- ហ៊ុនផានហួង (混盤况)១-ព្រះបាទហ៊ុនផាន់ហួង ព្រះអង្គ ដែលត្រូវជា កូនរបស់ព្រះបាទហ៊ុនទៀន ឬ ព្រះបាទកៅឌិញបានសោយរាជ្យបន្តពីឪពុក កាលនោះ នគរហ្វូណន់ ឬ នគរភ្នំ មាននគរតូចៗប្រាំពីរចំណុះ។ នគរទាំង ប្រាំពីរ ចង់រើបង្រះ ផ្តាច់ខ្លួនលែងនៅជាចំណុះ តែត្រូវព្រះហ៊ុនផាន់ហួង វាយ បង្រាប បង្រួមបង្រួមយកមក ដាក់បញ្ជូលធ្វើជានគរតែមួយ។ ហើយ ព្រះអង្គ បានចាត់ចែងតែងតាំងកូន និង ចៅព្រះអង្គជា ស្តេចគ្រប់គ្រង នគរខេត្ត ខ័ណ្ឌ ទាំងប្រាំពីរ ។
- បន្ថែមទៀតនោះដែរ ការប្រែជាភាសាចិននៃកៅណ្ឌិន្យ រឺ កោណ្ឌញ្ញ។ល។ គឺត្រូវនឹង ឈ្ហាំវឆ្ហឹនយូ 僑陳如។ មនុស្សម្នាក់ដែលត្រូវបានយកមកវែកញែកដែរនៅក្នុង លាំងឝ៊ូ តាមរយៈប្រភពនេះកៅណ្ឌិន្យ គឺជាអ្នកស្នងរាជ្យបន្តនៃកុរុងចន្ទន រឺ ធៀនជូចានថាន 天竺旃檀 (“ចន្ទន មកពីឥណ្ឌា”) ជាព្រះរាជាមួយអង្គនៃនគរវ្នំ ដែលបានបញ្ជូនដំរីផ្សាំងមួយចំនួនក្នុងឆ្នាំ ៣៥៧ គ.ស ជាសួយសារទៅព្រះចៅអធិរាជចិនស៊ឺម៉ាតាន 司馬聃 (រ.៣៤៤-៣៦១ ឈ្មោះជាអនុស្សាវរីយ៍៖ មូទី 穆帝)៖ ព្រះអង្គកៅណ្ឌិន្យ រឺ ឈ្ហាំវឆ្ហឹនយូ[Qiáochénrú]ដើមឡើយជាព្រាហ្មណ៍ម្នាក់មកពីឥណ្ឌា។ មានសំឡេងមួយប្រាប់ទ្រង់ថា៖ʻលោកត្រូវតែទៅសោយរាជ្យនៅវ្នំʼ ហើយព្រះអង្គបានសប្បាយក្នុងព្រះហឫទ័យណាស់។ ទៅទិសខាងត្បូង ព្រះអង្គមកដល់ វ្នំ ដោយឆ្លងកាត់ នគរផានផាន 盤盤 (ប្រទេសមួយនៅជ្រោយម៉ាឡេយូ)។ ប្រជារាស្ត្រវ្នំបានបង្ហាញទៅកាន់ទ្រង់ថា នគរទាំងមូលបានរះឡើងជាមួយភាពសប្បាយរីករាយ បន្ទាប់ពីទ្រង់បានមកដល់ ហើយក៏បានជ្រើសរើសទ្រង់ធ្វើជាស្ដេច។ ព្រះអង្គបានផ្លាស់ប្ដូរច្បាប់ទាំងអស់ ដើម្បីអនុលោមតាមប្រព័ន្ធនៃច្បាប់ឥណ្ឌា។
- កុរុងផានផាន ហៅតាមទស្សនាវដ្ដីកម្ពុជាសូរិយាថា វីរវម៌្ម (ចិន:盤盤, ភិងអ៊ិង:Pánpán) (គ.ស ?-២២០) រជ្ជកាល (គ.ស ២១៧-២២០) កាលកុរុងហ៊ុនផានហួង អង្គអធិរាជសោយទិវង្គតហើយ ព្រះរាជឱរសព្រះនាម ផានផាន ត្រូវជាបុត្រទីពីរ បានទទួលគ្រងរាជសម្បត្តិតមក ទ្រង់មានព្រះអគ្គមហេសីព្រះនាមដូចម្ដេចមិនប្រាកដ មានព្រះរាជឱរសតូចៗ ពីរអង្គ។
- ការផែនដី ព្រះមហាក្សត្រិយ៍អង្គនេះ ប្រហែលជាទ្រង់ខ្សោយព្រះសមត្ថភាព ឬពុំដូច្នោះ ក៏ទ្រង់មានព្រះកាយទុរពលមិនគួរដល់រាជកិច្ចទាំងពួង ទើបប្រាកដថា ទ្រង់បានប្រគល់សព្វកិច្ចការផែនដីឲ្យសេនាបតីធំ ១ នាក់ ឈ្មោះ ឝ្រីមារៈ (ឧទយ តាមព្រះរាជពង្សាវតារកម្ពុជា របស់លោកឧកញ៉ាពិទូរ-ក្រសេម) សឹងទាក់ទងជាព្រះរាជវង្ស ជាអ្នកមានសមត្ថភាពនឹងសតិបញ្ញាជ្រៅជ្រះទទួលប្រតិបត្តិការស្នងព្រះអង្គ។ ការផែនដីក្នុងវេលានោះបានចំរើនយ៉ាងណាខ្លះ មិនឃើញមានពោលដល់។ កុរុងផានផានស្ដេចស្ថិតនៅក្នុងរាជសម្បត្តិបានតែ ៣ ឆ្នាំ ក៏សោយទិវង្គត។
- កាលកុរុងផានផានសោយទិវង្គតហើយ រាជសម្បត្តិគួរបានទៅព្រះរាជឱរសរបស់ព្រះអង្គ តែត្រឡប់ជាបានទៅផ្វានឝ៊ឺម៉ានសេនាបតីប្រាកដព្រះបរមនាមថា ឝ្រីមារវម៌្ម។ ការបានទទួលរាជសម្បត្តិរបស់កុរុងឝ្រីមារវម៌្ម បើនិយាយតាមច្បាប់រាជសន្តតិវង្សឈ្មោះថា ទំលាយសិទ្ធិរបស់ព្រះរាជកុមាររជ្ជទាយាទបង់ តែនេះប្រហែលជាដោយហេតុព្រះរជ្ជទាយាទនៅកុមារតូចពេក ទាំងដោយហេតុព្រះឝ្រីមារៈសេនាបតីមានសមត្ថភាព ធ្លាប់បានទទួលអំណាចសំរេចការផែនដីតាំងពីដំបូងមកជាទីនិយមរបស់ប្រជាជនទួទៅគណកម្មការរាជសន្តតិវង្សទើបព្រមព្រៀងអញ្ជើញឝ្រីមារៈសេនាបតីឲ្យឡើងសោយរាជ្យ។
Sunday, July 30, 2017
ផានផាន (盤盤) ២១៧-២២០
Subscribe to:
Post Comments (Atom)
No comments:
Post a Comment