Thursday, May 24, 2018

​ព្រៃនគរ​នៅ​កម្ពុជា​ក្រោម

បញ្ជាក់ខ្ញុំចូលចិត្តអានឯកសារប្រវត្តិសាស្រ្ត ចងក្រង ផ្សព្វផ្សាយឡើងវិញ ដោយរៀបចំឲ្យមានបែបផែន sexy ជាជាងដែលបងប្អូនយើងសរសេរ អក្សរតូចពេក ពិបាកអាន ឬ ប្រើ Facebook ដែលពិបាករក ចឹងបានជាខ្ញុំបានយក មកដាក់ក្នុង ប្លុក (http://khmersdach.blogspot.com/2018/05/blog-post.html)​ នេះ
ឈ្មោះ​ «​ព្រៃនគរ​» ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ ឥន្ទ្រ វរ្ម័ន ទី ២ ដាក់ឱ្យកាលពី​ឆ្នាំ ១១៩០ នៃ​គ្រិស្តសករាជ

  • ទីក្រុង​ព្រៃនគរ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គុជ​ពណ៌​ទឹកក្រូច ដែលមាន​ដើមកំណើត​ចេញពី​ទីក្រុង​បៃ​ហ្គ័​រ «Bai Gaur» ជា​ឈ្មោះ​ភាសា​ចម្ប៉ា ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចម្ប៉ា​ដែល​គេ​ហៅថា ទន្លេ​ដុង​ណៃ ។ ទីក្រុង​ព្រៃនគរ ​គឺជា​ដែនដី​ដ៏ពិសិដ្ឋ​របស់​ខ្មែរ​នៅក្នុង​សម័យកាល​របស់​ហ្វ៊ូ​ណន ដែល​ពេលនោះ​មាន​កំពង់ផែ​អូ​កែវជា​ចំណុចប្រសព្វ​នៃ​ផ្លូវ​ពាណិជ្ជកម្ម​រវាង​ចិន និង​ឥណ្ឌា ។ ប៉ុន្ដែ​ឈ្មោះ​ទីក្រុង​ព្រៃនគរ​នេះ​ទើបតែ​ត្រូវបាន​ដាក់ឈ្មោះ​ដោយ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ២ បន្ទាប់ពី​ព្រះអង្គ​យាង​ទៅគ្រប់​គ្រង​នៅ​នគរ​ចម្ប៉ា​នៅ​ឆ្នាំ ១១៩០ គ​.​ស​. ហើយ​នៅពេលនោះ​ព្រះអង្គ បាន​កសាង​រាជធានី​មួយ​ហៅថា «​ក្រុង​ព្រៃនគរ​» ព្រោះ​ជា​កន្លែង​សម្បូរ​ទៅដោយ​ដើម​គរ ហើយក៏​ជាទី​ប្រសព្វ​នៃ​ទន្លេ​ជាច្រើន​សម្រាប់​ត​ភ្ជាប់​មក​ទន្លេចតុមុខ​និង​អង្គរ​ផងដែរ ។
  • ឈ្មោះ​ទីក្រុង​ព្រៃនគរ​បាន​រក្សា​ជាប់​គង់វង្ស​អស់​ជាច្រើន​សតវត្សរ៍ រហូតមកដល់​សតវត្ស​រ៍​ទី ១៧ ទើប​ទីក្រុង​នេះ​បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ដា​យ​វៀត រួច​ក៏​ផ្លាស់ប្ដូរ​ឈ្មោះ​ពី​ទីក្រុង​ព្រៃនគរ​ទៅជា​ទីក្រុង​ហ្សា​ឌី​ង ។ ប៉ុន្ដែ​ទោះបី​ដាយ​វៀតបាន​ផ្លាស់ប្ដូរ​ឈ្មោះ​ទីក្រុង​ព្រៃនគរ​ក៏ដោយ ក៏​ទីក្រុង​នេះ​នៅតែ​រក្សាបាន​នូវ​អត្ថន័យ​ដើម​ដដែល ព្រោះថា​ក្រុង​ព្រៃនគរ​មកពី​ភាសា​ខ្មែរ​ថា «​ព្រៃ​គរ​» មានន័យថា នៅ​តំបន់​នោះ​ពោរពេញ​ទៅដោយ​ដើម​គរ​ដុះ​ជាច្រើន ។
