Thursday, January 26, 2023

គុនខ្មែរ Vs មួយថៃ Kun Khmer -Muay Thais

 កម្រង ឯកសារ ក្បាច់គុនប្រទេសកម្ពុជា និង ប្រទេសថៃ

ចំណុចសំខាន់ដែលជាការជម្រុញ Motivation  ឲ្យខ្ញុំ ប្រមូល ចងក្រង​ វិភាគ ផ្សព្វផ្សាយ អំពី គុនខ្មែរ និង Mouy Thais គឺដោយសារ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះរៀបចំ អាស៊ានហ្គាម ឆ្នាំ ២០២៣ ហើយប្រទេសថៃ ប្រឆាំងទំនាស់ តាំងពីជាង ២០ ឆ្នាំមុន អំពី កម្មសិទ្ធិបញ្ញា ដែលថៃ ចោទខ្មែរថា លួចចម្លង ក្បាច់គុនថៃ ខាងខ្មែរចោទវិញ ដូចគ្នា។ តាមប្រវត្តិសាស្រ្ត កងទ័ពខ្មែរ ចាញ់សង្រ្គាមជាមួយ សៀម រួចដកទ័ព និង ទីតាំងចេញពី អង្គរដោយសារចាញ់សង្រ្គាម។ 

 ភាគីខ្មែរ សរសេរថា ខ្មែរចាញ់សង្រ្កាម ទ័ពសៀមចូលមក ឈ្លានពាន ប្រមូលយក គម្ពីរក្បូនសឹករបស់ខ្មែរ។ ដូច្នេះ យើងមើលប្រវត្តិសាស្រ្ត ឃើញថា ទ័ពខ្មែរ ពិតជា អន់មែនខាង សម្ផារៈសឹក បើទោះជាគ្មានឯកសារច្រើន តែគេអាចដឹងថា មេទ័ពសៀមធ្លាប់មកទស្សនា កំាភ្លើងធំតាំងនៅ អង្គរវត្ត មុនពេលសៀមរាយលុកនិង ប្រកាសឯករាជ្យ ១២៣៨ នៃ គ.ស បន្ទាប់ មើលទៅ កងទ័ព រ៉ុម Rome នៅ អ៊ីតាលី ឬ កងទ័ពបារាំង ទ័ពអាល្លឺម៉ង់នៅ អឺរ៉ុប ឃើញថាគេ ពិតជាទំនើបមែននៅឆ្នាំ ១៤០០ តែនៅ ប្រាសាទ នាគព័ន្ធ ដែល ពិតជា ក្រសួងការពារជាតិខ្មែរសម័យ អង្គរ ឃើញមានតែ ទ័ពជើងគោក  ៤​ ប្រភេទ គឺ ទ័ពមនុស្ស ទ័ពដំរី ទ័ពសេះ និង ទ័ពតោ។ ទាំង ៤ ប្រភេទ ប្រើ ក្បាច់់គុន ១២ មេធំៗ ដូចមាន បង្ហាញខាងក្រោម៖

ក្បាច់​យុទ្ធ​គុន​ប្រដាល់សេរី ត្រូវបាន​ហ្វឹកហាត់​តាំងពី​សម័យ​បុរាណ នៅ​អាស៊ីអគ្នេយ៍។ នៅក្នុង​តំបន់​​អង្គរទាំង​ទ័ព និងរាស្រ្ត​សាមញ្ញ ត្រូវបាន​ហ្វឹកហាត់​រៀន​ដោយ​ជនជាតិខ្មែរ។ ក្បាច់​យុទ្ធគុន​នេះ ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​ប្រព័ន្ធ​វាយ​ប្រយុទ្ធ​របស់​ទ័ព​ខ្មែរ​នា​សម័យ​អង្គរ និង​មូល​ហេតុ​មួយ​ទៀត ដែល​អាណាចក្រ​ខ្មែរ​បាន​វាយ​គ្រប់គ្រង​ តំបន់​អាស៊ីអគ្នេយ៍។ ជាក់​ស្តែង​​ភស្តុតាង​រូបចម្លាក់​នៅ​​ប្រាសាទ​បាយ័ននិងដ៏ទៃទៀត​នៅ​ប្រាសាទ​អង្គរវត្ត បាន​បង្ហាញ​ថា ក្បាច់​គុន​ប្រដាល់​សេរីខ្មែរ មាន​តាំងពី​សតវត្ស​ទី​៩ មក​ម្ល៉េះដែល​ប្រភព​ដើម​ជា​របស់​ខ្មែរ។

ក្រោយ​មក​ដោយ​សារ​ការ​ឈ្លាន​ពាន​លុកលុយ លួច​ប្លន់ និង បំផ្លិចបំផ្លាញ​ពី​ទ័ព​សៀម (ថៃ) នៅ​ក្រុង​អង្គរ បណ្តាលឲ្យ​ភាគច្រើន នៃ​គម្ពីរ​ក្បាច់​យុទ្ធគុន​ប្រដាល់សេរីខ្មែរ ត្រូវបាន​បំផ្លិចបំផ្លាញ និងយកធ្វើ​ជា​របស់​ពួកគេ ហើយ​ថែមទាំង​ចាប់​ខ្មែរ​ជា​ឈ្លើយ និង រាជវង្សានុវង្ស​ខ្មែរ ទៅ​ក្រុង​អយុធ្យា។

ម​ការស្រាវជ្រាវ​ប្រវត្តិ​ក្បាច់​កីឡា​ប្រដាល់​បុរាណ​ខ្មែរ (ប្រដាល់​​សេរី) ជា​កីឡា​មួយ​ប្រភេទ ដែល​គេ​រៀបចំ​ប្រកួត​ក្នុង​ពិធី​ធំ​ៗ ដូច​ជា​បុណ្យ​ប្រពៃ​ណី​ជាតិ បុណ្យ​ចូល​ឆ្នាំ ជូន​កាល​គេប្រកួត​ថ្វាយ​ស្តេច​ទត និង​ប្រកួត​ជ្រើសរើស មេទ័ព អង្គរក្ស ពលសេនាកងវាំង។ ភាគ​ច្រើន​គេ​តែងតែ​រៀបចំ​ពិធីប្រកួត​នៅ​រដូវប្រាំង ពេល​ដែល​កសិករ​រួចការងារ​ស្រែ​ចំការ។

កាល​ណោះ​ការប្រកួត​គ្នា​កីឡាករ​ស្លៀក​តែ​ខោខ្លី​លើជង្គង់ ហើយ​គ្មាន​ស្រោម​ដៃ​ទេ គឺគេ​យក​អំបោះ​ឆៅ​ទៅ​រុំម្រាម​ដៃ​តែ​៣​ទេ គឺម្រាម​ចង្អុល​ម្រាម​កណ្តាល និង​ម្រាម​នាង​ដៃ។ គួរ​បញ្ជាក់​ដែរ​ថា ម្រាម​កណ្តាល គេ​ត្រកួញ​រុំ​ឱ្យ​បានខ្ពស់​ជាងគេ។ ពេល​ខ្លះ​គេពាក់​សម្បក​ខ្ចៅ នៅ​ចុង​កណ្តាប់​ដៃ​ទៀត​ផង ដើម្បី​ឱ្យ​គូប្រកួត​ឆាប់​របួស​។

ការប្រកួត​នោះ​អ្នកចាញ់​​ជួនកាល​​អាចមាន​រហូត​ដល់​ស្លាប់​ឯណោះ អ្នកឈ្នះ​គ្មាន​ទោស​អ្វី​ឡើយ ហើយ​អ្នក​រៀប​ចំ​​ការប្រកួត​ត្រៀម​រួច​ជាស្រេច​នូវមឈូស អាចារ្យ ព្រម​ទាំង​រង្វាន់​សម្រាប់​អ្នក​ឈ្នះ។ ហើយ​ការប្រកួត​មាន ៥ទឹក ដូច​សព្វថ្ងៃ​នេះ​ដែរ។ ការប្រកួត​នោះ​ គេយកធូបមក​អង្កន់​ជា​ប្រាំ​កំណាត់មួយកំណាត់ គឺមួយទឹក ។ ក្បាច់​ប្រដាល់​បុរាណ​ខ្មែរ​មាន​លក្ខណៈ​ទន់ភ្លន់ តែ​រឹងមាំ​រហ័ស​រហួន និង​មាន​សភាព​សា​ហាវ​ក្នុង​ការ​វាយ​ទៅ​លើគូ​ប្រកួត។

ល្បុក្កតោ (Sanskrit: Labokator) (អង់គ្លេស: Bokator) គឺជាក្បាច់គុនប្រយុទ្ធដូចសត្វតោ (English mean: The Lion Boxing) ការប្រើកម្លាំងវាយប្រយុទ្ធដូចសត្វតោ ។ ល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុន នៃសិល្បៈគុនខ្មែរ (អង់គ្លេស: Kun Khmer Martial Arts) ដែលត្រូវបានគេជឿថា​កើតឡើង ក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទ សូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើត ច្បាប់កងទ័ព ដែលបែងចែកកងទ័ព ជាច្រើនក្រុម ទ័ពថ្មើជើង ទ័ពលំពែង ទ័ពសេះ ទ័ពដំរី និង ទ័ពព្រួញ ផ្សេងៗ... ទាំងនេះហើយ ដែលជាឬសគល់នៃការបង្កើតសម័យកាលចក្រភពអង្គរ ក្នុងការគ្របគ្រងរបស់ព្រះអង្គ ។[១] ពាក្យ "ល្បុក្កតោ​" ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយ​ជាផ្លូវការ​ណ៍ ឆ្នាំ1938 បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក ដូចនេះពាក្យ ល្បុក្កតោ មិនគួរត្រូវបានកែប្រែជាពាក្យ បុក្កតោ បុកកាតោ ដែលផ្ទុយពីវចនានុក្រមជាតិឡើយ ។​



