Wednesday, August 21, 2024

សម្ព័ន្ធបក្សប្រឆាំង ប្រទេស អាមេរិក

ឯកសារពាក់ព័ន្ធរួមមាន
សហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិចនៃទឹកដីសហរដ្ឋអាមេរិក ប្រកាសធ្វើបាតុកម្ម ទាមទារឱ្យរាជរដ្ឋាភិបាល ដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV) នៅចុងសប្តាហ៍ក្រោយនេះ។ សហគមន៍ខ្មែរក្នុងទីក្រុឡងប៊ិច និងប្រជាពលរដ្ឋខ្មែរមកពីបណ្តារដ្ឋជាច្រើនទៀត បានចេញសេចក្តីប្រកាសមួយ ស្តីពីការធ្វើបាតុប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) នៅថ្ងៃនេះថា ពួកគេទាំងអស់គ្នានឹងប្រមូលផ្តុំធ្វើបាតុកម្មនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងទីក្រុងឡងប៊ិច គឺស្ថិតនៅទីតាំងសួនឱទ្យាន MacArthur Park: 1321 E Anaheim Street Long Beach, CA 90802 ចាប់ពីវេលាម៉ោង១ ដល់ ម៉ោ៤ រសៀល។

អង្គការលេខ រចនាសម្ព័ន្ធ បក្សប្រឆាំង សកលលោក

អង្គការលេខ រចនាសម្ព័ន្ធ បក្សប្រឆាំង សកលលោក

 Aug 18, 2024
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានធ្វើដំណើរពីប្រទេសបារាំង ទៅចូលរួមធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម នៅទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូស្សេត (Massachusetts) សហរដ្ឋអាមេរិក នៅថ្ងៃទី១៧ ខែសីហា។ ការធ្វើបាតុកម្មនៅក្រៅប្រទេសនេះ ស្របពេលរដ្ឋាភិបាលកំពុងដាក់ពង្រាយកងកម្លាំងនៅទូទាំងប្រទេសត្រៀមបង្ក្រាបអ្នកដែលហ៊ានចេញធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV រួមទាំងបានចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់ ដែលរិះគន់លើបណ្ដាញសង្គម ថារដ្ឋាភិបាលអាចធ្វើឱ្យបាត់ទឹកដីទៅប្រទេសវៀតណាម ជុំវិញការបង្កើតកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ 
សម្ព័ន្ធបក្សប្រឆាំង ក្នុង បក្សប្រឆាំង


សម្ព័ន្ធបក្សប្រឆាំង ក្នុង បក្សប្រឆាំង

RFA Khmer 7 July 2016 
អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង (CAA) សាទរចំពោះការអនុម័តជំហានដំបូងនូវសេចក្តីព្រាងច្បាប់​លេខ H.RES 728 ស្ដីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដែលអនុគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃពុធ ទី៦ កក្កដា។


*ថ្ងៃ សុក្រ  ទី ០២  ខែ កុម្ភៈ  ឆ្នាំ២០២៤ នៅម៉ោង​ ៩:៣០ យប់​ សហរដ្ឋអាមេរិកខាងកើត
*ថ្ងៃ  សៅរ៍  ទី ០៣ ខែ កុម្ភៈ ឆ្នាំ២០២៤  វេលាម៉ោង​ ៩:៣០ ព្រឹក ម៉ោងនៅប្រទេសកម្ពុជា ។
ប្រធានបទ:   បដិវត្តដីធ្លី កើតមានឡើងក្រោមរបប ហ៊ុន ម៉ាណែត អ្នកសម្របសម្រួល :    លោក យ៉ាត ភារម្យ វាគ្មិនកិត្តិយស:  លោក ផាត់ ម៉ាត់  លោកស្រី យូ វណ្ណា


អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង​គាំទ្រ​អាមេរិក​ដែល​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង គាំទ្រ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​លោក ហ៊ីង ប៊ុន​ហៀង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

ប្រធានយុវជន គណបក្សសង្រ្គោះជាតិ


ក្រុម​មេដឹកនាំ ​អង្គការ​ សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង​ លោក ​ទូច វិបុល និង ​លោក​ព្រំ សៅរ៍នរ៉ា​ ដឹកនាំ​គណៈប្រតិភូ​ដើម្បីជួប​ជាមួយ​មន្ត្រី​ក្រសួងការ​បរទេស​អាមេរិក​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យសមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​បន្ត​ជំរុញ​ទៅមុខ​នូវ​សេចក្តី​ព្រាងច្បាប់​ដាក់ទណ្ឌកម្ម​លើមន្ត្រី​កម្ពុជា​ដែលជាប់​ទាក់ទិន​នឹងការ​បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា​និងដំណើរការ​ផ្សេងៗទៀត។​ លោក ​សុខ ខេមរា ​ធ្វើ​កិច្ចសម្ភាន៍​អំពីរឿងនេះ​ ជាមួយ លោក ​ទូច វិបុល​ កាលពី​ថ្ងៃសុក្រ​ទី២៤ ​ខែកក្កដា​ ឆ្នាំ​ ២០១៨។

