អំពីប្រពៃណី ទំនៀបទំលាប់ខ្មែរ

មាតិការសំខាន់ៗ HOT CONTENTS

បញ្ជីឈ្មោះគណបក្សនៅកម្ពុជា

Sunday, December 25, 2022

វត្ត ភ្នំសេរី -- ប៊ុត ប៊ុនតិញ

ឯកសារអានបន្ថែមរួមមាន៖

  1. រដ្ឋាភិបាលស្រម៉ោលនៅកម្ពុជា
  2. វត្តភ្នំសេរី សហរដ្ឋអាមេរិក
  3. ប្រធានចលនា យុវជនប្រចាំ ជប៉ុន ហៃ វណ្ណា
  4. ចក្រភពចម្ប៉ា (ចាម)
  5. ឈុំ សេរីសុខុម  

បញ្ហាវត្ត ភ្នំសេរី ឬ ទីតាំងបេះបោរ របស់ខ្មែរ សេរី នៅ សហរដ្ឋអាមេរិក Youtube

វត្តខ្មែរ ១៣០​ វត្តនៅ អាមេរិក បដិសេធ មិនទទួលយក ប៊ុត ប៊ុនតិញ និង មូលហេតុបង្កើតវត្តថ្មី សុទ្ធសាធ នៅ ភ្នំសេរី

ឈប់ចូលវត្តអាតិញហើយ
និយាយពីព្រះតេជគុណ វត្តភ្នំសេរី
វត្តភ្នំសេរីរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ
វត្តភ្នំសេរី Watt Phnom Serei INC
វត្តភ្នំសេរី Watt Phnom Serei ឆ្នាំ២០២២
វវត្តភ្នំសេរី ជាម្លប់អ្នកប្រជាធិបតេយ្
ពូសុខុម វិភាគរឿងក្តៅ វត្តភ្នំសេរី
មើលទៅសប្បាយណាស់
លោកពូ Thal Savuth
យុទ្ធសាស្រ្តវត្តភ្នំសេរី
ខ្ញុំមានចេតនាបញ្ចេញ
អុញ! យាយចន្ថាសរសើរ
ប្រលះយាយចន្ថា ហែម និង លោកសាគាល ហ៊ុយ
លោកឡុង ប្រលះ នាង សុខា ហ៊ី លោកសាគាល
គាំទ្រ! លោកអុំ បកស្រាយពីភាពស្អាតស្អំរ
ស៊ន ដារា និយាយពី សម្តេច ហៅ ប៊ុនទិញ អាខ្មៅ
អគ្គនាយកវត្តមេម៉ាយសេរីចាញ់បោកទន្ទិតលួចស៊ីនំ
លោកពូ ឈប់ទៅវត្តភ្នំសេរីហើយ
ដំណឹងក្តៅគគុក ពីវត្តភ្នំសេរី
ពិតជាសប្បាយមែន កម្មវិធីច្រូតស្រូវ
បច្ច័យរយពេល២ថ្ងៃបាន៦០០០$
គុណ ប៊ុត ប៊ុនតិញ បុគ្គលម្នាក់ក្បាលទំពែក
សាច់រឿងសាគៀលហ៊ុយ និងវត្ត ប៊ុត ប៊ុនតិញ
ប្រាប់តៗគ្នាផង ឈប់ចូលវត្តអាតិញហើយ
ពូជេមសុខហៅវាថាអានរក
គាគី សាគាល
លោក សាគាល ហ៊ុយ និង ជេម សុខ
ស្រគាលហ៊ុយ ផ្តាំទៅពួក
សាគាល ហ៊ុយរិះគន់ ព្រះមហាក្សត្រ
ហ៊ី សុខា ប្រលះ សេង រតនា លោកឡុង
អាឡុង សេងរតនា
ក្រុម សេងរតនា អាឡុង
ជែម សុខ និង ប៊ុត​ ប៊ុន​តិញ
 ស្រុកខ្មែរ៖ថ្ងៃនេះមានប្រតិកម្មតាម ហ្វេសប៊ុកប្រព័ន្ធពត៍មាន រាយប្រហាររាជរដ្ឋាភិបាល បន្ទាប់ពី មានការបញេញពត័មានរិះគន់ ប្រធានបក្ស សៅលិញ ថា មានស្រី លួចផឹកស្រា និង រៃលុយធ្វើចលនាប្រឆាំងរដ្ឋាភិបាល។  សង្ឃ ​ ប៊ុត ប៊ុនតិញ ជា ស្ថាបនិក បក្ស កែប ឡី។ ដោយសារជំលោះក្តៅគគុក រវាង បក្ស រាំង សី និង បក្ស សុខា  ធ្វើឲ្យបក្ស កែមឡឺ វិនាសរត់ចោលស្រុក..ហើយបច្ចុប្បន្ននេះ សង្ឃ ​ ប៊ុត ប៊ុនតិញ  ចុះចូលជាមួយ បក្ស រាំង សី ដល់ចឹងទៅ វាយធ្លាយចេញ ពត៍មាន ថា លោកសង្ឃ វៃស៊ច ផឹកស្រាក្នុងវត្ត...។ ជំលោះនេះ ដូចរឿង អ៊ុយក្រែន ដែល រុស្សី និង អឺរ៉ុប នាំគ្នា ញ៉ែទាក់ទងចុះឡើងៗ ចុងក្រោយបាន ទៅ  អាមេរិក...តែសាម៉ីខ្លួនខូចខ្លួនអស់ លែង ក្រមុំ..៕
 
កំពុងមានការឈ្លោះគ្នាជាខ្កាំង រវាងខ្មែរនិង ខ្មែរ រឿង ព្រះតេជគុណ ប៊ុត ប៊ុនតិញប៊ុត កសាងវត្តសេរី ដើម្បី រៃថវិការ ធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល។ ប៊ុនតិញ បំរើកងទ័ពហ្វុន ស៊ិនប៉ិច FUNCINPEC ប្រឆាំងគណបក្ស CPP. បន្ទាប់ បួសជា សង្ឈ ប្រឆាំង រដ្ឋាភិបាល FUNCINPEC and CPP រួចចូលបំរើ គណបក្សសង្រ្គោះជាតិ CNRP. ដោយសារបក្ស CNRP ត្រូវរំលាយពីបទក្បត់ជាតិ គេបំបែកបក្សជា ២ ឡើងវិញគឺ SRP and Human Rights Party ចំនួន ខ្មែរ១ក្រុមផ្សេងទៀត នៅរក្សាបក្ស CNRP ដដែល តែ មិនយក សម រង្សី ក៍មិនយក កឹម សុខា ដែរ គឺយកតែ សមាជិកបក្ស ដូច្នេះ គេរើសមេដឹកនាំបក្សថ្មី  ដែល យក រ៉ុង ឈុន ធ្វើជាមេបក្ស ចំណុចនេះ គឺ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាបក្សសង្រ្គោះជាតិថ្មី !។  ការបែកបក្សជាង ៣០ ទៅ ៤០ បក្ស ផង ការបែក សាសនាផង នាំចេញជា ការជេរគ្នា រឿងការបង្កើតវត្តសេរី គឺវត្តចលនាខ្មែរសេរី 

ខ្មែរកណ្តាល កាន់សាសនាព្រះពុទ្ធនិកាយ ហិនយាន្ត ខ្មែរកម្ពុជាក្រោម កាន់ពុទ្ធសាសនានិកាយ មហាយាន្ត។ តើ ព្រះតេជគុណ ប៊ុត ប៊ុនតិញបង្កើតវត្តសេរីនេះ ជាសាសនាបែបណា? នេះហៅថា ការបែកបាក់សាសនា។ វត្តពុទ្ធសាសនា ឬ វត្តបក្ស? នេះជាការបែកបាក់សាសនា!

