ទំព័រនេះ ខ្ញូំសូមធ្វើការសង្ខបដូចតទៅ៖ ជ័យវរ្ម័នទី ១ បង្រួបបង្រួម ចេនឡាទឹក និង ចេនឡាគោក ។ជ័យវរ្ម័នទី ២ រំដោះជាតិ អាណាចក្រខែ្មរ ចេញពី អាណានិគម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ ជ័យវរ្ម័នទី ៣ រក្សាសន្តិភាព រក្សាទឹកដីក្នុងនគរ ។ ជ័យវរ្ម័នទី ៤ រំដោះជាតិចេញពី អាណានិគមចាម (ចម្បារ) ។ ជ័យវរ្ម័នទី ៥ រំដោះជាតិចេញពី អំណាចពួក សៀម ថៃ គឺភៀសខ្លួនពី តំបន់គ្រប់គ្រងពួក សៀម ចូលមក បន្ទាយស្រី កោះកេរ្តិ។ ជ័យវរ្ម័នទី ៦ ភៀសខ្លួន ពីសៀម ដូចស្តេច ជ័យវរ្ម័នទី ៥ ដែរ។ ជ័យវរ្ម័នទី ៧ រំដោះជាតិចេញពី អាណានិគម ចម្បារ និង លើកទ័ពចូលគ្របគ្រងនគរចម្បារ បន្ទាប់ ដកទ័ពជាង ១ លាននាក់ថយមកវិញ ដោយសារ ចម្បារ សហការណ៍ជាមួយទ័ព ម៉ុងហ្គោលី។ ចៅ ពញ្ញាយ៉ាត ដករាជធានី ពី អង្គរវត្តមក ភ្នំពេញ ព្រោះ ទ៏ពសៀម ថៃមានកម្លាំងឈ្លានពានកម្ពុជា។ អានបន្ថែម តំបន់ភ្នំគូលេន
- ជ័យវរ្ម័នទី ៧ (អង់គ្លេស: Jeyvaraman VII) (សំស្ក្រឹត: Jayavarman VII) (ប្រ.ស|គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៥) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរចម្បារ
- ជ័យវរ្ម័នទី ៦ (អង់គ្លេស: Jayavarman VI) (Kh-Pronoun: Jeyvaraman VI) (ប្រ.ស|គ.ស ០០០-១១០៧) រជ្ជកាលគ្រងរាជ (គ.ស ១០៨០-១១០៧) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរ សៀម
- ជ័យវរ្ម័នទី ៥ (អង់គ្លេស: Jeyvaraman V) (សំស្ក្រឹត: Jayavarman V) (ប្រ.ស|គ.ស ០០០-១០០១) រជ្ជកាលគ្រងរាជ (គ.ស ៩៦៨-១០០១) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ៩៦៨ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ" បន្ទាយស្រី ខេត្ត សៀមរាប
- ជ័យវរ្ម័នទី ៤ (អង់គ្លេស: Jeyvaraman IV) (សំស្ក្រឹត: Jayavarman IV) (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។ "រាជធានីកោះកេរ្តិ៍" ស្រុក គូលេន ព្រះវិហារ
- ជ័យវរ្ម័នទី ៣ (អង់គ្លេស: Jeyvaraman III) (សំស្ក្រឹត: Jayavarman III) (ប្រ.ស|គ.ស ៨១២-៨៧៧) រជ្ជកាលគ្រងរាជ (គ.ស ៨៣៥-៨៧៧) មិនមានកំណត់ត្រារៀបអភិសេក និង មិនមានកំណត់ត្រាអំពីបុត្រស្នងរាជ្យឡើយ ។ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ព្រះស្រីជ័យវរ្ម័នទេវៈ" ដែលមានរាជធានីឈ្មោះ "ហៈរិហៈរាល័យ" (Kh-pronoun: Hariharealay) & (Foreingners text: Hariharālaya) នៅ តំបន់រលួស ខេត្តសៀមរាប ។
- ជ័យវរ្ម័នទី ២ (អង់គ្លេស: Jeyvaraman II) (សំស្ក្រឹត: Jayavarman II) (ប្រ.ស|គ.ស ៧៧០-៨៥០) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៣៥) ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស សៃលេន្ត្រៈ ដែលមកពីកោះជ្វា (អង់គ្លេស: Java) នៃប្រទេស ឥណ្ឌូណេស៊ី បច្ចុប្បន្ន ។ ហើយព្រះអង្គបានធ្វើលទ្ធិ ព្រះសិវៈនិយម ដែលតាំងខ្លួនជាស្ដេចចក្រ នៃភាសា សំស្ក្រឹត វ្រះបាទធូលិជេង វ្រះកម្រតេងអញ ឝ្រិ ជយវម៌្មកេរស្វរៈ ប្រែជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ គឺ ជ័យវរ្ម័នទេវរាជ។ ដែលព្រះអង្គបានប្រកាសឯករាជពីពួកជ្វា និង តាំងខ្លួនជាស្ដេចចក្រ នៃ អាណាចក្រកម្ពុជៈទេស ឆ្នាំ៨០២ នៃ គ.ស ។ ភ្នំគូលេន ខេត្ត សៀមរាប
- ព្រះបាទ ជ័យវរ្ម័នទី ១ (ឆ្នាំ៦៥៥-ឆ្នាំ៦៨១នៃគ.ស ( តំបន់ ចេនឡាទឹក និង ចេនឡា គោគ )
ការកសាងប្រាសាទអង្គរវត្ត
ទស្សនៈម្ចាស់ប្លុកៈ ប្លុកនេះប្រមូលរាល់ឯកសារនានាតាម Open Source មកធ្វើជា Dababase ដើម្បីងាយក្នុងការស្វែងរក និង ចងក្រងឯកសារបន្ត ដូចជាចង់ស្វែងរកប្រវត្តិកសាងអង្គរវត្ត ប្រវត្តិសាស្រ្តយោធា ប្រវត្តិសាស្រ្តពុទ្ធសាសនា...។
គឺស្ថិតក្នុងន័យនេះ ទើបខ្ញុំសឹងក្លាយជាអ្នកប្រវត្តិសាស្រ្ត ព្រោះអានច្រើន និងសូមធ្វើការបកស្រាយអំពីប្រាសាទអង្គរវតដូចតទៅថា៖
- ចំនុចទី១៖ អង្គរវត្ត មិនមែនមានអាយុ ១៤៥ លានឆ្នាំ ដូចលោកម្នាក់នោះបកស្រាយ និងផ្សព្វផ្សាយទេ! ខ្ញុំសូមពន្យល់ថា វត្តមួយសាងសង់ឆ្នាំ ២០១៨ នៅភ្នំពេញ តែគំនូរ រូបទេវតា រូបនាគ រូបរឿងព្រះវេស្សន្ត..ត្រូវបានគេគូរពេញតាមជញ្ជាំង នឹងពិដាន ដូច្នេះ លោកបកស្រាយថា វត្តនេះមានអាយុ ១០០លានឆ្នាំមុន ដោយសារមាន នាគ មានយក្ស??!!
- ចំនុចទី២៖ ឈ្មោះ អង្គរវត្ត យើងអាចបកស្រាយ គ្នាយើងជាខ្មែរគ្នាឯងបាន តែសម្រាប់ជនបរទេស គេក៍មានអ្នកប្រាជ្ញ អ្នកស្រាវជ្រាវដូចខ្មែរយើងដែរ ដូច្នេះ សូមកុំព្យាយាមពន្យល់តាមវច្ចនានុក្រមខ្មែរ ព្រោះ នៅលើសកលោក គេដឹងា មានសង្រ្គាមសាសនា The religion war ហើយខ្មែរកាន់សាសនានាគ ឬ Naga Land នគរ គឺជា Nagar គឺជានាគ អង្គរ ក៍ជា នាគ Angkar . ស្តេចខ្មែរដំបូងក៍ជា ស្តេចនាគ Nagar Lord គឺព្រះនាង នាគ (ព្រះនាងលីវ យី ភាសាចិន ព្រះនាងសោម៉ា ជាភាសាចាម) ។ ជនជាតិឥណ្ឌា ជនជាតិអារ៉ាប់ ជនជាតិ ចិន អាមេរិកកាំង បារាំង គេមកធ្វើទេសចរបែបស្រាវជ្រាវនៅ សៀមរាប អង្គរវត្ត គេរៀនពី ពុទ្ធសាសនា និង ព្រាហ្មណ៍ អ្វីដែលខ្មែរត្រូវ ប្រាប់គេ គឺកាលណោះខ្មែរ ធ្វើសំយោគ សាសនានាគ ពុទ្ធសាសនា និង ព្រហ្មម័ញ្ញសាសនា..។
- ចំនុចទី៣៖ ខាងសាលាពេទ្យ ឬវិទ្យាសាស្រ្តពេទ្យ គេយក ប្រាសាទនាគព័ន្ធ ថាជាសញ្ញាមន្ទីរមន្ទីរពេទ្យ ចុះខាង ប្រវត្តិសាស្រ្តយោធា យកប្រសាទនាគព័ន្ធ (មានរូបចម្បាំង រូបក្បាច់គុណ) កំណត់ថាជាសាលាយោធា ជំនាន់នោះបានឬទេ? តាមការវិភាគរបស់ខ្ញុំដូចមានក្នុងផែនទី ទីនោះគួរតែជា សាលាយោធា ព្រោះសម័យនោះខ្មែរមានទ័ពជើងទឹក ជើងគោក មានទ័ពសេះ ទ័ពដំរី បន្ទាយស្រី បន្ទាយឆ្មារ បន្ទាយនាង ខ្មែរដាក់ទ័ព ៣០ មឺនននាក់នៅ សៀម និង ទ័ព ២០ ម៉ឺននាក់នៅព្រំដែនចាមចិន ខ្មែរបញ្ជូនទ័ពជាង ១លាននាក់វាយចូល គ្រប់គ្រង សមុទ្រ សុវណ្ណភូមិ និង កោះ បូកគោ បូណេអូ...ចង់ថា បើគ្មានសាលាយោធា ខ្មែរមិនអាចមានព្រំប្រទល់ជាប់ចិន ជាប់ឥណ្ឌាទេ!!!
- ចំនុចទី៤ ៖ ហេតុអ្វីមានទេសចរណ៍ ចាំគយគន់ប្រាសាទអង្គរវត្ត ពីខាងលិច ឬ ពីខាងកើត? ដោយសារថ្ងៃរៈពីទិសខាងកើត និង លិច នៅទិសខាងលិច៕ ប្រសាទអង្គវវត្តបែរទៅទិសខាងលិច។
- ប្រាសាទអង្គរវត្ត (កម្ពុជា) ប្រាសាទអង្គរវត្តមានគោបុរៈចំនួនបី គោបុរៈក្រៅគេមានទំហំ ១៨៧ x ២១៥ម៉ែត្រ គោបុរៈទីពីរមានទំហំ ១០០ x ១១៥ម៉ែត្រ ខាងក្នុងគេទំហំ ៦០ x ៦០ម៉ែត្រ និងកំពូលកណ្ដាលកម្ពស់ ៦៥ម៉ែត្រ៕
- ប្រាសាទអង្គរវត្ត សណ្ដូកលាតសន្ធឹងទៅភាគខាងជើង ៥,៥ សហាតិមាត្រ (៣,៤ ម៉ៃ) នៃទីប្រជុំជនសម័យទំនើបនៃទឹកដីខេត្តសៀមរាប និងទិសខាងត្បូងចម្ងាយខ្លី និងខាងកើតបន្តិចនៃរាជធានីពីមុននេះ ដែលស្ថិតនៅបាពួន។ សៀមរាប គឺជាតំបន់របស់កម្ពុជាមួយដែលមានក្រុមរចនាសម្ព័ន្ធសំណង់សំខាន់ៗ។ប្រាសាទអង្គរវត្ត គឺជាកំពូលស្ថាបត្យកម្មរបស់ខ្មែរនៅសម័យមហានគរ ដែលរំលេចឲ្យឃើញនូវភាពរុងរឿងថ្កុំថ្កើងសម្បូរសប្បាយ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរនៅរាជសម័យកាលនោះ។ ក្នុងប្រវត្តិសាស្រ្ត ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើង នៅដើមសតវត្សរ៍ទី១២ ដោយមហាក្សត្រខ្មែរមួយព្រះអង្គព្រះបាទសូរ្យវរ្ម័នទី២ (មានអ្នកខ្លះបានសរសេរជាព្រះបាទសូរិយាវរ្ម័នទី២) នៅគ.ស ១១១៣ ដល់ ១១៥០ និងមានព្រះមហាក្សត្រខ្មែរជាច្រើនអង្គទៀតបានជួយស្ថាបនារហូតសម្រេចជាស្ថាពរ រួមមានព្រះបាទជ័យវរ្ម័នទី៧ ជាដើម។ ប្រាសាទនេះ កសាងឡើងគឺដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុលោកក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត គឺមានលក្ខណៈល្អវិចិត្រវិសេសវិសាល និងបង្ហាញនូវស្នាដៃសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូលនៃសតវត្សរ៍នោះ។ ប្រាង្គចំកណ្តាលតំណាងឲ្យ “ភ្នំព្រះសុមេរុ” ដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង ៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទ គឺជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្ត មានឈ្មោះដើមថាប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែ ការវិវត្តនៃឈ្មោះ “អង្គរវត្ត” នេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺមាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ ប្រាសាទនេះ បានក្លាយទៅជាកន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារឹកនៅសតវត្សរ៍ទី១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី “ឥន្ទបត្ត” បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន។
- ពាក្យ “ឥន្រ្ទប្រត្ថ” មានន័យថា ទីក្រុងរបស់ព្រះឥន្ទ។ ក្នុងព្រហ្មញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់គោរពបូជា។ ឧទាហរណ៍ដូចជា វត្តទាំងពីរនៅក្នុងប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះគឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោធរបុរៈ) ហើយមួយចំណែកទៀត នៅសតវត្យរ៍ទី១៧ ហៅថា ឥន្ទបត្តម្ភានគរ ស្រីសុធរវពិស្ណុលោក ។
រូបភាព អង្គរវត្ត
- បច្ចេកទេសស្ថាបនកម្ម ៖ ថ្មមួយចំនួនរលោងដូចជាថ្មពពាល ដែលបានប៉ូលា ហើយត្រូវបានដាក់ដោយគ្មានបាយអជាមួយតំណយ៉ាងតឹងដែលជួនកាលពិបាករក។ ដុំថ្មបួនជ្រុងៗជាច្រើនត្រូវបានដាក់រួមគ្នាដោយតំណប្រហោងដំណាប់ និងពន្លូញក្នុងករណីខ្លះ។ កាលណោះដែរ ក្នុងករណីផ្សេងៗទៀត បានប្រើកន្ទុយលលក និងទំនាញដី។ដុំថ្មខ្លះត្រូវបានដាក់នៅកន្លែងដោយក្ដីសន្និដ្ឋានតាមការផ្សំគ្នានៃពួកដំរី ពួរស្រកីជក់ រ៉ក និងការធ្វើរន្ទាឫស្សី។ លោក ហ្រង់រី-មហ៊ត បានកត់សម្គាល់ថាភាគច្រើននៃដុំថ្មមានរន្ធ ២,៥ ស.ម ជាអង្កត់ផ្ចិត និងមានជម្រៅ ៣ ស.ម ជាមួយរន្ធជាច្រើនទៀតលើដុំថ្មបួនជ្រុងធំៗ។ ពួកអ្នកប្រាជ្ញខ្លះបានអោយយោបល់ថាទាំងនេះត្រូវបានប្រើចូលរួមគ្នាជាមួយដំបងដែកជាច្រើន ប៉ុន្តែអ្នកផ្សេងទៀតអះអាងថារបស់នឹងត្រូវបានប្រើដើម្បីកាន់ស្នៀតជាបណ្ដោះអាសន្នដើម្បីជួយហត្ថកិច្ចថ្មទាំងនោះចូលទៅកាន់កន្លែងភ្ជាប់។បូជនីយដ្ឋាននេះត្រូវបង្កើតចេញដោយចំនួនដ៏សម្បើមនៃថ្មភក់មានចំនួនច្រើនដូចគ្នានឹងសាជីរបស់ខាបផ្វ្រានៅអេហ៊្សីប (ជាង ៥ លានតោន)។ ថ្មភក់នេះត្រូវបានដឹកជញ្ជូនពីភ្នំគូលែន កន្លែងយកថ្មប្រហែល ២៥ ម៉ាយល៍ (៤០ គ.ម.)ទៅទិសឦសាន។ ថ្មនេះតាមសេចក្ដីសន្និដ្ឋានត្រូវបានដឹកជញ្ជូនដោយក្បូនតាមបណ្ដោយស្ទឹងសៀមរាប។
- រឿងនេះនឹងត្រូវបានធ្វើឡើងជាមួយការប្រុងប្រយ័ត្នដើម្បីចៀសវាងការក្រឡាប់ក្បូនរួមជាមួយទម្ងន់មួយចំនួនធំ។ វិស្វករទំនើបម្នាក់បានប៉ាន់ប្រមាណថាវានឹងចំណាយពេល ៣០០ឆ្នាំដើម្បីសាងសង់បង្ហើយអង្គរវត្តសព្វថ្ងៃនេះ។ ប៉ុន្តែបូជនីយដ្ឋាននេះត្រូវបានចាប់ផ្ដើមភ្លាម បន្ទាប់ពីសូរ្យវរ្ម័នឡើងសោយរាជ្យ និងត្រូវបានបញ្ចប់រយៈពេលខ្លីក្រោយការសោយទីវង្គតរបស់ទ្រង់ មិនច្រើនជាង៤០ឆ្នាំ។
- យ៉ាងជាក់ស្ដែងផ្ទៃខាងក្រៅទាំងអស់ សសរ ធ្នឹម សូម្បីតែដំបូលតក៏ត្រូវបានឆ្លាក់ដែរ។ មានចម្ងាយដ៏វែងនៃចម្លាក់លៀនដែលរៀបរាប់សាច់រឿងចេញពីអក្សរសិល្ប៍ឥណ្ឌារួមមានស្នែងឯក ឥន្ទ្រីយសីហៈ នាគមានស្លាបកំពុងអូសទាញរទេះដូចគ្នានឹងពួកអ្នកចម្បាំងតាមពីក្រោយមេកើយដែលជិះដំរី និងនារីរបាំនៅស្ថានសួគ៌ដែលមានកេសាបថយ៉ាងផ្ចិតផ្ចង់។ជញ្ជាំងថែវតែឯងត្រូវបានតុបតែងជាមួយចម្លាក់លៀនស្រាលស្ទើរតែ ១,០០០មែត្រការ៉េ។ រន្ធជាច្រើនលើកំពែងអង្គរខ្លះបញ្ជាក់ថាប្រហែលត្រូវបានគេតុបតែងជាមួយបន្ទះសំរឹទ្ធ។ ទាំងនេះត្រូវបានគាស់កកាយយ៉ាងច្រើននៅសម័យកាលបុរាណ និង បានជាគោលដៅដំបូងសម្រាប់ពួកចោរ។
- គ្រាដែលកំពុងជីកកកាយខជុរាហោ អ៊ែលឡិច-អិវ៉ឹន ជាងថ្មនិងជាងចម្លាក់ម្នាក់ បានកសាងឡើងវិញនូវរូបចម្លាក់ថ្មមួយខាងក្រោម៤ ភ្វីត (១,២ ម) នេះបានចំណាយពេល ៦០ថ្ងៃដើម្បីឆ្លាក់។ រ៉ចចឺរ-ហបគីន្ស៍ និង ម៉ាខ-ឡេហណឺបានធ្វើការពិសោធផងដែរ ដើម្បីគាស់យកថ្មកំបោរដែលបានចំណាយអ្នកគាស់កកាយ ១២នាក់ ២២ថ្ងៃ ដើម្បីគាស់កកាយថ្ម ប្រហែល ៤០០តោន។
