ទិវាខួបកំណើត ២០ឆ្នាំ កងទ័ពជើងគោក (1)
ទិវាខួបកំណើត ២០ឆ្នាំ កងទ័ពជើងគោក (២)
ទិវាបុណ្យឯករាជ្យ ឆ្នាំ ២០១៩ សូមចុចទីនេះ
ទិវាបុណ្យឯករាជ្យ ឆ្នាំ ២០២៣ សូមចុចទីនេះ
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២៣)
ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
ប្រវត្តិសាស្រ្តយោធាខ្មែរដោយសង្ខេប កងទ័ពខ្មែរ ប្រកាសឯករាជ្យចេញពី អាណាចក្រជ្វា ឆ្នាំ ៨០២ ក៍ជាឆ្នាំដែលកំណត់ថា កំណើតសម័យមហានគរ។ ឆ្នាំ ១៩៤៩ ជាឆ្នាំប្រកាសឯករាជ្យដែល ជប៉ុន បារាំង ឲ្យខ្មែរមានកងទ័ពខ្លួនឯង តែ ស្ថិតក្រោមទីប្រឹក្សា បារាំង ។ ឆ្នាំ ១៩៥៣ ជាឆ្នាំឯករាជ្យផ្លូវការដែលកងទ័ព មិនស្ថិតក្រោមការបញ្ជា ឃ្លាំមើលរបស់ បារាំង។ សម័យមហានគរ ខ្មែរមានកងទ័ពជើងទឹក ជើងគោក ដែលបំពាក់ដោយកងកាំភ្លើងធំ និង នាវាធំៗ។ កងទ័ពខ្មែរ ដាក់នៅ អាយុអ្យា និង សុខោនថៃ ចំនួន ២០០,០០០នាក់ និង ព្រំដែន ចិន ចាម ចំនូន ៣០០,០០០នាក់ សម្រាប់ការពារដែនទឹកសមុទ្រ។ ក្នុងសម័យនោះដែរ កងទ័ពប្រមាណ ១,០០០,០០០នាក់ ត្រូវបញ្ជូនទៅវាយយក ប្រជុំកោះ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី (កោះប៊េណេអូ) ។ កងទ័ពខ្មែរត្រូវបានគេប្រសិទ្ធិនាមថាជា កងទ័ពចក្រភពខ្មែរ ដោយសារ ជាកងទ័ពមានរបៀបរៀបរយ មានសំភារៈសឹក មានសាលាយោធានាគព័ន្ធ (ប្រាសាទនាគព័ន្ធ)។
កម្រងទស្សនៈ ដំណឹង ពត៍មាន សន្ធិដ្ឋាន វាយតម្លៃថ្ងៃ ៩ វិច្ឆិកា ២០១៩ (ផ្សាយលើកទី ១ ថ្ងៃ ១០ វិច្ឆិកា ១៩)
ការវិវត្តន៍នយោបាយថ្មីៗបំផុតនៅកម្ពុជា៖ ក្រោយបរាជ័យក្នុងការធ្វើបដិវត្តិពណ៍បែប People Power លើកទី១ ថ្ងៃទី ៩ មិថុនា ២០១៩ សម រង្សី ប្រកាសធ្វើធំជាងមុន គឺថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលទាមទារកំលាំងរាជរដ្ឋាភិបាល ប្រមាណ ១០ ម៉ឺននាក់ ប្រកាសកម្រិតខ្ពស់ ពេញ១ខែ ព្រោះរឿងនយោបាយផង រឿងបុណ្យប្រពៃណីផង និងរឿង ប្រជុំអាស៊ាន នៅបាងកក ប្រទេសថៃផង។ សេណារីយោដែល សម រង្សីដើរ ដំបូងមាន ២ គឺ ទី (១) ចូលស្រុក ឬ (ទី២) មិនចូលស្រុក ក្រោយពីមាន ប្រតិកម្មពីម្ចាស់ថវិការ ម្ចាស់មូលនិធី ដែលជា ក្រុមបាតដៃទី ៣ មក សមរង្សី បានពិចារណាលើ សេណារីយោ ៣ បន្ថែម គឺ (៣) សារភាពកំហុសចំពោះអ្នកគាំទ្រទាំងក្នង ក្រៅប្រទេស និងចំពោះក្រុម បាតុដៃទី ៣ ហើយទី (៤) គឺសុំអង្វរនាយករដ្ឋមន្រ្តី និងព្រះមហាក្សត្រលើកលែងទោស ប្រមាថក្សត្រ ប្រមាថកងទ័ពខ្មែរ...និង ទី (៥) គឺ ពន្យារពេលចូលស្រុកក្រោយថ្ងៃ ០៩ វិច្ឆិកា ២០១៩។ សម រង្សី បានព្រមចុះចាញ់ក្រុមបាតុដៃទី ៣ (CNRPA, CNRPM, and CNRPO) ដោយមិនធ្វើបាតុកម្មថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ ២០១៩ ដែលមានផែនការដើម កំទេចក្រុម យឹម ស៊ីណន ជាក្រុមបាតុដៃទី៣។ ចំណែក មូលហេតុថវិការ គឺបើសិន ប្រមូលមនុស្ស ១០,០០០ នាក់ គេត្រូវចំណាយប្រមាណ ២៩ លានដុល្លា/៣ ថ្ងៃ បើសិនជាគេគ្រោងធ្វើដល់ទៅ ២ លាននាក់ ដូច្នេះការចំណាយមាន ៥,៧៦០ លានដុល្លា !!។ ចំណែក រឿងសន្តិសុខផ្ទាល់ខ្លួន បើសម រង្សីចូលស្រុក ថ្ងៃ ០៩ វិច្ឆិកា ២០១៩ អត្រាត្រូវស្លាប់ មានប្រមាណ ៩០% !! ព្រោះសត្រូវសម រង្សី មានគ្រប់ទិសទី នេះអាចជាមួលហេតុធំ ៗ ដែល សម រង្សី សម្រេចយក ជម្រើស សេណារីយោទី ៥ គឺ ពន្យារពេល !!
មូលហេតុនៃរឿង
- 13 November 2019: កូនជឹង សូណារ៉ូ ចាប់ផ្ដើមសម្ដែងឬទ្ធិ ប៉ុណ្ណឹងទៅស្រុកបានហើយ លែងអាណាចាប់ហើយ រាជ្យបុត្រ អាសូរ្យកាយ ( ទឹម សុជា ) ។ អ្នកណាជេរ មេីលងាយ ត្មិះដៀលលោក សម រង្សី គឺ ហ៊ុន សែន បេីកអោយចូលស្រុកទាំងអស់ រួមទាំង សូ ណារ៉ូ , ប៉ា ងួនទៀង , ហុីង សុខសាន្ត, ញ៉ែម ប៉ុញ្ញារិទ្ធ, ហុង លីម, កឹម មនោវិទ្យា, កឹម សុម្មាធីតា, លឹម គឹមយ៉ា , គឹម សុខ ។
- 11 November 2019: TOP NEWS: អ្នកវិភាគនិងសង្គមស៊ីវិលគាំទ្រក្រុមប្រឆាំង ចំនួន៤រូប ព្រួតគ្នាវាយសំពងបុគ្គល សម រង្ស៉ី ដែលទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរនៃផែនការថ្ងៃ៩ វិច្ឆិកា និងទាមទារឲ្យជនបរាជ័យ សម រង្ស៉ី លាឈប់ពីឆាកនយោបាយ
- 10 November 2019: តុលាការកម្ពុជា៖ កឹម សុខាអាចធ្វើដំណើរក្នុងស្រុកតែមិនអាចទៅក្រៅស្រុកនិងធ្វើនយោបាយ នំពេញ — លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងជាប់ចោទពីបទក្បត់ជាតិហើយដែលបក្សរបស់លោកត្រូវបានរំលាយចោលត្រូវបាន តុលាការអនុញ្ញាតឲ្យចេញពីផ្ទះនិងធ្វើដំណើរក្នុងស្រុក តែមិនអាចធ្វើដំណើរចេញក្រៅពីប្រទេសកម្ពុជានិងចូលរួមក្នុងសកម្មភាពនយោបាយ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីតុលាការកម្ពុជា។ ការសម្រេចរបស់តុលាការកើតឡើងតែប៉ុន្មានថ្ងៃមុនពេលសហគមន៍អឺរ៉ុបចេញរបាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានិងមួយថ្ងៃបន្ទាប់ពីមេដឹកនាំបក្សប្រឆាំងលោក សម រង្សី និងក្រុមរបស់លោកបានធ្វើដំណើរមកដល់ប្រទេសម៉ាឡស៊ីដែលនាំឲ្យមានភាពតានតឹងនយោបាយកាន់តែខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
- 9 November 2019:ដំណឹងបន្ទាន់ ! Facebook តាមក្រសួងស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធមួយចំនួន ត្រូវបានក្រុមឧក្រិដ្ឋជនវាយប្រហារ (Hack) ជាបន្ដបន្ទាប់នៅថ្ងៃទី០៩ វិច្ឆិកានេះ ជាមួយខ្លឹមសារពាក់ព័ន្ធ នឹងកងទ័ព ។
- 9 November 2019 តាមសារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានធ្វើដាំណើរតាម យន្តហោះ មកចុះចតនៅព្រលានយន្តហោះអន្តរជាតិ កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
9 November TOP NEWS: ដំណឹងបន្ទាន់ ! Facebook តាមក្រសួងស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធមួយចំនួន ត្រូវបានក្រុមឧក្រិដ្ឋជនវាយប្រហារ (Hack) ជាបន្ដបន្ទាប់នៅថ្ងៃទី០៩ វិច្ឆិកានេះ ជាមួយខ្លឹមសារពាក់ព័ន្ធនឹងកងទ័ព
(ភ្នំពេញ)៖ ជាព័ត៌មានទាន់ហេតុការណ៍មួយ និងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយសារតែគណនី Facebook នៅតាមក្រសួងស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំកងកម្លាំង ប្រដាប់អាវុធជាច្រើន ត្រូវបានក្រុមឧក្រិដ្ឋជនបើកយុទ្ធនាការចូល Hack យកទៅគ្រប់គ្រង និងបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងកងទ័ពទៀតផង។
ខ្លឹមសារដែលក្រុមឧក្រិដ្ឋជនយកទៅបង្ហោះ នៅពេលដែលពួកគេ Hack យកទៅបាននោះ គឺអំពាវនាវឲ្យកងទ័ពនៅអព្យាក្រឹត្យ ហើយមិនប្រើអំពើហិង្សា ឬការបង្ហូរឈាមនោះឡើយ។
ក្រុមឧក្រិដ្ឋជនបានខ្លឹមសារតែមួយ ដែលមានន័យយ៉ាងដូច្នេះថា «កងទ័ពជាតិមានតួនាទី ការពារជាតិ ការពារប្រជាជនខ្មែរ ការពារព្រំដែន ការពារ បូរណភាពដែនដី ការពារលទ្ធិប្រជាធិបតេយ្យ។ កងទ័ពត្រូវតែអព្យាក្រឹត មិនប្រកាន់បក្សពួក ឬបក្សនយោបាយណាមួយទេ។ ដាច់ខាតត្រូវជៀសវាងអំពើហិង្សា ឬការបង្ហូរឈាមណាមួយ»។