ទិន្ធន័យប្រជាពលរដ្ឋ ខ្មែរអាមេរិកកាំង ឆ្នាំ ២០២៣

៣០ វិច្ឆិកា ២០២១ Chantha Muth សាររបស់កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ ឯកឧត្តម កឹម សុខា ដែលបានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) នៅមុននេះបន្តិច ដើម្បីឆ្លើយតបចំពោះលោក សម រង្ស៉ី ៖ ប្រែសម្រួលជាខេមរភាសាៈ ឪពុកខ្ញុំ កឹម សុខា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។ ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវឱ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាពោរពេញដោយបោកប្រាស់»។ “My father #KemSokha is entitled to his opinion to call his deceitful partner to stop exploiting him & deceiving the public. The partnership was effectively over when his partner called on the party/people in #Cambodia to abandon him when he’s imprisoned & led a deceitful campaign”

ស្ថិតិជនជាតិខ្មែរនៅ ទូទាំងសកលលោក ឆ្នាំ ២០២៤
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ

  1.  កម្ពុជា ១៧ លាននាក់
  2.  Thailand >៤,៥ លាននាក់
  3.  វៀតណាម ២-៥ លាននាក់
  4. ទំព័រគំរូ:ទិន្នន័យប្រទេស ស.រ.អា. ២៤១.០២៥ នាក់
  5.  បារាំង ៥០០.០០០ នាក់
  6.  អូស្ត្រាលី ២៥.៧១០ នាក់
  7.  កាណាដា ២៥.០០០ នាក់
  8.  ម៉ាឡេស៊ី ១១.៣៨១ នាក់
  9.  កូរ៉េខាងត្បូង ៥០.០០០ នាក់
  10.  នូវែលសេឡង់ ៦៩១៨ នាក់
  11.  តៃវ៉ាន់ ៥២១៩ នាក់
  12.  ឡាវ ៧៧០០ នាក់
  13. ទំព័រគំរូ:ទិន្នន័យប្រទេស បែលហ៊្សិក ៣៥០០ នាក់
  14.  អាល្លឺម៉ង់ ១៣០០០ នាក់
  15.  ជប៉ុន ១៨០០០ នាក់
  16.  រុស្ស៊ី ១១០ នាក់
អតីត​អ្នក​ធ្វើ​បាតុ​កម្ម​ប្រ​ឆាំង​ លោក ​ហ៊ុន​ សែន​ ងាក​មក​អំពាវ​នាវ​ឲ្យ​គាំ​ទ្រ​បក្ស​កាន់​អំ​ណាច
​ ប្រធាន​សម្ព័ន្ធ​ខ្មែរ​-​អាមេរិ​កាំង​ ដែល​ធ្លាប់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ​ហ៊ុន​ សែន​ ពេល​ទៅ​ក្រៅ​ប្រទេស​កន្លងមក​បាន​ងាក​មក​អំពាវ​នាវ​ឲ្យ​គាំទ្រ​លោក​ ហ៊ុន​ សែន​ និង​លោក ហ៊ុន​ ម៉ាណែត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។​ បើ​តាម​លោក​ ទូច​ វិបុល ​មូល​ហេតុ​ដែល​ខ្លួន​ផ្លាស់​ប្តូរ​បែប​នេះ​ដោយ​អះ​អាង​ថា​នៅ​ក្នុង​គណ​បក្ស​ប្រឆាំង​មិន​មាន​បេក្ខ​ជន​ណា​មាន​សមត្ថ​ភាព​ដឹក​នាំ​ប្រទេស​ឡើយ​ ប្រសិន​បើ​ជាប់​ឆ្នោត​។​ ប៉ុន្តែ​សមាជិកបក្ស​ប្រឆាំង​ខ្លះ ​យល់ថា ​ការ​ចុះ​ចូល​នេះ​ដោយ​សារ​បុគ្គល​នោះ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ បន្ទាប់​ពី​គណ​បក្ស​ភ្លើង​ទៀន​មិន​ផ្តល់​តំណែង​នៅ​ក្នុង​បក្ស​តាម​ការ​ស្នើ​សុំ​។​ 

លោក ទូច វិបុល ដែលរស់នៅ​សហរដ្ឋ​អាមេរិក គឺជា​អតីត​ថ្នាក់​ដឹកនាំ​នៃ ចលនានិស្សិ​តដើម្បីលទ្ធិ​ប្រជាធិបតេយ្យ។កាលនៅជានិស្សិត លោក វិបុល ធ្លាប់បាន​ចូលរួម​ប្រឆាំង​​នឹង​​លទ្ធផល​​នៃ​ការបោះឆ្នោត និង​ប្រឆាំង​បេក្ខភាព​ លោក ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី ​ក្រោយ​ការបោះ​ឆ្នោត​ជាតិ លើក​ទី២ នៅ​ខែ​កក្កដា ឆ្នាំ ១៩៩៨។

នៅចុង​ឆ្នាំ ២០០០ លោក វិបុល បាន​ទទួល​សិទ្ធិ​ជ្រកកោន​ខាង​នយោបាយ ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក ។ចន្លោះឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ លោក ទូច វិបុល បាន​រៀបចំ​ មូលនិធិ​សង្គ្រោះជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ។ តាម​រយ:​មូលនិធិ​នេះ លោក វិបុល បាន​ជួយ​ដល់​មេធាវី រីឆាត រ៉ចជ័រ (Richard Rogers) ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ស្តីពី​បទប្រល័យ​ពូជសាសន៏​ និងប្រឆាំងមនុស្សជាតិ ពីជន​មាន​អំណាច ដែល​ពាក់​ព័ន្ធ​នឹង​ការបណ្តេញ​ប្រជា​ពលរដ្ឋ ចេញ​ពីលំ​នៅ​ឋាន​ទាំង​បង្ខំ។ នេះបើតាម លោក ម៉ែន ណាត៕


