បទកន្រ្ទឹម ចាបយំល្វើយ ល្វើយ
ថា ចាបយំល្វើយ ល្វើយ ចាបអើយខ្ញុំឈីចិត្តណាស់
គេសច្ចាច្បាស់ៗយកចាបធ្វើជាសាក្សី
គេថាស្មោះខ្ញុំ មិនទៅចោលខ្ញុំ ឲ្យខ្ញុំរីងរៃ
គេហ៊ានប្រែសំដី គេថាឈប់ស្រលាញ់ហើយ។
ថាចាបយំល្វើយ ល្វើយ ចាបអើយ ចាបជួយខ្ញុំផង
ខ្ញុំយំពេញបេះដូង ឈឺផ្សារគ្មានពេលធួរស្បើយ
អនុស្សាវរីយ៍ គ្រប់ទិសគ្រប់ទីមិនទាន់ភ្លេចឡើយ
ពេលនេះគេភ្លេចខ្ញុំហើយ មានថ្មីបញ្ជឺចិន្តា។
ថា ចាបយំល្វើយល្វើយ ចាបអើយខ្ញុំយំតាមអ្នក
ព្រោះតែស្នេហ៍បែកបាក់ គឺមានតែទឹកនេត្រា
តែខ្ញុំលួចយំ យំពីរនាក់ចាប មិនប្រាប់អ្នកណា
មិនឲ្យគេដឹងថា ខ្ញុំមានវិបត្តិនោះទេ។
ថាចាបយំល្វើយ ល្វើយ ចាបអើយចាបជាមិត្តខ្ញុំ
ជាកំដរអារម្មណ៍ ពេលខ្ញុំកើតទុក្ខព្រួយស្នេហ៍
ពេលយំម្តងនេះ ខ្ញុំនឹងឈប់យំ ខ្ញុំបំភ្លេចស្នេហ៍
ព្រោះគ្មានគេនៅក្បែរ នៅរស់ដើម្បីមែពុក។
ថា ចាបយំល្វើយល្វើយ ចាបអើយខ្ញុំយំតាមអ្នក
ព្រោះតែស្នេហ៍បែកបាក់ គឺមានតែទឹកនេត្រា
តែខ្ញុំលួចយំ យំពីរនាក់ចាប មិនប្រាប់អ្នកណា
មិនឲ្យគេដឹងថា ខ្ញុំមានវិបត្តិនោះទេ។
ថាចាបយំល្វើយ ល្វើយ ចាបអើយចាបជាមិត្តខ្ញុំ
ជាកំដរអារម្មណ៍ ពេលខ្ញុំកើតទុក្ខព្រួយស្នេហ៍
ពេលយំម្តងនេះ ខ្ញុំនឹងឈប់យំ ខ្ញុំបំភ្លេចស្នេហ៍
ព្រោះគ្មានគេនៅក្បែរ នៅរស់ដើម្បីមែពុក។
ស្តាយមិនបានស្រី
ឆ្នាំមុនសប្បាយក្រៃ ប្រុសស្រីរាំខ្ញៀវខ្ញារ សប្បាយគ្រប់គ្នាគ្មាននណាព្រួយឡើយ
សប្បាយគ្រប់គ្នាគ្មាននណាព្រួយឡើយ
ឆ្នាំនេះ ឪឆ្នាំថ្មី បាត់ស្រីមិនឃើញមុខ ឬបានក្តីសុខភ្លេចស្រុកភ្លេចស្រែ
ឬបានក្តីសុខភ្លេចស្រុកភ្លេចស្រែ
បងចាំនៅតែអើតផ្លូវ អូនទៅបាត់យូរខែ ឆវីមាសស្នេហ៍ពេលណានាងត្រឡប់មក
ឆវីមាសស្នេហ៍ពេលណានាងត្រឡប់មក
