Monday, April 30, 2018

តំបន់ត្រីកោណមរកត

  • មាត្រា​ ២​.នៃរដ្ឋធម្មនុញ្ញ-បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩
  • ឆ្នាំ ១៨៩៣ មានសង្រ្គាម បារាំង សៀម Franco-Siam War ដែលសង្រ្គាមនោះគឺភាគីបារាំងឈ្នះ ហើយភាគី សៀម យល់ព្រមដកទ័ពទាំងអស់ចេញពីកម្ពុជា នៅឆ្នាំ ១៩០៤។ កាលណោះ ប្រទេសឡាវ ស្ថិតក្រោមអាណានិគមរបស់ប្រទេស សៀម ដែលតាមផ្លូវច្បាប់ ឡាវ មិនមែនជារដ្ឋមួយ​ទាមទារជំនួសសៀមទេ។ លុះឆ្នាំ ១៩៣៣ មានការបោះពុម្ពផែនទី ជំនួសដោយផែនទីចាស់ផលិតឆ្នាំ ១៩១៤....
  • ភាគីឡាវ គេលើកឡើងអំពី សិទ្ធិជនជាតិដើម គេសំដៅថា ជនជាតិរបស់ឡាវ រស់នៅក្នុងប្រទេសកម្ពុជា(គេលើកពីការធ្វើជំរៀនប្រជាជនខេត្តតាមព្រំដែន..) និងចង់ថា កម្ពុជារំលោភបំពាន ឈ្លានពានទឹកដីឡាវ ចំណែកកម្ពុជា អះអាងថា សាលាមុខ ៣ មិនមែនជាចំណុចព្រំដែនទេ ហើយចំណុចព្រំដែនស្ថិតនៅចម្ងាយជាង ៣០០ ម៉ែត្រពី សាលារួមចិត្តឬ សាលាត្រីមុខ តើដីកម្ពុជា បាត់ទៅខាងឡាវ? ឬ ទៅខាង ប្រទេសថៃ? រីឯភាគីឡាវ គេក៍ទទួលស្គាល់ថា សាលានោះ ស្ថិតក្នុងទឹកដីកម្ពុជា! ក្នុងន័យនេះ បានជាកងទ័ពកម្ពុជា បណ្តេញកងទ័ពថៃ ប្រមាណជា ១០នាក់ ដែលលួចមក ឈ ជើងនៅលើ សាលាមុខបី។ ក្នុងន័យនេះ បានន័យថា ទាំងឡាវ ទាំងថៃ សុទ្ធតែ រំលោភព្រំដែនកម្ពុជា!

  • ភាគីឡាវ គេបង្ហាញផែនទី ១/៥០.០០០ និង ១/១០០.០០០ ឃើញថា ខ្សែព្រំដែន ស្ថិតនៅម្តុំនោះមែន​! ចុះភាគីកម្ពុជា បានផែនទីណាទៅសំអាង ថាភាគីឡាវគេរំលោភ? ដូច្នេះ កម្ពុជាគួរបកស្រាយបែប ផែនទីវិទ្យា ដោយថា ចំនុច"សៀមចង់បូក" ជាចំនុចជំលោះតាំងពីយូរយាមកហើយ គឺតាំងពី ជំនាន់សៀម និង បារាំងឈ្លោះគ្នា ព្រោះតាមឯកសារ គេឃើញមាន ស្រុកសៀមបូក និង ស្រុង សៀមប៉ាង--សៀមរត់ដកទ័ពចេញ ចំណែកតំបន់ សៀមចង់បូក ឬ ភ្នំសៀមចង់បូក Siam Want Plus មិនមែន ចុងបូកទេ Chong Bok តាមហេតុផលនេះ គឺភ្នំ មាន៣ដែរ គឺភ្នំសៀម កំពស់ ៣៦០ម ភ្នំឡាវកំពស់ ៣៦០ម និងភ្នំកម្ពុជា កំពស់ ៣៦០មដែរ ដូចនេះ ចំណុចកណ្តាល គឺជាចំណុចប្រសពព្រំដែនបីប្រទេស កម្ពុជា ថៃ និង ឡាវ។ 

  • ទាញខ្សែសណ្ឋានដី រកចំណុចទាបជាងគេ--ធម្មតា គេយកទន្លេ អូរ ព្រែក ធ្វើជាចំនុចទាបស្មើរ ០ តែបើគ្មានទេ គឺមិនអាចយកចំណុច អូរ Ou/Stream ដូចដែលភាគី ឡាវ ថៃ គេកំណត់ឲ្យយើងអីចឹងទេ គឺត្រូវយកចំណុចកំពស់ ១៥២ម ដែលទាបជាងគេបង្អស់ ធៀបពី ភ្នំ ៣៦០ម។ ធ្វើបែបនេះ ឃើញថា មានចំងាយ ៣០០ម៉ែត្រជាងមែន ដែលពីមុន ភាគីថៃ ថាព្រំដែនគឺ សាលាមុខបី ថៃនាំភ្ងៀវមកទស្សនា ថៃចេញលុយកសាងសាលាមុខបី ថៃមានដាក់ក្បាច់លំនាំថៃ ដើម្បីប្រាប់គេថា នោះគឺជាព្រំដែន ដែលតាមពិត​ ព្រំដែនឆ្ងាយពីសាលាបីមុខ ចំនួនជាង ៣០០មែត្រ។ ទី ២ គឺស្របជាមួយ សាក្សីរស់ ដែលជាកងកំលាំងធ្លាប់ធ្វើសង្រ្គាមសម័យនេះ ១៩៧០ ដល់ ១៩៩៨ ដែលគេអូសខ្សែព្រំដែនចូលមកដីខ្មែរ ដើម្បីឲ្យបរទេស មើលឃើញថា ភាគីវៀតណាម និង រដ្ឋកម្ពុជា រំលោភដីឡាវ ឬ ដីថៃ!!--សម័យសង្រ្គាមគ្មានអ្នកណាគិតរឿងផែនទី ទឹកដីទេ គិតតែពីរឿង ឈ្នះ ចាញ់។
  • ឆ្នាំ ១៩៣២ ជនជាតិថៃ ធ្វើរដ្ឋប្រហារធម្មនុញ្ញ ដោយដូរឈ្មោះប្រទេស ពី អាណាចក្រសៀម Siam Kingdom ទៅជាអាណាចក្រថៃ Kingdom of Thai-land មានន័យថា ផែនទីដែលផលិត ឆ្នាំ ១៩៣៣ គឺជនជាតិសៀម មិនទទួលស្គាល់ ដោយសារឆ្នាំ ១៩៣២ ជនជាតិសៀម ចាញ់ ជនជាតិថៃ និងសំដៅថា នេះជាមូលដ្ឋានដែលនាំឲ្យ ផែនទីមានទំនាស់។
  • តំបន់ត្រីកោណមរកតគឺជាចំនុចព្រំដែនរវាងប្រទេស ថៃ លាវ និង កម្ពុជា ។ តំបន់នេះមានផ្ទៃដី ១២ គម២។ តំបន់ត្រីកោណមរកតក្នុងប្រទេសថៃ គឺរួមតំបន់  Phuong Nai National Park, Nam Yuen District, Ubon Ratchathan។ តំបន់ត្រីកោណមរកតក្នុងប្រទេស ឡាវ គឺសំដៅ Mueang Moo. Champasak District តំបននេះ បើគិតនៅប្រទេសកម្ពុជា គឺតំបន់មុំបី ខេត្តព្រះវិហារ (មិនដូចខាងថៃសរសេរថា តំបន់ជនបុរីឡើយ)។ តំបន់នេះមានឈ្មោះថា​តំបន់ត្រីកោណមរកត Emeral Triangle ចំណែកតំបន់ត្រីកោណមាសសំដៅ ព្រំដែនប្រទេស ថៃ ភូមារ និងឡាវ Golden Triangle
  • តំបន់ត្រីកោណមរកតធ្លាប់ជាសមរភូមិ สมรภูมิช่องบก រវាងកងទ័ពវៀតណាម​( ដែលចូលមកជ័យកម្ពុជា ១៩៧៩ ដល់ឆ្នាំ ១៩៨៩)ជាមួយកងទ័ព ថៃ អំឡុងខែ កុម្ភៈឆ្នាំ ១៩៨៥ ដល់ខែ ធ្នូឆ្នាំ ១៩៨៧។ ភាគថៃ ចោទប្រកាន់ប្រទេសវៀតណាម ថាបានរំលោភព្រំដែនប្រទេស ថៃ។ ជាចុងក្រោយ កងទ័ពវៀតណាមបានដកថយ តែអំឡុងសង្រ្គាម ភាគីថៃ ស្លាប់ទាហានចំនួន ១០៩នាក់ និងងរបួសចំនួន ៦៦៤នាក់។
