Sunday, September 20, 2020

លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ

រដ្ឋា វិសាល Vs ជុន ចាន់បុត្រ
អតីតបុគ្គលិកវិទ្យុអាស៊ីសេរី រដ្ឋា វិសាល ចេញមុខការពារលោក ហ៊ុន ម៉ាណែត ហើយទម្លាយថា អាស៊ីសេរីបម្រើវិស័យនយោបាយសម្ងាត់ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល (Video inside)2020-09-19 06:49pm

(ភ្នំពេញ)៖ អតីតបុគ្គលិកចំណាស់របស់វិទ្យុអាស៊ីសេរី លោក រដ្ឋា វិសាល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញមុខការពារភាពស្អាតស្អំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការបំភ្លៃ និងប្រមាថរបស់ លោក ជុន ចាន់បុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលវាយប្រហារថា «លោកបណ្ឌិត ហ៊ុន ម៉ាណែត មិនចេះគួរសមជាមួយលោក នៅពេលជួបគ្នា កាលពីខែមេសា ឆ្នាំ២០១៧»។

ប្រតិកម្មរបស់ អតីតបុគ្គលិកអាស៊ីសេរីរូបនេះ បានធ្វើឡើងបន្ទាប់ពី លោក ជុន ចាន់បុត្រ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពមានជំងឺមហារីកខួរក្បាលដំណាក់កាលទី៣ បានចេញអត្ថបទជាបន្តបន្ទាប់ ដោយវាយប្រហារផ្លែផ្កាថា លោកបណ្ឌិត ហ៊ុន ម៉ាណែត «មិនចេះគួរសមដោយសារតែជាកូននាយករដ្ឋមន្រ្តីទៅវិញ» នៅពេលជួបជាមួយរូបលោក ដែលមានវ័យប្រមាណជាង៥០ឆ្នាំផ្លាយ។

លោក រដ្ឋា វិសាល ដែលជាសាក្សីមួយរូបចំពោះការជួបគ្នារវាង លោក ហ៊ុន ម៉ាណែត និង លោក ជុន ចាន់បុត្រ បានលើកឡើងថា ក្នុងអត្ថបទរបស់ លោក ជុន ចាន់បុត្រ «ការរត់គេចពីការតាមចាប់ខ្លួនរបស់ខ្ញុំ» គឺមានចេតនាបំភ្លៃការពិត អុចអាល និងប្រមាថចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត។ លោកបញ្ជាក់ថា «ពលរដ្ឋកម្ពុជាស្គាល់ឯកឧត្តម ហ៊ុន ម៉ាណែត ថ្វីត្បិតតែលោកជាកូនរបស់នាយករដ្ឋមន្រ្តី លោកតែងមានភាពសុភាពរាបសារ មិនដែលធ្វើអំពើណាមួយប៉ះពាល់ដល់កិត្តិយសឪពុក ឬជាកូននាយករដ្ឋមន្រ្តីទេ ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋ និស្សិតបញ្ញវ័ន្ត មានការគាំទ្រទៅលើអត្តចរិត និងសេចក្តីថ្លៃថ្នូរ ជាពិសេសលោកបានរៀនសូត្រជ្រៅជ្រះបំផុត ដែលសមជាថ្នាក់ដឹកនាំ»។

ចំពោះជំនួបរវាង លោក ជុន ចាន់បុត្រ និង លោក ហ៊ុន ម៉ាណែត កាលពីខែមេសា ឆ្នាំ២០១៧នោះ ត្រូវបាន លោក រដ្ឋា វិសាល បញ្ជាក់ថា មិនមែនដោយសារ លោក ហ៊ុន ម៉ាណែត ជាអ្នកសុំជួបនោះទេ គឺលោក ជុន ចាន់បុត្រ ទៅវិញទេដែលចូលមកកម្ពុជា ហើយមានការព្រួយបារម្ភអំពីសុវត្ថិភាពខ្លួន និងបានស្នើឱ្យមានអង្គរក្សការពារ ដែលលោកយល់ព្រមយកអង្គរក្សពីកងពលតូចលេខ៧០ ព្រមទាំងបានស្នើសុំជួប លោក ហ៊ុន ម៉ាណែត ផងដែរ។ ត្រង់ចំណុចនេះ លោករដ្ឋា វិសាល បានរិះគន់លោក ជុន ចាន់បុត្រ ដែលមានអំនួតជ្រុលហួសហេតុពេករហូតដល់សរសេរក្នុងសំណេររបស់ខ្លួនថា «លោកជួបនេះ មិនមែនចង់បានលុយ ឬតំណែងអ្វីទេ» តែអំនួតនេះ ត្រូវបានឆ្លើយតបយ៉ាងសាមញ ដោយលោក ហ៊ុន ម៉ាណែត គឺលោកព្រមមកជួបនេះ ក៏មិនមានបំណងឱ្យលុយ លោក ជុន ចាន់បុត្រដែរ។

បន្ទាប់ពីការពារនូវភាពស្អាតស្អំរបស់ លោក ហ៊ុន ម៉ាណែត លោក រដ្ឋា វិសាល ដែលបានចូលបម្រើការងារនៅវិទ្យុអាស៊ីសេរីតាំងពីឆ្នាំ២០០២ ក៏បានឆ្លើយតបចំពោះការចោទប្រកាន់របស់ លោក ជុន ចាន់បុត្រ ទៅលើរូបលោកផ្ទាល់ថា ក្បត់មនសិការ វិជ្ជាជីវៈ និងវិទ្យុអាស៊ីសេរី។

លោកបានរៀបរាប់ថា ចាប់ពីឆ្នាំ២០១២-២០១៣ មកវិទ្យុអាស៊ីសេរី មានការប្រែប្រួល ដែលបានបណ្តេញបុគ្គលិកចាស់ៗចោល ដែលជាចេតនាដើម្បីរៀបចំសេនារីយោថ្មី។ សេនារីយោនេះ គឺធ្វើនយោបាយចារកម្ម។ លោកបានរំលឹកអំពីប្រធានវិទ្យុនេះហាមឃាត់លោក មិនឱ្យផ្សាយរឿងជនជាតិម៉ុងតាញ៉ា បង្កើតកងកម្លាំងនៅខេត្តរតនគីរី និងករណីមួយចំនួនទៀត។

លោកបញ្ជាក់ដូច្នេះថា៖ «អាស៊ីសេរី មិនមែនជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទេ គេមានភាពលំអៀង និងមានគោលដៅរបស់គេ»។ លោកអះអាងថា វិទ្យុអាស៊ីសេរីមានការពាក់ព័ន្ធនឹងនយោបាយ៖ «អាស៊ីសេរីមានគោលដៅតែមួួយគត់គឺធ្វើយ៉ាងម៉េចផ្សព្វផ្សាយព័ត៌មាន ឱ្យប្រជាពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល ធ្វើម៉េចឱ្យពួកគេឈប់គាំទ្ររដ្ឋាភិបាល ហើយទៅគាំទ្រគណបក្សណាមួយ ដែលពួកគេរៀបចំទុក ជាគណបក្សមួយដែលស្និទ្ធនឹងអាមេរិក ដើម្បីឱ្យពួកហ្នឹងកាន់អំណាច ហើយងាកទៅគាំទ្រនយោបាយសហរដ្ឋអាមេរិក»។

