មុនធ្វើការវិភាគថា នណាជា សុទ្ធ ប៉ូលីន ខ្ញុំសូមអ្នកអាន ធ្វើការអានសន្សឹមៗ អត្ថបទខាងក្រោមខ្លះៗ ដើម្បី វិភាគថា សុទ្ធ ប៉ូលីន ជានណា?
សុទ្ធ ប៉ូលីន ជានណា? តាមពិត សុទ្ធ ប៉ូលីន ជាអ្នកនយោបាយប្រឆាំង ផ្កាប់មុខ លាក់ប្រវត្តិ ជាសាស្រ្តាចារ្យទស្សនវិជ្ជា បែប អណ្តែតអណ្តូង រវើរវាយ ។ គាត់ ចាកចេញពី ស្រុកខ្មែរនៅ ឆ្នាំ ១៩៧៤ មូលហេតុ ដោយសារ ឆ្នាំ ១៩៧៣ មានគេ ប៉ងធ្វើឃាតគាត់ ដោយបំផ្ទុះគ្រាប់បែកក្នុងឡានគាត់ ដែលជា ថៅកែ កាសែតសម័យនោះ។ ម៉េចបាន គេស្អប់គាត់ ខ្លាំងម្លេះ? ដោយសារ គាត់ ជា ក្មួយ របស់ សឹម វ៉ា។ សឹម វ៉ា ជានាយករដ្ឋមន្រ្តី ឆ្នាំ ១៩៥៨។ សឹម វ៉ា និង សឹង ង៉ុក ថាញ់ ជា ក្រុមប្រឆាំង ធំនៅ ស្រុកខ្មែរ។ សុទ្ធ ប៉ូលីន ទំនងជា សុះ ប៉ូលីន កាត់ខ្សែ ឥស្លាម កើតនៅកំពង់ចាម។ ទាំងខ្សែ លន់ នល់ និង ខ្សែ សុទ្ធ ប៉ូលីន មានឈ្មោះស្រដៀងៗ ជនជាតិចាម។ ពេល លន់ នល់ ធ្វើរដ្ឋប្រហារ ១៩៧០ ខ្សែ លន់ នល់ ដែលមាន ឈាមជ័រ ចាម ត្រូវគេធ្វើឃាដ ដ៍សាហាវនៅ កំពង់ចាម។ ដើម្បីដណ្តើមអំណាច សុទ្ធប៉ូលីន សរសេរសៀវភៅ កាសែត បែបអាសអាភាស រួមភេទ ស្រើបស្រាល ដើម្បី ប្រកួតជាមួយ កាសែតរបស់ ខាងរាជានិយម នៅឆ្នាំ ១៩៦៧ ដែលល្បីរឿង អាសអាភាសដែរ ព្រោះ កាលណាមនុស្ស អានរឿង អាសអាភាសច្រើន គេទាញ អ្នកអានចូល បក្សនយោបាយ...ដូច្នេះ បាន ជា សុទ្ធ ប៉ូលីន ត្រូវគេតាម ធ្វើឃាត ត្រូវរស់នៅ លាក់ប្រវត្តិ ដោយសារ គាត់ប្រឆាំង ៨ ទិស សូម្បី រឿង កោះត្រល់ ក៍ សុទ្ធប៉ូលីន វិភាគឃើញ មេឃឃើញផ្កាយ....
