អំពីប្រពៃណី ទំនៀបទំលាប់ខ្មែរ

មាតិការសំខាន់ៗ HOT CONTENTS

បញ្ជីឈ្មោះគណបក្សនៅកម្ពុជា

Monday, June 16, 2025

មុំ ៣ ត្រីកោណមរកត សាលារួមមិត្ត ចុង បូក

តំបន់ ៤ ដែលកម្ពុជា ប្តឹងទៅ តុលាការយុត្តិធម៍អន្តរជាតិ រួមមាន៖

  1. តំបន់ប្រាសាទតាមនធំ និង តាមនតូច ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ 👉
  2. តំបន់ ប្រាសាទតាក្របី 👉 ឧត្តរមានជ័យ
  3. តំបន់ មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ-- មុំ៣ មរកត 👉
  4. តំបន់សមរភូមិ សង្រ្គាមកម្ពុជា ថៃ ឆ្នាំ ២០២៥ 👉
  5. ប្រវត្តិកងទ័ពកម្ពុជាក្នុង សង្រ្គាម ២០០៨ ដល់ ២០១១ 👉
  6. គណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ 👉
បញ្ហាជំលោះតំបន់មុំ៣ ចុងបូក រួមមានដូចជា
  1. តំបនភ្នំ ៤៦៩ និង ភ្នំ ៧៤៥ เนิน 469 และเนิน 745 👉
  2. តំបន់ឧទ្យាន្តជាតិ อุทยานแห่งชาติภูจองนายอย 👉
តំបន់ ត្រីកោណមរកត សាលារួមមិត្ត ចុង បូក
ផែនទីតំបន់ឧទ្យាន្តជាតិថៃ อุทยานแห่งชาติภูจองนายอย
តំបន់ ត្រីកោណមរកត សាលារួមមិត្ត ចុង បូក ជួរភ្នំ ៥០០ ភ្នំ ៧៤៥ និង ភ្នំ ៤៦៩ 

ប្រវត្តិមួយចំនួនទាក់ទងនិង តំបន់ត្រីកោណមរកតមានប្រវត្តិដូចខាងក្រោមនេះ --
  1. ឆ្នាំ ១៩៨៥ ដល់ ឆ្នាំ ១៩៨៧ មានសង្រ្គាមព្រំដែន រវាងកងទ័ព ថៃ ​និង កងទ័ពវៀតណាមដែលគ្រប់គ្រងតំបន់នោះ។ ការប្រយុទ្ធគ្នាបណ្តាលឪ្យទាហាន ថៃ ចំនួន ១០៩ នាក់ស្លាប់ និង របួសចំនួន ៦៦៤ នាក់ តែជ័យជំនះបានទៅលើ កងទ័ពថៃ ដូច្នេះ កងទ័ពថៃ គ្រប់គ្រងតំបន់នោះ ចាប់តាំងពីពេលនោះ មក ការតានតឹងផ្នែកយោធាកើតមានជាបន្តបន្ទាប់ ដោយសារតែគ្មាន  ការវាស់វែងខ្សែព្រំដែន និង គ្មានការបោះបង្គោលព្រំដែន តែភាគី កម្ពុជា និង ថៃ ចេះតែអះអាងរៀងៗខ្លួន។ ភាគី ថៃ ហៅតំបន់នេះថា ចុងបូក ភាគីលាវ ហៅថា ស្រុកប្រមុខ ចំណែកខាងកម្ពុជា ហៅថា ស្រុកជាំក្សាន្ត។ 
  2. ១៩៨៨ ទីតាំងដែលមានការប៉ះទង្គិចនៅតំបន់មុំ៣ គឺជាកន្លែងដែលកម្ពុជាបានកាន់កាប់តាំងពីឆ្នាំ​១៩៨៨ មកម្ល៉េះ​​
  3. ១៩៩៣ មេទ័ពភូមិភាគ ២ របស់ កងទ័ពសៀម បានកសាងសាលាមុខ ៣ នៅទីនោះ ដែលជាប្រភពនៃជំលោះ។
ឯកសារពាក់ព័ន្ធ ខេត្តព្រះវិហាររួមមាន៖
  1. តំបន់ត្រីកោណមរកត (កម្ពុជា​ ថៃ ឡាវ)
  2. ព្រំដែន ខេត្តព្រះវិហារ
  3. ភូមិសាស្រ្តខេត្តព្រះវិហារ 
  4. តំបន់ទេសចរណ៍ ខេត្តព្រះវិហារ 
  5. សង្រ្គាម ខ្មែរ សៀម លើករណី ប្រាសាទព្រះវិហារ ឆ្នាំ ២០០៨ ដល់ ២០១១ 
  6.  បណ្តាទីតាំង បង្កោលព្រំដែន ខ្មែរ សៀម ។ 
  7. ប្រាសាទ ព្រះវិហារ 
  8. ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប
  9. ចលនា ទន្រ្ទានព្រៃឈើនៅ ខេត្ត ព្រះវិហារ
  10. ឧទ្យាន្តជាតិ ភ្នំគូលេន 
  11. ជនជាតិ កួយ Kuy People
  12. អាជីវកម្ម ព្រៃឈើ នៅកម្ពុជា
មាត្រា​ ២​.នៃរដ្ឋធម្មនុញ្ញ-បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩
កម្ពុជាបញ្ជូនសំណុំរឿង ៤ ករណីទៅតុលាការយុត្តិធម៍អន្តរជាតិ ខែ មិថុនា ២០២៥