លោក​បន្ថែម​ថា​ ​មគ្គទេសក៍​ដឹកនាំ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​និង​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​គឺ​មាន​បទ​ពិសោធ​ ​និង​សមត្ថភាព​ខ្ពស់​ផុត​ពី​បេក្ខភាព​របស់​គណបក្ស​ប្រឆាំង​ទាំង​អស់​។​ ​លោក​ជឿជាក់​ថា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ខាង​លើ​នេះ​ ​ប្រទេសជាតិ​នឹង​បន្ត​រីក​ចម្រើន​ ​និង​ជោគជ័យ​បន្ថែម​ទៀត​។​

​លោក​បន្ត​ថា​ ​ក្រោម​ការ​​​ដឹកនាំ​លោក​ ​ហ៊ុន​ ​សែន​ ​និង​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​គឺ​មាន​សារៈសំខាន់​បំផុត​ ​និង​មិន​អាច​ខ្វះ​បាន​សម្រាប់​សុខ​សន្តិភាព​នៃ​សង្គមជាតិ​ ​សុខុមាលភាព​របស់​ប្រជាជន​ ​និង​ការ​អភិវឌ្ឍ​ជាតិ​។​ ​លោក​ថ្លែង​ថា​៖​ ​«​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បាន​រក្សា​ស្ថិរភាព​ ​និង​សន្តិភាព​ជាង​៤​៤​ឆ្នាំ​ ​និង​តទៅ​ថ្ងៃ​អនាគត​ ​ដែល​បាន​ទប់​ស្កាត់​ក្រុម​ជ្រុល​និយម​ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ​និង​បញ្ចប់​សង្គ្រាម​សម្លាប់​ខ្មែរ​ ​និង​ខ្មែរ​ ​នៅ​លើទឹក​ដី​កម្ពុជា​»​។​

​លោក​ ​ទូត​ ​វិបុល​ ​បញ្ជាក់​ថា​៖​ ​«​ប្រសិន​អ្នក​ប្រឆាំង​គ្មាន​សមត្ថភាព​ ​គ្មាន​បទ​ពិសោធ​ ​គ្មាន​មគ្គទេសក៍​ភាពជា​មេដឹកនាំ​ ​តែ​បើ​មាន​ឱកាស​ទៅ​ដឹកនាំ​ប្រទេស​ ​នោះ​ភ្លើង​សង្គ្រាម​ប្រាកដ​ណាស់​នឹង​ផ្ទុះ​ឡើង​ ​ហើយ​ប្រជាពលរដ្ឋ​ ​នឹង​ធ្លាក់​ចូលក្នុង​វាល​ពិឃាដ​ជាថ្មី​»​។​

​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អាមេរិក​ខាង​លើ​នេះ​និយាយ​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​លះ​បង់ជីវិត​បម្រើ​ប្រទេសជាតិ​តាំងពី​អាយុ​១​៨​ឆ្នាំ​ ​ហើយ​លោក​ជា​មេដឹកនាំ​ប្រាកដនិយម​ ​ដែល​ហ៊ាន​លះ​បង់​អាយុជីវិត​ ​និង​រស់នៅ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​គឺជា​គូ​ប្រជែង​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​មនោគមវិជ្ជា​ជ្រុល​និយម​ដែល​ពឹង​បរទេស​បំផ្លាញ​កម្ពុជា​ ​តាមរយៈ​បដិវត្ត​ពណ៌​។​

​ប្រធាន​ស្ថាប័ន​ខាងលើ​នេះ​បន្ថែម​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​គឺជា​ស្ថាបនិក​មួយ​រូប​ ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ ​ទីក្រុង​ប៉ារីស៍​ ​២៣​ ​តុលា​ ​ឆ្នាំ​១​៩​៩​១​ ​ដែល​បាន​កំណត់​យក​លទ្ធិប្រជាធិបតេយ្យ​ ​សេរី​ពហុ​បក្ស​ ​ដូច​មាន​ចែង​ ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​សព្វថ្ងៃ​។​

​លោក​បន្ត​ថា​ ​ស្ថិរភាព​ ​និង​សន្តិភាព​ដែល​កម្ពុជា​បាន​បង្កើត​ឡើង​ ​គឺជា​មូលដ្ឋាន​គ្រឹះ​
ដ៏​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​
គ្រប់​វិ​ស​័​យ​។​ ​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​
ដូចជា​ ​ស្ពាន​ ​ផ្លូវថ្នល់​ ​សាលារៀន​ ​និង​មន្ទីរពេទ្យ​ ​ដល់​ការ​ពង្រឹង​គុណភាព​ វិ​ស​័​យ​អប់រំ​ ​សុខាភិបាល​ ​និង​ការ​បង្កើន​សេវា​សាធារណៈ​ដល់​ប្រជាជន​ ​គឺជា​សក្ខីភាព​ក្នុង​ការ​លើក​ក​ម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​