30 មករា 2018 ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​ដែល​ហ៊ាន​ប្រឆាំង​នឹង​របប​របស់​លោក ហ៊ុន សែនព្រះ​អង្គ ប៊ុត ប៊ុនតិញ បាន​បួស​ជា​ព្រះសង្ឃ​ជិត​១៨​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ។ ព្រះអង្គ​ជា​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាន​ចេញ​មុខ​ទាមទារ​សេរីភាព និង​យុត្តិធម៌​សង្គម។ ព្រះ​អង្គ​ក៏​ធ្លាប់​បាន​ធ្វើ​ជា​ទាហាន​ជិត​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ​១៩៩៨ ដែល​ពេល​នោះ​​ព្រះ​អង្គ​ជា​ទាហាន​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រឆាំង​នឹង​កម្លាំង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ហើយ​ជីវិត​ព្រះអង្គ​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​ហាក់​មិន​ឃ្លាត​ឆ្ងាយ​ពី​ជីវិត​នយោបាយ​និង​សង្គម​កម្ពុជា​ឡើយ។‍

ភ្នំពេញ —  ព្រះអង្គ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​មួយ​អង្គ ដែល​មាន​ឈ្មោះ​ល្បី​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ជា​ព្រះសង្ឃ​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល ដោយ​មិន​សំចៃ​មាត់។ ព្រះ​អង្គ​បាន​ព្យាយាម​បី​ដង​មក​ហើយ ដើម្បី​លា​ចាក​សិក្ខាបទ​ តែ​រាល់​ការ​ព្យាយាម​នោះ មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ។កាល​ពី​ឆ្នាំ​២០១៣ ព្រះអង្គ​បាន​ទិញ​សម្លៀកបំពាក់​ជា​ប្រជាពលរដ្ឋ​ធម្មតា និង​ជិះ​រថយន្ត​ទៅ​ស្រុក​កំណើត​របស់​ព្រះ​អង្គ ក្នុង​ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ដែល​មាន​ចម្ងាយ​ប្រមាណ​៣២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​សឹក ប៉ុន្តែ​បំណង​របស់​ព្រះអង្គ​មិន​បាន​ជោគជ័យ​នោះ​ទេ។

ព្រះអង្គ ​ប៊ុត ប៊ុនតិញ ព្រះជន្ម​៣៨​វស្សា និង​បាន​បួស​ជិត​១៨​ព្រះ​វស្សា​មក​ហើយ មាន​សង្ឃដីកា​ប្រាប់ VOA ​ថា៖ «បើ​សឹក​ទៅ​ត្រូវ​បំពេញ​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន រក​សេដ្ឋកិច្ច ដើម្បី​គ្រួសារ​និង​ខ្លួន​ឯង។ វា​អត់​មាន​ពេល​វេលា​ជួយ​ជាតិ និង​សាសនា​អាត្មា​ទេ។ បើ​អាត្មា​នៅ​ជា​លោក​សង្ឃ​ អត់​ចាំ​បាច់​ទុក​លុយ ទុក​កាក់​ដើម្បី​ជីវិត​ខ្លួន​ឯង​ទេ។ កាល​ណា​អាត្មា​មាន អាត្មា​ជួយ​អ្នក​ដទៃ​បាន»។បច្ចុប្បន្ន​នេះ ព្រះ​អង្គ ប៊ុត ប៊ុនតិញ កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​បន្ត​ការ​សិក្សា​របស់​ព្រះ​អង្គ​ ដោយ​មាន​បំណង​សិក្សា​ផ្នែក​កិច្ចការ​សាធារណៈ ឬ​សេដ្ឋកិច្ច​នយោបាយ និង​ច្បាប់ បន្ថែម​ទៅ​លើ​បរិញ្ញាបត្រ និង​អនុបណ្ឌិត​ផ្នែក​សង្គមវិទ្យា ដែល​ព្រះអង្គ​បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ​២០១១។

ព្រះ​អង្គ ប៊ុនតិញ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ខែ​សីហា ឆ្នាំ​មុន នៅ​ពេល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ទៅៗ។ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល តាម​បណ្តឹង​របស់​រដ្ឋាភិបាល ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា មាន​គោលបំណង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា គម្រោង​របស់​ព្រះ​អង្គ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស គឺ​ត្រៀម​តាំង​ពី​ឆ្នាំ​២០១៦​ ដោយ​ព្រះ​អង្គ​មាន​បំណង​ទៅ​សិក្សា​នៅ​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​បី គឺ​ប្រទេស​អូស្រ្តាលី អាល្លឺម៉ង់ ឬ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ព្រះ​អង្គ​មិន​មាន​សមត្ថភាព ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​រក​វិធី​ផ្សេង​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។

ព្រះ​អង្គ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​គាំទ្រ​ជា​ថវិកា​សម្រាប់​ការ​រស់​នៅ​ និង​ការ​សិក្សា​របស់​ព្រះ​អង្គ ដូច្នេះ​ព្រះ​អង្គ​អាច​មាន​ឱកាស​ស្នាក់​នៅ​ទីនោះ​បាន​យូរ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «អាត្មា​មក​តាម​គម្រោង​គ្រោង​ទុក​តាំង​ពី​ឆ្នាំ​២០១៦ ហើយ​ម្យ៉ាងស្រុក​អាមេរិក​និង​អាត្មា​នេះ ហាក់​ដូច​ជា​ភូមិ​កំណើត​ទី​ពីរ​ទៅ​ហើយ ដែល​អាត្មា​ចេញ​ចូល​បាន​ដោយ​ស្រួល ព្រោះ​អាត្មា​មាន ​credit (មាន​ឈ្មោះ) ល្អ​នៅ​ក្នុង​ស្រុក​អាមេរិក​នេះ»។

សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​កំពុង​រៀបចំ​ឯកសារ ដើម្បី​បង្ហាញ​ទៅ​សាកលវិទ្យាល័យ​មួយ​ឈ្មោះ Virginia ជា​ការ​វាយ​តម្លៃ​ថា ​តើ​សញ្ញាប័ត្រ​របស់​ព្រះ​អង្គ មាន​តម្លៃ​ស្មើ ឬ ​ព្រះ​អង្គ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «បំណង​ធំ គឺ​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​នៅ​ស្រុក​នេះ»។

ធ្លាប់​ជា​ទាហាន ប្រឆាំង​នឹង​លោក ហ៊ុន សែន

ជា «ក្មេង​ក្បាល​រឹង» ម្នាក់ ដែល​ចាប់​កំណើត​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​គ្រួសារ​ក្រីក្រ ដែល​មាន​ឪពុក​ម្តាយ​ជា​អ្នក​ស្រែ​ចម្ការ និង​មាន​បងប្អូន​១១នាក់ ព្រះអង្គ ​ប៊ុត ប៊ុនតិញ ជា​កូន​ទី​ពីរ​ក្នុង​គ្រួសារ ដែល​បាន​សិក្សា​ខ្ពស់​ជាង​គេ។ ព្រះ​អង្គ​ក៏​ធ្លាប់​មាន​បទពិសោធន៍​ការងារ​ច្រើន​ផ្នែក​ផង​ដែរ មុន​នឹង​បួស​ជា​ព្រះ​សង្ឃ​កាល​ពី​ឆ្នាំ​២០០០។

