Saturday, January 6, 2024

៧ មករា ១៩៧៩

៧ មករា ១៩៧៩- ៧ មករា ២០២៤៖ ទំព័រនេះ វែកញែកអំពីមូលហេតុដែលមានការគាំទ្រ និងការប្រឆាំងថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ មានដូចតទៅ៖

Fresh News ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបជុំអបអរសាទរខួប​៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា Telegram: https://t.me/freshnewsasia/166972

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​ថ្នាក់​ដឹក​នាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប​៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពី​រណ្តៅ​មរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបជុំអបអរសាទរខួប​ ៤៥ ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា៖
  1. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃ៧ ខែមករា ឆ្នាំ ២០២៤ នេះ ជាថ្ងៃគម្រប់ខួប ៤៥ ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជន កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។
  2. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជ័យជម្នះ ៧មករា បានដណ្ដើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុលពតបញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយ​ជោគ​ជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់ រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់ កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់ នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។
  3. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់​ពីកម្ពុជាបានយកឈ្នះលើសមរភូមិនៃវិបត្តិជំងឺកូវីដ១៩ ដែលបង្កលក្ខណៈឱ្យយើងបានបើក ប្រទេសឡើងវិញចាប់ពីចុងឆ្នាំ ២០២១មក ហើយបាននិងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។
  4. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំហើយក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចមិនអាច បំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងបានជួបប្រទះពីឆ្នាំ ១៩៧០ ដល់ ឆ្នាំ១៩៧៨។ រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅបំផុត ដែលបាន បំផ្លាញខឿនសេដ្ឋកិច្ច សង្គម ឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់ប្រជាជនកម្ពុជាអស់ជិត១លាននាក់។
  5. * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ សម្តេចបានចេញដំណើរភៀសខ្លួនទៅប្រទេស វៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ និងបានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ១៩៧៨, នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៩៧៨ កងទ័ព និង ប្រជាជនទូទាំងភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនឹងរបបប៉ុលពត ក្រោមការដឹកនាំរបស់សម្ដេច ហេង សំរិន និងសម្ដេច ជា ស៊ីម ព្រមទាំង កម្លាំងតស៊ូប្រឆាំង ប៉ុលពត ៣ ភាគីទៀត ។ ការរួបរួមនៃកម្លាំងទាំង ៥ ភាគី​ នេះ បានផ្ដល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការ ចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍។
  6. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស និងទទួលបានការជួយឧបត្ថម្ភយ៉ាងធំធេង ទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា «ថ្ងៃកំណើត​ទី២របស់ខ្លួន»។
  7. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា សម្តេចបានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។ ជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
  8. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និង ដោយគ្មានការបង្ហូរឈាមនេះ បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសសង្គម-សេដ្ឋកិច្ច កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា បន្ទាប់ពីការចរចាសន្តិភាពអស់រយៈពេលច្រើនឆ្នាំ និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង។
  9. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថា រយៈពេល៤៥ឆ្នាំកន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុលពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ ជាពិសេសក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ។
  10. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ១៩វិញ, លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទិ្ធមនុស្ស និងនីតិរដ្ឋកាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជាពិសេសការប្រព្រឹត្តទៅដោយជោគជ័យនូវការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានឆ្លុះបញ្ចាំង អំពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ និង ភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោតនេះ។
  11. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនេះ បានផ្តល់លទ្ធភាពពេញ លេញឱ្យគណបក្សប្រជាជនកម្ពុជាប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេនវ័យក្មេងដ៏មានសក្ដានុពល ដែលគណបក្សបានអប់រំបណ្ដុះបណ្ដាល និងត្រៀមលក្ខណៈយ៉ាងម៉តចត់បំផុត ក្រោមការសាទរ និងគាំទ្រយ៉ាងកក់ក្ដៅពីប្រជាជន។
  12. * សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
  13. * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជាយើងនៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំង មហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើង ពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ។
  14. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះយើងត្រូវសាមគ្គីគ្នា រួមចិត្ដតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយ លំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី។
  15. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរ និងគាំទ្រទាំងស្រុងនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក ថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណា- ចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកសាធារណៈ។
  16. * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រយៈពេល៥ឆ្នាំខាងមុខនេះ ជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព បរិយា​បន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និង​រយៈពេលវែងនៅឆ្នាំ២០៥០។
ក្នុងន័យនេះសម្រាប់ឆ្នាំ ២០២៤នេះ ត្រូវប្រមូលធ្វើឱ្យបានល្អនូវទិសដៅសំខាន់ៗដូចខាងក្រោម៖
  1. ១៖ ការប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ព្រម ទាំងការធានានូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន
  2. ២៖ ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារអង្គព្រះមហាក្សត្រជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យជនណាមកបំពារបំពានបានឡើយ
  3. ៣៖ ការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា- ភិបាលនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាតាមការសង្ឃឹម និងជឿទុកចិត្តរបស់ប្រជាជន
  4. ៤៖ ការបន្តរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាចីរភាពនៃកំណើនប្រកបដោយបរិយាបន្ន តាមរយៈ ការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតសមស្រប និងការរក្សាស្ថិរភាពអាត្រាប្តូរប្រាក់ ព្រមទាំងជំរុញការកែ ទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងមុតស្រួច
  5. ៥៖ ការរក្សាលំនឹងនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ដែលរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារ ប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ
  6. ៦៖ ការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាម ស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា តាមរយៈការអនុវត្តកិច្ច ព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាជាមួយគណបក្សចំនួន ២៧ ផ្សេងទៀត កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ក៏ដូចជា ការជំរុញអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាព
  7. ៧៖ ការគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះ​ឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌
  8. ៨៖ ការបន្តជំរុញអនុវត្តនូវនយោបាយការបរទេសដោយឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ យកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាមួយប្រទេសដៃគូទាំងក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងការ បន្តចូលរួមសកម្មដើម្បីបុព្វហេតុ សន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងបញ្ហាប្រឈមនានានៃពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖២០នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយបន្តផ្ទាល់របស់បណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕

ក្រុមប្រឆាំងថ្ងៃ ០៧ មករា ១៩៧៩៖
  • ឆ្នាំ ១៩៥៣ បារាំងផ្តល់ឯករាជ្យឲ្យកម្ពុជា
  • ឆ្នាំ ១៩៥៥ សម្តេចនរោត្តមសីហនុ ដាក់រាជ្យសម្បត្តិចូលធ្វើនយោបាយដណ្តើមអំណាច
  • ឆ្នាំ ១៩៦០ នរោត្តម សុរាម្រិត សុគត (៣ មីនា ១៩៥៥- ៣ មេសា ១៩៦០ ទ្រង់មាន បិតា ព្រះនាម នរោត្តម សុទ្ធារត្នន៍ និង មាតា ព្រះនាម នរោត្តម ផាង៉ាង៉ាម)។ នរោត្តម សុរាម្រិត​ បាន​រៀបអភិសេក​ជាមួយ​សម្តេច​ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ​ ដែល​ជា​ព្រះរាជបុត្រីនៃ​ព្រះបាទ​ ស៊ីសុវត្ថិ មុនីវង្ស និង​មាន​ព្រះរាជបុត្រ​មួយ​អង្គ​គឺ​សម្តេច​ព្រះនរោត្តម សីហនុ ។
  • ឆ្នាំ ១៩៦០ មានវិបត្តិរាជបង្ល័ល ដោយសារ នរោត្តមសីហនុប្រឆាំង មិនឲ្យស្តេច ២០០ អង្គ ឡើយសោយរាជ្យ
  • ១៨ មិនា ១៩៧០ ជាថ្ងៃដែល សីហនុធ្វើរដ្ឋប្រហារខ្លួនឯង មិនមែន លន់ នល់ទេ គឺ ស្តេច សីហនុ គឺជារំលាយរបបរាជានិយម !!
  • ២៤ មិនា ១៩៧០ ស្តេចសីហនុប្រកាសបង្កើតរដ្ឋាភិបាល រណសិរ្សរួបរួមជាតិឲ្យយួន មកវាយខ្មែរ (លន់ នល់) មានសង្រ្គាមទ័ពយួន និងទ័ពលន់ នល់ ត្រូវបានស្លាប់រាប់ពាន់ម៉ឺននាក់។ ជាមូលហេតុដែល អង្គការខ្មែរក្រហមឡើងកាន់អំណចនៅភ្នំពេញថ្ងៃ ១៧ មេសា ១៩៧៥។ កងទ័ពខ្មែរនៅក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី មានទ័ពមិនដល់ ៣ ម៉ីននាក់។
  • ១៧ មេសា ១៩៧៥ ជាថ្ងៃ ពួកកុម្មុយនីស្តឡើងកាន់អំណាចនៅកម្ពុជា
  • ២ធ្នូ ១៩៧៨ ជាថ្ងៃ ពួកពួកកុម្មុយនីស្តប្រកាសរណសិរ្ស
  • ៧ មករា ១៩៧៩ ជាថ្ងៃដែល យួនចូលស្រុក
ក្រុមគាំទ្រ ថ្ងៃ ០៧ មករា ១៩៧៩៖
  • កម្ពុជានៅក្រោមរាជស្តេច នរោត្តម សុរាម្រិត ប្រទេសកម្ពុជាបាត់បង់ កម្ពុជាក្រោមឆ្នាំ ១៩៤៦ បាត់បង់ខេត្តភាពខាងលិច ទៅសៀម និងខេត្តភាគខាងជើងស្ថិតក្រោមការគ្រប់គ្រងឡាវ
  • កម្ពូជាទាមទារឯករាជ្យពីបារាំង ដោយម្យ៉ាងពឹងសៀម ពឹងជប៉ុន ពឹងអាមេរិក (ខ្មែរសេរី) និងម្យ៉ាងពឹង ចិន ពឹងវៀតណាមខាងជើង ពឹងសូវៀត ដើម្បីដេញបារាំង។ ម្ខាងពឹង លើកំលាំងក្នុងស្រុក និង ពឹងលើបារាំងដើម្បីបានឯករាជ្យ ។
  • បារាំងព្រមព្រៀង លើករាជ្យសម្បត្តិថ្វាយ ព្រះបាទនរោត្តមសីហនុ ជាខ្សែរបស់ នរោត្តម ជំនួស ដោយការនិរទ្ទេសស្តេចជាង ២០០ អង្គ របស់ខ្សែ ស៊ីសុវត្ថិ ទៅរបស់នៅប្រទេសបារាំង ជៀសវាង ការបេះបោរក្នុងប្រទេស។ ជាការដូរវមកវិញគឺ កម្ពុជាបាន ឯករាជ្យ។
