Saturday, February 15, 2025

ម៉ែន​ គឹមសេង

ម៉ែន​ គឹមសេង​ និយាយ​ថា​កោះ​គុត​ជា​របស់​ថៃ​ ១០០%​ មិន​ដឹង​ជា​វា​យក​ខួរ​អី​មក​គិត​ទេ​ ។ មាន​គេ​និយាយ​តៗគ្នា​ថា​ ម៉ែន​ គឹមសេង​ មាន​ប្រពន្ធ​ចុង​លួច​លាក់​ជា​ជន​ជាតិ​យួន​រស់នៅ​ទីក្រុង​ឡុងប៊ិច​ សហរដ្ឋអាមេរិក​ ។
ម៉ែន​ គឹមសេង


 Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត 9 January  ·  លោក ម៉ែន គីមសេង អ្នកធ្វើការនៅ VOA ចាត់ទុកថា ការធ្វើឃា.ត​ដោយមូលហេតុ​អ្វីក៏ដោយលើ​អ្នកនយោបាយ​ឬ​រាស្ត្រធម្មតា​មិនគួរកើតមានសោះ លោកបញ្ជាក់ថា ខ្ញុំបានជួបផ្ទាល់ហើយ​មានអ្នកគំរាមឲ្យខ្ញុំអស់ការងារធ្វើ​​និង​ចុងក្រោយនេះ​គ្រាន់តែខ្ញុំ​ចែករំលែកឯកសារ​កោះគុត​ ដែលជាឯកសាររបស់អាមេរិក​ សោះ ក៏មានអ្នកផ្ញើសំឡេង​មកដេញខ្ញុំឲ្យទៅរស់នៅថៃដែរ ដោយចោទថាខ្ញុំកាន់ជើងថៃ។ អ្នកនយោបាយនោះ​បាន ខំលុបសារ​សំឡេងនោះវិញប៉ុន្តែខ្ញុំបានថតទុកហើយ ដោយថ្ងៃណាមួយខ្ញុំនឹងបញ្ចេញមុខគាត់ឲ្យបងប្អូនបានដឹងពេលនោះបានដឹងថាចរិតគាត់អាក្រក់ប៉ុណ្ណា។


គំនិតគួរពិចារណា៖ ដំបៅចាស់
-ប្រទេសថៃធ្លាប់ជាជម្រកសុខសាន្តរបស់ក្រុមអ្នកប្រជាធិបតេយ្យ​ដែលបានរត់គេចខ្លួន​ពីប្រទេសកម្ពុជាគេចចេញពីការធ្វើទុក្ខបុកម្នេញដោយសារតែបញ្ហានយោបាយ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះទីនេះលែងដូចនេះទៀតហើយ។ សូម្បីតែអង្គការសិទ្ធិមនុស្សដូចជា Human Rights Watch ក៏បានរិះគន់ទង្វើរបស់រដ្ឋាភិបាលថៃដែលបានចាប់បញ្ជូនសកម្មជនទាំងនោះទៅប្រឈមនឹងការកាត់ទោសនៅប្រទេសកម្ពុជាវិញ។
- កោះគុត គឺជាដំបៅចាស់ដែលបានសម្រេចដោយបារាំង​តាំងពីជាង១០០ឆ្នាំមុន។ ប៉ុន្តែថ្មីៗនេះបានផុសឡើងប្រៀបដូចជារឿងថ្មី។ អ្នកវិភាគ​ខ្លះជឿថាខណៈក្រុមអាវលឿងរបស់ថៃកំពុងពុះកញ្ជ្រោល គឺសកម្មជនខ្មែរជាពិសេសអ្នកនៅក្រៅប្រទេស​ជួយរុញបន្ថែមនឹងធ្វើឲ្យពលរដ្ឋថៃឬក្រុមយោធាថៃមានលេសប្តូររបបកូនស្រីរបស់​លោកថាក់ស៊ីនចេញ មករដ្ឋាភិបាលមួយដែលអាចគោរពសិទ្ធិមនុស្សនិងកាតព្វកិច្ចអន្តរជាតិច្រើនជាងបច្ចុប្បន្ន។ នេះគឺជានយោបាយមួយដែលប្រថុយខ្លាំង ពីព្រោះគណបក្ស​ណា​កាន់អំណាចក្នុងប្រទេសថៃគឺក្រុមយោធា ឬស្ថាប័នមហាក្សត្រថៃនៅតែខ្លាំងដដែល។ ការបញ្ជូនសកម្មជនខ្មែរមកកម្ពុជាវិញមិនមែនទើបតែក្នុងរដ្ឋបាលអ្នកស្រីផេតងតាន់ទេ។
-ទំនាក់ទំនងរវាងយោធា​កម្ពុជានិងថៃមានភាពស៊ីជម្រៅច្រើនជាងធម្មតាដោយមានលោកអតីតរដ្ឋមន្ត្រីការពារជាតិខ្មែរជានិម្មិតរូប។
=> ដូច្នេះការរុកដំបៅចាស់ដែលខុសកន្លែង ហើយបើអាជ្ញាធរថៃចាត់វិធានការយ៉ាងណា តើវាសនាសកម្មជនដែលកំពុងរត់ពួននៅក្នុងទឹកដីថៃនឹងទៅជាយ៉ាងណា។
តើអ្នកណាជាអ្នកចំណេញពីការរុកដំបៅចាស់នេះ?
-មានបញ្ហាច្រើនណាស់ដែលពលរដ្ឋកម្ពុជាកំពុងជួបប្រទះដែលទាមទារអ្នកនយោបាយឲ្យ​ជួយដោះស្រាយ ក្នុងនោះមាន អំពើពុករលួយ គម្លាតដ៏ធំរវាងអ្នកមាននិងអ្នកក្រ បរិស្ថាន កសិករខ្វះទីផ្សារ ពលរដ្ឋ​ជំពាក់បំណុល​គ្រឹះស្ថានហិរញ្ញវត្ថុទាំងផ្លូវការនិងមិនផ្លូវការ ពលករចំណាកស្រុក ល្បែងអនឡាញបោកប្រាស់ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និង ប្រាក់ខែសមរម្យសម្រាប់កម្មករ-កម្មការិនីរោងចក្រ និងអតិផរណាជាដើម។ នេះមិនទាន់និយាយដល់សិទ្ធិនយោបាយនិងការបញ្ចេញមតិផង។