ព្រះអង្គ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ ជា​បុគ្គលិក​ជំរឿន និង​បុគ្គលិក​បោះឆ្នោត។ អំឡុង​ពេល​រដ្ឋប្រហារ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ព្រះអង្គ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​លិច​នៃ​ប្រទេស​ជាប់​ព្រំដែន​ថៃ ដែល​ជា​តំបន់​ខ្មែរ​ក្រហម។ បន្ទាប់​មក ក្នុង​ឆ្នាំ​១៩៩៨​ ព្រះអង្គ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​ទាហាន ដែល​ពេល​នោះ​ជា​ទាហាន​របស់​ ប៉ុល ពត ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រឆាំង​នឹង​កម្លាំង​របស់​លោក ហ៊ុន សែន។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «ក្រោយ​ការ​បញ្ចប់​សង្រ្គាម​នៅ​ទី​នោះ​រួច រដ្ឋាភិបាល​ខ្មែរ​បញ្ជូន​អ្នក​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ ប៉ុល ពត ហ្នឹង ឲ្យ​ទៅ​កន្លែង​កំណើត​វិញ​ក្នុង​ស្រុក​អន្លង់វែង គឺ​អាត្មា​ទៅ​នៅ​ពេល​ហ្នឹង។ ហើយ​ទៅ​នៅ​ពេល​ហ្នឹង ក៏​គេ​រៀបចំ​ទាហាន រៀប​ចំ​អី​ធម្មតា ឲ្យ​ចូល​ជាមួយ​រដ្ឋាភិបាល ក៏​អាត្មា​ចូល​នៅ​ពេល​នោះ​ឯង»។

ព្រះ​អង្គ​បាន​បំពេញ​ការងារ​ជា​ទាហាន​នេះ បាន​ជាង​១០​ខែ បន្ទាប់​មក ក៏​បាន​លាឈប់ ដោយសារ​អំពើ​ពុក​រលួយ​នៅ​ទីនោះ ក្នុង​នោះ​មាន​ការ​កិបកេង​ប្រាក់ តាម​រយៈ​ទាហាន​មិន​មាន​ឈ្មោះ​ជាដើម។

ព្រះសង្ឃ​ដែល​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ

អំពើ​ពុករលួយ​ជា​អ្វី​ដែល​ព្រះ​សង្ឃ​ ប៊ុត ប៊ុន​ទិញ ស្អប់​ជា​ទី​បំផុត។ ព្រះអង្គ​បាន​រំឭក​ថា ក្រោយ​ពេល​បួស​ជា​ព្រះ​សង្ឃ ព្រះ​អង្គ​បាន​ធ្វើ​ការ​នៅ​មន្ទីរ​ធម្មការ​និង​សាសនា ក្នុង​ខេត្ត​សៀមរាប។ ព្រះអង្គ​បាន​បំពេញ​ការងារ​ជា​គ្រូ​បង្គោល​នៃ​ការ​ផ្សព្វផ្សាយ​អំពី​ការ​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍។ ប៉ុន្តែ​ព្រះ​អង្គ​បាន​លា​ឈប់​ពី​ការងារ ក្រោយ​មើល​ឃើញ​អំពើ​ពុករលួយ​នៅ​ទីនោះ តាមរយៈ​ការ​កិបកេង​ប្រាក់។ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា៖ «ដោយសារ​មាន​អំពើ​ពុករលួយ​ធំ​នៅ​ទី​ហ្នឹង អាត្មា​ក៏​ជម្នះ​ប្រឆាំង​នឹង​មន្រ្តី​ធម្មការ​នៅ​ទីនោះ។ ប្រឆាំង​មិន​ឈ្នះ​នឹង​ក្រុម​ដែល​ធ្វើ​អំពើ​ពុករលួយ​ដ៏​ច្រើន​លើស​លប់ ហើយ​អ្នក​ប្រឆាំង​មាន​តែ​អាត្មា​មួយ​អង្គ​ឯង ក៏​ទទួល​សម្ពាធ​ អាត្មា​ក៏​លាលែង​ជា​មន្រ្តី​សង្ឃ​នៅ​ទី​នោះ»។

ព្រះអង្គ​បាន​បញ្ជាក់​បន្ថែម​ថា៖ «ហើយ​ការ​ចូល​ធ្វើ​ការ​របស់​អាត្មា​ហ្នឹង​ គឺ​ហាក់ដូច​ជា​អំពិល​អំពែក អាត្មា​បាន​ចូល​តាំង​ពី​ស្ថាប័ន​អប់រំ ស្ថាប័ន​សាសនា ស្ថាប័ន​យោធា បើ​គេ​មក​ឈ្មោះ​ [ឈ្លោះ?] អាត្មា ព្រោះ​ការងារ​ដែល​អាត្មា​បាន​ជួយ​ធ្វើ គឺ​ធ្វើ​ដូច​អំពិល​អំពែក មិន​ដែល​បាន​ធ្វើ​បាន​យូរ​ទេ។ កាល​ណា​មាន​រឿង​ពុក​រលួយ​ភ្លាម អាត្មា​ឈប់​ភ្លាម»។ព្រះអង្គ ប៊ុនតិញ ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល មាន​សង្ឃដីកា​ថា ព្រះអង្គ​មាន​ភាព​ខុស​គ្នា​នឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​៣៣​ឆ្នាំ​មក​ហើយ។

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «តែ​ចិត្ត​នយោបាយ និង​បេះដូង​ជាតិ នាយករដ្ឋមន្រ្តី​ ហ៊ុន សែន និង​អាត្មា​ខុស​គ្នា​ដូច​មេឃ​ និង​ដី។ ញោម ហ៊ុន សែន គាត់​ចូល​ចិត្ត​រឿង​ផ្តាច់​ការ អាត្មា​ចូលចិត្ត​រឿង​សេរី។ ញោម​ ហ៊ុន សែន ​ធ្វើ​អំពើ​ពុក​រលួយ អាត្មា​ប្រឆាំង​អំពើ​ពុករលួយ»។បាត់បង់​ការងារ

បន្ទាប់​ពី​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ​២០១១ ព្រះអង្គ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​ដដែល ហើយ​ព្រះអង្គ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន និង​ជា​ព្រឹទ្ធបុរស​រង​នៅ​សាកលវិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​ព្រះអង្គ​មិន​ចង់​បញ្ចេញ​ឈ្មោះ។

ក្នុង​ឆ្នាំ​២០១៣ ព្រះ​អង្គ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ដោយសារ​ព្រះអង្គ​រិះគន់​តុលាការ និង​រដ្ឋាភិបាល ក្នុង​ពេល​តុលាការ​កាត់​ទោស​សកម្មជន​ដី​ធ្លី​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ពី​បទ​ផ្តើម​គំនិត​ឲ្យ​មាន​អំពើ​ហិង្សា។ ព្រះអង្គ​បាន​ផលិត​វីដេអូ​មួយ​អំពី​ការ​តវ៉ា​នេះ ហើយ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក រហូត​ដល់​មាន​ការ​បណ្តេញ​ចេញ​ព្រះ​អង្គ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «ពេល​ដែល​គេ​បណ្តេញ​អាត្មា​ចេញ អាត្មា​ធ្វើ​វីដេអូ​ឃ្លីប​ប្រឆាំង​នឹង​តុលាការ កាត់​ទោស​ យ៉ោម បុប្ផា ម៉ោង​៨​ល្ងាច ឲ្យ​ជាប់​គុក ក្នុង​ពេល​ដែល​ ក្នុង​ពេល​អ្នក​តវ៉ា​កំពុង​ចាំ​ បណ្តើរ​កូន។ ក្នុង​ពេល​ហ្នឹង អាត្មា​មាន​ការ​ខឹង​សម្បារ​ខ្លាំង ហើយ​លោកស្រី យ៉ោម បុប្ផា មិន​បាន​ធ្វើ​អី​ខុស ហើយ​តុលាការ​កាត់​ក្តី»។

