ឥស្សរជនសំខាន់ជាជនជាតិ សៀម ក្នុងជួរ រដ្ឋាភិបាលកម្ពុជា រួមមាន
- សូកាំ ខូយ-សូ ខាំខូយ
- នួន ជា -- រុងឡឺត ឡាវឌី (ឡុង ប៊ុនរួត)
- បញ្ហាជនជាតិ vs បញ្ហាព្រំដែន តាមាន់់ តាក្របី ព្រះវិហារ កោះគុត
សូកាំ ខូយ --- សូក ខូយ (កើតថ្ងៃទី២ កុម្ភៈ ១៩១៥ ដល់ ១៤ វិច្ឆិកា ២០០៨) ជាអ្នកនយោបាយខ្មែរដែលកាន់តំណែងជាប្រធានាធិបតីស្តីទីនៃសាធារណរដ្ឋខ្មែរ រយៈពេល ១២ ថ្ងៃក្នុងខែមេសា ឆ្នាំ ១៩៧៥។ លោកជា ប្រធានព្រឹទ្ធសភា ពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៥ ។
សូកាំ ខូយ-សូ ខាំខូយ
សូកាំ ខូយ-សូ ខាំខូយកើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩១៥ លោក សូក ខូយ បានចូលបម្រើក្នុង កងយោធពលខេមរភូមិន្ទ នៅឆ្នាំ១៩៤០ នៅពេលលោកមានអាយុ ២៥ ឆ្នាំ។ លោកបានទទួលឋានន្តរស័ក្តិជាវរសេនីយ៍ទោ នៅឆ្នាំ១៩៥៣ និងបន្តបន្ទាប់គឺ ឧត្តមសេនីយទោ។ លោកបានក្លាយជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋខ្មែរនៅឆ្នាំ ១៩៧២។
បញ្ជីប្រធានាធិបតី នាយករដ្ឋមន្រ្តី សម័យឆ្នាំ ១៩៧០-១៩៧៥
បញ្ជីប្រធានាធិបតី នាយករដ្ឋមន្រ្តី សម័យឆ្នាំ ១៩៧០-១៩៧៥កាសែត បាងកកប៉ុស្តិផ្សាយផែនទី ជំលោះកោះគុត Koh Kut នេះអាចជាចលនាប្រឆាំងនៅថៃ ដោយសារឃើញ រដ្ឋាភិបាលកម្ពុជា ថៃ ចរចារគ្នា ទើបក្រុមរបស់ សៀម ចេញផ្សាយរឿងនេះ។ ថៃធ្លាប់ដាក់លក្ខខណ្ឌថា គេឲ្យកោះគុតមក កម្ពុជា បើកម្ពុជាឲ្យ ប្រាសាទព្រះវិហារទៅថៃ ខាងកម្ពុជា តបវិញថា រឿង សមុទ្រផ្សេង រឿងដីគោកផ្សេង មិនត្រូវលើករឿង ដោះដូរទេ។ កោះគុត ដើមឡើយជា រដ្ឋតូចមួយ របស់ ជនជាតិ គុត កាន់ពុទ្ធសាសនា។ សង្រ្គាមបារាំង សៀម ឆ្នាំ ១៨៩៣ នាំឲ្យ បារាំង កាត់យកដី ប្រទេស ៥០ % គីដល់ ក្បែរក្រុងបាងកក ចូលក្នង Indo China ដូច្នេះ សៀម ធ្វើកិច្ចព្រមព្រៀងដូរ ដី ទាំងនោះ ជាមួយបារាំង ដោយផ្តល់ដី កោះកុង ពោធិសាត់ បាត់ដំបងឲ្យមក កម្ពុជា ដែលរួមមានទាំង កោះគុត ហ្នឹងដែរ។ ក្រោយមកឆ្នាំ ១៩៤០ ថៃ បាន ប្រគល់ប្រទេសថៃ ឲ្យ អធិរាជប៉ុន