Sunday, November 10, 2024

ចលនាបះបោរ ជា​ ចំរើន ២០១៥ ​«​គណបក្ស​កម្ពុជា សេរីភាព​»

លោក ជា ចំរើន បង្កើត​គណបក្ស​កម្ពុជា​សេរីភាព​បន្ទាប់​ពី​លាឈប់​ពី CPP
8 ឆ្នាំ មុន ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ម៉ោង ០៧:១០
រាជធានី​ភ្នំពេញ ៖ លោក​ជា ចំរើន អតីត​សមាជិក​រដ្ឋសភា និង​ជា​អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃ​ទី​២៥​វិច្ឆិកា​នៅ​សណ្ឋាគារ​សាន់​វេ រាជធានី​ភ្នំពេញ ពី​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា​«​គណបក្ស​កម្ពុជា សេរីភាព​» ។

រាជធានី​ភ្នំពេញ ៖ លោក​ជា ចំរើន អតីត​សមាជិក​រដ្ឋសភា និង​ជា​អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃ​ទី​២៥​វិច្ឆិកា​នៅ​សណ្ឋាគារ​សាន់​វេ រាជធានី​ភ្នំពេញ ពី​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា​«​គណបក្ស​កម្ពុជា សេរីភាព​» ។

ការ​ប្រកាស​បង្កើត​គណបក្ស​នេះ​បន្ទាប់​ពី​លោក​ជា ចំរើន បាន​លាលែង​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១៥ ។

នៅ​ក្នុង​សន្និសីទកាសែត​លោក​ជា ចំរើន បញ្ជាក់​ថា «​ខ្ញុំ​នឹង​បង្កើត​គណបក្ស​មួយ មានឈ្មោះ​ថា​«​គណបក្ស​កម្ពុជា សេរីភាព​» ឬ​អាច​ដូរ​ឈ្មោះ​ផ្សេង​ពី​ឈ្មោះ​នេះ​ប្រ​សិន​អ្នកគាំទ្រ​ចង់បាន »​។ លោក​ជា ចំរើន មិន​ទាន់​អាច​អះអាង​ថា​មាន​សមាជិក​ណាខ្លះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយ​លោក​នៅឡើយ​ទេ ។
គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​លិខិត​យល់ព្រម​តាម​ការ​ស្នើ​សុំ​លាលែង​ពី​សមាជិក​គណបក្ស​របស់​លោក​ជា ចំរើន កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​លិខិត​នោះ​លោក​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ។

លោក​ជា ចំរើន បាន​លើក​ឡើង​ថា គណ បក្ស​របស់​លោក​មិន​បាន​យក​ទុន​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​គិត​របស់​មនុស្ស​មួយ​ចំនួន​ទេ ។ ការ​បង្កើត​គណបក្ស​នៅ​ពេល​នេះ​លោក​អាច​មាន​លទ្ធភាព​ស្រែក ឬ​ធ្វើ​អ្វីមួយ ជា​ជាង​លោក​ម្នាក់ឯង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ។

គណបក្ស​របស់​លោក​ជា ចំរើន មិន​ទាន់​មាន​ស្នាក់​ការ និង​ក្បាលម៉ាស៊ីន​ជា​ផ្លូវការ​នៅឡើយ​ទេ ។ នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ លោក​នឹង​បញ្ជូន​ឯកសារ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចុះ​ឈ្មោះ​ជា​ផ្លូវការ ។

លោក​ជា ចំរើន បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​ចូលរួម​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨​។ នៅ​ពេល​គណបក្ស​របស់​លោក​មាន​វាសនា​ដឹកនាំ​ប្រទេស លោក​នឹង​ដោះ​លែង​អ្នកទោស​ដែល​ជាប់គុក​ពី​ភាព​អយុត្តិធម៌ ជា​ពិសេស​បញ្ហា​ដីធ្លី តែ​គណបក្ស​របស់​លោក​នឹង​មិន​ធ្វើ​កិច្ច​ការងារ​ព្រំដែន​ទេ​ទុក​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក​ជា ចំរើន បញ្ជាក់​ថា គណបក្ស​លោក​នឹង​ចាប់​យក​យុវជន និស្សិត កម្មករ និង​កសិករ​ជា​ចំណុច​សំខាន់​ក្នុង​ការ​ស្វែងរក​ការងារ​ឲ្យ​ពួក​គេ​ធ្វើ ។ នៅ​ពេល​នេះ​ប្រទេស​កម្ពុជា បាន​ធ្វើ​សមាហរណកម្ម​ចូល​អាស៊ាន ដូចនេះ​បញ្ហា​ឥត​ការងារ និង​បញ្ហា​ប្រាក់ខែ​កម្មករ និង​ទីផ្សារ​ផលិតផល​កសិកម្ម វា​ចាំបាច់​ដែល​គណបក្ស​របស់​លោក​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ៕