ផែនទីតំបន់ប្រវត្តិសាស្រ្តយោធា
ភូមិសាស្រ្តនយោបាយ--តំបន់ត្រីកោណមរកត សាលារួមមិត្ត
ភូមិសាស្រ្តនយោបាយ--តំបន់ត្រីកោណមរកត សាលារួមមិត្ត
តំបន់ត្រីកោណមរកត សាលារួមមិត្ត
  • ឆ្នាំ ១៨៩៣ មានសង្រ្គាម បារាំង សៀម Franco-Siam War ដែលសង្រ្គាមនោះគឺភាគីបារាំងឈ្នះ ហើយភាគី សៀម យល់ព្រមដកទ័ពទាំងអស់ចេញពីកម្ពុជា នៅឆ្នាំ ១៩០៤។ កាលណោះ ប្រទេសឡាវ ស្ថិតក្រោមអាណានិគមរបស់ប្រទេស សៀម ដែលតាមផ្លូវច្បាប់ ឡាវ មិនមែនជារដ្ឋមួយ​ទាមទារជំនួសសៀមទេ។ លុះឆ្នាំ ១៩៣៣ មានការបោះពុម្ពផែនទី ជំនួសដោយផែនទីចាស់ផលិតឆ្នាំ ១៩១៤....
  • ភាគីឡាវ គេលើកឡើងអំពី សិទ្ធិជនជាតិដើម គេសំដៅថា ជនជាតិរបស់ឡាវ រស់នៅក្នុងប្រទេសកម្ពុជា(គេលើកពីការធ្វើជំរៀនប្រជាជនខេត្តតាមព្រំដែន..) និងចង់ថា កម្ពុជារំលោភបំពាន ឈ្លានពានទឹកដីឡាវ ចំណែកកម្ពុជា អះអាងថា សាលាមុខ ៣ មិនមែនជាចំណុចព្រំដែនទេ ហើយចំណុចព្រំដែនស្ថិតនៅចម្ងាយជាង ៣០០ ម៉ែត្រពី សាលារួមចិត្តឬ សាលាត្រីមុខ តើដីកម្ពុជា បាត់ទៅខាងឡាវ? ឬ ទៅខាង ប្រទេសថៃ? រីឯភាគីឡាវ គេក៍ទទួលស្គាល់ថា សាលានោះ ស្ថិតក្នុងទឹកដីកម្ពុជា! ក្នុងន័យនេះ បានជាកងទ័ពកម្ពុជា បណ្តេញកងទ័ពថៃ ប្រមាណជា ១០នាក់ ដែលលួចមក ឈ ជើងនៅលើ សាលាមុខបី។ ក្នុងន័យនេះ បានន័យថា ទាំងឡាវ ទាំងថៃ សុទ្ធតែ រំលោភព្រំដែនកម្ពុជា!
តំបន់ ត្រីកោណមរកត ឆ្នាំ ១៨៧០ ក្រោមអាណានិគមបារាំង និង អាណានិគម សៀម
តំបន់ ត្រីកោណមរកត ឆ្នាំ ១៨៧០ ក្រោមអាណានិគមបារាំង និង អាណានិគម សៀម
តំបន់ ត្រីកោណមរកត ឆ្នាំ ១៨៧០ ក្រោមអាណានិគមបារាំង និង អាណានិគម សៀម
ផែនទីបោន BONN Map តំបន់ កំពង់ស្រឡៅ KOMPONG SRALAO ( ស្រស់ ឡាវ)--ចំណុចប្រសព្វ ៣ មុំ
  • ភាគីឡាវ គេបង្ហាញផែនទី ១/៥០.០០០ និង ១/១០០.០០០ ឃើញថា ខ្សែព្រំដែន ស្ថិតនៅម្តុំនោះមែន​! ចុះភាគីកម្ពុជា បានផែនទីណាទៅសំអាង ថាភាគីឡាវគេរំលោភ? ដូច្នេះ កម្ពុជាគួរបកស្រាយបែប ផែនទីវិទ្យា ដោយថា ចំនុច"សៀមចង់បូក" ជាចំនុចជំលោះតាំងពីយូរយាមកហើយ គឺតាំងពី ជំនាន់សៀម និង បារាំងឈ្លោះគ្នា ព្រោះតាមឯកសារ គេឃើញមាន ស្រុកសៀមបូក និង ស្រុង សៀមប៉ាង--សៀមរត់ដកទ័ពចេញ ចំណែកតំបន់ សៀមចង់បូក ឬ ភ្នំសៀមចង់បូក Siam Want Plus មិនមែន ចុងបូកទេ Chong Bok តាមហេតុផលនេះ គឺភ្នំ មាន៣ដែរ គឺភ្នំសៀម កំពស់ ៣៦០ម ភ្នំឡាវកំពស់ ៣៦០ម និងភ្នំកម្ពុជា កំពស់ ៣៦០មដែរ ដូចនេះ ចំណុចកណ្តាល គឺជាចំណុចប្រសពព្រំដែនបីប្រទេស កម្ពុជា ថៃ និង ឡាវ។ 
តំបន់ ត្រីកោណមរកត ឆ្នាំ ១៩៩៤ នៃការកសាង សាលារួមមិត្តលើទឹកដីកម្ពុជាជំលោះ ៣០០ មែត្រពីចំណុច ប្រសព្វព្រំដែន កម្ពុជា​ ថៃ លាវ
តំបន់ ត្រីកោណមរកត សាលារួមមិត្ត
  • ទាញខ្សែសណ្ឋានដី រកចំណុចទាបជាងគេ--ធម្មតា គេយកទន្លេ អូរ ព្រែក ធ្វើជាចំនុចទាបស្មើរ ០ តែបើគ្មានទេ គឺមិនអាចយកចំណុច អូរ Ou/Stream ដូចដែលភាគី ឡាវ ថៃ គេកំណត់ឲ្យយើងអីចឹងទេ គឺត្រូវយកចំណុចកំពស់ ១៥២ម ដែលទាបជាងគេបង្អស់ ធៀបពី ភ្នំ ៣៦០ម។ ធ្វើបែបនេះ ឃើញថា មានចំងាយ ៣០០ម៉ែត្រជាងមែន ដែលពីមុន ភាគីថៃ ថាព្រំដែនគឺ សាលាមុខបី ថៃនាំភ្ងៀវមកទស្សនា ថៃចេញលុយកសាងសាលាមុខបី ថៃមានដាក់ក្បាច់លំនាំថៃ ដើម្បីប្រាប់គេថា នោះគឺជាព្រំដែន ដែលតាមពិត​ ព្រំដែនឆ្ងាយពីសាលាបីមុខ ចំនួនជាង ៣០០មែត្រ។ ទី ២ គឺស្របជាមួយ សាក្សីរស់ ដែលជាកងកំលាំងធ្លាប់ធ្វើសង្រ្គាមសម័យនេះ ១៩៧០ ដល់ ១៩៩៨ ដែលគេអូសខ្សែព្រំដែនចូលមកដីខ្មែរ ដើម្បីឲ្យបរទេស មើលឃើញថា ភាគីវៀតណាម និង រដ្ឋកម្ពុជា រំលោភដីឡាវ ឬ ដីថៃ!!--សម័យសង្រ្គាមគ្មានអ្នកណាគិតរឿងផែនទី ទឹកដីទេ គិតតែពីរឿង ឈ្នះ ចាញ់។
ប្រតិភូកងទ័ពថៃ ចូលជួបពិភាក្សាការងារជាមួយ អតីត ឧត្តមសេនីយ៍នៃ កងទ័ព ហ្វ៊ុនស៊ិនប៉ិច ឆ្នាំ ២០២៥
  • ឆ្នាំ ១៩៣២ ជនជាតិថៃ ធ្វើរដ្ឋប្រហារធម្មនុញ្ញ ដោយដូរឈ្មោះប្រទេស ពី អាណាចក្រសៀម Siam Kingdom ទៅជាអាណាចក្រថៃ Kingdom of Thai-land មានន័យថា ផែនទីដែលផលិត ឆ្នាំ ១៩៣៣ គឺជនជាតិសៀម មិនទទួលស្គាល់ ដោយសារឆ្នាំ ១៩៣២ ជនជាតិសៀម ចាញ់ ជនជាតិថៃ និងសំដៅថា នេះជាមូលដ្ឋានដែលនាំឲ្យ ផែនទីមានទំនាស់។