- កម្លាំងពលកម្មដើម្បីគាស់កកាយ ដឹកជញ្ជូន ឆ្លាក់ និងបន្តុបថ្មជាច្រើនត្រូវបានឈានដល់រាប់ពាន់រួមមានសិល្បៈករជំនាញខ្ពស់ៗ ជាច្រើននាក់។ ជំនាញទាំងនេះបានទាមទារឱ្យឆ្លាក់រូបចម្លាក់ទាំងនេះបានអភិវឌ្ឍរាប់រយឆ្នាំតាំងពីដំបូងឡើយ ដូចដែលបានបង្ហាញតាមវត្ថុបុរាណខ្លះដែលត្រូវបានចុះកាលបរិច្ឆេទទៅសវត្សទីប្រាំពីរ មុនពេលខ្មែរបានឡើងអំណាច។
- គួរបញ្ជាក់ផងដែរថា ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញ ដោយធម្មជាតិវិទូបារាំងម្នាក់គឺ លោក អង់ហ៊-មូហ៊ត(Henri Mouhot) នៅឆ្នាំ១៨៦០៕
- សាងសង់ឡើងលើផ្ទៃដី ១៦២,៦ហិចតា ជាសំណង់ឧទ្ទិសសាសនាធំជាងគេបំផុតក្នុងលោក
- ទទួលបានចំណាត់ថ្នាក់លេខមួយ លើគេហទំព័រ ArchaeoMadness, TripAdvisor, Lonely Planet
- ជាសម្បត្តិបេតិកភណ្ឌពិភពលោកដំបូងគេរបស់កម្ពុជា ចុះក្នុងបញ្ជី UNESCO ក្នុងឆ្នាំ១៩៩២
- អាថ៌កំបាំងព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ២ដងក្នុងមួយឆ្នាំ
- បច្ចេកទេសជីកគូទឹកការពារប្រាសាទ រឹងមាំបានច្រើនរយឆ្នាំ
- ចម្រឹងបង្អួចប្រាសាទអង្គរវត្តជះស្រមោល ចេញកំពូលប្រាំ
- ក្រោមប្រាង្គប្រាសាទអង្គរវត្ត មានសំណង់ច្រើនទៀត
- ១. អង្គរវត្ត ជាសំណង់ឧទ្ទិសសាសនាធំបំផុត ជាប់ក្នុងកំណត់ត្រាពិភពលោក Guinness សំណង់ទាំងអស់នៃប្រជុំប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងលើផ្ទៃដី ១៦២,៦ហិចតា ដែលជាសំណង់ឧទ្ទិសសាសនាធំជាងគេបំផុតក្នុងលោក ជាប់ក្នុងកំណត់ត្រា Guinness។ ព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកសាងសង់ប្រាសាទដ៏អស្ចារ្យនេះឡើង ក្នុងឆ្នាំ១១១៣ ដល់១១៥០ ដើម្បីឧទ្ទិសដល់អាទិទេពសាសនាហិណ្ឌូ ព្រះវិស្ណុ។
- ២. អង្គរវត្ត ទទួលបានលេខមួយ ៤ឆ្នាំជាប់គ្នាលើគេហទំព័របរទេសនានា គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រយ៉ាងច្រើនពីភ្ញៀវទេសចរបរទេស។ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរវត្តទទួលបានចំណាត់ថ្នាក់លេខ១ម្ដងទៀត នៅលើគេហទំព័រអន្តរជាតិ TripAdvisor។ នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវិបសាយ ទស្សនាវដ្ដី និងសៀវភៅ ជាដើម។
- ៣. តំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដំបូងគេរបស់កម្ពុជា តំបន់អង្គរលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០០គីឡូម៉ែត្រក្រឡា ដែលមានប្រាសាទបុរាណជាច្រើន រាប់បញ្ចូលទាំងព្រៃឈើចម្រុះនៅជុំវិញ។ តំបន់ប្រវត្តិសាស្ត្រនេះជាទីតាំងនៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបាយ័នដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវអង្គការ UNESCO ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីពិភពលោកក្នុងឆ្នាំ១៩៩២។
- ៤. បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត កើតឡើងជាប្រចាំរាល់ឆ្នាំ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់ Sabay ថា បាតុភូតកម្រនេះកើតឡើងជាប្រចាំរាល់ឆ្នាំ គឺនៅខែកញ្ញា ចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា និងម្ដងទៀតក្នុងខែមិនា។ បើតាម Science Channel បានឱ្យដឹងថា ព្រឹត្តិការណ៍នេះឈ្មោះថា អ៊ីខ្វីណក់ (ជាពេលព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត) ដែលរន្ធមួយនៅចំកំពូលកណ្ដាលនៃប្រាសាទនឹងទទួលពន្លឺព្រះអាទិត្យ ចាំងទៅក្រោមនៃចំណុច ផ្ចិតខាងក្រោមប្រាសាទ ពន្លឺចែងចាំងព្រះអាទិត្យ ក្នុងព្រឹត្តិការណ៍ ថ្ងៃរះចំណុច កំពូលប្រាសាទនេះត្រូវបានគេជឿថាវាបានបញ្ជូនពន្លឺ ព្រះអាទិត្យនោះ ទៅបន្ទប់អាថ៌កំបាំងមួយ ផ្នែកជាន់ក្រោមដី នៃប្រាសាទអង្គរវត្តដែលមានជម្រៅប្រមាណជាង ៣០ម៉ែត្រ។ អ្នកជំនាញខ្លះបានជឿជាក់ថា ព្រះបានជ័យវរន្ម័ទី២ រចនាកន្លែងសំងាត់នេះ គឺដើម្បីរក្សាអដ្ឋិធាតុ របស់ព្រះអង្គពេលសុគត។
- ៥. ស្ថាបត្យករបុរាណ ជីកគូទឹកដើម្បីការពារប្រាសាទ រហូតឈរបានជាច្រើនរយឆ្នាំ យោងតាមវីដេអូឯកសារស្រាវជ្រាវស្ដីពីការកសាងប្រាសាទអង្គរវត្ត ដោយបុរាណវិទូជនជាតិបារាំង បានបង្ហាញថា ស្ថាបត្យករក្នុងសម័យអង្គរ បានជីកធ្វើជាគូទឹកនេះឡើង គឺដើម្បីការពារដល់តួប្រាសាទអង្គរវត្តទាំងមូលតែម្ដង។ តាមរយៈវីដេអូនោះ បានឱ្យដឹងទៀតថា ស្ថាបត្យករដ៏អស្ចារ្យក្នុងសម័យនោះ បានយកដីខ្សាច់ ដើម្បីចាក់គ្រឹះកសាងប្រាសាទអង្គរវត្ត ព្រោះបុព្វបុរសខ្មែរជឿថា ដីខ្សាច់អាចធ្វើឱ្យតួប្រាសាទ ឈររឹងមាំបានរាប់ពាន់ឆ្នាំ។តាមការស្រាវជ្រាវពីបុរាណវិទូ បានបង្ហាញទៀតថា ដីខ្សាច់ជាប្រភេទដីមានសំណើម ដូច្នេះហើយត្រូវការទឹកដើម្បីបន្សើមជាប្រចាំ។ ដូច្នេះប្រសិនបើដីខ្សាច់គ្មានជាតិទឹក នោះតួប្រាសាទទាំងមូលអាចស្រុតចុះបាន។ ដោយមូលហេតុនេះ ហើយទើបស្ថាបត្យកររបស់ខ្មែរ ក្នុងសម័យនោះបានកេណ្ឌមនុស្សជាច្រើននាក់ ដើម្បីជីកស្រះធ្វើជាគូទឹក ដែលមានបណ្ដោយប្រវែងរហូតដល់ជាង ១៦ គីឡូម៉ែត្រ និងទទឹងជាង ២០០ម៉ែត្រ។
- ៦. ចម្រឹងបង្អួចប្រាសាទអង្គរវត្តជះស្រមោល ចេញកំពូលប្រាំ ដូចកំពូលប្រាសាទអង្គរវត្ត ចម្រឹងនៃបង្អួចប្រាសាទអង្គរវត្តបានបង្កប់នូវអាថ៌កំបាំងដ៏អស្ចារ្យ ស្ទើរគ្មាននរណាម្នាក់ចាប់អារម្មណ៍នោះឡើយ។ បើតាមការឱ្យដឹងពី លោក កាន់ សុខម៉េង មគ្គុទ្ទេសក៍ភាសាបារាំង អង់គ្លេស និងថៃ បានស្រាយពីអាថ៌កំបាំងនេះថា ស្រមោលពន្លឺថ្ងៃ នៃចម្រឹងបង្អួចប្រាសាទអង្គរវត្ត គឺជាប្រាសាទកំពូលប្រាំ និងកំពូល៣។
- ៧. មានសំណង់ជាច្រើនទៀត កប់ក្នុងដីក្រោមប្រាង្គប្រាសាទអង្គរវត្តកាលពីដើមឆ្នាំ២០១៥ សារព័ត៌មានអង់គ្លេស Daily Mail បានចុះផ្សាយថា ក្រុមបុរាណវិទូបានរកឃើញសំណង់បុរាណខ្សាច់ដ៏ធំមួយរួមជាមួយសំណង់កប់ក្នុងដីជាច្រើននាបរិវេណខាងក្រោមនៃប្រាង្គប្រាសាទអង្គរវត្ត ដែលជាការគាស់របើកនូវអាថ៌កំបាំងថ្មីមួយទៀត ទាញបានចំណាប់អារម្មណ៍អ្នកស្រាវជ្រាវទូទាំងពិភពលោក។
- ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Sydney បានស្រាវជ្រាវនៅកម្ពុជាក្នុងគម្រោងមួយឈ្មោះ Greater Angkor Project។ ដោយប្រើបច្ចេកវិទ្យាឡាស៊ែរ LiDAR ជាមួយរ៉ាដា ពួកគេបានរកឃើញ និងជីករកសំណង់បុរាណជាច្រើនកប់ក្នុងដីអាថ៌កំបាំងនោះ។ កាលពីពេលមុនគេជឿថាប្រាសាទអង្គរវត្តរបស់កម្ពុជាគឺស្ថិតក្នុងទីកន្លែងសក្ការបូជា ប៉ុន្តែបន្ទាប់ពីរកឃើញសំណង់បុរាណដីខ្សាច់រាងរង្វង់ធំមួយ ព្រមទាំងសំណល់នៃសំណង់បុរាណកប់ក្នុងដីនេះមក បុរាណវិទូជាច្រើននិយាយថាប្រាសាទអង្គរវត្តគឺមានភាពស្មុគស្មាញនិងអាថ៌កំបាំងជាងការគិតទៅទៀត។
- ក្រៅពីចំណុចទាំង៧ ខាងលើនេះ នៅមានរឿងរ៉ាវអស្ចារ្យជាច្រើនទៀត ដែលធ្វើឲ្យប្រាសាទអង្គរវត្តល្បីឈ្មោះទូទាំងពិភពលោក រហូតមានប្រទេសនានាចម្លងតាម។ ចំណែកក្រុមអ្នកស្រាវជ្រាវនានា នៅតែបញ្ចេញរបកគំហើញថ្មីៗបន្តបន្ទាប់ ក្រោយពេលរុករកអាថ៌កំបាំងនៅតំបន់នេះ៕
- បន្ថែមពីលើការយល់ដឹងពី «ប្រាសាទអង្គរវត្ត » ត្រឹមតែជា «អច្ឆរិយវត្ថុ»នោះ សូមបង្ហាញជូនប្រិយមិត្តអ្នកអាន តាមរយៈការអត្ថាធិប្បាយលំអិត ក្បោះក្បាយពីស្ថាបត្យកម្មប្រាសាទបុរាណនេះ ដោយយោងតាមឯកសារ «ការយល់ដឹងពីប្រទេសកម្ពុជា» នាឆ្នាំ១៩៨៨ ។
- ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ។ ទង់ជាតិនៅក្នុងរបបមុនៗ ក៏ដូចទង់ជាតិនៃរបបយើងបច្ចុប្បន្នសុទ្ធតែមានរូបប្រាសាទអង្គរវត្តទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់ ។ ដូច្នេះការឈ្វេងយល់ដឹងពីប្រាសាទអង្គរវត្ត គឺជាការចាំបាច់ណាស់សម្រាប់យើងជាម្ចាស់ទឹកដីអង្គរនេះ ។ តាំងពីរបប មុនៗមករហូតដល់បច្ចុប្បន្ននេះ សៀវភៅឯកសារ អត្ថបទជាភាសាបរទេសជាច្រើនបានសរសេរអំពីប្រាសាទអង្គរវត្តនេះ តែផ្ទុយទៅវិញយើងកម្រឃើញនូវឯកសារឬសៀវភៅសរសេរពីប្រាសាទនេះជាភាសាជាតិយើងណាស់ ។ ក្នុងន័យនេះហើយដែលយើងនឹងលើកឡើងនៅខាងក្រោមអំពីលក្ខណៈខ្លះនៃស្ថាបត្យកម្មដ៏អស្ចារ្យនេះ ។
- 1.ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដោយ ថ្មភក់ ចំនួន ១០ លាន តោន ។ ក្នុងថ្មមួយដុំៗមានទម្ងន់ជិត ១ ៥០០គីឡូក្រាម ត្រូវគេដឹកជញ្ជូនក្នុងចម្ងាយជាង ៤០ គីឡូម៉ែត្រពីប្រភពថ្ម មកកាន់ទីតាំងប្រាសាទ ដូច្នេះហើយមនុស្សជំនាន់ដើមមានគំនិតច្នៃប្រឌិតខ្ពស់ ដោយបណ្ដែតថ្មទាំងនោះតាមខ្សែទឹកទន្លេ ទើបអាចយកមកដល់កន្លែងសង់ប្រាសាទបាន ។
- 2. ប្រាសាទព្រះខ័ន ធ្លាប់មានមាស ៦០តោន តម្លៃបច្ចុប្បន្នស្មើនឹង ៣.៣ពាន់លាន ដុល្លារអាមេរិក ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គ ហើយមានមាស ប្រាក់ ត្បូង និងគជ ១១២.៣០០ គ្រាប់ ព្រមទាំងស្នែងសត្វស្រោបមាសផងដែរ ។
- 3. ក្រុមហ៊ុន Paramount Pictures ចំណាយអស់១ម៉ឺនដុល្លារដើម្បីសុំសិទ្ធថតកុននៅ ទីនេះ កាលពីឆ្នាំ ២០០០ ក្រុមហ៊ុនខ្សែភាពយន្តលំដាប់ថ្នាក់អន្តរជាតិមួយនេះ បានយកតំបន់ស្ថាបត្យកម្មប្រាសាទអង្គរធ្វើជាកន្លែងថតរឿង Lara Croft: Tomb Raider សម្ដែងដោយអ្នកនាង Angelina Jolie ហើយវាបានផ្ដល់ជាចំណូលដល់អ្នកស្រុករស់នៅជុំវិញនោះរាប់ម៉ឺនដុល្លារ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង Angelina Jolie នៅបានទទួលចិញ្ចឹមក្មេងកំព្រាម្នាក់ទៀតផង ។
- 4 ប្រាសាទ Angkor Wat គឺជាសំណង់ស្ថាបត្យកម្មសាសនាធំជាងគេបំផុតក្នុងលោក គ្រាន់តែប្រាសាទអង្គរវត្តមួយមានទំហំធំជាងបុរី Vatican City ដល់ទៅ ៤ ដង ហើយបើគិតទីក្រុងអង្គរទាំងមូលវិញ គេប្រើថ្មសាងសង់អស់ច្រើនជាង ថ្មសរុបសម្រាប់សង់ប្រាសាទពីរ៉ាមីតទាំងអស់នៅអេហ្ស៊ីបទៀត ។
- 5. ចំណាយពេលអស់ ៣៥ឆ្នាំ កម្លាំងមនុស្ស ៣០ម៉ឺននាក់ និងដំរី ៦ពាន់ក្បាល ដើម្បីសាងសង់ប្រាសាទអង្គរវត្ត ដើម្បីកសាងមហាអច្ឆរិយប្រាសាទនេះ បុព្វបុរសខ្មែរចំណាយអស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាក់អស់ជាច្រើន ហើយក្នុងនោះរយៈពេលនៃការសាងសង់ក៏ត្រូវចំណាយពេលយូរដែរ ។
- 6. ក្រុងអង្គរនៅសម័យចក្រភពខ្មែរ គ្របដណ្ដប់ផ្ទៃដីជាង ១ពាន់ម៉ែត្រការ៉េ (ចុងស.វទី១២) ចក្រភពខ្មែររុងរឿងបំផុតគឺនៅសម័យអង្គរ ដែលកាលនោះដែនដីកម្ពុជាលាតសន្ធឹងដ៏ធំល្វឹងល្វើយ ចាប់ពីភាគខាងជើងម៉ាឡេស៊ី ដល់ភាគខាងត្បូងប្រទេសចិន ហើយក្រុងអង្គរតែមួយមានផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ ដែលទំហំនេះត្រូវធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម London របស់អង់គ្លេស ចំណាយអស់ដល់ទៅ៧០០ឆ្នាំទើបពង្រីកបានផ្ទៃដីប៉ុននេះ ។
- 7..បុរាណវិទូរកឃើញអាថ៌កំបាំងជាច្រើននៅក្រោមប្រាសាទអង្គរវត្ត នៅឆ្នាំ២០១២ បុរាណវិទូមួយក្រុមបានប្រើបច្ចេកវិទ្យាឡាស៊ែរ LiDAR បាញ់ពីលើអាកាសសំដៅមកលើបរិវេណប្រាសាទអង្គរវត្ត រកឃើញសំណង់ក្រោមដីជាច្រើនដ៏អាថ៌កំបាំង ដែលគេអាចសន្មតបានថា ប្រាសាទអង្គរវត្តមានអាថ៌កំបាំងច្រើនជាង អ្វីដែលពិភពលោកអាចនឹកស្មានដល់ ។
- 8. មានចម្លាក់ រូបឌីណូស័រ នៅលើប្រាសាទតាព្រហ្ម
- 9. អាថ៌កំបាំងមួយទៀតនៃស្ថាបត្យកម្មក្រុងអង្គរនេះគឺ រូបឌីណូស័រដែលបុព្វបុរសខ្មែរឆ្លាក់នៅលើប្រាសាទតាព្រហ្ម ប៉ុន្តែមកទល់ពេលនេះ គេនៅមិនទាន់រកចម្លើយឃើញនៅឡើយទេថា ហេតុអ្វីបានជាអាចមានចម្លាក់បែបនេះកើតឡើង ព្រោះថាបើប្រៀបធៀបតាមរយៈពេល ប្រាសាទតាព្រហ្មត្រូវបានសង់ក្រោយសត្វឌីណូស័រដាច់ពូជជាយូរយារណាស់មកហើយ ។