​លោក​បន្ថែម​ថា​ ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​ជា​ប្រទេស​រឹង​មាំ​ ​និង​មាន​អធិបតេយ្យភាព​ពេញ​លេញ​ ​អាច​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដ៏​ទៃ​ដោយសមភាព​ ​និង​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ​ទាក់ទង​នឹង​គោល​នយោបាយ​ក្នុងស្រុក​ ​និង​ក្រៅ​ប្រទេស​ ​ដោយ​ឈ​រលើ​គោល​នយោបាយ​អព្យាក្រឹត​ភាព​ ​អ​ចិន្ត្រៃយ៍ ​និង​មិន​ចូល​បក្សសម្ព័ន្ធ​ ​ជាពិសេស​ ​បញ្ហា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​សន្តិសុខ​ ​និង​វិ​ស​័​យ​ការពារ​ជាតិ​។​

​លោក​ថ្លែង​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅតែ​ជឿជាក់​ ​និង​រក្សា​ភក្តីភាព​ចំពោះ​លោក​ ​ហ៊ុន​ ​សែន​ ​ហើយ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នា​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ប្រជាពលរដ្ឋ​នឹង​បន្ត​បោះឆ្នោត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​ ​និង​ការស្រាវជ្រាវ​ ​លោក​ ​សេក​ ​សុជាតិ​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​ការចូលរួម​ពី​អតីត​សមាជិក​ ​សកម្មជន​ ​និង​ថ្នាក់​ដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ ​គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ​ ​ជាពិសេស​ ​អ្នក​ដែល​ប្រឡូក​ទៅ​នឹង​នយោបាយ​នៅ​កម្ពុជា​ផ្ទាល់​តែម្ដង​។​

​​លោក​បន្ត​ថា​ ​ការ​ប្ដូរ​ពី​សកម្មជន​ ​និង​អ្នក​នយោបាយ​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ ​ទៅ​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់អំណាច​ ​គឺ​ភាគ​ច្រើន​ពួកគេ​តែង​ប្ដូរ​ទៅ​នឹង​អំណាច​ ​និង​ផល​ប្រយោជន៍​ណាមួយ​ដែល​សាក​សមនឹង​ខ្លួន​ ​ដូច្នេះ​ ​គណបក្ស​នយោបាយ​ ​ដែល​ចង់បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ ​ត្រូវ​ហ៊ាន​បើក​ចិត្ត​ឱ្យ​ទូលាយ​ ​ដើម្បី​ទទួលយក​អ្នក​ដែល​ចង់​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​របស់​ខ្លួន​។​

​លោក​ថ្លែង​ថា​ ​បច្ចុប្បន្ន​ ​គណបក្សប្រឆាំង​ ​គឺ​មាន​ភាព​ទន់ខ្សោយ​ដោយសារតែ​ចរន្ត​បែកបាក់​ប៉ូល​ទាំង​ពីរ​របស់​លោក​ កឹ​ម​ ​សុខា​ ​និង​លោក​ ​សម​ ​រ​ង្ស៊ី ​ហើយ​ក្រោយមក​ប៉ូល​ទាំងពីរ​នេះ​ ​ក៏​បាន​បង្កើត​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​នយោបាយ​អ្នក​ប្រជាធិបតេយ្យ​ផង​ដែរ​។​

​គួរ​រម្លឹក​ថា​ ​លោក​ ​ទូច​ ​វិបុល​ ​អតីត​ជា​សមាជិក​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​និង​ជា​អគ្គលេខាធិការ​សមាគម​និស្សិត​ ​នៅ​មហាវិទ្យាល័យនីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​ចន្លោះ​ឆ្នាំ​១​៩​៩​៧​ ​ដល់​ឆ្នាំ​២​០​០​០​។​

​ចន្លោះ​ឆ្នាំ​២​០​១​២​ ​ដល់​ឆ្នាំ​២​០​១​៤​ ​លោក​ក៏​ជា​អ្នក​រៀបចំ​មូលនិធិ​សង្គ្រោះ​ជាតិ​ ​និង​ជានា​យក​គ្រប់គ្រង​មូលនិធិ​ ​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​ ​ដើម្បី​រក​ថវិកា​ផ្គត់ផ្គង់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​សម​ ​រ​ង្ស៊ី ​និង​លោក​ កឹ​ម​ ​សុខា​ ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៕

តើលោក ទូច វិបុល ជានរណា? នេះ​ជា​ប្រវត្តិ​របស់​លោក ពី​អតីត​អនុ​ប្រធាន​ចលនា​និស្សិត ក្លាយ​ជា​អ្នក​តស៊ូ​មតិ​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​កម្ពុជា​
លោក ទូច វិបុល បាន​ធំដឹង​ក្តី​ឡើង​ក្នុង​គ្រួសារ​មធ្យម​មួយ នៅ​សង្កាត់​ទឹកថ្លា ទីក្រុង​ភ្នំពេញ ដែល​មាន​ឪពុក​ជា​មន្ត្រី​រាជការ​នៃ ក្រសួង​ប្រៃសណីយ៍ ទូរគមនា​គមន៍ និង​មាន​ម្តាយ ជា​ជាង​កាត់ដេរ។ លោក កើត​ក្នុង​សម័យ​សង្គ្រាម ឆ្នាំ ១៩៧២ នៅ​​ខេត្ត​បាត់ដំបង។ សព្វថ្ងៃ លោក រស់នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​កូនស្រី ២ នាក់ ហើយ​ភរិយា​របស់​លោក​ គឺអ្នកស្រី គឹម កែវកន្និដ្ឋា អតីត​និស្សិត​ប្រវត្តិ​វិទ្យា និង​ជា​អតីត​ថ្នាក់​ដឹកនាំ​នៃ ចលនានិស្សិ​តដើម្បីលទ្ធិ​ប្រជាធិបតេយ្យ (Students’ Movement For Democracy “SMD”)។