ល្បុក្កតោ​មានមេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន សម្រាប់ការប្រើប្រាសទៅក្នុងសង្គ្រាមសម្រាប់កងទ័ព ដែលបែងចែក ច្រកទ្វារទី១ ដល់ច្រកទ្វារទី៨ ត្រូវបានហៅថា "រហ័នយុទ្ធ" មានន័យថា ច្បាប់វាយប្រហារ កម្រិតតូច ទៅមធ្យម ដូចជាការប្រើប្រាសកាយសម្បទាដើម្បីប្រយុទ្ធ ដូចជាគុនដៃ (អង់គ្លេស: Hand to Hand Combat) និង គុនជើង (អង់គ្លេស: Foot Kicking) ដែលបែងចែកជាក្បាច់ប្រយុទ្ធផ្សេងៗទៀតដូចជា៖ ក្បាច់ប្រដាល់ (អង់គ្លេស: Boxing) ដែលមានដើមកំណើតក្នុងការកកើតក្នុងអំឡុងនាការចាប់ផ្ដើមដំបូងនៃសម័យអង្គរ ។[៣] ល្បុក្កតោ ដែលជាមោទនភាព​នៃគុនខ្មែរ ក្បាច់ប្រដាល់កម្ពុជា បានឈ្នះមេដាយប្រាក់ចំនួន២ ក្នុងព្រឹត្តិការ​ណ៍ កីឡាទ្វីបអាសុី (អង់គ្លេស: Asian Games) ក្នុងទស្សវតន៍ ឆ្នាំ 1970s 


ល្បុក្កតោ នៃច្រកទ្វារទី៩ ដល់ច្រកទ្វារទី១០ ត្រូវបានហៅថា "អាខ័នយុទ្ធ" មានន័យថា ច្បាប់វាយប្រហារ ដោយគ្រឿងសាស្ត្រាវុធ ដែលរាប់បញ្ចូល ដំបង ដាវ កាំបិត លំពែង បាញ់ធ្នូរ ជាដើម ដែលរាប់ជារឿងសាស្ត្រាវុធក្នុងការធ្វើសង្គ្រាមនិងបញ្ចាមិត្ត រីឯច្រកទ្វារទី១១ ដល់ច្រកទ្វារទី១២ ត្រូវបានហៅថា "អាត្ម័នយុទ្ធ" មានន័យថា ច្បាប់ប្រយុទ្ធ ដែលប្រើប្រាសដួងវិញាណ មានន័យថា អ្នកចម្បាំងល្បុក្កតោអាចប្រើបាន គ្រប់សំភារៈ​ដែលប្រទះនៅក្នុងដៃជាគុនខែលការពារខ្លួនផង និង ជាការប្រើទៅវាយប្រហារសត្រូវ ដៃគូបានផងដែរ រួមមាន៖ ពូថៅ គប់កូនកាំបិត គប់កងចក្រ ការវាយនិងក្រម៉ា ការវាយនិងខ្សែរទី ផ្សេងៗ ល- ។ ដោយយោងតាម សិលាចារឹក​មួយ នៅ​បាង​ថាក ប្រទេសឡាវ បាន​តំណាល​ពី​ព្រះបាទ ​សូរ្យវរ្ម័នទី២ ដែល​កំពុង​ប្រយុទ្ធ​ក្នុង​​​សមរភូមិ ថាព្រះអង្គ​លោត​ផ្លោះ​ពីលើ​ព្រះទីនាំង​គជេន្ទ្រ​ទៅ​គង់​លើ​ក្បាលដំរី​របស់​ សត្រូវ ហើយ​ទ្រង់​ប្រហារ​ជិវិត​សត្រូវ​បីដូច​ជា គ្រុឌ​ស្ទុះ​ទៅ​សង្គ្រប់​សំលាប់​នាគ​នា​កំពូលភ្នំ ដែលបញ្ចាក់ថា ស្ដេចខ្មែរជំនាន់មុនគឺចេះក្បាច់គុន និងការរៀបចំច្បាប់កងទ័ព ទើបវិសាលភាព ក្នុងការពង្រីកទឹកដីរបស់ព្រះអង្គគឺមានភាពធំធេង និងជាកិច្ចការ ដ៏អស្ចារ្យ​របស់ព្រះអង្គក្នុងការបង្កើតសម័យកាលដ៏រុងរឿងនោះគឺ សម័យកាលអង្គរ 

ល្បុក្កតោ ត្រូវបាន​បែងចែក​ជា ៧​កម្រិត ដែល​កម្រិត​នីមួយៗ​ត្រូវបាន​សម្គាល់ ដោយ​ពណ៌​នៃ​ក្រណាត់សូត្រ​ដែល​រួមមាន​៖ ពណ៌ស បៃតង ខៀវ ក្រហម ត្នោត ខ្មៅ និង ថ្នាក់គ្រូ ពណ៌មាស ។ ក្រណាត់សូត្រ ក្នុងមួយពណ៌ តំណាងឱ្យ យុទ្ធក្រមមួយ មានន័យថា តំណាងឱ្យច្បាប់ប្រយុទ្ធមួយ កម្រិតពណ៌ស រាប់ចាប់ពី មេគុន ៥ក្បាច់ បាតដៃ កណ្ដាប់ដៃ ក្រញាំដៃ ម្រាមដៃ កែងដៃ ហើយក្នុងមួយក្បាច់ ចែកចេញជាច្រើន "ស្នៀត" (Techniques) ឧទាហរណ៍: ការប្រើប្រាសកែងដៃ ដូចជា៖ កែងរុញស្រប កែងរុញខ្វែង កែងបត់ កែងពុះ កែងបុករះ កែងបុកចំហៀង កែងគាស់ កែងខោក កែងញុល កែងស៊ក កែងស៊កពុះ កែងគ្រលាស់ កែងវាត់

នេះ​អត្ថបទ​កំណាព្យ​ដែល​បង្ហាញ​ឲ្យ​ ឃើញ​ពី​ការចូលរួម​ទស្សនា​យ៉ាង​កុះករ​នូវ ​ឆាកប្រយុទ្ធ​មួយ រវាង ផាន់ ជុំ និង អ្នក ចាន់​។ ទម្លាប់ និង ប្រពៃណី​របស់​អ្នក​គុន​និយម​ខ្មែរ​ដែល​រៀបរាប់​ខាងលើនេះ​មកដល់​បច្ចុប្បន្ន​ រលាយ បាត់បង់​ស្ទើរ​គ្មាន​សល់​។

ការថ្វាយ​បង្គំ​គ្រូ​ដែល​នៅសល់​ដល់​សព្វថ្ងៃ​នេះហើយ​ដែល​អ្នក​ប្រដាល់​តែងតែ ​ប្រព្រឹត្តិ​នៅពេល​ឡើងដល់​សង្វៀន​មុនពេល​ប្រកួត​ចាប់ផ្ដើម​នោះ គឺជា​មរតក​នៃ​ពិធី​បង្កក់​ប្រសិទ្ធ​ដែល​ចាស់ៗ​ពី​ដើម​តែងតែ​ធ្វើ​មុនពេល​ ប្រកួត​គ្នា​ម្ដងៗ ៕
ស្វែងយល់ ពី​ក្បាច់គុន​ខ្មែរ​ទាំង១២មេ

តាម​ការស្រាវជ្រាវ​តៗ​គ្នា​នោះគេ​សង្កេតឃើញថា ក្បាច់គុន​របស់​ខ្មែរ​យើង​មាន​មេគុន​ចំនួន ១២ ផ្ដុំ​បញ្ចូល​គ្នា ហើយ​មេគុន​មួយ គឺជា​ស្នៀត ដែល​ស្នៀត​ទាំងនោះ​សុទ្ធ​តែ​មាន​ លក្ខណៈពិសេស​និង​ដោយឡែក​របស់​វា​។​ ពេលនេះ​យើង​ សូម​លើកយក​មេគុន​មួយៗ ​​មក​​បង្ហាញ​។

១. មេ​សម អាច​ហៅថា មេ​ស្រប៖

នេះ​ជា​មេ​ទីមួយ​ក្នុងចំណោម​មេ​ទាំង ១២​។ ការកំណត់​ឈ្មោះថា​មេ​សម ឬ មេ​ស្រប នេះ គឺ​ដោយហេតុថា ជំ​ហ៊រ​ប្រ​យុ​ទ្ទ​ដៃ និង ជើង​ស្ថិតក្នុង​ជំ​ហ៊រ​ស្របគ្នា​។ ទម្រង់​ចេញ​ដំបូង គេ​ឈរជើង ២​ទ​ន្ទី​ម​គ្នា ដាក់​ដៃ​ស្រប​និង​ខ្លួន បន្ទាប់មក​ដៃស្ដាំ និង​ជើង​ស្ដាំ​បោះ​ទៅមុខ​ស្របគ្នា​ដងខ្លួន​រាង​អោន​បន្ដិច ដោយ​ដៃ​ឆ្វេង​ដាក់​ក្រោម​ទ្រូង​។​ទម្រង់​ដដែល​នេះ គេ​អាច​អនុវត្តន៍​ខាងឆ្វេង​ក៍បាន ទៅមុខ ឬ ទៅក្រោយ​ក៍បាន​។ បើ​ឈាន​ទៅមុខ​ទោះ​ឆ្វេង​ក្ដី​ស្ដាំ​ក្ដី​ទម្ងន់​នៃ​ដងខ្លួន​ត្រូវ​សង្កត់​លើ ​ជើង​មុខ ៦០ ភាគរយ តែបើ​ឈាន​ថយ​​​ក្រោយ​ទម្ងន់​នៃ​ដងខ្លួន​ត្រូវ​សង្កត់​លើ​ជើង​ក្រោយ ៦០ ភាគរយ​វិញ​។​ក្នុង​ទម្រង់​មេ​សម​​នេះ មិនមាន​ប្រើ​ជើងទេ ចលនា​ពិសេស គឺ​កណ្ដាប់ដៃ​ហើយ​ទម្រង់​ប្រយុទ្ធ និង​ជំ​ហ៊រ​ប្រយុទ្ធ​អាច​ផ្លាស់ប្ដូរ​ទៅតាម​ស្ថានភាព​នៃ​គូប្រកួត​។ ការផ្លាស់ប្ដូរ​ជំ​ហ៊រ​នេះ មិន​រាប់​ថា ជា​មេ​សម​ទេ ព្រោះ​វា​មាន​លក្ខណៈ​ជា​ទម្រង់​ផ្សេង​មួយ​វិញ​ដែល​ខុសពី​ទម្រង់​ដើម​។

