កម្រង ឯកសារ គោលនយោបាយឈ្នះ ឈ្នះ និង វិមានឈ្នះ ឈ្នះ របស់ សម្តេច អគ្គសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ១៩៩៦
(មួយចប់) សំណួរ-ចម្លើយ អំពីនយោបាយឈ្នះ ឈ្នះ និង វិមានឈ្នះ ឈ្នះ
2021 គោលនយោបាយ ឈ្នះ ឈ្នះ សម្ដេច ហ៊ុន សែន
គោលនយោបាយ ឈ្នះឈ្នះ (ឈ្នះៗ) វប្បធម៌ទូទៅ
នយោបាយឈ្នះឈ្នះ _ Hun Sen talks about Cambodia Win-Win Politics
សំណួរ+ចម្លើយអំពីវិមានអនុស្សារីយ៍ "នយោបាយឈ្នះឈ្នះ"
អត្ថន័យដែលកសាងមហាវិមានឈ្នះឈ្នះ"
អត្ថបទ៖ គោលបំណងសំខាន់៣នៃការករសាងវិមានឈ្នះ ឈ្នះ
រាំវង់ឈ្នះឈ្នះ ច្រៀងដោយៈ កញ្ញា ទៀង មុំសុធាវី
ស្វែងយល់អំពី “ទស្សនទានក្នុងការកសាងវិមាន ឈ្នះ ឈ្នះ
ប្រវត្តិនិងគោលបំណង៣សំខាន់ៗក្នុងការកសាងវិមានឈ្នះឈ្នះ ( ៣ បំណង)
ការបកស្រាយ ប្រវត្តិនៃការកសាងវិមានឈ្នះៗ អត្ថន័យនៃជ្រុងទាំង៣ ជ្រុងទាំង៥ ជ្រុងទាំង៧ យុទ្ធសាស្រ្ត DIFID
គោលបំណងធំៗ 3 ក្នុងការកសាង " វិមាន ឈ្នះ ឈ្
DIFID យុទ្ធសាស្រ្តឌីហ្វីដ តេជោសែននៃកម្ពុជា

សេចក្តីផ្តើឹម ៖ នៅបរទេស វិមានរំលឹកសង្រ្គាម War Memorial គេសំដៅលើ អាគារ វិមាន រូបសំណាក ឬជា អ្វីផ្សេងដែលគេរំលឹកអំពី ជ័យជំនៈ ឬ អំពី សង្រ្គាម សម្រាប់ឧទ្ទិស រំលឹកដល់ អ្នកមានគុណដែល ស្លាប់ របួស ពលី ក្នុងសង្រ្កាម។ សព្វថ្ងៃគេសំដៅ និម្មិតសញ្ញាប្រវត្តិសាស្រ្ត ពិពណ៍កងទ័ពសម័យសង្រ្គាម។ កម្ពុជា មិនទាន់មាននៅឡើយ គ្រាដែល ថៃ ភូមារ សាំងហ្គាពួ ម៉ាឡេ ជប៉ុនគេមានវិមាន បែបនេះរួចហើយ។ នៅសហរដ្ឋអាមេរិក ទីលានមួយ ទាក់ទាញទេសចរ បាន ៣ លាននាក់ក្នុង១ឆ្នាំ។
វិមានឈ្នះ ឈ្នះ ខុសពី វិមានជ័យជំន ខុសពី វិមានឯករាជ្យ ។ ឆ្នាំ ៨០២ អាណាចក្រខ្មែរប្រកាសឯករាជ្យ ចេញពី ពូក ជ្វា (ចាម ម៉ាឡេ ឥណ្ឌូនេស៊ី)។ ឆ្នាំ ១៩៥៣ កម្ពុជាប្រកាសឯករាជ្យ ចេញពីបារាំង។ ឆ្នាំ ១៩៧៨ កម្ពុជា សាសសង់វិមានជ័យជំនៈ ឬ វិមានសព របស់វិរជនសម័យរដ្ឋកម្ពូជា។ ចាប់ពីឆ្នាំ ១៩៨៨ រហូតឆ្នាំ ២០១៨ នេះ កងទ័ពកម្ពូជាបានពលិកម្មច្រើន ជាពិសេស មេទ័ពកំពូលដូចជា សម្តេច ហ៊ុន សែន និងមេទ័ពរាប់រយនាក់ បាន និង កំពុង ធ្វើក្នុងន័យ យុទ្ធសាស្រ្តឈ្នះ ឈ្នះ Win Win Strategy គឺ កងទ័ពរដ្ឋកម្ពុជា ក៍ឈ្នះ កងទ័ពសឺន សាន កងទ័ព សីហនុ កងទ័ពខ្មែរក្រហម សុទ្ធតែឈ្នះ ទាំងអស់ គឺ កងទ័ពវៀតណាម មានដកចេញពីកម្ពុជា កងទ័ពលែងច្បាំងគ្នាឯង នេះជាអត្តន័យ វិមានឈ្នះ ឈ្នះ ។ ដំបូងវាជាយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ បន្ទាយ គេចងវាទៅជា វិមានឈ្នះ ឈ្នះ Win Win Memorial គឺជា បណ្ណាល័យសម្រាប់កត់ត្រាទុក នូវឯកសារ ស្តីពី យុទ្ធសាស្រ្តឈ្នះ ឈ្នះ ដែលជាសមិទធផលចុងក្រោយ គឺ ប្រវត្តិសាស្រ្តយោធាខ្មែរ !! ។ ខាងក្រោមជា សំរង់ឯកសារនានា សម្រាប់ជា ប្រវត្តិសាស្តយោធា។ ១៨ មិនា ឆ្នាំ ១៩៧០ ជាកំណើតនៃសង្រ្គាម ថ្ងៃ ២៩ធ្នូ ១៩៩៨ ជាឆ្នាំបញ្ចប់សង្រ្គាមជាកំណើតនៃ វិមានឈ្នះ ឈ្នះ នយោបាយឈ្នះ ឈ្នះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំក្រុមការងារ និងស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំពន្លឿនដំណើរការសាងសង់វិមានឈ្នះ-ឈ្នះ(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារសាងសង់ និងស្ថាប័នពាក់ព័ន្ធបើកកិច្ចប្រជុំ និងប្រកាស Countdown នៅវិមានឈ្នះឈ្នះ និងចែកលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាម រៀនវគ្គមគ្គុទេសក៍វិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ នាង ផាត, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, នាយឧត្តមសេនីយ៍ ទៀ វិញ, លោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌជ្រោយចង្វា រួមជាមួយក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ និងតំណាងក្រសួងពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។សូមរំឭកថា វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់អស់ថវិកាប៉ុន្មាននោះឡើយ។ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕
ខ្លឹមសារពាក្យពេចន៍ដ៏មានអត្ថន័យជ្រាលជ្រៅចំនួន២ផ្ទាំងទៀតអាចចារឹកជាប្រវត្តិសាស្រ្តនៅវិមានឈ្នះ ឈ្នះៈ សម្តេចពីជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានផ្ដល់នូវអនុសាសន៍ដ៏សំខាន់មួយគឺអនុញ្ញាតឱ្យរៀបចំប្រុងប្រៀបចារឹកសិលាចារឹក២ផ្ទាំងទៀតបន្ថែមដែលបញ្ជាក់អំពីការចាប់ផ្ដើមនៃជីវិតតស៊ូជាមគ្គុទេសក៍ដឹកនាំដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលេីកឡេីងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។នោះគឺជាការចាប់ផ្ដើមដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពតនិងការរៀបចំកងកម្លាំងសាមគ្គីសង្រ្គោះជាតិ អង្គភាពលេខ១២៥ និងរួមបង្កើតការតស៊ូរណសិរ្ស២ធ្នូ និងការរំដោះជាតិថ្ងៃ៧ មករា ១៩៧៩។ បន្ទាប់មកក៏បានបន្តដំណើរកសាងកម្ពុជា រហូតមកដល់ការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ នៅអំឡុងឆ្នាំ១៩៩៥ ហើយបានទទួលជោគជ័យក្នុងការធ្វើឱ្យរលំរលាយទាំងស្រុងនូវអង្គការចាត់តាំងទាំង នយោបាយ និងយោធារបស់ខ្មែរក្រហមនៅចុងឆ្នាំ១៩៩៨ ។ នៅក្នុងដំណើរការនោះមានយុទ្ធសាស្រ្តដ៏សំខាន់មួយគីយុទ្ធសាស្រ្តឌីហ្វីដក្នុងនោះមានព្រឹត្តិការណ៍សមាហរណកម្មដែលធ្វើឱ្យកម្លាំងរបស់ខ្មែរក្រហមទាំងអស់ងាកចូលមករួមចំណែកជាមួយនឹងគោលនយោបាយឈ្នះ ឈ្នះ ដែលមានការធានា៣យ៉ាង ។ ព្រឹត្តិការណ៍នោះបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាកត្តាដ៏ចម្បងមួយដែលនាំមកជោគជ័យទាំងស្រុង ធ្វើឱ្យប្រទេសជាតិ ទទួលបានសន្តិភាពដ៏ពេញលេញ ហើយកម្រងទស្សនៈជាច្រើនបានត្រូវរំលេចឡើងជាផែនៗជាផ្ទាំងៗដើម្បីសម្រិតសម្រាំងឲ្យក្លាយទៅជាពាក្យប្រវត្តិសាស្រ្តរំលឹកដល់ដំណើរការនៃការតស៊ូទាំងនោះឆ្ពោះមកការកសាងមាតុភូមិកម្ពុជានេះ។ ពាក្យមួយផ្ទាំងទៀតចុងក្រោយដែលសម្តេចពិជ័យសេនាបានជ្រើសរើសនិងរៀបចំសម្រាប់ចារឹកថែមទៀតនៅវិមានឈ្នះ ឈ្នះ ដែលបញ្ជាក់នូវការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងទទួលនូវសន្តិភាពពេញលេញ។ នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀតដែលនឹងត្រូវមាននៅវិមានឈ្នះ ឈ្នះ បន្ទាប់ពីផ្ទាំងសិលា២ផ្ទាំងដែលមានអត្ថន័យដ៏ធំធេង និងស៊ីជម្រៅបានត្រូវចារឹក និងបានរៀបចំរួចហើយ ក្នុងឆ្នាំមុននេះ។
ក្រសួងការពារជាតិ ធ្វើសន្និសីទកាសែតអំពីខួប១៩ឆ្នាំ ថ្ងៃកំណើតទី៣នៃ «ទិវានយោបាយឈ្នះ-ឈ្នះ»
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិ ធ្វើសន្និសីទកាសែតស្តីអំពីខួប១៩ឆ្នាំ ថ្ងៃកំណើតទី៣ នៃទិវានយោបាយឈ្នះ-ឈ្នះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ណឹប សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៅសាលប្រជុំក្រសួងការពារជាតិ។ទន្ទឹមនឹងក្រសួងការពារជាតិ កំពុងតែរៀបចំសន្និសីទកាសែតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកនយោបាយ «ឈ្នះ-ឈ្នះ» បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលខ្មែរគ្រប់និន្នាការនយោបាយបាន «ឈ្នះទាំងអស់គ្នា»។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយ ឈ្នះ-ឈ្នះ បានដាក់ចេញយុទ្ធសាស្ត្របីចំណុចសំខាន់ៗក្នុងការធានាដល់សុវត្ថិភាពសម្រាប់កងទ័ពខ្មែរក្រហម៖ ១. ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ធានាសន្តិ សុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។
នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខណៈដែល អ៊ុនតាក់ចំណាយទឹកប្រាក់អស់ប្រមាណ ២០០០លានដុល្លារតែមិនអាចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានោះឡើយ។ ការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃជិត ៣ទសវត្សរ៍នេះ បានធ្វើឲ្យកម្ពុជា ទទួលបានពន្លឺសន្តិភាពជាថ្មី និងធ្វើឲ្យកម្ពុជាទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យឈានមករកការរីកចម្រើនដល់ពេលបច្ចុប្បន្ន។
តាមរយៈកិច្ចសម្ភាសន៍ជាមួយកងទ័ពខ្មែរក្រហមនាពេលកន្លងទៅពួកគេសុទ្ធបានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងចំពោះនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានយោបាយជួយឲ្យប្រទេសជាតិបញ្ចប់ភ្លើងសង្គ្រាមឆ្ពោះទៅរកការអភិវឌ្ឍ និងនាំឲ្យជីវិតរបស់ពួកគេបានកាន់តែប្រសើរផងដែរ៕
កម្ពុជាចងចាំនយោបាយ ឈ្នះ-ឈ្នះ ២៩ធ្នូ
ថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលខ្មែរគ្រប់និន្នាការនយោបាយ “ឈ្នះទាំងអស់គ្នា”។ នៅពេលនោះ ទោះបីយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅបន្តគ្រប់គ្រងតំបន់មួយចំនួនដែលពួកគេកាន់កាប់ជាមួយនឹងគ្រឿងអាវុធយុទ្ឋភ័ណ្ឌយ៉ាងច្រើនសន្ឋឹកសន្ឋាប់។ នៅពេលនោះពួកគេក៏នៅបន្តបង្កសកម្មភាពគ្រោះថ្នាក់ជាច្រើនដល់ប្រទេស ជាតិ និងបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរបរទេសផងដែរ។
ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិទាំងមូល ទើបនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ដែលធានាដល់អាយុជីវិត និងកម្មសិទ្ឋិនានារបស់ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅពេលពួកគេទម្លាក់អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូលនៃរាជរដ្ឋាភិបាលតែមួយ និងនាយករដ្ឋមន្រ្តីតែមួយ ទើបបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញរហូតមកទល់សព្វថ្ងៃនេះ។
នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន៕
ថ្ងៃកំណើតទី៣ ថ្ងៃបញ្ចប់សង្រ្គាមសុីវិលនិងទទួលបានសន្តិភាពពេញលេញនៅកម្ពុជាដោយនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
- ថ្ងៃកំណេីតទី១របស់យេីងម្នាក់ៗគឺពេលចេញពីផ្ទៃម្តាយ...។ បន្ទាប់មកថ្ងៃ៧ មករា ១៩៧៩យើងទាំងអស់គ្នាតែងបានកំណត់ថាជាថ្ងៃកំណើតទី២ របស់យើងដែលត្រូវបានរំដោះខ្លួន ជីវិតពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏ព្រៃផ្សៃនិងសាហាវយង់ឃ្នងគ្មានពីរក្នុងលោក។ ទន្ទឹមនេះ យើងក៏ឃើញថាសង្រ្គាមស៊ីវិលនៅមិនទាន់បានពន្លត់ទាំងស្រុង និងនៅមានបន្តការបាត់បង់ជីវិត គ្រោះថ្នាក់ និងវិនាសកម្មមួយចំនួនថែមទៀត។ ពេលនោះមានព្រឹត្តិការណ៍ដ៏សំខាន់និងជាប្រវត្តិសាស្រ្ត ថ្ងៃទី២៩ ធ្នូ ១៩៩៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាត្តិឲ្យមេដឹកនាំខ្មែរក្រហម នួន ជា ខៀវ សំផនចូលជួបដើម្បីអះអាងបញ្ជាក់អំពីការបញ្ចប់សកម្មភាពដោយកម្លាំងខ្មែរក្រហម ជ្រុលនិយមដែលនៅសេសសល់។ ថ្ងៃនោះហើយដែលយើងប្រាកដក្នុងចិត្តថាលែងមានការបារម្ភអំពីការវាយប្រហារ ការធ្វើសកម្មភាពដោយយោធា ឬក៏វិនាសកម្មផ្សេងៗទៀត នៅទូទាំងប្រទេស។
- ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ សម្តេចតេជោហ៊ុន សែន ក៏បានបញ្ជាក់និងពន្យល់បន្ថែមពីអត្ថន័យនយោបាយឈ្នះ ឈ្នះដ៏ជាក់ច្បាស់ទៀតថាៈ«...ខ្ញុំក៏សូមលើកបង្ហាញថា ហេតុអ្វីបានជានាយករដ្ឋមន្រ្តីមានការចាំបាច់ទទួលមេដឹកនាំខ្មែរក្រហមមកដល់ផ្ទះ? ខ្ញុំមានបំណងផ្ញើសារ ០៣យ៉ាងជូនចេញទៅក្រៅៈ ទី១-ជូនទៅអ្នកដែល នៅសេសសល់ឲ្យបញ្ឈប់ការប្រយុទ្ធទៅ ព្រោះមេដឹកនាំរបស់អ្នកបានចុះចូលដល់ផ្ទះនាយករដ្ឋមន្រ្តីហើយ...។ទី២-ចង់ជូនទៅប្រជាជនកម្ពុជា ដែលធុញទ្រាន់ជាមួយនឹងសង្រ្គាមយូរណាស់មកហើយថា សង្រ្គាមចប់ហើយ...។
- ទី៣-ចង់ជូនដល់សហគមន៍អន្តរជាតិ សូមមកវិនិយោគ និងធ្វើទេសចរមកកម្ពុជា ព្រោះកម្ពុជាចប់សង្រ្គាមហើយ...»។
យើងពិតជាអាចទទួលស្គាល់ដ៏មុតមាំថា ថ្ងៃទី២៩ ខែធ្នូ ១៩៩៨នោះហើយគឺជាថ្ងៃកំណើតទី៣មួយទៀត សម្រាប់ជីវិតរបស់យើង ដែលអាចទទួលបាននូវសុខសន្តិភាពពេញលេញ ទៅណាក៏បានគ្រប់ទីកន្លែង ហើយអាចប្រមូលផ្ដុំអភិវឌ្ឃ និងកសាងស្រុកទេសដោយលែងបារម្ភនូវការប៉ះប្រយុទ្ធដោយគ្រាប់កាំភ្លើងឬពួនស្ទាក់ឬសកម្មភាពនានាដែលប៉ះពាល់ដល់អាយុជីវិត។យើងគប្បីផ្ដល់នូវតម្លៃដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាននូវទិវានោះដែលអាចចាត់ទុកថាថ្ងៃទី២៩ ខៃធ្នូ ឆ្នាំ១៩៩៨ជាទិវានៃនយោបាយឈ្នះ ឈ្នះដោយទទួលបានសន្តិភាពពេញលេញ និងការអភិវឌ្ឍដែលមានតម្លៃធំធេងឥតឧបមា។
សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិតែងរំលឹកជាញឹកញយថាៈ«...យើងគប្បីខិតខំចងចាំរំលឹក និងកត់ត្រានូវប្រវត្តិការណ៍នានាដែលបានមកដោយនយោបាយឈ្នះ ឈ្នះ គឺបានមកដោយថ្ងៃមួយនោះដែលជាការទន្ទឹងរង់ចាំជាយូរណាស់មកហើយ នូវការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនិងជាស្ថាពរក្នុងមាតុភូមិកម្ពុជានេះ...»។
ដូច្នេះសារៈសំខាន់នៃទិវានយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ ពិតជាមានអត្ថន័យជាប្រវត្តិសាស្រ្តមិនត្រឹមតែសម្រាប់ប្រជាជាតិយើងទេ តែជាន័យរួមនៃសន្តិភាព ន័យរួមនៃការអភិវឌ្ឍដែលគប្បីខិតខំថែរក្សាការពារឱ្យបានដាច់ខាតដោយរៀនសូត្រឱ្យបានច្រើននូវព្រឹត្តិការណ៍ជាប្រវត្តិនានាដែលជាមូលហេតុនាំឱ្យមានការប្រទូស្តរាយ ការបាក់បែកនៃសង្រ្គាមដើម្បីទប់ស្កាត់កុំឱ្យមានជាថ្មីទៀត។ បើសិនជាយើងមិនបានយល់ច្បាស់នូវអត្ថន័យពិតប្រាកដនៃនយោបាយឈ្នះ ឈ្នះ និងអត្ថន័យពិតប្រាកដនៃទិវា២៩ ធ្នូ ១៩៩៨ដែលចាត់ទុកថាកាលបរិច្ឆេទនៃនយោបាយឈ្នះ ឈ្នះ ប្រវត្តិសាស្រ្តអាចនឹងសារដាន អាចត្រឡប់មកវិញ ។ ការជាន់ដាននៃប្រវត្តិសាស្រ្តនេះអាចនឹងបង្ករនូវមហន្តរាយដ៏ធ្ងន់ធ្ងរដល់ប្រជាជាតិយើងផងដែរ។
ប្រការដែលត្រូវខិតខំចងចាំនូវទិវានយោបាយឈ្នះ ឈ្នះ និងអត្ថន័យនៃនយោបាយឈ្នះ ឈ្នះនេះព្រោះយើងក៏ដឹងច្បាស់ដែរថា តាមជំនាន់នីមួយៗគឺមានការឆ្លងកាត់រសជាតិខុសគ្នានៃព្រឹត្តិការណ៍ជីវិត។ អ្នកជំនាន់មុនដែលបានឆ្លងកាត់ជាច្រើនសោកនាដកម្មនិងជាជនរងគ្រោះនៃព្រឹត្តិការណ៍ដ៏អនោចអធមដ៏គ្រោះថ្នាក់អាចយល់ដឹងច្បាស់លាស់។ អ្នកដែលកើតក្រោយថ្ងៃ ៧ មករា ១៩៧៩ ពិតជាពុំអាចយល់អស់ពីព្រឹត្តិការណ៍៣ឆ្នាំ៨ខែ២០ថ្ងៃ និងព្រឹត្តិការណ៍មុនៗដោយផ្ទាល់ទេ។ ឯអ្នកដែលកើតក្រោយៗមកទៀតនាទស្សវត្សរ៍ឆ្នាំ១៩៩០ និងសហសវត្សរ៍ថ្មីក្រោយឆ្នាំ២០០០ ក៏កាន់តែយល់មិនអស់ច្បាស់បន្ថែមទៀតនូវអ្វីដែលអ្នកមុនបានធ្លាប់ឆ្លងកាត់ដែរ ពិសេសដំណេីរការអនុវត្តិនយោបាយឈ្នះ ឈ្នះ ក្រៅអំពីការសិក្សារៀនសូត្រការកត់ត្រាអំពីអ្នកដែលបានឆ្លងកាត់ហើយតាមរយៈសាច់ញាតិគ្រួសារ សាច់សារលោហិតនិងប្រវត្តិសាស្រ្តនេះឯង។ ដូច្នេះតាមដំណាក់កាលនីមួយៗនេះ សម្រាប់អ្នកត្រូវបន្តវេនជំនាន់ក្រោយហើយអ្នកដែលមិនបានឆ្លងកាត់់អាចនឹងផ្ដល់ឱ្យទទួលបានយល់កាន់តែច្បាស់នូវគុណតម្លៃដ៏ធំធេង និងដែលមិនអាចកាត់ថ្លៃបាននៃនយោបាយឈ្នះ ឈ្នះបន្ទាប់ពីថ្ងៃ ៧មករា ១៩៧៩ផងដែរ។
ដូចនេះហើយទើបទិវានយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ គឺជាថ្ងៃកំណើតទី៣សម្រាប់ចងចាំ និងរំលឹកនិងការពារការអនុវត្តគោលនយោបាយឈ្នះ ឈ្នះក្នុងបរិបទថ្មីៗទៀតដើម្បីធានាបាននូវសុខសន្តិភាព កាអភិវឌ្ឍន៍ដ៏យូរអង្វែងតទៅមុខសម្រាប់ជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជាយើង៕
សម្តេចពិជ័យសេនា ទៀ បាញ់៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងកំណត់យកថ្ងៃ២៩ ធ្នូ រាល់ឆ្នាំ ដើម្បីប្រារព្ធទិវានយោបាយឈ្នះឈ្នះ
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងកំណត់យកថ្ងៃ២៩ ធ្នូ រាល់ឆ្នាំ ដើម្បីប្រារព្ធទិវានយោបាយឈ្នះឈ្នះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងបែបនេះ ខណៈដែលសម្តេច ចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រៀមរបាយការណ៍លទ្ធផលសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «ផ្អែកលើការប្រជុំថ្ងៃនេះ ខ្ញុំនឹងធ្វើសំណើរជូនទៅសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកដ៏សំខាន់នេះ ដើម្បីគាត់កំណត់យក ហើយយើងខ្ញុំបានពិភាក្សា និងឯកភាពរួមគ្នា ថ្ងៃទី២៩ ខែធ្នូ ពាក់ព័ន្ធនយោបាយឈ្នះឈ្នះវាបញ្ចប់ទាំងអស់»។
គួរបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដែលតស៊ូតាមព្រៃជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើមនោះ។ នយោបាយ ឈ្នះ-ឈ្នះ បានដាក់ចេញយុទ្ធសាស្ត្របីចំណុចសំខាន់ៗក្នុងការធានាដល់សុវត្ថិភាពសម្រាប់កងទ័ពខ្មែរក្រហម៖ ១. ធានាអាយុជីវិត និងសុវត្ថិភាពរូបកាយ, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ធានាសន្តិ សុខលើទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ និងចលនទ្រព្យ។
នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៨ ខណៈដែល អ៊ុនតាក់ចំណាយទឹកប្រាក់អស់ប្រមាណ ២០០០លានដុល្លារតែមិនអាចបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានោះឡើយ។ ការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃជិត ៣ទសវត្សរ៍នេះ បានធ្វើឲ្យកម្ពុជា ទទួលបានពន្លឺសន្តិភាពជាថ្មី និងធ្វើឲ្យកម្ពុជាទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យឈានមករកការរីកចម្រើនដល់ពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា គោលនយោបាយតាមរយៈរូបមន្តឈ្នះឈ្នះរបស់សម្តេច ចាប់តាំងពីសម្តេចឡើងគ្រប់គ្រងអំណាចអស់រយៈពេលជិត៤០ឆ្នាំមកនេះ បានធ្វើឲ្យអ្នកនយោបាយមាននិន្នាការមកពីបក្សផ្សេង ហើយធ្លាប់បញ្ចប់បញ្ហាដោយប្រើប្រាស់អាវុធ បែរមកបញ្ចប់បញ្ហាដោយអង្គុយពិភាក្សាលើតុវិញ។
ប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា តាមរយៈរូបមន្តនៃគោលនយោបាយឈ្នះឈ្នះឈ្នះ បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ន ហើយសម្តេចក៏ចង់ឃើញទិដ្ឋភាពរបស់អ្នកនយោបាយដែលមាននិន្នាការមិនមែនមកពីបក្សគ្រប់គ្រងអំណាចអាចអង្គុយធ្វើការរួមគ្នាក្រោមគោលការណ៍ច្បាប់ ជាជាងការជះទឹកដាក់គ្នាដើម្បីផលប្រយោជន៍បក្សខ្លួន៕
ក្នុងការបង្ហាញលើកមុន យើងបានបង្ហាញហើយអំពីតួកណ្តាលខ្ពស់ជាងគេ ដែលមានបីជ្រុង ថាតើវាមាននិម្មិតរូួបយ៉ាងណា។ ថ្ងៃនេះយើងពិនិត្យថាតើហេតុអ្វី តួនៃវិមានឈ្នះ-ឈ្នះ ថ្នាក់ទី២ ត្រូវបានស្ថាបនាឡើងដោយមាន ប្រាំជ្រុង ទៅវិញ។ តើអ្វីទៅជានិម្មិតរូបនៃការកសាងបែបនេះ? ជ្រុងទាំងប្រាំនេះ តំណាងឱ្យយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ ដែលកាលពីឆ្នាំ ១៩៩៦ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនដាក់ចេញដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ចំណុចនេះ ក្នុងបឋកថាសម្រាប់និស្សិតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ដែលមានខ្លឹមសារថា៖
"...ពេលនោះគឺគេដឹកនាំប្រឆាំងនឹងសន្តិភាព ដូច្នេះបើអង្គការចាត់តាំង នយោបាយ និងយោធារបស់ ខ្មែរក្រហមមិនរលាយនោះគឺ សន្តិភាពនឹងមិនកើតមាននោះទេ អញ្ជឹងគោលដៅនេះជាក់ លាក់ណាស់ នយោបាយឈ្នះ ឈ្នះ ក៏ប៉ុន្តែត្រូវតែអង្គការ នយោបាយមួយនេះត្រូវតែរលាយ ទើបនយោបាយឈ្នះ ឈ្នះទៅមុខបាន ហើយនយោបាយ ឈ្នះ ឈ្នះយើងកំណត់ គោលដៅ ដោយបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីប្រមូលផ្តុំគ្រប់កម្លាំងដើម្បីកសាងប្រទេស ដោយដាក់ចេញនូវយុទ្ធសាស្រ្តរំលាយអង្គការចាត់តាំង នយោបាយ និងយោធាខ្មែរក្រហម នេះហើយ បានជានយោបាយ ដែលគេហៅថាយុទ្ធសាស្រ្តDIFID ត្រូវបានអនុវត្ត ដែល ជាផ្នែកមួយនៃនយោបាយឈ្នះ ឈ្នះ។ អ្វីទៅដែលហៅថាDIFID ខ្ញុំមិនមែនជាអ្នកចេះអង់គ្លេសនោះទេ ហើយសូមអភ័យ ទោស ប៉ុន្តែមានប្រាំតួអក្សរ D-I-F-I-D :
ទី១-D (Divide) មានន័យថាបំបែក
ទី២-I (Isolate) គឺឯកោ
ទី៣-F (Finish) បញ្ចប់
ទី៤-I (Integration) សមាហរណកម្ម
ទី៥ចុងក្រោយគឺ-D (Development) អភិវឌ្ឍន៍ ហើយកុំភ័ន្តច្រឡុំថាចុងក្រោយថា D ជាDestroy...។
In the previous post, we have explained the meaning behind the triangular shaped of the center pillar of the Win-Win Memorial. Today, we are explaining the pillar at the second level that was built in pentagon shape. What is the meaning of this shape? Each side of the pentagon represents one of the five strategies in “DIFID” military strategy. This strategy was implemented in the 1996 as part of the Win-Win Policy of Samdech Prime Minister Hun Sen to end Cambodian civil war. Samdech Prime Minister Hun Sen confirmed this point in his lecture for undergraduate students on 15th June, 2015:
“During that time, the leader are fighting against peace. Therefore, to achieve peace, the political and military organization of the Khmer Rouge must be demolished. It is clear that after the Khmer Rouge organization has to be demolished for the Win-Win Policy to be able to move on effectively. The Win-Win Policy will end the war and bring peace, stability, and unity for future development. Thus, DIFID was conceived as one of the military strategies of the Win-Win Policy. But this strategy made up of five Latin alphabets (DIFID):
(1). D (Divide) means Divide the enemy force.
