណ្ដើករបស់ទ្រង់ កុម៌ខាងក្រោម ពួកអសុរ និងទេវតា នៅខាងឆ្វេង និង ស្ដាំ និងពួកអប្សរា និងព្រះឥន្ទ្រនៅខាងលើ។
        ចម្លាក់លៀនស្រាលនៃការកូរសមុទ្រទឹកដោះ​ដែល​​​​​​​​​​​​​​​​​​​​​​​​បង្ហាញព្រះវិស្ណុនៅចំកណ្ដាល អវតារអណ្ដើករបស់ទ្រង់ កុម៌ខាងក្រោម ពួកអសុរ និងទេវតា នៅខាងឆ្វេង និង ស្ដាំ និងពួកអប្សរា និងព្រះឥន្ទ្រនៅខាងលើ។
        នៅលើថែវខាងកើត គឺជាមួយក្នុងចំណោមសាច់រឿងគួរឱ្យសរសើរខ្លាំងបំផុត ការកូរសមុទ្រទឹកដោះ ដែលបង្ហាញអសុរា៩២ និង ទេវតា ៨៨អង្គ ដែលយកនាគវាសុកិដើម្បីកូរសមុទ្រក្រោមការដឹកនាំរបស់ព្រះវិស្ណុ (មែននិការាប់ឃើញត្រឹមតែ ៩១អសុរា និងពន្យល់ចំនួនអសមាមាត្រដូចជាតំណាងអោយចំនួនថ្ងៃចាប់ពីសុរិយដ្ឋានសិសិររដូវ ដល់សមរាត្រីរដូវរំហើយ និងចាប់ពីសមរាត្រីដល់សុរិយដ្ឋាននិទាឃរដូវ)។ វាត្រូវបានបន្តបន្ទាប់ដោយព្រះវិស្ណុដែលកំពុងតែកម្ចាយពួកអសុរា (ការបន្ថែមនូវសតវត្សរ៍ទី១៦)។ ថែវខាងជើងបង្ហាញនូវជ័យជម្នះរបស់ក្ឫស្នាលើពនៈ (ដែលយោងទៅតាមលោកហ្គ្លេសហ្សឹ “ទឹកដៃនេះគឺអាក្រក់បំផុត”) និងសមរភូមិរវាងពួកព្រះហិណ្ឌូនិងពួកអសុរា។ សាលាសំណាក់ខាងជើងឆៀងខាងលិច និង ជ្រុងខាងត្បូង ឆៀងខាងលិច ទាំងពីររំលេចនូវសាច់រឿងតិចតួចមែនទែន ភាគខ្លះមិនច្បាស់លាស់ ប៉ុន្តែភាគច្រើនមកពីរឿងរាមាយណៈ ឬជីវិតរបស់ក្ឫស្នា។

        ចម្លាក់ថែវ ដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្ត នៅជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះ ចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាមជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពីលើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។​ ចម្លាក់ទាំងនោះរួមមាន៖

        • (១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
        • (២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
        • (៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី២ ។
        • (៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
        • (៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។
        • (៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
        • (៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