២. មេ​ខ្វែង​៖

មេ​ខ្វែង​គឺជា​មេគុន​ទី ២​។ មេគុន​នេះ​មាន​ចលនា​ដៃ និង​ជើង​ខ្វែងគ្នា បើ​ជើង​ស្ដាំ​ទាត់​ទៅមុខ ដៃ​ឆ្វេង​ត្រូវ​បោះ​ទៅមុខ ផ្ទុយទៅវិញ បើ​ជើងឆ្វេង​ទាត់​ទៅមុខ​ដៃ​ដែល​ត្រូវ​បោះ​ទៅមុខ គឺ​ដៃស្ដាំ​។​​ ជាធម្មតា ក្នុង​ចលនា​មេ​ខ្វែង​នេះ ដៃ​ត្រូវ​បោះ​ទៅមុន​ជើង​ជានិច្ច ឯ​ជើង​​លើក​ទាត់​តាម​ក្រោយ​។ ក្នុង​មេនេះ​យើង​សង្កេតឃើញថា ចលនា​មាន​លក្ខណៈ​ទាញ​ចេញពី​មេ​សម គឺ​ដៃ និង ជើង​ស្របគ្នា លុះត្រាតែ​លើកជើង​ទាត់ ទើប​គេ​កំណត់​ហៅថា មេ​ខ្វែង​។ ប៉ុន្ដែ​ក្នុងករណី​ដែល​ជើង​ឈាន​ទៅមុខ​ធម្មតា ដោយ​មិនបាន​លើក​ទាត់​ទេនោះ លុះត្រាតែ​ជើង​ដល់​ចំណុច​គោលដៅ​សិន ទើប​ដៃ​បោះ​ទៅតាម​ក្រោយ​។ ចំណែកឯ​ចលនា​ឈាន​ថយក្រោយ​វិញ គឺ​ខុសពី​ចលនា​ទៅមុខ​។ ជើង​ទាំង​២​ប្រើ​សម្រាប់​​​តែ​ឈាន​ថយក្រោយ ដោយ​មិនបាន​លើក​ទាត់​ដូច​ចលនា​ទៅមុខ​ទេ ឯ​ដៃ​ទាំង​​២ ប្រើ​សម្រាប់តែ​រង គឺ​ដៃស្ដាំ​វា​ទៅ​ចុះក្រោម​រងជើង​ស្ដាំ ឯ​ដៃ​ឆ្វេង​វាត់​ឡើងលើ​រង​ដៃ​ឆ្វេង​។ ចលនា​នេះ​គេ​ហៅថា ចលនា​ទំនាក់ទំនង​គ្នា​រវាង​មេ​ខ្វែង និង មេ​ខ្វែង​។

៣. មេ​ឆៀង​កណ្ដៀត​៖

ជា​មេគុន​ទី ៣ បន្ទាប់ពី​មេ​សម និង មេ​ខ្វែង​។ មេនេះ​មាន​ចលនា​ដើរ​ទាប​បែប​ដំណើរ​ក្ដាម​ដាំ​យក​ចំហៀង​ខ្លួន​ទៅមុន​។ ទម្រង់​ចេញ​ដំបូង​គេ​ដាក់​ដៃ​ទាំង ២ ផ្គុំ​ចូលគ្នា​ដោយ​ ដងខ្លួន​ជំរុល និង សង្កត់ធ្ងន់​ទៅលើ​ជើង​មុខ រួច​គេ​ឈាន​ជើង​ស្ដាំ​មួយ​ជំហាន​មក​មុខ ហើយ​បន្ទន់​កាយវិការ​ដូច​អង្គុយ​ចោងហោង​ទៅលើ​កែងជើង​ឆ្វេង ឯ​ដៃស្ដាំ​ដាក់​លើ​ជង្គង់​ស្ដាំ កែងដៃ​ច្រត់​ពីលើ​ជា​របៀប​រង​បន្ទាប់​គេ​បោះ​ជើងឆ្វេង​ទៅមុខ​ដោយ​វាត់​​ដៃ​ស្ដាំ​​​ទៅជា​មួយ​។ ចលនា​នេះ​រាង​ខ្ពស់ជាង​មុន​បន្ដិច ឈរ​ជា​របៀប​ច្រក​កៀវ​ដោយ​ទម្ងន់​​ខ្លួន​សង្កត់ធ្ងន់​លើ​ជើង​ទាំង ២ ដៃស្ដាំ​ត្រូវដាក់​នៅត្រឹម​ចង្កេះ ដៃ​ឆ្វេង​ត្រូវ​ដាល់​ទៅ​មុខ ដោយ​ឲ្យ​កណ្ដាប់ដៃ​មាន​កំពស់​ស្មើ​និង​ក្បាល​។ គេ​ធ្វើ​របៀបនេះ​ដោយ​ប្ដូរ​ពីឆ្វេង​មក​​ស្ដាំ ពីស្ដាំ​ទៅ​ឆ្វេង ឬ ពីមុខ​មក​ក្រោយ​ដូចគ្នា​។ ចលនា​បែបនេះ ទើប​គេ​សន្ម​ត់​ហៅថា មេ​ឆាំង​កណ្ដៀត​។ មេនេះ​គេ​ប្រើ​សំរាប់​រង​ទម្ងន់​ជើង​ដែល​ទាត់​មកលើ​ខ្លួន​ទាំង​ឆ្វេង ស្ដាំ​។

៤. មេ​រះ​ផ្កាស្វាយ​៖

ជា​មេគុន​ទី ៤ បន្ទាប់ពី​មេ​ឆៀង​កណ្ដៀត​។ មេនេះ​មាន​ចលនា​ដើរ​ទាប​ដូច​មេ​ឆៀង​កណ្ដៀត​ដែរ ប៉ុន្ដែ​មិនមែន​ដំណើរ​ក្ដាម​បែប​ចំហៀង​ទេ គឺជា​ដំណើរ​ទៅមុខ ឬ ទៅ​ក្រោយ​​​​តាមរបៀប​អង្កុញ​ជង្គង់​។ ទម្រង់​ដំបូង​ចេញ​ជា​របៀប​ក្ដាប់ដៃ​រួច​បន្ទន់​ជង្គង់​ទាំង ២ ជើងឆ្វេង​ឈានទៅ​មុខ​ជើង​ស្ដាំ ឯ​ដៃស្ដាំ​លើក​ជា​របៀប​រង ដៃ​ឆ្វេង​ដាក់​ត្រឹម​ចង្កេះ​រាង​ជ្រុល​ទៅមុខ​បន្ដិច​។ ទម្រង់​បន្ទាប់ គឺ​ជើង​ស្ដាំ​ប្ដូរ​ទៅមុខ​ជើងឆ្វេង ឯ​បាតដៃ​ស្ដាំ​​ត្រូវ​​លា​រួច​លើក​ទះ​ទៅ​ផ្នែក​ខាងមុខ បាតដៃ​ឆ្វេង​ទះ​ទៅមុខ​ដែរ ប៉ុន្ដែ​ផ្នែក​ខាង ក្រោម​​។ ក្នុងការ​ប្ដូរ​ជំហាន​ជើង​ទៅមុខ​ដៃ​ឆ្វេង​ត្រូវ​ទះ​ខាងលើ ឯ​ដៃស្ដាំ​ត្រូវ​ទះ​ខាង​ក្រោម​​​វិញ​។ ចលនា​នេះ​គេ​អនុវត្តន៍​ទៅមុខ​ទៅក្រោយ​ដូចៗ​គ្នា​។ ដៃ​គេ​ដូរ​ពី​ការ​ទះ​មក​បង្វិល​ជា​របៀប​កន្លះរង្វង់​ទៅមុខ​ដោយ​លា​បាតដៃ​ហើយ ​រះ​ពីក្រោម​ឡើង​ទៅលើ​វិញ​​។

៥. មេ​បី​កង់ ឬ មេ​បី​ជាន់​៖

ជា​មេគុន​ទី ៥ បន្ទាប់​មេ​រះ​ផ្កាស្វាយ​។ មេនេះ​តាមពិត​គេ​បំបែក​ចេញពី​មេ​សម គេ​អាច​ហៅថា ចលនា​មេ​សម​រហ័ស​ក៍​បានដែរ​។ បានជា​ហៅ​ដូច្នេះ​ដោយហេតុថា ចលនា​ដៃ​ដាល់​ទៅមុខ​គឺ ពីរដង​ផ្ទួនៗ​គ្នា សំដៅទៅ​មុខ​មួយ​និង​ដើមទ្រូង​មួយ ឯជើង​ត្រូវ​លើក​ទាត់​ឡើង​ទៅលើ​។ ត្រង់នេះ​មានន័យថា ក្នុង​រយៈពេល​តែមួយ​គេ​អាច​វាយ​បាន ៣ ចំណុច គឺ​ជើង​ទាត់​មួយ​ចំណុច និង​ដៃ​ដាល់​ទៅមុខ​ផ្ទួនគ្នា​ពីរ​ចំណុច​ទៀត​។ ចំពោះ​ចលនា​​ផ្សេងៗ​ទៀត​សូម​មើល​ទម្រង់​មេ​សម​។

