Saturday, September 14, 2019

អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា

អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា អ្នក​ទោស​មនសិការនៅ​កម្ពុជា យោងតាមសំណៅដើម RFA
មិនទាន់ដោះលែង
លោក លី ម៉េងឃាង សមាជិកគណៈកម្មាធិការប្រតិបត្តិស្រុកស្អាងសមត្ថកិច្ចរបបលោក ហ៊ុន សែន បានចាប់ខ្លួនលោកដោយគ្មានដីកា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយសង្ស័យថា លោកបានទៅជួបប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីទទួលយកផែនការប្រឆាំងសាលដីការម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរបបក្រុងភ្នំពេញ។ មួយថ្ងៃក្រោយមក សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក នៅក្នុងពន្ធនាគារខេត្តកណ្តាល។
លោក លី លីន មេឃុំជាប់ឆ្នោតឃុំសំរោងធំ ស្រុកកៀនស្វាយសមត្ថកិច្ចរបបលោក ហ៊ុន សែន បានចាប់ខ្លួនលោកដោយគ្មានដីកា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយសង្ស័យថា លោកបានទៅជួបប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីទទួលយកផែនការប្រឆាំងសាលដីការម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរបបក្រុងភ្នំពេញ។ មួយថ្ងៃក្រោយមក សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក នៅក្នុងពន្ធនាគារខេត្តកណ្តាល។
លោក ឈុន ថៃយុទ្ធ ជំទប់ទី១ជាប់ឆ្នោតឃុំព្រែកស្តី ស្រុកកោះធំសមត្ថកិច្ចរបបលោក ហ៊ុន សែន បានចាប់ខ្លួនលោកដោយគ្មានដីកា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយសង្ស័យថា លោកបានទៅជួបប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីទទួលយកផែនការប្រឆាំងសាលដីការម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរបបក្រុងភ្នំពេញ។ មួយថ្ងៃក្រោយមក សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក នៅក្នុងពន្ធនាគារខេត្តកណ្តាល
លោក ទុំ ប៊ុនថន សមាជិកទ្រទ្រង់ និងជាបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ សង្កាត់ផ្សារដេប៉ូ២សមត្ថកិច្ចរបបលោក ហ៊ុន សែន បានចាប់ខ្លួន លោក ទុំ ប៊ុនថន ហៅ សុខ វ័យ៤៣ ឆ្នាំ ក្នុងពេលលោកទៅទិញលក់អចលនទ្រព្យនៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។ មួយថ្ងៃក្រោយមក នៅថ្ងៃទី១៤ ខែកញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក នៅពន្ធនាគារព្រៃស «ម១» ជាបណ្តោះអាសន្ន ក្រោមបទចោទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងងរដល់សន្តិសុខសង្គម» ប្រព្រឹត្តិនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោករងការចោទប្រកាន់ថា បានទៅទទួលយកផែនការពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីប្រឆាំងសាលដីកាតុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរដ្ឋាភិបាល។
កញ្ញា យូ ចាន់ធានី អតីតអ្នកអានព័ត៌មានទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ីសមត្ថកិច្ចរបបក្រុងភ្នំពេញបានឃាត់ខ្លួនកញ្ញា យូ ចាន់ធានី វ័យ ២៥ ឆ្នាំ ខណៈកញ្ញាកំពុងបំពេញការងារនៅធនាគារ ABA ក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។ មួយថ្ងៃក្រោយមក នៅថ្ងៃទី១៤ ខែកញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនកញ្ញា នៅពន្ធនាគារព្រៃស «ម២» ជាបណ្តោះអាសន្ន ក្រោមបទចោទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងងរដល់សន្តិសុខសង្គម» ប្រព្រឹត្តិនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ កញ្ញារងការចោទប្រកាន់ថា បានទៅទទួលយកផែនការពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីប្រឆាំងសាលដីកាតុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរដ្ឋាភិបាល។
លោក យ៉ាត ភារម្យ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនលោក យ៉ាត ភារម្យ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះរបស់លោក ដោយគ្មានដីកា រួចបញ្ជូនទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តបន្ទាយមានជ័យ។ មុនពេលចាប់ខ្លួន លោកតែងជួបប្រជុំគ្នាពង្រឹងសាមគ្គីភាពសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យជាញឹកញាប់ ហើយបានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់លោក ត្រៀមចាំស្វាគមន៍លោក សម រង្ស៊ី ពេលវិលចូលស្រុកវិញ។
លោក ស៊ុន ប៊ុនថុន សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំបារាយ ខេត្តកំពង់ធំសមត្កិច្ចខេត្តកំពង់ធំ បានចាប់ខ្លួនលោក ស៊ុន ប៊ុនថុន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ក្រោមបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ និងបទបន្តធ្វើសកម្មភាពជាមន្ត្រីគណបក្សនយោបាយ ប្រឆាំងនឹងសាលដីការបស់តុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ។
លោក នូ ភឿន សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំបារាយ ខេត្តកំពង់ធំសមត្ថកិច្ចខេត្តកំពង់ធំ បានចាប់ខ្លួនលោក នូ ភឿន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ នៅថ្ងៃទី២ ខែកញ្ញា ក្រោមបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ និងបទបន្តធ្វើសកម្មភាពជាមន្ត្រីគណបក្សនយោបាយ ប្រឆាំងនឹងសាលដីការបស់តុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ។
លោក រស់ គឹមសៀង ប្រធានចលនាយុវជណគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំសមត្ថកិច្ចខេត្តកំពង់ធំ បានចាប់ខ្លួនលោក រស់ គឹម ស្រៀង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែកញ្ញា ពាក់ព័ន្ធនឹងបទចែកចាយសារតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់ដល់របបក្រុងភ្នំពេញ។
លោក ហ៊ុន សុគង់ នាយកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាមេឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម​សមត្ថកិច្ចបានចាប់ខ្លួនលោក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយគ្មានដីកា ខណៈលោកកំពុងរត់ម៉ូតូឌុបនៅទីនោះ។ ក្រោយមក សមត្ថកិច្ចបានបញ្ជូនលោកទៅសាកសួរបន្តនៅស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែសីហា ដោយដាក់ការសង្ស័យថា លោកបានទៅទទួលយកផែនការពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ដើម្បីប្រឆាំងសាលដីកាតុលាការកំពូលរម្លាយគណបក្សសង្គ្រោះជាតិ និងផ្តួលរំលំរដ្ឋាភិបាល។
លោក នុត ពេជ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ និង​ជា​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ឈូក​ ខេត្ត​កំពតលោក​ នុត ពេជ ​វ័យ​៦៥​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពត​ ឡោម​ព័ទ្ធ​ចាប់​ខ្លួន​ពី​កណ្ដាល​វាលស្រែ​ ក្នុង​ពេល​ដែល​លោក​កំពុង​ស្ទូង​ស្រូវ​ និង​លើក​ភ្លឺស្រែ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៩​។​ សមត្ថកិច្ច​បាន​ចាប់​​វាយ​ខ្នោះ​ដៃ​លោក​ រួច​បណ្ដើរ​ចេញ​ពី​វាល​ស្រែ​ ដោយ​គ្មាន​ឱ្យ​ពាក់​ស្បែក​ជើង​ តាំង​ពី​​ស្រែ​រហូត​ដល់​ក្នុង​ពន្ធនាគារ​ខេត្ត ហើយ​ក្រោយ​មក​បាន​ចាប់​លោក​កោរ​សក់​។​ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពត បាន​ចេញ​ដីកា​ចោទ​ប្រកាន់​លោក​ ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​ដែល​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ​ ប្រព្រឹត្តិ​កាល​ពី​ខែ​មេសា​ និង​ឧសភា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ព្រៃ​សំណាង​លើ​ ឃុំ​ខ្ជាយ​ខាង​ជើង​ ស្រុក​ដងទង់​ ខេត្ត​កំពត​ ក្រោយ​ពី​រូប​លោក ​និង​មន្ត្រី​បក្ស​សង្រ្គោះជាតិ​ផ្សេង​ទៀត​ ជួបជុំ​គ្នា​និយាយ​ពី​រឿង​គាំទ្រ​ប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្សី ​វិល​ចូល​ស្រុក​។ ​នៅ​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៩​ លោក​ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ នៅ​ពន្ធនាគារ​ខេត្ត​កំពត​។
