Wednesday, August 12, 2020

ប្រព័ន្ធ EBA និង GSP

វេលានេះ ខ្ញុំបាទវិភាគតែរឿង EBA របស់ភាគី អឺរ៉ុប ដែលជួយចំណាយថវិកា ៦៧៦ លានដុល្លា/ឆ្នាំ សម្រាប់គ្រប់មុខទំនិញទាំងអស់ លើកលែងតែ អាវុធ។ កិច្ចព្រមព្រៀងនេះធ្វើនៅឆ្នាំ ២០០១ ដោយគិតថាជួយប្រជាជនកម្ពុជា។  ចំណែករឿង GSP ជារឿងរវាងកម្ពុជាជាមួយ សហរដ្ឋអាមេរិក ដែលចំណាយប្រាក់ប្រមាណជា ៣០០ លានដុល្លា/ឆ្នាំជួយបង់ពន្ធជូនកម្ពុជា។

  •  ប្រទេស អ៊ីតាលី រឹតបណ្តឹងការនាំអង្ករចូលពីកម្ពុជា នឹងជាភាគីបណ្តឹងចំពោះកម្ពុជា ចំណែកទំនិញផ្សេងៗ វាអាចជាបន្ទុករបស់ អឺរ៉ុបដដែល។
  • តើការព្យួរ និង ការដក EBA របស់កម្ពុជា ជាទង្វើបក្សប្រឆាំងនៅកម្ពុជា? ឬជាកំហុស រដ្ឋាភិបាល? ឬ មួយជាទង្វើររបស់សភាអឺរ៉ុប? ខាងបក្សប្រឆាំងគេបកស្រាយថា នោះជាលទ្ធផលរបស់បក្សប្រឆាំង (បក្សសង្រ្គោះជាតិ) ខាង បក្សក្រុមសេរី ប្រជាធិប្បតេយ្យនៅអាមេរិក អឺរ៉ុប គេថានោះជាលទ្ធផលកិច្ចការពួកគេ។ ខាងរាជរដ្ឋាភិបាលថា បើសិនជាមានការដក EBA មែន នោះ បក្សប្រឆាំងក៍នឹងត្រូវកំទេចចោលដែរ។ ជាមួយគ្នានេះដែរ មន្រ្តីរដ្ឋាភិបាលខ្លះថា គេដក EBA ដោយសារតែកម្ពុជាមានការរិកចម្រើនផ្នែកសេដ្ឋកិច្ច មិនមែន មកពី ការរំលោភសិទ្ធិមនុស្ស ច្បាប់ការងារឡើយ។ សម្រាប់ខ្ញុំអ្នកវិភាគ ខ្ញុំតបវិញថា ចុះ ម៉េចមិនដក EBA ពីប្រទេសឡាវ និង ភូមារផង? ក្រែងសុទ្ធតែជាប្រទេសផ្តាច់ការ? ចំណុចនេះដែលខ្ញុំគាំទ្រចំពោះ រដ្ឋាភិបាលថា បើសិនជាដក EBA គឺវាសម តែបក្សប្រឆាំងត្រូវកំទេចចោលដែរ !!
  • តើ អឺរ៉ិបចំណេញអ្វីពីកម្ពុជា? តាមការវិភាគ អឺរ៉ុបយកពន្ធ ១៧% សម្រាប់ទំនិញកសិកម្ម​ និងឧស្សាហកម្មពីកម្ពុជា សូមមើលតួរលេខដូចខាងក្រោម៖
            EURO                USD             tax fee tu EU
2008 732,000,000     813,383,760     138,275,239
2009 778,000,000      864,498,040     146,964,667
2010 1,012,000,000 1,124,514,160 191,167,407
2011 1,502,000,000 1,668,992,360 283,728,701
2012 2,046,000,000 2,273,474,280 386,490,628
2013 2,520,000,000 2,800,173,600 476,029,512
2014 3,040,000,000 3,377,987,200 574,257,824
2015 4,148,000,000 4,609,174,640 783,559,689
2016 4,622,000,000 5,135,873,960 873,098,573
2017 5,011,000,000 5,568,122,980 946,580,907
2018 5,360,000,000 5,955,924,800 1,012,507,216

ឆ្នាំ ២០១៨ កន្លងទៅកម្ពុជានាំទំនិញចេញទៅ អឺរ៉ុបចំនួន ជិត ៦០០០ លានដុល្លា ដែល អឺរ៉ិបចំណេញពន្ធ ជាង ១០០០ លានដុល្លា បើសិន អឺរ៉ិប នៅបន្តបង់ពន្ធ ៦៧៦ លានដុល្លាជំនួសកម្ពជា គឺអឺរ៉ុបនៅសល់លុយចំណេញតែ ជាង ៣០០ លានដុល្លា ។ ខាងកម្ពុជាសច្ចាថា នឹងកំទេចបក្សប្រឆាំងចោល បើសិនជា អឺរ៉ុបដក EBA ពីកម្ពុជា កម្ពុជា នូវបានប្រកាសថា ត្រៀមជាស្រេចថវិការ ៣០០០ លានដុល្លា សម្រាប់ទបទល់ជាមួយកការដក។ មានន័យថា បើប្រទេសមួយចំនួន យកពន្ធតិចជាង ១៧% នោះ កម្ពុជានឹងនាំទំនិញទៅប្រទេសទាំងនោះវិញ ដែលករណី បក្សប្រឆាំងក័រលាយ ទំនិញពីកម្ពុជា ក៍ត្រូវបង្វែរទិសដៅ។




វិភាគបែប Problem Tree Analysis ដោយសង្ខេបដូចតទៅ៖
  1. ផលប្រយោជន៍ (ស្លឹកឈើ ផ្លែផ្កា)៖ កម្ពូជារួចការបង់ពន្ធនាំទំនិញ ផ្នែក (អង្គរ) ចូលទីផ្សារអឺរ៉ុបប្រមាណ ៦០០ លានដុល្លា/ឆ្នាំ។ តួលេខនេះអាចខុសគ្នាសិនជាដូច ក្រុមប្រឆាំងគេថា បូករួមអ្វីសព្វបែបយ៉ាងលើកលែងតែ អាវុធ។ តែពីដំបូង ឡើយ នោះជាជំលោះដែល អឺរ៉ុបបង្ខំកម្ពុជា ដោះលែងអ្នកទោស កឹមសុខា ជាថ្នូរជាមួយនឹងការនាំ អង្គរចេញទៅទៅផ្សារអឺរ៉ុប។
  2. ដើមឈើបញ្ហា ( Problem Tree) គឺជា ប្រព័ន្ធ EBA និង GSP ក្នុងនយោបាយកម្ពុជា