លោក ទូច វិបុល បាន​បញ្ចប់​បរិញ្ញាប័ត្រ​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច នៅឆ្នាំ ២០០០ នៅ​​មហា​វិទ្យាល័យ​​នីតិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​​សេដ្ឋកិច្ច (បឹង​ត្របែក) ដែល​សព្វថ្ងៃ​ប្តូរឈ្មោះ​ទៅជា សាកល​វិទ្យាល័យ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ក្រោយ​ពេល​​បាន​​ទៅ​រស់នៅ​សហរដ្ឋអាមេរិក លោក វិបុល បាន​បន្ត​ការសិក្សា​បញ្ចប់​អនុបណ្ឌិត​ផ្នែក ហិរញ្ញវត្ថុ​សហគ្រាស នៅ​ឆ្នាំ ២០០៩។

កាលនៅជានិស្សិត លោក វិបុល ធ្លាប់បាន​ចូលរួម​ជាមួយ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ការ​ប្រឆាំង​​នឹង​​លទ្ធផល​​នៃ​ការបោះឆ្នោត និង​ប្រឆាំង​បេក្ខភាព​ លោក ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី ​ក្រោយ​ការបោះ​ឆ្នោត​ជាតិ លើក​ទី២ នៅ​ខែ​កក្កដា ឆ្នាំ ១៩៩៨។

នៅដើមឆ្នាំ ១៩៩៩ លោក វិបុល ចូល​រួមយ៉ាង​សកម្ម​ជាមួយ​ចលនានិស្សិត ដែល​កាល​នោះ​ដឹកនាំ​ដោយ លោក សារ៉ូ ស៊ីវត្ថា (បច្ចុប្បន្នប្តូរឈ្មោះ​មកជា សារ៉ូ សុវិជ័យ នៅ​ពេល​ដែល​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក)។ ការចូល​រួមរបស់​លោក ទូច វិបុល ក្នុង​​ក្រុម​ចលនា​នេះ ចំ​ពេល​​ដែល​ចលនា​នេះ ចាប់​ផ្តើម​រៀបចំ​រចនា​សម្ព័ន ​នៅ​តាម​សាកល​វិទ្យាល័យ និង​មហា​វិទ្យាល័យ ក្នុងក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំង​​សន្ធិសញ្ញា និង​កិច្ចព្រម​ព្រៀង​ព្រំដែន​ខុសច្បាប់ ជាមួយ​ប្រទេស​ជិតខាង និង​ ប្រឆាំង​ជំទាស់​​ជនអន្តោ​ប្រវេសន៍​ វៀតណាម​ខុស​ច្បាប់ នៅ​កម្ពុជា ហើយ​និង​ចូលរួម​ធ្វើ​យុទ្ធនាការ ទាម​ទារ​យុត្តិធម៌​សង្គម​ផង ដូចជា​ករណី​ទំនិញ​ឡើង​ថ្លៃ ប្រេងឥន្ធនៈ​ឡើង​ថ្លៃ និង​ការកាប់​បំផ្លាញ​​ព្រៃឈើ ជាដើម។

កាលនោះ លោក ទូច វិបុល ជាអគ្គលេខាធិការ​សមាគម​និស្សិត ចន្លោះ​ឆ្នាំ ១៩៩៧-២០០០ នៅ​សាលា​ច្បាប់ (មហា​វិទ្យាល័យ​​នីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច) ហើយ​បន្តិច​ក្រោយ​មក លោក វិបុល បាន​ទទួល​តួនាទី ជា​អនុប្រធាន​ចលនិស្សិត​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ឆ្នាំ ១៩៩៩។

នៅចុង​ឆ្នាំ ២០០០ លោក វិបុល បាន​ទទួល​សិទ្ធិ​ជ្រកកោន​ខាង​នយោបាយ ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក កសាង​ជីវិតថ្មី នៅ​​លើ​ទឹកដី​ថ្មី។ ពីរ ឆ្នាំ​ក្រោយ​មក លោក បាន​ទទួល​ អ្នកស្រី កឹម កែវកន្និដ្ឋា ក្រោយពេល​រៀប​កា​ររួច ទៅ​រស់នៅ​ជាមូយ នៅ​សហរដ្ឋ​អាមេរិក មក​ទល់​សព្វថ្ងៃ។

