ឃើញតែគេរិះ.គ.ន់ តែមកមើលពីជីវិត និងការសិក្សា ឯម រៀម ពិតជាមិនធម្មតា យ៉ាងណាមិញ បើទោះបីជា អ្នកច្នៃម៉ូតរូបនេះ ហាក់ទទួលបាននូវពាក្យបង្អាប់ ការរិះគន់ និងការមិន ពេញចិត្តពីអ្នកដទៃក្តី តែរូបលោក នៅតែខិតខំ បញ្ចេញស្នាដៃ សមត្ថភាពរបស់ខ្លួន ខណៈដែលក្រុម គ្រួសារ ក៏បានលើកទឹកចិត្ត និងគាំទ្រចំពោះភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់ របស់លោក ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បើងាកមកចាប់អារម្មណ៍ពីជីវិតរបស់ លោក ឯម រៀម វិញ ឃើញថា រូបលោកថែម ទាំងមានការសិក្សាយ៉ាងល្អទៅក្នុងជំនាញមួយនេះ ខណៈបន្ទាប់ពី បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែកគំនូរ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០០០ រូបលោក ក៏ទទួលបានអាហា បករណ៍ទៅសិក្សាផ្នែកគ្រឿង សង្ហារឹម នៅប្រទេសបារាំង ដោយបានសិក្សារយៈពេល ៦ឆ្នាំ គឺថ្នាក់បរិញ្ញាបត្រ ៥ ឆ្នាំ និងថ្នាក់ បណ្ឌិត១ឆ្នាំ ជាពិសេស លោក ឯម រៀម បានរៀនផ្នែកច្នៃម៉ូតគ្រឿងសង្ហារឹម ហើយនៅមហាវិទ្យាល័យ នោះ មានផ្នែកក្រណាត់ Fashion ដោយក្នុងថ្នាក់រៀន មាននិស្សិត ប្រហែល ១៥នាក់ ជំនាញខុសៗ គ្នា៕
ប្រភព៖ Kampucheathmey
រឿងរបស់ ឯម រៀម បណ្ឌិតម៉ូដ មកពី បារាំងរូបនេះ នូវតែមិនចប់ ដោយសារ ឯម រៀម នូវតែ ចចេសតវ៉ា ស្វែងរក ហ្វេនគាំទ្រច្រើនឡើងៗ។ គាត់រៀននៅ ខ្មែរ ៥ ឆ្នាំ ទៅរៀន បរិញ្ញបត្រ នៅ បារាំង ៥ ឆ្នាំ ថ្នាក់បិរញ្ញ និង បណ្ឌិត ១ ឆ្នាំ។ ដោយសារ បារាំង មានវប្បធម៍ ស្រាត អាសអាភៀស ដូច្នេះ គាត់ចម្លង វប្បធម៍ បារាំង។ នៅ ប្រទេសថៃ គាត់បាន ពានរង្វាន់ ដូច្នេះ ថៃ គេមាន វប្បធម៍ ភេទទី ៣។ ចំណែក ពុកមាត់ ពុកចង្ការ ជាវប្បធម៍ ពួកឥស្លាម ខ្ញុំមិនដឹងថាគាត់ យកវប្បធម៍នេះមកពីតាម ច្រកណា ? សរុបទៅ គាត់ ល្បីល្បាញតាំងពី ឆ្នាំ ២០១៧ ក្នុងពិភព ភេទទី ៣-- គាត់អាច ជាកូនសេដ្ឋី នៅស្រុកខ្មែរ ដោយសារចំណួលគាត់ច្រើនណាស់ គ្រា់ន់តែ គំនូ ១ ផ្ទាំង គាត់វបាន ៥០០០ ដុល្លា។ ដូច្នេះ នូវ រដូវ ឃសនាបក្សខាងមុខ បើសិនជាមានគេ ជួលគាត់ គាត់អាចក្លាយជា ឧកញ្ញ់ា ឬ ឯកឧត្តម...នេះជាសញ្ញាមិនល្អ សម្រាប់វប្បធម៍ខ្មែរយើង ៕