រួចជប៉ុន គំរាមធ្វ់ើសង្រ្គាមប្រឆាំង បារាំង តែសង្រ្គាមឆ្នាំ ១៩៤០ គឺ បារាំងឈ្នះសង្រ្គាម និងបាន រំលឹកផែនទី កោះគត់ គឺ ចែកដី កោះគុត ជា ២ ផ្នែក យកភ្នំខ្ពស់ជាងគេបង្អស់លើកោះគុតធ្វើជា ខ្មែរចែក រវាង ថៃ និង ខ្មែរ។ លុះឆ្នាំ ១៩៦០ និង ១៩៧០ ថៃ បានបញ្ជូនជនជាតិ ថៃ នានា ចូលមក គ្រប់គ្រងកម្ពុជាក្នុងនាមជា នាយករដ្ឋមន្រ្តី ដូចជា សូ ខាំ ខយ សម័យលន់ នល់ ទើបបានជា ថៃ ចេញផែនទី គូសយក ដែនទឹក ដែនគោក...និង ឆ្លើយថា បារាំង ចែកតែដី កោះគុតទេ មិនបានចែក ដែនទឹកឡើយ !! អមជាមួយ ទ័ពជ់ើងទឹក នាវាមុជទឹក នាវាដឹកយន្តហោះ គំរាមកំហែងកម្ពុជា តរហូតដល់សព្វថ្ងៃ ៕
សូកាំ ខូយ-សូ ខាំខូយ ក្នុងជួរ អភិបាលខេត្ត កំពង់ចាម
សូកាំ ខូយ-សូ ខាំខូយសូកាំ ខូយ-សូ ខាំខូយ ក្នុង ជួរកងទ័ពខ្មែរលោក សូ ខាំខូយ មានបុត្រាបុត្រី៦នាក់។ លោក សូ ខាំវ៉ាន់ចាន់ ដែលជាបុត្រទី៤ រស់នៅក្រុងហ៊ូស្តុន រដ្ឋតិចសាស បានមានប្រសាសន៍ថា ពិធីបុណ្យឈាបនកិច្ចសពលោក សូ ខាំខូយ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ២០០៨ នៅក្រុងស្តុកតុន រដ្ឋកាលីហ្វ័រនៀ។
សូកាំ ខូយ-សូ ខាំខូយ ក្នុង ជួរ គយ នៃរបបសាធារណរដ្ឋខ្មែរ
សូកាំ ខូយ-សូ ខាំខូយ ក្នុង ជួរ គយ នៃរបបសាធារណរដ្ឋខ្មែរលោក សូ ខាំវ៉ាន់ចាន់ បានមានប្រសាសន៍ពីប្រវត្តិសង្ខេបរបស់លោក សូ ខាំខូយ ថា ៖ «គាត់រៀនចប់នៅ (វិទ្យាល័យ) ស៊ីសុវត្ថិហ្នឹង គាត់ទៅរៀនធ្វើមេព្រៃ ហើយដល់បន្ទាប់មកយើងនៅក្រោយអាណានិគមបារាំង បារាំងវាវ៉ៃសៀមដើម្បីទារខេត្តខ្មែរមកវិញ ព្រោះសៀមវាយកខេត្តខ្មែរយើង។ ឪពុកខ្ញុំក៏ស្ម័គ្រចិត្តទៅធ្វើទាហាន ច្បាំងសៀមចប់ហើយបានធ្វើមេព្រៃវិញ។ បន្ទាប់មកបារាំងឲ្យធ្វើភូឈួយខេត្តទី១ នៅខេត្តកំពង់ចាម ហើយបន្ទាប់មកធ្វើចៅហ្វាយខេត្តកំពង់ចាមពីឆ្នាំ១៩៤៩ ធ្វើ២-៣ឆ្នាំកាលហ្នឹង។ បន្ទាប់មកសម្ដេច សីហនុ ឲ្យមកនៅភ្នំពេញ ធ្វើទាហានពាក់ស័ក្ដិ៤ ស័ក្ដិ៥កន្លះអីហ្នឹង។ ឆ្នាំ១៩៥៤ សម្ដេច សីហនុ ឲ្យឪពុកខ្ញុំទៅវ៉ៃយួន យៀកមិញហ្នឹង