៦. មេ​មុខឈ្នាង​៖

ជា​មេគុន​ទី ៦ បន្ទាប់ពី​មេ បី ជាន់​។ ការកំណត់​ឈ្មោះ​ហៅថា មុខឈ្នាង គឺ​មកពី​មេ​នេះ​​​គេ​មិន​យក​កណ្ដាប់ដៃ​ដាល់​ទៅមុខ​ដូច​មេ​ដទៃ​ទេ គឺ​យក​ស្មង និង ទ្រនង់​ដៃ​កាប់ ឬ រង​គូសត្រូវ​។ មេនេះ​មាន​ទម្រង់​ឈានទៅ​មុខ​ទៅក្រោយ ដោយ​ប្ដូរ​ពីឆ្វេង​ទៅ​ស្ដាំ​ដូច​​​មេ​សម​ដែរ ប៉ុន្ដែ​ខុស​ត្រង់​ជំហរ និង ដងខ្លួន​រាង​ទ្រេត​ទៅមុខ​បន្ដិច ដោយ​ចលនា​ជម្រុល​​ហើយ​សង្កត់​ធ្ងន់​ទៅលើ​ជើង​មុខ​។ ក្នុង​ចលនា​នេះ​ស្មា​ទាំង ២ ត្រូវដាក់​ឲ្យ​ស្រប និង​ដងខ្លួន ឯ​ដើមទ្រូង​ត្រូវ​ពើង​ទៅមុខ​ជានិច្ច​ដែរ​។ មេនេះ​គេ​ប្រើ​សម្រាប់​កាប់ ឬ រង​ស្មងជើង​របស់​គូសត្រូវ​ដែល​ទាត់​មក​ចំ​ពីមុខ​ខ្លួន​។

៧. មេ​ឆ្មា​ក្រាប​៖

ឆ្មា​ក្រាប គឺជា​ឈ្មោះ​មេគុន​ទី ៧ ក្នុងចំណោម​ទាំង ១២ មេ​។ ទម្រង់​នៃ​មេ​ឆ្មា​ក្រាប​នេះ យើង​សង្កេតឃើញ​មាន​លក្ខណៈ​ទាប​ជាង​ចលនា​មេគុន​ដទៃទៀត​ដោយ​កាយវិការ​ទាំង​មូល​ ពឹងផ្អែក​ទៅលើ​ជង្គង់ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ទីកន្លែង ឯ​ដងខ្លួន​អោន​ទ្រេត​ទៅ​មុខ​ស្ទើរ​ដល់​ដី​។ របៀប​ចេញ​ជាដំបូង​គេ​លុតជង្គង់​ផ្ទាល់ និង​ដី​រាង​បញ្ឆិត​ទៅ​ស្ដាំ​បន្តិច​ ហើយ​ដងខ្លួន​អង្គុយ​ទៅលើ​ជើង​ទាំង ២ ដោយ​ដៃស្ដាំ​ដាក់​លើ​ភ្លៅ​ស្ដាំ​ឯ​ដៃ​ឆ្វេង​ដាក់​​លើ​ជង្គង់​ឆ្វេង​។ ទ្រង់ទ្រាយ​របៀបនេះ​គេ​ហៅថា ទម្រង់​ចេញ​មេ​ឆ្មា​ក្រាប​។ លុះ​បន្ទាប់​មក​ទៀត​ដងខ្លួន​ត្រូវ​អោន​ទៅមុខ​ក្បាល​ត្រូវ​ងើយ​បន្តិច​ជង្គង់​ ឆ្វេង​ដកថយ​ក្រោយ ដៃស្ដាំ​វាត់​ឡើងលើ​ក្បាល​ជា​របៀប​រង ឯ​ដៃ​ឆ្វេង​ត្រូវដាក់​នៅ​ខាងក្រោម​ទ្រូង​។​ លុះ​ដល់​​ចលនា​​ឆ្វេង​​ដងខ្លួន​អោន​ មក​មុខ​ក្បាល​ងើយ​បន្តិច​ដដែល ជង្គង់​ស្ដាំ​ដកថយ​ក្រោយ​ជំនួស​ជង្គង់​ឆ្វេង ឯ​ដៃ​ឆ្វេង​វាត់​ឡើងលើ​ក្បាល​ជា​របៀប​រង​ហើយ​ដៃស្ដាំ​ត្រូវ​ដាក់​​នៅ​ខាងក្រោម ​ទ្រូង​វិញ​។ ក្នុង​ទម្រង់​មេ​ឆ្មា​ក្រាប​នេះ ចលនា​នីមួយៗ​ប្រព្រឹត្តិ​ទៅ​ស្រប​គ្នា​ក្នុងពេល​តែមួយ​ទាំង​ឆ្វេង​ទាំង​ស្ដាំ ឬ ទៅមុខ ទៅក្រោយ​គឺ​ដូចគ្នា​ទាំងអស់​។ ប៉ុន្តែ​​ក្នុង​ទម្រង់​មេនេះ​ដដែល​យើង​សង្កេតឃើញ​ចលនា​មាន​លក្ខណៈ​ខុសប្លែក​ ពី​មេ​គុន​​ដទៃទៀត ត្រង់​ដែលថា គេ​ធ្វើ​ចលនា​ថយក្រោយ​មុន​ចលនា​ទៅមុខ​។

៨. មេ​ក្រពើ​ហារ​៖

ក្រពើ​ហារ ជា​ឈ្មោះ​ក្បាច់គុន​ទី ៨ ក្នុងចំណោម​ទម្រង់​មេគុន​ទាំង ១២​។ មេនេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា និង មេ​បី​ជាន់​ដែរ ប៉ុន្តែ​ខុស​ត្រង់​គេ​ប្ដូរ​ពី​ចលនា​លើកជើង​ទាត់​មក​ជា​របៀប​លើក​អុក​ដោយ​ ជង្គង់​វិញ ចំណែកឯ​ដៃ​ក៍​យ៉ាង​ដូច្នោះ​ដែរ ពោល គឺ កែង​ដៃ​អុក​ចុះក្រោម​ហើយ​ជង្គង់​អុក​ឡើងលើ​។ បើសិនជា​គេ​ចេញ​កាយវិការ​របៀប​ដូច​ពោល​​ខាងលើនេះ យើង​ពិនិត្យមើល​ចាប់ពី​ចំណុច​កែងដៃ​ដល់​កណ្ដាប់​ដៃ និង ពី​ជង្គង់​​ដល់​ចុង់ជើង​នោះ​និង​ឃើញ​លក្ខណៈ​ទាំង ២ នេះ​ដែល​គេ​សន្មត​ហៅថា ក្រពើ​ហារ​។ ការ​សន្មត​យ៉ាង​ដូច្នេះ​ដោយហេតុថា កែងដៃ និង​ជង្គង់​បត់​ចូល​រកគ្នា​បណ្ដាល​ឲ្យ​ចុងដៃ និង​ចុងជើង​ងាយ​ចេញ​មើលទៅ​ទំនង​ដូច​ក្រពើ​ហារ​មែន​។ ចំពោះ​ចលនា​ឆ្វេង ស្ដាំ ឬ ទៅមុខ ទៅក្រោយ​សូម​មើល​ទម្រង់​មេ​សម​។

៩. មេ​ល្បុក្កតោ​៖

ជា​មេគុន​ទី ៩ បន្ទាប់ពី​មេ​ក្រពើ​ហារ​។ មេនេះ​តាមពិត​មិនមែនជា​ក្បាច់​ដៃ​ទេ គឺ​បច្ចេក​ទេស​​មួយបែប​ដែល​គេ​ប្រើ​ជាមួយនិង​ដំបង​មួយគូ​ហៅថា ល្បុក្កតោ​។ មេ​ល្បុក្កតោ​នេះ ក្នុង​ចលនា​ឆ្វេង​ស្ដាំ ឬ ទៅមុខ​ទៅក្រោយ គឺ​ជំហរ​ដងខ្លួន និង ទម្ងន់​ជើង​នៅតែ​រក្សា​ជា​របៀប​ជម្រុល​ទៅមុខ​ដដែល​។

