ឯកសាររក្សាទុកក្លុង ប្លុកនេះ
Clash of Civilizations Or War of Civilizations នេះជាបរិបទនៃសង្រ្គាមដែលដណ្តើមគ្នាកំណត់នូវ អត្តសញ្ញាណនៃវប្បធម៍ និង អត្តសញ្ញាណនៃសាសនារៀងខ្លួន ដើម្បីប្រយុទ្ធក្រោយពេលសង្រ្គាមត្រជាក់ ដែលយោងតាមអ្នកវិទ្យាសាស្រ្តនយោបាយអាមេរិកកាំង Samuel P. Huntington លោកអះអាងថា ថ្ងៃខាងមុខ មិនមែនជាសង្រ្គាមរវាងប្រទេសនឹងប្រទេសឡើយ តែជាសង្រ្គាមរវាងវប្បធម៍នឹងវប្បធម៍ ។ ជំលោះនេះបង្ហាញច្បាស់ឡើង តាមរយៈការកំណត់ឡើងវិញនូវ សណ្តាប់ធ្នាប់ពិភពលោក The Clash of Civilizations and the Remaking of World Order
មហាសង្រ្កាន្តជនជាតិខ្មែរ៖ ប្រទេសថៃ កំណត់យកបុណ្យសង្រ្កានពីថ្ងៃទី ១ មេសា ដល់ ១៦ មេសា ចំណែក កម្ពុជា កំណត់យកថ្ងៃទី ១៣ ឬ ១៤ មេសា ធ្វើជាថ្ងៃ មហាសង្រ្គាន្តសម្រាប់ជនជាតិខ្មែរទៅគ្រប់ទិសទី មិនថានៅថៃ លាវ កម្ពុជាក្រោម និង ខ្មែរកណ្តាលឡើយ ។ ការកំណត់នេះទោបី យកថ្ងៃទី ១៣ មេសា តែ ប្រជាជនខ្មែរចាប់ផ្តើមលេងសប្បាយជាមួយល្បែងប្រពៃណី និងល្បែងប្រជាប្រិយចាប់ពីថ្ងៃទី ០១ មេសាដូចថៃដែរ។ នេះជាបរិបទនៃសង្រ្គាមអរិយធម៍--Clash of Civilizations Or War of Civilizations នេះជាបរិបទនៃសង្រ្គាមដែលដណ្តើមគ្នាកំណត់នូវ អត្តសញ្ញាណនៃវប្បធម៍ និង អត្តសញ្ញាណនៃសាសនារៀងខ្លួន ដើម្បីប្រយុទ្ធក្រោយពេលសង្រ្គាមត្រជាក់ ដែលយោងតាមអ្នកវិទ្យាសាស្រ្តនយោបាយអាមេរិកកាំង Samuel P. Huntington លោកអះអាងថា ថ្ងៃខាងមុខ មិនមែនជាសង្រ្គាមរវាងប្រទេសនឹងប្រទេសឡើយ តែជាសង្រ្គាមរវាងវប្បធម៍នឹងវប្បធម៍ ។ ជំលោះនេះបង្ហាញច្បាស់ឡើង តាមរយៈការកំណត់ឡើងវិញនូវ សណ្តាប់ធ្នាប់ពិភពលោក The Clash of Civilizations and the Remaking of World Order
សូមលោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន ឈ្វេងយល់ អំពី អត្ថន័យ និងឈ្មោះ "សង្ក្រាន្ត" ។
«សង្រ្កាន្ត» តាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជូន ណាត «សង្រ្កាន្ត» ជាពាក្យសំស្រ្កឹតដែលត្រូវបានពន្យល់ដូចនេះ «សង្រ្កាន្ត (សង់ក្រាន) ន. (សំ.សង្រ្កាន្តិ) ដំណើរចាកទី, ការឈានចូលដល់, ដំណើរដែលព្រះអាទិត្យចរចូលដល់ទីជួបជុំរាសិចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រជួបគ្នាពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី), ពិធីចូលឆ្នាំថ្មី» ។ ពាក្យ «សង្រ្កាន្ត» នេះ មានប្រើនៅសម័យអង្គរ (សិលាចារឹកka17)
មហាសង្រ្គាន្តជនជាតិខ្មែរ
មហាសង្រ្គាន្តជនជាតិខ្មែរ
Freshnews (ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ពស.២៥៦៦ ពោលគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តពោធិ៍សាត់ បានមកចូលរួមទស្សនាកម្សាន្តសប្បាយ តាមតំបន់រមណីយដ្ឋាន ទាំង៣៥កន្លែង និងទីតាំងសង្ក្រាន្ត នៅទូទាំងខេត្ត សរុបប្រមាណ២៩៨,០៣៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន២៩៧,៩៩៣នាក់ និងភ្ញៀវបរទេស៤៤នាក់។ នេះបើមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ។
