ថ្ងៃនេះខ្ញុំចំណាយពេលខ្លះៗដើម្បីធ្វើបច្ចុប្បន្នភាពនយោបាយនៅកម្ពុជា។ ដោយសារឃើញ មានប្រតិកម្មច្រើនរឿង រណសិរ្ស ដូច្នេះ ស៊ុន ណារ៉ូ សុំឲ្យ យឹម ស៊ីណន ដូរពាក្យថា រណសិរ្ស ចេញវិញ។ ដូចលោកអ្នកបានឃើញ ប្លុក blog នេះជាបណ្តុំឯកសារ ដែលយើងធ្វើ Literature Review សម្រាប់ជាភស្តុតាង ឯកសារ ក្នុងការវិភាគ មើលសមត្ថកម្ម Hypothesis.។ គោលនយោបាយ របស់ ក្រុម យឹម ស៊ីណនគឺនៅរក្សាដដែល គឺ ប្រើហឹង្សា ផ្លាស់ប្តូរ នយោបាយនៅកម្ពុជា អ្វីដែល ក្រុមនេះ ដូរគឺដូរ សកម្មភាព ពីមុន គឺយកសមាជិក សមរង្សី សមាជិកកឹម សុខា សមាជិកបក្សផ្សេងចូលក្នុង ក្រុមបាតុដៃទី៣ តែមិនយកមេបក្សចូលទេ (បក្សប្រហារ) តែដោយសារជាប់គាំងជាង ១ ឆ្នាំនេះ បាតុដៃទី ៣ ដូរសកម្មភាព ទៅជាយក មេបក្ស មេសហជីព អង្គការ មនុស្សល្បីៗចូលក្នុងរណសិរ្សវិញ! ។ នៅលើសកលលោកនេះ បក្សបាតដៃទី៣ ជាបក្សភេរវកម្ម ដូចជាពួក ISIS អីចឹង ព្រោះធម្មតា មានបក្សខាងរដ្ឋាភិបាល និង បក្សប្រឆាំង Opposition តែ ក្នុងរយៈ ២០ឆ្នាំ ចុងក្រោយនេះ មានបក្ស Moderate ដែលខ្ញុំបកប្រែថា បក្សបាតដៃទី ៣។ បក្សប្រឆាំងធ្វើការងារសមសម្រួល ជាមួយរដ្ឋាភិបាល តែបក្ស Moderate គឺប្រឆាំងជាមួយរដ្ឋាភិបាលផង ប្រឆាំងជាមួយបក្សប្រឆាំងផង នេះជាគ្រោះមហន្តរាយសម្រាប់ជាតិ ដូចបានឃើញថា ក្រុមនេះនិយាយរឿង ២៣ តុលា ១៩៩០ ជាគោលការណ៍ ព្រោះពួកគេមានលុយ រស់នៅបរទេស មានចំណេះវិជ្ជា ខ្ពង់ខ្ពស់ គេសរសរ គោលការណ៍ឲ្យ បណ្តាបក្សប្រឆាំងនានាចូលរួម បោះឆ្នោតនៅកម្ពុជា ឆ្នាំ១៩៩៣ បន្ទាប់ គេមានផែនការ កំទេចមេដឹកនាំសំខាន់ៗ រចនាសម្ព័ន្ធជាតិរបស់ បក្សប្រជាជនចោលទាំងអស់ និងចុងក្រោយទ់ើប ឈានទៅកំទេចបក្សប្រឆាំងចោលដែរ (ឆ្លងស្ទឹង រុះស្ពានចេញ!)។ អ្នកដែល រំលាយ និង បង្កើត បក្សសង្រ្គោះជាតិ គឺក្រុម បាតុដៃទី ៣ ដោយសារបក្ស សង្រ្គោះមិនអាចឈ្នះឆ្នោតជាដាច់ខាត ទោះជារួមរួមគ្នា ទោះជាកាន់កាប់ គជប សភា រដ្ឋសភា...ទោះជាសហការណ៍ជាមួយទ័ព ម៉ុងតាញ៉ា...។
- ស្ថាបនិក៖ យឹម ស៊ីណន តើប្រជាជន ប្រតិកម្មថា រឿងប្រើពាក្យ រណសិរ្ស ឬ ជា គោលគំនិត? រូបថត ទាំងអស់ដែលដាក់ក្នុងនេះជា Idol ជាមនុស្សដែលស្រលាញ់ មិនមែនជារណសិរ្សនៃការដណ្តើមអំណាច។ គំនិតនេះ ក៍ជាគំនិតរបស់ សម រង្សី ដែរ ដែលចង់បានបែបនេះ។ ដំបូងជាគំនិតស្រមើស្រមៃ ក៍យកគំនិតនេះទៅ ពិភាក្សាជាមួយបញ្ញវន្ត រួចក៍បង្ហោះទាំងយប់ ពួកគេខ្លាចពាក្យថា រណសិរ្ស ដោយសារជាការ ផ្តួលអំណាច ហ៊ុន សែន តែរណសិរ្សនេះ គ្មានការគិតបែបនេះទេគឺ គ្រប់បក្សទាំងប្រឆាំង ទាំងស្របអាចចូលរួមក្នុងរណសិរ្សនេះបាន។
- អ្នកជំទាស់៖ ប៊ុនតិច ត្រូវមានយន្តការ ៣ ចំណុច គឺរកមនុស្សម្នាក់ដែលកំពួលមិនមានជាប់ទោស ត្រូវមានគោលការណ៍ ដូរមេដឹកនាំចេញ ត្រូវផ្អែកលើកៅកលការណ៍ ២៣ តុលា ១៩៩០ ជាគោល មិនអាចបញ្ជាលើព្រះមហាក្សត្របាន កន្លងមកព្រះមហាក្សត្រមិនស្តាប់តាមការស្នើរសុំរបស់បក្សប្រឆាំង ឬ ប្រជាជនប្រឆាំង ប៊ុនតិច ចង់់ពាក់អាវសង្រ្គោះជាតិ តែមិនពាក់អាវរណសិរ្សឡើយ។ ត្រូវមានការព្រមព្រៀងជាមួយនឹង សមាសភាពចំណោមរូបថតនោះសិន។ មិនត្រូវមានការផាត់អ្នកណាមួយចេញ ផាត់កឹមសុខា ឬ ផាត់ សម រង្សីចេញ ដូច្នេះ គឺមិនអាច បង្រួមបង្រួមជាតិ។ ព្រាប កុល រ៉ុង ឈុន សន តារា ជាមនុស្សមានការកាំទ្រ ជាមនុស្សមិនប្រឡាក់ប្រឡូស មនុស្សជម្លោះក្នុងនយោបាយ។ រិណសិរ្សនេះមានជាក្រុម ជាជាងដាក់ឈ្មោះថា យឹម ស៊ីណន ។ ក្រុម ឈាមថ្មី ប្រមូតឈាមថ្មីបានតែ ២ឬ ៣ថ្ងៃ បែរជាស្លាប់ទៅវិញ ក្រុមវប្បធម៍នយោបាយថ្មី ដូចជា ព្រាបកុល ឡៅម៉ុងហៃ។ មនុស្សដែលគ្មានកំហឹងជាមួយ មេដឹកនាំសព្វថ្ងៃ គេគ្មានកំលាំង ដោយសារគ្មានកំហឹង ឆាប់ហត់់ពេក !
- អ្នកជំទាស់ ស៊ន តារា៖ ថាបក្សសង្រ្គោះជាតិគ្មានការបែកបាក់ទេ ! អ្នកដែលមើលឃើញបក្សសង្រ្គោះជាតិបែកបាក់គឺ ជាសញ្ញាដែលបម្រើបក្សខាងរដ្ឋាភិបាល។ ត្រូវធ្វើឲ្យសង្រ្គោះជាតិមានសិទ្ធិចូលរួមបោះឆ្នោតឡើងវិញ។ ពាក្យថា រណសិរ្ស គឺគេប្រើសម្រាប់សង្រ្គាម។ សុជីវធម៍ ដាក់រូបថតចូលក្នុងបញ្ជីបក្សបែបនេះ គឺជារឿងមិនល្អ ម្ចាស់រូបថតគេបដិសេធ នេះវាខុសផ្នែក សុជីវធម៍ និង សុវត្ថិភាព។ ឥទ្ធិពលនយោបាយ ស្ថាបនិករណសិរ្សរួបរួមជាតិ គឺជាមនុស្សល្បី សំដៅ សម រង្សី កឹម សុខា តែមនុស្សមិនល្បី ដូច សន តារា ឬ យឹម ស៊ីណន អាចលើកបាន តែមិនត្រូវចេញមុខ..កត្តាប្រវត្តិសាស្រ្តនៅកម្ពុជាក្រោមដែល វៀតណាមបង្កើតជាចលនាមួយ បន្ទាប់មនុស្សរត់ចួលស៊ង ត្រូវទេកំទេចចោលអស់ ! មូយទៀត ករណីច្បាប់ចរាចរណ័ បើសិនជា ស្លាប់ បង់លុយតិចតួច បើសើនជារបួស ពិការទៅជា មានទោសធ្ងន់ជាប់គុក ១ជីវិត ដូច្នេះ ថៅកែឡាន គេខ្សិបប្រាប់ថៃកុងឡានក្នុងការថយ បុកឲ្យស្កាប់។
