Sunday, January 12, 2020

សោ ចាន់ដេត

ពេល សោ ចាន់ដេត កំពុងដេកឈឺ គាត់នៅប្រឹងស្រែកជេរ បក្ស កឹមសុខា និង រាជរដ្ឋាភិបាលកម្ពុជា និងប្រកាសថា គាត់មិនមែន ស្រលាញ់សម រង្សី ឬ កឹម សុខា ទេ តែពេលនេះជាពេលយួនកំពុងឈ្លានពាន ដូច្នេះ ការបង្រួមបង្រួម សម រង្សី និងកឹមសុខា ឬ កឹមសុខា និង សម រង្សីគឺជាមនុស្សតែ ១ ឃ្លានេះ ខ្ញុំសន្ធិដ្ឋានថា សោ ចាន់ដេត ជាមនុស្សមកពី បក្សបាតុដៃទី៣ !! ជាបក្សដែលប្រមុខរដ្ឋាភិបាល ឬ អ្នកជំនាញផ្នែកសន្តិសុខជាតិ ចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះជាបក្សក្បត់ជាតិផង ជាបក្សសំងាត់ផង--
១៣ ខែ មករា ឆ្នាំ២០២០៖ លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៉ី កំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសកាណាដា ទីដែលលោកកំពុងរស់នៅក្រោយពេលគណបក្សសង្គ្រោះត្រូវបានរំលាយ។

គ្រាដែលខ្លួនកំពុងធ្លាក់ខ្លួនឈឺធ្ងន់នេះ ពីលើគ្រែព្យាបាលជំងឺ លោក សោ ចាន់ដេត បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះលោក កឹម សុខា និងបានហៅលោក កឹម សុខា ថា ជាមនុស្សមិនបានការ។

លោក សោ ចាន់ដេត ជាអ្នកនយោបាយមួយរូប ដែលមានភាពស្និទ្ធស្នាលនឹងលោក សម រង្ស៉ី។ លោក សោ ចាន់ដេត ក៏ជាបុគ្គលអ្នកនយោបាយមួយរូប ដែលតែងតែជេរប្រមាថធ្ងន់លើអាយុជីវិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផងដែរ។

បច្ចុប្បន្ននេះលោក សោ ចាន់ដេត កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់។ បើទោះបីជាយ៉ាងណា មិនទាន់មានការបញ្ជាក់ថា លោកមានជំងឺអ្វីនោះទេ។

១៣ ខែ មករា ឆ្នាំ២០២០៖ សោ ចាន់ដេត ឈឺធ្ងន់និយាយវង្វេងរង្វាន់អត់ដឹងខុសត្រូវ ចោទលាបពណ៌អ្នកនេះអ្នកនោះថាយួន ម៉ាត់ណាក៍ចោទគេថាយួន ចោទគេថាក្បត់ជាតិដែរ៚

Mani Hun 10 April 2019 · ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណីជាតិខ្មែរ ខិតជិតមកដល់ គ្រប់ក្រុមគ្រួសារខ្មែរ​បាន និងកំពុងត្រៀមខ្លួនដើម្បីជួបជុំ សប្បាយរីករាយ និងបានជូនពរគ្នាទៅវិញ​ទៅមក។
(English below)
សម្រាប់ក្រុមគ្រួសារខ្ញុំ និងសម្រាប់ខ្ញុំជាកូនប្រុសម្នាក់នៅក្នុងគ្រួសារនេះ ខ្ញុំពិតជាមានការ​តក់ស្លុត និងមានការហួសចិត្តជាពន់ពេក ក្រោយពេលបានអានសារមួយ ដែលសរសេរ ដោយ​​បុគ្គល សោ ចាន់ដេត (Sor Chandeth)។ ខ្ញុំពិតជានឹកស្មានមិនដល់​ ថា​ពាក្យ​ពេចន៍ និង​ទង្វើ​បែបអសីលធម៌នេះ អាចសម្តែងចេញបានទៅរួច។ ចំពោះខ្ញុំ ទង្វើនេះមិន​មែនជាសេរីភាពនៃការបញ្ចេញមតិឡើយ។ បើទោះជាខ្ញុំមិនស្អប់ ប៉ុន្តែសម្រាប់គ្រួសារខ្ញុំ និង​ជា​ពិសេសដើម្បីលោកឳពុកខ្ញុំ និងសុវត្ថិភាពរបស់គាត់ ខ្ញុំពិតជាមិនអាចបំភ្លេចបាននូវពាក្យពេចន៌ និងទង្វើរដ៌ស្មោកគ្រោកបែបនេះបានឡើយ។

ពិតណាស់ បើទោះជាខ្ញុំដឹងច្បាស់ថា បុគ្គលដែលគ្មានសីលធម៌ មិនមានការអៀនខ្មាស់ និងគ្មានសេចក្តីថ្លៃថ្នូរបែបនេះនៅមាននៅឡើយ ខ្ញុំនៅតែជឿជាក់លើភាពចាស់ទុំរបស់ប្រជាពលរដ្ឋ និងសង្គមយើង ថាបើទោះជាយើងមានគំនិតផ្សេងគ្នា សង្គមយើងពិតជាមាននូវសុភនិច្ឆ័យត្រឹមត្រូវ ដោយត្រូវទុកភាពផ្សេងគ្នានៅដោយឡែក នៅពេលដែលយើង​និយាយ​ពី​ប្រយោជន៍ និងអនាគតរបស់ជាតិ និងប្រជាជនយើង។

As the Khmer New Year is a few days away, every family is getting ready to come together in a festive mode to enjoy and to wish each other well.