ភាពខុសគ្នា ចូលឆ្នាំខ្មែរ vs ចូលឆ្នាំសៀម
ប្រភពបានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរមានចំនួន ៨៣,៨៩៦នាក់, កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរមានចំនួន ១២០,៧១៤នាក់ និងថ្ងៃ១៦ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរមានចំនួន ៩៣,៤២៧នាក់។
ភាពខុសគ្នា ចូលឆ្នាំខ្មែរ vs ចូលឆ្នាំសៀម
មន្ត្រីជំនាញបានបន្ថែមថា នៅឆ្នាំថ្មីនេះរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការណែនាំពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កបរិយាកាសរីករាយជូនពលរដ្ឋ បានសម្រេចរៀបចំឱ្យមានកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺ«សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ដែលមានរយៈពេលបីថ្ងៃ បួនយប់ គិតចាប់ពីយប់ថ្ងៃថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ និងតាមដងផ្លូវលេខ១០១។
ព្រឹត្តិការណ៍សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់ ដែលបានរៀបចំនេះ មានកម្មវិធីជាអាទិ៍៖ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រពៃណី របាំត្រុដិ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជា៖ ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយ របស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី និងការរាំកំសាន្ត។ល។ ដោយឡែកនាពេលរាត្រី ក៏មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួច ជូនទស្សនាកំសាន្ត។ បន្ថែមពីនោះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក៏មានការរៀបចំធ្វើសង្រ្កាន្តនៅតាមបណ្តាវត្តអារាម សាលារៀន និងតំបន់កម្សាន្តនានាទូទាំងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជាមួយនឹងមានការតាំងពិព័រណ៌ សម្តែងសិល្ប: តន្រ្តីបុរាណសម័យ និងល្បែងប្រជាប្រិយផ្សេងៗផងដែរ។
មហាសង្រ្គាន្តជនជាតិខ្មែរ
ប្រភពបានបន្ថែមទៀតថា ពាក់ព័ន្ធសន្តិសុខ និង សណ្ដាប់ធ្នាប់ រមណីយដ្ឋាននានាក្នុងខេត្ត បានប្រព្រឹត្តិទៅជាធម្មតា។ តែអ្វីជាបញ្ហាប្រឈមខ្លះៗនោះ គឺប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិមួយចំនួនធំ ហាក់ដូចជាមានការទ្វេសប្រហែស ពុំសូវពាក់ម៉ាស ឬលាងដៃនឹងអាល់កុល ឱ្យបានញឹកញាប់ និងជាប្រចាំនោះឡើយ។ តែទោះជាយ៉ាងណា ក្រុមការងារមន្ទីរបានចែកជា៥ក្រុម សហការ និងទំនាក់ទំនងជាមួយអង្គភាព អាជ្ញាធរពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធាន សុវត្ថិភាព(SOP) និងគោលការណ៍ «៣កុំ ៣ការពារ»ជានិច្ច៕