រាជធានីភ្នំពេញ ៖ ​បន្ទាប់ពីសម្តេចក្រឡាហោម ​ស ខេង​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការ​ ​”គណបក្ស​កម្ពុជា​សេរីភាព”​កាលពីថ្ងៃទី២១ ធ្នូ ​២០១៥នោះរួចមក “​គណបក្ស​កម្ពុជាសេរីភាព” ​ដែលមានលោកបណ្ឌិតសាស្រ្តាចារ្យ ​ជា ចំរើន ​ជាប្រធាន ​នឹងរៀបចំពិធីសូត្រមន្ត​បើកសម្ពោធ​ទីស្នាក់​​ការ​កណ្តាល​​ នៅវេលាម៉ោង២រសៀលថ្ងៃទី២៥ ធ្នូ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា​ ​ទីស្នាក់ការកណ្តាលរបស់​គណបក្សកម្ពុជាសេរីភាព ​មានទីតំាងស្ថិតនៅផ្ទះលេខ២៥៣​ ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ​ខណ្ឌសែនសុខ ។

គួរបញ្ជាក់ថា ​កាលពីថ្ងៃទី១៨ វិច្ឆិកា​ ២០១៥​ អតីតតំណាងរាស្រ្តគណបក្សប្រជាជន​កម្ពុជានិងសមាជិក​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ​លោកបណ្ឌិតសាស្រ្តាចារ្យ ជា ចំរើន ​បានដាក់លិខិតសុំលាលែងពី​គណបក្សប្រជាជនកម្ពុជា​ បន្ទាប់ពីរួមរស់ក្នុងជីវភាព​នយោបាយជាមួយគណបក្សនេះ​តំាងពីឆ្នាំ១៩៩៣ ​។ រយៈពេលពីរ​ថ្ងៃ​បន្ទាប់ពី​ដាក់លិខិត​លាលែងជូនសម្តេចតេជោ​ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា​ ពោលគឺនៅថ្ងៃទី២០ វិច្ឆិកា​ ​សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ​អគ្គលេខាធិការ​គណបក្ស​ប្រជាជនកម្ពុជា​ ក៍បានចុះហត្ថលេខា​យល់ព្រមឲ្យលោកបណ្ឌិត ​ជា​ ចំរើន​ ​ចាកចេញពីគណបក្ស​ ។

ក្រោយការចាកចេញពី​គណបក្សប្រជាជនកម្ពុជាជាផ្លូវការ​ លោកបណ្ឌិតសាស្រ្តាចារ្យ ​ជា ចំរើន ​បានប្រកាសនិងបញ្ជាក់ក្នុង​សន្និសីទកាលពីរ​សៀលថ្ងៃទី២៥ វិច្ឆិកាថា មូលហេតុដែល​លោកចាកចេញពីគណបក្សប្រជាជនកម្ពុជា​ ដោយសារនៅក្នុងគណបក្ស​ប្រជាជនកម្ពុជាលោកមិនអាច​និយាយអ្វីបានទំាងអស់ ​លោកស្រឡាញ់​យុត្តិធ៌ម​សង្គម សេរីភាព​ ស្អប់ខ្ពើមបក្ស​ពួកនិងអំពើពុករលួយ ។

លោកបានបញ្ជាក់ក្នុង​សន្និសីទ​កាសែត​ទៀតថា​​ ​ការ​ទៅបង្កើតគណបក្សនយោបាយថ្មីនេះ ​ក៍មិនធ្វើតាមបញ្ជារបស់​គណបក្សប្រជាជនកម្ពុជានោះដែរ ចំណុចនេះ​លោក​ហ៊ានស្បថ​នោះថែមទៀត ។

អតីតមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា​រូបនេះបញ្ជាក់ទៀតថា​ គណបក្សកម្ពុជាសេរី ​មានគោលនយោបាយសំខាន់ៗ​​មួយចំនួនដូចជា ​ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ឲ្យ​​យល់​ពី​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិសេរីភាព​​ កែប្រែ​ប្រព័ន្ធយុត្តិធម៌​​ ពង្រឹង​វិស័យ​កសិកម្ម​ និង​ដោះស្រាយ​បញ្ហា​​ប្រាក់ខែ​កម្មករជាដើម​ ។​

ពាក់ព័ន្ឋនឹង​ប្រព័ន្ធយុត្តិធម៌ ​លោកសាស្រ្តចារ្យបណ្ឌិត ​ជា ចំរើន ​បាន​ប្រកាសក្នុងសន្និសីទកាសែតទៀតថា​ រូបលោកនឹង​ស្វះ​ស្វែង​រក​ដំណោះស្រាយ​យ៉ាងណា​ ដើម្បី​លើក​លែងទោស​ឲ្យ​អ្នក​ជាប់​ពន្ធនាគារ​ដោយ​ភាពអយុត្តិធម៌​ទាំងអស់​នៅ​ទូទាំងប្រទេស​ ប្រសិនបើ​គណបក្ស​កម្ពុ​ជា​​សេរីភាព​​របស់លោក​ទទួល​បាន​អាសនៈ​​ក្នុង​រដ្ឋសភានា​អាណត្តិ​​ទី​៦ ​ឆ្នាំ​២០១៨ខាងមុខ​ ៕

No comments:

Post a Comment