  • ១៨ មីនា ឆ្នាំ ១៩៧០ គឺជារដ្ឋប្រហារផ្លូវការ របស់ពួក អាមេរិក និង លន់ លន់ ដែលទំលាក់ស្តេច នរោត្តមសីហនុ ពីអំណាច តម្លើងមកវិញ ស្តេច សីសុវត្ថិសរិមតៈ
  • ឆ្នាំ ១៩៧០ មានករាររៀបចំរដ្ឋាភិបាល គណរដ្ឋមន្រ្តី ដោយគ្មានសេ្តច តែ នៅតែមាន ស៊ីសុវត្ថិសិរិមតៈ បញ្ជាពីខាងក្រោយ លន់ នល់
  • ឆ្នាំ ១៩៨៥ មុនពេល លន់ នល់ ស្លាប់ លន់ នល់ ចង់បានពាក្យថា " អភ័យទោស " ពីស្តេច នរោត្តមសីហនុ តែស្តេច សីហនុ មិនអត់អោនឲ្យទេ ចំពោះរដ្ឋប្រហារ ឆ្នាំ ១៩៧០ ដែលបណ្តាលឲ្យ ខ្សែរាជវង្ស ១៥ អង្គត្រូវស្លាប់នៅក្នុងរបបខ្មែរក្រហម 
  • ពេលរំដោះបានប្រទេសថ្ងៃ ១៧ មេសា ១៩៧៥ ខ្មែរក្រហមសម្លាប់ ស៊ីសុវត្ថិភាពភ្លាម​ៗ នេះគឺជាការសងសឹកភ្លាមរបស់ស្តេចសីហនុ។
  • ឆ្នាំ ១៩៧៦ មានការចាប់ខ្សែស្តេច ចក្រីញឹកជូរឡុង​ គឺ ជូរឡុង ស៊ូមំារ៉ា ត្រូវបានបានជាប់គុក ទូលស្លែង តែត្រូវបានរំដោះរួចវិញ រួចភៀសទៅប្រទេសបារាំង ដូច្នេះ ០៧ មករា ១៩៧៩ គឺរំដោះទាំង ស្តេចសីហនុ រំដោះទាំងខ្សែស្តេច ស៊ីសុវត្ថិ ទាំងខ្សែស្តេច ចក្រីញឹកជូឡូង រំដោះទាំងពូក លន់ នល សឺនសានដែរ។
  • កងទ័ពសីហនុមាន ៥ ម៉ឺននាក់។ របប លន់ នល់ មានទ័ព ២០ ម៉ឺននាក់។ ពេលនោះ ទ័ពសីហនុ រត់ចូលព្រៃតាមសម្តេចឪ។ កងទ័ពរបស់ ខ្មែរក្រហម មាន ៣៧ ម៉ឺននាក់ ដូច្នេះ ០៧ មករា ១៩៧៩ មិនមែនប្រើទ័ព វៀតណាម ២០ ម៉ឺននាក់ និងទ័ពខ្មែរជាង ក្រោម ៥០០០ នាក់ ដូចបក្សប្រឆាំងផ្សាយទេ។ ការរំដោះថ្ងៃ ០៧ មករា ១៩៧៩ វៀតណាម ប្រើទ័ពប្រមាណ ២ លាននាក់ ដោយសារ ក្រុមប្រឆាំងដោយជាលោក ជែម សុខ វិភាគខុស ពេក បានជាចាំបាច់មានការ អានទាំងសងខាង !
  • រដ្ឋធម្មនុញ្ញថ្មី មានការចែងយ៉ាងច្បាស់ថា " ជាតិ សាសនា ព្រះមហាក្សត្រ " ពលរដ្ឋគ្រប់រូប កងកំលាំងប្រដាប់អាវុធត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ចេញពីការបោះឆ្នោត គឺការពារកុំឲ្យមាន ការផ្លាស់ប្តូរស្តេចជាថ្មី
ទំព័រនេះនិយាយបន្ថែមទុកជា ប្រវត្តិសាស្រ្ត និង ការស្រាវជ្រាវ ងាយស្រួលរក។ ៧ មករា ឆ្នាំ ១៩៧៩ គឺជា ប្រតិបត្តិការយោធា ខ្មែរ វៀតណាម រំដោះប្រទេសចេញពី ពួក ខ្មែរក្រហម។ ខ្មែរសេរី ឬ ពួករដ្ឋាភិបាលលន់លន់ ពេលចាញ់ខ្មែរក្រហម រត់ទៅព្រំដែនខាងលិច គាំទ្រដោយ ថៃ និង អាមេរិកកាំង។ ពួកខ្មែរមួយក្រុមទៀត ជាខ្មែរក្រហមដែរ រត់ទៅ វៀតណាម លើកទ័ពចូលមក រំដោះខ្មែរកណ្តាល ដែលគ្រប់គ្រង ដោយពួក​ ខ្មែរក្រហម។ ខាងក្រោមគឺជា សារបានខ្លះៗ ទុកជា ប្រវត្តិសាស្រ្ត
ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ទ័ពលន់លន់បាក់ទ័ព មួយចំនួន រត់ទៅព្រំដែន ថៃ ។ 
ទិសភាគខាងលិច
  • ថៃប្រើទ័ពខ្មែរសេរីនេះ ក្នុងការការពារព្រំដែន ថៃ ខ្មែរ។​កំលាំងនេះប្រឆាំង  របបខ្មែរក្រហម។
  • ឆ្នាំ ១៩៨១ មេទ័ពខ្មែរសេរី (ចាម) គង់ ស៊ីលាស់ ត្រូវគេបំពុលស្លាប់។
  • បន្ទាប់មក អ៊ិន​ តាំ ឡើង ដឹកនាំក្រុមរណសិរ្សនេះជាបន្តនៅព្រំដែន ថៃ 
  • ទ័ពមូលីណាកា ជាទ័ពរណសិរ្សដែរ ដឹកនាំដោយ សម្តេច សីហុនុ (យក អ៊ិន តាំ 
  • ដឹកនាំ ១៩៨១)
  • ឆ្នាំ ១៩៨៥ មូលីណាកា ដឹកនាំបន្តដោយ ឧត្តមសេនីយ៍ ទៀប បែន បន្ទាប់ ដក ទៀប បែន ដាក់ជំនួស ដោយ នរោត្តម រាណារិទ្ធិ វិញ
ទិសភាគខាងកើត
  • ២ធ្នូ ១៩៧៨ កំណើតរណសិរ្សស ២ ធ្នូ ថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បច្ចុប្បន្ន​ត្រូវបាន ប្តូរ​ឈ្មោះ​ជា រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​កម្ពុជា  ជា​អង្គការ​ចាត់តាំង​មហាជន​ឈានមុខ​របស់ គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសន្ធិ ​ឡើង​ក្នុង​តំបន់​រំដោះ ស្ថិតនៅ​ភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ ដោយ ទទួលបាន​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស័​គ្ម្រ​ចិត្ត ប្រទេស​វៀតណាម និង ​ការគាំទ្រ​ពី​មិត្ត​ជិត​ឆ្ងាយ​លើ​សកលលោក​ក្នុង​គោលបំណង​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ទទួលបាន​ជ័យជំនះ នៅ​ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩
  • ខ្មែរក្រហមមានទ័ព ២៣ កងពលធំ ដែល ១៩ កងពលធំ (២៣ កងពលធំ X ១២,០០០ នាក់ = ២៥៦,០០០ នាក់) បូកនឹងទ័ពតាមខេត្តក្រុង ឈ្លប គេប៉ានប្រមាណថាមាន ៣៧ ម៉ឺននាក់) ប្រមូលផ្តុំតាមព្រំដែនវៀតណាម
  • បក្សប្រជាជនមានទ័ព ៣០ កងវរសេនាតូច (ពេលរំដោះរួច ចែក ១ ឬ ១  វរសេនាតូច ក្នុង​១ខេត្ត)
  • ៥ វិច្ឆិកា ១៩៧៨ ចិន ចរចាជាមួយ ថៃ ប្រើដែនអាកាសថៃ គាំទ្រខ្មែរក្រហម
  • ១៧ កុម្ភះ ១៩៧៩ ចិន បញ្ជូនទ័ព ៦០ ម៉ឺននាក់ វាយប្រហារ វៀតណាម​(មេរៀនទី១)
  • ១៨ កុម្ភះ ១៩៧៩ កិច្ចព្រមព្រៀងកម្ពុជា វៀតណាម រក្សាទុកកងទ័ពស្ម័គ្រចិត្តវៀតណាមជាបន្ត