As for my family and as a son, I was shocked and beyond dismay of this post by Mr Sor Chandeth. I cannot comprehend these words and actions. This is not freedom of expression.
Though I will not hate, but for my family and especially my father sakeand safety, I surely will not forget such an despicable act.

Last, knowing that there are those who are immoral, no shame, no integrity, yet I strongly believe in the majority of our people, that despite difference of opinions, we are mature enough as a society to have to put our differences when it comes to matters of National Interests, future of our Nation and People.

១៣ ខែ មីនា ឆ្នាំ២០១៩៖ ធ្លាយរឿង លោក សោ ចាន់ដេត អតីតសមាជិតព្រឹទ្ធសភាកម្ពុជា មណ្ឌលបន្ទាយមានជ័យ បច្ចុប្បន្នធ្វើជាចុងភៅក្នុងហាងមួយកន្លែង នៃប្រទេសកាណាដា បានផ្តាំផ្ញើ និង បន្សល់ទុកទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់នៅក្នុងដៃ នាង រ៉ូហ្សិត អតីតប្រពន្ធលួចលាក់របស់លោក សោ ចានដេត។ នាង រ៉ូហ្សិត ត្រូវបាន សោ ចាន់ដេត មិនសប្បាយចិត្ត ដោយសារមានរឿងអាស្រូវជាមួយអនិកជនខ្មែរនៅអាមេរិក ឈ្មោះ ថាច់ សីហា លោក ថាច់ សីហា មានប្រពន្ធកូន២នាក់ លោក ថាច់ សីហា លង់ស្នេហ៍ជាមួយ រ៉ូហ្សិត ផ្តើមប្រើិហិង្សាជាមួយប្រពន្ធដើម វាយតប់ ប៉ោងមុខ ប៉ោងមាត់ ប្រពន្ធទ្រាំលែងបានក៏ផ្តិតមេដៃលែងលះគ្នាទៅ។
លោក ថាច់ សីហា យកនាង រ៉ូហ្សិត មួយរយះត្រូវបាននាង រ៉ូហ្សិត ធាក់ក្បាលចោល ដោយនាងឡើងចាងបានធ្វើចៅសង្កាត់អូរចារ។
ក្រោយពីបក្សសង្គ្រោះជាតិរលាយហិនហោច នាង រ៉ូហ្សិត ក៏ប្រកបមុខរបរចាស់វិញ គឺរបរលក់នំបញ្ចុក។
មួយរយះចុងក្រោយនេះ លោក សោ ចាន់ដេត ហាក់ដូចជាវិលវល់ក្នុងចិត្តចង់ត្រឡប់មករកម្ហូបឆ្នាំងចាស់វិញ ម្យ៉ាងទៀតទ្រព្យសម្បត្តិរបស់លោកបានបន្សល់ទុកក្នុងដៃរបស់នាង រ៉ូហ្សិត យ៉ាងច្រើនសន្ធឹកសន្ធាប់។
សូមជ្រាបជាព័ត៌មាន!៚


១៨ ឧសភា ២០១៩៖ កញ្ញា ពៅ ចាន់រ៉ូហ្សេត ដែលសកម្មជនអតីតបក្សសង្គ្រោះជាតិចាត់ទុកជាវិរៈនារីនោះ ត្រូវបានអ្នកលេងហ្វេសប៊ុក ទម្លាយឯកសារជាច្រើន និងបន្តបន្ទាប់ពីរឿងអាស្រូវរវាងនាង និង លោក សោ ចាន់ដេត ហើយដែលល្បីជាងគេគឺរវាងនាង និងលោក ថាច់ សីហា អាណិកជខ្មែរនៅបរទេស ដោយលោក ថាច់ សីហា បានបង្ហោះសារផ្សាតាមបណ្តាញសង្គម នូវភាពស្និតស្នាល ហាក់ប្រកាសប្រាប់មនុស្សទាំងឡាយឲ្យបានដឹងកាន់តែច្បាស់ពីទំនាក់ទំនងពួកគេ ដោយប្រើពាក្យប្រពន្ធពេញៗមាត់។

កាន់តែច្បាស់ជាងនេះទៅទៀត នៅថ្ងៃទី១៧ ខែឧសភានេះ ហ្វេសប៊ុក ឈ្មោះ Sok so phea បានទម្លាយឯកសារទំនាក់ទំនងគ្នាតាម Messenger រវាង រ៉ូហ្សេត និងលោក អេង រតនា កូនលោក អេង ឆៃអ៊ាង។ សារនោះរៀបរាប់ពីការប្រច័ណ្ឌ ដោយ អេង រតនា ប្រច័ណ្ឌនាងនិង ថាច់ សីហា ផង និងលេចមុខបុរសម្នាក់ទៀត ឈ្មោះ សម ប៊ុណ្ណា អាណិកជនខ្មែរនៅស្រុកបារាំង។

ហ្វេសប៊ុក ឈ្មោះ Sok so phea ដដែលនោះ បានសរសេទាំងស្រុងយ៉ាងដូចច្នេះ ៖
ក្រដាស់មិនអាចខ្ចប់ភ្លើង ដំរីងាប់ មិនអាចយកចង្អេរមកបាំង
នៅទីបំផុត រវាង៤នាក់ តើនរណាជាប្តីពិតប្រាកដរបស់វីរៈនារី រ៉ូហ្សេត?
1. សោ ចាន់ដេត (អតីតតំណាងរាស្រ្ត) អាយុរាងច្រើន តែមានឥទ្ធិពលក្នុងបក្ស ហើយទ្រព្យ សោ ចាន់ដេត បានប្រគល់ឱ្យ រ៉ូហ្សេត មើលថែ មុនរត់ចោលស្រុក។
2. អេង រតនៈ (កូនអេង ឆៃអ៊ាង) មិនសូវមានទ្រព្យតែនៅក្មេងហើយសង្ហា។
3. ថាច់ សីហា (ជាអាណិកជនរូបស្រស់មានទ្រព្យច្រើន) តែមានប្រពន្ធ មានកូនរួចហើយ។
4. សម ប៉ុនណា (អាណិកជនបារាំងមានទ្រព្យច្រើន) តែមិនសង្ហា អាយុច្រើន គ្មានឥទ្ធិពលក្នុងបក្ស។