លោកបានអះអាងទៀតថា «អាស៊ីសេរីមិនមែនជាវិទ្យុដែលបម្រើឱ្យការផ្សាយដើម្បីបម្រើឱ្យសាធារណជនត្រឹមត្រូវទេ ប្រជាធិបតេយ្យទេ គឺគេបម្រើឱ្យនយោបាយសម្ងាត់មួយ ដែលគេបម្រុងនឹងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិស័យព័ត៌មាន»។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ចាញ់បោកវិទ្យុអាស៊ីសេរីតទៅទៀត។

លោកលាតត្រដាងទៀតថា បន្ទាប់ពីដកអ្នកចាស់ៗហើយដាក់អ្នកថ្មី អ្នកថ្មីៗទាំងនោះភាគច្រើនជាសែស្រឡាយរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលបានយកទៅផ្ញើនឹងវិទ្យុអាស៊ីសេរី ហើយវិទ្យុនេះក៏មានគោលដៅរើសយកតែពួកប្រឆាំងផងដែរ ដោយសារតែមាននិន្នាការប្រឆាំងស្រាប់។ អាស៊ីសេរីមិនចង់ទទួលខុសត្រូវចំពោះមុខច្បាប់ទេ ទើបបានមិនបើកការិយាល័យ ហើយលួចលាក់ផលិតព័ត៌មានជាសម្ងាត់នេះរហូតមក។ សូម្បីតែការបិទការិយាល័យលួចលាក់របស់ខ្លួន ក៏មានការរៀបចំដើម្បីវាយប្រហាររាជរដ្ឋាភិបាលផងដែរ។

សម្រាប់ការចោទប្រកាន់របស់ លោក ជុន ចាន់បុត្រ ចំពោះរូបលោកថាក្បត់វិទ្យុអាស៊ីសេរី លោករដ្ឋា វិសាល យល់ព្រមទទួលយកនូវការចោទប្រកាន់នេះ។ ប៉ុន្តែលោកបានបញ្ជាក់ទៅវិញដូច្នេះថា៖ «ខ្ញុំពេញចិត្តនឹងក្បត់អាស៊ីសេរី ជាជាងខ្ញុំក្បត់ជាតិរបស់ខ្ញុំ»។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកស្រលាញ់មិត្តរួមការងារកន្លងមក។

សម្រាប់ លោក រដ្ឋា វិសាល, អ្វីដែលលោក ជុន ចាន់បុត្រ ធ្វើនាពេលនេះ មិនមែនត្រឹមផ្សព្វផ្សាយតាមវិជ្ជាជីវៈទេ គឺជាការបំភ្លៃ បំប៉ោង ដើម្បីសងសឹកនឹងរាជរដ្ឋាភិបាល ដែលចោទប្រកាន់លោករឿងបន្លំចូលពន្ធនាគារប៉ុណ្ណោះ៕

វីដេអួ លោក រដ្ឋា វិសាល ចំណាយពេលជិត១ម៉ោង វាយបកលោក ជុន ច័ន្ទបុត្រ ដែលបាននិយាយកាឡៃ... កិច្ចសម្ភាសន៍ពិសេស៖ លោក រដ្ឋា វិសាល ទម្លាយរឿងរ៉ាវលម្អិតអំពីការប៉ុនប៉ង

Vuthy Khin: "I am so sorry Sam Rainsy is still alive..."

I have not been a part of this debate from the beginning therefore I
might be missing some important earlier arguments. However, in defense
of Mr. Sody Lay, I would like to add the following.

I have known this young man for 3 years now during his attendance at one
of the most (if not the most) prestigious law schools in the USA,
Columbia University. He is an extremely intelligent, articulate,
well-read and honest person. Sody has only the highest moral integrity
and stands by his words. Most people, not to mention only Khmers would
be so lucky to have known such an educated yet modest intellectual. I
have nothing but the highest respect for Sody as a person and for his
intellectual potential to do good for Cambodia. His sincere desire to
contribute to a better future for our country cannot never be
questioned. Therefore, all this petty character assassination - which I
am afraid to point out, rather typical among the poorly educated - is
pointless as well as unconstructive. Let us think of a better way to
work with each other's differences, support each other's aspirations and
raise the level of this discussion group to a higher plane. The
baseness of these personal attacks mirror those of our politicians and
is a good clue as to why it is so easy for Cambodia to be weak - because
it is divided from within. The foundation of a strong society begins
with the individual. From the actions of all the individuals, the
society is able to thrive or wane. So please my young friends, pause a
moment from your anger and reflect on the result of your fingers pecking
negative thoughts about someone whom you've not yet met nor read. Would
you like the same attacks to be hurled at you? Why not just argue over
ideas and ideologies? Why must it be a personal thing? A democratic
society that is open to new ideas comes from progressive visionaries who
enjoy a good debate - not one inflamed with vitriol!


Vuthy Khin (Now Director of RFA <Cambodia>) section made a statement at
one of the seminar classes at NIU that journalists, foreign or
Cambodian, should be killed because they are trouble-makers.

This information was provided by a Cambodian student currently at NIU to
me.

According to him, Vuthy Khin was taking Dr. Clark Nehers' POLS-570
(Reading seminar of Southeast Asian Politics) in Fall 1997 which was his
first semester at NIU and the class was discussing on the current
situation in Cambodia at the time. One student mentioned about the
bombing in Phnom Penh at the time at political rally and killing of
jounalists. He said it was international journalists.

To everbody's surprise, Vuthy Khin made a loud and clear statement that
jounalists are trouble-makers and they pose threats to stability and
they deserved to be killed or kidnapped or whatever. He said press
freedom is not desirable in Cambodia because stability is more
important, apparently reflecting the Cambodian authorities' line.

His statement left ever graduate in the class agahst - the Cambodian
friend told me.
Most American students were appalled to hear these words from a
Cambodian student, Vuthy Khin, who said his parents and other family
members were descimated by Pol Pot's authoritarian policies.

These students are now so surpried to learn that this person, who does
not believe in freedom of press and jounalist intergrity, is appointed
as the direct of the Cambodian Section at RFA.


Vuthy Khin (Now Director of RFA <Cambodia>) section made a statement at
one of the seminar classes at NIU that journalists, foreign or
Cambodian, should be killed because they are trouble-makers.

This information was provided by a Cambodian student currently at NIU to
me.

According to him, Vuthy Khin was taking Dr. Clark Nehers' POLS-570
(Reading seminar of Southeast Asian Politics) in Fall 1997 which was his
first semester at NIU and the class was discussing on the current
situation in Cambodia at the time. One student mentioned about the
bombing in Phnom Penh at the time at political rally and killing of
jounalists. He said it was international journalists.

To everbody's surprise, Vuthy Khin made a loud and clear statement that
jounalists are trouble-makers and they pose threats to stability and
they deserved to be killed or kidnapped or whatever. He said press
freedom is not desirable in Cambodia because stability is more
important, apparently reflecting the Cambodian authorities' line.

