Monday, November 11, 2024

ជេ​ម សុខ​ Jame Sok សុគន្ធ សុខ

 Hout Songhak   សម្ដេច​បវរ​ធិ​បតី ៖​ គ្មាន​អ្នក​ណា​ ឃាត់ឬ ចាប់​លោក ជេ​ម សុខ​ ឡើយ នៅ​ពេល​ដែលលោក មក​លេង​ស្រុក​ខ្មែរ --- - ថ្លែង​ពី​ទឹកដី​ខេត្ត​កែប​ សម្ដេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ស្វាគមន៍​ឱ្យ​លោក ជេ​ម សុខ មក​លេង​ស្រុក​ខ្មែរ ដើម្បី​មើល​ការ​អភិវឌ្ឍន៍ និង​សមិទ្ធផល​ជាក់ស្ដែង​នៅ​កម្ពុជា ហើយ​ជួប​ជាមួយរដ្ឋមន្ដ្រី​តាម​បណ្ដា​ក្រសួង​ស្ថាប័ន​នានា​ ។ ការ​លើក​ឡើង​របស់សម្ដេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ទាប់​ពី​លោក ជេ​ម សុខ បាន​និយាយ​ថា ​«​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ គឺ​មិន​ធ្វើ​អ្វី​បាន​ទាំងអស់ ក្រៅពី​សម្ពោធ​សមិទ្ធផល​តិចតួច​»​។ នា​ឱកាស​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិ​ថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អង្កោល ប្រវែង​សរុប ១២.៦៤៥ ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លើយ​តប​វិញ​ថា សម្ដេច​ហួសចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​លោក ជេ​ម សុខ​។ សម្ដេច​ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក តា ជេ​ម សុខ ថា បើ​រាជរដ្ឋាភិបាល មិន​ធ្វើ​អ្វី​សោះ ហេតុ​អ្វី​ក៏​រាជរដ្ឋាភិបាល​ដើរ​សម្ពោធ​សមិទ្ធផល? កុំ​វិភាគ​បែប​ស៊ី​អារម្មណ៍ សុំ​វិភាគ​បែប​វិទ្យាសាស្ត្រ ដោយ​មិន​សន្និដ្ឋាន​មុន​នោះ​ទេ​ ។ សម្ដេច​ធិ​បតី​ក៏​បាន​ប្រកាស​អញ្ជើញលោក ជេ​ម សុខ ឱ្យមក​មើល​ស្ថា​នភា​ពនៅ​កម្ពុជា​ជាក់ស្ដែង និង​ជួប​ជាមួយ​រដ្ឋមន្ត្រី ឬ​ថ្នាក់ដឹកនាំ​នៅ​តាម​ស្ថាប័ន​នានា ហើយ​អនុញ្ញាត​ឱ្យ​ផ្សាយ​ផ្ទាល់​(Live)​នៅ​អំឡុង​ពេល​ជួប​សួរនាំ​រដ្ឋមន្ត្រី ឬ ថ្នាក់ដឹកនាំ ដែល​ទទួលខុសត្រូវ​នៅ​តាម​ស្ថាប័ន​ទាំងនោះ​ផង​ដែរ​។ សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា «​ចឹ​ង​បើ​តា សុខ ពិតប្រាកដ ជា​អ្នកវិភាគ ពិតប្រាកដ ចង់​ផ្ដល់​ព័ត៌មាន​ស្ថា​នា ខ្ញុំ​សូម​ស្វាគមន៍ ហើយ​ខ្ញុំ​កាន់តែ​ស្វាគមន៍​ទៀត​នៅះ ឱ្យ​តា​សុខ មក​ស្រុក​ខ្មែរ ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ដ្រី ក្រសួង​ទាំងអស់​។ សូម​អញ្ជើញ​មក កុំ​ខ្លាច គ្មាន​អ្នក​ណា​ចាប់​លោក​នោះ​ទេ​»​។ សូម​រំ​លឹក​​ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​នេះ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ កម្ពុជា​ទទួល​បាន​ទាំង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​ជា​ច្រើន​ ៕

Sony Sin ពូ ជេម សុខ ហៅតាលលកខ្មោចនឹងចុះមកខ្មែរឆាប់ៗនេះ សប្បាយចិត្តណាស់ដែលខ្មែររត់ចោលស្រុកយូរហើយដែលតែងមើលងាយស្រុកទេសខ្លួនឯង ចេះភ្ញាក់រលឹក!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសចេញលុយសម្រាប់ការធ្វើដំណើររបស់លោក ជេម សុខ ដើរមើលពេញស្រុកខ្មែរ ដើម្បីទទួលព័ត៌មានពិត។