  • ១៤ កក្កដា ១៩៧៨ អៀងសារី ចរចា ជាមួយថៃ បញ្ចប់ជំលោះព្រំដែនជាមួយថៃ
  • ២២​ ធ្នូ ១៩៧៨ កំលាំង១ភាគធំរបស់ខ្មែរក្រហម ត្រូវទ័ពវៀតណាមកំទេចចោលក្រោយ ២២ធ្នូ ប្រជាជនធ្វើ កុប្បកម្មងើបបេះបោរសំលាប់សងសឹកលើទាហានខ្មែរក្រហមចិន​ថ្លែងការ យោធាចិនវ៉ៃតម្លៃសភាពការខុស ៧ខែ ឯកសារខ្លះថា ខុស ៣ មុន (ចិនដឹកអាវុធ យន្តហោះចូលមកជួយខ្មែរក្រហម)
កាលប្រវត្តិនៃការរំដោះ ៏ប្រតិបត្តិការសឹក)
  • ខេត្តក្រចេះរំដោះបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨
  • ខេត្តរតនគិរីរំដោះបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៨
  • ខេត្តមណ្ឌលគិរីរំដោះបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៧៩
  • ខេត្ត ស្ទឹងត្រែងនិងស្វាយរៀងរំដោះបាននៅថ្ងៃ ទី៤ ខែមករា ឆ្នាំ ១៩៧៩
  • ខេត្តកំពង់ចាមរំដោះបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩
  • ខេត្តកណ្តាល និងក្រុងភ្នំពេញរំដោះបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
  • ចំពោះខេត្តព្រៃវែងនិងតាកែវវិញ រំដោះបាននៅថ្ងៃ ទី៨ ខែមករា ឆ្នាំ១៩៧៩
  • ខេត្តកំពត កំពង់ស្ពឺ និងកំពង់ធំ រំដោះនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៧៩។
  • នៅថ្ងៃទី១០ ខែមករា ឆ្នាំ ១៩៧៩ ទើបរំដោះបានខេត្តសៀមរាប។
  • ពោធិសាត់រំដោះថ្ងៃទី ១២ មករា ១៩៧៩
  • ខែ ឧសភា ១៩៧៩ ខ្មែរក្រហម លួចបង្កើតរដ្ឋាភិបាលសំងាត់នៅភ្នំពេញ ដែលមាន ឈ្មោះ ហែម ក្រឹស្នា ជានាយករដ្ឋមន្រ្តី (ពីឆ្នាំ ១៩៧៩ ដល់ ១៩៨១ មានជាង  ៥០គណបក្ស បញ្ជាចេញពី ដី ថៃ)
  • ថ្ងៃទី១២ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តកំពង់ឆ្នាំង។
  • ថ្ងៃទី១៣ ខែមករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តបាត់ដំបង។
  • ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៧៩ រំដោះបានខេត្តព្រះវិហារ
  • ក្រុងកំពង់សោម រាម និង ខេត្តកោះកុង រំដោះបានក្រោយគេ គឺនៅថ្ងៃទី១៧  ខែមករា ឆ្នាំ១៩៧៩។
ចម្រៀងជាតិ សម័យកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៩ដល់១៩៩៣
១. ពលរដ្ឋកម្ពុជាជាកំលាំងប្ដូរផ្ដាច់ សច្ចាកំទេចអស់ពួកបច្ចាមិត្ត
តាំងចិត្តសាមគ្គទើបមានមហិទ្ធិឫទ្ធិ ស៊ូប្ដូរជីវិតបង្ហូរឈាមប្ដូរយកជ័យ។