  • ដូច្នេះ​បើតាម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​តែមាន​រុក្ខជាតិ​អ្វី​ដុះ​ជាច្រើន​នៅ​តំបន់​ណាមួយ គេ​តែងតែ​ហៅ​ឈ្មោះ​តំបន់​នោះ​ទៅតាម​ឈ្មោះ​រុក្ខជាតិ ដូចជា​បឹង​ដែលមាន​ដើម​កក់​ដុះ​ច្រើន​គេ​ហៅថា «​បឹងកក់​» ។ ដូច្នេះ​តំបន់​នោះ​មាន​ដើម​គរ​ដុះ​ជាច្រើន​ទើប​គេ​ហៅថា​ព្រៃ​គរ ឬ ព្រៃ​ដើម​គរ ។ ប៉ុន្ដែ​ក្រោយមក​តំបន់​នោះ ត្រូវបាន​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ២ យកមក​ធ្វើជា​ទីក្រុង​ដោយ​ហៅថា «​ក្រុង​ព្រៃនគរ ហើយ​យូរៗ​ទៅ​ក្លាយទៅជា​ទីក្រុង​ព្រៃនគរ​» ។
  • ​បន្ទាប់មក​នៅពេល​ស្ដេច​ង្វៀន​គ្រប់គ្រង​ទីក្រុង​ព្រៃនគរ​ក៏បាន​ប្ដូរ​ឈ្មោះ​ដោយ​យកតាម​ភាសា​ម៉ា​ឡេ​ហៅថា «​ទីក្រុង​ហ្សា​ឌី​ង​”​នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម​បាន​លើកឡើងថា​៖”​ហ្សា​ឌី​ង គឺ​មកពី​ពាក្យ​ម៉ា​ឡេ Gia: Ya”​ភាសា​ម៉ា​ឡេ​”: ទឹក​ឬ​ទន្លេ​ហើយ​ពាក្យ Dinh: Digin ( ភាសា​ម៉ា​ឡេ : ត្រជាក់ , ថ្លា ) ដូច្នេះ​ពាក្យ​ហ្សា​ឌី​ង​មានន័យថា «​ទីក្រុង​ដែលមាន​ទន្លេ​ទឹក​ត្រជាក់ ។ ក្រោយមក​ទីក្រុង​ព្រៃនគរ ( ហ្សា​ឌី​ង ) ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា​ទីក្រុង សៃ​ហ្គ​ន ( Saigon ) ដែល​ពាក្យ​នេះ​យកតាម​ភាសា​ចិន គឺ​មកពី​ពាក្យ Sai : អូស​ឬ​ព្រៃ , Gon: គរ​ឬ​កប្បាស ។ ដូច្នេះ​ពាក្យ​សៃ​ហ្គ​ន «Saigon» មានន័យថា​ព្រៃ​សម្បូរ​ទៅដោយ​ដើម​គរ ។​
  • ក្រុងព្រៃនគរ柴棍 ជាអតីតទឹកដី របស់ប្រទេសកម្ពុជា។ ក្រុងព្រៃនគរ មានឈ្មោះថា សៃហ្គន 西贡 (Saigon) ក្នុងសម័យយួនខាងត្បូង អាធីវគីកាន់កាប់។
