ចេញផ្សាយថ្ងៃទី 2014-01-02 មនុស្សប្រមាណ១០នាក់ត្រូវបានឃាត់ខ្លួន និងមួយចំនួនទៀតរងរបួស ក្នុងការប៉ះទង្គិចនៅមុខរោងចក្រយ៉ាកជីង យ៉ាងហោចណាស់ មនុស្សជិត១០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានមេដឹកនាំសមាគមម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ច នៅមុខរោងចក្រ យ៉ាក ជីង ជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ពីខេត្តកណ្តាល ឲ្យដឹងថា នៅម៉ោងប្រមាណ១២ថ្ងៃត្រង់នេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមន្ត្រីសហជីព ព្រមទាំងកម្មករប្រមាណ ១០នាក់ បានរងរបួសក្បាល និងត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈដែលកម្មកររាប់ពាន់នាក់ និងកងទ័ពឆ័ត្រយោង ៩១១ ដែលដាក់ការពារមុខរោងចក្រយ៉ាកជីង ប៉ះពាក្យសម្តី និងគប់ដបទឹកសុទ្ធដាក់គ្នា បន្ទាប់មកឈានដល់ការផ្ទុះហិង្សាដាក់គ្នារយៈពេលខ្លី។
ក្នុងហេតុការណ៍នេះ កម្មករ និងព្រះសង្ឃ ជាច្រើននាក់/អង្គ ក៏បានរងរបួស និងខ្លះទៀតសន្លប់ផងដែរ។ មន្ត្រីកងទ័ពឆ័ត្រយោង៩១១ ដែលដាក់យាមកាមនៅមុខរោងចក្រយ៉ាងជីង បានអះអាងថា កម្មករបានគប់ដកទឹកសុទ្ធដាក់កម្លាំងសមត្ថកិច្ចមុន និងប្រុងកម្ទេចទ្វាររោងចក្រ ទើបមានការបង្ក្រាបនេះ
បន្ទាប់ពីផ្ទុះហិង្សានេះ បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ស្ពឺ លោក នុត រំដួល ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរព័ត៌មាន។
នៅព្រឹកមិញនេះដែរ តំណាងកម្មករបីនាក់ ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនផងដែរ នៅពេលដែលពួកគេដឹកនាំកម្មករធ្វើកូដកម្ម ទាមទារប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។
បើតាមមន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តំណាងកម្មករទាំងបីរូបនោះ ត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ នៅម៉ោងប្រមាណ១១ព្រឹកនេះ។
ការផ្ទុះកូដកម្ម និងហិង្សា នៅព្រឹកថ្ងៃព្រហស្បតិ៍ បានធ្វើឡើងជាថ្មីទៀត បន្ទាប់ពីកម្មករនិងសហជីព បានផ្អាកការតវ៉ាមួយថ្ងៃ កាលពីថ្ងៃម្សិលមិញ។
កម្មករនិងសហជីពមួយចំនួន បានបន្តការតវ៉ាឲ្យមានការដំឡើងប្រាក់ឈ្នួលរហូតដល់ ១៦០ដុល្លារ បន្ទាប់ពីពួកគេមិនទទួលយកការបន្ថែមប្រាក់ឈ្នួល ២០ដុល្លារ លើប្រាក់ឈ្នួលចំនួន៨០ដុល្លារ កាលពីឆ្នាំ២០១៣៕
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាដោយបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតមន្ត្រី ៨ រូបទៀតនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ឱ្យចូលខ្លួនដើម្បីសួរនាំនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ពាក់ព័ន្ធទៅនឹងអំពើឧបឃាត ខណៈអ្នកនាំពាក្យតុលាការអះអាងថា ដីកានោះជាការជូនដំណឹងដល់ភាគីពាក់ព័ន្ធឱ្យដឹងជាមុន។
តាមដីកាកោះឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង លោក សេង ហៀង ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបង្គាប់ឱ្យលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោកស្រី ជូឡុង សូមូរ៉ា និងលោក នុត រំដួល ចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៨ ព្រឹកជាកំហិត ដើម្បីឆ្លើយដោះសាការចោទប្រកាន់ពីបទឧបឃាតប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៩។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា សាលាដំបូងរាជធានីភ្នំពេញពិតជាបានចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតមន្ត្រីរបស់គាត់ ៨ រូបទៀតឱ្យចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ដីកានោះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានយកទៅបិទនៅអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ។
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការលើសំណុំរឿងទណ្ឌិត សម រង្ស៊ី និងបក្ខពួក ៦៦នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណី «រួមគំនិតក្បត់ និង ញុះញុង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (ផែនការ ០៩ វិច្ឆិកា)។ នេះបើតាមលោក គុជ គឹមឡុង អ្នកពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
ក្នុងអង្គសវនាការនាថ្ងៃស្អែកនេះ មានលោក សេង ហៀង ជាតំណាងអយ្យការ និង ក្រុមប្រឹក្សារជំនុំជម្រះមាន លោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ និងលោក កើត សាំង ជាចៅក្រមប្រឹក្សា។
ទណ្ឌិត សម រង្ស៉ី និងបក្ខពួក៨នាក់ រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់រួចហើយពីបទ «ឧបឃាត» ផងដែរ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការ នៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម កាលពីឆ្នាំ២០១៩ បានអំពាវឱ្យកងទ័ពបំបែកខ្លួនប្រឆាំងរដ្ឋាភិបាល គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ៕
លោក ឡុង រី បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ខេត្តបន្ទាយមានជ័យ និងជាប្រធានអង្គរក្សលោកសមរង្ស៊ី ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន នៅផ្ទះរបស់ លោក ក្នុងបុរីពិភពថ្មី តាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែក លោក នុត រំដួល បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ខេត្តកំពង់ស្ពឺ របស់គណបក្សសង្គ្រោះជាតិ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅផ្ទះលោក ឡុង រី នៅរសៀលថ្ងៃ ។
គួរបញ្ជាក់ថា ការចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ បានធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ បណ្តាលឱ្យ សន្តិសុខការពារទីលានប្រជាធិបតេយ្យ ៣៨នាក់របួសយ៉ាង ដំណំ ។ លោកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់ CNRP ខេត្តបាត់ដំបង , លោក ម៉ែន សុថាវរិន្ទ្រ បេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោត របស់ CNRP ខេត្តកំពង់ធំ, លោក ហូរ វ៉ាន់ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់ CNRP ភ្នំពេញ លោក កែវ ភីរម្យ បេក្ខជនតំណាង រាស្ត្រជាប់ឆ្នោត របស់ CNRP ខេត្តក្រចេះ , លោក រៀល ខេមរិន្ទ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់ CNRP ខេត្តស្វាយរៀង និង លោក អឿ ណារិទ្ធ ជំនួយការលោកស្រី មូរ សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅកាន់ពន្ធនាគារ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ៕