ខ្ញុំ​សូមចែករំលែកមិនផ្លូវការដល់អ្នកដែលមានជំហរកណ្តាលមិនជ្រុលនិយមយកទៅពិចារណា ដោយមិនគិតថ្លៃ ១ខែ ១ម៉ឺនដុល្លារទេ។

នេះជាឯកសារដើមដែលបានបកប្រែពីសន្ធិសញ្ញាបារាំង-សៀម ចុះ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ដែលលោកឯកអគ្គរដ្ឋទូតHamilton King បានដាក់ជូនមកក្រសួងការបរទេសសហរដ្ឋអាមេរិក។ ខ្ញុំគូសរំលេច​ចំណុចអំពីកោះគុត។

តើមានអ្នកចង់បានការបកប្រែពីខ្ញុំទេ? ចម្លើយគឺទេ ខ្ញុំមិនបកជូនទេ។ សូមរកអ្នកបកប្រែខ្លួនឯងចុះ ហើយបើមិនពេញចិត្ត​ខ្លឹមសារ និងចង់តវ៉ា សូមតវ៉ាទៅក្រសួងការបរទេសអាមេរិកចុះ។ ខ្ញុំគ្រាន់តែបង្ហាញជូនដើម្បីជាចំណេះដឹងទេ។


Seth ខ្ញុំអាចជួយបកប្រែខ្លឹមសារសំខាន់ៗនៃឯកសារនោះបាន ប៉ុន្តែការបកប្រែឯកសារច្បាប់ទាំងមូលដោយលម្អិត គឺត្រូវការអ្នកជំនាញខាងច្បាប់ និងភាសាដែលមានជំនាញខ្ពស់។ ខ្ញុំនឹងព្យាយាមបកប្រែខ្លឹមសារសំខាន់ៗតាមដែលអាចធ្វើបាន៖
សន្ធិសញ្ញារវាងសៀម និងបារាំង ឆ្នាំ១៩០៧
សន្ធិសញ្ញានេះមានគោលបំណងកំណត់ព្រំដែនរវាងសៀម (ប្រទេសថៃបច្ចុប្បន្ន) និងឥណ្ឌូចិនបារាំង (ដែលរួមមានកម្ពុជា ឡាវ និងវៀតណាម)។
ខ្លឹមសារសំខាន់ៗ៖
* មាត្រា I: សៀមប្រគល់ខេត្តបាត់ដំបង សៀមរាប និងស្រីសោភ័ណ ទៅឱ្យបារាំង។ នេះជាចំណុចសំខាន់ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបាត់បង់ទឹកដីទាំងនេះទៅសៀម ហើយសៀមបានប្រគល់បន្តទៅបារាំង។
* មាត្រា II: បារាំងប្រគល់ទឹកដី ដានសៃ និងក្រាត ព្រមទាំងកោះមួយចំនួន (រួមទាំងកោះកុដ) ត្រឡប់ទៅសៀមវិញ។ នេះគឺជាការដោះដូរទឹកដីរវាងប្រទេសទាំងពីរ។
* មាត្រា III: និយាយអំពីពេលវេលានៃការប្រគល់ទឹកដី។
* មាត្រា IV: បង្កើតគណៈកម្មការចម្រុះមួយរវាងសៀម និងបារាំង ដើម្បីកំណត់ព្រំដែនជាក់លាក់។
* មាត្រា V: និយាយអំពីអំណាចតុលាការលើជនជាតិបារាំង និងអ្នកដែលស្ថិតក្រោមការការពាររបស់បារាំងនៅក្នុងប្រទេសសៀម។