His statement left ever graduate in the class agahst - the Cambodian
friend told me.
Most American students were appalled to hear these words from a
Cambodian student, Vuthy Khin, who said his parents and other family
members were descimated by Pol Pot's authoritarian policies.

These students are now so surpried to learn that this person, who does
not believe in freedom of press and jounalist intergrity, is appointed
as the direct of the Cambodian Section at RFA.

Pro-Hun Sen faction consolidates its control of Radio Free Asia Cambodian
section

Just as Hun Sen has been consolidating his political control of Cambodia, so
to has he been consolidating his control of the Cambodian section of Radio
Free Asia.

In December 1997 Mr Vuthy Khin Huot was offered a position as Director of the
Cambodian section of RFA. RFA did not dare make an outright appointment
however, fearing public protest. Therefore officially he was originally
appointed simply as a member of the broadcasting team. When rumours first
started surfacing on SCC of his appointment and people started lobbying RFA to
protest, RFA postponed the official appointment of Mr Huot as Director of the
section. A month later on 26th February 1998 RFA quietly announced through an
internal memo to members of the Cambodian section the appointment of Mr Huot
as Acting Director of the Cambodian section. Mr Huot soon appointed his
relatives to positions in the section to strengthen his faction, and started
harassing and intimidating other members of the team who did not support him.
Two new members have now joined the Cambodian section, in moves designed to
further consolidate Hun Sen's control of RFA broadcasts in the run-up to the
Cambodian elections.

Vuthy Khin Huot was raised from an early age by Vietnamese soldiers and has
had a strong life long affiliation to the Vietnamese/Hun Sen communists. He
was previously sent by Hun Sen to Moscow as Hun Sen's representative to
UNESCO.

In April 1997 following the March 31st grenade attack on a peaceful public
emonstration organised by Sam Rainsy in which many civilians were killed and
injured, Vuthy Khin Huot caused outrage on SCC when he stated that he wished
Sam Rainsy had been killed in the attack.

It is an incomprehensible abuse of the authority bestowed upon RFA by the US
Congress that Radio Free Asia should appoint such a person as Director of the
Cambodian section, and such corruption must be viewed in the context of
similar serious problems in other sections of RFA such as the Lao section, the
Burmese section, the Vietnamese section, the Korean section, and the Chinese
sections.

---------------------------------------------


As this message states, there is a considerable of corruption and suspicious
activities at RFA.
The Burmese Section is one.

I will give some evidence.

(1) About six months  or so ago, I don't recall exactly, RFA (Burmese) aired
an unconfirmed news  that ABSDF secretly executed some innocent people on the
allegation of espionage.  Since the news could not be exactly confirmed, it
should not have been brocast.

RFA Burmese section director, U Soe Thin, is a person of dubious character. He
is fence-sitting. He switched to the side of pro-democracy movement after 1988
only to get political asylum.

An interesting part he played in this incident that, just as BSPP people  did
and he was one of them at Foreign Ministry until 1988, he tried to grab a
scapegoat to cover himself up. Though he himself authorized the boradcasting
of this unconfirmed news, he alleged that a RFA employee, Khin Maung Soe,
wrote and boradcast it without his authorization. And, he fired Khin Maung
Soe. After a week later, Khin Maung Soe was reinstated. Thus, U Soe Thin
cleverly covered himself up while the scape was scared to death for losing the
job.

This is nothing new to people like U Soe Thin who learned under the BSPP these
tactics of killing the scapegoats to deflect blame.


(2)  This was not a single incident.
       Four months ago,  there appeared a obvivously SPDC-provided news in
Asia Week that Daw Aung San Suu Kyi is having an affair with a young NLD
associate. The news items strong implies that DASSK is unchast and immoral.
Obviousl this news item was one those that appeared in Asia Week during that
time to smear up the NLD. Ma Theingi (DASSK's former associate)'s article
accusing DASSK of  destroying the country's future by blocking foreign
investment was one of thoes articles and news item that appeared in Asia Week.

Though he knows that this was one of the SLORC/SPDC's attempts to extend its
propaganda arm to the international front, U Soe Thin "ordered" Ko Khin Maung
Soe and others to translate and boradcast the news on the ground of
jounalistic impertiality.  According to U Soe Thin, RFA (Burmese Section)
should not favor neither SLORC/SPDC nor NLD. The point is that it was a
misinformation. He knew that. But, on the other hand, he did not want sever
his connections with his ex-bosses.

Thus, this news item that DASSK was having a affair with a young, male NLD
associate was aired.
The whole coutry was distressed. Many people in Burma were misled. They
thought , since RFAaired it, it must carry a large amount of creedence. They
tried to confirm this from Rangoon to some Burmese students in the U.S. and
Canada. Too bad.

On the part of U Soe Thin, he has already created a smoke screen that it was
reported by Asian Week and he has to authorize it to be boradcast. But, he
knew it was a misinformation/disinformation tactics. He said he is impartial
between the SLORC/SPDC and NLD. To him, both seem to be equally bad.

What do we do about this, fellows?

We are going to hear more and more problematic broadcastings from RFA (Burmese
section).


But U Soe Thin is not stupid.
He has also created a poltical shield.
He helped Dolly (U Tin Maiung Win's sister-in-law) get the job at RFA.
He recommended her appointment because U Tin Maung Win asked him to.
In case U Soe Thin needs any political cover, then U Tin Maung Win would
provide in written or verbal statement saying that U Soe Thin is fine.

What do we do about that?

Certain person who is a 88-student at RFA is too scared to make any criticism
of these misappropriate things. He always reiterated journalistic impertiality
whenever these questions were raised by his 88-friends.

What do we do about this??

Free web-based email, Forever, From anywhere!
http://www.mailexcite.com

--part0_899335714_boundary--
កម្ពុជា ពិត
· 10 May 2017 · Edited ·

ទស្សនៈមិត្តអ្នកអាន៖ «ឃ្លោកលិចអម្បែងអណ្ដែត» នៅក្នុងអង្គភាពវិទ្យុអាស៊ីសេរី ភាសាខ្មែរ
-------------------------
គ្រាន់តែទៅដល់ទឹកដីអាមេរិក ដែលខ្លួនជ្រកកោនធ្វើសកម្មភាពផ្សាយវាយប្រហារប្រទេសកំណើតខ្លួនឯងភ្លាម បុគ្គល ហួត ឃិនវុទ្ធី ហៅជុន ច័ន្ទបុត្រ បានរៀបចំវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីមួយភ្លាម នាយប់ថ្ងៃទី៩ ឧសភា២០១៧នេះ ក្រោមប្រធានបទ «ឃ្លោកលិច អម្បែងអណ្ដែត»។ ពាក្យមួយឃ្លានេះបានធ្វើឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរីភាសាខ្មែរទាំងអស់នឹកឃើញដល់ភាពវឹកវរនៅក្នុងអង្គភាពវិទ្យុអាស៊ីសេរីភាសាខ្មែរខ្លួនឯងឡើងវិញ។