  • តំបន់ត្រីកោណមរកតគឺជាចំនុចព្រំដែនរវាងប្រទេស ថៃ លាវ និង កម្ពុជា ។ តំបន់នេះមានផ្ទៃដី ១២ គម២។ តំបន់ត្រីកោណមរកតក្នុងប្រទេសថៃ គឺរួមតំបន់  Phuong Nai National Park, Nam Yuen District, Ubon Ratchathan។ តំបន់ត្រីកោណមរកតក្នុងប្រទេស ឡាវ គឺសំដៅ Mueang Moo. Champasak District តំបននេះ បើគិតនៅប្រទេសកម្ពុជា គឺតំបន់មុំបី ខេត្តព្រះវិហារ (មិនដូចខាងថៃសរសេរថា តំបន់ជនបុរីឡើយ)។ តំបន់នេះមានឈ្មោះថា​តំបន់ត្រីកោណមរកត Emeral Triangle ចំណែកតំបន់ត្រីកោណមាសសំដៅ ព្រំដែនប្រទេស ថៃ ភូមារ និងឡាវ Golden Triangle
  • តំបន់ត្រីកោណមរកតធ្លាប់ជាសមរភូមិ สมรภูมิช่องบก រវាងកងទ័ពវៀតណាម​( ដែលចូលមកជ័យកម្ពុជា ១៩៧៩ ដល់ឆ្នាំ ១៩៨៩)ជាមួយកងទ័ព ថៃ អំឡុងខែ កុម្ភៈឆ្នាំ ១៩៨៥ ដល់ខែ ធ្នូឆ្នាំ ១៩៨៧។ ភាគថៃ ចោទប្រកាន់ប្រទេសវៀតណាម ថាបានរំលោភព្រំដែនប្រទេស ថៃ។ ជាចុងក្រោយ កងទ័ពវៀតណាមបានដកថយ តែអំឡុងសង្រ្គាម ភាគីថៃ ស្លាប់ទាហានចំនួន ១០៩នាក់ និងងរបួសចំនួន ៦៦៤នាក់។
  • កោះសន្តិភាព ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១០ម៉ោង ០២:៥ សាលា​មុខ​៣​ឬ​សាលា​រួមចិត្ដ ចុង​នៃ​កំពូលភ្នំ​ដងរែក តំបន់​សំគាល់​ព្រំប្រទល់​ប្រទេស​៣ តែ​ធ្វើ​ចូល​ដី​កម្ពុជា​៣០០​ម តំបន់​មុំ​បី​ជា​ចំណុច​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​សំរាប់​ប្រទេស​បី​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នាស្ថិត​នៅ​ទិសឧត្ដរ​នៃ​ប្រទេស​កម្ពុជា ។ មុំ​បីស្ថិត​នៅ​ចំណុចកំពូល​នៃ​ចុង​ភ្នំ​ដងរែក​មានព្រំប្រទល់​ជាប់​ខេត្ដ​ចំនួន​បី​នៃ​ប្រទេស​បី ក្នុងនោះ​មាន​ខេត្ដព្រះវិហារ​ប្រទេស​កម្ពុជា​, ខេត្ដ អ៊ូ​ប៊ុ​ន ប្រទេស​សៀម និង​ខេត្ដ​ចំប៉ា​សាក់ ប្រទេស​ឡាវ ។ តំបន់​មុំ​បី​ស្ថិត​នៅ​ចុង​ភ្នំ​ដងរែក​ភាគ​ខាងជើង​ប្រទេស​ត្រង់​ចំណុច​ក្បាលទន្លេ​ល្ពៅ​ដែល​ហូរ​ចាក់​ទន្លេមេគង្គ​លើ​នៃប្រទេស​កម្ពុជា ។ តំបន់​មុំ​បី​មាន​ប្រវត្ដិ​ជា​យូរណាស់​មក​ហើយ​សំរាប់​ក្រុម​អ្នកតស៊ូ​ខាងនយោបាយ​របស់​ប្រទេស​កម្ពុជានិង​ជាទីកន្លែង​ក្រុម​ចោរ​លាក់ខ្លួន​ឆ្លង​ដែន​ចេញ​-​ចូលប្រទេស​ទាំង​បី​ទៀត​ផង ។អ្នកនយោបាយ​ខ្មែរ​ដែល​ធ្លាប់​បាន​ទៅជ្រកកោន​ក្នុង​តំបន់​នោះ​ឱ្យ​ដឹង​ថាតំបន់​មុំ​បីគឺជា​តំបន់​មួយ​ដែល​មាន​ភូមិសាស្ដ្រ​ដ៏​ពិសិដ្ឋសំរាប់​ផ្ដល់​ឱ្យ​អ្នកតស៊ូ​មិន​ថា​ឡើយ​តែប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ចាប់តាំងពីទស​វត្ស​ឆ្នាំ​១៩៤០ នា​សម័យ​អាណានិគមបារាំង​គ្រប់គ្រង​ឥណ្ឌូចិនតំបន់​នោះ​មាន​ទាំងអ្នកតស៊ូ​សៀម ឡាវ និង​វៀតណាម​សេរីដែល​ពួក​អ្នកតស៊ូ​ទាំង​អស់នោះ​ស្ថិត​ក្រោមការ​ផ្ដល់​ជំនួយ​ពី​ប្រទេស​ធំ​ៗ ក្នុង​នោះ​មាន​ដូចជា​អា​មេ​រិ​កនិង​ចិន​ជាដើម ។ អ្នកតស៊ូ​ខាងនយោបាយ​ដែលរ​ត់ទៅ​កាន់​តំបន់​នោះ​សុទ្ធតែ បាន​ទទួល​ជំនួយ​ជា​ច្រើន​ទាំង​ស្បៀងអាហារ ទាំង​គ្រឿង​សព្វាវុធ និង​ថវិកា​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​កងកំលាំង​រៀង​ៗ​ខ្លួន​ដើម្បី​តស៊ូ​ដ៏យូរអង្វែង ។
  •   តំបន់​នោះ​ពុំ​មាន​ផ្លូវ​គមនាគមន៍​ចេញចូល​ទៅ​ដល់​ទេ គឺជា​ភូមិសាស្ដ្រ​ល្អ​បំផុតសំរាប់​ពួក​អ្នកតស៊ូ​ទាំង​ការ​លាក់ខ្លួនទាំង ការ​លួច​ឆ្លង​ដែន​ដើម្បី​ទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំង​បី ។ តំបន់​មុំ​បី​ស្ទើរតែរាប់​សិប​ទស​វត្ស​មក​ហើយ​ប្រទេស​ទាំង​បី​ពុំសូវ​ដែល​បាន​យកចិត្ដទុកដាក់​ក្នុង​ការ​អភិវ​ឌ្ឍ​ទេ ។ ដោយឡែក​តំបន់​មុំ​បី​ក្នុង​ចំណែកទឹកដី​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៧០ បន្ទាប់​ពីមានការ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​សម្ដេចព្រះ នរោត្ដម សីហ​នុ ពី​ព្រះ​ប្រមុខរដ្ឋ​មកតំបន់ នោះ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​អ្នកតស៊ូ​ខាងនយោបាយ​ខ្មែរ​ជា​ច្រើន​បក្សដោយ​គេ​យកតំបន់​នោះ​ធ្វើ​ជា​កន្លែង​លាក់ខ្លួន​ពួន​អាត្មាដើម្បី​បន្ដ​ការ​ច្បាំង​ប្រយុទ្ធ​បង្ហូរឈាម​យ៉ាងក្ដៅ​គគុក​រវាង​ខ្មែរនិង​ខ្មែរ​។រហូត​មក​ដល់​ចុងឆ្នាំ​១៩៩៨ បន្ទាប់​ពី​មានគោលនយោបាយ​ឈ្នះ​=​ឈ្នះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ទើប​តំបន់​មុំ​បី បាន​ក្លាយទៅជា​តំបន់​មាន​សន្ដិភាព​ចុងក្រោយ​គេ​បំផុត​ក្នុង​ប្រទេស​រហូត​មក​ទល់​នឹងពេល​បច្ចុប្បន្ន ។ តំបន់​នោះ​កំពុង​ក្លាយទៅជាតំបន់​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដ៏​ធំមួយ​ដោយ​មានការ​ជួយ​ស្វែងរក​មូលនិធិ និងឧបត្ថម្ភ​ដ៏​សន្ធឹកសន្ធាប់​ផ្ទាល់​ពី​សំណាក់​សម្ដេច តេ​ជោ​ហ៊ុន សែន និង​លោក​ជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។
  •   សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ​តាម​ព័​ត៌មាន​ដែល​កោះសន្ដិភាព​ក្ដាប់​បាន និង​ដឹង​តាម ការ​និយាយ​ត​ៗ​គ្នា​ថាត្រូវ​បាន​លោក​ឧត្ដម សេនីយ៍​ខ្មែរ​ម្នាក់​ឈ្មោះ នួន ភា អតីត​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​១​ជា​អ្នក​កសាងឡើង​នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៩០ ដែល​សម័យនោះ​តំបន់​មុំ​បី​អានសេះ​ស្ថិត​តាម​បណ្ដោយជួរ​ភ្នំ​ដងរែកគឺ​គ្រប់គ្រង​ដោយ​យោធភូមិភាគ​ទី​១ ។ ការ​ពិត​សាលា​រួមចិត្ដ​ដែល​សង់ឡើង​នៅ​លើ​ចំណុច​ត្រីកោណ​នៃ​តំបន់​មុំ​បីនោះគឺ​មិនមែន​សង់​ឡើង​នៅ​ទស​វត្ស​ឆ្នាំ១៩៩០ និង​មិនមែន​ជា​ស្នាដៃ​របស់​អតីតឧត្ដមសេនីយ៍​នួន ភា ទេ ។ តាម​ការ​អះ អាង​ជា​ច្រើន​ពី​អតីតមន្ដ្រី​រាជការ​ស៊ី​វិល និងអតីត​មេបញ្ជាការ​ទ័ព​កម្ពុជា​ជា​ច្រើន​រូប​ដែលដឹង​ច្បាស់​ពី​ប្រវត្ដិ​សាលា​រួមចិត្ដ​ឱ្យ​ដឹង​ថា សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ គឺ​ត្រូវ​បានកសាង​ឡើង​នៅ​ពាក់កណ្ដាល​នៃ​ទស​វត្ស​ឆ្នាំ៩០ ក្រោយ​ពេល​មាន​រាជរដ្ឋាភិបាល​កម្ពុជាអាណត្ដិ​ទី​១ ដោយ​ក្រុមហ៊ុន​ឈើហុប​ក្នុងស្រុក​របស់​ថៃ​ឈ្មោះ​ប៊ុល​ឡា​ផា ។
  •   កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ ២០១០ អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​បាន ជួប​សាកសួរ​លោក​ឧត្ដមសេនីយ៍​នួន ភា អតីតនាយសេនាធិការ​យោធភូមិ​ភាគ​ទី​១ បច្ចុប្បន្នជា​នាយ​រង​ទីចាត់ការ​ការងារ​ព្រំដែន​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទខណៈ លោក​ឧត្ដមសេនីយ៍​អមដំណើរ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយមាស​៥ និង​លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្នុង​ដំណើរ​អញ្ជើញ​ទៅ​សួរសុខទុក្ខ​កងកំលាំងកម្ពុជា​នៅ​តាម​ខ្សែត្រៀម​ជួរ​មុខ​នៃ​តំបន់​មុំ​បី ហើយ​លោក​ឧត្ដមសេនីយ៍​បាន​បំភ្លឺ​ប្រាប់​កោះសន្ដិភាព​ថា រូប​លោក​ផ្ទាល់​ពុំ​មែន​ជា​អ្នកសាងសាលា​រួមចិត្ដ​នៅ​ក្នុង​ដី​របស់​កម្ពុជានោះ​ទេ ។  ទោះជា​យ៉ាងណា​ក្ដី​រូប​លោក​ផ្ទាល់ដឹង​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​កសាងព្រោះ​នៅក្នុង​អំឡុង​ខែកញា និង​ខែតុលា ឆ្នាំ​១៩៩៧  ជា​គណៈ​មេបញ្ជាការ​សមរភូមិ​ទិស​ព្រំដែននៃ​តំបន់​មុំ​បីនិង​អានសេះ ។លោក​ឧត្ដមសេនីយ៍​បញ្ជាក់​ថា សាលា មុខ​បី​ហៅ​សាលា​រួមចិត្ដត្រូវ​បាន​កសាង​ឡើង នៅ​ឆ្នាំ​១៩៩៤ ដោយ​ក្រុមហ៊ុន​ឯកជន​សៀម ឈ្មោះ​ប៊ុល ឡា​ផា ដែល​ជា​ក្រុមហ៊ុន​ក្នុង ស្រុក​សៀម​រកស៊ី​ឈើហុប ។ ការ​សាងសង់សាលា​រួមចិត្ដ​នេះ​ក៏​បាន​សហការ​ជាមួយ អាជ្ញាធរ​ខេត្ដព្រះវិហារ​ផង​ដែរ ដែល​ពេលនោះ​មាន​លោក​ឧត្ដមសេនីយ៍ មៀន សា​រិ​ន អតីត​ជា​អភិបាល​ខេត្ដព្រះវិហារ​មក​ពី​កូតា ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ក្នុង​អាណត្ដិ​ទី​១​នៃ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា ។