១០. មេ​ស្រងែ​ពេន​៖

ស្រងែ​ពេន គឺជា​ទម្រង់​ក្បាច់គុន​ទី ១០ ក្នុងចំណោម​មេគុន​ទាំង ១២​។ មេនេះ​គឺជា ចលនា​​នៃ​ការបត់បែន​ដងខ្លួន​ដៃ និង ជើង​ឲ្យ​មាន​កាយវិការ​ទន់ភ្លន់ និង រស់​រវើក​ទៅតាម​ចង្វាក់​នៃ​មេគុន​។ ចលនា​ទាំងមូល​ពឹងផ្អែក​ទៅ​លៃ​ជង្គង់ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​គោលដៅ​ដូច​មេ​ឆ្មា​ក្រាប​ដែរ ប៉ុន្ដែ​ដងខ្លួន​មិន​ត្រង់​ទេ គឺ​រាង​ទ្រេត​ទៅមុខ ដោយ​ចង្កេះ​អ៊ែន​បន្តិច ហើយ​ដើមទ្រូង​ពើង​ឡើង ឯ​ក្បាល​ងើយ​ទៅមុខ​។ ម្រាមដៃ​ដែល​រះ​ឡើង​ទៅលើ​ទំនង​ដូច​ចលនា​ទី ៣ ក្នុង​ទម្រង់​ក្បាច់គុន​មេ​រះ​ផ្កាស្វាយ ប៉ុន្តែ​ខុស​ត្រង់​បាតដៃ​ដែល​លា​នោះ គឺ​ផ្ងារ​ទៅមុខ ឯ​ម្រាម​បិទ​ជិត​ហើយ​ពត់​ងើយ​ឡើង​ទៅលើ​។ ទម្រង់​ចេញ​ជាដំបូង​ក្នុង​មេ​ស្រងែ​ពេន​នេះ​គេ​ទម្លាក់​ជង្គង់​ទាំង ២ ផ្ទាល់​ដី របៀប​ដូច​ទម្រង់​ចេញ​មេ​ឆ្មា​ក្រាប បន្ទាប់មក​ជង្គង់​ស្ដាំ​បោះ​ទៅមុខ​ជង្គង់​ឆ្វេង​កន្ធែក​ចេញ​ខាង​រាង​ទាញ​មក​ ក្រោយ ឯ​បាតដៃ​ស្ដាំ​លា​ហើយ​រះ​ទៅមុខ (​កែងដៃ​បង់​បន្តិច​) ដោយ​ឲ្យ​ម្រាមដៃ​មាន​កំពស់​ស្មើ និង​ក្បាល ឯ​បាតដៃ​ឆ្វេង​ត្រូវ​លា​ចុះក្រោម​ហើយ​ដាក់​ត្រឹម​ចង្កេះ​។ ចលនា​នេះ​ទៅមុខ​ទៅក្រោយ ឬ ឆ្វេង ស្ដាំ គឺមាន​លក្ខណៈ​ស្មើៗ​គ្នា​។ ក្នុង​ការចេញ​មេ​ស្រងែ​ពេន​នេះ គេ​ប្រយ័ត្ន​បន្តិច គឺ​កាលណា​ខុស​និង​របៀប​ខាងលើ អាច​ច្រឡំ​គ្នា និង មេ​ឆ្មា​ក្រាប​បានដែរ ព្រោះ​កាយវិការ​ក្នុងការ​ផ្លាស់ប្ដូរ​ទីកន្លែង​ពឹងផ្អែក​ទៅលើ​ជង្គង់​ ដូចគ្នា ឯ​ដៃ​បោះ​ឡើង​ទៅលើ និង​ដងខ្លួន​អោន​ទៅមុខ​ដូចគ្នា​ដែរ​។ នៅក្នុង​ចលនា​មេ​ស្រងែ​ពេន​ដដែល​នេះ ទម្ងន់​ដងខ្លួន ៧០ ភាគរយ ត្រូវ​សង្កត់​លើ​កែងជើង នៃ​ជង្គង់​ខាងមុខ​ជានិច្ច​។

១១. ចោល​កូនតឹង៖

ចោល​កូនតឹង ជា​ឈ្មោះ​មេគុន​ទី ១១ បន្ទាប់ពី​មេ​ស្រងែ​ពេន​។ មេ​នោះគេ​ប្រើ​ជាមួយ​ឧបករណ៍​ម្យ៉ាង​ធ្វើ​ពី​ដែក ឬ សំណ​មួយគូ ហៅថា កូនតឹង វា​មាន​ទំហំ​ធំ​ជាង​មេជើង​បន្តិច ដែល​ល្មម​នឹង​អាច​ក្ដាប់បាន​ក្នុង​បាតដៃ​។ គេ​ចង​កូនតឹង​ភ្ជាប់​ទៅ​ចុង​ខ្សែ​ម្ខាង ប្រវែង​​ប្រមាណ ពី ៤ ទៅ ៥ ដេ​ស៊ី​ម៉ែត្រ ឯ​ចុង​ម្ខាង​ទៀត​កាន់​នៅ​និង​ដៃ​សម្រាប់​លើក​គ្រវី​ចុះឡើង​។ បើ​យើង​ប្រៀបធៀប មេ​ចោល​កូនតឹង ទៅ​និង​ក្បាល​ដំបង​សម័យ​ឥឡូវ​នេះ គឺ​ស្រដៀង​គ្នា​និង​គុនដំបង​ពីរ​កំណាត់​ដែរ ប៉ុន្តែ​ខុស​ត្រង់​ថា ដំបង​មួយគូ​ជាប់​គ្នា​ដោយ​ចុង​ខ្សែ​តែមួយ ឯ​កូនតឹង​មួយគូ​វិញ​មាន​ខ្សែ​ដាច់​គ្នា​ស្រឡះ គឺ​មួយ​សំរាប់​គ្រវី​ខាងស្ដាំ ហើយ​មួយទៀត​សំរាប់​គ្រវី​ខាងឆ្វេង​។ ក្នុងការ​ចោល ឬ គ្រវី​នេះ​ចុង​ខ្សែ​នៃ​កូន​តឹង ត្រូវ​ចង​ឲ្យ​ជាប់​ទៅ​និង​កងដៃ ឬ បាតដៃ​ដើម្បី​ការពារ​កុំ​ឲ្យ​របូត​ចេញ ឯ កូនតឹង​ត្រូវ​ក្ដាប់​ក្នុង​បាតដៃ ហើយ​ពេល​មាន​សត្រូវ​គេ​ចោល​ទៅមុខ​សំដៅ​សត្រូវ ឬ គ្រវី​ចុះឡើង​ដើម្បី​ការពារ​ខ្លួន​។

ចំពោះ​បច្ចេកទេស​នៃ​ការ​គ្រវី​នេះ វា​អាស្រ័យទៅលើ​ភាព​ប៉ិនប្រសប់​របស់​អ្នក​ប្រើ​​ប្រាស់​ កូនតឹង​នេះ​តែម្ដង​។ ចំណែក ឯ​ទម្រង់​ចេញ​បើសិនជា​គេ​ប្រើ​ដៃស្ដាំ​នោះ​ជង្គង់​ស្ដាំ​ត្រូវ​លុត​ផ្ទាល់​ ដី ឯ​ជង្គង់​ឆ្វេង​បញ្ឈរ​ទៅមុខ ដងខ្លួន​រាង អោន​ហើយ​ពើងទ្រូង​ងើយ​មុខ​ឡើង​។ ដៃ​ដែល​បោះ​ទៅមុខ គឺ​ត្រូវ​ចោល​កូនតឹង​រួច​កញ្ឆក់​មកវិញ ឬ ក៍​គ្រវី​ចុះ​ឡើង​​​ទៅតាម​ភាព​ប៉ិនប្រសប់​របស់ខ្លួន និង​ទៅតាម​គោលដៅ​ដែល​ខ្លួន​ចង់​វាយ​ប្រហារ​។​ កូនតឹង​នេះ ជួនកាល​គេ​អាច​ប្រើ​ដៃ​ទាំង ២ ព្រម​គ្នា ដើម្បី​គ្រវី​ពីក្រោយ​ទៅ​មុខ ពីឆ្វេង ទៅ ស្ដាំ ឬ ពីស្ដាំ​ទៅ​ឆ្វេង​វិញ​ក៍​បានដែរ​។

១២. មេ​ចោល​កូនកាំបិត​៖

នេះ​ជា​មេ​ទី ១២ និង​ជា​មេ​ចុងក្រោយ​គេ​បង្អស់​។ បច្ចេកទេស​ក្នុងការ​ចោល​កូនកាំបិត​នេះ គេ​បំបែកចេញ​ជា ៣ របៀប​។របៀប​ទី ១ ចោល​កូនកាំបិត​ទៅក្រោយ​តាម​ចន្លោះ ក និង ស្មា គេ​ហៅថា ផ្នែក​ខ្ពស់​។ ទម្រង់​នេះ​មាន​ជំហរ​ជម្រុល​ទៅមុខ​សង្កត់​លើ​ជើង​ឆ្វេង ឯជើង​ស្ដាំ​ឈាន​មក​ក្រោយ​ដោយ​ជម្ទើ​ត​កែងជើង​ឡើង ឯ​ដៃ​ឆ្វេង​ដាក់​ស្រប​និង​ដងខ្លួន ដៃស្ដាំ​កាន់​ចុង​កូនកាំបិត​រួច​លើកចោល​ទៅក្រោយ​តាម​ចន្លោះ ក លើស្មា​ឆ្វេង​។

របៀប​ទី ២ គេ​ចោល​កូនកាំបិត​ទៅក្រោយ​តាម​ចន្លោះ​ឃ្លៀក ហៅថា ផ្នែក​កណ្ដាល​។ ផ្នែក​នេះ​កាយវិការ​ជើង​ដូច​ចលនា​ទី ១ ដែរ ប៉ុន្ដែ​ខុស​ត្រង់​កាយវិការ​ដៃ គឺ​ដៃ​ឆ្វេង​ត្រូវ​លើក​បត់​ហើយ​ក្ដាប់​មក​មុខ​របៀប​ចំហរ​ឃ្លៀក ឯ​ដៃស្ដាំ​កាន់​ចុង​កាំបិត​រួច​ចោល​ទៅ​ក្រោយ​តាម​ចន្លោះ​នេះ​។
របៀប​ទី ៣ ហៅថា ផ្នែក​ទាប គេ​លុតជង្គង់​ស្ដាំ​ផ្ទាល់​ដី​បញ្ឈរជង្គង់​ឆ្វេង​ទៅមុខ ដៃ​ឆ្វេង​ដាក់​លើ​ជង្គង់​ឆ្វេង ឯ​ដៃស្ដាំ​កាន់​ចុង​កាំបិត​រួច​ចោល​ពីក្រោម​ជង្គង់​ទៅ​ក្រោម ៕
ក្បាច់គុន ល្បុក្កតោ

