ដើម្បីជាការរំលឹកថា យុវជន Not1More ជាក្រុមខាងណា? សូមអញ្ជើញអានកំនូសបំព្រួញដូចខាងក្រោមជាជំនួយក្នុងការវិភាគ។ លោកអ្នកអាច គួសគំនួសផ្សេងពីនេះបានដែរ ដោយគ្រាន់តែ បង្ហាញអំពី សម្ថតិកម្ម Hypothesis បន្ទាប់បង្ហាញអី ភស្តុតាង Evidence រួចទើបឈានដល់ការវាយតម្លៃពត៍មាន Intelligence Analysis ជាក្រោយ។
៨ កក្កដា ២០២០ សមត្ថកិច្ចខណ្ឌចំការមន រារាំងក្រុមយុវជន និងព្រះសង្ឃមិនឲ្យចូលដាក់កម្រងផ្កា និងគោរពវិញាណក្ខន្ធលោក បណ្ឌិត កែម ឡី នៅស្តាម៉ាតកាល់តិច ស្តុបបូកគោ
សមត្ថកិច្ចខណ្ឌចំការមន រារាំងក្រុមយុវជន និងព្រះសង្ឃមិនឲ្យចូលដាក់កម្រងផ្កា និងគោរពវិញាណក្ខន្ធលោក បណ្ឌិត កែម ឡី នៅស្តាម៉ាតកាល់តិច ស្តុបបូកគោ
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរក្រុងភ្នំពេញ បានដាក់ពង្រាយកងកំលាំងរារាំងការជួបជុំរបស់ក្រុមយុវជនខ្មែរថាវរៈ (KT), ក្រុមយុវជនNOT1MORE (N1M) និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលមានបំណងមកធ្វើពិធីគោរពវិញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ស្តុបបូកគោ ។
សូមបញ្ជាក់ថា កាលពីបួនឆ្នាំមុនគឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមដ៏ល្បីឈ្មោះមួយរូប ត្រូវបានឃាតករបាញ់សម្លាប់ខណៈពេលលោកកំពុងអង្គុយទទួលទានកាហ្វេនៅក្នុងស្តាម៉ាតស្ថាននីយលក់ប្រេងឥន្ទនៈ កាល់តិច ស្តុបបូកគោ ហើយរហូតមកដល់ពេលនេះ ប្រពន្ធ និងកូនរបស់លោកដែលកំពុងរស់នៅភៀសខ្លួន ដោយការភ័យខ្លាចព្រមទាំងក្រុមគ្រួសារ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ក្រៅតែពីសមត្ថកិច្ចបានចាប់ឃុំខ្លួនបុរសម្នាក់ឈ្មោះ អ៊ឿត អាង ហៅជួបសម្លាប់ ដាក់ពន្ធនាគារតែប៉ុណ្ណោះ ។
ក្នុងព្រឹត្តិការណ៍នាព្រឹកនេះ នៅវេលាម៉ោងប្រហែល ៨កន្លះ បន្ទាប់ពីក្រុមយុវជនប្រមាណ ៤ទៅ ៥នាក់ ព្យាយាមចូលទៅក្នុងម៉ាតទិញកាហ្វេ និងមានព្រះសង្ឃប្រហែលជាង ១០អង្គកំពុងគង់នៅខាងក្រៅ ស្រាប់តែមានខាងកងកម្លាំងសន្តិសុខសមត្ថកិច្ចខណ្ឌចំការមនប្រមាណប្រហែល ៥០នាក់ ដែលបានដាក់ពង្រាយត្រៀមចាំនៅទីនោះស្រាប់ បានមករារាំង និងបណ្តេញក្រុមយុវជន និងព្រះសង្ឃទាំងអស់ ឲ្យចាកចេញពីទីនោះ តាមបញ្ជារបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បើទោះបីមានការសម្របសម្រួលពីខាងតំណាងUNOHCHR ក៏ដោយ ។សកម្មភាពរបស់អាជ្ញាធរខាងលើនេះ ជាហេតុបណ្តាលឲ្យក្រុមយុវជន និងអ្នកដែលស្រឡាញ់ គាំទ្រលោកបណ្ឌិត កែម ឡី មិនអាចធ្វើការជួបជុំ ថ្លែងសារ ស្មឹងស្មាត គោរពវិញាណក្ខន្ធ ដាក់កម្រងផ្កា និងនិមន្តព្រះសង្ឃសូត្រមន្តបង្សុកូលជូនសពលោកបណ្ឌិត កែម ឡី នៅទីនោះបាន ក្រៅតែពីការផ្តល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មាន និងនាំគ្នាមកអង្គុយស្មឹងស្មាតប្រមាណ ២០នាទីនៅឯម្ខាងផ្លូវ មុនពេលធ្វើដំណើរ និងនិមន្តដោយថ្មើរជើងតាមផ្លូវព្រះមុនីវង្សដែលមានព្រះសង្ឃ ៨អង្គ និងយុវជនជាង ១០នាក់ ដៃកាន់រូបថតលោកបណ្ឌិត ឆ្ពោះទៅខេត្តតាកែវ ដោយមានការតាមជាប់ពីក្រុមសមត្ថកិច្ច ។ នៅវេលានោះ គេក៏មិនឃើញមានវត្តមានតំណាងអង្គការសង្គមស៊ីវិល ឬអង្គទូតណាមួយមកចូលរួម និងធ្វើការថ្លែងសារដែរ ក្រៅតែពីអ្នកចូលរួមឃ្លាំមើលមកពី ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UN) សមាគមអាដហុក អង្គការលីកាដូ និង មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា… និងអ្នកសារព័ត៌មាន ។ជាមួយគ្នានេះ ក៏មានយុវជនម្នាក់ឈ្មោះ ខាន់ ចាន់ថន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសាកសួរ ខណៈយុវជនរូបនោះកំពុងជិះកង់នៅមុខស្តាម៉ាត ហើយដែលគេសង្ស័យថា ទំនងមកពីគាត់ពាក់អាវយឺតដែលមានរូបលោកបណ្ឌិត កែម ឡី ប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចដោះលែងវិញបន្ទាប់ពីធ្វើការសាកសួររួច ៕
៩ កក្កដា ២០២០ ថ្ងៃទី២ នៃយុទ្ធនាការហែរក្បួនខួបលោកបណ្ឌិត កែម ឡី របស់យុវជន និងព្រះសង្ឈ ត្រូវបានរារំាង និងឃាត់ខ្លួន ដោយសមត្ថកិច្ចក្រុងដូនកែវ
ថ្ងៃទី២ នៃយុទ្ធនាការហែរក្បួនខួបលោកបណ្ឌិត កែម ឡី របស់យុវជន និងព្រះសង្ឈ ត្រូវបានរារំាង និងឃាត់ខ្លួន ដោយសមត្ថកិច្ចក្រុងដូនកែវ
សមត្ថកិច្ចក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នេះ បានដាក់ពង្រាយកងកម្លាំងចំរុះប្រមាណ ១០០នាក់ ធ្វើការរារាំង ការហែរក្បួនរបស់ក្រុមព្រះសង្ឃ និងយុវជនខ្មែរថាវរៈ (KT), ក្រុមយុវជន NOT1MORE (N1M) និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលមានបំណងហែរក្បូនក្រើនរំលឹកដល់ពលរដ្ឋ និងសាធារណៈជនថា ថ្ងៃស្អែកនេះជាថ្ងៃរំលឹកខួប ៤ឆ្នាំ នៃឃាតករបាញ់សម្លាញ់លោកបណ្ឌិត កែម ឡី ដោយមានចែកនូវបណ្តោងសោរដែលមានរូបលោកបណ្ឌិត កែម ឡី សៀវភៅដែលសរសេរអំពីលោកបណ្ឌិត កែម ឡី និងចង់បញ្ជាក់ថា ក្រុមព្រះសង្ឃ និងយុវជនទាំងនេះ នៅតែចងចាំនូវវីរៈភាពលោកបណ្ឌិត កែម ឡី ជានិច្ច ។