        • (៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
        • (៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេវតា និង​ពួកអសុរៈ ។
        • (១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
        • (១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។
        ថ្មមួយចំនួន រលោងដូចជាថ្មពពាលដែលបានប៉ូលាហើយ ត្រូវបានដាក់ដោយគ្មានបាយអជាមួយតំណយ៉ាងតឹងដែលជួនកាលពិបាករក។ ដុំថ្មបួនជ្រុងៗជាច្រើនត្រូវបានដាក់រួមគ្នាដោយតំណប្រហោងដំណាប់និងពន្លូញក្នុងករណីខ្លះ កាលណោះដែរ ក្នុងករណីផ្សេងៗទៀត បានប្រើកន្ទុយលលក និងទំនាញដី។ ដុំថ្មខ្លះត្រូវបានដាក់នៅកន្លែងដោយក្ដីសន្និដ្ឋានតាមការផ្សំគ្នានៃពួកដំរី ពួរស្រកីជក់ រ៉ក និងការធ្វើរន្ទាឫស្សី។ លោក ហ្រង់រី-មហ៊ត បានកត់សម្គាល់ថាភាគច្រើននៃដុំថ្មមានរន្ធ ២,៥  ស.ម ជាអង្កត់ផ្ចិត និងជម្រៅ ៣ ស.ម. ជាមួយរន្ធជាច្រើនទៀតលើដុំថ្មបួនជ្រុងធំៗ។ ពួកអ្នកប្រាជ្ញ ខ្លះបានឱ្យយោបល់ថាទាំងនេះត្រូវបានប្រើចូលរួមគ្នាជាមួយដំបងដែកជាច្រើន ប៉ុន្តែអ្នកផ្សេងទៀតអះអាងថារបស់នឹងត្រូវបានប្រើដើម្បីកាន់ស្នៀតជាបណ្ដោះអាសន្នដើម្បីជួយហត្ថកិច្ចថ្មទាំងនោះចូលទៅកាន់កន្លែង។

        បូជនីយដ្ឋាននេះត្រូវបង្កើតចេញដោយចំនួនដ៏សម្បើមនៃថ្មភក់ ច្រើនដូចគ្នានឹងសាជីរបស់ខាប​្រផ្វានៅអេហ៊្សីប (ជា ៥លាន តោន)។ ថ្មភក់នេះត្រូវបានដឹកជញ្ជូនពីភ្នំគូលែន កន្លែងយកថ្មប្រហែល២៥ ម៉ាយល៍ (៤០ គ.ម.) ទៅទិសឦ សាន។ ថ្មនេះតាមសេចក្ដីសន្និដ្ឋានត្រូវបានដឹកជញ្ជូនដោយក្បូនតាមបណ្ដោយស្ទឹងសៀមរាប។ រឿងនេះនឹងត្រូវបានធ្វើឡើងជាមួយការប្រុងប្រយ័ត្នដើម្បីចៀសវាងការក្រឡាប់ក្បូនរួមជាមួយទម្ងន់មួយចំនួនធំ។ វិស្វករទំនើបម្នាក់បានប៉ាន់ប្រមាណ ថាវានឹងចំណាយពេល ៣០០ឆ្នាំ ដើម្បីបង្ហើយប្រាសាទអង្គរវត្តសព្វថ្ងៃនេះ។ ប៉ុន្តែបូជនីយដ្ឋាននេះត្រូវបានចាប់ផ្ដើមភ្លាម បន្ទាប់ពីសូរ្យវរ្ម័នឡើងសោយរាជ្យ និងត្រូវបានបញ្ចប់រយៈពេលខ្លីក្រោយការសោយទីវង្គតរបស់ទ្រង់ មិនច្រើនជាង ៤០ឆ្នាំ។