(2). I (Isolate) means Isolate the enemy force.
(3). F (Finish) means Finish the enemy force.
(4). I (Integration) means Integrate the enemy force into the government.
(5). D (Development) means Develop not Destroy.”
តួកណ្តាលនៃវិមានឈ្នះ-ឈ្នះ ត្រូវបានស្ថាបនាឡើងដោយមាន បី ជ្រុង។ តើអ្វីទៅជានិម្មិតរូបនៃការកសាងបែបនេះ?
ជ្រុងទាំងបីនេះតំណាងឱ្យការធានាបីយ៉ាងនៃនយោបាយឈ្នះ-ឈ្នះ ដែលកាលពីឆ្នាំ ១៩៩៦ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនដាក់ចេញដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ចំនុចនេះ ក្នុងបឋកថាសម្រាប់និស្សិតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ដែលមានខ្លឹមសារថា៖
“ឥឡូវខ្ញុំចូលដល់ចំណុចទី៤ ខ្លឹមសារស្នូលនៃនយោបាយឈ្នះ ឈ្នះ តើអ្វីខ្លះ? ហេតុអ្វីដាក់ចេញទៅបែរជាបង ប្អូនខ្មែរក្រហមនោះ គេសម្រេចចិត្តមកជាមួយរាជរដ្ឋាភិបាល ។ មានចំណុច ០៣សំខាន់ (ទី១)ធានា សុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ចំណុចនេះសំខាន់ណាស់ បើមកគ្រាន់តែឱ្យគេជាប់គុក ចាប់ដាក់គុក មកឱ្យគេ សម្លាប់ មិនចាំបាច់មកទេ វៃដល់ទីបញ្ចប់ តំណក់ឈាមចុងក្រោយ ព្រោះគ្មាននរណាគេសុខចិត្តទេ ចឹងបានជាខ្ញុំប្រយ័ត្នប្រយែងណាស់នៅពេលប្រតិបត្តិការពិតប្រាកដ ត្រូវធានាឱ្យបងប្អូននូវសុវត្ថិភាពទាំងរូបកាយ ទាំងអាយុជីវិត របស់គេ។ (ទី២) ធានាអាជីព និងមុខរបរ បញ្ហានោះមិនមែនជាបញ្ហាតូចតាចទេ វាទាក់ទងទៅនឹងជំនឿផង ហើយវា ទាក់ទងនឹងការងារធ្វើរបស់គេផង ធ្លាប់ធ្វើទាហាន ឱ្យធ្វើទាហានវិញទៅ គ្រាន់តែទាហាននេះជាទាហានរបស់រាជរដ្ឋា- ភិបាល មិនមែនទាហានរបស់ខ្មែរក្រហមតទៅទៀតទេ ត្រូវមានជំនឿទុកចិត្តគ្នា បើសិនជាយើងចង់បង្រួបបង្រួមបែរមិន ទុកចិត្តគ្នា យើងទៅបង្រួបបង្រួមជាមួយអ្នកណា។ (ទី៣)ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ ទាំងអចលន ទ្រព្យ បងប្អូនគេមានផ្ទះសម្បែង មានម៉ូតូ មានឡាន មានអីទុកនុងទៅ វាអត់មានត្រូវការអីដែលយើងទៅយករបស់បង ប្អូនទេ។ ចំណុច ០៣នេះ មើលទៅដូចជារាក់កំភែល ប៉ុន្តែធំណាស់ ដំបូងបំផុតបើគេផ្តាច់ខ្លួនមកជាមួយយើងហើយ ត្រូវធ្វើម៉េចធានាសុវត្ថិភាពឱ្យគេ គ្មានអ្នកណាមកចូលរួមជាមួយយើងពេលមកដល់ត្រូវយើងចាប់ធ្វើបាប វៃសួរចម្លើយ យកទៅដាក់គុក រហូតដល់ធ្វើឱ្យគេស្លាប់ របួស គឺមិនអាចទេ។ ការដោះស្រាយការងាររបស់គេ ហើយម៉្យាងយើងជាជន ជាតិខ្មែរដូចគ្នា ដូរតែខោអាវទៅ ដាក់ច្បាប់របស់ប្រទេសអនុវត្តទៅ។”
The central pillar of the Win-Win Memorial is designed in triangular shape. What is the meaning behind this design? Each side of the triangle represents one of the three guarantees offered in 1996 by Samdech Prime Minister Hun Sen in the Win-Win Policy framework created to end the civil war in Cambodia.
Samdech Techo Prime Minister has clarified these points during a public lecture to university students on 15th June 2015:
"Now let me proceed to the fourth point. What was the major aspect of the Win-Win Policy that led all the Khmer Rouge soldiers to decide to return to the government’s side? There are three important points:
(1). Guarantee in physical and life safety is very important. The soldiers are not willing to return if they face arrest, imprisonment, and killing; they will fight till their last drop of blood. I have always been very careful during every mission to ensure the physical and life security of everyone.
(2). Guarantee in career and business, which is not as easy as it seems to be. It can be considered as belief and the work they used to do before integration. A soldier can choose to remain a soldier, but they are now government soldiers not the Khmer Rouge’s. All of us must trust each other, otherwise this integration is not going to happen.
(3). Guarantee in all private property. All of your houses, motorbikes, cars, everything you own, belongs to you and will not be confiscated by anyone.
These three points seem to be small offering, but they have meaningful significance for all soldiers. The first thing that the former Khmer Rouge soldiers were looking for was their safety; no one are willing to go through interrogation, punishment, imprisonment, wound, or death. The solution for their career is simple. We only need them to change uniforms and respect the current law. After all, we are all Khmer."
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៏អំពីគោលបំណងនៃការសាងសង់វិមានឈ្នះ-ឈ្នះ (នៅក្នុងពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦) ថា៖ ព្រះរាជាណាចក្រកម្ពុជាជាច្រើនជំនាន់រួចមកហើយ ពុំធ្លាប់ទទួលបានសន្តិភាពពេញលេញដូចសម័យនេះទេ ពីព្រោះគ្រប់កាលៈទេសៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែបង្កើតឡើងមាន២ទៅ៣ភាគី ដែលនាំឲ្យប្រទេសជាតិមានការបែកបាក់គ្នាឥតឈប់ឈរនាពេលកន្លងមក ។ នៅក្នុងស្ថានភាពចុងក្រោយបញ្ហាកើតឡើងដែលធ្វើឲ្យកម្ពុជា មានភាពមហន្តរាយ គឺដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ទើបមានប្រវត្តិសាស្រ្ត នាថ្ងៃទី០២ ធ្នូ ១៩៧៨ និង០៧ មករា ១៩៧៩ រហូតដល់១៩៩៨ ការអនុវត្តនយោ-បាយ ឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ សមិទ្ធផលនេះ ទើបយើងទទួលបានផ្លែផ្កាពីនយោបាយឈ្នះ ឈ្នះ ពិសេសសន្តិភាពលើគ្រប់វិស័យទាំងជាតិ-អន្តរជាតិ ហើយបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជន ពីប្រទេសមានប្រជាជនក្រីក្រមកជាប្រទេសមួយមានប្រជាជនកម្រិតមធ្យម ។
ផ្អែកតាមព្រឹត្តិការណ៍ និងសមិទ្ធផលដែលកើតឡើងកន្លងមក ទើបយើងទាំងអស់គ្នាកសាងវិមាននយោបាយឈ្នះ ឈ្នះ នាថ្ងៃនេះ ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបង្ហាញ និងរំឮកគុណដល់វីរភាព វីរជន និងស្នាដៃដែលជាមគ្គុទេសដ៏ឆ្នើម ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំដល់ការស្វែងរកសន្តិភាព ។
H.E. Gen. Tea Banh, Deputy Prime Minister, Minister of National Defense explained (during the ground breaking ceremony on the 25th of February 2016) about the main reasons behind the construction of the Win-Win Memorial as follow: "The Kingdom of Cambodia throughout many generations has never experienced total peace like this era. In every period, Cambodia always had 2 or 3 different factions fighting against each other to control the country. The latest tragedy was the genocidal regime of Pol Pot and Ieng Sary. These problems necessitated the historical struggle of 2nd December 1978, the event of 7th January 1979 and finally in 1998, the establishment of the Win-Win Policy under the wise leadership of Samdach Techo Hun Sen which ended the civil war in Cambodia. This achievement from the Win-Win Policy has brought peace in every sectors and has changed the people's living standards from that of a lower income country to a middle income country.