  3. មូលហេតុ/ឬសកែវនៃបញ្ហាៈ សំដៅជាជាមូលហេតុធំមានរាប់សិប​ទៅតាម អ្នកវិភាគចង់បាន ឬ ទៅតាមគោលការណ៍បក្ស។ សម្រាប់កិច្ចការជាតិជាធំ ដោយមិនគិតរឿង បក្សជាធំ ឃើញថា មូលហេតុមកពី ក្រុមសម្ព័ន្ធបក្សប្រឆាំងទាមទារ ផ្លាស់ប្តូររបប Regime Change នៅកម្ពជា ដែលពួកគេព្យាយាមធ្វើតាំងពី មានកិច្ចព្រមព្រៀងក្រុង បារីស ២៣ តុលា ១៩៩៣ ពេលនោះ គឺ បក្សហ្វុនស៊ិនប៉ិច បក្សសឺនសាន មូលីណាកា មិនបានកំចាត បក្សប្រជាជនចោល តាមការចង់បានរបស់ "ក្រុមបាតុដៃទី៣"។ បន្ទាប់មក ហ្វុនស៊ិនប៉ិច មិនបានផ្តួល បក្សប្រជាជនកម្ពូជាទៀត ពួក"ក្រុមបាតុដៃទី៣" ក៍បង្កើតក្រុមបក្ស សម រង្សី ដើម្បីកំទេចរដ្ឋាភិបាលចម្រុះ។ បន្ទាប់មក មានបក្សសង្រ្គោះជាតិ ដែលចេញពី បក្សសមរង្សី គឹម សុខា បែរជាធ្វើនយោបាយ វប្បធម៍សន្ទនា គឺមិនព្រមកំទេចបក្សប្រជាជនចោល ដូច្នេះ ក្រុម "ក្រុមបាតុដៃទី៣" គេកំទេចបក្ស សង្រ្គោះជាតិចោល ដើម្បីបង្ក់ើតបក្សសង្រ្គោះជាតិថ្មីមួយនៅបរទេស គឺក្នុងពេលនោះ ដែល បក្សសង្រ្គោះជាតិបាន ចរចារជាមួយ យួនសេរី កុក សរ កាត់ដីខ្មែរ ៤ ខេត្ត និង ដឹកនាំធ្វើបាតុកម្ម កុប្បកម្មនានា ពហិការក្នុងសភាជាតិ ទាមទាររំលាយ គ ជ ប និង បង្កើតក្រុមការងារពិសេស Add Hoc Committee .ពេលនោះ គណបក្សប្រជាជន សម្រេចរំលាយ ចោល បក្សសង្រ្គោះជាតិ និង ចាប់ខ្លួនមេដឹកនាំមួយចំនួនផង ដែលបន្ទាប់មក ចេញជាទណ្ឌកម្ម ដក ប្រព័ន្ធ EBA និងខ្លះថា អាចឈានដល់ GSP ផងដែរ។
  4. កាត់ឬសគល់បញ្ហា Cutting Roof of Problem ភាគីរដ្ឋាភិបាលព្យាយាមបន្ទន់កាយវិការដោយ កាត ដូរពីការជាប់គុក មកជាការឃុំខ្លួនក្នុងផ្ទះ ដោះលែងអ្នកទោសមួយចំនួនធំជាបន្តបន្ទាប់ បើករសេរីភាពក្នុងការរិគន់ បញ្ជូនបក្សប្រឆាំង ១៥ បក្សចូលទៅក្នុងទីស្តីការគណរដ្ឋមន្រ្តីដើម្បីធ្វើការរួមគ្នា ចរចារជាមួយ ប្រទេសចិនដើម្មីនាំអង្គរចេញទៅចិន ចរចារជាមួយ ប្រទេសអឺរ៉ុបមួយចំនួនដើម្បីរារាំងការដក EBA កែសម្រួលប្រពន្ធត្រូតពិនិត្យគយ ពន្ធអាករ ។ល។ តែបក្សប្រឆាំង មកយល់ព្រម ដោយសារ បក្សក្រុមប្រឆាំងបែកជា ច្រើនក្រុមគ្មានបក្ស គ្មានមេដឹកនាំ ម្យ៉ាង ក្រុមបក្សប្រឆាំងគេទាមទារ ដោះលែងទាំង កឹម សុខា សម រង្សី មនុស្សទាំងអស់ជាសមាជិក សកម្មជនបក្ស និងការបើកឡើងវិញ គណបក្សសង្រ្គោះជាតិ..​..ដែលរាដ្ឋភិបាល​យល់ថា បែបនេះ នាំឲ្យបាត់បង់ អធិបតេយ្យជាតិ។ ប្រជាជនខ្មែរនៅ​បរទេស មួយចំនួនធំ គេលែងឃើញ សម រង្សីមានតម្លៃទៀតហើយ។ មានអ្នកប្រាជ្ងខ្លះថា សម រង្សី តាំងខ្លួនជាស្តេចថ្មី -- ស្តេច ស តូច ស្តើង សោយរាជ នគរ ៣...លែងអាចក្លាយជាស្តេចតាមការចង់បាន ដូច្នេះ ការកាត់បន្ថតអំណួត សម រង្សី គឺជាឪកាសសម្រាប់ប្រាប់ទៅ EU ថា ពួកគេ គួរធ្វើការជាមួយ រាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសក្នុងកិច្ចប្រជុំ អាស៊ាន អឺរ៉ុបនាពេលខាងមុខ។
ខាងក្រោមនេះជាការដកស្រង់ ទស្សនៈ ការវិភាគ តម្លៃ ចំណេញ ខាត​ នានា

  1. Khuon Dyna 24 Nov ·  · EBA ~១០០០លានដុល្លារ ១ឆ្នាំ និងGSP ៣០០លានដុល្លារ១ឆ្នាំទៀត។ ពីរ នេះជាចំណែក១ ហើយសំខាន់ជាងនេះ តើរោងចក្រ នឹងដកចេញទេ បើអត់ពីរនេះ?៕
  2. Chan Born 11 Jun ·  · …ម្តងសុំបរទេសផ្តាច់ EBA អាលូវអំពាវនាវគ្រប់បក្ស គ្រប់និន្នាការជួយរក្សា EBA -- សកម្មជនតាមភូមិ ខ្លះលក់ផ្ទះ ខ្លះដើររើសអេតចាយ .....ដោយសារតាម នយោបាយមិនទាន់
  3. លោក​ ស ខេង៖ ការ​បាត់​ EBA ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា ​​តែ​វា​ជា​ឱកាស​ដើម្បី​ពង្រឹង​ខ្លួន
  4. Chan Born 24 November at 14:03 ·  រឿង EBA ពីមុនគេចង់ឲ្យដក EBA មែន ក្រោយមក គ្មានភាគីណាចង់ឲ្យដកទេ រាដ្ឋាពិបាល​ប្រឹងការពារ EBA សូមមេបក្សប្រឆាំង ក៍ស្រែកទាមទារមិនឲ្យដកដែរ !! មូលហេតុ គេដឹងថា មិនដក !! អាស៊ានធ្វើការបែប កុងសង់ស៊ីស។ UN ធ្វើការបែប កុងសង់ស៊ីស ចំណែក EU គឺបោះឆ្នោតសភាផង EU parliament ទីស្តីការគណរដ្ឋមន្រ្តីផង។ EU council Ministers បើកម្ពុជា ជំទាស់អាច ប្តឹងទៅ តុលាការ EU Court ទៀត....មិនមែនដកស្រួល ដាក់ស្រួល ទេ !!!!