  •  ក្រុមហ៊ុន​ប៊ុល​ឡា​ផា កសាងសាលា​មុខ​បី​នៅ​លើ​មុំ​បី​នោះ គឺ​ក្នុង​គោលបំណង​ដើម្បី​ដាក់​ឱ្យ​ត្រូវ​ចំណុច​ត្រីកោណ​នៃរង្វាស់​ផែនទី​ប្រទេស​ទាំង​បី​លើ​តំបន់​នោះ តែធាតុ​ពិត​សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដគឺត្រូវ​បាន​សង់​ឡើង​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជាតែ​ម្នាក់ឯង​ក្នុង​ជំរៅ​៣០០​ម៉ែត្រ​ឯណោះ​មិនមែន​លើ​ចំណុចសូន្យ​ដូចដែល​ថៅកែ​សៀមបាន​គិត​នោះ​ទេ ។សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ​គេ​សង់ឡើង​អំពី​ឈើបាត​ក្រោម​បេតុងក្រាល​ការ៉ូ និង​ប្រក់​ហ្វ៊ី​ប្រូ​ពណ៌​ក្រហមនិង​រចនា​ដំបូលចេញ​ជា​បី​មុខមួយ​ជ្រុង​បែរមុខ​ទៅ​ទិស​ខាងត្បូង គឺ​ប្រទេស​កម្ពុជា​មាន​តំកល់​ព្រះពុទ្ធ រូប​១​អង្គ​បែរមុខ​ទៅ​ទិស​ខាងត្បូង និង​មានតំកល់​រូប​អប្សរានិង​រចនា​នៅ​លើ​ជ្រុង​ដំបូលមាន​រូបព្រហ្ម​មុខ​បួន​។  មួយ​ជ្រុង​ទៀត​បែរមុខ​ទៅ​ទិស​ខាងជើង​ឆៀង​ខាងលិច គឺប្រទេស​សៀម​មាន​តំកល់​ព្រះ​ពុទ្ធរូប​បែរមុខ ទៅ​ទិស​ខាងជើងនិង​នៅ​លើ​ជ្រុង​ដំបូល​ខាងលើ​មាន​រូប​ទេវតា​។ មួយ​ជ្រុង​ទៀត​បែរមុខទៅ​ទិស​ខាងកើតគឺ​បែរ​ទៅ​ប្រទេស​ឡាវ មាន​តំកល់​ព្រះ​ពុទ្ធរូប​ដូច​គ្នា​នៅ​លើ​ជ្រុង​ដំបូល​ខាងលើ​មាន​រូប​ដើមឈើ ។បច្ចុប្បន្ន​សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដដែល​សៀម​សង់​ឡើង​នៅ​លើ​ទឹកដី​របស់កម្ពុជា​នោះ​តាម​មន្ដ្រី​យោធា​កម្ពុជា​ដែលកំពុង​ប្រចាំការ​នៅ​លើ​មុំ​បី​បានឱ្យ​ដឹង​ថា សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ​សង់​ឡើងស្ថិត​ក្នុង​ចំណុច​ផែនទី​២២.៨៤.​សូន្យ​២ ។ 
  • បច្ចុប្បន្ន​នៅ​ចំណុច​សាលា​រួមចិត្ដ​ពុំ​មាន​ភាគីកងកំលាំង​ណាមួយ​អាច​បោះទីតាំង​ឈរជើង លើ​ចំណុច​នោះ​បាន​ទេ​ទាំង​បី​ភាគី​តែ​អាច ទៅ​ទស្សនា​កំសាន្ដ​បាន​ម្ដងម្កាល​។តំបន់​មុំ​បី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យឈ្មោះ​ថា ជា​តំបន់ត្រីកោណ​មរកត​នោះ គឺ តំបន់​មួយ​ប្រកប​ទៅ​ដោយ​សក្ដានុពល​សេដ្ឋ កិច្ច​ដែល​មាន​វិសាលភាព​យ៉ាង​ធំធេង​សំរាប់ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា​រវាង​ប្រទេស​ទាំង​បី​។ តំបន់​មុំ​បី​ខាង​កម្ពុជា​គេ​រំពឹង​ទុក​ថាអាច​ក្លាយ ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​សំរាប់ធ្វើ​កន្លែង​កីឡាវាយកូនគោល​ខ្នាត​អន្ដរជាតិ ។ ពិសេស​តំបន់​នោះ​អនាគត​ដ៏​ខ្លី​ខាងមុខ​គេ​សង្ឃឹមថា នឹង​ក្លាយទៅជា​តំបន់​អភិ វឌ្ឍន៍​ផ្នែក​កសិឧស្សាហកម្ម​របស់​ជាតិ​យ៉ាងធំ ។តំបន់ត្រីកោណ​មរកត​ដែល​ពី​មុន​យើងគិត​ថា ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល​នោះ បន្ទាប់​ពី​មានការ​កសាង​ផ្លូវ​គមនាគមន៍​រួច រាល់​ជា​ស្ថាពរ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជាបច្ចុប្បន្ន​កំពុង​ទទួល​បាន​ភ្ញៀវ​ទេសចរ និង​អ្នកវិនិយោគ​ផ្នែក​កសិឧស្សាហកម្ម​ជា​ច្រើន​ចូលទៅ​ទស្សនា​ព្រៃ​ធម្មជាតិ និង​សិក្សា​ផ្ទៃដី សំរាប់​គំរោង​អភិវឌ្ឍន៍​នោះ​ទៀត​ផង ។
  • កោះសន្តិភាព  ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១០ម៉ោង ០៦:០១ ទាហាន​សៀម​ចូល​មក​ឈរជើង​នៅ​អគារ​សាលា​រួមចិត្ដ​ប៉ុន្ដែ​ត្រូវ​បាន​បណ្ដេញ ទាហាន​សៀម​ប្រមាណ​១០​នាក់ ដែល លួច​ចូល​មក​ឈរជើង​នៅ​ក្នុង​អគារ “​សាលារួមចិត្ដ​” ស្ថិត​នៅ​តំបន់​មុំ​បី ស្រុក​ជាំ​ក្សាន្ដ ខេត្ដព្រះ​វិហារ​នោះ ត្រូវ​បាន​ទាហាន​កម្ពុជាបណ្ដេញ​ឱ្យ​ចាកចេញ​ទៅ​វិញ​កាលពី​ល្ងាច​ថ្ងៃ ទី​៥ កុម្ភៈ ដោយ​អះអាង​ថា “​សាលា​រួមចិត្ដ​” គឺ​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា ដូច្នេះ​ទាហាន​សៀម គ្មាន​សិទ្ធិ​ឈរជើង​នៅ​ទីនោះ​ឡើយ ។  តំបន់​មុំ​បី​ជា​ជំនួប​ព្រំប្រទល់​ដែន​៣ប្រទេស គឺ​កម្ពុជា ឡាវ និង​សៀម ប៉ុន្ដែ​អគារសាលា​រួមចិត្ដ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា សូ​ម្បីរដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ​ក៏​ទទួលស្គាល់​ផង​ដែរ ។  ការ​ប៉ុនប៉ង​មក​ឈរជើង​នៅ​សាលា​រួមចិត្ដ របស់​ទាហាន​សៀម​នេះ គឺ​កើតឡើង​មុនពេល​មួយ​ថ្ងៃ​ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​លោក​ជំទាវ​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​អញ្ជើញ​ទស្សនកិច្ច​នៅទីនោះ ដើម្បី​ពិនិត្យ​មើល​ទីតាំង​សាលា​រួមចិត្ដ និង​ទីតាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា ៕
តំបន់ ត្រីកោណមរកត សាលារួមមិត្ត