១០ ខែឧសភា ឆ្នាំ២០១៩៖ ពុទ្ធោ!!! អ្នកលេងហ្វ៊េសប៊ុកនាំគ្នាហែកកេរ្តិ៍ លោក សោ ចាន់ដេត ខ្ទេចខ្ទីអស់ អតីតមន្ត្រីជាន់ខ្ពស់ និងជាអតីតសមាជិកព្រឹទ្ធសភាមកពីអតីតគណបក្សប្រឆាំង ដែលត្រូវបានរំលាយដោយច្បាប់ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ លោក សោ ចាន់ដេត ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វ៊េសប៊ុកនាំគ្នាហែកកេរ្តិ៍ ខ្ទេចខ្ទីអស់ជុំវិញរឿងសាហាយស្មន់ជាមួយសកម្មជនរបស់ខ្លួន។

វាជារឿងគួរឱ្យអាម៉ាស់បំផុត គឺនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ គឺលោក សោ ចាន់ដេត ត្រូវបានគេទម្លាយរឿងអាស្រូវ ស្មោគគ្រោក និងហួសពីការស្មាន។ ពាក់ព័ន្ធនឹងករណីនេះ គឺត្រូវបានគេដឹងថា ដោយសារតែលោក សោ ចាន់ដេត ព្យាយាមការពារនារីដែលគេហៅថាជាសាហាយស្មន់របស់ខ្លួន គឺនាង ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលត្រូវបានតុលាការខេត្តបាត់ដំបងកោះហៅឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងរឿងប្រឆាំងសាលដីការបស់តុលាការកំពូល។

ប្រហែលជាខឹងនឹងការលើកឡើងដដែលៗនិងផុសជាប្រចាំរបស់លោក សោ ចាន់ដេត ជុំវិញរឿងតុលាការខេត្តបាត់ដំបងកោះហៅកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ទើបធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វ៊េសប៊ុកទប់អារម្មណ៍មិនបាន ក៏នាំគ្នាទម្លាយរឿងអាស្រូវផ្លូវភេទដ៏អាម៉ាស់របស់ជនទាំងពីរ។ ខាងក្រោមនេះជាសារ Comments និងបញ្ចេញមតិយោបល់ជុំវិញរឿងអាស្រូវផ្លូវភេទរបស់លោក សោ ចាន់ដេត និងនាង ស៊ិន ចាន់ពៅរ៉ូហ្សេត៖

គណនីហ្វ៊េសប៊ុកឈ្មោះ Yim Hy បានចូលទៅComments ក្នុងហ្វ៊េសប៊ុកផ្លូវការរបស់លោក សោ ចាន់ដេត ថា “ តាមពិតលោក សោ ចាន់ដេត ខំប្រឹងតវ៉ារឿងនំបញ្ចុកយ៉ាងក្តៅគគុកបែបនេះគឺដោយសារតែវាចង់ការពារសាហាយរបស់វា រ៉ូហ្ស៊េត ទេ បើកុំតែរឿងពាក់ព័ន្ធនឹងនាងនឹង កុំអីវាគ្មានមកលូកមាត់ចូលជាមួយទេ ”។ គណនីហ្វ៊េសប៊ុកឈ្មោះ Suon Vanleng បានបញ្ចេញយោបល់ថា “ខំឈឺឆ្អាលខ្លាំងណាស់ ឱ្យតែរឿងពាក់ព័ន្ធនឹងរូហ្សេត ហេហេ បើរឿងអ្នកផ្សេងគ្មានលូកអីម៉ាម៉ាត់ ” ។ ជាមួយគ្នានេះ គណនីហ្វ៊េសប៊ុកឈ្មោះ សុខ រតនា បានលើកឡើងថា “ សោ ចាន់ដេត ខំប្រឹងឈឺឆ្អាលរឿងនេះ ក៏ដោយសារតែតុលាការកោះហៅស្រីកំណាន់របស់ខ្លួន គឺរ៉ូហ្ស៊េត ដែលជាស្នេហាលួចលាក់ជាច្រើនឆ្នាំ រហូតដល់បក្សប្រឆាំងត្រូវបានរំលាយ ហើយ សោ ចាន់ដេត ក៏រត់ចោលស្រុក។ រឿងនេះគេដឹងពេញមួយស្រុកខ្មែរ រ៉ូហ្ស៊េត គឺជាស្រីរបស់ សោ ចាន់ដេត ” ។ មិនត្រឹមតែប៉ុណ្ណេះ គណនីហ្វ៊េសប៊ុកដដែល បានបន្តថា “ សោ ចាន់ដេត សរសេរបង្ហោះថា នំបញ្ចុកពិសេស ប្រហែលជានឹកគ្រាដែលធ្លាប់លួចលាក់សាងស្នេហ៍ជាមួយ រ៉ូហ្ស៊េត និងចង់ប្រាប់ថា នំបញ្ចុករបស់ រ៉ូហ្ស៊េត ចាន់ ដេត ឆីហើយ គឺភ្លេចមិនបាន ” ។