  5. Chan Born 21 March ·  ស្ថានការណ៍ EBA គណកម្មាធិការសេដ្ឋកិច្ចអ៊ឺរ៉ុប ទាមទារមិនឲ្យដក EBA ចេញពីកម្ពុជា ខណៈ គណកម្មាធិការនយោបាយ ទាមទារដក។ មូលហេតុ៖ ខាងនយោបាយគិតរឿងនយោបាយ គឺ EU ធ្វើនយោបាយរណប អាមេរិក គៀបសង្កត់ខ្មែរ ចំណែកខាងសេដ្ឋកិច្ច ចង់ឲ្យកម្ពុជាធ្វើជំនួញជាមួយ EU ជាជាងធ្វើជាមួយ TTP ជំនួយឆ្លងមហាសុទ្របាស៊ីហ្រិ្វច Trans-Pacific Partnership ដែលជាអង្គការជំនួញអាមេរិក-- សូមមើលផែនទីសង្រ្គាមសេដ្ឋកិច្ច៕
  6. Chan Born 13 February · EBAទុកពេល ២០ខែឲ្យ កែ.. កុំថា ២០ខែ ៥០ខែ ក៍មិនអាចដែរ ម៉េចចឹង? បដិវត្តន៍ពណ៍ ទៅជាជាប់គុក ទៅជាឲ្យ EBA បើដោះលែងពីគុក-- កម្ពុជាមិនយកអធិប្បតេយ្យភាព ដូរ EBA ទេ-- ទស្សនៈផ្ទាល់ខ្លួន ផស់ឡិន ទេអែស....
  7. Thmey Thmey 6 May · EBA ជះឥទ្ធិពល​ប្រហែល ៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដល់​ការនាំចេញ​របស់​កម្ពុជា ករណី​ព្យួរ​មែន
  8. Post Khmer 18 Nov ·  · ក្រសួងការបរទេស​បាន​សម្តែង​ការសោកស្តាយ និង​ថ្កោលទោស ចំពោះ​វិទ្យុ​អាស៊ីសេរី​ដែល​ក្រសួង​ថា​មាន​ចេតនា​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​គោលបំណង​បំភាន់​សាធារណជន​អំពី​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ EBA»…
  9. នយោបាយ 23 November at 08:21 · អ្វីដែល​បង​ប្អូន​ខ្មែរ​គួរ​ យល់ អត្ថន័យ & អត្ថប្រយោជន៍ EBA & GSP ចម្លើយខ្លីៗ៖ EBA & GSP គឺលុយជិត 1000M$/ឆ្នាំ មកទល់នឹងម៉ោងនេះ ពលរដ្ឋខ្មែរយើងភាគច្រើន នៅតែមិនយល់ មិនដឹងថាស្អីទៅហៅថា EBA និង GSP នៅឡើយ?? មូលហេតុ ប្រហែលជាពុំសូវបានទទួលព័ត៌មាន និង គេមិនផ្សព្វផ្សាយឱ្យបានដឹងទូលំទូលាយផងថា ជាស្អីផងក៏មិនដឹង! (1- )EBA ( Everything But Arms)ត្រូវបានសភានៃសហគមន៍អឺរ៉ុប ២៨ ប្រទេស នៅទីក្រុង ប្រ៊ុចសែល EU Congress @ Bruxelles Belgium សម្រេចផ្តល់មកកម្ពុជា គិតជាទឹកប្រាក់ 676 លានដុល្លា ជារៀងរាល់ឆ្នាំ។ ទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ គឺ EU (European Union) ជួយចេញឱ្យកម្ពុជា មានលទ្ធភាពនាំទំនិញសព្វសារពើពីកម្ពុជា (វៀរលែងតែអាវុធ) ទៅដាក់លក់ក្នុងទីផ្សារ EU ដោយពុំចាំបាច់បង់ពន្ធគយនាំចូល។ ប៉ុន្តែ វាក៏មានលក្ខខណ្ឌរបស់វាដែរ គឺ ស្តារ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន​និង ផ្សេងៗទៀត ។ល។ (2-) រីឯ GSP ( Generalized System of Preferences )ផ្តល់ឱ្យដោយ USA គិតជាទឹកប្រាក់ប្រមាណ 300 លានដុល្លាប្រចាំឆ្នាំ ហើយ ទឹកប្រាក់ដ៏សម្បើមនេះ សហរដ្ឋអាម៉េរិក ជួយកម្ពុជា ក្នុងការនាំទំនិញពីកម្ពុជា ទៅដាក់លក់ក្នុងទីផ្សារសហរដ្ឋអាម៉េរិកដោយពុំចាំបាច់បង់ពន្ធគយនាំចូល។ វាមានលក្ខខណ្ឌ ស្រដៀងគ្នានឹងករណី EBA ខាងលើដែរ។ សរុប គិតជាសាច់លុយ ប្រមាណជិត ពាន់លានដុល្លា ក្នុង ១ឆ្នាំ ដែល EU និង USA ជួយកម្ពុជា យើង។ លុយនេះ គេឱ្យយើងទទេៗ ជារៀងរាល់ឆ្នាំ។
  10. សុវណ្ណ ខាន់ អពប 19 November at 17:49 ·  1/ វិស័យសុខាភិបាលភាគបន្ត..តើអាចបម្រើសង្គមយើងបានល្អហើយឬនៅ? 2/ EBA លែងសំខាន់សម្រាប់នយោបាយខ្មែរហើយ? តើរ៉ែប្រេងកាតនិងរ៉ែមាស អាចជួយខ្មែរបានកម្រិតណាដែរទៅ? តើចិនអាចជួយយើងបានដែរទេ បើគ្មាន EBA? 3/ តើសម រង្ស៊ីអាចត្រដរខ្យល់នយោបាយជាមួយនឹងកឹមសុខាបានដល់កម្រិតណាដែរទៅ? 4/ បញ្ហាផ្សេងៗទៀត បើប្រិយមិត្តចង់សួរឬចង់ឲ្យ អពប យើងលើកបន្ថែមសូមសរសេរតបមកក្នុងពេលនេះមក។ ជួបគ្នាម៉ោង៦.៣០នាទីតាមអាខោន សុវណ្ណ ខាន់ អពប៕
  11. ប៉ាង សុខឿន - Khmer Sovannaphumi 14 November at 19:22 ·  EBA ជារបស់អឺរ៉ុប ហើយលក្ខខ័ណ្ឌ EBA គឺអឺរ៉ុបអ្នកបង្កើត គ្មានបក្សប្រឆាំង ឬប្រទេសណា ឬជនណាមួយមកបង្កើតវាទេ ហើយក៏គ្មាន សម រង្ស៊ី ឬ កឹម សុខា ឯណា មកបង្កើតវាដែរ ហើយប្រទេសណាក៏ដោយដែលទទួកយក EBA គឺមានន័យថាទទួលយកលក្ខខ័ណ្ឌ EBA ជាដាច់ខាត។ សម្រាប់កម្ពុជាគឺបានទទួល EBA ពីសហគមអឺរ៉ុបតាំងពីឆ្នាំ ២០០១ មកម្ល៉េះ។ ចុះហេតុអ្វីបានពួកមេដឹកនាំបក្សប្រជាជនទើបភ្ញាក់កំណើតពេលនេះថាលក្ខខណ្ឌរបស់ EBA គឺរំលោភអធិបតេយ្យភាពកម្ពុជា ដាក់អាណានិគមលើកម្ពុជា ឬធ្វើអោយកម្ពុជាបាត់ឯករាជ្យជាតិទៅវិញ? ដូច្នេះ សូមបងប្អូនគិតមើលទៅ តើរឿងវិបត្តិនយោបាយកម្ពុជានេះជារឿងមកពីលក្ខខ័ណ្ឌា EBA ធ្វើអោយកម្ពុជាបាត់អធិបតេយ្យភាព ឬជារឿង ហ៊ុន សែន ជនកំសាកខ្លាចចាញ់ឆ្នោតសង្រ្គោះជាតិ ហើយបាត់បង់អំណាច? ជារួម ហ៊ុន សែន សុខចិត្តបាត់បង់ EBA អោយពលរដ្ឋខ្មែររាប់លាននាក់បាត់បង់ការងារ ហើយរស់វេទនា និងសុខចិត្តកាប់សំលាប់ខ្មែរដូចគ្នាមិនខ្មាសជាតិសាសន៍ណា តែដាច់ខាតមិនសុខចិត្តបាត់បង់អំណាចឡើយ។