លោក ​ម៉ៃ ហុងស្រៀង ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ ម៉ៃ ហុងស្រៀង ​វ័យ​៣៦​ឆ្នាំ​ កាល​ពី​យប់​ថ្ងៃ​ទី​៣០​ ខែ​កក្កដា ឆ្នាំ២០១៩ ​ក្រោម​ការ​ចោទ​ប្រកាន់​ថា ​លោក​បាន​ជេរ​ប្រមាថ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ​តុលាការ​របប​លោក​ ហ៊ុន សែន​ សម្រេច​ចោទ​ប្រកាន់​លោក​ចំនួន​ពីរ​ករណី​ គឺ​ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ​» និង​បទ ​«ញុះញង់​ឲ្យ​មាន​ការ​រើសអើង​» តាម​មាត្រា​ ៤៩៤, ​៤៩៥ ​និង​ ៤៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ​នៅ​ថ្ងៃ​ទី១​ ខែ​សីហា​ ឆ្នាំ​២០១៩​ លោក​ត្រូវ​បាន​ចៅ​ក្រម​តុលាការ​ក្រុង​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ឯ​ពន្ធនាគារ​ព្រៃស​ រង់ចាំ​សវនាការ​លើ​អង្គ​សេចក្តី​។ ​
លោក ​ ឡុង ខន ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​លោក ឡុង ខន វ័យ​៧៤​ឆ្នាំ​ ត្រូវ​បាន​​មន្ត្រី​ប៉ូលិស​​​ឡោមព័ទ្ធ​ចាប់ខ្លួន​​ នៅ​ពេល​លោក​កំពុង​លាក់​ខ្លួន​នៅ​ផ្ទះ​កូន​ស្រី​របស់​លោក​នៅ​ឯខេត្ត​កំពត កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ​កក្កដា។ មួយថ្ងៃក្រោយមក សមត្ថកិច្ចបានបញ្ជូន​ខ្លួនលោកទៅ​​ឃុំ​ក្នុង​ពន្ធនាគារខេត្តពោធិ៍សាត់​​ ក្រោមការចោទប្រកាន់ពី​បទ​ចោទ​កាប់គាស់​ រុករាន​ដី​ព្រៃ​ ឆ្ការ​ ដុត​ និងឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ប្រព្រឹត្តិ​នៅ​ចំណុច​ស្រែ​តាំងយ៉​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពី​អំឡុង​ឆ្នាំ២០១៨​ តាម​បញ្ញត្តិ​មាត្រា៦២​ ចំណុច១ នៃ​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ​។ ក៏ប៉ុន្តែ មន្ត្រីសិទ្ធិមនុស្ស និងភរិយាលោក អះអាង​ថា​នេះជាការគំរាមកំហែងផ្នែកនយោបាយ ហើយជាការប្រឌិត​រឿង​ទម្លាក់​កំហុស​ចោទ​ប្រកាន់​មក​លើ​លោក ដោយសារ​លោកជា​ឆ្អឹង​ទទឹង​ក​របស់​អាជ្ញាធរ​គណបក្ស​កាន់​អំណាច។
លោក ទួន សំអាត អនុប្រធានគណបក្សសង្គ្រោះជាតិស្រុកវាលវែង ខេត្តពោធិ៍សាត់តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនលោក ទួន​ សំអាត វ័យ​៧០ឆ្នាំ​ ​បញ្ជូន​ទៅ​ឃុំ​​ខ្លួន​បណ្តោះអាសន្ន​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ថ្ងៃីទី២៩​ ​ខែឧសភា​ ឆ្នាំ២០១៩កន្លង​ទៅ ក្រោម​បទ​ចោទ​​ប្រកាន់​ «ទន្ទ្រាន​ដី​ព្រៃធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​»។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។
លោក ចាន់ សុផល សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនលោក ចាន់ សុផល វ័យ​៦២ឆ្នាំ​ ​បញ្ជូន​ទៅ​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ខែឧសភា​ ឆ្នាំ២០១៩កន្លង​ទៅ ក្រោម​បទ​ចោទ​​ប្រកាន់​ «ទន្ទ្រាន​ដី​ព្រៃធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​»។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។
លោក នួន លីម បេក្ខជនលេខរៀងទី៥ក្រុមប្រឹក្សាឃុំអូរសោមគណបក្សសង្គ្រោះជាតិ ស្រុកវាលវែង ខេត្តពោធិ៍សាត់តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនលោក នួន លីម វ័យ៤១ឆ្នាំ​ ​បញ្ជូន​ទៅ​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ខែឧសភា​ ឆ្នាំ២០១៩កន្លង​ទៅ ក្រោម​បទ​ចោទ​​ប្រកាន់​ «ទន្ទ្រាន​ដី​ព្រៃធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​»។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។
លោក ណែម ណាត បេក្ខជនលេខរៀងទី៣ក្រុមប្រឹក្សាឃុំប្រម៉ោយគណបក្សសង្គ្រោះជាតិ ស្រុកវាលវែង ខេត្តពោធិ៍សាត់តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនលោក ណែម ណាត វ័យ៤០ឆ្នាំ​ ​បញ្ជូន​ទៅ​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០១៩កន្លង​ទៅ ក្រោមការចោទប្រកាន់ពី​បទ​ចោទ​កាប់គាស់​ រុករាន​ដី​ព្រៃ​ ឆ្ការ​ ដុត​ និងឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ប្រព្រឹត្តិ​នៅ​ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពី​អំឡុង​ឆ្នាំ២០១៥​ តាម​បញ្ញត្តិ​មាត្រា៥៦​ ចំណុច៤ និង​មាត្រា៦២ ចំណុច១ នៃ​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ​។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។
លោក មុំ ភី នាយកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនលោក ​បញ្ជូន​ទៅ​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ខែមិថុនា​ ឆ្នាំ២០១៩កន្លង​ទៅ ក្រោម​បទ​ចោទ​​ប្រកាន់​ «ទន្ទ្រាន​ដី​ព្រៃធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​»។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។
លោក ប្រាក់ រិន ជំទប់ទី២គណបក្សសង្គ្រោះជាតិឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនលោក ប្រាក់ រិន​ វ័យ៦៤ឆ្នាំ​ ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩កន្លង​ទៅ ក្រោមការចោទប្រកាន់ពី​បទ​ចោទ​កាប់គាស់​ រុករាន​ដី​ព្រៃ​ ឆ្ការ​ ដុត​ និងឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ប្រព្រឹត្តិ​នៅ​ភូមិប្រម៉ោយ​​ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៩ តាម​បញ្ញត្តិ​មាត្រា៥៦​ ចំណុច៤​ មាត្រា៦២​ ចំណុច១ នៃ​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ​។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។
លោក សួង នាគព័ន្ធ​ យុវជន​ កែម ឡី​ និយម​តុលាការ​របប​ក្រុងភ្នំពេញ​ កាល​ពី​ថ្ងៃទី១២ ខែ​កក្កដា​ ឆ្នាំ​២០១៩ បាន​ចោទ​ប្រកាន់​យុវជន សួង នាគព័ន្ធ​ ពីបទ«ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ» និង​បាន​បញ្ជូនលោក​ទៅ​ឃុំ​ខ្លួន​ បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃស។ យុវជន​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ពេល​លោក​​ទៅ​​ដាក់​កម្រង​ផ្កា​គោរព​​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ទីតាំង​ ស្តារម៉ាត​ កាល់តិច ស្តុប​បូកគោ ជា​កន្លែង​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី។ សមត្ថកិច្ច​ចោទ​ប្រកាន់​លោក​ថា បាន​​ចែក​​ខិត្តប័ណ្ណ​​ញុះញង់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​​ ជា​ថ្ងៃ​គម្រប់ ៣ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី។ ​​​​​បច្ចុប្បន្ន មេធាវីការពារក្ដីឲ្យលោក កំពុងបន្តដាក់បណ្ដឹងទៅតុលាការកំពូល ស្នើសុំឱ្យលោកអាចនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីសាលាឧទ្ធរណ៍ បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោកកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