ប្រឈម​នឹង​ការ​ចាប់​ខ្លួន

ព្រះអង្គ​ ប៊ុត ប៊ុនតិញ កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ក្នុង​សំណុំ​រឿង​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ តាម​រយៈ​ពាក្យ​បណ្តឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់។ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​(CCIM)​ និង​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស ក៏​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ក្នុង​ករណី​នេះ​ផង​ដែរ។ ព្រះអង្គ​ ប៊ុនតិញ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ និង​ចាត់​ទុក​ថា ជា​ការ​បំបិទ​សំឡេង និង​គំរាម​អ្នក​រិះគន់​រដ្ឋាភិបាល។លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦។ ព្រះអង្គ ​ប៊ុនតិញ បាន​ចាត់​ទុក​លោក កែម ឡី «ជា​ដៃគូ​ដ៏​ល្អ​មួយ» សម្រាប់​ព្រះអង្គ។ ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា មុន​ពេល​លោក កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់ ព្រះ​អង្គ​ត្រូវ​បាន​លោក កែម ឡី ប្រាប់​ថា កុំ​ឲ្យ​ដើរ​ជាមួយ​លោក។

ព្រះអង្គ​មាន​សង្ឃីកា​ថា៖ «មុន​គេ​សម្លាប់ ​កែម ឡី ថ្ងៃ​ទី​៧ ម៉ោង​៤​កន្លះ​ល្ងាច គឺ ​កែម ឡី​ ប្រាប់​ចុង​ក្រោយ​បង្អស់​ ថា​គេ​នឹង​សម្លាប់​ក្នុង​អាទិត្យ​នេះ​ឯង។ អញ្ចឹង​ព្រះតេជគុណ និង​ខ្ញុំ​ករុណា មិន​អាច​អង្គុយ​ជាមួយ​គ្នា​បាន​ទេ។ អាច​ទៅ​ទាំង​ពីរ»។

ការ​ផ្តល់​យោបល់​ដល់​អ្នក​នយោបាយ

បើ​ទោះ​បី​ព្រះ​អង្គ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្តី ព្រះអង្គ​នៅ​តែបញ្ចេញ​យោបល់​របស់​ព្រះ​អង្គ​ទៅ​លើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ ពី​សហរដ្ឋ​អាមេរិក ព្រះអង្គ ​ប៊ុត ប៊ុនតិញ តែងតែ​ប្រើប្រាស់​បណ្តាញ​ហ្វេសប៊ុក​របស់​ព្រះអង្គ ដើម្បី​ផ្សព្វផ្សាយ​នូវ​គំនិត​របស់​ព្រះអង្គ និង​ការ​វិវត្ត​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។

កាល​ពី​សប្តាហ៍​មុន ព្រះ​អង្គ​បាន​បញ្ចេញ​យោបល់​អំពី​អនាគត​នៃ​ចលនា​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​បង្កើត​ថ្មី ដោយ​អតីត​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី និង​សហការី​មួយ​ចំនួន​របស់​លោក។

ព្រះអង្គ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ព្រះអង្គ​ថា៖ «អ្នក​ប្រជាធិបតេយ្យ​គួរ​រិះរក​មធ្យោបាយ​មួយ​ដែល​អាច​រក្សា​ទឹក​ចិត្ត​អ្នក​គាំទ្រ​ខ្លួន និង​ពង្រឹង​ការ​សាមគ្គី​ផ្ទៃ​ក្នុង»។

ដោយ​សារ​ការ​រិះគន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ព្រះអង្គ ប៊ុត ប៊ុនតិញ ត្រូវ​បាន​ចោទ​ប្រកាន់​ថា គាំទ្រ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្រ្គោះជាតិ។ ប៉ុន្តែ​ព្រះអង្គ​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​ជួយ​គណបក្ស​ណា​ដែល​មាន​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​នេះ​មិន​ផ្ទុយ​នឹង​ច្បាប់​សាសនា និង​ច្បាប់​ប្រទេស​នោះ​ទេ។

ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា៖ «អាហ្នឹង​អាត្មា​ធ្វើ​ដោយ​ចំហ។ គណបក្ស​សង្រ្គោះជាតិ ខំ​ប្រឹង​បង្កើត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​សិទ្ធិ​បោះ​ឆ្នោត​សម្រេច​ជោគវាសនា​របស់​ខ្លួន។ បំណង​ហ្នឹង​ កិច្ចការ​ហ្នឹង ​អាត្មា​ជួយ អត់​មាន​អាថ៌កំបាំង​ទេ»។

ព្រះ​អង្គ​បាន​បន្ថែម​ថា៖ «គណបក្ស​សង្រ្គោះជាតិ​ជា​តួ​អង្គ​មួយ ប៉ុន្តែ​បើ​ថ្ងៃ​ក្រោយ​មាន​គណបក្ស​ណា ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ច្រើន ហើយ​មាន​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ អាត្មា​ធ្វើ​ជាមួយ»។

ព្រះ​អង្គ ប៊ុនតិញ បាន​លើក​ឡើង​ថា ព្រះអង្គ​ក៏​បាន​គិត​អំពី​ការ​សឹក​ពី​ភាព​ជា​ព្រះសង្ឃ​នៅ​ថ្ងៃ​ណា​មួយ​ផង​ដែរ។ ព្រះអង្គ​ក៏​ចង់​ក្លាយ​ជា​អ្នក​ច្បាប់​មួយ​រូប​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ធ្វើ​ច្បាប់​បម្រើ​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ។

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «ប៉ុន្តែ​អាត្មា​ឧទ្ទិសដ្ឋាន​ថា ​អាត្មា​នឹង​សឹក មិន​មែន​អាត្មា​ឧទ្ទិសដ្ឋាន​ថា ​អាត្មា​អត់​សឹក​ទេ។ អាត្មា​ថា ​អាត្មា​នឹង​សឹក ហើយ​អាត្មា​នឹង​សឹក​ក្នុង​ពេល​ណា​មួយ»។

ព្រះអង្គ​បាន​បញ្ជាក់​បន្ថែម​ថា៖ «អាត្មា​មិន​មែន​ជា​អ្នក​នយោបាយ​ទេ អាត្មា​ជា​អ្នក​ជួយ​អ្នក​នយោបាយ​ ជា​អ្នក​ស្ថាបនា​នយោបាយ។ ដល់​ពេល​ណា​មួយ​ វា​សមរម្យ អាត្មា​ធ្វើ​នយោបាយ​ខ្លួន​ឯង អាត្មា​ធ្វើ។ អាហ្នឹង​ជា​បំណង​ប្រាកដ​មិន​អាច​លាក់លៀម​ពី​បេះដូង​របស់​យើង​បាន​ទេ ប៉ុន្តែ​ពេល​នេះ អាត្មា​ចង់​ដើរ​តួនាទី​ត្រឹម​ជាទីប្រឹក្សា​នយោបាយ​ឲ្យ​អ្នក​នយោបាយ»៕

ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014 បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ព្រមាន​បូជា​ព្រះកាយ​នៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​​ ​ព្រះតេជគុណ ប៊ុត ប៊ុនតេង មានសង្ឃដីកាទៅកាន់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍ នាព្រឹកនេះ (រូបថត៖ សាមាន) ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រមាន​ថា នឹង​ដឹកនាំ​ស្ម័គ្រចិត្ត បូជា​ព្រះកាយ នៅមុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រសិន​តុលាការ​មិន​ដោះលែង​កម្មករ ​សកម្មជន​ដីធ្លី និងមន្ត្រី​សហជីព​២១​នាក់​នោះ​។​

ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម​ព្រះ​តេជ​គុណ ប៊ុត ប៊ុន​តេង ប្រកាស​បែបនេះ នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ និងព្រះសង្ឃ​ប្រមាណ​២០០​អង្គ​នាក់ នៅ​មុខ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ខណៈ​ចៅក្រម​កំពុង​បើក​សវនាការ លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នោះ​។​

ក្រៅពី​ទាមទារ​ឲ្យ​ដោះលែង សកម្មជន​សិទ្ធិមនុស្ស និងកម្មករ ព្រះ​តេជគុណ ប៊ុត ប៊ុន​តេង ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន បញ្ឈប់​ការប្រើ​ឥទ្ធិពល​នយោបាយ​ទៅលើ​តុលាការ ដើម្បី​ឲ្យ​ប្រជាជន ជា​ជនរងគ្រោះ​ទូទាំង​ប្រទេស​ អាច​ស្វែងរក​យុត្តិធម៌​តាម​រយៈ​ប្រព័ន្ធ​តុលាការ​បាន​។​

ទោះ​យ៉ាងណា ​ព្រះអង្គ​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់​នៅ ការបូជា​ព្រះកាយ​នេះ​ទេ ដោយ​បញ្ជាក់​ថា រង់ចាំ​មើល ការសម្រេច​មន្ត្រី​ចិត្ត​របស់​តុលាការ និងរដ្ឋាភិបាល​មួយ​រយៈ​សិន​៕

September 16, 2016 ព្រះតេជគុណ ប៊ុត ប៊ុនតិញ មកឡូវែល ដោយ ពិន សំខុនតាមការនិមន្តរបស់សមាជិករបស់‹សាខាយុវជនគណបក្សសង្គ្រោះជាតិនៅឡូវែល› ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជានាយកប្រតិបត្តរបស់‹‹អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព›› បាននិមន្តមកទទួលការប្រគេនចង្ហាន់ នឹងទេសនាជូនប្រជាពលរដ្ឋប្រមាណ៤០០រយនាក់ នៅសាល‹សានីដា›ឡូវែល នាព្រឹកថ្ងៃអទិត្យទី១១កញ្ញា។ តាមទំហ៊ំនៃការការចូលរួម គឺជាការទទួលបដិសណ្ឋារកិច្ចដ៏សំខាន់មួយ ពីប្រជាពលរដ្ឋ ដែលចង់ដឹងសុខទុក្ខពីព្រះសង្ឃដែលកំពុងល្បីថា‹យកចិត្តទុកដាក់ពីស្ថានភាពទ្រុឌទ្រោមនៃកម្ពុជា› ហើយប្រឈមមុខនឹងឧប្បស័ក្គប្រកបដោយគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដើម្បីកាពារប្រទេសនឹងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។ដើម្បីណែនាំឱ្យបានស្គាល់ព្រះអង្គ ប៊ុត ប៊ុនតិញ ឱ្យកាន់តែច្បាស់ជូនលោកអ្នកអាន យើងបានធ្វើបទសម្ភាសន៍មួយនៅឡូវែល ដែលមានសេចក្តីដូចតទៅ៖

ខ្មែរផុសសរអាៈ ខ្ញុំព្រះករុណាសូមថ្វាយបង្គំ, ខ្ញុំព្រះករុណាសូមព្រះអង្គរៀបរាប់អំពីប្រវត្តិរបស់អង្គការព្រះសង្ឃរបស់ព្រះអង្គបានទេ? ព្រះអង្គប៊ុនតេងៈអាត្មាភាពដើមឡើយនៅក្នុងបណ្តាញព្រះសង្ឃឯករាជ្យ ហើយ៣ឆ្នាំចុងក្រោយនេះបានបង្កើត‹‹អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព››ដែលនៅស្រុកខ្មែរ ពេលដំបូង នៅថ្ងៃទី៨ខែ៨ឆ្នាំ២០១៣ មានសមាជិក៥អង្គ បន្តិចក្រោយមកក៏កើនចំនួនយ៉ាងលឿន ឥឡូវនេះមានសមាជិក៧,០០០អង្គហើយ

ខ្មែរផុសសរអាៈ ព្រះអង្គបានបង្ហាញសកម្មភាពកាពារជាតិជាច្រើន ដែលច្រើនតែប្រកបដោយគ្រោះថ្នាក់ តើមានព្រះសង្ឃប៉ុន្មានអង្គហើយដែលទទួលរងរបួស ហើយមានប៉ុន្មានអង្គទៀតរងគ្រោះដល់សុគត?

ព្រះអង្គប៊ុនតេងៈ យើងបានផ្ជាប់សកម្មភាពជាមួយចលនាប្រជាធិបតេយ្យ នៅទីលានប្រជាធិបតេយ្យ ជាមួយអង្គការសិទ្ធមនុស្ស ដឹកនាំមុខដោយគណបក្សសង្គ្រោះជាតិ… ចាប់ពិឆ្នាំ២០១៣មក មិនមានព្រះសង្ឃក្នុងចលនាយើងសុគតទេ តែមានរបូសស្រាលនឹងធ្ងន់ជាច្រើន ដូចជាព្រះសង្ឃ យិម ចំរើន នៅវត្តសន្សំកុសល បានវាយសាមណេរ៣អង្គ កាលពីឆ្នាំ២០១៣ បណ្តាលឱ្យរងគ្រោះបែកមុខបែកមាត់, បណ្តាញព្រះសង្ឃឯករាជ្យបានធ្វើការតវ៉ារកយុត្តិធម៌ រហូតដល់ព្រះអង្គ យិម ចំរើន ទទួលសុំទោសស្គាល់កំហុសជាសាធារណ, ឆ្នាំ២០១៤ ព្រះសង្ឃព្រះនាម ឃឹម សំអឿន បានសម្តែងធម៌ទេសនានៅទីលានប្រជាធិបតេយ្យ ពីសម្តេច ហ៊ុន សែន ដែលបាននិយាយថា‹តើខ្ញុំខុសអ្វី?› ព្រះអង្គបានទទួលការដកដំណែងពីចៅអធិការនៅបាត្តំបង ចាប់ដាក់គុក គម្រាមកំហែងបំបាក់ស្មារតីលែងឱ្យព្រះអង្គរស់នៅស្រួលរហូតដល់សព្វថ្ងៃ, រឿងមួយទៀតព្រះសង្ឃព្រះនាម កែវ សុមាលី គង់នៅវត្តនាគវ័ន្ត ធ្លាប់ជាអ្នកគ្រប់គ្រងបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវគេហ៊ុំព័ទ្ធមិនឱ្យធ្វើការកើតចំនួន៦ថ្ងៃ ហើយចោទប្រកាន់ថាជាសង្ឃក្លែងក្លាយ ញុះញុងប្រជាពលរដ្ឋឱ្យបះបោរ… អាត្មាផ្ទាល់ត្រូវគេគេឃុំខ្លួន២ដងម្តងឃុំខ្លួនអស់១៩ម៉ោងនៅព្រះវិហ៊ារ ហើយម្តងទៀតអស់៣ម៉ោងនៅ ព្រះវិហ៊ារទៀតនៅផ្ទះសំណាក់‹ម្លប់ត្រសេក› ថា‹អាត្មាធ្វើចលនាកាពារព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត្តិ›…ជារួមអាជ្ញាធរមិនដែលមានសហការណ៍ល្អជាមួយអ្នកដែលកាពារព្រៃឈើ កាពារសិទ្ធិមនុស្ស កាពារលទ្ធិប្រជាធិបតេយ្យទេ…ខ្មែរផុសស.រ.អាៈ ព្រះអង្គនិមន្តទៅគ្រប់កន្លែងអីចឹង តើវត្តព្រះអង្គគង់នៅវត្តណា?