យោងតាមសេចក្ដីរាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានត្រឹមវេលាម៉ោងជាង២៖៣០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកានេះ គណនី និងទំព័រ Facebook ដែលត្រូវបានក្រុមឧក្រិដ្ឋជន Hack យកទៅនោះរួមមាន៖
* ទី១៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស
* ទី២៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ
* ទី៣៖ រដ្ឋបាលខេត្តព្រះសីហនុ
* ទី៤៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ហើយអាចនឹងមានការ Hack ចូលជាបន្ដបន្ទាប់ទៀត
* ទី៥៖ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា។
យុទ្ធនាការដ៏ខ្មៅងងឹតរបស់ក្រុមឧក្រិដ្ឋជនទាំងអស់នេះ បានកើតឡើង ស្របពេលដែលចំថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០១៩នេះ ដែលទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលស្រុក៕
- 8 November, 2019: បន្ទាយមានជ័យ : ក្រុមសកម្មជនគាំទ្រ ចលនាឧទ្ទាម សម រង្ស៊ី ប្រមាណ ៣០នាក់ ជិះឡាន៣គ្រឿង បានមកដល់ផ្ទះ សំណាក់ យុកធីប ស្ថិតក្នុងស្រុកអារញ្ញ ខេត្ត ស្រះកែវ ដើម្បីប្រមូលផ្ដុំកម្លាំង ត្រៀមធ្វើសកម្មភាពខុសច្បាប់ នៅក្បែរព្រំដែនកម្ពុជា- ថៃ ត្រង់ចំណុចច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រុមសកម្មជនគាំទ្រ ចលនាឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី កាលពីពេលថ្មីៗនេះបាន ជួលបន្ទប់ប្រមាណ២០០បន្ទប់ ដែលមួយបន្ទប់មានតម្លៃ ប្រមាណ៣៥០បាត ទៅ ៤៥០បាត ក្នុងផ្ទះ សំណាក់ មួយកន្លែង ស្ថិតក្នុងស្រុកអារញ្ញ ខេត្ត ស្រះកែវ ដើម្បីត្រៀមធ្វេីសកម្មភាពខុសច្បាប់នៅក្បែរព្រំដែនកម្ពុជា- ថៃ ត្រង់ចំណុចច្រកអន្តរជាតិប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។ប្រភព ព័ត៌មាន បាន ឲ្យ ដឹងថា ការជួលបន្ទប់នេះ គឺសម្រាប់ក្រុមប្រឆាំងមកពីបណ្ដាប្រទេសនានា ស្នាក់នៅរៀបចំកម្លាំងប្រមូលផ្ដុំ ធ្វើសកម្មភាពបង្កចលាចល នៅក្បែរតំបន់ព្រំដែន៕
- 8 November, 2019 លោក សម រង្ស៊ី ប្រកាសពីការពន្យាពេលគម្រោងមាតុភូមិនិវត្តន៍ រាជធានីភ្នំពេញ៖ ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសពន្យារពេលធ្វើដំណើរមាតុភូមិនិវត្តន៍ បន្ទាប់ពីត្រូវបានក្រុមហ៊ុន Thai Airways មិនអនុញ្ញាតលោកឲ្យឡើងយន្តហោះធ្វើដំណើរពីទីក្រុងប៉ារីសមកកាន់ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ វិច្ឆិកា ។ លោក សម រង្ស៊ី បានធ្វើសេចក្ដីថ្លែងការណ៍ផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ខ្លួនថា ការប្ដេជ្ញាចិត្តរបស់លោកចំពោះដំណើរមាតុភូមិនិវត្តន៍មិនមានការប្រែប្រួលទេ ប៉ុន្តែត្រូវពន្យាពេលបន្តិច។ បើទោះបីជាយ៉ាងដូច្នេះក៏ដោយ អតីតប្រមុខគណបក្សប្រឆាំង បានប្រាប់កុំឲ្យអ្នកគាំទ្ររបស់ខ្លួនតក់ស្លុត ដោយបញ្ជាក់បន្ថែមថា ក្រុមមន្ដ្រីនៃអតីតគណបក្សសង្គ្រោះជាតិ កំពុងរៀបចំទិញសំបុត្រយន្តថ្មី តាមរយៈក្រុមហ៊ុនអាកាសចរណ៍ផ្សេង ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសក្បែរខាងកម្ពុជាមួយផ្សេងទៀត មុននឹងចូលមកកាន់ប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខ ។
- 8 November, 2019 ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសពន្យារពេលមកកម្ពុជា! (ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី បានប្រកាសតាមវីដេអូផ្សាយផ្ទាល់លើ Facebook របស់ខ្លួននៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្រេចពន្យាពេលវិលត្រឡប់មកកម្ពុជា។ សម្រាប់អ្នកតាមដានសភាពការណ៍នយោបាយនិងស្គាល់ច្បាស់ចរិត ទណ្ឌិត សម រង្ស៉ី ការប្រកាសនេះគ្មានអ្វីចម្លែកទេពីព្រោះទណ្ឌិតរូបនេះ មានសារជាតិភូតកុហក កំសាក និងបោកប្រាស់ជាយូរមកហើយ។ អ្នកដែលជឿតាម សម រង្ស៊ី គឺមានតែរងទុក្ខទោស ខាតបង់ពេលវេលា៕
- 7 November 2019: ទីក្រុងកូឡាឡាំពួរ៖ គណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ីបានប្រាប់សារព័ត៌មាន Channel NewsAsia នៅថ្ងៃទី៧ ខែវិច្ឆិកានេះថា អាជ្ញាធរម៉ាឡេស៊ីពិតជាបានឃុំខ្លួនអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ពិតប្រាកដមែន។លោក ជេរ៉ាលដ៍ ជូសែប (Jerald Joseph ) មន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សម៉ាឡេស៊ី បាននិយាយថា៖ ការចាប់ឃុំខ្លួន អ្នកស្រី ស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើឡើងនៅឯអាកាសយានដ្ឋានក្នុងរដ្ឋធានីម៉ាឡេស៊ី បន្ទាប់ពីលោកស្រី បានរត់គេចចេញពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីព្រលប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីស្ថានទូតកម្ពុជា ប្រចាំប្រទេសនេះ បានស្នើឱ្យអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនលោកស្រី។ លោកស្រីបាន ទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី នៅជិតពាក់កណ្តាលអាធ្រាត្រ ហើយក៏ត្រូវបានសមត្ថកិច្ចអន្តោរប្រវេសន៍ម៉ាឡេស៊ីឃាត់ខ្លួនតែម្តង។
- 6 November 2019: (ភ្នំពេញ)៖ ទីបំផុតមនុស្សជំនិត សម រង្ស៉ី មេឧទ្ទាមក្រៅច្បាប់បានលួចទម្លាយប្រាប់អំពីផែនការដ៏ខ្មៅងងឹតរបស់ទណ្ឌិត សម រង្ស៉ី ដែលរៀបចំផែនការប្រកាស ប្រមូលផ្តុំមនុស្សទៅព្រំដែនកម្ពុជា-ថៃ ត្រង់ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយប្រើប្រាស់ជនទី៣ ដើម្បីសម្លាប់អ្នកចូលរួម ដើម្បីបង្កើនកម្តៅព្រឹត្តិការណ៍ខ្លាំងក្លា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ មនុស្សជំនិតនៅក្បែរ សម រង្ស៉ី ដែលទទួលផែនការផ្ទាល់ពី សម រង្ស៉ី បានទម្លាយរៀបរាប់ផែនការរបស់លោក សម រង្ស៉ី ឲ្យអង្គភាពព័ត៌មានដឹងថា៖ ដូចដែលយើងបានឃើញហើយថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានបង្ហាញអំពីសំបុត្រយន្តហោះរបស់លោកដែល ហោះចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ លើបណ្តាញសង្គម Facebook ផ្លូវការរបស់លោក ដើម្បីបង្ហាញបញ្ជាក់យ៉ាងច្បាស់ដល់ក្រុមគាំទ្ររបស់ខ្លួនថា លោក និងបក្ខពួក ប្រាកដណាស់នឹងធ្វើដំណើរតាមយន្តហោះ ចូលទៅទឹកដីប្រទេសថៃ ហើយឆ្លងចូលទឹកដីកម្ពុជា តាមរយៈច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