កើតនៅថ្ងៃ៩ កុម្ភៈ ឆ្នាំ១៩៤៣ នៅភូមិកំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោកបានប្រឡងជាប់មធ្យមសិក្សាប័ត្រភាគទី២ ផ្នែកទស្សនវិជ្ជា ទាំងសញ្ញាប័ត្រជាតិ និងសញ្ញាប័ត្របារាំង ។ បន្ទាប់មក លោកបានសិក្សាអក្សរសាស្ត្រ និងទស្សនវិជ្ជានៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ ទន្ទឹមនឹងការសិក្សានេះ លោកបានសិក្សាច្បាប់នៅមហាវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រុងភ្នំពេញ ហើយលោកមានតួនាទីជាសាស្ត្រាចារ្យទស្សនវិជ្ជា នៅក្រុងភ្នំពេញ ។ លោកបានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃ១៣ មករា ១៩៦៧ ហើយលោកបានបង្កើតព្រឹត្តិបត្រនគរធំ ដែលខ្លួនលោកផ្ទាល់ជាចាងហ្វាងការផ្សាយ ។ លោកបានចាកចេញពីភ្នំពេញមកប្រទេសបារាំង នៅឆ្នាំ១៩៧៤ ។ សព្វថ្ងៃ លោករស់នៅសហរដ្ឋអាមេរិក ហើយបានចេញផ្សាយឡើងវិញនូវព្រឹត្តិបត្រនគរធំ រហូតដល់ឆ្នាំ១៩៨៩ ។ លោកជាអ្នកនិយមស្រឡាញ់ កោតសរសើរលោក អាល់ប៊ែរ កាមុយ (ALBERT CAMUS) និងលោក ស្ហង់ប៉ូល សាត្រ (JEAN-PAUL SARTRE) ។ ចរន្តអក្សរសិល្ប៍បារាំងប្រាកដនិយម បានជ្រួតជ្រាបក្នុងទស្សនៈលោក ។ លោកបានចេញផ្សាយប្រលោមលោកជាច្រើនជាភាសាខ្មែរ ប្រលោមលោកមួយជាភាសាបារាំង និងសៀវភៅសិក្សាខ្លះផង ៖
- ខូចសតិព្រោះកាមតណ្ហា ប្រលោមលោក ភ្នំពេញ ១៩៦៤
- អូនជាម្ចាស់ស្នេហ៍ ប្រលោមលោក ភ្នំពេញ ១៩៦៤
- ជីវិតឥតន័យ ប្រលោមលោក ភ្នំពេញ ១៩៦៤ (បោះផ្សាយឡើងវិញនៅប៉ារីស ក្នុងឆ្នាំ១៩៨១)
- ស្នេហ៍អព្ភមង្គល ប្រលោមលោក ភ្នំពេញ ១៩៦៥
- ចំតិតឥតអាសូរ ប្រលោមលោក ភ្នំពេញ ១៩៦៧
- ក្ស័យតែម្តងទេ ប្រលោមលោក ភ្នំពេញ ១៩៦៧
- បុរសអផ្សុក ប្រលោមលោក ភ្នំពេញ ១៩៦៨
- អ្នកផ្សងព្រេងអារាត់អារាយ ប្រលោមលោក ភ្នំពេញ ១៩៦៩ (បោះផ្សាយឡើងវិញនៅប៉ារីស ក្នុងឆ្នាំ១៩៨២)
- ឲ្យបងធ្វើអ្វី បងធ្វើដែរ ប្រលោមលោក ភ្នំពេញ ១៩៦៩មរណដួងចិត្ត ប្រលោមលោក ភ្នំពេញ ១៩៧៣
- អ្នកមេម៉ាយនៅ អិល-អេ (THE WOMAN OF LOS ANGELES) ប្រលោមលោក អិល-អេ សហរដ្ឋអាមេរិក ១៩៩៣
កាលប្បវត្តិនៃព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា (ឯកសារយោង)
- ១៨៦៣ ប្រទេសកម្ពុជាក្លាយជាប្រទេសក្រោមអាណានិគមបារាំង។
- ១៩៣៥ ទស្សនាវដ្តីអក្សរសាស្ត្ររាត្រីថ្ងៃសៅរ៍ ត្រូវបានគេបោះពុម្ភផ្សាយ
