Monday, September 3, 2018

៩០០- ៩២៥ ហសវរ្ម័នទី១

៩០០- ៩២៥ ហសវរ្ម័នទី១ ព្រះបាទហ័សវរ្មន័ទី១ (៩០០-៩២៣) ដែលជាព្រះរាជបុត្ររបស់ព្រះបាទយសោវរ្មន័ ដែលបានកសាង ប្រាសាទបក្សីចាំក្រុង និងបានកសាងប្រាសាទក្រវ៉ាន់ ក្នុងឆ្នាំ ៩២១ ។ ព្រះបាទជ័យវ័រន្មទី៤ (៩២៨-៩៤១) ដែលជាព្រះបិតុលារបស់ព្រះបាទហ័ស វរ្មន័ទី១ បានសោយរាជ្យ នៅរាជធានីកោះកេរ្តិ៍ ហើយ ព្រះអង្គបានកសាងបូជនីយដ្ឋានជាច្រើនកន្លែងផងដែរ។ ចំណែក ព្រះបាទរាជន្រ្ទវរ្មន័(៩៤៤-៩៦៨) បានប្តូររាជធានីមកអង្គរវិញនៅក្នុងឆ្នាំ ៩៥២ និងបានកសាងប្រាសាទមេបុណ្យ ខាងកើត ព្រមទាំង ប្រាសាទប្រែរូបក្នុងឆ្នាំ ៩៦១។ ក្នុងឆ្នាំ ៩៦៧ អ្នកមានបណ្តាសក្តិខ្ពស់ក្នុងព្រហ្មញ្ញសាសនា យជនាវារហៈ ដែលមានឈាម ជ័ររាជវង្ស បានកសាងប្រាសាទបន្ទាយស្រី ដែលមានចំងាយ ប្រហែល ២០គីឡូម៉ែត ភាគខាងជើង នៃរាជធានី។ ព្រះបាទជ័យវរ្មន័ទី៥ (៩៦៨-១០០១) បានកសាងរាជធានីថ្មីមួយទៀតនៅជិតប្រាសាទតាកែវ។

ព្រះបាទហស៌វរ្ម័នទី១ (៩០០-៩២២) ក្រោយពីព្រះបាទយសោវរ្ម័នទី១ ទ្រង់ចូលទិវង្គតទៅ ព្រះរាជបុត្រច្បងរបស់ព្រះអង្គព្រះនាម ហស៌វរ្ម័នទី១ ទ្រង់ឡើងគ្រងរាជ្យបន្តពីព្រះបិតានៅឆ្នាំ៩០០ នៃគ្រិស្ដសករាជ។ តែឯកសារខ្លះថានៅឆ្នាំ៩០៨ ឬ ៩១០ ទៅវិញ។ ព្រះអង្គទ្រង់គង់នៅរាជធានីយសោធបុរៈ គឺក្រុងអង្គរដដែល ហើយទ្រង់បានកសាងប្រាសាទភ្នំតូចមួយ គឺប្រាសាទបក្សីចាំក្រុង នៅក្បែរជើងភ្នំបាខែង ជាភ្នំកណ្ដាលនៃរាជធានី។ គេមិនបានដឹងពិតប្រាកដថា តើព្រះអង្គទ្រង់សោយទិវង្គតនៅឆ្នាំណាទេ គេគ្រាន់តែប៉ាន់ស្មានថា ព្រះអង្គប្រហែលជាចូលទិវង្គតនៅក្រោយឆ្នាំ៩២២ តែប៉ុណ្ណោះ ដោយទ្រង់បានទទួលព្រះមរណនាមថា រុទ្រលោក។


No comments:

Post a Comment