- «អង្គរ» គឺជាពាក្យដែលគេសំដៅហៅឈ្មោះ អតីតរាជធានីខ្មែរយើង ដែលចាប់កសាងឡើងដំបូងដោយព្រះបាទយសោវរ្ម័ន (គ្រឹស្តសករាជ ៨៨៩-៩០០) ។ ទីក្រុងអង្គរ (ឬយសោធរបុរ) ដែលកសាងឡើងជំនាន់នោះ គឺមានកំពែងដីព័ទ្ធជុំវិញ (សព្វថ្ងៃនៅសល់ស្នាមខ្លះនៅទិសខាងត្បូង និងខាងលិច) ហើយដែលមានភ្នំបាខែង (កម្ពស់ប្រហែល៦០ម៉ែត្រ) នៅចំកណ្តាល (ក្នុងសិលាចារឹកហៅថា ភ្នំកណ្តាល) សម្រាប់តម្កល់លិង្គយសោធរេស្វរ (គ្រឹស្តសករាជ៨៩៣) ។ អង្គរនេះជាពាក្យក្លាយមកពីពាក្យសំស្ក្រឹត ដែលមានន័យថា ៖ អង្គរ = ស្តេច + នគរ = ទីក្រុង (ក្រោយមកពាក្យនគរនេះ យើងប្រើស្មើនឹងពាក្យប្រទេស) គឺទីក្រុងដែលស្តេចគង់នៅ (រាជធានី) ។ ស្តេចសោយរាជ្យ ក្រោយៗមកបានសង់ប្រាសាទ ឬព្រះបរមរាជវាំង នៅម្តុំ ជិតៗនេះ ហើយគេហៅម្តុំនេះថា ជាតំបន់អង្គរ ។ ប៉ុន្តែបើគេនិយាយថា សម័យអង្គរវិញ គឺគេមិនរាប់តាំងពីរជ្ជកាលព្រះបាទយសោវរ្ម័នមកទេ តែគេចាប់រាប់តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (គ្រឹស្តសករាជ ៨០២-៨៥០) មកវិញទេ។ រីឯចុងបញ្ចប់នៃសម័យអង្គរ មានប្រវត្តិវិទូខ្លះ គេកំណត់យកត្រឹមរជ្ជកាលព្រះបាទជ័យវម៌ាទិបរមេស្វរ (១៣២៧-?) ព្រោះជាស្តេចចុងក្រោយដែលនៅកាន់ព្រហ្មញ្ញសាសនា ហើយនៅមានកសាងប្រាសាទ ឬសិលាចារឹក ។ ប្រវត្តិវិទូខ្លះទៀត កំណត់យកចុងបញ្ចប់នៃសម័យអង្គរនេះនៅរជ្ជកាលព្រះបាទបរមរាជាពញាយា៉ត (១៣៩៣-១៤៦៣) ពិសេសគឺគេកំណត់យកគ្រឹស្តសករាជ១៤៣១ ដែលជាឆ្នាំដែលស្តេចអង្គនេះសម្រេចចាកចោលរាជធានីអង្គរ ទៅតាំងរាជធានីនៅទួលបាសាន រួចទៅតាំងនៅក្រុងភ្នំពេញវិញ ។
- លោក Damian Evans និយាយថា ក្រុមបុរាណវិទូ ដែលបានចំណាយពេលជាច្រើនឆ្នាំស្រាវជ្រាវនៅ លើដីដើម្បីគូសផែនទីនៃផ្នែកមួយមានទំហំ ៩ គីឡូម៉ែត្រក្រឡា ដែលជាចំណុចប្រជុំជននៃតំបន់ទាំងមូល។ប៉ុន្តែឡៃដារបានបង្ហាញពីទីប្រជុំជនមានទំហំធំជាងនេះយ៉ាងឆ្ងាយគឺមានទំហំដល់ទៅ ៣៥ គីឡូម៉ែត្រក្រឡា និង មានប្រជាជនរស់នៅកុះករជាងចំនួនដែលគេធ្លាប់ជឿកន្លងមក។ ការបំបែកអាថ៌កំបាំងពិតៗគឺការរកឃើញថា តំបន់ប្រជុំជននេះមានមនុស្សរស់នៅច្រើនកុះករ និងមានគម្រោងប្លង់ទីក្រុងធំជាងដែលធ្លាប់គិតកន្លងមក។ មើលឃើញពីទំហំដែលយើងបានមើលរំលងពីមុនធ្វើឲ្យយើងផ្លាស់ប្ដូរការយល់ដឹងអំពីរបៀប ដែលទីក្រុងបុរាណទាំងនេះត្រូវបានរចនា កសាងឡើង។ បណ្តោយ ៣៥ គម គុណទទឹង ៣៥ គម ស្មើរផ្តៃក្រឡា ១,២២៥ គម
- ដូច្នេះការកំណត់សម័យអង្គរនេះ គេបានឯកភាពគ្នាយកកាលបរិច្ឆេទខាងដើមដូចគ្នា តែខាងចុងសម័យនេះខ្លះយកពាក់កណ្តាលសតវត្សទី១៤ ខ្លះឱ្យយកដល់គ្រឹស្តសករាជ១៤៣១ (សតវត្សទី១៥) ។ចំពោះប្រាសាទនៅតំបន់អង្គរនេះ ប្រាសាទដែលល្បីល្បាញជាងគេ គឺប្រាសាទអង្គរវត្ត(ពាក្យសាមញ្ញគេហៅថា អង្គរតូច) និងអង្គរធំ(ក្នុងបរិវេណនៃអង្គរធំនេះ នៅមានប្រាសាទជាច្រើនទៀត) ។ តែនៅក្នុងអត្ថបទនេះ យើងលើកតែប្រាសាទអង្គរវត្តមកបង្ហាញជូនប៉ុណ្ណោះ ។
- ហេតុអ្វីបានជាមានពាក្យ«វត្ត»នៅពីក្រោយពាក្យ«អង្គរទៀត» ? តាមឯកសារប្រវត្តិសាស្ត្របានបញ្ជាក់ថា ក្រោយការបោះបង់រាជធានីអង្គរនេះមក ព្រះរាជាសោយរាជ្យ ក្រោយៗមកទៀត បានកសាងវត្តអារាមនៅក្នុងបរិវេណប្រាសាទនេះ(នៅសតវត្សទី១៦ មានវត្តពីរបានកសាងឡើងនៅក្នុងបរិវេណប្រាសាទនេះ) ។ នៅសតវត្សទី១៧និង១៨ ស្តេច មន្ត្រី ប្រជាជនបានកសាងព្រះពុទ្ធបដិមាពីឈើ ពីថ្ម យកទៅតម្កល់នៅប្រាសាទនេះ រហូតទាល់តែមានឈ្មោះត្រង់កន្លែងតម្កល់ព្រះពុទ្ធបដិមាក្នុងប្រាសាទនេះថា «ព្រះពាន់» ទៀតផង ។ ហេតុដូច្នេះហើយបានជាមានពាក្យ «វត្ត» មកភ្ជាប់ពាក្យ «អង្គរ» ពីខាងក្រោយទៅជា «អង្គរវត្ត» រហូតមកដល់សព្វថ្ងៃ ។
- ប្រាសាទអង្គរវត្តមានទីតាំងនៅភាគខាងត្បូងនៃតំបន់អង្គរ ។ ប្រាសាទនេះបានត្រូវសាងឡើងនៅក្នុងអំឡុងពាក់កណ្តាលទី១ នៃគ្រឹស្តសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) នៅលើផ្ទៃដីជិត២០០ហិកតា (គិតទាំងគូទឹកព័ទ្ធជុំវិញប្រាសាទនេះផង) ។
- ជនជាតិអឺរ៉ុបដែលបានមកឃើញប្រាសាទនេះមុនគេ គឺពួកព័រទុយហ្គាល់ ។ ពួកនេះថែមទាំងបានកត់ត្រាទុកក្នុងវាសិកប្រវត្តិពីព្រឹត្តិការណ៍ ដែលទាក់ទងដល់ប្រាសាទនេះទៀតផង ។ ដូចជាឌីយើុហ្គោ ដូ គូតូ គាត់បានកត់ត្រាទុកពីការរកឃើញប្រាសាទនេះ និងប្រាសាទនៅតំបន់អង្គរនាឆ្នាំ១៥៥០ឬ១៥៥១ ដោយព្រះបាទអង្គច័ន្ទទី១ (១៥១៦-១៥៦៦) នៅពេលដែលព្រះអង្គធ្វើដំណើរកម្សាន្តបរបាញ់សត្វនៅក្នុងព្រៃ ។ លោកហ្សូអាវ ដូស សង់តូស បានកត់ត្រាទុកពីការធ្វើផ្លូវទៅកាន់អង្គរដោយបញ្ជារបស់ព្រះបាទសត្ថារទី១ (១៥៧៦-១៥៩៤) ហើយស្តេចអង្គនេះបានមកគង់នៅអង្គរនេះមួយរយៈពេល ។ ក្រោយមកពួកផ្សាយសាសនាជាតិព័រទុយហ្គាល់ និងអេស្បា៉ញជាច្រើនទៀតបានធ្វើដំណើរមកកាន់អង្គរនេះ ហើយបានកត់ត្រាទុកដោយពិពណ៌នាអំពីទីក្រុងអង្គរ និងប្រាសាទអង្គរវត្តនេះទៀតផង ។
- នៅដើមសតវត្សទី១៨ ជនជាតិជប៉ុនម្នាក់បានមកដល់កម្ពុជា ហើយបានគូរប្លង់ប្រាសាទអង្គរវត្តនៅគ្រឹស្តសករាជ១៧១៥ ។ ក្រោយមកសង្ឃកាតូលិកបារាំងឈ្មោះ សឺ វ្រឺស ដែលបានមកដល់កម្ពុជាទស្សនាប្រាសាទអង្គរវត្តនេះបានសរសេរអត្ថបទមួយនាឆ្នាំ១៧៦៨ ដោយលើកអំពីភាពរុងរឿង ល្បីល្បាញនៃប្រាសាទអង្គរវត្ត ។ ប៉ុន្តែនៅអឺរ៉ុបគេនៅតែពុំសូវស្គាល់អង្គរទេ ទោះបីជាមានការកត់ត្រារបស់អ្នកផ្សាយសាសនាជាច្រើន និងជាបន្តបន្ទាប់យា៉ងនេះក្តី ព្រោះការកត់ត្រាទាំងនោះពុំបានផ្សព្វផ្សាយទូលាយទេ ហើយស្ថិតនៅតែក្នុងទីតម្កល់ឯកសារប៉ុណ្ណោះ ។ ទាល់តែមកដល់ឆ្នាំ១៨៥៨ លោកប៊ូយ៉ឺវ៉ូ បានចេញផ្សាយនូវបទពិពណ៌នាពីអង្គរ តែគាត់គ្រាន់តែឱ្យគេដឹងពីអត្ថិភាពនៃរាជធានីដែលគេបោះបង់ចោលប៉ុណ្ណោះ ដោយគាត់មិនបានលើកពីសោភ័ណភាពនៃប្រាសាទទាំងឡាយនៅអង្គរនេះឡើយ ។
- នៅអឺរ៉ុបក៏ដូចជាសាកលលោកទាំងមូល គេចាប់ស្គាល់ជាទូទៅ និងច្បាស់លាស់អំពីប្រាសាទអង្គរវត្តនេះពីឆ្នាំ១៨៦៣មក គឺបន្ទាប់ពីធម្មជាតិវិទូបារាំងឈ្មោះហង់រី មូហូ បានរកឃើញប្រាសាទនេះនៅថ្ងៃទី២២ មករា ១៨៦១ ហើយគាត់បានចុះផ្សាយពីប្រាសាទនេះក្នុងទស្សនាវដ្តី តួ ឌុយ ម៉ុង នាឆ្នាំ១៨៦៣មក ។ ការសិក្សាពីប្រាសាទអង្គរវត្តក៏ចាប់ផ្តើមពីពេលនោះមក ។ នៅឆ្នាំ១៨៩៨ បារាំងបានបង្កើតក្រុមបេសកកម្មអចិន្ត្រៃយ៍មួយនៅឥណ្ឌូចិន ដែលក្រោយមកបានក្លាយទៅជាវិជ្ជាស្ថានស្រាវជ្រាវពីចុងបូព៌៌ារបស់បារាំង ហើយបានសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយអំពីអតីតរាជាណាចក្រ និងអតីតរាជធានីខ្មែរនេះ។
- នៅឆ្នាំ១៩០៨ គឺមួយឆ្នាំក្រោយដែលសៀមប្រគល់ខេត្តបាត់ដំបង និងសៀមរាបមកខ្មែរវិញនោះ ក្រសួងអភិរក្សអង្គរក៏បានបង្កើតឡើង ហើយការចាប់ផ្តើមរៀបចំជួសជុលសម្អាតប្រាសាទអង្គរវត្តឡើងវិញក៏ចាប់ដំណើរការ និងថែរក្សាតាំងពីនោះរហូតមក ។ ចាប់ពីឆ្នាំ១៩៧០ ដល់១៩៧៩ ការថែរក្សាប្រាសាទអង្គរនេះក៏ត្រូវកាត់ផ្តាច់ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ។ បច្ចុប្បន្នដោយមានជំនួយរបស់ប្រទេសឥណ្ឌាជាមិត្ត ការរៀបចំជួសជុលប្រាសាទនេះឡើងវិញក៏បានដំណើរការរហូតដល់សព្វថ្ងៃនេះ ។
- លក្ខណៈខ្លះនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត ប្រាសាទអង្គរវត្ត បានសាងឡើងពីខាងលិច បច្ចុប្បន្នស្ទឹងសៀមរាប ហើយសាងនៅលើដីខ្សាច់ដែលមានស្រទាប់កម្រាស់ពី៤ទៅ៥ម៉ែត្រ។ នៅពីខាងក្រោមស្រទាប់ខ្សាច់នេះ គេសង្កេតឃើញមានស្រទាប់ដីឥដ្ឋ ចាប់ពីស្រទាប់ដីឥដ្ឋទៅគឺជាស្រទាប់ដីលីម៉ូនីត ។ បើធ្វើដំណើរពីវាលអាកាសយានសៀមរាបនៅទិសខាងកើត តាមផ្លូវក្រាលកៅស៊ូ ទេសចរដែលមិនធ្លាប់ស្គាល់ទីក្រុងអង្គរ នឹងមានការភ្ញាក់ប្លែកក្នុងចិត្ត ដោយឃើញមានកំពូលស្រួចចំនួន៣លេចធ្លោចេញផុតពីដើមឈើ ធំៗទាំងឡាយ។ បន្ទាប់ពីបានធ្វើដំណើរអស់ចម្ងាយជាង៥គីឡូម៉ែត្រពីចំណតអាកាសយាន គេនឹងទៅដល់ទីវាលស្ថិតនៅពីមុខប្រាសាទអង្គរវត្ត ។ ដើម្បីនឹងមើលប្រាសាទ ទេសចរត្រូវឡើងជណ្តើរធំមួយអំពីថ្ម សំដៅទៅទិសខាងកើតដដែល ។ នៅចុងខាងលើជណ្តើរនេះ មានទីលានតូចមួយអំពីថ្ម ហើយដែលមានរូបតោជាច្រើនងាកក្បាលចូលក្នុងរកអ្នកដំណើរ ។ នៅសងខាងទីលាននេះ នៅផ្នែកខាងក្រោមស្ថិតនៅលើផ្ទៃដីរាបស្មើ គេឃើញមានខឿនអំពីថ្មភក់កម្ពស់ប្រហែល ០,៧០ម៉ែត្រ និងមានទទឹងប្រហែល ០,៥០ម៉ែត្រ លាតសន្ធឹងយ៉ាងវែងទៅទិសខាងជើង និងខាងត្បូង កើតបានជាមួយក្របព័ទ្ធជុំវិញគូទឹក ដែលស្ថិតនៅជាបរិវេណខាងក្រៅនៃផ្ទៃប្រាសាទអង្គរវត្ត ។ គូទឹកនេះមានទទឹងប្រវែង២២០ម៉ែត្រ ហើយមានបរិវេណខាងក្រៅប្រវែង៥.៦០០ម៉ែត្រ គឺមានទំហំប្រវែង ១.៣០០ម៉ែត្រ គុណ១.៤០០ម៉ែត្រ ។
- បន្ទាប់ពីទីលាននេះ ទេសចរត្រូវដើរឆ្លងតាមផ្លូវមួយអំពីថ្ម ដែលសាងឡើងកាត់ទទឹងគូទឹក ។ ផ្លូវនេះមានទទឹងប្រវែង១២ម៉ែត្រ ហើយអមសងខាងដោយបង្កាន់ដៃអំពីថ្ម ដែលធ្វើពីតួនាគយ៉ាងវែងទ្រដោយសសរ ។ ផ្លូវនេះមានប្រវែងស្មើគ្នានឹងទទឹងគូទឹក ។ លុះដើរផុតផ្លូវនេះហើយ គេត្រូវចុះជណ្តើរ រួចដើរកាត់ផ្ទៃដីរាបស្មើមួយមានទទឹងប្រវែង៣០ម៉ែត្រ មុននឹងទៅដល់គោបុរៈយា៉ងធំមួយមានសណ្ឋានជារោងថែវ ។ រោងវែងនេះមានបណ្តោយប្រវែង ២៣៥ម៉ែត្រ ហើយមានទទឹងដែលជាច្រកខាងក្នុងប្រវែង២,២០ម៉ែត្រ ប្រកបដោយទ្វារចេញចូល៥កន្លែង នៅត្រង់់ផ្នែកកណ្តាលមានផ្ទៃដីខ្ពស់ពីដីរាបស្មើ ហើយមានជណ្តើរសម្រាប់ឡើងចុះនៅត្រង់ទ្វារ នីមួយៗ ។ ជណ្តើរទាំងនេះមានកាំចំនួន៤ ឬ៥ ។ ទ្វារពីរកន្លែងទៀតស្ថិតនៅត្រង់ចុងទាំងសងខាងនៃរោងថែវ ហើយមានផ្ទៃខាងក្រោមរាបស្មើនឹងផែនដី។ នៅពីខាងលើទ្វារកណ្តាលទាំង៣ គេឃើញមានកំពូល៣ខ្ពស់ឡើងលើ ផ្នែកខាងលើបំផុតមានលំនាំបែបស្រួច ដូចជាផ្កាឈូកក្រពុំដែលគេកាច់ត្របកចំពាក់កណ្តាលពត់ឱ្យមានរាងងស្របគ្នា ។ កំពូលដែលស្ថិតនៅចំពីលើទ្វារមួយនៅកណ្តាលគេមានសភាពធំ ហើយខ្ពស់ជាងកំពូលពីរសងខាងជាច្រើន។ តភ្ជាប់ពីរោងថែវនេះ ទៅទិសខាងជើង និងត្បូង គេឃើញមានកំពែងពីថ្មបាយក្រៀម កម្ពស់ប្រហែល៣ម៉ែត្រ ស្ថិតនៅព័ទ្ធជុំវិញជាបរិវេណផ្ទៃដីធំនៃប្រាសាទ ដែលមានរាងបួនជ្រុងទ្រវែង ទទឹងប្រវែង៨០០ម៉ែត្រ និងបណ្តោយប្រវែង១០២៥ម៉ែត្រ ។ គេបានធ្វើគោបុរៈ៣កន្លែងទៀត នៅតាមកំពែងនេះគឺនៅចំពាក់កណ្តាលជ្រុង នីមួយៗ នៃទិសខាងកើតខាងជើង និងខាងត្បូង ។
- គោបុរៈទាំងនេះធ្វើពីថ្មភក់ទាំងអស់ ហើយមានកំពូលខ្ពស់បន្តិច តែមិនមែនខ្ពស់ជាតួប្រាសាទដូចគោបុរៈធំនៅទិសខាងលិចទេ ។ ពេលចេញពីគោបុរៈនៅទិសខាងលិចដោយចុះជណ្តើរ ៤ទៅ៥កាំតាមទ្វារស្ថិតនៅកណ្តាលគេមក ទេសចរត្រូវដើរតាមផ្លូវមួយក្រាលថ្ម សំដៅទៅទិសខាងកើតដែលពេលនេះគេអាចមើលឃើញកំពូលប្រាសាទ ខ្ពស់ៗ ចំនួនម្តងនេះ៥ពុំមែន៣ ដូចកាលឃើញពីដំបូងនោះទេ ។ ផ្លូវនេះមានបង្កាន់ដៃរចនាជាតួខ្លួននាគ ទ្រដោយសសរ ហើយស្ថិតខ្ពស់ពីផ្ទៃរាបស្មើ ប្រវែង១ម៉ែត្រ និងមានបណ្តោយប្រវែង៣៥០ម៉ែត្រ ឯទទឹងមានប្រវែង៩,៤០ម៉ែត្រ តែចន្លោះដែលអាចដើរបានមានប្រវែង៨ម៉ែត្រប៉ុណ្ណោះ ។ នៅតាមបណ្តោយផ្លូវនេះ គេឃើញមានជណ្តើរសម្រាប់ចុះទៅផ្ទៃដីរាបស្មើខាងក្រោម ។ ជណ្តើរនៅទទឹងគ្នាពីរនៅខាងឆ្វេង និងខាងស្តាំផ្លូវ ទាំងអស់មាន៦កន្លែង។ ជណ្តើរ នីមួយៗសុទ្ធតែមានរូបនាគក្បាលប្រាំពីរនៅអមសងខាងផ្លូវចុះចំនួន ពីរៗ ។ ពេលដើរបានចម្ងាយប្រវែងពាក់កណ្តាលផ្លូវនេះ គេឃើញមានប្រាង្គប្រាសាទពីរបែរមុខឈមរកគ្នាតាមបណ្តោយទ្រូងថ្នល់ ស្ថិតនៅ ម្ខាងមួយៗដាច់តែឯង នៅខាងឆ្វេង និងខាងស្តាំផ្លូវ ។ គេនិយមសម្គាល់ប្រាសាទតូចទាំងពីរនេះថាជាបណ្ណាល័យ ។
- ដើរបានបន្តិចទៅទៀត គេឃើញមានស្រះតូចៗពីរនៅអមសងខាងផ្លូវ ស្រះខាងត្បូងរីងគោកអស់ច្រើនទៅហើយ ឯស្រះខាងជើងនៅមានទឹកនៅឡើយ ហើយគេអាចឃើញកាំជណ្តើរដែលចុះទៅកាន់ផ្ទៃទឹក ។ លុះដើរផុតផ្លូវក្រាលថ្មប្រវែង៣៤០ម៉ែត្រនេះទៅ ទេសចរនឹងទៅដល់ទីលានដីដែលជាទម្រតួប្រាសាទអង្គរវត្ត ។ ទីលាននេះមានផ្ទៃដីស្មើគ្នានឹងផ្លូវក្រាលថ្ម គឺបានសេចក្តីថា ផ្ទៃដីជាទម្រប្រាសាទអង្គរវត្តមានកម្ពស់លើសពីផ្ទៃដីរាបស្មើធម្មតាប្រវែងមួយម៉ែត្រ ។ គេសង្កេតឃើញមានរូបខ្លួននាគទ្រដោយសសរជាបង្កាន់ដៃព័ទ្ធជុំវិញបរិវេណទីនោះដែលមានរាងបួនជ្រុងទ្រវែង ប្រវែងបណ្តោយ៣៥០ម៉ែត្រ និងប្រវែងទទឹង២៣០ម៉ែត្រ ។ ដើម្បីចុះមកកាន់ផ្ទៃដីរាបស្មើធម្មតាវិញ គេឃើញមានជណ្តើរទាំងអស់ចំនួន១១ គឺពីទិសខាងលិច បីៗនៅទិសខាងកើត ខាងជើង និងខាងត្បូង ។ ពេលមកដល់ចុងបំផុតនៃផ្លូវក្រាលថ្ម ហើយដើម្បីនឹងចូលទៅកាន់តួប្រាសាទ គេត្រូវឡើងជណ្តើរធំមួយដែលនាំទៅកាន់ទីលានមួយធំខ្ពស់អំពីថ្ម ហើយដែលបែកជាពីរថ្នាក់កើតបានជាសណ្ឋានទ្រង់ទ្រាយកាកបាទមួយធំ ។ គេនិយមហៅទីលាននេះថា ព្រះលានកិត្តិយស ព្រោះជាវេទិកាមួយសម្រាប់ព្រះមហាក្សត្រគង់ប្រថាប់មើលក្បួនហែ ឬមើលរបាំ ផ្សេងៗ ។ គួរបញ្ជាក់ថា នៅពេលដែលគេជាន់កាំទីពីរនៃជណ្តើរឡើងទៅកាន់ព្រះលានកិត្តិយសនេះ ផ្ទៃខាងលើទីលានមានកម្ពស់ហួសក្បាលមនុស្សធម្មតា ហើយគេពុំអាចមើលកំពូលប្រាង្គប្រាសាទអង្គរវត្តឃើញទេ ព្រោះបាំងនឹងផ្ទៃខាងលើព្រះលាន ។