មានគេមកខ្សិបប្រាប់ បងស្តាប់ទឹកភ្នែកហូរ នាងមិនត្រឡប់មក ព្រោះនាងមានប្តីហើយ
នាងមិនត្រឡប់មក ព្រោះនាងមានប្តីហើយ
បងបានស្តាប់ហើយ ជើងដៃទន់ល្វើយ នាងមានប្តីហើយ អូនអើយមកសោកសៅ
នាងមានប្តីហើយ អូនអើយមកសោកសៅ
ចូលឆ្នាំថ្មីបងជូនពរ ឲ្យស្រីល្អបានសុខទៅ កុំប្បីរងារក្តៅពេលស្រីនៅនឹងគេ
កុំប្បីរងារក្តៅពេលស្រីនៅនឹងគេ
បើយំក៍គ្មានន័យ ស្តាយស្រីក៍មិនមក នាងមិនត្រឡប់មក ក៍បងនៅតែស្នេហ៍
នាងមិនត្រឡប់មក ក៍បងនៅតែស្នេហ៍។
ឆ្នាំថ្មីស្រីមិនបានមក
បានឮឪសំដីប្រុសថ្លៃយំថ្ងួចថ្ងួរ ទាំងទឹកភ្នែកហូរពេលបុណ្យចូលឆ្នាំថ្មី
ទាំងទឹកភ្នែកហូរពេលបុណ្យចូលឆ្នាំថ្មី
អូនចេញឪពីស្រុក បាត់មុខសែនយូរខែ ព្រោះតែការងារនៅទីក្រុងភ្នំពេញ
ព្រោះតែការងារនៅទីក្រុងភ្នំពេញ
អូនដឹងថាបងចាំផ្លូវ ចាំស្រីពៅអូនវិលវិញ វិលពីភ្នំពេញមកជួបវិញនឹងបង
វិលពីភ្នំពេញមកជួបវិញនឹងបង
មានគេទៅខ្សិបប្រាប់ បងស្តាប់ទឹកផ្នែកហូរ ថាអូនមិនមកព្រោះអូនមានប្តីហើយ
ថាអូនមិនមកព្រោះអូនមានប្តីហើយ
បងថ្លៃបងបានស្តាប់ ជើងដៃស្ងួនទន់ល្វើយ ឪមាសស្នេហ៍អើយឲ្យអូនស្រណោះបងណាស់
ឪមាសស្នេហ៍អើយឲ្យអូនស្រណោះបងណាស់
ចូលឆ្នាំថ្មីស្រីមិនភរ ឪប្រុសល្អស្រីមិនផ្លាស់ ព្រោះតែពាក្យផ្តេសផ្តាស់ឲ្យវលក្ខខ្មាស់គេ
ព្រោះតែពាក្យផ្តេសផ្តាស់ឲ្យវលក្ខខ្មាស់គេ
អូនមកដល់ហើយ បងអើយមិនខកទេ អូនស្មោះនឹងស្នេហ៍មាសមេកុំព្រួយឡើយ
អូនស្មោះនឹងស្នេហ៍មាសមេកុំព្រួយឡើយ
មករាំកន្ទ្រឹមឆ្នាំថ្មី
កន្រ្ទឹមមកដល់់ទៀតហើយ បងប្អូនអើយមករាំជុំគ្នា អញ្ជើញមែឪមីងមា អញ្ជើញមែឪមីងមា មករាំជុំគ្នាសប្បាយឆ្នាំថ្មី
មើលន + កំលោះនោះន+ ម៉េចក៍ឈ ញឹម ញ័រធ្វើអ្វី លេងៗឡើងរំជួយដី លេងៗឡើងរំជួយដី ឈនៅអោបដៃខ្មាស់ស្រីមែនទេ?