ចូលមកស្រុកខ្មែរ វាចង់បំបែកស្រុកខ្មែរជាពីរដូចស្រុកយួនអ៊ីចឹងកាលហ្នុង វ៉ៃកន្លែងស្រុកមុនឈ្មោះ ស្រីជេស។ ហើយបន្ទាប់ពីហ្នឹងមកគាត់ធ្វើទាហានរហូតដល់ផ្កាយ៣ ជំនាន់ស្ដេចសីហនុហ្នឹង។ ឪពុកខ្ញុំ ស្ដេចសីហនុឲ្យធ្វើ Inspector General ខាងទាហាន ត្រួតមើលទាហាននៅស្រុកខ្មែរហ្នឹង សង្គមរាស្រ្ដនិយមហ្នឹង។ ហើយដល់ស្រុកយួនច្បាំងខ្មែរក្រហមហ្នឹង ជាមួយលោក លន់ លន់ ឪពុកខ្ញុំ លោក លន់ នល់ ឲ្យធ្វើប្រធានព្រឹទ្ធសភា ដល់លោក លន់ នល់ ឈឺខ្លាំង គាត់កើតរោគងាប់ខ្លួនមួយចំហៀង អាមេរិកាំងដឹកលោក លន់ នល់ មកពេទ្យហាវ៉ៃហ្នឹង ហើយឪពុកខ្ញុំក៏បានធ្វើប្រធានាធិបតីជំនួសលោកតា លន់ នល់ ប៉ុន្មានខែមុនស្រុកធ្លាក់ហ្នឹង។ ប្រធានាធិបតីស្ដីទីបានន័យថា បណ្ដោះអាសន្ន ដល់នេះទៅអាមេរិកាំងឈប់ជួយយើងជំនាន់ហ្នឹង ឪពុកខ្ញុំក៏បានចេញពីស្រុកខ្មែរមកថ្ងៃ១២ ខែមេសា ឆ្នាំ១៩៧៥ ចេញពីស្រុកខ្មែរមក អាមេរិកាំងវាដឹកចេញពីភ្នំពេញមក យកមកដាក់នៅស្រុកសៀម នៅបាងកកហ្នឹងប្រហែលមួយខែ បានទៅដឹកមកទាំងគ្រួសារអីទាំងអស់គ្នាហ្នឹងមកនៅកាលីហ្វ័រញ៉ា... តាំងពីហ្នឹង រក (អ្នកធានា) បាន មកនៅតិចសាសទាំងអស់គ្នាទៅ បន្ទាប់ក្រោយមកឪពុកខ្ញុំទៅនៅកាលីហ្វ័រញ៉ា»៕
(សុំបើករង្វង់ក្រចកបន្តិច មុនពេលដែលប្រទេសខ្មែរត្រូវធ្លាក់វិនាសហិនហោច ៣-៤ថ្ងៃ លោក ឡុង បូរ៉េត ធ្វើដំណើរទៅកាន់ប្រទេស ហ្វីលីពីន ជួបលោកសេនាប្រមុខ លន់ នល់ ដើម្បីសុំដំបូន្មាន និងយោបល់។ ពេលលោកវិលត្រឡប់មកកាន់រដ្ឋធានីភ្នំពេញវិញ ចំពេលព្រឹកថ្ងៃទី ១២-៤-១៩៧៥ គឺជាថ្ងៃដែលលោកឯកអគ្គរដ្ឋទូត យ៉ុនខាន់ថឺឌីន មកអញ្ជើញលោកឡើងកប៉ាល់ហោះភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិកមួយរយៈសិន។ លោកប្រកែកមិនព្រមទៅ ហើយព្រមទាំងឆ្លើយវិញថា៖ «ខ្ញុំមិនមែនជាភតិការីទេ»។ ដូច្នេះកន្លែងដែលទុកជូនលោក ឡុង បូរ៉េត នោះក៏ត្រូវបានទៅលោក សូ ខាំខូយ ដែលមានវាសនាចាកចេញផុតពីគ្រោះថ្នាក់ហើយសំណាក់នៅសហរដ្ឋអាមេរិករហូតដល់សព្វថ្ងៃនេះ)។
No comments:
Post a Comment