Thursday, September 17, 2020

កំសាន្តចម្រៀង

ចាបយំល្វើយៗ

អត្ថបទចម្រៀង

ថា ចាបយំល្វើយ ល្វើយ ចាបអើយខ្ញុំឈីចិត្តណាស់

គេសច្ចាច្បាស់ៗយកចាបធ្វើជាសាក្សី

គេថាស្មោះខ្ញុំ មិនទៅចោលខ្ញុំ ឲ្យខ្ញុំរីងរៃ

គេហ៊ានប្រែសំដី គេថាឈប់ស្រលាញ់ហើយ។

ថាចាបយំល្វើយ ល្វើយ ចាបអើយ ចាបជួយខ្ញុំផង

ខ្ញុំយំពេញបេះដូង ឈឺផ្សារគ្មានពេលធួរស្បើយ

អនុស្សាវរីយ៍ គ្រប់ទិសគ្រប់ទីមិនទាន់ភ្លេចឡើយ

ពេលនេះគេភ្លេចខ្ញុំហើយ មានថ្មីបញ្ជឺចិន្តា។

ថា ចាបយំល្វើយល្វើយ ចាបអើយខ្ញុំយំតាមអ្នក

ព្រោះតែស្នេហ៍បែកបាក់ គឺមានតែទឹកនេត្រា

តែខ្ញុំលួចយំ យំពីរនាក់ចាប មិនប្រាប់អ្នកណា

មិនឲ្យគេដឹងថា ខ្ញុំមានវិបត្តិនោះទេ។

ថាចាបយំល្វើយ ល្វើយ ចាបអើយចាបជាមិត្តខ្ញុំ

ជាកំដរអារម្មណ៍ ពេលខ្ញុំកើតទុក្ខព្រួយស្នេហ៍

ពេលយំម្តងនេះ ខ្ញុំនឹងឈប់យំ ខ្ញុំបំភ្លេចស្នេហ៍

ព្រោះគ្មានគេនៅក្បែរ នៅរស់ដើម្បីមែពុក។

No comments:

Post a Comment