Sunday, November 10, 2024

ចលនាបះបោរ លី សាម៉េត

Sopheak Sorn តំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ លោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម 
(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកការស៊ើបសួរ និងចោទប្រកាន់បុគ្គល៤រូប ដែលក្នុងនោះរួមមាន លោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម។

គោលនយោបាយប្រឆាំង អំពើរពុករលួយ Anti Corruption  និង ការប្រឆាំងការបះបោរ Counter Insurgency 


បើតាម លោក ផ្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺតំណាងអយ្យការ​ សម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម​៖
  1. * ឈ្មោះ អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលសកម្ម  តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
  2. * ឈ្មោះ មួង ឃីម និងឈ្មោះ ដួង តារា ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
  3. * ឈ្មោះ លី សាម៉េត ត្រូវបានចោទប្រកាន់ពីបទ:​ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ​៕
បញ្ហានៅស្រុកខ្មែរ៖ បញ្ហាសំដៅថារឿងធំៗ យូរឆ្នាំ គ្មានដំណោះស្រាយ បានជាគេហៅថា បញ្ហា-- មានការល្បីល្បាញ ត ៗ គ្នា គេថា គ្រូ ចាម ៗ ពូកែណាស់ ទាយ មិនចេះខុស ប្រាថ្នាអីបានហ្នឹង ឧ. ខ្ញុំសុំគ្រូទាយជួយ ទស្សទាយវាសនាខ្ញុំថ្ងៃក្រោយ អាចក្លាយជា ជា គណៈអភិបាលកោះ ចុងដាន់ ដែរអត់? 😍🤣🤣ដើម្បីបានជួបគ្រូ គេត្រូវចំណាយ ១០០ ទៅ ២០០ ដុល្លា ទើប ជំនួយការគ្រូទាយ គាត់ណាត់ជួបគ្រូធំបាន ដល់ពេលជួបគ្រូ គេអាចចំណាយច្រើនណាស់...អីចឹងបានជា មានមនុស្សច្រើនចំណាយ ម៉ឺន សែន លាន ដុល្លា ដើម្បី ធ្វើកិច្ចការ ដីសក្តិ មេឃសក្តិ​ៗ....ខ្ញុំឮសូរតែគេថា ដែរទេ ព្រោះខ្ញុំគ្មានលុយច្រើនៗម្លឹងដើម្បី ទៅរកគ្រូទាយ..។ មុខរបរគ្រូទាយ អាចឲ្យគេក្លាយជា សេដ្ឋី ឧកញ៉ា ដោយសារ គេម៉ៅការ ដូចជាថា យើងបើកហាងកាហ្វេថ្មី ១ ត្រូវការភ្ញៀវ ១០០០ នាក់/ថ្ងៃ យើងទៅ ជួបគ្រូ គេគាត់ចាត់ចែង រៀបបាយស៊ី ៩ ថ្នាក់ អស់ ១ ម៉ឺនដុល្លា ត្រូវការសូត្រគាថា ៣ ថ្ងៃ ដែលសុរបតម្លៃថា ៥ ម៉ឺនដុល្លា ពេលនោះគ្រូគាត់ យកលុយទៅជួលមនុស្ស ឲ្យចូលទៅ ផឹកកាហ្វេយើង ច្រើនកុះករមែន ខ្លះផឹក ៣ ដងថ្ងៃ គាត់ថា កាហ្វេរឆ្ងាញ់ អ្នកលក់ស្អាត សំដីផ្អែម ដល់ ចប់កុងត្រា ៣ ថ្ងៃ ហ្នឹងទៅ និយាយពី ស្ងាត់ភ្ញៀវដូច ចោរលួចសេះ !!!! នេះជាល្បិច គ្រូទាយ ឬ គ្រូចាម ឬគ្រូសីល្ប៍--គ្រូចិនសែ មិនសូវពូកែទេ បើគ្រូចាម គឺពូកែណាស់ !!