Based on these events and the achievements of the Win-Win Policy, today we start our construction of the Win-Win Memorial, an idea which was initiated by Samdach Techo Hun Sen in order to show and appreciate the sacrifices of national heroes, patriotism, and achievements of the wise leaders to attain peace."
១.សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការសម្រាប់សិក្សានិងរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាតាមរយ:នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
២.សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសិក្សាគម្រោងប្លង់សាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនិងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា
1.Resolution on establishment of the Committee for Study and Construction of the Win-Win Memorial.
2.Resolution on establishment of the Working group for studying on Win-Win Memorial Construction Plan.
គណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនៃការបញ្ចប់សង្រ្គាមស៊ិវិលនៅកម្ពុជា បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់វិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។ វិមានឈ្នះឈ្នះនេះ គឺស្ថិតនៅជិត ពហុកីឡាដ្ឋានមរតកតេជោ នាត្រើយខាងកើតស្ពានព្រែកព្នៅ ។ ការកសាងវិមានឈ្នះ-ឈ្នះ ទុកជាប្រវត្តិសាស្ត្រ គឺរំលឹកពីសុខដុមនីយកម្មសង្គម កិច្ចដំណើរការប្រតិបត្តិ ដើម្បីបញ្ចប់សង្គ្រាម និងសមិទិ្ឋផលអភិវឌ្ឍន៍ ។
In the morning of Thursday, 25th February 2016, the Committee for Research and Construction of the Win-Win Memorial has launched Groundbreaking Ceremony to begin the start of construction phase of the "Win-Win Memorial". The event was presided over by H.E. General Tea Banh, Deputy Prime Minister, Minister of National Defense. The Win-Win Memorial is located near Morodok Techo Stadium, East of Prek Pneu Bridge. The construction of the historical Win-Win Memorial is dedicated to the ending of the civil war in Cambodia, social harmonization and economic development.
វិមាននយោបាយឈ្នះ-ឈ្នះ អាចនឹងសាងសង់រួចរាល់មុន ឆ្នាំ២០២៣ ដោយ: ម៉ៅ សុផា
ដើម្បីរម្លឹកស្នាដៃប្រវត្តិសាស្ត្ររបស់បុព្វបុរសខ្មែរ រាជរដ្ឋាភិបាល សម្រេចសាងសង់វិមានអនុស្សាវរីយនយោបាយឈ្នះ-ឈ្នះ កាលពីពេលកន្លងទៅ។ រហូតមកដល់ពេលនេះ វិមានអនុស្សាវរិយនយោបាយឈ្នះ-ឈ្នះ ត្រូវបានគូរប្លង់ព្រមទាំងចាក់គ្រឹះរួចរាល់ហើយ និងកំពុងតែបន្តសាងសង់ជាប្រចាំថ្ងៃ។លោកឧត្តមសេនីយ៍ឯក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ បានអះអាងថា ក្រោយពីប្រកាសគម្រោង រហូតមកដល់បច្ចុប្បន្ន ជាងសាងសង់ បានចាក់គ្រឹះចប់សព្វគ្រប់ហើយ និងកំពុងតែបន្តការសាងសង់ជាធម្មតា។ ការលើកឡើងរបស់លោក ចៅ ភិរុណ ធ្វើឡើងក្នុងវេទិកាសាធារណៈក្រោមប្រធានបទ «បញ្ហាទូទាំងសាកលលោក ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកនិងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម» ដែលប្រារព្ធនៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ កាលពី ថ្ងៃទី១២ ឧសភានេះ។
លោក ចៅ ភិរុណ បានបញ្ជាក់ថា វិមានប្រវត្តិសាស្ត្រនេះ នឹងត្រូវលេចចេញជារូបរាងឡើង នៅមុនឆ្នាំ២០២៣ នាឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួនកីឡាអាស៊ី (SEA Game)។ លោកបន្ថែមទៀតថា ដំណើរការនៃការសាងសង់ គឺពឹងផ្អែកលើកញ្ចប់ថវិកា ជាកត្តាដ៏សំខាន។
លោកឧត្តមសេនីយ៍ឯករូបនេះបានសង្កត់ធ្ងន់ថា៖«វិមានឈ្នះ-ឈ្នះ នេះ យើងបានបុកគ្រឹស្តរួចហើយ ហើយប្លង់រួមរបស់វិមានឈ្នះ-ឈ្នះ ក៏ត្រូវបានធ្វើរួចហើយដែរ។ ខ្ញុំគិតថា ដំណើរការនៃការនៃការសាងសង់វិមានឈ្នះ-ឈ្នះ គឺអាស្រ័យលើមូលនិធិ ឬក៏អាចនិយាយបានថា ថវិកា។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គឺថា អាចនឹងត្រូវបញ្ចប់ មុនពេលដែលកម្ពុជា ទទួលការប្រកួនស៊ីហ្គេម ឆ្នាំ២០២៣»។
សូមរំឭកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ រាជរដ្ឋាភិបាលបានប្រារព្ធពិធីបើកការដ្ឋានសាងសាង់ «វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា» ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ វិមាននេះ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់លោក លី យ៉ុងផាត់ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសាងសង់វិមាននេះ គឺដើម្បី រម្លឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបាន ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍ កន្លងមក។ ជាងនេះទៀត វិមាននេះ នឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕
វិមានឈ្នះ-ឈ្នះ នឹងសម្ពោធជាផ្លូវការនៅចុងខែធ្នូ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ធខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ភ្នំពេញ)៖ វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នៅខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញនេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។
រហូតមកដល់ពេលនេះ វិមានឈ្នះ ឈ្នះ បានសាងសង់ផ្នែកតួបានចំនួនជាង ៨០ភាគរយហើយ ហើយគ្រោងនឹងសម្ពោធជាផ្លូវការ នៅចុងខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ សម្តេចពិជ័យសេនា បានជំរុញឲ្យក្រុមការងារសាងសង់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាស្វែងរកឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីយកមកដាក់តាំងបង្ហាញ នៅក្នុងវិមានក្នុងគោលបំណងទុកឲ្យក្មេងៗ ជំនាន់ក្រោយសិក្សាស្រាវជ្រាវ អំពីប្រវត្តិសាស្រ្តពិតរបស់កម្ពុជា។
សូមរំឭកថា ស្តូបវិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ពុំមានទាក់ទងនឹងថវិការដ្ឋនោះឡើយ។ យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់ អស់ថវិកាប៉ុន្មាននោះឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីកន្លងទៅ សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអនុប្រធានគណៈកម្មការសាងសង់ បានថ្លែងថា រូបចម្លាក់សម្រាប់ដាក់តាំងនៅក្នុងវិមាននេះ គឺបានឆ្លាក់រួចរាល់ហើយ ដែលនៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះ-ឈ្នះ ដែលរូបចម្លាក់នេះ ទាក់ទងទៅនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀត ទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។ រូបចម្លាក់ជាច្រើនទៀត ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមានឈ្នះ-ឈ្នះ មានដូចជា រូបចម្លាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ៕