        យ៉ាងជាក់ស្ដែងផ្ទៃខាងក្រៅទាំងអស់ សសរ ធ្នឹម សូម្បីតែដំបូលតក៏ត្រូវបានឆ្លាក់ដែរ។ មានចម្ងាយដ៏វែងនៃចម្លាក់លៀនដែលរៀបរាប់សាច់រឿងចេញពីអក្សរសិល្ប៍ឥណ្ឌារួមមានស្នែងឯក ឥន្ទ្រីយសីហៈ នាគមានស្លាបកំពុងអូសទាញរទេះដូចគ្នានឹងពួកអ្នកចម្បាំងតាមពីក្រោយមេកើយដែលជិះដំរី និងនារីរបាំនៅស្ថានសួគ៌ដែលមានកេសាបថយ៉ាងផ្ចិតផ្ចង់។ ជញ្ជាំងថែវតែឯងត្រូវបានតុបតែងជាមួយចម្លាក់​លៀនស្រាលស្ទើរតែ ១,០០០មាត្រការ៉េ។ រន្ធជាច្រើនលើកំពែងអង្គរខ្លះបញ្ជាក់ថាប្រហែលត្រូវបានគេតុបតែងជាមួយបន្ទះសំរឹទ្ធ។ ទាំងនេះត្រូវបានគាស់កកាយយ៉ាងច្រើននៅសម័យកាលបុរាណ និង បានជាគោលដៅដំបូងសម្រាប់ពួកចោរ។ គ្រាដែលកំពុងជីកកកាយខជុរាហោ អ៊ែលឡិច-អិវ៉ឹន ជាងថ្មនិងជាងចម្លាក់ម្នាក់ បានកសាងឡើងវិញនូវរូបចម្លាក់ថ្មមួយខាងក្រោម៤ ភ្វីត (១,២ ម) នេះបានចំណាយពេល ៦០ថ្ងៃដើម្បីឆ្លាក់។  រ៉ចចឺរ-ហបគីន្ស៍ និង ម៉ាខ-ឡេហណឺបានធ្វើការពិសោធផងដែរ ដើម្បីគាស់យកថ្មកំបោរដែលបានចំណាយអ្នកគាស់កកាយ ១២នាក់ ២២ថ្ងៃ ដើម្បីគាស់កកាយថ្ម ប្រហែល ៤០០តោន។ កម្លាំងពលកម្មដើម្បីគាស់កកាយ ដឹកជញ្ជូន ឆ្លាក់និងបន្តុបថ្មជាច្រើនត្រូវបានឈានដល់រាប់ពាន់រួមមានសិល្បៈករជំនាញខ្ពស់ៗ ជាច្រើននាក់។ ជំនាញទាំងនេះបានទាមទារឱ្យឆ្លាក់រូបចម្លាក់ទាំងនេះបានអភិវឌ្ឍរាប់រយឆ្នាំតាំង ពីដំបូងឡើយ ដូចដែលបានបង្ហាញតាមវត្ថុបុរាណខ្លះដែលត្រូវបានចុះកាលបរិច្ឆេទទៅសវត្សទីប្រាំពីរ មុនពេលខ្មែរបានឡើងអំណាច។

        ដោយសារតែពេលវេលាខ្លី យើងខ្ញុំបញ្ចប់ការស្រាវជ្រាវនេះត្រឹមប៉ុណ្ណេះសិនចុះ! កសាងនិងប្រវត្តិគ្រឹះនៃការសាងសង់យើងសុទ្ធតែបានដឹងអស់ហើយ។ ដូច្នេះ នៅពេលវេលាថ្ងៃក្រោយ មានឱកាសយើងនឹងនិយាយអំពីរឿងរ៉ាវនៃ ប្រាសាទអង្គរវត្ត  ដែលជាសម្បត្តិរបស់ពិភពលោក និងជាកេរដំណែលរបស់ដូនតាខ្មែរល្អឯគ្មានពីរនៅលើលោកផងដែរ៕ ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

        ការមកដល់នៃអ្នកទេសចរ ឬ អ្នកស្រាវជ្រាវ សូមអានពត៍មានបន្ថែម
        1. ១៥៥០​  ជនជាតិ​អឺរ៉ុប​ដែល​បាន​មក​ឃើញ​ប្រាសាទ​នេះ​មុនគេ គឺ​ពួក​ព័រ​ទុ​យ​ហ្គា​ល់ ។ ពួក​នេះ​ថែម​ទាំង​បាន​កត់​ត្រាទុក​ក្នុង​វា​សិ​ក​ប្រវត្តិ​ពី​ព្រឹត្តិការណ៍ ដែល​ទាក់ទង​ដល់​ប្រាសាទ​នេះ​ទៀត​ផង ។ ដូច​ជា​ឌី​យើ​ុ​ហ្គោ ដូ គូ​តូ គាត់​បាន​កត់​ត្រាទុក​ពី​ការ​រក​ឃើញ​ប្រាសាទ​នេះ និង​ប្រាសាទ​នៅ​តំបន់​អង្គរ​នា​ឆ្នាំ​១៥៥០​ ឬ​១៥៥១ ដោយ​ព្រះបាទ​អង្គ​ច័ន្ទ​ទី​១ (១៥១៦-១៥៦៦) នៅ​ពេល​ដែល​ព្រះ​អង្គ​ធ្វើ​ដំណើរ​កម្សាន្ត​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ ។ លោក​ហ្សូ​អាវ ដូ​ស សង់​តូ​ស