ជាមួយគ្នានឹងគណនីហ្វ៊េសប៊ុកខាងលើ ក៏មានគណនីមួយទៀតឈ្មោះ Sreyneang Leak បានComments ថា “ គេដឹងហើយថា កញ្ញា ហ្សិន រ៉ូហ្ស៊េត ជាមួយ សោ ចាន់ដេត មិនមែនត្រឹមជាមេនិងកូនចៅប៉ុណ្ណោះទេ គឺជាប្រពន្ធចុង និងប្រុសក្បត់ ” ។ គណនីដដែលបានបន្តទៀតថា “ ទង្វើថោកទាបរបស់ សោ ចាន់ដេត ដែលសាហាយស្មន់ជាមួយកូនចៅឯងកាលនោះ ទើបធ្វើអោយខ្លួនធ្លាក់ខ្លួនតែលតោលនៅក្រៅស្រុក ប្រឹងព្រុស ប្រឹងបំពុល ” ។ ដូចគ្នានេះដែរ មានគណនីមួយទៀតឈ្មោះ Sokkim Ly បានបញ្ចេញទស្សនៈថា “ ចង់សួរទៅអតីតតំណាងរាស្ដ្រ សោ ចាន់ដេត មួយឃ្លាថា ម៉េចហើយរឿងអាស្រូវរបស់លោក ជាមួយនិងអ្នកលក់នំបញ្ចុក រ៉ូហ្សេត។ ស្រីក្រៅមានច្រើនណាស់មិនទៅរកទេ វាឆ្ងាញ់ណាស់ទៅមែន អារឿងលួចលាក់ជាមួយកូនចៅឯងហ្នឹង ” ។ ក្រៅពីនេះក៏នៅមានគណនីហ្វ៊េសប៊ុកមួយចំនួនទៀតបានធ្វើការបកអាក្រាតនិងហែកកេរ្តិ៍រឿងអាស្រូវផ្លូវភេទដែលបានប្រព្រឹត្តឡើងដោយអតីតមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង និងសកម្មជនឈានមុខរបស់បក្សមួយនេះ។

ការពិតទៅការបង្ហាញខ្លួនឈឺឆ្អាលរបស់លោក សោ ចាន់ដេត គឺជាការលូកដៃចង់ការពារជំនួស នាង រ៉ូហ្សេត ស្រីកំណាន់របស់ខ្លួន ដែលធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នាយ៉ាងសប្បាយកន្លងមក។ ប៉ុន្តែសូមចែកឱ្យដាច់រវាងទំនាក់ទំនងស្នេហាលួចលាក់ ហើយនឹងទិដ្ឋភាពផ្លូវច្បាប់ ដែលពាក់ព័ន្ធនឹងទង្វើសកម្មភាពនានារបស់នាង រ៉ូហ្សេត ដែលតុលាការកោះហៅនេះក្នុងបទល្មើសរំលោភនឹងសាលដីការតុលាការកំពូល។ បុគ្គលគ្រប់រូបគប្បីត្រូវគោរពច្បាប់ហើយមិនអាចប្រើប្រាស់ រឺធ្វើសកម្មភាពណាមួយដែលផ្សារភ្ជាប់ខ្លួន ទៅនឹងការគាំទ្រចលនាឧទ្ទាមក្រៅច្បាប់នៅឯក្រៅប្រទេស រឺក៏ការជួបជុំគ្នាប្រមូលផ្តុំដើម្បីប្រឆាំងហ្នឹងសាលដីការតុលាការនោះទេ។ សកម្មភាពដែលផ្ទុយនឹងច្បាប់ នឹងប្រឈមជុំវិញការកោះហៅរបស់តុលាការដែលជាស្ថាប័នឯករាជ្យមួយ ដែលមានឆន្ទានុសិទ្ធិត្រឹមត្រូវ ។ ដូច្នេះការលូកដៃរបស់ សោ ចាន់ដេត គឺគ្រាន់តែជារការបំភ័ន្តសាធារណៈមតិមួយ ក្នុងបំណងសម្តែងថាជាការឈឺឆ្អាលជុំវិញសកម្មជនរបស់ខ្លួនក្រោមលេស ទទួលការបំភិតបំភ័យ រារាំង ប៉ុន្តែធាតុពិត នេះគឺជាការកោះហៅពាក់ព័ន្ធនឹងសកម្មភាពជាក់ស្តែងរបស់ពួកគេដែលបានចូលជ្រៅទៅនឹងការពារ រឺការប៉ុនប៉ងក្នុងការប្រព្រឹត្តនូវបទល្មើសជាមួយក្រុមឧទ្ទាមក្រៅច្បាប់៕

១៨ ខែមិនា ឆ្នាំ២០១៩៖ មេធាវីសម្តេចតេជោ ហ៊ុន សែន ដាក់ពាក្យប្តឹង លោក សោ ចាន់ដេត ពីបទប្រមាថ និងញុះញង់​លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានដាក់ពាក្យប្តឹង លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៉ី ដែលបានប្រមាថ និងញុះញង់លើសម្តេចតេជោ ហ៊ុន សែន។

តាមពាក្យប្តឹងដែលរៀបចំដោយ លោក គី តិច បានរៀបរាប់ថា លោក សោ ចាន់ដេត បានប្រើប្រាស់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ (បណ្តាញសង្គម Facebook) របស់ខ្លួន ធ្វើការផ្សព្វផ្សាយជាសាធារណៈ យ៉ាងទូលំទូលាយទៅដល់សាធារណជនទូទៅ ក្នុងគោលបំណងជេរប្រមាថជាសាធារណលើ សម្តេចតេជោ ហ៊ុន សែន និងចេតនាញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដែលអំពើនេះ ស្តែងចេញជាជំហរ លើការរំលោភបំពានបញ្ញត្តិមាត្រា ៣០៧ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ក្នុងពាក្យបណ្តឹងនេះ មេធាវី គី តិច បានអះអាងថា លោកមានភស្តុតាង ចំនួន៣២ទំព័រ ដែលបានស្រង់ចេញពីគណនី Facebook ឈ្មោះ Sor Chandeth ដើម្បីដាក់ជូនតុលាការពិនិត្យ និងសម្រេចផងដែរ។