២. កងទ័ពកម្ពុជាពុះពោរក្លាហានសំរុក ឧបសគ្គរាំងមុខឆ្លងកាត់សំរេចបាន
កំទេចខ្មាំងចង្រៃពូជសាមាន្យ នាំសេរីថ្កើងថ្កានជូនប្រជានជន។

៣. វីរកម្ពុជាបុត្រមោះមុតក្នុងសង្គ្រាម ប្ដេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
ទង់ជ័យប្រាសាទពណ៌ឈាមខ្ពស់សន្ធៅ នាំជាតិទៅសាងសុខក្សេមក្សាន្ត។

ចំនួនមនុស្សស្លាប់ក្នុងរបបខ្មែរក្រហម ១៩៧៥- ១៩៧៩

ចំនួនមនុស្សស្លាប់ក្នុងរបបខ្មែរក្រហម គឺជា ប្រធានបទសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នកសរសេរប្រវត្តិសាស្រ្ត ជាពិេសស ប្រវត្តិសាស្រ្តយោធា។ តើប្រជាជនកម្ពុជាប៉ុន្មាននាក់ស្លាប់ក្នុងរបបខ្មែរក្រហម ចន្លោះឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩?

ជាដំបូងទាមទារការសិក្សាអំពី សភាពការណ៍យោធាជាមុនសិន។ របប រាជានិយម សម្តេចនរោត្តម សីហនុ មានកងទ័ព ៥០,០០០នាក់។ ពេលធ្វើ លន់ លន់ សិរីមតៈ និងអាមេរិកធ្វើរដ្ឋប្រហារ ឆ្នាំ ១៩៧០ កងទ័ព ៥ ម៉ឺនភាគច្រើន រត់ចូលព្រៃ តស៊ូ ចំនែក រាជការសាធារណរដ្ឋ លន់លន់ ត្រូវកសាងកងទ័ពថ្មី គឺរើសទ័ពជាបន្ទាន់ ដែលមានសាច់ទ័ពប្រមាណជា ២០០,០០០នាក់។