- 6 November, 2019 រឿងរ៉ាវ សម រង្ស៊ី បែកធ្លាយបណ្តើរហើយដោយសារតែបងប្អូនមិនចង់ចូលគុកជំនួសបក្ខពួកជនក្បត់ជាតិ ទីបំផុតមនុស្សជំនិត សម រង្ស៉ី មេឧទ្ទាមក្រៅច្បាប់បានលួចទម្លាយប្រាប់អំពីផែនការដ៏ខ្មៅងងឹតរបស់ទណ្ឌិត សម រង្ស៉ី ដែលរៀបចំផែនការប្រកាស ប្រមូលផ្តុំមនុស្សទៅព្រំដែនកម្ពុជា-ថៃ ត្រង់ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយប្រើប្រាស់ជនទី៣ ដើម្បីសម្លាប់អ្នកចូលរួម ដើម្បីបង្កើនកម្តៅព្រឹត្តិការណ៍ខ្លាំងក្លា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្រប ច្បាប់។មនុស្សជំនិតនៅក្បែរ សម រង្ស៉ី ដែលទទួលផែនការផ្ទាល់ពី សម រង្ស៉ី បានទម្លាយរៀបរាប់ផែនការរបស់លោក សម រង្ស៉ី ឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា៖ដូចដែលយើងបានឃើញ ហើយថា នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានបង្ហាញអំពីសំបុត្រយន្តហោះរបស់លោកដែល ហោះចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ លើបណ្តាញសង្គម Facebook ផ្លូវការរបស់លោកដើម្បីបង្ហាញបញ្ជាក់យ៉ាង ច្បាស់ដល់ ក្រុមគាំទ្ររបស់ខ្លួនថា លោក និងបក្ខពួក ប្រាកដណាស់នឹងធ្វើដំណើតាមយន្តហោះ ចូលទៅទឹក ដីប្រទេសថៃ ហើយឆ្លងចូលទឹកដីកម្ពុជា តាមរយៈច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងផែនការនេះលោក សម រង្ស៉ី មានគោលបំណងតែ មួយគត់ គឺដើម្បីឲ្យមានការប្រមូលផ្តុំ គ្នាក្នុងគោលដៅតែមួយកុំឲ្យបែកខ្ញែក ជាច្រើនកន្លែងច្រើនច្រក នៅតាមព្រំដែនផ្សេងៗ។ ពិសេសជាងនោះនៅច្រកប៉ោយប៉ែត ក៏មានអាជីវករច្រើននាក់ស្រាប់ កំពុងលក់ដូរនៅក្នុងផ្សាររុងកឿមួយចំនួន ដែលគាំទ្រ សម រង្ស៉ី អាចនឹងចូលរួមជាមួយ ពួកគេដែរ។
- 6 November, 2019 ស្ថានទូតកម្ពុជានៅឥណ្ឌូណេស៊ី ស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ី ចាប់អ្នកស្រី មូរ សុខហួរ ដែលកំពុងនៅទីនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត ដែលចេញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
- 6 November 2019:លោកប្រាយុទ្ធ នាយរដ្ឋមន្ត្រីថៃ បានមានប្រសាសន៍ថា“ យោងតាមការប្តេជ្ញាចិត្តរបស់យើងចំពោះអាស៊ានយើងនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកទេហើយយើងក៏នឹងមិនអនុញ្ញាតឱ្យមានមនុស្សប្រឆាំងរដ្ឋាភិបាលប្រើប្រាស់ប្រទេសថៃសម្រាប់សកម្មភាព” ។Thai PM says Cambodia's Sam Rainsy unlikely to be allowed in BANGKOK (Reuters) - Thailand is unlikely to allow entry to Cambodian opposition founder Sam Rainsy, Prime Minister Prayuth Chan-ocha said on Wednesday, after the self-exiled dissident said he planned to return to Cambodia via Bangkok.
- 6 November 2019: នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា អាជ្ញាធរម៉ាឡេស៊ី បានចាប់ និងឃុំ ខ្លួនពលរដ្ឋកម្ពុជាពីរនាក់ ដែលជា សកម្មជនគណបក្សប្រឆាំងកំឡុងពេលពួកគេកំពុងរង់ចាំជើងហោះ ហើរធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសថៃ ក្នុងគោលបំណងចូលរួមសកម្ម ភាពជាមួយរបស់ សម រង្ស៉ី និងបក្ខ ពួកដើម្បីប្រឆាំងរាជរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ទីភ្នាក់ ងារព័ត៌មាន Reuters ផ្អែកលើប្រភពបានមកពីគណៈកម្មាការសិទ្ធិ មនុស្សម៉ាឡេស៊ី បានឱ្យដឹងទៀតថា សកម្មជនបក្សប្រឆាំងទាំងពីរនាក់ខាងលើ មានម្នាក់ជាអ្នកសុំសិទ្ធិជ្រក កោន ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាប់និងឃុំខ្លួន ជាបណ្ដោះអាសន្នកាលពីយប់ថ្ងៃចន្ទ ហើយត្រូវបានបណ្ដេញឱ្យត្រឡប់ទៅប្រទេសកំណើត របស់ពួកគេវិញ នៅរសៀលថ្ងៃអង្គារនេះ។ ប៉ុន្តែខាងនាយកដ្ឋានអន្តោប្រវេសន៌ និងក្រសួងការបរទេស ម៉ាឡេស៊ី រួមទាំងអង្គការ UNHCR មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញព័ត៌មាននេះ។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ពលរដ្ឋខ្មែរទាំងពីរនាក់ខាងលើ គឺជាសមាជិកអតីតគណបក្សសង្រ្គោះជាតិ (CNRP) ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ ទុកថា ជាក្រុមឧទ្ទាមក្រៅច្បាប់។ ពាក់ព័ន្ធនឹងសកម្មជនរបស់អតីតគណបក្សប្រឆាំងទាំងពីរដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់នោះ គេមិនទាន់ដឹងច្បាស់អំពីអត្តសញ្ញាណអ្នកទាំងពីរនាក់នោះទេ៕
- 6 November 2019 សកម្មជនគណបក្សប្រឆាំងទាំងពីរនេះ ដែលមានឈ្មោះ ហេង ស៊ាងលាង និង ងឹម គាថា (ជនទាំងនេះត្រូវបានតុលាការកាត់ទោស តែគេចខ្លួនចេញពីក្រៅប្រទេស) ត្រូវបានសាកសួរនិងឃុំខ្លួនដោយមន្ត្រីអន្តោប្រវេសន៍ម៉ាឡេស៊ី កាលពីយប់ថ្ងៃច័ន្ទ ហើយគ្រោងនឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃអង្គារ។ ក៏ប៉ុន្តែ គណៈកម្មការសិទ្ធិមនុស្សម៉ាឡេស៊ីបានតវ៉ាកុំឲ្យអាជ្ញាធរម៉ាឡេស៊ីបញ្ជូនខ្លួនអ្នកទាំងពីរនេះ។ នៅថ្ងៃអង្គារនេះដែរ អង្គការសិទ្ធិមនុស្ស Amnesty International ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃុំខ្លួន ដោយសារតែពួកគេបានអនុវត្តសិទ្ធិរបស់ខ្លួនដោយសន្តិហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទមកលើពួកគេជាបន្ទាន់។ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ ក៏ស្នើឲ្យសហគមន៍អន្តរជាតិឃ្លាំមើលឲ្យបានដិតដល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ប្រភពvoa
- 5 November 2019 (ភ្នំពេញ)៖ មនុស្សចំនួន ១០ នាក់ ស្ថិតក្នុងក្រុមចលនាឧទ្ទាមក្រៅច្បាប់ ដែលមានភារកិច្ច ជាអ្នកប្រចាំការយាមនៅទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈអាជ្ញាធរចុះធ្វើរដ្ឋបាល ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការចុះធ្វើរដ្ឋបាល និងឃាត់ខ្លួនមនុស្សចំនួន១០នាក់នេះដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដោយលោក ពេជ្រ កែវមុន្នី ជាអភិបាលខណ្ឌមានជ័យ និងមានការសម្របសម្រួលដោយ លោក សុក កែវបណ្ឌិត ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
- November 5, 2019 គ្រប់ច្រករបៀងទាំងអស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជាបណ្ដោះអាសន្នចាប់ពីពេលនេះ និងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត រង់ចាំបទបញ្ជាថ្មីពីថ្នាក់ដឹកនាំ ខណៈរូបថតទណ្ឌិត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗអតីតគណបក្សសង្គ្រោះជាតិ ដែលជាក្រុមមេឧទ្ទាមក្រៅច្បាប់សរុប៩នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ប្រទេសថៃ យកទៅបិទនៅច្រកព្រំដែនថៃ-កម្ពុជា។ រាល់ការធ្វើដំណើរចេញចូលទុកតែច្រកតំបន់ និងច្រកអន្ដរជាតិប៉ុណ្ណោះ ជាមួយការបន្ថែមកម្លាំងទាំងនគរបាល ទាំងអាវុធហត្ថ និងកងទ័ពផងដែរ ។ ច្រករបៀងតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ រវាងប្រទេសទាំងពីរ ត្រូវបានបិទជាបណ្ដោះអាសន្ន ហើយនឹងបើកឡើងវិញ ក្រោយមានគោលការណ៍ថ្មីពីថ្នាក់ដឹកនាំរបស់យើង ។