  • កោះសន្តិភាព ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១០ម៉ោង ០២:៥ សាលា​មុខ​៣​ឬ​សាលា​រួមចិត្ដ ចុង​នៃ​កំពូលភ្នំ​ដងរែក តំបន់​សំគាល់​ព្រំប្រទល់​ប្រទេស​៣ តែ​ធ្វើ​ចូល​ដី​កម្ពុជា​៣០០​ម តំបន់​មុំ​បី​ជា​ចំណុច​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​សំរាប់​ប្រទេស​បី​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នាស្ថិត​នៅ​ទិសឧត្ដរ​នៃ​ប្រទេស​កម្ពុជា ។ មុំ​បីស្ថិត​នៅ​ចំណុចកំពូល​នៃ​ចុង​ភ្នំ​ដងរែក​មានព្រំប្រទល់​ជាប់​ខេត្ដ​ចំនួន​បី​នៃ​ប្រទេស​បី ក្នុងនោះ​មាន​ខេត្ដព្រះវិហារ​ប្រទេស​កម្ពុជា​, ខេត្ដ អ៊ូ​ប៊ុ​ន ប្រទេស​សៀម និង​ខេត្ដ​ចំប៉ា​សាក់ ប្រទេស​ឡាវ ។ តំបន់​មុំ​បី​ស្ថិត​នៅ​ចុង​ភ្នំ​ដងរែក​ភាគ​ខាងជើង​ប្រទេស​ត្រង់​ចំណុច​ក្បាលទន្លេ​ល្ពៅ​ដែល​ហូរ​ចាក់​ទន្លេមេគង្គ​លើ​នៃប្រទេស​កម្ពុជា ។ តំបន់​មុំ​បី​មាន​ប្រវត្ដិ​ជា​យូរណាស់​មក​ហើយ​សំរាប់​ក្រុម​អ្នកតស៊ូ​ខាងនយោបាយ​របស់​ប្រទេស​កម្ពុជានិង​ជាទីកន្លែង​ក្រុម​ចោរ​លាក់ខ្លួន​ឆ្លង​ដែន​ចេញ​-​ចូលប្រទេស​ទាំង​បី​ទៀត​ផង ។អ្នកនយោបាយ​ខ្មែរ​ដែល​ធ្លាប់​បាន​ទៅជ្រកកោន​ក្នុង​តំបន់​នោះ​ឱ្យ​ដឹង​ថាតំបន់​មុំ​បីគឺជា​តំបន់​មួយ​ដែល​មាន​ភូមិសាស្ដ្រ​ដ៏​ពិសិដ្ឋសំរាប់​ផ្ដល់​ឱ្យ​អ្នកតស៊ូ​មិន​ថា​ឡើយ​តែប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ចាប់តាំងពីទស​វត្ស​ឆ្នាំ​១៩៤០ នា​សម័យ​អាណានិគមបារាំង​គ្រប់គ្រង​ឥណ្ឌូចិនតំបន់​នោះ​មាន​ទាំងអ្នកតស៊ូ​សៀម ឡាវ និង​វៀតណាម​សេរីដែល​ពួក​អ្នកតស៊ូ​ទាំង​អស់នោះ​ស្ថិត​ក្រោមការ​ផ្ដល់​ជំនួយ​ពី​ប្រទេស​ធំ​ៗ ក្នុង​នោះ​មាន​ដូចជា​អា​មេ​រិ​កនិង​ចិន​ជាដើម ។ អ្នកតស៊ូ​ខាងនយោបាយ​ដែលរ​ត់ទៅ​កាន់​តំបន់​នោះ​សុទ្ធតែ បាន​ទទួល​ជំនួយ​ជា​ច្រើន​ទាំង​ស្បៀងអាហារ ទាំង​គ្រឿង​សព្វាវុធ និង​ថវិកា​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​កងកំលាំង​រៀង​ៗ​ខ្លួន​ដើម្បី​តស៊ូ​ដ៏យូរអង្វែង ។