តុលាការនឹងបន្តសវនាការរឿង ទណ្ឌិត សម រង្ស៉ី និងបក្ខពួក៦៦នាក់ ករណីរួមគំនិតក្បត់ និង ញុះញុង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី១៨ ខែកុម្ភៈបន្ទាប់ពីបើកសវនាការអស់រយៈពេល១ព្រឹក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ លើសំណុំរឿងរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ៦៦នាក់ទៀតនោះ សាលាដំបូងរាជធានីភ្នំពេញ មិនទាន់មានការកាត់សេចក្តីយ៉ាងណាឡើយ ដោយសម្រេចបន្តសវនាការជំនុំជម្រះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខបន្តទៀត។
ក្នុងអង្គសវនាការនាថ្ងៃស្អែកនេះ មានលោក សេង ហៀង ជាតំណាងអយ្យការ។ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមាន លោក រស់ ពិសិដ្ឋ ជា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៉ឹម វណ្ណៈ និងលោក កើត សាំង ជាចៅក្រមប្រឹក្សា។
ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ៦៦នាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញុង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (ផែនការ ០៩ វិច្ឆិកា ឆ្នាំ២០១៩។
ទណ្ឌិត សម រង្ស៉ី និងបក្ខពួក៨នាក់ រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ក៏ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់រួចហើយពីបទ «ឧបឃាត» ផងដែរ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួ=
រំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការ នៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម កាលពីឆ្នាំ២០១៩ បានអំពាវឱ្យកងទ័ពបំបែកខ្លួនប្រឆាំងរដ្ឋាភិបាល គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ៕
នយោបាយ - នៅរសៀលថ្ងៃទី១៧ ខែកក្កដា ម៉ោងប្រមាណជា ៣ និង ៣០ នាទីនគរបាលមួយក្រុម បានចុះដល់ផ្ចះរបស់លោក ឡុង រី បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមអង្គរ័ក្សរបស់លោក សម រង្ស៊ី នៅផ្ទះក្នុងបុរីពិភពថ្មី តាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមនគរបាល ដែលដឹកនាំដោយលោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបង្ហាញដីកាចាប់ខ្លួន ចេញដោយចៅក្រម លោក កែវ មុនី។
ក្នុងពេលជាមួយគ្នានេះ នគរបាលក៏បាននាំខ្លួន លោក នុត រំដួល បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រម្នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែលកំពុងនៅក្នុងផ្ទះជាមួយលោក ឡុង រី ទៅជាមួយដែរ។
លោក ឡុង រី និងលោក នុត រំដួល ស្ថិតក្នុងចំណោមបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ៧ រូប របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងបាតុកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ខែកក្កដា។