លោកអ្នកទំនងជាបានជ្រាបរួចមកហើយថា តារាប្រុស ឯម រៀម ជាអ្នកច្នៃម៉ូតដ៏ល្បីឈ្មោះមួយរូប ដែលស្នាដៃរបស់រូបលោក ត្រូវបានមហាជនយុវសម័យថ្មី គាំទ្រ និងស្ងប់ស្ងែង ដោយសារតែការច្នៃប្រឌិតរបស់រូបលោក ប្លែកៗ ហើយថែមទាំងស្រស់ស្អាតទៀតផង។
ដោយសារតែ ការសិក្សា និងរស់នៅជាមួយ Fashion ស្ទើរពាក់កណ្តាលជីវិតនោះ ទើបធ្វើឲ្យរូបលោក ពេញចិត្តនឹងការច្នៃម៉ូតសម្លៀកបំពាក់ប្លែក លើសពីនេះទៅទៀត មិនត្រឹមតែច្នៃឲ្យអ្នកដទៃស្លៀកនោះឡើយ សូម្បីតែរូបលោក ក៏ត្រូវគេដឹងច្បាស់ និយមតែងខ្លួន ស្លៀករ៉ូប និងសំពត់ រហូតដល់ថ្នាក់ មហាជនមួយចំនួនតូចគិតថា រូបលោក ជាភេទទី៣ មិនមែនបុរសពិត។
ទោះយ៉ាងណា ថ្មីៗនេះ រូបលោក បានធ្វើឲ្យបណ្តាអ្នកគាំទ្រ ភ្ញាក់ព្រឺតតែម្តង ក្រោយរូបលោកបង្ហើបថា ខ្លួនមានភរិយាដល់ទៅ២នាក់ ហើយក៏មានកូន២នាក់រួចមកហើយ ដោយកូនច្បងជាកូនប្រុស អាយុ១០ឆ្នាំ និងកូនពៅជាកូនស្រី អាយុ៨ឆ្នាំ ដោយបច្ចុប្បន្ន អ្នកទាំង៤រស់នៅផ្ទះផ្សេងគ្នា ដោយខ្លួនជា អ្នកផ្តល់ថ្លៃសោធនអាហារកិច្ចឲ្យ។
ឯម រៀម បានបញ្ជាក់ដូច្នេះថា ៖ «កុំអាលចង់ដឹងច្រើនពេក…ទុកឲ្យបងប្អូនយើងឆ្ងល់ខ្លះ បើមិនអីចឹងមានអីសួពីឯម រៀម ទៀត! ខ្ញុំមានកូនពីរនាក់ ហើយម្ដាយខុសៗគ្នាទៀត កូនច្បងអាយុ១០ឆ្នាំ ហើយកូនប្អូនអាយុ៨ឆ្នាំ…កូនច្បងប្រុស កូនពៅស្រី»។
លោក ឯម រៀម និយាយថា តាមចិត្ដលោកចង់រក្សាភាពអាថ៌កំបាំងគ្រួសាររហូត ប៉ុន្ដែលោកនឹងបញ្ចេញមុខកូនទាំងពីរជាសាធារណៈក្នុងពេលដែលលោកបន្ដអាជីពគំនូរ និងច្នៃម៉ូដនេះ។
គិតត្រឹមឆ្នាំ២០២២ លោកមានវ័យ ៥២ឆ្នាំ ហើយលោកនៅតែមានចិត្ដស្រឡាញវិស័យនេះ បើទោះបីជាលោកបានប្រឡូកក្នុងវិស័យនេះតាំងពីឆ្នាំ១៩៩៧។ប៉ុន្ដែលោកមិនដឹងថាកូនម្នាក់ណាស្រឡាញវិស័យសិល្បៈដូចលោកទេ៕