- ១៩៣៩ សារព័ត៌មានជាភាសាខ្មែរដំបូងបំផុតឈ្មោះ នគរវត្ត ត្រូវបានបោះ ពុម្ភផ្សាយនៅក្នុងប្រទេសកម្ពុជា ដោយអ្នកជាតិនិយមខ្មែរបីរូប គឺ លោកៈ ប៉ាច ឈឺន ស៊ឹម វ៉ា និង ស៊ឺង ង៉ុកថាញ់។
- ១៩៤២ កាសែត នគរវត្ត ត្រូវបានពួកបារាំងរឹបអូស ដោយចោទប្រកាន់ សារព័ត៌មាននេះថា ជាតិនិយមជ្រុល។ ហើយលោក ប៉ាច ឈឺន ត្រូវបានចាប់ខ្លួន ចំណែកឯលោក ស៊ឺង ង៉ុកថាញ់ បានភៀសខ្លួនទៅកាន់ប្រទេស ថៃ រួចហើយទៅប្រទេសជប៉ុន។
- ១៩៤៣ ជីវប្រវត្តិសង្ខេបរបស់លោកសុទ្ធ ប៉ូលីន បានបង្ហាញនៅក្នុងសៀវភៅ «អក្សរសិល្ប៍ខ្មែរសតវត្សទី២០» ឱ្យដឹងថា លោកកើតនៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ១៩៤៣ នៅភូមិកំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ លោកសុទ្ធ ប៉ូលីន បានប្រឡងជាប់មធ្យមសិក្សាបត្រភាគទី២ ផ្នែកទស្សនវិជ្ជាទាំងសញ្ញាបត្រជាតិ និងសញ្ញាបត្របារាំង ។ បន្ទាប់មកលោកសុទ្ធ ប៉ូលីន សិក្សាអក្សរសាស្ត្រ និងទស្សនវិជ្ជានៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ។ ទន្ទឹមនឹងការសិក្សានេះ លោកបានសិក្សាច្បាប់នៅមហាវិទ្យាល័យច្បាប់និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនាក្រុងភ្នំពេញ ។ លោកមានតួនាទីជាសាស្ត្រាចារ្យទស្សនវិជ្ជានៅក្រុងភ្នំពេញផងដែរ ។
- ១៩៤៥ លោក សុទ្ធ ប៉ូលីន(Soth Polin) កើតនៅឆ្នាំ ១៩៤៥ ក្នុងខេត្ដកំពង់ចាម ប្រទេសកម្ពុជា។ លោកជាអ្នកនិពន្ធខ្មែរ ដែលប្រលោមលោកដំបូងរបស់លោកមានចំណងជើងថា ជីវិតឥតន័យ ហើយត្រូវបានចេញផ្សាយក្នុងឆ្នាំ ១៩៦៤។ លោកក៏បានបង្កើតកាសែត នគរធំ ដែលត្រូវបានបោះពុម្ពផ្សាយចាប់ពីចុងទស្សវត្សឆ្នាំ១៩៦៤ រហូតដល់ឆ្នាំ ១៩៧៤។ លោកបានផ្លាស់ទៅប្រទេសបារាំងនៅឆ្នាំ ១៩៧៤ ហើយបន្ទាប់មកក៏ផ្លាស់ទៅសហរដ្ឋអាមេរិក
- ១៩៤៥ លោក ស៊ឺង ង៉ុកថាញ់ ត្រឡប់មកប្រទេសកម្ពុជាវិញ រួចបន្តការបោះ ពុម្ភផ្សាយកាសែត នគរវត្ត សាជាថ្មីឡើងវិញ នៅពេលប្រទេសកម្ពុជា កំពុងស្ថិតក្រោម ការត្រួតត្រារបស់កងទ័ពជប៉ុនមួយរយៈពេលខ្លី។
- ១៩៤៧ ច្បាប់រដ្ឋធម្មនុញ្ញដំបូងបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានសភាអនុម័ត។ សារព័ត៌មានកាន់តែមានសេរីភាព និង បានចេញផ្សាយកាន់តែច្រើនឡើង។
- ១៩៥១ ទីភ្នាក់ងារសារព័ត៌មានខ្មែរ ត្រូវបានបង្កើតឡើងដោយបោះពុម្ភ ជាប្រភេទព្រឹត្តិប័ត្រព័ត៌មាន ជាភាសាខ្មែរ បារាំង និង ភាសាអង់គ្លេស ហើយមានអ្នកអានប្រហែល ២.០០០ នាក់។