  • ព្រៃនគរ ជាទី​ក្រុង​ដ៏​សំខាន់ និង​ជាទី​ប្រជុំ​កិច្ចការ​នៃ​រដ្ឋការ​ធំ​នៅក្នុង​ដែនកម្ពុជា​ក្រោម និង​ជា​អតីត​កំពង់ផែ​ពាណិជ្ជ​កម្ម ដ៏​សំខាន់​មួយ​នៃ​អាណាចក្រ​ខ្មែរ មុនពេល​ជនជាតិ យួន​ភៀសខ្លួន​មក​រស់នៅ​ក្នុងអំឡុង​សតវត្សរ៍​ទី១៧ ។ ក្រោយពេល ស្តេច​ខ្មែរ ព្រះបាទ ជ័យជេដ្ឋាទី២ (១៥៧៣–១៦២៧) បាន​រៀប​អភិសេក​ជាមួយ​ស្នំ​ស្តេច យួន​មក ព្រៃនគរ ត្រូវបាន​ជនជាតិ​យួន​ហៅថា ខេត្ត​យ៉ាឌិន (Gia Định Thành嘉定) នា​ឆ្នាំ១៧៩០ តាម​ស្តេច​ឈ្មោះ ង្វៀង-អាញ់(Nguyễn Ánh阮福映 ​)​។ ក្រោយពេល​បារាំង កាន់កាប់ បាន​ទីក្រុង​ព្រៃនគរ នា​ឆ្នាំ ១៨៥៩ នៅ​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតី​បារាំង​ឈ្មោះ Jules Grévy​បានចេញ​បទបញ្ជា​មួយ​ក្នុង​ការបង្កើត ព្រៃនគរ ទៅជា​ទីក្រុង​សៃ​ហ្គ​ន (Thành Phố Sài Gòn西贡市 ) ។​ ក្នុង សម័យ​អាណានិគមនិយម​បារាំង ព្រៃនគរ ជា​មជ្ឈមណ្ឌល ដ៏​សំខាន់ មិន​ត្រឹមតែ​ពាណិជ្ជកម្ម​ទេវា​ថែមទាំង​ជា មជ្ឈមណ្ឌល​រដ្ឋបាល វប្បធម៌ និង អប់រំ ទូទាំង​សហព័ន្ធឥណ្ឌូចិន និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា «​ទីក្រុង​ប៉ា​រីស​នៃ បូព៌ា​ប្រទេស​» (Paris in the Orient) ។​
  • ​ក្រោយពី​របប​សាធារណរដ្ឋ​វៀតណាម ដែលមាន​សហរដ្ឋអាមេរិក​គាំទ្រ​ត្រូវ បាន​ដួលរលំ​នា​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុង​ព្រៃនគរ ត្រូវបាន​បក្សកុម្មុយនិស្ត វៀតណាម ប្តូរ​ឈ្មោះ​ជា​ភាសា​យួន​ថា ទីក្រុង​ហូ​ជី​មិញ (Thành phố Hồ Chí Minh胡志明市 ) ដើម្បី​រំ​ឮ​ក ដល់​ឈ្មោះ​មេដឹកនាំ បក្សកុម្មុយនិស្ត​យួន ហូ-ជីមិញ ។ បច្ចុប្បន្ន ព្រៃនគរ ជាទី​ក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ និង​ជាម​ជ្ឈ មណ្ឌល សេដ្ឋកិច្ច វប្បធម៌ និង​អប់រំ ដ៏​សំខាន់​របស់​ប្រទេស​បក្សកុម្មុយនិស្ត សាធារណរដ្ឋសង្គមនិយមវៀតណាម។​
  • ​ទីក្រុង​ព្រៃនគរ ឋិត​នៅ​ចំ​កណ្តាល​បេះដូង​នៃ​តំបន់​ទាំងពីរ​គឺ តំបន់​វាលទំនាប (Tây Nam Bộ 西南部) និង​តំបន់​ដូន​ណៃ ( Đông Nam Bộ东南部) របស់​ដែនដី កម្ពុជា​ក្រោម និង​មាន​ទីតាំង​ខាងជើង​ជាប់​នឹង ខេត្ត​ទួល​តា​មោក (Thủ Dầu Một 土龙蒙特 ) បច្ចុប្បន្ន​ជា ខេត្ត​បិ​ន​ភឿ​ក (Bình Phước平福) ,​ពាយ័ព្យ​ជាប់​នឹង​ខេត្ត​រោងដំរី ​(Tây Ninh西宁) ,​ខាងកើត និង ឦសាន ជាប់​នឹង​ខេត្ត​ដូន​ណៃ ( Đồng Nai同奈) , អាគ្នេយ៍ជាប់​នឹង​ខេត្ត​អូរ​កាប់ ( Bà Rịa – Vũng Tàu 巴地头顿) , ខាងលិច និង​ទិសនិរតី ជាប់​នឹង​ខេត្ត​កំពង់​គោ (Long An隆安) និង ខេត្ត​មេ​-​ស (Tiền Giang前江)។ ពី​ទីក្រុង​ព្រៃនគរ ទៅ​ទីក្រុង​ហាណូយ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម មាន​ចម្ងាយ​ប្រមាណ ១,៧៣ គីឡូម៉ែត្រ និង​ចម្ងាយ ៥០ គីឡូម៉ែត្រ ទៅ​សមុទ្រ​ចិន​ខាងត្បូង (South China Sea 南海 ) ។ ចំពោះ​អាស៊ីអាគ្នេយ៍东南亚 ទីក្រុង​ព្រៃនគរ ជា​ចំណុចរួម​នៃ​ផ្លូវ​គមនាគមន៍​ដ៏​សំខាន់ រួមមាន ផ្លូវគោក ផ្លូវទឹក និង​ផ្លួ​វ​អាកា​សត​ភ្ជាប់​នឹង​ខេត្ត​នានា​នៅក្នុង​តំបន់ និង​ជា​ច្រក​អន្តរជាតិ ផងដែរ។​
  • ខ្មែរ ​ពាក្យ «​ព្រៃនគរ​» បើ​យោងតាម វចនានុក្រម​ខ្មែរ​របស់ សម្តេច​ព្រះសង្ឃ រាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) ដែល​បាន​បោះពុម្ព ដោយ​វិទ្យាស្ថាន​ពុទ្ធ​សាស ន​បណ្ឌិត្យ បាន​បញ្ជាក់ថា​៖ ព្រៃនគរ ( ន​. ) ឈ្មោះ​ក្រុង​ជាទី​ប្រ ជុំ​កិច្ចការ នៃ​រដ្ឋការ​ធំ​នៅក្នុង​ដែនកម្ពុជា​ក្រោម ។​ ដូចនេះ ពាក្យ​ថា «​ព្រៃនគរ​» យើង​អាច​កាត់ចេញ​ជា​ពីរ​សព្ទ គឺ «​ព្រៃ​» និង «​នគរ​» ។ បណ្តា​សព្ទ​ទាំងពីរ​នេះ សព្ទ​នីមួយៗ បើ​យោង តាម​វចនានុក្រម​ខាងលើ​ដដែល មាន​អត្ថន័យ​ថា ៖ ​ព្រៃ ( ន​. ) ប្រទេស ឬ​ទី​ដី​ដែលមាន​រុក្ខជាតិ​, លតាជាតិ​, តិណជាតិ ដុះ​ដេរដាស ទ្រុប​ទ្រុល : ព្រៃតូច​, ព្រៃធំ ។ ព្រៃរនាម ព្រៃ​ក្នុង​បឹង ឬ​ក្នុង​ទី​ដែល​មានទឹក​លិច​ត្រាំ​នៅ​យូរ ។ ព្រៃរបោះ ព្រៃ​ដែលមាន​ដើមឈើ​របោះៗ ។ ព្រៃរំលោង ព្រៃស្រោង​ក្នុង​ទំនាប ។ ព្រៃស្រោង ព្រៃ​ក្នុង​ទី​ខ្ពស់ ដែលមាន​ដើមឈើ​ខ្ពស់​ស្រោងៗ ។ ព្រៃហ័តព្រៃហោង ព្រៃ ធំ​ដែល​ឆ្ងាយ​ដាច់ស្រយាល អំពី​ស្រុកភូមិ គួរ​ស្ញើប​គួរ​ស្បើម ព្រោះ​តែងមាន​សត្រូវ​ចាំ​បៀតបៀន ។​ល​។ (​ម​. ព​. ជាំ​, ញៀតស្បាត​, ផ្សៃ ផង​) ។​ ( គុ​. ) ដែល​កើត​, ដែលមាន​នៅក្នុង​ព្រៃ : សត្វព្រៃ​, ក្របីព្រៃ​, គោព្រៃ​, ឆ្កែព្រៃ​, មាន់ព្រៃ​…; មនុស្ស​ព្រៃ​…​។ ព​. ប្រ​. ព្រៃៗ ដែលមាន​បែបបទ​ឬ​សណ្ដាប់ធ្នាប់​ឆ្គងៗ​, ឆ្វេងៗ : ឫក​ព្រៃៗ​, សម្ដី​ព្រៃៗ​, និយាយ​ព្រៃៗ ។ នាំ​ឲ្យ​ព្រៃ​គំនិត នាំ​ឲ្យ​ទើស​គំនិត​, ឲ្យ​ចង្អៀត​គំនិត ។​ល​។​នគរ ន​-​គ សំ​. បា​. ( ន​. ) បុរី​, ក្រុង : អ្នក​នគរ គឺ​អ្នកក្រុង ។​សរុបមក ពាក្យ « ព្រៃនគរ​» មានន័យថា «​នគរ , ប្រទេស ឬ ទី​ដី​ដែលមាន​ព្រៃ​» ឬ « នគរ​ដែលមាន​មាន​រុក្ខជាតិ​, លតាជាតិ​, តិណជាតិ ដុះ​ដេរដាស ទ្រុប​ទ្រុល » ។​
  • ភាសាយួន ក្រោយពី​ជនជាតិ​យួន ដែល​បាន​ភៀសខ្លួន​ពី​តំបន់​តុង​កឹង东京 (Tonkin东京) ឬ ហាណូយ (Hà Nội河内) ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម មក​រស់នៅក្នុង​ទីក្រុង ព្រៃនគរ នា​សតវត្សរ៍ ទី១៧ ព្រៃនគរ​ត្រូវបាន​ស្តេច​យួន​ឈ្មោះ ង្វៀង-អាញ់ (Nguyễn Ánh阮福映) ប្តូរ​ឈ្មោះ​ជា​ភាសា​យួន​ថា យ៉ា​ដិ​ន (​អក្សរ​យួនៈ​Gia Định嘉定) (​អក្សរ​ចិន​:嘉定) ។ នៅ​ឆ្នាំ ១៨៦២ ក្រោយពេល​បារាំង បាន​ចូល​កាន់កាប់​ទីក្រុង​ព្រៃនគរ ពួកគេ​បាន​លុបឈ្មោះ យ៉ា​ដិ​ន ចេញ ហើយ​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​ថា សៃហ្គ​ន (Sài Gòn西贡) វិញ ហើយ​ឈ្មោះ​នេះ ត្រូវបាន​គេ​ស្គាល់​ជា​សាធារណៈ​រហូតមកដល់​សព្វថ្ងៃ។ ទោះបី​បារាំង​បាន​លុបឈ្មោះ​យ៉ា​ដិ​ន ហើយ​ប្តូរ​ទៅជា សាយ​ហ្គ​ន ហើយ​ក្តី ក៏​ឈ្មោះ យ៉ា​ដិ​ន​ជា​អក្សរ​ចិន 嘉定 នៅតែ​ត្រូវបាន​គេ​សរសេរ​នៅលើ​ផែនទី sinitic រហូតដល់​ឆ្នាំ ១៨៩១ ។​ ​ពាក្យ​«Sài Gòn» ក្នុង​ភាសា​យួន នេះ​អ្នកខ្លះ​បាន​អះអាងថា ជនជាតិ​យួន​និយាយ​ពាក្យ «​ព្រៃនគរ​» តាម​ខ្មែរ​មិន​ច្បាស់ ពេលដែល​ពួកគេ​បាន​ភៀសខ្លួន​មកដល់​ព្រៃនគរ​ដំបូង ។ អ្នក​ដែល​បាន​អះអាង​យ៉ាងនេះ ដោយ​គេ​បាន​លើក​ហេតុផល​ថា ពាក្យ «​សាយ​» (Sài) នេះ ចេញ​មកពី​ពាក្យ «​ព្រៃ​» របស់​ខ្មែរ​ដែល​ជនជាតិ​យួន​និយាយ​មិន​ច្បាស់ ។ ពាក្យ​«​ហ្គ​ន​» (Gòn) នេះ ជា ភាសា​យួន ប្រែ​ថា «​ដើម​គ​» (Cây Gòn坤树) ឬ «​ផ្កាគ​» (Bông Gòn棉花) ដែល​ពួក​ជនជាតិ​យួន​បាន​បកប្រែ​ចេញពី​ពាក្យ «​នគរ​» របស់​ខ្មែរ ។ តាមពិត​ពាក្យ «​នគរ​» ក្នុង​ភាសា​ខ្មែរ​មានន័យថា បុរី ឬ ក្រុង មិនមែនជា​«​ដើម​គ​» ឬ «​ផ្កាគ​» ទេ តែ​ជនជាតិ​យួន ឮ​ខ្មែរ​និយាយថា​«​នគរ​»​ៗ​ស្តាប់​មិន​ច្បាស់​ស្មានតែ «​ដើម​គ​» ក៏​នាំគ្នា​ហៅថា «​សាយ​ហ្គ​ន​» (Sài Gòn西贡 ) រហូតមកដល់​បច្ចុប្បន្ន។​ ​តាមន័យ​មួយទៀត អ្នកខ្លះ​ថា បានជា​ជនជាតិ​យួន​ហៅ​ទីក្រុង​ព្រៃនគរ ថា Sài Gòn 西贡នោះ មកពី​ពេលដែល​ជន ជាតិ​យួន បាន​ភៀសខ្លួន​ចូលដល់​ទឹកដី​ព្រៃនគរ បានឃើញ ដើម​គ ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ដាំ​នៅ​តំបន់​នោះ។​
  • ប្រវត្តិ ទីក្រុង​ព្រៃនគរ ត្រូវបាន​គេ​ស្កាល់​ជាទូទៅ​ថា ទីក្រុង​ហូជីមិញ (TP Hồ Chí Minh胡志明市) ឋិត​នៅក្នុង​តំបន់​វាលទំនាប​នៃ​ដែនដី កម្ពុជា​ក្រោម ឬ​ភាគខាងត្បូង​នៃ​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បច្ចុប្បន្ន។ មុនពេល​ជនជាតិ​យួន​ភៀសខ្លួន​មក​រស់នៅ នា​សតវត្សរ៍ ទី ១៧ ព្រៃនគរ ជាទី​ក្រុង​ដ៏​សំខាន់​របស់​ខ្មែរ និង​មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​រាប់​សតវត្សរ៍​មកហើយ។​ ឆ្នាំ ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ ឬ ព្រះ​ពញាញោម (១៥៧៣-១៦២៧) សោយរាជ្យ​នៅ​ក្រុង​ឧ​ត្តុ​ង្គ ចាប់ពី​ឆ្នាំ ១៦១៨ ដល់ ១៦២៨ របស់​ខ្មែរ​បានផ្តល់​ឱកាស​ឲ្យ​ស្តេច​យួន​ត្រកូល​ង្វៀង (Nguyễn阮) ឈ្មោះ ង្វៀង-ផុ​កង្វៀង (Nguyễn Phúc Nguyên阮福源) (១៥៦៣–១៦៣៥) សោយរាជ្យ​ពី​ឆ្នាំ ១៦១៣ ដល់ ១៦៣៥ បោះជំរុំ​ទ័ព ​និង​ ជនភៀសខ្លួន​យួន​នៅ​ព្រៃនគរ ដើម្បី​ធ្វើសង្គ្រាម ជាមួយ​ស្តេច​យួន​ត្រកូល​ទ្រិ​ញ​(Trịnh郑) នៅ​ភាគ​ខាងជើង​ប្រទេស​យួន​ក្រោយពី​ស្តេច​ខ្មែរ​អង្គ​នេះ បាន​រៀប​អភិសេក​ជាមួយ​បុត្រី ស្តេច​យួន​ឈ្មោះ ង្វៀង-ផុ​កង៉ុ​កវ៉ាន (Nguyễn Phúc Ngọc Vạn阮福玉万) មក​ធ្វើជា​មហេសី​មក​។ ដោយ​អំណាច​នៃ ការរៀប​អភិសេក បុត្រី​យួន​ឲ្យ​ស្តេច​ខ្មែរ​នេះហើយ បានធ្វើ​ឲ្យ​ស្តេច​យួន​ត្រកូល​ង្វៀង​ខាងត្បូង​ធ្វើសឹក​ឈ្នះ​ស្តេច យួន​ត្រកូល​ទ្រិ​ញ​ខាងជើង ហើយ​បន្ទាប់មក​ស្តេច​យួន​ត្រកូល​ង្វៀង ក៏បាន​ទទួលជោគជ័យ​នូវ​ម​ហ​ច្ឆិ​តា​លេប​ទឹកដី របស់​ខ្មែរ​តាម​គោលនយោបាយ «​ដំណើរ​ឆ្ពោះទៅ ទិស​ខាងត្បូង​»(Cuộc Nam Tiến向南进) យ៉ាង​ត្រចះត្រចង់ ។​