លោក គង់​ រ៉ៃយ៉ា​ យុវជន​ កែម ឡី​ និយម​កាល​ពី​ថ្ងៃទី​១១ ខែ​កក្កដា​ ឆ្នាំ២០១៩ តុលាការ​របប​ក្រុង​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​យុវជន​ គង់ រ៉ៃយ៉ា​ ពីបទ​«ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ»​ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃស។ សកម្មជនសង្គម​លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មួយ​ថ្ងៃ​ មុន​ថ្ងៃខួប​គម្រប់​ខួប​គម្រប់​៣ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត​ កែម ឡី ​បន្ទាប់​ពីលោក​បាន​ប្រកាស​លក់​អាវយឺត​ដែល​មាន​រូបបណ្ឌិត កែម ឡី និង​ប្រសាសន៍​របស់លោក​ថា «បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់​នឹង​រងគ្រោះ​ដែរ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ»។ បច្ចុប្បន្ន មេធាវីការពារក្ដីឲ្យលោក កំពុងបន្តដាក់បណ្ដឹងទៅតុលាការកំពូល ស្នើសុំឱ្យលោកអាចនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីសាលាឧទ្ធរណ៍ បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោកកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
លោក ស៊ូ យាន ​​អនុ​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​ត្បូងឃ្មុំលោកត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១៩ បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ជេរ​ប្រមាថ។ សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ថ្ងៃ​ទី២២ មេសា បាន​ចាប់​ខ្លួន​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ត្បូង​ឃ្មុំ លោក ស៊ូ យាន ​ក្រោយ​ពេល លោក​ បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) រិះគន់​របប​ឯក​បក្ស ​ហើយ​​របប​នេះ ចាត់​ទុក​ការ​បង្ហោះ​សារ​បែប​នេះ ជា​ការ​ប្រមាថ​ មេ​ដឹកនាំ​របប គឺ​លោក​ ហ៊ុន សែន។ អាជ្ញាធរ​​ខេត្ត​ត្បូង​ឃ្មុំ ប្រាប់​អាស៊ី​សេរី ថា លោក ស៊ូ យាន មិន​មែន​ចាប់​ខ្លួន ដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​ដោយសារ​ករណី​នយោបាយ​ឡើយ គឺ ដោយសារ​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ ៦ខេត្ត ប្ដឹង​ថា លោក ស៊ូ យាន ជេរ​ប្រមាថ​ពួក​គេ។ ​​​​
លោក គង់ ម៉ាស់​​ អនុប្រធាន​នាយកដ្ឋាន​កិច្ចការបោះឆ្នោត​ និង នីតិកម្ម​គណបក្ស​សង្គ្រោះជាតិ​​ខេត្ដស្វាយរៀងលោកត្រូវ​បាន​អាជ្ញាធរ​របបក្រុងភ្នំពេញ​ចាប់​ខ្លួន កាល​ពីថ្ងៃទី១៦​ ខែ​មករា ឆ្នាំ២០១៩។ តុលាការ​ក្រុងភ្នំពេញ​បាន​សម្រេច​បញ្ជូន​លោក គង់ ម៉ាស់​ ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​គុកព្រៃស កាលពី​១៩ ខែ​មករា ឆ្នាំ២០១៩​។​ លោក គង់ ម៉ាស់ ជាប់​ចោទ​ចំនួន​ពីរ​បទល្មើស​គឺ បទ​ញុះញង់​​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​មជ្ឈិម​ជាអាទិ៍ និង​បទ​ប្រមាថ ដែល​មាន​ចែង​ក្នុង​មាត្រា​៤៩៥ និង​មាត្រា ៥០២​នៃ​ក្រមព្រហ្មទណ្ឌ​ ជុំវិញ​រឿង បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត ការ​បង្ហោះ​រូបភាព​ជួបជុំ​សកម្មជន​ជន​តាម​មូលដ្ឋាន និង​ការ​សរសេរ​សារ រិះគន់​របប​ក្រុង​ភ្នំពេញ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook)។ ។ ​​​
លោក រ៉ាត់ រត្នមុនី សកម្មជនសិទ្ធិការងារ និងជាប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជាតុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានកាត់ទោសលោក រ៉ាត់ រត្នមុនី វ័យ ៤៨ឆ្នាំ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងសងសំណងរដ្ឋប្បវេណីចំនួន ៧០លានរៀល ស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក ពីបទ “ញុះញង់ឱ្យមានការរើសអើង”។ ដើមហេតុនៃទោសទណ្ឌនេះ គឺដោយសារលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។ អាជ្ញាធររបបក្រុងភ្នំពេញបានចាត់ទុកភាពយន្តឯកសារនេះ ថាជា «វីដេអូប្រឌិត» ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា រួចក៏បានតាមចាប់លោក រ៉ាត់ រត្នមុនី ដល់ប្រទេសថៃ ដោយចោទថា លោកបានឱ្យលុយតួអង្គទាំងនោះ ដើម្បីនិយាយប្រឌិតសាច់រឿង។អាជ្ញាធរថៃបានឃាត់ខ្លួនលោកកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ទីដែលលោក និងក្រុមគ្រួសារកំពុងស្វែងរកសិទ្ធិជ្រកកោណផ្នែកនយោបាយទៅប្រទេសទីបី តាមសំណើរបស់របបក្រុងភ្នំពេញ រួចបញ្ជូនលោកមកកម្ពុជាវិញកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ បច្ចុប្បន្ន មេធាវីការពារក្តីឲ្យលោក កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការក្រុងភ្នំពេញ តែនៅពុំមានសវនាការកាត់ក្តីនៅសាលាឧទ្ធរណ៍នៅឡើយទេ។
អ្នកនាង ហ៊ីន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បានសម្រេចផ្ដន្ទាទោសស្ត្រីឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ក្រោមបទចោទថា បាន«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ»។ អាជ្ញាធរបានចាប់ខ្លួនស្ត្រីឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីស្ត្រីរូបនេះ បានបង្ហោះវីដេអូផ្សាយផ្ទាល់មួយ នៅលើទំព័រហ្វេសប៊ុក ចោទថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ ជាអ្នកនៅពីក្រោយការបញ្ជាឲ្យសម្លាប់លោក កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅកម្ពុជា និងត្រូវបានឃាតកបាញ់សម្លាប់កណ្ដាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោកស្រី សំ សុខា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិតុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០១៨ បានកាត់ទោសកំបាំងមុខលោកស្រី សំ សុខា អាយុ ៣៨ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៥លានរៀល ពីបទប្រមាថមន្ត្រីសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ស្របតាមមាត្រា ៤៩៤ មាត្រា ៤៩៦ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។ កាលពីថ្ងៃ១ មេសា ឆ្នាំ២០១៧ លោកស្រី សំ សុខា បានបង្ហោះវីដេអូឃ្លីបមួយ ដែលបង្ហាញថា លោកស្រីបានយកស្បែកជើងគប់លើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដែលលោកស្រីចោទថា ជាមនុស្សបំផ្លាញជាតិ។ ភ្លាមៗ ក្រោយវីដេអូឃ្លីបអំពីការគប់ស្បែកជើងរបស់លោកស្រី បានទទួលការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម លោកស្រីបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ ក្រោយទទួលរងការគំរាមកំហែងពីអ្នកគាំទ្រគណបក្សកាន់អំណាច និងអាជ្ញាធរ។ នៅខែមករា ឆ្នាំ២០១៨ អាជ្ញាធរថៃ បានចាប់ និងឃុំខ្លួនលោកស្រី ដោយសារស្នាក់នៅប្រទេសថៃ ហួសថ្ងៃកំណត់ក្នុងទិដ្ឋាការ បើទោះជាលោកស្រី ត្រូវបានឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) ផ្ដល់សិទ្ធិទទួលស្គាល់ថា ជាជនភៀសខ្លួនស្របច្បាប់ក៏ដោយ។ អាជ្ញាធរថៃ បានប្រគល់ខ្លួនលោកស្រី ឲ្យអាជ្ញាធរខ្មែរ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកស្រីត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកំពង់ស្ពឺ នៅថ្ងៃបន្ទាប់ ដើម្បីទទួលទោសតាមអំណាចសាលក្រមតុលាការខេត្តកំពង់ស្ពឺ។
