ព្រះសង្ឃ ប៉ាង ខាត់ ៖ លោកជាសង្ឃនៅ បក្សខ្មែរសេរី បង្កប់ខ្លួនក្នុង រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ។ ជាព្រះសង្ឃតែ ប្រឆាំងថា "ពុទ្ធសាសនា មិនមែនជាសាសនាទេ" គ្រាន់តែជា ជំនឿធម្មតាៗ ដូច្នេះ កុំឲ្យប្រជាជនខ្មែរជឿលើ ពុទ្ធសាសនា! ដោយសារ គោលដៅ ព្រះអង្គ គឺ ប្រឆាំងបារាំង មូលហេតុពេលបារាំងចូលស្រុក បារាំងទាមទារដីភាគខាងលិច ពី ប្រទេសសៀមមកវិញ ដូច្នេះ សៀមគេបង្កើតជា ខ្មែរសេរីឡើងដើម្បីប្រឆាំង បារាំងផង ប្រឆាំង រដ្ឋាភិបាលខ្មែរផង៕
តួនាទីក្នុងពុទ្ធសាសនា និងក្នុងនយោបាយ ១-ក្នុងពុទ្ធសាសនា ភិក្ខុប៉ាង ខាត់ ឥតមានងារក្នុងរាជាគណៈសង្ឃទេ ព្រោះលោកមិនមែនជាសង្ឃដែលស្វះស្វែងបុណ្យសក្តិយសសោះឡើយ ។ ក្នុងសំណេរលោកចារលើនាមលោកថា «ភិក្ខុ» ឬឆាយានាមលោក «វិរិយបណ្ឌិតោ» ដែលព្រះសង្ឃទាំងអស់មួយអង្គៗមានឆាយានាមផ្ទាល់មួយប្រចាំជីវិតជាសង្ឃ ។
វីរសមណៈសង្ឃ ប៉ាង ខាត់ ព្រះមហាវិរិយបណ្ឌិតោ ប៉ាង ខាត់ ចន្ទមង្គលោ អតីតក្រុមជំនុំប្រែព្រះត្រៃបិដកនិងជាសាស្ត្រាចារ្យនៅ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គ.ស. ១៩១០ – គ.ស. ១៩៧៥
ព្រះកេរ្តិ៍ឈ្មោះក្រអូបនៃភិក្ខុ ប៉ាង ខាត់ លើការស្រាវជ្រាវ សាសនា និងប្រឆាំងអាណានិគម ព្រះមហាវិរិយបណ្ឌិតោប៉ាង ខាត់ ជាព្រះសង្ឃគំរូខ្មែរមួយអង្គ និងជាសាស្ត្រាចារ្យដ៏ឆ្នើមប្រកបដោយវិជ្ជាខ្ពង់ខ្ពស់ ទូលំទូលាយ ទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌ ដោយព្រះអង្គចេះភាសាអង់គ្លេស, បារាំង, បាលី, សំស្ក្រឹត, សៀម, ខ្មែរបុរាណ…។ អត្ថបទសិក្សា និងស្នាដៃស្រាវជ្រាវនានារបស់ព្រះអង្គមានតម្លៃកម្រិតអន្តរជាតិ សូម្បីតែសាលាបារាំងចុងបូព៌ា ក៏បានសុំទទួលព្រះអង្គជា «សមាជិកឆ្លើយឆ្លង» ដែរ ។ លើសពីនេះព្រះភិក្ខុប៉ាង ខាត់ ក៏បានចូលរួមក្នុងចលនាប្រឆាំងនឹងអាណានិគមបារាំង ដែលគេឱ្យឈ្មោះថា «បដិវត្តន៍ឆត្រ» ដែរ ។ សៀវភៅ «កម្រងសិក្សាកថាវប្បធម៌ខ្មែរ» របស់បណ្ឌិតឃីង ហុកឌី និងបណ្ឌិតថោង ធែល បានលាតត្រដាងព្រះជីវប្រវត្តិភិក្ខុប៉ាង ខាត់ ។
នេះជាកម្មវិធីដែលភិក្ខុប៉ាង ខាត់ បានបង្រៀនដល់និស្សិតរៀនយកសញ្ញាបត្រសិក្សាជាន់ខ្ពស់ផ្នែកវប្បធម៌អរិយធម៌ខ្មែរ គឺមាន ៖ ១-ព្រហ្មញ្ញនិយម គឺមានអរិយធម៌វេទ, មានសាសនាវេទ, អាទិទេពវេទ, ពិធីវេទ ។ល។ ២-ហិណ្ឌូនិយម គឺមានព្រហ្ម, ឥសូរ (សិវៈ) និងវិស្ណុ ។ ៣-ពុទ្ធនិយមគឺមានពុទ្ធសាសនាមហាយាន និងថេរវាទ ។ល។