- November 2, 2019 លោកម៉ៅ ហាវណ្ណាល់ព្រមានថាបើសិនជាក្រុមហ៊ុនហោះហើរឬអ្នកបើកយន្តហោះដែលហ៊ានដឹកលោកសម រង្ស៊ីនឹងត្រូវមានទោសពីបទរួមគំនិតក្បត់ នៅក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិនិងគណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិលកាលពីថ្ងៃទី៣១ វិច្ឆិកាដែលស្រង់សម្តីដោយទូរទស្សន៍បាយ័នកាលពីម្សិលមិញនេះលោកម៉ៅ ហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិលបានអះអាងថា ការវិលមកកាន់ប្រទេសកម្ពុជារបស់លោកសម រង្ស៊ី នៅថ្ងៃទី០៩ វិច្ឆិកានេះ គឺមកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយលោកមិនអនុញ្ញាតឱ្យក្រុមហ៊ុនហោះហើរណាមួយដឹកលោកសម រង្ស៊ីមកកម្ពុជាឡើយ។ លោកម៉ៅ ហាវណ្ណាល់ ក៏បានព្រមានផងដែរថា បើសិនជាក្រុមហ៊ុនហោះហើរឬអ្នកបើកយន្តហោះដែលហ៊ានដឹកលោកសម រង្ស៊ីមកនោះនឹងត្រូវមានទោសពីបទរួមគំនិតក្បត់ជាមួយលោកសម រង្ស៊ី។ចំណែក លោកជា អូន ដែលជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា អាជ្ញាធរនៃលេខាធិការដ្ឋាននៃអាកាសចរស៊ីវិលបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីឃ្លាំមើលដំណើររបស់លោកសម រង្ស៊ី តាមផ្លូវអាកាស។ បើតាមលោកជា អូន អាជ្ញាធរអាកាសចរស៊ីវិលបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលអាចចាប់បានភ្លាម។ ប្រសិនបើមានឈ្មោះលោកសម រង្ស៊ី គ្រោងហោះហើរមកកាន់ប្រទេសកម្ពុជា។ មេដឹកនាំបក្សប្រឆាំង ៩នាក់ ដែលតុលាការក្រុងភ្នំពេញបង្គាប់ឲ្យចាប់ខ្លួនគឺលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហ៊ូ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និងអ្នកស្រី ជូឡុង សូមូរ៉ា។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ជា អូន បញ្ជាក់ថាឲ្យតែជាអ្នកទោស គឺយន្តហោះ មិនអាចដឹកចូលកម្ពុជាបានឡើយ។គិតត្រឹមរាត្រីថ្ងៃទី២ វិច្ឆិកា គណបក្សប្រឆាំងអះអាងថា សល់៧ថ្ងៃទៀត ដល់ថ្ងៃកំណត់លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ៕ដោយ៖សហការី៕
- 30 October, 2019 ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងថា លោកសុខចិត្តលះបង់សិទ្ធិ សេរីភាពរបស់លោក ដើម្បីប្តូរយកលទ្ធិប្រជាធិបតេយ្យ និង សេរីភាពជូនដល់ប្រជាពលរដ្ឋខ្មែរតាមរយៈការចូលមកប្រទេសកម្ពុជាវិញនៅថ្ងៃទី០៩ វិច្ឆិកា ខាងមុខ។ លោកប្រកាសដូច្នេះនៅក្នុងវីដេអូឃ្លីបមួយដែលបង្ហោះលើហ្វេសប៊ុកនៅយប់ថ្ងៃមិញនេះ។ មិនតែប៉ុណ្ណោះ លោក សម រង្ស៊ី ថែមទាំងប្រកាសស្ម័គ្រចិត្តបូជាជីវិតខ្លួនឯងថែមទៀត ដើម្បីបុព្វហេតុទាំងអស់នេះ។ គឺនៅក្នុងវីដេអូឃ្លីបអំពាវនាវថ្មីមួយទៀតដែលចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែតុលា លោក សម រង្ស៊ី បានប្រកាសថា លោកបានត្រៀមខ្លួនរួចរាល់អស់ហើយក្នុងការបូជាសេរីភាពរបស់លោក និង ស្ម័គ្រចិត្តបូជាដល់អាយុជីវិតថែមទៀត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញ និង ផ្តល់សេរីភាពជូនប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ លោកអតីតប្រធានអតីតគណបក្សសង្រ្គោះជាតិក៏បានអំពាវនាវទៅកាន់សហគមន៍អន្តរជាតិឱ្យធានាដល់សន្តិភាព និង សេរីភាពជូនដល់ប្រជាពលរដ្ឋខ្មែរផងដែរ។
- October 4, 2019 ភ្នំពេញ ៖ តុលាការកម្ពុជាកាលពីម្សិលមិញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន លោកស្រី ជូឡុង សូម៉ារ៉ា , លោក អេង ឆៃអ៊ាង , លោក អ៊ូ ច័ន្ទឫទ្ធិ , លោកស្រី មូ សុខហ៊ួរ , លោក ហ៊ូ វ៉ាន់ , លោក ឡុង រី , លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួននោះតុលាការបានចោទប្រកាន់ពីបទ ឧបឃាត ក្រោមឧបាយកល ជាផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី ដោយការអំពាវនាវនិងប្រើ ថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់និងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕
- ១២ ខែមីនា ឆ្នាំ២០១៩ បើតាមដីកាតុលាការដែលបានផ្សព្វផ្សាយក្នុងក្រុមតេឡេក្រាមឯកសារសម្រាប់មន្រ្តីសាធារណ: ដីកាបង្គាប់ឲ្យចាប់ខ្លួន មានឈ្មោះថ្នាក់ដឹកនាំសំខាន់ៗនៃអតីតគណបក្សសង្រ្គោះជាតិទាំងនោះ រួមមាន លោក សម រង្ស៉ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង លោក តុ វ៉ាន់ចាន់ ក្រោមចោទប្រកាន់ពីបទ «រួមគំនិតក្បត់និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍»។ ដីកាទាំងអស់នោះ ត្រូវចុះហត្ថលេខាដោយចៅក្រមឈ្មោះ លោក កូយ សៅ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩។
- នេះជាសេណារីយោពេលមានបាតុភាព !!៖ សម្រែកអូយៗ លាន់ឮឡើងយ៉ាងឈឺផ្សារចេញពីហ្វូងមនុស្សដែលដង្ហែរពួកមេដឹកនាំបដិវត្តន៏។មនុស្សខ្មែរដួលស្លាប់ក្នុងថ្លុកឈាមគរជើងគ្នា ខ្លះត្រូវរបួសធ្ងន់ផងស្រាលផងដួលរេលពេញដី។ខ្លះស្លាប់ដោយសាររលកមនុស្សផ្អើលរត់ជាន់គ្នា។ល។ ក្រោយស្ងប់ស្នូរកាំភ្លើង រថយន្តសង្គ្រោះរាប់សិបគ្រឿងបានបោលចូលទៅដឹកអ្នករបួសមកចូលមន្ទីរពេទ្យណាដែលជិតបំផុត។ ចំនួនអ្នកស្លាប់និងរបួសច្រើនហួសហេតុ ដែលលំបាកនឹងរាប់បាន។អ្នកកាសែតជាតិនិងអន្តរជាតិឈូរឆផ្តិតយករូបភាពជនរងគ្រោះព្រោះតែការបាញ់រះប្រាវៗចេញពីហ្វូងបាតុករមកវិញ។ អ្នកតាមដានសភាពការណ៏ចេញសេចក្តីសន្និដ្ឋានមកព្រោងព្រាតថាគឺជាទង្វើបាញ់រះរបស់ពួកជនបាតដៃទី៣។ វិទ្យុផ្សាយសម្លេងរបស់បរទេស បានស្រែកថ្កោលទោសថាជាទង្វើឃោឃៅរបស់កងកម្លាំងរដ្ឋាភិបាល។ឯខាងរដ្ឋាភិបាលក៏បានចេញមុខប្រកាស់ផងដែរតបវិញថាខ្លួនមិនបានបាញ់រះបែបនោះឡើយទេ។ ក្នុងចំណោមសាកសពដែលដួលស្លាប់គរជើងគ្នានោះ យើងរកសាកសពមេដឹកនាំបដិវត្តន៏សមរង្សីមិនឃើញទេ។ព្រិត្តិការណ៏នេះគឺពិតជាសាហាវយង់ឃ្នងមែនហើយមកលើជីវិតរបស់ខ្មែរ។ សម្លេងឡានសឺរ៉ែនលាន់ឮង៉ោងង៉ាងៗ ក្បែរត្រចៀកខ្ញុំបណ្តាលឲ្យខ្ញុំភ្ញាក់ពីដំណេកទាំងទ្រូងញ័រចំប៉្រប់...អូហ៏តាមពិតគឺដេកយល់សុបិន្តភ្នែកស្រស់តែម្តងហើយ។ ងើបឡើងងូតទឹកហើយ ក៏ទាញទូរស័ព្ទសរសេររឿងសុបិន្តនេះឡើងមកបង្ហោះចែកគ្នាដឹងផងទៅ៕
មូលហេតុនៃរឿង
ពូ សុខ ឥលូវត្រូវកូនចៅពូសុីតាមជេរដូចព្យុះ មិនខុសពីកាលពូកែមឡីនៅរស់ប៉ុន្មានទេ គឺថាវិភាគយូរៗនិយាយការពិតពីសមរង្សុី ត្រូវបានគេជេរថាលក់ក្បាលឲ្យសម្តេច.!!!
នៅកម្ពុជា មានមនុស្សរាប់រយនាក់ ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា តែបក្សប្រឆាំង ប្រកាសថា ជនទាំងនោះមិនមែនជា សមាជិក នៃបក្សប្រឆាំងណាមួយទេ ចំណោមបក្ស កឹមសុខា ឬ បក្ស សម រង្សី !!!