គេនៅចាំបានថាក្នុងអំឡុងឆ្នាំ២០០៩ នៅពេលដែលឈ្មោះ សំ ប៉ូលី ហៅ ពៅ ពន្លក (ឈ្មោះក្នុងការផ្សាយ) បានឡើងតួនាទីជាអនុប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរភ្លាម បុគ្គលនេះបានបញ្ឈប់បុគ្គលិកអ្នករាយការណ៍ព័ត៌មានម្នាក់នៅការិយាល័យភ្នំពេញភ្លាម ដោយសារបុគ្គលិកម្នាក់នោះធ្លាប់បានតមាត់នឹងបញ្ជារបស់ខ្លួន (សំ ប៉ូលី) នៅពេលដែលបុគ្គលនេះមកធ្វើការនៅភ្នំពេញក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់២០០៧។ ការបញ្ឈប់នោះត្រូវបានគេមើលឃើញថាជាការសងសឹក គ្មានមូលដ្ឋានអ្វីទាល់តែសោះ។

នៅគ្រាហ៍នោះ បុគ្គលិកនៅភ្នំពេញមួយក្រុមដែលមិនសប្បាយចិត្តនឹងភាពផ្តាច់ការ គ្មានហេតុផលរបស់ សំ ប៉ូលី ក៏បានស្នើសុំជួបអនុប្រធានវិទ្យុអាស៊ីសេរី លោក Dan Southerland ដែលគ្រាហ៍នោះលោកកំពុងទស្សនកិច្ចការិយាល័យផ្សាយនៅភ្នំពេញ ដោយសំណូមពរឱ្យលោកស្នើសុំទៅថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីឲ្យពិចារណាឡើងវិញពីករណីបញ្ឈប់បុគ្គលិកដោយគ្មានហេតុផល។ គ្រាន់តែសុំ និងជួបប្រជុំប៉ុណ្ណឹង នៅព្រឹកថ្ងៃបន្ទាប់បុគ្គលិក ២នាក់ទៀត គឺ លោក ហ៊ុយ វណ្ណៈ និង ថៃ សុធា ត្រូវបានគេបញ្ឈប់ពីការងារបន្ថែមទៀត ហើយការតវ៉ាក៏កើតមានជាចំហរ ជាមួយនឹងការដុតកង់ឡាន ហើយក៏មានសារព័ត៌មានក្នុងស្រុកចុះផ្សាយជាហូរហែ។

និយាយត្រឡប់ទៅឈ្មោះ សំ ប៉ូលី ហៅ ពៅ ពន្លក ដែលទើបឡើងជាអនុប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរបន្តទៀត។ ម្សៀរនេះមិនទាំងចេះអក្សរខ្មែរច្បាស់លាស់ផងទេ កុំថាឡើយដល់ទៅសរសេរព័ត៌មានផ្សាយនោះ។ នៅក្នុងការិយាល័យវិទ្យុអាស៊ីសេរីភាសាខ្មែរ នៅអាមេរិក គេហៅ សំ ប៉ូលី ថា អាក្របី ព្រោះមិនចេះអី ប៉ុន្តែម្សៀនេះមានឥទ្ធិពលពីព្រោះម្សៀនេះជាសមាជិកសហជីពនៃវិទ្យុអាស៊ីសេរី។ ចាប់តាំងពីម្សៀ សំ ប៉ូលី ហៅ ពៅ ពន្លក ឡើងធ្វើអនុប្រធានរបស់លោក កឹម សុស ដែលកាលនោះ នៅកាន់តំណែងជាប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរមក ម្សៀនេះធ្វើព្យុះធ្វើភ្លៀងស្រេចតែចិត្ត។ លោក ម៉ាយ៉ារិទ្ធិ ដែលជាស្ថាបនិកម្នាក់នៃវិទ្យុអាស៊ីសេរីភាសាខ្មែរ ឈឺចិត្តនឹងអាមេរិកាំងដែលតែងតាំង «អាក្របី» ធ្វើជាអនុប្រធាន ក៏បានលាឈប់ពីការងារ។

ជាបន្តបន្ទាប់មកទៀត ម្សៀរ សំ ប៉ូលី ហៅ ពៅ ពន្លក ក៏ត្រូវបានគេតែងតាំងជាប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរជំនួសលោក កឹម សុស។ តាំងពីនោះមកម្សៀរនេះ ក៏បាននិមន្តគ្រូរបស់ខ្លួន គឺបុគ្គល ហួត ឃិនវុទ្ធី ហៅជុន ច័ន្ទបុត្រ ដែលពីមុនជាបុគ្គលិកវិទ្យុអាស៊ីសេរីដែរ ប៉ុន្តែត្រូវបានវិទ្យុនេះបញ្ឈប់ពីការងារដោយសាររឿងពុករលួយកិបកេងលុយថ្លៃដេកសណ្ឋាគារពេលចុះបំពេញបេសកកម្មនៅភ្នំពេញ ឱ្យមកធ្វើការវិញ និងស្នើតែងតាំងជាអនុប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរ។

ចាប់តាំងពីពេលនោះមកមនុស្សល្បីៗនៅវិទ្យុអាស៊ីសេរី នៅអាមេរិក ដែលមិនមែនជាបក្សពួកខ្លួន ឬដែលមាន ទស្សនៈមិនស្របនឹងបុគ្គល ជន ច័ន្ទបុត្រ បានខ្ទាតចេញម្នាក់ម្ដងៗ ដូចជា លោក សំ បូរិន្ទ (ស្លាប់ហើយ) លោក សាន សុវិទ្យ លោក ហាស់ សាន អ្នកស្រី មឿង ទុំ ... ជាដើម ។ល។

តើនេះមិនជាឧទាហរណ៍មួយនៃភាសិតខ្មែរថា «ឃ្លោកលិចអម្បែងអណ្ដែត» ទេឬ ? បើ បុគ្គល ជុន ច័ន្ទបុត្រ ហៅ ហួត វុទ្ធី លាងគូថខ្លួននិងបក្សពួកខ្លួនមិនទាំងជ្រះផង នៅមានមុខអីមកនិយាយរឿង ឃ្លោកលិចអម្បែងអណ្ដែតនេះ ? គួរឲ្យអស់សំណើច !!!

ដោយ ក្មេងព្រែកលួង

ផែនការបីខែរបស់ ជុន ច័ន្ទបុត្រ៖ យកវិទ្យុអាស៊ីសេរីដើម្បីបង្កចលាចលសង្គមបម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន (វគ្គ១)
ថ្ងៃព្រហស្បតិ៍ ទី ៦ មេសា ២០១៧​

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា «ផែនការបីខែរបស់ ជុន ច័ន្ទបុត្រ៖ យកវិទ្យុអាស៊ីសេរីដើម្បី បង្កចលាចលសង្គម បម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន(វគ្គ១) » ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«នៅភូមា វិទ្យុអាស៊ីសេរី អាចធ្វើឱ្យមានការផ្លាស់ប្តូររបបដឹកនាំបាន ហេតុអ្វីយើងមិនអាចធ្វើបាននៅកម្ពុជា?»