សូមបញ្ជាក់ថា ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យក្រុមមេធាវីរបស់សម្តេច សិក្សាដើម្បីប្តឹងទៅតុលាការ ចំពោះជនទាំងឡាយ ដែលបានប្រមាថដល់សម្តេច នៅលើបណ្តាញសង្គម Facebook។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា សម្តេចមានសារជេរប្រមាថរបស់ ជនទាំងនោះជាង៣០សារ ដែលជាភស្តុតាង ហើយសម្តេចនឹងទាមទារសំណងជំងឺចិត្តមិនតិចជាង២លានដុល្លារនោះទេ។

សូមបញ្ជាក់ថា ការដាក់ពាក្យប្តឹងរបស់មេធាវីរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក សោ ចាន់ដេត បានបង្ហោះ Facebook ដោយប្រមាថអាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ មនុស្សជំនិតរបស់លោក សម រង្ស៉ី រូបនេះ ក៏បានចូលរួមជាមួយ លោក សម រង្ស៉ី ដោយធ្វើការកែនកម្លាំងប្រឆាំងរដ្ឋាភិបាលឱ្យ លោក សម​ រង្ស៉ី ត្រឡប់មកកម្ពុជាផងដែរ៕

១៨ ខែមិនា ឆ្នាំ២០១៩៖ លោក សោ ចាន់ដេត មិន​រក​មេធាវី​តតាំង​ក្ដី​ ជាមួយ​មេធាវី​របស់​លោក ហ៊ុន សែន ឡើយ ករណី​បទ​ចោទ​​ជេរប្រមាថ និង​ញុះញង់ តាម​ហ្វេសប៊ុក​​ពី​ប្រទេស​កាណាដា​សមាជិក​ព្រឹទ្ធសភា​​គណបក្ស​ភ្លើង​ទៀន ដែល​របប​ឯក​បក្ស ​​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង លោក សោ ចាន់ដេត ប្រកាស​ជំហរ​​ថា លោក​មិន​រក​មេធាវី​ទៅ​តតាំង​ក្ដី​ជាមួយ​មេធាវី​តំណាង​ឲ្យ​របប​ឯក​បក្ស​ នៅ​ក្នុង​តុលាការ​កម្ពុជា​ឡើយ ព្រោះ​វា​គ្មាន​ន័យ​។ អ្នក​វិភាគ​ថា បណ្ដឹង​ប្រឆាំង​​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ពី​ក្រៅ​ប្រទេស ជា​យុទ្ធសាស្ត្រ​ព្រមាន​ពលរដ្ឋ​កុំ​ឲ្យ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល។

លោក សោ ចាន់ដេត ប្រាប់​អាស៊ីសេរី ពី​ប្រទេស​កាណាដា​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ការ​​ប្ដឹង​​​​រូប​លោក​ រឿង​ជេរ​ប្រមាថ និង​ញុះញង់​ អ្វី​ឡើយ ព្រោះ​បណ្ដឹង​នេះ គ្រាន់​ជា​ចេតនា​​របស់​របប​ក្រុង​ភ្នំពេញ ក្នុង​ការ​ព្រមាន​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស និង​ពលរដ្ឋ​ក្នុង​ស្រុក​ ឲ្យ​បិទ​មាត់ ឈប់​​រិះគន់​របប​​លោក ហ៊ុន សែន ដែល​លោក ​ហៅ​ថា ជា​របប​ផ្ដាច់ការ​​តែ​ប៉ុណ្ណោះ។ លោក ជឿ​ថា មេ​ដឹក​នាំ​របប​ឯក​បក្ស​ មិន​អាច​កាន់​អំណាច​យូរ​ទៀត​ទេ ដូច្នេះ លោក ហ៊ុន សែន នឹង​បញ្ចេញ​គ្រប់​ល្បិច​ស្នៀត​ នៅ​​មុន​ពេល​ លោក អស់​អំណាច៖ «ខ្ញុំ​មិន​ទៅ​តប​ត​ទេ។ មិន​ទៅ​បញ្ជូន ​​(មេធាវី)​ ទេ គ្មាន​បាន​ប្រយោជន៍​អ្វី»។

ការ​ប្រតិកម្ម​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​របប​ក្រុង​ភ្នំពេញ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ ចោទ​លោក សោ ចាន់ដេត ពី​បទ​ជេរប្រមាថ​លោក ហ៊ុន សែន ជា​សាធារណៈ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) និង​មាន​ចេតនា​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ តាម​មាត្រា ៣០៧ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