- ១៩៥២ លោក ស៊ឺង ង៉ុកថាញ់ បានបោះពុម្ភផ្សាយកាសែតមួយទៀតដែលមាន ឈ្មោះថា ខ្មែរក្រោក ប៉ុន្តែមួយខែក្រោយមក កាសែតនេះត្រូវបានបិទទៅវិញ ដោយសារបញ្ចូលទស្សនៈខ្លាំងៗ ទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធ នយោបាយខ្មែរ។
- ១៩៥៣ ប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំង។
- ថ្ងៃទី៣ មីនា ១៩៥៥ ព្រះបាទ នរោត្តម សីហនុ បានដាក់រាជ្យបល្ល័ង្ក ហើយបីថ្ងៃក្រោយ មកបានបង្កើតគណបក្សសង្គមរាស្ត្រនិយម។ កាសែត និង ទស្សនាវដ្តី ជាច្រើនដែលគាំទ្រគណបក្សសង្គមរាស្ត្រនិយមបានចេញផ្សាយ។
- ថ្ងៃទី១ មេសា ១៩៥៥ កាសែតលួចលាក់មួយ ប្រជាជន ត្រូវបានបង្កើតឡើង ដើម្បី ផ្សព្វផ្សាយឃោសនាអំពីលទ្ធិកុម្មុយនិស្ត។
- ថ្ងៃទី២០ មិថុនា ១៩៥៥ បងប្រុសរបស់ប៉ុល ពត លោក សាឡុត ឆាយ បានចេញផ្សាយកា សែត សាមគ្គី ។
- សឹម វ៉ា នាយករដ្ឋមន្រ្តី ២៤ មេសា ១៩៥៨ – ១០ កក្កដា ១៩៥៨ គាត់់កើត ៣ កុម្ភៈ ១៩០៦ កំពង់ចាម, កម្ពុជា, បារាំងឥណ្ឌូចិន និង ស្លាប់ ១២ តុលា ១៩៨៩ (អាយុ ៨៣ឆ្នាំ) នៅ ប៉ារីស, បារាំង គាត់ស្ថិតនៅក្នុង គណបក្សនយោបាយ ប្រជាធិបតេយ្យ មាន ប្រពន្ធឈ្មោះ ម៉ា ប្រកុប (m. ១៩៦២; div.) យ៉ូកូ កាវ៉ាដា
- ថ្ងៃទី១ មករា ១៩៥៩ ឪពុករបស់លោក សម រង្ស៊ី គឺលោក សម សារី បានចេញផ្សាយ កាសែត រាស្ត្រធិបតេយ្យ ក្រោយពីមានទំនាស់ជាមួយព្រះប្រមុខរដ្ឋ សម្តេច នរោត្តម សីហនុ។
- ថ្ងៃទី២ សីហា ១៩៥៩ លោក ខៀវ សំផន បានចេញផ្សាយកាសែតជាភាសាបារាំង ឡុបសឺវ៉ាទើរ៍ (L’Observateur) និយាយរិះគន់ក្រុមអភិរក្សនិយម។
- ថ្ងៃទី១១ តុលា ១៩៥៩ លោក ណុប បូផាន់ នាយកការផ្សាយកាសែត ប្រជាជន ត្រូវបាន គេបាញ់សម្លាប់ក្នុងទីក្រុងភ្នំពេញ។
- ១៩៦៥ ព្រឹត្តប័ត្រព័ត៌មានប្រចាំខែរបស់សម្តេច នរោត្តម សីហនុ Les Paroles de S.P.N Sihanouk ដែលគេហៅថា B.M.D (Bulletin Mensuel de Documentation) ត្រូវបានបោះពុម្ភ ផ្សាយដោយខុទ្ទកាល័យព្រះបរមរាជវាំង។
- ថ្ងៃទី១១ សីហា ១៩៦៦ សម្តេច នរោត្តម សីហនុ បង្កើតព្រឹត្តិប័ត្រផ្សាយចេញជាពីរភាសា ខ្មែរ–បារាំង ដើម្បីរិះគន់រដ្ឋាភិបាល។
- ១៩៦ លោក ស៊ឹម វ៉ា បានចេញផ្សាយកាសែត ខ្មែរឯករាជ្យ និយាយរិះគន់សម្តេច នរោត្តម សីហនុ។
- ១៩៦៧ លោក នុត ឈឿម ប្រធានខុទ្ទកាល័យសម្តេច នរោត្តម សីហនុ បានចេញផ្សាយកាសែត សុជីវធម៌ ដែលអាចលក់បាន ១១,០០០ច្បាប់ ក្នុងមួយលេខ។ កាសែតនេះលក់ដាច់ខ្លាំង ដោយសារតែមាននិយាយពីរឿងអាសអាភាស។