ក្រសួងពត៍មាន ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២២នៅក្នុងថ្ងៃទី២នេះ មានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ បានមកដើរលេងកំសាន្តក្នុងព្រឹត្តិការ ឆ្នាំថ្មីព្រៃវែង និងរមណីយដ្ឋាននានាក្នុងខេត្តព្រៃវែង ចំនួន ១៥៥,៣០៤ ចេញផ្សាយ ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២២ ព្រៃវែង៖ បើយោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថាគិតត្រឹមថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានមកដើរលេងកម្សាន្តសប្បាយក្នុង ឆ្នាំថ្មីព្រៃវែង និងរមណីយដ្ឋាននានាក្នុងខេត្តព្រៃវែង ចំនួន ១៥៥,៣០៤ ក្នុងនោះដែនៅតាម រមណីយដ្ឋាននានា ក្នុងខេត្តមាន៖
- ១ រមណីយដ្ឋាននគរភ្នំ ១៨,៨៦៤
- ២ រមនីយដ្ឋានបារាយអណ្តែត ២០៨
- ៣ សហគមន៍អភិរក្សសត្វស្លាប ទួលពន្ធ័តាឡឺបឹងស្នេហ៍៦៣២
- ៤ រមណីយដ្ឋានទេសចរណ៍ធម្មជាតិសួនសត្វ តាដាបាយ៉ាប ០
- ៥ គោលដៅទេសចរណ៍ស្ទឹងចា ៥៦៧
- ៦ គោលដៅទេសចរណ៍ ប្រាសាទព្រៃដើមស្រុក ៣៣
- ៧ ព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ១៣៥,០០០ នៅក្នុងរៀបចំ ឆ្នាំថ្មីព្រៃវែង ដែលរដ្ឋបាលខេត្តបានរៀបចំកន្លែងសប្បាយចំនួន ៣ កន្លែង មានកន្លែងសាសនា តបន់ត្រជាក់ចិត្ត តាំងពិព័រណ៍ និងកន្លែងលេងល្បែងប្រជាព្រៃ។ ដើម្បីញាំកម្មពិធីអោយកាន់សប្បាយរីករាយខ្លាំងឡើងបន្ថែមទៀត។ សូមបញ្ជាក់ថា៖ ក្នុងការរៀបចំ ឆ្នាំថ្មីព្រៃវែង នេះមានរយៈពេល ៥ ថ្ងៃ គឺគិតចាប់ពីថ្ងែ ១៣ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង
ភាពខុសគ្នារវាងចូលឆ្នាំខ្មែរ និង សង្ក្រាន្តប្រទេសថៃ ( ដោយ កម្ពុជាថ្មី)
នៅរៀងរាល់ពាក់កណ្តាលខែមេសាជារៀងរាល់ឆ្នាំ ពិធីបុណ្យប្រពៃណីមួយតាមបែបព្រះពុទ្ធសាសនា ថេរវាទ ត្រូវបានគេរៀបចំប្រារព្ធឡើង នៅក្នុងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ។ នៅក្នុងប្រទេសថៃពិធីបុណ្យនេះត្រូវបានគេហៅជាភាសាថៃថា សង្ក្រាន្ត នៅកម្ពុជា គេហៅថា ចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅក្នុងប្រទេសឡាវ គឺ Bun Pi Mai និងនៅមីយ៉ាន់ម៉ាគឺ Thingyang។ ប្រទេសនីមួយៗ បានកំណត់ឈ្មោះនៃពិធីបុណ្យខុសប្លែកគ្នា ដូច្នេះអត្ថន័យនៃពិធីបុណ្យនេះក៏ត្រូវបានគេកំណត់ប្លែកផ្សេងៗគ្នាផងដែរ។
១. សម្រាប់ប្រទេសថៃ គេហៅថា « សង្ក្រាន្ត»
ពាក្យថាសង្ក្រាន្តត្រូវបានគេស្គាល់ថាជាពិធីបុណ្យទឹកមួយ ដែលប្រជាជនថៃជឿជាក់ថា ទឹកអាចជួយជម្រះអោយអស់នូវឧបទ្រពចង្រៃ សំណាងអាក្រក់ជាដើមនោះ ដូច្នេះហើយទើបប្រជាជនថៃភាគច្រើននៅក្នុងពេលបុណ្យសង្ក្រាន្តនេះ ពួកគេចូលចិត្តបាចទឹកដាក់គ្នាទៅវិញទៅមក និងប៉ាតម្សៅគ្នាផងនោះ។ សង្ក្រាន្តចាប់ផ្តើមឡើងនៅថ្ងៃ១៣ខែមេសា ហើយនៅក្នុងអំឡុងចូលឆ្នាំ៣ថ្ងៃនេះ ប្រជាជនថៃចូលចិត្តជួបជុំក្រុមគ្រួសារ ហើយបោសម្អាតផ្ទះ ទៅវត្តដើម្បីសម្អាត និងស្រង់ព្រះជាដើមផងដែរ ដោយសាររយៈពេលនេះជាថ្ងៃឈប់សម្រាក។
២. ប្រទេសកម្ពុជាគឺ «ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»