ទីតាំងសំខាន់នៃការកើតមានអំពើរពុករលួយ និង ការបះបោរ រដ្ឋាភិបាលស្រម៉ោល
CNC TV អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី។ នេះបើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

មិនទាន់មានការបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។

Kampuchea Thmey Daily
Breaking News! អង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅព្រលប់ថ្ងៃអាទិត្យ បានឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី បញ្ជូនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ការចាប់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី នាពេលនេះ ដោយសារតែបទល្មើសអ្វី ប៉ុន្តែ អ្វីជាការកត់សម្គាល់ គឺការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយបញ្ជីឈ្មោះអ្នកជាប់ពាក់ព័ន្ធនៅក្នុងបទលើ្មសឆបោក ដែលក្នុងនោះ ក៏មានឈ្មោះអ្នកទាំង២ជាមួយលោក លី សាម៉េត និងលោក ដួង ដារ៉ាដែរ៕

ព្រះរាជក្រិតស្តីពីការតែងតាំង គោរមងារ ឧកញ៉ា និង គោលនយោបាយ ច្រកចេញចូលតែមួយ
The CEROC
😎មនុស្សដែលកំពុងគាំទ្របុគ្គលនេះនិងរបបនេះ រីករាយសប្បាយចិត្តនឹងវិធានការណ៍ចុងក្រោយលេីលោក #លីសាម៉េត ប៉ុណ្ណាដែរ ដែលហេតុការណ៍នេះគ្រាន់តែជាល្ងោនធ្ពិនភ្នែកក្នុងល្បិចមនុស្សអវិជ្ជានៅពីក្រោយខ្នងលី សាម៉េត តែប៉ុណ្ណោះ។ ចុះរឿងពិតប្រាកដនៃសិទ្ធិមនុស្ស ប្រជាធិបតេយ្យ បោះឆ្នោតសុក្រិតត្រឹមត្រូវ សេដ្ឋកិច្ចប្រកបដោយសមធម៌ អន្តោប្រវេសន៍ខុសច្បាប់ #តុលាការ #ព្រះរាជអាជ្ញា #ចៅក្រម អគតិ រំលោភអំណាចប្រកបដោយនិទណ្ឌភាព ។ល។ និង ។ល។ ជាសច្ចធម៌ដែលមនុស្សគំរក់ពីក្រោយខ្នងរឿងនេះ ពិតជាមានឆន្ទះដែរឬទេ??????

រាជសីហ៍ញូវស៍ Reachsey News
ACU ឃាត់ខ្លួនជនសង្ស័យ០២រូប ឧកញ៉ា អ៊ុត ធី និង លោក លោក មួង ឃីម បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ប្រភពព័ត៌មានពីហ្វ្រេសញូរនៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញថា អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ។ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់នីតិវិធីសួរនាំ អាចធ្វើមិនទាន់ ដោយរង់ចាំទៅដល់ថ្ងៃស្អែកទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថារកស៊ីខាងវាយថ្ម និងធ្វើផ្លូវ ។ ការឃាត់ខ្លួននេះ បានធ្វើឡើង ក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញ លោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ក្នុងសំណុំរឿង ពាក់ព័ន្ធនឹងលោក លី សាម៉េត , លោក ដួង ដារ៉ា និង លោក ឡាច សំរោង ក្នុងអំពើឆបោក ៕

លី សាម៉េត
14 September 2023 ·
នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣
ខ្ញុំបាទ ឯកឧត្តម បណ្ឌិត លី សាម៉េត បានពិសាអាហារជួបជុំភាគី ក្រុមហ៊ុនដាណុងមកពីប្រទេស ហេីយក៏ជាក្រុមធំ មកធ្វេីវិនិយោគទុន ផ្នែកកសិកម្មជាមួយ ឯកឧត្តម ដួង តារា និងបានពិភាក្សាគ្នាជាមួយក្រុមហ៊ុន ដាណុង បញ្ជូនឯកសារ បំពេញបែបបទចូលសុីឌីសុី ដេីម្បីដំណេីការឆាប់ៗខាងមុខនេះ ។