- ១៩៦៧ លោកសុទ្ធ ប៉ូលីន បានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរនៅថ្ងៃទី១៣ មករា ឆ្នាំ១៩៦៧ ហើយលោកបានបង្កើតព្រឹត្តិបត្រ «នគរធំ» ដែលខ្លួនលោកផ្ទាល់ជាចាងហ្វាងការផ្សាយ ។
- ១៩៦៩ ក្មួយប្រុសរបស់លោក ស៊ឹម វ៉ា គឺលោក សុទ្ធ ប៉ូលីន ចេញផ្សាយ កាសែត នគរធំ ដែលមានចុះផ្សាយវិចារណកថាគាំទ្រពួក សាធារណរដ្ឋ។
- ១៩៧០ កាសែត កោះសន្តិភាព ត្រូវបានបោះពុម្ភផ្សាយដោយលោក ស៊ូ សន លោក នុត ឈឿម និង លោក ជូ ថានី។
- ថ្ងៃទី១៨ មីនា ១៩៧០ សម្តេច នរោត្តម សីហនុ ត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារ របស់លោកសេនាប្រមុខ លន់ ណុល។ ពេលនោះមានកាសែតប្រហែល ៣០ បន្តចេញផ្សាយ។
- ថ្ងៃទី២៩ ធ្នូ ១៩៧០ រដ្ឋាភិបាលរបស់លោក លន់ ណុល បានកំណត់ឱ្យមានការត្រួត ពិនិត្យមុនការបោះពុម្ភផ្សាយរបស់កាសែត ហើយក្រោយមកបានបញ្ឈប់លែងឱ្យមានសេរី ភាពខាងសារព័ត៌មាន។ ពេលនោះមានកាសែតជាច្រើនបានបញ្ចប់ ការបោះពុម្ភផ្សាយរបស់ខ្លួន។
- ថ្ងៃទី២៣ មេសា ១៩៧៣ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសឱ្យប្រើ ដោយបង្ករឱ្យ មានការគម្រាមកំហែង និវាយប្រហារទៅលើអ្នកសារព័ត៌មាន។ រថ យន្តរបស់លោក សុទ្ធ ប៉ូលីន ត្រូវបានបំផ្ទុះដោយគ្រាប់បែកបង្កៃ ប៉ុន្តែរូបលោកបានរួចជីវិតពីការវាយប្រហារនេះ។
- លោកសុទ្ធ ប៉ូលីន បានចាកចេញពីភ្នំពេញទៅប្រទេសបារាំងនៅឆ្នាំ១៩៧៤ ។ លោករស់នៅសហរដ្ឋអាមេរិក ហើយបានចេញផ្សាយឡើងវិញនូវព្រឹត្តិបត្រ«នគរធំ» រហូតដល់ឆ្នាំ១៩៨៥ ។
- ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហម។ ប្រជាជនប្រ មាណ ១ លាន ៧ សែននាក់បានស្លាប់។ គ្មានសារព័ត៌មានឯកជនណាមួយ អាចចេញផ្សាយបានទេ លើកលែងតែទស្សនាវដ្តី និងស្ថាននីយ៍វិទ្យុ ដែលគ្រប់គ្រងដោយអង្គការខ្មែរក្រហម អាចផ្សព្វផ្សាយពាក្យស្លោករបស់កុម្មុយនីស្តតែប៉ុណ្ណោះ។ រដ្ឋាភិបាលខ្មែរក្រហមបានចេញផ្សាយទស្សនាវដ្តីចំនួនបី រួមមាន ទស្សនាវដ្តីទង់បដិវត្តន៍ ទស្សនាវដ្តីទង់ក្រហម និង ទស្សនាដ្តី យុវជន យុវនារីបដិវត្តន៍ ព្រមទាំងទស្សនាវដ្តីរូបភាពមួយផងដែរ។ ទស្សនាវដ្តីទាំងនេះ អានដោយពួកកម្មាភិបាលខ្មែរក្រហម។
- ថ្ងៃទី២ ធ្នូ ១៩៧៨ រណសិរ្យ សាមគ្កី កសាង ការពោ មាតុភូមិ កម្ពុជា(KNLF) ដែលគាំទ្រដោយ វៀតណាម ត្រូវបានបង្កើតឡើងនៅក្នុងស្រុកស្នួលខេត្តក្រចេះ ជាប់ ព្រំដែនវៀតណាម។ KNLF បានបង្កើតទីភ្នាក់ងារព័ត៌មានកម្ពុជា (SPK) និង ស្ថាននីយ៍វិទ្យុមួយផងដែរ។
