- កុរុងហ៊ុនផានខ្វាង រឺ ហ៊ុនផានហួង (ចិន: 混盤況 រឺ ភិងអ៊ិង: Hùnpánkuàng) (គ.ស ១២៧-២១៧) រជ្ជកាល (គ.ស ?-២១៧) ព្រះអង្គត្រូវជាបច្ឆាញាតិនៃកុរុងហ៊ុនធៀនបានសោយរាជ្យបន្ត។ កាលនោះ នគរវ្នំ មាននគរតូចៗប្រាំពីរចំណុះ។ នគរទាំង៧ ចង់រើបម្រះ ផ្ដាច់ខ្លួន លែងនៅចំណុះ តែត្រូវកុរុងហ៊ុនផានខ្វាងវាយបង្ក្រាប បង្រួបបង្រួម យកមកដាក់បញ្ចូលធ្វើជានគរតែមួយ។
- ស្ដេចអង្គនេះបានប្រើឧបាយកល ផ្សេងៗដើម្បីឲ្យ ក្រុងទាំងនោះ បែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ ហើយព្រះអង្គបានចាត់ចែងតែងតាំងកូន និងចៅព្រះអង្គជាស្ដេចគ្រប់គ្រងនគរខេត្តខណ្ឌទាំង៧។ បន្ទាប់ពីព្រះអង្គបានព្រះជន្មប្រមាណ ៩០ វស្សា ទ្រង់ក៏សោយទិវង្គត រាជបុត្រទី២ របស់ទ្រង់ព្រះនាម ផានផាន ក៏បានសោយរាជ្យបន្ត រាជបុត្រទីមួយរបស់ទ្រង់ព្រះនាមអ្វីមិនត្រូវបានគេស្គាល់ទេ។ បុត្រទី២ឈ្មោះផានផាន ត្រូវលើកឲ្យឡើង សោយរាជ្យ ដោយប្រគល់កិច្ចរដ្ឋទាំងឡាយឲ្យមេទ័ពម្នាក់ឈ្មោះឝ្រីមារវម៌្មមើលខុសត្រូវ។
Sunday, July 30, 2017
ហ៊ុនផានហួង (混盤况) ?-២១៧
Subscribe to:
Post Comments (Atom)
No comments:
Post a Comment