  12. Chan Born 17 February ·  ផុស EBA តម្លល់ជាឯកសារ៖ ឆ្នាំ ២០១៨ កម្ពុជានាំអង្ករចេញ ៦២៦,២២៥ តោន ដែលនាំចេញខាង EU មាន ២៦៩,១២៧ តោន ស្មើ ៤០% ។ បក្សប្រឆាំងកម្ពុជា ពឹង EU ដក EBA ដូច្នេះ កម្ពុជា​ ត្រូវបង់ពន្ធ (គិតតាមតួរលេខឆ្នាំ ២០១៨) គឺឆ្នាំទី ១បង់ពន្ធ ៥៣ លានដុល្លា ឆ្នាំ ទី២បង់ពន្ធ ៤៥,៥ លានដុល្លា និងឆ្នាំទី ៣ បង់ពន្ធ ៣៨ លានដុល្លា។ ទំហំនៃការបំផ្លាញជាតិ នឹងឈានទៅរកការ កំទេចចោលបក្សប្រឆាំងចាស់ៗ ចោលទាំងស្រុង៕
  13. Yang Saing Koma 29 November at 10:26 ·  ពិតជាខ្លាំងមែន គាត់ថារាជរដ្ឋាភិបាលត្រៀម៣ពាន់លានដុល្លារសម្រាប់ទប់ពេលដក EBA។តែពេលនេះសំខាន់គ្រាន់តែ២០០លានដុល្លារជួយទប់ការធ្លាក់ចុះតម្លៃស្រូវអត់ទាន់ឃេីញផង ?
  14. Chan Born 24 November at 11:50 ·  រឿង EBA រាជការណែនាំថាកុំបំភ័យប្រជាជន។ អ្នកប្រឆាំងរាជការ រឹតតែប្រឹងបំភ័យទ្វេរឡើង ដំបូងគេថា ខាត ១ ឆ្នាំ ៨០០លាន ដុល្លា អាលូវគេថា ខាត ១ឆ្នាំ ១០០០ លានដុល្លា/ឆ្នាំ។ គោលបំណងនៃការបំភ័យ ដើម្បីគៀបសង្កត់រដ្ឋាភិបាល ដោះលែង កឹម សុខា ទំលាក់ចូលបទប្តឹង សម រង្សី និង ដោះលែងអ្នកទោសអស់ឲ្យតែមាន កាតសមាជិក គណបក្សខាងគេហ្នឹង !!- ខ្ញុំមានសញ្ញាប័ត្រវិភាគសេដ្ឋកិច្ចផង សញ្ញាប័ត្រវិភាគភាពក្រីក្រផង Poverty analysis/ Economic Analysis ចេញដោយ UNDP !!! តិចចោទថា UN ហ្នឹងយួនទៀតទៅ --- ផុស EBA តម្លល់ជាឯកសារ៖ ឆ្នាំ ២០១៨ កម្ពុជានាំអង្ករចេញ ៦២៦,២២៥ តោន ដែលនាំចេញខាង EU មាន ២៦៩,១២៧ តោន ស្មើ ៤០% ។ បក្សប្រឆាំងកម្ពុជា ពឹង EU ដក EBA ដូច្នេះ កម្ពុជា​ ត្រូវបង់ពន្ធ (គិតតាមតួរលេខឆ្នាំ ២០១៨) គឺឆ្នាំទី ១បង់ពន្ធ ៥៣ លានដុល្លា ឆ្នាំ ទី២បង់ពន្ធ ៤៥,៥ លានដុល្លា និងឆ្នាំទី ៣ បង់ពន្ធ ៣៨ លានដុល្លា។
  15. Chham Chhany 14 November at 23:06 ·  ១៤ វិច្ឆិកា ២០១៩ / 14 November 2019 ថ្ងៃនេះ ព្រឹទ្ធសភា ប្រទេសបារាំង បានយកបញ្ហាប្រទេសកម្ពុជា មកពិភាក្សា តាមសំណើលោកសមាជិកព្រឹទ្ធសភា អង់ដ្រេ ហ្កាតូឡាំង (André Gattolin)។ តំណាងរដ្ឋាភិបាលបារាំង បានបញ្ជាក់ថា ប្រទេសបារាំង គាំទ្រឲ្យសហភាពអឺរ៉ុប ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA បើរបប ហ៊ុន សែន មិនព្រមធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ ដំណើរការឡើងវិញ នៅប្រទេសកម្ពុជា ៕
  16. សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ជាថ្មី​ជុំវិញ​ករណី EBA.. សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ជាថ្មី​ជុំវិញ​ករណី EBA ៖ យើងមិនអាចយក​អធិបតេយ្យ​ជាតិរបស់យើង ទៅដោះដូរ​ជាមួយនិងជំនួយ ឬការអនុគ្រោះណានោះទេ!
  17. Chan Born 13 February · EBAទុកពេល ២០ខែឲ្យ កែ.. កុំថា ២០ខែ ៥០ខែ ក៍មិនអាចដែរ ម៉េចចឹង? បដិវត្តន៍ពណ៍ ទៅជាជាប់គុក ទៅជាឲ្យ EBA បើដោះលែងពីគុក-- កម្ពុជាមិនយកអធិប្បតេយ្យភាព ដូរ EBA ទេ-- ទស្សនៈផ្ទាល់ខ្លួន ផស់ឡិន ទេអែស....
  18. Ministry of Foreign Affairs and International Cooperation - MFA.IC 12 February ·  សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបក្នុងការបើកដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះ​ពន្ធ “គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)” ពីកម្ពុជា Statement of the Royal Government of Cambodia in response to the European Commission’s decision to launch the formal procedure for the temporary withdrawal of the Everything But Arms (EBA) preferences for Cambodia
  19. Sam Rainsy 22 November · ២២ វិច្ឆិកា ២០១៩ / 22 November 2019 - Hun Sen or EBA? (*) មានជម្រើសតែ ២ ទេ សម្រាប់ប្រជារាស្ត្រខ្មែរ ជុំវិញប្រព័ន្ធអនុគ្រោះពន្ធ EBA ផ្តល់ដោយសហភាពអឺរ៉ុប ៖ ១- ចោលការងាររបស់កម្មករ ដោយចោល EBA ២- ចោល ហ៊ុន សែន ដោយរក្សា EBA។ យើងត្រូវតែការពារឆ្នាំងបាយរបស់កម្មករ ដូច្នេះយើងត្រូវចាប់យកជម្រើសទី២ ដែលនឹងនាំមកនូវលទ្ធិប្រជាធិបតេយ្យ ផងដែរ។ (*) There are only two options for the Cambodian people concerning the EBA trade privilege scheme from the European Union: 1- Abandon workers’ jobs by abandoning EBA; 2- Abandon Hun Sen by preserving EBA. We must defend our workers' jobs and livelihoods, therefore we choose option #2, which will also bring us democracy.