កន្រ្ទឹមមកដល់់ទៀតហើយ បងប្អូនអើយមករាំជុំគ្នា អញ្ជើញមែឪមីងមា អញ្ជើញមែឪមីងមា មករាំជុំគ្នាសប្បាយឆ្នាំថ្មី
បងកុំប្រាប់ថាមិនចេះ មកណេះអូនបង្រៀនបាន ស្រួលរាំខ្លាំងណាស់កន្យាណ ស្រួលរាំខ្លាំងណាស់កន្យាណ
ឲ្យតែក្លាហានឆាប់ចេះណាស់ថ្លៃ។
កន្រ្ទឹមមកដល់់ទៀតហើយ បងប្អូនអើយមករាំរួមគ្នា អញ្ជើញមែឪមីងមា អញ្ជើញមែឪមីងមា មករាំជុំគ្នាសប្បាយឆ្នាំថ្មី
កំលោះទើបតែពេញវ័យ ខ្មាស់អៀនអីមករាំកន្រ្ទឹម បងអើយកុំនៅឈញញឹម បងអើយកុំនៅឈញញឹម
មករាំកន្រ្ទឹមជុំគ្នាបានម្តង
កន្រ្ទឹមមកដល់់ទៀតហើយ បងប្អូនអើយមករាំរួមគ្នា អញ្ជើញមែឪមីងមា អញ្ជើញមែឪមីងមា មករាំជុំគ្នាសប្បាយឆ្នាំថ្មី
ក្មេងចាស់ប្រុសស្រីរាំបាន ចង្វាក់សុខសាន្តកាត់តាមភូមិស្រុក រាំសប្យាយប្រាស់ចាកពីទុក្ខ រាំសប្យាយផុតចាកពីទុក្ខ អភិវឌ្ឈន៍ភូមិស្រុករុងរឿងទៅអើយ
កន្រ្ទឹមមកដល់់ទៀតហើយ បងប្អូនអើយមករាំជុំគ្នា អញ្ជើញមែឪមីងមា អញ្ជើញមែឪមីងមា មករាំជុំគ្នាសប្បាយឆ្នាំថ្មី ៗៗៗៗៗៗៗៗៗៗៗៗ
ក្រមុំព្រៃឈ កំពង់ចាម
នាងស្រីទៅណាឲ្យបងទៅផង ឆ្នាំនេះនួនល្អងទៅលេងវត្តណា? ទៅវត្តស្គន់ ឬវត្តទឹកឆា? ឬ ទៅរម្យនីដ្ឋាន យើងទៅកំសាន្តជុំគ្នា យើងនាំគ្នាលេងឲ្យសប្បាយម្តង យើងនាំគ្នាលេងឲ្យសប្បាយម្តង
ក្រមុំព្រៃឈើ រូបល្អសោភា ចូលឆ្នាំថ្មីនេះពិសេសណា បង ស្រីសំស្វាគមន៍មិនឲ្យសៅហ្មង លេងចុះប្រុសបងកុំសៅហ្មងក្នុងចិន្តា
យើងនាំគ្នាលេងឲ្យសប្បាយម្តង យើងនាំគ្នាលេងឲ្យសប្បាយម្តង
កំលោះដូចបងសង្ហាណាស់ថ្លៃ បានរាំស្គរដីជាមួយជីវ៉ា រាំហើយពួកយើងនាំគ្នាសច្ចារ ផុតឆ្នាំថ្មីកាលណា យើង រៀបការនឹងគ្នា ឆ្នាំថ្មីកាលណាយើង រៀបការនឹងគ្នា ថ្មីកាលណាយើង រៀបការនឹងគ្នា
ពួកយើងសាមគ្គីគ្រប់ទាំងភូមិស្រុក ព្រោះថែ ភូមិស្រុកឲ្យប្រពៃ ថែទាំប្រាសាទយើងមានសព្វថ្ងៃ ថែប្រពៃណី ឲ្យល្អខ្ជាប់ខ្ជួន ថែប្រពៃណី ឲ្យល្អខ្ជាប់ខ្ជួន ថែប្រពៃណី ឲ្យល្អខ្ជាប់ខ្ជួន