សម្តេចតេជោ ហ៊ុន សែន៖ ទោះបីក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឱ្យផែនការរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតឡើងជាដាច់ខាត ហើយក៏មិនអត់ឱនឱ្យដែរ។ រាជរដ្ឋាភិបាលអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាដែលចូលរួម៖- ប្រព្រឹត្តអំពើក្បត់ជាតិក្នុង ការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់- ផ្សព្វផ្សាយផែនការរដ្ឋប្រហារតាមបណ្ដាញទំនាក់ទំនងសង្គមនានា- ទៅទទួលដំណើរជនក្បត់ជាតិ សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
- ដឹកនាំ ដោយ ហៃ វណ្ណា កម្រងរូបភាពនៃបាតុកម្មនៅទីក្រុងហិរ៉ូសិម៉ា ប្រទេសជប៉ុន ថ្ងៃទី ៣ វិច្ឆិកា ២០១៩ フン・センやめろ!(Fun Sen Yamero) = Hun Sen must go! 独裁者はいらない!(Dokusaisha wa iranai) = We don’t need dictator! 民主主義を守れ!(Mishushugi EO mamore)= Save Democracy!
- គម្រោងបាតុកម្ ១៩ តុលាកា គេប្រកាសគម្រោងបាតុកម្មថ្ងៃទី ០៣ វិច្ឆិកា ២០១៩ នៅប្រទេសកូរ៉េខាងត្បូង៖ ដឹកនាំដោយក្រុម អាសង្ហា គាំទ្រសម រង្សីចូលស្រុកថ្ងៃទី ០៩ វិច្ឆិកា ២០១៩៖ មនុស្សច្រើនចាប់អារម្មណ៍រឿងនយោបាយខ្មែរ តែមិនយល់ ទៅជា វិលវល់មិនដឹង អ្នកណាខាងណា អ្នកណាខាងណី ? ៖ នៅកម្ពុជាមាន បក្សប្រឆាំង ៣ ក្រុមធំៗ គឺ បក្សអាវលឿង បក្សអាវ ស និង បក្សអាវចម្រុះពណ៍/បក្សបាតដៃទី ៣។ បក្សបាតដៃទី ៣ ជាបក្សឆាំងធំជាងគេ មហាគ្រោះថ្នាក់ជាងគេសម្រាប់់ប្រទេសជាតិយើង ! បក្សបាតដៃទី ៣ មានបំណងប្រើ ឬអូសទាញបក្សប្រឆាំងធំៗ២ ចូលមកកម្ពុជាថ្ងៃទី ៩ វិច្ឆិកា ចំនែកបក្សប្រឆាំងទាំង ២ មានបំណង ទៅកំទេច បក្សបាតដៃទី៣ នៅកូរ៉េខាងត្បូង ថ្ងៃ ទី ៣ វិច្ឆិកា ។
- ០២ វិចិឆិកា ២០១៩ ចលនាយុវជនគាំទ្រអតីតបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង លុបចោលការជួបជុំគាំទ្រការវិលត្រឡប់របស់ សម រង្ស៊ី ដែលពួកគេគ្រោងធ្វើនៅស្អែកនេះ ដោយសារការបែកបាក់ផ្ទៃក្នុង! ប្រធានចលនាយុវជនអតីតគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង បានចេញសេចក្ដីប្រកាសព័ត៌មានលុបចោលគម្រោងធ្វើបាតុកម្មគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ២០១៩ ។ សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែតុលា នេះ ធ្វើឡើងដោយយោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩, យោងតាមសេចក្ដីសម្រេចមតិភាគច្រើនក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ និងយោងតាមមតិសម្រេចភាគច្រើនលើសលប់របស់សមាជិគណៈកម្មាធិការប្រតិបត្តិចលនា។ ដោយមូលហេតុយុវជនមិនទាន់ជោគជ័យក្នុងការបង្រួបបង្រួម, ការធ្វើបាតុកម្មកាត់មុខរបស់ CNRPO និងមិនចង់ឱ្យបាតុករដែលនឹងមកចូលរួម ចំណាយថវិកាច្រើនពេកក្នុងការចូលរួមធ្វើមហាបាតុកម្ម។ គួរបញ្ជាក់ដែរថាការលុបចោលគម្រោងធ្វើបាតុកម្មនេះ គឺបន្ទាប់ពីមានការអាក់អន់ស្រពន់ចិត្តចំពោះថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ជាពិសេសថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ដែលបានមើលរំលងមិនទុកចិត្តក្រុមខ្លួន និងចោទប្រកាន់ថាបានកំពុងរៀបចំចលនាផ្ដាច់ខ្លួនដើម្បីបង្កើតគណបក្សថ្មី។
- 31 តុលា ២០១៩ អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រៀមកំលាំងការពារសន្តិសុខ ក្រោយបញ្ជារដ្ឋមន្រ្តីមហាផ្ទៃ ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសថា នៅថ្ងៃទី១ ខែវិច្ឆិកា ស្អែកនេះ មានការចល័តកងកម្លាំង ដើម្បីហ្វឹកហ្វឺនរួមគ្នា ការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្ត ខណៈខេត្តជាប់ព្រំប្រទល់ថៃ ដែលជាទីកន្លែង សម្រាប់ក្រុមប្រឆាំងឆ្លងកាត់មកកម្ពុជា នាថ្ងៃ៩ វិច្ឆិកា ដើម្បីមកធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់។ ការត្រៀមនេះ បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសវិធានការណ៍យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ កងកម្លាំងប្រដាប់អាវុធ នៅគ្រប់រាជធានី-ខេត្ត នឹងមានវិធានការលើក្រុមទណ្ឌិត សម រង្ស៊ី ហើយ នៅពេលពួកគេ បានត្រៀមលក្ខណៈចូលស្រុកវិញ ក្នុងឱកាសបុណ្យ ឯករាជ្យជាតិ និងបុណ្យអុំទូក ៕
- ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ពិធីនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យកំលាំងជាក់ស្តែងបន្ថែម ត្រួតពិនិត្យ និងសំភារៈមធ្យោបាយ ហ្វឹកហាត់ជំនាញបច្ចេកទេសបន្ថែម ដើម្បីទ្រោលសភាពការណ៍ និងដើម្បីឲ្យប្រាកដកាន់តែច្បាស់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាពជូនប្រជាពលរដ្ឋ ។លោកឧត្តមេសនីយ៍ស្នងការមានប្រសាសន៏បន្ថែមថា បដិវត្តពណ៍ បានបំផ្លាញសុខសន្តិភាពប្រទេសផ្សេងៗជាច្រើនមកហើយ ដូច្នេះនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មិនចាញ់បោកកលល្បិចរបស់ជនណាឡើយ ហើយបើមានក្តិបបដិវត្តពណ៍មួយ ដាច់ខាតត្រូវតែកម្ទេចមួយ ។ ស្នងការនគរបាលខេត្ត នឹង ប្រើប្រាស់កម្លាំងដែលមានជាង១០០០ នាក់ ដើម្បីទប់ស្កាត់ នឹងបង្ក្រាបអំពើល្មើសច្បាប់ ។
- ២២ តុលា ២០១៩ ម៉ែន ណាត មកទល់វេលានេះ សកម្មជនបក្សប្រឆាំង ៥១ នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន ហើយ ១៨៤ នាក់ត្រូវបានកោះហៅទៅបំភ្លឺ និង ១២ នាក់ ត្រូវរងការវាយដំដោយជនមិនស្គាល់មុខ។ រូបថតទាំងនេះ ចុះផ្សាយដោយអង្គការ Haman Rights Watch ។ (22-10-2019)
- សកម្មជនបក្សប្រឆាំង ៥១ នាក់ជាប់ឃុំខ្លួន, ១៨៤ នាក់ត្រូវបានកោះហៅបំភ្លឺ និង ១២ នាក់ ត្រូវរងការវាយដំ។ (22-10-2019)
- ២២ តុលា ២០១៩ នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបិទមិនឱ្យយាយល្មោភកាម មូរ សុខហួរ ហោះចូលទៅកាន់ប្រទេសរបស់ខ្លួននោះទេ ដោយសារតែយាយនេះមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួយទណ្ឌិត ឈាមថោក រង្ស៉ី ដែលសមត្ថកិច្ចកម្ពុជាស្នើហាមឃាត់។
- បាតុកម្មនៅកូរ៉េខាងត្បូងលើកទី១ មានមនុស្សចូលរួមរហូតដល់ ៨,០០០នាក់គេថាជោគជ័យធំ -មកដល់ថ្ងៃ២០ ខែតុលា ឆ្នាំ២០១៩នេះ បាតុកម្មលើកទី២ មានមនុស្សចូលរួមត្រឹម ៣៤១នាក់ក៏គេថាជោគជ័យ ១០០% -មិនដឹងថាជោគជ័យអាចម៌ស្អីទេ
- កញ្ញា កឹម មនោវិទ្យា និយាយថា ការប្រកាសចូលស្រុករបស់លោក សម រង្ស៊ី គឺជាការបង្កើតព្រឹត្តិការណ៍(PR stunt) ដើម្បីអោយមនុស្សជជែកអំពីគាត់។ នាងបន្ថែមថា រឿងនេះ គឺធ្វើឡើងដោយក្រុមមនុស្សដែលមិនបានធ្វើអ្វីសោះក្នុង ២ឆ្នាំនេះ តែប្រើល្បិច(gimmicks) ដើម្បីអោយគេចុះផ្សាយពីខ្លួន។ កញ្ញាបាននិយាយទៀតថា លោក សម រង្ស៊ី ចាត់ទុកអ្នកគាំទ្រខ្លួនថាជាមនុស្សល្ងង់(fools)។
- ខេត្តកំពង់ស្ពឺ៖ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ទៀតហើយ ត្រូវបានអាជ្ញាធររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធក្នុងបទល្មើស «រួមគំនិតក្បត់ជាតិ» ។ មន្ដ្រីនគរបាលខេត្តកំពងស្ពឺ បានឲ្យដឹងថា ការចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំងម្នាក់នេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបទចោទ «រួមគំនិតក្បត់ជាតិ» ប្រព្រឹត្តនៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ។ មន្ដ្រីនគរបាល បានបន្តថា ឈ្មោះ ឈឹម ម៉ារ៉ាឌី ត្រូវបាននគរបាលខេត្តចាប់ខ្លួន នៅស្រុកភ្នំស្រួច ហើយនៅពេលនេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ ទើបបញ្ជូនបន្ដទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់តាមនីតិវិធី ។ គិតមកត្រឺមថ្ងៃនេះ មានអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិជិត៥០នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួន ព្រមទាំងចោទប្រកាន់ពីបទ «រួមគំនិតក្បត់ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល» ដែលកំពុងតែដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីការប្រកាសវិលចូលមកប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា ៕
- កូរ៉េត្បូង៖ កំពុងមានបាតុកម្មនៅកូរ៉េខាងត្បូង ក្រុមណាអ្នករៀបចំ? គឺក្រុមអាវចម្រុះពណ៍។ ក្រុម អាវ ស ចង់់តែងតាំងកូន ប្រុស ស្នងតំណែងបក្សសង្រ្គោះជាតិ ក្រុមអាវ លឿង សច្ចាតែងតាំង កូនស្រី ឡើងស្នងដំណែង ចំណែក ក្រុមទី៣ សច្ចាតែងតាំងប្រធានតាម ឋាននានុក្រម !! ក្រុមទី៣ នេះកំពុងបើកយុទ្ធនាការ បង្រួមបង្រួមបក្សប្រឆាំងធំ២ ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ដូច្នេះ ទាំង ៣ ក្រុម សុទ្ធតែមានគោលដៅប្រឆាំង។ ក្រុមទី ៣ សាហាវ ព្រៃផ្សៃជាងគេ ព្រោះពួកគេ គៀងគ មនុស្សគ្រប់បក្ស គ្រប់ពួក ប្រឆាំងប្រទេសកំណើតខ្លួនឯង !!