សម្រាប់កម្ពុជា គឺគេប្រើប្រាស់ពិធីបុណ្យចូលឆ្នាំថ្មី សម្រាប់តំណាងអោយពិធីបុណ្យប្រពៃណីមួយដែលត្រូវប្រារព្ធឡើងក្រោយបញ្ចប់រដូវច្រូតកាត់ ហើយវាជាពេលដែលប្រជាកសិករខ្មែរសម្រាកពីការធ្វើស្រែចម្ការមួយរយៈនោះ។ កាលពីអំឡុងសតវត្សទី ១៣ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីនេះ គេច្រើនរៀបចំឡើងនៅចុងខែវិច្ឆិការ ឬដើមខែធ្នូរ តែក្រោយមកនៅសម័យព្រះបាទជ័យវរ្ម័នទី៧ គេប្រារព្ធតាមខែដោយផ្អែកលើក្រោយបញ្ចប់រដូវច្រូតកាត់ជំនួសវិញ។សម្រាប់រដូចចូលឆ្នាំនៅកម្ពុជា ភាគច្រើនគេនាំគ្នាទៅវត្តទៅវ៉ា និងនាំគ្នាលេងល្បែងប្រជាប្រិយបុរាណខ្មែរនៅតាមទីសាធារណៈ ឬវត្តអារ៉ាមជាដើម។ ចំណែកនៅផ្ទះប្រជាជននីមួយគេតែងសង្កេតឃើញមានការបោសសម្អាត តុបតែងរៀបចំ បំពាក់ភ្លើងព៌ណលំអរ យ៉ាងល្អល្អះ រួមផ្សំជាមួយគ្រឿងដង្វាយទេព្តា និងផ្កាភ្ងីរ ទៀនធូប សាយក្លិនក្រអូបឈ្ងុយ គួរជាទីទាក់ទាញបំផុត។ ក្រៅពីនេះដែរ គេក៏សង្កេតឃើញមានការរៀបចំពិធីបុណ្យនៅតាមវត្តអារ៉ាម មានស្រង់ព្រះ ពូនភ្នំខ្សាច់ ភ្នំស្រូវជាដើមផងដែរ៕
ផ្សេងៗអំពី បុណ្យចូលឆ្នាំខ្មែរ
- ចូលឆ្នាំខ្មែរ៖ អំពី ល្បែងប្រជាប្រិយខ្មែរ-- កាលអំឡុងឆ្នាំ ១៩៨៨ ខ្ញុំសប្បាយជាមួយបុណ្យចូលឆ្នាំខ្មែរ ពិសេស ពួៗ អ៊ុំ នាំលេងល្បែងប្រជាប្រិយ ដូច្នេះ បានជាខ្ញុំ ចងចាំ និងប្រមូលឯកសារនានា ដើម្បីដឹងថា ល្បែងអ្វីខ្លះដែល យើងបាត់់បង់? តើមានអ្នកណាដឹងទេ ថា ល្បែង សូកូឡា បុងបុង, រត់រទេះភ្លើង, លាក់មាត់, លេងពួន ស្វាដណ្តើស្លឹកឈើ...គេលងេយ៉ាងម៉េច? កាលជំនាន់ខ្ញុំ គឺយើងដើរតួរជា ស្វា ដណ្តើមស្លឹកឈើ សប្បាយណាស់់ មិនមែន មនុស្សដូចសព្វថ្ងៃនេះទេ ។
- ចូលឆ្នាំខ្មែរ៖ អំពីការ ប៉ាតម្ស៉ៅ--នៅមានអ្នកអភិរក្សមួយចំនួន យល់ថានេះជា វប្បធម៍សៀម មិនគួរខ្មែរ ទទួលយក។ ការនេះ មិនសូវ ឡូហ្សិក សមរម្យ ដោយសារ បារាំង ធ្កាប់ធ្វើអាណានិគមលើ កម្ពុជា ១០០ ឆ្នាំ ដែល បារាំង គាត់ ជួយខ្មែរលើការ ចងក្រងឯកសារ អំពី ល្បែងកំសាន្តនានានៅកម្ពុជា ដោយហេតុនេះ យើងឃើញ ឯកសារ បារាំង គេនិយាយអំពី ល្បែងឡើងសរសេរខ្លាញ់ យករង្វាន់ នេះជាល្បែង បារាំងថ្ងៃ បុណ្យជាតិ ១ ៤ កក្កដា។ ល្បែងមួយទៀត ប៉ាត ធ្យូង លាបមុខយក្ស និង ល្បែង ខាំកាក់បាត់ខ្ទះ គឺសុទ្ធតែ ខ្លាញ់ និង ធ្យូង...រយៈពេល ជិត ២០០ ឆ្នាំ យើង ដូរ ពី ធ្យូង មកជា ម្ស៉ៅ ដូច្នេះ មិនមែនជា វប្បធម៍ សៀមទេ ។ មួយទៀត ខ្មែរមានវប្បធម៍ សំពះ សុំលាបម្ស៉ៅ មិនមែន រំលោភបំពានទេ ៕
- ចូលឆ្នាំខ្មែរ៖ ថ្ងៃនេះ សភាពចូលឆ្នាំខ្មែរ សប្បាយជាង សង្រ្កាន ថៃ ដោយសារ សង្រ្កានថៃ គេមានតែ ២ មុខ គឺ បាញ់ទឹក និង បាតម្ស៉ៅ ចំណែកនៅ ខ្មែរមាន ល្បែងប្រជាប្រិយជាង ៥០ ប្រភេទ បូកទាំង បាញ់ទឹក ឬ ទឹករាំ....Dancing Water ។ ខ្ញុំសូបអរគុណអ្នករៀបចំកម្មវិធី ដែលចំណាយ ធនធាន ទឹក...តែ បើបាន ចាក់ចម្រៀងខ្មែរ ទៀត ពិតជា អស្ចារ្យណាស់ -- ការចាក់ចម្រៀងបរទេស មិនដឹងភាសាអី ? មិនដឹងប្រទេសណា?