វិមានឈ្នះ ឈ្នះ សាងសង់បានប៉ុន្មានភាគរយហើយ? គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ វិមានឈ្នះ ឈ្នះ ដែលតំណាងឲ្យសន្តិភាពនៅកម្ពុជា ត្រូវសាងសង់ផ្នែកតួបានចំនួនជាង ៨០%ហើយ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី៨សីហា។
បើមិនមានការប្រែប្រួលទេនោះ វិមានឈ្នះ ឈ្នះ នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ចំថ្ងៃដែលរដ្ឋាភិបាលប្រារព្ធពិធីខួប ២០ឆ្នាំនៃគោលនយោបាយឈ្នះ ឈ្នះ ឆ្នាំ១៩៩៨-២០១៨។
វិមានឈ្នះ ឈ្នះ ដែលកំពុងសាងសង់ កាលពីដើមខែកក្កដា ២០១៨/ រូបភាព៖ ហ្វេសប៊ុកវិមានឈ្នះ ឈ្នះលោក ណឹម សុវត្ថិ អនុប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានឲ្យដឹងថា រូបចម្លាក់សម្រាប់ដាក់តាំងនៅក្នុងវិមាននេះត្រូវបានឆ្លាក់រួចរាល់ហើយនៅតាមជញ្ជាំងជាន់ផ្ទាល់ដី។ រូបទាំងនេះរៀបរាប់ទាក់ទងនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀតបានទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។ ក្រៅពីនោះក៏មានរូបចម្លាក់ផ្សេងទៀតដែរដូចជា រូបចម្លាក់ហង្ស គ្រុឌ ដំរីក្បាលបី នាគ និងតោ ជាដើម។
សូមជម្រាបថា វិមានឈ្នះឈ្នះ មានកម្ពស់ប្រមាណ ៥៤ម៉ែត្រ ទទឹង ៣៦ម៉ែត្រ ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ៨ហិចតា ក្នុងតំបន់អភិវឌ្ឍន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សំណង់វិមាននេះ ក៏មានការសាងសង់កន្លែងហាត់ប្រាណ បណ្ណាល័យតម្កល់ឯកសារ កន្លែងបញ្ចាំងភាពយន្តឯកសារ សាលតាំងរូបថតប្រវត្តិសាស្ត្រសិល្បៈ និងកន្លែង សម្រាប់សិក្សាស្រាវជ្រាវនានាផងដែរ៕
ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ចើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យសកម្មភាពដាំឈើ នៅវិមាន ឈ្នះ ឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ នំពេញៈ នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអមដំណើរ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យសកម្ម ភាពដាំឈើនៅវិមានឈ្នះ ឈ្នះ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងចូលរួមប្រជុំដើម្បីពិនិត្យតាមដានពីវឌ្ឍនភាព នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនាទៀ បាញ់ ផងដែរ។
ជារួមលទ្ធផលនៃការដាំឈើសម្រេចបាន១០០% មុនការគ្រោងទុក។ ឈើដែលបានដាំនៅជុំវិញវិមានឈ្នះ ឈ្នះ គឺជាប្រភេទឈើប្រណិតធ្នង់និង គគីចំនួន ២០០ដើម។ រដ្ឋបាលព្រៃឈើបានបញ្ជាក់ថាក្រោយពីការដាំឈើរួច រាល់ហើយ ក្រុមការ ងាររដ្ឋបាលព្រៃឈើនឹងនៅមើលការ ខុសត្រូវថែរក្សារហូតដល់ថ្ងៃសម្ភោធវិមានឈ្នះ ឈ្នះនេះជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូខាងមុខនេះ។
វិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ចាប់ផ្តើមសាងសង់ ភ្នំពេញ៖(ខ្មែរថាមស៍)វិមានអនុស្សាវរីយ៍ឈ្នះឈ្នះដែលឆ្លុះបញ្ចាំងនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុនសែនក្នុងការតស៊ូដើម្បីសន្តិភាពនិងឯកភាពជាតិនៅទូទាំងប្រទេសក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះបានបញ្ចុះបឋមសិលាសាងសង់ហើយពីម្សិលមិញនេះ លើផ្ទៃដីប្រមាណជាង៨ហិកតារ ស្ថិតនៅជិតពហុកីឡាដ្ឋានមរតកតេជោ នាត្រើយខាងកើតស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ។
លោកឧបនាយករដ្ឋមន្ត្រី ទា បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមបញ្ចុះបឋមសិលាសាងសង់វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ បានថ្លែងសន្ទរកថានៅឯពិធីបញ្ចុះបឋមសិលាសាងសង់ថា វិមានអនុស្សាវរីយ៍នេះ វាបានឆ្លុះបញ្ចាំងនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក ហ៊ុន សែន បានដឹកនាំតស៊ូដើម្បីសន្តិភាព និងឯកភាពជាតិនៅទូទាំងប្រទេសកន្លងមកនេះ។
លោកនិយាយថា៖ «វាក៏ជាការរំលឹកគុណដល់យុទ្ធមិត្តដែលបានពលីជីវិតដើម្បីសន្តិភាព និងការអភិវឌ្ឍសម្រាប់សង្គមជាតិ»។
លោកថា សង្គ្រាមស៊ីវិលបានរុញច្រានកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម បន្ទាប់ពីលោក លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០។ បន្ទាប់មករបបប្រល័យពូជសាសន៍ខ្មែរក្រហម បានឡើងកាន់អំណាចដោយកាប់សម្លាប់ប្រជាជនខ្មែរ រាប់លាននាក់ ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។
ទោះបីជារបបប្រល័យពូជសាសន៍ត្រូវបានផ្ដួលរលំនៅខែមករា ឆ្នាំ១៩៧៩ ក៏ដោយ ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជា មិនទាន់បានបញ្ចប់នៅឡើយទេ ពីព្រោះខ្មែរក្រហម បានបន្តវាយប្រហារទៅលើរដ្ឋាភិបាលកម្ពុជា។ ក្រោយពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីឈានដល់បោះឆ្នោតជាសាកលឆ្នាំ១៩៩៣ ដែលមានការជួយគាំទ្ររបស់អង្គការសហប្រជាជាតិ ក៏ដោយ ភាគីខ្មែរក្រហម បានទាត់ចោលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ហើយបន្តធ្វើសង្គ្រាមទ័ពព្រៃ ជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ដដែល។
គោលនយោបាយ ឈ្នះ ឈ្នះ ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ១៩៩៦ និងបានចាប់ផ្ដើម អនុវត្តដំបូងនៅតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រោយមកកងទ័ពខ្មែរក្រហម ដែលសេសសល់នៅក្នុងព្រៃបានសម្រេចទម្លាក់អាវុធ និងបានចុះចូលជាមួយកងទ័ពរដ្ឋាភិបាល ទាំងស្រុងនៅឆ្នាំ១៩៩៨ ។
តាមគម្រោងវិមានអនុស្សាវរីយ៍នេះ គេនឹងសាងសង់អគារខ្ពស់មួយនៅចំកណ្ដាលអមដោយអគារតូចចំនួន២នៅសងខាង និងជាកន្លែងសម្រាប់ដាក់ឯកសារប្រវត្តិសាស្ត្រ ដោយបំពាក់នូវវីដេអូ និងរូបថត នៅក្នុងអគារ សម្រាប់សម្រួលដល់ការស្រាវជ្រាវសម្រាប់អ្នកទស្សនា។ វិមានអនុស្សាវរីយ៍ដែលមានផ្ទៃដីប្រមាណជាង៨ហិកតារ គឺសាងសង់ដោយក្រុមហ៊ុន លី យ៉ុងផាត់។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធមិនផ្ដល់ព័ត៌មានទាក់ទងចំនួនថវិកា និងរយៈពេលនៃការសាងសង់វិមានអនុស្សាវរីយ៍នេះ។
លោក យ៉ែម ប៉ុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា នយោបាយឈ្នះ ឈ្នះ ជាផ្នែកមួយនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលនាំមកនូវសន្តិភាព ដល់ប្រទេសជាតិ។ លោកនិយាយថា៖ «យើងមិនជំទាស់នឹងគម្រោងសាងសង់វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ នេះទេ ពីព្រោះវាជាសិទ្ធខាងនីតិប្រតិបត្តិ»។
លោកថា រដ្ឋាភិបាល គួរតែផ្ដល់នូវសេវាសាធារណៈ និងសុខភាពសាធារណៈបន្ថែមទៀតដល់ប្រជាពលរដ្ឋដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ លោកនិយាយថា៖ «រដ្ឋាភិបាល គួរតែសិក្សាបន្ថែមទៀតថា តើប្រជាពលរដ្ឋកំពុងមានបញ្ហាប្រឈមអ្វី? ហើយជំនួយអ្វីសម្រាប់ដោះស្រាយដល់ប្រជាពលរដ្ឋ?»៕