ក្នុងការស្រាវជ្រាវ ៖ ភិក្ខុប៉ាង ខាត់ ជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញក្នុងសំណាក់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ។ សាលាបារាំងចុងបូព៌ាប្រទេសបានតែងតាំងលោកជាសមាជិកឆ្លើយឆ្លង នៅឆ្នាំ១៩៤៨, ១៩៥១ និងឆ្នាំ១៩៥៤ ។ ភិក្ខុប៉ាង ខាត់ ជាអ្នកប្រាជ្ញជាតិម្នាក់ដែលយើងមិនអាចបំភ្លេចបាន ។ លោកបានបន្សល់ទុកស្នាដៃច្រើនសម្រាប់ខ្មែរយើងជំនាន់ក្រោយ។ លោកបានបង្ហាត់បង្រៀនព្រះសង្ឃនិងនិស្សិតនៅសាកលវិទ្យាល័យព្រះសីហនុរាជ និងសាកលវិទ្យាល័យភូមិន្ទជាច្រើនជំនាន់ ហើយសិស្ស និងនិស្សិតចាស់របស់លោកក្រោយមកក្លាយខ្លួនជាគ្រូ សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកភាសា អក្សរសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរជាដើម បានបន្តស្នាដៃលោកតទៅទៀត ។ អ្នកសិក្សា ព្រមទាំងអ្នកនិយមការអាននៅតែនឹកឃើញដល់ស្នាដៃរបស់ភិក្ខុបា៉ង ខាត់ ដែលទុកជាកេរច្រើន ជាពិសេស គឺសៀវភៅស្រីហិតោបទេស៤ភាគ និងប្រវត្តិពុទ្ធសាសនានៅកម្ពុជា(ជាភាសាខ្មែរ និងជាភាសាបារាំង) ។
កុមារខាត់ កើតរវាងឆ្នាំ១៩១០នៅភូមិភ្នំដិល,ស្រកបាធាយក្នង ខែត្រកំពង់ចាម។បិតានាមប៉ាងនិងមាតានាមអុង។ដល់ធំដឹងក្តី ហើយកុមារនេះ បានបួសរៀនក្នុងសំណាក់ពុទ្ធសាសនាហើយបាន ប្រឡងជាប់ចូលរៀននៅសាលាបាលីជាន់ខ្ពស់ទៀតព្រះភិក្ខប៉ាង ខាត់បានប្រឡងជាប់ចូលរៀនជាសាស្ត្រាចារ្យភាសាបារាំងដោយ បានពិន្ទល្អប្រសើរទៀតផង។[១] ពេលដែលភិក្ខ ប៉ាងខាត់ សិក្សាក្នង ក្រុងភ្នំពេញ លោកសំណាក់នៅ វត្តឧណ្ណាលោម ក្នងកុដិព្រះពោធិវ័ង្ស ហ៊ូតតាតហើយលោកជាសិស្សគណព្រះពោធិវ័ង្ស។ បន្ទាប់ពីបានសិក្សាចប់នៅសាលាបាលីជាន់ខ្ពស់ ភិក្ខ ប៉ាងខាត់បានធ្វើជាសាស្ត្រាចារ្យភាសាបាលីជាដំបូងនៅវត្តប្រាង្គក្នុង ស្រុកឧដុង្គ។
តួនាទីក្នុងនយោបាយ ដោយលោកមានចរិតជា សង្ឃជឿនលឿននិយម,ឯករាជ្យនិយម ចង់ឲ្យប្រជាពលរដ្ឋខ្មែរបានសុខសេរីភាពលោកនិងព្រះសង្ឃមួយ ចំនួនមានព្រះគ្រូអាចារ្យហែមចៀវ ព្រះគ្រូអាចារ្យខៀវជុំ នៅ វត្តលង្កា ព្រះគ្រូអាចារ្យសូរហាយ ព្រះគ្រូអាចារ្យអ៊ុកជា ជាដើមរួមជាមួយអ្នក នយោបាយជំនាន់នោះគឺមានលោក ស៊ឹង ង៉ុកថាញ់ លោក ប៉ាច ឈឺន លោក នួន ឌួង លោកជុំមួង លោកប៊ុណ្ណចន្ទម៉ុលជាអាទិ។ នៅឆ្នាំ ១៩៤២បានធ្វើសកម្មភាពប្រឆាំងនឹងអាណានិគមបារាំងសេសដែល គេឲ្យឈ្មោះថា«បដិវត្តន៍ឆ័ត្រ»។ ភិក្ខប៉ាងខាត់ត្រូវអាជ្ញាបារាំងបង្ខំឲ្យសិក្ខ ហើយបញ្ជនទៅដាក់គុកនៅ កោះត្រឡាច ស្រុកយួនជាមួយ ព្រះគ្រូអាចារ្យហែមចៀវ លោកប៊ុណ្ណចន្ទម៉ុលនិងសហសេវិកឯទៀតៗ។ នៅឆ្នាំ១៩៤៤លោក បានរួចពីពន្ធនាគារកោះត្រឡាចមកកាន់មាតុប្រទេសវិញ។ នៅសម័យ សាធារណរដ្ឋខ្មែរ ភិក្ខ ប៉ាងខាត់មានតួនាទីយ៉ាងសកមូមក្នងនយោបាយជាតិនៅសម័យ នោះគឺលោកចូលប្រជុំជាមួយគណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនគ្រា ហើយលោកបានចេញឃោសនា ការពារនយោបាយ រដ្ឋ អំណាចរបបសាធារណរដ្ឋខ្មែរ។ នៅសម័យនោះភិក្ខប៉ាងខាត់ រមែងទស្សនារំលែកទុក្ខគ្រសារយុទ្ធជនដែលបានបូជាជីវិតក្នង សមរភូមិឧទាហរណ៍ដូចជ៉ាសំដែង ធម្មទេសនានាបុណ្យទក្ខិណានុប្បទានរបស់ព្រិន្ទបាលទោអូប៊ិនឆេងអូននៅ វត្តបូ ពិសម័យសាធារណរដ្ឋខ្មែរស្តីពីវេទនាសង្ខារវិញ្ញាណនិងខន្ធ។
No comments:
Post a Comment