ព្រះអង្គប៊ុនតិញ៖ តាមពិតទៅអាត្មាបានបាត់បង់សមាជិកភាពពីវត្តអារាម តាំងពីឆ្នាំ២០១៣មក អាត្មាគ្មានវត្តអ្វីទៀតទេ វត្តអាត្មាគឺមានតែព្រៃទេ ព្រៃឡង់ ព្រៃអារ៉ែង ព្រៃព្រះរការ បើនៅភ្នំពេញ នៅការិយាល័យធ្វើការបាន នៅផ្ទះញាតិញោមដែលគាត់និមន្តបាន នៅវត្តវិញ ទៅសឹងនៅវត្តណាក៏បានដែរ តែគេមិនឱ្យមានឈ្មោះជាប្រចាំនៅវត្តណាមួយបានទេ…

ខ្មែរផុសស.រ.អាៈ ចុះព្រះអង្គចូលវស្សាយ៉ាងដូម្តេចទៅ?

ព្រះអង្គប៊ុនតិញ៖ អាត្មាអត់ដែលចូលវស្សាទេ ចាប់តាំងពិឆ្នាំ២០១៣មក អាត្មាតែងយល់ថាបើធ្វើបុណ្យសម្រាប់តែបានផលបុណ្យ មិនមែនជាបំណងរបស់អាត្មាទេ ផ្ទុយទៅវិញ ក្នុងពេលនេះពលរដ្ឋខ្មែរមានទុក្ខ អាត្មាមិនអាចសំងំយកសុខតែម្នាក់ឯងបានទេ… ខ្លះថាលោកសង្ឃអីមិនចូលវស្សា បើមិនចូលវស្សាគឺត្រូវអាប័ទហើយ… អាត្មាមានពុទ្ធឱវាទ៥យ៉ាង ដែលមិនឱ្យអាត្មាដាច់អាប័ទបាន គឹ១ រស់នៅក្នុងតំបន់មានសត្វសាហាវ ២ទឹកជំនន់ ភ្លើងឆេះ ៣-ទូភឹក្ស … អាត្មាកំពុងរស់នៅក្នុងបរិយាកាសគម្រាមកំហែង ដូចលោកឧត្តមបណ្ឌិត កែម ឡី មានប្រសាសន៌ថា ‹យើងកំពុងរស់នៅ ពោរពេញដោយសត្វសាហាវ..›យោងតាងពុទ្ធោវាទនោះ នឹងស្ថានភាបរងគ្រោះរបស់ប្រទេសយើង អាត្មាឥតត្រូវអាប័ទទេ…

ខ្មែរផុសស.រ.អាៈ នៅប្រវត្តិនៃប្រទេសកម្ពុជា មានព្រះសង្ឃជាច្រើនជំនាន់ បានធ្វើសកម្មភាពដ៏ល្បីល្បាញដើម្បីប្រទេសជាតិ មានព្រះសង្ឃខ្លះធ្វើរហូតដល់ទទួលទោសនៅកោះត្រឡាចជាដើម តើព្រះអង្គជាអ្នកល្បីល្បាញបន្ទាប់មក ឬក៏នៅមានអ្នកណាផ្សេងទៀត ដែលយើងគួរតែចងចាំ?

ព្រះអង្គប៊ុនតិញ៖ មែនទែនគឺមានលំអានពីព្រះពុទ្ធអង្គឯង ជាអ្នកនិមន្តគ្រប់ទីកន្លែង ដើម្បីសង្គ្រោះមនុស្សសត្វលោក ក្នុងនាមជាបុគ្គលដែលបានត្រាស់ដឹង បន្ទាប់មកមានអ្នកតស៊ូ ដូចជា អាចារ្យស្វា ពោកំបោរ ហែមជាវ ជាដើម នេះជាជំនាន់អាណានិគម, ‹ជំនាន់សង្គ្រាមត្រជាក់›គេឃើញមាន អាចារ្យ ខៀវ ជុំ ព្រះអង្គ ប៉ាង ខាត់ សេកនាង ដល់ទស្សវត្ត៩០ មានព្រះអង្គមហាឃោសនន្តដា ជួយសង្គ្រោះប្រជាជនតំបន់់ជនភៀសខ្លួន … មកដល់ឆ្នាំ១៩៩៣ មានការបោះឆ្នោត ហើយទាំងអស់គ្នានិយាយថាធ្វើឱ្យមានសេរីភាព លទ្ធីប្រជាធិបតេយ្យ តែបែរជាមិនគោរពការសន្យារបស់ខ្លួន ជាពិសេសនៅឆ្នាំ ២០១៣ គឺដំណាក់កាលទី៣ ជំនាន់ការដុះដាលលទ្ធីប្រជាធិបតេយ្យមានការមិនគោរពលទ្ធិប្រជាធិបតេយ្យជាក់ស្តែង បណ្តាញព្រះសង្ឃឯករាជ្យបានបង្កើតឡើង ដែលមានអាត្មាដឹកនាំ ក្នុងបំណងសង្គ្រោះលទ្ធីនេះឡើងវិញ, សម្រាប់អាត្មាគឺមិនមានល្បីល្បាញអីទេ គឺគ្រាន់តែធ្វើអ្វីដែលអាត្មាពេញចិត្តនឹងធ្វើតែប៉ុណ្ណោះ…

ខ្មែរផុសស.រ.អាៈ តើព្រះអង្គបួសបានប៉ុន្មានឆ្នាំហើយ ហេតុអ្វីក៏ព្រះអង្គប្រើពេលសម្រាប់ការតស៊ូទៅវិញ ?