សាលា​មុខ​៣ ​ឬ​ សាលា​រួមចិត្ដ​

តំបន់ត្រីកោណមរកត សាលារួមមិត្ត
២៨ ឧសភា ២០២៥ NP​ BREAKING NEWS ទាហានថៃ បានប៉ះទង្គិចជាមួយទាហានខ្មែរ នៅតំបន់ «ចុងបូក»ខេត្តអ៊ូប៊ុនរ៉ាត់ថានី រយៈពេលប្រមាណ១០នាទី 

(ថៃ)៖ កាសែតរបស់ថៃ ឈ្មោះ Thairath បញ្ជាក់ថា ទាហានថៃ បានប៉ះទង្គិចជាមួយទាហានខ្មែរនៅតំបន់ «ចុងបូក»ខេត្តអ៊ូប៊ុនរ៉ាត់ថានី នៅព្រឹកថ្ងៃពុធ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ ។អ្នកនាំពាក្យថៃនិយាយថា ស្ថានការណ៍បានដោះស្រាយហើយ និងរង់ចាំការចរចា។ បើកតាមការផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងផងដែរថា ការប៉ះទង្គិចនេះដែរ មិនមាន អ្នករងរបួសនោះទេ នេះបើតាមការរាយការណ៍របស់ទាហាននៅទីតាំងផ្ទាល់។ការបាញ់ប្រហារបានកើតឡើងនៅជិត «ចុងបូក» ក្នុងស្រុក Nam Yuen នៃ Ubon Ratchathani ប្រហែលម៉ោង ៥:៤៥ នាទីព្រឹកហើយមានរយៈពេលប្រមាណ ១០ នាទី។
ផែនទី ចំណុចផ្ទុះអាវុធ តំបន់មុំ៣ ត្រីកោណមរកត ( តំបន់ចុងបូក) ថ្ងៃទី ២៨ ឧសភា ២០២៥
ការសែតថៃ បញ្ជាក់ទៀតថា ទាហានថៃនិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ជម្លោះដែលភាគីទាំងពីរបានព្រមព្រៀងគ្នាមិនកាន់កាប់មុននេះទេ។ ដោយទាហានថៃលើកឡើងថាមានទាហានកម្ពុជាម្នាក់ត្រូវបានគេចោទថាបានចូលទៅក្នុងតំបន់នោះ បន្ទាប់មកទាហានថៃចុះមកល្បាត លើទីតាំងខាងលើ  ហើយនោះជាពេលដែលការប៉ះទង្គិចបានផ្ទុះឡើង៕
ផែនទី ចំណុចផ្ទុះអាវុធ តំបន់មុំ៣ ត្រីកោណមរកត ( តំបន់ចុងបូក) ថ្ងៃទី ២៨ ឧសភា ២០២៥
ផែនទី ចំណុចផ្ទុះអាវុធ តំបន់មុំ៣ ត្រីកោណមរកត ( តំបន់ចុងបូក) ថ្ងៃទី ២៨ ឧសភា ២០២៥
មួយប្រាវប្រហែល១០នាទី នៅមុំបី! សត្រូវនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដីយើង! សូមជូនពរកងទ័ពយើង ជួបតែសំណាងល្អ និងជោគជ័យឈ្នះមាសត្រូវ!