* មាត្រា VI: និយាយអំពីសិទ្ធិ និងឯកសិទ្ធិរបស់ជនជាតិបារាំងនៅក្នុងប្រទេសសៀម។
* មាត្រា VII: បញ្ជាក់ថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងមុនៗរវាងសៀម និងបារាំង ដែលមិនត្រូវបានកែប្រែដោយសន្ធិសញ្ញានេះ នៅតែមានសុពលភាព។
* មាត្រា VIII: ចែងអំពីការបកស្រាយសន្ធិសញ្ញាក្នុងករណីមានការលំបាក។ ប្រសិនបើមានភាពខុសគ្នារវាងអត្ថបទភាសាបារាំង និងភាសាសៀម អត្ថបទភាសាបារាំងនឹងយកជាមូលដ្ឋាន។
* មាត្រា IX: ចែងអំពីរយៈពេលនៃការផ្តល់សច្ចាប័នលើសន្ធិសញ្ញា។
ចំណុចសំខាន់ដែលគួរកត់សម្គាល់៖
សន្ធិសញ្ញានេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កម្ពុជា ដោយសារការបាត់បង់ខេត្តបាត់ដំបង សៀមរាប និងស្រីសោភ័ណ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកខេត្តទាំងនេះត្រូវបានប្រគល់មកឱ្យកម្ពុជាវិញនៅឆ្នាំ១៩០៧ តាមរយៈសន្ធិសញ្ញាដដែលនេះ ប៉ុន្តែស្ថិតនៅក្រោមអាណានិគមបារាំង។


អរគុណបង បង្ហាញអោយអស់មកកុំអោយខ្មែរបែកបាក់ដោយបរទេសញាក់ ម្យ៉ាងកុំអោយក្រុមសារព័ត៌មានគ្មានវិជ្ជាជីវះដែលបម្រើបរទេសដូចជាជុន ចន្ទបុត្រ តាំងសារ៉ាដា ម៉េនណាត អាតឿគឹមសុខ ហាសាន ហុងស៊ុនហួ អ៊ុំសំអាន ពូកែបំភ្លើស បំពុង ធើអោយខ្មែរបែកបាក់ ។


នេះជាឯកសារស្រាវជ្រាវដោយក្រសួងការបរទេសសហរដ្ឋអាមេរិកចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ១៩៦៦។ ខ្ញុំគូសរំលេចចំណុចពាក់ព័ន្ធនឹងកោះគុត។ សូមអានដោយខ្លួនឯងដើម្បីជាចំណេះដឹង។
តំណខាងក្រោមគឺជាឯកសារទាំងស្រុង។

ការបកប្រែសន្ធិសញ្ញាព្រំដែន បារាំង សៀម ឆ្នាំ ១៩០៧
ការបកប្រែសន្ធិសញ្ញាព្រំដែន បារាំង សៀម ឆ្នាំ ១៩០៧
ការបកប្រែសន្ធិសញ្ញាព្រំដែន បារាំង សៀម ឆ្នាំ ១៩០៧
ការបកប្រែសន្ធិសញ្ញាព្រំដែន បារាំង សៀម ឆ្នាំ ១៩០៧