លោកបានសរសេរថា បុរសម្នាក់នោះឈ្មោះ ហែម គៀតដារា ដែលជាកូនប្រុសរបស់ឧត្ដមសេនីយ៍ក្នុងសម័យលន់ នល់ នេះបើតាមលោក Laurie។ លោកបានសរសេរថា បុរសរូបនេះមានអាយុ ២៩ឆ្នាំនៅសម័យនោះ បានទៅរៀនស្រុកបារាំង ចេះនិយាយបារាំងស្ទាត់ ហើយមានប្រពន្ធបារាំងទៀតផង។ លោក ដារា មកភ្នំពេញវិញនៅឆ្នាំ១៩៧១។
អ្នកកាសែតអាមេរិកនោះបានសរសេរថា លោកដារាបានបង្ហាញឫកក្រអឺតក្រទម ហើយអួតគេឯងថា លោកវាយដាច់ភ្នំពេញ តែគ្នា ៣០០នាក់ ហើយគ្មានអ្នកស្លាប់នោះទេ។ យ៉ាងណាក៏ដោយ ក្រោយមក ពួកខ្មែរក្រហមបានចាប់លោក ដារា ហើយប្រហារជីវិតនៅក្រៅក្រសួងព័ត៌មាន ជាមួយនឹងប្អូនប្រុសលន់ នល់ លោកលន់ ណុន នាយករដ្ឋមន្ត្រីសាធារណរដ្ឋខ្មែរចុងក្រោយបង្អស់លោក ឡុង បូរេត ព្រមទាំងឈ្លើយសឹកសង្គ្រាមជាង ៥០នាក់ទៀត៕
- ១៩៣៣ ឡុង បួរ៉េត (០៣ មករា ១៩៣៣ – ១៧ មេសា ១៩៧៥) គឺជាអ្នកនយោបាយខ្មែរមួយរូប ដែលបម្រើការជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកម្ពុជា ពីថ្ងៃទី ២៦ធ្នូ១៩៧៣ ដល់ថ្ងៃ ១៧មេសា១៩៧៥។ ត្រូវបានគេគោរពយ៉ាងខ្ពស់ចំពោះភាពស្មោះត្រង់របស់គាត់ គាត់បានព្យាយាមក្នុងការចរចារមិនបានសម្រេចមួយជាមួយពួកខ្មែរក្រហម ក្នុងកំឡុងពេលសង្គ្រាមស៊ីវិលនៅកម្ពុជា។ ក្រោយមកគាត់ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងប្រហារជិវិត។
- ១៩៤៦ ជិវិតពេលដំបូង ឡុង បូរ៉េត បានកើតនៅ ឃុំច្បារអំពៅ ស្រុកកៀនស្វាយ ខេត្រកណ្តាល ជាកូនរបស់លោក ឡុង មាស និងនាង នាង អៀងពុធ។ គាត់បានចូលរៀននៅវិទ្យាល័យដ៏មានកិត្យានុភាពនៅប្រទេសកម្ពុជា គឺវិទ្យាល័យស៊ីសុវត្ថិពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៥២ ហើយបានបន្តរទៅរៀននៅប្រទេសបារាំងពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៥៥។ ក្រោយពេលត្រឡប់មកវិញ គាត់បានចូលបម្រើការងារនៅរតនាគារជាតិ។
- ១៩៥៨ អាជិពនយោបាយ នៅឆ្នាំ ១៩៥៨ គាត់បានជាប់ឆ្នោតជាតំណាងរាស្ត្រប្រចាំខេត្រស្ទឹងត្រែង ហើយក៏ជាអ្នកតំណាងរាស្រ្តក្មេងជាងគេនៅជំនាន់នោះដែរ។ គាត់បានបម្រើការងារមួយរយៈខ្លីនៅឆ្នាំ ១៩៥៨ ជា អនុរដ្ឋលេខាធិការផ្នែកសកម្មភាពពលកម្មនិងសង្គម ហើយបានជាប់ឆ្នោតជាតំណាងរាស្រ្តសារជាថ្មីនៅឆ្នាំ ១៩៦២។ នៅកំឡុងពេលនោះដែរ គាត់ត្រូវបានគេស្គាល់ក្នុងនាមជាអ្នកនិពន្ធសៀវភៅប្រលោមលោកស្នេហាមួយចំនួន ដែលភាគច្រើនបានចេញផ្សាយតាមកាសែត។ គាត់ត្រូវបានផ្តល់តំណែងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ប៉ុន្តែគាត់ត្រូវបានគេបង្ខំឲ្យចុះចេញពីតំណែងវិញនៅឆ្នាំ ១៩៦៣ ដោយសារតែគាត់បានប្រឆាំងជាចំហរចំពោះការសម្រេចព្រះទ័យ របស់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ដែលចង់ធ្វើជាតូបនីយកម្មលើធានាគារ និងជំនូញបរទេស។ គាត់នៅតែរក្សាកៅអីតំណាងរាស្ត្ររបស់គាត់នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៦៦។ គាត់បានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពត៌មានពីឆ្នាំ ១៩៧១ ដល់ ១៩៧២ និងរដ្ឋមន្រ្តីក្រសួងការបរទេសពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៧៣។
- ១៩៧៣ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋខ្មែរ នៅថ្ងៃទី ០៩ធ្នូ១៩៧៣ គាត់បានបន្តតំណែងពីលោក អ៊ីន តាំ ជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋខ្មែរ។ នៅថ្ងៃទី ០២មេសា១៩៧៤ គាត់បានក្លាយជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង៤នៃក្រុមប្រឹក្សាប្រតិបត្តិមួយដែលរូមមាន ប្រធានាធិបតី លន់ ណុល ទ្រង់ស៊ីសុវត្ថិ សិរីមតៈ និងឧត្តមសេនីយ៍ សូស្ថេន ហ្វឺរណាន់ដេស។
- ១៩៧៥៖នាយករដ្ឋមន្ត្រី ឡុង បូរេត បានបរាជ័យ ក្នុងការចរចារសន្តិភាព ជាមួយតំណាងខ្មែរក្រហម នៅទីក្រុងបាងកក។
- ១៩៧៥៖ ប្រធានាធិបតី លន់ នល់ បញ្ជាទៅនាយករដ្ឋមន្ត្រី ឡុង បូរេត បង្កើតគណរដ្ឋមន្ត្រីថ្មី និង បំបាត់តំណែង អគ្គបញ្ជាការ នៃកងកំលាំងប្រដាប់អាវុធ។
- នៅថ្ងៃទី ០៨ មេសា ១៩៧៥ គាត់បានព្យាយាមមិនបានសម្រេច ក្នុងការចរចារដើម្បីសន្តិភាព មួយ ជាមួយតំណាងពួកខ្មែរក្រហម នៅក្រុងបាងកក។
- ១៩៧៥ ការចាប់ខ្លួន និងការប្រហារជិវិត លោក ឡុង បូរ៉េត នៅតែទៅធ្វើការទាល់តែថ្ងៃដែលខ្មែរក្រហមវាយបែកក្រុងភ្នំពេញ (១៧មេសា១៩៧៥)។ ឯកអគ្គរដ្ឋទូតអាមេរិច ចន ហ្គាន់ធរ ឌៀន (John Gunther Dean) បានរំលឹកថា មិនដូចមន្រ្តីរដ្ឋាភិបាលដទៃទៀតដែលភៀសខ្លូនទៅអាមេរិច លោក ឡុង ប៉ូរេត សម្រេចចិត្តមិនទៅ បើទោះជាដឹងថាលោកមានឈ្មោះនៅក្នុងបញ្ជីមរណៈដែលប្រកាសពី ក្រុងប៉េកាំង ដោយទ្រង់នរោត្តម សីហនុ យ៉ាងណាក្តី។
- ១៩៧៥ «ឡុង បូរ៉េត បដិសេធមិនព្រមឲ្យគេជម្លៀសគាត់ចេញឡើយ។ គាត់ជាមនុស្សម្នាក់ដែលមានសមត្ថភាព មានឥទ្ធិពល ហើយនៅក្មេងជា លន់ ណុល ឬទ្រង់សិរីមតៈ ទៅទៀត។ ខ្ញុំបានទៅជួបគាត់ដោយផ្ទាល់នៅថ្ងៃទី ១២មេសា គឺនៅព្រឹកព្រលឹមដែលយើងកំពុងតែជម្លៀសចេញ។ ខ្ញុំបានប្រាប់គាត់ឲ្យនាំកូននិងប្រពន្ធគាត់ចេញពី ក្រុងភ្នំពេញ ក៏ព្រោះតែខ្ញុំបារម្ភនឹងសុវត្ថិភាពរបស់គាត់។ គាត់បានអរគុណខ្ញុំ ហើយបានប្រាប់ខ្ញុំថា គាត់គិតថានឹងមានមិនគ្រោះថ្នាក់អ្វីចំពោះរូបគាត់ទេ។
- ១៩៧៥ ឧត្តមសេនីយ៍ សាក់ ស៊ុតសាខាន់ បានរំលឹកថា «នៅព្រឹកថ្ងៃទី ១៧មេសា ឡុង បូរ៉េត បានសម្រេចចិត្តនាំគ្រួសាររបស់គាត់ចេញពី ក្រុងភ្នំពេញ។ ទាំងឧត្តមសេនីយ៍ ស៊ុតសាខាន់ និងអ្នកកាសែត ចុន ស្វែន (Jon Swain) បានរាយការណ៍ថា គ្រួសាររបស់ ឡុង បូរ៉េត មិនអាចឡើងឧទ្ធម្ភាចក្រជើងចុងក្រោយដែលចាកចេញពី ក្រុងភ្នំពេញ បាននោះទេ។»
- ១៩៧៥ ឯកអគ្គរដ្ឋទូត ឌៀន បានអះអាងថា « ឡុង បូរ៉េត ព្យាយាមឡើងឧទ្ធម្ភាចក្រជាមួយប្រពន្ធនិងកូនគាត់ ប៉ុន្តែពួកយោធាខ្មែរ(?) បានបាញ់ស្រោចយ៉ាងសាហាវមកលើឧទ្ធម្ភាចក្រ។»
- ១៩៧៥ គាត់ត្រូវបានគេឃើញជាលើកចុងក្រោយដោយ ចុន ស្វេន, ស៊ីដនី ស្សេនប៊ក (Sydney Schanberg) និង ឌិត ប្រន នៅក្រៅស្ថានទូតបារាំង។ ចុន ស្វេន បានរាយការណ៍ថា « ឡានស៊ីត្រូនពណ៌ខ្មៅមួយបានឈប់ ហើយបន្ទាប់មក លោក ឡុង បូរ៉េត បានចុះពីលើឡាននោះ ភ្នែករបស់គាត់ហើមហើយក្រហម ទឹកមុខគាត់បង្ហាញថាគាត់គ្មានអារម្មណ៍នៅក្នុងខ្លួនទាល់តែសោះ។ នៅពេលដែលយើងសួរគាត់ថាគាត់យ៉ាងម៉េចហើយ គាត់ខ្សឹបមកវិញដែលទាំងយើងមិនអាចស្តាប់យល់។ គំនិតគាត់មិនដឹងជាហោះហើរដល់ណានោះទេ។ វង្វេង ហើយដើរឈ្ពាន់ជើងគ្នា គាត់ចុះចូលឲ្យពួកខ្មែរក្រហមបញ្ចូលគាត់ឲ្យដើរជាជួរជាមួយអ្នកទោសជាច្រើនខ្មែរ។ ខ្ញុំពិតជាកោតសរសើរចំពោះសេចក្តីក្លាហានរបស់គាត់ណាស់។»
- ១៩៧៥ ស្សេនប៊ក បានផ្តល់ការពណ៌នាយ៉ាងពិស្តារមួយថា «ឡុង បូរ៉េត ជិះក្នុងឡានដែលបើកដោយប្រពន្ធរបស់គាត់… គាត់មើលទៅ។ ភ្នែករបស់គាត់ទាំង២ហើយ។ គាត់សម្លឹងមើលទៅដី។ គាត់… ដឹងថាអ្វីដែលនៅរង់ចាំគាត់។ ខ្ញុំគិតថា ខ្ញុំគួរតែចាកចេញប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែនិយាយជាមួយគាត់ ប្រន ក៏យល់ស្របដែរ។ ខ្ញុំបានកាន់ដៃគាត់ ហើយប្រាប់គាត់ថា គាត់ពិតជាក្លាហានចំពោះប្រទេសជាតិរបស់គាត់ ហើយខ្ញុំពិតជាកើតសរសើរគាត់នៅចំនុចនេះ។ ប្រន ក៏បានកាន់ដៃគាត់ដែរ… ឡុង បូរ៉េត ព្យាយាមឆ្លើយតបប៉ុន្តែមិនអាច។ ចុងក្រោយគាត់បានខ្សឹបមកយើងថា «អរគុណ» បន្ទាប់មកយើងបានបង្ខំចិត្តចាកចេញពីគាត់។»
- ១៩៧៥ បន្តិចក្រោយមក កុយ ធួន មេបញ្ជារការរងទ័ពស្រួចរបស់ខ្មែរក្រហម បានរៀបចំ «គណកម្មការកំចាត់ខ្មាំង» នៅសណ្ឋាគារមនោរម្យ។ ភារកិច្ចតំបូងរបស់ក្រុមនេះគឺ ការប្រហារជិវិតជាបន្ទាប់នៃ លន់ ណុន និងមេដឹកនាំកំពូលដទៃទៀតរបស់រដ្ឋាភិបាល។ ឡុង បូរ៉េត ត្រូវបានប្រហារជិវិតនៅក្នុងបុរីកីឡា (Cercle Sportif) នៅ ក្រុងភ្នំពេញ។ វិទ្យុខ្មែរក្រហម បានរាយការណ៍នៅពេលក្រោយមកថា គាត់ត្រូវបានប្រហារជិវិតដោយកាត់ក្បាល ប៉ុន្តែរបាយការណ៍ផ្សេងទៀតបានបញ្ជាក់ថា គាត់ និង ទ្រង់ស៊ីសុវត្ថិ សិរីមតៈ ត្រូវបានប្រហារជិវិតដោយក្រុមបាញ់កាំភ្លើង។