អាស៊ីសេរី​ មិន​អាច​សុំ​ការ​បំភ្លឺ ​ពី​មេធាវី​ដើម​បណ្ដឹង​ គឺ​លោក​មេធាវី​ គី តិច បាន​ទេ ដោយ​សារ​​អ្នក​លើក​ទូរស័ព្ទ​ជា​ជំនួយ​ការ​​​​​ប្រាប់​ថា លោក​មេធាវី​ គី តិច កំពុង​ជាប់​រវល់។ ប៉ុន្តែ​ លោក​​មេធាវី​ គី តិច បាន​ប្រាប់​ប្រព័ន្ធ​​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន ឈ្មោះ​ហ្វ្រេសញូវ (Fresh News) ថា ពាក្យ​ប្ដឹង​ បាន​ដាក់​ជូន​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ដោយ​លោក​បញ្ជាក់​ថា លោក​មាន​ភស្តុតាង​ចំនួន ៣២ទំព័រ ដែល​​ស្រង់​ចេញ​ពី​គណនី​ហ្វ្រេសប៊ុក (Facebook) ឈ្មោះ Sor Chandeth ដើម្បី​ដាក់​ជូន​តុលាការ​ពិនិត្យ និង​សម្រេច​។

បណ្ដឹង​នេះ ធ្វើ​ឡើង​ក្រោយ​​​លោក ហ៊ុន សែន ប្រកាស​​ជា​សាធារណៈ ៥ថ្ងៃ។ កាល​ពី​ថ្ងៃ​ទី១៣ មីនា លោក ហ៊ុន សែន ប្រកាស​ពី​ខេត្ត​កោះកុង​ថា លោក​បាន​បង្គាប់​ឲ្យ​មេធាវី​សិក្សា​ផ្លូវ​ច្បាប់ ដើម្បី​ប្ដឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ អ្នក​ជេរ​ប្រមាថ​អាយុ​ជីវិត​លោក តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ពី​ក្រៅ​ប្រទេស​ ដើម្បី​ឲ្យ​​តុលាការ​​ចេញ​ដីកា​រឹប​អូស​ទ្រព្យ​សម្បត្តិ​ ដែល​មាន​នៅ​ក្នុង​ប្រទេស។ លោក ហ៊ុន សែន ថា លោក​បាន​បង្គាប់​ឲ្យ​មេធាវី​ប្ដឹង​ទារ​​ជំងឺ​ចិត្ត​ មិន​ក្រោម​ ២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទេ ដើម្បី​យក​ទៅ​ចែក​កុមារ​កំព្រា។

លោក សោ ចាន់ដេត អះអាង​ថា លោក​គ្មាន​ទ្រព្យ​សម្បត្តិ​នៅ​ប្រទេស​កម្ពុជា​ទេ ហើយ​បើ​មាន​មែន​ ក៏​លោក​មិន​ខ្លាច​ឲ្យ​របប​លោក ហ៊ុន សែន រឹបអូស​ដែរ។ លោក សោ ចាន់ដេត ហៅ​បណ្ដឹង​ប្រឆាំង​រូប​លោក​​ថា ក្រៅពី​​ការ​គំរាម​កំហែង​សិទ្ធិ​​បញ្ចេញ​មតិ ក៏​ជា​ចេតនា​របស់ លោក ហ៊ុន សែន ចង់​​គំរាម​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក​ឡើង​វិញ ដើម្បី​របប​ឯក​បក្ស មាន​ហេតុផល​ទៅ​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិ ឲ្យ​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​បង្គ្រប់​កិច្ច​កន្លង​មក។

អ្នក​ច្បាប់​​ពន្យល់​ថា ប្រសិន​បើ​មាន​បទ​ល្មើស​ពី​ក្រៅ​ប្រទេស​មែន ​ក៏​អំណាច​តុលាការ​កម្ពុជា​មិន​អាច​គ្រប​ដណ្ដប់​បាន​ដែរ ព្រោះ​យុត្តាធិការ (ដែន​សមត្ថកិច្ច) តុលាការ គ្រប់​ដណ្ដប់​តែ​ដែន​​រដ្ឋបាល​​របស់​ខ្លួន​ប៉ុណ្ណោះ។

អ្នក​វិភាគ​នយោបាយ លោក ហង្ស វិទូ យល់​ថា​​នៅ​កម្ពុជា គណ​បក្ស​ប្រជាជន​កម្ពុជា ពិសេស លោក ហ៊ុន សែន មាន​អំណាច​ខ្លាំង ​ក្នុង​ការ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​គ្រប់​ពេល ហើយ​បណ្ដឹង​នេះ ទោះ​តតាំង​ក្ដី​ដល់​តុលាការ​ណា ក៏​មិន​អាច​ឈ្នះ​មេធាវី​របស់​លោក ហ៊ុន សែន ដែរ។ ទោះ​ជា​យ៉ាង​ណា លោក ហង្ស វិទូ ថា រដ្ឋាភិបាល​មិន​អាច​​ធ្វើ​អ្វី​លោក សោ ចាន់ដេត​ បាន​ទេ គ្រាន់​តែ​លោក សោ ចាន់​ដេត មិន​អាច​វិល​ត្រលប់​ចូល​កម្ពុជា​វិញ​បាន៖ «អ៊ីចឹង ការ​ដែល​គាត់ (លោក ហ៊ុន សែន) ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ចង់​ប្ដឹង​យ៉ាង​ណា ខ្ញុំ​គិត​ថា វា​ជានិច្ច​ជា​កាល​ទេ ព្រោះ​អំណាច​នៅ​លើ​ដៃ​គាត់​ទាំង​ស្រុង​អ៊ីចឹង​ណា។ អានេះ ខ្ញុំ​គិត​ថា វា​ជា​យុទ្ធសាស្ត្រ​មួយ​របស់​គណបក្ស ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ទៀត មាន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​បញ្ចេញ​មតិ មិន​ហ៊ាន​បញ្ចេញ​សកម្មភាព​ប្រឆាំង​ណាមួយ ដែល​អាច​នឹង​កើត​មាន​ឡើង​ អ៊ីចឹង​ណា»។

បើ​ទោះ​យ៉ាង​ណា លោក សោ ចាន់ដេត អះអាង​ថា លោក​នឹង​ត្រលប់​ចូល​​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩ ដើម្បី​អម​ដំណើរ ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ៕

១១ ខែ វិច្ឆិកា ឆ្នាំ២០១៧៖ លោកសោ ចាន់ដេត សមាជិកព្រឹទ្ធសភា គណបក្សសង្គ្រោះជាតិ បានដៀលកញ្ញារ៉ូហ្សិត ចៅសង្កាត់អូរចា ថាសំផឹងនយោបាយ?

