ឯកសាររក្សាទុកក្លុង ប្លុកនេះ
- ប្រពៃណីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២២
- ប្រពៃណីបុណ្យចូលឆ្នាំខ្មែរ ២០២៣
- ប្រពៃណីបុណ្យចូលឆ្នាំខ្មែរ ២០២៤ កម្រងរូបភាព ចូលឆ្នាំខ្មែរ ២០២៤ ទំព័រទី១- ទំព័រទី ២ -ទំព័រទី ៣
- ប្រពៃណីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២៥
- កម្រងរូបភាព ពិធិសាសនា និង ល្បែងប្រជាប្រិយ ប្រពៃណី ការកំសាន្ត ភាគទី ១
- កម្រងរូបភាព ពិធិសាសនា និង ល្បែងប្រជាប្រិយ ប្រពៃណី ការកំសាន្ត ភាគទី ២
- កម្រងរូបភាព ពិធិសាសនា និង ល្បែងប្រជាប្រិយ ប្រពៃណី ការកំសាន្ត ភាគទី ៣
- កម្រងរូបភាពបុណ្យសង្រ្កាន្ត ថៃ ភាគទី ១
- កម្រងរូបភាពសង្រ្កាន្ត ប្រទេសថៃ ភាគទី ២
- បណ្តា កម្មវិធីមុនចូលឆ្នាំខ្មែរ
មហាសង្រ្កាន្តជនជាតិខ្មែរ៖ ប្រទេសថៃ កំណត់យកបុណ្យសង្រ្កានពីថ្ងៃទី ១ មេសា ដល់ ១៦ មេសា ចំណែក កម្ពុជា កំណត់យកថ្ងៃទី ១៣ ឬ ១៤ មេសា ធ្វើជាថ្ងៃ មហាសង្រ្គាន្តសម្រាប់ជនជាតិខ្មែរទៅគ្រប់ទិសទី មិនថានៅថៃ លាវ កម្ពុជាក្រោម និង ខ្មែរកណ្តាលឡើយ ។ ការកំណត់នេះទោបី យកថ្ងៃទី ១៣ មេសា តែ ប្រជាជនខ្មែរចាប់ផ្តើមលេងសប្បាយជាមួយល្បែងប្រពៃណី និងល្បែងប្រជាប្រិយចាប់ពីថ្ងៃទី ០១ មេសាដូចថៃដែរ។ នេះជាបរិបទនៃសង្រ្គាមអរិយធម៍--Clash of Civilizations Or War of Civilizations នេះជាបរិបទនៃសង្រ្គាមដែលដណ្តើមគ្នាកំណត់នូវ អត្តសញ្ញាណនៃវប្បធម៍ និង អត្តសញ្ញាណនៃសាសនារៀងខ្លួន ដើម្បីប្រយុទ្ធក្រោយពេលសង្រ្គាមត្រជាក់ ដែលយោងតាមអ្នកវិទ្យាសាស្រ្តនយោបាយអាមេរិកកាំង Samuel P. Huntington លោកអះអាងថា ថ្ងៃខាងមុខ មិនមែនជាសង្រ្គាមរវាងប្រទេសនឹងប្រទេសឡើយ តែជាសង្រ្គាមរវាងវប្បធម៍នឹងវប្បធម៍ ។ ជំលោះនេះបង្ហាញច្បាស់ឡើង តាមរយៈការកំណត់ឡើងវិញនូវ សណ្តាប់ធ្នាប់ពិភពលោក The Clash of Civilizations and the Remaking of World Order
និយមន័យសង្រ្កាន្ត
ព្រះនាមទេវតាទាំងប្រាំពីរអង្គររួមមាន៖- ថ្ងៃអាទិត្យ ទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ
- ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
- ថ្ងៃអង្គារ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
- ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
- ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
- ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កា ចង្កុលណី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
- ថ្ងៃសៅរ៏ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក
- មុនចូលឆ្នាំ Before New Year គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ, សំអាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សំលៀកបំពាក់ថ្មីៗ ជាដើម ។ ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនីខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី ។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការ ពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និង ក្រយាស្ងើយ ដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ ។ ឧទាហរណ៍ ៖ បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ ថ្វាយ ។ ថ្ងៃនេះជាធម្មតា កូនៗ ចៅៗ សាច់ញាតិ នាំយក បច្ច័យ លុយកាក់ នំចំណី ផ្លែឈើទៅជូនឪពុកម្តាយ អ្នកមានគុណនៅតាមផ្ទះ ឬ ទៅដល់ស្រុកកំណើត។ រាជរដ្ឋាភិបាល ត្រៀមរៀបចំរថយន្ត សម្រាប់ដឹកប្រជាជនទៅតាមបណ្តាខេត្ត ក្រុងនានា។ ក្រសួងមន្ទីរ ស្ថាបន រដ្ឋឯកជន រៀបចំពិធីជួបជុំ សប្បាយ ហូបបាយ មិត្តភាពកម្មវិធីកំសាន្តនានា។
- អំឡុងពេលចូលឆ្នាំ During New Year ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។ ថ្ងៃនេះជាថ្ងៃចួលឆ្នាំ ប្រជាជន មន្រ្តីរាជការ កម្មករ ពលករ កសិករ សម្រាកពីការងារ រកស៊ីជួញដួរ ធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន ដើម្បី ចាប់ផ្តើម ពិធីបុណ្យសាសនា និង ការជួបជុំញាតិសន្តាន ឪពុកម្តាយ អ្នកមានគុណ ដែល ពិធី ទាំង ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ ៖
- ថ្ងៃទី ១ ៖ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា ។
- ថ្ងៃទី ២ ៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។
- ថ្ងៃទី ៣ ៖ ពេលព្រឹកនិមន្តភិក្ខុទាំងឡាយសូត្រឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច និមន្តភិក្ខុស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ។
ចូលឆ្នាំខ្មែរ ២០២៥
No comments:
Post a Comment