- ជាន់ទី១ ៖ កាលបើដើរឆ្លងចុះពីទីលាននេះទៅ គេត្រូវឡើងជណ្តើរចូលទៅកាន់ជាន់ទី១ នៃតួប្រាសាទអង្គរវត្ត ដែលមានរាងបួនជ្រុងទ្រវែង ហើយមានទទឹងប្រវែង១៨៧ម៉ែត្រនិងបណ្តោយខាងលិច ខាងកើតប្រវែង២១៥ម៉ែត្រ។ ក្រៅពីជណ្តើរកណ្តាលស្ថិតនៅចំមុខ «ព្រះលានកិត្តិយស» គេសង្កេតឃើញជណ្តើរ ផ្សេងៗទៀតចំនួន១៥ ហើយស្ថិតនៅគ្រប់ជ្រុងទាំង៤នៃជាន់ទី១នេះ គឺពីខាងលិចមានជណ្តើរទាំងអស់៥ ពីខាងកើតមាន៥នៅជ្រុងខាងជើង ខាងត្បូងមានជណ្តើរ បីៗ ។ ជណ្តើរទាំងនេះ នាំទេសចរទៅកាន់ប្រាង្គ មួយៗដែលស្ថិតនៅតាមរបៀងជាន់ទី១ គឺគេឃើញមានប្រាង្គមួយគ្រប់មុមនៃជ្រុងទាំង៤ នៅជ្រុងខាងលិច និងខាងកើត មានប្រាង្គ បីៗ ស្ថិតនៅត្រង់ផ្នែកកណ្តាល ហើយនៅជ្រុងខាងត្បូង និងខាងជើងមានប្រាង្គ មួយៗ រួមទាំងអស់នៅជាន់ទី១នេះ មានប្រាង្គចំនួន១២។ ប្រាង្គទាំងនេះតភ្ជាប់គ្នាទាំងអស់ដោយរោងថែវមានដំបូលត្រួតពីលើគ្នាជាពីរថ្នាក់ ហើយនៅចំពីលើប្រាង្គ នីមួយៗ គេធ្វើដំបូលរបៀបគ្នា ប្លែកត្រង់ដំបូលរោងថែវ ដែលគេធ្វើឱ្យត្រួតគ្នាជា៣ថ្នាក់តែប៉ុណ្ណោះ ។
- នៅចុងជណ្តើរ នីមួយៗដែលនាំទៅកាន់ប្រាង្គទាំង១២មានទ្វារចូលនៅក្នុងប្រាង្គ ហើយនៅពីលើទ្វារទាំងនេះ គេឃើញមានហោជាងមានលំនាំដូចជារាងត្រីកោណសមបាត ។ ពេលឡើងទៅកាន់ជាន់ទី១នេះតាមជណ្តើរដែលស្ថិតនៅកណ្តាលគេនៃជ្រុងខាងលិច ទេសចរត្រូវដើរទៅខាងត្បូង តាមច្រករោងថែវដែលមានទទឹងប្រវែង២,៤៥ម៉ែត្រ ។ រោងថែវនេះស្ថិតនៅលើខឿនកម្ពស់៣,៩៥ម៉ែត្រពីផ្ទៃដីទម្រតួប្រាសាទ ហើយមានជញ្ជាំងតែម្ខាងនៅផ្នែកខាងក្នុងដែលបែរទៅរកភាគកណ្តាលនៃតួប្រាសាទ ឯផ្នែកខាងក្រៅនៃរោងថែវ គេមិនធ្វើជញ្ជាំងទេ គេឃើញមានតែសសរបួនជ្រុងទ្រវែងជាច្រើនតម្រៀបគ្នាជាពីរជួរសម្រាប់ទ្រដំបូលប៉ុណ្ណោះ។ នៅលើជញ្ជាំងខាងក្នុងរោងថែវ គេឃើញមានក្បាច់ចម្លាក់ជាផ្ទាំងរឿង ផ្សេងៗជាច្រើន គឺនៅជញ្ជាំងខាងលិចភាគខាងត្បូង មានចម្លាក់និយាយពីចម្បាំងរវាងពួកបណ្ឌវនិងកៅរវៈក្នុងរឿងមហាភារតៈ មានប្រវែងទាំងអស់៤៩ម៉ែត្រ ហើយចែកជាបួនសង្កាត់ ។ នៅជញ្ជាំងខាងត្បូងភាគខាងលិច ជាផ្ទាំងរឿងទាក់ទងទៅនឹងប្រវត្តិសាស្ត្រក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី២ មានប្រវែងទាំងអស់៩០ម៉ែត្រ ។ នៅជញ្ជាំងខាងត្បូងភាគខាងកើត មានចម្លាក់រឿងនិយាយពីស្ថាននរក និងស្ថានសួគ៌ប្រវែង៦៦ម៉ែត្រ ។ នៅជញ្ជាំងខាងកើតភាគខាងត្បូង មានក្បាច់រឿងនិយាយពីការកូរសមុទ្រទឹកដោះមានប្រវែងជិត៥០ម៉ែត្រ ។ ជញ្ជាំងខាងកើតភាគខាងជើង មានផ្ទាំងរឿងនិយាយពីជ័យជម្នះរបស់ព្រះវិស្ណុលើពួកអសុរៈ និងមានចំណារថ្មយា៉ងធំដែលចារនៅគ្រឹស្តសករាជ១៧០១ ដោយបណ្ឌិតជ្យៃនន្ន។ នៅជញ្ជាំងខាងជើងភាគខាងកើត ជាផ្ទាំងរឿងនិយាយពីជ័យជម្នះរបស់ព្រះគ្រឹស្នៈ លើអសុរៈឈ្មោះ ពានៈ ។ នៅជញ្ជាំងខាងជើងភាគខាងលិច ជាក្បាច់រឿងនិយាយពីចម្បាំងរវាងពួកអសុរៈ និងពួកទេវៈ ។ នៅជញ្ជាំងខាងលិចភាគខាងជើងមានក្បាច់រឿងនិយាយពីចម្បាំងក្នុងរឿងរាមាយណៈ ។ នៅនឹងជញ្ជាំងពីខាងក្នុងនៃប្រាង្គពីរស្ថិតនៅមុមជ្រុង ត្រង់ទិសនិរតី និងពាយព្យ គេសង្កេតឃើញមានចម្លាក់ជាផ្ទាំងរឿងដែរ ហើយមានចំនួនច្រើនផ្ទាំងពីខាងលើរហូតមកដល់ខាងក្រោម ។ មុននឹងបញ្ចប់ការអធិប្បាយពីជាន់ទី១នេះ យើងគួរបញ្ជាក់ថា នៅត្រង់ប្រាង្គមួយស្ថិតនៅកណ្តាលគេនៃប្រាង្គទាំងបីនៃជ្រុងរោងថែវនៅទិសខាងកើត គេពុំឃើញមានជណ្តើរសម្រាប់ឡើងទៅកាន់ថែវ ដូចប្រាង្គដទៃទៀត គេឃើញមានជណ្តើរ មានតែទ្វារប៉ុណ្ណោះ ដែលជាហេតុនាំឱ្យគេស្មានបានថា ជាទីកន្លែងដែលគេសម្រាប់ឡើងជិះលើខ្នងដំរីកាលពីសម័យដើម ។
- ព្រះពាន់ ៖ កាលបើដើរមើលចម្លាក់រឿងតាមជញ្ជាំងជុំវិញរោងថែវជាន់ទី១ ដោយដើរប្រទក្សិណបត់ឆ្វេងរហូតរួចហើយ ទេសចរនឹងបានទៅដល់កន្លែងដើមត្រង់ទីពាក់កណ្តាលជ្រុងថែវជាន់ទី១នៅទិសខាងលិច ។ ដើម្បីនឹងចូលទៅកាន់ជាន់ទី២ គេត្រូវដើរឆ្លងរោងថែវមួយបែបទៀត ស្ថិតនៅចន្លោះជាន់ទី១ និងទី២ ។ រោងថែវនេះមាន៣ជួរតភ្ជាប់រោងជាន់ទី១ ទៅរោងថែវជាន់ទី២ ហើយមានរោងថែវមួយជួរទៀតកាត់ទទឹងរោងថែវទាំង៣ជួរនេះចំពាក់កណ្តាល ប្រទាក់គ្នាខ្វាត់ខ្វែងកើតបានជាក្រឡាឈើត្រង់ ។ កន្លែងដែលរោងថែវប្រទាក់គ្នានេះមានឈ្មោះថា «ព្រះពាន់» ។ នៅចន្លោះទាំងបួនដែលកើតមានពីការប្រទាក់នៃរោងថែវ គេឃើញមានស្រះ តូចៗបួន តែគ្មានដក់ទឹកទេ ។ គេស្គាល់បានថាជាស្រះ ដោយសារការនិយាយតៗគ្នាមកតែប៉ុណ្ណោះ ហើយចំពោះការនេះ អ្នកប្រាជ្ញជាច្រើនខាងវិជ្ជាបូព៌៌ាប្រទេស ក៏ពុំបានស្របយោបល់ថាជាស្រះដែរ ព្រោះគេមិនដែលឃើញមានស្រះនៅក្នុងតួប្រាសាទខ្មែរទេ ។ រោងថែវទាំង៣ជួរ និងរោងថែវកាត់ទទឹងមួយទៀតនេះ មានប្រវែង នីមួយៗ៣,៤៥ម៉ែត្រ ។ រោងថែវពីរកណ្តាលដែលកាត់កែងគ្នាមានទទឹងប្រវែង៣,១៤ម៉ែត្រ ឯសរោងថែវ ដែលភ្ជាប់ជាន់ទី១ទៅជាន់ទី២មានប្រវែងទទឹង២៩០ម៉ែត្រ ។
- ជាន់ទី២ ៖ ដើម្បីឡើងកាន់ជាន់ទី២ គេត្រូវឡើងជណ្តើរកណ្តាលនៃថែវទាក់គ្នាដែលបានពោលរួចមកហើយ ។ ជណ្តើរនេះមានកាំចំនួនពី១៧ទៅ១៨ ។ ក្រៅពីជណ្តើរនេះមានជណ្តើរផ្សេងទៀតចំនួនទាំងអស់១៤ គឺជណ្តើរ៥ពីខាងលិច ហើយនឹងជណ្តើរ បីៗនៅជ្រុងខាងកើត ខាងត្បូង និងខាងជើង ។ គួរបញ្ជាក់ថា ជាន់ទី២នេះមានរាងបួនជ្រុងទ្រវែង ខាងកើត ប្រវែងទទឹងជើង-ត្បូងមាន១០០ម៉ែត្រ និងបណ្តោយលិច-កើតប្រវែង១១៥ម៉ែត្រ ។ ដូចជានៅជាន់ទី១ដែរ ជណ្តើរទាំង១៤ខាងលើនាំទេសចរទៅកាន់ប្រាង្គចំនួន១០ ដែលស្ថិតនៅជាន់ទី២នេះ។ ប្រាង្គទាំងនេះតភ្ជាប់គ្នាដោយរោងថែវ ដែលគ្របពីលើដោយដំបូលតែមួយជាន់ ។ ប្រាង្គបួនដែលស្ថិតនៅចំមុមជ្រុងទាំង៤ មានកំពូលជាត្របកផ្កាឈូកក្រពុំ តែសព្វថ្ងៃនេះចុងកំពូលទាំងបួននេះបាក់កំបុតអស់ខ្លះទៅហើយ ។ ចំណែកឯប្រាង្គ៦ដទៃទៀត គេគ្មានធ្វើកំពូលស្រួចពីលើទេ មានតែដំបូលដែលមើលទៅហាក់ដូចជាត្រួតពីលើគ្នាជាពីរជាន់តែប៉ុណ្ណោះ ។ រោងថែវនៅជាន់ទី២នេះមានទទឹងប្រវែង២,៤៥ម៉ែត្រ ដូចរោងថែវនៅជាន់ទី១ដែរ ។ ម្តងនេះផ្នែកខាងក្រៅរោងថែវ ដែលបែរមុខមកខាងក្រៅជាជញ្ជាំងបិទជិត ឯផ្នែកមួយទៀតដែលបែរមុខឈមរកទីធ្លានៃជាន់ទី២នេះ គេធ្វើជាបង្អួចមានចម្រឹងជាជើងទៀនមានរាងមូលទ្រវែងដាក់នៅជិតគ្នា ។ នៅជ្រុងខាងជើងនៃរោងថែវជាន់ទី២នេះ នៅខាងលិចប្រាង្គនៅតាមជ្រុង គេឃើញមានបន្ទប់តូចមួយដែលគេហៅសព្វថ្ងៃថា «ប្រាសាទគក់ទ្រូង» ព្រោះពេលណាគេគក់ដើមទ្រូងនៅកន្លែងនោះទៅ គេនឹងឮសំឡេងខ្ទ័រឡើងកើតមកពីការគក់ទ្រូងនេះ ។
- គួរធ្វើការកត់សម្គាល់ថា ចំពោះជាន់ទី២នេះជ្រុងខាងលិចមានចម្ងាយប្រមាណ៦០ម៉ែត្រពីជ្រុងខាងនៃជាន់ទី១ ឯជ្រុង ផ្សេងៗនៃទិសទាំង៣ទៀតមានចម្ងាយពីជ្រុងជាន់ទី១ប្រវែង៣៥ម៉ែត្រដែរ ។ ជាន់ទី២នេះមានកម្ពស់លើសពីលានជាន់ទី១ប្រវែងប្រមាណ៧ម៉ែត្រ ។
- លុះចេញពីទ្វារកណ្តាលរោងថែវជាន់ទី២ នៅលើទីលានជាន់ទី២នេះ និងនៅខាងជើង និងខាងត្បូងផ្លូវដើរទៅកាន់ជណ្តើរធំកណ្តាលពីខាងលិចសម្រាប់ឡើងទៅកាន់ជាន់ទី៣ គេឃើញមានប្រាសាទ តូចៗពីរដែលសព្វថ្ងៃនេះបាក់បែកអស់ហើយ ។ ផ្លូវដើរទៅកាន់ជណ្តើរសម្រាប់ឡើងទៅជាន់ទី៣នេះ ជាស្ពានថ្មមួយមានជើង ហើយមានផ្ទៃខ្ពស់ពីផ្ទៃទីធ្លានៃជាន់ទី២ ។
- ជាន់ទី៣ ៖ ជាន់ទី៣មានរាងជាបួនជ្រុងស្មើប្រវែង ១ជ្រុងៗមាន៦០ម៉ែត្រ ។ គេឃើញមានជណ្តើរសម្រាប់ឡើងទៅកាន់ជាន់បំផុតនេះចំនួន១២ គឺមានជណ្តើរ បីៗនៅតាមជ្រុង នីមួយៗ។ ជណ្តើរទាំងនោះមានសភាព ចោតៗណាស់ ហើយមានជម្រេលដល់ទៅ៧០អង្សា លើកលែងតែជណ្តើរនៅកណ្តាលនៃជ្រុងខាងលិច ដែលមានសភាពពុំសូវចោតខ្លាំង ព្រោះមានជម្រេលត្រឹម៥០អង្សា ។ ក្រោយនេះមានកាំទាំងអស់ចំនួន៣៥ ឯជណ្តើរ១១ផ្សេងទៀត មានកាំចំនួនតែ៣២ទៅ៣៣ប៉ុណ្ណោះ ។ ជណ្តើរទាំង១២នេះនាំអ្នកទស្សនាឱ្យទៅដល់ប្រាង្គចំនួន៥ ស្ថិតនៅលើខឿនដែលមានកម្ពស់១៣ម៉ែត្រ ពីទីលាននៃជាន់ទី២ ។ ប្រាង្គចំនួនបួន ស្ថិតនៅត្រង់មុមកែងនៃជ្រុងទាំង៤ ហើយតភ្ជាប់គ្នាពីមួយដោយរោងថែវ មានដំបូលមួយជាន់ ។ ប្រាង្គទាំងនេះមានកំពូលស្រួច រៀវស្តួចទៅលើ ហាក់ដូចជាផ្កាឈូកក្រពុំទើបលេចចេញពីទង ហើយដែលគេកាច់បត់ស្រទាប់ ជាថ្នាក់ៗ ។ កំពូល នីមួយៗមាន៥ថ្នាក់បន្តបន្តើតលើគ្នា ហើយបើគេគិតរួមទាំងបីជាន់នៃផ្នែកខាងលើបំផុតផង កំពូល មួយៗត្រូវមាន៨ថ្នាក់ តែបើតាមទស្សនៈសាសនាគេរាប់តែ៧ជាន់ទេ ។ កំពូលមួយទៀតជាកំពូលធំ ហើយខ្ពស់ជាងគេ មានរាងរៅលំនាំដូចជាកំពូលទាំងបួនខាងលើនេះដែរ គឺគ្រាន់តែធំជាងប៉ុណ្ណោះ ជាកំពូលទី៥ ដែលស្ថិតនៅលើប្រាង្គមួយនៅចំណុចស៊ីម៉េទ្រីនៃប្រាង្គទាំង៤ទៀត ។ កំពូលកណ្តាលនេះមានកម្ពស់ពីខឿនជាន់ទី៣ប្រវែង៤២ម៉ែត្រ ហើយមានកម្ពស់ពីផ្ទៃរាបស្មើធម្មតាប្រវែង៦៥ម៉ែត្រ។ ប្រាង្គនៅកណ្តាលគេនេះ តភ្ជាប់ទៅប្រាង្គបួនដទៃទៀតដោយរោងថែវដែលកាត់កែងគ្នានឹងរោងថែវនៃប្រាង្គនៅមុមទាំងបួន ។ រោងថែវដែលចេញពីប្រាង្គកណ្តាលនេះមានទទឹងប្រវែង២,៤០ម៉ែត្រ មានដំបូលពីរថ្នាក់ ហើយផ្នែកទាំងសងខាងគ្មានជញ្ជាំងទេ មានតែសសរបួនជ្រុងទ្រវែងប៉ុណ្ណោះ ។ ចំណែកឯរោងថែវនៃជ្រុងទាំងបួនរបស់ជាន់ទី៣នេះ មានផ្នែកដែលបែរមុខចេញទៅខាងក្រៅជាជញ្ជាំងប្រកប ដោយបង្អួចដែលមានជើងទៀន មូលៗជាចម្រឹងដាក់ជិតប្រកិតគ្នា ឯផ្នែកម្ខាងទៀតដែលឈមមុខចូលក្នុងទៅរកទីធ្លាជាន់ទី៣ ពុំមានជញ្ជាំងទេ មានសសររាងបួនជ្រុងទ្រវែងទ្រដំបូលផ្នែកខាងក្នុង ដែលមានសំយាបជាពីរថ្នាក់ ។ រោងថែវនេះមានទទឹងប្រវែងតែ២ម៉ែត្រទេ ។ រោងថែវតាមជ្រុងទាំងបួន និងថែវចេញពីប្រាង្គកណ្តាលបានកាត់កែងគ្នា ហើយបង្កើតបានជាអាងទឹកតូចៗចំនួន៤ តែចំពោះរឿងនេះលោកហង់រី មា៉សាល់ បានពោលសន្និដ្ឋានពុំមែនជាអាងទឹកទេ ព្រោះមានជណ្តើរសម្រាប់ចុះទៅដល់ទីនោះ ហើយគេអាចដើរកាត់បានជាធម្មតា ។
- កាលបើទស្សនាប្រាសាទ គេអាចចុះតាមជណ្តើរកណ្តាលនៃជ្រុងខាងត្បូង ដែលក្នុងសម័យបច្ចុប្បន្ននេះ គេបានធ្វើជណ្តើរមួយថ្មីទៀតអំពីស៊ីម៉ង់ត៍ ហើយស្ថិតនៅជាមួយគ្នានឹងជណ្តើរពីបុរាណ ។ ក្រោយមកជណ្តើរថ្មីនេះមានបង្កាន់ដៃអំពីដែក ហើយអាចសម្រួលការឡើងចុះចំពោះអ្នកខ្លះ ដែលមានស្មារតីទន់ខ្សោយដែលតែងតែភ័យព្រួយនឹងការវិលមុខខ្លាចធ្លាក់មកដី ។
- -ខឿនព័ទ្ធជុំវិញគូទឹកខាងក្រៅ ៖ ១៣០ម៉ែត្រគុណ១៥០០ម៉ែត្រ (គ្រប់ឯកសារ) ។
- -កំពែងព័ទ្ធជុំវិញបរិវេណផ្ទៃដីប្រាសាទ ៖
- -លោកហង់រី ប៉ារម៉ង់ជេ ៖ ៨០០ម៉ែត្រគុណ១០២៥ម៉ែត្រ ។
- -លោកហង់រី ម៉ាសាល់ ៖ ៨១៥ម៉ែត្រគុណ១គីឡូម៉ែត្របន្តិច ។
- -លោកតាប៉ាង ខាត់ ៖ ៨១៥ម៉ែត្រគុណ១០០០ម៉ែត្រ ។
- -លោកម៉ារ បូ ៖ ៨០០ម៉ែត្រគុណ១០៦៥ម៉ែត្រ ។
- -លោកហង់រី ប៉ារម៉ង់ជេ ៖ ១៨៧ម៉ែត្រគុណ២១៥ម៉ែត្រ ។
- -លោកហង់រី ម៉ាសាល់ ៖ ១៨០ម៉ែត្រគុណ២០០ម៉ែត្រ ។
- -លោកម៉ារបូ ៖ ១៨៧ម៉ែត្រគុណ២១៥ម៉ែត្រ ។
- -លោកបៀសែត ៖ ១៨០ម៉ែត្រគុណ…។
- -លោកប៊ែរណា គ្រោលីយេ ៖ ១៨៧ម៉ែត្រគុណ២១៥ម៉ែត្រ ។
- -លោកហង់រី ប៉ារម៉ង់ជេ ៖ ១០០ម៉ែត្រគុណ១១៥ម៉ែត្រ ។
- -លោកហង់រី ម៉ាសាល់ ៖ ១០០ម៉ែត្រគុណ១១៥ម៉ែត្រ ។
- -លោកម៉ារបូ ៖ ១០០ម៉ែត្រគុណ១១៥ម៉ែត្រ ។
- -៦០ម៉ែត្រគុណ៦០ម៉ែត្រ (គ្រប់ឯកសារ)។
- -លោកប៉ាម៉ង់ជេ ៖ ១៩០ម៉ែត្រ ។
- -លោកម៉ាសាល់ ៖ ២០០ម៉ែត្រ ។
- -លោកតាប៉ាង ខាត់ ៖ ២០០ម៉ែត្រ ។
- -លោកម៉ារ បូ ៖ ២២០ម៉ែត្រ ។
- លោកម៉ារបូ ៖ ៣០ម៉ែត្រ ។
- បណ្តោយគោបុរៈធំខាងលិច ៖
- -លោកគ្រោលីយ៉េ ៖ ២៣៥ម៉ែត្រ ។
- -លោកម៉ារបូ ៖ ២៣៥ម៉ែត្រ ។
- បណ្តោយផ្លូវក្រាលថ្ម ៖
- -លោកម៉ាសាល់ ៖ ៣៥០ម៉ែត្រ ។
- -លោកម៉ារបូ ៖ ៣៥០ម៉ែត្រ ។
- -ទទឹងទីធ្លាចន្លោះ
អ្នកស្រាវជ្រាវយល់ថា ចម្លាក់នៅតាមថែវនៃប្រាសាទអង្គរវត្ត មានទំនាក់ទំនងទៅនឹងយុគទាំង៤ របស់ចក្រវាឡនៃសាសនាហិណ្ឌូ សៀមរាប៖ ដោយសារតែប្រាសាទអង្គរវត្តត្រូវបានកសាងឡើងឧទ្ទិសដល់ព្រះនារាយណ៍នៃព្រហ្មញ្ញសាសនា ដូច្នេះហើយ ទើបចម្លាក់ជាច្រើនពិព័ណ៌នាអំពីរឿងរ៉ាវក្នុងព្រហ្មញ្ញសាសនា ជាពិសេសទាក់ទងរឿងរ៉ាងនៃព្រះនារាយណ៏។ ហើយអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ គឺចម្លាក់ទាំងនេះបានបង្ហាញអំពីការវិវត្តនៃចក្រវាឡថែមទៀតផង។នៅលើថែវទី៣នៃប្រាសាទអង្គរវត្ត ដែលមានប្រវែងជិត ៦០០ ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ មានចម្លាក់ចំនួន៨ផ្ទាំង ដែលពណ៌នានូវរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងទេវកថានៃព្រហ្មញ្ញសាសនា អមនឹងរឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដែលព្រះអង្គជាក្សត្របានកសាងប្រាសាទនេះឡើង។
អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ ជឿជាក់ថា ចម្លាក់ទាំង៨ផ្ទាំងលើថែវទី៣នៃប្រាសាទអង្គរវត្ត គឺមានការពាក់ព័ន្ធទៅនឹងដំណើរវិវត្តរបស់ចក្រវាឡ តាមរយៈការបែងចែកយុគក្នុងជំនឿនៃសាសនានេះ។លោកបណ្ឌិតបញ្ជាក់ថា តាមទស្សនៈរបស់ព្រហ្មញ្ញសាសនា ចក្រវាឡទាំងមូលត្រូវបានបែងចែកជា៤យុគគឺ៖
- ១. ក្រឹតយុគ ឬ យុគមាស (១.៧២៨.០០០ឆ្នាំមនុស្ស=៤.៨០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌ពេញលេញ ១០០% ហើយមនុស្សលោកមានអាយុវែង និងមានសេចក្តីសុខច្រើន។
- ២. ត្រេតយុគ ឬ យុគប្រាក់ (១.២៩៦.០០០ឆ្នាំមនុស្ស=៣.៦០០ឆ្នាំទេព) គឺសម័យកាលដែលសត្វលោកមានគុណធម៌បង្គួរ ថយចុះនៅសល់៧៥%, ហើយមនុស្សលោកមានអាយុវែងល្មម និងមានសេចក្តីសុខល្មម។
- ៣. ទ្វាបរយុគ (៨៦៤.០០០ឆ្នាំមនុស្ស=២.៤០០ឆ្នាំទេព) គឺយុគដែលមានលេខគត់គូ គឺសម័យកាលដែលសត្វលោកមានគុណធម៌អន់ថយនៅសល់តែ៥០%។
- ៤. កលិយុគ (៤៣២.០០០ឆ្នាំមនុស្ស=១.២០០ឆ្នាំទេព)ជាយុគប្រកបដោយទោស ជម្លោះ ហើយសត្វលោកមានគុណធម៌នៅសល់តែ២៥%ប៉ុណ្ណោះ។ មនុស្សលោកសព្វថ្ងៃកំពុងរស់នៅក្នុងយុគនេះឯង ហើយមានសេចក្តីសុខតិចតួចណាស់។
ចម្លាក់ប្រាសាទអង្គរវត្តត្រូវបានឆ្លាក់ឡើង ដើម្បីបង្ហាញពីយុគទាំង៤នេះគឺ ចម្លាក់ពីរផ្ទាំងនៅទិសខាងកើតតំណាងឲ្យក្រឹតយុគ ដែលបង្ហាញនូវភាពស្អាត ភាពបរិសុទ្ធ មនុស្សនៅមានសច្ចភាពពេញលេញ។ ចម្លាក់ទាំងនោះជារឿងរ៉ាវនៃទេពសុទ្ធសាធ ដោយមានរឿងកូរសមុទ្រទឹកដោះ និងជ័យជម្នះព្រះនារាយណ៍ លើពួកអសុរទាំងឡាយ។ចម្លាក់ពីរផ្ទាំងបន្ទាប់នៅទិសខាងជើង តំណាងឲ្យត្រេតយុគ ជាយុគដែលមនុស្សមានគុណធម៌ថមថយចុះខ្លះ តែក៏នៅក្នុងភាពល្អប្រសើរគ្រាន់ជាងពាក់កណ្តាល។ ចម្លាក់ទាំងនោះបង្ហាញពីរឿងរ៉ាវចម្បាំងគ្នារវាងទេពនិងពួកអសុរ ដោយមានរឿងជ័យជម្នះនៃព្រះក្រឹស្ណៈលើស្តេចអសុរឈ្មោះពាន និងចម្បាំងរវាងទេពផ្សេងៗជាមួយនឹងពួកអសុរ។ចម្លាក់ពីរផ្ទាំងនៅទិសខាងលិច តំណាងឲ្យទ្វាបរយុគ ជាយុគដែលមនុស្សលោកនៅសល់គុណធម៌តែពាក់កណ្តាល ដោយឆ្លាក់នូវរឿងរាមកេរ្តិ៍និងរឿងមហាភារត ដែលមានសាច់រឿងលំនាំជាទេពពាក់កណ្តាល និងមនុស្សពាក់កណ្តាល។ចម្លាក់ពីរផ្ទាំងចុងក្រោយគេ គឺនៅទិសខាងត្បូង ដែលតំណាងឲ្យកលិយុគ ជាយុគដែលយើងកំពុងរស់នៅសព្វថ្ងៃ។ ចម្លាក់ទាំងពីរផ្ទាំងនេះឆ្លាក់នូវរឿងរ៉ាវនានាដែលកើតមានក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងបញ្ចប់ទៅដោយចម្លាក់នរកសួគ៌ ដែលបង្ហាញអំពីទីបញ្ចប់នៃចក្រវាឡ ដែលមានមនុស្សខ្លះឡើងទៅស្ថានសួគ៌ និងមនុស្សខ្លះធ្លាក់ចុះនរក៕ ដកស្រង់ពី៕
១.ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដោយថ្មភក់ចំនួន ៥លានតោន ប្រជាជនកម្ពុជាភាគច្រើនមានមាឌតូច ប៉ុន្តែស្អាតសមរម្យបែបធម្មជាតិ ។ ក្នុងថ្មមួយដុំៗមានទម្ងន់ជិត ១៥០០គីឡូក្រាម ត្រូវគេដឹកជញ្ជូនក្នុងចម្ងាយជាង៤០គីឡូម៉ែត្រពីប្រភពថ្ម មកកាន់ទីតាំងប្រាសាទ ដូច្នេះហើយមនុស្សជំនាន់ដើមមានគំនិតច្នៃប្រឌិតខ្ពស់ ដោយបណ្ដែតថ្មទាំងនោះតាមខ្សែទឹកទន្លេ ទើបអាចយកមកដល់កន្លែងសង់ប្រាសាទបាន ។
២. ប្រាសាទព្រះខ័នធ្លាប់មានមាស៦០តោន តម្លៃបច្ចុប្បន្នស្មើនឹង៣.៣ពាន់លានដុល្លារអាមេរិក
ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គ ហើយមានមាស ប្រាក់ ត្បូង និងគជ១១២.៣០០គ្រាប់ ព្រមទាំងស្នែងសត្វស្រោបមាសផងដែរ ។
៣. ក្រុមហ៊ុន Paramount Pictures ចំណាយអស់១ម៉ឺនដុល្លារដើម្បីសុំសិទ្ធថតកុននៅ ទីនេះ កាលពីឆ្នាំ២០០០ ក្រុមហ៊ុនខ្សែភាពយន្តលំដាប់ថ្នាក់អន្តរជាតិមួយនេះ បានយកតំបន់ស្ថាបត្យកម្មប្រាសាទអង្គរធ្វើជាកន្លែងថតរឿង Lara Croft: Tomb Raider សម្ដែងដោយអ្នកនាង Angelina Jolie ហើយវាបានផ្ដល់ជាចំណូលដល់អ្នកស្រុករស់នៅជុំវិញនោះរាប់ម៉ឺនដុល្លារ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង Angelina Jolie នៅបានទទួលចិញ្ចឹមក្មេងកំព្រាម្នាក់ទៀតផង ។
៤. ប្រាសាទ Angkor Wat គឺជាសំណង់ស្ថាបត្យកម្មសាសនាធំជាងគេបំផុតក្នុងលោក គ្រាន់តែប្រាសាទអង្គរវត្តមួយមានទំហំធំជាងបុរី Vatican City ដល់ទៅ៤ដង ហើយបើគិតទីក្រុងអង្គរទាំងមូលវិញ គេប្រើថ្មសាងសង់អស់ច្រើនជាង ថ្មសរុបសម្រាប់សង់ប្រាសាទពីរ៉ាមីតទាំងអស់នៅអេហ្ស៊ីបទៀត ។
៥. ចំណាយពេលអស់៣៥ឆ្នាំ កម្លាំងមនុស្ស៣០ម៉ឺននាក់ និងដំរី៦ពាន់ក្បាលដើម្បីសាងសង់ប្រាសាទអង្គរវត្ត
ដើម្បីកសាងមហាអច្ឆរិយប្រាសាទនេះ បុព្វបុរសខ្មែរចំណាយអស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាក់អស់ជាច្រើន ហើយក្នុងនោះរយៈពេលនៃការសាងសង់ក៏ត្រូវចំណាយពេលយូរដែរ ។
៦. ក្រុងអង្គរនៅសម័យចក្រភពខ្មែរ គ្របដណ្ដប់ផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ (ចុងស.វទី១២)
ចក្រភពខ្មែររុងរឿងបំផុតគឺនៅសម័យអង្គរ ដែលកាលនោះដែនដីកម្ពុជាលាតសន្ធឹងដ៏ធំល្វឹងល្វើយ ចាប់ពីភាគខាងជើងម៉ាឡេស៊ី ដល់ភាគខាងត្បូងប្រទេសចិន ហើយក្រុងអង្គរតែមួយមានផ្ទៃដីជាង១ពាន់ម៉ែត្រការ៉េ ដែលទំហំនេះត្រូវធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម London របស់អង់គ្លេស ចំណាយអស់ដល់ទៅ៧០០ឆ្នាំទើបពង្រីកបានផ្ទៃដីប៉ុននេះ ។
៧.បុរាណវិទូរកឃើញអាថ៌កំបាំងជាច្រើននៅក្រោមប្រាសាទអង្គរវត្ត នៅឆ្នាំ២០១២ បុរាណវិទូមួយក្រុមបានប្រើបច្ចេកវិទ្យាឡាស៊ែរ LiDAR បាញ់ពីលើអាកាសសំដៅមកលើបរិវេណប្រាសាទអង្គរវត្ត រកឃើញសំណង់ក្រោមដីជាច្រើនដ៏អាថ៌កំបាំង ដែលគេអាចសន្មតបានថា ប្រាសាទអង្គរវត្តមានអាថ៌កំបាំងច្រើនជាង អ្វីដែលពិភពលោកអាចនឹកស្មានដល់ ។
៨. មានចម្លាក់រូបឌីណូស័រនៅលើប្រាសាទតាព្រហ្ម អាថ៌កំបាំងមួយទៀតនៃស្ថាបត្យកម្មក្រុងអង្គរនេះគឺ រូបឌីណូស័រដែលបុព្វបុរសខ្មែរឆ្លាក់នៅលើប្រាសាទតាព្រហ្ម ប៉ុន្តែមកទល់ពេលនេះ គេនៅមិនទាន់រកចម្លើយឃើញនៅឡើយទេថា ហេតុអ្វីបានជាអាចមានចម្លាក់បែបនេះកើតឡើង ព្រោះថាបើប្រៀបធៀបតាមរយៈពេល ប្រាសាទតាព្រហ្មត្រូវបានសង់ក្រោយសត្វឌីណូស័រដាច់ពូជជាយូរយារណាស់មកហើយ
ប្រាសាទអង្គរវត្ត ជាអច្ឆរិយវត្ថុ និងជាទ្រព្យសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបានដែលបុព្វបុរសខ្មែរបានបន្សល់ទុក។ ដោយសារតែភាពល្បីល្បាញនៃសំណង់អច្ឆរិយ ដែលមានស្ថាបត្យកម្មដ៏ល្អឆើត ប្រាសាទអង្គរវត្តបានទាក់ទាញអ្នកទេសចរបរទេសចូលមកទស្សនារាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ប្រាសាទនេះមានទីតាំងស្ថិតនៅខាងជើងក្រុងសៀមរាបប្រមាណ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដែលគេអាចធ្វើដំណើរតាមផ្លូវកូម៉ៃ ឬផ្លូវដឺហ្គោលក៏បានដែរ។
ក្នុងអំឡុងសតវត្សរទី១៦ និងទី១៧ ប្រាសាទអង្គរវត្តដែលអ្នកជំនាញរកឃើញថា ជាប្រាសាទធំជាងគេបង្អស់ក្នុងចំណោមប្រាសាទដែលកសាងឡើងដោយស្នាដៃរបស់បុព្វបុរសខ្មែរនេះ មានឈ្មោះដើមជា “ប្រាសាទបរមវិស្ណុលោក ជាព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក និងមានឈ្មោះជាឥន្ទបត្ថម្ភានគរស្រីសុធរវពិស្ណុលោក” តែសព្វថ្ងៃគេហៅប្រាសាទនេះថា ប្រាសាទអង្គរវត្ត ហើយអ្នកសៀមរាបហៅថា ប្រាសាទអង្គរតូច។
ប្រាសាទអង្គវត្តកសាងឡើងដោយព្រះបាទសូរ្យវរ័្មនទី២ ក្នុងទម្រង់ភ្នំព្រះសុមេរុដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ យោងតាមសាសនាហិណ្ឌូ ភ្នំព្រះសុមេរុនៅកណ្តាលមហាសមុទ្រ គឺជាចំណុចកណ្តាលនៃចក្រវាឡ ជាកន្លែងដែលពពួកទេវតារស់នៅ ហើយនៅជ្រុងជុំវិញភ្នំមានភ្នំតូចៗ៤ ដែលគេជឿថា ព្រះអាទិត្យ និងព្រះចន្ទធ្វើចលនាវិលជុំវិញភ្នំព្រះសុមេរុនេះ។ ដោយយោងតាមទស្សនៈចក្រវាឡបែបនេះ អ្នកកសាងប្រាសាទអង្គរវត្តក៏មានគំនិតសាងប្រាសាទដោយប្រើគម្រោងធរណីមាត្រដ៏ពិសេសនេះ។ ប្រាសាទអង្គរវត្តជាសំណង់សាសនាដ៏ធំបំផុតលើពិភពលោកដែលចំណាយពេលជាង៨៩ឆ្នាំក្នុងការកសាងឡើង។
ប្រាសាទអង្គរវត្តមានប្រាង្គខ្ពស់បំផុតកម្ពស់៦៥ម៉ែត្រ និងមានផ្ទៃក្រឡាប្រហែល២រយហិកតាដែលមានរាងចតុកោណហ៊ុមព័ទ្ធជុំវិញដោយកំពែងនិងគូទឹក។ ចំណែកផ្លូវចូលប្រាសាទធ្វើអំពីថ្មភក់មានប្រវែង២៥០ម៉ែត្រ និងទទឹង១២ម៉ែត្រ។ ដោយសារតែទំហំធំ និងស្ថាបត្យកម្មដ៏អស្ចារ្យបានធ្វើឱ្យមនុស្សជាច្រើនយល់ថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃមនុស្សជាអ្នកបង្កើតទេ គឺស្នាដៃអាទិទេព។ ប្រជាពលរដ្ឋចាស់ៗមួយចំនួនរស់នៅតំបន់ប្រាសាទនេះសន្មតថា ប្រាសាទអង្គរវត្ត គឺព្រះពិស្ណុការជាអ្នកកសាងឡើង។ សំណង់ប្រាង្គអង្គរវត្ត ជាការលាយបញ្ចូលគ្នារវាងគំនិតស្រមើស្រមៃដែលនឹកស្មានមិនដល់ជាមួយរចនាបថធរណីមាត្រដ៏ស្មុគស្មាញ និងបច្ចេកទេសសាងសង់យ៉ាងល្អឆើត ព្រមទាំងបានបញ្ចូលទេពកោសល្យដ៏ប៉ិនប្រសប់ដែលមានលក្ខណៈអាថ៌កំបាំង និងលក្ខណៈពិសេសអស្ចារ្យដោយបានបញ្ចូលលាយឡំនឹងជីវិតពិត។
ជាក់ស្តែងណាស់ សំណង់ប្រាសាទដ៏ល្បីល្បាញនេះកសាងឡើងដោយដាក់ដុំថ្មធំៗបន្តុបលើដីរាបស្មើដោយមានសសរធ្វើអំពី ថ្មសរុបចំនួន ១ ៥៣២ ដើម ដែលមានទម្ងន់ ៣ពាន់ តោន។ ជាងនេះទៅទៀត រោងប្រាសាទថ្មទាំងនោះបានដាក់បន្តុបលើគ្នាយ៉ាងល្អឥតខ្ចោះដោយគ្មានសារធាតុអ្វីធ្វើឱ្យជាប់គ្នាសូម្បីតែបន្តិច ហើយដុំថ្មនីមួយៗភាគច្រើនមានទម្ងន់ជាង ៥រយគីឡូក្រាម និងធ្ងន់បំផុត ១០តោន ហើយជញ្ជាំងខាងត្បូងនិងខាងជើង ដែលនៅខ្ពស់ជាងគេខុសគ្នាមិនដល់០.១%ផង។
ទោះជាយ៉ាងណាក៏ដោយ ប្រាសាទនេះត្រូវបានអ្នកស្រាវជ្រាវបារាំងរកឃើញថា ជាសំណង់មួយដែលប្រកបទៅដោយភាពសុក្រឹតជាទីបំផុត ដែលបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ការដាក់បញ្ចូលនេះ ដោយសារតែប្រាសាទអង្គរ ជាវត្ថុដ៏អស្ចារ្យមួយមានតម្លៃតាំងពីផ្នែកស្ថាបត្យកម្ម សិល្បៈ និងសាសនា និងតម្លៃផ្សេងៗជាច្រើនទៀត។ តាមរយៈឯកសារមគ្គុទេសក៍អង្គររបស់អ្នកនិពន្ធ ប៉ាង ខាត់ បានកត់ត្រាថា អង្គវត្តមានបីជាន់តំណាងឱ្យឋានសួគ៌ ឋានមនុស្ស និងឋាននរក។ នៅជ្រុងអនុទិស គ្រប់ជាន់ទាំងបីនេះសុទ្ធតែមានកំពូលស្រួចជាតួប្រាង្គ មើលទៅឃើញតែកំពូលជ្រោងជ្រាំងដូចវិមានអណ្តែត។
លោក ហ្សក សឺដែស បកស្រាយថា ប្រាសាទអង្គវត្ត ជានិមិត្តសញ្ញាតំណាងឱ្យពិភពលោក។ ដោយប្រាង្គកណ្តាលតំណាងឱ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក និងប្រាង្គទាំង៥តំណាងឱ្យកំពូលភ្នំព្រះសុមេរុជាជាយផែនដី ហើយគូទឹកនៅហ៊ុមព័ទ្ធជុំវិញប្រាសាទ គឺជាសមុទ្រ។ បណ្ឌិតផ្នែកនរវិទ្យា លោក អាំង ជូលាន ដែលបានធ្វើការសិក្សាអំពីការកកើត និងការវិវឌ្ឍ ព្រមទាំងប្រព័ន្ធជំនឿរបស់មនុស្សផងដែរនោះ ធ្លាប់មានប្រសាសន៍ថា ប្រាសាទអង្គរវត្តសាងសង់ឡើង ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាសម្រាប់ជាកន្លែងគង់នៅរបស់ព្រះនរាយណ៍ឬព្រះវិស្ណុ។ ប្រាសាទនេះមានចម្លាក់ជាច្រើនទាក់ទងនឹងព្រហ្មញ្ញសាសនា ពង្សាវតារខ្មែរ ព្រមទាំងរាប់រៀបអំពីឋានសួគ៌ ឋាននរក ផងដែរ។
ប្រាសាទដែលមានតម្លៃជាអន្តរជាតិមួយនេះ ក៏បង្ហាញនូវទស្សនៈមួយចំនួនរបស់បុព្វបុរសខ្មែរផងដែរ ហើយក្នុងនោះក៏មានទស្សនៈទឹក ដី ភ្លើង និងខ្យល់របស់សាសនាព្រះពុទ្ធទៀតផង។ ទឹកនៅជុំវិញប្រាសាទអង្គរវត្តមានប្រយោជន៍សម្រាប់កាត់បន្ថយនូវភាពតានតឹងរបស់អ្នកដំណើរទាំងឡាយ ដែលបានឆ្លងកាត់កន្លែងនោះ។ ប្រាសាទមួយនេះក៏ពឹងផ្អែកលើភ្លើងធម្មជាតិផងដែរ នោះគឺពន្លឺភ្លើងនៃព្រះអាទិត្យ។ ពន្លឺបានចាំលើប្រាង្គប្រាសាទដែលធ្វើឱ្យប្រាសាទអង្គរមានការប្រែប្រួលពណ៌ គឺនៅពេលព្រឹកមានពណ៌មាស ពេលថ្ងៃត្រង់មានពណ៌ប្រាក់ និងពេលល្ងាចត្រឡប់មកជាពណ៌មាសវិញ៕
យើងដឹងច្បាស់ថា.....ថ្មអង្គរអាចទម្ងន់ ១៥០០ គីឡូ យើងត្រូវការលើកថ្មដាក់លើគ្នាកំពស់ ២៣០ ម៉ែត្រ។ តើយើងត្រូវការកំលាំងប៉ុន្មានដើម្បីលើកថ្មីនេះដាក់លើគ្នា? នឹងប្រើវិទ្យាសាស្រ្តអ្វីនឹងគណិតសាស្រ្តអ្វីដើម្បីសង់អង្គរ? ឬ១គិតថា..... នាក់សង់អង្គរសង់ស្មាននឹងព្រាវ? បច្ចប្បន្ននេះគឺគ្មាននរណាលើផែនដីដឹងចម្លើយទេ។ នេះបញ្ជាក់ថា.... មនុស្សចបច្ចប្បន្នគឺវិជ្ជាស្មើរហ្នឹងស្វាទេ កុំគិតថាខ្លួនឆ្លាតឬដឹងចម្លើយ។ ដឹងចម្លើយលើកលេងតែអាចឆ្លើយសំនួរខាងលើ។ បើចម្លើយមិនដឹង, វិទ្យាសាស្រ្តមិនចេះ, គណិតសាស្រ្តក៏ងងិត ។ល។ អាហ្នឹងយើងក៏ដឹងខ្លួនឯងដែរ និយាយតាមតែគេនោះ ដូឆ្នេះ កុំច្បាស់ពេក។