២៣ ខែ ឧសភា ឆ្នាំ២០១៦៖ សោ ចាន់ដេត ​ប្រកាស​ឈប់​ប្រើ​ឡាន​ស្លាក​លេខ​ព្រឹទ្ធសភា​ ភ្នំពេញៈ លោក សោ ចាន់ដេត សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​នឹង​ចេញ​​សេចក្តី​ប្រកាស​ចំហ​មួយ​នៅ​ថ្ងៃ​នេះ​ថា​លោក​ឈប់​ប្រើ​រថយន្ត​ស្លាក​លេខ​ព្រឹទ្ធសភា​ទៀត​ហើយ​បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ​បាន​ឃាត់​រថយន្ត​របស់​លោកជិត​ ២ ម៉ោង​ដោយ​ពុំ​មាន​ហេតុផល​សមរម្យ​កាលពី​ថ្ងៃ​ទី ១០ ខែ​ឧសភា​។

ការ​ត្រួត​ពិនិត្យ​រថយន្ត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ដែល​មាន​អភ័យ​ឯកសិទ្ធិ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​យល់​ថា​ជា​ផ្នែក​មួយ​នៃ​ការ​រើសអើង​គណបក្ស​នយោបាយ​។

លោក សោ ចាន់ដេត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ដោយ​រៀបរាប់​ហេតុការណ៍​ថា​ កាលពី​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ ២០១៦ វេលា​ម៉ោង ១០ ព្រឹក នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​គ្រួសារ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រាប់មីន​ក្នុង​សង្កាត់​បុសស្បូវ ក្រុង​សំរោង ស្រាប់​តែ​មាន​ក្រុម​ប្រដាប់​អាវុធ​ប្រមាណ​ ៣០ ​នាក់​​ដឹក​នាំ​ដោយ​លោក ធូ សុធា ប្រធាន​ការិយាល័យ​ចរាចរណ៍​ខេត្ត​បាន​ឃាត់​រូប​លោក​ក្រោម​លេស​ត្រួតពិនិត្យ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​។ «គេ​ឃាត់​​ឡាន​ខ្ញុំ​គេ​ថា​ត្រួត​ពិនិត្យ​កាំភ្លើង​អ៊ីចឹង​ខ្ញុំ​ក៏​បើក​ឡាន​ឱ្យ​មើល​ពេល​រក​អត់​ឃើញ​កាំភ្លើង​គេ​ក៏​ទៅ​កកាយ​គូទ​ឡាន​ខ្ញុំ​ហើយ​រក​ឃើញ​ស្លាក​លេខ​ស៊ីវិល​នៅ​ក្នុង​ហ្នឹង​ខ្ញុំ​បាន​ឆ្លើយ​ថា​ព្រោះ​ខ្ញុំ​ទិញ​ឡាន​ស៊ីវិល​តែ​គេ​ថា​ខុស​ច្បាប់​ក្លែងក្លាយ​ហើយ​ខ្ញុំ​​បង្ហាញ​កាត​អភ័យ​ឯកសិទ្ធិ​គេ​ក៏​យក​ទៅ​ថត​ចម្លង​ហើយ​តម្រូវ​ឱ្យ​ខ្ញុំ​ដោះ​ស្លាក​លេខ​ព្រឹទ្ធសភា​ចេញ​ដាក់​ស្លាក​លេខ​​ស៊ីវិល​វិញ​ដោយសារ​ប្រញាប់​ផង​ខ្ញុំ​ក៏​ព្រម​ដោះ​ស្លាក​លេខ​ព្រឹទ្ធសភា​ចេញ​ទើប​គេ​អនុញ្ញាត​ឱ្យ​ខ្ញុំ​ទៅ»។

លោក​​ថា​ នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នឹង​​ចេញ​លិខិត​ចំហ​មួយ​ប្រកាស​ថា​លោក​​ឈប់​ប្រើ​ស្លាក​លេខ​ព្រឹទ្ធសភា​ទៀត​ហើយ «ពីព្រោះ​វា​អត់​មាន​ន័យ​អី​ត្រូវ​ប្រើ​ស្លាក​លេខ​​នេះ​ទៀត​ទេ​គឺ​ត្រូវ​ប្រើ​ស្លាក​លេខ​ស៊ីវិល​វិញ​ល្គិក​ណា​អភ័យ​ឯកសិទ្ធិ​ត្រូវ​បាន​គេ​រំលោភ​ ...​»​​។

លោក​ពន្យល់​ថា​អ្នក​បើកបរ​ប្រើ​ស្លាក​លេខ​ព្រឹទ្ធសភា​គឺ​ដើម្បី​សម្គាល់​ទៅ​សមាជិក​​ព្រឹទ្ធសភា​ម្នាក់ៗ​ដើម្បី​ឱ្យ​​ពួកគាត់​មាន​ពេលវេលា​​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​លឿន និង​ចៀសវាង​​ពី​ការ​រំលោភ ការ​គំរាម​កំហែង ឬ​ក្នុង​ករណី​រំខាន​ណា​មួយ​លើកលែង​តែ​រថយន្ត​នោះ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង។ ​