តំបន់ដែលគ្រប់គ្រងដោយ ពួកខ្មែរក្រហម និង ពួក សីហនុនិយម មានប្រជាជន (ឆ្នាំ ១៩៧៥) ធៀបប្រជាជនឆ្នាំ ១៩៧៩ ដូចខាងក្រោម
  1. ប្រជាជនខ្មែររស់់តាមជនបទ               4,500,000 នាក់  តួរលេខស្លាប់  675,000  នាក់
  2. ប្រជាជនខ្មែរកម្ពុជាក្រោម                5,000  នាក់                 តួរលេខស្លាប់     2,000 នាក់
  3. ប្រជាជនខ្មែរឥស្លាម និង ចាមឥស្លាម 250,000 នាក់                 តួរលេខស្លាប់    90,000 នាក់
  4. ប្រជាជនវៀតណាមរស់នៅតាមខេត្ត    10,000 នាក់                 តួរលេខស្លាប់    10,000  នាក់
  5. ប្រជាជនថៃ                                            20,000 នាក់                 តួរលេខស្លាប់ 8,000 នាក់
  6. ជនជាតិដើមភាគតិច                           60,000    នាក់                  តួរលេខស្លាប់ 9,000 នាក់
តួរលេខសរុបប្រជាជនចាស់                             4,840,000 នាក់     តួរលេខស្លាប់ 79ិ2,000 នាក់

តំបន់ដែលគ្រប់គ្រងដោយ ពួក លន់ លន់ សិរិមតៈ  មានប្រជាជន (ឆ្នាំ ១៩៧៥) ់ ធៀបប្រជាជនឆ្នាំ ១៩៧៩ ដូចខាងក្រោម
  1. ប្រជាជនខ្មែររស់់តាមទីខេត្តក្រុង       2,000,000 នាក់  តួរលេខស្លាប់        500,000 នាក់
  2. ប្រជាជនខ្មែររស់់តាមជនបទ               600,000  នាក់        តួរលេខស្លាប់      150,000 នាក់
  3. ប្រជាជនចិនតាមខេត្តក្រុង                 430,000  នាក់           តួរលេខស្លាប់       215,000 នាក់
  4. ប្រជាជនវៀតណាមតាមខេត្តក្រុង 10,000  នាក់         តួរលេខស្លាប់         10,000 នាក់
  5. ប្រជាជនឡាវតាមខេត្តក្រុង               10,000  នាក់        តួរលេខស្លាប់          4,000 នាក់
តួរលេខសរុបប្រជាជនថ្មី                        3,050,000 នាក់     តួរលេខស្លាប់ 879,000 0 នាក់

ខាងក្រោមជាតួរលេខប្រជាជនតាមឆ្នាំសំខាន់ៗប្រើក្នុងការគណនា
  • គណបក្សប្រជាជនថាមានអ្នកស្លាប់ (ទី១) 3,315,000 
  • គណបក្សប្រជាជនថាមានអ្នកស្លាប់ (ទី២) បន្ថយ 2,260,000 
  • ប្រជាជនឆ្នាំ ១៩៦៥ 6,141,000 
  • ប្រជាជនឆ្នាំ ១៩៧០ 6,938,000 
  • ប្រជាជនឆ្នាំ ១៩៧៥ 8,350,000 
  • ប្រជាជនខែធ្នូ ១៩៧៦  (CIA) 5,200,000 
  • ប្រជាជនខែមករា ១៩៧៩ 6,300,000 
  • ប្រជាជឆ្នាំ ១៩៨១ ជំរឿន 6,680,000 
  • ប្រជាជនស្លាប់ឆ្នាំ ១៩៧០ ដល់ ១៩៧៥ ទំលាក់គ្រាបបែក 600,000 
  • ប្រជាជនស្លាប់របបខ្មែរក្រហម ឆ្នាំ ១៩៧៥ ដកឆ្នាំ ១៩៨១ 1,670,000 
  • ប្រជាជនៅជំរុំខ្មែរក្រហម ???
  • ប្រជាជនជំរុំ សឹន សាន ????
  • ប្រជាជនជំរុំ សីហនុ  ?????
ដូច្នេះក្រោយពីយកតួរលេខប្រជាជនស្លាប់ 1,670,000  នាក់ ដកតួរលេខប្រជាជនរស់នៅតាមជំរុំនានា និងប្រទេសទី ៣ នានា យើងឃើញថាតូរលេខអ្នកស្លាប់ កាលជំនាន់ខ្មែរក្រហម មានរវាង ១,២ លាននាក់
រូបភាព ឯកសណ្ឋានពណ៍ខ្មៅ នៃ មេដឹកនាំខ្មែរក្រហម
រូបភាព កងចល័តយុវជន នៃ របបខ្មែរក្រហម


រូបភាព កងចល័តយុវជន នៃ របបខ្មែរក្រហម

No comments:

Post a Comment