សូមបញ្ជាក់ថា កាលពីបួនឆ្នាំមុនគឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមដ៏ល្បីឈ្មោះមួយរូប ត្រូវបានឃាតករបាញ់សម្លាប់ខណៈពេលលោកកំពុងអង្គុយទទួលទានកាហ្វេ នៅក្នុងស្តាម៉ាតស្ថាននីយលក់ប្រេងឥន្ទនៈកាល់តិចស្តុបបូកគោ ហើយរហូតមកដល់ពេលនេះ ប្រពន្ធ និងកូនរបស់លោកដែលកំពុងរស់នៅភៀសខ្លួន ដោយការភ័យខ្លាចព្រមទាំងក្រុមគ្រួសារ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ក្រៅតែពីសមត្ថកិច្ចបានចាប់ឃុំខ្លួនបុរសម្នាក់ឈ្មោះ អ៊ឿត អាង ហៅជួបសម្លាប់ ដាក់ពន្ធនាគារតែប៉ុណ្ណោះ ។
ក្នុងព្រឹត្តិការណ៍នាព្រឹកនេះដែរ នៅវេលាម៉ោងប្រហែល ៨កន្លះ បន្ទាប់ពីក្រុមព្រះសង្ឃចំនួន ៨អង្គ និងយុវជនចំនួន ១៩នាក់ ដើរហែរក្បួនចេញពីផ្ទះលោកបណ្ឌិត កែម ឡី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ព្យាយាមហែរចូលក្រុងដូវកែវ (ទីរួមខេត្តតាកែវ) ត្រូវបានសមត្ថកិច្ចចំរុះប្រមាណជា ១០០នាក់ បានដាក់រនាំងការពារមិនឲ្យក្រុមព្រះសង្ឃ និងយុវជនហែរក្បួនចូលទៅទីប្រជុំជនឡើយ ។ ក្នុងខណៈនោះផងដែរ សមត្ថកិច្ចក្រុងដូនកែវ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ស៊ឹប សម្បត្តិ អាយុ ៤០ឆ្នាំ ជាអ្នករត់គង់បីឥណ្ឌា ដែលបានដឹកសម្ភារៈ និងព្រះសង្ឃ យុវជនមកពីរាជធានីភ្នំពេញ ធ្វើការសាកសួរជាងមួយម៉ោង រួចក៏ឲ្យផ្តិតមេដៃលើកំណត់ហេតុ ទើបបានដោះលែងវិញ ។ បន្ទាប់ពីបញ្ចៀសឲ្យហែរក្បួនចូលក្រុងដូនកែវ សមត្ថកិច្ចបានតាមឃ្លាំមើល និងរារាំងជាលើកទី២ ដោយមានមន្ត្រីសង្ឃខេត្តតាកែវ ប្រមាណជា ៦អង្គ មកធ្វើការសួរនាំរកច្បាប់ទំលាប់ដល់ក្រុមព្រះសង្ឃដែលបានចូលរួមហែរក្បួន ជាមួយយុវជនទាំងនោះ ។ បន្ទាប់ពីមានការសម្របសម្រួលគ្នារួច ក្រុមព្រះសង្ឃ និងយុវជនក៏បានហែរក្បួនតាមផ្លូវក្រវ៉ាត់ក្រុងដូនកែវ ត្រលប់ចូលមកផ្ទះលោកបណ្ឌិត កែម ឡី វិញ ដោយមិនមានហិង្សាអ្វីកើតឡើងនោះទេ ។
សកម្មភាពរបស់អាជ្ញាធរខាងលើនេះ ជាហេតុបណ្តាលឲ្យក្រុមយុវជន និងអ្នកដែលប្រឡាញ់ គាំទ្រលោកបណ្ឌិត កែម ឡី មិនអាចធ្វើការហែរក្បួនចូលក្រុងដូនកែវ បានតាមបំណងដែលបានគ្រោងនោះឡើយ ក៏បង្ខំចិត្តដើរហែរតាមផ្លូវដែលក្រុមអាជ្ញាធរធ្វើការបញ្ចៀសនៅផ្លូវជុំវិញក្រុងដូនកែវ ដោយមានការតាមឃ្លាំមើលពីសំណាក់ក្រុមសម្ថកិច្ចចំរុះទាំងនោះជាប់ជានិច្ច ។
យើងខ្ញុំ ជាសង្គមស៊ីវិលមានរាយដូចខាងក្រោម សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះ
ការធ្វើទុក្ខបុកម្នេញទៅលើតំណាងសហគមន៍មកពីខេត្ត-រាជធានីផ្សេងៗទូទាំងប្រទេស កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ។ តំណាងសហគមន៍ទាំងនេះ ត្រូវបានឃាត់ខ្លួនដោយមិនត្រឹមត្រូវអស់រយៈ ពេលប្រមាណជា៧ម៉ោង និងត្រូវបានហៅទៅសួរចម្លើយអំឡុងពេលព្យាយាមដាក់ញត្តិស្នើសុំជំនួយពី រាជរដ្ឋាភិបាលបន្ថែមទៀតដល់សហគមន៍ងាយរងគ្រោះ ក្នុងពេលប្រឈមនឹងវិបត្តិវីរុសកូវីដ១៩ ។
ប្រជាសហគមន៍ជាង៣០នាក់មកពីខេត្ត-រាជធានីផ្សេងៗទូទាំងប្រទេសបានជួបជុំគ្នាក្នុងរាជធានី ភ្នំពេញ ដើម្បីដាក់ញត្តិ ដែលមានការស្នើសុំឱ្យជួយទ្រទ្រង់ជីវភាពរស់នៅដូចជា សំណូមពរឱ្យរាជរដ្ឋាភិ- បាលជួយផ្ដល់ការគាំទ្រផ្នែកសុខាភិបាលចំពោះសហគមន៍ងាយរងគ្រោះ ការផ្អាកបំណុលគ្រឹះស្ថានមីក្រ ហិរញ្ញវត្ថុនិងអ្នកផ្តល់ប្រាក់កម្ចីឯកជន និងផ្តល់ជំនួយសេដ្ឋកិច្ចផ្ទាល់ដូចជា ការពន្យាពេលបង់ថ្លៃជួល សម្រាប់អ្នកក្រីក្រ និងកម្មករប្រកបរបរក្នុងវិស័យទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាការឧបត្ថម្ភប្រាក់អំឡុង ពេលស្នាក់នៅផ្ទះជាដើម ។
អំឡុងពេលដាក់ញត្តិនេះ តំណាងសហគមន៍មួយចំនួនត្រូវបានសួរនាំជាច្រើនលើកច្រើនសារ ពី សំណាក់អាជ្ញាធរ និងមន្ត្រីនគរបាល ដោយបានសួរថា៖ អង្គការណាខ្លះនៅ ពីក្រោយ” ការធ្វើញត្តិនេះ? អ្នកណាជាអ្នកសរសេរញត្តិ? ហើយតំណាងសហគមន៍ក៏ត្រូវបានសួរនាំដែរថាតើពួកគាត់ពិតជាជួប ប្រឈមនឹងបញ្ហាដែលបានលើកឡើងនៅក្នុងញត្តិពិតមែនឬយ៉ាងណា ។ សំណួរជាច្រើនផ្តោតសំខាន់ ទៅលើបំណុលមីក្រូហិរញ្ញវត្ថុរបស់សមាជិកសហគមន៍ ហើយតំណាងសហគមន៍មួយចំនួនត្រូវបាន សាកសួរជុំវិញស្ថានភាពហិរញ្ញវត្ថុឯកជនរបស់ពួកគាត់ ព្រមទាំងត្រូវតម្រូវឱ្យបង្ហាញភស្តុតាងបញ្ជាក់ពី បំណុលមីក្រូហិរញ្ញវត្ថុទៅកាន់អាជ្ញាធរខណ្ឌផងដែរ។ តំណាងសហគមន៍យ៉ាងតិចណាស់២នាក់ ត្រូវបានអាជ្ញាធរ កោះហៅទៅសាកសួរ និងធ្វើទុក្ខបុកម្នេញបន្ថែមទៀត បន្ទាប់ពីអ្នកទាំងនោះ ត្រឡប់ទៅដល់ផ្ទះនៅសហគមន៍របស់ពួកគាត់វិញ ។
ការសួរចម្លើយទាំងនេះគឺកំពុងតែប៉ះពាល់យ៉ាងខ្លាំង និងបង្ហាញពីការមិនទុកចិត្តចំពោះការ
បញ្ចេញមតិរបស់សហគមន៍ ដែលមានភាពសកម្មក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគាត់ ដើម្បីសម្តែង មតិ ដោយសេរី ។ អាជ្ញាធរមិនអើពើចំពោះភាពប្រាកដនិយម ដែលសហគមន៍ឯករាជ្យនៅទូទាំងប្រទេស បាននិងកំពុងតស៊ូមតិទាមទារសិទ្ធិរបស់ពួកគាត់ អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗដូចជា សិទ្ធិដីធ្លី ។ ការធ្វើទុក្ខបុកម្នេញនេះគឺអយុត្តិធម៌ និងមិនគួរកើតមាន ឡើយ ជាពិសេសនៅពេលដែលក្រសួងមហាផ្ទៃបានអះអាងម្តងហើយម្តងទៀតថា សហគមន៍មូលដ្ឋាន មានសិទ្ធិក្នុងការធ្វើសកម្មភាពពេញលេញដោយគ្មានការរំខាន និងដោយផ្អែកតាមច្បាប់ ។
នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ តំណាងសហគមន៍ជាច្រើនបានជួបជុំគ្នាក្នុងរាជធានី ភ្នំពេញ ប៉ុន្តែត្រូវបានបដិសេធមិនឱ្យដាក់ញត្តិទៅទីស្តីការគណៈរដ្ឋមន្ត្រី ។ ពួកគាត់ត្រូវបានណែនាំ ដោយផ្ទាល់ពីសំណាក់អាជ្ញាធរ ឱ្យធ្វើការដាក់ញត្តិទៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីជំនួសវិញ ប៉ុន្តែ មន្ត្រីនៅទីនោះបដិសេធមិនទទួលយកញត្តិដដែល ដោយសារញត្តិនេះសរសេរថា ជូនចំពោះ ទីស្ដីការ
គណៈរដ្ឋមន្ត្រី ។ សេចក្តីចម្លងញត្តិដដែលនេះ ត្រូវបានដាក់ជូនទៅតំណាងក្រសួងសុខាភិបាល និង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដោយជោគជ័យ ។
ញត្តិនេះត្រូវបានគាំទ្រដោយសហគមន៍ចំនួន១៤១នៅទូទាំងប្រទេស ដើម្បីស្នើសុំឱ្យជួយដោះ- ស្រាយបញ្ហាផ្នែកសុខាភិបាលនិងសេដ្ឋកិច្ច កើតចេញពីវីរុសកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរចំពោះ សហគមន៍ងាយរងគ្រោះនៅតំបន់ជនបទ និងនៅរាជធានីភ្នំពេញ ។ គួរបញ្ជាក់ផងដែរថា កម្មវិធីរបស់ រាជរដ្ឋាភិបាលដូចជា ប័ណ្ណក្រីក្រ គឺនៅមិនទាន់មានលក្ខណៈទូលំទូលាយ ឬប្រសិទ្ធភាពពេញលេញនៅ ឡើយទេ ហើយនេះទាមទារឱ្យរាជរដ្ឋាភិបាលមានវិធីសាស្ត្ររួមមួយបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹង ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចកើតចេញពីវីរុសនេះ។ ញត្តិនេះក៏មានរួមបញ្ចូលសំណូមពរឱ្យបញ្ឈប់ជា បន្ទាន់នូវរាល់ការបណ្តេញចេញពីលំនៅដ្ឋានអំឡុងពេលមានវិបត្តិវីរុសកូវីដ១៩ ដើម្បីការពារសមាជិក សហគមន៍និងអាជ្ញាធរពីជំងឺនេះ ។
បន្ទាប់ពីជួបប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីនគរបាលនៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីរួចមក
តំណាងសហគមន៍ចំនួន៩រូប ត្រូវបានអាជ្ញាធរសាកសួរ ដើម្បីពិភាក្សាបន្តទៀតអំពីញត្តិនៅសាលាខណ្ឌ ដូនពេញ នៅវេលាម៉ោង៣រសៀល ។ ពួកគាត់ត្រូវបានឃាត់ខ្លួននៅទីនោះអស់រយៈពេលជាង៧ម៉ោង និងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញ ឬទទួលបានការពន្យល់ហេតុផលផ្លូវច្បាប់ចំពោះការឃាត់ខ្លួនពួក គាត់ទេ ។ អំឡុងពេលឃាត់ខ្លួន ពួកគាត់ត្រូវបានអាជ្ញាធរសួរចម្លើយ រហូតដល់ម៉ោង១០យប់ ។ តំណាង សហគមន៍ខ្លះត្រូវបានបំបែកចេញ និងសួរចម្លើយដាច់ដោយឡែកពីតំណាងសហគមន៍ដទៃទៀត បន្ទាប់ មកចម្លើយរបស់ពួកគាត់ទាំងអស់ត្រូវបានយកមកប្រៀបធៀបគ្នា ដែលជាវិធីសាស្រ្តសួរចម្លើយប្រើ ប្រាស់ជាទូទៅសម្រាប់បទល្មើសព្រហ្មទណ្ឌ មិនមែនសម្រាប់អ្នកដាក់ញត្តិដោយសន្តិវិធីបែបនេះទេ ។ តំណាងសហគមន៍ខ្លះទៀត ត្រូវបានបញ្ជារឱ្យដោះសោរអេក្រង់ទូរស័ព្ទ និងប្រគល់ទូរស័ព្ទរបស់ពួកគាត់ ទៅអាជ្ញាធរ និងត្រូវបានសាកសួរម្តងហើយម្តងទៀតថាតើ អ្នកណាជាអ្នកសរសេរញត្តិ ក៏ដូចជាទំនាក់ ទំនងហិរញ្ញវត្ថុឯកជនរបស់ពួកគាត់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម ។
នៅចុងបញ្ចប់នៃការសួរចម្លើយតំណាងសហគន៍ត្រូវបានបង្ខំឱ្យផ្តិតមេដៃលើឯកសារដែលមាន លក្ខណៈរិតត្បិតសិទ្ធិ ក្នុងការបន្តសកម្មភាពតស៊ូមតិក្នុងនាមសហគមន៍របស់ពួកគាត់ មុនពេលពួកគាត់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីសាលាខណ្ឌវិញ ។ តំណាងសហគមន៍ទាំងនេះគួរត្រូវបានស្វាគមន៍ដោយអាជ្ញាធរ និងទទួលបានការគោរពដោយ សេចក្តីថ្លៃថ្នូរ ខណៈដែលពួកគាត់បានចែករំលែកកង្វល់ត្រឹមត្រូវរបស់សមាជិកសហគមន៍រាប់ម៉ឺននាក់ នៅទូទាំងប្រទេស ។ តំណាងសហគមន៍មានគោលបំណងក្នុងការជូនដំណឹងដល់រាជរដ្ឋាភិបាលអំពី បញ្ហាដែលកើតមាននៅក្នុងសហគមន៍របស់ពួកគាត់ និងមិនដែលទាមទារអ្វីក្រៅពីសំណូមពរឱ្យសំណើ របស់ពួកគាត់អាចត្រូវបានពិចារណា ក្នុងការឆ្លើយតបរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស កូវីដ១៩ ។ យើងខ្ញុំ សូមសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ ៕
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍ ១០៤ (ភ្នំពេញ)
៣. សហគមន៍១០៥ (ភ្នំពេញ)
៤. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៥. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៦. សហគមន៍១៨៥K ទីតាចំបក់ធំ (កំពង់ឆ្នាំង)
៧. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៨. សហគមន៍អន្លង់រុន (បាត់ដំបង)
៩. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
១០. សហគមន៍អង្គស្វាយ (កំពត)
១១. សហគមន៍អភិវឌ្ឍន៍ថ្មី (ភ្នំពេញ)
១២. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
១៣. សមាគមអ្នកបម្រើការងារតាមផ្ទះ (AWD)
១៤. សមាគមគាំពារស្ពឺងាយរងគ្រោះ (ASVW)
១៥. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១៦. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
១៧. អង្គការបន្ទាយស្រី
១៨. សហគមន៍ប្លកកាន់វ៉ាថ្មី (ភ្នំពេញ)
១៩. សហគមន៍បឹងឈូក (ភ្នំពេញ)
២០. សហគមន៍បឹងឈូក A (ភ្នំពេញ)
២១. សហគមន៍បឹងឈូកមានជ័យថ្មី១ (ភ្នំពេញ)
២២. សហគមន៍បឹងឈូកនិរោធ (ភ្នំពេញ)
២៣. សហគមន៍បឹងកក់ (កំពង់ឆ្នាំង)
២៤. សហគមន៍បឹងប្រាំ (បាត់ដំបង)
២៥. សហគមន៍បុស្សស្អំ (បាត់ដំបង)
២៦. សហគមន៍បុស្សស្មោះ (កំពង់ចាម)
២៧. សហគមន៍បុរីកីឡា (ភ្នំពេញ)
២៨. សហគមន៍បុរីសន្តិភាព (ភ្នំពេញ)
២៩. សហគមន៍ប្រស្រែ (ព្រៃវែង)
៣០. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
