Friday, February 14, 2025

ការប៉ុនប៉ងធ្វើឃាត គ្រួសារ សម្តេច ហ៊ុន សែន

ប្រវត្តិ ការប៉ុនប៉ងធ្វើឃាត លើគ្រួសារ សម្តេច ហ៊ុន សែន ដែលសុទ្ធសឹងជាការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ក្នុងនោះព្រឹត្តិការណ៍​សំខាន់ដែលដកស្រង់ចេញពី សៀវភៅ និង Open Source តាម Internet រួមមានដូចជា៖

កាលបរិច្ឆេទនៃ ការប៉ុនប៉ងធ្វើឃាត មិនបានសម្រេច លើគ្រួសារ សម្តេច ហ៊ុន សែន

  1. លើកទី១ ការប៉ុនប៉ងធ្វើឃាត លោក ហ៊ុន សែន លើកទី១ គឺនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៣ នៅពេលព្រះអង្គម្ចាស់ នរោត្តម ចក្រពង់្ស និងលោកឧត្តមសេនីយ៍ ស៊ិន សុង ដែលកាលណោះ លោកទាំងពីរ ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំកម្លាំង ទៅបង្កើតតំបន់ស្វយ័តសម្តេចឪ ឬតំបន់អប្បគមន៍ ទាំង ៧ខេត្ត នៅត្រើយខាងកើតទន្លេមេគង្គ ហើយលោក ហ៊ុន សែន ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានទៅជួបលោកទាំងពីរ នៅខេត្តព្រៃវែង ដើម្បីសុំកុំឱ្យបង្កើតតំបន់អប្បគមន៍។ ក៏ប៉ុន្តែពួកគេទាំងពីរ មិនត្រឹមតែមិនស្តាប់បញ្ជាទេ តែថែមទាំងចាប់លោក ហ៊ុន សែន ឃុំឃាំង និងបង្ខំឱ្យលោកហ៊ុនសែន លាលែងពីតំណែង ដើម្បីឱ្យពួកគេ ឡើងកាន់អំណាច ដឹកនាំការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់។
  2. លើកទី២ ចំពោះការប៉ុនប៉ងធ្វើឃាត លោក ហ៊ុន សែន លើកទី២ បានកើតឡើង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៤ គឺបង្កឡើងដោយព្រះអង្គម្ចាស់ នរោត្តម ចក្រពង់្ស លោកឧត្តមសេនីយ៍ ស៊ិនសុង និងប្អូនប្រុស គឺឧត្តមសេនីយ៍ ស៊ិន សេន។ អ្នកទាំង ៣ បានសហការជាមួយជនជាតិថៃមួយក្រុម ធ្វើរដ្ឋប្រហារ ដោយប្រដាប់អាវុធ តែមិនបានសម្រេចនោះទេ។
  3. លើកទី៣ ចំពោះការប៉ុនប៉ុងធ្វើឃាតលោក ហ៊ុន សែន លើកទី៣ ត្រូវបានសៀវភៅដដែល លើកឡើងថា បង្កឡើងដោយការមិនចុះសម្រុង និងការប៉ះទង្គិចជាបន្តបន្ទាប់ រវាងកងកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច រហូតឈានដល់ការផ្ទុះអាវុធទ្រង់ទ្រាយធំ នៅភ្នំពេញ នាថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។ យោងតាមសេចក្តីថ្លែងការណ៍របស់ ឧត្តមសេនីយ៍ ហុក ឡងឌី ផែនការរបស់ ហូរ សុខ រដ្ឋមន្រ្តីក្រសូងមហាផ្ទៃគឺដើម្បី សម្លាប់ សម្តេច ហ៊ុន សែន សម្តេច ស ខេង និង ឧត្តមសេនីយ៍ ហុក ឡងឌី។
  4. លើកទី៤ ការប៉ុនប៉ងធ្វើឃាតលោក ហ៊ុន សែន ជា លើកទី៤ បានកើតឡើង នៅក្រោយការបោះឆ្នោត នាខែកក្កដា ឆ្នាំ១៩៩៨ អំឡុងពេលមានបាតុកម្មតវ៉ានឹងលទ្ធផលបោះឆ្នោត។ បាតុកម្មកាលណោះ ដឹកនាំដោយគណបក្សសមរង្ស៊ី និងគណបក្សហ៊្វុនស៊ិនប៉ិច ហើយក៏មានការវាយប្រហារដោយគ្រាប់បែកដៃ ២គ្រាប់ ចូលក្នុងភូមិគ្រឹះលោក ហ៊ុន សែន នៅវិមានឯករាជ្យ ខណៈដែលលោក និងក្រុមគ្រួសារ មិននៅផ្ទះ។
  5. លើកទី៥  ចំណែក ការប៉ុនប៉ុងធ្វើឃាតលោក ហ៊ុន សែន លើកទី៥ បានកើតឡើង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ដែលមានគ្រាប់រ៉ូកែត B40 ចំនួន ៤គ្រាប់ ត្រូវបានគេបង្កៃ នៅគុម្ពផ្កា តាមផ្លូវពីសណ្ឋាគារ ទៅព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប។ កាលណោះ លោក ហ៊ុន សែន បានចូលរួមប្រជុំរដ្ឋសភា លើកដំបូង ជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក សម រង្ស៊ី ដែលបានដឹកនាំតំណាងរាស្ត្រមកពីគណបក្សជាប់ឆ្នោតទាំងបី គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី តាមការកោះប្រជុំ របស់អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្រោយការបោះឆ្នោត ដែលមានការជាប់គាំងនយោបាយអស់ជាច្រើនខែ។- តើថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាថ្ងៃអ្វី? ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាថ្ងៃជួបជុំគ្នាដំបូងនៃគណបក្សនយោបាយធំៗទាំងបី ដែលឈ្នះឆ្នោត និងត្រូវបានចាត់ទុកថា ជាថ្ងៃដើម្បីបញ្ចប់វិបត្តិផ្ទៃក្នុង ក្រោយការតវ៉ារបស់គណបក្សចូលរួមបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រនីតិកាលទី២។ លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨នាពេលនោះបានបង្ហាញថា គណបក្សដែលមានសម្លេងគាំទ្រក្នុងអាសនៈរដ្ឋសភា មានចំនួនបីគណបក្ស គឺគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈ៦៤ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៤៣ និងគណបក្ស សម រង្ស៊ី ទទួលបាន១៥ អាសនៈ។ ប៉ុន្តែក្រោយការប្រកាសលទ្ធផលតាមរយៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែគេឃើញគណបក្សចាញ់ឆ្នោត បានប្រមូលផ្តុំគ្នាផ្ទុះការតវ៉ា ដែលជាចរឹតមួយនៃវិធីផ្តួលរំលំតាមបែបបដិវត្តន៍ពណ៌។ ព្រឹត្តិការណ៍ពាក់ព័ន្ធទាំងនោះហើយ បានឈានដល់ការប៉ុនប៉ងរៀបចំគម្រោងការណ៍ ដើម្បីប្រល័យជីវិតសម្តេចតេជោ ហ៊ុន សែន។
  6. លើកទី ៦  *ភូមិគ្រឹះរបស់សម្តេច ហ៊ុន សែន នៅកណ្តាលរាជធានី រងការវាយប្រហារដោយគ្រាប់បែក --២ ថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៨ ភូមិគ្រឹះរបស់សម្តេច ហ៊ុន សែន នៅកណ្តាលរាជធានី ក្បែរវិមានឯករាជ្យ បានរងការវាយប្រហារដោយការគប់គ្រាប់បែកដៃចំនួន២គ្រាប់ ដោយក្រុមភេរវករមិនស្គាល់មុខ ដែលពួកគេបានជិះម៉ូតូ ហើយគេចខ្លួនបាត់ស្រមោល។ ក្នុងអតីតកាលនោះ មិនមានការដាក់កាមេរ៉ាសុវត្ថិភាព និងក៏គ្មានប្រព័ន្ធបច្ចេកវិទ្យាទំនើប ស្វែងតាមចាប់ជនសង្ស័យដូចបច្ចុប្បន្ននេះឡើយ។ សមត្ថកិច្ចទោះជាយ៉ាងណាក៏ដោយ ក្នុងពេលនោះបានដាក់ពង្រាយកម្លាំង ដើម្បីតាមស្វែងរកជនសង្ស័យគប់គ្រាប់បែកនោះ ប៉ុន្តែនៅតែមិនអាចរកឃើញឡើយ។ ព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃនាវេលាព្រឹកថ្ងៃ៧ ខែកញ្ញា 1998 នោះ ក៏ត្រូវបានចាត់ទុកថា គឺជាបំណងមួយនៃការគំរាមប៉ុនប៉ងយាយី ដល់អាយុជីវិតសម្តេចតេជោផងដែរ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីនាពេលនោះ មិនបានស្ថិតនៅក្នុងផ្ទះឡើយ។ រហូតដល់ថ្ងៃត្រង់ ថ្ងៃដដែលទើបសម្តេច បានវិលត្រឡប់ពីខេត្តសៀមរាបវិញ និងបានធ្វើសន្និសីទសារព័ត៌មានថ្កោលទោសចំពោះអំពើឃោរឃៅនោះ និងបានចាត់ទុកថា ជាអំពើភេរវកម្មនយោបាយ។
  7. លើកទី ៧ «ភូមិគ្រឹះ»សម្តេច ហ៊ុន សែន នៅក្រុងតាខ្មៅ មានការរៀបចំប៉ន់ប៉ងវាយប្រហារតាមដ្រូន កណ្តាល៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០២៥ នេះ បានទម្លាយពីផែនការសកម្មភាពរៀបចំវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ។  ការទម្លាយនេះ ធ្វើឡើងក្នុងពេលសម្តេច  សម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ។  សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?» សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕
រូបភាព ឯកសារនានា ខែកុម្ភៈ ២០២៥
រូបភាព ឯកសារនានា ខែកុម្ភៈ ២០២៥
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន--ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។

យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាសមាគមសិស្សនិសិ្សត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសារជាថ្មី។ យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army --មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការ ចំពោះក្រុមក្បត់ជាតិជ្រុលនិយមបានរៀបចំការប៉ុនប៉ងធ្វើឃាតលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និងគ្រួសារ។
រូបភាព ឯកសារនានា ខែកុម្ភៈ ២០២៥

រូបភាព ឯកសារនានា ខែកុម្ភៈ ២០២៥
រូបភាព ឯកសារនានា ខែកុម្ភៈ ២០២៥


No comments:

Post a Comment