  20. ប៉ាង សុខឿន - Khmer Sovannaphumi 14 November at 19:22 ·  EBA ជារបស់អឺរ៉ុប ហើយលក្ខខ័ណ្ឌ EBA គឺអឺរ៉ុបអ្នកបង្កើត គ្មានបក្សប្រឆាំង ឬប្រទេសណា ឬជនណាមួយមកបង្កើតវាទេ ហើយក៏គ្មាន សម រង្ស៊ី ឬ កឹម សុខា ឯណា មកបង្កើតវាដែរ ហើយប្រទេសណាក៏ដោយដែលទទួកយក EBA គឺមានន័យថាទទួលយកលក្ខខ័ណ្ឌ EBA ជាដាច់ខាត។ សម្រាប់កម្ពុជាគឺបានទទួល EBA ពីសហគមអឺរ៉ុបតាំងពីឆ្នាំ ២០០១ មកម្ល៉េះ។ ចុះហេតុអ្វីបានពួកមេដឹកនាំបក្សប្រជាជនទើបភ្ញាក់កំណើតពេលនេះថាលក្ខខណ្ឌរបស់ EBA គឺរំលោភអធិបតេយ្យភាពកម្ពុជា ដាក់អាណានិគមលើកម្ពុជា ឬធ្វើអោយកម្ពុជាបាត់ឯករាជ្យជាតិទៅវិញ? ដូច្នេះ សូមបងប្អូនគិតមើលទៅ តើរឿងវិបត្តិនយោបាយកម្ពុជានេះជារឿងមកពីលក្ខខ័ណ្ឌា EBA ធ្វើអោយកម្ពុជាបាត់អធិបតេយ្យភាព ឬជារឿង ហ៊ុន សែន ជនកំសាកខ្លាចចាញ់ឆ្នោតសង្រ្គោះជាតិ ហើយបាត់បង់អំណាច? ជារួម ហ៊ុន សែន សុខចិត្តបាត់បង់ EBA អោយពលរដ្ឋខ្មែររាប់លាននាក់បាត់បង់ការងារ ហើយរស់វេទនា និងសុខចិត្តកាប់សំលាប់ខ្មែរដូចគ្នាមិនខ្មាសជាតិសាសន៍ណា តែដាច់ខាតមិនសុខចិត្តបាត់បង់អំណាចឡើយ។
  21. Preap Kol 13 February ·  #EBACountdown (រាប់ថយក្រោយ) 365 ថ្ងៃ «ល្បែងនយោបាយ...បើឈ្នះបានអំណាច បើចាញ់ពលរដ្ឋជាអ្នកចេញថ្លៃខាត»។ បញ្ហាគោលនយោបាយអ្នកនុគ្រោះពន្ធ EBA (Everything But Arms) បានក្លាយជាគ្រាប់អុកនយោបាយ និងជាមធ្យោបាយដោះស្រាយទំនាស់នយោបាយខ្មែរបុច្ចប្បន្ន។ ខ្មែរអាចមានទស្សន:ខុសគ្នាចំពោះបញ្ហានេះ អ្នកដែលមាននិន្នាការប្រឆាំងប្រហែលគាំទ្រឲ្យមានការដក ឬព្យួរ EBA រីឯអ្នកមាននិន្នាការគាំទ្រអ្នកកាន់អំណាច និងពាណិជ្ជករ/អ្នកជំនួញ មិនចង់ឲ្យមានវិធានការបែបនេះ។ ទោះខ្មែរមានទស្សន: បែបណាក្តី ខ្ញុំសូមវិភាគឲ្យយល់អំពីផលប៉ះពាល់ដែលអាចកើតមានប្រសិនបើកម្ពុជាបាត់បង់​ EBA ដូចតទៅ៖ ហានិភ័យទី១. EBA បានអនុគ្រោះពន្ធដែលផ្តល់ផលជំណេញដល់កម្ពុជាជិត 800 លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះកម្ពុជាបាននាំផលិតផលទៅកាន់ទីផ្សាអឺរ៉ុបក្នុងទឹកប្រាក់ជាង 4 ពានលានដុល្លា ជារៀងរាល់ឆ្នាំ ដែលភាគច្រើនចេញពីវិស័យកាត់ដែរ វេយនភន្ឌ អង្ករ គ្រឿងកង់ និងវត្ថុធាតុដើមផ្សេងៗទៀតក្នុងវិស័យកសិកម្ម/ឧស្សាហកម្ម។ ផលចំណេញបានពីការអនុគ្រោះពន្ធ EBA នេះ ជាកត្តាទាក់ទាញអ្នកវិនិយោគ ក្នុងវិស័យសហគ្រាស និងរោងងចក្រធំៗ ដែលចង់ធ្វើពាណិជ្ជកម្ម ដើម្បីលក់នៅទីផ្សាអឺរ៉ុប។ ដូច្នេះការបាត់បង់ EBA អាចនឹងជះឥទ្ធិពលអាក្រក់ដល់វិស័យសហគ្រាសធំៗ ដែលអាចធ្វើឲ្យអ្នកវិនិយោគពិនិត្យឡើងវិញនូវលក្ខខណ្ឌការងារ ទំហ៊ំុផលិតកម្ម ការចំណាយ និងលក្តានុពលនៃប្រាក់ចំណេញ។ ប្រសិនបើគេមើលឃើញថាសក្តានុពលនៃប្រាក់ចំណេញមានការថយចុះខ្លាំង បានត្រឹមរួចខ្លួន ឬក៏ឈានដល់ការខាតបង់ គេនឹងពិចារណាថាគួរបន្តវិនិយោគទៀត ឬក៏ឈប់។ ក្នុងករណីដែលគេបន្ថយការវិនិយោគ ឬឈប់វិនិយោគ ពលរដ្ឋខ្មែរជាពិសេសបុគ្គលិក កម្មករ កម្មការនី នឹងត្រូវបាត់បង់ការងារ។ នេះជាហានិភ័យ១ ក្នុងចំណោមហនិភ័យផ្សេងៗទៀត ដែលខ្ញុំនឹងវិភាគជូនជាបន្តបន្ទាប់។ ដូច្នេះពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិដឹងអំពីការពិតនេះ។
  22. សង្គម និង យុត្តិធម៌ 14 May ·  អង្គការអ្នកប្រជាធិបតេយ្យ ស្នើសុំឲ្យEUផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ភ្នំពេញៈ សេចក្ដីបកប្រែក្រៅផ្លូវការនៃសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ (Centrist Democrats International (IDC-CDI)) ដូចខាងក្រោម៖ យើងទាំងអស់គ្នាជាសមាជិក អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ (Centrist Democrats International (IDC-CDI)) សូមស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ «អ្វីទាំងអស់ក្រៅពីសព្វាវុធ (EBA)»។ កម្ពុជាដែលជាប្រទេសដែលក្រោកពីសង្គ្រាម និងជាប្រទេសអភិវឌ្ឍន៍តិចតួច បានទទួលផលប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម ដូចជា EBA ជាដើម ក្នុងនោះកម្មករ-កម្មារិនីប្រមាណ ១ លាននាក់ ដោយភាគច្រើនជាស្ត្រីមកពីតំបន់ជនបទ បានទទួលនូវការងារក្នុងឧស្សាហកម្មវាយនភណ្ឌ ដែលទទួលបានភាពអនុគ្រោះក្នុងទីផ្សារសហភាពអឺរ៉ុប ដោយមិនមានពន្ធគយ និងមិនមានកូតា។ យើងក៏បានកត់សម្គាល់ដោយពេញចិត្ត ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញលក្ខខណ្ឌ និងការទាមទារបស់សហភាពអឺរ៉ុប ដែលរួមបញ្ចូលអនុសញ្ញាចំនួន ១៥ ក្រោមក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោកទាក់ទងនឹងការពង្រីកការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ច សិទ្ធការងារ និងទំហំសេរីភាពនៅកម្ពុជា។ យើងត្រូវតែយល់ថាដំណើរការនៃលទ្ធិប្រជាធិបតេយ្យជាដំណើរការវែងឆ្ងាយ។ ការកើនឡើងនូវគ្រួសារមានចំណូលកម្រិតមធ្យមនៅកម្ពុជា បានធ្វើវិភាគទានគួរកត់សម្គាល់ដល់ការពង្រឹងដោយពេញលេញ នូវតម្លៃប្រជាធិបតេយ្យ និងការសាងសង់ស្ថាប័នប្រជាធិបតេយ្យ។ EBA បានរួមវិភាគទានគួរឲ្យកត់សម្គាល់ដល់មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងស្នើសុំឲ្យសហភាពអឺរ៉ុប ឲ្យទទួលយកនូវហេតុផលខាងលើ សម្រាប់ការសម្រេចចិត្តដក EBA ពីកម្ពុជា។ ប្រជាជនកម្ពុជាបានទទួលនូវការឈឺចាប់គ្រប់គ្រាន់ហើយ និងសមតែរស់នៅដោយសន្តិភាព ឧត្តមភាព និងសុភមង្គល។ យើងប្រាថ្នាចង់ឃើញលទ្ធិប្រជាធិបតេយ្យមានភាពរីកចម្រើន និងសេដ្ឋកិច្ចរឹងមាំ តាមរយៈការអនុគ្រោះ និងគាំទ្ររបស់សហគមន៍អន្តរជាតិ។
  23. Chan Born 1 July · បទវិភាគសេនារីយោសង្រ្គាម ចិន អាមេរិក ជាមួយ EBA នៅកម្ពុជា៖ បានវិភាគច្រើនសារ និងប្រើ សមត្ថកម្ម hypothesis ផ្សេងៗគ្នា ថា ហេតុអ្វី EU និង​ អាមេរិក ប្រើ EBA វាយប្រហារកម្ពុជា មិនវាយ ភូមារ និង ឡាវ? -- ឃើញមានការចល័តទ័ពអាមេរិក និង សម្ព័ន្ធមិត្ត បន្ទាយរកឃើញឯកសារមួយ ដែលគេ និយាយថា ករណីមានសង្រ្គាមផ្ទុះនៅ សមុទ្រចិនខាងត្បូង គឺ កម្ពុជា ភូមារ និងឡាវ មិនមែន អព្យាក្រិតទេ គឺជួយ ប្រទេសចិន !!🤣😎😎! ដែលអ្នកជំនាញផ្នែកសឹក គេថាជា Risk ហានិភ័យ ដូច្នេះ ការគំរាមរឿង EBA គឺចង់ឲ្យគម្ពុជា ឡាវ ភូមារ ដកខ្លួនចេញពីចិន ដូចជា វៀតណាម​!! ៣ ប្រទេសនេះនឹងរងសម្ពាធដូចគ្នា គ្រាន់តែដំបូង គេវាយកម្ពុជាសិន !!!
  24. 29 ១ 2015 ក្រសូងពាណិជ្ជកម្ម តើអ្វីទៅជាប្រព័ន្ធ អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ហើយការអនុគ្រោះ ក្រោមប្រព័ន្ធនេះ​ផ្តល់​ផលប្រយោជន៍ឬទេដល់កម្ពុជា ជាពិសេសវិស័យសក្តានុពលមួយចំនួន រួមមាន កាត់ដេរ និង​វាយនភ័ណ្ឌ និងកសិកម្ម? អ៊ឺរ៉ុប មជ្ឈឹមបូព៌ា និងនាយកដ្ឋានអាហ្វ្រិក អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។  ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។ ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ការនាំចេញអាចប្រព្រឹត្តទៅ បាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក  (local content) ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។
  25. បើ​យើង​ក្រឡេក​មើល​អ្វី​ដែល​បាន​កើតឡើង​តាំងពី​ពេល​ដំបូង​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ​EBA​ ​គឺ​គ្រាន់តែ​ជា​ការសាកល្បង​លើ​សមត្ថភាព​របស់​រាជរាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ទល់​នឹង​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ​ក្រោម​សញ្ញា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​។​ ​យន្ដ​ការ​ក្នុង​ការ​ដោះស្រាយ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ភូមិសាស្ត្រ​នយោបាយ​។​ ​ការអនុវត្ត​ច្បាប់​ស្តង់​ដា​ពីរ​ត្រូវ​បាន​អនុវត្ត​ដោយអំណាច​ពាណិជ្ជកម្ម​។​ ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​អង់គ្លេស​ ​បារាំង​ ​អាល្លឺម៉ង់​ ​ហុងគ្រី​ ​និង​ប៊ុលហ្គារី​ក្នុងចំណោម​ប្រទេស​ដទៃទៀត​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​សន្យា​ជាមួយ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​និង​បាន​ប្រកាស​ជំហរ​ច្បាស់លាស់​ក្នុង​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ថែរក្សា​ ​EBA​ ​សម្រាប់​ប្រទេស​កម្ពុជា​សម្រាប់​ពេល​អនាគត​។​
