Sunday, July 30, 2017

ឝ្រីមារៈ ចិន: ផ្វានឝ៊ឺម៉ាន រឺ ផ្វានម៉ាន់ (范師蔓) ២២០-២២៨


  1. កុរុងឝ្រីមារវម្ម៌ (ចិន:范師蔓 [ផ្វានឝ៊ឺម៉ាន], ភិងអ៊ិង:Fàn Shīmàn) (គ.ស ?-២២៨) រជ្ជកាល (គ.ស ២២០-២២៨) ព្រះអង្គ ឝ្រីមារ គឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាម "វម៌្ម" ប្រើដំបូងគេបង្អស់ ហើយព្រះនាម វម៌្ម នេះ បានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូត។ ការ​បាន​ទទួល​រាជ​សម្បត្តិ​របស់​កុរុងឝ្រីមារ​វម៌្ម បើ​និយាយ​តាម​ច្បាប់​រាជ​សន្តតិវង្ស​ឈ្មោះ​ថា ទំលាយ​សិទ្ធិ​របស់​ព្រះ​រាជ​កុមារ​រជ្ជទាយាទ​បង់ តែ​នេះ​ប្រហែល​ជា​ដោយ​ហេតុ​ព្រះ​រជ្ជទាយាទ​នៅ​កុមារ​តូច​ពេក ទាំង​ដោយ​ហេតុ​ព្រះ​ឝ្រីមា​រៈសេនាបតី​មាន​សមត្ថភាព ធ្លាប់​បាន​ទទួល​អំណាច​សម្រេច​ការ​ផែនដី​តាំង​ពី​ដំបូង​មក​ជា​ទី​និយម​របស់​ប្រជាជន​ទួទៅ គណកម្មការ​រាជ​សន្តតិវង្ស ទើប​ព្រមព្រៀង​អញ្ជើញឝ្រីមារៈសេនាបតី​ឲ្យ​ឡើង​សោយរាជ្យ ។
  2.  ព្រះអង្គ​ត្រូវ​បាន​នាម៉ឺន​សព្វមុខ​មន្ត្រី​តូច​ធំ ជ្រើសរើស​ជា​ព្រះមហាក្សត្រ។ ការតែងតាំង​នេះ​ប្រហែល​ជា​មិន​បាន​ធ្វើ​ឲ្យ​ស្ដេចត្រាញ់​តូច​ធំ​ជិត​ឆ្ងាយ​សប្បាយ​ចិត្ត​ទេ។ ដូច្នេះ​ហើយ ទើប​បាន​ជាកុរុងឝ្រីមារវម៌្ម ត្រូវ​លើក​ទ័ព​ទៅ​វាយ​បង្ក្រាប​ស្ដេច​ទាំង​នោះ​ជាមុន។ កុរុងឝ្រីមារៈ ជាស្ដេចសឹកដ៏ខ្លាំងពូកែ។ ព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផង តាមផ្លូវទឹកផង ហើយពង្រឹងអំណាចរបស់ព្រះអង្គ លើដែនដីភាគខាងក្រោម "កម្ពុជាក្រោមសព្វថ្ងៃ" លើភាគកណ្ដាលនៃទន្លេមេគង្គ ហើយរឹបដាក់ជាចំណុះនូវរដ្ឋតូចៗនៅភាគខាងជើង ជ្រោយម៉ាឡាយូ ដើម្បីត្រួតពិនិត្យលើផ្លូវគោក និងទីសំចតទាំងឡាយចន្លោះឈូងសមុទ្របេងកាល់ និងឈូងសមុទ្រសៀម។ ព្រះអង្គទ្រង់សោយទិវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មមួយនៅប្រទេសម៉ាឡេស៊ី។ ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​សរសេរ​កត់​បន្ត​ទៀត​ថា