ប្រភពពីភរិយាលោក ឡុង រី បានឲ្យដឹងថា ប៉ុន្មាននាទីមុនពេលនគរបាលចុះចាប់ខ្លួនលោកទាំងពីរ លោកស្នងការនគរបាល ជួន សុវណ្ណ បានទូរស័ព្ទមកប្រាប់ជាមុន ដោយស្នើឲ្យលោក ឡុង រី កុំតតាំងនិងព្រមទៅតាមនគរបាល។
លោកស្នងការបានប្រាប់លោក ឡុង រី ថា គ្រាន់តែនាំខ្លួនលោក ទៅសាកសួរប៉ុណ្ណោះ ជុំវិញហេតុការណ៍បាតុកម្ម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ នេះបើតាមការឲ្យដឹង របស់ភរិយាលោក ឡុង រី ដដែល។
តែរហូតមកដល់ម៉ោងនេះ វីដេអូមួយដែលបានបាញ់បង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក នុត រំដួល បានឲ្យដឹងថា លោកទាំងពីរនៅជាប់ នៅក្នុងស្នងការនគរបាលនោះនៅឡើយ ហើយភរិយារបស់លោកទាំងពីរ និងមន្ត្រីស្និតនឹងគណបក្សប្រឆាំងមួយចំនួនទៀត កំពុងសាកល្បងចរចាជាមួយនឹងក្រុមអាជ្ញាធរ ជុំវិញបញ្ហានៃការចាប់ខ្លួននេះ។
ការចាប់ខ្លួនបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់នេះ បានធ្វើឡើង ក្រោយពីការប៉ះទង្គិចដ៏ហិង្សាមួយ បានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ម្សិលម៉ិញនេះ រវាងក្រុមបាតុករដឹកនាំដោយក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ និងក្រុមសន្តិសុខឯកជន ដែលជួលដោយសាលាខណ្ឌ និងសាលារាជធានី។ ការប៉ះទង្គិចនោះ បានធ្វើមនុស្សមិនតិចជាង៤០នាក់ បានរងរបួសទាំងសងខាង។ ប៉ុន្តែមកទល់នឹងថ្ងៃទី១៦ ខែកក្កដានេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិចំនួនប្រាំរូប និងយុវជនជាសកម្មជនមួយរូប ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃសរ៕
ទីលានវិភាគ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្វែងរកចាប់ខ្លួនមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ ចំនួន ១៨នាក់។
ក្រុមមេចលនាឧទ្ទាមក្រៅច្បាប់ដែលត្រូវសមត្ថកិច្ចប្រកាសតាមចាប់ខ្លួនទាំង ១៨នាក់រួមមាន៖ឈ្មោះ សម រង្ស៊ី, ឈ្មោះ ជូ ឡុង សូមួរ៉ា, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ មូរ សុខហួរ, ឈ្មោះ តុ វ៉ាន់ចាន់, ឈ្មោះ ម៉ែន សុខថាវរិន្ទ្រ, ឈ្មោះ យក់ នាង, ឈ្មោះ ឡុង រី, ឈ្មោះ ម៉ន ផល្លា, ឈ្មោះ អ៊ុំ សំអាន, ឈ្មោះ ហៃ វណ្ណា, ឈ្មោះ ម៉ោញ សារ៉ាត់, ឈ្មោះ លី រតនារស្មី, ឈ្មោះ អ៊ីសា ឧស្មាន, ឈ្មោះ អ៊ូ ច័ន្ទឬទ្ធិ, ឈ្មោះ នុត រំដួល,ឈ្មោះ ហូរ វ៉ាន់ និងឈ្មោះ តាក់ កុម្ភារ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ និងរាយការណ៍ជូនសមត្ថកិច្ចប្រសិនបើបានឃើញក្រុមមេចលនាឧទ្ទាមក្រៅច្បាប់ទាំង ១៨នាក់ខាងលើ តាមរយៈលេខទូរស័ព្ទលេខ៖ 012 2222 06/012 63 68 86៕
ភ្នំពេញ ៖ ខណៈកាន់តែជិតចូលដល់ ថ្ងៃមាតុភូមិនិវត្ត របស់លោក សម រង្ស៊ី គឺនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា
ទាហានឈុតខ្មៅថៃ បិទរូបលោក សម រង្ស៊ី និងគូកន ៨នាក់ទៀត ដើម្បីចាប់ខ្លួន ឆ្នាំ២០១៩នេះ ក្រុមទាហ៊ានឈុតខ្មៅថៃ ប្រចាំច្រកព្រំដែនអានសេះ បានបិទរូបថតមុខសញ្ញា ទណ្ឌិតទាំង៩នាក់ នៅមាត់ច្រកចូលព្រំដែន។