រដ្ឋាភិបាលគ្រោងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាលចាប់ផ្ដើមរៀបគម្រោង សាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ កាលពីចុងឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយចាត់តាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឲ្យដឹកនាំមន្ត្រីជាន់ខ្ពស់ ១៩នាក់ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីសិក្សានិងរៀបចំសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រសួងចំនួនបួន រួមមានទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នករៀបចំនិងផ្គត់ផ្គង់ឲ្យវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ លេចជារូបរាងឡើង។ សមាជិកគណៈកម្មការសិក្សាគម្រោងឲ្យដឹងថា វិមាននោះនឹងសាងសង់ឡើងលើផ្ទៃដីជាង ១៤ហិកតារ នៅខាងមុខពហុកីឡាដ្ឋានមរតកតេជោ នៅព្រែកភ្នៅ។
សមាជិកគណៈកម្មការសិក្សាគម្រោងលោកសាស្ត្រាចារ្យ ជុច ភឿន មានប្រសាសន៍ថា ប្រវត្តិនៃនយោបាយ ឈ្នះ-ឈ្នះ នឹងយកមកបង្ហាញជាសាធារណៈតាមចម្លាក់ភាពយន្ត និងឯកសារដែលនឹងតាំងនៅក្នុងបរិវេណវិមានអនុស្សាវរីយ៍នេះ។ លោកបន្តថា នៅក្នុងបរិវេណវិមានអនុស្សាវរីយ៍នេះនឹងមានសង់ស្តូបមួយមានកម្ពស់ទាបបំផុតប្រហែល ៦០ម៉ែត្រ។ ស្តូបនោះយកគំរូតាមប្រទេសជឿនលឿន ដូចជាបារាំង អាមេរិក អ៊ីតាលី ហើយគេនឹងឆ្លាក់រូបសរសេរអក្សរដែលភាគច្រើននិយាយពីប្រវត្តិធ្វើនយោបាយរបស់លោក ហ៊ុន សែន។
លោកបញ្ជាក់ថា គម្រោងនេះមិនទាន់កំណត់ថ្ងៃសាងសង់នៅឡើយទេ ហើយក៏មិនទាន់ប៉ាន់ស្មានថា នឹងត្រូវចាយថវិកាអស់ប៉ុន្មានដែរ៖ «ប្រជុំកំណត់គ្នាថា នឹងធ្វើអីខ្លះ ចាយលុយអស់ប៉ុន្មាន ធ្វើទុកសម្រាប់កូនចៅជំនាន់ក្រោយ»។
លោកបន្ថែមថា ក្រៅពីធ្វើស្តូបវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ក៏មានសាងសង់កន្លែងហាត់ប្រាណ បណ្ណាល័យតម្កល់ឯកសារ កន្លែងបញ្ចាំងភាពយន្តឯកសារ សាលតាំងរូបថតប្រវត្តិសាស្ត្រសិល្បៈ និងជាទីកន្លែងសម្រាប់សិក្សាស្រាវជ្រាវ។
អនុប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុ និងសវនកម្មរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថា ការសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ជាសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកយល់ថា បើចង់ឲ្យវិមាននេះមានសារប្រយោជន៍ជាប្រវត្តិសាស្ត្រ គួរណាស់តែបង្ហាញពីប្រវត្តិសាស្ត្រពិតឲ្យកូនចៅជំនាន់ក្រោយបានដឹង។
លោកសន្យាថា លោកនឹងពិនិត្យពិច័យឲ្យបានហ្មត់ចត់បំផុត បើសិនណារាជរដ្ឋាភិបាលចង់យកថវិកាជាតិដើម្បីសង់វិមាននេះ៖ «ការប្រើប្រាស់ថវិកាជាតិលុះតែជជែកឲ្យបានទូលំទូលាយ ហើយមិនមែនតែភាគីកុម្មុយនិស្តទេ ដែលជួយឲ្យខ្មែរបានសន្តិភាពនោះ»។
កាលពីអាណត្តិទី៤ មន្ត្រីរដ្ឋាភិបាលមួយចំនួនចង់សាងសង់រូបសំណាករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តម្កល់នៅតាមទីស្ដីការក្រសួងនានា ប៉ុន្តែគំនិតនេះរងបរាជ័យដោយសារតែសាធារណជនទូទៅរិះគន់ខ្លាំងក្លាពេក។ គម្រោងសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ វិញ គឺធ្វើឡើងទន្ទឹមនឹងការសាងសង់ពហុកីឡាដ្ឋានមរតកតេជោ ជាទីកន្លែងសម្រាប់ប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ខណៈដែលដីនៅពហុកីឡាដ្ឋានជាតិជាស្នាដៃបន្សល់ពីសម័យសង្គមរាស្ត្រនិយម ត្រូវបានរាជរដ្ឋាភិបាលពុះច្រៀកលក់ឲ្យក្រុមហ៊ុនឯកជនអស់ជាច្រើនប្លង់ហើយនោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកផ្ដើមគំនិតសរសេរសៀវភៅប្រវត្តិសាស្ត្រ លោកបណ្ឌិត សុខ ទូច លើកឡើងថា អ្នកនយោបាយខ្មែរពីមួយជំនាន់ទៅមួយជំនាន់តែងតែប្រកាន់គំនិតវាយសមិទ្ធផលចាស់ចោលរួចសង់ថ្មី ដើម្បីបង្ហាញមុខមាត់បង្អួតប្រជាពលរដ្ឋ តែទង្វើនេះធ្វើឲ្យបាត់បង់តម្លៃប្រវត្តិសាស្ត្រ។ លោកបន្តថា ការកសាងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រជារឿងគួរឲ្យអបអរ ប៉ុន្តែបើសិនគ្រាន់តែសាងសង់វិមានសម្រាប់បម្រើប្រយោជន៍នយោបាយវិញនោះ វានឹងមិនធ្វើឲ្យជាតិចំណេញទេ៖ «អ្នកនយោបាយត្រូវរៀបខ្លួនយ៉ាងម៉េចដើម្បីដឹកនាំប្រទេស តាមរយៈការសិក្សាប្រវត្តិសាស្ត្រ»។
ទោះជាយ៉ាងណាក្តី លោកសាស្ត្រាចារ្យ ជុច ភឿន បញ្ជាក់ថា គម្រោងសាងសង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ មិនមែនធ្វើឡើងដើម្បីបម្រើនយោបាយរបស់គណបក្សកាន់អំណាចទេ តែជាការរក្សាភស្តុតាងប្រវត្តិសាស្ត្រ និងកសាងវប្បធម៌សាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ៖ «ជីវភាពប្រចាំថ្ងៃស្អីទាំងអស់ហ្នឹងត្រូវដាក់បញ្ចូល»។
លោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា នយោបាយ ឈ្នះ-ឈ្នះ ត្រូវបានដាក់ចេញតាំងពីឆ្នាំ១៩៨៧ ក្នុងពេលដែលលោកស្វែងរកកិច្ចចរចាជាមួយនឹងសម្ដេចក្រុមព្រះ នរោត្តម សីហនុ ហើយលោកបញ្ជាក់ថា មានតែនយោបាយ ឈ្នះ-ឈ្នះ តែមួយគត់ ដែលធ្វើឲ្យអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមរលំរលាយទាំងស្រុងនៅចុងទសវត្សទី៩០។ ទោះជាយ៉ាងណាក្ដី អ្នកជំនាញផ្នែកនយោបាយលើកឡើងថា ខ្មែរក្រហមរលំរលាយដោយសារកត្តាសំខាន់ៗមួយចំនួនរួមមាន កិច្ចព្រមព្រៀងទីក្រុងប៉ារីស នាំឲ្យមានការបោះឆ្នោតឆ្នាំ១៩៩៣ ការដាក់ខ្មែរក្រហមឲ្យនៅក្រៅច្បាប់ នយោបាយ ឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន ថៃឈប់ផ្ដល់ទឹកដីឲ្យជ្រកកោន ប្រទេសចិន ឈប់ផ្ដល់ជំនួយជាអាវុធ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិផ្សេងទៀតលែងគាំទ្រជាដើម៕
រដ្ឋមន្ដ្រីការពារចិនប្រកាសផ្ដល់ជំនួយឥតសំណងជាង១៣០លានដុល្លារដល់កម្ពុជា ជំនួយឥតសំណងបានប្រកាសអោយដឹងក្រោយជំនួបរវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ វ័យ ហ៊្វុងហរ័ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិននៅវិមានមិត្តភាព។
នៅក្នុងជំនួបប្រជុំទ្វេភាគី សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការស្វាគមន៍ និងបានចាត់ទុកដំណើរទស្សនកិច្ច របស់គណៈប្រតិភូក្រសួងការពារជាតិចិន នៅកម្ពុជានាពេលនេះ មានសារៈសំខាន់សំរាប់កិច្ចសហប្រតិបត្តិរការ គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ផងដែល។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូ ក្រសួងការពារជាតិចិន នៅកម្ពុជាចំពេលព្រឹត្តិការណ៍មួយមិនធ្លាប់មាន គឺការរៀបចំតាំងពិព័រណកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ចិន។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិមានមតិឆ្លើយតបវិញ ឯកឧត្តម វ័យ ហ្វ៊ុងហរ័ រដ្ឋមន្ត្រីការពារជាតិចិន បានបញ្ចាក់ថា៖ ប្រទេសចិន ក្រោមការដឹកនាំរបស់ ប្រធានាធិបតីចិន ស៊ី ជីនពីន Xi Jinping និងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរកម្ពុជា-ចិន មានការរីកចំរើនគួរអោយកត់សំគាល់។ ឯកឧត្តម បានបញ្ជាក់ថា៖ ចិន និងកម្ពុជា គឺជាមិត្តចាស់ មិត្តល្អ និងជាមិត្តពិតប្រាកដ។ លើសពីនេះទៀត ចិន និងកម្ពុជា គឺជាដៃគូរល្អ និងគោរពគ្នាទៅវិញទៅមក។