- គ្រោះនៃបាតដៃទី៣៖ សូមសង្ខេបថា បក្សប្រឆាំងធំៗ មាន ០៣ ឆ័ត្រ (umbrallar) ស្មើរនឹង ១៦ ចលនាបេះបោរ។ កន្លងមក ចលនាសង្រ្គោះជាតិស្អីគេនោះ(១) ប្រឆាំងរាជរដ្ឋាភិបាល(២) ហើយ សហការណ៍ចុះហត្ថលេខាជាមួយ ចលនាកុក ស (៣) កាត់ដី ៤ខេត្តឲ្យ ចលនាកុក ស/ យួន សេរី។ ។ ចលនា កុក ស ធ្លាប់មាន ទ័ពជាង ៥០០០ នាក់ រស់នៅ ៤ ជំរុំ ក្រោមឆ៍ត្រ ជំរុំ សាយ ធូ Site 2 ។ ក្នុងជំរុំ សាយធូ មានប្រមាណ ២២ ជំរុំ។ ទ័ពរបស់ កុក ស ចុះចូលជាមួយ ទ័ព UN ឬទ័ព ណាតូ រួចបញ្ជូនទីរស់នៅ អាមេរិក ដូចជា ជនភៀសខ្លួនខ្មែរដែរ !!!!
- មនុស្សច្រើនចាប់អារម្មណ៍រឿងនយោបាយខ្មែរ តែមិនយល់ ទៅជា វិលវល់មិនដឹង អ្នកណាខាងណា អ្នកណាខាងណី ? ៖ នៅកម្ពុជាមាន បក្សប្រឆាំង ៣ ក្រុមធំៗ គឺ បក្សអាវលឿង បក្សអាវ ស និង បក្សអាវចម្រុះពណ៍/បក្សបាតដៃទី ៣។ បក្សបាតដៃទី ៣ ជាបក្សឆាំងធំជាងគេ មហាគ្រោះថ្នាក់ជាងគេសម្រាប់់ប្រទេសជាតិយើង ! បក្សបាតដៃទី ៣ មានបំណងប្រើ ឬអូសទាញបក្សប្រឆាំងធំៗ២ ចូលមកកម្ពុជាថ្ងៃទី ៩ វិច្ឆិកា ចំនែកបក្សប្រឆាំងទាំង ២ មានបំណង ទៅកំទេច បក្សបាតដៃទី៣ នៅកូរ៉េខាងត្បូង ថ្ងៃ ទី ៣ វិច្ឆិកា ។
- មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ថ្ងៃ ០៩ វិច្ឆិកា ២០១៩ នេះ គឺដើម្បីបំផុស “អំណាចប្រជាពលរដ្ឋ”ការអំពាវនាវរបស់លោកសមរង្សុី អោយប្រជាពលរដ្ឋខ្មែរនឹងកងកំលាំងប្រដាប់អាវុធក្រោកឈរឡើងដើម្បីប្រឆាំងនឹងរបបក្រុងភ្នំពេញបានក្លាយជាប្រធានបទយ៉ាងក្តៅគគុក ដែលរបបក្រុងភ្នំពេញមានការព្រួយបារម្មណ៍អំពីការបាត់បង់កិត្យានុភាពអំណាចរបស់ខ្លួន ហើយបានចោទប្រកាន់លោកសមរង្សុី ពីបទធ្វើរដ្ឋប្រហារ។
- ចំពោះលោកសមរង្សុីបានបកស្រាយថា មិនមែនរដ្ឋប្រហារទេតែជាអំណាចរបស់ប្រជាពលរដ្ឋ ។
- ក្បាលម៉ាស៊ីនសំខាន់ៗរបស់បក្សប្រឆាំងខ្លះបានមកដល់ប្រទេសថៃ មុនមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី គិតត្រឹមថ្ងៃទី ១៩ តុលានេះ ថ្នាក់ដឹកនាំសំខាន់ៗមួយចំនួននៃអតីតគណបក្សប្រឆាំង បានធ្វើដំណើរមកដល់ប្រទេសថៃហើយ ហើយមួយចំនួនទៀតកំពុងស្ថិតនៅក្នុងប្រទេសតំបន់អាស៊ី។ ដំណើរនេះ គឺនៅមុនមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី ០៩ វិច្ឆិកា ខណៈដែលអាជ្ញាធរកម្ពុជាវិញ បានប្រកាសត្រៀមចាត់វិធានការច្បាប់គ្រប់បែបយ៉ាង។ តាមរយៈគណនីយហ្វេសបុករបស់លោកស្រី មួរ សុខហួរ អតីតអនុប្រធានគណបក្សប្រឆាំង បានអះអាងថា លោកស្រី រួមជាមួយនឹងថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង ដែលក្នុងនោះរួមមានលោក អេង ឆៃអ៊ាង ផង បានធ្វើដំណើរមកដល់ប្រទេសថៃហើយ នៅព្រឹកថ្ងៃទី ១៩ តុលានេះ។ លោកស្រីបានសរសេរដោយភ្ជាប់នឹងរូបថតមួយសន្លឹកថា «អ្នកទោសរបបលោក ហ៊ុន សែន បានជួបគ្នាហើយ និងកំពុងត្រៀមខ្លួនវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ វិច្ឆិកា ខាងមុខនេះ។ សូមបញ្ជាក់ថា លោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ គឺស្ថិតនៅក្នុងចំណោមថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង០៩រូប ដែលត្រូវបានតុលាការកម្ពុជាចេញដីកាចាប់ខ្លួន និងចោទប្រកាន់ពីបទ «ឧបឃាត» ឬប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ គួរជំរាបជូនថា ដំណើរមកដល់ប្រទេសថៃ ដែលមានព្រំដែនជាប់នឹងប្រទេសកម្ពុជានេះ គឺនៅមុនផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ដែលគ្រោងធ្វើនៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខ ស្របពេលដែលអាជ្ញាធរកម្ពុជាឯណេះវិញ បានប្រកាសថា នឹងត្រៀមចាត់វិធានការតាមផ្លូវច្បាប់គ្រប់បែបយ៉ាងទៅលើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ជាផែនការធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តាមរយៈបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ១៨ តុលា លោក សម រង្ស៊ី បានអះអាងថា ផែនការមាតុភូមិនិវត្តន៍របស់លោកនឹងមិនផ្លាស់ប្តូរឡើយ។ បើតាមលោក សម រង្ស៊ី លោកនិងដឹកនាំកម្លាំងអ្នកគាំទ្ររបស់លោកធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជាដោយថ្មើរជើង នៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ ដែលត្រូវនឹងខួបលើកទី៦៦នៃទិវាបុណ្យឯករាជ្យជាតិ កម្ពុជា។ ចំណែកពីខាងកម្ពុជាវិញ ក្រៅពីដាក់ចេញនូវវិធានការរារាំងផែនការវិលត្រលប់របស់លោក សម រង្ស៊ី ហើយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា នឹងយកថ្ងៃទី ០៩ វិច្ឆិកា ជាថ្ងៃអកអំបុកនៅទូទាំងប្រទេស៕
Add caption |
- ខួប៦ឆ្នាំ នៃការធ្វើមាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ី (១៩ កក្កដា ២០១៣-១៩ កក្កដា ២០១៩)
- ការប៉ុនប៉ងរដ្ឋប្រហារគឺបែបនេះនេះជាផែនការមួយ នៃផែនការជាច្រើនទៀតរបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក ក្នុងការធ្វើអោយកើតមានរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ! តែសូមបញ្ជាក់ជាថ្មីថា សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននឹងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមឧក្រិដ្ឋជនទាំងនេះជាបន្តបន្ទាប់ ដើម្បី បង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ! ការសារភាព មិនចូលរួមនឹងសកម្មភាពទាំងនេះ ជាជម្រើសតែមួយគត់ដើម្បីការពារអ្នកអោយរួចផុតពីទោសទណ្ឌ!