- ប្រវត្តិចូលឆ្នាំខ្មែរ៖ កាលដើមឡើយ មានមហាសង្រ្គាម រវាង ឋានទេវតា និង ឋានបិសាច ប្រើពេលអស់ រាប់ពាន់ឆ្នាំ មិនចាញ់ មិនឈ្នះ ពេលនោះ មេទ័ពកំពូលៗនៃ ឋាន ទេវតា បានចងសម្ព័ន្ធមិត្ត ជាមួយ ឋានមនុស្សលោក គឺ ឋានកណ្តាលនេះ ដោយសារថា បើសិនជា ព្រះពុទ្ធ សម្លាប់ បិសាច ដូច្នេះ ព្រះពុទ្ធនឹងដាច់សីល មិនបានត្រាស់ឡើយ គឺ មានតែ ឲ្យមនុស្សលោក សម្លាប់ ពួកបិសាច ទើបជាការ ល្អ ជាង។ មេទ័ព ទាំង ០៧ បាន យាង ចុះមក ឋានកណ្តាល ១ ឆ្នាំម្តងៗ ដូរវែនគ្នា ដែល ទេវី ០៧ អង្គ មាន យានយុទ្ធ ០៧ ប្រភេទដែរ....បើចុះមកចំថ្ងៃ អាទិត្យ គឺ គ្រុឌ, ច័ន្ទ ខ្លា, អង្គារិ សេះ, ពុធ លា , ព្រហស្បតិ ដំរី, សុក្រ ក្របី និង សៅិ ក្ងោក ។ ដើម្បី សហការណ៍គ្នា ទ័ពនៅ ឋានកណ្តាល ត្រូវ បើកទ្វារ ៣ , ទ្វារ ៥, ទ្វារ ៧, ទ្វារ ៩, ឬ ទ្វារ ២១ តាមរយៈ ការដុតធូប ៣ សរសៃ ឬ ៥ សរសៃ,,,រហូត ២១ សរសៃ។
- ចូលឆ្នាំខ្មែរ គេលេងជះទឹក គប់ទឹក ស្រោចទឹក...តាំងពី ឆ្នាំ ១៩៨៦ នៅភ្នំពេញ នៅតាមខេត្តនានា កាលណោះ ក្មេងៗលេង យកទឹកនោម ច្រកថង់គប់គ្នា ឬ ទឹកលាងចាន គប់គ្នាផង ម៉េចក៍ បណ្ឌិតប្រវត្តិសាស្រ្ត មិនហ៊ានថា យុវជនសម័យឆ្នាំ ៨០ អាក្រក់? សម័យណា ក៍វាមាន ក្មេង ១០ ឬ ២០ នាក់ លេងចឹងដែរ....ចំណោមមនុស្ស ១០ ឬ ២០ ម៉ឺននាក់....សម័យនេះ ល្អជាងពេល សង្រ្គាមផង ល្អជាង សម័យលោកគ្រូ ប្រវត្តិសាស្រ្តនៅ កំលោះផង
- ចូលឆ្នាំខ្មែរ៖ ខ្មែរក្រោម និង ខ្មែរលើ ខិតខំជាខ្លាំង ដើម្បីកំទេច វប្បធម៍ ប្រពៃណី ខ្មែរកណ្តាលរបស់យើង។ ខ្មែរក្រោម ឬ ខ្មែរព្រៃនគរ ឬ ឥន្រ្ទបុរី។ ខ្មែរក្រោម ពេញ ១ខែនេះ ផ្សព្វផ្សាយ វាយប្រហារ មើលងាយ ខ្មែរកណ្តាល ចោទថា ខ្មែរកណ្តាល រលាយខ្លួនចូលជាមួយ សៀម ដោយ ការលេង បាញ់ទឹក បាចទឹក ជះទឹក លេងកាំភ្លើងបាញ់ទឹក ផលិតចម្រៀងលេងបាញ់ទឹក....។ ចុះខ្មែរលើ ឬ ខ្មែរសៀម? ខាងខ្មែរសៀម គេអួតពី ជោគជ័យថាបាន បញ្ចូលសង្រ្កាន្តថៃ ចូលបញ្ជីបេតិកភ័ណ្ឌពិភពលោក និង ការប្រកាសថា ជនជាតិខ្មែរ អ្នកប្រដាល់ឈ្មោះ អាសម្បត្តិ គឺជាជនជាតិ កួយ Kuy. ខ្មែរលើខាង ប្រទេសលាវ សឹងតែ មិនបាច់និយាយទេ ពួកគេ ដួរទៅ ចាម អស់ តាមលំនាំ នគរចាម បាសាក់ ។
- ចូលឆ្នាំខ្មែរ គឺភាសាខ្មែរ ចំណែកមហាសង្រ្កាន/មហាសង្រ្គាម គឺភាសាសៀម
ភាសាខ្ចីទៅខ្ចីមក ដូចជាភ្លេងពិណពាទ្យ យូរៗទៅក្លាយ ភ្លេងសៀម៕
- ឃើញក្រុម ម្នាល មួយនោះ គាត់មានការរារែក ពិបាកប្តឹងរឿង ខ្មែរលេងជះទឹក បាញ់ទឹកពេលចូលឆ្នាំ ២០២៣ បើគាត់ប្តឹងថា ខ្មែរលួច ពីសៀម គាត់ខ្លាចគេ ដៀលគាត់ថា ឆ្កួត ដូច្នេះ មានតែ បញ្ជាទៅក្រសួងនានាឲ្យ ការពារស្រ្តីខ្មែរថាមានគេ បៀតបៀនកេរ្តិភេទ អស់តម្លៃស្រ្តីខ្មែរ...នេះជារូបថត ជះទឹក ឆ្នាំ ១៩៧១