អ្នកច្នៃម៉ូដល្បីលោក ឯម រៀម លេងម៉ូដឆែកហួសចង្កេះ យ៉ាងជឿជាក់ចូលរួមក្នុងកម្មវិធីខួបកំណើតឪពុក លី ចាន់សីហា! ក្នុងនាមជាអ្នកច្នៃម៉ូដែលមានប្រជាប្រិយភាពម្នាក់លោក ឯម រៀម បានតុបតែងខ្លួនយ៉ាងទាក់ ទាញជាមួយនឹងរ៉ូបដៃវែងកក្អមឆែកហួសចង្កេះចូលរួមនៅក្នុងពិធីខួបកំណើតឪពុករបស់តារាសម្តែង លី ចាន់សីហា កាលពីយប់មិញនេះដែលធ្វើឱ្យអ្នកចូលរួមប្លែកភ្នែកគ្រប់គ្នា ។
ក្នុងនាមជាអ្នកច្នៃម៉ូដ និងជាជាងគំនូរល្បីឈ្មោះម្នាក់ គឺលោក ឯម រៀម និយមចូលចិត្តការលេងខ្លួនប្លែកៗនិងសិចស៊ីជាពិសេសនៅក្នុងការចូលរួមនៅក្នុងកម្មវិធីនានាតែម្តង ហើយម៉ូដ ខ្លះក៏បានធ្វើឱ្យអ្នកចូលរួមនៅក្នុងកម្មវិធីលាន់មាត់នឹងអៀនជំនួសលោកថែមទៀត ។
តួយ៉ាង នៅក្នុងកម្មវិធីខួបកំណើតលោក លី សុខជុន លោក ឯម រៀម បានស្លៀករ៉ូបកក្អម តែឆែកហួសចង្កេះដែលឃើញហើយពិតជាបើកភ្នែកធំៗគ្រប់គ្នា ។អ្វីដែលកត់សម្គាល់មិនមែនជាលើកដំបូងទេដែលអ្នកច្នៃម៉ូដវ័យជាង ៥០ឆ្នាំរូបនេះលេងស្ទីលប្លែកៗបែបនេះហើយជាញយដង លោកក៏តែងទទួលរងការរិះគន់ពីសំណាក់មហាជនជាច្រើនចំពោះការស្លៀកពាក់បែបសិល្បៈរបស់លោក ។
បើទោះបីសម្បុរ និងទម្រង់មុខលោក ឯម រៀម មានពុកមាត់មិនស្រដៀងស្រីក៏ដោយ តែលោកនិយម តែងខ្លួនដោយការស្លៀក រ៉ូបស្បៃស្តើងៗ ជាមួយស្បែកជើងកែងខ្ពស់ៗ របៀបជានារីសិចស៊ីដោយមិនខ្វល់ ពីការរិះគន់ឬវាយប្រហារពីសំណាក់ភ្នែកអ្នកដទៃឡើយ ។
លោក ឯម រៀម ធ្លាប់ប្រាប់ថាការ ស្លៀកពាក់ទាំងនេះជាសិល្បៈដែលអ្នកដែលចូលចិត្តវិស័យហ្វេសសិនពិតជាយល់ច្បាស់ពីការតែងខ្លួនរបស់លោក ។គួររម្លឹកថាលោក ឯម រៀម បានចាប់អាជីពច្នៃម៉ូដ និងជាងគំនូរ តាំងពីឆ្នាំ១៩៩៧ហើយសព្វថ្ងៃលោកក៏ជាអ្នកច្នៃម៉ូដឱ្យតារាចម្រៀង និងសម្ដែងល្បីៗមួយចំនួនផងដែរ ៕
មហាជនរិះគន់ថ្កោលទោស ចែអំបិលម្ទេស ព្រាត ស្រាប់តែបណ្ឌិតច្នៃម៉ូដ ឯម រៀម ចេញមុខប្រតិកម្មបែបនេះ…សិល្បៈជាតិ៖ ចែអំបិលម្ទេស ដែលជាអ្នកផលិតមាតិកាវីដេអូបរិភោគអាហារចម្លែកៗជាមួយអំបិលម្ទេសនោះ កំពុងរងការរិះគន់យ៉ាងពេញទំហឹងពីមហាជនអ្នកលេងបណ្ដាញសង្គម