- មេឧទ្ទាមក្បត់ជាតិ រង្ស៊ី ជាមនុស្សចង្រៃផុតលេខ ដែលធ្វេីឱ្យអ្នកធ្លាប់គាំទ្រខ្លួនជាប់គុក ជាបន្តបន្ទាប់ដោយសារទង្វេីក្បត់របស់ខ្លួន ។ នរណាតាមអាគេបាញ់ ឈាមថោក ក្បត់ជាតិ រង្សុី មានតែផ្លូវជាប់គុក រត់ចោលស្រុក ប៉ុណ្ណោះ ។ ការចូលសារភាពចំពោះមុខសមត្ថកិច្ច គឺជាជម្រេីសតែមួយគត់ សម្រាប់អ្នកដែលកំពុងលង់ខ្លួនចាញ់ឧបាយកលឧក្រិដ្ឋជនក្បត់ជាតិ រង្សុី ដេីម្បីជួយខ្លួនឯងនិងក្រុមគ្រូសារ ។
- នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងផែនការចូលរួមប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... #មានឡា #រដ្ឋប្រហារ #វិទ្យុវាយោ
- (សៀមរាប)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាមួយទៀត បង្គាប់ឲ្យចាប់ខ្លួនលោក ជិន សុខង៉េង អតីតចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នៃអតីតគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប។ ជនត្រូវចោទ ជិន សុខង៉េង ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ១២២៣ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ពីបទរួមគំនិតក្បត់ ដោយយោងតាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជនសម រង្ស៉ី» ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។ នេះបើតាមសេចក្តីប្រកាស។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ជូនថា ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕
- នាយ-ពលទាហាន បញ្ជាកាដ្ឋានអង្គរក្ស ត្រៀមកម្លាំងប្រយុទ្ធរួចរាល់១០០% កម្ទេចចោលរាល់ជនទាំងឡាយណា ដែលមានបំណងធ្វើរដ្ឋប្រហារ ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញ ពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ស្មោះត្រង់ ការពារ បំរើជាតិ សាសនា ព្រះមហាក្សត្រ។
- ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃខ.ភ.ម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុុជា បាននាំមកនូវអាវរងាចែកជូនដល់កងកម្លាំងប្រដាប់អាវុធនៅក្នុុងភូមិសាស្រ្តយោធភូមិភាគទី៥ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩។ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានស្វាគមន៍ និងរាយការណ៍ពីសកម្មភាពការងាររបស់យោធភូមិភាគ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលតែងគិតគូរយកចិត្តទុកដាក់ដល់កងទ័ពទាំងអស់ជាប់ជាប្រចាំ គឺសម្តេចទាំងពីរបានផ្តល់ទាំងសម្ភារ និងថវិកាដល់កងកម្លាំងទាំងអស់ជាប់ជានិច្ច។
- ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន បានប្រកាសប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ មិនបណ្តែតបណ្តោយឱ្យជនក្បត់ជាតិ ដែលជាក្រុមឧទ្ទាមក្រៅច្បាប់មកបំផ្លិចបំផ្លាញ់សុខសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាបានជាដាច់ខាត នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ប្តេជ្ញាចិត្តទប់ស្កាត់ឲ្យបានរាល់ការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាឱ្យបានដាច់ខាត ទាំងការប៉ុនប៉ងធ្វើរដ្ឋប្រហារផងដែរ៕
- ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.មមេបញ្ជាការកងទ័ពជើងគោក ថ្លែងថា គ្រប់ប្រទេសនៅលើពិភពលោក ការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលកម្លាំងប្រដាប់អាវុធគឺជាទង្វើខុស ច្បាប់មិនថាប្រទេសប្រជាធិបតេយ្យ ឬប្រទេសណានោះទេហើយកង កម្លាំងប្រដាប់អាវុធ មិនអាចជាឧបករណ៍បំផ្លាញសុខសន្តិភាព មិនអាចជាឧបករណ៍បម្រើមហិច្ឆតានយោបាយរបស់គណបក្ស ឬអ្នក នយោបាយណាដែល មិនគោរពព្រះមហាក្សត្រ ដែលមិនគោរពរដ្ឋធម្មនុញ្ញ នោះទេ។ការថ្លែងបែបនេះរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសឯកឧត្តម តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺ នភ្នំស្រង់ របស់បញ្ជាការដ្ឋានអង្គរក្ស និងខួបអនុស្សាវរីយ៍លើកទី១០ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល។ មេបញ្ជាការ កងទ័ព ជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅសំខាន់២ នៃគោលនយោបាយការពារជាតិរបស់យើង គឺការធ្វើឲ្យមានសន្តិភាពឋិតថេរយូរអង្វែង និងការកសាងអាកាសសម្រាប់កម្ពុជា។ សន្តិភាពស្ថិរភាពនយោបាយ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមាននៅក្នុងពេលបច្ចុប្បន្ន កំពុងក្តាប់ឱកាសដ៏ប្រពៃសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកង យោធពលខេមរភូមិន្ទ។ ដូច្នេះកិច្ចការស្នូល អាទិភាពចាំបាច់ និងមានសារសំខាន់បំផុត ដែលកងយោធពលខេមរភូមិន្ទ ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត និងទទួលខុសត្រូវដើម្បីធានាបានទាំងស្រុង នូវសុខសន្តិភាពស្ថិរភាពសន្តិសុខស្ថិតស្ថេរយុវវ័យកសាងឱកាសសម្រាប់អភិវឌ្ឍន៍ជាតិ និងបន្តលើកកម្ពស់កិច្ចសហប្រជាជាតិឱ្យបានកាន់តែទូលំទូលាយ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា អ្នកដែលមានគោល បំណងបំផ្លិចបំផ្លាញសុខសន្តិភាពគឺតែងតែញុះញង់ ដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធឲ្យចូលរួមដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែនៅគ្រប់ប្រទេសនៅលើពិភពលោក ការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល កម្លាំងប្រដាប់អាវុធគឺជាការខុសច្បាប់ មិនថាប្រទេសប្រជាធិបតេយ្យ ឬប្រទេសណានោះទេ។ គ្មានអ្វីដែលនាំឲ្យមានសេចក្តីសុខដល់ប្រទេស ជាតិយើង តាមរយៈការវាយប្រហារគ្នានោះទេ។ មិនចាំបាច់មើលដល់៤០ ឆ្នាំមុនទេ មើលតែប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាសព្វថ្ងៃតើមានប្រទេស ណាមួយដែលមានសេចក្តីសុខ?
- ចំពោះយុវជនជំនាន់ក្រោយ អ្នកដែលមិនបានឆ្លងកាត់សង្គ្រាមត្រូវចាំថា គោលដៅធំបំផុតរបស់យើងត្រូវថែ រក្សាឲ្យបាននូវសុខសន្តិភាពដើម្បីប្រជាពលរដ្ឋ និងកូនចៅយើងគ្រប់ជំនាន់តទៅទៀត។ សូមកុំឲ្យសុខសន្តិភាពបាត់បង់ ហើយកុំចង់សាកនៅពេលដែលវាបាត់បង់។ ប៉ុន្តែមានអ្នកនយោបាយខ្លះ នៅតែចង់បំផ្លាញសុខសន្តិភាព ដោយញុះញង់ បំផុស បំផុលកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាលធ្វើឲ្យប្រទេសខ្ទេចខ្ទាំប្រជា ជនលំបាកវេទនាដើម្បី មហិច្ឆតានយោបាយរបស់ខ្លួន។ ដូច្នេះកង កម្លាំងប្រដាប់អាវុធត្រូវតែច្បាស់ លាស់ដាច់ខាត មិនអាចជាឧបករណ៍បំផ្លាញសុខសន្តិភាព មិនអាចជាឧបករណ៍បម្រើមហិច្ឆតានយោបាយរបស់គណបក្ស ឬអ្នកនយោបាយណាដែលមិនគោរពព្រះមហាក្សត្រ ដែលមិនគោរពរដ្ឋធម្មនុញ្ញ លទ្ធិប្រជា ធិបតេយ្យ ដែលបោះឆ្នោតមិនឈ្នះ ហើយទៅបបួលគេធ្វើរដ្ឋប្រហារ។ ដូច្នេះកុំឲ្យមានប្រវត្តិសាស្ត្រដូចអតីត កាល។ នេះបើតាមការលើកឡើងរបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។និស្សិតដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធា West Point រូបនេះបានបន្តអះអាងថា ការនិយាយស្ដីរបស់មេដឹក នាំម្នាក់ដោយគ្មានការ ទទួលខុសត្រូវ ហើយចង់មកដឹកនាំប្រទេស ដោយបបួលគេធ្វើរដ្ឋប្រហារបំផ្លាញជាតិ ដើរវាយប្រហារការឆ្កឹះឆ្កៀលញុះញង់គ្រប់បែបយ៉ាង ក្នុងគោលបំណងបំផ្លាញសុខសន្តិភាព ស្ថិរភាពនៅក្នុងប្រទេស។ ដូច្នេះអ្វីដែលសំខាន់សូមកងកម្លាំងប្រដាប់អាវុធទាំងអស់ ពិនិត្យមើលឱ្យច្បាស់ ប្រកាន់ជំហរឲ្យនឹងនរច្បាស់លាស់ ដើម្បីការពារថ្នាក់ដឹកនាំ ដើម្បីឲ្យថ្នាក់ដឹកនាំដោះ ស្រាយការងារធំៗ យកសន្តិសុខ សន្តិភាពជូនជាតិ និងប្រជាជន។
- សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តឧត្តរមានជ័យ ចុះថ្ងៃសុ្រក ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្តីពីការសម្រេចអោយឃុំខ្លួនបុគ្គល ១រូប ពីបទរួមគំនិតក្បត់ ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការដឹកនាំរបស់ទណ្ឌិត សម រង្ស៉ី !
