គ្មានឯកសារនិយាយអំពីប្រវត្តិសាស្រ្តខ្មែរ គ្រាន់តែដឹងថា ឯកសារជាទូទៅ ពឹងលើឯកសារចិន សម័យឆ្នាំ មុន ២២០ នៃ គ.ស គឺជា រាជវង្ស ហាន Han Dynasty ។ គេឃើញមានទូតបរទេសដូចជា ភូមារ កូរ៉េ ឥណ្ឌាទៅធ្វើទំនាក់ទំនងការទូត សាសនា ជាមួយចិន តែមិនឃើញមានទូតខ្មែរ។ អ្វីដែលចំឡែកគឺ មេទ័ព ឬ ស្តេចខ្មែរសម័យកាលនោះមានឈ្មោះសុទ្ធតែជា ភាសាចិន។ សម័យកាលឆ្នាំ ១២៧ គ.ស មានប្រើ ស្នា ជាអាវុធពិសេសរបស់រាជវង្ស ហាន។
នៅស្រុកចិន មានការប្រើច្បាប់កាតព្វកិច្ចយោធា conscription ចាប់ពីអាយុ ២០ឡើងទៅ មនុស្សប្រុសត្រូវចូលបំរើក្នុងជួរកងទ័ព ដែលមាន ៣ ប្រភេទ គឺ ថ្មើរជើង ទ័ពសេះ ដំរី និង ទ័ពជើងទឹក។ កងទ័ពចិនចែកជាទ័ពព្រំដែន ទ័ពរាជវាំង្គដែលស្ថិតក្រោមរដ្ឋមន្រ្តីកងការពារព្រះបរមរាជវាំង្គ។ ពេលប្រទេសមានសង្រ្គាម គេប្រកាសជ្រើសរើសទ័ពស្ម័គ្រចិត្ត volunteer military service
នគរខ្មែរដំបូងនាសម័យនោះមានផែនទីដូចខាងក្រោម
តាមឯកសារចិន ថានគរធ្វើជំនួញជាមួយ ចិនកាលណោះមាន នគរ ហ្វានប៉ាន/ប៉ាន ប៉ាន នគរចនឡា 真腊
ដោយសារយើងបាត់ពត៍មានឆ្នាំ ១២៧ ដូចមានក្នុងទីនេះស្រាប់ជាសំអាង ខ្ញ្ុំនឹងស្រាវជ្រាវជាបន្ត
ម្បីងាយស្រួលដល់ការស្រាវជ្រាវ យើងអាចបែងចែកប្រវត្តិសាស្ត្រជាពីតំណាក់កាលធំៗ គឺ:
ទី១- សម័យកាលមុនរជ្ជកាលរបស់ព្រះបាទកៅណ្ឌិន្យវម៌្មទី២
ទី២- សម័យកាលក្រោយពីរជ្ជកាលរបស់ស្តេចអង្គនេះ។
ទី១- សម័យកាលមុនរជ្ជកាលរបស់ព្រះបាទកៅណ្ឌិន្យវម៌្ម
“ឆ្នាំ៤៧០-៤៧៨ នៃគ្រិស្តសករាជ”
ការឈ្វេងយល់ពីប្រវត្តិនៃសម័យកាលនេះ អាស្រ័យទៅលើកំណត់ហេតុចិន ដូចជាសៀវភៅ សានគូឈើ បានសរសេរឡើងរវាងឆ្នាំ៣០៣នៃគ.ស. ពង្សាវតានៃរជ្ជកាល ឈិន រវាងឆ្នាំ ២៦៥-៤១៤ និងរជ្ជកាលសុង រវាងឆ្នាំ៤២០-៤៧៨ នៃគ.ស.។
នៅសម័យទី១នេះ យើងឃើញមានក្សត្រជាច្រើនអង្គ ដូចជាព្រះបាទកៅណ្ឌិន្យនិងនាងសោមា (ឆ្នាំ៥០នៃគ.ស.) ព្រះបាទ ហ្វូន ហ្វាន់ហ្វាង ដែលបានចូលទីវង្គតក្នុងព្រះជន្មាយុ៩០ឆ្នាំ។
ទី២- សម័យកាលក្រោយពីរជ្ជកាលរបស់ព្រះបាទ កៅណ្ឌិន្យវម៌្ម