  26. ទោះជាយ៉ាងណា​ក៏ដោយ​ ​«​ល្បែង​ ​EBA​»​ ​គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដែល​ត្រូវ​បាន​គេ​ធ្វើឲ្យ​មើលទៅ​មាន​សារៈសំខាន់​ហើយ​ទាមទារ​ឱ្យ​មានការ​បញ្ចប់​ដែល​ជួយ​រក្សា​តម្លៃ​ឲ្យ​គ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ​ ​។​ ​EBA​ ​លែង​មានតម្លៃ​ចំពោះ​ការ​កើតឡើងវិញ​នៃ​គណបក្ស​ប្រឆាំង​ទៀតហើយ​ ​ខណៈ​ដែល​ការដឹកនាំ​ពីសំណាក់​គណបក្ស​ប្រឆាំង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ខុស​ដែល​ធ្វើអោយ​តម្លៃ​និង​ប្រជាប្រិយ​ភាព​ដែល​នៅសល់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រលាយ​បាត់បង់​។​ ​ផែនការ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​និង​បក្សពួក​របស់​លោក​ក្នុង​ការ​វិលត្រឡប់​មកវិញ​នៅ​ថ្ងៃទី​ ​៩​ ​ខែវិច្ឆិកា​ដើម្បី​អនុវត្ត​ការ​ផ្លាស់​ប្តូរ​របប​ដោយ​ហិង្សា​ឬហៅ​ថា​រដ្ឋប្រហារ​គឺជា​ការប៉ុនប៉ង​ដែល​បរាជ័យ​ទាំងស្រុង​។​ ​ជនបរទេស​មិនមែន​មិនដឹង​អំពី​ចំពោះ​ភាព​ទន់ខ្សោយ​របស់​ក្រុមប្រឆាំង​នោះ​ទេ​។
  27. ​EBA​ ​គឺជា​ឧបករណ៍​មួយ​ក្នុង​ការចរចា​សម្រាប់​ការអនុញ្ញាត​នយោបាយ​។​ ​យើង​គួរតែ​ពិចារណា​អំពី​ភាព​សម​ហេតុផល​នៃ​នយោបាយ​នេះ​នៅពេល​ដែល​ ​ទីភ្នាក់ងារ​រដ្ឋាភិបាល​បរទេស​ប៉ុនប៉ង​បំផ្លាញ​ឆ្នាំងបាយ​របស់​កម្មករ​ចំនួន​ពីរ​លាន​នាក់​ ​ជា​ថ្នូរ​នឹង​អ្វី​ដែល​ពួកគេ​លើកឡើង​ថា​ជា​កិច្ចការ​ស្តារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​ ​តើ​អ្វីទៅ​ជា​សិទ្ធិ​មូលដ្ឋាន​ដែល​សំខាន់​ជាង​សិទ្ធិ​របស់​ប្រជាជន​ដែល​មានការ​ងារ​ធ្វើ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​?​ ​នៅពេល​ដែល​ប្រជាជន​មានជីវិត​ប្រកបដោយ​គុណភាព​ល្អ​ប្រសើរ​ ​ពួកគេ​នឹង​ទទួល​បាន​សិទ្ធិ​ផ្សេង​ៗ​ទៀត​។​ ​វា​ហាក់បីដូចជា​ស្ថានការណ៍​ ​EBA​ ​បាន​បញ្ឈប់​ក្រុមប្រឆាំង​ជំនួស​ឱ្យ​ការ​វាយ​ប្រហារា​ជ​រដ្ឋាភិបាល​ទៅវិញ​ ​នេះ​ក៏​ព្រោះតែ​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ដែល​មាន​បទ​ពិសោធ​និង​មាន​ភាព​ឆ្លាតវៃ​បានដឹង​ច្បាស់​ពី​ស្ថានការណ៍​ទាំងនេះ​។​
  28. ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ​គឺថា​កម្លាំង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​ធំធេង​ ​ឯកភាព​របស់​ប្រទេស​កាន់​រីក​ដុះដាល​ ​ដូច្នេះហើយ​ ​បរទេស​មាន​ឥទ្ធិពល​តិចតួច​ណាស់​ក្នុង​ការ​ដាក់​ ​EBA​ ​ជា​សម្ពាធ​នយោបាយ​មក​លើ​ប្រទេស​កម្ពុជា​។​ ​ជា​ការពិត​ណាស់​ ​ប្រទេស​កម្ពុជា​ពិតជា​មិន​ចង់​បាត់បង់​ ​EBA​ ​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​កម្មករ​និង​ប្រជាជន​របស់​ខ្លួន​ឡើយ​។​ ​ជនបរទេស​ក៏​យល់​ពី​ជំហរ​នយោបាយ​របស់​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន​ ​សែន​ ​ដែល​លោក​តែងតែ​ធ្វើការ​លើកឡើង​ថា​ ​«​គ្មាន​ការដោះដូរ​អ​ធិប​តេយ្យ​រ​ជាមួយ​ជំនួយ​ឬ​ការ​អនុគ្រោះ​ណា​ទេ​»​ ​។​ ដូច្នេះតើ​បញ្ហា​របស់​ ​EBA​ ​នឹង​វិវឌ្ឍន៍​យ៉ាងដូច​ម្តេច​?​ ​យើង​ទាំងអស់គ្នា​គួរតែ​យល់ថា​ ​EBA​ ​បាន​ក្លាយជា​បញ្ហា​នយោបាយ​ដែល​ត្រូវការ​ដំណោះស្រាយ​តាមរយៈ​ការ​រក្សា​តម្លៃ​សម្រាប់​ភាគី​ទាំងអស់​។​
  29. តាមរយៈ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​សម្រាប់​លោក​ ​កឹម​ ​សុខា​ ​បាន​ក្លាយជា​ហេតុផល​សម្រាប់​សហភាព​អឺរ៉ុប​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​នា​ពេល​អនាគត​។​ ​ដូច្នេះ​ ​ទីបំផុត​ ​ដំណោះស្រាយ​ ​EBA​ ​គួរតែ​ផ្ដល់​អត្ថ​ប្រយោជន៍​ទៅវិញទៅមក​។​ ​
  30. ការ​ព្រួយបារម្ភ​ជា​មូលដ្ឋាន​មួយទៀត​នា​ពេល​អនាគត​គឺថា​ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​សន្ទនា​អាស៊ី​-​អឺរ៉ុប​ ​(​ASEM​)​ ​។​ ​ក្នុង​ន័យ​នេះ​ ​សហ​គម​ន៍​អ៊ឺ​រ៉ុប​ ​មិន​អាច​ធ្វើអ្វី​ដែល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​សន្ទនា​អាស៊ី​-​អឺរ៉ុប​បាន​ឡើយ​។​
  31. នៅពេល​និយាយ​អំពី​ ​EBA​ ​យើង​មិន​អាច​មិន​ខ្វល់ខ្វាយ​នឹង​តួនាទី​របស់​ក្រុមប្រឆាំង​ដែល​ប្រឆាំង​នឹង​ផលប្រយោជន៍​ជាតិ​របស់​ពួកគេ​បានទេ​។​ ​ពួកគេ​ចង់ឱ្យ​ ​EBA​ ​ត្រូវ​បាន​ផ្អាក​សម្រាប់​ប្រទេស​កម្ពុជា​។​ ​ក៏ប៉ុន្តែ​ ​នៅពេល​ដែល​ពួកគេ​ដឹង​ថា​ចេតនា​របស់​ពួកគេ​គឺជា​រឿង​មួយ​ដែល​នឹង​ពិបាក​ទទួលយក​ ​ពួកគេ​បាន​ប្តូរ​សារ​នយោបាយ​ដោយ​លើកឡើង​ជំនួស​មកវិញ​ថា​ពួកគេ​មាន​ផែនការ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ថែរក្សា​ ​EBA​ ​។​ ​ក្នុងករណី​នេះ​ ​សហភាព​អឺរ៉ុប​មាន​ភាព​ឆ្លាតវៃ​ជាង​ក្រុមប្រឆាំង​។​