នេះគឺជាការរម្លឹកឡើងវិញរបស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់អំពីសម្តីរបស់ ជុន ច័ន្ទបុត្រ ដែលមានឈ្មោះដើមថា ហ៊ួត វុទ្ធី បាននិយាយទៅកាន់បុគ្គលិកវិទ្យុទាំងអស់ចំពោះមុខស្ថានការណ៍នយោបាយកម្ពុជានៅអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣។ ចេញពីទស្សនៈនេះហើយដែល ជុន ច័ន្ទបុត្រ ជាអតីតសិស្សសាលានយោបាយនៅកម្ពុជា និងបានភៀសខ្លួនទៅជ្រកកោននៅសហរដ្ឋអាមេរិកបម្រើការងារនៅស្ថាប័នវិទ្យុអាស៊ីសេរីរយៈពេលជិត ២០ ឆ្នាំមកហើយ បានខិតខំក្នុងការបំពេញមហិច្ឆតាអំណាចរបស់ខ្លួនជាមួយគណបក្សសង្គ្រោះជាតិតាមរយៈមុខរបរជាអ្នកកាសែត។

បុគ្គល ជុន ច័ន្ទបុត្រ នេះ ត្រូវបានគេមើលឃើញថាបាននិងកំពុងប្រើប្រាស់វិទ្យុអាស៊ីសេរី ដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួន។ ជុន ច័ន្ទបុត្រ បានប្រើប្រាស់នូវនិន្នាការនយោ​បាយ​លម្អៀងទៅរកបក្សប្រឆាំងខ្លួនទៅតាមរយៈការសម្របសម្រួលនៅក្នុងបទសម្ភាស ឬវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ឬនៅក្នុងអត្ថបទវិភាគរបស់ខ្លួនដោយមានលក្ខណៈលម្អៀងផ្កាប់មុខនិងមានលក្ខណៈបំភ្លៃ បំប៉ោង ញុះញង់ខុសពីការពិត និងប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។

ជុន ច័ន្ទបុត្រ ត្រូវគេដឹងថា ធ្លាប់ត្រូវបានថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយក្នុងវិទ្យុអាស៊ីសេរី ដោយសារតែពេលបេសកកម្មពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាម្តងៗមិនបានលាងជម្រះការចំណាយឱ្យបានត្រឹមត្រូវ ត្រូវគេចោទថាកិបមុខកិបក្រោយ ហើយត្រូវបានថ្នាក់ដឹកនាំវិទ្យុសេរីបណ្តេញចេញឈប់ឱ្យធ្វើការមួយរយៈ។ ប៉ុន្តែដោយសារតែមានការជួយជ្រោមជ្រែងរបស់ប្រធានផ្នែកវិទ្យុអាស៊ីសេរីភាសាខ្មែរឈ្មោះ សំ ប៉ូលី ហៅ ពៅ ពន្លក ជាអ្នកជួយស្រោចស្រង់យកមកធ្វើការវិញ បន្ទាប់ពីបានបណ្តេញអ្នកកាសែតវិជ្ជាជីវៈជាច្រើនចេញពីស្ថាប័នវិទ្យុនេះ។ តាមពិត ជុន ច័ន្ទបុត្រ នេះមិនបានឆ្លងកាត់សាលាផ្នែកសារព័ត៌មានឡើយហេតុដូច្នេះហើយបានជារាល់ពាក្យសម្តីអត្ថបទដែលបុគ្គលនេះ រៀបចំឡើងដោយឈរលើអារម្មណ៍ និងការយល់ឃើញផ្ទាល់របស់ខ្លួន ថាយកៗ ដោយគ្មានទឡ្ហីករណ៍ និងប្រភពព័ត៌មានច្បាស់លាស់ ត្រឹមត្រូវស្របតាមវិជ្ជាជីវៈឡើយ។ អត្ថបទព័ត៌មានរបស់ ជុន ច័ន្ទបុត្រ តែងតែបង្កប់ពាក្យសម្តីឡេបខាយនិន្នាការនយោបាយ និងម៉ាកងាយមនុស្ស លាបពណ៌ពលរដ្ឋដែលផ្ទុយ និងមានចរិតញុះញង់ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

នៅក្នុងការគ្រប់គ្រងបុគ្គលិកនៅអាស៊ីសេរីវិញ ជុន ច័ន្ទបុត្រ បានប្រើអំណាចផ្តាច់ការបំផុតដោយ ចាប់បង្ខំបុគ្គលិកក្រោមឱវាទរបស់ខ្លួនសរសេរព័ត៌មានតាមចិត្តរបស់ខ្លួននឹកឃើញ និងតម្រូវឱ្យបុគ្គលិករបស់ខ្លួនស្វែងរកព័ត៌មានណាដែលមានចំណុចអវិជ្ជមានខ្លាំងអំពីរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយទាញមុំសរសេរព័ត៌មានតែអ្វីដែលអាក្រក់ ទោះបីសកម្មភាពនោះល្អ អំពើល្អយ៉ាងណាក៏ទាញចូលទៅក្នុងន៏យនយោបាយ។ ចំណែកព័ត៌មានដែលពាក់ព័ន្ធនឹងបក្សប្រឆាំងវិញ សរសេរលើកតម្កើងអំពីការ គោរពច្បាប់ យកចិត្តទុកដាក់លើប្រជារាស្ត្រ គិតគូរពីផលប្រយោជន៍ជាតិ និងចេះសរសេរឱ្យគណបក្សប្រឆាំងក្លាយខ្លួនជាជនរងគ្រោះអាជីព។ គោលដៅសំខាន់បង្ហាញថា រដ្ឋាភិបាល និងគណបក្សប្រជាជនគឺ ជាតួអង្គចិត្តអាក្រក់ កាចសាហាវ ចំណែកឯកបក្សប្រឆាំង ទោះបីជាប្រព្រឹត្តខុសច្បាប់យ៉ាងណាក៏សរសេរ ឱ្យទៅជាជនរងគ្រោះបានហើយ។ នេះគឺជាចរិតនៃការដឹកនាំនៅក្នុងវិទ្យុអាស៊ីដែលអ្នកងប់ងុលនឹងវិទ្យុនេះ លើកតម្កើងថាជាវិទ្យុឯករាជ្យ។ តាមពិតឯករាជ្យបែបលម្អៀងផ្កាប់មុខ បើប្រៀបធៀបទៅនឹងវិទ្យុបារាំងអន្តរជាតិ ដែលជាវិទ្យុវិជ្ជាជីវៈមួយ។

នៅពេលបានក្បាលមីក្រូម្តងៗ ជុន ច័ន្ទបុត្រ ក៏សម្ញែងឫកពារខែងរែងតាំងខ្លួនជាអ្នកចេះអស់លើ លោក ពេលខ្លះព័ត៌មានមិនពិតក៏លើកមកផ្សាយធ្វើម៉េចឱ្យតែចំណេញដល់ខ្លួន និងមហិច្ឆតាអំណាចខ្លួនដោយផ្សព្ចផ្សាយព័ត៌មានបែបបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិពីស្ថានការណ៍ពិតប្រាកដនៅកម្ពុជា បង្ហាញភាពខ្មៅងងឹត អវិជ្ជមាន លាបពណ៌ លម្អៀងទៅរកបក្សប្រឆាំង សង្គម ស៊ីវិលដែលមាននិន្នាការប្រឆាំងដូចខ្លួន និងបានបន្ទាបបន្ធោកជាតិខ្មែរ ដើម្បីទម្លាក់ជំនឿទុកចិត្តប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចដោយមិនគិតពីការបែកបាក់ជាតិ បង្កចលាចលក្នុងសង្គមឡើយ។