រយៈពេល៦០ឆ្នាំ បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតនឹងគ្នាមក ទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែស៊ីជំរៅ។ តាមរយៈកិច្ចប្រជុំនោះ ដើម្បីរក្សាទំនាក់ទំនងកងទ័ពទាំងពីរអោយកាន់តែជិតស្និតថែមទៀត ឯកឧត្តម វ័យ ហ្វ៊ុងហរ័ បានស្នើដល់ភាគីកម្ពុជាអោយបន្តការផ្លាស់ប្តូរដំណើរទស្សនៈកិច្ច គណៈប្រតិភូយោធាជាន់ខ្ពស់គ្នាទៅវិញទៅមកបន្តទៅទៀត។ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិចិន ក៏បានអញ្ជើញ សម្តេចពិជ័យសេនា ទៀ បាញ់ ទៅចូលរួមក្នុងវេទិកា សៀង សាន និងធ្វើទស្សនៈកិច្ចជាផ្លូវការនៅប្រទេសចិន នាខែតុលាឆ្នាំ ២០១៨ ខាងមុខនេះ។ ក្រសួងការពារជាតិចិន បានសន្យាបន្តការកសាងវិទ្យាស្ថានទ័ពជើងគោក ថ្លុកតាសេកអោយបានល្អ បន្តការធ្វើសមយុទ្ធរួមគ្នា លំហាត់នាគមាស២០១៩ ដោយត្រូវចាប់ផ្តើមពិភាក្សាគ្នា ពីពេលនេះតទៅ នឹងត្រូវអនុវត្តនៅឆ្នាំក្រោយ អោយមានទ្រង់ទ្រាយកាន់តែធំ ព្រមទាំងអោយនាវាកងទ័ពជើងទឹកចិន មកចូលចតនៅកម្ពុជា និងធ្វើលំហាត់រួមគ្នាផងដែល។ តាមរយៈកិច្ចប្រជុំទ្វេភាគីនោះដែល ឯកឧត្តម វ័យ ហ្វ៊ុងហរ័ បានបញ្ជាក់ថា៖ នឹងសហការជួយសាងសង់វិមានឈ្នះឈ្នះ តាមលទ្ធភាពរបស់ខ្លួនជូនកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ វ័យ ហ៊្វុងហរ័ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន
មានមតិឆ្លើយតបវិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានទទួលយកការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ទៅទស្សនៈកិច្ច និងចូលរួមវេទិកា សៀង សាន នៅប្រទេសចិន នាខែតុលា ឆ្នាំ២០១៨។ សម្តេច បានសំដែងការគាំទ្រ ចំពោះការបន្តធ្វើលំហាត់នាគមាសឆ្នាំ២០១៩ នៅកម្ពុជាអោយមានទ្រង់ទ្រាយធំជាងមុន។សម្តេចពិជ័យសេនា ក៏បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិចិន ដែលបានសន្យាជួយសាងសង់វិមានឈ្នះឈ្នះ ដែលវិមានឈ្នះឈ្នះនេះ គឺជាភស្តុតាងមួយទុកជាប្រវត្តិសាស្ត្រ ដើម្បីអោយកូនចៅជំនាន់ក្រោយបានរៀនសូត្រ អំពីនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ពិតប្រាកដជូនដល់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា៖ តាមរយៈកិច្ចប្រជុំទ្វេភាគីនាពេលនោះ រដ្ឋមន្ត្រីការពារជាតិចិន បានជំរាបជូនភាគីកម្ពុជានូវការផ្តល់ជំនួយយោធាបន្ថែមក្នុងឆ្នាំ២០១៨ នូវទឹកប្រាក់ចំនួន៨៤០លានយាន់ ជាជំនួយឥតសំណង និងគ្មានលក្ខ័ណ។ចុងបញ្ចាប់ នៃកិច្ចប្រជុំទ្វេភាគីនាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិទាំងពីរ កម្ពុជា-ចិន បានធ្វើជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខារវាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ី ហ្គោវៃ អនុប្រធានការិយាល័យសហប្រតិបត្តិការយោធាអន្តរជាតិ ក្រសួងការពារជាតិចិន និងឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស លើពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ៕
អ្នកជំនាញរបស់រដ្ឋាភិបាលថា ការសង់វិមានឈ្នះ-ឈ្នះ នាំឲ្យប្រទេសមានសន្តិភាព អ្នកជំនាញរបស់រដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះអះអាងថា ការកសាងវិមានអនុសាវរីយ៍នយោបាយឈ្នះ-ឈ្នះ ទុកជាប្រវត្តិសាស្ត្រ គឺជំរុញឲ្យមាន វីរជន និងវីរនារីជាតិកាន់តែច្រើន ដើម្បីធ្វើឲ្យសង្គមជាតិមានសន្តិភាព និងការអភិវឌ្ឍ ។
ការអះអាងនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពីអត្ថន័យ និងខ្លឹមសារសម្រាប់ការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ ដែលមានវត្តមានស្ថាបត្យករ និងវិចិត្រករប្រមាណ៥០នាក់ មកពីស្ថាប័នផ្សេងគ្នា ដើម្បីប្រមូលគំនិតមុនពេលសាងសង់វិមាននោះ ។
ទីប្រឹក្សារដ្ឋាភិបាល និងជាប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា លោក ស៊ន សំណាង ថ្លែងថា មូលហេតុដែលរដ្ឋាភិបាលចង់ឲ្យមានការកសាងវិមាន ឈ្នះ-ឈ្នះ គឺដើម្បីរំឭកគុណវីរបុរសជាតិ ដូចដែលមាននៅបណ្តាប្រទេសជឿនលឿន និងទុកជាប្រវត្តិសាស្ត្រឲ្យកូនចៅជំនាន់ក្រោយគោរពបូជា ដូចវីរបុរសខ្មែរមុនៗផងដែរ ។ លោកថា «គម្រោងកសាងវិមាននយោបាយឈ្នះ-ឈ្នះ នេះមិនមានជាលើកដំបូងទេ យើងធ្លាប់កសាងវិមានព្រះបរមរូប និងបដិមាព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ត សីហនុ ។ ក្រៅពីនេះយើងក៏បានកសាងរូបសំណាកជាច្រើន ដូចជារូបសំណាកព្រះបាទជ័យវរ្ម័នទី៧ សម្តេចព្រះសង្ឃរាជ ជួន ណាត លោកតាក្រមង៉ុយ រូបសំណាកលោកយាយពេញ ជាដើម ។ វិមាននយោបាយឈ្នះ-ឈ្នះ ដែលយើងមានគម្រោងនឹងបង្កើតនេះ គឺជាវិមានរំឭកគុណ វីរបុរសជាតិ ដូចដែលមាននៅក្នុងបណ្តាប្រទេសចម្រើនជឿនលឿនជាច្រើន ដើម្បីទុកឲ្យកូនចៅគោរពបូជា» ។
ប្រធានគណៈកម្មការសាងសង់វិមាននយោបាយ ឈ្នះ ឈ្នះ លោក ណិម សុវត្ថិ ថ្លែងថា ការសង់វិមាន ឈ្នះ-ឈ្នះ នោះក៏ត្រូវការជ្រើសរើសអ្នកជំនាញផ្នែកស្ថាបត្យករ និងវិចិត្រករខ្មែរ ដែលមានស្នាដៃល្អ ដើម្បីកសាងវិមាននោះឲ្យក្លាយទៅជារមនីយដ្ឋាន បូជនីយដ្ឋាន និងអាចក្លាយទៅជាតំបន់ទេសចរណ៍នៅថ្ងៃអនាគត ។
ទោះជាយ៉ាងណា លោក ណិម សុវត្ថិ បញ្ជាក់ថា វិមានឈ្នះ-ឈ្នះ នោះមិនទាន់កំណត់ទីតាំងត្រូវសង់នៅកន្លែងណា ចំណាយអស់ថវិកាអស់ប៉ុន្មាន និងដាក់រូបវីរជនណាខ្លះក្នុងវិមាននោះនៅឡើយ ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ញ៉ែម បុញ្ញាឬទ្ធិ មានប្រសាសន៍ថា ការសង់វិមាននោះគួរតែកំណត់ឲ្យបានច្បាស់លាស់ថា នឹងដាក់រូបវីរជនណាខ្លះនៅក្នុងនោះ ។ តែលោកថាបច្ចុប្បន្ននេះ រដ្ឋាភិបាលគួរទុកថវិកាជួយប្រជាជនក្រីក្រ ជាជាងចំណាយទៅលើការសង់វិមាននោះ ។ លោកបញ្ជាក់ថា «រឿងដែលជាសំខាន់ យើងត្រូវមើលប្រព័ន្ធដោះស្រាយ កាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាពលរដ្ឋយើង ដូច្នេះអ្វីទៅដែលជាលក្ខណៈសំខាន់ដែលត្រូវគិតគូរជាបន្ទាន់នោះ លើវិស័យអប់រំ និងវិស័យសុខាភិបាល វិស័យទាំងពីរនោះ ដែលត្រូវការថវិកាបន្ទាន់ដើម្បីធ្វើកំណែទម្រង់ឲ្យមានប្រសិទ្ធភាព» ។
អ្នកវិភាគឯករាជ្យលោកស្រី ជា វណ្ណាត មានប្រសាសន៍ថា បើពិតមានការសង់វិមានឈ្នះ-ឈ្នះ ដោយមានដាក់រូបថ្នាក់ដឹកនាំណាមួយដែលនៅរស់ ដោយមិនមានការឯកភាពគ្នាភាគច្រើនពីគ្រប់មជ្ឈដ្ឋានទេ នោះនៅពេលអ្នកកាន់អំណាចថ្មីចូលកាន់តំណែង ហើយមិនពេញចិត្តអាចនឹងត្រូវកម្ទេចចោលវិញ ។ លោកស្រីមានប្រសាសន៍ថា «ធ្វើអ៊ីចឹងៗ បើសិនណាអ្នកហ្នឹងឯងនៅរស់ ពិបាកត្រង់ថា ដល់ពេលក្រោយអ្នកនោះស្លាប់ទៅ តែងតែមានការប្រឆាំងបកមកវិញ អ៊ីចឹងមានការផ្លាស់ប្តូរអី ខ្ញុំឧទាហរណ៍ដូចជា របងសាលាអនុវិទ្យាល័យព្រះនរោត្តមអ៊ីចឹង កាលជំនាន់ហ្វ៊ុនស៊ិនប៉ិច ខ្ញុំឃើញដាក់ឈ្មោះ កាលនោះដូចជាឯកឧត្តម ជា សុផារ៉ា ដល់ពេលហ្វ៊ុនស៊ិនប៉ិច មានរឿងឆ្នាំ១៩៩៧ ចាញ់ឆ្នោត១៩៩៨ហ្នឹង ដូរចៅហ្វាយក្រុងមកគណបក្សប្រជាជនវិញ ឃើញលុបឈ្មោះនៅរបងសាលាចោល ដាក់ឈ្មោះអ្នកថ្មី» ។
តាមគម្រោងដែលបង្ហាញក្នុងកិច្ចពិភាក្សានៅថ្ងៃនេះ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នឹងធ្វើលើផ្ទៃដីទំហំ១២៦ម៉ែត្រការ៉េ ដោយកំណត់យកតួវិមានកម្ពស់៦ម៉ែត្រ ហើយរូបចម្លាក់វីរជនទាំងនោះ កំណត់យកកម្ពស់១.៧០ម៉ែត្រ ដែលរូបចម្លាក់នោះធ្វើអំពីថ្មពណ៌ខៀវ(ថ្មភ្នំ) ៕

No comments:
Post a Comment