ដោយអ្នកខ្លះបានចេញមកថ្កល់ទោសនាងចំពោះសកម្មភាពស៊ីពោះវៀនកង់និងវត្ថុជ័រផ្សេងទៀត រហូតដល់បរទេសបង្អាប់ និងវាយតម្លៃកម្ពុជា ដែលជាហេតុនាំឱ្យខូចកិត្តិយស និងកេរ្តិ៍ឈ្មោះប្រទេសជាតិ។ត្រយង សូមដកស្រង់ Comment មួយចំនួនដែលមហាជនបានរិះគន់ចំពោះចែអំបិលម្ទេសយ៉ាងដំណំ៖
«ធ្វើអោយតែប្រទេសជិតខាងគេមើលងាយ បើមានលើកក្រោយទៀតសូមយកខួរក្បាលមកគិត ថាធ្វើទៅវាសមនឹងគេទទួលយកទេ, មិនមែនធ្វើអោយតែបាន View នឹង like ទេ!»
«យើងធ្វើឱ្យខ្មែរអត់ឱនច្រើនណាស់ពីរបីដងហើយយើងអត់កែខ្លួនទេ។»
«សុំទោសម៉ានដងហើយតាំងពីស៊ីស្បែកជើងមក ច្រាស់មិនស្គាល់ងាប់ ចង់បានលុយតាម views ក៏មិនត្រូវធ្វើចរិតអីចឹងដែរ គិតថាគេសរសើរមែន ខំទៅតិចទៀតប្រទេសមានច្បាប់ទំលាប់ តិចទៀត គេអូសក្បាលហងឯងទៅហើយ»។
«បើដឹងកំហុសហើយ ក៏ ត្រូវចេះកែប្រែទើបល្អ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួននាំអោយប៉ះពាល់គេឯងពេញប្រទេស តែសម្រាប់ខ្ញុំវាមិនថ្វីទេ អោយតែចេះកែប្រែខ្ញុំនឹងគាំទ្ររាល់សកម្មភាពល្អរបស់អ្នកទៅថ្ងៃមុខ ខ្ញុំក៏ជាកូនខ្មែរឃើញខុសថាខុសត្រូវថាត្រូវព្រោះមិនចង់អោយទឹកដីដ៏អស្ចារ្យមួយនេះត្រូវគេមើលងាយដោយសារតែរឿងបែបនេះ។»
សូមជម្រាបថា ក្រោយមានការរិះគន់ពីមហាជនជាច្រើន ចែអំបិលម្ទេស ក៏ស្រាប់តែចេញមុខសុំទោស ប៉ុន្តែគេស្រាប់តែឃើញលោក ឯម រៀម ដែលជាបណ្ឌិតច្នៃម៉ូដសិល្បៈសហសម័យ គំនូរ និងចម្លាក់ បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនបែបនេះ៖ https://news.sabay.com.kh/article/1047474
សុំសរសើរ ឯម រៀម បរិច្ចាគថវិការាប់ពាន់ដុល្លារ ជួយដល់សត្វដំរី ជារឿងមួយស្ងើចសរសើរបំផុតចំពោះ បណ្ឌិតច្នៃម៉ូដ ឯម រៀម បានបរិច្ចាគថវិកាផ្ទាល់ខ្លួនរាប់ពាន់ដុល្លារដល់ AIRAVATA ជាអង្គការមួយបង្កើតឡើងក្នុងគោលបំណងដើម្បីជួយអភិរក្សសត្វដំរី ដែលរស់រានមានជីវិតនៅកម្ពុជា។ លោក ឯម រៀម ថា៖" ជាអកុសល អូនអើយដំរីមួយក្បាល ឈ្មោះ បឹកគុក អាយុ ៣៥ ក្រោយពីដេកដួលក្រោកមិនរួចអស់រយៈពេលជាយូរមកនេះវាបានស្លាប់បាត់ទៅហើយ។ ប៉ុន្តែយើងក៏មានសំណាងដែរមានដំរីញីមួយទៀតវាកំពុងតែរកឈ្មោល។ ចំពោះគំនូរមួយផ្ទាំងបងលក់បានតម្លៃ ៥ ០០០ ដុល្លារហ្នឹងគឺបងយកទៅជួយ AIRAVATA ទាំងអស់ដើម្បីអភិរក្សសត្វដំរី នៅកម្ពុជាយើង"។
