Monday, July 8, 2024

ប្រាសាទ កោះកេរ កោះកេរ្តិ៍ Koh Ker Temple

ឯកសារពាក់ព័ន្ធ ខេត្តព្រះវិហាររួមមាន៖

  1. ព្រំដែន ខេត្តព្រះវិហារ
  2. ភូមិសាស្រ្តខេត្តព្រះវិហារ 
  3. តំបន់ទេសចរណ៍ ខេត្តព្រះវិហារ 
  4. សង្រ្គាម ខ្មែរ សៀម លើករណី ប្រាសាទព្រះវិហារ ឆ្នាំ ២០០៨ ដល់ ២០១១ 
  5.  បណ្តាទីតាំង បង្កោលព្រំដែន ខ្មែរ សៀម ។ 
  6. ប្រាសាទ ព្រះវិហារ 
  7. ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប
  8. ចលនា ទន្រ្ទានព្រៃឈើនៅ ខេត្ត ព្រះវិហារ
  9. ឧទ្យាន្តជាតិ ភ្នំគូលេន 
  10. ជនជាតិ កួយ Kuy People
  11. អាជីវកម្ម ព្រៃឈើ នៅកម្ពុជា

ផ្នែកខាងលើនេះ ជាការសង្ខេប ក្រោយពី ប្រមូលឯកសារនានា នៅ កម្ពុជា តាម ហ្វេសប៊ុក Youtube....blog, wbsite និង ឯកសារ បរទេស ជាពិសេស នៅ Mexoco  ដែលមាន ឆ្នាំ ស្រដោងកម្ពុជា មានរចនាបទ ស្រដៀងគ្នា ព្រមទាំង ការសិក្សា ការវិភាគ ខ្ញុំអាច ទាញសេចក្តីសន្ធិដ្ឋានថា ប្រាសាទ កោះកេរ្តិ ត្រូវតែ សរសេរថា កេរ្តិ បែបនេះ ដែលសំដៅថា Yuni ឬ យោនី  ចំណែក ប្រាសាទ លឹង្គ Lingar គឺ  សំដៅថា ប្រដាប់បន្តពូជបុរស ដែលតាម សាសនា តៅ គេហៅថា Yin and Yang ធាតុប្រុស ធាតុស្រី ធាតុ ស និង ធាតុខ្មៅ ...គឺដូច នៅ កម្ពុជា មានប្រាសាទភ្នំប្រុស ប្រាសាទភ្នំស្រី  ប្រាសាទលឹង្គ ប្រាសាទនាងខ្មៅ ។ ជាសរុប ពីរ៉ាមីដ Pyramid គឺជា សញ្ញា យោនី ឬ បេះដូង ដែល អ្នកប្រាជ្ញបរុាណ បង្វិលបញ្រ្ចាស់ ឲ្យ កំពូលស្រួចឡើងលើ តាមពិត កំពូលស្រួច ចុះក្រោម !!! ទើបចេញជា វប្បធម៍ ត្បាល់កិនស្រូវ បារាយណ៍ទឹក ....ឬ ថា ទីណា មានប្រាសាទ ទីនោះ​មាន បារាយណ៍ទឹក ទីណា មានវត្ត ទីនោះ មានស្រះទឹក ទីណា មានប្រភពទឹក ទីនោះ មានលឹង្គ ដូចជា លឹង្គ ១០០០ ឬ ទន្លេ លឹង្គ ៣..នៅ កោះកេរ្តិ នេះតែម្តង។