មុនសតវត្សរ៍ទី៣ នៃគ្រិស្តសករាជ ព្រះបាទ ហ្វាន់ហ្វាន់ ដែលជារាជបុត្ររបស់ស្តេចអង្គខាងលើ សោយរាជបានតែ៣ឆ្នាំប៉ុណ្ណោះ។ ព្រះបាទ ហេរញ អតីត ស្រីមារញ ឬហ្វាន់ ចេម៉ាន់ ព្រះបាទ ធរណីវម៌្ម បានសោយរាជ ដោយបានធ្វើឃាដព្រះរាជបុត្ររបស់ព្រះបាទហេរញ ប៉ុន្តែស្តេចអង្គនេះត្រូវបានព្រះរាជ បុត្រមួយអង្គទៀត នៃព្រះបាទហេរញ ធ្វើឃាតវិញនិងព្រះបាទ កៅណ្ឌិន្យវម៌្ម នៅសតវត្សរ៍ទី៤នៃគ.ស។ ម៉្យាងទៀតគេឃើញនៅមានក្សត្រជាច្រើនព្រះអង្គទៀត ដូចជាព្រះបាទ ស្រីឥន្ទវម៌្ម បានសោយរាជស្នង ហើយធ្វើរាជទូត៣លើក នៅប្រទេសចិន នាឆ្នាំ៤៣៤- ៤៣៥ និង៤៣៨ ហើយនិងព្រះបាទជ័យវម៌្ម ក្នុង ឆ្នាំ៤៨០- ៥១៥ នៃគ.ស.។
ក្នុងសម័យកាលនោះ គេឃើញមានព្រះមហាក្សត្រខ្មែរយ៉ាងសំខាន់ៗខ្លះ ដូចជាព្រះបាទ រុទ្ទ្រវម៌្ម (ឆ្នាំ៥១៤- ៥៥០ នៃគ.ស.) និងព្រះបាទភវវម៌្មទី១ (ឆ្នាំ៥៥០- ៦០០ នៃគ.ស.)។
សន្តតិវង្ស នគរភ្នំ
១-ព្រះបាទ ស្រី មារញ ពីឆ្នាំ២២០ ដល់ ២៣០ នៃគ.ស.
តាមការស្រាវជ្រាវរបស់លោក ហ្សង់ហ្វីឡូស្សីយ៉ា ផ្ទាំងសិលាចារឹកនេះ ជាសិលាចារឹករបស់ ស្តេចខ្មែរមួយអង្គនាសម័យនគរភ្នំ ដែលមានព្រះនាមថាព្រះបាទ ស្រីមារញ ដែលជាគោរមនាមរបស់ ស្តេច មានប្រភពនៅឥណ្ឌាខាងត្បូង ពោលគឺស្រីលង្កាសព្វថ្ងៃ។
សិលាចារឹកខ្មែរដែលបានចារឡើងនៅពាក់កណ្តាលសតវត្សរ៍ទី៣នៃគ.ស. ត្រូវបានគេរកឃើញ នៅភូមិ វូកាញ់ ខេត្តញ៉ាត្រាង ឯវៀតណាមខាងត្បូងសព្វថ្ងៃ ដែលជាអតីតកម្ពុជាក្រោមរបស់ខ្មែរ។
ផ្ទុយពីទស្សន:ចាស់ៗ ដែលបានសន្និដ្ឋានថា ព្រះបាទ ស្រីមារញ ឬព្រះបាទ ហ្វាន់ ឆេ ម៉ាន់ នៃ កំណត់ហេតុចិនថាមានការកាន់ព្រះពុទ្ធសាសនា ឯចំណែកការសិក្សាថ្មីនៃអ្នកខាងសិលាចារឹកសំស្ក្រឹត បានបញ្ជាក់ថា ស្តេចអង្គនេះកាន់ព្រហ្មញ្ញសាសនា។