បច្ចុប្បន្នកម្ពុជាមានដំរីសរុបជាង ៣០០ក្បាល ក្នុងនោះដំរីស្រុកមានចំនួន ៧២ក្បាល និងដំរីព្រៃមាន ២៥០ក្បាល ដើម្បីចូលរួមចំណែកអភិរក្ស ថែទាំ និងការពារសត្វដំរីនោះ អង្គការ AIRAVATA សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុកជួយឧបត្ថម្ភជាថវិកា ដើម្បីស្រោចស្រង់សត្វដំរីដែលកំពុងតែត្រូវការជំនួយ។ នេះបើតាម ឯម រៀម បញ្ជាក់៕ថវិការាប់ពាន់ដុល្លារដែល បណ្ឌិតច្នៃម៉ូដ រូបនេះយកទៅជួយ ដល់សត្វដំរីគឺបានមកពីការលក់គំនូរមួយផ្ទាំងក្នុងតម្លៃ ៥ ០០០ ដុល្លារអាមេរិកកាលពីពេលថ្មីៗ។ ប៉ុន្តែគួរឲ្យសោកស្ដាយបំផុត ដំរីមួយក្បាលត្រូវបានស្លាប់ ដោយសារតែខ្វះចំណីអាហារ ការថែទាំពីសំណាក់ពេទ្យសត្វ។ ដូច្នេះខ្លួនសង្ឃឹមថា ថវិកាដែលយកទៅ នឹងអាចជួយដល់ដំរីមួយចំនួនទៀត ដែលកំពុងតែត្រូវការជំនួយពីសប្បុរសជន។
មកុដអប្សរា ដែលធ្លាប់មានរឿងចម្រូងចម្រាស់ ត្រូវបានបណ្ឌិតច្នៃម៉ូដ ឯម រៀម យកមកប្រើម្តងទៀតក្នុងភាពយន្តខ្លីមួយដែលនិយាយពីស្រ្តីម្នាក់ជអ្នករបាំបុរាណខ្មែរ។ ភាពយន្តខ្លីនោះមានចំណងជើងថា «នារីរបាំ» ដោយមានឈុតជាច្រើនដែលត្រូវការ មកុដ និងសម្លៀកបំពាក់អប្សរា និងការតុបតែង រម្លឹកឡើងវិញសម័យកាលឆ្នាំ ១៩៧០។ការចូលរួមចំណែកក្នុងការផលិតភាពយន្តបែបនេះ សិល្បករម៉ូដដ៏កំពូលម្នាក់នេះថា ជាការងារដែលរូបលោកពេញចិត្ត លើសពីនោះទៀតរូបលោកកាន់តែចូលចិត្តពេលដែលផលិតករ អ្នកដឹករឿងគិតផលិតភាពយន្តណាដែលបង្ហាញពីវប្បធម៌ខ្មែរបែបនេះ។ រូបលោកសង្ឃឹមថារូបភាព និងសាច់រឿង នៃភាពយន្តខ្លី «នារីរបាំ» នេះនឹងចេញផ្សាយឆាប់ៗ ដើម្បីបង្ហាញដល់សារធារណៈជន ៕