ប្រាសាទអង្គរវត្តគឺជាប្រាសាទដែលវ័យចំណាស់ដែលបានកសាងឡើងនៅក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីគោរពនូវព្រះវិស្នុ។ ការសាងសង់ប្រាសាទនេះដែរ បុព្វបុរសយើងបានប្រើនូវ ថ្មភក់ ឬ ថ្មបាយគ្រៀម ចំនួនពី ៦លាន ទៅ ១០លានដំុ ហើយនៅក្នុងមួយដុំៗមានទំងន់ ១.៥ តោន។ កាន់តែអស្ចារ្យជាងនេះទៀតនៅសម័យនេាះមិនមានវត្តមាននូវគ្រឿងយន្តផ្សេងៗដើម្បីដំណេីការសាងសង់នេាះឡើយ ពួកគាត់ប្រើកំលាំងសត្វ និងកំលាំងមនុស្សផ្ទាល់តែប៉ុណ្ណេាះ។មនុស្សជុំវិញពិភពលោកកោតស្ញប់ស្ញែងនូវកែរដំណែលដ៏អស្ចារ្យនេះ។ ប្រាសាទអង្គរវត្តបានស្វាគមន៏ភ្ញៀវទេសចរណ៏ចំនួនជាង២លាននាក់ក្នុងមួយឆ្នាំ ដោយពួកគាត់ចង់ឃើញផ្ទាល់នូវប្រាង្គប្រាសាទដ៏អស្ចារ្យមួយនេះ។
តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ប្រាសាទអង្គរ ប្រើកម្លាំងពលកម្មប្រម៉ាណជាង 300 000នាក់ និង ដំរី ជាង 6000ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10 លានតោន តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ប្រាសាទអង្គរ ប្រើកម្លាំងពលកម្មប្រម៉ាណជាង 300 000នាក់ និង ដំរី ជាង 6000ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន នៅក្នុងទំហំ ខ្នាត , និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនា ដ៏ធំបំផុត របស់ពិភពលោក។
– អង្គរវត្តជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក
*លក្ខណៈពិសេសរបស់អង្គរវត្ត គឺជា
– ប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។
-រៀងរាល់ថ្ងៃទី21ខែមីនាគឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី)
– គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានអាយុកាល ប្រមាណជា 2លានឆ្នាំពន្លឺ ។
– ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស 3 ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្នបារាយខាងកើតត្រូវបានរីងស្ងួត) អ័ក្សទាំង3 ប្រៀបដូច រាងផ្កាយរណបដែលបង្ហោះនៅពេលបច្ចុប្បន្ន។
– គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើចរន្តខ្សែទឹករបស់ភ្នំគូលែនទាំងស្រុង។
– អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី7 នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេសុីប ប្រាង្គឆីកឈេនអុីតសា របស់មុិចសុិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។
– ប្រាសាទមួយនេះមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
– អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រាសាទអង្គរវត្ត មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។
-អង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនានិងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក។
– ក្រុមអ្នកស្រាវជ្រាវនៅតែចោទជាសំនួរទៅកាន់ប្រាសាទដ៏អស្ចារ្យក្នុងលោកនេះ។ ប្រភព : Owner
ប្រាសាទអង្គរវត្ត គឺជាកំពូលស្ថាបយកម្មរបស់ខ្មែរនៅសម័យមហានគរ ដែលរំលេចឲ្យឃើញនូវភាពរុងរឿងថ្កុំថ្កើងសម្បូរសប្បាយ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរនៅរាជសម័យកាលនោះ។ ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង នៅដើមសតវត្សរ៍ទី១២ ដោយមហាក្សត្រខ្មែរ ព្រះបាទសូរ្យវរ្ម័នទី២ (មានអ្នកខ្លះបានសរសេរជា ព្រះបាទសូរិយាវរ្ម័នទី២) នៅគ.ស ១១១៣ ដល់ ១១៥០ និងមានព្រះមហាក្សត្រខ្មែរជាច្រើនអង្គទៀត បានជួយស្ថាបនារហូចសម្រេចជាស្ថាពរ រួមមានព្រះបាទ ជ័យវរ្ម័នទី៧ ជាដើម។ ប្រាសាទនេះ កសាងឡើងគឺដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុលោក ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត គឺមានលក្ខណៈល្អវិចិត្រវិសេសវិសាល និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូលនៃសតវត្សរ៍នោះ។
ប្រាសាទអង្គរវត្ត ឬក៏ប្រាសាទបរមវិស្ណុលោក
ឈ្មោះសម័យថ្មី «អង្គរវត្ត» មានន័យថា ទីក្រុងវត្ត ក្នុងភាសាខ្មែរ «អង្គរ» មានន័យថា ទីក្រុង ឬ ទីក្រុងធានី ជាទម្រង់ប្រាក្រឹតនៃពាក្យ នគរ ដែលមកពីពាក្យសំស្ក្រឹត nagara (नगर)។ វត្ត គឺជាពាក្យខ្មែរសម្រាប់ ទេវាល័យលើដី បានមកពីពាក្យបាលី “vatta” (वत्त)។ មុនពេលនេះ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា បរមវិស្ណុលោក (Parama Vishnuloka ជាភាសាសំស្ក្រឹត) បន្ទាប់ពីងារបច្ឆាមរណៈនៃស្ថាបនិកនៃប្រាសាទ។ បើតាមលោក ហ្សក-សឺដែស ថា “ប្រាសាទអង្គរវត្ត” គឺតំណាងឲ្យពិភពលោក។
ប្រាង្គចំកណ្តាលតំណាងឲ្យ “ភ្នំព្រះសុមេរុ” ដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង ៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទ គឺជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្ត មានឈ្មោះដើមថាប្រាសាទបរមវិស្ណុលោក។ ប៉ុន្តែ ការវិវត្តនៃឈ្មោះ “អង្គរវត្ត” នេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ ប្រាសាទនេះ បានក្លាយទៅជាកន្លែងពុទ្ធសាសនាដ៏ល្បីល្បាញមួយ។ តាមសិលាចារឹកនៅសតវត្សរ៍ទី១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី “ឥន្ទបត្ត” បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន។ ពាក្យ “ឥន្រ្ទប្រត្ថ” មានន័យថា ទីក្រុងរបស់ព្រះឥន្ទ។ ក្នុងព្រហ្មញ្ញសាសនា គេជឿថាព្រះឥន្ទមានទីកន្លែងនៅលើដី។ ពាក្យនេះជាកន្លែងសម្រាប់ គោរពបូជា។ ឧទាហរណ៍ដូចជា វត្តទាំងពីរនៅក្នុងប្រាសាទអង្គរវត្តមានឈ្មោះថា ឥន្ទបត្តបុរីខាងត្បូង និង ឥន្ទបត្តបុរីខាងជើង។ ការហៅទៅលើឈ្មោះថា ពិស្ណុលោក គឺសម្រាប់រំលឹកទៅដល់មរណៈនាមរបស់ស្តេច ដែលបានកសាងប្រាសាទនេះគឺ បរមវិស្ណុលោក រីឯ ស្រីសុធរ ជាការហៅដើម្បីរំលឹកឡើងវិញ ទៅលើឈ្មោះទីក្រុងចាស់នៅអង្គរ ឈ្មោះថា ស្រីយសោធរបុរៈ) ហើយមួយចំណែកទៀត នៅសតវត្យរ៍ទី១៧ ហៅថា ឥន្ទបត្តម្ភានគរ ស្រីសុធរវពិស្ណុលោក ។ ចំណែកឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសម្រាប់កំណត់បូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នករស់នៅខេត្តសៀមរាបផ្ទាល់តែម្តង គេច្រើននិយមហៅឈ្មោះជារួមមួយគឺ អង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធអឺរ៉ុប ទាំងអស់បានកំណត់ហៅឈ្មោះរួមមួយគឺ «អង្គរវត្ត» យ៉ាងពិតប្រាកដមួយ។
គួរបញ្ជាក់ផងដែរថា ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ ១៩៩២។ ប្រាសាទអង្គរវត្ត ត្រូវបានរកឃើញឡើងវិញ ដោយធម្មជាតិវិទូបារាំងម្នាក់គឺ លោក អង់្រហ៊-មូហ៊ត(Henri Mouhot) នៅឆ្នាំ១៨៦០។
អង្គរវត្តវត្តសណ្ដូកលាតសន្ធឹងទៅភាគខាងជើង ៥,៥ សហាតិមាត្រ (៣,៤ ម៉ៃ.) នៃទីប្រជុំជនសម័យទំនើបនៃទឹកដីខេត្តសៀមរាប និងទិសខាងត្បូងចម្ងាយខ្លី និងខាងកើតបន្តិចនៃរាជធានីពីមុននេះ ដែលស្ថិតនៅបាពួន។ សៀមរាប គឺជាតំបន់របស់កម្ពុជាមួយ ដែលមានក្រុមរចនាសម្ព័ន្ធសំណង់សំខាន់ៗ។ ស្ថិតនៅខាងត្បូងបំផុតនៃស្ថានីយសំខាន់ៗរបស់អង្គរ។
ព្រះបាទសូរ្យវរ្ម័នទី២ ជាក្សត្រដែលបានកសាងអង្គរវត្ត
ការរចនាដើមដំបូង និងសំណង់ប្រាសាទបានធ្វើឡើង នៅពាក់កណ្ដាលទីមួយនៃសតវត្សរ៍ទី១២ កំឡុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ (បានសោយរាជ្យ១១១៣-១១៥០) គឺដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ សំណង់នេះ ត្រូវបានសាងឡើងជាប្រាសាទភាវៈតំណាងព្រះមហាក្សត្រនិងទីក្រុងរាជធានីដ៏អស្ចារ្យ។ មិនថាសិលាចារឹកការស្ថាបនា ឬក៏អក្សរចារឹកសហសម័យមួយណាដែលបញ្ជាក់អំពីប្រាសាទនេះត្រូវបានគេរកឃើញទេ ឈ្មោះដើមរបស់ប្រាសាទមិនត្រូវបានគេស្គាល់ ប៉ុន្តែវាប្រហែលជាត្រូវបានស្គាល់ថាជា បរមវិស្ណុលោក (ន័យចំ ស្ថានព្រះវិស្ណុដ៏ពិសិដ្ឋ ខ្មែរបុរាណ អះ. សំស្ក្រឹត”) បន្ទាប់ពីទេវៈជាប្រមុខ។ ការដំណើរការហាក់បីដូចបញ្ចប់មួយរយៈពេលខ្លី ក្រោយការសោយទីវង្គតរបស់ព្រះមហាក្សត្រ ដែលបន្សល់ទុកខ្លះនូវការតុបតែងលំអចម្លាក់លៀនស្រាលៗ មិនទាន់បានបញ្ចប់។ នៅឆ្នាំ១១៧៧ ប្រហែលជា ២៧ឆ្នាំ បន្ទាប់ពីការសោយទីវង្គតរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ទៅ “ប្រាសាទអង្គរ” ត្រូវបានលួចប្លន់បំផ្លិចបំផ្លាញដោយពួកចាម ដែលជាសត្រូវជាប្រពៃណីរបស់ខ្មែរ។ ក្រោយមក ចក្រភពនេះត្រូវបានស្ដារដោយព្រះមហាក្សត្រថ្មីគឺ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានស្ថាបនារាជធានីថ្មី និងបានកសាងប្រាសាទភាវៈតំណាង (អង្គរធំ និង បាយ័នរៀងៗគ្នា) ពីរបីសហាតិមាត្រទៅទិសខាងជើងនេះ។
ព្រះបាទជ័យវរ្ម័នទី៧ មហាក្សត្រដែលកសាងប្រាសាទបាយ័ន អង្គរធំ និងស្ថាបនាប្រាសាទអង្គរវត្តឡើងវិញក្រោយសង្គ្រាម
នៅចុងសតវត្សរ៍ទី១៣ “ប្រាសាទអង្គរវត្ត” នេះបន្តិចម្ដងៗ បានប្រែពីការប្រើជាប្រយោជន៍ព្រហ្មញ្ញសាសនាទៅជាប្រយោជន៍ពុទ្ធសាសនាថេរវាទ ដែលបន្តមកដល់សម័យបច្ចុប្បន្ននេះ។ អង្គរវត្ត គឺកំពូលប្រាសាទក្នុងចំណោមប្រាសាទសម័យអង្គរនានាក្នុងនោះ ទោះបីប្រាសាទនេះត្រូវបានគេទុកចោលបន្ទាប់ពីសតវត្សរ៍ទី១៦ ក៏ដោយ ក៏ប៉ុន្តែប្រាសាទនេះមិនដែលត្រូវបានគេបោះបង់ចោលទាំងស្រុងឡើយ។ ការការពាររបស់ប្រាសាទកំពុងឈានមកដល់ ម្យ៉ាងដោយការពិតថាគូទឹករបស់វាក៏បានផ្ដល់ការគាំពារខ្លះពីការដុះស៊ប់ទ្រប់ដោយព្រៃស្បាតផងដែរ។
ម្នាក់ក្នុងចំណោមពួកអ្នកទេសចរណ៍លោកខាងលិចទៅកាន់ប្រាសាទនេះគឺ អន់តូន្យូ-ដា-ម៉ាដឹឡេណា សង្ឃជនជាតិ ព័រទុយហ្គាល់ មួយអង្គ ដែលបានទៅលេងនៅឆ្នាំ ១៥៨៦ បាននិយាយថា “វាគឺដូចជាសំណង់មិនធម្មតាដែលមិនអាចពិពណ៌នាវាជាមួយប៊ិចបាន ជាពិសេស ដោយហេតុថាវាហាក់ដូចជាគ្មានសំណង់ផ្សេងណាដូចនៅក្នុងលោក។ វាមានប្រាង្គច្រើននិងការតុបតែង ហើយការធ្វើឱ្យល្អឡើងទាំងអស់ដែលទេពកោសល្យមនុស្សអាចនឹងគិតដល់។
នៅពាក់កណ្ដាលសតវត្សរ៍ទី១៩ ប្រាសាទនេះត្រូវបានគេរកឃើញដោយធម្មជាតិវិទូ និងអ្នករុករកជនជាតិបារាំង លោក អង់្រហី-មូហ៊ត ដែលបានផ្សព្វផ្សាយដោយប្រជាជននូវស្ថានីយនេះនៅភាគខាងលិចតាមរយៈសាធារណកម្មនៃកំណត់ត្រាការធ្វើដំណើរ នៅក្នុងអ្វីដែលលោកបានសរសេរ៖
“មួយក្នុងចំណោមប្រាសាទទាំងនេះ គឺជាគូប្រជែងទៅនឹងរបស់សុឡុម៉ុន និងសាងឡើងដោយមីឆេលអ៊ែងជែលឡូ ដែលចូលរួមជាកន្លែងកិត្តិយសមួយនៅក្បែរសំណង់ដ៏ស្រស់ស្អាត់បំផុតរបស់យើង។ ប្រាសាទនេះធំជាងរាល់សំណង់ដែលបានបន្សល់ទុកអោយពួកយើងដោយក្រិក ឬ រ៉ូម ហើយបង្ហាញអោយឃើញភាពផ្ទុយស្រឡះដ៏ក្រៀមក្រំទៅនឹងសភាពនៃអរិយធម៌ដែលក្នុងនោះប្រទេសជាតិនេះឥឡូវត្រូវបានលិចលង់ទៅហើយ”។
សម្រាប់លោក មូហ៊ត ក៏ដូចជាពួកអ្នកទេសចរណ៍លោកខាងលិចដំបូងៗ ឯទៀតដែរ គាត់បាននិយាយថា «ខ្ញុំគិតថាវាពិបាកនឹងជឿណាស់ថាខ្មែរអាចសាងសង់ប្រាសាទនេះបាន និងបានចុះកាលបរិច្ឆេទវាដោយច្រឡំទៅនឹងក្បែរៗ សម័យមួយដូចគ្នាដូចរ៉ូម។ ប្រវត្តិពិតនៃអង្គរវត្ត ត្រូវបានទម្លុះទម្លាយរួមគ្នាដោយភស្តុតាងខាងរចនាបថនិងអភិលេខន៍តែប៉ុណ្ណោះ ដែលបានប្រមូលបានកំឡុងការបោសសំអាតជាបន្តបន្ទាប់និងការស្ដារស្នាដៃឡើងវិញ»។
ផ្នែកខាងមុខនៃអង្គរវត្ត គំនូរដោយអង់ហ៊្រី-មូហ៊ត ប្រាសាទអង្គរវត្ត ត្រូវការការស្ដារឡើងវិញយ៉ាងច្រើននៅសតវត្សរ៍ទី២០ ជាសំខាន់ការយកដីរុំកោះ និងសារពើរុក្ខជាតិចេញពីប្រាសាទ។ ការថែទាំង បោសសំអាតប្រាសាទនេះ ត្រូវបានអាក់ខានដោយសង្គ្រាមរដ្ឋប្បវេណី និងការគ្រប់គ្រងប្រទេសដោយខ្មែរក្រហមកំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។ ប៉ុន្តែការបំផ្លិចបំផ្លាញតិចតួចដោយប្រៀបធៀបត្រូវបានធ្វើកំឡុងសម័យនោះ ក្រៅពីនេះទៅមានពួកចោរ និងការបំផ្លាញនូវរូបចម្លាក់សម័យក្រោយអង្គរភាគច្រើនទៀត។