  •   តំបន់​នោះ​ពុំ​មាន​ផ្លូវ​គមនាគមន៍​ចេញចូល​ទៅ​ដល់​ទេ គឺជា​ភូមិសាស្ដ្រ​ល្អ​បំផុតសំរាប់​ពួក​អ្នកតស៊ូ​ទាំង​ការ​លាក់ខ្លួនទាំង ការ​លួច​ឆ្លង​ដែន​ដើម្បី​ទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំង​បី ។ តំបន់​មុំ​បី​ស្ទើរតែរាប់​សិប​ទស​វត្ស​មក​ហើយ​ប្រទេស​ទាំង​បី​ពុំសូវ​ដែល​បាន​យកចិត្ដទុកដាក់​ក្នុង​ការ​អភិវ​ឌ្ឍ​ទេ ។ ដោយឡែក​តំបន់​មុំ​បី​ក្នុង​ចំណែកទឹកដី​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៧០ បន្ទាប់​ពីមានការ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​សម្ដេចព្រះ នរោត្ដម សីហ​នុ ពី​ព្រះ​ប្រមុខរដ្ឋ​មកតំបន់ នោះ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​អ្នកតស៊ូ​ខាងនយោបាយ​ខ្មែរ​ជា​ច្រើន​បក្សដោយ​គេ​យកតំបន់​នោះ​ធ្វើ​ជា​កន្លែង​លាក់ខ្លួន​ពួន​អាត្មាដើម្បី​បន្ដ​ការ​ច្បាំង​ប្រយុទ្ធ​បង្ហូរឈាម​យ៉ាងក្ដៅ​គគុក​រវាង​ខ្មែរនិង​ខ្មែរ​។រហូត​មក​ដល់​ចុងឆ្នាំ​១៩៩៨ បន្ទាប់​ពី​មានគោលនយោបាយ​ឈ្នះ​=​ឈ្នះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ទើប​តំបន់​មុំ​បី បាន​ក្លាយទៅជា​តំបន់​មាន​សន្ដិភាព​ចុងក្រោយ​គេ​បំផុត​ក្នុង​ប្រទេស​រហូត​មក​ទល់​នឹងពេល​បច្ចុប្បន្ន ។ តំបន់​នោះ​កំពុង​ក្លាយទៅជាតំបន់​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដ៏​ធំមួយ​ដោយ​មានការ​ជួយ​ស្វែងរក​មូលនិធិ និងឧបត្ថម្ភ​ដ៏​សន្ធឹកសន្ធាប់​ផ្ទាល់​ពី​សំណាក់​សម្ដេច តេ​ជោ​ហ៊ុន សែន និង​លោក​ជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។
  •   សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ​តាម​ព័​ត៌មាន​ដែល​កោះសន្ដិភាព​ក្ដាប់​បាន និង​ដឹង​តាម ការ​និយាយ​ត​ៗ​គ្នា​ថាត្រូវ​បាន​លោក​ឧត្ដម សេនីយ៍​ខ្មែរ​ម្នាក់​ឈ្មោះ នួន ភា អតីត​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​១​ជា​អ្នក​កសាងឡើង​នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៩០ ដែល​សម័យនោះ​តំបន់​មុំ​បី​អានសេះ​ស្ថិត​តាម​បណ្ដោយជួរ​ភ្នំ​ដងរែកគឺ​គ្រប់គ្រង​ដោយ​យោធភូមិភាគ​ទី​១ ។ ការ​ពិត​សាលា​រួមចិត្ដ​ដែល​សង់ឡើង​នៅ​លើ​ចំណុច​ត្រីកោណ​នៃ​តំបន់​មុំ​បីនោះគឺ​មិនមែន​សង់​ឡើង​នៅ​ទស​វត្ស​ឆ្នាំ១៩៩០ និង​មិនមែន​ជា​ស្នាដៃ​របស់​អតីតឧត្ដមសេនីយ៍​នួន ភា ទេ ។ តាម​ការ​អះ អាង​ជា​ច្រើន​ពី​អតីតមន្ដ្រី​រាជការ​ស៊ី​វិល និងអតីត​មេបញ្ជាការ​ទ័ព​កម្ពុជា​ជា​ច្រើន​រូប​ដែលដឹង​ច្បាស់​ពី​ប្រវត្ដិ​សាលា​រួមចិត្ដ​ឱ្យ​ដឹង​ថា សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ គឺ​ត្រូវ​បានកសាង​ឡើង​នៅ​ពាក់កណ្ដាល​នៃ​ទស​វត្ស​ឆ្នាំ៩០ ក្រោយ​ពេល​មាន​រាជរដ្ឋាភិបាល​កម្ពុជាអាណត្ដិ​ទី​១ ដោយ​ក្រុមហ៊ុន​ឈើហុប​ក្នុងស្រុក​របស់​ថៃ​ឈ្មោះ​ប៊ុល​ឡា​ផា ។
  •   កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ ២០១០ អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​បាន ជួប​សាកសួរ​លោក​ឧត្ដមសេនីយ៍​នួន ភា អតីតនាយសេនាធិការ​យោធភូមិ​ភាគ​ទី​១ បច្ចុប្បន្នជា​នាយ​រង​ទីចាត់ការ​ការងារ​ព្រំដែន​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទខណៈ លោក​ឧត្ដមសេនីយ៍​អមដំណើរ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយមាស​៥ និង​លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្នុង​ដំណើរ​អញ្ជើញ​ទៅ​សួរសុខទុក្ខ​កងកំលាំងកម្ពុជា​នៅ​តាម​ខ្សែត្រៀម​ជួរ​មុខ​នៃ​តំបន់​មុំ​បី ហើយ​លោក​ឧត្ដមសេនីយ៍​បាន​បំភ្លឺ​ប្រាប់​កោះសន្ដិភាព​ថា រូប​លោក​ផ្ទាល់​ពុំ​មែន​ជា​អ្នកសាងសាលា​រួមចិត្ដ​នៅ​ក្នុង​ដី​របស់​កម្ពុជានោះ​ទេ ។  ទោះជា​យ៉ាងណា​ក្ដី​រូប​លោក​ផ្ទាល់ដឹង​ច្បាស់​ថា អ្នក​ណា​ជា​អ្នក​កសាងព្រោះ​នៅក្នុង​អំឡុង​ខែកញា និង​ខែតុលា ឆ្នាំ​១៩៩៧  ជា​គណៈ​មេបញ្ជាការ​សមរភូមិ​ទិស​ព្រំដែននៃ​តំបន់​មុំ​បីនិង​អានសេះ ។លោក​ឧត្ដមសេនីយ៍​បញ្ជាក់​ថា សាលា មុខ​បី​ហៅ​សាលា​រួមចិត្ដត្រូវ​បាន​កសាង​ឡើង នៅ​ឆ្នាំ​១៩៩៤ ដោយ​ក្រុមហ៊ុន​ឯកជន​សៀម ឈ្មោះ​ប៊ុល ឡា​ផា ដែល​ជា​ក្រុមហ៊ុន​ក្នុង ស្រុក​សៀម​រកស៊ី​ឈើហុប ។ ការ​សាងសង់សាលា​រួមចិត្ដ​នេះ​ក៏​បាន​សហការ​ជាមួយ អាជ្ញាធរ​ខេត្ដព្រះវិហារ​ផង​ដែរ ដែល​ពេលនោះ​មាន​លោក​ឧត្ដមសេនីយ៍ មៀន សា​រិ​ន អតីត​ជា​អភិបាល​ខេត្ដព្រះវិហារ​មក​ពី​កូតា ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ក្នុង​អាណត្ដិ​ទី​១​នៃ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា ។
