The Morodok Techo National Stadium (Khmer: ពហុកីឡដ្ឋានជាតិមរតកតេជោ, UNGEGN: Pôhŏkeilâdthan Chéatĕ Môrôtâk Téchoŭ, ALA-LC: Bahukīlaṭṭhān Jāti Maratak Tejo) is a multi-purpose stadium in Phnom Penh, Cambodia. It is the main venue of the larger Morodok Techo National Sports Complex.
ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលជាកីឡដ្ឋានទំនើបផុតលេខនៅកម្ពុជា។ ។ វាជាកន្លែងសំខាន់នៃ ពហុកីឡដ្ឋានជាតិមរតកតេជោ ។
សំណង់
រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់អគារកីឡាជាតិមរតកតេជោ ដែលរួមមានពហុកីឡដ្ឋានសំខាន់ សម្រាប់ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ។ ការសាងសង់ពហុកីឡាដ្ឋានបានបានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយបញ្ចប់គម្រោងសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ [១] ពិធីបើកការដ្ឋានសាងសង់កីឡដ្ឋាននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧។[២] រដ្ឋាភិបាលចិនបានផ្តល់ជំនួយចំនួន ១.១ ពាន់លានយន់ចិន (ប្រហែល ១៦០ លានដុល្លារ) សម្រាប់ការសាងសង់កីឡដ្ឋានដែលត្រូវបានអភិវឌ្ឍដោយ សាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ។ [៣] វិស្វករចិនប្រមាណ ៣៤០ នាក់ និងកម្មករនិងអ្នកបច្ចេកទេសកម្ពុជា ២៤០នាក់ បានចូលរួមក្នុងការសាងសង់នេះ។ នៅខែមករាឆ្នាំ ២០១៩ ការដំឡើងកៅអីត្រូវបានបញ្ចប់។ [២]នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានមានពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡាជាតិមរតកតេជោ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។[៤]
ស្ថាបត្យកម្ម និងការរចនា
រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការធ្វើកីឡដ្ឋានរាងជាសំពៅគឺដើម្បីរំលឹកដល់ទំនាក់ទំនងដែលកន្លងមកកម្ពុជាមានជាមួយមិត្តចិនជាយូរមកហើយតាំងពីសម័យធ្វើដំណើរដោយសំពៅម្ល៉េះ។[៥] មួយវិញទៀត វាក៏ជាការភ្ជាប់ទំនាក់ទំនងតាមគំនិតខ្សែក្រវ៉ាត់និងផ្លូវសូត្រសតវត្សទី២១ផងដែ ដោយសារតែកន្លងមកកម្ពុជាមានទំនាក់ទំនងជាមួយចិនជាយូរមកហើយតាំងពីសម័យធ្វើដំណើរដោយសំពៅម្ល៉េះ។ ពហុកីឡាដ្ឋានជាតិមរតកតេជោជាកីឡដ្ឋានធំជាងគេទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនកៅអីរហូតដល់ ៦០ ០០០ កៅអី ដែលមានទំហំផ្ទៃដី ១៤,៩ ហិកតា ទំហំអាគារ ៨៦ ០០០ ម៉ែត្រក្រឡា។ កីឡដ្ឋាននេះត្រូវបានហ៊ុំព័ទ្ធដោយកសិណរចនាម៉ូដ អង្គរ និងលម្អដោយគំនូរដែលផ្អែកលើផ្ការំដួល ដែលជាផ្កាជាតិរបស់កម្ពុជា។ [១] កីឡដ្ឋាននេះអាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់។[៦]
No comments:
Post a Comment