ព្រះអង្គ​ជា​អ្នកចម្បាំង​ម្នាក់​ដ៏​ក្លាហាន​អង់អាច​អស្ចារ្យ។ ព្រះអង្គ​ធ្លាប់​បាន​បញ្ជា​ឲ្យ​ធ្វើ​ទូក​សំពៅ​ធំៗ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចុះ​ឡើង​តាម​សមុទ្រ​ទន្លេ​នានា។ ទូក​សំពៅ​ទាំងនោះ អាច​ផ្ទុក​មនុស្ស​បាន​ប្រហែល​ជា​៧០០​នាក់។
  3.  ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ច្បាំង​វាត​ទឹកដី​ទៅ​គ្រប់​ទិសទី​រហូត​ទៅ​ដល់​ ជ្រោយមល្លកា យក​នគរ​ជា​ច្រើន​មក​ដាក់​ជា​ចំណុះ។ ព្រះអង្គឝ្រីមារៈ បាន​ធ្វើ​សង្គ្រាម​ទាំង​តាម​ផ្លូវ​ទឹក​ទាំង​តាម​ផ្លូវ​គោក ដើម្បី​កាន់​កាប់​តំបន់​ទឹកដី និង​សមុទ្រ ពី​ឈូងសមុទ្រ​បេងកាល់ មក​ឈូងសមុទ្រ​សៀម សព្វថ្ងៃ។ គឺ​ក្នុង​គោលបំណង​ក្ដោប​ត្រួតត្រា​គ្រប់គ្រង​ផ្លូវ​ទាក់ទង​ធ្វើ​ដំណើរ​ទាំង​ប៉ុន្មាន តាម​សមុទ្រ​ក៏​ដូចជា​តាម​ដីគោក។ ក្នុង​ពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ជំងឺ ព្រះអង្គ​បាន​បញ្ជូន​កូន​ឈ្មោះ ជិនឝឹង ឲ្យ​ដឹក​នាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ។ ព្រះអង្គឝ្រីមារៈ​ បាន​ទុក​ក្មួយ​ឈ្មោះ ធរណីន្ទ្រវម៌្ម​ ដែល​មាន​កងពល​ប្រមាណ​២០០​នាក់ នៅ​ជិត​សម្រាប់​ការពារ។ ធរណីន្ទ្រវម៌្ម ជា​កូន​ប្រុស​របស់​បងស្រី​ព្រះអង្គ។ តែ មេទ័ព​ធរណីន្ទ្រ​បែរ​ជា​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ធ្វើ​រដ្ឋប្រហារ សម្លាប់​កុរុងឝ្រីមារវម៌្ម​ ជា​មា ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរវ្នំ។ កាលបើ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​កុរុងឝ្រីមារៈ ជិនឝឹង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ។ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រិស្តសករាជ​ ២៣០។ អ្នកប្រវត្តិវិទូ​ខ្លះ​មាន​ជំនឿ​ថា កុរុងផ្វានចាន កាល​បើ​បាន​ក្លាយ​ទៅ​ជា​ព្រះមហាក្សត្រ​មាន​ព្រះ​នាម​ ធរណីន្ទ្រវម៌្ម។
