Saturday, June 12, 2021

បោសសំអាត សំណង់អាណាធិប្បតេយ្យ ២០២១

 បោសសំអាតសំណង់អាណាធិប្បតេយ្យ ២០២១ ជាយុទ្ធនាការ តបជាតក្រោយឆ្នាំ ២០១៣ ដែលបក្ស សាងគ្រោះជាតិ ជាមួយ វៀតណាម បានក្បត់កម្ពុជា ក្នុងការសម្របសម្រួលចុះហត្ថលេខា ជាមួយ ចលនា កុក ស របស់ យួន ម៉ុងតាញ៉ា។ ក្រោយព្រឹត្តិការណ៍ ឈានដល់ការ រំលាយគណបក្សសង្រ្គោះជាតិចោល ការកាត់ទោស និង កំពុងឃុំខ្លួន កឹម សុស ? កឹម សុខា ? ក្នុងផ្ទុះ។ ក្រោយមក មានព្រឹត្តិការណ៍ កាត់ផ្តាច់ EBA ដើម្បីសងសឹក គៀបសង្កត់ឲ្យ កម្ពុជា បង្កើតឡើងវិញ នូវ បក្ស សង្រ្គោះជាតិ ដែលជា សម្ព័ន្ធមិត្តជាមួយ ចលនា យួន ចាម ម៉ុងតាញ៉ា។ ជាចុងក្រោយ គឺ កងទ័ព វៀតណាម ចោទប្រកាន់ កម្ពុជា ប្រាប់ទៅ សហរដ្ឋអាមេរិក ឥណ្ឌា ថៃ ..ប្រទេសនានាថា កម្ពុជា ផ្តល់ទីតាំងឲ្យ ចិន កសាងមួលដ្ឋានកងទ័ពចិន នៅ តារាសាគរ និង តំបន់ រាម។ សហរដ្ឋអាមេរិក បានបញ្ជូន អ្នកស៊ើបការណ៍ អ្នកសង្កេតការណ៍យោធា ចូលទៅ តំបន់ រាម..សភាពការណ៍ កាន់តែក្តៅ ឈានទៅ ការបណ្តេញចេញ ជនអាណាធិប្បតេយ្យរស់នៅ លើផ្ទៃទឹកកម្ពុជា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាការឆ្លើយតបវិញ វៀតណាមបានគំរាម តវ៉ាមិនឲ្យមានការុះរើ ព្រមទាំងបាន យកសាឡង់ កងទ័ពជើងទឹក មករារាំង មិនឲ្យ ជនអាណាធិប្បតេយ្យទាំងអស់នោះ ចូលទៅក្នុងទឹកដីវៀតណាមវិញ ដោយចោទពីបទ កំពុងមាន បញ្ហាកូវីដ ១៩។ នេះមិនមែនជារឿងថ្មីទេ ដែល ភាគី វៀតណាម ប្រើល្បិច បែបនេះ។ យើងជាខ្មែរក៍មានការសិក្សាផងដែរថាសំណង់អាណាធិប្បតេយ្យ ទាំងនោះជានណា?

PNN News  កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេបានប្រមាណ១៣៨១កន្លែងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចូលរួមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា បានចុះរុះរើបែចិញ្ចឹមត្រី និង ផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្រ្តខណ្ឌចំនួន០៥ បានប្រមាណ១៣៨១កន្លែង។ សេចក្តីរាយការណ៍ឱ្យដឹងថាដោយការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅតែបន្តអនុវត្តមិនមានការពន្យាពេលនៃការរុះរើនោះឡើយ។ 

កម្លាំងសមត្ថកិច្ចបន្តចុះអនុវត្តវិធានការរុះរើនេះឱ្យអស់មិនឱ្យមានការតាំងលំនៅឋាន រឺការប្រកបរបរអាជីវកម្ម អាណាធិបតេយ្យលើផ្ទៃទឹកទន្លេនេះទៅមុខទៀតទេ។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ឱ្យដឹងថា ចំពោះបែចិញ្ចឹមត្រី ដែលមានត្រីគឺតម្រូវឱ្យនាំយកមកប្រមូលផ្តុំតែមួយក្នុងខណ្ឌព្រែកព្នៅ ដោយរងចាំអនុវត្តវិធានការបន្ត ដោយឡែកចំពោះបែចិញ្ចឹមត្រីដែលគ្មានត្រីចិញ្ចឹមត្រូវរុះរើចោល។បើយោងតាមរបាយការណ៍ឱ្យដឹងថា រយៈពេល០៣ថ្ងៃនៃការអនុវត្តវិធានការរុះរើគឺថ្ងៃទី១២,១៣និងថ្ងៃទី១៤ ខែមិថុនា មានបែចិញ្ចឹមត្រី៧៦៣បែត្រូវបានរុះរើ ចំណែកផ្ទះបណ្តែតទឹក៦២៨ខ្នងក៏ត្រូវបានរុះរើផងដែរ។ សូមបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ​២០២១កន្លងទៅនេះ ដោយប្រកាសចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យរុះរើរឺចល័តផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឱ្យអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយទុករយៈពេល០៧ថ្ងៃ។ក្នុងអំឡុងពេលនៃការចុះអនុវត្តឱ្យរុះរើនោះផងទៀតគឺរដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវរាល់ការខូចខាតរឺបាត់ណាមួយនោះឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


No comments:

Post a Comment