- ចូលឆ្នាំខ្មែរ៖ ខែមុន មាន ម្មៀរមួយចំនួនថា ខ្ញុំផ្សាយរឿងរុស្សី អ៊ុយក្រែន ដឹងគ្រប់រឿង ថើ មើ ខ្លួនឯងកើតនៅ អ៊ុយក្រែន រុស្សី អីចឹង ! តាមពិត ខ្ញុំជាខ្មែរ តែ ស្រាវជ្រាវច្រើនគួរសម។ ថ្ងៃនេះ ផ្សាយរឿង ចូលឆ្នាំខ្មែរ-- ខ្មែរដូចជា សាសានគេដែរ គឺជា បន្សំ រវាង ព្រះនាងនាគ ស្តេចខ្មែរ ជាមួយ ព្រះថោង ស្តេចមកពី ឥណ្ឌា។ ទឹកដីខ្មែរពី ដើមធំ មាន ចេនឡាទឹក និង ចេនឡា គោក ដោយស្តេច ឥណ្ឌាយាងមក វាយគ្រប់គ្រង នគរទឹក ឬ អង្គរបុរី ឬ នគរគោគធ្លក នាំឲ្យមានសង្រ្គាមជាមួយ ស្តេចនាគ (ព្រះនាងនាគ កាន់សាសនា នាគ ស្រីជា ធំ ) មេទ័ពក្រមុំ ជួប មេទ័ពកំលោះ ក៍ស្រលាញ់គ្នា កើតបានជា បន្សំ សាសនា ទៅជា មេ បា ដូចសព្វថ្ងៃ។ នៅ ចិន ក៍គេមាន វាជវង្ស ឆេង រៀបការជាមួយ រាជវង្ស ម៉េង ទៅជា ឆេងម៉េង។ នគរខ្មែរក្រោយរៀបការ មានឈ្មោះវា កម្ពុ មេរា រួច ក្លាយជា កម្ពុជៈ ដល់សព្វថ្ងៃ ៕
- អំឡុងពេលចូលឆ្នាំខ្មែរ ២០២៣ នេះ ខ្ញុំធ្វើឯកសារស្តីពី ល្បែងប្រពៃណី និង ល្បែងប្រជាប្រិយ បានប្រមាណ ៧០ ប្រភេទ រួមទាំង ឯកសារពុទ្ធសាសនា និកាយខ្មែរ និង និកាយសៀម Khmer Nikaya and Siem Nikaya ដើម្បីវិភាគ អំពី ភាពខុសគ្នា និង ដណ្តើម យកប្រៀបឈ្ណះ ។
- ប្រវត្តិចូលឆ្នាំខ្មែរៈ ខ្មែរពីដើមចូលឆ្នាំខែផ្សេង លុះក្រោយមក យើងដូរមកចូលឆ្នាំខែ មេសាវិញ ដោយសារខ្មែរ មានទំនាក់ទំនងជាមួយ នគរ បាកាន/Bago របស់ រដ្ឋមន ដែលគេកាន់ពុទ្ធសាសនាដែរ។ រដ្ឋមន នេះធ្វើអាណានិគម លើរដ្ឋ ភូមារ ដូច្នេះបានជាភូមារសព្វថ្ងៃ មានចូលឆ្នាំ ដូចយើងដែរ តែ ហៅថា Water Festival .
- ចូលឆ្នាំព្រះពុទ្ធ ចូលឆ្នាំហិណ្ឌូ ចូលឆ្នាំគ្រឹស្ត ចូលឆ្នាំ យេស៊ូ ចូលឆ្នាំ តាវ......ដល់អាលូវទៅជាចូលឆ្នាំខ្មែរ ចូលឆ្នាំសៀម ចូលឆ្នាំភូមា...កុំភ្លេច ពាក្យថា សង្រ្កានជាភាសាសៀម--- ឆ្នាំទៅមួយ សាំងហ្គាពូ រៀបចំពិធីសង្រ្កាននៅ សាំងហ្គាពួ ដើម្បីកុំឲ្យប្រជាជនអាស៊ីមកលេង ស្រុកសៀម រដ្ឋាភិបាលសៀមប្តឹង ធ្លាក់លុយរាប់លានដុល្លា !!!! នឹងហើយដោយសារគិតថា សង្រ្កានជាភាសាសំស្រ្តឹត អ្នកណាក៍អាចប្រើបាន !! សូមមើលច្បាប់រក្សាសិទ្ធិ !!
- ខ្មែរពុលរឿង ចូលឆ្នាំចិន និង ចូលឆ្នាំ វៀតណាម៖ ជនជាតិវៀតណាមសុទ្ធ បួកកាត់ខ្មែរ មានជាង ១ លាននាក់ ចំណែក ចិនសុទ្ធ បួកកាត់ខ្មែរ មានតែ ៨០ មឺននាក់ (០,៨ លាន) នៅពេល ប្រជាជនខ្មែរ ខ្លះស្រែក ជេរ ចិន ស្អប់ចិន នាំឲ្យប្រជាជន វៀតណាម ថា ពួកគាត់ ជាជនជាតិ វៀតណាម ទេ មិនមែនចិនទេ ពួកគាត់ ក៍ស្អប់ចិនដែរ...បែបនេះ នាំឲ្យខ្មែរពុល ញែកមិនដាច់ រវាង ចិន vs វៀតណាម។ វៀតណាម ចូលឆ្នាំ ៣ ថ្ងៃ ចំណែក ចិនចូលឆ្នាំ ១៥ ថ្ងៃ មានទេវតា ១៥ អង្គ វៀតណាម មានតែ ០៣ អង្គ...