ឆព្វណ្ណនិមិត្មរង្សី. និមិត្ម ៚..អើយណាណាណាៗៗៗ តាសុខ បើអាដូណាល់ត្រាំ ជាប់ឆ្នោត និងធ្វើសុីកម្ពុជា និងលោកជំទាវ និងលោកឧញ៉ា ខ្មែរ ដែលជា បិសាច របស់បារាំងនិងអាមេរិកមកចិញ្ចឹមបិសាច និងឃាដករ សម្រាប់សម្លាប់ប្រល័យពូជសាសន៍ខ្មែរ អោយចុះនរកប្រេតតិរច្ឆានប្រទេសអាមេរិក ដែលធ្វើ អោយ អាមេរិក ឈ្លោះសម្លាប់គ្នា ក្នុងសភាជាតិរបស់វាផងនិងបារាំងផង វូង អាអស់នោះថោកតិរច្ឆានខ្លាំងណាស់ ទើប យល់ថា លោកឧកញ៉ាក្នុង ប្រទេសកម្ពុជានេះ សម្លាប់ប្រល័យពូជសាសន៍ខ្មែរ ឯ យួន គេដឹងច្បាស់ គេនឹងសហការគ្នា ដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបប៉ុលពតទី២ ដែលហ៊ុនសែន ល្ងង់ខ្លៅ ជាង.ពពួក ប្រេតតិរច្ឆាន ដែលធ្លាប់ចោមរោមសុី សម្តេច ក្រុមព្រះនរោត្តមរណឫទ្ធិ ទាំងនៅនឹងទាំងស្លាប់ រលាយទៅទាំងគណបក្ស ដោយសារ ខ្មែរក៏ស៊ូនៅជាយដែន ស្រេកឃ្លានញើសឈាមហៀរចេញពីកណ្ឌួយ អោកណូក ខ្មែរនិង យួន..នាសម័យបិសាចអ៊ុនតាក់...៚.៊


ជីវ ឈីម 18 October at 12:19  · 

អាគាត់និះនិយាយរកយកជាការមិនបានម្សិលមិញវាថារស់នៅអាមេរិកមានសន្តិភាពផ្លូវចិត្តល្អណាស់ព្រោះមានសន្តិសុខនិងសុវត្តិភាពល្អ។ ថ្ងៃនេះវាថានៅអាមេរិកសុទតែសំបុកចោរដើរមិនស្រួលចោរភ្ជុងយកអស់។ ឱ!សុកអើយសុកស្រេចតែសុកថាចេញពីមាត់សុក។

The Cambodia Daily Khmer 27 October 2022  · 

លោក សុខ សុគន្ធ៖ គ្មាន​អ្នក​ណា​ប្រមាថ​ព្រះមហាក្សត្រ​ជាង​លោក ហ៊ុន សែន នោះ​ទេ។ លោក ហ៊ុន សែន ប្រមាថ​ព្រះមហាក្សត្រ ហើយ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ព្រះមហាក្សត្រ​ថែម​ទៀត។

Sakoun Sok សុគន្ធ សុខ Sakoun Sok  · 13 July  · 

លោកអ្នក និង មិត្ត សូមជ្រាបជាព័ត៌មាន។ This group pretends to be Sakoun Sok សុគន្ធសុខ។ This is a fake group using my legal name and photo without my permission. ក្រុមនេះដាក់ឈ្មោះខ្ញុំ និង រូបថតខ្ញុំ ដោយគ្មានការអនុញ្ញាត់។ វាមិនមែនក្រុមខ្ញុំបង្កើតទេ។ សូមលោកអ្នកកុំប្រើក្រុមក្លែងក្លាយនេះ។ សូមអរគុណ។

លីន សុទ្ធា 25 December 2019 ·❤️🇰🇭❤️

ការផ្សព្វផ្សាយរូបភាព សៀវភៅដែលបង្ហាញ ដោយ លោក (ពូ) កុលបុត្រ សុខ សុគន្ធ (ជេម សុខ) មើលទៅសុទ្ធតែជា កម្រងសៀវភៅ ស្រាវជ្រាវ វិទ្យាសាស្ត្រ ... គួរស្វែងរកអាន ដោយប្រាកដ ជាជាតិសាសន៍

រួមប្រជាជាតិ លើទឹកដីមាតុភូមិដ៏ល្អ ...