  32. ​មុន​ព្រឹត្តិ​ការណ៍​ ​៩​ ​វិច្ឆិកា​ ​នៅ​កម្ពុជា​ ​EBA​ ​បាន​ចែកចេញជា​ ​៣​ ​ក្រុម​ ​រួមមាន​សហភាព​អឺរ៉ុប​ ​ក្រុមប្រឆាំង​ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​ប៉ុន្តែ​ចាប់ពី​ពេលនេះ​តទៅ​ ​EBA​ ​មានតែ​ភាគី​ចរចា​ចំនួន​ពីរ​ប៉ុណ្ណោះ​គឺ​សហភាព​អឺរ៉ុប​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​
  33. ដូច្នេះហើយ​ ​ករណីនេះ​គឺថា​សហ​ភាព​អ៊ឺ​រ៉ុ​បក្នុង​ពេល​បច្ចុប្បន្ន​កំពុងតែ​ធ្វើការ​ពិចារណា​ថា​ ​តើ​ពួកគេ​គួរតែ​ដោះស្រាយ​បញ្ហា​ ​EBA​ ​តាមរបៀប​ដែល​អាច​ទទួលយក​បាន​ដោយ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​។​ ​សហ​គម​ន៍​អ៊ឺ​រ៉ុ​បក៏​ដឹង​ដែរ​ថា​ ​ចាប់ពី​ពេលនេះ​តទៅ​ ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​គឺ​ពិតជា​មាន​អត្ថ​ប្រយោជន៍​ខ្លាំង​ណាស់​។​
  34. នៅក្នុង​ខ្លឹមសារ​ពិត​នៃ​នយោបាយ​ ​នៅទីបំផុត​ ​«​មនុស្ស​ឆ្លាត​នឹង​ធ្វើការ​ជាមួយ​មនុស្ស​​ឆ្លាត​»​ ​។​ ​ក្រុមប្រឆាំង​ក្នុង​ពេលឥឡូវនេះ​ហាក់​មាន​ឥទ្ធិពល​ថមថយ​ ​ហើយ​លោក​ ​សម​ ​រង្ស៊ី​ ​ក៏​លែង​មាន​ឥទ្ធិពល​លើឆាកអន្តរជាតិ​ទៀត​ដែរ​។​ ​
  35. ការ​ប្រេះឆា​ផ្ទៃក្នុង​នៅក្នុង​ក្រុមប្រឆាំង​បាន​រីក​រាលដាល​ ​ដូច្នេះហើយ​ពួកគេ​លែង​មានប្រយោជន៍​សម្រាប់​សហភាព​អឺរ៉ុប​ក្នុង​ការពិចារណា​លើ​សំណើ​របស់​ពួកគេ​តទៅទៀត​ហើយ​។​ ​អ្នក​ខ្លាំង​នៅតែ​ធ្វើការ​ជាមួយ​អ្នក​ខ្លាំង​ ​​ខណៈ​ដែល​ពួកគេ​មិន​អាច​រក្សា​ភាព​ទន់ខ្សោយ​បានទេ​។​ ​ការ​សន្និដ្ឋាន​ឥឡូវនេះ​គឺ​ច្បាស់​ណាស់​ថា​ ​សហភាព​អឺរ៉ុប​បន្ត​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។​
  36. ប្រជាជន​កម្ពុជា​ពិតជា​មានការ​កោតសរសើរ​ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្រ្តី​រដ្ឋាភិបាល​របស់​លោក​។​ ​ប្រទេស​កម្ពុជា​នៅតែ​ប្តេជ្ញា​ចិត្ត​បន្ត​រក្សា​ទំនាក់ទំនង​ការទូត​របស់​ខ្លួន​ជាមួយ​សហ​គម​ន៍​អ៊ឺ​រ៉ុ​បនិង​អនុវត្ត​តាម​ចក្ខុវិស័យ​របស់​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ដែល​បាន​លើកឡើង​ថា​៖​ ​«​បង្កើន​មិត្ត​ខាងក្រៅ​ ​ដោយ​ឈរ​លើ​ស្មារតី​ឯករាជ្យ​»​ ​។​ ​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សហ​គម​ន៍​អ៊ឺ​រ៉ុ​បក្នុង​វិ​ស័យ​ផ្សេង​ៗ​ ​រួមមាន​អភិបាលកិច្ច​ល្អ​ ​វប្បធម៌​ ​ការប្រែប្រួល​អាកាសធាតុ​ ​បរិស្ថាន​ ​អប់រំ​ ​និង​កសិកម្ម​។​
  37. ​សព្វថ្ងៃ​នេះ​ ​យើង​អាច​ធ្វើការ​លើកឡើង​ដោយ​មោទនភាព​ថា​ ​ប្រទេស​កម្ពុជា​បាន​ទទួល​ជ័យជំនះ​លើ​គ្រប់​សមរភូមិ​ ​ហើយ​ជ័យជំនះ​នេះ​មិនមែន​កើតឡើង​ដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា​ម្នាក់ឯង​នោះ​ទេ​ ​ប៉ុន្តែ​ក៏​មានការ​រួមចំណែក​ដោយ​ប្រជាជន​កម្ពុជា​ ​ជាពិសេស​កម្មករ​ជិត​ ​២​ ​លាន​នាក់​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​ពឹងផ្អែក​លើ​ការងារ​ដែល​ផ្តល់​ជូន​នៅក្នុង​វិស័យ​រោងចក្រ​។​
  38. ​ក្នុងនាម​ជា​ប្រជាជន​កម្ពុជា​ ​យើង​សូម​ទទួលស្គាល់​ដោយ​មោទនភាព​ថា​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​នាំមក​នូវ​ជ័យជម្នះ​ចំនួន​ ​៣​ ​បន្ថែម​ទៀត​ដល់​ប្រជាជន​កម្ពុជា​។​ ​ទីមួយ​ ​លោក​បាន​កម្ចាត់​ផែនការ​ធ្វើ​រដ្ឋប្រហារ​ថ្ងៃទី​ ​៩​ ​ខែវិច្ឆិកា​ ​ពីសំណាក់​ក្រុមប្រឆាំង​។​
  39. ​ទីពីរ​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​អាច​នឹង​រក្សា​បាន​នូវ​ ​EBA​ ​សម្រាប់​ជា​អត្ថ​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​និង​សហ​គម​ន៍​អ៊ឺ​រ៉ុប​។​ ​ទី​ ​៣​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ ​កំពុងតែ​នាំមក​នូវ​កិត្តិយស​ដល់​ប្រទេស​កម្ពុជា​ក្នុង​ថ្នាក់​តំបន់​និង​អន្តរជាតិ​ ​តាមរយៈ​នយោបាយ​ការបរទេស​ប្រកបដោយ​ភាព​ឆ្លាតវៃ​ ​រឹងមាំ​ ​និង​ច្បាស់លាស់​។​ ​ប្រទេស​កម្ពុជា​ចូលរួម​ក្នុង​ភាពជា​ដៃគូ​បរទេស​និង​ក្នុង​ស្រុក​គ្រប់​លំដាប់ថ្នាក់​ក្នុង​គោលបំណង​ដើម្បី​ផ្ដល់​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​និង​ដៃគូ​​អន្តរជាតិ​។​ ​ប្រទេស​កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ប្រកបដោយ​​ប្រសិទ្ធិ​ភាព​៕​ ​ ​គួរ​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ ​លោក​ ​ហ៊ុយ​ ​វណ្ណៈ​ ​គឺជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​៕

No comments:

Post a Comment