បាន​កត់​ត្រាទុក​ពី​ការ​ធ្វើ​ផ្លូវ​ទៅ​កាន់​អង្គរ​ដោយ​បញ្ជា​របស់​ព្រះបាទ​ស​ត្ថា​រ​ទី​១ (១៥៧៦-១៥៩៤) ហើយ​ស្តេច​អង្គ​នេះ​បាន​មក​គង់នៅ​អង្គរ​នេះ​មួយ​រយៈពេល ។ ក្រោយមក​ពួក​ផ្សាយ​សាសនា​ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្បា​៉​ញ​ជា​ច្រើន​ទៀត​បាន​ធ្វើ​ដំណើរ​មក​កាន់​អង្គរ​នេះ ហើយ​បាន​កត់ត្រា​ទុក​ដោយ​ពិពណ៌នា​អំពី​ទីក្រុង​អង្គរ និង​ប្រាសាទអង្គរវត្ត​នេះ​ទៀត​ផង ។
        2. ១៥៨៦ ម្នាក់ក្នុងចំណោមពួកអ្នកទេសចរណ៍លោកខាងលិចទៅកាន់ប្រាសាទនេះគឺ អន់តូន្យូ-ដា-ម៉ាដឹឡេណា សង្ឃជាតិព័រទុយហ្គាល់មួយអង្គ ដែលបានទៅលេងនៅឆ្នាំ ១៥៨៦ និងបាននិយាយថាវា គឺដូចជាសំណង់មិនធម្មតាដែលមិនអាចពិពណ៌នាវាជាមួយប៊ិចបាន ជាពិសេស ដោយហេតុថាវាហាក់ដូចជាគ្មានសំណង់ផ្សេងណាដូចនៅក្នុងលោក។ វាមានប្រាង្គច្រើននិងការតុបតែង ហើយការធ្វើឱ្យល្អឡើងទាំងអស់ដែលទេពកោសល្យមនុស្សអាចនឹងគិតដល់។ នៅពាក់កណ្ដាលសតវត្សទី១៩ ប្រាសាទនេះត្រូវបានទៅទស្សនាដោយធម្មជាតិវិទូ និងអ្នករុករកជាតិបារាំង អង់ហ៊្រី-មូហ៊ត ដែលបានផ្សព្វផ្សាយដោយប្រជាជននូវស្ថានីយនេះនៅភាគខាងលិចតាមរយៈសាធារណកម្មនៃកំណត់ត្រាការធ្វើដំណើរ នៅក្នុងអ្វីដែលលោកបានសរសេរ
        3. ១៥៥៨ ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​កត់ត្រា​ថា ​បព្វជិត​ជនជាតិ​ព័រទុយហ្គាល់​ម្នាក់​ឈ្មោះ Antonio de Magdalena បាន​មក​ទស្សនា​ប្រាសាទ​អង្គវត្តក្នុងប្រទេស​កម្ពុជា​ តាំង​ពី​ឆ្នាំ ១៥៨៥ ។
        4. ១៦៣០ ក្រោយ​មក ជនជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ Kenryo Shimano បាន​ធ្វើ​ធម្មយាត្រា​មក​កាន់​ប្រាសាទមួយ​នេះ ​ក្នុង​អំឡុង​ទសវត្ស ១៦៣០។ ហើយ​បន្ទាប់​មក​បព្វជិត​ជនជាតិបារំាង Charles Emile Bouillevaux បាន​ទៅ​ដល់ប្រាសាទ​ដែល​ត្រូវ​បានគេចាត់ទុក​ជាដួងព្រលឹង​ជាតិខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន ក្នុង​ឆ្នាំ ១៨៥០ និង​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​ជន​ជាតិ​អង់គ្លេស​លោក​ James Campbell បាន​ទៅ​ដល់ប្រាសាទនេះ​ក្នុង​ឆ្នាំ​១៨៥៩។
        5. ​១៧១៥ នៅ​ដើម​សតវត្ស​ទី​១៨ ជនជាតិ​ជប៉ុន ​ម្នាក់​បាន​មក​ដល់​កម្ពុជា ហើយ​បាន​គូរ​ប្លង់​ប្រាសាទអង្គរវត្ត​នៅ​គ្រឹ​ស្ត​សករាជ ​១៧១៥ ។ ក្រោយមក​សង្ឃ​កាតូលិក​បារាំង​ឈ្មោះ សឺ វ្រឺ​ស ដែល​បាន​មក​ដល់​កម្ពុជា​ទស្សនា​ប្រាសាទអង្គរវត្ត​នេះ​បាន​សរសេរ​អត្ថបទ​មួយ​នា​ឆ្នាំ ​១៧៦៨ ដោយ​លើក​អំពី​ភាព​រុងរឿង ល្បីល្បាញ​នៃ​ប្រាសាទអង្គរវត្ត ។ ប៉ុន្តែ​នៅ​អឺរ៉ុប​គេ​នៅ​តែ​ពុំ​សូវ​ស្គាល់​អង្គរ​ទេ ទោះបីជា​មានការ​កត់ត្រា​របស់​អ្នក​ផ្សាយ​សាសនា​ជា​ច្រើន និង​ជា​បន្តបន្ទាប់​យា​៉​ង​នេះ​ក្តី ព្រោះ​ការ​កត់ត្រា​ទាំងនោះ​ពុំ​បាន​ផ្សព្វផ្សាយ​ទូលាយ​ទេ ហើយ​ស្ថិត​នៅ​តែ​ក្នុង​ទី​តម្កល់​ឯកសារ​ប៉ុណ្ណោះ ។ ទាល់តែ​មក​ដល់​ឆ្នាំ​១៨៥៨ លោក​ប៊ូ​យ៉ឺ​វ៉ូ បាន​ចេញផ្សាយ​នូវ​បទ​ពិពណ៌នា​ពី​អង្គរ តែ​គាត់​គ្រាន់តែ​ឱ្យ​គេ​ដឹង​ពី​អត្ថិភាព​នៃ​រាជធានី​ដែល​គេ​បោះបង់​ចោល​ប៉ុណ្ណោះ ដោយ​គាត់​មិន​បាន​លើក​ពី​សោភ័ណ​ភាព​នៃ​ប្រាសាទ​ទាំងឡាយ​នៅ​អង្គរ​នេះ​ឡើយ ។
        6. ១៨៦១ នៅ​អឺរ៉ុប​ក៏​ដូច​ជា​សាកលលោក​ទាំងមូល គេ​ចាប់​ស្គាល់​ជា​ទូទៅ និង​ច្បាស់លាស់​អំពី​ប្រាសាទអង្គរវត្ត​នេះ​ពី​ឆ្នាំ​ ១៨៦៣​ មក គឺ​បន្ទាប់​ពី​ធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ បាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ មក​រា ១៨៦១ ហើយ​គាត់​បាន​ចុះ​ផ្សាយ​ពី​ប្រាសាទ​នេះ​ក្នុង​ទស្សនាវដ្តី តួ ឌុ​យ ម៉ុង នា​ឆ្នាំ​១៨៦៣​មក ។ ការ​សិក្សា​ពី​ប្រាសាទអង្គរវត្ត​ក៏​ចាប់ផ្តើម​ពី​ពេល​នោះ​មក ។ 
        7.  ១៨៧២ ជនបរទេស​ដំបូង​គេ​ដែល​បាន​ឈាន​ជើង​ជាន់​ទឹក​ដីអង្គរ ​គឺជា​ស្ត្រី​ជនជាតិ​អង់គ្លេស គឺ​អ្នកស្រី William Charles Yelverton។ នៅ​ពេល​នោះ អ្នកស្រី​គឺ​ជាអ្នកនិពន្ធ​អំពី​ការ​ធ្វើ​ដំណើរ ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ចម្លែក និង​ក្លាហាន។ ​ក្រោយ​មក​ទៀត​ជន​ល្បីៗ​មាន​ឈ្មោះ​បោះ​សំឡេង ជាច្រើនរូប​បាន​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ក្នុង​នោះ​រួមមាន​តារាកំប្លែង​ Charlie Chaplin (សាក់ឡូ) និង​តារាសម្ដែង​អ្នកស្រី Paulette Goddard ដែល​ត្រូវ​ជា​ភរិយាបស់​លោក Charlie Chaplin នៅ​ពេល​នោះ​ក៏​បាន​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ ១៩៣៦។