បងហើយនឹងស្រីឃ្មាតឃ្មីម្នីម្នា អ៊ូពូមីងមាននាំគ្នាស្វាគមន៍ ដល់ភ្លៀវទេសចរទឹកមុខញញឹម ជាក្តីសង្ឈឹមដល់ភូមិយើងគ្រប់គ្នា ជាក្តីសង្ឈឹមពួក យើងគ្រប់គ្នា ជាក្តីសង្ឈឹមដល់ យើងគ្រប់គ្នា
ចូលឆ្នាំថ្មីនេះសែនសប្បាយអស្ចារ្យ គ្រប់វត្តគ្រប់វ៉ាខ្ញៀវខ្ញាណាស់ថ្លៃ ស្នេហ៍អូននឹងបងប្រាកដមានន័យ ពេលចូលឆ្នាំថ្មីរាំស្គរដីនឹងប្រុសបង យើងរាំស្គដីឲ្យសប្បាយម្តង យើងរាំស្គដីឲ្យសប្បាយម្តង
បើបានបងសំណាង
ពពេចសស្លាប សត្វចាប ឧិ ស ខ្នង ពពេចសស្លាប សត្វចាប ឧិ ស ខ្នង
បើសិនអូនព្រមស្រលាញ់បង បងមិនឲ្យទាស់ចិត្ត ក្រមុំបងអើយបងមិនឲ្យទាស់ចិត្ត។
ការងារធ្ងន់ស្រាលរាប់រងជូនវមិត្រ ការងារធ្ងន់ស្រាលរាប់រងជូនវមិត្រ
ថ្មមអូនមិនឲ្យគ្រាំគ្រាចិត្ត គិតគ្រប់ឪវេលា ព្រលឹងបងអើយ គីតគ្រប់ ឪវេលា ។
នាងនៅក្រមុំ ឯបងនៅកំលោះ នាងនៅក្រមុំ ឯបងនៅកំលោះ
បងខ្មៅអូនសឥតខ្ចោះ សាកសមជាគូរ ព្រលឹងបងអើយ សមគ្នាខ្លាំងម្លេះទេ។
និយាយរឿងផឹកស៊ី បងមិនដូចប្រុសគេ និយាយរឿងផឹកស៊ី បងមិនដូចប្រុសគេ
មិនដែលផឹកបើកចំហរទេ លួចលាក់ឪស្ងាត់ៗ ក្រមុំបងអើយ លួចផឹកតែស្ងាត់ៗ
បងចេះធ្វើស្រែ ចេះភ្ជួរឪច្រូតកាត់ បងចេះធ្វើស្រែចេះភ្ជួរឪច្រូតកាត់
អ្នកភូមិសរសើរគ្រប់មាត់ មិនងាយដើររកទេ ស្រឡនឡនអើយ មិនងាយដើររកទេ
ស្រែនាងដុះស្មៅ ទុកចោលនៅទំនេរ ស្រែនាងដុះស្មៅ ទុកចោលឪទំនេរ
បើសិនបងបានរាស់ភ្ជួរថែ ស្រូវស្ទូងបែកគុម្ពណាស់ ព្រលឹងបងអើយ ស្រូវស្ទូងបែកគុម្ពណាស់
ស្រលាញ់បងទៅ បានកូនបងរាំចែកខ្លះ ស្រលាញ់បងទៅ បានកូនបងរាំចែកខ្លះ
គ្រាន់ឲ្យវាយំពេញផ្ទះ បំពេរអូនពេលយប់ ព្រលឹងបងអើយ កំដរអូនពេលយប់
ធ្វើការងារថ្ងៃ មិនភេ្លចការងារយប់ ធ្វើការងារថ្ងៃ មិនភេ្លចការងារយប់
ចាប់ផ្តើមពីពេលព្រលប់ម៉ោង១០ យប់ឈប់ម្តង ព្រលឹងបងអើយ ម៉ោង១០ទើបឈប់ម្តង
ភួយអូននៅក្រាស់បងចង់ខ្ចីនួនល្អង ភួយអូននៅក្រាស់បងចង់ខ្ចីនួនល្អង
ដណ្តប់ឲ្យបាត់ព្រឺឆ្អឹងខ្នង ដេកយប់ឲ្យទល់ភ្លឺ ព្រលឹងបងអើយ ដេកលក់ឲ្យទល់ភ្លឺ៕
No comments:
Post a Comment