ការបរិច្ឆេតសំខាន់ៗ
- ថ្ងៃទី ០៩ ធ្នូ ១៩៧៣ ឡុង បូរ៉េត ក្លាយជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋខ្មែរ រហូតដល់ថ្ងៃទី ១៧ មេសា ១៩៧៥។
- ថ្ងៃទី ០១ មេសា ១៩៧៤ ក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ ដែលរំលាយមួយថ្ងៃមុនត្រូវបានជំនួសដោយ ក្រុមប្រឹក្សាប្រតិបត្តិមួយ ដែលមានសមាជិក៤នាក់គឺ លន់ ណុល ឡុង បូរ៉េត ទ្រង់ស៊ីសុវត្ថិ សិរីមតៈ និងឧត្តមសេនីយ៍ សូស្ថេន ហ្វឺរណាន់ដេស (Sosthene Fernandez)។
- ថ្ងៃទី ១៧ មិថុនា ១៩៧៤ ឡុង បូរ៉េត បានបង្កើតគណៈរដ្ឋមន្រ្តីថ្មីមួយក្រុមដែលមានសមាជិក១៦នាក់។
- ថ្ងៃទី ១១ មិនា ១៩៧៥ ប្រធានាធិបតី លន់ ណុល បានបញ្ជារឲ្យ នាយករដ្ឋមន្រ្តី ឡុង បូរ៉េត បង្កើតក្រុមគណៈរដ្ឋមន្រ្តីថ្មីមួយទៀត ហើយបានលុបបំបាត់តំណែង អគ្គមេបញ្ជារការ នៅក្នុងជួរកងទ័ព។
- ថ្ងៃទី ០៨ មេសា ១៩៧៥ នាយករដ្ឋមន្រ្តី ឡុង បូរ៉េត ព្យាយាមមិនបានសម្រេចក្នុងការចរចារដើម្បីសន្តិភាព មួយ ជាមួយតំណាងពួកខ្មែរក្រហម នៅក្រុងបាងកក។
- 1 មករា ១៩៧៥ ៖ កងទ័ពខ្មែរក្រហម បើកយុទ្ធនាការ វាយលុកចុងក្រោយ ដើម្បីកាន់កាប់រដ្ឋធានី ភ្នំពេញ
- 11 មករា ១៩៧៥ ៖ សហរដ្ឋអាមេរិក បានបង្កើន ការដឹកជញ្ជូនតាមអាកាស ទៅរដ្ឋធានីភ្នំពេញ ដោយការបះបោរវាយលុក កើនឡើង លើទន្លេមេគង្គ ត្រង់ទីប្រជុំជនអ្នកលឿង។
- 14 មករា ១៩៧៥ ៖ សាធារណរដ្ឋខ្មែរ និង សហរដ្ឋអាមេរិក បានផ្លាស់ប្តូរគ្នា កំណត់ត្រា (notes) វិសោធនកម្ម កិច្ចព្រមព្រៀង ខែ សីហា ១០, ១៩៧៤ ពាក់ព័ន្ធ ការលក់ទំនិញកសិកម្ម។
- 23 មករា ១៩៧៥ ៖ ក្រោមការផ្លោង អាវុធធុនធ្ងន់ ពីសំណាក់ខ្មែរក្រហម, ពីរកប៉ាល់ធំ ដឹកអាវុធយុទ្ធភណ្ឌ ពីប្រទេសយួនខាងត្បូង នៅតែទៅដល់រដ្ឋធានីភ្នំពេញ ដែលឡោមពទ្ធ ដោយពួកខ្មែរក្រហម។
- 26 មករា ១៩៧៥ ៖
- 29 មករា ១៩៧៥ ៖ ប្រធានាធិបតីអាមេរិកាំង Gerard Ford, ក្នុងកិច្ចប្រជុំនៅមន្ទីរប្រធានាធិបតី, បានសង្កត់ធ្ងន់ ថា “រដ្ឋបាល និង មន្ទីរប្រធានាធិបតី ត្រូវតែប្រកាន់ខ្ជាប់សន្យា ការគាំទ្រសរុប របស់ខ្លួន ទៅវិកយបត្រនេះ”។ រដ្ឋបាលសហរដ្ឋអាមេរិក ដាក់ស្នើទៅរដ្ឋសភា វិកយបត្រជំនួយបន្ថែម នៃ ៣០០ លាន $ សំរាប់ប្រទេសយួនខាងត្បូង និង ២២២ លាន $ សំរាប់ប្រទេសកម្ពុជា។ “វាជាសារាវន្ត (vital) និងជាការត្រឹមត្រូវ, ដែលយើងនឹងឈរពីក្រោយវា”។ … កងទ័ពខ្មែរក្រហម ពន្លិច ២ នាវាផ្ទុកប្រេងឥន្ទនៈ របស់ប្រទេសខោរៀ (Korea) និងដាក់អោយឆេះសន្ធោសន្ធៅ ចំងាយ ៨ គ.ម. ពីមូលដ្ឋានកងនាវា នៃកងទ័ពលន់ នល់ នៅទីប្រជុំជន អ្នកលឿង។