- ថ្ងៃទី៧ មករា ១៩៧៩ ខ្មែរក្រហមត្រូវបានផ្តួលរំលំដោយកងទ័ពវៀតណាម ចូលឈ្លាន ពាន។ កម្ពុជា ក៏បានក្លាយទៅជាប្រទេសកុម្មុយនីស្ត។
- ថ្ងៃទី២៥ មករា ១៩៧៩ កាសែតកម្ពុជា របស់ KNLF បានចេញផ្សាយលេខដំបូងរបស់ខ្លួន ចំនួន៥,០០០ច្បាប់។ ចំនួននេះបានកើនឡើងរហូតដល់៥,០០,០០០ច្បាប់ ហើយកាសែតនេះត្រូវបានចែកជូនដល់កម្មាភិបាលកុម្មុយនីស្តដោយឥតគិតថ្លៃ។ កាសែតបីផ្សេងទៀតបានត្រូវចេញផ្សាយ រួមមាន កាសែតកងទ័ពបដិវត្តន៍ ក្នុងខែធ្នូ ឆ្នាំ១៩៧៩ កាសែត ភ្នំពេញ ក្នុងខែកុម្ភៈ ឆ្នាំ១៩៨១ និង កាសែតប្រជាជន ក្នុងខែ តុលា ឆ្នាំ១៩៨៥។ មានកាសែតជាច្រើនផងដែរទៀត ដែលត្រូវបាន ចេញផ្សាយដោយអង្គការព័ត៌មានរបស់គណបក្សកុម្មុយនីស្តនេះ។
- ខែមករា ឆ្នាំ១៩៩២ គណបក្សប្រជាធិតេយ្យសេរីនិយមព្រះពុទ្ធសាសនា បានបង្កើត ព្រឹត្តិប័ត្ររណសិរ្យរំដោះជាតិខ្មែរ ចេញផ្សាយប្រចាំសប្តាហ៍ ដោយនិយាយរិះគន់ប្រឆាំងទៅនឹងគណបក្សប្រជាជនកម្ពុជា និង ជនអន្តោប្រវេសវៀតណាម។
- ឆ្នាំ១៩៩២ ច្បាប់ព្រហ្មទណ្ឌអន្តរកាលរបស់ អ៊ុនតាក់ ត្រូវបានបង្កើតឡើង ដោយចាត់ទុកថា បទបរិហាកេរ្តិ៍ ជាបទល្មើសឧក្រិដ្ឋដែលត្រូវផ្តន្ទា ទោសរហូតដល់ជាប់ពន្ធនាគារ។
- ខែតុលា ឆ្នាំ១៩៩២ គណបក្សហ៊្វុនស៊ីនប៉ិច បានចេញផ្សាយកាសែត សម្លេងយុវជនខ្មែរ ។
- ចុងឆ្នាំ ១៩៩២ អាជ្ញាធរបណ្តោះអាសន្ន របស់ អង្គការសហប្រជាជាតិ ប្រចាំប្រទេស កម្ខុជា អ៊ុនតាក់ (UNTAC) បានបង្កើតស្ថានីយវិទ្យុ និងកាសែត របស់ខ្លួនផ្ទាល់ឈ្មោះ ជម្រើសសេរី។ ស្ថានីយ៍វិទ្យុ និង កាសែតនេះត្រូវបានបិទក្រោយពីការបោះឆ្នោតរួច។
- ខែកក្កដា ឆ្នាំ១៩៩២ កាសែតជាភាសាអង់គ្លេសឯករាជ្យលើកដំបូងឈ្មោះ ភ្នំពេញ ប៉ុស្ត៍ (Phnom Penh Post) បានចេញផ្សាយដោយជនជាតិ អាមេរិកាំងពីរនាក់ប្តីប្រពន្ធ។ កាសែតជាភាសាអង់គ្លេសមួយទៀតឈ្មោះ ឌឹ ឃែមបូឌា ថែមស៍ (The Cambodia Time) បានបោះពុម្ភផ្សាយដោយអ្នកកាសែត ជនជាតិម៉ាឡេស៊ីម្នាក់នៅក្នុងឆ្នាំដដែលនេះ។ បន្ទាប់មក កាសែតនេះ បានបោះពុម្ភផ្សាយអត្ថបទជាភាសាខ្មែរមួយទៀត ប៉ុន្តែក្រោយមក កាសែតទាំងពីរនេះ ត្រូវបានបិទដោយសារការក្ស័យធន។
- ឆ្នាំ១៩៩៣ កាសែតជាភាសាអង់គ្លេសឯករាជ្យមួយទៀតឈ្មោះ ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) បានបោះពុម្ភផ្សាយដោយអ្នកកាសែតអាមេរិកាំងជើងចាស់ម្នាក់។
- ខែមករា ឆ្នាំ១៩៩៣ កាសែត កោះសន្តិភាព បានេចេញផ្សាយឡើងវិញ ដោយអតីតអ្នកយកព័ត៌មាន លោក ថុង អ៊ុយប៉ាង បន្ទាប់ពីបានបិទជិត២០ឆ្នាំ ក្នុងអំឡុងពេល ខ្មែរក្រហមកាន់អំណាច។