  4. សង្គ្រាមវាតទឹកដី ការ​ផែនដី - ដំបូង​ទ្រង់​ឲ្យ​រួបរួម​ទាហាន​ជើង​គោក ជើង​ទឹក​នឹង​ទ្រង់​ឲ្យ​សាង​ទូក​ចម្បាំង​ជាច្រើន ស្ដេច​បាន​លើក​ទ័ព​ជើង​ទឹក​ទៅ​កម្រាប​ស្រុក​ផ្សេង ៗ ដ៏​តាំង​នៅ​តាម​ជួរ​មាត់​សមុទ្រ​សៀម​សមុទ្រ​សព្វ​ថ្ងៃ​នេះ រហូត​ទៅ​ដល់​ពាក់​កណ្ដាល​ដែន​ម៉ាលយូ បាន​ស្រុក​ជាង ១០ រួម​បញ្ចូល​ជា​ព្រះ​រាជ​អាណាខែត្រ​របស់​ព្រះ​អង្គ ស្រុក​ដែល​ប្រាកដ​ឈ្មោះ​ក្នុង​សេចក្ដី​កត់​ហេតុ ៩ គឺ​ស្រុក ត្យូទូតន់ គិវឆេ ទៀនស៊ុន ឡង់យ៉ាស៊ីវ តម្ព្រលិង្គ តាន់អិវលៀង កោះក្រៈ នដាស និង ​ប៉េរ័ក។ ស្រុក​តាម​ប្រលិង្គ ប្រាកដ​ក្នុង​ភាសា​មគធៈ​ថា តម្ព្រលិង្គ គឺ​ជា​មណ្ឌល​ស្រីធម្មនគរ (នគរ​ស្រីធម្មរាជ)។ ចំណែក​ភាគ​ប៉ែក​ខាង​កើត ទ្រង់​បាន​លើក​ទ័ព​ទៅ​ពង្រីក ដល់​ទៅ​វោក័ន គឺ​ស្រុក​ញ៉ាត្រាង​សព្វ​ថ្ងៃ​នេះ។ ក្រោយ​បំផុត ស្ដេច​បាន​លើក​ទ័ព​ជើង​គោក​ទៅ​វាយ​ប្រទេស ១ នៅ​ទិស​ខាង​លិច ចិន​ហៅ កិងលិង ឬ គិមលិង ត្រូវនឹងខ្មែរថា កំពែងមាស ប្រែ​ថា​ព្រំ​ប្រទល់​ដែន​មាស ធៀប​នឹង​នឹង​ភាសា​មគធៈ ត្រូវ​នឹង​សុវណ្ណភូមិ សុវណ៌កុដ្យ (កំពែងមាសក្នុងអត្ថបទសំស្ក្រឹត.នៅប្រទេសភូមាខាងត្បូង រឺ លើជ្រោយម៉ាឡេយូ) អ្នក​ប្រវត្តិសាស្ត្រ​កំណត់​ថា កិងលិង គឺ​ប្រទេស​មន តែ​ទ្រង់​វាយ​បាន​សម្រេច ឬ​ពុំ​បាន​ទេ មិន​ប្រាកដ មាន​តែ​សេចក្ដី​ថា ស្ដេច​សោយទិវង្គត​ក្នុង​គ្រា​ទៅ​ធ្វើ​ព្រះ​រាជ​សង្គ្រាម​នោះ។ ដោយ​ហេតុ​ទ្រង់​បាន​បំពេញ​ព្រះ​រាជ​ករណីយកិច្ច​ពង្រីក​ព្រះ​រាជ​អាណាខែត្រ​ឲ្យ​ធំ​ទូលាយ​យ៉ាង​នេះ តាម​ឋានៈ​នៃ​ព្រះ​អង្គ​ជា​ខត្តិយៈ (អ្នក​ចំបាំង) ក៏​ប្រាកដ​ព្រះ​កិត្តិយស​ជា​រាជាធិរាជ​នឹង​ជា​ក្សត្រិយ៍​សឹក ១ អង្គ​ក្នុង​ប្រវត្តិសាស្ត្រ។
  5. រាជវង្ស ទ្រង់​មាន​ព្រះ​អគ្គមហេសី​ត្រូវ​ជា​កនិដ្ឋភគិនី​របស់​ក្សត្រិយ៍​ស្រីមរ (ចាម្ប៍) នៅ​វោក័ន តែ​ព្រះ​នាម​ដូចម្ដេច​មិន​ប្រាកដ ទ្រង់​មាន​ព្រះ​រាជ​ឱរស ២ អង្គ ព្រះ​នាម​ហៅ​តាម​សំដី​ចិន​ថា ផ្វានជិនឝឹង ១ ផ្វានឆាង ១ ។

No comments:

Post a Comment