៣១. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
៣២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
៣៣. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៣៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣៥. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
៣៦. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
៣៧. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៣៨. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
៣៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
៤០. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
៤១. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៤២. សហភាពការងារកម្ពុជា (CLC)
៤៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៤៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CFSWF)
៤៥. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៤៦. បណ្ដាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
៤៧. បណ្តាញយុវជនកម្ពុជា (CYN)
៤៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤៩. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
៥០. សហគមន៍ចម្រើន (ភ្នំពេញ)
៥១. សហគមន៍ចង្កម ១ (ត្បូងឃ្មុំ)
៥២. សហគមន៍ចង្កមកណ្តាល (ត្បូងឃ្មុំ)
៥៣. សហគមន៍ដីធ្លីសាមគ្គីចេកមាស (ស្វាយរៀង)
៥៤. សហគមន៍ឆេកូ (ភ្នំពេញ)
៥៥. សហគមន៍ជើងឯកក្រម ៣ (ភ្នំពេញ)
៥៦. សហគមន៍ជើងឯកក្រម ៤ (ភ្នំពេញ)
៥៧. សហគមន៍ជើងព្រៃ (កំពង់ចាម)
៥៨. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៥៩. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៦០. សហគមន៍ឈូកស (ភ្នំពេញ)
៦១. សហគមន៍ជាំក្ររៀន (កំពង់ចាម)
៦២. សហគមន៍ជនជាតិដើមភាគតិចច្រាយ (រតនៈគិរី)
៦៣. សហគមន៍ចុងអំពុល (ព្រៃវែង)
៦៤. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៦៥. សហគមន៍ សេ អឹ ប្រាំ (ព្រះសីហនុ)
៦៦. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៦៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៦៨. សហគមន៍ទ្រទ្រង់ធនធានធម្មជាតិ (ពោធិ៍សាត់)
៦៩. សហគមន៍ដើមមភ្លៅ (ភ្នំពេញ)
៧០. សហគមន៍ដកព័រ (កំពង់ស្ពឺ)
៧១. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៧២. អង្គការសមធម៌កម្ពុជា (EC)
៧៣. សហគមន៍នេសាទ (កោះកុង)
៧៤. សហគមន៍នេសាទអភិរក្សអភិវឌ្ឍន៍ធនធានជលផលកន្លែងភេ (កំពង់ឆ្នាំង)
៧៥. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៧៦. សហគមន៍ព្រៃឈើ និង ធនធានធម្មជាតិ (ពោធិ៍សាត់)
៧៧. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានព្រៃឈើ (កំពង់ឆ្នាំង)
៧៨. សហគមន៍ហោងសំណ៌ (កំពង់ស្ពឺ)
៧៩. ក្រុមយុវជនជនជាតិដើមភាគតិច (រតនៈគិរី)
៨០. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៨១. បណ្ដាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៨២. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៨៣. សហគមន៍កុំប្រើស (ត្បូងឃ្មុំ)
៨៤. សហគមន៍ក្បាលហុងទឹក (ព្រះសីហនុ)
៨៥. សហគមន៍ព្រៃឈើក្បាលទាហ៊ាន (ពោធិ៍សាត់)
៨៦. សហគមន៍ឃុំស្រករជ្រូកឬស្សី (កំពង់ធំ)
៨៧. ខ្មែរថាវរៈ KT
៨៨. សហគមន៍ឃុំដា (កំពង់ចាម)
៨៩. សហគមន៍ខ្វា (ភ្នំពេញ)
៩០. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៩១, សហគមន៍កុកតារៀ (តាកែវ)
៩២. សហគមន៍ដីធ្លីកោះស្ដេច (កោះកុង)
៩៣. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៩៤. សហគមន៍ក្រីក្រ (ភ្នំពេញ)
៩៥. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
៩៦. សហគមន៍ដីធ្លី (ប៉ៃលិន)
៩៧. សហគមន៍លំទូក (សៀមរាប)
៩៨. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៩៩. សហគមន៍មានជ័យ (ស្វាយរៀង)
១០០. អង្គការការពារសិទ្ធិជនជាតិដើមភាគតិច (MIRO)
១០១. មាតាធម្មជាតិកម្ពុជា (MNC)
១០២. បណ្តាញអ្នកការពារព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
១០៣. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
906. Not 1 More (N1M)
១០៥. សហគមន៍អមលាំង (កំពង់ស្ពឺ)
១០៦. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
១០៧. សហគមន៍អូរឈើទាល (ព្រះសីហនុ)
១០៨. សហគមន៍អូរដំរី (ព្រះសីហនុ)
១០៩. សហគមន៍អូរកម្ពុជា (ព្រះសីហនុ)
១១០. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
១១១. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
១១២. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
១១៣. អង្គការស្ពានសន្តិភាព (PBO)
១១៤. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
១១៥. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PCDP)
១១៦. សហគមន៍ភ្នំបាត (ភ្នំពេញ)
១១៧. សហគមន៍ភ្នំក្រោម (សៀមរាប)
១១៨. សហគមន៍ភ្នំទទឹង (កំពត)
១១៩. សហគមន៍ភ្នំត្នោត (កំពត)
១២០. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
១២១. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
១២២. សហគមន៍ភូមិ ៣ (ភ្នំពេញ)
១២៣. សហគមន៍ភូមិ ១៧ (ភ្នំពេញ)
១២៤. សហគមន៍ភូមិ ២១ (ភ្នំពេញ)
១២៥. សហគមន៍ភូមិអណ្តូង (ភ្នំពេញ)
១២៦. សហគមន៍ភូមិបាគូ (ភ្នំពេញ)
១២៧. សហគមន៍ភូមិបរឡយ (រតនៈគិរី)
១២៨. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
១២៩. សហគមន៍ភូមិកោះនរា (ភ្នំពេញ)
១៣០. សហគមន៍ភូមិព្រែកពន្លា (ភ្នំពេញ)
១៣១. សហគមន៍ភូមិសមុទ្រក្រោម (រតនៈគិរី)
១៣២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
១៣៣. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
១៣៤. សហគមន៍ភូមិទឹកថ្លា (ភ្នំពេញ)
១៣៥. អង្គការពន្លកខ្មែរ (PKH)
១៣៦. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
១៣៧. សហគមន៍ព្រែកតាគង់៣ (ភ្នំពេញ)
១៣៨. សហគមន៍ព្រែកតាគង់៦០ម៉ែត (ភ្នំពេញ)
១៣៩. សហគមន៍ព្រែកតាដូវ (ភ្នំពេញ)
១៤០. សហគមន៍ព្រែកតានូ (ភ្នំពេញ)
១៤១. សហគមន៍ព្រែកត្រៃ (ភ្នំពេញ)
១៤២. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
១៤៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)
១៤៤. សហគមន៍នេសាទព្រៃពាយ (កំពត)
១៤៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
១៤៦. សហគមន៍ពន្លឺខេមរា (ភ្នំពេញ)
១៤៧. សហគមន៍ទន្លង (កំពង់ចាម)
១៤៨. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១៤៩. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១៥០. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
១៥១. សហគមន៍រីកចម្រើន (ភ្នំពេញ)
១៥២. សហគមន៍រលួសជើងឯក (ភ្នំពេញ)
១៥៣. សហគមន៍រំដួលស្វាយរៀង (ស្វាយរៀង)
១៥៤. សហគមន៍រួមមិត្ត (ភ្នំពេញ)
១៥៥. សហគមន៍ដីធ្លីរំចេក (សៀមរាប)
១៥៦. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
១៥៧. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១៥៨. សមាគមធាងត្នោង (STT)
១៥៩. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១៦០. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
១៦១. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១៦២. អង្គការសាមគ្គី
១៦៣. សហគមន៍សំរោងមានជ័យ (ភ្នំពេញ)
១៦៤. សហគមន៍សំរោងត្បូង (ភ្នំពេញ)
១៦៥. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
១៦៦. សហគមន៍ស៊ាង ហ្វូង (ព្រៃវែង)
១៦៧. សហគមន៍ស្តីឃ្លាំងសាំង (ភ្នំពេញ)
១៦៨. សហគមន៍សែនរីករាយ (ភ្នំពេញ)
១៦៩. សហគមន៍ស្មរស្មាន (ភ្នំពេញ)
១៧០. សហគមន៍នេសាទសម្រស់កោះស្ដេច (កោះកុង)
១៧១. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១៧២. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១៧៣. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
១៧៤. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
១៧៥. សហគមន៍ភូមិស្ទឹងបត់ (បន្ទាយមានជ័យ)
១៧៦. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១៧៧. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១៧៨. សហគមន៍ដីធ្លីតានី (សៀមរាប)
១៧៩. សហគមន៍ដីធ្លីតានូន (កោះកុង)
១៨០. សហគមន៍តាពេន (សៀមរាប)
១៨១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្ត្រីភេទ
(NGO-CEDAW)
១៨២. សហគមន៍ថ្មដា (ពោធិ៍សាត់)
១៨៣. សហគមន៍ថ្មធំ (ព្រះសីហនុ)
១៨៤. សហគមន៍ថ្មគោល (ភ្នំពេញ)
១៨៥. សហគមន៍ដីធ្លីខ្ទង់ (កោះកុង)
១៨៦. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១៨៧. សហគមន៍ទួលសំបូរអភិវឌ្ឍន៍ (ភ្នំពេញ)
១៨៨. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១៨៩. សហគមន៍ទួលសង្កែ B (ភ្នំពេញ)
១៩០. សហគមន៍ត្រពាំងអញ្ចាញ (ភ្នំពេញ)
១៩១. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១៩២. សហគមន៍ត្រពាំងក្រសាំង (សៀមរាប)
១៩៣. សហគមន៍ត្រពាំងសង្កែ (ភ្នំពេញ)
១៩៤. សហគមន៍ត្រពាំងរាំង (ភ្នំពេញ)
១៩៥. សហគមន៍ត្រពាំងរពៅ (កំពត)
១៩៦. សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC)
១៩៧. សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈហ្វរ្ម័ន(ខេមបូឌា) លីមីតធីតសៀមរាប (USWAMC)
១៩៨. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ
១៩៩. សហជីពកម្មករចំណីអាហារ និងសេវាកម្មនៃក្រុមហ៊ុន ខេមបូឌា ដេវេរេដ ខេមប៉ានី លីមីតធីត
២០០. សមាគមឥន្ទ្រទេវី (IDA)
២០១. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០
ត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ
នៅថ្ងៃគម្រប់ខួប ៤ ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងអ្នកការពារសិទ្ធិមនុស្សដែលមានកិត្តិនាមនេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិលចំនួន ៣០ ដែលមានរាយនាមខាងក្រោម សូមអំពាវនាវឱ្យ អាជ្ញាធរកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ និងឥតលងមួយដើម្បីស៊ើបអង្កេតដោយប្រសិទ្ធ ភាព និងអាចជឿទុកចិត្តបាន នៅក្នុងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលអូសបន្លាយពេលយូរទៅហើយ។ យើងខ្ញុំក៏ស្នើដល់អាជ្ញាធរសូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការយាយីទៅលើបុគ្គលនានាដែលគោរពវិញ្ញាណ ក្ខន្ធរបស់លោកដោយសន្តិវិធី។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈលោកកំពុង ចូលរួមពិសារកាហ្វេក្នុងស្ថានីយប្រេងឥន្ធនៈមួយនៅកណ្តាលរាជធានីភ្នំពេញ។ ដោយពុំមានធ្វើការស៊ើបអង្កេតជា បន្ទាន់ ហ្មត់ចត់និងដោយឯករាជ្យ អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ដែលបង្ហាញឈ្មោះខ្លួនឯងថា "ជួបសម្លាប់” និង “សារភាព” ថា ខ្លួនជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។ បន្ទាប់ពីការជំនុំជម្រះក្តីរយៈពេលកន្លះ ថ្ងៃនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ជាការជំនុំជម្រះដែលរងការរិះគន់យ៉ាងច្រើនដោយសារពុំស្របជាមួយបទដ្ឋាន ជំនុំជម្រះដោយយុត្តិធម៌អន្តរជាតិនោះ តុលាការបានរកឃើញថាលោក អឿត អាង មានពិរុទ្ធភាពពីបទឃាតកម្ម និង បានផ្តន្ទាទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ តុលាការកំពូលបានតម្កល់
សាលក្រមកាត់ទោសនេះ។
ចាប់តាំងពីឆ្នាំ២០១៦ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជាច្រើនបានអំពាវនាវជាបន្តបន្ទាប់ឱ្យរដ្ឋាភិបាល កម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដើម្បីធ្វើការស៊ើបអង្កេតជាបន្ទាន់ ដោយមិនលម្អៀង និងមាន ប្រសិទ្ធភាពនៅក្នុងករណីឃាតកម្មនោះ ដោយមានគូសបញ្ជាក់ទាក់ទងនឹងការពិនិត្យលើជនដែលមានចំណែកត្រូវ ទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌដទៃផ្សេងទៀតក្រៅពីជនដៃដល់ស្របតាមបទដ្ឋានអន្តរជាតិដែលមានចែង ក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ(ក.អ.ស.ព.ន)។ គោលការណ៍នៃអង្គការសហប្រជា ជាតិស្តីពីការទប់ស្កាត់ដោយប្រសិទ្ធភាពលើការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ដោយបំពាន និងដោយឆាប់រហ័ស ក៏ដូចជា ពិធីសារបន្ថែមរដ្ឋមីនីសូតាស្តីពីការស៊ើបអង្កេតលើការស្លាប់ក្រៅច្បាប់ បានគូសបញ្ជាក់យ៉ាងច្បាស់ដល់តួនាទីរបស់រ ដ្ឋាភិបាលក្នុងការស៊ើបអង្កេតការស្លាប់ក្រៅច្បាប់នានា ព្រមទាំងអោយបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យនៅ ពេលដែលរដ្ឋនានា ដូចជាប្រទេសកម្ពុជាជាដើម ដែលបញ្ជានីតិវិធីប្រកបដោយប្រសិទ្ធភាពក្នុងការស៊ើបអង្កេត អនុលោមតាមបទដ្ឋានអន្តរជាតិនៅមានកម្រិតនោះ។ រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលកម្ពុជាពុំបានចាត់វិធានការណាមួយក្នុងការបង្កើតគណៈកម្មការស៊ើប អង្កេតនោះទេ ដូចជាស្ថាប័នស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀងជាដើមនោះ។ ដោយសារកង្វះឆន្ទៈរបស់រដ្ឋា ភិបាលក្នុងការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី និងកង្វះទំនុកចិត្តពីសំណាក់ សង្គមស៊ីវិលលើប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា គណៈកម្មការនោះគួរតែត្រូវបានបង្កើតឡើងដោយមានការគាំ ទ្រពីសំណាក់អង្គការសហប្រជាជាតិនិងមានការចូលរួមពីអ្នកជំនាញឯករាជ្យ។ ការបន្តមានវិសមានចិត្តរបស់រដ្ឋាភិបាលចំពោះករណីរបស់លោកបណ្ឌិត កែម ឡី នេះ បង្កើននូវវិមតិសង្ស័យ ថាការធ្វើឃាតលោកនោះគឺជាការសងសឹកដោយសារលោកបំពេញការងារជាអ្នកការពារសិទ្ធិមនុស្ស។ លោក បណ្ឌិត កែម ឡី បានធ្វើការវិភាគបញ្ហាទាក់ទងនឹងសង្គមនិងនយោបាយជារឿយៗ។ លោកត្រូវបានឃាតករសម្លាប់ បន្ទាប់ពីលោកបានផ្តល់សម្ភាសក្នុងកម្មវិធីវិទ្យុមួយអំពីរបាយការណ៍បែបស៊ើបអង្កេតទាក់ទងនឹងការក្តោបក្តាប់សេដ្ឋ កិច្ចនៃខ្សែស្រឡាយអភិជន ដែលចេញផ្សាយដោយអង្គការអន្តរជាតិមួយឈ្មោះ តួបិល វីតណេស ដែលបរិយាយ ពិស្តារអំពីអំពើពុករលួយដ៏រីកសុះសាយនៅកម្ពុជា ដោយមានភ្ជាប់លោកនាយករដ្ឋមន្ត្រី ហើយនិងក្រុមគ្រួសាររបស់ លោកផងដែរ។ រយៈពេលខ្លីបន្ទាប់ពីមរណៈភាពរូបលោក ភរិយារបស់លោក បណ្ឌិត កែមឡី ដែលនៅពេលនោះមានគភ៌ និង កូនប្រុសបួននាក់បានភៀសខ្លួនចេញពីប្រទេសកម្ពុជាដោយបារម្ភអំពីសុវត្ថិភាពដល់អាយុជីវិត។ ទីបំផុតប្រទេសអូ ស្គាលីបានផ្តល់សិទ្ធិរស់នៅដល់ពួកគាត់បន្ទាប់ពីរងការគំរាមកំហែងជាច្រើនដល់ជីវិត ខណៈពួកគាត់រស់នៅដោយ លាក់បាំងអស់រយៈពេលជាងមួយឆ្នាំនៅប្រទេសថៃ។ បន្ទាប់ពីឃាតកម្មលើលោកបណ្ឌិត កែម ឡី អាជ្ញាធរកម្ពុជា បានបន្តឃ្លាំមើល យាយី រារាំង ការរៀបចំពិធីរំឭក ខួបនៃមរណៈភាពរបស់លោកទៀតផង។ ជាងនេះទៀត អាជ្ញាធរបានបង្ខិតបង្ខំអោយបុគ្គលនានាដែលពាក់អាវមាន សម្រង់សម្តី ឬរូបភាពរបស់លោកបណ្ឌិត កែម ឡី ដោះចេញពីខ្លួន ឬបិទបាំងលើអាវនោះ។ ទង្វើទាំងនេះគឺជាការរឹត ត្បិតដោយបំពានលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី។ យើងខ្ញុំយល់ឃើញថាទង្វើ ទាំងនេះគឺជាការបំបិទសេរីភាពក្នុងការបញ្ចេញមតិ និងសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីនេះ។ នៅខែកក្កដា ឆ្នាំ២០១៩ រយៈពេល១ថ្ងៃនៅមុនថ្ងៃគម្រប់ខួប ៣ ឆ្នាំ នៃមរណៈភាពរបស់លោកបណ្ឌិត កែម ឡី អាជ្ញាធរបានចាប់ខ្លួនសកម្មជនយុវជន គង់ រ៉ៃយ៉ា ព្រមទាំងសមាជិកគ្រួសាររបស់លោកចំនួន៣នាក់ដោយសារ ការលក់អាវយឺតដែលមានរូបភាព និងសម្រង់សម្តីដ៏ល្បីល្បាញរបស់លោកបណ្ឌិតកែម ឡី ចំនួនពីរ គឺ « ជូតទឹកភ្នែក របស់អ្នក រួចបន្តដំណើរទៅមុខទៀត» និង « បើទោះជាអ្នកមិនធ្វើអ្វីសោះ ក៏អ្នកគងរងគ្រោះ គ្រាន់តែពុំទាន់ដល់វេន អ្នកប៉ុណ្ណោះ»។ តែយ៉ាងណាក្តី នគរបាលបានដោះលែងសមាជិកគ្រួសាររបស់លោកដោយពុំមានការចោទប្រកាន់ នោះទេបន្ទាប់ពីពួកគេបានចុះហត្ថលេខា "សន្យា” ថាពួកគេនឹងបញ្ឈប់សកម្មភាពតវ៉ាបែបនេះទៀតនៅពេល អនាគត រីឯយុវជនវ៉ៃយ៉ា នៅបន្តជាប់ឃុំបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទញុះញង់ដែលមានហេតុផល នយោបាយអស់រយៈពេលជិតប្រាំខែ រហូតដល់ថ្ងៃអាជ្ញាធរដោះលែងលោកឱ្យនៅក្រៅឃុំនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ គង់ រ៉ៃយ៉ា ដោយកំបាំង មុខពីបទ " ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” ក្រោមមាត្រា ៨៨ មាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា
និងកាត់ទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយទោសដែលនៅសល់របស់លោកត្រូវបានព្យរដោយសារបានអនុ វត្តទោសនៅពេលស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ លោក គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈ ពេល១៨ ខែ ក្នុងឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ដែលពុំផ្អែកលើអង្គហេតុច្បាស់លាស់ទាក់ទងនឹង ការបង្ហោះសារលើបណ្ដាញហ្វេសប៊ុករិះគន់រដ្ឋាភិបាល។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរបានចាប់ខ្លួនសកម្មជននិស្សិតម្នាក់ទៀតឈ្មោះ សួង នាគព័ន្ធ ដោយសារកាន់បដាមួយសរសេរថា " បញ្ឈប់ការសម្លាប់ក្រៅច្បាប់ នៅក្បែរស្ថានីយប្រេងឥន្ធនៈទីដែលលោក បណ្ឌិត កែម ឡី ត្រូវឃាតករសម្លាប់។ អាជ្ញាធរបានចោទប្រកាន់យុវនិស្សិតរូបនោះពីបទញុះញង់ និងឃុំខ្លួនលោកជា បណ្តោះអាសន្ន ហើយលោកបន្តស្ថិតក្នុងការឃុំឃាំងរហូតដល់ថ្ងៃទទួលបានការដោះលែងឱ្យនៅក្រៅឃុំក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសដោយកំបាំងមុខពីបទ "ព្យុះ ញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” ក្រោមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងកាត់ទោសលោកដាក់ ពន្ធនាគាររយៈពេល២ឆ្នាំ លោកពុំធ្លាប់ត្រូវបានចាប់ខ្លួនឡើងវិញនៅឡើយ។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរបានចាប់ខ្លួនយុវជនជាបងប្អូនភ្លោះពីរនាក់ ឈ្មោះ ជុំ ហួត និងជុំ ហួរ ដោយសារប៉ុនប៉ងយកបាច់ផ្កាទៅ តម្កល់នៅស្ថានីយប្រេងឥន្ធនៈនោះដូចគ្នា។ អាជ្ញាធរបានដោះលែងយុវជនទាំងពីរនាក់នោះវិញនៅថ្ងៃដដែល។ នៅមុនថ្ងៃគម្រប់ខួប៤ឆ្នាំនៃមរណៈភាពរបស់លោកបណ្ឌិត កែម ឡី អាជ្ញាធរបានចាប់ផ្តើមមានវិធានការរឹត ត្បិតដើម្បីទប់ស្កាត់ ការគោរពវិញ្ញាណក្ខន្ធរបស់លោកដោយសន្តិវិធី។ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នគរបាល បានរារាំងយុវជនមួយក្រុម ក្នុងនោះមានទាំងព្រះសង្ឃផងក្នុងការរៀបចំពិធីបង្សុកូលដើម្បីឧទ្ទិសកុសលជូនលោក បណ្ឌិតតាមទំនៀមទម្លាប់នៃព្រះពុទ្ធសាសនានៅស្ថានីយប្រេងឥន្ធនៈទីដែលលោកបណ្ឌិតត្រូវបានធ្វើឃាត ។ អាជ្ញា ធរបានឃាត់ខ្លួនម្នាក់ក្នុងចំណោមអ្នកទាំងនោះដែលពាក់អាវយឺតដែលមានបង្ហាញមុខរបស់លោ បណ្ឌិត កែម ឡី ដើម្បីសាកសួរ។ អាជ្ញាធរបានដោះលែងគាត់វិញបន្ទាប់ពីបានចុះកិច្ចសន្យាលើលិខិតមួយច្បាប់។ ការងាររបស់លោកបណ្ឌិត កែម ឡី ហើយនិងជីវិតរបស់លោកជានិមិត្តរូបនៃការគោរពសិទ្ធិពលរដ្ឋ វប្បធម៌ សេដ្ឋកិច្ច នយោបាយ និងសង្គម។ លោកបានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការចូលរួមដោយស្មើភាព និង ដោយសេរីរបស់ប្រជាពលរដ្ឋក្នុងនយោបាយ ហើយជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការចងក្រងបណ្តាញ ការ បញ្ចេញមតិ ការទទួលបានព័ត៌មាន និងការជួបប្រជុំជាសាធារណៈដោយសន្តិវិធី។ ការបន្តការយាយីរបស់រដ្ឋាភិបាល កម្ពុជាទៅលើអ្នកការពារសិទ្ធិមនុស្ស សកម្មជនការងារ ព្រះសង្ឃ អ្នកសារព័ត៌មាន សមាជិកនៃគណបក្សជំទាស់ និង អ្នករិះគន់រដ្ឋាភិបាលឆ្លុះបញ្ចាំងនូវវប្បធម៌និទណ្ឌភាពជាលក្ខណៈប្រព័ន្ធដែលការពារជនដែលមានចំណែកទទួល
ខុសត្រូវចំពោះការស្លាប់របស់លោកបណ្ឌិត កែម ឡី និងជាការបង្ក្រាបលើការបញ្ចេញមតិ ឬព័ត៌មានដែលរិះគន់លើ រដ្ឋាភិបាលទៅវិញ។ យើងខ្ញុំជាអង្គការសង្គមស៊ីវិលចំនួន ៣០ដែលមានរាយនាមខាងក្រោម នឹងនៅតែបន្តការអំពាវនាវអោយមាន ការស៊ើបអង្កេតដោយឯករាជ្យ ឥតលម្អៀង មានប្រសិទ្ធភាព និងហ្មត់ចត់ក្នុងករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី រហូតទាល់តែជនទាំងឡាយដែលមានចំណែកទទួលខុសត្រូវចំពោះឃាតកម្មលើលោកត្រូវបាននាំខ្លួនមកផ្តន្ទា ទោស ។
អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងឺការណ៏នេះ មានរាយនាមដូចខាងក្រោមៈ
១ អង្គការលើកលែងទោសអន្តរជាតិ
២អង្គការមាត្រា១៩
៣_ អាស៊ាន សមាជិកសភាដើម្បីសិទ្ធិមនុស្
៤ បណ្តាញប្រជាធិបតេយ្យអាស៊ី
៥ វេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្សនិងការអភិវឌ
៦ បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី
៧ សម្ព័ន្ធសហជីពកម្ពុជា