ប្រាសាទ កោះកេរ្តិ៍ ឬ ឆក គគីរ  គោកគគីរ ប្រាសាទកោះកែរ Koh Ker កោះកែរ (ប្រាសាទធំ ឬ ត្រីភូនេស្វារៈ Triphunesvara) ប្រាសាទកោះកេរ ប្រាសាទប្រាង្គ Pyramid Khmer Temple ប្រាសាទប្រាំ ចំណោមប្រាសាទកោះកេរ ព្រះវិហារ Koh Kea Temple Preah Vihear... បើយោងតាមឯកសារ ក្រុមស្រាវជ្រាវ ជប៉ុន ក្រុមប្រាសាទ កោះកេរ មាន ១២៦ ប្រាសាទ ដែល អាចមាន រូបរាង ស្លាកស្នាមសំគាល់ថាជា ប្រាសាទ។ នេះគ្រាន់តែជា តួរលេខ នៅ តំបន់ បឹង ខាងជើងផ្លូវជាតិ បើសិនជា មានការស្រាវជ្រាវ នៅតំបន់ ខាងត្បូង ផ្លូវជាតិ ឬ តំបន់់បឹង  ពោធិដំណាក់ នោះ អាចនឹងរកឃើញមានប្រាសាទជាច្រើនទៀត ( សូមមើលផែនី )

ប្រាសាទ កោះកេរ  កោះកេរ្តិ៍   Koh Ker Temple មានអាយុ តំណាលនឹង ប្រាសាទពីរ៉ាមីត នៅប្រទេស Mexico ពោលគឺមានអាយុប្រមាណជា ១២២៣ ឆ្នាំ គឺតត្រឹមឆ្នាំ ២០២៣ នេះ។ ឈ្មោះប្លែកៗ នៃ ប្រាសាទ អាចមានដូចជា៖

  1.  ប្រាសាទ កោះកេរ  
  2. ប្រាសាទ កោះកេរ្តិ៍  
  3. ប្រាសាទ ឆក គគីរ 
  4. ប្រាសាទ  គោកគគីរ និង
  5. ប្រាសាទ កោះកែរ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះចៅក្រុងកម្ពុជាធិបតី  អបអរសាទរ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរ ឬ ឆោកគគ៌្យរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ 🙏🏻❤️🇰🇭 យើងចងចាំជានិច្ចចំពោះព្រះរាជកិច្ចដ៏ខ្ពង់ខ្ពស់ និងស្វិតស្វាញបំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជម្រុញឲ្យជោគជ័យដ៏ត្រចះត្រចង់នេះកើតមានឡើង។  

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ​ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ​ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ កញ្ញា ​២០២៣ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលា​ម៉ោង ៦ល្ងាចតទៅ។

អបអរសាទរ​ រមណីដ្ឋាន ប្រាសាទកោះកេរ​  ត្រូវបានដាក់បញ្ចូលក្នងបេតិភណ្ឌ​ វប្បធម៌ពិភពលោក​ នៃ​  អង្គការ​ យូណេស្កូ​ នៅក្នុងកិច្ចប្រជុំលេីកទី​ ៤៥​ របស់គណះកម្មាធិការ​បេតិកណ្ឌ​ ពិភពលោក​ នៅទីក្រុងរីយ៉ាដ​ ប្រទេសអារ៉ាប៊ីសាអូឌីត​ កាលពីថ្ងៃទី​ ១៧​ ខែកញ្ញា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ៤​ :​ ៣០​ នាទីល្ងាចម៉ោងនៅ​ កម្ពុជា

 ប្រាសាទ កោះកេរ​  ព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង៧ព្រឹក នៅសាលាសង្កាត់ព្រែកថ្មី រដ្ឋបាលសង្កាត់ព្រែកថ្មី ដឹកនាំដោយលោកស្រី វ៉ា សុរិន បានរៀបចំនូវពិធីសម្ដែងការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល គឺការសម្រេចចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភ័ណ្ឌពិភពលោក ដោយមានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិ អនុភូមិ និងសមាជិកភូមិទាំង ៦ បុស្តិ៍រដ្ឋបាលសង្កាត់ មន្រ្តីសង្កាត់ កងកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋប្រមាណជា ១០០នាក់។