- 2 កុម្ភៈ ១៩៧៥ ៖ ខ្មែរក្រហម ផ្លោងគ្រាប់រ៉កកែត ធុន ១២០ ម.ម. ក្នុង និង ជុំវិញរដ្ឋធានី ភ្នំពេញ, សំលាប់ មនុស្ស ១៨ នាក់។
- 5 កុម្ភៈ ១៩៧៥ ៖ ពួកកុំមុយនិស្ត បិទទន្លេមេគង្គ, បង្ការគ្រប់ក្បួនដឹកជញ្ជូនស្បៀង, ប្រេងឥន្ទនៈ ឬ គ្រាប់រំសេវ ពីភ្នំពេញ ទៅតំបន់ត្រូវឡោមព័ទ្ធ។
- 6 កុម្ភៈ ១៩៧៥ ៖
- 12 កុម្ភៈ ១៩៧៥ ៖ សហរដ្ឋអាមេរិក បានបង្កើនទ្វេដង ការដឹកជញ្ជូនតាមអាកាស សព្វាវុធ និង គ្រាប់រំសេវ ពីប្រទេសសៀម ទៅរដ្ឋធានីភ្នំពេញ ព្រោះមានការបិទច្រកគមនាគម យ៉ាងខ្លាំង ពីពួកបះបោរ តាមដងទន្លេមេគង្គ ពីរដ្ឋធានីភ្នំពេញ ទៅ ទីក្រុងព្រៃនគរ។
- 15 កុម្ភៈ ១៩៧៥ ៖ ការដឹកជញ្ជូន របស់សហរដ្ឋអាមេរិក ពីប្រទេសសៀម ទៅរដ្ឋធានីភ្នំពេញ ត្រូវបានបន្ថែម ដោយប្រើប្រាស់យន្តហោះធំដឹកទំនិញ ប្រភេទ C-130 ដោយជញ្ជូនគ្រឿងសព្វាវុធ ចំនួន ២៧០ តោន។
- 17 កុម្ភៈ ១៩៧៥ ៖
- 20 កុម្ភៈ ១៩៧៥ ៖
- 21 កុម្ភៈ ១៩៧៥ ៖ ក្រុមនិស្សិតខ្មែរ ប្រឆាំងប្រទេសចិន បានធ្វើកុប្បកម្ម នៅរដ្ឋធានីភ្នំពេញ និង ទីក្រុងបាត់ដំបង
- 22 កុម្ភៈ ១៩៧៥ ៖ កងទ័ពខ្មែរក្រហម បានវាយលុក មួយជំរុំជនភៀសខ្លួន ក្នុងខេត្តកំពង់ឆ្នាំង, បានសំលាប់ ២០ ជនស៊ីវិល និង បានចាប់ពង្រត់ ៤០ ជនស៊ីវិលដទៃ។
- 23 កុម្ភៈ ១៩៧៥ ៖ Schlesinger, រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក បានសំភាស ជាមួយកម្មវិធី ‘បញ្ហា និង ចំលើយ’ នៃ ទូរទស្សន៍ ABC អាមេរិកាំង បានដាស់អារម្មណ៍ថា សាធារណរដ្ឋខ្មែរ នឹងរលំ បើគ្មានជំនួយឧបត្ថម្ភ, និងថា ភាពរលំ នៃសាធារណរដ្ឋខ្មែរ នឹងជាមហន្តរាយ នៃនយោបាយការបរទេស សហរដ្ឋអាមេរិក។
- 24 កុម្ភៈ ១៩៧៥ ៖
- 25 កុម្ភៈ ១៩៧៥ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក Gerard Ford និងសមាជិកជាន់ខ្ពស់ នៃមន្ទីរប្រធានាធិបតី បានព្រមាន រដ្ឋសភាសហរដ្ឋអាមេរិក ពីភាពរលំធំធេង នៃរដ្ឋាភិបាល លន់នល់ បើសំណើរដ្ឋបាល (Administration’s request) សំរាប់ ២២២ $ ជំនួយបន្ថែម មិនត្រូវបានយល់ស្រប។ ក្នុងមួយលិខិត ទៅ Carl Albert, អ្នកនាំពាក្យផ្ទះស (ផ្ទះប្រធានាធិបតី : White House) ប្រធានាធិបតី Ford បាននិយាយថា នឹងមិនអាចរស់រានបាន លើកលែង រដ្ឋសភាបានបញ្ចេញសកម្មភាព រហ័សបំផុត ដើម្បីផ្គត់ផ្គង់ការឧបត្ថម្ភបន្ថែម សេដ្ឋកិច្ច និង យោធា។ ប្រជាជនខ្មែរ, ដែលមានភស្តុភារអាវុធយុទ្ធភណ្ឌ (supply of ammunition) មិនដល់មួយខែផង, នឹងត្រូវលើកទង់ជ័យស ទៅខ្មែរក្រហម លើលែង ជំនួយ ត្រូវបានមកទាន់ពេល។