- ខ្លាចពាក្យរណសិរ្ស ឬ ខ្លាចការរួបរួម? នេះជាសំនួរពីអ្នកស្លាប់ ។ ដោយសារឃើញ បក្សអាវស និង អាវលឿង មិនអាចធ្វើការជាមួយគ្នាបាន ដូច្នេះមិនគួរនិយាយថា គ្មានបែកបាក់។
- ស៊ុន ណារ៉ូ៖ បក្សសង្រ្គោះជាតិនៅដដែល បក្សប្រឆាំងនានានៅដដែល តែពាក្យថា រណសិរ្សគឺជា ជួរមុខ front ដែលដឹកនាំគ្រប់បក្សប្រឆាំងចូលតតាំង ច្បាំងជាមួយ បក្សប្រជាជនកម្ពុជា ដោយសាររណសិរ្សនេះគ្មាន គោលនយោបាយប្រឆាំង ហ៊ុន សែន ផ្តួលរំលំហ៊ុន សែនទេ គ្មានពាក្យថា ហ៊ុន សែនអើយ ចុះចេញទៅ គ្មានពាក្យថា ដោះលែងកឹម សុខា ដោះលែង សម រង្សី..ដោយសារ រណសិរ្សនេះ ទៅជាធ្វើការជាមួយ អន្តរជាតិ រៀបចំបោះឆ្នោតសេរី ជាសកល ពេលនោះ នឹងមានការដោះលែង កឹម សុខា សម រង្សី។ ពេលបោះឆ្នោត បក្សនីមួយៗ មានសេរីភាពរៀងៗខ្លួន ជាពិសេស បក្សសង្រ្គោះជាតិ ព្រោះរណសិរ្សនេះនឹងរលាយពេលមានការបោះឆ្នោត។ ក្រុម អាវ ស ក្រុម អាវលឿង ធ្វើនយោបាយរៀងខ្លួន អន្តរជាតិគេធ្វើការរឿង រួម មិនប្រកាន់បក្សទេ។ កាលណាបក្ស អាវ ស អាវលឿង ចូលក្នុង រណសិរ្ស តំណាង រ៉ុង ឈុន..សហជីព អង្គការសាសនា...និស្សិត ..គឺគ្មានការតស៊ូអំណាចទេ ។ រណសិរ្សនេះ គ្មានការកៀនទ័ព ផ្តួលរំលំរដ្ឋាភិបាល..ដូច្នេះអាចធ្វើនយោបាយល្អជាង ការប្រើ បក្ស។
- ស៊ុន ណារ៉ូ៖ រណសិរ្សពីមុន មានបង្កើតម្តងដែរ ក្រោយការរំលាយបក្សសង្រ្គោះជាតិ មានមេ មានកើយ។ រណសិរ្សកាលនោះ គឺជា រណសិរ្សអាវ ស ដោយសារ សម រង្សី គ្មានតួរនាទីក្នុងបក្សសង្រ្គោះជាតិទេ។ ចំណែករណសិរ្សលោកនេះ គឺជា រណសិរ្ស បក្សអាវលឿងផង អាវ ស ផង បក្សផ្សេងៗផង។
- គង់ រីយ៉ា៖ ថ្លាប់ជាបើ់គុកព្រៃ ស ២ដង ធ្លាប់ជួបជាមួយ រណសិរ្សក្បាលខ្លា រណសិរ្សរំដោះជាតិ នៅប្រទេសក្នុងគុកជាមួយគ្នា។ ក្រុមគេមិនសូវជាឃើញមានអាវុធទេ តែពាក្យរណសិរ្ស គឺសំដៅថា ជាការកែនទ័ពផ្តួលរំលំរំលំរដ្ឋាភិបាល ដែលនាំឲ្យមានកាត់ទោស ចំណែកបរទេសគេមិនគាំទ្រ រណសិរ្សទេ ដោយសារតែ រណសិរ្សគឺជា អង្គទ័ព។
No comments:
Post a Comment