បញ្ហាសង្គមខ្មែរថ្ងៃនេះ គឺរឿង ចុះបញ្ជីប្រាសាទកោះកេរ្តិក្នុងបញ្ជី UNESCO. ក្រសួងទេសចរ មាន ២ ក្រុម គឺ ក្រុមទី ១ ទទួលខាងយក ប្រាសាទទៅចុះបញ្ជីនៅ UNESCO ដើម្បី​បានលុយ មកជួសជួលថែទាំប្រាសាទ ដើម្បីមន្រ្តីឡើងបុណ្យសក្តិ ! ចំណែក ក្រុមទី២ គឺ ក្រុមផ្សាយពត៍មាន ដែលជំនាញខាងផ្សាយ គឺមិនចាំបាច់ខ្វល់ច្រើនទេ ចាំតែផ្សាយថាអបអរសាទ ៗៗៗៗ ។ តែជាក់ស្តែង ការចុះបញ្ជីមិនទាន់បានជោគជ័យទេ មិនដឹងគេ អនុម័ត្តដែរឬអត់ ពេលណា?.....នេះជា បញ្ហាមន្រ្តីពត៍មាន ឬ មន្រ្តិប្រតិកម្មរហ័ស គឺ លឿនជាងសម្លេង លឿនជាងកាំជ្រួច Hypersonic ...

ប្រាសាទកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដែលដាច់ស្រយាលមួយនៅភាគខាងជើង នៅខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប និងជារមណីយដ្ឋានអង្គរ។ ជាតំបន់ពោលពេញទៅដោយព្រៃជាច្រើនអនេកដែលមានប្រជាជនរស់នៅតិចតួច។ ជម្រកជាង១៨០ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារដែលមានផ្ទៃដី ៨១គីឡូម៉ែត្រការ៉េ ។ តំបន់មិនទាន់ត្រូវបានដោះមីនទាំងស្រុងនោះទេ។



ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាល ព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ កោះកេរ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានរៀបរាប់ថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ រមណីយដ្ឋានកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ប្រវត្តិសាស្ត្រ (ប្រភព) ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ( ៩២១) គ.ស) ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិកជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរិ៍្ដ មានទំហំផ្ទៃដី១៦X១៦គីឡូម៉ែត្រ ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ អតីតទីតាំងរាជធានីរបស់ខ្មែរ មានអាយុកាលជាង១០០០ឆ្នាំ។ នៅក្នុងឆ្នាំ៩២១ ព្រះបាទជ័យវរ្ម័នទី៤ បានយាងចេញពីរាជធានីយសោធរបុរៈ (អង្គរ) ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោកគគ៌្យរ (កោះកេរសព្វថ្ងៃ)។ ព្រះអង្គបាននាំយកទៅជាមួយនូវកម្រតេង ជគតតរាជ ដែលជាវត្ថុសំខាន់សម្រាប់រាជ្យ។ ចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះ មិនទាន់មានអ្នកណាអាចបកស្រាយបានឡើយ។ មានរឿងមួយដែលយើងមានការឯកភាពគ្នាបាន គឺប្រហែលជាព្រះអង្គ (ជ័យវរ្ម័នទី៤) មានបញ្ហា (ទំនាស់រាជបល្ល័ង្គ?) ជាមួយនឹងក្មួយទាំងពីររបស់ទ្រង់ ដែលជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០)គឺព្រះបាទ ហស៌វរ្ម័៍នទី១ (៩១០-៩២៣) និងព្រះបាទ៌ឥសានវរ្ម័នទី២ (៩២៣-៩២៨) ពេលដែលបិតាសោយទីវង្គត់។ នៅពេលដែលទៅដល់ទីកន្លែងថ្មី (កោះកែរ) ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង នឹងបានកសាងប្រាសាទធំ (ឧទ្ទឹសដល់បុព្វការីជន) និងប្រាសាទប្រាង្គ (៧ថ្នាក់) សម្រាប់រាជ្យ និងឧទ្ទឹសដល់អទិទេព ត្រីភូវនេស្វរៈ (ព្រះឥសូរ) កសាងរ៉ាហាល (បារាយណ៍) និងហេត្ថរចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។