- អ្នកនយោបាយខ្មែរនៅក្រៅប្រទេស ទាល់កានសាសនាគ្រឹស្ត បានបរទេស ជួយលុយកាក់ ឬ គាំទ្រនយោបាយ ដូច ចិន តៃវ៉ាន់ បើមិនកាន់គ្រឹស្ត ម៉េច អាមេរិកគាំទ្រ? លន់ នល់ បើមិន គ្រឹស្ត ម៉េចគេាំទ្រ...ចូលឆ្នាំខ្មែរ ខ្មែរនៅ បរទេស គ្មានហ៊ានផ្សាយ
- កាលចូលឆ្នាំ ១៩៩៣ នៅកម្ពុជាស្រីៗមិនសូវស្អាត យើងនាំគ្នាលេង ប៉ាតធ្យូងបាតខ្ទះ លេងសែងគ្នាទំលាក់ទឹកស្រះ លេងយកទឹក ឬ ទឹកនោមច្រកថង់ ឬ ចង់អាចម៍ គប់គ្នាទៅវិញទៅមក...អាលូវស្រុកខ្មែរសម្បូរសប្បាយជាងមុន ស្រីៗស្អាតជាងមុន មានទឹកស្អាតលេង មានម្ស៉ៅកេ្រអួបលេង រដ្ឋាភិបាលមាន ឡានទឹកជួយបាញ់ទឹក ជំនាន់ខ្ញុំលេង អ្នកភូមិរៃលុយគ្នាទិញទឹក ។ ចុះការលេងបែបនេះ ជាការចម្លងវប្បធម៍ថៃ? មិនមែនជា វប្បធម៍ថៃទេ ព្រោះ ភូមារ ចិន នេប៉ាល់ សាំងហ្គាពួ ស្រីលង្លការ..គេលេងទឹកដូចចឹងដែរ Water Festival ដោយសារនេះជារដូវក្តៅ។ អ្វីដែល ប្រទេសថៃ ហាមឃាត់ចេញច្បាប់ រារាំងការលួចចម្លង វប្បធម៍ថៃ គឺ ថៃ ប្តឹងសាំងហ្គាពួ ដែលជា មេចោរលួចវប្បធម៍ថៃ ព្រោះរៀបចំ ពីធីសង្រ្កាន្ត នៅ សាំងហ្គាពួ មានលេងទឹក មានឈ្មោះថា សង្រ្កាន្ត ដើម្បីការពារជនជាតិថៃ ឬ សាំងហ្គាពួ ឬ បរទេស មកលេងស្រុកថៃ ខាតបង់លុយកាក់ ( ជាការដណ្តើមភ្ញៀវទេសចរ )។ ក្នុងន័យនេះ បានជាខ្ញុំជូនជា គំនិតថា ខ្មែរ មិនគួរបកប្រែថា សង្រ្កាន្ត ទេ តាមពិតគឺជា សង្រ្កាម ឬ សង្រ្ការ៉ាម ប្រែ ដូចខ្មែរហៅ គឺ ចូលឆ្នាំថ្មី Starting New Year) ដើម្បីខ្មែរខុសពី ថៃ ៕
- សំបុត្រចំហរ Open Letter នេះខ្ញុំឆ្លើយក្នុងនាមជាខ្មែរកណ្តាល តបជាមួយ ខ្មែរក្រោម ព្រមទាំងជនជាតិ ព្នង/ពូនង ដែលសរសេររិះគន់ ជនជាតិខ្មែរកណ្តាលរឿង លេងទឹក Water Sprays នៅពេលចូលឆ្នាំខ្មែរថា ជនជាតិខ្មែរ លេងស្រោចទឹក ជះទឹក ស្រង់ទឹក គឺលំនាំ ការស្រង់ទឹកព្រះ លោកសង្ឃស្រោចទឹកលើករាសី ឬ ឪពុកម្តាយ យាយតាស្រោចទឹកលើករាស៊ីឲ្យកូនចៅ បន្ទាប់មក កូនចៅហ្នឹងស្រោចទឹកឲ្យគ្នាទៅវិញទៅមក។ មិនដូចអ្វីដែល ជនជាតិ ព្នង ថានៅពេលខ្មែរទូទាំងប្រទេសលេងជះទឹក នោះមានតែជនជាតិព្នងដែលរក្សាបានទំនៀបទំលាប់ដើម...ដូច្នេះព្នងត្រូវ មានបក្សនយោបាយផ្ទាល់ខ្លួន មានមេដឹកនាំផ្ទាល់ខ្លួន sic !