ចន្លោះឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ លោក ទូច វិបុល បាន​រៀបចំ​ មូលនិធិ​សង្គ្រោះជាតិ និង ជា​នាយក​​គ្រប់គ្រង​ផង នៅ​សហរដ្ឋ​​អាមេរិក ដើម្បី​ជួយ​រកថវិកា​ជួយ​ផ្គត់ផ្គង់ គណបក្ស​សង្គ្រោះជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​កម្ពុជា។ តាម​រយ:​មូលនិធិ​សង្គ្រោះជាតិ​នេះ លោក វិបុល បាន​ជួយ​ដល់​មេធាវី រីឆាត រ៉ចជ័រ (Richard Rogers) ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ស្តីពី​បទប្រល័យ​ពូជសាសន៏​ និងប្រឆាំងមនុស្សជាតិ ពីជន​មាន​អំណាច ដែល​ពាក់​ព័ន្ធ​នឹង​ការបណ្តេញ​ប្រជា​ពលរដ្ឋ ចេញ​ពីលំ​នៅ​ឋាន​ទាំង​បង្ខំ។

ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ លោក ទូច វិបុល ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្តខ្មែរ-អាមេរិកាំង។ អង្គការ​នេះ ​បាន​ដឹកនាំ​ពលរដ្ឋ​​ក្នុង​សហគមន៍​ខ្មែរ នៅ​សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​មាន​ការនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា។ លោក វិបុល ក៏បាន​ដឹកនាំ​ក្រុម​ការងារ បញ្ចុះ​បញ្ចូល​​ក្រុម​សមាជិក​សភា​ និង រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អនុម័ត​ច្បាប់​នានា ដើម្បី​លើក​​កម្ពស់​​សេរីភាព លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស នៅ​កម្ពុជា។

ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន លោក ទូច វិបុល ជាប្រធាន​ក្រុម​ការងារ​ពលរដ្ឋនិយម ដែល​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​បញ្ជ្រាប​​គោល​​ការណ៍​​លទ្ធិ​ប្រជាធិបតេយ្យ ជុំវិញ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​ប្រទេស និង​ប្រព័ន្ធដឹក​នាំ​​គណ​បក្ស​នយោបាយ នៅ​កម្ពុជា តាម​​ទម្រង់​ថ្មី គឺ​ការជជែក​ដេញ​ដោល ដែល​ភាសា​អង់គ្លេស​ថា «Debate»។ ប្រព័ន្ធ​ដឹកនាំ​របៀប​នេះ ដែល​សហរដ្ឋអាមេរិក និង​​ប្រទេស​មួយ​ចំនួន នៅអឺរ៉ុប កំពុងអនុវត្ត​​សព្វថ្ងៃ៕

អត្ថបទ​ដោយលោក ម៉ែន ណាត អតីត​ស្ថាបនិក​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ
សម្ព័ន្ធបក្សប្រឆាំង ប្រទេស អាមេរិក
CNRP America 17 May 2018  
លោកអ៊ុង រិទ្ធី និង លោក ជា គិមលី បានបញ្ជាក់ថា មានតែការរួបរួមគ្នាទេ ដែលនាំមកនូវសេចក្ដីជោគជ័យ ។ នេះជាការដើរតាមនិមិត្ដិរូបរបស់លោក សម រង្សី និង លោក កឹម សុខា ។

សហគមន៍​អន្តរជាតិ​ បានដាក់​ការកៀប​សង្កត់ខ្លាំង​ទៅលើ​គណបក្ស​គ្រប់គ្រង​ប្រទេស​ក្រោយពេល​មានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពីថ្ងៃ​ទី១៦ ​ខែវិច្ឆិកា​ឆ្នាំ ២០១៧ ​និង ​ចាប់​ប្រធាន​គណបក្សនេះ​គឺលោក ​កឹម សុខា ​ដាក់គុក​ពីបទ​ចោទ​ប្រកាន់ ថាមាន​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស ​ហើយនឹង​ដកសិទ្ធិ នយោបាយ​ដល់​មន្ត្រី​ជាន់ខ្ពស់ ​និងចាប់​ឃុំខ្លួន​មន្ត្រី​គណបក្ស​ជំទាស់​ជាច្រើន​នោះ។ សហគមន៍​អន្តរជាតិ​ដូចជា​ស.រ.អា ​សហភាព​អឺរ៉ុប​ និង​ប្រទេស​លោកខាង​លិចមួយ ចំនួន​ទៀត​ បាន​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ការ​នាំចូល​ទំនិញ​ដោយ​រួច​ពន្ធ​ពី​កម្ពុជា​ ការ​កាត់​ជំនួយ​មួយ​ចំនួន ​ការ​ព្រមាន​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ ​និង​ការ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​បុគ្គល​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល​និង​គ្រួសារ ​ដែលគេ​រក​ឃើញ​ថា​ជាអ្នក​បំផ្លាញ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា៕

ក្រុមអ្នក​គាំទ្រ​នៅឯនាយ​សមុទ្រ​ដែលគិត​ពីប្រទេស​កំណើត​ ត្រូវគេដឹង​ថាជា​ប្រភព ហិរញ្ញ​វត្ថុ​ សំខាន់​សម្រាប់​គណបក្ស​ជំទាស់​ ដែល​លោក​ អ៊ុង រិទ្ធី ​អះអាងថា​មហា សន្និបាត​នៅថ្ងៃ​សៅរ៍នេះ​ បាន​ទទួលការ​ជូនដំណឹង​បន្តបន្ទាប់​ពីប្រធាន​សាខា​សឹង ទាំងអស់​ថានឹង​មកចូលរួម​ដើម្បីប្រកាស​ពីសាខា​គណបក្ស​សង្គ្រោះជាតិ​តែមួយ​នៅ ឯនាយ​សមុទ្រ​ដូចមាន​ការគ្រោង​ទុករបស់​គណបក្ស។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយចុះ​ថ្ងៃទី១០​ ខែឧសភា ​បាន​បញ្ជាក់​ថា៖