ភូមិសាស្ត្រ ប្រាសាទកោះកេរស្ថិតនៅក្នុង ភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញមានចម្ងាយ ៤៦០គីឡូម៉ែត្រ។គេអាចធ្វើដំណើរទៅកាន់ប្រាសាទកោះកេរតាមរយៈមធ្យោបាយដូចខាងក្រោម៖  ចេញដំណើរពីទីរួមខេត្តព្រះវិហារ ឆ្ពោះទៅកាន់ប្រាសាទកោះកេរតាមផ្លូវលេខ៦៤  ក្រុមប្រាសាទប្រាំដែលនៅតំបន់ប្រាសាទកោះកេរ្តិ៍ សព្វថៃ្ងនេះ យ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរណ៍បរទេស ពី២០ ទៅ៤០នាក់ ដែលបានទៅទស្សនាតំបន់ប្រវត្តិសាស្រ្តកោះកេរ្តិ៍ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសូមេធបានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ កំណើនភ្ញៀវទេសចរណ៍ ទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍ខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរណ៍ក្នុងស្រុកផងទេ។ លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍនៅតំបន់ប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ នោះបាននិយាយថា ផ្លូវប្រវែង ១០៥គីឡូម៉ែត្រចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេរ្តិ៍ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍បរទេស និងភ្ញៀវទេសចរណ៍ក្នុងស្រុក មានការកើនឡើងជាលំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តី ក៏ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ង ដើម្បីឲ្យបានកាន់តែប្រសើរឡើងសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយផងដែរ។