ប្រវត្តិគុនខ្មែរ(វគ្គទី១)
 ”ថ្ងៃទី 31 តុលា 2020" , Fight Science  18150
គុនខ្មែរមានដើមកំណើត និងត្រូវបានផ្តល់កំណើតដូចគ្នាជាមួយក្បាច់គុន មួយថៃ របស់ប្រទេសថៃ លីតវេយ របស់មីយ៉ាន់ម៉ា និង មួយឡាវ របស់ប្រទេសទ្បាវ។ សិល្បៈក្បាច់គុនបុរាណមួយដែលមានអាយុកាលតាំងពីចក្រភពអង្គរ(គ.ស 802) មក គុនខ្មែរឥឡូវត្រូវបានគេចាត់ទុកថាជាកីឡាជាតិរបស់កម្ពុជា។ គុនខ្មែរក៏ត្រូវបានគេហៅថា ប្រដាល់សេរី ដែលត្រូវបានបកប្រែថា “ការប្រយុទ្ធដោយសេរី”។ខណៈពេលដែលគុនខ្មែរ មានភាពស្រដៀងគ្នាជាច្រើនជាមួយ មួយថៃ ប្រជាជនកម្ពុជា និយាយថាគុនខ្មែរមានប្រវត្តិជ្រាលជ្រៅ សំបូរបែប និងមានលក្ខៈផ្ទាល់ខ្លួន។ មជ្ឍដ្ឋានជាច្រើន ថែមទាំងអះអាងថា មួយថៃ មានដើមកំណើតមកពីគុនខ្មែរ។ នៅសម័យបុរាណ ការប្រយុទ្ធប្រដាល់គុនខ្មែរ គឺជាការប្រយុទ្ធដ៏សាហាវ រហូតដល់មានម្ខាងស្លាប់ក៏មាន ដោយសារកីទ្បាករ វាយមិនមានពាក់ហ្គង់ការពារទ្បើយ។ អ្នកប្រយុទ្ធដែលមិនពាក់ស្រោមដៃ ឬពាក់ស្រោមការពារលើចុងកែងដៃរបស់ពួកគេ អាចបង្ករគ្រោះថ្នាក់ដល់កម្រិតអតិបរិមា។នៅក្នុងយុគសម័យទំនើប ការប្រគួតគុនខ្មែរ ត្រូវបានធ្វើទ្បើងស្រដៀងទៅនឹង មួយថៃដែរ ហើយការប្រកួតនេះ មានរយៈពេលមួយទឹក ៣នាទី ដោយកំនត់យក ៥ទឹក ឬ ៣ទឹក ដោយកីទ្បាករតម្រូវអោយពាក់ហ្គង់ការពារ។ប្រហាក់ប្រហែលទៅនឹងមួយថៃដែរ នៅពេលចាប់ផ្តើមប្រកួត អ្នកប្រដាល់ហាត់គុនខ្មែរ ត្រូវធ្វើពិធីគុនគ្រូ ដោយអមជាមួយភ្លេងបុរាណខ្មែរ។ លើសពីនេះទៅទៀតភ្លេងបុរាណខ្មែរ ដែលត្រូវបានប្រគុំជាមួយឧបករណ៍ដូចជា ស្គរ ស្គរឡៃ ខ្លុយ និងចង្វាក់ ត្រូវបានគេលេងកំដរពេញមួយចប់ការប្រកួតតែម្តង។

រាជ​ធានីភ្នំពេញ​​​ ​៖ ​កាលណានិយាយដល់​​ប្រដាល់​សេរី ​គេនឹក​​ឃើញ​​ភ្លាម​​ថា​នោះ​គឺជា​​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​កំពុង​មាន​ការ​រីក​ចម្រើន​​នា​ពេលបច្ចុប្បន្ន ។ ​​កីឡានេះ​មិន​សម្គាល់​ថា​ជារបស់​​ខ្មែរ​ផ្តាច់​មុខ​នោះ​ទេ ដោយ​សារ​តែ​នៅ​ប្រទេស​ជិត​ខាង​ក៏​មាន​ និងក្នុង​ប្រទេស​ខ្លះ​ក៏​មាន ទើប​ថ្ងៃ​នេះ​កោះ​សន្តិភាព​​សូម​លើក​យក​ប្រវត្តិ​​ខ្លះ​ៗ​ ពាក​់​ព័ន្ធ​នឹងកីឡា​​នេះ​ជូន​ប្រិយ​មិត្ត​​ស្វែង​យល់​​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​​មន្ត្រី​​ជំនាញ ។

លោក​មាស ​យ៉ាន់​នូរីស ​អ្នក​ស្រាវ​ជ្រាវ​​ក្បាច់​គុន​បុរាណ​​​ខ្មែរ​រស់នៅ​ប្រទេស​បារាំង ​បាន​អះ​អាង​ប្រាប់​កោះ​សន្តិភាព​​ឱ្យ​ដឹងថា ​មុន​អាណា​និគម​​​បារាំង​ ប្រទេសក​ម្ពុជា​មាន​វប្ប​ធម៌​ប្រកួតគ្នា​​យក​​ឈ្នះ​-ចាញ់​​បែប​នេះជា​យូរណាស​់​មក​ហើយ​ដើម្បី​ស្វែង​រក​ជើងខ្លាំង​ប្រចាំ​ភូមិ​ ស្រុក ឬតំបន់ ​ដោយ​ក្នុង​នោះ​​បូករួម​ទាំង​ការប្រកួត​ជ្រើស​រើស​រក​អ្នក​ខ្លាំង ​​ធ្វើ​េម​ទ័ព​ប្រចាំ​ប្រទេស​​ទៀត​ផង ។ ​ការ​ប្រកួត​នៅ​ពេល​នោះ​មាន​ភាព​សាហាវ​ខ្លាំង​ណាស់​ ​​​និង​មិន​កំណត់​​ក្នុងការ​ប្រើ​​ក្បាច់​អ្វី​ឡើយ ​ពោល​គឺ​ឱ្យ​តែ​ឈ្នះ ​ដោយ​មិន​ខុស​ពីការ​សម្លាប់​​គ្នា​​​នៅលើ​រេញ​​​ ដើម្បី​ទទួល​បាន​មុ​ខ​មាត់​ ​និង​ប្រាក់​​រង្វាន់​ដែល​បាន​ប្រកាស​ឡើង​ឡើយ​​ ។ ​គាប់​ជួន​ជា​ក្បាច់​គុន​បុរាណ​​ខ្មែរ​​​ ដែ​ល​ជាក្បួន​សង្គ្រាម​យុទ្ធ​គុន​ខម មាន​ភាព​សាហាវ ​ដោយ​មានក្បាច​់​ក្រពើ​​ហា ខ្លាក្រាប ​ស្វាបៀម​បាយ​ និងល្បុក្ក​តោ ដែល​មិន​ពិបាក​ក្នុងការ​សម្លាប់​ដៃគូ​ផង ទើប​ការ​ប្រកួតនា​សម័យ​នោះ​ ​មើល​ទៅ​មិន​ខុសពី​ការ​ប្រកួត​បែប​ធ្វើ​ឃាត​គ្នា​ឡើយ ។ បុ៉ុន្តែ​​ការ​​​ប្រកួត​​នៅ​ពេល​​នោះ​​ក៏​មាន​លក្ខណ​​ៈ​បន្ធូរ​ដៃ​​​ឱ្យ​​គ្នា​តាម​ស្រុក​តាម​តំបន់ ក្នុងបែប​​បទ​​ជាការ​សាក​ល្បង​សមត្ថ​ភាព​នោះ​ផងដែរ 

​ឈាន​ដល់​សម័យ​​អាណា​និគម​បារាំង ​ប្រ​ពៃ​ណី​នេះ​នៅ​តែ​បន្ត ។ ​ក្រោយ​មក​បារាំង​ក៏​រៀបចំ​​កីឡា​ករ​ជន​ជាតិ​របស់ខ្លួន​ឱ្យ​សាក​ល្ប​ងឡើង​រេញ​​​​​​ជា​មួយ​​​កីឡា​ករ​ខ្មែរ ​។ ​​ដោយ​មើល​ឃើញ​ថា ​ក្បាច់​គុន​​របស់​ខ្មែរ មាន​ភាព​អស្ចារ្យ​​ទាំង​ស្នៀត​កែង ​ជង្គង់ កណ្តាប់​ដៃ និងក្បាច់​ពិឃាត​ផ្សេង​ៗ​​ ដូចជា​ស្នៀត​វាយ​បំបាក់​​ក​ជាដើ​ម​ទើប​​រដ្ឋបាល​បារាំង​បានបង្កើត​ឱ្យ​មាន​កីឡា​​ប្រដាល់​សេរី​មួយ​ឡើង ​ដោយ​តម្រូវ​ឱ្យ​កីឡា​ករ​ដែល​​ឡើង​ប្រកួត​​ទាំង​អស់​​​ពាក់​ហ្កង់​​ កំណត់​ទឹក​​ក្នុងការ​ប្រកួត កំណត់​​នាទី​សម្រាក​ និង​ដាក់​​បម្រាម​មិន​​ឱ្យ​ប្រើ​ស្នៀត​​មួយ​ចំនួន​ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​​​ ​។ ​ការបង្កើត​​​របស់​បារាំងគឺក្នុងបំណង​ចង​ដៃ​កីឡា​ករ​ខ្មែរ​នៅ​លើ​រេញ​ និងដើម្បី​ផ្តល់​ឱកាស​​ឱ្យ​​​កីឡា​ករ​​បារាំង ​ដែល​ម​ិ​នចេះ​​​ក្បាច់​គុន​ខ្មែរ​មាន​ឱកាស​ឈ្នះ​ការ​ប្រកួត ។ ​តមក​ ការ​កំណត់​​នេះ​បាន​ក្លាយ​ជា​ច្បាប់​​​ប្រកួត និង​ក្លាយ​ជា​កីឡា​ដ៏​ពេញ​និយម​តែ​ម្តង​ ។ ​កីឡា​ប្រដាល់​សេរី​នេះ ជាការ​ចូលរួម​បញ្ចូល​ពី​កីឡា​ប្រដាល់​សាកល​ ដែល​ជា​ជំនាញ​របស់​ពួក​អឺរ៉ុប​ និង​កីឡា​ប្រដាល់​ក្បាច់​គុន​​បុរាណ​​ខ្មែរ​ ​ដែល​មាន​ស្រាប់​នៅ​ក្នុង​សង្គម​ខ្មែរ ​។ ​​ក្រោម​ការ​ឯកភាព​របស់​គណ​ៈ​កម្ម​ការ​បារាំង ​និងខ្មែរ ​ដែល​​ដាក់​លក្ខខណ្ឌ​​មិន​ឱ្យ​ថែម​ពេលដួល មិន​ឱ្យ​វាយ​កញ្ចឹងក មិន​ឱ្យ​វាយ​ប្រដាប់​ការពារ ​និងមិន​ឱ្យ​​ប្រើ​ស្នៀតបែប​ពិឃាត​ផ្សេង​ៗ​ទៀត ​កីឡា​នេះ ​ក៏​មាន​ការ​ពេញ​និយម​នៅ​ក្នុង​​សម័យ​អាណា​និគម​បារាំង ​ហើយ​បាន​​រីក​រាល​ដាល​ដល់​ប្រទេស​ថៃ ​វៀតណាម ​ឡាវ ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ​ដែល​ស្ថិត​​នៅ​ក្រោម​ការ​គ្រប់​គ្រង​​​របស់​បារាំង ។ ​ប៉ុន្តែ​ថៃ​បាន​​ហៅ​ការ​ប្រដាល់​សេរី​​ដែល​សាយ​ភាយពី​ខ្មែរ​​នោះ​ថា ​«មួយ​ថៃ » និងបាន​ផ្សព្វ​ផ្សាយ​កីឡា​​នេះ​ទៅ​កាន់​ពិភព​លោក​មុន​កម្ពុជា ​ទើប​កាលណា​និយាយ​ដល់​ការ​ប្រដាល់​សេរី​ គឺ​គេ​ស្គាល់​​ថា ​មួយថៃ ​ជាង​​ក្បាច់​​គុន​ខ្មែរ ។ ​