លោក ចៅ វាសនា ចៅសង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិចៅសង្កាត់ប៉ោយប៉ែត ដើមកំណើតខ្មែរក្រោមរូបនេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីសាកសួរអស់ជាង ៤ម៉ោង ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីខែឧសភា ឆ្នាំ២០១៥។ លោកត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាត់ទោសនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ។ លោក រួមជាមួយនឹងកម្មករអូសរទេះ ៧នាក់ផ្សេងទៀត ក៏ត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាក់សំណងខូចខាតសរុបប្រមាណ ១ម៉ឺន ៥ពាន់ដុល្លារ ដល់ទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ផងដែរ។
លោក អ៊ីស្មាអែល ពិនឧស្មាន បេក្ខជន​តំណាងរាស្ត្រ​មិន​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​មណ្ឌល​កំពង់ចាមលោក អ៊ីស្មាអែល ពិនឧស្មាន អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស។ នៅមុនពេលចាប់ខ្លួន លោកធ្លាប់បានភៀសខ្លួនទៅនៅប្រទេសថៃមួយរយៈ ដើម្បីសុវត្ថិភាព ដោយសារមន្ត្រីគណបក្សប្រជាជនកម្ពុជា បានបញ្ចុះបញ្ចូលលោកឲ្យចុះចូលជាមួយខ្លួនជាច្រើនដង ក្រោយពេលរបបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែត្រូវបានលោកបដិសេធ ដោយមិនព្រមក្បត់ឆន្ទៈ។ លោក អ៊ីស្មាអែល ពិនឧស្មាន ធ្លាប់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលកំពង់ចាម នៅក្នុងអំឡុងពេលបោះឆ្នោតជាតិឆ្នាំ២០១៣ កន្លងទៅ។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យជាប្រាក់រួមគ្នាជាមួយលោក អះម៉ាត់ យ៉ះយ៉ា (ត្រូវជាពូ) ចំនួន ២០០លានរៀល ស្មើនឹងប្រមាណ ៥ម៉ឺនដុល្លារអាមេរិក ទៅឱ្យជនរងគ្រោះពីរនាក់ តាមមាត្រា១១ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស។
លោក ឃាង ណាវី នាយក​សាលា​បឋម​សិក្សា​នៅខេត្ដកំង់ធំលោក ឃាង ណាវី វ័យ ៥០ឆ្នាំ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីបានសម្ដែងមតិ ក្នុងបណ្ដាញសង្គម ដោយលើកឡើងថា ព្រះមហាក្សត្រ និងសមាជិករាជវង្ស បានចូលដៃជើង ជាមួយរបប លោក ហ៊ុន សែន រំលាយបក្សសង្គ្រោះជាតិ។ បច្ចុប្បន្ន លោកត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកំពង់ធំ រង់ចាំតុលាការបើកសវនាការជំនុំជម្រះលើអង្គសេចក្តី។ លោកអាចប្រឈមជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០ លានរៀល ឬស្មើនឹងប្រាក់ ៥០០ទៅ ២.៥០០ដុល្លារអាមេរិក។
ដោះលែង​ តែ​នៅ​ជាប់​បទចោទ
លោក​ ប៉ុល​ ទិត្យ​ធានី​ គ្រូបង្រៀន​ និង​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំងតុលាការខេត្ត​កំពង់ឆ្នាំង​ កាលពី​ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៩​ បានសម្រេច​ ដោះលែង​លោក​ ប៉ុល​ ទិត្យ​ធានី​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ តែ​មិនទាន់​ទម្លាក់​បទ​ចោទ​ក្រោយពី​ចាប់​ឃុំខ្លួន​លោក​ក្នុង​ពន្ធនាគារ​អស់​ជិត៣ខែ​។ លោក​ត្រូវ​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំ​ ឃាត់ខ្លួន​ខណៈ​កំពុង​ហូបបាយ​នៅ​តូប​លក់ដូរ​ក្នុង​ផ្សារ​ថ្នល់ទទឹង​ ស្រុក​កំពង់ត្រឡាច​ កាលពី​ថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០១៩​។ ការ​ចាប់ខ្លួន​នេះ​ តុលាការខេត្ត​កំពង់ឆ្នាំង​ បាន​ចោទប្រកាន់​លោក​ពី​បទ​បើក​អាជីវកម្ម​ផ្នែក​សុខាភិបាល​ដោយ​ពុំ​មាន​វិជ្ជាជីវៈ​សុខាភិបាល​ដែល​ជា​អំពើខុស​ច្បាប់​ ក៏ប៉ុន្តែ​ក្រុម​គ្រួសារ​លោក​ បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ភ្លាម​ៗ ថា​ជា​ការ​មិន​ពិត​។ លោក​ ប៉ុល​ ទិត្យ​ធានី​ ឲ្យដឹង​ក្រោយពី​ការ​ដោះលែង​ថា​ ការ​ដោះលែង​នេះ​ គឺ​បន្ទាប់ពី​លោក​ បាន​ដាក់ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ បណ្តោះអាសន្ន​ កាលពី​ថ្ងៃទី​ ១៩​ សីហា​ ដោយ​លោក​ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ម្យ៉ាងទៀត​លោក​ក៏​មាន​កាតព្វកិច្ច​ទៅ​ធ្វើជា​ប្រធាន​កំ​ណែ​រវិ​ញ្ញ​សារ​ប្រឡង​បាក់ឌុប​ ផ្នែក​ភាសាអង់គ្លេស​។ ប៉ុន្តែ​ អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ត​កំពង់ឆ្នាំង​ លោក​ កែវ​ ថៃ​ ឲ្យដឹង​ពី​រឿង​ក្រៅ​ឆាក​ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​នេះ​ ថា​ដោយសារតែ​លោក​ ប៉ុល​ ទិត្យ​ធានី​ មានការ​ចរចា​នយោបាយ​ យល់ព្រម​ចុះចូល​រួមរស់​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​។​
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជាង ១២រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងបញ្ជូនទៅឃុំខ្លួនភ្លាមៗ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញលោក សៀង សុខ បានចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ។ ចំណាត់ការរបស់តុលាការក្រុងភ្នំពេញនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មដោយចោទថា លោក កឹម សុខា មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលមានអង្គការចាត់តាំងនៅពីក្រោយខ្នង គឺសហរដ្ឋអាមេរិក។ លោកត្រូវបានដោះលែងឲ្យនៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ ប៉ុន្តែ ត្រូវបានដាក់ឃុំក្នុងផ្ទះជំនួសវិញ។
លោក គឹម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយលោកត្រូវតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ចូលរដ្ឋ ៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០លានរៀល។ លោក គឹម សុខ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម ជុំវិញការនិយាយរបស់លោកជាប្រយោលថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយការសម្លាប់បណ្ឌិត កែម ឡី។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្រោយបញ្ចប់រយៈពេលទទួលទោសនៅពន្ធនាគារ លោក គឹម សុខ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ ក៏ប៉ុន្តែ លោកនៅតែត្រូវប្រឈមនឹងបណ្ដឹងមួយទៀត ប្ដឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការណ៍ដែលលោកធ្លាប់បាននិយាយថា រដ្ឋាភិបាលបានបង្កើតនូវប្រព័ន្ធមួយដែលមិនអាចវែកមុខឃាតកសម្លាប់មនុស្សឃើញ ដែលក្នុងនោះមានជនរងគ្រោះជាច្រើន ដូចជាបណ្ឌិត កែម ឡី ព្រះអង្គ សំ ប៊ុនធឿន លោក ឈុត វុទ្ធី និងសកម្មជនដទៃទៀតជាដើម។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសំណុំរឿងថ្មីនេះ បន្ទាប់ពីលោកបានគេចខ្លួនទៅកាន់ទីមានសុវត្ថិភាព។លោកត្រូវបានរដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ ផ្តល់សិទ្ធិជ្រកកោនផ្នែកនយោបាយ ហើយបានទៅតាំងទីលំនៅអចិន្ត្រៃយ៍នៅទីនោះតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨មក។
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិនលោកត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ ម៉ារ៉ាឌី ខណ្ឌមានជ័យ ជិតគល់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ជុំវិញករណីសង្ស័យថា លួចផលិតព័ត៌មានបញ្ជូនទៅក្រៅប្រទេស។ លោកត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ទៅ១៥ឆ្នាំ។ បណ្ដឹងសុំនៅក្រៅឃុំរបស់លោក ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់បដិសេធ។ ក្រោយពីបានឃុំខ្លួននៅពន្ធនាគារព្រៃស អស់រយៈពេល ២៨០ថ្ងៃ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោកត្រូវបានចៅក្រមស៊ើបសួរ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលរួមមានតម្រូវឲ្យឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ មិនត្រូវផ្លាស់ប្ដូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ មិនត្រូវចេញទៅក្រៅប្រទេស និងត្រូវបង្ហាញខ្លួននៅសប្ដាហ៍ទី១ រៀងរាល់ខែ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។ ក្នុងករណីដែលលោកមានបំណងចង់គេចវេះដោយចេតនា មិនអនុវត្តតាមលក្ខខណ្ឌណាមួយនេះ លោកអាចនឹងត្រូវតុលាការចាប់ឃុំខ្លួនឡើងវិញបាន។ តុលាការនៅមិនទាន់កំណត់កាលបរិច្ឆេទជំនុំជម្រះលើអង្គសេចក្ដីនៃសំណុំរឿងចោទប្រកាន់លោកនៅឡើយទេ។ លោកក៏អាចប្រឈមនឹងបទចោទថ្មីមួយទៀត ពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស ដូចមានចែងក្នុងមាត្រា ៣៩ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ខណៈរយៈពេលជាង៩ខែ នៃការឃុំខ្លួន តុលាការមិនបានបង្ហាញភស្តុតាងអ្វីសោះប្រឆាំងនឹងលោក អ៊ួន ឈិន។ ទាំងលោក អ៊ួន ឈិន និងអ្នកច្បាប់ព្រមទាំងអង្គការសិទ្ធិមនុស្ស ទាមទារឲ្យតុលាការលើកលែងការចោទប្រកាន់ដែលគ្មានភស្តុតាង និងមូលដ្ឋានច្បាប់នេះ។ តុលាការក្រុងភ្នំពេញ ដំបូង​ឡើយ​ គ្រោងប្រកាសសាលក្រមលើសំណុំរឿងប្រឆាំងនឹងរូបលោក ទាំងពីរបទចោទ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោយបិទបញ្ចប់សវនាជំនុំជម្រះលើអង្គសេចក្តី កាលពីថ្ងៃទី៩ សីហា។ ក៏ប៉ុន្តែ ក្រោយ​មក​ បាន​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​នេះ​ទៅ​ថ្ងៃ​ទី​០៣​ ខែតុលា ឆ្នាំ២០១៩​​វិញ។
អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តាលោកត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ ម៉ារ៉ាឌី ខណ្ឌមានជ័យ ជិតគល់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ជុំវិញករណីសង្ស័យថា លួចផលិតព័ត៌មានបញ្ជូនទៅក្រៅប្រទេស។ លោកត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ទៅ១៥ឆ្នាំ។ បណ្តឹងសុំនៅក្រៅឃុំរបស់លោក ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់បដិសេធ។ ក្រោយពីបានឃុំខ្លួននៅពន្ធនាគារព្រៃស អស់រយៈពេល ២៨០ថ្ងៃ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោកត្រូវបានចៅក្រមស៊ើបសួរ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលរួមមានតម្រូវឲ្យឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ មិនត្រូវផ្លាស់ប្ដូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ មិនត្រូវចេញទៅក្រៅប្រទេស និងត្រូវបង្ហាញខ្លួននៅសប្ដាហ៍ទី១ រៀងរាល់ខែ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។ ក្នុងករណីដែលលោកមានបំណងចង់គេចវេះដោយចេតនា មិនអនុវត្តតាមលក្ខខណ្ឌណាមួយនេះ លោកអាចនឹងត្រូវតុលាការចាប់ឃុំខ្លួនឡើងវិញបាន។ តុលាការនៅមិនទាន់កំណត់កាលបរិច្ឆេទជំនុំជម្រះលើអង្គសេចក្តីនៃសំណុំរឿងចោទប្រកាន់លោកនៅឡើយទេ។ លោកក៏អាចប្រឈមនឹងបទចោទថ្មីមួយទៀត ពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស ដូចមានចែងក្នុងមាត្រា ៣៩ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ខណៈរយៈពេលជាង៩ខែ នៃការឃុំខ្លួន តុលាការមិនបានបង្ហាញភស្តុតាងអ្វីសោះប្រឆាំងនឹងលោក យាង សុធារិន្ទ។ ទាំងលោក យាង សុធារិន្ទ និងអ្នកច្បាប់ព្រមទាំងអង្គការសិទ្ធិមនុស្ស ទាមទារឲ្យតុលាការលើកលែងការចោទប្រកាន់ដែលគ្មានភស្តុតាង និងមូលដ្ឋានច្បាប់នេះ។ តុលាការក្រុងភ្នំពេញ ដំបូង​ឡើយ​ គ្រោងប្រកាសសាលក្រមលើសំណុំរឿងប្រឆាំងនឹងរូបលោក ទាំងពីរបទចោទ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោយបិទបញ្ចប់សវនាជំនុំជម្រះលើអង្គសេចក្តី កាលពីថ្ងៃទី៩ សីហា។ ក៏ប៉ុន្តែ ក្រោយ​មក​ បាន​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​នេះ​ទៅ​ថ្ងៃ​ទី​០៣​ ខែតុលា ឆ្នាំ២០១៩​​វិញ។
សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នីអ្នកស្រីត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ និងពិន័យប្រាក់បង់ចូលរដ្ឋចំនួន៥លានរៀល និងសងជំងឺចិត្តសន្តិសុខពីរនាក់ជាដើមបណ្ដឹង ចំនួន៩លានរៀល ក្រោមបទចោទ ប្រើហិង្សាលើសន្តិសុខ សាលាខណ្ឌដូនពេញ នៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ២០១៣ តាមមាត្រា ២១៧ និង២១៨ នៃក្រមព្រហ្មទណ្ឌ។ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ អ្នកស្រី ទេព វន្នី រួមនឹងសកម្មជន៣នាក់ទៀត ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៦ខែ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ ពេលដែលពួកគេតវ៉ាសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីតំបន់បឹងកក់ កាលពីឆ្នាំ២០១១។ អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦ ក្នុងពេលធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នៅក្នុងសហគមន៍បឹងកក់ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ និងសកម្មជនសិទ្ធិមនុស្សនានា។ បណ្តឹងទាស់របស់អ្នកស្រី ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ត្រូវសាលាឧទ្ធរណ៍សម្រេច បដិសេធនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ និងត្រូវតុលាការកំពូល បដិសេធនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ៧៣៥ថ្ងៃ អ្នកស្រីត្រូវបានព្រះមហាក្សត្រសម្តេចព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ថា អ្នកស្រី ទេព វន្នី មិនគួរត្រូវបានចោទប្រកាន់តាំងពីដំបូងម្ល៉េះ។
លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)លោក​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ក្រោម​បទ​ចោទ សមគំនិត​សូក​ប៉ាន់​សាក្សី តាម​មាត្រា២៩ និង​មាត្រា៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ​លោក តាំងពី​ព្រឹក​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ហើយ​ឈាន​ដល់​ឃាត់​ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី អស់​រយៈពេល​២ថ្ងៃ ចាប់ពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ជុំវិញ​ការចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តុលាការ​បាន​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈពេល ៤២៧ថ្ងៃ។ ក៏ប៉ុន្តែ​ លោក​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​កម្ពុជា​ ឬ​ផ្លាស់​ប្តូរ​អាសយដ្ឋាន​ឡើយ​។ នៅ​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ តុលាការ​ក្រុង​ភ្នំពេញ​ បាន​កាត់ទោស​លោក​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សមគំនិត​តាមមាត្រា២៩ និងមាត្រា៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អនុវត្ត​ទោស​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ ហើយ​ទោស​ដែល​នៅសល់​ចំនួន៣ឆ្នាំ​ ១០​ ខែ​ទៀត​ ត្រូវ​ព្យួរ​។ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និង​មន្ត្រី​អាដហុក​៤នាក់​ទៀត បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ពី​សាលាឧទ្ធរណ៍ នៅ​ឡើយ​ទេ។ ក្រៅ​​ពី​សំណុំរឿង​នេះ​ លោក​ នី​ ចរិយា​ ក៏​មាន​ជាប់ពាក់ព័ន្ធ​នឹង​បណ្តឹង​មួយទៀត​ ក្នុង​សំណុំរឿង​ប្តឹង​ដោយ​មន្ត្រី​តុលាការខេត្ត​សៀមរាប​ពីរ​រូប​ ដោយ​ចោទ​លោក​ថា​ បាន​បរិហារ​កេរ្តិ៍​ពួកគេ​។ ក្នុង​សំណុំរឿង​នេះ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៦​ បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ៦ ខែ​ និង​ពិន័យ​ជា​ប្រាក់​ ៦ លាន​រៀល​ ក្រោម​បទ​ចោទចំ​នួន​ ៣ គឺ​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ មួលបង្កាច់​កេរ្តិ៍​ និង​ផ្សព្វផ្សាយ​នូវ​ការ​អត្ថា​ធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ​។មេធាវី​របស់​លោក​បាន​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​សុំ​ទម្លាក់​បទ​ចោទ​ទាំងនេះ​ ក៏ប៉ុន្តែ​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ​ទុកជា​បានការ​ដដែល​។ ក្រ​ោ​យមក​ នៅ​ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០១៨​ តុលាការ​កំពូល​បានសម្រេច​បដិសេធ​ចោល​សាលដីកា​សាលាឧទ្ធរណ៍​ និង​តម្រូវឲ្យ​សាលាឧទ្ធរណ៍​បើកសវនាការ​ឡើងវិញ​។
អ្នកស្រី លឹម មុន្នី អនុ​ប្រធាន​កម្មវិធី​ស្ត្រី​និង​កុមារ​នៃ​សមាគម​អាដហុក (ADHOC)អ្នកស្រី​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃស​ (ម២​) ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ​អ្នកស្រី​ តាំងពី​ព្រឹក​ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០១៦​ ហើយ​ឈាន​ដល់​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី​ អស់​រយៈពេល​២ថ្ងៃ​ ចាប់ពី​ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៦​ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង​ ខុម​ ចាន់​តារា​ទី​ ហៅ​ ស្រីមុំ​។ នៅ​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ តុលាការ​បាន​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​វិញ​ ក្រោយ​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​ ៤២៧ថ្ងៃ​។ ក៏ប៉ុន្តែ​ អ្នកស្រី​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​កម្ពុជា​ ឬ​ផ្លាស់ប្តូរ​អាសយដ្ឋាន​ឡើយ​។ នៅ​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ តុលាការ​ក្រុង​ភ្នំពេញ​ បាន​កាត់ទោស​អ្នកស្រី​ និង​មន្ត្រី​សមាគម​អាដហុក​ ៣នាក់​ទៀត​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ ដោយ​អនុវត្ត​ទោស​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ ហើយ​ទោស​ដែល​នៅសល់​ចំនួន៣ឆ្នាំ​ ១០​ ខែ​ទៀត​ ត្រូវ​ព្យួរ​។ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ អ្នកស្រី និង​មន្ត្រី​អាដហុក​៤នាក់​ទៀត បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ពី​សាលាឧទ្ធរណ៍ នៅ​ឡើយ​ទេ។
លោក នី សុខា ប្រធាន​ផ្នែក​អង្កេត​សិទិ្ធ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC)លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃស​ (ម១​) ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ​លោក​ តាំងពី​ព្រឹក​ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៦​ ហើយ​ឈាន​ដល់​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី​ អស់​រយៈពេល២ថ្ងៃ​ ចាប់ពី​ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៦​ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង​ ខុម​ ចាន់​តារា​ទី​ ហៅ​ ស្រីមុំ​។ នៅ​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ តុលាការ​បាន​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ​ ក្រោយ​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​ ៤២៧ថ្ងៃ​។ ក៏ប៉ុន្តែ​ លោក​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​កម្ពុជា​ ឬ​ផ្លាស់​ប្តូរ​អាសយដ្ឋាន​ឡើយ​។ នៅ​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ តុលាការក្រុង​ភ្នំពេញ​ បាន​កាត់ទោស​លោក​ និង​មន្ត្រី​សមាគម​អាដ​ហុក​ ៣នាក់​ទៀត​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ ដោយ​អនុវត្ត​ទោស​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ ហើយ​ទោស​ដែល​នៅសល់​ចំនួន៣ឆ្នាំ​ ១០​ ខែ​ទៀត​ ត្រូវ​ព្យួរ​។ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និង​មន្ត្រី​អាដហុក​៤នាក់​ទៀត បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ពី​សាលាឧទ្ធរណ៍ នៅ​ឡើយ​ទេ។
លោក ណៃ វ៉ង់ដា អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (ADHOC)លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃស​ (ម១​) ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ​លោក​ តាំងពី​ព្រឹក​ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៦​ ហើយ​ឈាន​ដល់​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី​ អស់​រយៈពេល២ថ្ងៃ​ ចាប់ពី​ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៦​ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង​ ខុម​ ចាន់​តារា​ទី​ ហៅ​ ស្រីមុំ​។ នៅ​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ តុលាការ​បាន​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ​ ក្រោយ​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​ ៤២៧ថ្ងៃ​។ ក៏ប៉ុន្តែ​ លោក​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​កម្ពុជា​ ឬ​ផ្លាស់​ប្តូរ​អាសយដ្ឋាន​ឡើយ​។ នៅ​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ តុលាការក្រុង​ភ្នំពេញ​ បាន​កាត់ទោស​លោក​ និង​មន្ត្រី​សមាគម​អាដ​ហុក​ ៣នាក់​ទៀត​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ ដោយ​អនុវត្ត​ទោស​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ ហើយ​ទោស​ដែល​នៅសល់​ចំនួន៣ឆ្នាំ​ ១០​ ខែ​ទៀត​ ត្រូវ​ព្យួរ​។ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និង​មន្ត្រី​អាដហុក​៤នាក់​ទៀត បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ពី​សាលាឧទ្ធរណ៍ នៅ​ឡើយ​ទេ។
លោក យី សុខសាន្ត ប្រធាន​កម្មវិធី​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC)លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃស​ (ម១​) ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ​លោក​ តាំងពី​ព្រឹក​ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៦​ ហើយ​ឈាន​ដល់​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី​ អស់​រយៈពេល២ថ្ងៃ​ ចាប់ពី​ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៦​ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង​ ខុម​ ចាន់​តារា​ទី​ ហៅ​ ស្រីមុំ​។ នៅ​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ តុលាការ​បាន​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ​ ក្រោយ​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​ ៤២៧ថ្ងៃ​។ ក៏ប៉ុន្តែ​ លោក​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​កម្ពុជា​ ឬ​ផ្លាស់​ប្តូរ​អាសយដ្ឋាន​ឡើយ​។ នៅ​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ តុលាការក្រុង​ភ្នំពេញ​ បាន​កាត់ទោស​លោក​ និង​មន្ត្រី​សមាគម​អាដ​ហុក​ ៣នាក់​ទៀត​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ ដោយ​អនុវត្ត​ទោស​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ ហើយ​ទោស​ដែល​នៅសល់​ចំនួន៣ឆ្នាំ​ ១០​ ខែ​ទៀត​ ត្រូវ​ព្យួរ​។ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និង​មន្ត្រី​អាដហុក​៤នាក់​ទៀត បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ពី​សាលាឧទ្ធរណ៍ នៅ​ឡើយ​ទេ។
ដោះលែង
លោក បាន សម្ភីរ អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តសៀមរាបលោក​ បាន​ សម្ភី​រ អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​ខេត្ត​សៀមរាប​លោក​ បាន​ សម្ភី​រ វ័យ​ ៧០ឆ្នាំ​ រស់នៅ​ភូមិ​ពន្លឺ​ព្រះផុស​ ឃុំ​កំពង់ក្ដី​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ មានមុខ​របរ​ជាជាង​កាត់សក់​ និង​ជា​អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​ខេត្ត​សៀមរាប​។ លោក​ត្រូវ​បាន​ប្រធាន​សាលាដំបូង​ខេត្ត​សៀមរាប​ ចេញដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ កាលពី​ថ្ងៃទី២០​ ខែ​ឧសភា​ ឆ្នាំ២០១៨​ ពី​បទ​ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​» ដែល​បាន​ប្រព្រឹត្តិ​នៅ​ភូមិ​ពន្លឺ​ព្រះផុស​ ឃុំ​កំពង់ក្ដី​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី១៣​ ឧសភា​ ស្របតាម​មាត្រា​ ៤៣៧​ (ស្ទួន​) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​។ តុលាការ​ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី០៤​ ខែ​តុលា​ ឆ្នាំ២០១៨​ បានសម្រេច​ផ្តន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ ១ឆ្នាំ​ ដោយ​អនុវត្ត​ទោស៧ខែ​ ហើយ​ទោស​សល់​ពី​នេះ​ ត្រូវ​ព្យួរ​ក្រោយពី​លោក​បាន​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​បណ្ដោះអាសន្ន​អស់​រយៈពេល​ ៤ខែ​មក​។ កាលពី​ថ្ងៃទី២២​ ខែ​មីនា​ ឆ្នាំ២០១៩​ សាលាឧទ្ធរណ៍​បាន​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​វិញ​ ក្រោយពី​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គ្រប់​ចំនួន​។
ព្រះសង្ឃ ហន សុផាន្នី សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គមព្រះអង្គ​ទទួល​បាន​សេរីភាព​វិញ​កាលពី​ថ្ងៃ​ទី​ ២១ ខែ​មិថុនា​ ឆ្នាំ២០១៩ បន្ទាប់​ពី​អនុវត្ត​ទោស​គ្រប់​ចំនួន។ កាល​ពីថ្ងៃទី១៩​ ខែធ្នូ ​ឆ្នាំ២០១៧ ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​បានកាត់​ទោស​ព្រះអង្គ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​ ក្រោម​​បទ​ចោទ​ថា​បាន​ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ»។​ សមត្ថកិច្ច​បាន​ឃាត់​ព្រះ​កាយ​ព្រះ​អង្គ ​ហន សុផាន្នី ​កាលពីថ្ងៃទី២១ ​ខែមិថុនា ​ឆ្នាំ២០១៧​ បន្ទាប់ពីបានសង្ស័យថា​ បានប្រើប្រាស់អាវុធខុសច្បាប់​ ក្រោយពេល​ដែល​ព្រះ​អង្គ​បានបង្ហោះរូបភាព​ របស់​ព្រះ​អង្គ​កាន់​កាំភ្លើង​ជ័រ​នៅ​លើ​បណ្ដាញ​សង្គម​។ ព្រះអង្គ​ ហន ​សុផាន្នី ជា​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌សង្គម​។
លោក ឈុន សិទ្ធី សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្ទឹងកាច់ ខេត្ត​ប៉ៃលិន នៃ​គណបក្ស​សង្គ្រោះជាតិតុលាការខេត្តប៉ៃលិន បានដោះលែងលោក ឈុន សិទ្ធី ឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រោយពីលោកបានបំពេញទោសគ្រប់កំណត់ ១ឆ្នាំ ក្នុងពន្ធនាគារ។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លោក ឈុន សិទ្ធី ត្រូវបានតុលាការខេត្តប៉ៃលិន កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ទៅឲ្យដើមបណ្ដឹងចំនួន ២នាក់ ម្នាក់ ៤លានរៀល សរុបទាំងអស់ចំនួន ៨លានរៀល ពីបទប្រមាថមន្ត្រីសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ។ ប៉ូលិសនៃស្នងការនគរបាលខេត្តប៉ៃលិន បានចាប់ខ្លួនលោកកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានបង្ហោះវីដេអូឃ្លីប១ កាលពីថ្ងៃទី២៣ តុលា ២០១៧ ដោយបានផ្ដាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបំណងដែលលោកថា នឹងមិនចុះចូលជាមួយបក្សកាន់អំណាចទេ ទោះគណបក្សប្រឆាំងត្រូវរំលាយ និងអស់តួនាទីក៏ដោយ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាបលោកត្រូវចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៤លានរៀល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងផ្សព្វផ្សាយឯកសារផែនទីព្រំដែនកម្ពុជា-វៀតណាម ក្លែងក្លាយ តាមមាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីម៉ោងជាង ១២យប់ថ្ងៃអាទិត្យ ទី១០ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកវិលត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ខេត្តសៀមរាប។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ៨៦៦ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។
លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិលោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន២០ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក អឿ ណារិត សកម្មជនបក្សសង្គ្រោះជាតិលោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន២០ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក អ៊ុក ពេជ្រសំណាង សកម្មជនបក្សសង្គ្រោះជាតិលោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក នាង សុឃុន សកម្មជនបក្សសង្គ្រោះជាតិលោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក អាន បឋម សកម្មជនបក្សសង្គ្រោះជាតិលោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក ស៊ុំ ពុទ្ធី សកម្មជនបក្សសង្គ្រោះជាតិលោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក ឃិន ជំរឿន សកម្មជនបក្សសង្គ្រោះជាតិលោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន២០ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួម និងដឹកនាំចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក កែវ ឃីម សកម្មជនបក្សសង្គ្រោះជាតិលោក​ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល ១.១៣៤ ថ្ងៃ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ សម្ដេច ព្រះ​បរមនាថ សីហមុនី ព្រះរាជទាន​លើកលែងទោស និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨។