២៨ សីហា ២០២០ | កម្សាន្ដ ឯម រៀម នឹងរៀបចំពិព័រណ៌គំនូរអប្សរាប្រុសនាចុងឆ្នាំនេះ!នាចុងឆ្នាំ២០២០ខាងមុខនេះ អ្នកច្នៃម៉ូដដ៏លេចធ្លោលោក ឯម រៀម នឹងរៀបចំកម្មវិធីពិព័រណ៌គំនូរលើបាវថ្មីមួយ ដែលរំលេចដោយគំនូរអប្សរាប្រុសពាក់មកុដ និងគំនូរផ្សេងៗជាច្រើនទៀតដែលឆ្លុះបញ្ចាំងពីសិល្បៈក្នុងសម័យកាលនិមួយៗ។
មិនខុសពីសព្វមួយដងដែលអ្នករចនាម៉ូដទំនើបដែលមានស្នាដៃលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស គឺលោក ឯម រៀម តែងរៀបចំបង្កើតឲ្យមានកម្មវិធីពិព័រណ៌ស្នាដៃសិល្បៈនានា ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកទើបឲ្យភីអិនអិនដឹងថា ឆាប់ៗនេះអំឡុងខែ វិច្ឆិកា ចុងឆ្នាំ២០២០ខាងមុខ លោកនឹងរៀបចំកម្មវិធីពិព័រណ៌គំនូរលើបាវថ្មីមួយទៀតនៅសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញ។ រៀបរាប់ដោយទឹកមុខញញឹមប្រិមប្រិយ អ្នកច្នៃម៉ូដនិយមទុកពុកមាត់ខ្វង់ៗនេះបញ្ជាក់បន្ថែមថា ពិពណ៌រូបភាពដែលលោកកំពុងញាប់ដៃញាប់ជើងរៀបចំនេះ គឺជាពិពណ៌ទី១ក្នុងឆ្នាំ២០២០ ពោលគឺកំឡុងកូវីដ១៩កំពុងរាតត្បាតសកលលោករួមទាំងកម្ពុជា។
មិនឲ្យច្រំដែល ក្នុងពិព័រណ៌ដែលគ្រោងលេចរូបរាងនាពេលខាងមុខ នឹងមានការតាំងបង្ហាញរូបភាពគំនូរអប្សរាប្រុស ដែលជាសិល្បៈច្នៃប្រឌិតថ្មីរបស់សិល្បកររូបនេះ ដែលពីមុនមកមហាជនធ្លាប់តែបានឃើញរូបភាពអប្សរាប្រុសពាក់មកុដតែតាមរូបថតទើបពេលនេះដែលលោកបំលែងហើយច្នៃបង្កើតថ្មីជាមួយទេព្យកោសល្យសិល្បៈដ៏ចំណានឲ្យចេញជារូបគំនូរលើបាវដ៏ប្រណិត។សម្រាប់សិល្បករ និងជាអ្នកច្នៃម៉ូដល្បីល្បាញ ឯម រៀម បញ្ហាកូវីដ១៩ដែលរាតត្បាតជាងកន្លះឆ្នាំនៅកម្ពុជា មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់លោកនោះទេ ផ្ទុយទៅវិញលោកបែរជាមានពេលវេលាគ្រប់គ្រាន់សម្រាប់ច្នៃ និងបង្កើតអ្វីៗទៅវិញ តួយ៉ាងដូចជាគំនូរសម្រាប់តាំងពិពណ៌នាពេលខាងមុខជាដើម។
សូមជម្រាបថា ជាប្រក្រតី ជារៀងរាល់ឆ្នាំ ហោចណាស់អ្នកច្នៃម៉ូដរូបនេះរៀបចំពិពណ៌ចំនួន២ដងក្នុង១ឆ្នាំ តែព្រោះបញ្ហាកូវីដ១៩ទើបឆ្នាំ២០២០ លោកសម្រេចរៀបចំឡើងពិពណ៌តែមួយនេះប៉ុណ្ណោះ។