  1. ប្រវត្តិប្រាសាទកោះកែរ  ប្រាសាទកោះកែរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្ស លោក។។ ប្រាសាទនេះពីដើមឈ្មោះ ឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍្ដ មានទំហំផ្ទៃដី​១៦X១៦គីឡូម៉ែត្រ ។ 
  2. ប្រាសាទនេះមាន ៧ជាន់ មានកំពស់ ៣៥ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។អតីតទីតាំងរាជធានីរបស់ខ្មែរ មានអាយុកាលជាង១០០០ឆ្នាំ!  នៅក្នុងឆ្នាំ៩២១ អនាគតព្រះបាទជ័យវរ្ម័នទី៤ (ដែលអ្នកស្រាវជ្រាវភាគច្រើនបានចោទព្រះអង្គថាជាក្សត្រជ្រែករាជ្យ) បានយាងចេញពីរាជធានីយសោធរបុរៈ (អង្គរ) ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោក គគ៌្យរ (កោះកែរសព្វថ្ងៃ)។ ព្រះអង្គបាននាំយកទៅជាមួយនូវកម្រតេង ជគត ត រាជ ដែលជាវត្ថុសំខាន់សម្រាប់រាជ្យ។ ចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះ មិនទាន់មានអ្នកណាអាចបកស្រាយបានឡើយ។ មានរឿងមួយដែលយើងមានការឯកភាពគ្នាបាន គឺប្រហែលជាព្រះអង្គ (ជ័យវរ្ម័នទី៤) មានបញ្ហា (ទំនាស់រាជបល្ល័ង្គ?) ជាមួយនឹងក្មួយទាំងពីររបស់ទ្រង់ ដែលជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០)គឺព្រះបាទ ហស៌វរ្ម័៍នទី១ (៩១០-៩២៣) និងព្រះបាទ៌ឥសានវរ្ម័នទី២ (៩២៣-៩២៨) ពេលដែលបិតាសោយទីវង្គត់។ 
  3.   នៅពេលដែលទៅដល់ទីកន្លែងថ្មី (កោះកែរ) ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង នឹងបានកសាងប្រាសាទធំ (ឧទ្ទឹសដល់បុព្វការីជន) និងប្រាសាទប្រាង្គ (៧ថ្នាក់) សម្រាប់រាជ្យ និងឧទ្ទឹសដល់អទិទេព ត្រីភូវនេស្វរៈ (ព្រះឥសូរ) កសាងរហាល (បារាយណ៍) និងហេត្ថរចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។  បើតាមសិលាចារឹកប្រាសាទនាងខ្មៅ (ស្រុកសំរោង ខេត្តតាកែវ) និងសិលាចារឹកស្តុកកក់ធំ ព្រះបាទជ័យវរ្ម័នទី៤ បានប្រកាសខ្លួនជាសេ្តចគ្រប់គ្រងប្រទេសនៅក្នុង ឆ្នាំ ៩២៨ ។  យើងរកឃើញសំណង់ប្រាសាទនៅកោះកែរមានចំនួនជាង ៧០ ប្រាសាទ (រាប់ទាំងទីទួលបុរាណ)។ យោងតាមការសិក្សាស្ថាបត្យកម្ម ប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទឥដ្ឋ (កសាងក្នុងចន្លោះឆ្នាំ៩២១-៩២៨) បន្ទាប់គឺប្រាសាទថ្មភក់(ប្រហែលចាប់ផ្តើមកសាងនៅឆ្នាំ៩២៨) និងប្រាសាទថ្មបាយក្រៀម (កសាងរវាងចន្លោះឆ្នាំ៩៣០ រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ ៩៤១)។  
  4. នៅក្នុងឆ្នាំ ៩៤៤ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានរើរាជធានីមកតាំងនៅតំបន់អង្គរវិញ ដោយបានកសាងប្រាសាទប្រែរូប (សម្រាប់រាជ្យ) និងប្រាសាទមេបុណ្យខាងកើត (សម្រាប់បុព្វការីជន)។  បើទោះបីជាកោះកែរស្ថិតនៅជារាជធានីរបស់ខ្មែរក្នុងរយៈពេលតែជាង២០ឆ្នាំក៏ដោយ ការកសាង និងការអភិវឌ្ឍន៍នៅទីនេះហាក់បីដូចជាមានការគ្រោងទុកជាមុន និងមានប្លង់ច្បាស់លាស់ ទាំងការសាងសង់ពង្រីកទីក្រុង ការជ្រើសរើសទីតាំងសាងសង់បូជនីយដ្ឋាន និងទីកន្លែងជាច្រើនទៀត សម្រាប់ឧទ្ទឹសដល់ព្រះឥសូរ វិស្ណុ ព្រហ្ម គណេស និងទេពដ៏ទៃទៀតក្នុងជំនឿព្រហ្មញ្ញសាសនា ជាពិសេសគឺការកសាងប្រាសាទលឹង្គដែលមានទំហំធំៗ។ 
  5.  ក្រុមប្រាសាទកោះកែរ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុក គូលេន ខេត្តព្រះវិហារ។ អាចធ្វើដំណើចេញពីទីរួមខេត្តសៀមរាប កាត់តាមផ្លូវលេខ៦៤ (២១១) ចំងាយ៧២គ.ម និងបន្តទៅតាមផ្លូវខេត្តចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។  ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨) រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរបំផុត ដែលធ្វើអោយប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។  
  6. ចាប់ពីឆ្នាំ១៩៧០នៅតំបន់កោះកេរ្តិ៍ ត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាល តំបន់កោះកេរ្តិ៍ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។
  7.   កោះកេរ្តិ៍ ឬ ឆោក គគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។  នៅជុំវិញក្រុមប្រាសាទកោះកេរ្តិ៍ មាន ប្រាសាទធំ ហៅថាប្រាសាទកោះកេរ្ដិ៍ ដែលស្ថិតក្នុងកំពែងរាងបួនជ្រុងទ្រវែង ដែលមានប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗឯទៀតជាច្រើនផងដែរ។ ស្ថាបត្យកម្មនៃតួរប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយនោះ។  ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ ៣៥ ម ចែកចេញជា៧ថ្នាក់ បីដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយ មានកំពស់៥ម មានផ្ទៃរាបប្រមាណ ២ម តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។  សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់និងមានប្រសិទ្ធិភាព តំបន់កោះកេរ្តិ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
ប្រាសាទ កោះកេរ្តិ៍ ឬ ឆក គគីរ គោកគគីរ ប្រាសាទកោះកែរ



No comments:

Post a Comment