- ងាប់ស្ដូក បាតុកម្មរបស់ក្រុមឧទ្ទាមក្រៅច្បាប់ នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២០ វិច្ឆិកា ២០១៩ មិនមានអ្នកចូលរួមច្រេីនដូចការរំពឹងទុកនោះទេ ។ គេសង្កេតឃេីញតែ ជនអន្តពាល ស្រែកដៀមដាមដាក់អ្នកចូលរួមទៅវិញ ។ធ្វើបាតុកម្មដេីម្បីចង់បានលុយនិងចំណេញនយោបាយពេក ក៏ដាច់ចំណងគាំទ្រ។ ថោក អីក៏ថោក យ៉ាងនេះ ។
- ២០ តុលា ២០១៩ / 20 October 2019 ថ្ងៃអាទិត្យនេះ ពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ប្រមាណ ៣០០០ នាក់ បានចូលរួមបាតុកម្មដ៏កក្រឹកកក្រេងមួយ នៅទីក្រុងសេអ៊ូល ដើម្បីគាំទ្រមាតុភូមិនិវត្តន៍ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្ងៃ ០៩ វិច្ឆិកា ២០១៩។ This Sunday some 3,000 Cambodian migrant workers in South Korea attended an impressive rally in Seoul to support the return of the CNRP leadership to Cambodia on 9 November 2019.
- យឹម ស៊ីណន ជាដំបូងអនុញ្ញាតឲ្យខ្ញុំ ធ្វើការកោតសរសើរដល់ទឹកចិត្តពលករយុវជននៅកូរ៉េដែលបានចំណាយពេលចូលរួមបាតុកម្មថ្ងៃនេះ បើទោះបីបងប្អូនមួយភាគធំច្រឡំថាចលនាយុវជនបក្សជាអ្នកដឹកនាំធ្វើក៏ដោយចុះ។ ហើយក៏សូមសំដែងការកោតសរសើរផងដែរដល់យុវជនជាច្រើនទៀតដែលមិនមកចូលរួម ដោយសារមិនចង់បង្ហាញពីការគាំទ្រការបែកបាក់នៃកំលាំងរួម។ និយាយមកដល់ទិដ្ឋភាពបាតុកម្មថ្ងៃនេះវិញ ដោយយោងតាម បទ ពិសោធដឹកនាំបាតុកម្មសឹងរាប់ភ្លេចរបស់ខ្ញុំ និងតាមរយៈព័ត៌មាន ព្រមទាំងពីអាជ្ញាធរនៃចំនួនបាតុករ គឹបាតុករចូលរួមមិនបាន១ពាន់នាក់ទេ។ ចំនួនពិតចន្លោះពី ៦០០ ទៅ៧០០នាក់ ប៉ុណ្ណោះ ជាទិន្ន័យមិនបង្ហាញពីការបង្អាបគ្នាឯងចង់បានអីមកវិញនោះទេ សច្ចភាពពិតដែលគ្រប់គ្នាត្រូវទទួលយក។ បើប្រៀបធៀបទៅនឹងការធ្វើបាតុកម្ម ដែលចលនាយុវជនបក្សបានដឹកនាំរួមគ្នាធ្វើដូចសព្វមួយដងគឺ ខុសគ្នាមេឃ និងដី។ ដូច្នេះកុំបំភ្លើសការពិត ដូចគណបក្សប្រជាជនអី វាគ្មានបានអីមកវិញនោះទេ។ ខ្ញុំបាននិយាយច្រើនដងហើយ ការចង់ឈ្នះយឹម សុីណន ឬចលនាយុវជនបក្សសង្រ្គោះជាតិនៅកូរ៉េបច្ចុប្បន្ន មិនបានចំណេញអីបន្តិចឡើយដល់បក្ស និងជាតិ។ វាមានតែការរួបរួមជាធ្លុងមួយទើបយើងអាចឈ្នះរបបផ្តាច់ការសព្ វថ្ងៃ លទ្ធផលថ្ងៃនេះគឺបានបញ្ចាក់ឲ្យកាន់តែច្បាស់ថា យុវជនអ្នកគាំទ្រពិតជាចង់បានការរួបរួមជាកំលាំងមួយមែន។ ដូច្នេះអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវហ៊ានទទួលយកការពិត ដើម្បីកែប្រែឥរិយាបទ និងរបៀបដឹកនាំឲ្យទៅភាពប្រាកដនិយមទើបជារឿងចាំបាច់នៃការតស៊ូរំដោះជាតិ។ ពិតណាស់សំរាប់ទិដ្ឋភាពបាតុកម្មថ្ងៃនេះ គិតថាមនុស្សចូលរួមបានប៉ុណ្ណឹង អ្នកដឹកនាំប្រហែលជាមានមោទនភាពខ្លះ ព្រោះជាលើកដំបូងនៃស្នាដៃរបស់ខ្លួន ប៉ុន្តែគ្រប់យ៉ាងគឺ ហ៊ុនសែនទៅវិញទេដែលជាអ្នកឈ្នះពិតនោះ។ ចុះបើសិនយ៉ាងដឹកនាំក្នុងស្មារតីរួមដូចអតីតកាលវិញ តើមនុស្សនឹងចូលរួមច្រើនប៉ុណ្ណាទៅ? ហើយចំណេញដល់បក្ស និងជាតិយ៉ាងដូចម្តេច? (អ្នកនយោបាយត្រូវគិតពីប្រយោជន៍រួម ចៀសវាងគិតរឿងបុគ្គល់) ជាចុងក្រោយ ខ្ញុំនៅតែមានសង្ឃឹមយ៉ាងមុតមាំថា ស្មារតីយុវជនខ្មែរនៅកូរ៉េនឹងនៅតែរឹងមាំ មិនបាក់ស្បាតដោយសារការបរាជ័យនៃបាតុកម្មដែលដឹកនាំដោយគណៈប្រតិភូCNRPO នៅថ្ងៃនេះចុះ។ ហើយសូមឲ្យបងប្អូនយុវជនត្រូវតែពង្រឹងស្មារតី សម្រួចឆន្ទះចូលរួមបន្តដំណើរជាមួយស្មារតីនៃការរួបរួម ដើម្បីសង្រ្គោះប្រជាធិបតេយ្យសំរាប់កម្ពុជា។ តើអស់លោកCNRPO ដែលសុទ្ធតែជាអ្នករៀបចំដំណើរមាតុភូមិរបស់លោកប្រធានទាំងមូល ចេះធ្វើកិច្ចការបានតែប៉ុណ្ណឹងទេឬ? សូមជូនពរឲ្យបងប្អូនទាំងអស់ត្រឡប់ទៅគេហដ្ឋានវិញប្រកបដោយសុវត្ថិភាពគ្រប់ៗ។ សូមអរគុណ! បញ្ចាក់ ខ្ញុំសូមមិនយកបង្ហាញរូបថតបាតុកម្មថ្ងៃនេះពីការថតទិដ្ឋភាពពីខាងក្រោយចុះ កុំឲ្យវាអាក្រក់មើលពេក ព្រោះគ្មានមនុស្ស៕
- ដូចខ្ញូំបានគណនាដែរ គឺជាង ៣០០ នាក់ ដោយរូបមន្ត ១មែត្រ/ ៣នាក់។ គេគណានាឃើញ ៣០០០ នាក់ ដោយគេតម្លើងផ្ទៃក្រឡា ១០ ០០០មែត្រ/៣ នាក់៕
- Yim Sinorn “ចលនាយុវជនគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង” បានប្តូរផ្តាច់សម្រេចការងារយ៉ាងធំធេងសម្រាប់គណបក្សរយៈពេលជាង៨ឆ្នាំ។ ចាំបានចុងក្រោយគឺសកម្មភាព៣ថ្ងៃ “សមាជអ្នកប្រជាធិបតេយ្យ” និងបាតុកម្មភ្លើងទាន ដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ ភ្ញាក់ផ្អើលពិភពលោក។ ក្នុងពេលថ្មីៗ “ចលនាយុវជនគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង” បានប្រកាសមុនគេបង្អស់ អំពីគម្រោងធ្វើបាតុកម្មបំផុសស្មារតីគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោកប្រធានស្តីទី សម រង្ស៊ី ។ ប៉ុន្តែមានថ្នាក់អចិន្រ្តយ៍ និងពួកCNRPOបែរទៅជាចេញមុខដឹកនាំក្រុមអប្បគមន៍ធ្វើបាតុកម្មកាត់មុខនៅថ្ងៃទី២០នេះទៅវិញ។ មានន័យថាថ្នាក់ដឹកនាំច្រានចោល “ចលនាយុវជនគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង” ចេញពីការងារមាតុភូមិនិវត្តន៍របស់ លោកប្រធានស្តីទី សម រង្ស៊ី។ ដូច្នេះយើងខ្ញុំគ្មានជំរើសក្រៅពី “ដេកផ្ទះ ឈ្នះឯង” រហូតដល់ព្រឹត្តិការណ៍៩វិច្ឆិកាចប់ជាស្ថាពរ៕
No comments:
Post a Comment