ជួនពេលខ្លះ ជុន ច័ន្ទបុត្រ តាំងខ្លួនជាអ្នកចេះជ្រុល ប៉ុន្តែលើកឧទាហរណ៍ពន្យល់ប្រជា ពលរដ្ឋខុសពីការពិត។ ដូចជាកាលពីក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរីកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៧ កន្លងទៅនេះ ជុន ច័ន្ទបុត្រ បានប្រៀបធៀបការតម្កល់លក្ខន្តិកៈបក្សសង្គ្រោះជាតិទៅនឹងការធ្វើកិច្ចសន្យារបស់ប្តីប្រពន្ធពីរនាក់ដែលឈ្លោះគ្នានៅចំពោះមុខមេឃុំ។ ឧទាហរណ៍ដែលខុសពីការពិត ប្តីប្រពន្ធឯណា ទៅធ្វើលក្ខន្តិកៈមុខមេឃុំនោះ តែបើឧទាហរណ៍ថាក្រុមហ៊ុនឯកជនយកលក្ខន្តិកៈរបស់ខ្លួន ទៅតម្កល់នៅ ក្រសួងពាណិជ្ជកម្ម។ នេះបានឧទាហរណ៍ត្រឹមត្រូវតាមគតិច្បាប់។ ទៅទាំងប៉ីទាំងទ្រ! មេធាវី ហង្ស គឹមសួន ដែលអះអាងថាមានបទពិសោធច្រើនល្បីរន្ទឺរ បានបន្ទរទាំងមិនដឹងង៉ុងអីតាមខ្សែញាក់របស់ជុន ច័ន្ទបុត្រ ដែលចង់ទាញថាលក្ខខន្តិកៈបក្សជារឿងផ្ទៃក្នុងរបស់បក្ស ហេតុអ្វីបានជាក្រសួងមហាផ្ទៃចាំបាច់ លូកដៃលើរឿងរបស់គេ។ តាមពិតនេះគឺជាចេតនាបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តប្រជាពលរដ្ឋយ៉ាងច្បាស់ ក្រឡែតដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។

បើដើរតួនាទីជាអ្នកសម្របសម្រួលកម្មវិធីតុមូលវិញ ជុន ច័ន្ទបុត្រ ដែលត្រូវបានគេដឹងថាមានអត្តចរិតបែបមនុស្សកុម្មុយនិស្តផ្តាច់ការ បានរៀបចំទុកជាមុននូវផែនការ ក្នុងការគៀបសង្កត់មន្ត្រីមកពីស្ថាប័នរាជរដ្ឋាភិបាលដោយរៀបចំយុទ្ធសាស្ត្រ ២ព័ទ្ធស៊ី ១ ឬ ៣ ព័ទ្ធស៊ី ១ មានន័យថាអញ្ជើញវាគ្មិន គាំទ្របក្សប្រឆាំង ២ នាក់ ម្នាក់មកពីបក្សប្រឆាំង និងម្នាក់ទៀតមកពីសង្គមស៊ីវិលមាននិន្នាការប្រឆាំង ឬ ក៏អ្នកវិភាគឯករាជ្យបែបលម្អៀងផ្កាប់មុខ ឡៅ ម៉ុងហៃ ឬមាស នី ជាដើម មកព័ទ្ធសង្ក្រប់សំឡេងលើមន្ត្រី រដ្ឋាភិបាលតែម្នាក់ឯង។ នេះមិនគិតរួមទាំង ជុន ច័ន្ទបុត្រ ខ្លួនឯងដែលជាអ្នកសម្របសម្រួល ប៉ុន្តែភ្លេចពីតួ នាទីរបស់ខ្លួនដើរតួនាទីជាវាគ្មិន បកស្រាយ សួរឆ្លើយតែម្នាក់ឯង និងទាញវាគ្មិនដែលមាននិន្នាការគាំទ្រខាងខ្លួនឱ្យប្រថាប់ត្រាផងដែរ។ អ្វីដែលជុន ច័ន្ទបុត្រ ធ្វើនេះគឺគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានអ្វីបន្តិចឡើយ គ្មានទេ ការធ្វើតុល្យភាពព័ត៌មានឱ្យបានត្រឹមត្រូវ។ នេះក៏ដោយសារតែ ជុន ច័ន្ទបុត្រ ចង់យកចិត្តយកថ្លើមអ្នកនយោបាយអង្ករកំប៉ុងមួយចំនួន ដើម្បីលាភសក្ការៈផ្ទាល់ខ្លួនប៉ុណ្ណោះ។ បើតាមប្រភពព័ត៌មានដែលស្និទ្ធនឹងជុន ច័ន្ទបុត្រ កាលដែល ជុន ច័ន្ទបុត្រ ដែលគេឱ្យរហស្សនាមថា «ជ្រូកពុលទឹកមាត់» បានសំឡឹងរក តំណែងក្នុងតួនាទីនយោបាយមួយយ៉ាងពិតប្រាកដ។ ហេតុដូច្នេះហើយបានជា ជុន ច័ន្ទបុត្រ​ខិតខំប្រឹងប្រែងធ្វើអាជីវកម្មអាជីពកាសែតរបស់ខ្លួនដោយផ្សារភ្ជាប់ទៅនឹងនយោបាយ។

វិទ្យុអាស៊ីសេរី បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានពិត មិនលម្អៀង និងគ្មាននិន្នាការនយោបាយបម្រើដល់ប្រជាពលរដ្ឋទូទៅ។ ចុះបើវិទ្យុអាស៊ីសេរី មានគោលការណ៍ដូច្នេះ ហេតុអ្វីបានជាអាមេរិកដែលជាមេវិទ្យុនេះបណ្តោយឱ្យ ជុន ច័ន្ទបុត្រ យកវិទ្យុនេះមកបម្រើផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនទៅវិញ? ឬមួយក៏អាមេរិកជាឪបក្សប្រឆាំងពិតប្រាកដមែន ហើយក៏អនុញ្ញាតឱ្យ ជុន ច័ន្ទបុត្រ ប្រើវិទ្យុអាស៊ីសេរីដើម្បីធ្វើផ្គរធ្វើភ្លៀងនៅកម្ពុជាដើម្បីជួយបក្សប្រឆាំងពីខាងក្រោយខ្នង?