Vann Saray is with Sakoun Sok. 3 August 2020  · 

ទស្សនៈលោកពូ សុខ សុគន្ធ លើរឿងព្រំដែន។ ខាងក្រោមជាសម្រង់សំណេរទាំងស្រុងរបស់លោកពូ សុខ សុគន្ធ ដែលបានបង្ហោះលើទំព័រ Facebook។ ម្ដេចខ្មែរមិនសន្សំសុខនូវគ្នា? ស្រុកទេសភិតភ័យនឹងកូវឹដ-១៩ និង បញ្ហាសង្គមសេដ្ឋកិច្ច។ ម្ដេចនៅតែចង់ចាក់ឆ្កើសឆ្កៀល? រឿងព្រំដែនកើតមកយូរហើយ (1953-បច្ចុប្បន្ន) ហើយលំបាកដោះស្រាយណាស់។ បញ្ហាព្រំដែន ទាមទារស្មារតី និង ទេពកោសល្យនយោបាយអត់ធ្មត់ខ្លាំង។ ម្ដេចខ្មែរខ្លះមិនព្រមយល់?🤔🤔🤔😢😢😢 ដែលចាក់ឆ្កើសឆ្កៀលហ្នឹង បានប្រយោជន៍អ្វី?


សម្ដេច​បវរ​ធិ​បតី ៖​ គ្មាន​អ្នក​ណា​ ឃាត់ឬ ចាប់​លោក ជេ​ម សុខ​ ឡើយ នៅ​ពេល​ដែលលោក មក​លេង​ស្រុក​ខ្មែរ

- ថ្លែង​ពី​ទឹកដី​ខេត្ត​កែប​ សម្ដេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ស្វាគមន៍​ឱ្យ​លោក ជេ​ម សុខ មក​លេង​ស្រុក​ខ្មែរ ដើម្បី​មើល​ការ​អភិវឌ្ឍន៍ និង​សមិទ្ធផល​ជាក់ស្ដែង​នៅ​កម្ពុជា ហើយ​ជួប​ជាមួយរដ្ឋមន្ដ្រី​តាម​បណ្ដា​ក្រសួង​ស្ថាប័ន​នានា​ ។

ការ​លើក​ឡើង​របស់សម្ដេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ទាប់​ពី​លោក ជេ​ម សុខ បាន​និយាយ​ថា
​«​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ គឺ​មិន​ធ្វើ​អ្វី​បាន​ទាំងអស់ ក្រៅពី​សម្ពោធ​សមិទ្ធផល​តិចតួច​»​។

នា​ឱកាស​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិ​ថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អង្កោល ប្រវែង​សរុប ១២.៦៤៥ ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លើយ​តប​វិញ​ថា សម្ដេច​ហួសចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​លោក ជេ​ម សុខ​។ សម្ដេច​ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក តា ជេ​ម សុខ ថា បើ​រាជរដ្ឋាភិបាល មិន​ធ្វើ​អ្វី​សោះ ហេតុ​អ្វី​ក៏​រាជរដ្ឋាភិបាល​ដើរ​សម្ពោធ​សមិទ្ធផល? កុំ​វិភាគ​បែប​ស៊ី​អារម្មណ៍ សុំ​វិភាគ​បែប​វិទ្យាសាស្ត្រ ដោយ​មិន​សន្និដ្ឋាន​មុន​នោះ​ទេ​ ។

សម្ដេច​ធិ​បតី​ក៏​បាន​ប្រកាស​អញ្ជើញលោក ជេ​ម សុខ ឱ្យមក​មើល​ស្ថា​នភា​ពនៅ​កម្ពុជា​ជាក់ស្ដែង និង​ជួប​ជាមួយ​រដ្ឋមន្ត្រី ឬ​ថ្នាក់ដឹកនាំ​នៅ​តាម​ស្ថាប័ន​នានា ហើយ​អនុញ្ញាត​ឱ្យ​ផ្សាយ​ផ្ទាល់​(Live)​នៅ​អំឡុង​ពេល​ជួប​សួរនាំ​រដ្ឋមន្ត្រី ឬ ថ្នាក់ដឹកនាំ ដែល​ទទួលខុសត្រូវ​នៅ​តាម​ស្ថាប័ន​ទាំងនោះ​ផង​ដែរ​។

សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា «​ចឹ​ង​បើ​តា សុខ ពិតប្រាកដ ជា​អ្នកវិភាគ ពិតប្រាកដ ចង់​ផ្ដល់​ព័ត៌មាន​ស្ថា​នា ខ្ញុំ​សូម​ស្វាគមន៍ ហើយ​ខ្ញុំ​កាន់តែ​ស្វាគមន៍​ទៀត​នៅះ ឱ្យ​តា​សុខ មក​ស្រុក​ខ្មែរ ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ដ្រី ក្រសួង​ទាំងអស់​។ សូម​អញ្ជើញ​មក កុំ​ខ្លាច គ្មាន​អ្នក​ណា​ចាប់​លោក​នោះ​ទេ​»​។

សូម​រំ​លឹក​​ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​នេះ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ កម្ពុជា​ទទួល​បាន​ទាំង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​ជា​ច្រើន​ ៕

No comments:

Post a Comment