Breaking News: ទាហានកម្ពុជា និងថៃ ផ្ទុះអាវុធដាក់គ្នា នៅក្នុងជម្លោះនៅតាមព្រំដែន នៃតំបន់ ចុងបូក ភាគឦសាន នៃខេត្ត Ubon Ratchathani នៅព្រឹកថ្ងៃពុធនេះ។ នេះបើតាមសេចក្ដីរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍ ដែលបានបញ្ជាក់បន្ថែមថា ការប៉ះទង្គិចគ្នា ធ្វើឡើងក្នុងរយៈពេលខ្លី និងមិនបានបង្កឱ្យមានអ្នករងរបួសនោះឡើយ។ 

លោកឧត្តមសេនីយ៍ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ បាននិយាយថា ក្រុមទាហាន Suranaree Task Force បានរាយការណ៍ពីការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅវេលាម៉ោង ៥ និង៣០នាទីព្រឹក នៅថ្ងៃពុធទី ២៨ ខែឧសភា។

តាមកាសែតថៃដដែលនេះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានទាហានខ្មែរមួយក្រុម បានចូលទៅតំបន់ដែលមានជម្លោះ ហើយទាហានថៃ ក៏បានចូលទៅជិត និងបានសួរនាំ ហើយក៏បានប៉ះពារសម្ដីគ្នា រហូតដល់មានការផ្ទុះអាវុធកើតឡើងប្រហែល ១០នាទី។ 

ទោះយ៉ាងណា លោក ឧត្តមសេនីយ៍ Winthai អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា ក្រោយកើតហេតុ មេបញ្ជាការរងនៃកងកម្លាំងក្នុងស្រុកថៃ និងកម្ពុជា បានពិភាក្សាគ្នាភ្លាមៗ តាមទូរសព្ទ និងបានយល់ព្រមបញ្ឈប់សកម្មភាពបាញ់តបតគ្នា ប៉ុន្ដែ ទាហាននៃប្រទេសទាំងពីរ នៅតែស្ថិតនៅកន្លែងកើតហេតុ។

At 5.45am, Thai forces detected Cambodian troop movements and preparations to establish a position in an area claimed by Thailand, potentially violating the agreement. Thai troops, from Task Force 1 of the Suranaree Command, responded by deploying forces to investigate, which led to a brief clash. The Thai personnel were conducting routine patrol and coordination duties with no intent to assert sovereignty or provoke the neighbouring country.

The incident was caused by a misjudgment on the ground and was quickly resolved without any injuries reported. Following the incident, Maj Gen Thol Sovann, Deputy Commander of Cambodia’s 3rd Support Brigade, contacted the Deputy Commander of Thailand’s Suranaree Task Force by phone. They successfully agreed to end the confrontation by 5.55am.

“A joint bilateral mechanism is currently engaged in discussions to peacefully resolve the overlapping territorial claims and establish a shared framework for future conduct,” a source said.

Thmey Thmey មេបញ្ជាការខ្មែរ-ថៃក្នុងតំបន់ផ្ទុះអាវុធ (មុំបី)​ បានចួបចរចាគ្នាហេីយ។ នេះបេីតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ផល្លា​ អ្នកនាំពាក្យកងទ័ពជេីងគោកកម្ពុជាប្រាប់សារព័ត៌មានឌីជីថលថ្មីៗ។  មន្ត្រីជាន់ខ្ពស់នៃកងទ័ពកម្ពុជាដដែលអះអាង​ ពិតជាមានការផ្ទុះអាវុធមួយប្រាវមែននាព្រលឹមថ្ងៃទី២៨​ ឧសភានេះ។ 
លោកឧត្តមសេនីយ៍ទោ​ បញ្ជាក់ថា៖«ភាគីថៃបានផ្ទុះអាវុធមុន​ ហេីយក៏រត់។ យេីងកំពុងល្បាត។ យេីងការពារមាតុភូមិយេីង។»។

ប៉ះទង្គិចគ្នាយប់មិញជិតភ្លឺខាងខ្មែរ ស្លាប់២នាក់28/05/2025

គេវ៉ៃយើងមុន កាសែតគេចេញផ្សាយ យើងវ៉ៃគេមុន កាសែតទទូទាំងពិភពលោកក៏ផ្សាយបន្តតាមកាសែតក្នុងស្រុករបស់គេ ថាយើង វាយគេមុន ជាក់ស្តែងគឺបែបហ្និង សំលេងរបស់គេតែងតែលឺឆ្ងាយហ្និងទូលំទូលាយជាងយើង ប្រពន្ធ័ផ្សព្វផ្សាយគេលឿន កេរ្ត៍ឈ្មោះគេក៏ល្បីជាងយើង ហើយសំខាន់គេចេញផ្សាយមុនយើង រាល់កំហុសទាំងអស់គេរុញទម្លាក់មកលើប្រទេសដែល ទន់ខ្សោយជាង ប្រទេសដែលមានសំលេងតិចជាង ឃើញទេ អត់មានយុត្តិធម៌ទេ ទាល់តែយើងគ្រប់គ្នាខ្លាំង ខំកសាងខ្លួនឯង កសាងប្រទេសជាតិ នាំយកកេរ្ត៍ឈ្មោះដ៏ផូរផង់របស់ប្រទេសយើងឡើងលើឆាកអន្តរជាតិ អោយពិភពលោកស្គាល់អោយបានច្រើនទើបអាចការពារ កេរ្ត៍ឈ្មោះប្រទេសបាន មើលប្រទេសផ្សេងៗ ប្រទេសខ្លាំងៗមើល ហ៊ានដែលមានអ្នកណាទៅប៉ះគេមុនអត់គឺអត់ទេ ព្រោះគេសុទ្ធតែដឹង តែប៉ះគេមុនគឺដឹងតែខ្លោច។

ត្រូវឯកភាពគ្នាផ្សាយជាសំឡេងតែមួយថា អាចោរសៀមចូលមកបាញ់មនុស្សកំពុងដេក។ មិនមែនជាការប៉ះទង្គិចទេ។