សូមជម្រាបថា កាលដើមឡើយ នាសម័យនគរភ្នំ ទីកន្លែងដែលគេបានរកឃើញនូវសិលាចារឹក នេះ ស្ថិតក្នុងដែនដីចំណុះរបស់នគរភ្នំ តែក្រោយមកក៏បានក្លាយជាកម្មសិទ្ធរបស់នគរចាម។ចំពោះប្រវត្តិ របស់សិលាចារឹកនេះ យើងនឹងយកមកបកស្រាយនៅក្នុងជំពូកមួយ ដែលទាក់ទងនឹងអក្សរសាស្ត្រ។ ខ្លឹមសារនៃសិលាចារឹកនេះ គឺការយកព្រះទ័យទុកដាក់របស់ព្រះអង្គ ចំពោះប្រជារាស្ត្រខ្មែរតាមគន្លង ព្រះពុទ្ធសាសនា ក្នុងការធ្វើបុណ្យដាក់ទានដល់អ្នកក្រទុគ៌ត និងធ្វើចិត្តឲ្យជ្រះថ្លា ដើម្បីបំបាត់នូវមច្ឆិរិយ: ជាដើម។
តាមពិត អត្ថបទនេះ ជាសេចក្តីស្នើដ៏ទទូចរបស់ព្រះរាជាអង្គនេះ ទៅកាន់ព្រះរាជាទាំងឡាយទៅ អនាគត ឲ្យប្រតិបត្តិតាមទង្វើរបស់ព្រះអង្គ ដែលជាគុណធម៌ដ៏ជ្រាលជ្រៅរបស់ព្រហ្មញ្ញសាសនា។
ព្រះបាទ ហ្វាន ធាន
(រវាងឆ្នាំ២២៥ និង២៥០ នៃគ.ស.)
សូមរំលឹកឡើងថា ក្នុងរជ្ជកាលរបស់ព្រះបាទ ហ្វាន ធាន គឺក្នុងចន្លោះកាលរវាងឆ្នាំ២៣០ និង ២៤៨ នៃគ.ស. ចក្រភពភ្នំបានលាតសន្ធឹងដល់ឆ្នេរសមុទ្រនៃប្រទេស បឹងហ្កាល ហើយមានទំនាក់ទំនង តាមផ្លូវទូតជាលើកដំបូងបង្អស់ នឹងរាជវង្សឥណ្ឌា មូរ៉ុណ្ឌ នៅឆ្នាំ២៤៤នៃគ.ស.។ ម៉្យាងទៀត ក៏បានផ្ញើ រាជទូត របស់ខ្លួនទៅកាន់ស្រុកចិន នៅឆ្នាំ២៤៣នៃគ.ស. ដោយមានដង្វាយទៅស្តេចក្រុងចិន នូវក្រុម ភ្លេងមួយក្រុម និងវត្ថុផ្សេងៗជាច្រើនទៀត។
គួរសម្គាល់នៅទីនេះថា ទំនាក់ទំនងរវាងស្តេចក្រុងភ្នំនិងស្តេចក្រុងចិន មានលក្ខណ:ពាណិជ្ជកម្ម ច្រើនជាងការទូត។ ព្រះបាទ ហ្វាន ធាន ត្រូវមន្ត្រីជាន់ខ្ពស់ម្នាក់ធ្វើគត។ ដូច្នេះហើយ បានជាមេទ័ព របស់ព្រះអង្គឈ្មោះ ហ្វាន ស៊ីយុន ឡើងសោយរាជបន្ត ក្រោយពីសម្លាប់មន្ត្រីនេះរួច។
បើតាមពង្សាវតាចិនដដែល ថាព្រះបាទ ហ្វាន ធាន សព្វព្រះទ័យនឹងរឿងចម្លែក ឬអច្ឆរិយ: ដែលមកពីប្រទេស តាន់យ៉ាង ស្ថិតនៅខាងលិចនៃប្រទេសឥណ្ឌា។ ក្នុងពេលស្នាក់អាស្រ័យនៅនគរភ្នំ ជនជាតិឥណ្ឌានេះបានរៀបរាប់ទូលនូវរឿងអច្ឆរិយ: ទៅព្រះបាទ ហ្វាន ធាន។ ម៉្យាងទៀត អ្នកដំណើរ នេះ បានឲ្យយើងដឹងថា ដើម្បីធ្វើដំណើរទៅកាន់ប្រទេសទាំងនោះ គេត្រូវប្រើពេលវេលា៣ទៅ៤ឆ្នាំ ទើបទៅដល់។