ដោយ៖ ចៅចាក់ស្មុក

14m · 
ទស្សន:វិភាគ :«ហេតុអ្វីលោក ហ៊ុន សែន សម្រេចបើកមុខចារកម្មឈ្មោះ ជុន ច័ន្ទបុត្រ?»
---------------
ជាទូទៅ មេដឹកនាំប្រទេស
នីមួយៗក្នុងពិភពលោក
រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង តែងតែក្តាប់យ៉ាងណែនក្នុងដៃការងារពត៍មាននិង ចារកម្មនិងក៍ជាអ្នកដឹកនាំផ្ទាល់បណ្តាញចារកម្មនៅក្នុងប្រទេសរបស់ខ្លួនដែរ។ គេមិនអាចដឹងបានទេថា តើនរណាខ្លះជា ភ្នាក់ងារពត៍មាននិងជាបណ្តាញចារកម្មដែលបម្រើឲ្យរដ្ឋាភិបាល ពីព្រោះបណ្តាញចារកម្មមាននៅគ្រប់ទិសទីមិនថាក្នុងគណបក្សផ្ទាល់ខ្លួន រឺក៍មជ្ឈដ្ឋានក្រុមប្រឆាំង, អង្គការសង្គមស៊ីវិលឬអង្គការអន្តរជាតិនោះឡើយ រាប់ទាំងបណ្តាញសារព័ត៌មានផងដែរ។ ជាពិសេសមេដឹកនាំប្រទេសដែលកាន់អំណាចជាង ៤០ ឆ្នាំ ដូចលោក ហ៊ុន សែន ពិតជាមានបណ្តាញភ្នាក់ងារ ពត៍មាននិងចារកម្មរបស់ខ្លួនគ្រប់ទិសទីទាំងនៅក្នុងនិងក្រៅប្រទេស។ ហេតុដូច្នេះហើយបានជារាល់ផែនការនិងសកម្មភាពដែលជាប់ពាក់ព័ន្ធហើយអាចប៉ះពាល់ដល់សន្តិសុខ សង្គមនិងសន្តិសុខជាតិត្រូវបាន រដ្ឋាភិបាលក្តាប់បានយ៉ាងណែនក្នុងដៃ និងចាត់វិធានការ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព។ គេនៅចាំបានថា លោក ហ៊ុន សែន ធ្លាប់បានប្រកាសជា សាធារណៈថា គ្មានអ្វីដែល លោកមិនដឹងជាមុននោះឡើយ «សូម្បីតែដេកថ្ងូរក្នុងបន្ទប់» ក៏លោកដឹងបានដែរ។ លោក ហ៊ុន សែន ក៏ធ្លាប់ប្រាប់ឲ្យដឹងដែរថា សូម្បីអត្ថបទសារព័ត៌មានខ្លះ ក៏លោកបានដឹងតាំងពីមុនពេល ចេញផ្សាយទៅទៀត។

ជាងនេះទៅទៀត លោក ហ៊ុន សែនក៍ធ្លាប់ប្រកាសជាសាធារណះរំលឹកចំពោះអ្នកដែល មានគំនឹត រឺ មហិច្ឆតាចង់ផ្តួលលោក រឺ ផ្កួលគណបក្សរបស់លោកថា «សូមប្រយ័ត្នមេមាន់បណ្តើរកូនទា »ហើយ លោក ហ៊ុន សែនក៍ធ្លាប់ប្រមានដែរថា «មិនអោយមានរដ្ធប្រហារដូច ១៨មិនា១៩៧០ឡើយនៅពេលលោកនៅកាន់អំណាច»។ ដូច្នេះ សំណួរដ៏សំខាន់បំផុតនៅទីនេះគឺ « តើនរណាខ្លះជាភ្នាក់ងារ ឬបណ្តាញចារកម្ម របស់លោក ហ៊ុន សែន? «តើការទម្លាយសម្លេងសន្ទនាសម្ងាត់រវាងលោក ហ៊ុន ម៉ាណែតនិង ជុន ចន្ទ្របុត្រនេះជាសំលេងទាំងស្រុង រឺក៍មាននៅ រក្សាទុកសំលេងផ្សេងទៀត » ដើម្បីទុកបញ្ជេញសំរាប់ យថាហេតុផ្សេងៗ ដូចជាក្នុងករណីដែលមានការក្បត់ រឺ ចារកម្មឡង (Double Agent) ។ល។

ខ្ញុំជឿជាក់ថា គ្មាននរណាអាចឆ្លើយបានទេ ប៉ុន្តែអ្វីដែលគេអាចដឹងបានគឺ ភ្នាក់ងារនិងបណ្តាញចារកម្មរបស់លោក ហ៊ុន សែន មានច្រើននិងមាននៅគ្រប់ទិស ទី គ្រប់ច្រល្ហកសូម្បីតែក្បែរខ្លួនមេបក្សប្រឆាំង ហើយជួនកាល ទៀត សូម្បីតែអ្នកនិយាយប្រឆាំងកប់ៗមាត់រឺប្រមាថ មាក់ងាយលោកហ៊ុន សែនក៏ នៅតែអាចជាបណ្តាញចារកម្ម របស់គាត់ដែរ។ នៅក្នុងវិស័យសារព័ត៌មាន ជុន ច័ន្ទបុត្រ ដែលខំនិយាយរិះគន់ វាយប្រហារលោក ហ៊ុន សែន ខ្លាំងៗ ដែលមើលទៅហាក់ដូចជាអ្នកសារព័ត៌មានប្រឆាំងដ៏ខ្លាំងក្លាម្នាក់នោះ ក៏ជួនកាលអាចគ្រាន់ តែជាល្បែងឆ្ពិនភ្នែកដើម្បីធ្វើឲ្យក្រុមប្រឆាំងទុកចិត្តប៉ុណ្ណោះ។
អ្វីដែលជាចំណុចគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ករណីជុនច័ន្តបុត្រនេះ គឺ ហេតុអ្វីសុខៗបានជាបុគ្គលដែល មើលទៅដូចជាស្អប់លោក ហ៊ុន សែន ណាស់, ស្អប់គ្រួសារត្រកូលហ៊ុនណាស់ តែបែរជា ស្វះស្វែងរកជួបលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ជាសម្ងាត់ទៅវិញ? តើមាន នរណាខ្លះបានដឹងព័ត៌មាននេះនៅមុនពេលដែលគេទម្លាយឲ្យដឹង? ក្រៅពីការផ្តល់ព័ត៌មានសម្ងាត់ឲ្យលោក ហ៊ុន សែន ហើយ ជុន ច័ន្ទបុត្រ ក៏នៅប្រើប្រាស់វិទ្យុអាស៊ីសេរីដើម្បីវែកមុខបុគ្គលក្នុងក្រុម រឺបក្សប្រឆាំងជ្រុលនិយមជាបន្តបន្ទាប់ដើម្បីឲ្យអាជ្ញាធរអាចកំណត់អត្តសញ្ញាណបានផងដែរ។

អ្វីដែលជាក់ស្តែងនៃការសហការ ជាសម្ងាត់ដើម្បីជួយរដ្ធាភិបាល ( Theory or Conspiracy) យើងអាចធ្វើការសំគាល់បានគឺ នៅពេលសម្ភាសន៍វាគ្មិនម្តងៗ ជុន ច័ន្ទបុត្រ តែងតែដេញដោលឈ្លេចសួរផងនិងបញ្ជោរផងនិងជាពិសេស តាំងសំនួរដើម្បីអូសក្រឡាទាញឲ្យវាគ្មិនសំខាន់ៗ ដែលជាមេចលនា រឺមេក្លោងនៅ ក្នុងបក្សនយោបាយក្តីនិងក្នុងអង្គការសង្គមស៊ីវិលដែល មានទស្សនះនិងជំហរប្រឆាំងផ្កាប់មុខរដ្ធាភិបាលអោយជ្រុលមាត់ និយាយចេញមកនូវផែនការនិងសកម្មភាពខុសច្បាប់និងបំពានច្បាប់របស់ពួកខ្លួន។ តាមរយៈកិច្ចសម្ភាសន៍ទាំងនោះ ហើយ សមត្ថកិច្ចក៏បានដឹងហើយ ក៍បានវែកមុខក្រុមចលនាឧទ្ទាម បានយ៉ាងច្រើនមុខសញ្ញាផងដែរ។ នេះគេហៅថា «ការងារចារកម្មដោយបើកចំហរ ដែលជុន ច័ន្ទបុត្របានធ្វើ»។

ប៉ុន្តែ មានពេលខ្លះ មេដឹកនាំតែងសម្រេចចិត្តបំបែកមុខចារកម្ម របស់ខ្លួននៅក្នុងករណីដែលអ្នកនោះក្បត់ ឬក៏ការប្រើប្រាស់អត់ប្រសិទ្ធភាព។ ករណី ជុន ច័ន្ទបុត្រដែលត្រូវ បានលោកនាយករដ្ឋមន្ត្រីសម្រេចបើកមុខនៅពេលនេះគឺជាឧទាហរណ៍ជាក់ស្តែង។ នៅក្នុងគ្លិបសំលេងដែលបាន ទម្លាយពី២ថ្ងៃមុននេះ បានបង្ហាញ យ៉ាងច្បាស់ថា ជុនច័ន្ទបុត្រ ពិតជាធ្លាប់ធ្វើជាបណ្តាញចារកម្មឲ្យលោក ហ៊ុន សែន អស់ជាច្រើនឆ្នាំដោយធ្លាប់បានផ្តល់ព័ត៌មានសម្ងាត់ជាច្រើនដល់រដ្ឋាភិបាល។ ប៉ុន្តែ នៅទីបំផុត នៅពេលដឹងខ្លួនថា វិទ្យាសាស្ត្រ សុខាភិបាល បច្ចុប្បន្នមិនទាន់អាចមាន លទ្ធភាពព្យាបាលជំងឺមហារីកធ្ងន់ធ្ងរអោយជាបាន ទើបបុគ្គលនេះបែរជាចេញក្រឡាក្បត់ដោយតាំងខ្លួនជាអ្នក បកអាក្រាតមន្ត្រីគណបក្ស ប្រជាជនកម្ពុជាវិញដើម្បីទាក់ទាញការអាណិតអាសូរពីអ្នកគាំទ្រក្នុងក្រុមប្រឆាំងក្នុងគោល​បំណងឲ្យពួកគេជួយផ្តល់លុយកាក់ដើម្បីព្យាបាលជំងឺផង និងក៏ដើម្បីឲ្យពួកគេមានសមានចិត្តស្តាយស្រណោះអាលោះអាល័យផងក៍ថាបាន។

ប៉ុន្តែ លទ្ធផលនៃអំពើក្បត់នេះបែរជាតាមលង ជុន ច័ន្ទបុត្រ ខ្លួនឯងនៅនាទីចុងក្រោយទៅវិញ។ នៅពេលដែលលោក ហ៊ុន សែន សម្រេចបំបែកមុខ ជុន ច័ន្ទបុត្រ ជាសាធារណៈ តាមរយះការបញ្ចេញសំលេងសន្ទនារវាង លោក ហ៊ុន ម៉ាណែត និងជុន ច័ន្តបុត្រ បែបនេះ ខ្ញុំយល់ថា ប្រហែលជា លោក ហ៊ុន សែនយ៉ាងហោចណាស់ក៍មានគោលបំណង២ ដែរ :
  1. ទីមួយ : បំបែកមុខបុគ្គលចារកម្មជុន ចន្ទ្របុត្រដោយសារតែការងារគ្មានប្រសិទ្ធិភាព រឺក៍ក្បត់។
  2. ទីពីរ : គឺដើម្បីបន្លាយខ្សែអោយវែងហើយរុញចារកម្មនេះអោយចូលកាន់តែជ្រៅនិងដើម្បីអោយគេបន្តកាន់តែជឿជាក់និងទុកចិត្តថា ជុន ចន្ទ្របុត្រនេះមិនមែនជាចារកម្មរបស់លោកហ៊ុន សែន ទេតាមរយះនៃការប្រើ «ល្បិចសាច់កម្ម» ៕
ខ្ញុំយល់ថា ក្បាច់ទម្លាយសំលេងសម្ងាត់នេះពិតជាបានរុញអោយ ជុន ចន្ទ្របុត្រស្ថិតក្នុងស្ថានភាព រើខ្លួនមិនរួចព្រោះ : ប្រសិនបើ ជុន ច័ន្ទបុត្រ ចេញមុខ បដិសេធថាខ្លួនមិនមែនជា ចារកម្មរបស់លោក ហ៊ុន សែន មានន័យ ថា ជុន ច័ន្ទបុត្រ កំពុងលេងល្បែងសាច់កម្មនេះហើយពោលគឺ បុគ្គលនេះគឺពិតជា ចារកម្មពិតប្រាកដ។ ប៉ុន្តែ ក្នុងករណីដែល ជុន ច័ន្ទបុត្រ នៅស្ងៀមមិនឆ្លើយតប មហាជន នឹងយល់ថា ជុន ច័ន្ទបុត្រ ពិតជាបណ្តាញចារកម្មឲ្យលោក ហ៊ុន សែន ប្រាកដមែនហើយ។

ដូច្នេះ មួយក្បាច់របស់លោក ហ៊ុន សែននេះពិតជាមិនត្រឹមតែបាន រុញ ជុន ចន្ទ្របុត្រអោយចូលក្នុង ស្ថានភាពមួយ «បើនៅក្នុងល្បែងលេងរែក» វិញ គឺ «ជុន ច័ន្ទបុត្រ រែកក៏ចាញ់ មិនរែកក៏ចាញ់» ។ ម៉្យាងវីញទៀត មួយក្បាច់របស់លោក ហ៊ុន សែននេះក៍អាចជាសារដាស់តឿនដល់ក្រុមជ្រុលនិយមអោយប្រយ័ត្នប្រយែងក្នុងការផ្តល់បទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរី រឺ VOA ។ល។ ព្រោះគ្មាននរណាដឹងទេថា អ្នណាខ្លះជាភ្នាក់ងារពត៍មាននិងជា ចារកម្មបំរើអោយនយោបាយរបស់លោក ហ៊ុន សែនដូច
មាករណីលោក ជុន ចន្ទ្របុត្រដែលជាចារកម្មបង្កប់នេះជាភស្តុតាងជាក់ស្តែងស្រាប់។

ដោយ អ្នកនយោបាយតុកាហ្វេ

No comments:

Post a Comment