  • ​ដូច្នេះ​បើ​យោងទៅតាម​ភាសា​ចិន​ហៅថា «​សៃ​ហ្គ​ន​» នេះ គឺ​ស្របទៅនឹង​ភាសា​ខ្មែរ​ហៅថា «​ព្រៃ​គរ ឬ ព្រៃនគរ​» ។ ការបាត់បង់​ក្រុង​ព្រៃនគរ​គឺជា​ការខាតបង់​ដ៏​ធំធេង​របស់​ខ្មែរ​ព្រោះ​បាន​បាត់បង់​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ហើយ​អ្វីដែល​កាន់តែ​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​ដាយ​វៀត បាន​ប្រើប្រាស់​តំបន់​នេះ​ធ្វើជា​មូលដ្ឋាន​រដ្ឋបាល យោធា និង សេដ្ឋកិច្ច​របស់ខ្លួន ក្នុង​ការឈាន​មក​យក​ទឹកដី​ខ្មែរ​ជា​បន្ដបន្ទាប់​ទៀត ដូចជា​ដាយ​វៀត​ចូលមក​គ្រប់គ្រង​នៅ​ខេត្ត​បា​រៀង ឆ្នាំ ១៦៥៨ , ក្រុង​ព្រៃនគរ​ឆ្នាំ ១៦៩៨ , ខេត្ត​មី​ថូ និង ខេត្ត​វី​ង​ឡុង ឆ្នាំ ១៧៣១ ខេត្ត​ទ្រាំង​ឆ្នាំ​១៧៤៧ និង ខេត្ត​ផ្សារ​ដែក ( ចូ​វ​ដុក ) នៅ​ឆ្នាំ ១៧៥៧ ។ ការដែល​ដាយ​វៀត​ចូលមក​កាន់កាប់​ខេត្ត​ទាំងអស់នេះ ពុំមាន​ការបង្ហូរ​ឈាម​អ្វី​ទេ គឺ​ខ្មែរ​ចេះតែ​ដកថយ​ទៅ​ទិស​ខាងលិច​រហូត​ទៅដល់​ខេត្ត​តា​យ​នី​ញ ។
  • ​បើ​យោងតាម​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ខ្មែរ​បាន​លើកឡើងថា ដាយ​វៀតបាន​បង្ខំ​ឲ្យ​ស្ដេច​ខ្មែរ​ទទួលយក​ជនជាតិ​ដាយ​វៀត​ទាំងឡាយ ដែល​រត់គេចខ្លួន​ពី​ការចាប់​ចង​ឬ​មក​រស់​នៅលើ​ទឹកដី​ខ្មែរ ត្រូវ​ទទួលបាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ដោយ​ស្របច្បាប់​។ ក្រោយមក​ដាយ​វៀត​ចេះតែ​បន្ដ​ការឈ្លានពាន​វាតទី​យក​ទឹកដី​ខ្មែរ​ជា​បន្ដបន្ទាប់ ដូចជា​ការសង់​បន្ទាយ​នៅ​ផ្សារ​ដែក ( សា​ដែក ) នៅ គូ​ឡាវ​យ៉ាង ( កោះ​តេង ) និង ចូ​វ​ដុក ( មាត់ជ្រូក ) ។​ល​។​
  • ​ក្រោយពេល​រាជវង្ស​ង្វៀន បាន​ឡើង​គ្រងរាជ្យ សៀម​បាន​លើកទ័ព​ទ្រង់ទ្រាយ​ធំ មក​វាយ​ខ្មែរ​ដោយមាន កងទ័ពជើងគោក ចំនួន​៥​ម៉ឺន​នាក់ កងទ័ពជើងទឹក​ចំនួន​២​ម៉ឺន​នាក់ ចូលមក​តាម​ច្រក​ហា​ទៀង តែ​ស្របពេលនោះ​មេទ័ព​សៀម មាន​ជម្ងