Tuesday, September 26, 2023

ការចម្លង ប្រាសាទ អង្គរវត្ត នៅប្រទេស ថៃ

ការចម្លង ប្រាសាទ អង្គរវត្ត នៅប្រទេស ថៃ Angkor Wat Replica by Thailand
ផ្សាយលើកទី ១ Jul 6, 2021@ 9:53 AM

ការបំពុលពត៍មាន និង ការឆ្លើយតបរបស់ ក្រសួងជំនាញខ្មែរយើង-- ខាងក្រុមបំពុល នាំគ្នា យករូបថត អង្គរវត្ត​មកដាក់ អែបជាមួយ គំរោងសាងសង់របស់ ថៃ ដើម្បីបំពុលសង្គមថា រដ្ឋាភិបាលថ្មី អត់ចេះធ្វើការ។ ដល់ខាង អ្នកឆ្លើយតប ចេញ ក្រដាស់ ១ សន្លឹកឆ្កុយ។ បើចឹងៗអី តើឲ្យ យើងអ្នកតាមដាន ចាប់សាច់រឿង ឬ ក្តាប់សភាពការណ៍ម៉ិចជុំ? តាមត្រូវ ក្រសួង ត្រូវ ថតរូបថត ដែលមាន Date and Time គឺមានថ្ងៃ ខែ ម៉ោង នៅលើរូបថត ដើម្បីបង្ហាញគេ !!



The Angkor War Replica ការចម្លង ប្រសាទអង្គរវត្ត ដើម្បីស្វែងយល់ គោលបំណងនៃការ ចម្លង Replica របស់ ប្រទេសសៀម (ប្រភព , แบบจำลองนครวัด ២, นครวัด , นครวัด ศาสนสถานที่ใหญ่ที่สุดในโลก เสียมราฐ , นครวัดไม้ สนามบินสุโขทัย , Mini Angkor Wat 6, នេះ យើងជាខ្មែរ ត្រូវតែងាកទៅមើលប្រវត្តិសាស្រ្តដែល ស្តេច សៀម ឆ្នាំ​១៨៦០ បញ្ជាឲ្យ អាជ្ញាធរសៀម រុះរើប្រសាទអង្គវវត្ត ទៅដាក់នៅក្រុងបាងកកវិញ តែការសិក្សាបរាជ័យ ទំនងជា ការដឹកជញ្ជូនមានការលំបាក។ ក្នុងការសុំចម្លងនិង លួចចម្លង ប្រទេស សៀមប្រើហេតុផលថា វប្បធម៍លួចទៅ លួចមក ដូចជា ខ្មែរលួច ដើម បាយន្ត មកពី ឥណ្ឌា !

ប្រវត្តិនៃការលួចចម្លងរបស់ បរទេស


ប្រវត្តិនៃការលួចចម្លងរបស់ បរទេស



ប្រវត្តិនៃការលួចចម្លងរបស់ បរទេស

ប្រវត្តិនៃការលួចចម្លងរបស់ បរទេស


ប្រវត្តិនៃការសាងសង់ចម្លង ឬ ក្លែងក្លាយប្រាសាទអង្គរវត្ត តាមបណ្តាឆ្នាំ ដូចជា៖

  1. ១៨៦០ ស្តេច រាមាទី ៤ សៀម បញ្ជាឲ្យមានការរុះរើ ប្រាសាទអង្គវត្តទៅតាំងទីនៅ ក្រុងបាងកក បន្ទាប់ឆ្នាំ ១៨៦៧ មានការសាងសង់សំណង់ចម្លងតូចមួយ នៅ វាំង្គ បាងកក In 1860, the Thai King Mongkut ordered Angkor Wat (the largest religious monument in the world) to be moved to Bangkok
  2. ១៩៣១ ការស្ថាបនាឡើងវិញ ប្រាសាទអង្គរវត្តនៅ Reconstitution du temple d'Angkor Vat à l'exposition coloniale de 1931.  ប្រទេសបារាំង 
  3. ១៩៩១ ប្រាសាទអង្គរវត្តចម្លង មានទីតាំងស្ថិតនៅក្នុងខេត្តតូចបំផុតមួយ របស់ ជប៉ុន ឈ្មោះ Kagawa ស្ថិតនៅ លើកោះ Shikokuដែលមានទីក្រុងឈ្មោះ Takamatsu។ អង្គរវត្តខ្មែរសង់ក្នុងសតវត្សទី ១២ តែប្រាសាទចម្លងនៅជប៉ុននេះ សង់ឡើងក្នុងសតវត្សទី២០ អំឡុងឆ្នាំ១៩៩១ ហើយមានកំពូលតែមួយ ប៉ុណ្ណោះ ចំកណ្ដាលអមដោយកំពែងព័ទ្ធជុំវិញ ពោលគឺមិនចម្លងតាម មហាប្រាសាទអង្គរទាំងស្រុងនោះទេ៕
  4.  ២០០០ ការសាងសង់នៅចម្ងាយ ៤០ គម ពីក្រុងភ្នំពេញ  ប្រាសាទភ្នំរាប
  5. ២០០៦ ប្រទេស សៀម បាន ធ្វើការចម្លងប្រាសាទព្រះវិហាររបស់កម្ពុជា។
  6. ២០០៨ សង្រ្គាម កម្ពុជា ថៃ រឿងទំនាស់ ព្រំដែន ប្រាសាទព្រះវិហារ។ ការចម្លងប្រាសាទព្រះវិហារ
  7. ២០១៥ ការចម្លងរូបសំណាកនៅ អង្គរវត្ត ប្រាសាទបាយន្ត នៅ សហរដ្ឋអាមេរិក Walt Disney World - Orlando, Florida
  8. ២០១៥ រដ្ឋមួយនៃប្រទេស ឥណ្ឌា បានរៀបចំផែនការវិនិយោគទុន លើការចម្លង ប្រាសាទអអ្គរវត្ត របស់កម្ពុជា viraat ramayan mandir ឬ ទីនេះ बिहार के इस जिले में होगा दुनिया का सबसे बड़ा राम मंदिर ឬ ទីនេះ
  9. ២០១៨ ប្រទេសវៀតណាម (សំណង់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទខ្មែរដទៃទៀតនៅទីក្រុង ដាណាង  hốc với khu đền Angkor Wat giữa lòng Đà Nẵng đẹp ma mị chẳng thua gì bản gốc Tin được không nè, có một khu đền Angkor Wat đẹp ma mị y chang phiên bản gốc, nằm ngay giữa lòng Đà Nẵng mình chớ nào đâu có xa xôi. Từ giờ, chẳng cần phải “vượt biên” sang tận Campuchia mà vẫn có thể “sống ảo” lừa thiên hạ bằng những bức hình tại Angkor kì bí rồi nhé!
  10. ២០១៨ ចិនស្ថាបនា អង្គរវត្តក្ឡែងក្លាយ Fake Angkor Wat opens in Nanning  
  11. ២០២០ សណ្ឋាគារថៃ ឈ្មោះ Royal Palace បានស្ថាបនា ប្រាសាទអង្គរវត្ត នៅភ្នំពេញ
  12. ២០២១ នេះ ប្រទេស សៀម ដដែល បានបង្ហាញអំពីគម្រោងសាងសង់ ប្រាសាទអង្គរវត្ត នៅប្រទេសៀមដ៍មានទំហំធំធេង ដែលបង្ករឲ្យមាន សង្រ្គាមចិត្តសាស្រ្ត ការរំជើបរំជួលតាមបណ្តាញសង្គម។ តើអ្វីជា ការជម្រុញ Motivation សម្រាប់ការចម្លង? នោះគឺ សង្រ្គាមទេសចរណ៍ ដែលអ្នកទេសចរបរទេសចំណាយប្រមាណ ៥០០ ដុល្លា/ម្នាក់ ដើម្បី ជិះយន្តហោះ ស្នាក់នៅ ហូបចុក និង ទស្សនាប្រសាទអង្គរវត្ត នៅកម្ពុជា ដូច្នេះ ការចម្លង Replica គឺជាគំនិតនៃការរកស៊ី របស់ មេដឹកនាំឥណ្ឌា និង មេដឹកនាំសៀម។
 តើកត្តាប្រវត្តិសាស្រ្តអ្វីខ្លះដែល សៀម សំអាង?  អ្នកប្រវត្តិវិទូជាច្រើន រក្សា​ប្រវត្តិ ដូច មានខ្លឹមសារ ខាងក្រោម៖

  1. ១៨០៦ នៅខែសីហា ឆ្នាំ ១៨០៦ ព្រះអង្គចន្ទ ដែលជាព្រះរាជបុត្រច្បងរបស់ព្រះបាទអង្គអេង មានព្រះជន្មទើបតែ ១៥ វស្សា បានអភិសេកជាព្រះរា​ជាខ្មែរ នៅក្រុងបាងកក ដោយមានព្រះនាមស​ម្រាប់​រាជ្យថា “ព្រះបាទសម្ដេចព្រះឧទ័យរាជា​ធិ​បតីព្រះស្រីសុរិយោពណ៌”។ រួចហើយព្រះអង្គ ទ្រង់​យាងត្រលប់មកសោយរាជ្យនៅក្រុងឧដុង្គវិញ ដោយនាំទាំងព្រះអនុជទាំងបីអង្គ គឺអង្គស្ងួន អង្គអិម និងអង្គដួង និងព្រះញាតិវង្សមួយចំនួន មកជាមួយផង។  ពេលព្រះរាជាយាងមកដល់ខេត្តបាត់ដំបង “ចៅពញាអភ័យធីបែស បែន” ជាស្តេចត្រាញ់គ្រប់គ្រងនៅទីនោះ និងមានងារជា “ឧកញ៉ា​យោមរាជ បែន”ផងនោះ (ឋានន្តរស័ក្តិជាន់ខ្ពស់នៃមន្ត្រីខ្មែរបូរាណ ទទួលផែនយុត្តិធម៌) បានយកកូនស្រី ៤នាក់ មកថ្វាយដល់ក្សត្រទាំង៤អង្គដែរ។ ព្រះរាជាអង្គចន្ទ បានសព្វព្រះទ័យនាង ទេពធីតា (នាងក្រចាប់) ឲ្យធ្វើ ជាអ្នកម្នាង។
  2. ១៨០៧ ព្រះរាជាទ្រង់នាំគ្រឿងបណ្ណាការ ទៅថ្វាយស្ដេចសៀម(ពុទ្ធយ៉តហ្វាចូឡាលោក ឬរាមាទី១) ដើម្បីសុំយាងម្ចាស់ក្សត្រីយ៍ មកវិញបន្ថែមទៀត។ ស្ដេចសៀមអោយតែព្រះមាតា និងបុត្រីអង្គពៅ” ត្រលប់មកវិញប៉ុណ្ណោ ក្រោយពីចៅហ្វាប៉ុកទទួលមរណភាពនៅ គ.ស.១៨០៨ ព្រះរាជាបានចាត់តាំងឲ្យ”ឧកញ៉ាពញា នន្ទ” ធ្វើជា ចៅហ្វាទុឡ្ហៈ (នាយករដ្ឋមន្ត្រី) ដឹកនាំរាជការបន្ត (យោងតាមឯកសារសាស្ត្រាវត្តក្រួច )។
  3. ១៨០៨ ព្រះអនុជអង្គស្ងួន បានអាក់អន់ព្រះទ័យយ៉ាងខ្លាំង ដោយសារព្រះរៀម ជាព្រះរាជា បានយកស្រីកំណាន់របស់ខ្លួន ធ្វើជាស្នំ។ គ្រានោះ ព្រះអង្គស្ងួន តែងតែអវត្តមានមិនសូវបានចូលគាល់ដូចសព្វដងឡើយ បើទោះបីជា ស្តេចបានជជីកសួរអំពីមូលហេតុផ្សេងៗ ក៏ដោយ ក៏ទ្រង់មិនឆ្លើយតបអំពីបុព្វហេតុ អាក់អន់ព្រះទ័យដោយសារស្រី នេះដែរ។  នាយប់មួយ លុះពេលដែលព្រះអង្គស្ងួន(ជាអនុជ) បានជំនុំជាមួយក្រុមខ្លួនរួចរាល់ហើយ ក៏បាននាំបរិពារ ចាកចេញពីវាំងឧដុង្គ ទាំងកណ្តាលអធ្រាត្រ ឆ្ពោះទៅស្រុកសៀមតែម្តង។ ព្រឹកឡើងព្រះរាជា បានជ្រាបអំពីដំណឹងនេះ ក៏ចាត់ឲ្យមន្ត្រីសេនាអាមាថ”មហាអការ” នាំពលទៅតាមក្សត្រ យាងត្រលប់មកវិញ ឲ្យខាងតែបាន។ ប៉ុន្តែ ព្រះអង្គស្ងួន មិនត្រលប់មកវិញឡើយ ហើយថែមទាំងចោទ”មហាអការ” ថា បានប្រមាថអង្គអញជាក្សត្រ ក៏បញ្ជាឲ្យអ្នកអមដំណើរ កាត់ក្បាល ”មហាអការ” ក្នុងគ្រានោះតែម្តងទៅ។ រួចហើយ ក៏បន្តដំណើររហូតដល់ក្រុងទេពបុរី និងបានទូលព្រះចៅសៀមអស់អាថ៌សេចក្តី។
  4. ១៨០៩ ព្រះចៅសៀម”សម្ដេចព្រះពុទ្ធយ៉តហ្វាចូឡាលោក ឬរាមាទី១” ត្រូវបានសោយទីវង្គត ហើយព្រះរាជបុត្រច្បង(ពុទ្ធលើតឡា នភាល័យ ឬរាមាទី២) ឡើងសោយរាជ្យស្នង។ នៅឆ្នាំដដែលនេះដែរ “ចៅពញាធម្មា” ឈ្មោះដើមហៅថា”តី” ត្រូវជាអយ្យកោខាងមាតា របស់ព្រះរាជាអង្គចន្ទ បានទូលពិធអង្គព្រះរាជាថា «លោក”ក្រឡាហោម ឯក” និងលោក”យោមរាជ បែន” គប់គិតជាមួយគ្នា នឹងត្រៀមធ្វើឃាតស្តេចឲ្យបាន ពេលព្រះព្រះអង្គធ្វេសប្រហែស»។ លុះ ព្រះរាជាបានឮសម្តីចាក់ដោតនេះ ទ្រង់ខ្ញាល់យ៉ាងខ្លាំង និងម្យ៉ាងទៀត ដោយសារព្រះអង្គ នៅក្មេងខ្ចីគំនិតផង ក៏ប្រគល់ភាកិច្ចនេះជូនទៅព្រះអយ្យកោ ដើម្បីរៀបផែនការសម្លាប់អ្នកទាំងពីរឲ្យបាន។ “ចៅពញាធម្មា”ដែលជាព្រះអយ្យកាោ បានហៅទួន”ផ” ដែលជាសាសន៍ជ្វា និងជាអ្នកពូកែខាងសិល្ប៍គុន កាប់សម្លាប់ ឲ្យរកស្ម័គ្របក្សពួក ជា ចាម-ជ្វា ៤ នាក់ បន្ថែមទៀត ត្រៀមជាស្រេច។ នៅពេលឧកញ៉ាទាំងពីរចូលគាល់ស្តេចជាប្រក្រតី ពេលព្រឹកព្រហាម ក៏តាំងសម្លាប់បាន ”ក្រឡាហោម ឯក”នៅនឹងកន្លែង។ រីឯ ”យោមរាជ បែន” បានរត់ចេញមកក្រៅ រួចរត់គេចពីការចោមកាប់ប្រហារពីចាម-ជ្វា ទាំង៤ រហូតដល់កំពែងវាំង ក៏ត្រូវពួកនោះសម្លាប់បាន ឲ្យទទួលមរណា គ្រានោះទៅ។ គ្រានោះ ព្រះរាជា ក៏បានតែងតាំង”ទួន ផ” ជាឧកញ៉ាយោមរាជ ស្នងពីចៅហ្វាបែនវិញ។ 
  5. ១៨០៨  រីឯក្រុមគ្រួសារ និងកូនច្បងលោកយោមរាជបែន ឈ្មោះថា “ឧកញ៉ាវិបុលរាជ ប៉ែន” នៅខេត្តបាត់ដំបង ពេលទទួលបានដំណឹងនេះ ក៏នាំគ្នារត់ទៅទូលពិធព្រះចៅរាមាទី២ ស្តេចសៀម ហើយត្រូវបានព្រះចៅសៀម តែងតាំងអោយកាន់តំណែង ជំនួសឪពុក គ្រប់គ្រងខេត្តបាត់ដំបងបន្តទៅទៀត ហើយប៉ែន(កូនរបស់បែន) ​ ក៏លើកខេត្ត​បាត់​ដំបង និងអាណា​ខេត្តនានាចំណុះស្តេចត្រាញ់នេះ ឲ្យស្ថិតនៅក្នុងនគរសៀមរហូតមក។ ពេលនោះ ប្រ​ទេស​​កម្ពុជាត្រូវបាត់បង់អាណាខេត្ត ភាគខាងលិច ដូចជាបាត់ដំបង សៀមរាប ពួក ស៊ិសុផុន រយ៉ង ស្រះកែវ ចន្ទបុរី ត្រាត..។ល។ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូលបែននេះ រហូតដល់បារាំងវាយដណ្តើមបានមកខ្មែរវិញ ឆ្នាំ១៩០៧។ ក្រោយមក វិវាទបានកើតឡើង រវាងព្រះអង្គចន្ទ និងព្រះអនុជ ព្រមទាំងការសម្លាប់ យោមរាជបែន ផងនោះ និងដោយហេតុខ្លាចក្រែង មានចម្បាំងគ្នាឯងក្នុងស្រុកកើតឡើង ព្រះអង្គចន្ទ ក៏ទ្រង់បញ្ជាមន្ត្រី ឲ្យទៅសុំទ័ពយួនមកបង្ការ។ ទ័ព​​យួននេះ បានមកហើយ ក៏ទៅបោះបន្ទាយនៅត្រង់ កោះចិន ដែលមានឡេវ៉ាន់យៀក (ហៅអុងតាគុន) ជាមេទ័ព។ ម្យ៉ាងទៀត ដើម្បីចង់បង្កើនទំនុកចិត្តជាមួយ ឡេវ៉ាន់យៀក ព្រះរាជា មានផែនការបញ្ជូន ព្រះអនុជពីរអង្គទៀត គឺអង្គអិម និងអង្គដួង ឲ្យទៅក្រុងព្រៃនគរ ដើម្បីសិក្សាបន្ត។  ផែនការនេះ ត្រូវបានព្រះអនុជទាំងពីរអង្គ ទ្រង់ជ្រាប ក៏នាំគ្នារត់ទាំងពេលយប់ព្រលប់ ចេញទៅស្រុកសៀម ដោយនាំព្រះមាតា និងបណ្ដាខ្ញុំ ទៅនៅជាមួយព្រះអង្គស្ងួន ហើយបានទូលព្រះចៅសៀមជ្រាប សព្វសេចក្តី។ ចាប់ពេលនោះហើយ ដែលស្តេចអង្គចន្ទ បានខិតជិតទៅខាងយួន ហើយទ្រង់ ទុកដាក់ប្រទេសខ្មែរ ជាសាមន្ដរដ្ឋ(រដ្ឋចំណុះ) ដោយសន្យាលើកសួយសារអាករ ទៅថ្វាយស្ដេចយួននាម យ៉ាឡុង រៀងរាល់ ៣ឆ្នាំម្ដង។
  6. ១៨១៣ ចំណែកព្រះចៅរាមាទី២សៀម ទ្រង់ មិនពេញព្រះទ័យចំពោះអំពើព្រះអង្គចន្ទ ដែលបានងាកទៅរកយួនជាមិត្ដនោះវិញឡើយ។ ម៉្លោះហើយ ទ្រង់ក៏បញ្ជូនទ័ពអោយចូលប្រទេសខ្មែរ ជា៣ផ្លូវ។ គ្រានោះ ទ័ពចំរុះខ្មែរ-យួន ច្បាំងតទល់និងទ័ពសៀម។ ដោយឃើញស្ថានការណ៍មានសភាពកាន់តែធ្ងន់ធ្ងរ ព្រះអង្គចន្ទ ក៏ដកថយទៅគង់នៅខេត្តលង់ហោរ(កម្ពុជាក្រោម)។
  7. ១៨១៣ ក្រោយពីបានធ្វើការសំរុះសំរួលជាមួយសៀមខ្លះហើយ ស្ដេចយ៉ាឡុង ទ្រង់បានបញ្ជាអោយលោក ឡេ វ៉ាន់យៀក ហែព្រះអង្គចន្ទ អោយត្រលប់មកសោយរាជ្យនៅឧដុង្គវិញ។  ឯកសារសៀមក្ដី រាជពង្សាវតារក្ដី បាននិយាយស្របគ្នាថា ទោះបីព្រះអង្គសិទ្ធស្នាលនឹងយួនជាងក៏ដោយ ក៏ព្រះអង្គចន្ទបាននាំគ្រឿងបណ្ណាការទៅថ្វាយស្ដេចសៀមក្នុងឋានៈជាប្រទេស សមន្តរាជដែរ។
  8. ១៨១៤ សៀមលើកទ័ពចូលម្ដងទៀត តែពុំមែនមកកំចាត់យួនដូចពេលមុនៗទេ គឺមកដណ្ដើមយកទឹកដីខ្មែរដោយត្រង់ៗតែម្ដង។ ទឹកដីខ្មែរ ៣ខេត្ដទៀត ត្រូវបានទៅសៀមយក ចាប់តាំងពេលនោះទៅ គឺខេត្ត​ម្លូព្រៃ ទន្លេ-រពៅ និងស្ទឹងត្រែង។ ពេលនេះប្រទេសកម្ពុជា លែងមានព្រំប្រទល់ជាប់ជាមួយប្រទេសលាវ ទៀតហើយ។ បើតាមឯកសារលោកម៉ូរ៉ា ការបាត់បង់ទឹកដីខាងលើនេះ គឺបណ្ដាលមកពីចៅហ្វាយស្រុក ខេត្ដកំពង់ស្វាយ ឈ្មោះ ម៉ឺ បានទៅអះអាងប្រាប់ព្រះចៅសៀមថា ប្រជារាស្រ្ដក្នុងខេត្ដទាំងប៉ុន្មាននោះ បានសុំដោយទទូចអោយខ្លួនបានទៅនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះចៅសៀម។  ទន្ទឹមនឹងការបាត់បង់អាណាខេត្តប៉ែកខាងលិច និងខាងជើងនេះ ក៏នៅតែបន្តបាត់បង់ប៉ែកឆ្នេរសមុទ្រ ដោយក្រុមបច្ឆាញាតិរបស់ ម៉ាកហ្គូ ជាអន្តោប្រវេសន៍ចិន ប៉ងបំបែករដ្ឋ មានខេត្តកំពត កំពង់សោម និងពាម។ (សូមពិនិត្យផែនទីលេខ ០៤ ជូនភ្ជាប់)
  9. ១៨១៤ ឯកសារយួនមួយ បានសរសេរថា លោកលេវ៉ាន់យៀក(ហៅអុងតាគុន) ទេសាភិបាលនៅ យ៉ាឌិញ (ក្រុងព្រៃនគរ) បានទទួលសូមអនុញ្ញាតពីស្ដេចយួន អោយសង់បន្ទាយនៅភ្នំពេញ និង ឡាឡេម(ល្វាអែម) លុះបន្ទាយទាំងនោះបានសង់រួចស្រេចហើយ ស្ដេចយ៉ាឡុង បានបញ្ជាអោយមេទ័ព ង្វៀង វ៉ាន់ធុយ យកទាហាន ១០០០ នាក់ ទៅតាំងអាណាព្យាបាលភាព លើប្រទេសចឹងលាប (ចេនឡា ឬប្រទេសខ្មែរ)។ ចំណែកឯទេសាភិបាលយួន ឈរជើងនៅកម្ពុជាក្រោម មានអំណាចសំរេចការរាជការគ្រប់បែបយ៉ាងលើប្រទេសខ្មែរ គឺទាំងខាងរដ្ឋបាល និងទាំងខាងយោធា។ សកម្មភាពនេះ បញ្ជាក់ថា យួនមិនមែនអនុវត្តតាមកិច្ចសន្យាបែបសមន្តរដ្ឋទៀតទេ តែគេដើរតួជាប្រទេស ប្រូតិកតូរ៉ា និងឈានទៅដល់ បែបកូឡូនី ទម្រង់ជាអាណាព្យាបាលទៅវិញ។
  10. ១៨១៤ រាជពង្សាវតារខ្មែរ បានបញ្ជាក់បន្ថែមទៀតថា អុង តាគុន (លេវ៉ាន់យៀក) បានសាងវាំងថ្មីមួយនៅខាងត្បូងវត្ដឧណ្ណាលោម ហៅថាព្រះរាជវាំងកំពែងកែវ ហើយយាងព្រះឧទ័យរាជា ឲ្យមកគង់នៅក្នុងវាំងថ្មីនេះ។ ម្យ៉ាងទៀត អុងតាគុននេះ បានអោយលើកដីសង់សំណាក់ព្រះបារមីមួយ នៅជ្រោយចង្វា(ម្តុំទីតាំងសណ្ឋាគារផ្កាយ៥ បច្ចុប្បន្ន) គឺរៀង​រាល់ថ្ងៃ​១​កើត និង ១៥កើត អោយអស់មន្រ្ដីយួន-ខ្មែរ ទៅសំពះរំលឹកគុណស្ដេចយួន។ ពេលទៅនោះ ទាំងព្រះឧទ័យរាជា ទាំងនាម៉ឺនសព្វមុខមន្រ្ដី សុទ្ធតែស្លៀកខោពាក់អាវ ជួតឈ្នួតក្បាល តាមបែបយួនទាំងអស់។
  11. ១៨២៨ ស្ដេច​សៀម​ចុង​ក្រោយ​គឺ​ប្រាសាទ​ថោង​មាន​មេទ័ព​ម្នាក់​មាន​ថ្វីដៃ​ពូកែ​ ល្បីល្បាញ ។ ​ទ្រង់​បាន​ចាត់​ឱ្យ​មេទ័ព​នោះ​ទៅ​វាយ​ដណ្ដើម​យក​រាជធានី​វៀងចន្ទ​របស់​លាវ​ ដែល​មិន​ព្រម​ទទួល​ស្គាល់​អធិរាជ​ភាព​របស់សៀម (១៨២៨) ។ ភ្យាតាក​ធ្លាប់​បាន​វាយ​យក​រាជធានី​នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​១៧៧៧​ ហើយ​បាន​នាំ​យក​ព្រះកែវ​មរកត​មក​ស្រុក​សៀម ប៉ុន្ដែ​មិន​បាន​ដុត​បំផ្លាញ ឬ​ចាប់​យក​ប្រជាជន​ទេ​គឺ​គ្រាន់​តែ​បាន​រុះរើ​កំពែង​ទីក្រុង​ប៉ុណ្ណោះ ។ ប្រាសាទ​ថោង​បាន​កាត់​យក​ខែត្រ​ទន្លេរពៅ និង​ម្លូព្រៃ ហើយ​មាន​បំណង​ចង់​យក​កំពង់ស្វាយ និង​ពោធិ៍សាត់​ថែម​ទៀត ក៏​ប៉ុន្ដែ​ទ្រង់​បាន​សុគត​បាត់​ទៅ ។
  12. ១៨៦៨ គឺ​ព្រះ​អនុជ​រួម​ព្រះ​បិតា​មួយ​អង្គជា​បុត្រា​ជាមួយ​ព្រះ​មហាក្សត្រី​ ដែល​ព្រះ​ប្រាសាទ​ថោង​បាន​ដណ្ដើម​យក​រាជសម្បត្ដិ ហើយ​ចង់​បំបែក​ចេញពី​រាជសម្បត្ដិ​ទុក​ឱ្យ​បុត្រា​ព្រះ​អង្គ​វិញ​ដែល​បាន​ សោយរាជ្យ​បន្ដ​មក​មាន​ព្រះនាម​ថា​ ព្រះ​បរម​មណ្ឌែ​មហា​មង្គត ។ ព្រះរាជា​អង្គ​នេះ​ធ្លាប់​បាន​បួស​ជា​សង្ឃ​អស់​ពេល​២៥​ឆ្នាំ ។ ទ្រង់​ជា​បញ្ញវន្ដ​ម្នាក់​មាន​គតិ​យុត្ដិធម៌​ត្រឹមត្រូវ​ ចង់​ចេះ​ចង់​ដឹង​ពី​អ្វីៗ​ដែល​មាន​នៅ​អឺរ៉ុប ហើយ​មាន​ចេតនា​ចង់​កសាង​ប្រទេស​ជាតិ​បើ​ហោច​ណាស់​ក៏​ឱ្យ​មាន​រដ្ឋាភិបាល​មួយ ​ដូច​បណ្ដា​ប្រទេស​នៅ​បស្ចិម​ប្រទេស​ដែរ ។ ​ទ្រង់​បាន​បើក​ស្រុក​សៀម​ឱ្យ​បរទេស​គ្រប់​ជាតិ​សាសន៍​ចេញ​ចូល​ទូលាយ ហើយ​បាន​ត្រៀម​រៀបចំ​រជ្ជកាល​ដ៏​ត្រចះ​ត្រចង់​មួយ​ថ្វាយ​បុត្រា​ព្រះ​អង្គ​ គឺ​ ព្រះរាជា​ចុល្លា​ឡុងកន ​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​នៅ​ក្នុង​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​១៨៦៨ (16) ។
  13. ១៨៦៦ ព្រះរាជា​អង្គ​នេះ​គឺ​ពិតជា​តួអង្គ​សៀម​ម្នាក់​ដែល​វ័យឆ្លាត​ជាងគេ​ ទាំងអស់ ។ ដោយ​មាន​ឈាមជ័រ​ចេញ​ពី​ក្រុម​គ្រួសារ​សៀម​ក្នុង​នោះ​មាន​ជាប់​ខ្សែ​ចិន​មួយ​ ចំណែក​ធំ​ផង​ទ្រង់​បាន​ និង​កំពុង​តែ​ធ្វើ​អ្វី​ទាំង​អស់​ដែល​ព្រះរាជា​មួយ​អង្គ​អាច​ធ្វើ​បាន​ ដើម្បី​ប្រជារាស្ដ្រ​មួយ​ដែល​មិន​ទាន់​មាន​ការ​រីក​ចម្រើន​នៅ​ឡើយ​ដោយ​ធ្វើ​ ឱ្យ​ពួក​គេ​ចេះ​ស្រលាញ់​ការងារ ចេះ​មាន​បំណង​ចង់​បាន​នូវ​អ្វី​ដែល​ប្រសើរ និង​បាន​ស្ល​ចិត្ដ​ពួក​គេ​ឱ្យ​មាន​ឆន្ទៈ​ចង់​ប្រែក្លាយ​ប្រទេស​ឱ្យ​ ថ្កុំថ្កើង​ឡើង ។ ព្រះ​អង្គ​ប៉ិន​ប្រសប់​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រវាង​បារាំង និង​អង់គ្លេស​ដែល​នៅ​អម​សងខាង​ ចេះ​ប្រកែក​នឹង​សំណើ​របស់​ពួក​នោះ ប៉ុន្ដែ​ទ្រង់​ក៏​ចេះ​ប្រគល់​អ្វី​ទៅ​ឱ្យ​ដែរ​ក្នុង​ករណី​ដែល​ជៀស​មិន​រួច​ ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​អំណាច​របស់​ព្រះ​អង្គ​នៅ​រឹង​មាំ ។ ទ្រង់​បាន​ប្រមូល​ផ្ដុំ​បណ្ដា​ខែត្រ​ទាំងអស់​ឱ្យ​រួបរួម​មូល​នៅ​ជុំវិញ​ រាជធានី ប្រមូល​ផ្ដុំ​កម្លាំង​ប្រជាជាតិ​ឱ្យ​ប្រជារាស្ដ្រ និង​រាជវង្ស​គោរព​ព្រះ​អង្គ ហើយ​អ្វី​ដែល​លំបាក​នោះ​គឺធ្វើ​ឱ្យ​ពួក​បរទេស​គោរព​ព្រះ​អង្គ​ផង​ដែរ ។ សព្វ​ថ្ងៃនេះ ព្រះ​ចុល្លា​ឡុងកន​គ្មាន​នរណា​នឹង​ខ្លាច​រអា​ទៀត​ទេ ពីព្រោះ​ព្រះ​អង្គ​ពូកែ​ក្នុង​ការ​ដឹកនាំ ហើយ​សម្រេច​បាន​នូវ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​លើ​ពិភពលោក ។ កម្លាំង​របស់​ប្រទេស​សៀម​សព្វថ្ងៃ​ស្ថិត​នៅ​លើ​ការ​ប្រណាំង​ប្រជែង​រវាង​ បារាំង​ និង​អង់គ្លេស ។ ​គឺជា​រដ្ឋ «ទ្រនាប់» មួយស្ថិត​នៅ​ចន្លោះ​ប្រជាជាតិ​បដិបក្ខ​ទាំង​ពីរ​ដែល​មិន​យល់​ព្រម​ឱ្យ​ភាគី​ ម្ខាង​ទៀត​លេប​ត្របាក់​យក​ប្រទេស​នេះ​ទេ ពោល​គឺ​បារាំង​ក៏​មិន​យល់ព្រម​ឱ្យ​អង់គ្លេស​លេប​យក​សៀម ​ឯ​អង់គ្លេស​វិញ​ក៏​មិន​សុខ​ចិត្ដ​ឱ្យ​បារាំង​លេប​យក​សៀម​ដែរ ។ ​ជួនកាល​អ្នក​ទាំង​ពីរ​បាន​ឯកភាព​គ្នា​សន្យា​ធានា​អត្ថិភាព​ឱ្យ​សៀម​ថែម​ទៀត ​ផង ។ សៀម​ស្ថិត​នៅ​ចន្លោះ​ទឹកដី​ដែលអង់គ្លេស​ និង​បារាំង​ដណ្ដើម​យក​បាន​ដូច​គ្នា​នឹង​កម្ពុជា​កាលពី​សតវត្សរ៍​ទី​១៨​ និង​១៩​ អីចឹង​ដែរ​ដែល​កាល​ណោះ​ស្ថិត​នៅ​ចន្លោះ​កូសាំងស៊ីន​ភាគ​ខាងត្បូង​ ហើយ​និង​ទឹកដី​ដែល​សៀម​ដណ្ដើម​យក​បាន​តែ​ខុស​គ្នា​ត្រង់​ថា​បារាំង​ និង​អង់គ្លេស​មិន​ដែល​មាន​គំនិត​ចង់​យក​ទឹកដី​សៀម​ដាក់​ជា​របស់​ខ្លួន ឬ​ក៏​បែង​ទឹកដី​សៀម​ចែក​គ្នា​ទេ បើ​ទោះជា​ថា​ពួក​គេ​មាន​មហិច្ឆតា​ខ្លាំងក្លា​យ៉ាងណា​ក៏​ដោយ ហើយ​អ្នក​ទាំង​ពីរ​ចង់​ឃើញ​សៀម​រស់រាន​មាន​ជីវិត​នៅ​ចន្លោះ​គេទាំង​ពីរ​ជា​ រៀង​រហូត ។
  14. ១៨៦៧ នៅ​ក្នុង​ឆ្នាំ​១៨៦៧ សៀម​បាន​ប្រកាស​បោះបង់​អាណាព្យាបាល និង​អធិរាជ​ភាព​មក​លើ​កម្ពុជា ។ នៅ​ឆ្នាំ១៨៩៣ ក្រោយ​ពី​ត្រូវ​បារាំង​បណ្ដេញ​ចេញពី​ប៉ុស្ដិ៍​ទាំងឡាយ​ដែល​គេ​បាន​បង្កើត​ ឡើង​នៅ​ស្រុក​លាវ​លើ​ច្រាំង​ទន្លេ​មេគង្គ​ខាងឆ្វេង​រួច​មក ហើយ​បាន​ឃើញ​កប៉ាល់​ចម្បាំង​របស់​បារាំង​បើក​ឡើង​តាម​ទន្លេ​មេណាម​កាត់​ របាំង​គ្រាប់​ដែល​បាញ់​ចេញពី​បន្ទាយការពារ (ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៩៣) និង​បាន​ឃើញ​ការ​គំរាម​កំហែង​របស់​កាំភ្លើង​ធំ​បារាំង​មក​លើ​រាជវាំង​របស់​ ខ្លួន សៀម​បាន​ចុះ​សន្ធិសញ្ញា​មួយ​យល់ព្រម​ប្រគល់​ត្រើយ​ខាងឆ្វេង​ទន្លេមេគង្គ​ឱ្យ ​បារាំង​ ហើយ​បាន​ប្រគល់​ខែត្រ​ចន្ទតាប៊ុន​មួយ​ឱ្យ​ជា​កិច្ចធានា ។ ​នៅ​ក្នុង​ឆ្នាំ​១៩០៤​ សៀម​បាន​យល់​ព្រម​ប្រគល់​ខែត្រ​ម្លូព្រៃ និង​ទន្លេរពៅ​នៅ​ត្រើយ​ខាងស្ដាំ​ទន្លេ​មេគង្គ​ភាគ​ខាងជើង​កម្ពុជា និង​ខែត្រ​កោះកុង និង​ត្រាត នៅ​លើ​ឆ្នេរ​ឈូង​សមុទ្រ​សៀម​ដែល​សៀម​គ្មាន​សិទ្ធិ​គ្រប់គ្រង​សោះ​ទៅ​ឱ្យ​ បារាំង​ថែម​ទៀត ។ នៅ​ក្នុង​ឆ្នាំ​១៩០៧ សៀម​បាន​យល់​ព្រម​ប្រគល់​ខែត្រ​បាត់ដំបង ស៊ីសូផុន សៀមរាប មង្គលបុរី ព្រះរាជាណាចក្រ​បាសាក់ ហើយ​ទទួល​ស្គាល់​ថា​បារាំង​មាន​ព្រំដែន​ខាង​ពាយ័ព្យ​ត្រឹម​ជួរ​ភ្នំ​ដងរែក ។ នៅ​ភាគ​ខាងលើ​ទន្លេ​មេគង្គ​ឯណោះ​វិញ សៀម​បាន​យល់ព្រម​ប្រគល់​ទឹកដី​នៅ​លើ​ត្រើយ​ខាងស្ដាំ​ដែល​ស្ដេច​ហ្លួងប្រាបាង ​បាន​ទាមទារ​យក​ទៅ​វិញ ។ ​ដោយ​ហេតុ​នេះ​សៀម​បាន​បញ្ចប់​ការ​លំបាក​ផ្សេងៗ​ដែល​គេ​បាន​បង្ក​ឥត​ឈប់​ឈរ​ កន្លង​មក​ហើយ​មិន​ដែល​បាន​ដោះស្រាយ​រួច​ម្ដង​ណា​ទេ ។ ធ្វើ​បែប​នេះ​ព្រះរាជា​សៀម​បាន​សម្រប​សម្រួល​ទៅ​តាម​ការ​ចាំបាច់​មួយ​ចំនួន​ ដែល​ព្រះ​អង្គ​មិន​អាច​ជៀសវាង​រួច ក៏​ប៉ុន្ដែ​សម្បទាន​ដែល​សៀម​បាន​ប្រគល់​ឱ្យ​បារាំង​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ ជា​ថ្នូរ​នឹង​សិទ្ធិ​យុត្ដាធិការ​ដែល​បារាំង​មាន​កន្លង​មក​ទៅ​លើ​ប្រជាជន​ បារាំង និង​អាស៊ី​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​ទឹកដី​ជា​កម្មសិទ្ធិ​របស់​បារាំង​ ក្រោម​ការ​ត្រួតត្រា​របស់​កុងស៊ុល​បារាំង​នៅ​សៀម ។ ​ក្រោយ​មក​បារាំង​បាន​ប្រគល់​ទៅ​ឱ្យ​សៀម​វិញ​នូវ​ខែត្រ​ចន្ទតាប៊ុន ក្រោយ​ពី​គ្រប់គ្រង​អស់​ពេល​១១​ឆ្នាំ ខែត្រ​ត្រាត​ដែល​មាន​រ៉េស៊ីដង់​បារាំង​នៅ​តាំងពី​៣​ឆ្នាំ​មុន និង​ទឹកដី​ហ្លួងប្រាបាង​មួយ​ចំណែក​ដែល​ស្ដេច​ហ្លួងប្រាបាង​បាន​កាន់កាប់​ជា​ ច្រើន​ឆ្នាំ​មក​ហើយ ។ ព្រះរាជា​សៀម​បាន​ប្រកប​អាជីព​សម​ស្រប​ជា​ប្រជាជាតិ​មួយ​មាន​អារ្យធម៌​ ជឿនលឿន​ ជា​ប្រជាជាតិ​ដែល​អាច​ដឹកនាំ​ខ្លួន​ឯង​ បាន​ធ្វើ​ឱ្យ​ប្រទេស​ជឿន​លឿន​ទាំងឡាយ​ទទួល​ស្គាល់​យុត្ដាធិការ​របស់​សៀម ហើយ​ដែល​អាជ្ញាធរ​នយោ​បាយ និង​យុត្ដិធម៌​ត្រូវ​បាន​ពង្រឹង និង​ពង្រីក ។ ដោយ​រួបរួម​គ្នា​បែប​នេះ ពួក​ថៃ​បាន​ទទួល​បាន​នូវ​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​កែប្រែ​ទឹកដី​ដែល​ពួក ​គេ​កាន់​កាប់ ហើយ​អំពើ​ល្អ​របស់​រដ្ឋាភិបាល​បាន​ត្រូវ​ផ្សព្វផ្សាយ​ទៅ​សព្វ​ទិសទី​នៃ​ ព្រះរាជា​ណាចក្រ ។
  15. ១៨៦៧ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ព្រះរាជា​សៀម​បាន​បោះបង់​បណ្ដា​រដ្ឋ​សាន​ទៅ​ឱ្យ​អង់គ្លេស​ពីព្រោះ​ថា​ រដ្ឋទាំង​អស់​នោះ​មិន​ដែល​បាន​ទទួល​ស្គាល់​អធិរាជ​ភាព​របស់​សៀម​ម្ដង​ណា​ទេ បើ​ទោះបី​ជា​សៀម​ធ្លាប់​បាន​ប្រយុទ្ធ​ចាប់​បង្ខំ និង​លើក​ហេតុផល​ថា​សាន និង​សៀម​ជា​ជាតិ​សាសន៍​តែ​មួយ និង​ថា​ពាក្យ​សាន​ជា​ការ​អាន​ពាក្យ​សៀម​មិន​ច្បាស់​យ៉ាង​ណា​ក៏​ដោយ ។ ម្យ៉ាង​ទៀត​គឺ​ដោយសារ​អង់គ្លេស​បាន​ដណ្ដើម​យក​ប្រទេស​ភូមា​ភាគ​ខាងក្រោម​រួច ​ហើយ​កាលពី​ឆ្នាំ​១៨២៨ និង​ដណ្ដើម​យក​ប្រទេស​ភូមា​ភាគ​ខាងលើ​ទៀត​នៅ​ក្នុង​ឆ្នាំ​១៨៨៥ ហើយ​មាន​បំណង​ចង់​បើកផ្លូវ​មួយ​ទៅ​កាន់​ស្រុក​ចិន ។ សៀម​ក៏​បាន​បោះបង់​ទៅ​ឱ្យ​អង់គ្លេស​ផង​ដែរ​នូវ​បណ្ដា​រដ្ឋ​ភាគ​ខាងត្បូង​ ទាំងឡាយ​ដែល​ស្ថិត​នៅ​តាម​ទៀបកោះ​ម៉ាឡាកា​ដែល​សៀម​ធ្លាប់​មាន​អធិរាជ​ភាព​ទៅ ​លើ​តាំងពី​សតវត្សរ៍​ទី​១៤​រៀង​រហូត​មក​ចាប់​ពី​ពេល​ដែល​កម្ពុជា​អស់​សិទ្ធិ ​អំណាច​ទៅ ។ អង់គ្លេស​បាន​ចូល​កាន់កាប់​សិង្ហបុរី រួច​បាន​កាត់​យក​រដ្ឋ​ម៉ាឡេ​មួយ​ម្ដងៗ​រួម​មាន​ត្រឹងហ្គា​ នូកេ​ ឡាន់​តាន់រ៉ា​ ម៉ន​ កេដាក់ និង​សាំសាំ ហើយ​រដ្ឋ​ខ្លះ អង់គ្លេស​ដាក់​រ៉េស៊ីដង់​ឱ្យ​មើល​ខុស​ត្រូវ រដ្ឋ​ខ្លះ​ទៀត​បញ្ចូល​ជា​សហភាព​រដ្ឋ​នៅ​ក្រោម​អាណាព្យាបាល​របស់​អង់គ្លេស ។
  16. ១៨៦៧ បើ​ពិនិត្យ​លើ​ការ​រៀបរាប់​ខាងលើ​វា​ហាក់​ដូចជា​ថា​សៀម​បាន​យល់ព្រម​ បោះបង់​ទឹកដី​ច្រើន​ហួស​ហេតុ​ពេក​ហើយ ។ ​តាម​ពិត​ទៅ​បណ្ដា​រដ្ឋ​ទាំង​អស់​នោះ​មិនមែន​ចំណុះ​សៀម​ពិតប្រាកដ​ប៉ុន្មាន​ ទេ​ រដ្ឋ​មួយ​ចំនួន​បាន​ទទួល​ឥស្សរភាព​រួច​ចាក​ពី​អនុត្ដរភាព​របស់​សៀម​ជា​យូរ​ មក​ហើយ ហើយ​រដ្ឋ​ភាគ​ច្រើន​បាន​ឈប់​ទទួល​ស្គាល់​សៀម​ថា​ជា​មជ្ឈមណ្ឌល​សកម្មភាព​ ឬ​ជា​ប្រភព​ពន្លឺ​ដែល​ទាក់​ទាញ​ពួក​គេ​ទៀត​ហើយ ។ ​ជាក់ស្ដែង​ដូច​ជា​សិង្ហបុរី​នា​ពេល​នោះ​គឺជា​មណ្ឌល​ទាក់ទាញ​ខ្លាំង​ជាង​ បាងកក​ទៅ​ទៀត ហើយ​ពួក​អ្នកស្រុក​នេះ​ដែល​ឱ្យ​តម្លៃ​តែ​ទៅ​លើ​អ្នក​ណា​ដែល​មាន​កម្លាំង​បាន ​មើល​ឃើញ​ពួក​អង់គ្លេស​ថា​ខ្លាំង​ជាង​ មាន​អំណាច​ជាង​សៀម ម្ល៉ោះហើយ​ពួក​គេ​ត្រូវ​ខ្លបខ្លាច​ហើយ​ទទួល​រាក់ទាក់​ពួក​នេះ​យ៉ាង​ល្អ​ បំផុត ។
  17. ១៨៦៧ចាប់ពី​ត្រឹម​ការ​រៀបរាប់​ក្នុង​សំណេរ​នេះ​មក ពួក​អង់គ្លេស​បាន​ទទួល​បាន​នូវ​ទឹកដី​មួយ​ចំណែក​យ៉ាង​ធំ​នៅ​ខាង​លិច​លាត​ សន្ធឹង​ពី​ត្បូង​ទៅ​ជើង​នៅ​តាម​ឆ្នេរសមុទ្រ​បឹងហ្កាល់​ដែល​អាច​ឱ្យ​ពួក​គេ​ កសាង​ផ្លូវ​រទេះភ្លើង​មួយ​បាន​ចាប់ពី​សិង្ហបុរី​ទៅ​ដល់​រ៉ង់ហ្គូន ។ នេះ​គឺជា​សម្បទាន​ចុង​ក្រោយ​របស់​សៀម​ទៅ​ឱ្យ​អង់គ្លេស​ដែល​សៀម​ត្រូវ​តែ​យល់ ​ព្រម​តាម​ពីព្រោះ​ថា​គេ​គ្មាន​កម្លាំង​អ្វី​នឹង​ប្រកែក​ប្រឆាំង​បាន​ទេ ណា​មួយ​ផ្លូវ​រទេះភ្លើង​នោះ​ក៏​គួរ​ឱ្យ​ចាប់​ចិត្ដ ហើយ​បាន​បម្រើ​ផលប្រយោជន៍​របស់​សៀម និង​អង់គ្លេស​ដូច​គ្នា ។
  18. ១៨៦៧ -ស្រុកចិន នៅ​ក្នុង​ឆ្នាំ​១៣៦៦ ពួក​ចិន​បាន​ផ្ដួលរំលំ​សន្ដតិវង្ស​ម៉ុងហ្គោល​-​យ៉េន ដែល​គូប៊ីឡៃខាន់ ចៅ​របស់​ហ្សង់ស៊ីសខាន់ បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១២៦០ ។ សន្ដតិវង្ស​ថ្មី​គឺ​សន្ដតិវង្ស​មៀង​ ឬ​មិញ ដែល​អ្នកស្រុក​ទទួល​ស្គាល់​ថា​ជា​សន្ដតិវង្ស​ជាតិ​ព្រោះ​មាន​កំណើត​ជា​ចិន​ បាន​ឡើង​សោយរាជ្យ​បន្ដ ។ ប៉ុន្ដែ​ថ្វីបើ​ពួក​ម៉ុងហ្គោល​មិន​បាន​គ្រប់គ្រង​ស្រុក​ចិន​ក៏​ដោយ ក៏​ប៉ុន្ដែ​ពួក​នេះ​នៅ​កាន់កាប់​ផ្លូវ​គមនាគមន៍​នៅ​ឡើយ ម្ល៉ោះហើយ​អាណាចក្រ​ចិន​ពេល​នោះ​បាន​ត្រូវ​កាត់​ផ្ដាច់​ពី​ពិភពលោក​ ខាងក្រៅ ។ និគម​កាន់​សាសនា​កាតូលិក​ត្រូវ​រលាយ​បាត់​ទៅ​នៅ​ក្នុង​បណ្ដា​ខែត្រ​ភាគ​ ខាងកើត ហើយ​ការ​រីក​ចម្រើន​នៃ​សាសនា​មហាម៉ាត់​ក៏​បាន​បំផ្លិច​បំផ្លាញ​សាសនា​ កាតូលិក​ឱ្យ​នៅ​ឯ​ភាគ​ខាង​លិច​ឱ្យ​រលត់​រលាយ​ទៅ​ដែរ ។
  19. ១២៨៨ ដោយ​ជាប់រវល់​នឹង​រឿង​ផ្ទៃក្នុង​ច្រើន​យ៉ាង​នេះ​ទើប​បាន​ជា​ចិន​គ្មាន​ ពេល​ទំនេរ​នឹង​គិតគូរ​ពី​ អាណ្ណាម​ជាស្រុក​ជិតខាង​ទេ ណា​មួយ​អាណ្ណាម​នេះ​ក៏​មិន​បាន​ផ្ដល់​ឱកាស​ឱ្យ​ចិន​ធ្វើ​អន្ដរាគមន៍​ផង​ ដែរ ។ ម្យ៉ាង​ទៀត​ពួក​ អឺរ៉ុប​ បាន​ធ្វើ​ដំណើរ​ចូល​មក​ដល់​សមុទ្រ​បឹងហ្កាល់ ម៉ាឡាកា ឈូង​សមុទ្រ​សៀម សមុទ្រ​ខាងត្បូង និង​ សមុទ្រ​ជប៉ុន ហើយ​បាន​ដណ្ដើម​កាន់កាប់​ពាណិជ្ជកម្ម​តាម​សមុទ្រ​ស្ទើរតែ​ទាំង​អស់​នៅ​ចុង​ បូព៌ា​ប្រទេស ។ ពួក​អឺរ៉ុប​បាន​បើក​អគារ​ពាណិជ្ជកម្ម​គ្រប់​ទីកន្លែង ហើយ​ក៏​មិន​ញញើត​នឹង​វាយ​ប្រហារ​មក​លើ​សំពៅ​របស់​ចិន​ ដែល​មក​ប្រជែង​រកស៊ី ឬ​ធ្វើការ​ឆក់​ប្លន់​នៅ​តាម​ឆ្នេរសមុទ្រ​ដែល​គេ​ចុះ​ចត​នោះ​ដែរ ។ សរុប​សេចក្ដី​មក​ ការ​ធ្វើ​ដំណើរ​មក​ដល់​របស់​ ពួកអឺរ៉ុប​ និង​ការ​កើត​មាន​ពួក​ចោរ​សមុទ្រ​ដោយ​អតីត​បក្សពួក​របស់​ សន្ដតិវង្ស​មិញ​ បាន​ ធ្វើ​ឱ្យ​ពួក​ចិន​បាត់បង់​អស់​នូវ​សេចក្ដី​ក្លាហាន ។ ចំនួន​សំពៅ​ពាណិជ្ជកម្ម​ចិន​ថយ​ចុះ ហើយ​មិន​សូវ​ហ៊ាន​ធ្វើ​ដំណើរ​ផ្សងព្រេង​ទៅ​ឆ្ងាយ​ដូច​ពី​មុន​កាល​នៅ​ក្រោម​ សន្ដតិវង្ស​ជាតិ​មិញ ឬ​នៅ​ក្រោម​សន្ដតិវង្ស​ម៉ុងហ្គោល​នោះ​ទេ ។ ព្រះ​ចៅ​អធិរាជ​តាកតារ​ម៉ាន់ជូ​មិន​អាច​ចេញ​បញ្ជា​ឱ្យ​ស្ដេច​ប្រទេស​ឯទៀតៗ​ អនុវត្ដ​តាម​ឡើយ​ដូច​ជា​ឱ្យ​បញ្ឈប់​សង្គ្រាម ឬ​ឱ្យ​រក្សា​សន្ដិភាព​ដូច​ដែល​គូប៊ីឡៃខាន់ ​បាន​ចេញ​បញ្ជា​មួយ​នៅ​ក្នុង​ ឆ្នាំ​១២៨៨ ឱ្យ​ស្ដេច​សៀម​ដាក់​អាវុធ​ចុះ​រួច​បន្ទាប់​មក​ធ្វើ​អន្ដរាគមន៍​រវាង​នគរ​ ចាម្ប៉ា និង​តុងកឹង​ថែម​ទៀត ។ ព្រះ​អង្គ​គ្មាន​អំណាច​អ្វី​នឹង​ធ្វើការ​សងសឹក​ចំពោះ​ការ​ប្រមាថ​មក​លើ​ ជនជាតិ​ចិន​នៅ​ម៉ាឡេស៊ី​ដូច​ដែល​គូប៊ីឡៃខាន់​បាន​ធ្វើ​ម្ដង​នៅ​កោះ​ជ្វា​ កាលពី​ឆ្នាំ​១២៩៣​ឡើយ ។ ​ហើយ​ព្រះ​អង្គ​ក៏​គ្មាន​អំណាច​អ្វី​នឹង​បញ្ជូន​រាជទូត​មក​កម្ពុជា​ដើម្បី​ ទាមទារ​ឱ្យ​កម្ពុជា​បញ្ជូន​ពួក​អ្នក​ភៀសខ្លួន ​ឬ​ពួក​អ្នក​ដើរ​សំពៅ​ចិន​ទៅ​ឱ្យ​វិញ​ដូច​ដែល​ចិន​ធ្លាប់​បាន​ធ្វើ​ម្ដង​ កាលពី​ឆ្នាំ​១២៩៥​ផង​ដែរ ។ មិន​តែ​ប៉ុណ្ណោះ​ចិន​ក៏​មិន​ដែល​បាន​បញ្ជូន​មន្ដ្រី​ជាន់​ខ្ពស់​ឱ្យ​នាំ​យក​ ត្រាអាយផាយ ឬ​សញ្ញាប័ត្រ​បញ្ជាក់​ថ្វាយ​ដល់​ព្រះរាជា​ដែល​ទើប​ឡើង​គ្រងរាជ្យ​នៅ​តុងកឹង ឬ​កូសាំងស៊ីន​សោះ​ទេ ។ ១៣៦៨ ការ​ដែល​សន្ដតិវង្ស​ម៉ុងហ្គោល​ត្រូវ​ធ្លាក់​ចេញពី​អំណាច​នៅ​ក្នុង​ឆ្នាំ​ ១៣៦៨ គឺ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​របស់​ចិន​នៅ​ខាងក្រៅ​ប្រទេស​ទេ ។ ដោយ​ឡែក​ការ​មក​ដល់​របស់​ពួក​អឺរ៉ុប​បាន​ធ្វើ​ឱ្យ​ឥទ្ធិពល​ខាង​ផ្នែក​ ស្មារតី​របស់​ចិន​ទៅ​លើ​បណ្ដា​ប្រជាជាតិ​ដែល​មាន​អារ្យធម៌​អន់​ខ្សោយ​ជាង​ បាន​ថយ​ចុះ​ជា​លំដាប់​ពីព្រោះ​នៅ​ពេល​ដែល​បាន​ជួប​ជាមួយ​ពួក​អឺរ៉ុប​ ប្រជាជាតិ​ទាំង​នោះ​ដែល​ធ្លាប់តែ​ទទួល​ស្គាល់​ថា​ចិន​ល្អ​ខ្ពង់ខ្ពស់​ជាង​ បាន​បែរ​មក​ទទួល​ស្គាល់​ថា​មាន​ពួក​ស្បែក​ស​ល្អ​ប្រសើរ​ជាង​ពួក​ស្បែក​លឿង​ ទៅ​ទៀត ។ អនុត្ដរភាព​ដែល​ចិន​ធ្លាប់តែ​មាន​មក​លើ​ប្រទេស​ទាំងឡាយ​ណា​ដែល​សំពៅ​ចិន​ ធ្វើ​ដំណើរ​ទៅ​ដល់​បាន​ត្រូវ​ធ្លាក់​ចុះ​យ៉ាង​រហ័ស​ជា​ហេតុ​ធ្វើ​ឱ្យ​ចិន​ បិទ​កំពង់ផែ​របស់​គេ​មិន​ឱ្យ​នាវា​បរទេស​ជា​ពិសេស​គឺ​នាវា​ពួក​អឺរ៉ុប​ចូល​ ចត​ទេ​ដោយ​ខ្លាច​មិន​អាច​ទប់ទល់​បាន ។ មិន​យូរ​ប៉ុន្មាន កេរ្ដិ៍​ឈ្មោះ​ចិន​ក៏​ត្រូវ​សាបរលាប​ទៅ បណ្ដា​ប្រទេស​នៅ​ចុង​បូព៌ា​ប្រទេស​បាន​ស្គាល់​ត្រឹមតែ​ពួក​ចិន​ដែល​រត់​ចោល​ ស្រុក​ដែល​ភាគច្រើនៗ​តែ​បាន​ក្លាយ​ទៅជា​ចោរ​សមុទ្រ​នៅ​ចាំតែ​ឆក់​ប្លន់​សំពៅ ​ពាណិជ្ជកម្ម​តាម​ឆ្នេរសមុទ្រ​ ហើយ​នៅ​ទី​បញ្ចប់​បាន​ទៅ​រស់នៅ​អាណ្ណាម កម្ពុជា សៀម ឬ​នៅ​ប្រជុំ​កោះ​អាំងស៊ូឡាំង​បង្ក​បាន​ជានិគម​ចិន​ធំ​ឡើងៗ​រហូត​ដល់​អាច​ ដណ្ដើម​យក​ទីក្រុង​បាតាវីយ៉ា​បាន ។ ពួក​ចិន​ដែល​មាន​ដើម​កំណើត​នៅ​ហៃណាន​ច្រើន​ជា​អ្នក​ពូកែ​រកស៊ី​តែ​ក៏​ជា​ចោរ ​សមុទ្រ​ដ៏​អង់អាច​ក្លាហាន​ណាស់​ដែរ​ដែល​តែងតែ​ធ្វើ​ឱ្យ​ពួក​អ្នក​ដើរ​ សមុទ្រ​ទាំងឡាយ​ចង​ចាំ​ឥត​ភ្លេច​ថា​មាន​ពួក​ចិន និង​សំពៅ​ចិន​ដែល​មាន​កាំភ្លើង​ធំ និង​កាំភ្លើង​តូច​ជា​ច្រើន ។ រហូត​មក​ដល់​ឆ្នាំ​១៨៦០ មុន​ពេល​ដែល​កប៉ាល់​ប្រើ​ចំហាយ​របស់​ពួក​អឺរ៉ុប​មក​ដល់ គេ​នៅ​ប្រទះ​ឃើញ​មាន​សំពៅ​ចោរ​សមុទ្រជា​ច្រើន​សំពៅ​ខ្លះ​បើកបរ​ដោយ​បក្សពួក​ សន្ដតិវង្ស​មិញ​ដែល​មិន​ចុះចូល​ជាមួយ​សន្ដតិវង្ស​ម៉ាន់ជូ សំពៅ​ខ្លះ​ទៀត​បើកបរ​ដោយ​ពួក​ហៃណាន​បាន​ធ្វើការ​ឆក់​ប្លន់​នៅ​លើ​ផ្លូវ​ពី​ សិង្ហបុរី​ទៅ​ស្រុក​សៀម សាយហ្គន ម៉ាកាវ និង​តុងកឹង ធ្វើ​ឱ្យ​ដំណើរ​ត្រង់​តំបន់​នេះ​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់ និង​ការ​កាប់​សម្លាប់​រង្គាល ។ នៅ​លើ​ផែនទី​សម័យ​នោះ គេ​សង្កេត​ឃើញ​មាន​ឈ្មោះ​កោះ​ចោរឆក់ កោះ​ចោរ​សមុទ្រ កោះ​ចោរលួច​ជា​ច្រើន​នៅ​តាម​ផ្លូវ​ដែល​ជា​ជម្រក​របស់​ពួក​ចោរ​ចិន​ទាំង​ អស់នោះ ។ 
  20. ១៨២៨ ក្រៅពី​ពួក​ចោរ​សមុទ្រ​ និង​ចោរលួច​ប្លន់​ទាំង​អស់នោះ​បណ្ដា​ប្រទេស​ខាងក្រៅ​នៅ​ចុង​បូព៌ា​ប្រទេស​ និង​អឺរ៉ុប​ដូច​ជា​ភ្លេច​អំពី​វត្ដមាន​របស់​ចិន​អស់​ទៅ​ហើយ​នៅ​ក្នុង​ សតវត្សរ៍​ទី​១៨ និង​ដើម​សតវត្សរ៍​ទី​១៩ ។ នេះ​ក៏​ដោយសារ​ចិន​ខ្លួនឯង​មាន​ឆន្ទៈ​ចង់​ផ្ដាច់ខ្លួន​ឱ្យ​ឆ្ងាយ​ពី​លោក​ ខាងក្រៅ​ជា​ពិសេស​គឺ​ដោយ​សារ​គេ​បារម្ភ​ខ្លាច​ពួក​អឺរ៉ុប​ដែល​ប្រកប​ទៅ​ដោយ​ ល្បិច​កល និង​សេចក្ដី​ក្លាហាន​ហួសហេតុ ។ នៅ​ក្នុង​ឆ្នាំ​១៥៥៣ ចិន​បាន​ធ្វើ​សម្បទាន​ប្រគល់​កោះ​ម៉ាកាវ​ឱ្យ​ទៅ​ពួក​ព័រទុយហ្គាល់​ដែល​បាន​ កាន់​កាប់​កោះ​នេះ​តាំង​តែ​ពី​ឆ្នាំ​១៥៨៣ មក​ម្ល៉េះ ។ នៅ​ក្នុង​ឆ្នាំ​១៥៨៣ ចិន​បាន​យល់​ព្រម​ឱ្យ​ពួក​សាសន​ទូត​សេស្វ៊ីត​ចូល​ផ្សព្វផ្សាយ​សាសនា​នៅ​ ណង់កាំង​ក៏​ប៉ុន្ដែ​ក្រោយ​មក​បាន​បណ្ដេញ​ពួក​នេះ​ចេញ​ទៅ​វិញ​ដោយ​ហេតុ​ថា​ ពួក​កាតូលិក​នេះ​ហាក់​ដូចជា​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​សត្រូវ​ដែល​ប្រឆាំង​ ប្រជែង​យក​រាជសម្បត្ដិ ។ ព្រះ​ចៅ​អធិរាជ​ពេល​នោះ​បាន​អនុញ្ញាត​ឱ្យ​ពួក​សេស្វ៊ីត​តែ​២​-៣​នាក់​ ប៉ុណ្ណោះ​ដែល​គិតគូរ​តែ​ខាង​វិទ្យាសាស្ដ្រ​ពិសេស​គឺ​តារាសាស្ដ្រ​ស្នាក់​នៅ​ នឹង​ប៉េកាំង ។ ​បន្ទាប់​មក​ចិន​បាន​ចាប់​ផ្ដើម​បើក​ទ្វារ​ឱ្យ​ពួក​អឺរ៉ុប​ឡើង​វិញ​បន្ដិច​ ម្ដងៗ ។ នៅ​រវាង​ឆ្នាំ​១៧៨៨ រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឱ្យ​ពួក​អង់គ្លេស និង​បារាំង​បើក​អគារ​ពាណិជ្ជកម្ម​នៅ​កង់តុង​ក៏​ប៉ុន្ដែ​ព្រះ​ចៅ​អធិរាជ​មិន​ អាច​ធ្វើ​ឱ្យ​ពួក​ចៅហ្វាយ​ខែត្រ និង​មន្ដ្រី​នៅ​ក្រោម​បង្គាប់​ដាក់​ទោស​ទណ្ឌ​ដល់​ពួក​អ្នក​ដែល​បាន​ធ្វើបាប​ ជន​រួមជាតិ​ និង​ពួក​អង់គ្លេស​បាន​ទេ ។ ​បាតុភាព​ប្រឆាំង​មិន​មែន​លេច​ចេញ​មក​ពី​ស្រទាប់​ប្រជាជន​ដែល​ទទួល​ផល​ល្អ​ ពី​វត្ដមាន​របស់​ពួក​អឺរ៉ុប​នោះ​ទេ​តែ​លេច​ចេញ​មក​ពី​ស្រទាប់​ពួក​អ្នក​ បញ្ញវន្ដ និង​ពួក​មន្ដ្រី​ដែល​ភ័យ​ខ្លាច​ក្រែង​ទំនៀម​ទម្លាប់ របៀប​របប និង​អារ្យធម៌​អឺរ៉ុប​មាន​ឥទ្ធិពល​អាច​មក​ប្រែក្លាយ​របៀប​របប​ចាស់​ដែល​ពួក​ គេ​កំពុង​តែ​រស់នៅ​ព្រោះ​គេ​ចង់​រក្សា​នូវ​អ្វីៗ​ដែល​ជីដូន​ជីតា​របស់​គេ​ បាន​បន្សល់​ទុក​មក​ឱ្យ ។ តាម​ពិត​ទៅពួក​នោះ​បាន​ដឹង​ច្បាស់​ណាស់​នូវ​អំពើ​ដែល​ពួក​អឺរ៉ុប​កំពុង​តែ​ ធ្វើ​នៅ​ចុង​បូព៌ា​ប្រទេស និង​នៅ​ឥណ្ឌា ហើយ​ការ​ដែល​គេ​មាន​ការ​ភ័យ​ព្រួយ​ខ្លាច​ពួក​បិសាច​លោក​ខាងលិច​មក​ដណ្ដើម​យក ​ស្រុក​ចិន​នោះ​មិន​ខុស​ទេ ។ និយាយ​ពី​ពួក​ពាណិជ្ជករ​ចិន​វិញ​ពួក​នេះ​ភាគច្រើន​ចេះ​អាន និង​ចេះ​សរសេរ ក៏​ប៉ុន្ដែ​គេ​មិន​មែន​ជា​បញ្ញវន្ដ​ដែល​ស្នេហា​ជាតិ​ប៉ុន្មាន​ទេ ម្ល៉ោះ​ហើយពួក​នេះ​មិន​សូវ​ជា​អភិរក្ស​ណាស់​ណា​ដែរ ។ ពួក​នេះ​មាន​អធ្យាស្រ័យ​ល្អ​ចំពោះ​ពួក​បរទេស ហើយ​អាច​នឹង​បង្ខំ​ឱ្យ​ពួក​មន្ដ្រី និង​ពួក​បញ្ញវន្ដ​ស្ដាប់​មតិ​សាធារណជន​ផង​បើ​ទោះជា​មាន​ការ​ចោទ​ប្រកាន់​ថា​ សាធារណជន​គិត​មិន​បាន​ឆ្ងាយ​ប្រៀប​ដូច​ជា​មនុស្ស​ខ្វាក់​ក៏​ដោយ ។ ម្ល៉ោះ​ហើយ​មាន​ការ​តស៊ូ​ផ្ទៃក្នុង​មួយ​កើត​ឡើង​រវាង​ម្ខាង​គឺ​ពួក​អ្នក​ អភិរក្សនិយម​ដែល​មាន​ពួក​មន្ដ្រី និង​បញ្ញវន្ដ និង​ម្ខាង​ទៀត​គឺ​ពួក​អ្នក​ដែល​ចង់​ឱ្យ​ស្រុក​ចិន​បើក​ចំហ​ តែ​ពួក​ក្រោយ​នេះ​មិន​សូវ​ជា​អង់អាច​ប៉ុន្មាន​ទេ ។ ​នៅ​ទី​បញ្ចប់​ពួកអ្នក​អភិរក្សនិយម​ក៏​ឈ្នះ ហើយ​ឆ្លៀត​ពេល​ដែល​ពួក​បេសកជន​កាតូលិក​ប្រព្រឹត្ដ​ខុស​ឆ្គង​ខ្លះ​នៅ​ក្នុង​ ឆ្នាំ​១៨១៥ ក៏​សម្រេច​សុំ​បាន​ការ​អនុញ្ញាត​ពី​ព្រះ​ចៅ​អធិរាជ​ឱ្យ​បណ្ដេញ​ពួក​នោះ​ចេញ​ ទាំងអស់​ទៅ ។ ​ពេល​នោះ​រាជវាំង​នៅ​ឯ​ប៉េកាំង​មិន​បាន​ស្ដាប់​តាម​ពួក​មន្ដ្រី និង​បញ្ញវន្ដ​ដែល​អភិរក្សនិយម​ជាង​ខ្លួន​ទៅ​ទៀត​នោះ​ទាំងស្រុង​ទេ ថ្វីបើ​គេ​ខ្លាច​ពួក​អឺរ៉ុប​ធ្វើ​អន្ដរាគមន៍​គាំទ្រ​ដល់​ជន​រួម​ឈាម​គេ​ក្ដី ​ម្ល៉ោះ​ហើយ​គេ​បាន​អនុញ្ញាត​ឱ្យ​បេសកជន​កាតូលិក​នៅ​នឹង​ប៉េកាំង​ជា​បន្ដ​ទៅ ​ទៀត ។ ក៏​ប៉ុន្ដែ​នៅ​ឆ្នាំ​ ១៨២៨ ដោយ​ពិនិត្យ​ឃើញ​ថា​ប្រទេស​បារាំង​ដែល​ធ្លាប់តែ​ការពារ​ពួក​សាសនទូត​បរទេស​ មិន​យល់​ទាស់​ទេ​គេ​ក៏​បណ្ដេញ​ពួក​កាតូលិក​ចេញ​ទៅ​តាម​បំណង​របស់​ពួក​អ្នក​ អភិរក្សនិយម ។ ​ដល់​មក​ឆ្នាំ​១៨៣៤​ រាជវាំង​ចិន​បាន​ប្រកែក​មិន​ព្រម​បន្ដ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ដែល​ប្រគល់​ សិទ្ធ​ផ្ដាច់​មុខ​ឱ្យ​ក្រុមហ៊ុន​អង់គ្លេស​នៅ​ឥណ្ឌា​ភាគ​ខាងកើត​តទៅ​ទៀត​ទេ ។ ពេល​នោះ​ដោយ​ពិនិត្យ​ឃើញ​ថា​ប្រទេស​ឯ​ទៀត​នៅ​តែ​បន្ដ​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយ​ចិន​បាន អង់គ្លេស​បាន​ឆ្លៀត​ឱកាស​ដែល​ស្ដេចត្រាញ់​នៅ​កង់តុង​ចាប់​អាភៀន​ចំនួន​២​ ម៉ឺន​៤​ពាន់​កេស​របស់​ពាណិជ្ជករ​អង់គ្លេស​ម្នាក់​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ​៥០​លាន​ហ្វ្រង់​ដុត​បំផ្លាញ​ចោលក៏​ប្រកាស​សង្គ្រាម​នឹង​ស្រុក​ចិន​ឡើង ។ គេ​ក៏​នាំ​គ្នា​ហៅ​សង្គ្រាម​នោះ​ថា​សង្គ្រាម​អាភៀន​ទៅ ។
  21. ១៨៤២ ក្នុង​សង្គ្រាម​នោះ​ប្រទេស​ចិន​ត្រូវ​បរាជ័យ ហើយ​ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ណង់កាំង ​នៅ​ ក្នុង​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​១៨៤២ ដោយ​យល់​ព្រម​បើក​កំពង់​ផែ​សៀងហៃ និង​ប៉ូហ៊្វូឈូ និង​អាម៉យ​ឱ្យ​បរទេស ហើយ​ប្រគល់​ កោះ​ហុងកុង ​ឱ្យ​អង់គ្លេស ។ ដល់​ឃើញ​ចិន​យល់​ព្រម​បើក​កំពង់​ផែ​ឱ្យ​តែ​អង់គ្លេស​ម្នាក់ឯង​ដូច្នេះ បារាំង និង​អាមេរិកាំង​ច្រណែន​ក៏​ឆ្លៀត​ពេល​ចូល​ធ្វើ​អន្ដរាគមន៍ ហើយ​ទទួល​បាន​នូវ​សន្ធិសញ្ញា​ពិសេស​រៀងៗ​ខ្លួន ។ នៅ​ក្នុង​សន្ធិសញ្ញា​ជាមួយ​បារាំង​មាន​សេចក្ដី​បញ្ជាក់​ច្បាស់​ថា​ប្រទេស​ ចិន​នឹង​ត្រូវ​បន្ដ​បើក​ចំហ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ទាំង​សាសនា​កាតូលិក​ ទាំង​សាសនា​គ្រិស្ដ​ទៀត​ផង ។
  22. ១៨៥៣ ពួក​សត្រូវ​របស់​សន្ដតិវង្ស​ម៉ាន់ជូ​ដែល​តាម​ពិត​ទៅ​ដូច​ជា​មាន​ អធ្យាស្រ័យ​ល្អ​ជាមួយ​នឹង​ពួក​បរទេស ហើយ​ចង់​បើក​ចំហ​ប្រទេស​ចិន​ចំពោះ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ឆ្លៀត​យក​ឱកាស​ ដែល​ចិន​បរាជ័យ​ក្នុង​សង្គ្រាម​នេះ​ដើម្បី​បង្កើន​ការ​វាយ​ប្រហារ​មក​លើ​ពួក ​តៃស៊ឹង បំផុស​បំផុល​មហាជន​ឱ្យ​ងើប​ឡើង​ប្រឆាំង និង​គាំទ្រ​សន្ដតិ​វង្ស​មិញ​ ដែល​មាន​សញ្ជាតិ​ជា​ជនជាតិ​ចិន ហើយ​ដែល​គេ​និយាយ​ថា​នៅ​មាន​សេស​សល់​បច្ឆាញាតិ​នៅ​ឡើយ ។ នៅ​ភាគ​ខាងត្បូង​ស្រុក​ចិន​មាន​កើត​សមាគម​សម្ងាត់​ជា​ច្រើន​ដែល​មាន​បណ្ដាញ​ រហូត​មក​ដល់​អាំងស៊ូឡាំង និង​ឥណ្ឌូចិន​ទៀត​ផង ។ សមាគម​សម្ងាត់​ទាំង​នោះ​បាន​ចាប់​កម្រើក​រំជើប​រំជួល​ឡើង ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​មាន​កុបកម្ម​មួយ​របស់​ពួក​តៃពីង​កើត​ឡើង​នៅ​ក្នុង​ បណ្ដា​ខែត្រ​ភាគ​និរតី​បញ្ជាក់​ឱ្យ​ឃើញ​ថា​ពួក​គេ​ជា​សត្រូវ​របស់សន្ដតិវង្ស ​ម៉ាន់ជូ គេ​ប្រឆាំង​នឹង​ការ​ដែល​ពួក​ម៉ាន់ជូ​នេះ​បង្ខំ​ឱ្យ​គេ​ក្រង​សក់​ទៅ​ក្រោយ ហើយ​កោរ​សក់​ពីលើ​ថ្ងាស និង​ក្រោម​កញ្ចឹងក ។ ពួក​នេះ​ពន្លែង​សក់​ឱ្យ​នៅ​ស៊ើង​ទ្រើង​មិន​ក្រង​ទៀត​ទេ ។ មុន​ដំបូង​ពួក​តៃពីង​ចាប់​ផ្ដើម​វាយ​ប្រហារ​ទៅ​លើ​ទ័ព​របស់​ព្រះ​ចៅ​អធិរាជ​ ដែល​គេ​បាន​ជួប​ប្រទះ​បន្ទាប់​មក​បាន​វាយ​ដណ្ដើម​យក​ទីក្រុង​មួយ​ចំនួន ។ ពួក​នេះ​បាន​ត្រូវ​ប្រជាជន​ទះដៃ​អបអរ​ស្វាគមន៍​គ្រប់​ទិស​ទី ។ នៅ​ទី​បញ្ចប់​ពួក​តៃពីង​ដណ្ដើម​យក​អតីត​រាជធានី​ណង់កាំង​បាន​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​១៨៥៣ ។
  23. ១៨៥៦  ឥឡូវ​នេះ​សន្ដតិវង្ស​ម៉ាន់ជូ​ហៀប​តែ​ដួល​រលំ​ទៅ​ហើយ ។ នៅ​ពេល​ដែល​រាជវាំង​កំពុង​តែ​ជួប​នឹង​វិបត្ដិ​អនាធិបតេយ្យ​ដែល​កើត​មាន​ជា​ ទូទៅ ហើយ​គំនិត​ស្មារតី​កំពុង​តែ​ពុះ​កញ្ជ្រោល​ពួក​បញ្ញវន្ដ និង​មន្ដ្រី​ក៏​បណ្ដោយ​ខ្លួន​ឱ្យ​លង់​ទៅ​តាម​កំហឹង​ដែល​គេ​មាន​ចំពោះ​ពួក​ បរទេស ហើយ​ចាប់​ប្រព្រឹត្ដ​អំពើ​ឃោរឃៅ​ដូច​ពី​អតីតកាល​វិញ ។ ឃាតកម្ម​ទៅ​លើ​បេសកជន​កាតូលិក​ម្នាក់​នៅ​ក្នុង​ឆ្នាំ​ ១៨៥៦ រួច​បន្ទាប់​មក​ការ​ចាប់​ខ្លួន​ពួក​ជនជាតិ​ចិន​ជា​អ្នក​ដើរ​កប៉ាល់​របស់​ អ្នកស្រុក​អាយ​ដែល​មាន​ដាក់​ទង់ជាតិ​អង់គ្លេស​បាន​ធ្វើ​ឱ្យ​កើត​មាន​ សង្គ្រាម​ឡើង​ម្ដងទៀត​រវាងម្ខាង​គឺ​ពួក​បារាំង និង​អង់គ្លេស ម្ខាង​ទៀត​គឺ​ចិន ។ សង្គ្រាម​នេះ​មាន​រយៈពេល​ជា​ច្រើន​ខែ សម្ព័ន្ធភាព​បារាំង​អង់គ្លេស​ទទួល​ជោគជ័យ​ជា​បន្ដ​បន្ទាប់ ហើយ​បាន​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ប៉េកាំង ។ ចិន​ត្រូវ​បរាជ័យ​ម្ដង​ទៀត ហើយ​ត្រូវ​ចាប់​បង្ខំ​ឱ្យ​ចុះ​សន្ធិសញ្ញា​សន្ដិភាព​មួយ​ទៀត​នៅ​ក្នុង​ខែ​ មិថុនា​ ឆ្នាំ​១៨៥៨​ទេ ។ ​មួយ​ឆ្នាំ​ក្រោយ​មក​ សង្គ្រាម​បាន​ផ្ទុះ​ឡើង​សា​ជា​ថ្មី​ពីព្រោះ​ពួក​ចិន​មិន​ចង់​ឱ្យ​សច្ចាប័ន​ ទៅ​លើ​សន្ធិសញ្ញា​ខែមិថុនា ឆ្នាំ​១៨៥៨ ។ រាជធានី​ប៉េកាំង​ត្រូវ​ដណ្ដើម​យក​បាន​នៅ​ក្នុង​ឆ្នាំ​១៨៦០​ ព្រះរាជ​ដំណាក់​រដូវរងា​បាន​ត្រូវ​គេ​បំផ្លាញ​ចោល​ហើយ​គេ​បាន​លើក​ទង់ជាតិ​ បារាំង និង​អង់គ្លេស​ដែល​គេ​និយាយ​ថា​ជា​តំណាង​អារ្យធម៌​ស៊ីវីល័យ​នៅ​ក្នុង​រាជធានី ​នៃ​អាណាចក្រ​ចិន ។ គឺ​នៅ​ពេល​ដែល​វិល​ត្រលប់​មក​ពី​ធ្វើសង្គ្រាម​លើក​ទី​១​ជាមួយ​ចិន​នោះ​ឯង ​ដែល​ទ័ព​បារាំង​បាន​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​ទៅ​លើ​ទីក្រុង​ទួរ៉ាន ហើយ​ដណ្ដើម​យក​បាន​ សាយហ្គន​ ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​អេស្ប៉ាញ​ដែល​មក​ពី​ ម៉ានីល ។ ​នៅ​ពេល​ដែល​វិល​ត្រលប់​មក​ពី​សង្គ្រាម​លើក​ទី​២ បារាំង​ដណ្ដើម​យក​បាន និង​កាន់​កាប់​ខែត្ រ​៣ ​របស់​កូសាំងស៊ីន​ដែល​តាម​ពិត​ទៅ​បារាំង​គ្មាន​បំណង​ ចង់​បាន​ទេ​បើសិន​ជា ​អាណ្ណាម ​មិន​បំបែក​បំបាក់​សាសនទូត​កាតូលិក ហើយ​បើ​គ្មាន​ទ័ព​នៅ​ក្នុង​សមុទ្រ​ចិន​ទេ​នោះ ។
  24. ១៨៦១ បរាជ័យ​ផ្ទួនៗ​របស់​ចិន​ដោយ «ពួកអ្នកព្រៃមកពីបស្ចិម» បាន​ធ្វើ​ឱ្យ​មតិ​សាធារណជន​អស់​ជំនឿ​លើ​រដ្ឋាភិបាល​នៃ​សន្ដតិវង្ស​ម៉ាន់ជូ​ ដែល​ចុះ​ខ្សោយ​ណាស់​ទៅ​ហើយ​ក្រោម​សន្ទុះ​ពួក​បះបោរ ។ ការ​ឃោសនា​ប្រឆាំង​ឱ្យ​ទម្លាក់​សន្ដតិវង្ស​នេះ​ចោល​បាន​ផ្ទុះ​ឡើង​យ៉ាង​កាច​ សាហាវ ។ ពួក​អ្នក​ដែល​កាន់​ជើង​សន្ដតិវង្ស​មិញ​បាន​នាំ​គ្នា​ទៅ​ចូល​បម្រើ​ក្នុង​ជួរ ​កងទ័ព​ពួក​តៃពីង​យ៉ាង​កុះករ​បង្ក​បាន​ជា​ទ័ព​ដ៏​ធំ​មួយ​មាន​ទាំង​ទាហាន​បែប ​ជា​កំណែន​ប្រញាប់​ដែល​នឹង​ត្រូវ​រំសាយ​ទៅ​វិញ​កាល​ណា​ចប់​សង្គ្រាម(19) ។ នយោបាយ​របស់​ពួក​អ្នក​មិន​សប្បាយ​ចិត្ដ​បាន​ត្រូវ​ពង្រឹង​ឱ្យ​កាន់តែ​រឹង​ មាំ​ឡើង​ដោយ​ភាព​កំសាក​របស់​ប្រជារាស្ដ្រ​ដែល​គ្មាន​ការ​ទុកចិត្ដ​ទៅ​លើ​ ព្រះ​អធិរាជិនី​ទាំង​២​អង្គ​ដែល​បាន​ដណ្ដើម​យក​អំណាច​ជា​ពិសេស​គឺ​ពួក​ មន្ដ្រី​ដែល​បាន​ក្បត់​នឹង​បុព្វហេតុ​ដែល​ពួក​គេ​បាន​បម្រើ​កាលពី​ថ្មីៗ​ហើយ ​ដែល​កំពុង​តែ​មាន​មុខ​តំណែង​សព្វថ្ងៃ ។
  25. ១៨៦១ ពួក​តៃពីង​ដណ្ដើម​យក​នីងប៉ូ​បាន​នៅ​ក្នុង​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​១៨៦១ ហើយ​បាន​ទៅ​បោះទ័ព​នៅ​ពីមុខ​កំពង់​ផែ​សៀងហៃ​ជា​កំពង់​ផែ​ដែល​អង់គ្លេស និង​បារាំង​ដោះ​ដូរ​ទំនិញ​ជាមួយ​ចិន​នៅ​ក្នុង​ខែមករា ឆ្នាំ​១៨៦២ ។ ការ​ដែល​ធ្វើ​យ៉ាងនេះ​មាន​ន័យ​ថា​គឺ​ចាប់​បើក​ការ​វាយ​ប្រហារ​មក​លើ​ពួក​ អឺរ៉ុប ហើយទាំង​ដែល​ពួក​នេះ​បាន​ខិតខំ​ធ្វើខ្លួន​ជា​អព្យាក្រឹត​នៅ​ក្នុង​ជម្លោះ​ ផ្ទៃក្នុង​របស់​ចិន​នេះ និង​ទាំង​ដែល​ពួក​នេះ​អាច​ចាត់​ទុក​បាន​ថា​ជា​សត្រូវ​បន្ទាប់​បន្សំ​មួយ​ របស់​សន្ដតិវង្ស​ម៉ាន់ជូ ហើយ​ថា​ពួក​តៃពីង​បាន​គ្រប់គ្រង​ទឹកដី​អាណាចក្រ​បាន​មួយ​ចំណែក​រួច​ទៅ​ហើយ​ ក៏​ដោយ ។ ក៏​ប៉ុន្ដែ​ថ្វីបើ​ពួក​គេ​ចង់​បើក​ចំហ​ស្រុក​ចិន​ក៏​ដោយ​ក៏​ពួក​តៃពីង​ចង់​ បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ការ​វាយ​ប្រហារ​មក​លើ​ពួក​បរទេស​ដែល​ត្រួតត្រា​ ទឹកដី​ភាគ​ខាងត្បូង​នេះ​ថា​មាន​តែ​ពួក​គេ​នេះ​ទេ​ដែល​អាច​យក​ជ័យ​ជម្នះ​លើ​ សត្រូវ​បរទេស​ហើយ​អាច​ការពារ​ឯករាជ្យ​ជាតិ​បាន ។ ពួក​បារាំង និង​អង់គ្លេស​បាន​នាំ​គ្នា​រៀបចំ​កម្លាំង​ឡើង​វិញ​ប្រឆាំង​នឹង​ការ​ប្រយុទ្ធ ​របស់​ពួក​តៃពីង​ដែល​ធ្លាប់តែ​ច្បាំង​នឹង​ពួក​ចិន​គ្នា​ឯង ហើយ​ច្បាំង​ម្ដងៗ​មាន​មនុស្ស​ស្លាប់​តិច​ជាង​១០០​នាក់​ធ្វើ​ឱ្យ​ពួក​នេះ​ បរាជ័យ​ដូច​ជា​ទ័ព​របស់​ព្រះ​ចៅ​អធិរាជ​ដែរ ។ ពួក​សម្ព័ន្ធ​មិត្រ​បាន​ដណ្ដើម​កាន់កាប់​បន្ទាយ​របស់​ពួក​តៃពីង​បាន​ទាំងអស់ ហើយ​ដណ្ដើម​យក​ណង់កាំង​បាននៅ​ក្នុង​ខែឧសភា ឆ្នាំ​១៨៦៤ ។
  26. ១៨៦១ ក្រោយ​សង្គ្រាម​សន្ដិភាព​ក៏​មាន​ឡើង​វិញ​នៅ​ក្នុង​មហា​អាណាចក្រ​ដោយ​ សន្ធិសញ្ញា​សន្ដិភាព​រវាង​ពួក​អឺរ៉ុប​នឹង​រដ្ឋាភិបាល​ចិន​ដែល​ត្រូវ​អាម៉ាស់ ​ជា​ខ្លាំង​ព្រោះ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​គ្រា​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ ​ពួក​តៃពីង​ និង​ជាមួយ​ទ័ព​បារាំង​អង់គ្លេស​ដែល​កន្លង​មក​ចិន​បាន​ចាត់​ទុក​ថា​ជា​ពួក​ មនុស្ស​ព្រៃ​គ្មាន​អារ្យធម៌ ។ ​តាម​ពិត​ទៅពួក​សាសនទូត​កាតូលិក​ដែល​ទទួល​បាន​នូវ​ការ​ការពារ​ពី​ពួក​ សម្ព័ន្ធ​មិត្រ​ក៏​មាន​កំហុស​ផង​ដែរ​ជា​ពិសេស​គឺ​ពួក​គ្រិស្ដសាសនិក​ដែល​ចង់ ​គេច​វេះ​ឱ្យ​រួច​ផុត​ពី​ច្បាប់​របស់​ចិន ។ ​នៅ​ពេល​កំហឹង​របស់​ពួក​អ្នក​បញ្ញវន្ដ​ និង​ប្រជាជន​ផ្ទុះ​ឡើង​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ព្រឹត្ដិការណ៍​ដ៏​ គួរ​ឱ្យ​ភ័យ​រន្ធត់ ។ ចិន​នាំ​គ្នា​កាប់​សម្លាប់​ពួក​សាសនទូត​ចាប់​ពួក​គ្រិស្ដ​សាសនិក​ដាក់​គុក​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ទៅ​តុលាការ​ថា​មាន​ការ​លួច​ពង្រត់​កុមារ ការ​លាង​បាប​កុមារ​ដោយ​លួច​លាក់​រួច​ហើយ​កុមារ​ត្រូវ​គេ​អា​រក​សម្លាប់​ ចោល ។ ​បាតុភាព​ទាំង​អស់នេះ​បាន​ធ្វើ​ឱ្យ​ល្អក់​កករ​ដល់​ទំនាក់ទំនង​រវាង​ពួក​ អឺរ៉ុប និង​ចិន ។ ពួក​ពាណិជ្ជករ​ចិន​មិន​បាន​កាន់​ជើង​ពួក​អឺរ៉ុប​ទេ​ព្រោះ​ប្រកាន់​ពូជសាសន៍​ ក៏​ប៉ុន្ដែ​ចង់​ឱ្យ​ចិន​បើក​ចំហ​ស្រុក​ទទួល​យក​ការ​រីក​ចម្រើន​ដែល​មិន​ជាទី ​ពេញចិត្ដ​របស់​ពួក​បញ្ញវន្ដ​ទេ ។ និយាយ​ពី​សមាគម​សម្ងាត់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ចាប់​តាំង​ពី​សម័យ​បះបោរ​ របស់​ពួក​តៃពីង​មក ពួក​នេះ​នៅ​តែ​មាន​ឥទ្ធិពល​ដដែល​ហើយ​បាន​បន្ដ​ធ្វើ​សង្គ្រាម​សម្ងាត់​ ប្រឆាំង​នឹង​ពួក​អឺរ៉ុប​ទាមទារ​ឱ្យ​កាប់​សម្លាប់​ពួក​អឺរ៉ុប​ឥត​ឈប់​ឈរ ។ នៅ​ចំពោះ​មុខ​និន្នាការ​អច្ចន្ដិក​និយម​បែប​នេះ​ដែល​មាន​ជា​ច្រើន​នៅ​ក្នុង​ រាជវាំង​រដ្ឋាភិបាល​ចិន​ ពួក​ចៅហ្វាយ​ខែត្រ និង​ពួក​ស្ដេចត្រាញ់​ចិន​មិន​អាច​នឹង​ធ្វើ​អ្វី​កើត​ឡើយ​ដើម្បី​បំពេញ​បំណង​ ឱ្យ​សម​ទៅ​នឹង​ចិត្ដ​របស់​ពួក​អឺរ៉ុប​ក្រៅ​តែ​ពី​មាន​វិធានការ​ទៅ​លើ​ពួក​មេ ​បះបោរ​ផ្ទាល់​ដែល​ក្នុង​នោះ​ជួនកាល​ក៏​មាន​ទាំង​ពួក​សាសនទូត និង​ពួក​អ្នកប្រាជ្ញ​អឺរ៉ុប​ផង​ដែរ ។ គេ​មិន​ហ៊ាន​ប៉ះពាល់​ពួក​មន្ដ្រី​ដែល​ប្រឆាំង​នឹង​ពួក​អឺរ៉ុប​ទេ ។
  27. ១៨៦១ យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​ចិន​បាន​គិត​ថា​គេ​មាន​តួនាទី​មួយ​ ក្នុង​ការ​ធ្វើ​អន្ដរាគមន៍​លូក​ដៃ​ចូល​មក​ក្នុង​រឿង​រវាង​រាជវាំង​វ៉េ​ជាមួយ ​បារាំង​ព្រោះ​គេ​ធ្លាប់​មាន​សិទ្ធិ​អធិរាជ​ភាព​មក​លើ​អាណ្ណាម និង​ជា​អ្នក​តែងតាំង​ស្ដេច​នៅ​ស្រុក​នេះ​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ។ គេ​ថា​គេ​អាច​បញ្ជូន​ទ័ព​គេ​ឱ្យ​មក​វាយ​បារាំង​បាន​ហើយ​សន្ធិសញ្ញា​ទាំងឡាយ​ ជាមួយ​អាណ្ណាម​ត្រូវ​ឱ្យ​ចិន​ចុះ​ហត្ថលេខា​ដែរ ។ ដើម្បី​ឱ្យ​ចិន​ឈប់​រវីរវល់​រារាំង​ទំនាក់ទំនង​របស់​បារាំង​ជាមួយ​តុងកឹង​ លះបង់​អនុត្ដរភាព​ខាង​ផ្លូវ​សតិអារម្មណ៍​មក​លើ​អាណ្ណាម បារាំង​ត្រូវ​តែ​ប្រកាស​សង្គ្រាម​ជាមួយ​ចិន​ដណ្ដើម​យក​កោះ​ហ្វ័រម៉ូស និង​កោះ​ប៉េស្កាឌ័រ ហើយ​ឱ្យ​នាវា​ចម្បាំង​បារាំង​បាញ់​ពន្លិច​កប៉ាល់​ចិន​ជា​ច្រើន ។ ទី​បញ្ចប់​ចិន​សុខ​ចិត្ដ​ចុះ​សន្ធិសញ្ញា​សន្ដិភាព ហើយ​អ្វីៗ​ហាក់​ដូចជា​រៀបរយ​ស្រួលបួល​ទៅ​ហើយ​ស្រាប់តែ​ពួក​រុស្ស៊ី​មក​ ទាមទារ​យក​កំពង់​ផែ​អាកធួរ អាល្លឺម៉ង់​មក​យក​តេង​ឈាវហ៊្វូ ហើយ​ជប៉ុន​ដែល​ចង់​ដណ្ដើម​យក​ប្រទេស​កូរ៉េ បាន​ប្រកាស​សង្គ្រាម​នឹង​ចិន​ឡើង​នៅ​ក្នុង​ឆ្នាំ​១៨៩៣ ដណ្ដើម​យក​បាន​ហ្វ័រម៉ូស ឯ​បារាំង​យក​បាន​ក្វាងឈាវវ៉ាន ។ មក​ដល់​ពេល​នោះ នយោបាយ​ចាស់​គំរឹល​ប្រឆាំង​នឹង​អឺរ៉ុប​ត្រូវ​បរាជ័យ​ទៅ​ ហើយ​ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​ធ្វើការ​ផ្លាស់​ប្ដូរ ហើយ​ប្រទេស​អឺរ៉ុប​ជា​ច្រើន​បាន​ទទួល​សិទ្ធិ​កសាង​ផ្លូវដែក​ជា​ច្រើន ។
  28. ១៨៦១ នៅ​ថ្ងៃ​មួយ ពួក​បះបោរ​ដែល​មាន​ឈ្មោះថា «ក្រុមបុកស័រ» បាន​នាំ​គ្នា​ក្រោក​ឡើង​យ៉ាង​សន្ធឹក​សន្ធាប់​ចាប់​អគ្គរាជទូត​អាល្លឺម៉ង់​ សម្លាប់ ហើយ​បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​ស្ថានទូត​បរទេស​ទាំងអស់​បិទ​ច្រក​ចេញ​ចូល ហើយ​ហ៊ុម​ព័ទ្ធ​ជាប់ ។ បណ្ដា​ប្រទេស​អឺរ៉ុប​ទាំងឡាយ​ដែល​មាន​តំណាង​របស់​ខ្លួន​ត្រូវ​រង​ការ​វាយ​ ប្រហារក៏​ចាប់​បញ្ជូន​ទ័ព​មក​ក្នុង​នោះ​មាន​ទាំង​ជប៉ុន​ចូលរួម​ផង​ដែរ ហើយ​គេ​ក៏​នាំ​គ្នា​បើក​ការ​វាយ​ប្រហារ​ឆ្ពោះ​ទៅ​រក​រាជធានី​ប៉េកាំង ។ បណ្ដា​ស្ថានទូត​ដែល​ត្រូវ​ពួក​បះបោរ​ព័ទ្ធ​ជាប់​មាន​កម្លាំង​ទាហាន​ជើងគោក និង​ជើង​ទឹក​ប្រមាណ​ជា​១០០​នាក់​នៅ​ការពារ​បាន​ត្រូវ​រង​ការ​វាយ​ប្រហារ​ រាល់​ថ្ងៃ រួច​ក្រោយ​ពី​មាន​ការ​វាយលុក​ធំ​មួយ​ក៏​ស្ងប់ស្ងាត់​បាត់​ទៅ​វិញ ពីព្រោះ​ពួក​សត្រូវ​មិន​ចុះ​សម្រុង​គ្នា​ដោយ​មាន​ការ​បែក​បាក់​ជា​បក្ស​ពីរ​ នៅ​ឯ​រាជវាំង ។ បក្ស​ទី​១​គឺ​បក្សពួក​អ្នក​អភិរក្សនិយម​ដែល​ឃោរឃៅ​ ហើយ​មាន​បំណង​ចង់​កាប់​សម្លាប់​ពួក​អឺរ៉ុប​ឱ្យ​អស់​បើ​ទោះ​ជា​ថា​ការ​ធ្វើ​ ដូច្នេះ​នឹង​នាំ​ឱ្យ​ប្រទេស​ចិន​ត្រូវ​ប្រឈម​មុខ​នឹង​សង្គ្រាម​ជាមួយ​បណ្ដា​ ប្រទេស​អឺរ៉ុប សង្គ្រាម​តាម​មាត់​ឆ្នេរ​សមុទ្រ​អាច​ធ្វើ​ឱ្យ​ពួក​អឺរ៉ុប​ចូលលុក​លុយ​ប្រទេស ​ទាំងមូល​មក​ទម្លាក់​សន្ដតិវង្ស​ម៉ាន់ជូ​ចេញ​ហើយ​បែងចែក​ទឹកដី​គ្នា​រវាង​ បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស ជប៉ុន ហើយ​ក៏​អាច​មាន​អាមេរិក​ផង​ក៏​ដោយ ។ បក្ស​មួយ​ក្រុម​ទៀត​គឺ​ពួក​អ្នកដែល​ចង់​ចរចា​ជាមួយ​ពួក​អឺរ៉ុប​ហើយ​ឱ្យ​ចិន​ ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​តែ​ម្ដង ។ ​ពេល​នោះ​ព្រះ​អធិរាជិនី​ដែល​ត្រូវជា​ព្រះ​អយ្យកា​ទ្រង់​មិន​សព្វព្រះទ័យ​ នឹង​ពួក​អឺរ៉ុប​ទេ​ហើយ​បារម្ភ​ណាស់​ភ័យ​ខ្លាច​តែ​បាត់បង់​រាជបល្ល័ង្ក ។ ​ព្រះ​អង្គ​គិត​ថា​ត្រូវ​ពួក​ទាំង​២​បក្ស​ក្បត់​ហើយ ហើយ​ទ្រង់​មិន​មាន​ទុកចិត្ដ​បក្ស​ណា​មួយ​ទេ ។ ទ្រង់​ក៏​បង្អែបង្អង់​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង​ រង់ចាំ​មើល​ក្រែង​មាន​ព្រឹត្ដិការណ៍​ណា​មួយ​កើត​ឡើង​ដើម្បី​មក​ជួយ​សង្គ្រោះ ​ព្រះ​អង្គ ។ នៅ​ទី​បញ្ចប់​ពួក​សម្ព័ន្ធ​មិត្រ​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ដល់​មាត់ទ្វារ​ រាជធានី​ប៉េកាំង​ដណ្ដើម​យក​រាជធានី​នេះ​បាន​ដោយ​គ្មាន​ខូចខាត​កម្លាំង​អ្វី​ បន្ដិចរួច​ហើយ​ក៏​បែងចែក​ទឹកដី​គ្នា​គ្រប់គ្រង និង​បំផ្លិច​បំផ្លាញ​គ្មាន​សល់ ។ ចៃដន្យ​អាក្រក់​រាជវាំង​រដូវរងា​ដែល​កាន់កាប់​ដោយ​ពួក​អាល្លឺម៉ង់​បាន​ត្រូវ ​ភ្លើង​ឆេះ​ភ្លឺ​រន្ទាល ។ ដំណាក់​អគារ​ស៊ីវិល និង​ប្រាសាទ​ទាំងឡាយ​ត្រូវ​ភ្លើង​ឆេះ​ដួល​រលំ​ខ្ទេចខ្ទី​ហាក់បី​ដូចជា​នាំ​ យក​ទៅ​ជាមួយ​ជា​រៀង​រហូត​នូវ​អារ្យធម៌​ចាស់​គំរឹល​និង​អតីតកាល​ទាំងឡាយ​រួម​ ទាំង​កម្រង​សំណេរ​ផ្សេងៗ​ពង្សាវតារ​ និង​ស្នាដៃ​សិល្បៈ​របស់​ប្រជាជន​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​៤​ពាន់​ឆ្នាំ​ កន្លង​មក ។
  29. ១៨៦១ ពេល​នោះ​ព្រះ​អធិរាជិនី​បាន​រត់គេច​ភៀស​ព្រះ​កាយ​ជាមួយ​ព្រះរាជ​ វង្សានុវង្ស និង​រាជបរិពារ​ផង​ទៅ​ភាគ​ខាងជើង​ អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ដែល​ត្រូវ​បាត់បង់​ទឹកដី​ និង​រាជសម្បត្ដិ ។ ​ក៏​ប៉ុន្ដែ​បន្ដិច​ក្រោយ​មក​ព្រះ​អង្គ​បាន​ឈ្វេង​យល់​ដឹង​អំពី​កំហុស​ឆ្គង ភាព​ខ្វះ​ការ​ប៉ិន​ប្រសប់ និង​ភាព​ញញើត​ញញើម​របស់​ព្រះ​អង្គ​ដែល​នាំ​ឱ្យ​មាន​ការ​ខូចខាត​ទាំង​ អស់នេះ ។ ប្រាជ្ញា​ស្មារតី​របស់​ព្រះ​អង្គ​ហាក់​ដូចជា​ភ្លឺស្វាង​ឡើង​វិញ​ទ្រង់​ក៏​ បែរ​ទៅ​រក​បក្សពួក​អ្នក​ដែល​ចង់​ឱ្យ​មាន​ការ​រីក​ចម្រើន ។ ព្រះ​អង្គ​បាន​យល់​ព្រម​ទទួល​យក​សំណើ​សុំ​សន្ដិភាព​របស់​ពួក​សម្ព័ន្ធ​មិត្រ ​ដែល​កាន់កាប់​រាជធានី​ប៉េកាំង ក្រោយ​ពី​ពួក​នេះ​កម្ចាត់​កម្ចាយ​ក្រុម​បុកស័រ​ឱ្យ​បាត់បង់​ទៅ​បន្ដិច​ ម្ដងៗ ។ ព្រះ​អង្គ​បាន​យល់​ព្រម​អនុវត្ដ​តាម​មាគ៌ា​ដែល​ពួក​នោះ​ត្រួសត្រាយ​ថ្វាយ ហើយ​ទ្រង់​ស្ដាប់​តាម​មតិ​របស់​ពួក​មន្ដ្រី​ដែល​ឯកភាព​ដើរ​តាម​ពួក​អឺរ៉ុប ។ ក៏​ប៉ុន្ដែ​មាន​មនុស្ស​ជា​ច្រើន​ដែល​ស្អប់​ព្រះ​អធិរាជិនី​កញ្ចាស់​នេះ​ ព្រោះ​មិន​កាន់​ពាក្យ​សច្ចៈ ហើយ​កាច​សាហាវ ។ ចំនួន​ពួក​អ្នក​មិន​សប្បាយ​ចិត្ដ​ ពួក​អ្នកចេះ​ដឹង​ ពួក​អ្នក​ដែល​ត្រូវ​គេ​កាត់កាល​ចោល​បាន​កើន​ឡើង​ជា​លំដាប់ ហើយ​រំជើប​រំជួល​ខ្លាំង​ឡើងៗ​ជា​ពិសេស​ក្នុង​ចំណោម​អ្នក​ដែល​នៅ​ជុំវិញ​ព្រះ ​អង្គ ។ ព្រះ​អង្គ​មិន​ដឹង​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ​ក្រៅ​តែ​ពី​ប្រព្រឹត្ដ​ខុស​ កាន់តែ​ច្រើន​ឡើងៗ ។ ក្រុម​សមាគម​សម្ងាត់​ដែល​បាន​ចាប់​កំណើត​ឡើង​តាំងតែ​ពី​ពេល​សន្ដតិវង្ស​មិញ​ អស់​អំណាច​ទៅ​ហើយ​មាន​បណ្ដាញ​រហូត​ដល់​ទៅ​ខាងក្រៅ​ស្រុក​ចិន​ដូច​ជា​មាន​នៅ​ អាំងស៊ូឡាំង​ ឥណ្ឌូចិន សៀម និង​អាមេរិក​ជាដើម​បាន​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង​ឡើងៗ​ដែរ ។ ពួក​នាយទុន​ចិន​បាន​ប្រមូល​ប្រាក់​យ៉ាង​ច្រើន​ប្រគល់​ឱ្យ​ពួក​អ្នក​ បដិវត្ដន៍​ដែល​កើត​មាន​ច្រើន​ឡើងៗ​នៅ​ពាសពេញ​អាណាចក្រ ។ និយាយ​ឱ្យ​ខ្លី​ទៅ​បដិវត្ដន៍​បាន​ផុស​ចេញ​មក​ហើយ​ ហើយ​ទម្លាប់​ចាស់​ពី​មុន​ទាំងឡាយ​បាន​ត្រូវ​គេ​ថ្កោល​ថា​មិន​ល្អ ។ គេ​នាំ​គ្នា​កាត់​សក់​ក្រង​ចេញ​ នាំ​គ្នា​ស្លៀកពាក់​តាម​របៀប​អឺរ៉ុប ឈប់​ជក់​អាភៀន ហើយ​ស្រីៗ​បាន​ចាប់​ផ្ដើម​ចូលរួម​ប្រឡូក​ក្នុង​ការ​ប្រយុទ្ធ​យ៉ាង​ ស្វិតស្វាញ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​មិន​ត្រឹមតែ​ក្នុង​ សំណាក់​ប្រជាជន​ចិន​ខ្លួនឯង​ទេ​តែ​ក្នុង​ចំណោម​ពួក​អឺរ៉ុប​ផង​ដែរ ។ នៅ​ទី​បញ្ចប់​គេ​បាន​បោះបង់​ព្រះ​អធិរាជិនី​ចាស់​ចោល ហើយ​ប្រកាស​ប្រទេស​ចិន​ជា​សាធារណរដ្ឋ​ឡើង​បើ​ទោះ​ជា​មាន​អនាធិបតេយ្យ​ មាន​ការ​ងើប​បះបោរ​របស់​ពួក​ទាហាន​ដែល​គ្មាន​ប្រាក់​ខែ​ខ្លះៗ​ក៏​ដោយ ។ សណ្ដាប់​ធ្នាប់​ចាប់​កើត​មាន​ឡើង​វិញ​បន្ដិច​ម្ដងៗ ។
  30. ១៨៦១ សព្វ​ថ្ងៃនេះ ប្រទេស​ចិន​កំពុង​តែ​បោះ​ជំហាន​នៅ​លើ​មាគ៌ា​ថ្មី​សន្លាង​មួយ ។ ពួក​មន្ដ្រី​របស់​ចិន​តាំង​តែ​ពី​ឯកអគ្គរដ្ឋទូត រដ្ឋមន្ដ្រី និង​អភិបាល​ខែត្រ​ឡើង​ទៅ​សុទ្ធ​តែ​ជា​មនុស្ស​ជំនាន់​ថ្មី​មាន​ការ​រីក​ ចម្រើន​ ធ្លាប់​បាន​រៀន​សូត្រ​វិទ្យាសាស្ដ្រ​ទំនើប ហើយ​បាន​បោះបង់​ទម្លាប់​នយោបាយ ​សង្គម និង​គ្រួសារ​បែប​ចាស់​ចោល ។ ពួក​គេ​មាន​បំណង​ចង់​ជួយ​ស្រោចស្រង់​ប្រទេស​ចិន​ឱ្យ​មាន​ការ​រីក​ចម្រើន​ដូច ​ជា​ប្រទេស​ជប៉ុន ។ សភា​តំណាងរាស្ដ្រ​ទី​មួយ​បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​បើ​ទោះជា​មាន​ ការ​ខ្វែង​គំនិត​គ្នា​រវាង​បក្ស​នយោបាយ ហើយ​បើ​ទោះជា​ថា​បដិវត្ដន៍​បាន​សម្រេច​បណ្ដេញ​តំណាង​ជាង៣០០នាក់ចេញ (ចុងខែតុលា ឆ្នាំ១៩១៣) ក៏ដោយក៏​វា​ជា​ពន្លឺ​នៃ​សេចក្ដី​សង្ឃឹម​មួយ​សម្រាប់​អនាគត​នៅ​លើ​ពិភពលោក​ នេះ​ដែរ ។
  31. ១៨៦១ នៅ​ពេល​ដែល​ព្រឹត្ដិការណ៍​ធំៗ​ទាំងឡាយ​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​បាន​ ប្រព្រឹត្ដ​ទៅ​ចប់​សព្វគ្រប់​នៅក្នុង​សតវត្សរ៍​ទី​១៨ ហើយ​ប្រទេស​ចិន​បាន​បើកទ្វារ​ចំហ​ឱ្យ​ពិភពលោក​ខាងក្រៅ ចិន​លែង​ហៅ​ពួក​អឺរ៉ុប​ថា​ជា​ពួកមនុស្ស​ព្រៃ​ទៀត​ហើយ​ ហើយ​បែរ​មក​ហៅ​ត្រឹមតែ​ថា​ជា​ពួក​ព្រាយ​ទិស​ខាងលិច​វិញ​ប៉ុណ្ណោះ ។ ​ពេល​នោះ​ប្រជាជន​ចិន​បាន​នាំ​គ្នា​ចាក​ចេញពី​ស្រុក​តាម​គ្រប់​ច្រក​ល្ហក​ គ្រប់​កំពង់​ផែ​ដែល​បើកចំហ​ទៅ​ពាសពេញ​ពិភពលោក ។ មាន​ចិន​មក​រស់នៅ​អាំងស៊ូឡាំង​ចំនួន​១០​ម៉ឺន​នាក់ នៅ​ឥណ្ឌូចិន​១០​ម៉ឺន​នាក់ នៅ​ម៉ាឡាកា​១០​ម៉ឺន​នាក់​ដែរ ។ នៅ​សៀម​មាន​ចិន​ ឬ​កូនកាត់​ចិន​២​លាន​នាក់ ។ ប្រទេស​អូស្ដ្រាលី​កាល​នោះ​ជា​អាណានិគម​អង់គ្លេស ដូច​ជា​មិន​បាន​ដឹង​ថា​អង់គ្លេស​បាន​ខិតខំ​ធ្វើ​សង្គ្រាម​ដើម្បី​បើក​ចំហ​ ស្រុក​ចិន​ទេ បែរជា​បិទទ្វារ​មិន​ព្រម​ទទួល​ពួក​ចិន​ទៅ​វិញ ។ ចំណែក​អាមេរិក​ដែល​ធ្លាប់​បាន​ចាប់​បង្ខំ​ឱ្យ​ជប៉ុន​បើកទ្វារ​ចំហ ​និង​គាំទ្រ​សកម្មភាព​របស់​ពួក​សម្ព័ន្ធ​មិត្រ​នៅ​ស្រុក​ចិន​ក៏​ដូច​គ្នា​ ដែរ​គឺ​បាន​ប្រកែក​មិន​ព្រម​ទទួល​យក​ជប៉ុន និង​ចិន​ទៅ​ក្នុង​ស្រុក​ខ្លួន​ទេ​មិន​តែ​ប៉ុណ្ណោះ​បាន​ទាំង​ហាម​មិន​ឱ្យ​កូន ​ជប៉ុន​ និង​ចិន​ទៅ​រៀន​ក្នុង​សាលារៀន​របស់​គេ​ថែម​ទៀត ​ហើយ​បាន​កំញើញ​ថា​នឹង​ធ្វើ​ឱ្យ​មាន​ចលាចល​ និង​ការ​កាប់​សម្លាប់​ដូច​ដែល​ពួក​សាន់ហ្វ្រង់ស៊ីស្កាំង​បាន​ធ្វើ​ម្ដង​មក​ ហើយ​លើ​ពួក​ស្បែក​លឿង​នៅ​ក្នុង​ឆ្នាំ​១៨៨៦ ។

  1. ១៨៦១ បើ​ទោះជា​យ៉ាងណា​ក្ដី​មាន​ចិន​ជា​ចំនួន​ច្រើន​នៅ​ចុង​បូព៌ា​ប្រទេស​ដូច​ ជា​នៅ​កោះ​ជ្វា កូសាំងស៊ីន ហ្វីលីពីន កម្ពុជា ហើយ​ពួក​នេះ​បាន​កាន់កាប់​ពាណិជ្ជកម្ម​ដុំ និង​រាយ​ឧស្សាហកម្ម​ប្រហែលជា​២​ភាគ​៣ និង​កម្លាំង​ពលកម្ម​ស្ទើរតែ​ទាំងអស់ ។ ការ​ដែល​បារាំង​ខិតខំ​ច្បាំង​ដណ្ដើម​យក​ឥណ្ឌូចិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ ​ចិន​ច្រើន​ជាង​ឱ្យ​បារាំង ។ ដូច​ដែល​អេវ៉ែក​ក្លូវីស​បាន​និយាយ​រួច​ហើយ​ថា​ពួក​ចិន​អាច​នឹង​និយាយ​មក​ កាន់​បារាំង​បាន​ថា «ពួកអ្នកឯងបានប្រយុទ្ធដើម្បីពួកយើង» ។ តាម​ពិត​ទៅ​បើ​សិនជា​គ្មាន​ពួក​ចិន គ្មាន​ពួក​កម្មករ​ចិន​ទេ បារាំង​ក៏​គ្មាន​នរណា​ដើម្បី​សាងសង់​ផ្ទះ​នៅ​ឥណ្ឌូចិន​បាន​ដែរ ។ បើសិនជា​គ្មាន​ពាណិជ្ជករ​ចិន​តូចតាច​រកស៊ី​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ដែល​ បារាំង​មិន​អាច​ទៅ​រស់​នៅ​បាន ហើយ​ពួក​បារាំង​ពេញ​ចិត្ដ​នឹង​ទទួល​យក​តែ​ប្រាក់​ចំណេញ​បន្ដិច​បន្ដួច​នោះ​ ទំនិញ​មួយ​ចំណែក​ធំ​របស់​បារាំង​នឹង​ត្រូវ​សល់​នៅ​ក្នុង​ឃ្លាំង ហើយ​ការ​រីក​ចម្រើន​នឹង​ប្រព្រឹត្ដ​ទៅ​យឺតៗ ។
  2. ១៨៦១ ចំណុច​គួរ​កត់​សម្គាល់​មួយ​គឺ​ចិន​លែង​មាន​អនុត្ដរភាព​ផ្នែក​នយោបាយ​នៅ​ ចុង​បូព៌ា​ប្រទេស​ទៀត​ហើយ ហើយ​ក៏​គ្មាន​ឥទ្ធិពល​អ្វី​ផ្ទាល់​ទៅ​លើ​ប្រជាជាតិ​ជិតខាង​ទៀត​ដែរ ។ ពោល​គឺ​ចិន​ត្រូវ​បាក់​មុខ​បាត់​កិត្យានុភាព​ដែល​ធ្លាប់​តែ​មាន​អស់​កាល​ជា​ យូរណាស់​មក​ហើយ ។ ដូច​ដែល​លោក ហ្ស៊ុល​ហ្វ៊ែរី បាន​និយាយ​រួច​មក​ហើយ​ថា​ពេល​នេះ​ជាង​ពេល​ណាៗ​ទាំងអស់​ចិន​លែង​ជា​ប្រទេស​ធំ ​មួយ​ដែល​មាន​អធិរាជ​ភាព​ទៅ​លើ​ប្រទេស​ជិតខាង​ លែង​ទទួល​រាជទូត លែង​ផ្ញើ​ត្រា និង​លិខិត​តែងតាំង​ទៅ​ថ្វាយ​ស្ដេច​ដែល​ទើប​ឡើង​គ្រង​រាជបល្ល័ង្ក​ថ្មី លែង​ជា​ចំណុច​កណ្ដាល​នៃ​ភព​ផែនដី និង​លែង​ជា​ជាតិ​សាសន៍​ល្អ​ប្រសើរ​ជាង​អ្នក​ដទៃ​ទៀត​ហើយ ។ ក៏​ប៉ុន្ដែ​ចិន​នៅ​តែ​ជា​អាណាចក្រ​ដ៏​ធំ​មួយ​ជាមួយ​នឹង​ប្រជាជន​សរុប​ជាង​ ៣៥០​លាន​នាក់​នៅ​រាយ​ពាសពេញ​នគរ​ដែល​មាន​វិសាលភាព​មិន​តិច​ជាង​៤​លាន​ គីឡូម៉ែត្រ​ក្រឡា និង​មាន​ចំណូល​ថវិកា​មិន​តិច​ជាង​២​កោដិ​ហ្វ្រង់​ទេ ។
  3. ១៨៦១ ប្រទេស​ចិន​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ថមថយ​ក៏​ប៉ុន្ដែ​ចិន​បាន​ធ្លាក់​ទៅ ​ដល់​បាត​រណ្ដៅ​ហើយ ហើយ​ឥឡូវ​នេះ​ចិន​កំពុង​តែ​ចាប់​ផ្ដើម​ងើប​ឡើង​វិញ ប្រាកដ​ខ្លួន និង​ប្រកាន់​ខ្ជាប់​នូវ​មាគ៌ា​ឆ្ពោះ​ទៅ​រក​អនាគត​ល្អ​នា​ពេល​ដ៏​ខ្លី​ខាង​ មុខ​សម្រាប់​ប្រជាជន​ខ្លាំងក្លា​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ពិភពលោក​មាន​ការ​ ភ្ញាក់​ផ្អើល​ពីព្រោះ​ថា​គឺជា​ប្រជាជន​អង់អាច​ក្លាហាន​បើ​ទោះជា​រដ្ឋាភិបាល​ ពុក​រលួយ​ក៏​ដោយ ។ ចិន​មាន​ប្រជាជន​ច្រើន មាន​ធនធាន​មនុស្ស និង​ប្រាក់​កាស​សម្បូរ​បែប​ដោយសារ​ថាមពល និង​ការ​អត់ធ្មត់​ក្នុង​ការងារ​ ថ្នាក់ដឹកនាំ​សព្វថ្ងៃ​ស្រឡាញ់​វិទ្យាសាស្ដ្រ និង​ការ​លូតលាស់ ។
  4. ១៨៥៩ នៅពេលដែលព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង សោយទីវង្គតទៅ ពួកមន្រ្ដី និងព្រាហ្មណ៍បុរោហិត បានលើកព្រះរាជបុត្រច្បងព្រះនាមអង្គច្រលឹង ឬ អង្គវតី អោយឡើងគ្រងរាជស្នងព្រះបិតានៅរាជធានីឧដុង្គ។ កិច្ចការដែលព្រះអង្គត្រូវបំពេញជាដំបូង គឺថ្វាយដំណឹងទៅព្រះចៅសៀម អំពីការជ្រើសរើសអោយព្រះអង្គឡើងគ្រងរាជ។ ព្រះចៅសៀមបានបញ្ជូនមន្រ្ដីម្នាក់មករាជធានីឧដុង្គ ដើម្បីបញ្ជាក់ពីការយល់ព្រមរបស់ព្រះអង្គ និងដើម្បីចូលរួមក្នុងរាជពិធីបុណ្យសពព្រះអង្គដួងផង។ នៅពេលជាមួយគ្នានោះ ព្រះអង្គស៊ីវត្ថា ព្រះរាជបុត្រទី៣ របស់ព្រះអង្គដួង ក៏បានយាងត្រលប់ចូលស្រុកវិញដែរ។
  5. ១៨៥៩ ការតស៊ូរបស់ខ្មែរនៅកម្ពុជាក្រោម៖ គួរកត់សំគាល់ថា តាំងពគ.ស.១៨៥៩ ព្រះអង្គដួងនិងបារាំងកំពុងវាយយកទីក្រុងព្រៃនគរ ចង្វាព្រះត្រពាំង និងព្រះសួគ៌ា។ ព្រះអង្គដួង បានបញ្ជាឲ្យ ឧកញ៉ា កែប ទៅវាយកកម្ពុជាក្រោមមកវិញ ដោយសហការជាមួយបារាំង ។ ទ័ពខ្មែរវាយយកបានខេត្តមាត់ជ្រូក ហើយជម្រុលទៅដល់ខេត្តក្រមួន-ស ហើយទៅដល់ខេត្តឃ្លាំង និងព្រះត្រពាំង។ គាប់ជួន ខ្មែរនៅកម្ពុជាក្រោមដែលដឹកនាំដោយ លោកសេនា សួស និងបក្សពួករបស់លោក បានក្រោកឡើងប្រយុទ្ធនឹងយួននៅមហាទប់ និង ចុងបល្លង្ក ក្នុងខេត្ដឃ្លាំង ជាមួយគ្នាផងដែរ។ រីឯយួនបានទាក់ទាញពួកចាមដែលភៀសទៅនៅមាត់ជ្រូក អោយចូលខាងខ្លួន និងជួយច្បាំងពួកគេ។  
  6. ១៨៦០ រហូតដល់ខាងដើមរជ្ជកាលនៃព្រះបាទនរោត្ដម គឺ ក្នុងរយៈពេល ៣ឆ្នាំនៃការតស៊ូ ខាងខ្មែរបានទទួលជោគជ័យជានិច្ច ប៉ុន្តែអកុសលនៅទីបំផុតលោកសេនា សួស ត្រូវទទួលមរណភាពដោយថ្នាំបំពុលរបស់ពួក ចាម ដែលចាមលួចបំពុលក្នុងអាហារ។ ជាមួយគ្នានោះដែរ គឺនៅគ.ស. ១៨៦០ មានបងប្អូនពីរនាក់ឈ្មោះ សេនា ទា និង សេនា មន បានក្រោកឡើងប្រឆាំង នឹង យួនទៀត នៅលំពួយា ក្នុងខេត្ដឃ្លាំងដដែល។ ដំបូងទ័ពខ្មែរទន់ដៃជាងត្រូវដកថយចូលទៅខេត្ដ​ពលលាវ នៅត្រង់តំបន់ត្រាខា។ ក្រោយមកក៏មានជោគជ័យវិញ ហើយដេញតាមកំចាត់ទ័ពយួនរហូតដល់ពាមពលលាវ។ ប៉ុន្ដែនៅទីនោះយួនមានទ័ពជំនួយមកជួយ ហើយលោក សេនាទា ក៏ត្រូវទទួលមរណភាពទៀត ដោយត្រូវគ្រាប់កាំភ្លើងរបស់ជ្វាបាញ់។ សពរបស់លោកត្រូវបានដឹកនាំយកទៅកប់នៅក្បែរវត្ដខ្វែងបបែល ក្នុងភូមិហ៊ឹងហូយសព្វថ្ងៃ។
  7. ១៨៦១ ការបះបោររបស់ព្រះអង្គស៊ីវត្ថា ១៨៦១ - ១៨៦២៖ លោក មួរ៉ា បានសរសេរថា ទោះបីព្រះបាទនរោត្ដម ទ្រង់បានទទួលរាក់ទាក់ និងជួយទំនុកបំរុងយ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនអាចបំបាត់អោយអស់នូវការច្រណែនរបស់ព្រះអនុជពៅរបស់ព្រះអង្គដែរ។ ដោយពុំមានហេតុផលអ្វី អោយ​សមរម្យផង ព្រះអង្គស៊ីវុត្ថា បានគិតថាព្រះរៀមព្រះអង្គទាំងពីរ គឺ នរោត្ដម និង ស៊ីសុវត្ថិ មិនត្រូវមានសិទ្ធិឡើងសោយរាជ្យសម្បត្ដិទេ គឺត្រូវតែបានទៅព្រះអង្គជាដាច់ខាត។ ម្លោះហើយព្រះអង្គក៏បញ្ចេញអាកប្បកិរិយា រឹងរូសមិនគោរព មិនស្ដាប់ព្រះរៀម មិនឡើងគាល់ព្រះរៀម ហើយនៅទីបំផុតបានគេចបាត់ពីរាជធានីតែម្ដង គ.ស ១៨៦១។ ចំបាំងគ្នាឯងក្នុងស្រុកបានកើតឡើងជាថ្មីទៀត។ តែមិនបានយូរប៉ុន្មានព្រះអង្គស៊ីវត្ថាបានភៀសព្រះអង្គទៅប្រទេសសៀម ជាមួយអនុជនាមសិរីវង្ស។ 
  8. ១៨៦១ នៅ​អឺរ៉ុប​ក៏​ដូច​ជា​សាកលលោក​ទាំងមូល គេ​ចាប់​ស្គាល់​ជា​ទូទៅ និង​ច្បាស់លាស់​អំពី​ប្រាសាទអង្គរវត្ត​នេះ​ពី​ឆ្នាំ​១៨៦៣​មក គឺ​បន្ទាប់​ពី​ធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ បាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ មក​រា ១៨៦១ ហើយ​គាត់​បាន​ចុះ​ផ្សាយ​ពី​ប្រាសាទ​នេះ​ក្នុង​ទស្សនាវដ្តី តួ ឌុ​យ ម៉ុង នា​ឆ្នាំ​១៨៦៣​មក ។ ការ​សិក្សា​ពី​ប្រាសាទអង្គរវត្ត​ក៏​ចាប់ផ្តើម​ពី​ពេល​នោះ​មក ។ នៅ​ឆ្នាំ​១៨៩៨ បារាំង​បាន​បង្កើត​ក្រុម​បេសកកម្ម​អចិន្ត្រៃយ៍​មួយ​នៅ​ឥណ្ឌូចិន ដែល​ក្រោយមក​បាន​ក្លាយទៅជា​វិជ្ជា​ស្ថាន​ស្រាវជ្រាវ​ពី​ចុង​បូព៌​៌ា​របស់​បារាំង ហើយ​បាន​សិក្សា​ស្រាវជ្រាវ​យ៉ា​ង​ទូលំទូលាយ​អំពី​អតីត​រាជាណាចក្រ និង​អតីត​រាជធានី​ខ្មែរ​នេះ​។
  9. ១៨៦១ ទោះបីព្រះអង្កភៀសព្រះកាយទៅហើយក្តី ក៏ចំបាំងនៅមិនទាន់ចប់ ព្រោះបក្សពួករបស់ព្រះអង្គ គឺស្នងសូរ និង កំហែងយុទ្ធា (ឯកសារខ្លះថា ឈ្មោះមនោកែវ) បានបន្ដសកម្មភាពតទៅទៀត។ មេដឹកនាំទាំងពីរនេះ បានទៅបំបះបំបោររាស្រ្ដនៅតំបន់បាភ្នំ ស្វាយរៀង ឯពួកចៅហ្វាយខេត្ដសឹងតែចុះចូលទាំងអស់។ ពួកបះបោរបានលើកទ័ពទៅវាយយកបានក្រុងភ្នំពេញ។ ពេលនោះដោយពុំមានទ័ពគ្រប់គ្រាន់ ព្រះបាទនរោត្ដមទ្រង់ភៀសព្រះអង្គទៅគង់នៅបាត់ដំបង​សិន។ រាជធានីឧដុង្គត្រូវយកបានទៀត។ ប៉ុន្ដែ ចាម ជ្វា ដែលបានរត់ទៅមាត់ជ្រូកពីពេលមុន បានសុំសម្ដេចនរោត្ដម ធ្វើការរាជការថ្វាយ ហើយប្រយុទ្ធនឹងពួកបះបោរវិញ។ ពេលនោះព្រះចៅសៀមទ្រង់អោយយាងសម្ដេចនរោត្ដមទៅបឹងកក។ ការប្រយុទ្ធគ្នាបានបន្ដទៅទៀតនៅត្រើយខាងកើត។ ជោគជ័យត្រូវបានទៅខាងទ័ពព្រះនរោត្ដម ហើយព្រះនរោត្ដមបានយាងត្រលប់ចូលប្រទេសវិញនៅខែមិនា ១៨៦២ ដោយមានការគាំទ្រពីព្រចៅសៀម។ 
  10. ១៨៦១ នៅខែតុលា ឆ្នាំដដែល យុទ្ធា (មនោកែវ) ត្រូវគេសំលាប់បាន ឯស្នងសូរ ត្រូវរបួសបានភៀសទៅស្រុកក្រោមទៅពឹងមេទ័ពបារាំងនៅរោងដំរី បារាំងក៏ចាប់យកទៅដាក់ក្នុងកោះ។ ដូច្នេះវិបត្ដិក្នុងរាជវង្សក៏ត្រូវដោះស្រាយបានចាប់ពីពេលនោះមក។
  11. ១៨៦៣ សន្ធិសញ្ញា ថ្ងៃទី១១ សីហា ១៨៦៣៖ សន្ធិសញ្ញានេះបានបើកអោយបារាំងមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរជាលើកដំបូង។ តំណាងអំណាចរបស់បារាំងនេះបានចោទជាចំណាទមួយចំពោះអ្នកប្រវត្ដិសាស្រ្ដ ដែលតែងតែចោទសួរថា តើស្ដេចខ្មែរ គឺសម្ដេចនរោត្ដម ទ្រង់បានហៅបារាំងអោយមកគ្រប់គ្រងស្រុកខ្មែរ រឺក៏បារាំងបានមកបង្ខំអោយព្រះអង្គទទួលយកអាណាព្យាបាលភាព របស់បារាំង ?
  12. ១៨៦៣បើតាមឯកសារសៀម (៨-៤៩) គេបានអះអាងថា បារាំងបានបង្ខំអោយសម្ដេចនរោត្ដមធ្វើសន្ធិសញ្ញា ដាក់ប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំង។ ប៉ុន្ដែខាងបារាំងបានប្រកែកថា ពុំបានធ្វើការកៀបសង្កត់អ្វីមួយក្នុងរឿងនោះទេ ព្រោះថាប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ ហើយមានសិទ្ធិធ្វើការចរចាតាមប្រយោជន៍របស់ខ្លួន។ ដូច្នេះ តើការពិតស្ថិតនៅត្រង់ណា? 
  13. ១៨៦៣យើងនឹងសាកល្បងធ្វើការវិនិច្ឆ័យដោយផ្អែកទៅលើព្រឹត្ដិការណ៍ដែលបានកើតឡើងរួចមកហើយ យើងបានឃើញថា ព្រះហរិរក្សរាមាឥស្សរាធិបតីអង្គដួង ទ្រង់មានបំណងចង់ចងស្ពានមេត្រីជាមួយមហាអំណាចអឺរ៉ុបណាមួយ មានដូចជាបារាំងជាដើម ដោយព្រះអង្គមានសង្ឃឹថា នឹងយកមហិទ្ធិរិទ្ធរបស់មហាអំណាចនោះមករំដោះប្រទេសព្រះអង្គ អោយរួចពីក្រញាំយួននិងសៀម។ ប៉ុន្ដែកាលណោះបារាំងពុំបានធ្វើអោយព្រះអង្គសំរេចព្រះបំណងបានឡើយ។ ក្រោយ​មកដោយយកលេសថា ស្ដេចយួនធ្វើទុក្ខបុកម្នេញ លើរូបអ្នកផ្សាយសាសនាជាតិបារាំង ក៏បារាំងបានវាយយកកំពង់ផែទូរ៉ាន Tourane នៅថ្ងៃទី ១ ខែកញ្ញា ១៨៥៨ រួចវាយយកបានបន្ទាយព្រៃនគរ នៅថ្ងៃទី១៧ ខែ កុម្ភៈ ១៨៥៩ ទៀត។ 
  14. ១៨៦២ តាមសន្ធិសញ្ញាចុះថ្ងៃទី៥ កក្កដា ១៨៦២ ស្ដេច ទឺឌឹក បានទទួលជាកម្មសិទ្ធិរបស់បារាំងនូវខេត្ដបៀនវ៉ាយ៉ាឌិញ ឌិញទឿង(មេសរ) និង កោះត្រលាច ដែលយួនបានប្រវ័ញ្ចយកពីខ្មែរពីមុនមក។ លុះបានចូលមកនៅជាអ្នកជិតខាងរបស់ខ្មែរលើដែនដីកូសាំងស៊ីនហើយ ទើបបារាំងបានចាប់អារម្មណ៍យ៉ាងខ្លាំងមកលើប្រទេសខ្មែរ។ រាជការអាណានិគមនិយមបារាំងជឿថា ទន្លេមេគង្គជាផ្លូវទឹកមួយសំខាន់អាចអោយគេធ្វើការជ្រៀតចូលទៅក្នុងប្រទេសចិនខាងត្បូងបាន ហើយម្យ៉ាងទៀត គេត្រូវរកមធ្យោបាយកំចាត់អោយអស់នូវគ្រោះថ្នាក់ទាំងឡាយ ដែលគំរាមកំហែងលើអាណានិគមថ្មីរបស់គេ ជាពិសេស គ្រោះថ្នាក់មកពីប្រទេសសៀម ដែលនៅខាងក្រោយនោះ មានអធិរាជនៃរាជាណាចក្ររបស់ពួកអង់គ្លេសថែមទៀត។
  15. ១៨៦១ គេបានដឹងថា នៅគ.ស. ១៨៦១ ក្រោយពីបានវាយបែកបន្ទាយព្រៃនគរ លោកឧត្ដមនាវី ហ្សានើរ Charner បានបញ្ជូននាយទាហានម្នាក់អោយទៅឧដុង្គ ធ្វើការទាក់ទងនឹងព្រះរាជាខ្មែរ ដើម្បីទូលប្រាប់ពីជោគជ័យរបស់បារាំងលើទ័ពយួន ពីបំណងរបស់បារាំងចង់តាំងនៅកូសាំងស៊ីន និងពីសេចក្ដីសង្ឃឹមថា នឹងអាចទាក់ទងជាមិត្ដភាពជាមួយខ្មែរ។
  16. ១៨៦២ ក្រោយមកនៅគ.ស ១៨៦២ លោកឧត្ដមនាវីត្រី បូណាដ Bonard ទេសាភិបាលនៃដែនដីកូសាំងស៊ីន បានធ្វើដំណើរមកប្រទេសខ្មែរ ដោយមានបំណងចង់ស្គាល់ច្បាស់ពីស្ថានភាពប្រទេសនេះ ជាពិសេសពីពួកមន្រ្ដីជាបរិវារនៅក្រុងឧដុង្គ ពីសារៈសំខាន់ក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម ពីទំនាក់ទំនងជាមួយប្រទេសសៀម ៘ លោកទេសាភិបាលក៏បានឆ្លៀតឱកាសនោះ សុំចូលគាល់សម្ដេចរោត្តម ដែលបានទទួលលោកយ៉ាងរាក់ទាក់។ លោកបានទៅទស្សនាប្រាសាទបុរាណនៅតំបន់អង្គរ ហើយធ្វើដំណើរតាមដងទន្លេមេគង្គឡើងរហូតដល់ល្បាក់ទឹក(៤២)។ លុះត្រលប់ទៅដល់ព្រៃនគរវិញ លោកបានផ្ញើកំនត់មួយទៅជូនលោក Chasseloup Laubat រដ្ឋមន្រ្ដីក្រសួងទ័ពជើងទឹក និងអាណានិគម និយាយពីសិទ្ធិរបស់ប្រទេសបារាំងមកលើប្រទេសខ្មែរ។ បើតាមលោក ប្រទេសបារាំងមាន សិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ព្រោះប្រទេសនេះបានទទួលមត៌កជាសិទ្ធអធិរាជ (droits de suzerai- neté) ប្រទេសអាណ្ណាម លើប្រទេសខ្មែរ ដោយមធ្យោបាយវៀចវេរមួយ ពីការបញ្ជូលដែនដីកូសាំងស៊ីនជាកម្មសិទ្ធរបស់បារាំង។ ម្យ៉ាងទៀត លោកទេសាភិបាល បូណាដ Bonard ក៏បានអោយពត៌មានដល់លោក Chassloup Laubat ពីការប្រាថ្នារបស់សៀមមកលើប្រទេសខ្មែរ ហើយលោកបានសង្កត់លើការចាំបាច់របស់ប្រទេសបារាំង ត្រូវតែការពារឯករាជភាពនៃប្រទេសនេះ ដែលមានទាក់ទងទៅនឹងសន្ដិសុខនៃដែនដីកូសាំងស៊ីន។
  17. ១៨៦៣ នៅឆ្នាំបន្ទាប់មកទៀត ១៨៦៣ ក្រោយពីត្រូវបានតែងតាំងជាទេសាភិបាលនៃដែនដីកូសាំងស៊ីនហើយ លោកឧត្ដមនាវី ដឺឡាក្រង់ឌីយែរ De la Grandière បានបញ្ជាអោយលោកអនុនាវីឯកឌូដាដដឺលាក្រេ ធ្វើដំណើរតាមកប៉ាល់ឈ្មោះ យ៉ាឌិញ មកធ្វើសង្កេតការណ៍ផ្សេងៗ នៅប្រទេសខ្មែរដើម្បីផ្ដល់ពត៌មានដ៏ជាក់លាក់ដល់លោកទេសាភិបាល។ លទ្ធផលនៃបេសកកម្មចុងក្រោយនេះបានបង្ហាញអោយឃើញថា សម្ដេចនរោត្ដម ទ្រង់មានការចងព្រះទ័យល្អ ទៅលើប្រទេសបារាំង។ ហើយទោះបីមានបញ្ជាដ៏ស្ទាក់ស្ទើរពីលោក Chasseloup Laubat ដែលប្រាថ្នាចង់រំដោះប្រទេសខ្មែរ ទុកជាប្រទេសទ្រនាប់មួយរវាងប្រទេសសៀម ដែលទទួលឥទ្ធិពលពីអង់គ្លេស និងដែនដីកូសាំងស៊ីនជាអាណានិគមរបស់បារាំងក៏ដោយ លោកទេសាភិបាលដីលាក្ហ្រង់ដីយែរ បានធ្វើដំណើរទៅក្រុងឧដុង្គនៅខែសីហា ឆ្នាំ១៨៦៣។ បើតាមលោក មួរ៉ា គឺការជ្រៀតជ្រែករបស់សៀមក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរនោះហើយ ដែលជាមូលហេតុញ៉ាំងលោកទេសាភិបាល អោយ​ទៅគាល់ព្រះរាជាខ្មែរក្នុងពេលនោះ ព្រោះបារាំងបានសង្កេតឃើញថា គឺតំណាងសៀមនៅអមព្រះរាជាខ្មែរនោះទេ ដែលជាព្រះរាជាខ្មែរពិតប្រាកដ។ ដូច្នេះ គឺដើម្បីកំចាត់អោយអស់នូវឧបាយសំងាត់ទាំងឡាយ របស់សៀមដែលអាចគំរាមគំហែងដល់ជំហររបស់បារាំងនៅឥណ្ឌូចិន ដើម្បីបង្កើតអោយមានសន្ដិសុខនៅព្រំដែននៃអាណានិគមថ្មី និងដើម្បីត្រួតពិនិតមើលនូវដែនដីខាងក្នុងមួយដែលផ្ដល់ប្រយោជន៍ច្រើនដល់បារាំងដែលបានតាំងអាណាព្យាបាលភាពរបស់ខ្លួនលើប្រទេសខ្មែរ។ លោកទេសាភិបាល ដឺលាក្រ្ហង់ឌីយែ បានទទួលហេតុផលទាំងនោះយ៉ាងសព្វគ្រប់ដល់ព្រះរាជាខ្មែរ ហើយសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរអោយបារាំងជួយការពារ។ សម្ដេច មីស Mist ទ្រង់បានថ្វាយនូវគំរោងសន្ធិសញ្ញា មួយ ហើយទ្រង់បានធ្វើការពិភាក្សាជាមួយព្រះរាជាខ្មែរ ហើយនៅថ្ងៃទី១១ សីហា ១៨៦៣ លោកដឺលាក្រ្ហង់ឌីយែរ បានចុះហត្ថលេខាក្នុងនាមលោកផ្ទាល់ លើសន្ធិសញ្ញាមិត្ដភាពការការពារ និង ពាណិជ្ជកម្មមួយជាមួយសម្ដេចនរោត្ដម ដែលបានទទួលយល់ព្រមដោយមានការញញើតញញើមយ៉ាងច្រើន។
  18. ១៨៦៣ ដូច្នេះយើងឃើញថា ព្រះបាទនរោត្ដម ពុំបានហៅបារាំងអោយមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរទេ ហើយព្រះអង្គទ្រង់បានទទួលយកសន្ធិសញ្ញាថ្ងៃ១១ខែសីហា ១៨៦៣ នោះ គឺទំនងជាមានការកៀបសង្កត់ដោយមិត្ដភាព ពីសំណាក់លោកទេសាភិបាល ដឺលាក្រ្ហង់ដិយែរ ជាមិនខាន។  ភស្ដុតាងមួយជាក់ស្ដែងក្នុងរឿងនេះ គឺសារលិខិតមួយដែលព្រះអង្គទ្រង់បានផ្ញើទៅថ្វាយព្រះចៅសៀម ក្រោយពេលដែលព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាខាងលើ។ ក្នុងសារលិខិតនោះព្រះអង្គទ្រង់ត្អូញត្អែរថា ព្រះអង្គត្រូវគេបង្ខំអោយធ្វើសន្ធិសញ្ញាជាមួយបារាំង។ តើមានអ្វីខ្លះជា «ខ» សំខាន់ក្នុងសន្ធិសញ្ញាចុះថ្ងៃទី១១ ខែ សីហា ១៨៦៣ ?
  19. ១៨៦៣ ក្នុងមាត្រាទី១ មានសេចក្ដីចែងថា ព្រះចៅអធិរាជនៃជនជាតិបារាំង នឹងផ្ដល់នូវការការពារដល់ព្រះរាជាខ្មែរ។ ក្នុងមាត្រាបន្ដបន្ទាប់មកទៀតមានចែងថា ព្រះចៅនៃជនជាតិបារាំង នឹងតែងតាំងរេស៊ីដង់ខ្មែរម្នាក់អោយនៅអមលោកទេសាភិបាលនៃដែនដីកូសាំងស៊ីនវិញ។ ប៉ុន្ដែមានការតែងតាំងកុងស៊ុលដទៃក្រៅពីប្រទេសបារាំង នោះតំរូវអោយមានការយល់ព្រមពីលោកទេសាភិបាលកូសាំងស៊ីនផងដែរ។
  20. ១៨៦៣ ជនជាតិបារាំងដែលមករស់នៅលើទឹកដីខ្មែរក្ដី ជនជាតិខ្មែរដែលរស់នៅក្នុងអធិរាជណាចក្របារាំងក្ដី សុទ្ធតែមានសេរីភាពពេញលេញក្នុងការទៅមក និងក្នុងការរស់នៅអោយតែជនជាតិទាំងនោះ បានទៅសុំចុះឈ្មោះច្បាប់អនុញ្ញាតពីរេស៊ីដង់របស់ខ្លួន។ លោករេស៊ីដង់បារាំង មានសិទ្ធិជំនំជំរះវិវាទដែលបានកើតឡើងរវាងជនជាតិបារាំង និងជាតិអឺរ៉ុបដទៃទៀត។ ក្នុងករណីមានជំលោះរវាងជនជាតិបារាំង នឹងជាតិខ្មែរវិញនោះ នឹងមានមន្រ្ដីខ្មែរម្នាក់នៅអមលោករេស៊ីដង់បារាំងក្នុងការជំនំជំរះ។
  21. ១៨៦៣ កប៉ាល់របស់បារាំងមានសេរីពេញលេញ ក្នុងការធ្វើជំនួញក្នុងដែនទឹកខ្មែរ ដោយមិនបាច់បង់ពន្ធគយអ្វីទាំងអស់ លើកលែងតែពន្ធលើអាភៀនចេញ។ ឯកប៉ាល់ខ្មែរវិញក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើជំនួញក្នុងកំពង់ផែទាំងឡាយនៃដែនកូសាំងស៊ីនវិញដែរ។ 
  22. ១៨៦៣ រដ្ឋាភិបាលខ្មែរត្រូវសន្យាថា ការពារអ្នកផ្សាយសាសនា ពួកអ្នកប្រាជ្ញបារាំង និងជនជាតិបារាំងជាទូទៅដែលរស់នៅ រឺដែលធ្វើជំនួញក្នុងទឹកដីខ្មែរ។ ចំណែកឯជនជាតិខ្មែរដែលរស់នៅ រឺធ្វើជំនួញក្នុងទឹកដីកម្មសិទ្ធបារាំង ក៏នឹងត្រូវបានទេសាភិបាលនៃទឹកដីនោះការពារវិញដែរ។
  23. ១៨៦៣ ព្រះចៅអធិរាជនៃជនជាតិបារាំងសន្យាថា នឹងរៀបចំអោយប្រទេសកម្ពុជាបានស្ថិតក្នុងសន្ដិភាពរបៀបរៀបរយ និងការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ និងផ្ដល់គ្រប់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍ជាមួយនឹងសមុទ្រ។ 
  24. ១៨៦៣ ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមអោយជាសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា ដើម្បីស្ថាបនាឃ្លាំងផ្ទុកធ្យូង ឃ្លាំងសំរាប់ផ្ដល់ស្បៀងដល់កប៉ាល់បារាំង និង បន្ទាយសំរាប់អោយទាហាននៅ។ ពិសេសទៅទៀត ដើម្បីជាការដឹងគុណចំពោះប្រទេសបារាំង ដែលបានផ្ដល់នូវការការពារដល់ប្រទេសកម្ពុជា ខ្មែរត្រូវបើកសិទ្ធិអោយបារាំងកាប់ឈើ ក្នុងព្រៃទាំងឡាយក្នុងព្រះរាជាណាចក្រ ដើម្បីយកទៅស្ថាបនាកប៉ាល់។
  25. ១៨៦៣ សរុបសេចក្ដីមក យើងឃើញថាទោះបីខាងគូភាគីខ្មែរចាញ់ប្រៀបខាងគូភាគីបារាំងខ្លះក៏ដោយ ក៏មានមតិភាគច្រើនយល់ឃើញថា ខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃ ១១ខែសីហា១៨៦៣ បានល្អដែរ។ ព្រោះបារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។ 
  26. ១៨៦៣ ប៉ុន្ដែ ទោះបីបារាំងបានសន្យាថា នឹងការពារប្រទេសកម្ពុជាប្រឆាំងនឹងអំពើវាយលុកពីក្រៅក៏ដោយ ក៏ព្រះបាទនរោត្ដមទ្រង់បានធ្វើសន្ធិសញ្ញាសំងាត់មួយជាមួយព្រះចៅសៀមចុះថ្ងៃទី១ ខែធ្នូ ១៧៦៣ ដោយទទួលស្គាស់ថា ប្រទេសកម្ពុជាជាសាមន្ដរដ្ឋរបស់សៀមដដែល និងដោយព្រមលះបង់អោយប្រទេសសៀមនូវខេត្ដបាត់ដំបង អង្គរ មង្គបុរី ស៊ីសុផុន កំពង់ស្វាយ និងពោធិសាត់ ជាដដែល(៤៨)។ 
  27. ១៨៦៣ គួរគប្បីជ្រាបថា សន្ធិសញ្ញាសំងាត់នេះ បានធ្វើឡើងក្នុងពេលដែលសន្ធិសញ្ញាថ្ងៃ ១១ខែសីហា ១៨១៣ ត្រូវផ្ញើទៅប្រទេសបារាំងសុំសច្ចាប័នពីព្រះចៅណាប៉ូលេអុងទី៣។ ប៉ុន្ដែលុះបានទទួលសន្ធិសញ្ញាដែលមានសច្ចាប័នពីព្រះចៅណាប៉ូលេអុងទី៣ហើយ លោកទេសាភិបាលបារាំងនៅកូសាំងស៊ីន បានតំរូវអោយព្រះចៅសៀមបញ្ជូនគ្រឿងសំរាប់រាជមកឧដុង្គ យ៉ាងឆាប់រហ័ស ដើម្បីធ្វើពិធីអភិសេកព្រះបាទនរោត្ដម នៅថ្ងៃទី៣ ខែមិថុនា ១៨៦៤។ 
  28. ១៨៦៤ បន្ទាប់ពីនោះរាជទូតសៀម ត្រូវចាកចេញពីក្រុងឧដុង្គ ហើយព្រះចៅសៀមក៏អស់អំណាចគ្រប់គ្រងមកលើប្រទេសខ្មែរចាប់តាំងពីពេលនោះដែរ។
  29. ១៨៦៤ នៅគ.ស.១៨៦៤ នោះដែរ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ គឺរយៈពេលបីខែក្រោយមក ព្រះអង្គបានយាងទៅព្រៃនគរជួបលោក ដឺឡាក្រង់ឌីយែរ  Dela Grandiere ដើម្បីសុំឲ្យបារាំងបង្វិលសងមកខ្មែរវិញ នូវបណ្តាខេត្តពីលង់ហោរដល់ទឹកខ្មៅ ដែលបារាំងនៅដាក់មន្ត្រីយួនឲ្យកាន់កាប់នៅឡើយ។ គ្រានោះព្រះអង្គ ត្រូវបានបារាំងទទួលពាក្យសន្យាយល់ព្រមប្រគល់ តរៀងទៅ។
  30. ១៨៦៣ ការតស៊ូរបស់លោកអាចារ្យស្វា និងលោកពោធិកំបោរ៖ ទោះសន្ធិសញ្ញាថ្ងៃ ១១ ខែសីហា ១៨៦៣ ដែលស្ថិតលើដីកា ក្នុងការផ្ដល់ប្រយោជន៍អោយគ្នាទៅវិញទៅមក ក៏ដោយក៏មានអ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំង នឹងការប៉ុនប៉ងរបស់បារាំងក្នុងការត្រួតត្រាប្រទេសខ្មែរដែរ។
  31. ១៨៦៣ គួរគប្បីជ្រាបថា បើតាមឯកសារបារាំង រឺតាមទស្សនៈរបស់អ្នកប្រវត្ដិសាស្រ្ដបារាំងភាគច្រើន គេពុំបានចាត់ទុកថា លោក អាចារ្យស្វា និងលោក ពោធិកំបោរ ជាវិរជនស្នេហាជាតិទេ។ តែគេនិយមទុកថា ជាមេចោរជាជនបោកប្រាស់(៥១) ជាមេឧទ្ទាមទៅវិញ(៩)។ អ្នកប្រវត្ដិសាស្រ្ដខ្លះទៀតបានយល់ថា ការតស៊ូរបស់លោកអាចារ្យស្វា និង ពោធិកំបោរ គឺបណ្ដាលមកពីជំលោះរាជវង្សវិញ ព្រោះគេបានឃើញថា លោកអាចារ្យស្វាបានតាំងខ្លួនលោកជាអង្គភិម ដែលត្រូវជារាជបុត្ររបស់ព្រះអង្គអិម ឯពោធិកំបោរបានតាំងខ្លួនជាចៅរបស់ព្រះអង្គចន្ទ។ ប៉ុន្ដែមានមតិខ្លះយល់ថា ការតាំងខ្លួនដូច្នេះ គឺគ្មានបំណងអ្វី ក្រៅពីទាក់ទាញអោយប្រជារាស្រ្ដចុះចូលអោយបានច្រើន គឺថាធ្វើស្របទៅតាមចិត្ដគំនិតរបស់ខ្មែរក្នុងសម័យនោះ ដែលនៅគោរពបូជាស្ដេចថា ជាអាទិទេពនៅឡើយ(៤៨)។
  32. ១៨៦៣ បើតាមឯកសារខ្មែរ(៥២) និងតាមពាក្យដំណាលតៗមក លោកអាចារ្យស្វានេះជាខ្ញុំបំរើរបស់នាម៉ឺនម្នាក់ក្នុងរាជធានីឧដង្គ។ លុះបារាំងមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរនៅគ.ស. ១៨៦៤ លោកអាចារ្យស្វា បានភៀសទៅកទ័ពវាយយកបានខេត្ដទ្រាំង ហើយលើកឆ្ពោះមកក្រុងភ្នំពេញទៀត។ ប៉ុន្ដែលោកត្រូវវាយថយចូលទៅខេត្ដមាត់ជ្រូក។ តាមសំនូមពររបស់លោក ឌូដាដដឺលាក្ហ្រេ លោករូស ជាទេសាភិបាលនៃកូសាំងស៊ីន បានធ្វើអន្ដរាគមន៍ដោយសុំអោយអាជ្ញាធម៌យួន ប្រគល់ខ្លួនលោកអាចារ្យស្វាអោយទៅបារាំង។ ក្រោយមកលោក ឌូដាដដឺលាក្រ្ហេ និងលោកអនុសេនីឯក អូប្រាយ Obry បានធ្វើប្រតិបត្ដិការសឹកដេញតាមចាប់លោកនៅថ្ងៃទី ១៩ខែសីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រឡាច រួចនៅកោះឡារេអុយនិញ៉ុង La Réunion ហើយនៅទីបំផុតនៅកោះអង់ទីល Antiles។
  33. ១៨៦៣ ចំណែកលោក ពោធិកំបោរ ជាព្រះសង្ឃមួយព្រះអង្គមានដើមកំណើតនៅរោងដំរី។ នៅគ.ស. ១៨៦៥ លោកទេសា ភិបាលដឺឡាក្ហ្រង់ឌីយែរ De la Gradière និង លោករូស Roze បានផ្ដល់មធ្យោបាយជាលុយកាក់អោយលោករស់នៅព្រៃនគរ ទំនងជាដើម្បីស្រួលឃ្លាំមើលសកម្មភាពរបស់លោកតែប៉ុណ្ណោះ។ នៅខែឧសភា ១៨៦៦ លោកបានភៀសចូលទៅក្នុងខេត្ដរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយ មេទាហានបារាំងពីរនាក់ត្រូវអ្នកស្នេហាជាតិសំលាប់។ ទ័ពបារាំងនៅព្រៃនគរបានលើកទ័ពទៅបំរុងនឹងកំចាត់លោក។ លោកក៏ឆ្លងចូលទៅប្រទេសខ្មែរ ហើយនៅខែធ្នូ ១៨៦៦ លោកបានលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និង ភ្នំពេញ។ បារាំងបានសុំជំនួយទ័ពពីក្រសួងទ័ពជើងទឹក និង អាណានិគម ហើយធ្វើអន្ដរាគមន៍ការពារក្រុងទាំងពីរនេះ។ ប៉ុន្ដែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង។ រាស្រ្ដក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។
  34. ១៨៦៧ នៅថ្ងៃទី៩ ខែមករា ១៨៦៧ បារាំងសុំជំនួយទ័ព និងថវិការថែមទៀត។ នៅខែកុម្ភៈ និងមិនានៅឆ្នាំដដែល ទ័ពបារាំងវាយឈ្នះទ័ពលោកពោធិកំបោរ នៅឧដុង្គលោកដកថយទៅនៅខេត្ដកំពុងស្វាយ តែបារាំងដេញតាមចាប់លោក លោកក៏ថយទៅខាងជើងទៀត។
  35. ១៨៦៧ គួរគប្បីជ្រាបថា នៅខែមិថុនា ១៨៦៧ ខេត្ដទាំង៣ គឺលង់ហោរ មាត់ជ្រូក និង ពាម ដែលយួនបានយកពីខ្មែរនោះ ត្រូវបារាំងវាយយកបញ្ចូលជាអាណានិគមកូសាំងស៊ីនរបស់ខ្លួនទៀត ព្រោះខេត្ដទាំង៣នោះ ជាទីតាំងរបស់ពួកយួនដែលប្រឆាំងបារាំង និងជួយគាំទ្រពួកអ្នកស្នេហាជាតិខ្មែរ ក្នុងការប្រឆាំងបារាំងដូចខ្លួនដែរ។ នៅពេលនោះ លោកពោធិកំបោរបានធ្វើសកម្មភាពជាថ្មីនៅខាងជើងខេត្ដរោងដំរី និង នៅតំបន់បាភ្នំ។ ប៉ុន្ដែលោកត្រូវទ័ពរបស់ព្រះកែវហ្វាស៊ីសុវត្ដិ រុញច្រានអោយភៀសទៅប្រទេសលាវ ហើយគេសំលាប់លោកបានក្នុងពេលភៀសខ្លួននោះ នៅថ្ងៃទី៣០ ខែវិច្ឆកា ១៨៦៧។ 
  36. ១៨៦៧ មានឯកសារខ្លះថា លោកត្រូវគេសំលាប់នៅខែធ្នូ (៧០) ហើយរាស្រ្ដដែលនឿយណាយនឹងការជិះជាន់របស់លោកនេះឯងដែលបានសំលាប់លោក(៩)។ ដូចជាឯកសារប្រវត្តិសាស្រ្ត ចងក្រងបែបវីរកថាដោយលោក ស៊ូ ចំរើននៅឆ្នាំ១៩៧២។ ពោធិកំបោរ ថាមានឈ្មោះដើមហៅថា គ្រូពៅ ឬអាចារ្យលាក់ ឬហៅថាពោធិកំបោរ ជាព្រះសង្ឃមួយអង្គមានដើមកំណើតនៅខេត្តរោងដំរី បានក្រោកឡើងប្រយុទ្ធតស៊ូប្រឆាំងពួកអាណានិគមនិយមបារាំង និងបរិវារ រហូតដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់ ដោយគ្រាន់តែរយៈពេលប្រមាណជាង ៣ខែប៉ុណ្ណោះ បានវាយរំដោះយកនគរកម្ពុជាធិបតីស្ទើរតែទាំងមូល លើកលែងតែទីក្រុងភ្នំពេញ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង និងហ្លួងដដែល។ ការតស៊ូបានចាប់ផ្តើមពីសង្គ្រាមវាយលុក រហូតដល់សង្រ្គាមទ័ពព្រៃ ដោយសារបារាំងបានបញ្ជូនកងទ័ព និងអាវុធយុទ្ធភណ្ឌទំនើបៗមកជួយច្បាំងទ័ពហ្លួង ខណៈដែលកងទ័ព ប្រជារាស្ត្ររបស់ពោធិកំបោរមានតែឆន្ទៈស្នេហាជាតិប្តូរផ្តាច់ និងមានតែអាវុធបុរាណ ដូចជាដាវ ធ្នូ ស្នាជាដើម គួបផ្សំនឹងកាំភ្លើងតិចតួច ដែលត្រូវបានរឹបអូសពីទ័ពបារាំង។ 
  37. ១៨៦៦ នៅខែធ្នូ ១៨៦៦ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧដុង្គ និងភ្នំពេញ។ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពពោធិកំបោរបានបរាជ័យ នៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧដុង្គ នៅខែ ធ្នូ ១៨៦៧។
  38. ១៨៦៧ គួរគប្បីជ្រាបម្យ៉ាងទៀតថា នៅពេលដំណាលៗគ្នានោះ គឺនៅថ្ងៃ ១៥ កក្កដា ១៨៦៧ ព្រះចៅសៀម និងព្រះចៅអធិរាជបារាំង បានធ្វើសន្ធិសញ្ញាមួយជាមួយគ្នា។ តាមរយសន្ធិសញ្ញានេះ ព្រះចៅ សៀមទ្រង់ទទួលស្គាល់ជាឱឡារិក នូវអាណាព្យាបាលភាពរបស់បារាំងមកលើប្រទេស​កម្ពុជា។ ចំណែកខាងបារាំងបានសន្យាថា មិនវាយយកប្រទេសនេះទៅបញ្ចូលជាមួយអាណានិគមកូសាំងស៊ីនរបស់ខ្លួន ហើយត្រូវទទួលស្គាល់ថាខេត្ដ បាត់ដំបង អង្គរ និង ស៊ីសុផុន ជាកម្មសិទ្ធិរបស់សៀមជាស្ថាពរ។ គឺនៅឆ្នាំ ១៨៦៧ ដដែលនេះដែរ ដែលព្រះបាទនរោត្ដមទ្រង់បានលើករាជធានីពី ឧដុង្គទៅតាំងនៅក្រុងភ្នំពេញវិញ។
  39. ១៨៧០ ការកែទំរង់លើកដំបូង៖ នៅគ.ស.១៨៧០ ព្រះកែវហ្វា ស៊ីសុវត្ដិ ព្រះអនុជព្រះបាទនរោត្ដម បានយាងពីព្រៃនគរចូលប្រទេសខ្មែរវិញ ហើយត្រូវបានតាំងជាមហាឧបរាជ។ 
  40. ១៨៧៦ នៅគ.ស. ១៨៧៦ ព្រះអង្គស៊ីវត្ថា ដែលភៀសទៅសៀមពីមុនបានត្រលប់ចូលស្រុកវិញ ហើយបំបះបំបោររាស្រ្ដម្ដងទៀតនៅត្រង់បាភ្នំ រំដួល ព្រៃវែង។ តាមរាជពង្សាវតារខ្មែរ ថានេះជាឧបាយកលថ្មីមួយទៀតរបស់សៀមដែលបានគិតថា បើបានបារាំងទំនុកបំរុងយូរទៅ មុខជាទាមទារយកទឹកដីដែលសៀមបានយករួចហើយនៅទៅវិញមិនខាន ទើបសៀមអោយព្រះអង្គស៊ីវត្ថាមកច្បាំងដណ្ដើមរាជ។ លើកនេះទៀតព្រះមហាឧបរាជស៊ីសុវត្ដិ ត្រូវចាត់អោយចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយទ័ពបារាំងផង។
  41. ១៨៧៦ លុះបានសន្ដិភាពឡើងវិញហើយ ក្រោយពីបានធ្វើទស្សនកិច្ចនៅក្រុងខ្លះដូចជាហុងកុង ម៉ាកាវ កង់តុង និង ម៉ានីល(១៨៧២) ដើម្បីទ្រង់ជ្រាបពីវឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារបច្ចេកទេសអ្នកគ្រប់គ្រង ពួកឈ្មួញ និងពួកអ្នកជំនួញ ខាងហិរញ្ញវត្ថុជាតិអឺរ៉ុប និង ក្រោយពីបានធ្វើការចរចាជាច្រើនលើក ជាមួយអ្នកដំណាងប្រទេសបារាំង ទើបព្រះបាទនរោត្ដម ទ្រង់បានសំរេចព្រះទ័យថា ត្រូវតែធ្វើការកែទំរង់តាមព្រះរាជបញ្ញត្ដិចុះថ្ងៃទី ១៥ ខែមករា ១៨៧៧ ដើម្បីអោយប្រទេសជាតិបានរីកចំរើនលូតលាស់ទាន់សម័យនឹងគេ។
  42. ១៨៧៦ បញ្ញត្ដិទាក់ទងនឹងរាជវង្សានុវង្ស៖ បញ្ញត្ដិនេះបានសំរេចលុបចោលនូវឋានៈ ជាឧភយោរាជ ឧបរាជ និងវររាជជិនីព្រមទាំងមន្រ្ដីទាំង៣ សំរាប់នៃក្សត្រទាំង៣នេះ ក្រោយពេលដែលក្សត្រក្នុងឋានៈនេះសោយទីវង្គតទៅ។ ប្រាក់បៀរវត្សនៃក្សត្រា ក្សត្រីក្នុងរាជវង្សានុវង្ស ត្រូវបានតំលើងដើម្បីអោយក្សត្រទាំងនោះ អាចមានជីវភាពរស់នៅដោយសមរម្យផង។ ឯប្រាក់ចំណូលមួយភាគធំត្រូវយកទៅចាយក្នុងកិច្ចការប្រយោជន៍រួមវិញ។ ព្រះមហាក្សត្រិយ ទ្រង់គង់នៅជាម្ចាស់នៃដីទាំងឡាយក្នុងព្រះរាជាណាចក្រ ប៉ុន្ដែ ព្រះអង្គទ្រង់បានសន្យាថា នឹងពន្យារយៈពេលនៃការជួលដីសំរាប់ធ្វើស្រែចំការអោយបានវែងជាងមុន។
  43. ១៨៧៦ បញ្ញត្ដិទាក់ទងនឹងរដ្ឋាភិបាល៖ មានការបង្កើតក្រុមប្រឹក្សា មួយដែលមានមន្រ្ដីជាន់ខ្ពស់៥នាក់ រដ្ឋមន្រ្ដីដែលអាចពិភាក្សាកិច្ចការរដ្ឋ ដោយគ្មានវត្ដមានរបស់ព្រះរាជា។ ក្រុមប្រឹក្សានេះត្រូវទទួលភារៈត្រួតពិនិត្យមើលការអនុវត្ដន៍ច្បាប់ សិក្សាពីការកែទំរង់ចាំបាច់ ដែលត្រូវធ្វើ និងពិនិត្យមើលនូវកិច្ចព្រមព្រៀងទាំងឡាយរវាងរដ្ឋាភិបាល និងជនទាំងឡាយណា ដែលចង់ធ្វើអាជីវកម្មអ្វីមួយក្នុងរាជាណាចក្រ។
  44. ១៨៧៦បញ្ញត្ដិទាក់ទងនឹងរដ្ឋបាល៖ ទឹកដីខ្មែរទាំងមូលត្រូវបែងចែកជា មណ្ឌលរដ្ឋបាលធំៗប្រាំ តាមចំនួននៃរដ្ឋមន្រ្ដីទាំងប្រាំ ដែលត្រូវគ្រប់គ្រងមណ្ឌលនីមួយៗ។ ចំនួនខេត្ដត្រូវបង្រួញពី ៥៧មកនៅត្រឹម ៥០វិញ។ អំនេះតទៅ ពួកនាម៉ឺនត្រូវទទួលប្រាក់បៀរវត្ស ដែលមានកំរិតជាក់លាក់ ហើយត្រូវហាមឃាត់មិនអោយធ្វើជំនួញ។ ពួកឧកញ៉ាហ្លួងដែលមានភារៈទៅត្រួតមើល ខេត្ដនានាត្រូវលប់ចោល ព្រោះពួកនេះបានទាញយកផលប្រយោជន៍ពីព្រះរាជាផង និងពីប្រជារាស្រ្ដផង(៥៣)។ ម្យ៉ាងទៀត ប្រជារាស្រ្ដមានសិទ្ធិជ្រើសរើស មេស្រុក មេឃុំ និង ជំទប់ របស់ខ្លួន។
  45. ១៨៧៦ បញ្ញត្ដិទាក់ទងនឹងពន្ធដារ៖ គេបានលុបចោលនូវរបបទារពន្ធតាមភាស៊ី លើកលែងតែភាស៊ីខាងអាភៀន និងស្រាចេញ។ ម្យ៉ាងទៀត ពន្ធមួយចំនួនក៏ត្រូវគេលុបចោលដែរ ជាពិសេសពន្ធលើល្បែងស៊ីសង ដែលត្រូវហាមឃាត់ក្នុងសម័យនោះ។ កំណែនអោយធ្វើការជូនរដ្ឋ ត្រូវរក្សាទុកនៅដដែល ប៉ុន្ដែថេរវេលាត្រូវបន្ថយមកនៅត្រឹម៩០ថ្ងៃក្នុង១ឆ្នាំ ហើយដែលគេអាចយកប្រាក់ទៅលោះបាន។ ពន្ធលើផលិតផលកសិកម្មខ្លះដូចជា ម្លូ ម្រេច ស្ករ ត្រូវបានបន្ធូរបន្ថយ(៥៣)។
  46. ១៨៧៦ បញ្ញត្ដិទាក់ទងនឹងតុលាការ៖ មានការគ្រោងបង្កើតនូវតុលាការជាន់ខ្ពស់មួយ ដែលមានមុខងារជាសាលាឧទ្ធរណ៍។ ពួកមន្រ្ដី ដែលទទួលសំណូកពីកូនក្ដីត្រូវទទួលទណ្ឌកម្មជាទំងន់។ ប្រាក់ពិន័យលែងបានទៅពួកចៅក្រមទៀតហើយ។ មន្រ្ដីប្រភេទនេះត្រូវទទួលប្រាក់បៀរវត្សដែលមានកំរិតជាក់លាក់ ដូចមន្រ្ដីឯទៀតៗដែរ។ ជីវភាពរបស់ជនជាប់គុកត្រូវបានរៀបចំអោយបានប្រសើរជាងមុន។
  47. ១៨៧៦ បញ្ញត្ដិទាក់ទងនឹងទាសភាព៖ ពួកទាសាទាសី ដែលត្រូវទៅនៅបំរើម្ចាស់បំណុលអស់មួយជីវិតពីមុននោះ អាចលោះខ្លួនអោយរួចពីខ្ញុំគេបាន។ ការលក់ដូរពួកមនុស្សព្រៃ និង កូនក្មេងត្រូវហាមឃាត់។ 
  48. ១៨៧៧  ក្រៅពីបញ្ញត្ដិចុះថ្ងៃទី១៥ ខែមករា ១៨៧៧នេះ គួរកត់សំគាល់ថា នៅមានអនុសញ្ញាមួយចុះថ្ងៃទី២៨ ខែមករា ឆ្នាំដដែល ហើយដែលធ្វើឡើងរវាងព្រះបាទនរោត្ដម និងលោកទេសាភិបាលកូសាំងស៊ីន។ អនុសញ្ញានេះបានបើកអំណាចយ៉ាងទូលាយថែមទៀតដល់តំណាងប្រទេសបារាំងនៅអមព្រះរាជាខ្មែរ ដោយអនុញ្ញាតអោយលោកចូលរួមក្នុងកិច្ចប្រជុំទាំងឡាយរបស់គណៈរដ្ឋមន្រ្ដី ដើម្បីផ្ដល់យោបល់ផ្សេងៗបាន។ ក្នុងករណីណាដែលមានបញ្ហាសំខាន់ៗត្រូវដោះស្រាយនោះ វត្ដមានរបស់តំណាងប្រទេសបារាំងជាការចាំបាច់។

មហាជនរិះគន់ថៃគ្រោងសាងសង់អង្គរវត្តថ្មី ដូចលាជផ្ទុះ ខណៈអាជ្ញាធរពាក់ព័ន្ធស្ងប់ស្ងាត់ដូចមិនមានរឿងអ្វីសោះ..?(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទទី០៥ ខែកក្កដា ឆ្នាំ២០២១ នេះមានធ្លាយព័ត៌មានអំពីគម្រោងសាងសង់ប្រាសាទអង្គរវត្ត លើបណ្តាញសង្គមហ្វេស ប៊ុក តាមរយៈការបង្ហោះរបស់ម្ចាស់គណនីមួយឈ្មោះ «បុរាណាចារ្យ» នូវរូបភាពជាច្រើនសន្លឹកស្តីអំពីការសាងសង់ប្រាសាទបុរាណមួយថ្មី យកលំនាំតាមប្រាសាទអង្គរវត្ត ដោយដាក់ឈ្មោះថ្មីថា «សីហនគរ» ធ្វើឲ្យមហាជនផ្ទុះកំហឹងដូចលាជផ្ទុះ ប៉ុន្តែងាកមកមើលអាជ្ញាធរពាក់ព័ន្ធស្ងប់ស្ងាត់ ហាក់ដូចជាអត់ដឹងរឿង..។
  1. ប្រភពម្ចាស់គណនី «បុរាណាចារ្យ» បានបង្ហោះរូបភាពជាមួយ និងសំណេរខ្លីរបស់ខ្លួនថា « នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃរឿងការសាងសង់ប្រាសាទថ្ម ដែលយើងឃើញមានការបង្ហោះក្នុងបណ្តាញសង្គមមួយរយៈនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ គម្រោងបន្ទាប់គឺការកសាងប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។ គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬ ប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរនេះ(ปราสาทสีหนคร) បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថានឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។ យើងបានភ្ជាប់ជូនអ្នកទាំងអស់គ្នានូវគំរូរប្រាសាទ និងប្លង់ប្រាសាទដែលគេនឹងចាប់ផ្តើមសាងសង់ឆាប់ៗនេះ ព្រមទាំងរូបភាពប្រាសាទកំពូល៣ ដែលបានសាងសង់រូចមកហើយនិងបញ្ចប់គម្រោងឆាប់ៗនេះ។ ដោយសារតែអង្គរវត្តជាបេតិកភណ្ឌពិភពលោក ដូចនេះបើយោងទៅតាមច្បាប់អន្តរជាតិ  មាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០  ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ យើងមិនអាចអនុញ្ញាតឲ្យមានការសាងសង់ចម្លងតាមបែបនេះបានទេ យើងក៏សង្ឃឹមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការអោយបានឆាប់រហ័សទាក់ទងនឹងរឿងនេះ កុំឲ្យដល់ពេលគេសាងសង់ហើយទើបមានប្រតិកម្ម»។
  2. ទោះយ៉ាងណា គេនៅមិនទាន់ឃើញមាន មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក៏ដូចជាស្ថាប័នពាក់ព័ន្ធជាតិណាមួយ ចេញមុខប្រតិកម្មតប ទៅនឹងដំណឹងបែកធ្លាយខាងលើនេះដែរ។ មិនដឹងថា អាជ្ញាធរកម្ពុជា បានទទួលដំណឹងដ៏រសើបខាងលើនេះហើយឬនៅទេ..? ឬមួយមន្រ្តីពាក់ព័ន្ធទាំងនោះកំពុងជាប់រវល់ ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល រហូតមិនបានឭការរិះគន់របស់មហាជនទេ..? 
  3. ការលួចចម្លងស្នាដៃបុព្វបុរសខ្មែរ គឺប្រៀបបីដូច ជាការលួចយកព្រលឹងជាតិរបស់យើងផងដែរ ! ព្រោះបច្ចុប្បន្នជនបរទេសនៅលើសកលលោកភាគច្រើន ស្គាល់ប្រទេសកម្ពុជា ក៏ដោយសារសំណង់ដ៏មហិមាគ្មាន២នៅលើលោកនេះដែរ។ ចុះបើបណ្តោយឲ្យថៃលួចចម្លងបានដោយជោគជ័យ តើទៅថ្ងៃអនាគត គេអាចនឹងយកអ្វីពីយើងទៅសាងសង់លើដីរបស់គេបន្ថែមទៀត..បើសព្វថ្ងៃព្រលឹងជាតិយើងកំពុងមានជំងឺពុកផុយក្នុងសិរីរាង្គយុវជនខ្មែរមួយចំនួនផងនោះ វានឹងទៅជាយ៉ាងណា..?
  4. Yang Saing Koma ថៃកំពុងចម្លងឬសាងសង់ប្រាសាទយកលំនាំតាមប្រាសាទអង្គរយេីង។ក្រសួងវប្បធម៌កម្ពុជាគួរតែជួយពន្យល់រឿងនេះផង។
  5. នោះវាជាការពិត​ឬយ៉ាងណា​? ថៃ​ ប្រកាស​​សាងសង់​​ប្រាសាទ​អង្គរវត្ត​ចម្លង​ ​លើ​ទឹកដី​របស់​ខ្លួន​ទំហំ​ប៉ុន​ប្រាសាទ​អង្គរ​កម្ពុជា ថៃ​ ប្រកាស​​សាងសង់​​ប្រាសាទ​អង្គរវត្ត​ចម្លង​ ​លើ​ទឹកដី​របស់​ខ្លួន​ទំហំ​ប៉ុន​ប្រាសាទ​អង្គរ​កម្ពុជា…….នោះវាជាការពិត​ឬយ៉ាងណា​? ថៃ​ ប្រកាស​​សាងសង់​​ប្រាសាទ​អង្គរវត្ត​ចម្លង​ ​លើ​ទឹកដី​របស់​ខ្លួន​ទំហំ​ប៉ុន​ប្រាសាទ​អង្គរ​កម្ពុជា ថៃ​ ប្រកាស​​សាងសង់​​ប្រាសាទ​អង្គរវត្ត​ចម្លង​ ​លើ​ទឹកដី​របស់​ខ្លួន​ទំហំ​ប៉ុន​ប្រាសាទ​អង្គរ​កម្ពុជា…….
  6. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំ ជាងគេនៅលើពិភពលោក។ បើ​យោង​តាម​ Facebook ជនជាតិ​ថៃ​ឈ្មោះ​ Worachet Duangakoet បាន​សរសេរ​រៀបរាប់​ថា៖“វត្ត​ភូម៉ានហ្វា​ ខេត្ត​ប៊ុរីរ៉ាំ​។ រូប​ភាព​ដំបូង​ គឺ​ប្រាសាទ​ដែល​កំពុង​កសាង​ មិន​យូរ​ប៉ុន្មាន ក៏​រៀប​ថ្ម​រួចរាល់​អស់​ហើយ​។ តទៅ​មុខ​ទៀត​គឺ​គម្រោង​កសាង​អាណាចក្រ​ សីហនគរ​ (ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត​)​។
  7. ខ្ញុំ​ក្នុង​ឋានៈ​ ជា​អ្នក​ផ្ដល់​ទីតាំង​មាន​មោទនភាព​ជា​ខ្លាំង​ ដែល​មាន​បណ្ដា​វិស្វករ​ ជាង​អ្នក​មាន​ចិត្ត​ជ្រះ​ថ្លា​ ផ្ដល់​ឲ្យ​នូវ​ទ្រព្យ​ដ៏​មហាសាល​ដើម្បី​កសាង​ទីកន្លែង​នេះ​”។​“ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ ដោយសារ​មាន​ជនជាតិ​កម្ពុជា​ ចាប់ផ្ដើម​ ខម្មិន​ (Comment) ក្នុង​លក្ខណៈ​ថា​យើង​ទៅ​ Copy ពី​គេ​។ តើ​ពួក​បង​ៗ​មាន​ទស្សន​ទាន​យ៉ាង​ដូចម្ដេច​ខ្លះ​? ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​សុំ​កម្លាំង​លើក​ទឹកចិត្ត​ ដល់​អ្នក​កសាង​នេះ​ផង​។ អ្នក​ទាំង​អស់​គ្នា​ស្ថាបនា​ ដោយ​មាន​ចិត្ត​សទ្ធា​សុទ្ធសាធ​ មិន​បាន​ទទួល​ផល​ចំណេញ​អ្វី​ពី​ការ​នេះ​ទេ”។យ៉ាង​ណា​នៅ​មិន​ទាន់​ដឹង​ថា​គម្រោង​នេះ​ពិត​ ឬ​ក៏​ក្លែងក្លាយ​ យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​​​​មហាជន​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម​ Facebook
  8. កំពុង​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ហើយ​ទទូច​សុំ​អន្តរាគមន៍​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ ដោះស្រាយ​លើ​បញ្ហា​ រារាំង​គម្រោង​នេះ​ដើម្បី​រក្សា​តម្លៃ​ប្រាសាទ​អង្គរ​វត្ត​ជា​ដួង​ព្រលឹង​ជាតិ​ខ្មែរ៕ ប្រភព៖ Sabay
  9. សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌និងវិចិត្រសិល្ប:ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណី​ការសាង​សង់ប្រាសាទ​ដូច​អង្គរវត្តនៅលើទឹកដីថៃ។ នេះបើតាមប្រសាសន៍លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ឱ្យ BTV ដឹងនៅយប់ថ្ងៃទី៥ ខែកក្កដា។ តាមរយៈការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា ប្រាសាទដូចអង្គរវត្តរបស់កម្ពុជាកំពុងសាងនៅទឹកដីថៃ។ ការសាង​សង់ប្រាសាទ​ដែលចម្លងចេញពីរូបរាងប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺ ស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ។តាម​ការលើកឡើងនៅក្នុងបណ្ដាញសង្គម ក៏បានឱ្យដឹងដែរថា វិស្វករដែលសាងសង់​ប្រាសាទដោយ​ចម្លងតាមប្រាសាទ​អង្គរវត្តរបស់​កម្ពុជានេះ ក៏មានការមិនសប្បាយចិត្ត ចំពោះការរិះគន់លើស្នាដៃរបស់គេដែលកំពុងសាងសង់នេះដែរ។លោក​ជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ក្រសួងបានទាក់ទងទៅកុងស៊ុល កម្ពុជាប្រចាំនៅទីនោះ​ឱ្យ​ស្រាវជ្រាវ​ករណីនេះឱ្យបានល្អិតល្អន់ផងដែរ៕
  10. Guy Angkor តាមការសង្កេតរបស់ខ្ញុំ បារាំងបានចំលងអង្គរវត្តកាលឆ្នាំ1931ដើម្បីធ្វើការពិពណ៌ កាលណោះទីក្រុងប៉ារីស ត្រូវអាឡឺម៉ង់ទំលាក់គ្រាប់បែកខ្ចេច។ ចូលមកឥណ្ឌាប៉ុន្មានឆ្នាំមុន បានប្រកាសក្តែងៗថា នឹងកសាងអង្គរវត្តចំលង១ដែរ មិនទាន់នឹងបានកសាងផង ស្រាប់តែនៅឥណ្ឌាមានទឹកជំនន់យ៉ាងខ្លាំងសម្បើម គំរោងនោះក៏លុបចោលបាត់ផងដែរ។ ឥឡូវចូលមកដល់អាកៀនក្លៀកនេះម្តង ចាំមើលមានអីកើតឡើង? តើដូចបណ្តាសាស្តេច តាកសុីន ដែរប្ញទេ? ដីនេះមិនត្រឹមតែជា សុវណ្ណភូមិទេ តែជាអាទិទេពភូមិថែមទៀតផង(ជាការយល់ឃើញ របស់ខ្ញុំ)🙏🙏
  11. ប្រវត្តិពួកសៀម ប្តូរមកជាថៃ​ ចិញ្ចឹមចិត្តចង់បានប្រាសាទអង្គរវត្តខ្មែរ កាលពី -លេីកទីមួយ​ ចង់គាស់ថ្មប្រាសាទទៅស្រុក -ដោយគម្រោងលេីកទីមួយបានបរាជ័យ​ លេីកទី​ពីរ​ ក៏សម្រេចចិត្តចម្លងម៉ូតអង្គរវត្តបែបតូច -លេីកនេះលែងខ្នាតធំ​ គឺចង់សង់អោយធំតែម្តង​  សរុប​ ពួកវានៅតែចិញ្ចឹមចិត្តចង់បាន​ ដេីម្បីតែផលប្រយោជន៍របស់វា This project did not even ask the Cambodian !! Angkor Wat Temple and all the temples in Angkor Area have listed as World Heritage Site so if you want to cop* let the owner know too!!!  Thailand 2021 Mega Project🔥  ANGKOR WAT The world largest religious monument on earth and the symbol of Khmer (Cambodian) Nation is being replicated in Thailand. Angkor Wat of Cambodia
  12. ចុះផ្សាយ​នៅ​ថ្ងៃ៖ 08/09/2015  ឥណ្ឌា​ព្រម​តាម​កម្ពុជា​ផ្អាក ការ​សាងសង់​ប្រាសាទ​ដែល​យក​លំនាំ​ពី​ប្រាសាទ​អង្គរវត្ត រដ្ឋាភិបាល​ឥណ្ឌា​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​ផ្អាក​បណ្ដោះ​អាសន្ន​ការ​សាងសង​ប្រាសាទ​ដែល​យក​លំនាំ​ពី​ប្រាសាទ​អង្គរវត្ត​កម្ពុជា។ ឥណ្ឌា​ក៏​បាន​ឲ្យ​ក្រុមហ៊ុន​ដដែល​កែប្រែ​រចនាបថ​ឡើង​វិញ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​យក​លំនាំ​ដូច​ប្រាសាទ​អង្គរវត្ត។ ជំហរ​របស់​ឥណ្ឌា​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជា​និង​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃ​ទី​០៨​កញ្ញា​នេះ។ នៅ​ទី​បំផុត​ប្រទេស​ឥណ្ឌា​ក៏​យល់​ព្រម​តាម​កម្ពុជា​ផ្អាក​គម្រោង​ត្រៀម​សាងសង​ប្រាសាទ​ដែល​យក​លំនាំ​ពី​ប្រាសាទ​អង្គរវត្ត។ ដោយសារ​តែ​ឥណ្ឌា​មិន​ចង់​ឲ្យ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​ជួប​ភាព​ល្អក់​កករ ព្រោះ​តែ​លំនាំ​ប្រាសាទ​នេះ។ ម្យ៉ាងទៀត​ឥណ្ឌា​ក៏​បាន​យល់​ច្បាស់​អំពី​តម្លៃ​ប្រវត្តិសាស្ត្រ​និង​តម្លៃ​វប្បធម៌​របស់​ប្រាសាទ​អង្គវត្ត។ នេះ​ជា​ជំហរ​របស់ លោក Naveen Srivastara ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ជំនួបជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃ​ទី​០៨​កញ្ញា​នេះ។
  13. ជា​ថ្មី​ទៀត លោក ហោ ណាំហុង ក៏​បាន​ប្រាប់​ពី​បំណង​របស់​កម្ពុជា​ដែល​មិន​អនុញ្ញាត​ឲ្យ​ឥណ្ឌា​យក​លំនាំ​តាម​ប្រាសាទ​អង្គរ​គឺ​អង្គរវត្ត​ជា​ដួង​ព្រលឹង​ និង​ជា​និមិត្តរូប​របស់​កម្ពុជា​តាម​រយៈ​ការ​ដាក់​នៅ​លើ​ទង់​ជាតិ។
  14. សូម​បញ្ជាក់​ថា គម្រោង​របស់​ឥណ្ឌា​ដែល​ចង់​សាងសង់​ប្រាសាទ​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត​ បាន​លេច​លឺ​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ។ គម្រោង​ប្រាសាទ​ដំបូង​នោះ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Virat Angkor Wat Ram Mandir ប៉ុន្តែ​ក្រោយ​មក​បាន​ប្ដូរ​ឈ្មោះ​មក​ជា Viraat Ramayan Mandir វិញ។ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​ក្រសួង​ការ​បរទេស​ឥណ្ឌា ឲ្យ​មូលនិធិ​ឥណ្ឌា Mahavir Mandir Trust បញ្ឈប់​គម្រោង​សាង​សង់​​ប្រាសាទ​ដែល​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​សាងសង់​ប្រាសាទ ចម្លង​តាម​ប្រាសាទ​អង្គរវត្ត ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​នេះ​ថា គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។
  15. តាម​ការ​បញ្ជាក់​របស់​លោក ជុំ សុន្ធរី អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ក្នុង​ជំនួប​ដដែល​​នោះ​ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​បន្ថែម​សម្រាប់​ការ​ត្រៀម​ទទួល​ដំណើរ​ទស្សនៈកិច្ច​របស់​អនុប្រធានាធិបតី​ឥណ្ឌា ដែល​គ្រោង​មក​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភាគី​ទាំងពីរ​សន្យា​នឹង​ពង្រឹង​បន្ថែម​ផ្នែក​សេដ្ឋកិច្ច​ ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​វិនិយោគទុន។​ លោក ហោ ណាំហុង ក៏​បាន​បង្ហាញ​ពី​បំណង​ចង់​បង្កើត​ជើង​ហោះ​ហើរ​ត្រង់​រវាង​ឥណ្ឌា​ និង​កម្ពុជា​ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ ប្រទេស​ទាំង​ពីរ៕
  16. ឥណ្ឌា​សង់​ប្រាសាទ​ចម្លង​តាម​អង្គរ​វត្ត​៖ កម្ពុជា​ចំណេញឬ​​ខាត​? បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​មួយ​រយៈ​ធំ ព័ត៌មាន​ស្ដី​ពី​ការ​សាងសង់​ប្រាសាទ​ដោយ​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត​របស់​ខ្មែរ បាន​កក្រើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​។ កម្ពុជា តាម​រយៈ​ក្រសួង​ការបរទេស បាន​បង្ហាញ​ជំហ​យ៉ាង​ម៉ឺងម៉ាត់ ទាមទារ​ឲ្យ​បញ្ឈប់​គម្រោងសាងសង់​ប្រាសាទ​នោះ​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការជំទាស់​យ៉ាង​ដាច់​ណាត់​នេះ មតិ​មួយ​ចំនួន​ទៀត បែរ​ជា​យល់​ឃើញ​​ផ្សេង​ថា វត្តមាន​នៃ​វត្ថុ​ចម្លង​នេះ មិន​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ទេ​​។ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឲ្យ​វត្ថុ​ពិត កាន់​តែ​មាន​តម្លៃ​​។ តើ​ការណ៍​ដែល​ឥណ្ឌា​សង់​ប្រាសាទ​ចម្លង​តាម​អង្គរ​វត្ត ​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​​ឬ​​ខាត?  
  17. 2015 ការចម្លង​ប្រាសាទអង្គរវត្ត​ ទៅ​សាងសង់​នៅ​ឥណ្ឌា​បង្ក​ភាពចម្រូងចម្រាស ភ្នំពេញ៖ អ្នកជំនាញ​ផ្នែក​ទេសចរណ៍ អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម និង​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​សុទ្ធតែ​បាន​គាំទ្រ​ចំពោះ​កំណត់​ទូត​របស់​ក្រសួងការបរទេស​ដែល​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា Mahavir Mandir Trust បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​ប្រាសាទអង្គរវត្ត។អ្នកជំនាញ​ទាំងនោះ​បាន​អៈ​អាង​ទៀតថា ប្រសិនបើ​ក្រុមហ៊ុន​ឥណ្ឌា​មួយ នេះ​អាច​ដំណើរ ការសាងសង់​ប្រាសាទ​ដែលមាន​ស្ថាន​ដូច​ប្រសាទ​អង្គរវត្ត​នេះ​បាន  នោះ​វិស័យ​ទេសចរណ៍ កម្ពុជា​នឹងមាន​ការធ្លាក់ចុះ។ តែ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា អបអរសាទរ​ចំពោះ​គម្រោង​សាងសង់​របស់​ក្រុមហ៊ុន​ឥណ្ឌា។
  18. Tourism Cambodia #ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃ រឿង ការសាងសង់ប្រាសាទថ្ម ដែលយើងឃើញមានការបង្ហោះក្នុងបណ្តាញសង្គមមួយរយៈនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាង ប្រាសាទកំពូល ៣ រចនាបទខ្មែរ រួច មកហើយនោះ គម្រោងបន្ទាប់គឺការកសាង ប្រាសាទអង្គរវត្តទី២ ដែលជាគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងធំជាងគេនៅលើពិភពលោក។ គម្រោងសាងសង់ប្រាសាទអង្គរវត្តទី២ ឬ ប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទ សីហនគរនេះ (ปราสาทสีหนคร) បានប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថានឹងបញ្ចប់ការសាងសង់នៅរវាង៧ទៅ៨ឆ្នាំទៀត។ យើងបានភ្ជាប់ជូនអ្នកទាំងអស់គ្នានូវគំរូរប្រាសាទ និងប្លង់ប្រាសាទដែលគេនឹងចាប់ផ្តើមសាងសង់ឆាប់ៗនេះ ព្រមទាំងរូបភាពប្រាសាទកំពូល៣ដែលបាន សាង សង់រូចមកហើយនិងបញ្ចប់គម្រោងឆាប់ៗនេះ។ ដោយសារតែអង្គរវត្តជាបេតិកភណ្ឌពិភពលោក ដូចនេះបើយោងទៅតាមច្បាប់អន្តរជាតិ  មាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០  ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ យើងមិនអាចអនុញ្ញាតអោយមានការសាងសង់ចម្លងតាមបែបនេះបានទេ យើងក៏សង្ឃឹមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការអោយបានឆាប់រហ័សទាក់ទងនឹងរឿងនេះ កុំអោយដល់ពេលគេសាងសង់ហើយទើបមានប្រតិកម្ម។ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ Phoeurng Sackona - Minister of Culture and Fine Arts UNESCO Cambodia អាជ្ញាធរជាតិអប្សរា Apsara National Authority #ចំលងពី​បុរាណាចារ្យ
Mao Chandara ថៃ កំពុងសាងសង់អង្គរវត្តទី២ នៅលើទឹកដីថៃ  មហាជនខ្មែរកំពុងសម្តែងការមិនពេញចិត្តលើករណីប្រទេសថៃ កំពុងសាងសង់ប្រាសាទ នគរវត្តសិប្បនិម្មិតក្នុងប្រទេសថៃ ហើយកម្ពុជាកំពុងស្រាវជ្រាវលើករណីនេះ។ ថៃដាក់ឈ្មោះប្រាសាទនេះថា ប្រាសាទ សីហនគរ ( ปราสาท สีหนคร ) ដែលការសាងសង់ស្ថិតនៅ៖
    • - វត្ត ភូម៉ាហ្វា 
    • - ឃុំ បានសិង្ហ 
    • - ស្រុក នាងរ៉ង
    • - ខេត្ត បុរីរម្យ ប្រទេសថៃ
            សំណង់បានចាប់ផ្តើមបុកគ្រឹះនៅ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០  ហើយការសាងសង់នឹងត្រូវបញ្ចប់ក្នុងចន្លោះពេលពី ៧-៨ឆ្នាំទៀត។

            ចង់តបទៅជនឆ្វេងនិយម(wing-left)បន្តិច ទាក់ទងទៅនឹងការលើកឡើងថា ចិន និងប្រទេសអេស្បាញបានចម្លងរចនាបថអង្គរវត្តដែរម្ត៉េចមិនប្រតិកម្មដូចប្រទេសថៃ?

            ន៎ែ! ល្បងបណ្ឌិតបើមិនចេះទេសួរគេអ្នកឆោតជាងខ្លួនទៅ ចិនកសាងសំណង់ និងរូបសំណាកអង្គរវត្ត ព្រោះមានកិច្ចព្រមព្រៀងវប្បធម៌មួយឈ្មោះថា"ចក្ខុវិស័យភូមិវប្បធម៌កម្ពុជា-ចិន"(Chinese and Cambodia cottage vision of the Angkor Wat) ដោយមានការទទួលស្គាល់ពីរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា ហើយដំណើរការសាងសង់នេះបើសិនគ្មានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជាទេ ចិនក៏គ្មានសិទ្ធិសាងសង់ដែរ។

            ខ្ញុំសូមឲ្យអ្នកបើកទ្វារខួរគិតឲ្យបានសុីជម្រៅជាងនេះ ចិនគឺជាប្រទេសមហាអំណាចមួយមានឥទ្ធិពលទាំងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធា។ រាល់សមិទ្ធផលវប្បធម៌ និងប្រវត្តិសាស្រ្តគេមានច្រើនរាប់មិនអស់ទេតួយ៉ាងដូចជាមហាកំពែងចិន,តំបន់កងទ័ពTerracotta, រាជធានីអាថ៌កំបាំងមាន៩,៩៩៩បន្ទប់,រាជវាំងបូរាណប៉ូតាឡា(Potala) និងចក្រភពចំណាស់ៗជាច្រើនទៀត តើចាំបាច់ទេដែលគេត្រូវលួចចម្លងstyle អង្គរវត្តពីយើងនោះ?

            ចំណែកអេស្ប៉ាញក៏ដូចគ្នាដែរមុនកសាងគេបានរ៉ាយរ៉ាប់នៅលើផ្ទាំងសំណង់រួចហើយថា Angkor Wat cover located in Cambodia គេមិនបានរំលោភសិទ្ធិផ្តាច់មុខថាជារបស់ខ្លួននោះទេ។ ចាត់ទុកថាវាជាសំណាងមួយហើយដែលមានប្រទេសជឿនលឿន និងមហាអំណាចជួយផ្សព្វផ្សាយវប្បធម៌ និងកិត្តិស័ព្ទអង្គវត្តទៅកាន់ប៉ែកនិរតី
            និងអុឺរ៉ុបន៎ុះ បើសិនពឹងលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកច្បាស់ជាមិនល្បីដូចសព្វថ្ងៃនេះទេ។

            សូមអ្នកបែងចែកឲ្យដាច់រវាងការរំលោភយកកម្មសិទ្ធិបញ្ញា និងសិទ្ធិម្ចាស់ដើម ពេលណាដែលបុគ្គលមួយ ឬប្រទេសមួយបានយកស្នាដៃរបស់បុគ្គល ឬប្រទេសមួយទៀតទៅប្រើប្រាស់ក្នុងរូបភាពជាកម្មសិទ្ធិផ្តាច់មុខដោយគ្មានការព្រមព្រៀង និងអនុញ្ញាតិទេនោះបានន័យថាលួច។ ហើយច្បាប់ស្តីពីការចម្លងយកស្នាដៃនេះ ក្នុងនីតិអន្តរជាតិត្រូវពិន័យដាក់ពន្ធធនាគារពី៥០ ទៅ៧០ឆ្នាំ តើអ្នកយល់ទេ?

            Vannath De-ego
            ខ្ញុំសូមលើកឧទាហរណ៍បន្ថែមទៀតដើម្បីឲ្យបងប្អូនកាន់តែមានការជ្រះស្រលះ យើងតែងតែធ្លាប់បានឮហើយទាក់ទងនឹងសិទ្ធអាជីវកម្ម ឬ Franchise នៅពេលដែលអាជីវករ ឬក្រុមហ៑ុន A ទិញសិទ្ធិលក់បន្តពីម្ចាស់ក្រុមហ៑ុន B ត្រូវគោរពតាមលក្ខខណ្ឌរបស់ ក្រុមហ៑ុនសាមីដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចសន្យាអាជីវកម្ម បើសិនក្នុងករណីបុគ្គលអ្នកទិញសិទ្ធិលក់បន្តល្មើសក្នុងខសន្យាណាមួយនោះនឹងត្រូវទទួលរងពាក្យបណ្តឹងក្នុងបទល្មើសព្រហ្មទណ្ឌ។ ជាក់ស្តែងចិន និងអេស្ប៉ាញ បានស្ថិតនៅក្នុងក្រិតក្រមនៃកិច្ចព្រមព្រៀងនេះ ចំណែក ថៃ បានលួចចម្លង និងកសាងរចនាបថអង្គរវត្តដោយមិនបានជូនដំណឹងមកអាជ្ញាធរអប្សរា និងក្រសួងវប្បធម៌ជាមុនទេ បានន័យថាជាអំពើលួច។

            សាន់ យ៉ា
            ចង់ប្រាប់ទៅម្ចាស់សំណេរថាអ្វីទៅឆ្វេងនិយមនេះមិនមែនជាការរកសុី រឺអ្វីឡើយ តែជាឆន្ទះជាតិនិយមក្នុងជាខ្មែរគ្រប់រូប រឿងប្រវិត្តសាស្ត្រអាចថាចិត្តមិនទូលយវិលទៅកាន់ជាង២០មុនតារាថៃស្រីនាងផ្កាយព្រឹកបាននិយាយ អង្គរវត្តជារបស់ថៃ ធ្វើឲ្យខ្មែរនាំគ្នាដុតស្ថានទូតថៃ បិទរឿងភាគថៃហើយវិលទៅ ១០០ឆ្នាំមុនតាមមើលចិន ឥណ្ឌា វៀតណាម អេស្ប៉ាញ ក៏មិនហ៊ានធ្វើទំហំធំដ៏ថ្នាក់នេះដែរ។

            Em Voleak
            បើសិនជាចិននិងអេស្ប៉ាញគេមានវប្បធម៌ អរិយធម៌ ខុសឆ្ងាយពីយើង យើងអាចមើលដឹងថាអ្វីដែលគេធ្វើនោះជាតំណាងអោយទីតាំងមួយដោយធ្វើពីគ្រឿងផ្សំនិងសណ្ឋានបែបផ្សេងគ្នាពីអង្គរវត្ត ហើយទេសចរគេដឹងច្បាស់ថានោះមិនមែនជាអរិយធម៌របស់ប្រទេស២នោះទេ។ ដោយឡែកប្រទេសថៃនិងកម្ពុជាមានវប្បធម៌និងអរិយធម៌ស្រដៀងគ្នាច្រើនចំណុច ប្រជាជនថៃសម័យថ្មីព្យាយាមបំភ្លេចនូវប្រវត្តិសាស្រ្តដែលពួកគេកើតក្រោយខ្មែរជាច្រើនសតវត្សន៍ គេព្យាយាមទាញយកវប្បធម៌របស់ខ្មែរ ម្តងបន្តិចៗ ក្នុងរូបភាពផ្សេងៗ រហូតដល់សព្វថ្ងៃនេះជនជាតិអាសុីនិងលោកខាងលិចខ្លះគាត់ស្គាល់តែថៃទេ អ្វីដែលមានក្នុងប្រទេសថៃសុទ្ធតែជាអរិយធម៌ថៃ មិនមែនមនុស្សទាំងអស់សុទ្ធតែមិនដឹងពីខ្មែរប៉ុន្តែក៏មានចំនួនច្រើនដែលគាត់ស្គាល់តែកិត្តិនាមរបស់ថៃជាងខ្មែរច្រើន។ អ្វីដែលថៃចង់ធ្វើឡើងជាបែបReplicaមានទំហំនិងទំរង់បែបបទសឹងតែដូចអង្គរពិត សួរថាគេចំណាយប៉ុននេះគេគ្រាន់តែចង់ផ្សព្វផ្សាយវប្បធម៌ខ្មែរនៅស្រុកគេទេឬ? គេធ្វើបែបនេះដើម្បីអោយខាតឬ? តើយើងជាប្រជាជនអង្គរគួរតែអង្គុយស្ងៀមអោយគេធ្វើបែបហ្នឹងដាក់យើងឬ? តើនៅក្នុងទ្វីបអាសុី មានអរិយធម៌ដទៃប៉ុន្មាន ហេតុអីមានតែអង្គរដែលគេចាប់អារម្មណ៍?

            សុន បញ្ញាបុត្រ
            ពួកនិងវាឆ្កួតទើបចេះតែប្រៀបធៀបបែបនេះ។
            ចិនគេធ្វើពីផ្លាស្ទិកតូចតាចគ្រាន់សម្រាប់អោយប្រជាជនគេស្គាល់ល់ហើយកំសាន្តក្នុងតំបន់។
            តែចំពោះថៃវិញចេតនាតាំងពីបុរាណមក គាស់មិនបាន ចំលង ចំលងមិនទាន់បានលើកទី1 ឡើងដល់លើកទី2។

            ស្រលាញ់ខ្មែរ បេសកកម្មគាស់ប្រាសាទអង្គរវត្ត ទៅក្រុងទេពឆ្នាំ១៨៦០♥️🇰🇭
            ដោយសេចក្តីស្ងប់ស្ងែងនិងពេញព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះបុរាណស្ថាននិងស្ថាបត្យកម្មខ្មែរ។ ព្រះចៅរាមាទី៤ ព្រះនាមម្កុដ បានត្រាស់បង្គាប់ឲ្យអ្នករាជការព្រះអង្គដែលមានឈ្មោះថា សុវណ្ណវិសាល,ជុំជាតិ វិជ្ជា ចេញដំណើរទៅជ្រើសរើសប្រាសាទណាមួយតូចល្មមអាចនឹងយកមកក្រុងទេពបុរីបានដើម្បីទុកជាកិត្តិយសម្រាប់រជ្ជកាលព្រះអង្គ ដែលក្នុងពេលនោះនគរខ្មែរបានធ្លាក់ក្នុងកំដាប់ដៃរបស់គេទៅហើយ។បន្ទាប់មកព្រះអង្គចេញរាជបញ្ជាឲ្យកេណ្ឌប្រជាជនពីភ្នំស្រុក បាត់ដំបង និងសៀមរាប បានចំនួនមនុស្ស២០០០នាក់ ហើយចែកជា៤ក្រុមដើម្បីទៅគាស់ថ្មប្រាសាទ។
            ក្រោយពីបានធ្វើព្រះពិធីបួងសួងរួចហើយ នៅថ្ងៃសៅរ៍ ទី២៨  ខែមេសា ឆ្នាំ១៨៦០ ក៏ស្រាប់តែមានប្រជាជនខ្មែរប្រហែលជា៣០០នាក់ ដែលមានកំហឹងជាមួយពួកបំផ្លាញប្រាសាទខ្មែរចេញមកពីព្រៃ ធ្វើគតព្រះសុវណ្ណវិសាល និង កូនរបស់លោក ព្រមទាំងបក្សពួកជាច្រើនទៀតដែលដឹកនាំការគាស់ថ្មប្រាសាទស្លាប់គ្មានសល់។ 
            ក្រោយមកព្រះអង្គរាមាទី៤ ទ្រង់ព្រះតំរិៈថាប្រាសាទធំៗទាំងឡាយដែលព្រះរាជាខ្មែរតាំងពីសម័យបុរាណបានកសាងទុកជាកិត្តិយសក្នុងរាជព្រះអង្គហើយប្រាសាទទាំងនោះធំៗណាស់មិនអាចដឹកជញ្ជូនមកបាងកកដោយងាយស្រួលដែរ។ព្រះអង្គក៏បោះបង់គំនិតយកប្រាសាទពីស្រុកខ្មែរទៅតមក រហូតដល់ឆ្នាំ១៨៦៧ មុនព្រះអង្គសោយទីវង្គតមួយឆ្នាំ ព្រះអង្គនៅតែចេញរាជបញ្ជាឲ្យស្ថាបត្យកររបស់ព្រះអង្គមកគូរូបប្រាសាទអង្គរវត្តហើយទៅធ្វើនៅក្នុងបរិវេណវត្ត ព្រះស្រីរតនសាស្តារាម ឬវត្តព្រះកែវ។ស្ថាបកររូបនេះចេញដំណើរពីបាងកកនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ១៨៦៧ និងត្រឡប់ទៅបាងកកវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៦៧។
            ប្រាសាទអង្គរវត្តចម្លងត្រូវបានសង់រួចរាល់នៅក្នុងរជ្ជកាលព្រះចៅចុល្លាឡុងកន រាមាទី៥ក្នុងពេលដែលក្រុងទេពបុរីគ្រប់អាយុ ១០០ ឆ្នាំនៅឆ្នាំ១៨៨២។
            សូមកូនខ្មែរចងចាំទុកច្រើនទសវត្សរ៍មកហើយ គេនៅតែចិញ្ចឹមចិត្ត ចង់បានប្រាសាទអង្គរវត្តមិនដែលលុះមួយពេលឡើយចូរកូនខ្មែរពួតដៃគ្នាសាមគ្គីគ្នា ថែរក្សាការពារគាំពារនូវវប្បធម៌សិល្បៈខ្មែរឲ្យបានគង់វង្សនិងយូរអង្វែងតទៅ៕
            ឯកសារពិគ្រោះ
            - ណាខនវាត់ ថាត់សណៈខ្មេន ( អង្គរវត្តក្នុងទស្សនៈខ្មែរ) និពន្ធដោយលោក សន្តិភក្តីខាំ រោងពុម្ពមតិជនទំពរ័ ១៨៣ ដល់ ១៩០
            - Thailand- Cambodia: A love – hate relationship by Charn vit Kasetsiri
            - Thailand history from the fall of Ayuthaya in 1767 to recent time by B.J Terwiel . River Book
            អត្តបទដោយ លោកពូ Nao sok

            ស្ថាបត្យកររូបនេះចេញដំណើរ ពីបាងកកនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ១៨៦៧ និងត្រឡប់ទៅបាងកកវិញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៦៧។ ប្រាសាទអង្គរវត្តចម្លងត្រូវបានសង់រួចរាល់ នៅក្នុងរជ្ជកាលព្រះចៅចុល្លាឡុងកន រាមាទី៥ ក្នុងពេលដែលក្រុងទេពបុរីគ្រប់អាយុ ១០០ ឆ្នាំនៅឆ្នាំ១៨៨២ ដូច្នេះទើបគេឃើញមានប្រាសាទអង្គរវត្តតូចមួយ ក្នុងរាជវាំងថៃ នាក្រុងបាងកក រហូតដល់សព្វថ្ងៃ ៕ sabay

            (ឯកសារពិគ្រោះ – ណាខនវាត់ ថាត់សណៈខ្មេន អង្គរវត្តក្នុងទស្សនៈខ្មែរ និពន្ធដោយលោក សន្តិភក្តីខាំ រោងពុម្ពមតិជនទំពរ័ ១៨៣ ដល់ ១៩០ និងដកស្រង់ដោយ វប្បធម៌ខ្មែរ Khmer culture)

            Re-IDEA រឿងអំពីប្រសាទអង្គរវត្តរបស់យេីងដែលប្រទេសពីរបានព្យាយាមសាងសង់ដូចជា​ ឥណ្ឌា​ និង​ ថៃ​។ ហេតុអ្វីប្រទេសផ្សេងៗដូចជា​ ចិន​ អេស្ប៉ាញ​ សាងសង់បាន​ ?  មូលហេតុចម្បងសំខាន់គឺប្រទេសទាំងនោះវប្បធម៌ខុសគ្នាដូចមេឃ​ និង​ ដី​ ហេីយ​ ប្រទេសចិនគ្រាន់តែយកម៉ូតខ្លះៗផ្នែកខ្លះទៅសាងសង់ជាមួុយប្រាសាទ​ ឬ​ សំណង់ល្បីដទៃទៀតជុំវិញពិភពលោកបណ្តុំគ្នាបង្កេីតជាកន្លែងកំសាន្តសម្រាប់ភ្ញៀវក្នុងស្រុកគេ​ និង​ បានបញ្ជាក់យ៉ាងច្បាស់ដោយអក្សរធំៗទាំងឈ្មោះប្រាសាទ​ និង​ ឈ្មោះប្រទេសកម្ពុជា​ ហេីយវាបានទាក់ទាញភ្ញៀវទេសចរចិនកាន់តែស្គាល់ស្រុកខ្មែរ​ និង​ ប្រាសាទខ្មែរកាន់តែច្បាស់​ ដែលធ្វេីឱ្យពួកគេចង់មកលេងស្រុកខ្មែរផ្ទាល។  ចំណែកនៅប្រទេសអេស្ប៉ាញ​ក៏មិនខុសគ្នាពីប្រទេសចិនផងដែរ​ ។ 
            ចំពោះប្រទេសថៃជាប្រទេសជិត​ខាង​ វប្បធម៌​ស្រដៀងគ្នា​ និង​ ចម្រូងចម្រាស់រឿងវប្បធម៌ជាយូរ​មកហេីយ​ និង​ ប្រទេសថៃកសាងតែងតែប្រាប់ពិភពលោកថាជារបស់ខ្លួន​ វប្បធម៌​ខ្លួនជានិច្ច​ ។ ពេលខ្លះប្រាសាទខ្មែរនៅអតីតខេត្តខ្មែរ​ មិនមែនប្រាប់គេថាជាឥន្ធិពល​ ឬ​ វប្បធម៌របស់ខ្មែរឡេីយ​ តែបែរជាប្រាប់គេថា​ ជារបស់ខម​ ឯណាទៅវិញ​ ខណៈ​ប្រាសាទទាំងនោះនៅជាប់ព្រំដែនខ្មែរ​ ។ ព្យាយាម​ក្រលៃប្រវត្តិសាស្រ្តគ្រប់ទម្រង់​ ។




            No comments:

            Post a Comment