សូមរំលឹកនៅទីនេះថា អ្វីដែលជនជាតិក្លិង្គបាននិទាន សុទ្ធសឹងតែស្ថិតក្នុងភាពអច្ឆរិយ:ទាំងអស់ ដោយវាស្ថិតនៅក្រៅពីកាលបរិច្ឆេត ដូច្នេះហើយ បានជាដំណើរដែលរៀបរាប់ទូលថ្វាយនូវរឿងខាងលើ នោះ មានរយ:ពេលយូរ ដែលហួសនិស្ស័យរបស់មនុស្ស អាចនឹងជឿទៅបាន។ ខ្លឹមសាររបស់ជនជាតិ ក្លិង្គនេះ មិនខុសពីអ្នកធ្វើដំណើរនិងឈ្មួញអារ៉ាប់នៃសតវត្សរ៍ទី១០នៃគ.ស. ដែលបានអធិប្បាយអំពី ប្រទេស ម៉ាឡាយូ និង ខ្មែរ ទេ ពីព្រោះអ្វីៗដែលបានពោលមួយភាគធំ ត្រូវបានគេបំភ្លៃឬបំផ្លើស។
ករណីខាងលើនេះ ដែលជាមូលហេតុធ្វើឲ្យព្រះរាជាខ្មែរ មានបំណងចង់ដឹងចង់ស្គាល់នូវរឿង ចម្លែកទាំងនោះ ដូច្នេះបានជាព្រះអង្គត្រូវតែបញ្ជូនញាតិរបស់ព្រះអង្គ ឈ្មោះ ស៊ូវូ ដើម្បីធ្វើដំណើរទៅ កាន់ប្រទេសឥណ្ឌា។ បើតាមសេចក្តីរាយការណ៍របស់ចិន ដែលស្ថិតជិតឈូងសមុទ្របឹងហ្កាល ឬឥណ្ឌា ប្រតិភូខ្មែរបានមកដល់រាជធានីរបស់ស្តេចរាជវង្ស មូរ៉ុណ្ឌ ក្រោយពីបានមកដល់ទន្លេគង្គា ហើយបន្ត ដំណើរដោយឯបមាត់ទន្លេ ឆ្ពោះទៅប៉ែកខាងលើ។
ចំពោះទំនាក់ទំនងតាមផ្លូវទូត ឯកសារចិនបានបញ្ជាក់ទៀតថា ស្តេច មូរ៉ុណ្ឌ បានទទួលដោយ រាក់ទាក់បំផុត ព្រមទាំងនាំគណប្រតិភូខ្មែរធ្វើទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា។ ដើម្បីតបនឹងបំណង ចងស្ពានមេត្រីរបស់ព្រះមហាក្សត្រនគរភ្នំ ស្តេចក្លិង្គបានបញ្ជាឲ្យបុរសម្នាក់ឈ្មោះ ឆេន សុន នាំសេះបួន ដើម្បីយកទៅថ្វាយព្រះមហាក្សត្រនគរភ្នំ។
គួរបញ្ជាក់ថា ព្រះបាទ ហ្វានធាន ខាងលើនេះ ប្រហែលជាព្រះបាទ ស្រីមារញ ដែលមានវត្តមាន ក្នុងសិលាចារឹក វ៉ូកាញ់ នៅកម្ពុជាក្រោម។
ទាំងនេះ យើងគ្រាន់តែសូមនិយាយថា គេបានរកឃើញនៅភូមិវ៉ូកាញ់ នៅខេត្តញ៉ាត្រាង កម្ពុជាក្រោម ដែលដើមឡើយ ជាអាណាខេត្តរបស់នគរភ្នំ ពោលគឺមុនការកាន់កាប់តំបន់នេះ ដោយជន ជាតិចាម។ ឯកសារចិនបានបញ្ជាក់ឲ្យយើងដឹងថា ស្តេចនគរភ្នំអង្គនេះ មានប្ញទ្ធានុភាពខ្លាំងក្លាណាស់ ក្នុងអម្លុងសតវត្សរ៍ទី៣នៃគ.ស ព្រោះថាព្រះអង្គបានបង្ក្រាបនគរ តុន-សុន ដែលស្ថិតនៅឆ្ងាយពីរាជធានី របស់ព្រះអង្គប្រមាណជា៣.០០០លី ឲ្យក្លាយទៅជានគរចំណុះរបស់នគរភ្នំ។
No comments:
Post a Comment