ក្រុមគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋអាមេរិក ​CNRP-USA ​មិនពាក់ព័ន្ធ​នឹង ក្រុម ​CNRP A ​និងកម្មវិធី​សមាជ​ទី១​របស់​ពួកគេ​នៅថ្ងៃទី១២​ខែឧសភា​ឆ្នាំ​២០១៨ ​នោះ​ឡើយ។​ CNRP A ​គ្រាន់តែ​បំប្លែង​ខ្លួនពី​ចលនា​ សង្គ្រោះជាតិ ​CNRM ​និង​សមាជទី​១ របស់​ពួកគេ​នេះ​ គឺជា​សកម្មភាព​អាណាធិបតេយ្យ​មួយទៀត​ដើម្បីបំភ័ន្ធ​សាធារណជន ឲ្យវង្វេង​និង​បំបែក​បំបាក់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅក្រៅប្រទេស តែ​ប៉ុណ្ណោះ‍»។

ទោះជា​យ៉ាងណា​ក៏មាន​ក្រុមមួយ​ ដែល​ប្រកាសថា​ជាអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​ ឬ ​CNRP USA ​បានប្រកាស​ជាសាធារណៈថា​ពួកគេ​មិន ដែលបាន​បញ្ចូលគ្នា​ជាមួយនឹង​ក្រុម​គណបក្ស​សង្គ្រោះជាតិ​ទ្វីបអាមេរិក​ទេ។

ក្រុម​តំណាង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងតិច​៤០០នាក់​ មកពី​ប្រទេស​ជាច្រើន រួមទាំង​សហរដ្ឋអាមេរិក​ កាណាដា​ អូស្ត្រាលី​ បារាំង​ អាល្លឺម៉ង់ ​ជាដើម​គ្រោងនឹង​ជួប ប្រជុំគ្នា​ដើម្បី​ប្រារព្វ​ធ្វើសន្និបាត​នៅថ្ងៃសៅរ៍​នេះ​ក្នុងទីក្រុង​ឡុងប៊ិច ​រដ្ឋកាលី​ហ្វ័រញ៉ា ជាលើក​ដំបូង​ ដើម្បី​បញ្ចូលគ្នា​ឲ្យទៅ​ជាសាខា​តែមួយ​នៃ​គណបក្ស ​ទោះជា​គណបក្ស នេះ​ត្រូវអាជ្ញាធរ​គណបក្ស​គ្រប់គ្រង​ប្រទេស​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រំលាយ​កាលពី​ឆ្នាំទៅ​ ដែលធ្វើ​ឲ្យមាន​ប្រតិកម្ម​ជាអន្តរជាតិ​ក្តី។

កូនស្រីលោកកឹម សុខា គឺកញ្ញាកឹម មនោវិទ្យា មិនទាន់បានបញ្ជាក់ជំហរច្បាស់លាស់ ថា នឹងត្រឡប់មកកម្ពុជាវិញ ជាមួយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ......

Chinthach Khmer
ខ្ញុំបានមើលសាររបស់នាងយ៉ាងច្រើន តែដូចមិនមានខឹ្លមសាផ្ទុយទៅវិញឃើញបានស្អីបន្ទោសមកលើអ្នកជិៈទូកជាមួយគ្នាទៅវិញ នាងធ្វើនយោបាយមិនស្គាល់នរណាជាមិត្តនរណាជាសត្រូវ តើអ្នក​ណា​ធើ្វបាបចាប់ឪពុកដាក់គុក ចោទឪពុកថា ក្បត់ជាតិ រួចឧ្យតុលាការ ចង្រៃអត់វិចរណញាណ មកកាត់ទោសគាត់ថា ក្បត់ជាតិ តើនាងព្រមទទួលយកថា ឪពុករបស់នាងថា ជាជនក្បត់ជាតិដែររឺ អាអ្នកចោទគេវិញទេទើបជាជនក្បត់ជាតិពិតៗ លោក កឹម សុខា គ្មានទោស ជាមនុស្សស្នេហាជសតិពិតៗមិនត្រូវកាត់ទោស មិនការត្រូវការព្រះមហាក្សត្រលើកលែងអីទាំងអស់ លោក កឹម សុខា ជាមនុស្សបរិសុទ្ធ ត្រូវតែលើកលែងការចោទប្រកាន់ដោយឥតលក្ខន្ធ។

Chinthach Khmer
នាងធ្វើនេះបន្សាបកិត្តិយសនឹងប្រជាប្រីយ៍ភាពរបស់ឪពុកនាងហើយមាន កឹម សុខា នឹងសម រង្សី បូកបញ្ចូលគ្នាទេទើប ហ៊ុន សែន ខ្លាច បើនាងទាត់ សម រង្សី ចោលរួចទៅរើសយកបក្សតូចៗ​១០០បក្សមកទៀតក៏មិនអាចយកឈ្នះហ៊ុន សែន បានដែរសូមនាងពិចារណាឡើងវិញ អាខ្លាំងបូកជាមួយអាខ្លាំងទើបបានវាខ្លាំង បើអាខ្លាំងបូកជាមួយអាខ្សោយវានៅតែខ្សោយដដែលហ្នឹង ទោះបីនាងពេញចិត្តរឺមិនពេញចិត្តលោក សម រង្សីក្តីពេលនេះនាងត្រូវតែខ្ចីកំលាំងលោកសម រង្សី មកប្រើសិន ដើម្បីយកឈ្នះ ហ៊ុនសែនសិនចាំគិតទៀត ។