លោក យន់ គឹមហួរ សកម្មជនគណបក្សសង្គ្រោះជាតិលោកត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន និងបញ្ជូនទៅពន្ធនាគារព្រៃស នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ក្រោមបទចោទចូលរួមអំពើកុបកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៧ឆ្នាំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១២០ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រសម្តេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក សាន គីមហេង សកម្មជនបក្សសង្គ្រោះជាតិលោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក រឿន ចិត្រា សកម្មជនគណបក្សសង្គ្រោះជាតិចៅក្រមសាលាដំបូងក្រុងភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក រឿន ចិត្រា និងបញ្ជូនលោកទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តិទៅនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៧ ឆ្នាំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១២០ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្តេចព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក យា ថុង សកម្មជនគណបក្សសង្គ្រោះជាតិ(ស្លាប់)ចៅក្រមសាលាដំបូងក្រុងភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក យា ថុង និងបញ្ជូនលោកទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តិទៅនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៧ឆ្នាំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១១៩ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រសម្តេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក សាន សីហៈ សកម្មជនបក្សសង្គ្រោះជាតិលោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក ទេព ណារិន សកម្មជនបក្សសង្គ្រោះជាតិលោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសជាប់ពន្ធនាគារចំនួន៧ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ពីបទចូលរួមចលនាកុប្បកម្ម ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយពីបានជាប់ពន្ធនាគារអស់រយៈពេល ១.១៣៤ ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះរាជទានលើកលែងទោស និងដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាបក្សសម រង្ស៊ី និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិលោក ហុង សុខហួរ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីព្រះមហាក្សត្រ ត្រាប់បង្គាប់ព្រះរាជទានលើកលែងទោស។ សមាជិកព្រឹទ្ធសភារូបនេះ ត្រូវជាប់ចោទពីបទថា បានក្លែងឯកសារផែនទីព្រំដែនរវាងកម្ពុជា និងវៀតណាម។ លោកត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៧ឆ្នាំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបទចោទចំនួន ៣បទល្មើសទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ លោកត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនទាំងលោកនៅមានអភ័យឯកសិទ្ធិ ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។
អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រសង្គ្រោះជាតិអ្នកស្រីត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ អ្នកស្រីត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្របក្សសង្គ្រោះជាតិលោកត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក ឡុង រី តំណាងរាស្ត្របក្សសង្គ្រោះជាតិលោកត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្ត្របក្សសង្គ្រោះជាតិលោកត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក កែវ ភិរម្យ តំណាងរាស្ត្របក្សសង្គ្រោះជាតិលោកត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក ហូរ វ៉ាន់ តំណាងរាស្ត្របក្សសង្គ្រោះជាតិលោកត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក នុត រំដួល តំណាងរាស្ត្របក្សសង្គ្រោះជាតិលោកត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក ហ៊ុន វណ្ណៈ សកម្មជន​បរិស្ថាន និង​ជា​អតីត​សមាជិក​អង្គការ​មាតាធម្មជាតិលោក ហ៊ុន វណ្ណៈ ត្រូវបានសាលាដំបូងខេត្តកោះកុង ផ្ដន្ទាទោសកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យប្រាក់ ១លានរៀល ក្រោមបទចោទថា បានញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល។ លោកត្រូវបានតុលាការដោះលែង កាលពីថ្ងៃទី១៣ កុម្ភៈ ដោយទោសរបស់លោកត្រូវបានព្យួរ និងអនុវត្តទោសមកនៅត្រឹមរយៈពេល ៥ ខែវិញ ដោយសារតែរយៈពេលដែលលោកបានជាប់ឃុំមុនសវនាការលើអង្គសេចក្ដី។ លោក ហ៊ុន វណ្ណៈ ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលលោក និងសកម្មជនបរិស្ថានម្នាក់ទៀត គឺលោក ឌឹម គុណឌី បានជិះទូកថតរូបភាព និងវីដេអូ សកម្មភាពកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
លោក ឌឹម គុនឌី សកម្មជន​បរិស្ថាន និង​ជា​អតីត​សមាជិក​អង្គការ​មាតាធម្មជាតិលោក ឌឹម គុណឌី ត្រូវបានសាលាដំបូងខេត្តកោះកុង ផ្ដន្ទាទោសកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យប្រាក់ ១លានរៀល ក្រោមបទចោទថា បានញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល។ លោកត្រូវបានតុលាការដោះលែង កាលពីថ្ងៃទី១៣ កុម្ភៈ ដោយទោសរបស់លោកត្រូវបានព្យួរ និងអនុវត្តទោសមកនៅត្រឹមរយៈពេល ៥ ខែវិញ ដោយសារតែរយៈពេលដែលលោកបានជាប់ឃុំមុនសវនាការលើអង្គសេចក្ដី។ លោក ឌឹម គុណឌី ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលលោក និងសកម្មជនបរិស្ថានម្នាក់ទៀត គឺលោក ហ៊ុន វណ្ណៈ បានជិះទូកថតរូបភាព និងវីដេអូ សកម្មភាពកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
លោក សាន់ ម៉ាឡា សមាជិកអង្គការចលនាមាតាធម្មជាតិសាលាឧទ្ធរណ៍នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រេចរក្សាសាលក្រមរបស់តុលាការខេត្តកោះកុង ដែលផ្ដន្ទាទោសសមាជិកអង្គការចលនាមាតាធម្មជាតិ លោក សាន់ ម៉ាឡា ១ឆ្នាំ ៦ខែដដែល ពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។ លោក សាន់ ម៉ាឡា ត្រូវបានតុលាការដោះលែងកាលពីឆ្នាំ១ ខែកក្កដា ឆ្នាំ២០១៦ ដោយអនុវត្តទោសត្រឹម ១០ខែ ១៥ថ្ងៃ ខណៈទោសនៅសល់ត្រូវព្យួរ។
លោក ទ្រី សុវីគា សមាជិកអង្គការចលនាមាតាធម្មជាតិសាលាឧទ្ធរណ៍នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រេចរក្សាសាលក្រមរបស់តុលាការខេត្តកោះកុង ដែលផ្ដន្ទាទោសសមាជិកអង្គការចលនាមាតាធម្មជាតិ លោក ទ្រី សុវីគា ១ឆ្នាំ ៦ខែដដែល ពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។ លោក ទ្រី សុវីគា ត្រូវបានតុលាការដោះលែងកាលពីឆ្នាំ១ ខែកក្កដា ឆ្នាំ២០១៦ ដោយអនុវត្តទោសត្រឹម ១០ខែ ១៥ថ្ងៃ ខណៈទោសនៅសល់ត្រូវព្យួរ។
លោក ស៊ីម សំណាង សមាជិកអង្គការចលនាមាតាធម្មជាតិសាលាឧទ្ធរណ៍នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រេចរក្សាសាលក្រមរបស់តុលាការខេត្តកោះកុង ដែលផ្ដន្ទាទោសសមាជិកអង្គការចលនាមាតាធម្មជាតិ លោក ស៊ីម សំណាង ១ឆ្នាំ ៦ខែដដែល ពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។ លោក ស៊ីម សំណាង ត្រូវបានតុលាការដោះលែងកាលពីឆ្នាំ១ ខែកក្កដា ឆ្នាំ២០១៦ ដោយអនុវត្តទោសត្រឹម ១០ខែ ១៥ថ្ងៃ ខណៈទោសនៅសល់ត្រូវព្យួរ។
លោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែងលោក វ៉ែន វ៉ន ត្រូវបានតុលាការខេត្តកោះកុង សម្រេចដោះលែងឲ្យនៅក្រៅឃុំ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ តែត្រូវព្យួរទោស ១ឆ្នាំ ក្រោមបទចោទប្រមូលផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត។ លោក វ៉ែន វ៉ន ត្រូវបានតុលាការចោទប្រកាន់ និងចាប់ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកោះកុង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីលោកទិញឈើធ្វើផ្ទះសហគមន៍ជាប្រយោជន៍ក្នុងតំបន់អារ៉ែង។