យោង​តាម​​​​ការ​​ស្រាវ​ជ្រាវ ​មួយថៃ ​មានស្នៀត​មួយ​ចំនួន​ចម្លង​តាម​យុទ្ធ​គុន​ខម​របស់​ខ្មែរ ​ដោយ​ការតុប​តែង​ខ្លួន​ ដូច​ជា​ការចង​ក្រណាត់​នៅលើ​ក្បាល​ជា​ដើ​ម​ ក៏សឹង​តែ​ប្រហាក់​ប្រហែល​គ្នា​​ដែរ ។ ​អីុចឹង​ហើយ ទើប​ការបង្ហាញ​ស្នៀត​របស់​យុទ្ធ​គុន​ខម​នា​ពេល​កន្លងម​ក ត្រូវគេច្រឡំ​​ថា​មួយ​ថៃ ​និងខ្លះ​ថា​នោះ​ជ​ា​ក្បាច់​គុន​ដែល​ខ្មែរ​ចម្លង​តាម​ថៃ​ទៅ​​វិញ ។ ​លោក​គ្រូ​ហុក ឈាងហុង ​អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​​កីឡា​​ល្បុក្កតោ​កម្ពុជា​បានបញ្ជាក់​ថា ​កីឡា​​ប្រដាល់​​សេរី ​បាន​ក្លាយ​ជារឿង​ច្របូក​ច្របល់​ជា​មួយ​​ប្រទេស​​ថៃ ​បូ​ករួម​ទាំង​យុទ្ធ​គុន​ខម ដែលកំពុង​មានក​ារចាប់​អារម្មណ៍​ជាថ្មី​នេះ​ផង ។ ​អីុចឹង​ហើយ​ទើបក្រុម​ការងារ​របស់​លោក​បាន​ទទូច​ឱ្យដាក់​​កីឡា​​ល្បុក្កតោ ធ្វើ​ជា​​អត្ត​សញ្ញាណ​ជាតិ​ឱ្យបាន​ឆាប់ ដើម្បី​ជំនួស​​ឱ្យការ​បាត់​បង់​​ប្រដាល់​សេរី និងយុទ្ធគុន​ខម ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ខ្លះ ​ដែល​ចម្លង​​ពីខ្មែរនោះ​​ ៕

ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០២២
ដោយ ៖ អុន គន្ធា

ពលរដ្ឋ​ខ្មែរ​មិន​តិច​នោះ​ទេ​ ​ដែល​បាន​ស្គាល់​ក្បាច់​គុនល្បុក្កតោ​។​ ​ខណៈ​គុនល្បុក្កតោ​ ​គឺជា​ក្បាច់​គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជន​ជាតិខ្មែរ​នៅ​លើទឹក​ដី​ខ្មែរ​តាំងពី​មុន​ការ​មកដល់​នៃ​អរិយធម៌​ឥណ្ឌា​ ​កាលពី​ជាង ​២​ពាន់​ឆ្នាំ​កន្លងមក​ហើយ​។​ «​ល្បុក្កតោ​»​ ​គឺជា​បន្សំ​នៃ​ពាក្យ​ ​«​ល្បុក្ក​»​ ​បូក​និង​«​តោ​»​ ​មានន័យ​ថា​ ​សត្វ​តោ​មហា​កម្លាំង​ ​ឬ​មហា​ថាមពល​។​ ​ក្នុង​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃ​រាជ​ ​ជួន​ ​ណា​ត​ ​ពាក្យ​ល្បុក្កតោ​ ​ជា​អាវុធ​ដំបង​ខ្លី​មួយ​ប្រភេទ​ ​អម​ភ្ជាប់នឹង​កំផួ​ន​ដៃ​សម្រាប់​រង​នឹង​ដំបង​វែង​ ​ឬ​បុក​បុះ​ការពារ​ខ្លួន​។​ ​ដូច្នេះ​គុនល្បុក្កតោ​ ​គឺជា​ក្បាច់​គុន​មហា​កម្លាំង​ប្រើប្រាស់​នៅ​ក្នុង​ច​ម្បាំ​ង​ប្រឆាំង​សត្រូវ​ឈ្លានពាន​ ​ដើម្បី​ការពារប្រទេស​ ​ប្រាសាទ​ ​គ្រួសារ​ ​ស្រុក​ភូមិ​ ​ព្រមទាំង​ការពារ​សុ​វត្តិ​ភាព​ផ្ទាល់ខ្លួន​ ​និង​ទ្រព្យសម្បត្តិ​ ​ទប់ទល់​​​នឹង​សត្វសាហាវ​ជាដើម​។​

​តាម​ការ​ដំណាល​ត​ៗ​គ្នា​របស់​ដូនតា​ខ្មែរ​ ​ប្រវត្តិ​ដ៏​ចំណាស់​របស់​គុនល្បុក្កតោ​ ​កើត​ចេញពី​ពល​ទាហាន​ម្នាក់​ដែល​បាន​ប្រើប្រាស់​ដំបង​រួម​ជាមួយនឹង​ក្បាច់​ដៃ​ ​និង​ជង្គង់​ ​ដើម្បី​វាយ​សត្វ​តោ​មួយ​ក្បាល​ដែល​តែងតែ​មក​វាយប្រហារ​ ​យាយី​ ​សម្លាប់​ ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកភូមិ​ជា​ញឹកញាប់​។​ ​លើស​ពីនេះទៅ​ទៀត​ ​ភស្តុតាង​ជាក់ស្តែង​នៃ​ប្រវត្តិ​ក្បាច់​គុន​នេះ​ ​ត្រូវ​បាន​ប្រវត្តិវិទូ​រក​ឃើញ​ថា​ ​មាន​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​តាំងពី​សតវត្សរ៍​ទី​៩​ ​ដូចជា​ប្រាសាទ​ព្រះ​គោ​ ​បន្ទាយស្រី​ ​អង្គរវត្ត​ ​និង​បាពួន​។​ ​ក្បាច់​គុន​នេះ​បាន​ចាក់គ្រឹះ​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​វប្បធម៌​ ​និង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ ​ហើយ​បាន​ក្លាយទៅជា​និមិត្តរូប​នៃ​អរិយធម៌​ខ្មែរ​រហូតមកដល់​បច្ចុប្បន្ន​។​

​មិន​ខុស​ពី​ក្បាច់​គុន​ខ្មែរ​ផ្សេងទៀត​ដែរ​ ​គុនល្បុក្កតោ​ប្រមូលផ្តុំ​នូវ​ក្បាច់​ ​និង​ស្នៀត​យ៉ាង​ច្រើន​ ​ដែល​យកតម្រាប់តាម​ត​ថ​ភាព​ធម្មជាតិ​ ​នៃ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​នាសម័យនោះ​ ​និង​កាយវិការ​របស់​សត្វ​ដូចជា​ ​សត្វបក្សី​ ​សេះ​ ​ខ្លា​ ​ដំរី​ ​ពានរ​ ​កិន្នរ​ ​ក្រពើ​ ​ក្តាម​ ​ពស់​ ​នាគ​ ​និង​ទា​។​ល​។​ ​ជាង​នេះ​ទៅទៀត​ ​ទម្រង់​នៃ​គុនល្បុក្កតោ​បាន​បង្កប់ខ្លួន​នៅ​ក្នុង​សិល្បៈ​បុរាណ​របស់​ខ្មែរ​ ​ដូចជា​របាំ​ប្រជាប្រិយ​ ​ល្បែង​ប្រជាប្រិយ​ ​និង​របាំ​បុរាណ​។​ ​ចលនា​ ​ស្នៀត​ ​ក្បាច់​ ​និង​កាយវិការ​នីមួយៗ​នៃ​ក្បាច់​គុន​នេះ​ ​បាន​បង្កប់​នូវ​ភាព​ទន់ភ្លន់​ ​ស្លូតបូត​ ​រស់រវើក​ ​រឹង​មាំ​ ​រហ័សរហួន​ ​និង​ឥរិយាបថ​ ​រស់នៅ​របស់​មនុស្ស​នៅ​ក្នុង​សង្គម​។​ ​ក្បាច់​គុន​នេះ​តម្រូវ​ឱ្យ​វាយ​កៀក​នឹង​គូ​ប្រយុទ្ធ​ ​ដោយ​ប្រើ​កែងដៃ​ ​និង​ជង្គង់​ជា​មូលដ្ឋាន​។​