- រឿងប្រវត្តិ សៀម ដៀលខ្មែរថាខ្លៅ៖ ខ្មែរពីដើម ចែកជា ៣ នគរ ស្តេចខ្មែរភាគខាងលិចនាគ្នាផ្តាច់ទឹកដី ចូលជាមួយ សៀម។ លុះពេលបារាំងចូលឆ្នាំ ១៨៦៣ បារាំងវាយយកខេត្តនានារបស់ ខ្មែរសម័យអង្គរចូលក្នុងទឹកដី បារាំង ឥណ្ឌូចិន។ ពួកសៀម គេឧបត្ថម្ភខ្មែរឲ្យប្រឆាំងបារាំង ធ្វើសង្រ្គាមបេះបោរ ។ សៀម សរសេរសៀវភៅ ស មួយ ឈ្មោះ ដំណើរឆ្ពោះទៅទិសខាងលិច...ខ្មែរយើងជឿណាស...ចឹងបានជា សៀម គេដៀលខ្មែរថាល្ងង់ ។ យើងទៅស្រុកសៀម គេសួរយើងថា ជនជាតិអីបានឆ្លាត? និស្សិតខ្មែរឆ្លើយថា ខ្មែរ !! ពួកវា តបថា ស្តាយណាស់ ឆ្លាតចឹងមិនគួរកើតនៅខ្មែរ !! ដោយសារពួកគេ យល់ថា ជាទូទៅខ្មែរ ល្ងង់ណាស់ !!៕
- ចូលឆ្នាំខ្មែរ ថ្ងៃទី ១៤ មេសា។ សង្រ្កាម/សង្រ្គាម នៅនៅថៃថ្ងៃទី ១៣ មេសា។ ភី ម៉ៃ (ឆ្នាំថ្មី) នៅប្រទេសឡាវ និងចូលថ្ងៃ ១៤ មេសា ដូចខ្មែរដែរ។ Khmer New year will take place 14 April. Sangkran/Sangkram in Thailand had been taken place by 13 April. Pi Mai Loas will happen at the same as in Cambodia
- របាំត្រុដិ. ប្រពៃណីខ្មែរយើង គេរាំរបាំនេះដើម្បីដេញភាពចង្រៃ នាំមកនូវការសប្បាយ ពេលចូលឆ្នាំខ្មែរ ដែលជាទូទៅ ជនជាតិដើមភាគតិច ដូចជា កួយ សំរែ ជង គេរាំរបាំនេះ ថ្វាយស្តេចខ្មែរទត និង មន្រ្តីរាជការ ប្រជាជន ទស្សនា ពេលចួលឆ្នាំខ្មែរ។ កាលដើមឡើយ សាសនាព្រះពុទ្ធជាសាសនាល្អ ដោយសារសាសនាហិណ្ឌូ គេមិនទទួលស្គាល់អ្នកក្រ វណ្ណៈថោកទាប ជនជាតិថោកទាបចូលក្នុង រាជការទេ គឺមានតែ សាសនាព្រះពុទ្ធដែល ឲ្យតម្លៃមនុស្សដូចគ្នា ស្មើរគ្នា មិនថា ស្ទៀង កួយ សំរែ ចារាយ មន ជង ឲ្យតែ កាន់ព្រះពុទ្ធសាសនា គឺជា មនុស្សរបស់ខ្មែរ។ សាសនាមនុស្សព្រៃ គេគោរព សត្វជាព្រះ តែ សាសនាព្រះពុទ្ធឲ្យតម្លៃមនុស្សជាព្រះ ដូច្នេះ ការសម្លាប់ សត្វ គឺសំដៅសម្លាប់ មនុស្សដែល គោរពសត្វជាព្រះ !៕
- មានអ្នកចូលចិត្តលេងបាញ់ទឹក ឬអ្នកនាំកាំភ្លើងបាញ់ទឹកមកលក់ គេចេញមកការពារការលេងបាញ់ទឹក ដោយលើកឡើងថា ការលេងទឹកជាវប្បធម៌ខ្មែរ ហើយឱ្យគិតពីចំណេញសេដ្ឋកិច្ច។ ខ្ញុំសូមមានមតិថា ខ្មែរមានវប្បធម៌ជាមួយទឹក ទឹកជាប្រភពទ្រទ្រង់ជីវិត ទឹកខ្មែរមានជំនឿជាភាពត្រជាក់ត្រជំ។ ចូលឆ្នាំខ្មែរមានស្រង់ទឹក ស្រោចទឹក បាចទឹក ហើយរម្យទមថ្លៃថ្នូរ រីឯបាញ់ទឹក ប៉ាតម្ស៉ៅ យើងត្រូវទទួលស្គាល់ថាយើងលេងតាមគេ។ និយាយដល់សេដ្ឋកិច្ច គឺយើងទិញកាំភ្លើងពីប្រទេសគេ ហើយក៏រំលែកលុយទៅគេតាមរយៈទិញកាំភ្លើងផង។
No comments:
Post a Comment