ព្រះអង្គ ប៊ុនតិញៈ បួស១៧ឆ្នាំហើយ,គោលបំណងអាត្មា គឺគ្មានអ្វីក្រៅពីការចូលចិត្តរបស់អាត្មាទេ, ដោយបានបួសយូរឆ្នាំដោយសារការរៀនសូត្រយល់ដឹងមើលធ្លុះពិបញ្ហារបស់សង្គម ហើយជាពិសេសដោយសារអាត្មាឃើញមានការរំលោភលើសិទ្ធិមនុស្ស ធ្វើឱ្យមនុស្សមានសិទ្ធមិនស្មើគ្នានៅចំពោះមុខច្បាប់ – អាត្មាក៏សម្រេចចិត្តធ្វើសកម្មភាពជួយសង្គ្រោះប្រទេសជាតិនេះឡើង ដូច្នេះគ្មានអ្វីក្រៅពីចំណង់ចូលចិត្តរបស់អាត្មានោះទេ…

ខ្មែរផុសស.រ.អាៈ ព្រះពុទ្ធព្រះអង្គផ្សព្វផ្សាយព្រះធម៌ តើព្រះអង្គផ្ទាល់ ចង់ផ្សព្វផ្សាយអ្វីដល់ប្រជាជន?

ព្រះអង្គ ប៊ុនតិញៈ ព្រះពុទ្ធមិនមែនផ្សព្វផ្សាយព្រះធម៌ទេ ព្រះពុទ្ធសង្គ្រោះមនុស្ស ដោយយកព្រះធម៌ជាមាគ៌ា រីឯអាត្មាចេញមកធ្វើសកម្មភាពសង្គ្រោះប្រទេសជាតិដែលកំពុងរងទុក្ខវេទនា ដោយការបំផ្លិចបំផ្លាញជាតិ ដោយការធ្វើបាបដល់ប្រជាពលរដ្ឋ តែវាខុសគ្នាត្រង់ព្រះពុទ្ធលោកជា‹បុគ្គលបានត្រាស់ដឹង›រីឯអាត្មាជា‹បថុជ្ជន›មិនអាចប្រៀបប្រដូចគ្នាបានទេ, អាត្មាគ្រាន់តែយកព្រះធម៌របស់ព្រះពុទ្ធ មកណែនាំឱ្យមនុស្សធ្វើតែប៉ុណ្ណោះ មិនអាចយកស្អីមកដោះស្រាយបានទេបើមិនយកធម៌ បើយើងចេះដឹងជ្រៅជ្រះពីព្រះធម៌ ក៏គេអាចយកព្រះធម៌ទៅធ្វើនយោបាយ គឺជាមាគ៌ាដ៏ប្រសើរបំផុត សព្វថ្ងៃភាពអន្តរាយដោយសារអ្នកនយោបាយខ្វះសីល៥នៃព្រះធម្ម

ខ្មែរផុសស.រ.អាៈតើព្រះអង្គប្រៀបធៀបកាងារឱវាតរបស់ព្រះអង្គ ទៅនឹងឱវាតរបស់លោក កឹម ឡី ដូចគ្នាឬខុសគ្នារបៀបណា?

ព្រះអង្គ ប៊ុនតិញៈ អាត្មាមិនអាចយកទៅប្រៀបធៀបឧត្តមបណ្ឌិត កឹម ឡី បានទេ ពីព្រោះលោកជាគ្រូធំ ដែលបង្ហាត់បង្ហាញគិតគូរពីកិច្ចការធំៗ រីឯអាត្មាជាគ្រូតូចណែនាំឱ្យធ្វើតែកាងារតូចៗដែលអាចធ្វើទៅបាន… អាត្មាចេះតែនាំគេឱ្យធ្វើទេ មួយអ្នកបង្រៀនឱ្យមនុស្សមានចំណេះដឹង មួយអ្នកនាំឱ្យគេធ្វើ ដូចជាចូលនាំគ្នាឱ្យទៅការពារព្រៃឈើជាដើម…

ខ្មែរផុសស.រ.អាៈក្នុងបរិបទស្រុកខ្មែរ ថ្នាក់ដឹកនាំធ្វើដំណើរខុសសីលធម៌យូរណាស់ហើយ(ប្រមាណ៣០-៤០ឆ្នាំមកហើយ) តើព្រះអង្គយល់ថា‹កម្ពុជាត្រូវការពេលយូរប៉ុណ្ណា›សម្រាប់កែរលំអ នាំការនយោបាយខ្មែរត្រឡប់មករកសីលធម៌មកវិញបាន?

ព្រះអង្គ ប៊ុនតិញៈ តាមមែនទែនទៅ មិនមានត្រូវការពេលយូទេ! ពីព្រោះអាអ្នកខិលខូច នៅក្នុងរដ្ឋាភិបាលទាំងអស់, ប្រជាពលរដ្ឋដឹងអស់ហើយ គេដឹងថារដ្ឋាភិបាលជាជនពុករលួយ រដ្ឋាភិបាលរឹបអូសយកសម្បត្តិ ដីធ្លី អ្នកដ៏ទៃ ក្រីក្រ ទន់ខ្សោយ រដ្ឋាភិបាលជាអ្នកវាយធ្វើបាប-បាញ់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង… ហេតុនេះហើយបានជាគេចង់ឱ្យមានការផ្លាស់ប្តូរ, ឥឡូវនេះដល់ពេលហើយ!តែដូរចេញទៅ ប្រជាពលរដ្ឋគេចេះជាងអ្នកដឹកនាំទៅទៀត កូនខ្មែរជាពូជអ្នករៀនសូត្រ ត្រូវការលទ្ធិប្រជាធិបតេយ្យ ត្រូវការអភិបាលកិច្ចល្អ ត្រូវការតម្លាភាពក្នុងសង្គម, ហើយសព្វថ្ងៃដែលលំបាកហ្នឹងគឹរដ្ឋាភិបាលកំសាកហ្នឹងជាអ្នកធ្វើ ដែលបំរើអនានិគមបរទេ លក់អាភៀន កញ្ជា ពង្វក់យុវជនដែលល្អហើយ ឱ្យខូចអនាគតគ្នា ដូច្នេះដល់ពេលត្រូវប្តូរចេញហើយ ចំរើនពរ!

ខ្មែរផុសស.រ.អាៈ តើការផ្លាស់ប្តូរនឹងមានទៅកើតដែរឬទេ បើការគម្រាមកំហែងកំពុងតែកើនយ៉ាងខ្លាំងក្លាយ៉ាងនេះនោះ?

ព្រះអង្គ ប៊ុនតិញៈ ការផ្លាស់ប្តូរកំពុងតែមានមកហើយ! ឥតមានគម្រាមគេកើតទៀតទេ ដូចជាអម្បាញមិញនេះ នៅម៉ោង១រំលងអាធ្រាត មានការចល័តទ័ពអ្វីជាដើម មានប្រជាពលរដ្ឋគេក្រោកពីយប់ ទៅថតរូបបង្ហោះ ទៅឈរស្តីឱ្យរដ្ឋាភិបាល, អីចឹងដែលយើងមើលច្បាស់នោះ គឺរដ្ឋភិបាលទេដែលកំពុងតែភ័យ ខា្លចបាត់អំណាច ខ្លាចគេដឹងអំពើអាក្រក់ដែលខ្លួនកំពុងធ្វើតាំងពី៣០ឆ្នាំមកហើយនោះ ប៉ុន្តែប្រជាពលរដ្ឋគេឆ្អែតឆ្អន់ គេលែងចង់ហូបសម្លផ្អូននោះទៀតហើយ!

ខ្មែរផុសស.រ.អាៈ អ្នកដែលកំពុងប្រព្រឹត្តអំពើអាក្រក់ចំពោះជាតិ អាចនឹងរលំបន្តិចម្តង ឬ របេះទាំងដុំតែម្តង?