        8. ១៨៧៣ សង្គ្រាម ការ​ហ៊ុមព័ទ្ធ​ដោយរុក្ខ​ជាតិ និង​ការ​ធ្វើ​សំបុក​របស់​សត្វ​ប្រចៀវ បាន​ធ្វើ​ឲ្យ​វត្ថុ​បុរាណ​ជា​ច្រើន​តោន​នៅ​ប្រាសាទ​អង្គរវត្ត​រង​ការ​ខូចខាត។ ក្រៅពី​នេះ វត្ថុបុរាណ​ដ៏​មាន​តម្លៃ​ទាំង​នេះ ក៏​ត្រូវ​បាន​ទាហាន​ជើង​ទឹកបារាំង​ម្នាក់​ដែល​ក្រោយ​មក​បាន​ក្លាយ​ខ្លួន​ជា​បុរាណវិទូ គឺ​លោក Louis Delaporte បាន​ដឹក​ជញ្ជូន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង។​ ការ​ដឹក​ជញ្ជូន​នេះ​ធ្វើឡើង​ នៅ​ពេល​លោក​ Louis Delaporte បាន​ចុះ​មក​បំពេញ​បេសកម្ម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៨៧៣ ក្រោម​​ការគាំទ្រផ្នែកច្បាប់ និង​ផ្នែកហិរញ្ញវត្ថុ​របស់ ​The Société de Géographie ឬ​ «សង្គម​ភូមិសាស្ត្របារំាង»។
        9. ​ឆ្នាំ​១៨៩៨ បារាំង​បាន​បង្កើត​ក្រុម​បេសកកម្ម​អចិន្ត្រៃយ៍​មួយ​នៅ​ឥណ្ឌូចិន ដែល​ក្រោយមក​បាន​ក្លាយទៅជា​វិជ្ជា​ស្ថាន​ស្រាវជ្រាវ​ពី​ចុង​បូព៌​៌ា​របស់​បារាំង ហើយ​បាន​សិក្សា​ស្រាវជ្រាវ​យ៉ា​ង​ទូលំទូលាយ​អំពី​អតីត​រាជាណាចក្រ និង​អតីត​រាជធានី​ខ្មែរ​នេះ​។
        10. ​ឆ្នាំ​១៩០៨ គឺ​មួយ​ឆ្នាំ​ក្រោយ​ដែល​សៀម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​មក​ខ្មែរ​វិញ​នោះ ក្រសួង​អភិរក្ស​អង្គរ​ក៏​បាន​បង្កើត​ឡើង ហើយ​ការ​ចាប់ផ្តើម​រៀបចំ​ជួសជុល​សម្អាត​ប្រាសាទអង្គរវត្ត​ឡើង​វិញ​ក៏​ចាប់​ដំណើរការ និង​ថែរក្សា​តាំងពី​នោះ​រហូត​មក ។ ចាប់ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៩ ការ​ថែរក្សា​ប្រាសាទ​អង្គរ​នេះ​ក៏​ត្រូវ​កាត់​ផ្តាច់​ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ។ បច្ចុប្បន្ន​ដោយ​មាន​ជំនួយ​របស់​ប្រទេស​ឥណ្ឌា​ជា​មិត្ត ការ​រៀបចំ​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ​ក៏​បាន​ដំណើរការ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។
        11. ១៩៤១ សៀភៅ​នេះ​បាន​ឲ្យដឹងទៀតថា ក្រៅ​ពី​បារាំង រូប​ចម្លាក់ឬ​វត្ថុបុរាណនៅ​ក្នុង​ប្រាសាទ​បុរាណ​អង្គរវត្ត​មួយ​ចំនួន​បានបាត់បង់ ​ដោយសារ​អ្នក​ទេសចរ​បរទេសមួយ​ចំនួន​បាន​លួច​យក​ទៅ​តាម​ខ្លួន ខ្លះ​ត្រូវ​បាន​អ្នក​ស្រុក​លួច ហើយ​ខ្លះ​ទៀត​ក៏​បាន​បាត់​បង់​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​ព្រះចៅ​អធិរាជ​ជប៉ុន ​ក្នុង​ឆ្នាំ ១៩៤១ ផងដែរ។
        ផែនទីប្រវត្តិសាស្រ្ត














        រូបភាព

        1 comment:

        1. តើសិលាចារឹកសតវត្សទី12 សម័យកសាងអង្គបាត់ទៅណា?

          ReplyDelete