- 26 កុម្ភៈ ១៩៧៥ ៖ PNLAFK (People’s National Liberation Armed Forces of Kampuchea: កងទ័ពប្រដាប់អាវុធរំដោះជាតិ នៃប្រជាជនកម្ពុជា) ដែលធាតុពិតជា ពួកខ្មែរក្រហម បានដណ្តើមមកវិញ ទីក្រុងឧដុង្គ ថិតនៅចំងាយប្រហែល ៤០គម ពីរដ្ឋធានី ភ្នំពេញ។ Schlesinger, រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក, ក្នុងសក្ខីភាព ចំពោះមុខ គណកម្មការកំណត់ចំណាយ (House Appropriation Committee), បាននិយាយថា ភាពជាកាពិត ខ្ពស់បំផុត ដែលកម្ពុជាអាចរស់រាន បើមានជំនួយទាន់ពេល ប៉ុន្តែគ្មានរបៀបចឹង ជាធានា។
- 27 កុម្ភៈ ១៩៧៥ ៖ សហរដ្ឋអាមេរិក បានផ្តើមយុទ្ធនាការ ៣០ថ្ងៃ ដឹកជញ្ជូនតាមអាកាសបន្ទាន់ នូវ អង្ករ និង ប្រេងកាត ចំនួន ១៧,៥០០ តោន ពីទីក្រុងព្រៃនគរ ទៅរដ្ឋធានីភ្នំពេញ, ជាវិធីសំរាលបន្ទុក រដ្ឋធានី, ដែលត្រូវបានឡោមព័ទ្ធ យ៉ាងតឹងតែង េបស់ពួកខ្មែរក្រហម។
- 28 កុម្ភៈ ១៩៧៥ ៖ ខ្មែរក្រហម បានលុកលុយ ទួល លៀប, ចំងាយ ១៩.២ គ.ម. ពីរដ្ឋធានីភ្នំពេញ និង ព្រែក ហ្លួង, ចំងាយ តិចជាង ៨ គ.ម. ពីកណ្តាល នៃរដ្ឋធានីភ្នំពេញ។
- 3 មិនា ១៩៧៥ ៖ ខ្មែរក្រហម បានផ្លោងគ្រាប់ ចូលរដ្ឋធានីភ្នំពេញ, ស្លាប់មនុស្ស ១៩ នាក់ និង របួស ២៥ នាក់។ គណប្រតិភូ រកមើលការពិត នៃរដ្ឋសភា អាមេរិកាំង (congressional fact-finding delegation), ដែលទើបតែត្រលប់ពី ដំណើរវាយតំលៃ (assessment trip) ពេញមួយអាទិត្យ នៅ ប្រទេសយួនខាងត្បូង និង ប្រទេសកម្ពុជា បានអនុសាសយល់ស្រប បែបសភា ចំនួន ៧៥ លាន ដុល្លារអាមេរិក ជាការឧបត្ថម្ភបន្ទាន់ សេដ្ឋកិច្ច ទៅប្រទេសកម្ពុជា និង មិនទាន់កំណត់នៅឡើយ ជំនួយផ្នែកពេទ្យ។ ទោះយ៉ាងណា គណប្រតិភូ មិនទាន់ឯកភាពគ្នា លើការផ្តល់ការឧបត្ថម្ភ ជំនួយយោធា ទៅប្រទេសកម្ពុជា, ដែលភាគច្រើន នៃគណប្រតិភូនេះ ចារយល់ស្រប ការផ្គត់ផ្គង់បន្ទាន់សំរាប់ ៧៥ ថ្ងៃ នូវ សព្វាវុធ និង គ្រាប់រំសេវ ទៅរដ្ឋាភិបាលភ្នំពេញ។
- 5 មិនា ១៩៧៥ ៖ PNLAFK បានបង្កើនផ្លោងគ្រាប់ ១២០ ម.ម ទៅព្រលានយន្តហោះ ពោធិចិនតុង។
- 6 មិនា ១៩៧៥ ៖ FANK (Forces Armées Nationales Khmères: កំលាំងប្រដាប់អាវុធជាតិខ្មែរ) ដែលជាកងទ័ពសាធារណរដ្ឋខ្មែរ (លន់ នល់) ដកចេញពីទីតាំងផ្លូវគោគ ថិតនៅ ១៦ គ.ម. ខាងត្បូង ទីប្រជុំជនអ្នកលឿង, ដែលជាទីឈរជើងចុងក្រោយ លើទន្លេមេគង្គ ជាកំណាត់ទន្លេ ហូរពី រដ្ឋធានីភ្នំពេញ ទៅព្រំដែនយួនខាងត្បូង។