លោក ចាន់ដេត ក៏​បាន​បដិសេធ​ព័ត៌មាន​​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​​ចុះ​ផ្សាយ​ថា​លោក​បាន​យក​ស្លាក​លេខ​ព្រឹទ្ធសភា​ទៅ​បំពាក់​ឱ្យ​រថយន្ត​បី​គ្រឿង។

បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​លោក សោ ចាន់ដេត បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ជូន​ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ ដោយ​ស្នើ​ឱ្យ​ចាត់​វិធានការ​លើ​សមត្ថកិច្ច​ដែល​បាន​ឃាត់​រថយន្ត​លោក​ទៅ​តាម​ច្បាប់។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​ ១៩ ខែ​ឧសភា សង្កត់​ធ្ងន់​ថា៖ «ទង្វើ​នេះ​គឺជា​​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ​ព្រឹទ្ធសភា​យ៉ាង​ធ្ងន់ធ្ងរ​សូម​សម្តេច​ វិបុលសេនាភក្តី ចាត់​វិធានការ​ដើម្បី​ចៀសវាង​ព្រឹត្តិការណ៍​បែប​នេះ​កើត​មក​លើ​​រូប​ខ្ញុំ​ជាថ្មី​ទៀត និង​សមាជិក សមាជិកា​ព្រឹទ្ធសភា​ដទៃ​ទៀត»។

លោក ធូ សុធា ប្រធាន​ការិយាល័យ​ចរាចរណ៍​ខេត្ត​ឧត្តរមានជ័យ​បាន​ថ្លែង​​ពី​ម្សិលមិញ​ថា​ការ​ធ្វើ​បែប​នេះ​ដោយសារ​លោក​​​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឱ្យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក ម៉ម ប៊ុននាង ថ្លែង​ថា​នៅ​ថ្ងៃ​​កើត​ហេតុ​នោះ​លោក​ក៏​បាន​អន្តរាគមន៍​​ទៅ​សមត្ថកិច្ច​ដែរ​ដោយ​បញ្ជាក់​ថា​លោក ចាន់ដេត ពិត​ជា​សមាជិក​ព្រឹទ្ធសភា​ពិត​មែន។ តែ​លោក​ថា​ បើ​តាម​ការ​ស្តាប់​របាយការណ៍​ពី​ប៉ូលិស​ដោយសារ​ធ្លាប់​ឃើញ​ស្លាក​លេខ​ព្រឹទ្ធសភា​ម្តង​នៅ​រថយន្ត​នេះ​ម្តង​នៅ​រថយន្ត​នោះ​ទើប​ធ្វើ​ឱ្យ​សមត្ថកិច្ច​មាន​ការ​ពិបាក​ទើប​សម្រេច​ចិត្ត​ត្រួតពិនិត្យ។

លោក​ថា៖ «ហើយ​ការ​ឃាត់​គឺ​មិន​មែន​ឃាត់​សមាជិក​ព្រឹទ្ធសភា​ទេ​គឺ​ឃាត់​ឡាន​ដោយសារ​គាត់​ដូរ​ឡាន​អ៊ីចឹង​សមត្ថកិច្ច​គេ​ឃាត់​យោង​តាម​ច្បាប់​ចរាចរណ៍​ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ថា​គាត់​ជា​សមាជិក​ព្រឹទ្ធសភា​ត្រឹមត្រូវ​ខ្ញុំ​អ្នក​នាំ​ពាក្យ​អ្នក​អះអាង​បើ​មាន​ការ​ខុស​ឆ្គង​នោះ​គេ​ក៏​សម្រួល​ឱ្យ​ទៅ»។

អ្នក​វិភាគ​ឯករាជ្យ​លោក អ៊ូ វីរៈ យល់​ថា​បើ​សមត្ថកិច្ច​​អនុវត្ត​បែប​នេះ​លើ​បុគ្គល​គ្រប់​រូប​មិន​ប្រកាន់​បក្ខពួក​ជា​រឿង​ល្អ​ខណៈ​លោក​សង្កេត​ឃើញ​ថា​វិធានការ​បែប​នេះ​ភាគ​ច្រើន​អនុវត្ត​តែ​ទៅ​លើ​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ។

លោក​បន្ត​ថា​ បើ​ទោះ​ជា​សមាជិក​ព្រឹទ្ធសភា​បាន​ប្រើ​ប្រាស់​ស្លាក​លេខ​រថយន្ត​ប្តូរ​ពី​ឡាន​មួយ​ទៅ​ឡាន​មួយ​ក្តី​ប៉ូលិស​គួរ​តែ​ជូន​ដំណឹង​ទៅ​ព្រឹទ្ធសភា​ដើម្បី​ឱ្យ​មាន​ចំណាត់ការ​រដ្ឋបាល​ពោល​​គឺ​ពុំ​គួរ​​ឃាត់​សមាជិក​ព្រឹទ្ធសភា​យូរ​បែប​នេះ​ទេ។

លោក​បាន​បញ្ជាក់​បន្ត​ថា៖ «​ខ្ញុំ​មើល​ទៅ​រឿង​នេះ​បើ​​អនុវត្ត​ស្មើ​គ្នា​ក៏​មិន​សូវ​ជា​បញ្ហា​ដែរ​តែ​ខ្ញុំ​មើល​ទៅ​ការ​អនុវត្ត​ហាក់​ដូចជា​គាបសង្កត់​ទៅ​លើ​គណបក្ស​ប្រឆាំង​ហើយ​ជា​ការ​រើសអើង​នយោបាយ​បើ​សិន​ជា​​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​ប្រហែល​ជា​មិន​ងាយ​ជួប​បញ្ហា​នេះ​​ទេ»៕

No comments:

Post a Comment