  •  ក្រុមហ៊ុន​ប៊ុល​ឡា​ផា កសាងសាលា​មុខ​បី​នៅ​លើ​មុំ​បី​នោះ គឺ​ក្នុង​គោលបំណង​ដើម្បី​ដាក់​ឱ្យ​ត្រូវ​ចំណុច​ត្រីកោណ​នៃរង្វាស់​ផែនទី​ប្រទេស​ទាំង​បី​លើ​តំបន់​នោះ តែធាតុ​ពិត​សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដគឺត្រូវ​បាន​សង់​ឡើង​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជាតែ​ម្នាក់ឯង​ក្នុង​ជំរៅ​៣០០​ម៉ែត្រ​ឯណោះ​មិនមែន​លើ​ចំណុចសូន្យ​ដូចដែល​ថៅកែ​សៀមបាន​គិត​នោះ​ទេ ។សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ​គេ​សង់ឡើង​អំពី​ឈើបាត​ក្រោម​បេតុងក្រាល​ការ៉ូ និង​ប្រក់​ហ្វ៊ី​ប្រូ​ពណ៌​ក្រហមនិង​រចនា​ដំបូលចេញ​ជា​បី​មុខមួយ​ជ្រុង​បែរមុខ​ទៅ​ទិស​ខាងត្បូង គឺ​ប្រទេស​កម្ពុជា​មាន​តំកល់​ព្រះពុទ្ធ រូប​១​អង្គ​បែរមុខ​ទៅ​ទិស​ខាងត្បូង និង​មានតំកល់​រូប​អប្សរានិង​រចនា​នៅ​លើ​ជ្រុង​ដំបូលមាន​រូបព្រហ្ម​មុខ​បួន​។  មួយ​ជ្រុង​ទៀត​បែរមុខ​ទៅ​ទិស​ខាងជើង​ឆៀង​ខាងលិច គឺប្រទេស​សៀម​មាន​តំកល់​ព្រះ​ពុទ្ធរូប​បែរមុខ ទៅ​ទិស​ខាងជើងនិង​នៅ​លើ​ជ្រុង​ដំបូល​ខាងលើ​មាន​រូប​ទេវតា​។ មួយ​ជ្រុង​ទៀត​បែរមុខទៅ​ទិស​ខាងកើតគឺ​បែរ​ទៅ​ប្រទេស​ឡាវ មាន​តំកល់​ព្រះ​ពុទ្ធរូប​ដូច​គ្នា​នៅ​លើ​ជ្រុង​ដំបូល​ខាងលើ​មាន​រូប​ដើមឈើ ។បច្ចុប្បន្ន​សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដដែល​សៀម​សង់​ឡើង​នៅ​លើ​ទឹកដី​របស់កម្ពុជា​នោះ​តាម​មន្ដ្រី​យោធា​កម្ពុជា​ដែលកំពុង​ប្រចាំការ​នៅ​លើ​មុំ​បី​បានឱ្យ​ដឹង​ថា សាលា​មុខ​បី​ហៅ​សាលា​រួមចិត្ដ​សង់​ឡើងស្ថិត​ក្នុង​ចំណុច​ផែនទី​២២.៨៤.​សូន្យ​២ ។ 
  • បច្ចុប្បន្ន​នៅ​ចំណុច​សាលា​រួមចិត្ដ​ពុំ​មាន​ភាគីកងកំលាំង​ណាមួយ​អាច​បោះទីតាំង​ឈរជើង លើ​ចំណុច​នោះ​បាន​ទេ​ទាំង​បី​ភាគី​តែ​អាច ទៅ​ទស្សនា​កំសាន្ដ​បាន​ម្ដងម្កាល​។តំបន់​មុំ​បី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យឈ្មោះ​ថា ជា​តំបន់ត្រីកោណ​មរកត​នោះ គឺ តំបន់​មួយ​ប្រកប​ទៅ​ដោយ​សក្ដានុពល​សេដ្ឋ កិច្ច​ដែល​មាន​វិសាលភាព​យ៉ាង​ធំធេង​សំរាប់ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា​រវាង​ប្រទេស​ទាំង​បី​។ តំបន់​មុំ​បី​ខាង​កម្ពុជា​គេ​រំពឹង​ទុក​ថាអាច​ក្លាយ ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​សំរាប់ធ្វើ​កន្លែង​កីឡាវាយកូនគោល​ខ្នាត​អន្ដរជាតិ ។ ពិសេស​តំបន់​នោះ​អនាគត​ដ៏​ខ្លី​ខាងមុខ​គេ​សង្ឃឹមថា នឹង​ក្លាយទៅជា​តំបន់​អភិ វឌ្ឍន៍​ផ្នែក​កសិឧស្សាហកម្ម​របស់​ជាតិ​យ៉ាងធំ ។តំបន់ត្រីកោណ​មរកត​ដែល​ពី​មុន​យើងគិត​ថា ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល​នោះ បន្ទាប់​ពី​មានការ​កសាង​ផ្លូវ​គមនាគមន៍​រួច រាល់​ជា​ស្ថាពរ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជាបច្ចុប្បន្ន​កំពុង​ទទួល​បាន​ភ្ញៀវ​ទេសចរ និង​អ្នកវិនិយោគ​ផ្នែក​កសិឧស្សាហកម្ម​ជា​ច្រើន​ចូលទៅ​ទស្សនា​ព្រៃ​ធម្មជាតិ និង​សិក្សា​ផ្ទៃដី សំរាប់​គំរោង​អភិវឌ្ឍន៍​នោះ​ទៀត​ផង ។
  • កោះសន្តិភាព  ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១០ម៉ោង ០៦:០១ ទាហាន​សៀម​ចូល​មក​ឈរជើង​នៅ​អគារ​សាលា​រួមចិត្ដ​ប៉ុន្ដែ​ត្រូវ​បាន​បណ្ដេញ ទាហាន​សៀម​ប្រមាណ​១០​នាក់ ដែល លួច​ចូល​មក​ឈរជើង​នៅ​ក្នុង​អគារ “​សាលារួមចិត្ដ​” ស្ថិត​នៅ​តំបន់​មុំ​បី ស្រុក​ជាំ​ក្សាន្ដ ខេត្ដព្រះ​វិហារ​នោះ ត្រូវ​បាន​ទាហាន​កម្ពុជាបណ្ដេញ​ឱ្យ​ចាកចេញ​ទៅ​វិញ​កាលពី​ល្ងាច​ថ្ងៃ ទី​៥ កុម្ភៈ ដោយ​អះអាង​ថា “​សាលា​រួមចិត្ដ​” គឺ​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា ដូច្នេះ​ទាហាន​សៀម គ្មាន​សិទ្ធិ​ឈរជើង​នៅ​ទីនោះ​ឡើយ ។  តំបន់​មុំ​បី​ជា​ជំនួប​ព្រំប្រទល់​ដែន​៣ប្រទេស គឺ​កម្ពុជា ឡាវ និង​សៀម ប៉ុន្ដែ​អគារសាលា​រួមចិត្ដ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា សូ​ម្បីរដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ​ក៏​ទទួលស្គាល់​ផង​ដែរ ។  ការ​ប៉ុនប៉ង​មក​ឈរជើង​នៅ​សាលា​រួមចិត្ដ របស់​ទាហាន​សៀម​នេះ គឺ​កើតឡើង​មុនពេល​មួយ​ថ្ងៃ​ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​លោក​ជំទាវ​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​អញ្ជើញ​ទស្សនកិច្ច​នៅទីនោះ ដើម្បី​ពិនិត្យ​មើល​ទីតាំង​សាលា​រួមចិត្ដ និង​ទីតាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា ៕


សាលា​មុខ​៣ ​ឬ​ សាលា​រួមចិត្ដ​

No comments:

Post a Comment