- 10 មិនា ១៩៧៥ ៖ ព្រឹទ្ធសភា សហរដ្ឋអាមេរិក អនុមតិ សេចក្តីសំរេច លេខ S.RES.94 ទាក់ទិននឹង ការឧបត្ថម្ភស្បៀងអាហារ ទៅប្រទេស កម្ពុជា។
- 11 មិនា ១៩៧៥ ៖ ប្រធានាធិបតី លន់ នល់ បញ្ជាទៅនាយករដ្ឋមន្ត្រី ឡុង បូរេត បង្កើតគណរដ្ឋមន្ត្រីថ្មី និង បំបាត់តំណែង អគ្គបញ្ជាការ នៃកងកំលាំងប្រដាប់អាវុធ។
- 12 មិនា ១៩៧៥ ៖ ឧត្តមសេនីយ សាក់ ស៊ុតសាខន បានជំនួស ឧត្តមសេនីយ សុស្តែនហ្វែរណង់ដែស ជាមេបញ្ជាការ FANK។ ក្នុងមួយជំនួបគណរដ្ឋមន្ត្រី, ប្រធានាធិបតីសហរដ្ឋអាមេរិក Gerard Ford បានប្រាប់ Schlesinger, រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក បន្ទាន់សម័យ (Update) លើសភាពការអាស៊ីអគ្នេយ៍។
- 15 មិនា ១៩៧៥ ៖ FANK (Forces Armées Nationales Khmères: កំលាំងប្រដាប់អាវុធជាតិខ្មែរ) ដណ្តើមមកវិញ ទួល លៀប, ចំងាយ ៨ គ.ម. ពីព្រលានយន្តហោះ ពោធិចិនតុង។
- 17 មិនា ១៩៧៥ ៖ អ្នកធ្វើការនៅស្ថានទូតសហរដ្ឋអាមេរិក ផ្តើមជន្លៀសចេញ បុគ្គលិកប្តូរវេនអន្តរជាតិ ពីរដ្ឋធានីភ្នំពេញ។… អ្នកធ្វើការស្ទើរតែទាំងអស់ នៃស្ថានទូតបារាំង បានឈ្លាតពីរដ្ឋធានីភ្នំពេញ ទៅ ទីក្រុងបែងខក (Bangkok), ប្រទេសសៀម។
- 19 មិនា ១៩៧៥ ៖ និស្សិតសកលវិទ្យាល័យ នៅរដ្ឋធានីភ្នំពេញ បាតុកម្មប្រឆាំងការឧបត្ថម្ភយោធាបន្ថែមទៀត នៃសហរដ្ឋអាមេរិក និងស្រែកហៅ រដ្ឋាភិបាលលន់ នល់លាលែង។
- 23 មិនា ១៩៧៥ ៖ សហរដ្ឋអាមេរិក ពន្យួររៀងរហូត ការដឹកជញ្ជូនតាមអាកាស នូវគ្រប់ការផ្គត់ផ្គង់ស្បៀង ទៅរដ្ឋធានីភ្នំពេញ បន្ទាប់ពី ខ្មែរក្រហមបានផ្លោងរ៉កកែតធុនធ្ងន់ ជញ្ជ្រុំព្រលានយន្តហោះពោធិចិនតុង។
- 28 មិនា ១៩៧៥ ៖ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសហរដ្ឋអាមេរិក បានជួបប្រជុំដើម្បីពិភាក្សា បញ្ហាមជ្ឈឹមបូព៌ា (middle East) និង បញ្ហាអេស៊ាអគ្នេយ៍ (Southeast Asia)
- 1 មេសា ១៩៧៥ ៖ លន់ នល់បានចេញដំណើរពី ប្រទេសកម្ពុជា; សុខាំ ខូយ, ប្រធានព្រឹទ្ធសភា ជាប្រធានាធិបតីស្តីទី នៃសាធារណរដ្ឋខ្មែរ។ PNLAFK (ខ្មែរក្រហម) បានកាន់កាប់ ទីប្រជុំជនអ្នកលឿង។
- 4 មេសា ១៩៧៥ ៖
- 7 មេសា ១៩៧៥ ៖
- 8 មេសា ១៩៧៥ ៖ នាយករដ្ឋមន្ត្រី ឡុង បូរេត បានបរាជ័យ ក្នុងការចរចារសន្តិភាព ជាមួយតំណាងខ្មែរក្រហម នៅទីក្រុងបាងកក។
- 9 មេសា ១៩៧៥ ៖ កិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក ទាក់ទង ប្រទេស នៅជ្រោយឥណ្ឌូចិន (ប្រទេសកម្ពុជា, ប្រទេសលាវ, ប្រទេសយួន)
- 12 មេសា ១៩៧៥ ៖