- ខែមេសា ឆ្នាំ១៩៩៣ កាសែតរស្មីកម្ពុជា ត្រូវបានចេញផ្សាយ។ នេះគឺជាកាសែតធំជាងគេ និងពេញនិយមជាងគេក្នុងប្រទេសកម្ពុជា។ មានកាសែតជាច្រើនទៀត បានចេញផ្សាយក្នុង អំឡុងពេលដំណាលគ្នានេះដែរ ប៉ុន្តែក្រោយមកត្រូវបានបិទទៅវិញដោយ សារមូលហេតុផ្នែកហិរញ្ញវត្ថុ។
- ឆ្នាំ១៩៩៣ ច្បាប់រដ្ឋធម្មនុញ្ញ បានអនុញ្ញាតឱ្យមានសេរីភាពខាងសារព័ត៌មាន និង អ្នកសារព័ត៌មាន អាចទទួលបានព័ត៌មានដោយស្របច្បាប់។
- ឆ្នាំ១៩៩៥ ច្បាប់សារព័ត៌មាន ត្រូវបានរដ្ឋសភាជាតិអនុមតិ ដែលមាត្រា១២ នៃច្បាបនេះមានបញ្ហាចម្រូងចម្រាស់ នៅត្រង់ចំណុចដែលចែងថា “និយោជក និពន្ធនាយក ឬអ្នកនិពន្ធអត្ថបទ អាចត្រូវផ្ទនាទោសពិន័យជាប្រាក់ពី់ ៥ លានរៀល ទៅ ១៥ លានរៀល ស្មើនឹង(១២៨២ ទៅ ៣៨៤៦ ដុល្លាអាមេរិក) ដោយមិនគិតដល់ការផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ”។ ចំណែកឯមាត្រាទី១៣ ចែងថា ស៉ារព័ត៌មានមិនត្រូវបោះពុម្ភផ្សាយ ឬ ផ្សាយបន្តការមិនពិត ដែលជាការជេរប្រមាថ ឬ ការមើលងាយដល់ស្ថាប័នជាតិ ៉។ (ច្បាប់នេះ មានភាពស្រពិចស្រពិល និង បានបន្សល់ទុកចន្លោះប្រហោងជាច្រើន ដែលអាចឱ្យអាជ្ញាធររបស់រដ្ឋាភិបាលធ្វើការបក ស្រាយតាមឆន្ទាគតិរបស់ខ្លួន ដើម្បីបំបិទមាត់អ្នកសារព័ត៌មាន និង ស្ថាប័នព័ត៌មាន។)
- ថ្ងៃទី១៨ ឧសភា ១៩៩៦ លោក ធន ប៊ុនលី និពន្ធនាយកកាសែត ឧត្តមគតិខ្មែរ ត្រូវបានគេបាញ់សម្លាប់ក្បែរគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញ។ មរណភាពរបស់ លោកត្រូវបានគេជឿថា ដោយសារហេតុផលនយោបាយ។
- ថ្ងៃទី៣០ មីនា ១៩៩៧ លោក ចិត្ត ដួងដារាវុធ អ្នកយកព័តមានឱ្យកាសែត អ្នកប្រយុទ្ធ ត្រូវបានគេសម្លាប់ដោយការវាយប្រហារនឹងគ្រាប់បែក។
- ថ្ងៃទី៥ ឧសភា ១៩៩៧ លោក ពេជ្រ ឯម អ្នកយកព័ត៌មានរបស់ស្ថាននីយ៍ទូរទស្សន៍ ក្នុងក្រុងព្រះសីហនុ ត្រូវបានគេសម្លាប់ ហើយគ្រាប់រុកកែត បេ៤០ ត្រូវបានគេផ្លោងចូលទៅក្នុងស្ថានីយ៍របស់លោក ដោយសារតែការចាក់ផ្សាយព័ត៌មានចម្រូងចម្រាស់។
- ខែកក្កដា ឆ្នាំ១៩៩៧ អ្នកកាសែតប្រឆាំងជាច្រើននាក់ បានរត់គេចខ្លួនដោយសារតែមានការវាយប្រហារគ្នា រវាងគណបក្សនយោបាយនៅក្នុងប្រទេស។ កាសែតប្រ ឆាំងមិនបានបោះពុម្ភផ្សាយអស់រយៈពេលបីខែ ដោយសារតែមានការគម្រាមកំហែង និងការបំភិតបំភ័យ។ អ្នកសារព័ត៌មានបរទេសក៏ត្រូវទទួលរងការគម្រាមកំហែងផងដែរ ហើយកាសែតបរទេសពីរត្រូវបាន ហាមឃាត់មិនឱ្យចូលមកក្នុងប្រទេសកម្ពុជា ដោយសារតែការ សរសេរអត្ថបទរិះគន់រដ្ឋាភិបាល និងការសរសេរពីអំពើពុក រលួយនៅក្នុងរដ្ឋាភិបាល។