សម​ រង្សី​ និង​ កឹម​ មនោវិទ្យា​ ត្រូវបានក្រុមហ៊ុនយក្សអាមេរិក​ Walmart សំពង​យ៉ាងចាស់ដៃ​ ករណីមានចេតនាទុច្ចរិតនិយាយអាក្រក់ពីកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីមានយុទ្ធនាការណ៍របស់​ សម​ រង្សី​ និង​ នាង​ កឹម​ មនោវិទ្យា​ អោយសហគមអ៊ឺរ៉ុប​ និង​ សហរដ្ឋអាមេរិក​ ឈប់បញ្ជាទំនឹញចេញពីប្រទេសកម្ពុជា​នោះ ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart ដែលនាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលនាំចេញផលិតផលសម្លៀកបំពាក់លំដាប់ទី២ពីកម្ពុជា បានប្រកាសប្តេជ្ញាថា នឹងបន្តបញ្ជាទិញទំនិញពីប្រទេសកម្ពុជា និងបង្កើនការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០១៨ខាងមុខនេះ នឹងចាប់ផ្តើមនាំផលិតផលធ្វើដំណើរដូចជា កាបូប និងវ៉ាលីសពីកម្ពុជាផងដែរ។

ការបន្តបញ្ជាទឹញរបស់ក្រុមហ៊ុន​ Walmart គឺជាអន្លូងសំពងក្បាល​ សម​ រង្សី​ និង​ នាង​ កឹម​ មនោវិទ្យា​ អោយស្រង៉ល់ដកចង្ការមាន់តែម្ដង​។ ខណះសម​ រង្សី​ និង​ កឹម​ មនោវិទ្យា​ ជាទណ្ឌិត និងនាងជាកូនជនក្បត់ជាតិ កឹម សុខា តែដើរចាក់រុកបរទេស អោយពលករ កម្មករ នៅស្រុកខ្មែរអត់ការងារធ្វើ តាមរយះអោយសហគមន៍អុឺរ៉ុបឈប់ទទួលទិញផលិលផលពីរោងចក្រនៅកម្ពុជា ផ្ទុយទៅវិញ ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart ដែលនាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលនាំចេញផលិតផលសម្លៀកបំពាក់លំដាប់ទី២ពីកម្ពុជា បានប្រកាសប្តេជ្ញាថា នឹងបន្តបញ្ជាទិញទំនិញពីប្រទេសកម្ពុជា និងបង្កើនការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០១៨ខាងមុខនេះ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់បំផុតលើកម្មករ​រោងចក្រ និងទាក់ទាញអ្នកវិនិយោគទុនបរទេសអោយមកបណ្តាក់ទុននៅកម្ពុជា និងប្រយោជន៍ស្រូបកម្លាំងពលកម្មក្នុងស្រុកអោយពលរដ្ឋមានការងារធ្វើ កាត់បន្ថយនូវភាពក្រីក្រ៕  សុខ ខេមរា

កញ្ញាកឹម មនោវិទ្យា បានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ថា ”លោកប្រធាន កឹម សុខា មិនត្រូវការក្រុមធ្វើបក្សប្រហារមកជួយទេ ព្រោះវាគ្រាន់តែជាល្បិចបោកប្រាស់តែប៉ុណ្ណោះ ហើយក៏មិនចាំបាច់នាំគេនាំឯងគាំទ្រការវិលត្រឡប់មកវិញរបស់លោកស.រទេ។ ខ្លួន​ឯងបានតែស្រែកពីខាងក្រៅ ធ្វើឱ្យអ្នកនៅខាងក្នុងបន្តរងទុក្ខ អ្នកជាប់គុកកាន់តែជាប់យូរ។ ចាំបាច់អំពាវនាវគេធ្វើអ្វី ចូលមកខ្លួនឯងមក!”។

កញ្ញាកឹម មនោវិទ្យា បានសរសេរបន្ថែមថា “ឈប់ភូតកុហកទៀតទៅ! នេះមិនមែនជាលើកទី១ទេ ដែលលោកស.រ នេះ ប្រកាសវិលត្រឡប់មកប្រទេសកម្ពុជា វិញនោះ ប្រកាសច្រើនដងហើយ តាំងពីចុងឆ្នាំ២០១៥ តែមិនដែលឃើញអើតមុខមកទេ។ តើហ៊ានមកឬអត់ បើរដ្ឋាភិបាលត្រៀមខ្នោះនិងគុកដាក់ដូច្នេះ? ទំនងច្បាស់ជាមិនហ៊ានមកទេ ព្រោះលោកគ្មានភាពក្លាហានគ្រប់គ្រាន់នឹងវិលមកវិញទេ ព្រោះរកតែលេសដើម្បីគេចចេញពីបញ្ហា មិនហ៊ានជាប់គុកទេ ទុកឱ្យអ្នកដទៃរងទុក្ខជំនួសខ្លួន”។

No comments:

Post a Comment