ប្រាសាទអង្គរវត្តនេះ គឺជានិមិត្តរូបពោរពេញដោយថាមពលរបស់ប្រទេសកម្ពុជា និងជាប្រភពនៃមហាមោទនភាពជាតិ ដែលបានដាក់ជាកត្តាក្នុងទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយបារាំង សហរដ្ឋ និងអ្នកជិតខាងរបស់ខ្លួន (ថៃ)។ រូបគំនូរនៃអង្គរវត្តធ្លាប់ជាផ្នែកមួយនៃទង់ជាតិនានារបស់កម្ពុជា ចាប់តាំងពីការដាក់បញ្ចូលនូវកំណែលើកទីមួយរង្វង់ឆ្នាំ១៨៦៣។ ដោយសារទស្សនៈវិស័យខាងប្រវត្តិសាស្ត្រកាន់តែធំ និងបរិវត្តវប្បធម៌ថែមទៀត យ៉ាងណាៗ ប្រាសាទអង្គរវត្តនេះមិនបានក្លាយត្រឹមតែជានិមិត្តរូបនៃមោទនភាពជាតិផ្ទាល់ជាតិសាសន៍នោះទេ ប៉ុន្តែក៏ត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការនយោបាយ-វប្បធម៌នៃផលិតកម្មកេរដំណែលបារាំង-អាណានិគម ក្នុងនោះដែលទីស្ថានប្រាសាទដើមត្រូវបានតាំងបង្ហាញក្នុងពិព័ណអាណានិគមបារាំងនិងសកលនៅប៉ារីសនិងម៉ាខ់សីរវាងឆ្នាំ១៨៨៩ និង១៩៣៧។
ប្រាសាទអង្គរវត្ត (Angkor Wat Temple) មានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥ គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេពទៅវិញ។
នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង។
ប្រាសាទអង្គរវត្ត គឺជាគំរូដំបូងនៃរចនាបថបុរាណនៃស្ថាបត្យកម្មខ្មែរ។ រចនាបថអង្គរវត្ត ដែលវាបានដាក់ឈ្មោះតាមប្រាសាទនេះ។ នៅសតវត្សរ៍ទី១២ ពួកស្ថាបត្យករខ្មែរធ្លាប់មានជំនាញនិងទំនុកចិត្តក្នុងការប្រើប្រាស់ថ្មភក់ (ផ្ទុយពីឥដ្ឋ រឺ ថ្មបាយក្រៀម ) សម្ភារៈសាងសង់សំខាន់។ ភាគច្រើនទីដែលមើលឃើញគឺជាដុំថ្មភក់ ដែលពេលនោះថ្មបាយក្រៀមត្រូវបានប្រើសម្រាប់កំពែងខាងក្រៅនិងសម្រាប់ផ្នែកខ្លះនៃរចនាសម្ព័ន្ធសំណង់ដែលបានលាក់កំបាំង។ ភ្នាក់ងារដែលរុំភ្ជាប់បានប្រើប្រាស់ដើម្បីចូលរួមទៅជាដុំៗ តែមិនទាន់ត្រូវបានគេដឹងនៅឡើយ ថ្វីបើជ័រឈើធម្មជាតិឬ កំបោរប្រេងត្រូវបានគេលើកឡើងក៏ដោយ។
ថែវខាងលើនៅអង្គរវត្ត
ប្រាសាទអង្គរវត្ត ទាញបានការកោតសរសើរលើសគេបង្អស់ ចំពោះភាពស៊ីគ្នានៃការរចនាផ្ទាល់ខ្លួន ដែលត្រូវបានគេប្រៀប ធៀបនឹងស្ថាបត្យកម្មនៃក្រិកនិងរ៉ូមសម័យបុរាណ។ តាមរយៈ លោកម៉ូហ៊្រីស-ហ្គ្លេសហ្សឹ អ្នកអភិរក្សអង្គរពាក់កណ្ដាលសត វត្សរ៍ទី២០ ប្រាសាទនេះ «សម្រេចបានភាពល្អឥតខ្ចោះតាមបែបបុរាណដោយសារបូជនីយដ្ឋានភាព ដែលបានបង្អាក់នូវធាតុនឹងនរយ៉ាងល្អវិចិត្រនិងការរៀបចំយ៉ាងត្រឹមត្រូវនៃខ្នាតទំហំរបស់ប្រាសាទ។ វាគឺជាកិច្ចការងារនៃអំណាចឯកភាព និងរចនា បថ»។
តាមស្ថាបត្យកម្ម ចរិកលក្ខណៈធាតុជាច្រើននៃរចនាបថនេះរួមមាន: ប្រាង្គប៉មរាងក្បាលទូក បុនទន្តដែលមានរាងដូចជាត្របកឈូកច្រើន កន្លះថែវពង្រីកផ្លូវរបៀង ថែវអ័ក្សភ្ជាប់ទៅនឹងរបងព័ទ្ធជុំវិញ និងលានរាងកាកបាទដែលលេចឡើងតាមបណ្ដោយអ័ក្សធំនៃប្រាសាទ។ ធាតុផ្សំតុបតែងជាធម្មតា គឺទេវតា (អប្សរា) ចម្លាក់លៀនស្រាលៗ និងនៅលើកម្រងផ្កាភ្ញីធំសន្ធឹងរបស់ហោជាង និងឈុតឆាកនិទានកថា។ រូបចម្លាក់បដិមានៃអង្គរវត្តត្រូវបានចាត់ចែងទុកអភិរក្ស កំពុងតែនៅដដែលនិងមិនសូវមាំមួនជាងស្នាដៃដើមដំបូងឡើយ។ ធាតុសំខាន់ផ្សេងទៀតនៃការរចនាត្រូវបានគេបំផ្លិចបំផ្លាញដោយការលួចឆក់ប្លន់និងការកន្លងទៅនៃពេលវេលា រួមមានការបូកពាសស្រោបមាសលើប៉មប្រាង្គ ដោយការស្រោបមាសលើរូបចម្លាក់លើចម្លាក់លៀនស្រាលៗ និងបន្ទះពិតានឈើនិងទ្វារនានា។
រចនាបថអង្គរវត្តត្រូវបានតោងបន្តដោយសម័យបាយ័ន នៅក្នុងនោះដែលគុណភាពត្រូវបានបូជាយញ្ញជាញឹកញាប់ទៅដល់បរិមាណ។ ប្រាសាទដទៃទៀត ស្ថិតក្នុងរចនាបថនេះគឺ បន្ទាយសំរែ ធម្មនន្ទ ចៅសាយទេវតា និងប្រាសាទដំបូងក្នុងនោះព្រះពិធូរ នៅអង្គរ ខាងក្រៅអង្គរ បឹងមាលា និងភាគខ្លះនៃភ្នំរុងនិងពិមាយ។
ទិដ្ឋភាពពីលើអាកាសនៃអង្គរវត្ត
កំពែងខាងក្រៅ ១,០២៤ គុណនឹង ៨០២ម និងកំពស់ ៤,៥ម ព័ទ្ធជុំវិញដោយលាននៃធ្លាបើក ៣០ម និងគូទឹកមួយបណ្ដោយ១៩០ម។ ច្រកចូលទៅប្រាសាទនេះ គឺនៅក្បែរច្រាំងដីនៅខាងកើតនិងផ្លូវកាត់ទឹកធ្វើពីថ្មភក់ទៅខាងលិច នៅខាងចុង ច្រកចូលធំ គឺជាការបន្ថែមចុងក្រោយ ប្រហែលជាជំនួសឲ្យស្ពានឈើ។ មានគោបុរៈជាច្រើន នៅគ្រប់ទិសធំៗ ខាងលិចនៅឆ្ងាយពីអាធំជាងគេបង្អស់ហើយនិងមានប៉មប្រាង្គបាក់បែកបី។ លោកហ្គ្លេសហ្សឹកត់សម្គាល់ថាគោបុរៈនេះទាំងលាក់កំបាំងនិងចំណាំងឱ្យទ្រង់ទ្រាយប្រាសាទនេះសមរម្យ។ ខាងក្រោមប្រាង្គខាងត្បូងមានរូបចម្លាក់ព្រះវិស្ណុមួយអង្គ ដែលគែស្គាល់ ថា តារាជ ដែលប្រហែលដើមឡើយបានស្ថិតនៅកន្លែងសក្ការៈបូជាកណ្ដាលនៃប្រាសាទ។ ថែវជាច្រើនរត់នៅចន្លោះប្រាង្គនានានិងឆ្ងាយរហូតដល់ច្រកចូលពីរថែមទៀតនៅខាងណាមួយនៃគោបុរៈជារឿយៗចាត់ទុកថាជាច្រកដំរី តាមដែលច្រកនោះមានទំហំល្មមដើម្បីឱ្យសត្វទាំងនោះចូលបាន។ ថែវទាំងនេះមានសសរបួនជ្រុងនៅខាងក្រៅ (ខាងលិច) និងជញ្ជាំងបិទជិតនៅខាងក្នុង (ខាងកើត)។ ពិតានចន្លោះសសរទាំងនោះតុបតែងដោយត្របកឈូក ផ្ទៃនៃជញ្ជាំងខាងលិចមានរូបចម្លាក់រេរាំ និងផ្ទៃជញ្ជាំងខាងកើតមានបង្អួចមានជើងទៀន រូបចម្លាក់ប្រុសកំពុងតែរេរាំលើសត្វដែលកំពុងលោតកញ្ឆេង ហើយនិងអប្សរា ដែលរួមមាន (ខាងត្បូងនៃច្រកចូល) តែមួយក្នុងប្រាសាទនេះកំពុងតែបង្ហាញធ្មេញរបស់នាង។
កំពែងខាងក្រៅព័ទ្ធជុំវិញបរិវេណ ៨២០,០០០ មាត្រការ៉េ (២០៣ អេកឺរ) ដែលម្យ៉ាងទៀត ប្រាសាទកណ្ដាលត្រូវបានកាន់កាប់ដោយទីក្រុងនេះតាំងពីដើម និងនៅខាងជើងប្រាសាទនេះ គឺព្រះបរមរាជវាំង។ ដូចសំណង់មិនទាក់ទងសាសនាទាំងអស់នៃអង្គរ ដែលទាំងនោះត្រូវបានសាងសង់ឡើងដោយសម្ភារៈដែលអាចខូចបានខុសពីថ្ម ដូច្នេះគ្មានអ្វីសេសសល់ក្នុងចំណោមនោះទេលើកលែងតែគ្រោងខ្សែក្រៅនៃផ្លូវខ្លះៗ។ ភាគច្រើនបំផុតនៃតំបន់មួយនេះឥឡូវត្រូវបានគ្របដណ្ដប់ដោយព្រៃឈើ។ ផ្លូវឆ្លងកាត់ទឹក ៣៥០ម មួយភ្ជាប់ទៅគោបុរៈខាងលិច ទៅកាន់ប្រាសាទកណ្ដាល ដែលមានបង្កាន់ដៃនាគ និងកាំជណ្ដើរប្រាំមួយខ្សែនាំចុះទៅកាន់បុរីនៅខាងម្ខាងណាមួយ។ ចំហៀងនីមួយៗក៏បង្ហាញឡើងនូវបណ្ណាល័យមួយដែលមានច្រកចូលមួយចំនួននៅក្នុងចំណុចសំខាន់នីមួយៗ នៅចំពីមុខនៃកាំជណ្ដើរខ្សែទីបីពីច្រកចូល និងស្រះមួយនៅចន្លោះបណ្ណាល័យនិងប្រាសាទនេះ។ ស្រះជាច្រើន គឺជាការបន្ថែមក្រោយៗចំពោះការរចនា ដូចជាលានរាងកាកបាទដែលបានយាមដោយតោភ្ជាប់ទៅនឹងច្រកឆ្លងកាត់ទឹកទៅរចនាសម្ព័ន្ធសំណង់កណ្ដាល។
គំរូតូចៗនៃរចនាសម្ព័ន្ធសំណង់កណ្ដាលនៃអង្គរវត្ត។ នៅផ្នែកខាងមុខ លានរាងកាកបាទដែលសណ្ដូកនៅខាងមុខនៃរចនាសម្ព័ន្ធសំណង់កណ្ដាល។
ប្រាសាទនេះ មានតាំងនៅលើលានមួយដែលបានលើកខ្ពស់ជាងបុរីនេះ។ វាត្រូវបានបង្កើតឡើងដោយថែវចតុកោណកែងបី ងើបឡើងដល់ប្រាង្គកណ្ដាល កំពស់នីមួយៗខ្ពស់ជាងប្រាង្គមួយចុងក្រោយគេ។ មែនិកាបកស្រាយថែវទាំងនេះថាជាការបូជាទៅដល់ព្រះមហាក្សត្រ ព្រះព្រហ្ម ព្រះចន្ទ និងព្រះវិស្ណុ។ ថែវនីមួយៗ មានគោបុរៈមួយនៅចំណុចនីមួយៗ ហើយនិងថែវខាងក្នុងពីរមានប្រាង្គនៅកាច់ជ្រុងរបស់ខ្លួន ដែលបង្កើតឡើងនូវជួរចតុរង្គដែលមានប្រាង្គនៅចំកណ្ដាល។ ពីព្រោះតែប្រាសាទបែរមុខទៅទិសខាងលិច លក្ខណៈពិសេសទាំងអស់បានកំណត់បែរឆ្ពោះទៅខាងកើត ដែលបន្សល់ទុកទីលំហបន្ថែមទៀតដែលត្រូវបានបំពេញនៅក្នុងវាំងចំណារនីមួយនិងថែវនៅចំហៀងខាងលិច ចំពោះហេតុផលដដែលកាំជណ្ដើរបែរមុខទៅខាងលិចរាក់ជាងកន្លែងផ្សេងនៅខាងផ្សេងៗទៀត។
ថែវខាងក្រៅនេះ ១៨៧ម គុណ ២១៥ម ជាមួយសាលាសំណាក់ខុសពីប្រាង្គនានានៅកាច់ជ្រុង។ ថែវនេះចំហទៅខាងក្រៅនៃប្រាសាទ ដែលមានកន្លះថែវច្រើនមានសសរលាតសន្ធឹងនិងជន្ទល់សំណង់នេះ។ ភ្ជាប់ទៅនឹងថែវខាងក្រៅទៅកាន់វាំងចំណារទីពីរលើចំហៀងខាងលិចគឺជារបៀងរាងកាកបាទហៅថា ព្រះពាន់ (សាល)។ ពុទ្ធបដិមាធ្លាប់នៅខាងឆ្វេងនៅក្នុងរបៀងនោះដោយពួកអ្នកធម្មយាត្រាអស់ជាងច្រើនសតវត្សរ៍ ទោះបីភាគច្រើនឥឡូវត្រូវបានដកចេញក៏ដោយ។ ទីនេះមានអក្សរចារឹកច្រើន ដែលទាក់ទងនឹងទង្វើល្អនៃពួកអ្នកធម្មយាត្រា ភាគច្រើនបានសរសេរជាភាសាខ្មែរ ប៉ុន្តែផ្សេងទៀតជាភាសាភូមា និងជប៉ុន។ ធ្លារបៀងតូចៗទាំងបួនគូសចេញដោយរបៀងនេះដើមឡើយត្រូវបានពេញប្រៀបដោយទឹក។ ខាងជើងនិងខាងត្បូងនៃរបៀងនេះគឺជាបណ្ណាល័យ។
ខាងណោះ ថែវទីពីរនិងខាងក្នុងត្រូវបានភ្ជាប់គ្នានិងទៅកាន់បណ្ណាល័យចំហៀងពីរក្បែរលានរាងកាកបាទមួយផ្សេងទៀត ម្ដងទៀតការបន្ថែមក្រោយមកទៀត។ ចាប់ពីជានទីពីរទៅលើ ពួកទេវតាមានច្រើនលើជញ្ជាំង ដោយច្រៀង ឬ ជាក្រុមរហូតដល់ បួនអង្គ។ វាំងចំណារជាន់ទីពីរគឺ ១០០ គុណនឹង ១៥ម ហើយដើមឡើយប្រហែលអាចត្រូវបានជោរជន់ដើម្បីតំណាងឱ្យ មហាសមុទ្រព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ជណ្ដើរបីឈុតនៅម្ខាងៗនាំឡើងទៅដល់ប្រាង្គប៉ម និងគោបុរៈនៅកាច់ជ្រុងនៃថែវខាងក្នុងគេ។ ផ្លូវជណ្ដើរចោទណាស់តំណាងឱ្យភាពលំបាកនៃការឡើងទៅនគរពួកទេវៈ។ ថែវខាងក្នុងនេះ ហៅថាបាកាន គឺ៦០ម.ការ៉េ ដែលមានថែវអ័ក្សជាច្រើនភ្ជាប់នឹងគោបុរៈនីមួយជាមួយទីសក្ការៈបូជានៅកណ្ដាល ហើយនិងទីសក្ការៈបូជាបន្តបន្ទាប់នៅខាងក្រោមប្រាង្គប៉មនៅកាច់ជ្រុង។ ការប្រក់ដំបូលថែវត្រូវបានតុបតែងជាមួយក្បាច់ក្បូរនៃខ្លួនពស់ដែលនៅចុងនៃ ក្បាលតោ ឬ គ្រុឌ។ ធ្នឹម និង ហោជាង ដែលបានឆ្លាក់តុបតែងច្រកចូលទៅថែវ និងទីសក្ការៈបូជា។ ប្រាង្គខាងលើទីសក្ការៈបូជាកណ្ដាលងើបរះឡើង ៤៣ម ដល់កម្ពស់ ៦៥ម ពីលើដី មិនដូចប្រាសាទភ្នំទាំងប៉ុន្មានមុនៗនោះឡើយ ប្រាង្គកណ្ដាល គឺត្រូវបានផុសឡើងលើប្រាង្គបួនដែលព័ទ្ធជុំវិញ។ ទីសក្ការៈបូជាខ្លួនឯង ដើមឡើយបានតម្ដល់នៅរូបចម្លាក់ព្រះវិស្ណុ និងបើកទូលាយនៅគ្រប់ខាង ត្រូវបានព័ទ្ធជញ្ជាំងនៅខាងក្នុងនៅពេលនោះប្រាសាទនេះត្រូវបានប្រែមកសម្រាប់ព្រះពុទ្ធសាសនាថេរវាទវិញ ជញ្ជាំងថ្មីរំលេចនូវព្រះពុទ្ធអង្គជាច្រើនកំពុងឈរ។ នៅឆ្នាំ១៩៣៤ អ្នកអភិរក្ស ហ្សកហ្សឹ-ធូវវ៉េ បានជីក លុងរណ្ដៅនៅខាងក្រោមទីសក្ការៈកណ្ដាលនេះ បានពេញជាមួយខ្សាច់និងទឹក បានត្រូវគេលួចឆក់ប្លន់រតនសម្បត្តិក្នុងនោះរួចអស់ទៅហើយ ប៉ុន្តែលោកខំស្វែងរកគ្រឹះពិសិដ្ឋិមួយទុកនូវសន្លឹកមាសពីរមាត្រលើជាន់ផ្ទាល់ដី។
ពួកទេវតា គឺជាលក្ខណៈនៃរចនាបថអង្គរវត្ត
ដោយបានបញ្ចូលគ្នាជាមួយស្ថាបត្យកម្មនៃអគារ និងមួយក្នុងចំណោមហេតុផលសម្រាប់កិត្តនាមរបស់ខ្លួន គឺការតុបតែងលាតសន្ធឹងរបស់អង្គរវត្ត ដែលយកទម្រង់នៃចម្លាក់ខ្សែលៀនស្រាលៗ។ កំពែងខាងក្នុងនៃថែវខាងក្រៅ បានបង្ហាញតំណតគ្នានៃ ឆាកខ្នាតធំដែលរៀបរាប់យ៉ាងសំខាន់នូវភាគច្រើនពីវីរកថាហិណ្ឌូ រាមាយណៈ និង មហាភារតៈ។ ហាយអ៊ាំមបានហៅអ្វីទាំងនេះថា “ការរៀបចំជាខ្សែដែលបានយល់ដឹងខ្លាំងបំផុតពីចម្លាក់ថ្ម”។ ចាប់ពីជ្រុងខាងជើង ខាងលិចបញ្ច្រាសទ្រនិចនាឡិកា ថែវខាងលិចបង្ហាញនូវសមរភូមិលង្កា (មកពីរាមាយណៈ ក្នុងនោះដែលព្រះរាមកម្ចាត់រាវនៈ និងសមរភូមិកុរុក្ឞេត្រ (ពីភារតៈ ដែលបង្ហាញនូវការសាបរលាបព្រមៗគ្នានៃត្រកូលកៅរវៈ និង បាណ្ឌវៈ)។ នៅថែវខាងត្បូងតាមសាច់រឿងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ ក្បួនដង្ហែរព្រះសូរ្យវរ្ម័នទី២ បន្ទាប់មក នរក៣២ និងស្ថានសួគ៌ ៣៧ នៃទេវកថាហិណ្ឌូ។
ចម្លាក់លៀនស្រាលនៃការកូរសមុទ្រទឹកដោះដែលបង្ហាញព្រះវិស្ណុនៅចំកណ្ដាល អវតារអណ្ដើករបស់ទ្រង់ កុម៌ខាងក្រោម ពួកអសុរ និងទេវតា នៅខាងឆ្វេង និង ស្ដាំ និងពួកអប្សរា និងព្រះឥន្ទ្រនៅខាងលើ។
ចម្លាក់លៀនស្រាលនៃការកូរសមុទ្រទឹកដោះដែលបង្ហាញព្រះវិស្ណុនៅចំកណ្ដាល អវតារអណ្ដើករបស់ទ្រង់ កុម៌ខាងក្រោម ពួកអសុរ និងទេវតា នៅខាងឆ្វេង និង ស្ដាំ និងពួកអប្សរា និងព្រះឥន្ទ្រនៅខាងលើ។
នៅលើថែវខាងកើត គឺជាមួយក្នុងចំណោមសាច់រឿងគួរឱ្យសរសើរខ្លាំងបំផុត ការកូរសមុទ្រទឹកដោះ ដែលបង្ហាញអសុរា៩២ និង ទេវតា ៨៨អង្គ ដែលយកនាគវាសុកិដើម្បីកូរសមុទ្រក្រោមការដឹកនាំរបស់ព្រះវិស្ណុ (មែននិការាប់ឃើញត្រឹមតែ ៩១អសុរា និងពន្យល់ចំនួនអសមាមាត្រដូចជាតំណាងអោយចំនួនថ្ងៃចាប់ពីសុរិយដ្ឋានសិសិររដូវ ដល់សមរាត្រីរដូវរំហើយ និងចាប់ពីសមរាត្រីដល់សុរិយដ្ឋាននិទាឃរដូវ)។ វាត្រូវបានបន្តបន្ទាប់ដោយព្រះវិស្ណុដែលកំពុងតែកម្ចាយពួកអសុរា (ការបន្ថែមនូវសតវត្សរ៍ទី១៦)។ ថែវខាងជើងបង្ហាញនូវជ័យជម្នះរបស់ក្ឫស្នាលើពនៈ (ដែលយោងទៅតាមលោកហ្គ្លេសហ្សឹ “ទឹកដៃនេះគឺអាក្រក់បំផុត”) និងសមរភូមិរវាងពួកព្រះហិណ្ឌូនិងពួកអសុរា។ សាលាសំណាក់ខាងជើងឆៀងខាងលិច និង ជ្រុងខាងត្បូង ឆៀងខាងលិច ទាំងពីររំលេចនូវសាច់រឿងតិចតួចមែនទែន ភាគខ្លះមិនច្បាស់លាស់ ប៉ុន្តែភាគច្រើនមកពីរឿងរាមាយណៈ ឬជីវិតរបស់ក្ឫស្នា។
ចម្លាក់ថែវ ដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្ត នៅជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ ចម្លាក់នោះ ចែកជា ៨ផ្ទាំង និង ២ ផ្ទាំង នៅពន្លាជ្រុងនៃថែវខាងលិច។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាមជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ ។ នៅកន្លែងខ្លះមានព្រំផងដែរ។ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពីលើគ្នា។ ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ។ អ្នកទស្សនាគួរដើរមើលដោយចូលតាមច្រកកណ្តាលខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។ ចម្លាក់ទាំងនោះរួមមាន៖
- (១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
- (២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
- (៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី២ ។
- (៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
- (៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។
- (៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
- (៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
- (៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
- (៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេវតា និងពួកអសុរៈ ។
- (១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
- (១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។
ថ្មមួយចំនួន រលោងដូចជាថ្មពពាលដែលបានប៉ូលាហើយ ត្រូវបានដាក់ដោយគ្មានបាយអជាមួយតំណយ៉ាងតឹងដែលជួនកាលពិបាករក។ ដុំថ្មបួនជ្រុងៗជាច្រើនត្រូវបានដាក់រួមគ្នាដោយតំណប្រហោងដំណាប់និងពន្លូញក្នុងករណីខ្លះ កាលណោះដែរ ក្នុងករណីផ្សេងៗទៀត បានប្រើកន្ទុយលលក និងទំនាញដី។ ដុំថ្មខ្លះត្រូវបានដាក់នៅកន្លែងដោយក្ដីសន្និដ្ឋានតាមការផ្សំគ្នានៃពួកដំរី ពួរស្រកីជក់ រ៉ក និងការធ្វើរន្ទាឫស្សី។ លោក ហ្រង់រី-មហ៊ត បានកត់សម្គាល់ថាភាគច្រើននៃដុំថ្មមានរន្ធ ២,៥ ស.ម ជាអង្កត់ផ្ចិត និងជម្រៅ ៣ ស.ម. ជាមួយរន្ធជាច្រើនទៀតលើដុំថ្មបួនជ្រុងធំៗ។ ពួកអ្នកប្រាជ្ញ ខ្លះបានឱ្យយោបល់ថាទាំងនេះត្រូវបានប្រើចូលរួមគ្នាជាមួយដំបងដែកជាច្រើន ប៉ុន្តែអ្នកផ្សេងទៀតអះអាងថារបស់នឹងត្រូវបានប្រើដើម្បីកាន់ស្នៀតជាបណ្ដោះអាសន្នដើម្បីជួយហត្ថកិច្ចថ្មទាំងនោះចូលទៅកាន់កន្លែង។
បូជនីយដ្ឋាននេះត្រូវបង្កើតចេញដោយចំនួនដ៏សម្បើមនៃថ្មភក់ ច្រើនដូចគ្នានឹងសាជីរបស់ខាប្រផ្វានៅអេហ៊្សីប (ជា ៥លាន តោន)។ ថ្មភក់នេះត្រូវបានដឹកជញ្ជូនពីភ្នំគូលែន កន្លែងយកថ្មប្រហែល២៥ ម៉ាយល៍ (៤០ គ.ម.) ទៅទិសឦ សាន។ ថ្មនេះតាមសេចក្ដីសន្និដ្ឋានត្រូវបានដឹកជញ្ជូនដោយក្បូនតាមបណ្ដោយស្ទឹងសៀមរាប។ រឿងនេះនឹងត្រូវបានធ្វើឡើងជាមួយការប្រុងប្រយ័ត្នដើម្បីចៀសវាងការក្រឡាប់ក្បូនរួមជាមួយទម្ងន់មួយចំនួនធំ។ វិស្វករទំនើបម្នាក់បានប៉ាន់ប្រមាណ ថាវានឹងចំណាយពេល ៣០០ឆ្នាំ ដើម្បីបង្ហើយប្រាសាទអង្គរវត្តសព្វថ្ងៃនេះ។ ប៉ុន្តែបូជនីយដ្ឋាននេះត្រូវបានចាប់ផ្ដើមភ្លាម បន្ទាប់ពីសូរ្យវរ្ម័នឡើងសោយរាជ្យ និងត្រូវបានបញ្ចប់រយៈពេលខ្លីក្រោយការសោយទីវង្គតរបស់ទ្រង់ មិនច្រើនជាង ៤០ឆ្នាំ។
យ៉ាងជាក់ស្ដែងផ្ទៃខាងក្រៅទាំងអស់ សសរ ធ្នឹម សូម្បីតែដំបូលតក៏ត្រូវបានឆ្លាក់ដែរ។ មានចម្ងាយដ៏វែងនៃចម្លាក់លៀនដែលរៀបរាប់សាច់រឿងចេញពីអក្សរសិល្ប៍ឥណ្ឌារួមមានស្នែងឯក ឥន្ទ្រីយសីហៈ នាគមានស្លាបកំពុងអូសទាញរទេះដូចគ្នានឹងពួកអ្នកចម្បាំងតាមពីក្រោយមេកើយដែលជិះដំរី និងនារីរបាំនៅស្ថានសួគ៌ដែលមានកេសាបថយ៉ាងផ្ចិតផ្ចង់។ ជញ្ជាំងថែវតែឯងត្រូវបានតុបតែងជាមួយចម្លាក់លៀនស្រាលស្ទើរតែ ១,០០០មាត្រការ៉េ។ រន្ធជាច្រើនលើកំពែងអង្គរខ្លះបញ្ជាក់ថាប្រហែលត្រូវបានគេតុបតែងជាមួយបន្ទះសំរឹទ្ធ។ ទាំងនេះត្រូវបានគាស់កកាយយ៉ាងច្រើននៅសម័យកាលបុរាណ និង បានជាគោលដៅដំបូងសម្រាប់ពួកចោរ។ គ្រាដែលកំពុងជីកកកាយខជុរាហោ អ៊ែលឡិច-អិវ៉ឹន ជាងថ្មនិងជាងចម្លាក់ម្នាក់ បានកសាងឡើងវិញនូវរូបចម្លាក់ថ្មមួយខាងក្រោម៤ ភ្វីត (១,២ ម) នេះបានចំណាយពេល ៦០ថ្ងៃដើម្បីឆ្លាក់។ រ៉ចចឺរ-ហបគីន្ស៍ និង ម៉ាខ-ឡេហណឺបានធ្វើការពិសោធផងដែរ ដើម្បីគាស់យកថ្មកំបោរដែលបានចំណាយអ្នកគាស់កកាយ ១២នាក់ ២២ថ្ងៃ ដើម្បីគាស់កកាយថ្ម ប្រហែល ៤០០តោន។ កម្លាំងពលកម្មដើម្បីគាស់កកាយ ដឹកជញ្ជូន ឆ្លាក់និងបន្តុបថ្មជាច្រើនត្រូវបានឈានដល់រាប់ពាន់រួមមានសិល្បៈករជំនាញខ្ពស់ៗ ជាច្រើននាក់។ ជំនាញទាំងនេះបានទាមទារឱ្យឆ្លាក់រូបចម្លាក់ទាំងនេះបានអភិវឌ្ឍរាប់រយឆ្នាំតាំង ពីដំបូងឡើយ ដូចដែលបានបង្ហាញតាមវត្ថុបុរាណខ្លះដែលត្រូវបានចុះកាលបរិច្ឆេទទៅសវត្សទីប្រាំពីរ មុនពេលខ្មែរបានឡើងអំណាច។
ដោយសារតែពេលវេលាខ្លី យើងខ្ញុំបញ្ចប់ការស្រាវជ្រាវនេះត្រឹមប៉ុណ្ណេះសិនចុះ! កសាងនិងប្រវត្តិគ្រឹះនៃការសាងសង់យើងសុទ្ធតែបានដឹងអស់ហើយ។ ដូច្នេះ នៅពេលវេលាថ្ងៃក្រោយ មានឱកាសយើងនឹងនិយាយអំពីរឿងរ៉ាវនៃ ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិរបស់ពិភពលោក និងជាកេរដំណែលរបស់ដូនតាខ្មែរល្អឯគ្មានពីរនៅលើលោកផងដែរ៕ ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
ការមកដល់នៃអ្នកទេសចរ ឬ អ្នកស្រាវជ្រាវ សូមអានពត៍មានបន្ថែម
- ១៥៥០ ជនជាតិអឺរ៉ុបដែលបានមកឃើញប្រាសាទនេះមុនគេ គឺពួកព័រទុយហ្គាល់ ។ ពួកនេះថែមទាំងបានកត់ត្រាទុកក្នុងវាសិកប្រវត្តិពីព្រឹត្តិការណ៍ ដែលទាក់ទងដល់ប្រាសាទនេះទៀតផង ។ ដូចជាឌីយើុហ្គោ ដូ គូតូ គាត់បានកត់ត្រាទុកពីការរកឃើញប្រាសាទនេះ និងប្រាសាទនៅតំបន់អង្គរនាឆ្នាំ១៥៥០ ឬ១៥៥១ ដោយព្រះបាទអង្គច័ន្ទទី១ (១៥១៦-១៥៦៦) នៅពេលដែលព្រះអង្គធ្វើដំណើរកម្សាន្តបរបាញ់សត្វនៅក្នុងព្រៃ ។ លោកហ្សូអាវ ដូស សង់តូស បានកត់ត្រាទុកពីការធ្វើផ្លូវទៅកាន់អង្គរដោយបញ្ជារបស់ព្រះបាទសត្ថារទី១ (១៥៧៦-១៥៩៤) ហើយស្តេចអង្គនេះបានមកគង់នៅអង្គរនេះមួយរយៈពេល ។ ក្រោយមកពួកផ្សាយសាសនាជាតិព័រទុយហ្គាល់ និងអេស្បា៉ញជាច្រើនទៀតបានធ្វើដំណើរមកកាន់អង្គរនេះ ហើយបានកត់ត្រាទុកដោយពិពណ៌នាអំពីទីក្រុងអង្គរ និងប្រាសាទអង្គរវត្តនេះទៀតផង ។
- ១៥៨៦ ម្នាក់ក្នុងចំណោមពួកអ្នកទេសចរណ៍លោកខាងលិចទៅកាន់ប្រាសាទនេះគឺ អន់តូន្យូ-ដា-ម៉ាដឹឡេណា សង្ឃជាតិព័រទុយហ្គាល់មួយអង្គ ដែលបានទៅលេងនៅឆ្នាំ ១៥៨៦ និងបាននិយាយថាវា គឺដូចជាសំណង់មិនធម្មតាដែលមិនអាចពិពណ៌នាវាជាមួយប៊ិចបាន ជាពិសេស ដោយហេតុថាវាហាក់ដូចជាគ្មានសំណង់ផ្សេងណាដូចនៅក្នុងលោក។ វាមានប្រាង្គច្រើននិងការតុបតែង ហើយការធ្វើឱ្យល្អឡើងទាំងអស់ដែលទេពកោសល្យមនុស្សអាចនឹងគិតដល់។ នៅពាក់កណ្ដាលសតវត្សទី១៩ ប្រាសាទនេះត្រូវបានទៅទស្សនាដោយធម្មជាតិវិទូ និងអ្នករុករកជាតិបារាំង អង់ហ៊្រី-មូហ៊ត ដែលបានផ្សព្វផ្សាយដោយប្រជាជននូវស្ថានីយនេះនៅភាគខាងលិចតាមរយៈសាធារណកម្មនៃកំណត់ត្រាការធ្វើដំណើរ នៅក្នុងអ្វីដែលលោកបានសរសេរ
- ១៥៥៨ ឯកសារប្រវត្តិសាស្ត្រមួយចំនួនបានកត់ត្រាថា បព្វជិតជនជាតិព័រទុយហ្គាល់ម្នាក់ឈ្មោះ Antonio de Magdalena បានមកទស្សនាប្រាសាទអង្គវត្តក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ១៥៨៥ ។
- ១៦៣០ ក្រោយមក ជនជាតិជប៉ុនម្នាក់ឈ្មោះ Kenryo Shimano បានធ្វើធម្មយាត្រាមកកាន់ប្រាសាទមួយនេះ ក្នុងអំឡុងទសវត្ស ១៦៣០។ ហើយបន្ទាប់មកបព្វជិតជនជាតិបារំាង Charles Emile Bouillevaux បានទៅដល់ប្រាសាទដែលត្រូវបានគេចាត់ទុកជាដួងព្រលឹងជាតិខ្មែរក្នុងពេលបច្ចុប្បន្ន ក្នុងឆ្នាំ ១៨៥០ និងវេជ្ជបណ្ឌិតផ្នែកវះកាត់ជនជាតិអង់គ្លេសលោក James Campbell បានទៅដល់ប្រាសាទនេះក្នុងឆ្នាំ១៨៥៩។
- ១៧១៥ នៅដើមសតវត្សទី១៨ ជនជាតិជប៉ុន ម្នាក់បានមកដល់កម្ពុជា ហើយបានគូរប្លង់ប្រាសាទអង្គរវត្តនៅគ្រឹស្តសករាជ ១៧១៥ ។ ក្រោយមកសង្ឃកាតូលិកបារាំងឈ្មោះ សឺ វ្រឺស ដែលបានមកដល់កម្ពុជាទស្សនាប្រាសាទអង្គរវត្តនេះបានសរសេរអត្ថបទមួយនាឆ្នាំ ១៧៦៨ ដោយលើកអំពីភាពរុងរឿង ល្បីល្បាញនៃប្រាសាទអង្គរវត្ត ។ ប៉ុន្តែនៅអឺរ៉ុបគេនៅតែពុំសូវស្គាល់អង្គរទេ ទោះបីជាមានការកត់ត្រារបស់អ្នកផ្សាយសាសនាជាច្រើន និងជាបន្តបន្ទាប់យា៉ងនេះក្តី ព្រោះការកត់ត្រាទាំងនោះពុំបានផ្សព្វផ្សាយទូលាយទេ ហើយស្ថិតនៅតែក្នុងទីតម្កល់ឯកសារប៉ុណ្ណោះ ។ ទាល់តែមកដល់ឆ្នាំ១៨៥៨ លោកប៊ូយ៉ឺវ៉ូ បានចេញផ្សាយនូវបទពិពណ៌នាពីអង្គរ តែគាត់គ្រាន់តែឱ្យគេដឹងពីអត្ថិភាពនៃរាជធានីដែលគេបោះបង់ចោលប៉ុណ្ណោះ ដោយគាត់មិនបានលើកពីសោភ័ណភាពនៃប្រាសាទទាំងឡាយនៅអង្គរនេះឡើយ ។
- ១៨៦១ នៅអឺរ៉ុបក៏ដូចជាសាកលលោកទាំងមូល គេចាប់ស្គាល់ជាទូទៅ និងច្បាស់លាស់អំពីប្រាសាទអង្គរវត្តនេះពីឆ្នាំ ១៨៦៣ មក គឺបន្ទាប់ពីធម្មជាតិវិទូបារាំងឈ្មោះហង់រី មូហូ បានរកឃើញប្រាសាទនេះនៅថ្ងៃទី២២ មករា ១៨៦១ ហើយគាត់បានចុះផ្សាយពីប្រាសាទនេះក្នុងទស្សនាវដ្តី តួ ឌុយ ម៉ុង នាឆ្នាំ១៨៦៣មក ។ ការសិក្សាពីប្រាសាទអង្គរវត្តក៏ចាប់ផ្តើមពីពេលនោះមក ។
- ១៨៧២ ជនបរទេសដំបូងគេដែលបានឈានជើងជាន់ទឹកដីអង្គរ គឺជាស្ត្រីជនជាតិអង់គ្លេស គឺអ្នកស្រី William Charles Yelverton។ នៅពេលនោះ អ្នកស្រីគឺជាអ្នកនិពន្ធអំពីការធ្វើដំណើរ ដែលចូលចិត្តធ្វើអ្វីដែលចម្លែក និងក្លាហាន។ ក្រោយមកទៀតជនល្បីៗមានឈ្មោះបោះសំឡេង ជាច្រើនរូបបានមកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ក្នុងនោះរួមមានតារាកំប្លែង Charlie Chaplin (សាក់ឡូ) និងតារាសម្ដែងអ្នកស្រី Paulette Goddard ដែលត្រូវជាភរិយាបស់លោក Charlie Chaplin នៅពេលនោះក៏បានមកទស្សនាប្រាសាទអង្គរវត្តក្នុងឆ្នាំ ១៩៣៦។
- ១៨៧៣ សង្គ្រាម ការហ៊ុមព័ទ្ធដោយរុក្ខជាតិ និងការធ្វើសំបុករបស់សត្វប្រចៀវ បានធ្វើឲ្យវត្ថុបុរាណជាច្រើនតោននៅប្រាសាទអង្គរវត្តរងការខូចខាត។ ក្រៅពីនេះ វត្ថុបុរាណដ៏មានតម្លៃទាំងនេះ ក៏ត្រូវបានទាហានជើងទឹកបារាំងម្នាក់ដែលក្រោយមកបានក្លាយខ្លួនជាបុរាណវិទូ គឺលោក Louis Delaporte បានដឹកជញ្ជូនពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំង។ ការដឹកជញ្ជូននេះធ្វើឡើង នៅពេលលោក Louis Delaporte បានចុះមកបំពេញបេសកម្មនៅកម្ពុជាក្នុងឆ្នាំ ១៨៧៣ ក្រោមការគាំទ្រផ្នែកច្បាប់ និងផ្នែកហិរញ្ញវត្ថុរបស់ The Société de Géographie ឬ «សង្គមភូមិសាស្ត្របារំាង»។
- ឆ្នាំ១៨៩៨ បារាំងបានបង្កើតក្រុមបេសកកម្មអចិន្ត្រៃយ៍មួយនៅឥណ្ឌូចិន ដែលក្រោយមកបានក្លាយទៅជាវិជ្ជាស្ថានស្រាវជ្រាវពីចុងបូព៌៌ារបស់បារាំង ហើយបានសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយអំពីអតីតរាជាណាចក្រ និងអតីតរាជធានីខ្មែរនេះ។
- ឆ្នាំ១៩០៨ គឺមួយឆ្នាំក្រោយដែលសៀមប្រគល់ខេត្តបាត់ដំបង និងសៀមរាបមកខ្មែរវិញនោះ ក្រសួងអភិរក្សអង្គរក៏បានបង្កើតឡើង ហើយការចាប់ផ្តើមរៀបចំជួសជុលសម្អាតប្រាសាទអង្គរវត្តឡើងវិញក៏ចាប់ដំណើរការ និងថែរក្សាតាំងពីនោះរហូតមក ។ ចាប់ពីឆ្នាំ១៩៧០ ដល់១៩៧៩ ការថែរក្សាប្រាសាទអង្គរនេះក៏ត្រូវកាត់ផ្តាច់ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ។ បច្ចុប្បន្នដោយមានជំនួយរបស់ប្រទេសឥណ្ឌាជាមិត្ត ការរៀបចំជួសជុលប្រាសាទនេះឡើងវិញក៏បានដំណើរការរហូតដល់សព្វថ្ងៃនេះ ។
- ១៩៤១ សៀភៅនេះបានឲ្យដឹងទៀតថា ក្រៅពីបារាំង រូបចម្លាក់ឬវត្ថុបុរាណនៅក្នុងប្រាសាទបុរាណអង្គរវត្តមួយចំនួនបានបាត់បង់ ដោយសារអ្នកទេសចរបរទេសមួយចំនួនបានលួចយកទៅតាមខ្លួន ខ្លះត្រូវបានអ្នកស្រុកលួច ហើយខ្លះទៀតក៏បានបាត់បង់ក្រោមការត្រួតត្រារបស់កងទ័ពព្រះចៅអធិរាជជប៉ុន ក្នុងឆ្នាំ ១៩៤១ ផងដែរ។
ផែនទីប្រវត្តិសាស្រ្ត