- ថ្ងៃទី៨ មិថុនា ១៩៩៨ លោក ថុង អ៊ុយប៉ាង ជាចាងហ្វាងការផ្សាយ និង ជានិពន្ធនាយកកាសែត កោះសន្តិភាព ត្រូវបានគេតាមបាញ់ប្រហារឱ្យរងបួសនៅក្នុងវត្តមួយស្ថិតនៅជាយក្រុងភ្នំពេញ។ កាសែតនេះបានចោទប្រកាន់ “អ្នកនយោបាយដ៏មានអំ ណាចម្នាក់នៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ន”ថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។
- ថ្ងៃទី១៨ តុលា ២០០៣ លោក ជួ ជេដ្ឋារិទ្ធិ ជាអ្នកកាសែតរបស់ស្ថានីយវិទ្យុតាព្រហ្ម FM៩០.៥ ដែលគាំទ្រគណបក្សហ៊្វុនស៊ីនប៉ិច ត្រូវបានបាញ់សម្លាប់នៅខាងមុខ ការិយាល័យរបស់លោកក្នុងទីក្រុងភ្នំពេញ។ ឃាតកម្មលើរូបលោក កើតឡើងក្រោយពីស្ថាននីយ៍នេះបានចាក់ផ្សាយបទអត្ថាធិប្បាយនិយាយរិះគន់ប្រឆាំងនឹងរដ្ឋាភិបាល។
- ថ្ងៃទី១១ តុលា ២០០៥ លោក ម៉ម សូណង់ដូ អាយុ៦៤ឆ្នាំ ជានាយកស្ថានីយវិទ្យុសម្បុក ឃ្មុំ FM១០៥ ត្រូវបានចាប់ខ្លួន ដោយសារចាក់ផ្សាយបទសម្ផាសជាមួយអ្នកជំនាញខាងកិច្ចការព្រំដែន និយាយរិះគន់ សន្ធិសញ្ញាព្រំដែន។ លោកត្រូវបានគេចោទប្រកាន់ពីបទរិះគន់រដ្ឋាភិបាល។
- ថ្ងៃទី២ ធ្នូ ២០០៥ លោក ហង្ស សុខន ជានិពន្ធន៉ាយកកាសែត ពន្លឺសាមគ្គី ដែលចេញផ្សាយមិនទៀងទាត់ ត្រូវបានចាប់ ខ្លួនដោយសារអត្ថបទព័ត៌មានមួយនិយាយលាតត្រដាងពីអំពើពុករលួយក្នុងរឿងវិវាទដីធ្លី ដោយថា លោកព្រះរាជអាជ្ញា វ៉ែន យឿន បានទទួលសំណូក។ លោក វ៉ែន យឿន បានដាក់ពាក្យបណ្តឹងព្រហ្មទណប្រឆាំងនឹងកាសែតន្ទេះ អំពីបទបរិហារកេរ្តិ៍។
- ថ្ងៃទី៤ មករា ២០០៦ លោក ប៉ា ងួនទៀង នាយកកម្មវិធីវិទ្យុ “សម្លេងប្រជាធិបតេយ្យ(VOD)” និងជាអនុប្រធានរបស់លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅព្រំដែនឡាវ បន្ទាប់ពីប្រធានរបស់លោក គឺលោក កឹម សុខា និង លោក យ៉េង វីរៈ ប្រធានអង្គការ អប់រំច្បាប់សហគមរបស់កម្ពុជា ត្រូវបានចាប់ខ្លួន ក្នុងយុទ្ធនាការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើក្រុមប្រឆាំង។
- ឆ្នាំ២០០៦ ច្បាប់ប្រឆាំងអំពើពុករលួយ នៅជាសេចក្តីព្រាងនៅឡើយ និងកំពុងត្រៀមដាក់ឱ្យសភាអនុម័តដើម្បីឱ្យក្លាយជាច្បាប់។ ពង្រាងច្បាប់នេះ រួម បញ្ចូលការទាមទារអោយមានការផ្តល់លទ្ធភាពក្នុងការប្រើប្រាស់ ព័ត៌មាន និង ទិន្នន័យសាធារណៈផងដែរ។
No comments:
Post a Comment