- 13 មេសា ១៩៧៥ ៖ ឧត្តមសេនីយ សាក់ ស៊ុតសាខន ត្រូវបានតែងតាំង ជាប្រធានគណកម្មការជាន់ខ្ពស់ (Supreme Committee president); បានថ្វាយសន្តិភាព ទៅសម្តេចសីហនុ។… យន្តហោះសហរដ្ឋអាមេរិក ផ្តើមទំលាក់ស្បៀង ទៅកងទ័ព FANK ដែលកំពុងការពាររដ្ឋធានីភ្នំពេញ។
- 14 មេសា ១៩៧៥ ៖
- 15 មេសា ១៩៧៥ ៖
- 16 មេសា ១៩៧៥ ៖
- 17 មេសា ១៩៧៥ ៖ ខ្មែរក្រហម បានកាន់កាប់ រដ្ឋធានីភ្នំពេញ និងផ្តើមជន្លៀសចេញ ប្រជាពលរដ្ឋរដ្ឋធានី។
- 22 មេសា ១៩៧៥ ៖ ឧបនាយករដ្ឋមន្ត្រី ខៀវ សំផន ប្រកាស ភាពអព្យាក្រឹត មិនចូលបក្សសម្ពន្ធ នៃប្រទេសកម្ពុជា។
- 23 មេសា ១៩៧៥ ៖ ប្រទេស សៀម ពង្រឹង កំលាំងទ័ព របស់ខ្លួន តាមព្រំប្រទល់ ជាមួយប្រទេសកម្ពុជា ដើម្បីទប់ភាពចល័តចុះឡើង នៃជនភៀសខ្លួន និង សព្វាវុធ ទៅក្នុងប្រទេស សៀម
- 25 មេសា ១៩៧៥ ៖ GRUNK (Gouvernement Royal d’Union Nationale du Kampuchéa: រាជរដ្ឋាភិបាលបង្រួបង្រួមជាតិកម្ពុជា) បានប្រកាសថា នឹងជ្រើសរើស សម្តេចនរោត្តមសីហនុ ជាប្រធានរដ្ឋ អស់មួយជីវិត។
- 29 មេសា ១៩៧៥ ៖ រដ្ឋាភិបាលប្រទេសបារាំង បានរាយការថា គ្រប់ជនបរទេស ដែលបានចូលជ្រកខ្លួន ក្នុងស្ថានទូតបារាំង នៅភ្នំពេញ ក្រោយពីការរលំ នៃរដ្ឋធានី ត្រូវបានបណ្តេញចេញ។ មានការខ្វះខាតស្បៀង, ទឹក និង ថ្នាំសង្កូវ នៅស្ថានទូន ហើយ ច្រើនគ្នាបានធ្លាក់ខ្លួនឈឺ។ ក្រុងប៉ារីស បានទទូចអោយយន្តហោះ ដែលដាក់នៅទីក្រុងវៀងចន្ទ, ប្រទេសលាវ, មកចុះចត នៅរដ្ឋធានីភ្នំពេញ ដើម្បីជន្លៀសចេញ អ្នកជំងឺ។ ខ្មែរក្រហម ធ្វើមិនដឹង សំណើ ថ្មីបើរដ្ឋាភិបាលបារាំង បានផ្ញើការតវ៉ា ទៅសម្តេចសីហនុ, ប្រធានរដ្ឋ, ដែលបានថិតនៅ រដ្ឋធានី បេហ្ស៊ីង (Beijing), ប្រទេសចិន នៅឡើយ។
- 30 មេសា ១៩៧៥ ៖ យួនខាងជើង កាន់កាប់ ទីក្រុងព្រៃនគរ។… នៅភ្នំពេញ, ពួកអ្នកថិតក្នុងស្ថានទូតបារាំងទាំងស្រុង បានផ្តើមដកខ្លួនចេញ ទៅប្រទេស សៀម។ ក្រុមទីមួយ មាន ៥៨៥ នាក់, រួមមានជនជាតិបារាំង ៥១៥ នាក់ បានឃ្លាតពី ភ្នំពេញ តាម ២៥ ឡានទំនិញគ្មានដំបូល និង បានទៅដល់ ទីប្រជុំជនព្រំដែន ខ្មែរ-សៀម នៃ អារញ្ញប្រាថេត នៅ ៣ ថ្ងៃ ក្រោយមក។… សឺន ង៉ុក ថាញ់, អតីតនាយករដ្ឋមន្ត្រី ត្រូវបានចាប់ នៅប្រទេសយួន។
- 1 ឧសភា ១៩៧៥ ៖
- 4 ឧសភា ១៩៧៥ ៖ ខ្មែរក្រហម វាយលុក កោះយួនទាំងឡាយ។
- 5 ឧសភា ១៩៧៥ ៖
- 6 ឧសភា ១៩៧៥ ៖ ក្រុមទី ២ នៃអ្នកថិតក្នុងស្ថានទូតបារាំង បានឃ្លាតពីភ្នំពេញ លើក្បួនឡាន ដែលមាន ២៨ ឡានដឹកទំនិញ, បានជញ្ជូន ប្រហែល ៥៥០ នាក់, រួមមានជនជាតិបារាំង ២៣០ នាក់ និង ជនជាតិ ផាគិស្តែន ចំនួន ២២០ នាក់។
No comments:
Post a Comment