December 2, 2021 អ្នកច្នៃម៉ូត៣រូបនេះ ទាំងពូកែ និងអាចពាក់ ស្បែកជើងកែងខ្ពស់បានយ៉ាងស្ទាត់ជំនាញ ភ្នំពេញ៖ នាពេលបច្ចុប្បន្នវិស័យហ្វេសស៊ិនក្នុងប្រទេសកម្ពុជា កាន់តែទទួលភាពរីកចម្រើនជាងមុនជាលំដាប់ បើតាមការសង្កេតមើលឃើញប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ពិតណាស់ គេអាចនិយាយបានថាវិស័យមួយនេះនៅមិនទាន់ដើរលឿន និងទទួលបានការគាំទ្រច្រើនដូចវិស័យផ្សេងៗក៏ពិតមែន ប៉ុន្តែគេដឹងថាមានអ្នកច្នៃម៉ូតជាច្រើនកំពុងបង្កើតអ្វីថ្មីៗ ដើម្បីឲ្យប្រជាជនខ្មែរងាកមកគាំទ្រ និងឲ្យតម្លៃលើវិស័យមួយនេះផងដែរ។
ជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះ គេក៏ឧស្សាហ៍ឃើញមានកម្មវិធីដើរបង្ហាញម៉ូតសម្លៀកបំពាក់ ដែលច្នៃ និងរចនាម៉ូតប្លែកៗ តម្រូវតាមសម័យកាលផងដែរ។ ក្នុងនោះដែរ បើក្រឡេកមើលអ្នកច្នៃម៉ូតដ៏មានសមត្ថភាព៣នាក់ ដែលបានទាញចិត្តឲ្យមហាជនកោតសរសើរពីទេពកោសល្យរបស់អ្នកទាំង៣គ្រប់ៗគ្នា តាមរយៈការបង្កើតឈុតសម្លៀកបំពាក់ច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់យ៉ាងដូច្នេះ។
ជាក់ស្ដែង ក្រៅពីមានគិតច្នៃម៉ូតសម្លៀកបំពាក់ គេដឹងទៀតថាអ្នកDesignទាំង៣រូបនេះ ក៏ពូកែពាក់ស្បែកជើងកែង ដែលមានកម្ពស់ខ្ពស់ ព្រមទាំងដើរម៉ូតបានយ៉ាងស្ទាត់ជំនាញយ៉ាងមានភាពជឿជាក់ ហើយអ្នកច្នៃម៉ូតដែលទស្សនិកជនសរសើររឿងពាក់ស្បែកជើងកែងខ្ពស់នោះមានដូចជា៖
១៖ លោក ឯម រៀម លោក ឯម រៀម ជាអ្នកច្នៃម៉ូតជើងចាស់មួយរូប ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ ចាប់តាំងប្រឡូកក្នុងវិស័យហ្វេសស៊ិនមួយនេះ លោកបានបង្ហាញស្នាដៃជាច្រើនសុទ្ធតែទទួលបានការកាំទ្រខ្លាំងពីមហាជន។ ក្នុងនោះ គេដឹងថា លោកជាសិល្បករមួយរូប ពូកែតុបតែងខ្លួន ស្លៀកឈុតប្លែកៗមួយគ្មានពីរ ជាពិសេសថែមទាំងប៊ិនប្រសព្វក្នុងការពាក់ស្បែកជើងកែងមានកម្ពស់ខ្ពស់ទៀតផង។