Aplus Tripz 
សង្ខេបខ្លះៗ ថៃកើតរឿងជុំទិស ហើយនៅមកព្យាយាមបង្កររឿងជាមួយខ្មែរ ទៀត 
- ព្រំដែនខាងជើង ជាមួយភូមា ទប់ការវាយប្រហារគ្នារវាងកងកំលាំងតស៊ូ ជាមួយកងទាហានរដ្ឋាភិបាលភូមា ។ ប្រជាជនព្រំដែនថៃត្រូវបានជំលៀស សាលាខ្លះក៏ត្រូវបិទព្រោះខ្លាចគ្រាប់ផ្លោងធ្លាក់ចូលដីថៃ ..កងទ័ពអាកាសថៃបានបញ្ជូនយន្តហោះ F-16 ចំនួនពីរគ្រឿងទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុក Phop Phra ខេត្ត Kanchanaburi បន្ទាប់ពីយន្តហោះ Yak-130 របស់របបយោធាមីយ៉ាន់ម៉ាត្រូវបានរកឃើញហោះនៅព្រំដែនថៃនៅម៉ោង 1.03 រសៀល។ 
-----
-ព្រំដែនភាគខាងត្បូង ជាមួយម៉ាឡេសុីបាញ់គ្នាស្ទើរាល់ថ្ងៃ : ព្រឹកនេះក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាប្រហែល 10 នាក់ វាយប្រហារប៉ុស្តិ៍ប៉ូលីស Chanae ក្នុងខេត្ត Narathiwat នៅម៉ោងប្រហែល 8.40 ព្រឹកថ្ងៃពុធ ដោយបានសម្លាប់ប៉ូលីសម្នាក់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
 សំបកគ្រាប់កាំភ្លើងប្រហែល 30 គ្រាប់ រួមទាំងកាំភ្លើង M16 និង AK ផងដែរនោះ យើងបានរកឃើញវិញនៅការដ្ឋានបន្ទាប់ពីមានការផ្ទុះអាវុធដែលមានរយៈពេលប្រហែល 15 នាទី ដោយ ក្រុមប្រដាប់អាវុធបានរត់គេចខ្លួន។
--------
ព្រំដែនជាមួយកម្ពុជា :ប៉ះគ្នាមួយប្រាវដោយ ចោទថាខ្មែររុកកួនចូលដីសៀម ទាំងដែលតំបន់នោះជាតំបន់លើដីយើង 100% ។ 
ត្រួសៗទេ នៅរឿងគ្រោះទុរ្ភិក្ស ទឹកជំនន់ រញ្ជួយដីរាល់ថ្ងៃ ជំងឺឆ្លង ផ្សេងទៀត .. ។🥱
មាននាយករដ្ឋមន្ត្រីខាងរកសុី គួរតែចាប់ដៃគ្នារកសុី សាងអាស៊ានដ៏រឹងមាំ តែព្យាយាមបង្ករជំលោះជាមួយអ្នកជិតខាង ព្រោះខ្លះមិនពេញចិត្តនាយករដ្ឋមន្ត្រីថៃសព្វថ្ងៃ បានលេះដើម្បីទាញនាយករដ្ឋមន្ត្រីខ្លួនអោយធ្លាក់ ថាមិនចេះធ្វើការអោយគេឈ្លានពានទាំងដែលខ្លួនជាអ្នកឈ្លានពានគេសោះ។

ស៊ន សុភក្រ្ត-Sorn Sopheak
ទាំងកម្លាំង និងសព្វាវុធទំនើបៗ ត្រូវបានបញ្ជូនចេញពីបញ្ជាការដ្ឋានអង្គរក្ស ទៅសមរភូមិជួរមុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការអង្គរក្ស នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។

Khmer News ស្លៀកឯកសណ្ឋានជាយោធា ចូលមកលួចបា.ញ់មនុស្សកំពុងដេក វាជារឿងកំសាកណាស់។ ពួកឯងកុំព្យាយាមលាក់បាំងទង្វើថោ.កទាបពួកឯងឱ្យសោះ។ ឯកសណ្ឋានថៃវាពាក់ គឺជាឯកសណ្ឋាន ដែលបង្ហាញថា វាត្រៀមប្រទូស្តរាយរួចទៅហើយ។ វាមិនមែនសន្តិភាពជាមួយយើងទេ។ ប្រភព៖ វ៉ាន់ សារាយ Vann Saray

ផាន់ ចាន់ណា មានទាហានបាត់បង់ជីវិតហើយ គិតថាជារឿងតួចតាចទៀតចប់ហើយ! តើបណ្តោយអោយ ការបាត់បង់ជីវិតរបស់គាត់ដោយទទេបែបនេះ ដោយគ្មានចំណាត់ការណ៍អ្វីរឺ?

Town News ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅទិសប្រាសាទព្រះវិហារថា ឥឡូវនេះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងសភាពប្រឈមមុខដាក់គ្នា ។បន្ទាប់ពីមានការប៉ះទ.ង្គិ.ចគ្នាដោយអា.វុ.ធមួយប្រាវ កាលពីព្រឹកម៉ិញនោះមក។
សារព័ត៌មានកម្ពុជា គួរប្រើឈ្មោះតំបន់វាយប្រហារ ជាឈ្មោះខ្មែរឱ្យបានត្រឹមត្រូវ កុំប្រើតាមកាសែតថៃ !

យុវជន៧មករា
ក្រសួងការពារជាតិ៖ ថៃបាញ់ប្រហារមុនមកលើលេណដ្ឋាន បណ្តាលឱ្យទ័ពខ្មែរម្នាក់បាត់បង់ជីវិត
ហេតុការណ៍ដែលបានកើតឡើងកាលពីពេលព្រឹក គឺបង្កឡើងដោយកងទ័ពថៃ ដោយពួកគេបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ។ ការបាញ់ប្រហារនេះ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ 
ក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយភាគីនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។ 
«កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ»។  នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិ។

ជាមួយគ្នានេះ ក្រសួងការពារជាតិ អំពាវនាវឱ្យសាធារណជនកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង។ «ក្រសួងការពារជាតិក៏សូមស្នើឱ្យសាធារណជនទាំងអស់ ទទួលយកតែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ជាពិសេសការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ»។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន៕
Koh Santepheap Daily ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា បានប្រាប់កោះសន្តិភាពមុននេះថា មានទាហានកម្ពុជាម្នាក់បានស្លា.ប់ករណីផ្ទុះអាវុ.ធនៅព្រំដែនមុំបី (ស្លា.ប់ក្នុងលេណដ្ឋាន) 
អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា បានបញ្ជាក់ថា លោកសូមចូលរួមសោកស្តាយផងដែរករណីផ្ទុះអាវុ.ធ នៅមុំបីនេះ ។
តំបន់ ត្រីកោណមរកត សាលារួមមិត្ត ចុង បូក
ចំពោះទាហានខ្មែរម្នាក់ ដែលបានពលីជីវិតខាងលើមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទី ព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លា.ប់នៅក្នុងការផ្ទុះអាវុ.ធជាមួយទាហានថៃ នៅព្រឹកទី២៨ ឧសភានេះ ។

No comments:

Post a Comment