ការចម្លង ប្រាសាទ អង្គរវត្ត ប្រទេស វតៀណាម រឿងវៀតណាមចម្លងអង្គរវត្តនៅ ដាណាង ទីក្រុងទេសចរណ៍ មាត់សមុទ្រ ប្រទេសវៀតណាម។ រឿងនេះកើតមានការផ្សាយម្តងឆ្នាំ ២០១៤ ហើយឆ្នាំ ២០២២ នេះ មានការផ្សព្វផ្សាយម្តងទៀត ព្រោះអ្នកនយោបាយខ្មែរខ្លះ ឃើញខ្មែរផឹកស៊ី រាំច្រៀងជាមួយ ចូលឆ្នាំ ចិន យួន អត់គិតរឿង កូដកម្មនៅ ណាហ្គា ឬ រឿង កាត់ទោសអ្នកនយោបាយ គេក៍ផ្សាយរឿង អង្គរវត្ត ចំ្លង Angkor Wat Replica នៅ វៀតណាម.។ ឥលូវខាង អប្សរ៉ា ថានឹងស្រាវជ្រាវ យកពត៍មាន ឲ្យ ក្រសួងទេសចរណ៍ ដើម្បីគឺថា ចាត់ការវៀតណាម ? សួន អាស៊ី នៅ ដាណាងធំណាស់ ធំជាង សួនវប្បធម៍ នៅសៀមរាប ព្រោះជាសួនអាស៊ មាន ០៩ សួន គឺសួន សាំងហ្គាពូ នេប៉ាល់ កម្ពុជា ថៃ ឥណ្ឌា កូរ៉េ វៀតណាម និង ជប៉ុន ។ ពេល អប្សរ៉ា ទៅសួរនាំវៀតណាម គួរលួច សួរប្រទេស ផ្សេងៗគេបាន សុំច្បាប់អត់ បានលុយខ្លះដែរ?...
https://www.foody.vn/bai-viet/ha-hoc-voi-khu-den-angkor-wat-giua-long-
da-nang-dep-ma-mi-chang-thua-gi-ban-goc-16379TOP NEWS: អាជ្ញាធរជាតិអប្សរា កំពុងសិក្សា និងប្រមូលព័ត៌មាន ពាក់ព័ន្ធការសង់សំណង់អង្គរសិប្បនិម្មិត នៅប្រទេសវៀតណាម (ភ្នំពេញ)៖ លោក ឡុង កុសល អគ្គនាយករង និងមន្ត្រីនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ Fresh News ថា អាជ្ញាធរជាតិអប្សរា បានទទួលរួចហើយព័ត៌មានពាក់ព័ន្ធការសង់សំណង់អង្គរសិប្បនិម្មិត នៅតំបន់ទេសចរណ៍ក្នុងទីក្រុងដាណាង ប្រទេសវៀតណាម។ លោក បានអះអាងថា អាជ្ញាធរអប្សរាកំពុងសិក្សា និងប្រមូលព័ត៌មាន ដើម្បីដាក់ជូនទៅក្រសួង និងស្ថាប័នពាក់ព័ន្ធ។
No comments:
Post a Comment