ស្រីមហេន្រ្ទវរ្ម័ន៖៥-ចិត្រសេនា – ស្រីមហេន្ទ្រវរ្ម័ន (… – ៦១០) ព្រះរាជបុត្ររបស់ព្រះបាទភវវរ្ម័ន មិនបានសោយរាជ្យទេ ប៉ុន្ដែ គឺព្រះរាជបុត្រពៅរបស់ព្រះបាទវីរវរ្ម័ន ព្រះនាមថា ចិត្រសេនា «ដែលទ្រង់ប្រកបទៅដោយកេតនភណ្ឌជាព្រះករុណាជាម្ចាស់» (5) ដែលឡើងគ្រងរាជ្យសម្បត្ដិក្រោមព្រះនាមថា ស្រីមហេន្ទ្រវរ្ម័ន (ព្រះឥន្ទ្រជាអ្នកការពារ) ហើយប្រហែលចាប់តាំងពីពេលនោះមក នៅកម្ពុជាក៏ដូចជានៅចាម្ប៉ា និងម៉ាឡាយូ ទំនៀមទម្លាប់ចង់ឱ្យព្រះអនុជឡើងសោយរាជ្យបន្ដពីព្រះរៀម ដើម្បីឱ្យមានព្រះរាជាជាបុរសរហូតតទៅ ។
ព្រះបាទ មហេន្ទ្រវរ្ម័នទ្រង់បានបន្ដនយោបាយរបស់ព្រះរៀម ហើយបានបញ្ចប់ការវាយបង្ក្រាបបណ្ដាខែត្រដែលព្រះបាទភវវរ្ម័នមិន ទាន់បានដណ្ដើមដាក់ជាចំណុះ ។
ទ្រង់ មានមន្ដ្រី២នាក់បម្រើព្រះអង្គគឺ ធម្មទេវៈ និង សឹម្ហទេវៈ ដែលជាបងប្អូនជីដូនមួយនឹងគ្នា ព្រោះជាកូនរបស់ព្រាហ្មណ៍២នាក់បងប្អូន ព្រាហ្មទត្តៈ និង ព្រាហ្មសឹម្ហៈ ។ អ្នកទាំង២នេះធ្លាប់ជាមន្ដ្រីរបស់ព្រះបាទភវវរ្ម័ន ហើយព្រះបាទមហេន្ទ្រវរ្ម័នពិនិត្យឃើញថាជាទីប្រឹក្សាល្អ ទ្រង់ក៏រក្សាទុកព្រោះ «ពួកគេនេះចេះចាំច្បាស់លាស់អំពីវិទ្យាសាស្ដ្រត្រឹមត្រូវ និងវិទ្យាសាស្ដ្រមានផលប្រយោជន៍» មានន័យថា ជាអ្នកអនុវត្ដជាក់ស្ដែង និងត្រឹមត្រូវ ។ មន្ដ្រីទាំង២នាក់នេះ ជាជំនួយដែលជួយឱ្យព្រះអង្គទទួលបាននូវជ័យជម្នះ ។ ទ្រង់បានចាត់ឱ្យសឹម្ហទេវៈទៅធ្វើការចរចាជាមួយនគរចាម្ប៉ា ដើម្បីរក្សាចំណងមេត្រីភាពរវាងព្រះរាជាកម្ពុជានឹងព្រះរាជា ចាម ។ បេសកកម្មនេះទទួលបានជោគជ័យ ហើយសន្ដិភាពត្រូវបានធានា (6) ។ ព្រះបាទមហេន្ទ្រវរ្ម័នទ្រង់សោយទិវង្គតនៅឆ្នាំ៦១០នៃគ្រិស្ដសករាជត្រូវនឹងឆ្នាំ៥៣២នៃមហាសករាជ ។

No comments:
Post a Comment