Sakoun Sok សូមជម្រាប, លោក ឯមរៀម ជាវិចិត្រករចេញពីសាលាខ្មែរនិងបរទេសចំណានម្នាក់។ ជំនាញរបស់គាត់ខាងនវសិល្បៈ។ គាត់ចាប់យកកិច្ចការជាអ្នកឆ្នៃម៉ូដថ្មីៗ។ តាមខ្ញុំពិចារណា លើរូបភាពនៅទំព័ររបស់គាត់ ឃើញថាគាត់ជាវិចិត្រករបញ្ចេញទស្សនៈវិស័យសិល្បៈបែបថ្មី។ កិច្ចការនេះ និងទស្សនៈជំនាញនេះ ពិតជាមានគុណសម្បត្តិខ្លាំងណាស់។
សូមជ្រាបថា លោក ឯមរៀម មិនមែនជាពួកប្រពៃណីយនិយម ឬវប្បធម៌អភិក្សនិយម នោះទេ។ ដោយហេតុនេះហើយ កិច្ចការ និង ទស្សនៈជំនាញ របស់គាត់មិនសមតាម ប្រាថ្នា និងគំនិតខាងប្រពៃណីយនិយម ឬវប្បធម៌អភិរក្សនិយមឡើយ។ សូមកុំគិតថាគាត់ខុស ឬឆ្គាំឆ្គង។ ចូរគិតថាគាត់ជា វិចិត្រកររចនាសិល្បៈថ្មីៗ ដែលប្រើសេរីភាពមួយ បែបមិនឈរលើមូលដ្ឋានអភិរក្សឡើយ។ អ្វីគាត់គិត និងគាត់ធ្វើ មិនដូចចិត្តលោកអ្នកខ្លះគិត និងធ្វើនោះឡើយ។
----
លើវិស័យកែឆ្នៃម៉ូដសម័យ លោក ឯមរៀម ជាជំនាញដែលគេរាប់អាន។ តែបើលើវិស័យវិចត្រសិល្បៈ ប្រពៃណីយនិយម និងអភិរក្សនិយមវិញ នោះ ជំនាញ និង ចំណេះរបស់ លោក ឯមរៀម មិនមានគេរាប់អានទេ។ វាខុសនាទីគ្នា និងវាខុសទីផ្សារគ្នាស្រឡះ។ ដូច្នេះ សូមលោកអ្នកជ្រាប។
----
គោលដៅខុសគ្នា។ បើកែឆ្នៃរកគំនិតថ្មីៗ វាជាជំនាញលោក ឯមរៀម។ បើចង់ផ្សព្វផ្សាយអំពីសិល្បៈវឌ្ឍនៈធម៌ និង ឯកលក្ខណៈជាតិ នោះវាមិនមែនជាជំនាញ និងជាទេពកោសល្យរបស់លោក ឯមរៀម ទេ។
Chan Born បញ្ហាសង្គមខ្មែរ៖ កម្ពុជាមានប្រជាជនតិចណាស់ ធៀបជាមួយ ថៃ និង វៀតណាម ដែល កម្លាំង វប្បធម៏ Cultural Force ពួកគេខ្លាំងធ្វើអាណានិគម គ្រប់លើ វប្បធម៍ខ្មែរ។ បណ្ឌិត ម៉ូដ ម្នាក់នេះ ឮថា រៀននៅ បារាំង យក វប្បធម៍បារាំង បញ្រ្ចាបនៅ កម្ពុជា បើទោះ នាង ដុះ កុយ បំរើឲ្យ វប្បធម៍ បារាំង ឬ វប្បធម័ ថៃ គឺសុទ្ធតែជា កំហុស ព្រោះ ថៃ គេនៅជាប់ព្រំដែនខ្មែរ គេចង់ឈ្លានពានខ្មែរ គេមិនចាបាច់ប្រើទ័ព កាំភ្លើង គេបញ្ជូលតែ ក្រុម អិម ឬ ក្រុមកែភេទទី ៣ ឬ ក្រុម ស៊ីម ២ ដែលមិនមែន ប្រុស មិនមែន ស្រី មិនមែន ខ្ទើយ ចូលមក គឺស្រុកខ្មែរ វឹកវរ...៕ នេះជា គំនូសបំព្រួយ ស្តីពី ការវិភាគសន្តិសុខជាតិ ៕
No comments:
Post a Comment