៨ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
៩ សហព័ន្ធសហជីពកម្មករចំណីអារហារនិងសេវាកម្មកម្ពុជា
១០_សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា
១១ វិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ
១២ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស
១៣ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស
១៤ សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ
១៥ អ្នកការពារសិទ្ធិស៊ីវិល
១៦ សម្ព័ន្ធសហគមន៍កសិករកម្ពុជា
១៧ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា
១៨. អង្គការ សមធម៌កម្ពុជា
១៩ អង្គការឃ្លាំមើលសិទ្ធិមនុស្ស
២០សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
២១ គណៈកម្មការអ្នកច្បាប់អន្តរជាតិ(ICJ)
២២ សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស
២៣ ការផ្លាស់ប្តូរសេរីភាពបញ្ចេញមតិអន្តរជាតិ
២៤_Lawyers Rights Watch Canada (LRWC)
២៥ មាតាធម្មជាតិកម្ពុជា
២៦ Not1More (N1M)
២៧ មជ្ឈមណ្ឌលប្រជាជនដើម្បីការអភិវឌ្ឍនិងសន្តិភាព
២៨អង្គការតម្លាភាពអន្តរជាតិកម្ពុជា
២៩ អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម
៣០ កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
៩ កក្កដា ២០២០ អាជ្ញាធរហាមមិនឲ្យជួបជុំក្នុងខួប៤ឆ្នាំនៃឃាតកម្មលោក កែម ឡី ខណៈហៅយុវជនម្នាក់ទៅសាកសួរ ហ៊ុល រស្មី | VOA Khmer, 08 កក្កដា 2020 នៅក្នុងពិធីរំឭកខួបបួនឆ្នាំនេះ យុវជនដែលមានពាក់អាវយឺតភ្ជាប់ជាមួយរូបថតលោក កែម ឡី ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់បឹងត្របែក ចាប់ខ្លួនទាក់ទិនការចូលរួមពិធីរំឭកខួបនោះ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្ស។
ភ្នំពេញ — ក្រុមសកម្មជនវ័យក្មេងរបស់ចលនាមាតាធម្មជាតិ និងយុវជនដែលគាំទ្រលោក កែម ឡី ជាង១០នាក់ នៅថ្ងៃពុធនេះ បានជម្នះធ្វើពិធីរំឭកខួប៤ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយលោកបណ្ឌិត កែម ឡី នៅស្ថានីយប្រេងសាំងមួយជាមួយព្រះសង្ឃចំនួន១២អង្គ ទោះបីគ្មានការអនុញ្ញាតពីរដ្ឋបាលខណ្ឌចំការមនរាជធានីភ្នំពេញក៏ដោយ។ នៅក្នុងការប្រមូលផ្តុំនេះ យុវជនម្នាក់ត្រូវបាននាំខ្លួនទៅសាកសួរ រួចដោះលែងវិញ។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ គឺនៅពេលលោកទទួលទានកាហ្វេ នៅស្ថានីយប្រេងសាំងកាល់តិចស្តុបបូកគោ ដែលស្ថិតក្នុងខណ្ឌចំការមន។
កាលពីថ្ងៃអង្គារ រដ្ឋបាលខណ្ឌចំការមន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយហាមមិនឲ្យមានការជួបជុំ ដោយសារម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិច បានស្នើសុំមកអាជ្ញាធរជួយចាត់វិធានការ ដើម្បីធានាប្រក្រតីភាពនៃអាជីវកម្ម។ អាជ្ញាធរខណ្ឌបញ្ជាក់ថា «រដ្ឋបាលខណ្ឌគ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា»។
អ្នកស្រី ចាន់ លេខ មន្ត្រីទំនាក់ទំនងរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ កាល់តិចដែលជាផ្នែកមួយរបស់ក្រុមហ៊ុនសារជីវកម្ម Chevron របស់សហរដ្ឋអាមេរិកបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ។ នៅក្នុងពិធីរំឭកខួបបួនឆ្នាំនេះ យុវជនដែលមានពាក់អាវយឺតភ្ជាប់ជាមួយរូបថតលោក កែម ឡី ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់បឹងត្របែក ចាប់ខ្លួនទាក់ទិនការចូលរួមពិធីរំឭកខួបនោះ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្ស។ លោក ហុង ចាន់ថេង នាយប៉ុស្តិ៍នគរបាលសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា យុវជនម្នាក់ ឈ្មោះខាន់ ចាន់ថន អាយុ ៣៤ឆ្នាំ មិនត្រូវបានចាប់ខ្លួនទេ តែយុវជនរូបនោះគ្រាន់តែត្រូវបាន«អញ្ជើញ»មកសួរនាំជុំវិញការចូលរួមពិធីដែលម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិចមិនអនុញ្ញាត។
«អ្ហូខាងខ្ញុំអត់មានបានឃាត់ខ្លួនអីទេបង ដោយសារខាងខ្ញុំគ្រាន់តែអញ្ជើញគាត់មកសួរនាំពាក់ព័ន្ធនឹងទីតាំងខាងលើ ដោយសារអាកន្លែងគោរព។ ហើយកម្មវិធីដាក់កម្រងផ្កាហ្នឹង គឺខាងហា្គរ៉ាស់កាល់តិច គេមិនអនុញ្ញាតឲ្យដាក់បង ដល់ពេលអ៊ីចឹងខាងគាត់ពាក់អាវស្អីមកអ៊ីចឹងទៅ ខាងយើងហៅគាត់សួរនាំតែប៉ុណ្ណឹង ហើយក៏បង្គាប់ឲ្យអញ្ជើញគាត់ទៅវិញទៅបង។ អត់មានអីផង»។ លោកនាយប៉ុស្តិ៍ដដែលអះអាងថា មន្ត្រីនគរបាលមិនបានស្នើឲ្យយុវជនចាន់ថន ធ្វើកិច្ចសន្យាជាក់លាក់ ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពមកវិញទេ។ លោកថា មន្ត្រីនគរបាលបានណែនាំយុវជនរូបនោះ ហើយក៏ប្រគល់កង់ឲ្យទៅយុវជននោះវិញ។
យុវជន ខាន់ ចាន់ថន ត្រូវគេថតរូបបាន ពេលគាត់កំពុងជិះកង់និងមានពាក់យឺតភ្ជាប់ជាមួយរូបលោក កែម ឡី ចូលមកស្ថានីយប្រេងសាំងកាល់តិច នៅដំណាលគ្នានឹងពេលដែលក្រុមកម្លាំងចម្រុះរាប់សិបនាក់ ដែលជាមន្ត្រីនគរបាល និងកងសន្តិសុខ ដែលខ្លះទៀតស្លៀកពាក់ស៊ីវិលត្រូវបានដាក់ឲ្យរារាំងមិនឲ្យក្រុមយុវជននៃចលនាមាតាធម្មជាតិធ្វើពិធីរំឭកដល់ការស្លាប់លោក កែម ឡី នៅក្នុងបរិវេណស្ថានីយប្រេងសាំងកាល់តិច។
No comments:
Post a Comment