លី សាម៉េត
6 September 2023 ·
ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣
ខ្ញុំបាទ ឯកឧត្តម បណ្ឌិត ( លី សាម៉េត ) និង ឯកឧត្តម ដួង តារា កាលពីរថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ ដេីម្បីជៀសវាង មានការយល់ច្រឡំ ពីរ បងប្អូន កូនក្មួយមួយចំនួនតូច អាចយល់ច្រឡំថា ខ្ញុំបាទ លី សាម៉េត និង កូនដួងតារា មានការទំនាស់គ្នា ។

គឺរឿងនោះមិនពិតទេ ដូចបងប្អូនកូនក្មួយខ្លះ អាចនិងយល់ច្រឡំ ពេលដែលខ្ញុំបាទ និយាយក្នុងសន្និកាសែត នោះ មិនមានចេតនា ឬ ប៉ះពាល់ កូនដួង តារា និង ខ្ញុំបាទនោះទេ ខ្ញុំបាទសូមបញ្ជាក់ថ្ងៃនេះឲ្យច្បាស់ រឿងដែលកូន ដួង តារា ជួយដោះស្រាយ ជូនប្រជាពលរដ្ឋ រងគ្រោះ ក្រៅប្រព័ន្ធតុលាការនោះ ។

គឺមានការអនុញ្ញាតពី ( សម្ដេច តេជោ ) នាយករដ្ឋមន្រ្តី អាណត្តិមុន ពេលដែល កូន ដួង តារា បានចុះទៅជួយដោះស្រាយជូនប្រជាពលរដ្ឋនោះ ក៏មានខ្ញុំបាទ លី សាម៉េត ចូលរួមដោះស្រាយជាមួយកូន ដួង តារា ដែរ ហេីយរឿង កូន តារា ដោះស្រាយជូនប្រជាពលរដ្ឋកន្លងមក កូន ដួង តារា រាល់ឯកសារ ទាំងអស់នោះមកពិភាក្សា ជាមួយខ្ញុំបាទរហូតមក អ្វីដែលខ្ញុំបាទ បាននិយាយក្នុង សន្និកាសែត នៅថ្ងៃទី០៥ ខែកញ្ញា ម្សិលមិញនេះ ។

ខ្ញុំបាទ ចង់និយាយអំពីរ អ្នកធំមួយចំនួនដែលមិនមានតួនាទី ហេីយគ្មានការអនុញ្ញាតពីរ ( សម្ដេច តេជោ ) ដូចកូន ដួង តារានោះទេ !

សូមបងប្អូនកូនក្មួយ កុំមានការយល់ច្រឡំ ឲ្យសោះ ប្រហែល បងប្អូន កូនក្មួយខ្លះ មិនទាន់បានយល់ពីរ ខ្ញុំបាទ និង កូន ដួង តារាទេ មានតែខ្ញំបាទ និង កូន ដួង តារា ទេីបយល់ថា វាមានជម្រៅ ប៉ុណ្ណានោះ សូមបងប្អូន កូនក្មួយ ពិចារណា តាមការគួរ

Duong Dara
31 December 2021 ·
នៅក្នុងថ្ងៃចូលឆ្នាំសកល ២០២២ យប់នេះ កូនសូមលើកដៃគោរពបួងសួងជូនពរ លោកពុក លី សាម៉េត មានសុខភាពល្អ ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវដើម្បីបន្តជួយការងារ សម្តេចតេជោ ប្រធានគណបក្សប្រជាជន និងប្រជាពលរដ្ឋខ្មែរ។

លោកពុក លី សាម៉េត មិនត្រឹមតែជាម្លប់ដ៏កក់ក្តៅចំពោះរូបខ្ញុំម្នាក់ទេ ប៉ុន្តែជាម្លប់សម្រាប់ពលរដ្ឋដែលគ្មានឱកាសជាច្រើនទៀត។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

លី សាម៉េត
25 October 2023 ·
ខ្ញុំបាទ លី សាម៉េត សូមបញ្ជាក់ជូន ទ្រង់ ឯកឧត្តម លោកជំទាវ និង បងប្អូន កូនក្មួយ ឲ្យបានជ្រាបថា:

ខ្ញុំបាទ ទេីបតែចុះភាគហ៊ុនរកសុី ជាមួយ សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា ដែលមាន លោកបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះទេ ! ក្រោយ សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា និង ជាងម៉ៅការធ្វេីកញ្ចក់ មានវិវាទនិងគ្នានោះទេ មិនមានពាក់ព័ន្ធ និងរូបខ្ញុំនោះទេ ដូចខ្ញុំបាទ បានប្រកាស និងជំរាបជូនបងប្អូនកូនក្មួយជាងច្រេីនលេីកច្រេីនសារ កន្លងមកហើយ ។

នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ ខ្ញុំបាទក៏បានដកភាគហ៊ុន និង ផ្ទេរសិទ្ធទៅឲ្យកូនស្រីរបស់ខ្ញុំបាទវិញ គឺឈ្មោះ លី មួយទៀង ដាក់ទុនរកសុី សារជាថ្មី ជាមួយ សាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា ។
សូមទ្រង់ ឯកឧត្តម លោកជំទាវ បងប្អូនកូនក្មួយ និង អ្នកសារពត៌មាន ទាំងអស់ឲ្យបានជ្រាបជាតំណឹង

Sopheak Sorn
លោក លី សាម៉េត ហៅគ្រូមា ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
(ភ្នំពេញ)៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី៥ ខែវិច្ឆិកានេះ ក្រោមបទចោទប្រកាន់ពីរឿងឆបោក។

សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះសីហនុ ក្រោមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់ឲ្យចូល។ បន្ទាប់មកលោកត្រូវបានកម្លាំងនគរបាល បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់ផងដែរ៕

Sopheak Sorn
BREAKING: ACU សម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថារកស៊ីវាយថ្ម និងធ្វើផ្លូវ។ នេះបើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សេចក្តីរាយការណ៍ មិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។

សម្រាប់បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។ សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់នីតិវិធីសួរនាំ អាចធ្វើមិនទាន់ ដោយរង់ចាំទៅដល់ថ្ងៃស្អែកទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថារកស៊ីខាងវាយថ្ម និងធ្វើផ្លូវ៕

ចលនាបះបោរ លី សាម៉េត

Sopheak Sorn 
BREAKING: ACU សម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង!

Khmernote អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។
Sopheak Sorn 
BREAKING: ACU សម្រេចឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ក្រោយយកលុយចំនួន៣០ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។

សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក កន​ សុខកាយ បានសូកប៉ាន់លុយចំនួន ៣០ម៉ឺនដុល្លារ ចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។

ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក កន សុខកាយ ទៅតុលាការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងអនុក្រឹត្យបានបញ្ជាក់ថា «ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា»៕

Phorn Sophal
ឃាត់ខ្លួនបានមួយទៀតស្រេច រឿងអំពើពុករលួយ ត្រូវយល់ថា សម័យ វះ កាត់ ! 
លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវ​បានឃាត់ខ្លួនបញ្ជូនទៅតុលាការ​ ពាក់ព័ន្ធ​រឿងយកលុយចំនួន៥៧ម៉ឺនដុល្លារ រត់ការទៅលោកគ្រូមា លី សាម៉េត​ ចង់បានតំណែង

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បានបញ្ជូនខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ទៅអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ ក្រោយ​ពាក់ព័ន្ធ​ករណី​យកលុយរត់ការចង់បានតំណែងជាមួយលោកគ្រូមា លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។

គួរបញ្ជាក់ថា ៖ ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ កាលពី​ម្សិលមិញនេះ​ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការផងដែរ៕
ដោយ​៖ តារា​
Nokor dragon News

លោកសាស្រ្តាចារ្យបណ្ឌិត ឡាច សំរោង ប្រកាសថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលប្រមាថម្តងហើយម្តងទៀត ដល់អង្គព្រះមហាក្សត្រ
2023-02-21 01:11pm
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ព្រមទាំងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះទណ្ឌិតអន្ធពាល សម រង្ស៉ី ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន យ៉ាងគឃ្លើននេះ ។

យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យស្នេហាជាតិដ៏ល្អបរិសុទ្ធ និងព្រះរាជតួនាទី ដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុល និយមរបស់ជនក្បត់ជាតិបីជំនាន់ឲ្យអស់ពីកម្ពុជាដើម្បីរក្សា សន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕

Hout Songhak 
សំណាញ់ច្បាប់ទាក់ក លោកឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ និងលោកកន សុខកាយ ករណីសូកប៉ាន់យកតំណែង ! អង្គភាពប្រឆាំងអំពើពុករលួយឃាត់​ខ្លួនអតីតអភិបាលស្រុកល្វាឯម
-អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាន សម្រេចឃាត់ខ្លួនលោកកន សុខកាយ អតីតអភិបាល ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង ដោយបានសូកប៉ាន់លុយចំនួន ៣០ម៉ឺនដុល្លារ ។ បន្ទាប់ពីបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនលោក កន សុខកាយ ទៅតុលាការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពី អភិបាល ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងអនុក្រឹត្យបានបញ្ជាក់ថា «ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានេះដែរ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងតាម រយៈ គ្រូមា លី សាម៉េតនិងលោក ឡាច សំរោង ក៏ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅសាលាដំបូងដែរ។ ករណីនេះធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្តពេញថ្លើមចំពោះ ចំណាត់ការរបស់ស្ថាប័នយុត្តិធម៌ ដែលគេមើលឃើញថា ជាការបោស សម្អាត អំពើពុករលួយមួយដ៏មានឥទ្ធិពលជាពិសេសការកាត់ផ្ដាច់ឫសគល់អំពើពុករលួយ ពោល គឺមិនមែនត្រឹមតែអ្នកទទួលសំណូកនោះទេ ផ្ទុយទៅវិញអ្នកសូកក៏មានទោសដែរ។

សេចក្តីរាយការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន ៥៧ម៉ឺនដុល្លារ ចង់បានតំណែងតាមរយៈគ្រូមា លោក លី សាម៉េត និងលោក ឡាច សំរោង។ អង្គភាពប្រឆាំងអំពើ ពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ជោគវាសនារបស់លោកឡាយ វិសិដ្ឋ ត្រូវគេមើលឃើញថា មិនខុស ពីគ្រូមានិងអ្នកមុនៗ នៅក្នុងសំណុំនរឿងជាមួយលោកលី សាម៉េត នោះដែរ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេច ឃាត់ខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការរួចហើយ។ អ្វីដែលប្រជាពលរដ្ឋចង់ឃើញនោះ គឺការក្តោបមួយសំណាញ់ដ៏ធំនេះ ប្រមូលបានជនពាក់ព័ន្ធដទៃទៀតយកទៅផ្ដន្ទាទោសតាមច្បាប់។ អ្នករត់គេចខ្លួនឬមិនទាន់ចាប់បានមានដូចជាលោកឡាច សំរោង ដែលមានឈ្មោះនៅក្នុងសំណុំរឿងនេះ អាចចាត់ទុកជាមេ គំនិតធំម្នាក់ផងដែរ។

ករណីដូចគ្នា នឹងលោកអភិបាលរងខេត្តពោធិ៍សាត់និងជាអតីតប្រធានមន្ទីរកសិកម្មរុក្ខាតប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ឡាយ វិសិដ្ឋ ជះលុយ៧៥ម៉ឺនដុល្លារតាម រយៈលោកគ្រូមា លី សាម៉េតនោះ គឺអតីតអភិបាលស្រុក ល្វាឯម លោកកន សុខកាយ ក៏បានជះលុយ ៣០ម៉ឺន ដុល្លារប្រាថ្នា តំណែងអភិបាលក្រុងអរិក្សត្រដូចគ្នានេះដែរ៕

No comments:

Post a Comment