អ្នកទាំង៩នោះរួមមាន៖ លោក សម រង្ស៊ី , អ្នកស្រី មូរ សុខហួរ , លោក អ៊ូ ច័ន្ទឬទ្ធី , អ្នកស្រី ជូឡុង ស៊ូមូរ៉ា , លោក ម៉ែន ថាវរិទ្ធ្រ , លោក អេង ឆៃអ៊ាង , លោក ឡុង រី , លោក ហូរ វ៉ាន,នុត រំដួល ៕
រូបថតលោក សម រង្ស៊ី និងមនុស្ស២០នាក់ទៀតត្រូវបានបិទនៅតាមព្រំដែនដើម្បីតាមចាប់ខ្លួន យ៉ាងហោចណាស់អ្នកនយោបាយបក្សប្រឆាំងចំនួន២១នាក់ ដែលជាមនុស្សស្និទនឹងលោក សម រង្ស៊ី ត្រូវបានសមត្ថកិច្ចប្រកាសតាមចាប់ខ្លួន ដោយបិទរូបថតរបស់ពួកគេនៅច្រកព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ការស្វែងរកចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទាំងនោះ គឺបានធ្វើឡើងនៅគ្រាដែលសមត្ថកិច្ចរាប់ទាំងកងទ័ពផង កំពុងតែបង្កើនការរឹតបន្តឹងនៅតាមព្រំដែនទប់ស្កាត់មិនឲ្យក្រុមលោក សម រង្ស៊ី វិលចូលស្រុកនៅថ្ងៃ៩វិច្ឆិកា។
ខិតប័ណ្ណដែលប៉ូលិសដើរបិទនោះបានសរសេរអក្សរក្រហមធំៗថា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រកាសតាមចាប់ខ្លួន «ក្រុមឧទ្ទាម ក្បត់ជាតិ» ហើយជាមួយគ្នានោះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរាយការណ៍ទៅនគរបាល ប្រសិនបើឃើញក្រុមអ្នកនយោបាយទាំងនោះ។
ឈ្មោះអ្នកនយោបាយជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិទាំង២១នាក់ដែលត្រូវបានបិទនៅតាមច្រកព្រំដែនប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គឺនាំមុខដោយរូប លោក សម រង្ស៊ី និងតាមពីក្រោយដោយលោក អេង ឆៃអ៊ាង លោកស្រី ជូឡុង ស៊ូម៉ារ៉ា លោកស្រី មូរ សុខហួរ លោក តុ វ៉ានចាន់ លោក ឡុង រី លោក ហូ វ៉ាន់ លោក នុត រំដួល និងសកម្មជនបក្សប្រឆាំងនៅប្រទេសជប៉ុន លោក ហៃ វណ្ណា និងអ៊ុំ សំអាន ដែលធ្លាប់ជាប់ពន្ធនាគារទាក់ទងនឹងការរិះគន់បញ្ហាព្រំដែនកន្លងមក។
ជាមួយគ្នានោះ រូបថតមេដឹកនាំរបស់អតីតគណបក្សសង្គ្រោះជាតិ៩នាក់ ដែលមាន លោក សម រង្ស៉ី នាំមុខ ក៏ត្រូវបានទាហានឈុតខ្មៅរបស់ថៃយកទៅបិទនៅច្រកព្រំដែនអានសេះ ជាប់ព្រំដែនខេត្តព្រះវិហារ និងខេត្ដអ៊ូរប៊ុន ប្រទេសថៃផងដែរ។
យ៉ាងណាក៏ដោយ ការស្វែងរកចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទាំងនោះ គឺបានធ្វើឡើងនៅគ្រាដែលរដ្ឋាភិបាលហាមឃាត់មិនឲ្យយន្តហោះដឹកលោក សម រង្ស៊ី ចូលកម្ពុជា ហើយសមត្ថកិច្ចរាប់ទាំងកងទ័ពផង កំពុងតែបង្កើនការរឹតបន្តឹងនៅតាមព្រំដែន។
ការដាក់កម្លាំងនៅតាមព្រំដែនបែបនេះ ត្រូវបាន លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបកស្រាយថា ជាការត្រៀមចាប់ខ្លួន លោក សម រង្ស៊ី និងបក្សពួក ដើម្បីកុំឲ្យបង្កការអុកឡុកនៅតាមព្រំដែន គឺមិនមែនទប់ស្កាត់ខ្លាចលោក សម រង្ស៊ី ចូលស្រុកនោះឡើយ។
គួរឲ្យដឹងថា ទន្ទឹមគ្នានឹងការប្រកាសតាមចាប់ខ្លួន លោក សម រង្ស៊ី និងអ្នកនយោបាយជាន់ខ្ពស់២០នាក់ផ្សេងទៀតនោះ ក៏មានអ្នកនយោបាយជាន់ទាបរបស់បក្សប្រឆាំងជិត៦០នាក់ត្រូវបានចាប់ខ្លួន និងជិត២០០នាក់ត្រូវបានកោះហៅ បន្ទាប់ពីពួកគេប្រកាសគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃ៩វិច្ឆិកា៕
No comments:
Post a Comment