​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​នៅ​ខែ​មករា​ ​ឆ្នាំ​១​៩​៧​៩​ ​អ្នកចេះ​ក្បាច់​គុនល្បុក្កតោ​ ​ដែល​នៅ​រស់រាន​មានជីវិត​ពីរ​ប​ប​នេះ​ ​មាន​ចំនួន​តិចតួច​ណាស់​។​ ​គ្រូ​គុនល្បុក្កតោ​មួយ​ចំនួន​ ​បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស​ ​ហើយ​គ្រូគុន​ដែល​សេសសល់​ក្នុង​ប្រទេស​ ​មិន​មានលទ្ធភាព​បន្ត​សកម្មភាព​ក្បាច់​គុន​នេះ​បានទេ​ ​ដោយសារ​កម្ពុជា​ជួប​វិបត្តិ​សង្គ្រាម​ដ៏​រ៉ាំ​រៃ​ ​ដោយ​មិន​មាន​ការស្រាវជ្រាវ​ ​និង​អភិ​រក្ស​ផង​នោះ​ ​«​គុនល្បុក្កតោ​»​ ​ស្ទើរតែ​ត្រូវ​បាន​បំភ្លេច​ចោល​ ​និង​បាត់ឈ្មោះ​ពី​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទៅ​ហើយ​។​

​គុនល្បុក្កតោ​ ​ត្រូវ​បាន​ស្តារ​ឡើងវិញ​ ​ដោយសារ​គ្រូ​តា​ជាង​ ​១​០​នាក់​ ​ដែល​នៅ​រស់រាន​មានជីវិត​ពីរ​ប​ប​ខ្មែរក្រហម​ ​និង​ដោយមាន​ការ​យកចិត្តទុកដាក់​ ​ពី​ថ្នាក់​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​លោកគ្រូ​តា​ទាំងអស់​បាន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​ឯកសារ​ ​បង្កើត​សាលា​គុន​ ​លើកទឹកចិត្ត​ ​និង​បំផុស​ឱ្យ​មានការ​ហ្វឹកហាត់​គុនល្បុក្កតោ​ ​កសាង​ក្លិ​ប​ ​និង​សមាគម​នៅ​ទូទាំង​ប្រទេស​ ​ហើយ​ថែមទាំង​បាន​បង្កើត​សហ​ព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា​ ​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​០​៤​ ​ដើម្បី​អភិ​រក្ស​ក្បាច់​គុនល្បុក្កតោ​ ​ដែល​ជា​ព្រលឹង​វប្បធម៌​ជាតិ​ ​និង​ជា​កេរមរតក​ដូនតា​ទុក​ ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ចាប់តាំង​ពី​បង្កើត​សហ​ព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា​ ​នេះ​មក​ ​គុនល្បុក្កតោ​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ ​ពីសំណាក់​សាធារណជន​ ​តាមរយៈ​ការ​ចងក្រង​ជា​ខ្សែភាពយន្ត​ ​ការ​អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​សម្តែង​ ​ការចូលរួម​ប្រកួត​ ​នៅ​ក្នុង​កម្មវិធី​សំខាន់​ៗ​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​។​ ​បន្ទាប់មក​ ​គុនល្បុក្កតោ​ត្រូវ​បាន​ដាក់បញ្ចូល​ ​ក្នុង​បញ្ជី​សារពើ​ភ​័​ណ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ​ ​នៃ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​កាលពី​ឆ្នាំ​២​០​១​១​។​

​ជាង​នេះ​ទៅទៀត​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​រៀបចំ​ដាក់​ស្នើ​ក្បាច់​គុនល្បុក្កតោ​ ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ចុង​ឆ្នាំ​២​០​២​០​ ​ដើម្បី​អភិ​រក្ស​និង​លើក​តម្កើង​វប្បធម៌​ខ្មែរ​ ​ទៅកាន់​អន្តរជាតិ​ឱ្យ​គេ​ស្គាល់​កាន់តែ​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​វប្បធម៌​មួយ​នេះ​។​ ​នៅទីបំផុត​ ​ក្បាច់​គុនល្បុក្កតោ​ដ៏​ចំណាស់​របស់​ ​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​ ​មួយ​នេះ​ ​ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ​ ​របស់​អង្គការ​ UN​E​S​CO​ ​ជា​ផ្លូវការ​នៅ​វេលា​ម៉ោង​១​០​កន្លះ​ (​ម៉ោង​កម្ពុជា​) ​យប់​ថ្ងៃ​ទី​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២ ​​នៅ​ទីក្រុង​ R​a​bat​ ​ព្រះរាជាណាចក្រ​ ​M​oroc​co៕

Chan Bornប្រវត្តិសាស្រ្ត តើ សៀមលួចចម្លងក្បុនសឹកខ្មែរ ឬ ខ្មែរលួចចម្លង Copy ពីសៀម ? ដើម្បីវិភាគរឿង ថៃ គេចោទថា កម្ពុជា លួចចម្លង ក្បាច់គុណខ្មែរ ពី មួយថៃ សូមមើលរឿងប្រវត្តិសាស្រ្តចិន។ ស៊ុន អ៊ូ ដំបូងឡើយជា មេបញ្ជាការទ័ពរង នៅ នគរ ឈូ ដោយសារទំនាស់ គាត់ភៀសខ្លួនទៅ រស់នៅ នគរ ឈីង នឹងក្លាយជា អគ្គបញ្ជាការទ័ពនៅនគរនោះ។ ក្បូនសឹក ស៊ុនអ៊ូ ល្បីល្បាញ ដូច្នេះ ក៍មានការទាមទារ យកជាកម្មសិទ្ធិបញ្ញា ព្រមទាំងការ លួច និងការធ្វើសង្រ្គាមដើម្បី បានក្បួនសឹកនោះមកវិញ។ ឥលូវ ងាកមករឿង ខ្មែរយើង មានក្បូនសឹកខ្មែរ ហៅថា គុនខ្មែរ ពេល សៀម និង ថៃ យកទៅ ប្រូមូត ថតកុនផង ផ្សាយតាម TV ផង ល្បីល្បាញពេញសកលលោក និងមានការ ថែម ថយ អភិខ្លះៗ តើខ្មែរត្រូវ ប្រាប់បរទេសថា ម៉េច?

Chan Born ជាតិនិយម Nationalism ប្រទេសណាក៍មានដែរ សូម្បី មិត្តភ័ក្រ្តខ្ញុំជាអ្នកកាសែតថៃ ក៍ស្រលាញ់ មួយថៃ ខណៈខ្ញុំជាខ្មែរ ខ្ញុំស្រលាញ់ គុនខ្មែរ ការពារគុណខ្មែរ-- គ្រាន់តែ រឿងសង្រ្គាម រឿងក្បូនសឹក ខ្ញុំចេះច្រើនជាង។ ក្បូន ស៊ុន អ៊ូ ឬ ក្បាច់គុណ ស៊ុន អ៊ូ មានកំណើតនៅ នគរ ឈូ។ គុនខ្មែរ មានចម្លាក់នៅ អង្គរវត្ត ចំណែក មួយថៃ គឺ ឆ្នាំ ១៩៨៩ ពេល ជនភៀសខ្លួនខ្មែរ ឈ្មោះសម្បត្តិ ទៅរៀន មួយថៃ នៅ បាងកក ហើយ ឆ្នាំ ២០២៣ នេះ លោក បរកែវ (ឈ្មោះសម្បត្តិ) កែ សញ្ជាតិ ទៅជា កួយ.
រូបថតឯកសារយោង

បញ្ជីឈ្មោះ ក្បាច់គុណតាមបណ្តាប្រទេស និង បញ្ជី ២០០ ប្រភេទនៃ ក្បាច់គុនទូទាំងសកលលោក

Bangladesh
China
India
Indonesia
Israel
Japan
 ប្រវត្តិសាស្រ្ត តើ សៀមលួចចម្លងក្បុនសឹកខ្មែរ ឬ ខ្មែរលួចចម្លង Copy ពីសៀម ? ដើម្បីវិភាគរឿង ថៃ គេចោទថា កម្ពុជា លួចចម្លង ក្បាច់គុណខ្មែរ ពី មួយថៃ សូមមើលរឿងប្រវត្តិសាស្រ្តចិន។ ស៊ុន អ៊ូ ដំបូងឡើយជា មេបញ្ជាការទ័ពរង នៅ នគរ ឈូ ដោយសារទំនាស់ គាត់ភៀសខ្លួនទៅ រស់នៅ នគរ ឈីង នឹងក្លាយជា អគ្គបញ្ជាការទ័ពនៅនគរនោះ។ ក្បូនសឹក ស៊ុនអ៊ូ ល្បីល្បាញ ដូច្នេះ ក៍មានការទាមទារ យកជាកម្មសិទ្ធិបញ្ញា ព្រមទាំងការ លួច និងការធ្វើសង្រ្គាមដើម្បី បានក្បួនសឹកនោះមកវិញ។ ឥលូវ ងាកមករឿង ខ្មែរយើង មានក្បូនសឹកខ្មែរ ហៅថា គុនខ្មែរ ពេល សៀម និង ថៃ យកទៅ ប្រូមូត ថតកុនផង ផ្សាយតាម TV ផង ល្បីល្បាញពេញសកលលោក និងមានការ ថែម ថយ អភិខ្លះៗ តើខ្មែរត្រូវ ប្រាប់បរទេសថា ម៉េច?

No comments:

Post a Comment