ព្រះអង្គ ប៊ុនតិញៈ យើងឃើញរបេះម្តងម្តុំៗទៅហើយ ទី១-គឺងាប់! ងាប់ដោយជរាពាធ ដូចជាងាប់ សាយ ភូថង, ងាប់ ជា ស៊ីម, ងាប់ ជា សុទ្ធ, ថ្មីៗនេះងាប់ មិន ឃិន, នៅមានឧបនាយករដ្ឋមន្ត្រីធំមួយទៀត ឈឺខ្លាំងងើបធ្វើការលែងកើតហើយ នេះគឺការស្លាប់ដោយមច្ចុរាជបេះម្តងមួយៗ, បើរដ្ឋាភិបាលនៅតែធ្វើមិនដឹង មិនឈប់ទេនោះ គឺប្រជាពលរដ្ឋតែម្តងជាអ្នកបេះចេញ ឱ្យទៅទាំងមូល, ហើយពួកក្រោយៗមកទៀតនេះ បើមិនប្រញាប់គេចចេញទេនោះ ប្រជាពលរដ្ឋគេនឹងបំបេះអ្នកឯងយកអំណាចចេញពីដៃទៅតែម្តង…

ខ្មែរផុសស.រ.អា៖ តើព្រះអង្គមើលឃើញលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៧ នឹង ២០១៨ នឹងទៅជាយ៉ាងណា?

ព្រះអង្គ ប៊ុនតិញៈ ឈ្នះ! ឈ្នះតាំងពីចុះឈ្មោះបោះឆ្នោតពីឥឡូវនេះទៅហើយ អ្នកកាន់អំណាចដឹងថាមានប្រជាពលរដ្ឋនាំគ្នាក្រោកឈរ ដើម្បីមកទទួលជ័យជំនះ ពួកគាត់ភ័យណាស់ បានជាមានការចល័តទ័ព ចល័តកម្លាំងអីនោះ អានេះជាការត្រឹមត្រូវហើយ!
ខ្មែរផុសសរអាៈ ព្រះអង្គជាសមាជិកគណបក្សសង្គ្រោះជាតិឬក៏គ្រាន់តែជាអ្នកគាំទ្រតែប៉ុណ្ណោះទេ?

ព្រះអង្គ ប៊ុនតិញៈ អាត្មាមិនដែលធ្វើការដើម្បិគណបក្សសង្គ្រោះជាតិទេ អាត្មាធ្វើការដើម្បីសង្គ្រោះប្រទេសជាតិ, បើគណបក្សសង្គ្រោះជាតិធ្វើការបំរើជាតិបានល្អ យើងធ្វើទៅដូចគ្នាហើយស្របគ្នាតែម្តង ដូចជាអាត្មាពាក់ផ្លាកសង្គ្រោះជាតិលើថ្ងាសតែម្តង តាមពិតមិនមែនទេ, អាត្មាជាអ្នកទិទានគណបក្សសង្គ្រោះជាតិទៅវិញទេ, បើគណបក្សសង្គ្រោះជាតិគេធ្វើការបានល្អមួយហើយ បើអាត្មាធ្វើបានល្អដែរ អាហ្នឹងគេហៅថា‹តម្លៃបន្ថែម›មួយទៀត…

ខ្មែរផុសស.រ.អាៈ ខ្ញុំព្រះករុណាសូមអរព្រះគុណ នឹងថ្វាយបង្គំលា៕

ដោយ វីអូឌី  ២៤ កញ្ញា ២០១៧ ម៉ោង ១១:៤៨ សង្ឃ ប៊ុត ប៊ុនតិញ ថា ពេជ្រ ស្រស់ សម្លាប់កិត្យានុភាព កែម ឡី ខណៈប្រឈមនឹងបណ្ដឹងស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាន​រិះគន់​ប្រធាន​គណបក្ស​ថ្មី​មួយ​ថា បាន​ចូល​រួម​សម្លាប់​កិត្យានុភាព​លោក​បណ្ឌិត កែម ឡី បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ជុំ​វិញ​ថវិកា​បុណ្យ​សព​អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ​រូប​នេះ។

ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ ត្រូវ​បាន​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ប្ដឹង​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ជុំ​វិញ​ថវិកា​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ដោយ​ថា ដើម្បី​តម្លាភាព​សង្គម កុំ​ឲ្យ​មាន​ការ​បន្លំ​លុយ​បុណ្យ​សព រក​យុត្តិធម៌​ជូន​អ្នក​ចូល​បច្ច័យ​បុណ្យ​សព និង​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​លោក កែម ឡី។

ព្រះ​អង្គ​នេះ និង​បុគ្គល ២​រូប​ទៀត មាន​លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លោក មឿន តុលា ប្រធាន​មជ្ឈ​មណ្ឌល​សង់ត្រាល់ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹកថ្ងៃ​ទី​០៩ ខែ​តុលា​ខាង​មុខ ទៅ​តាម​បណ្ដឹង​របស់​មេ​បក្ស​យុវជន​កម្ពុជា។

ដោយភ្ជាប់​នូវ​រូប​លោក ពេជ្រ ស្រស់ និង​ដីកា ៣ សន្លឹករបស់សាលាដំបូងរាជធានីភ្នំពេញ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានលើកឡើងក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃ​ម្សិលមិញ​ថា តុលាការចេញដីកា​កោះបី​សន្លឹក​​ចាត់​ការ​មនុស្ស​បី​នាក់​​ទៀត​ ហើយបុគ្គលដើមបណ្ដឹង លោក ពេជ្រ ស្រស់ ចង់បានរបស់ដែល​គេ​ឱ្យ ដូចជា ឱ្យ​ឈ្នៈ ឱ្យ​លាភ ជាដើម។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឍដីកាថា៖ ​«គាត់បានចូលរួមសកម្មក្នុង​ការសម្លាប់​កិត្យានុភាព​លោកបណ្ឌិត កែម ឡី។ ក្មេងម្នាក់នេះអុជធូបប្រាថ្នាចង់ធ្វើរឿង​មិនត្រូវ រឿងគ្មានប្រយោជន៍ដល់​ជាតិ​ខ្មែរ​យើង»។

លោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងទៅសាលា​ដំបូងរាជ​ធានីភ្នំពេញ​កាល​ពីថ្ងៃទី ០៨ ខែ កញ្ញា ស្នើ​ឲ្យ​មាន​ការស៊ើប​អង្កេតលើគណៈកម្មការបុណ្យសព​លោក កែម ឡី ដោយលោកថា​ ដើម្បី​តម្លាភាព​សង្គម កុំឲ្យ​មាន​ការ​លួច​បន្លំ​លុយបុណ្យសព ការស្វែងរកយុត្តិធម៌ឲ្យអ្នកចូលបច្ច័យបុណ្យសព និង​រក​យុត្តិធម៌ជូន​ក្រុមគ្រួសារសពលោក​ កែម ឡី។

គណៈកម្មការបុណ្យ បានរិះគន់ចំណាត់ការរបស់តុលាការលើករណីនេះ ដោយសារដើម​បណ្ដឹង​មិនមែន​ជាសាច់​ញាតិ​នៃ​សពលោក បណ្ឌិត កែម ឡី នោះទេ ហើយគណៈកម្មការបុណ្យបានត្រឹមតែជួយផ្នែកបច្ចេកទេស និង​សកម្មភាព ទូរទៅ មិនមាន​តួនា​ទី​កាន់លុយបុណ្យនោះទេ៕
រូបថត
រូបថតទាក់ទងភ្នំសេរី

No comments:

Post a Comment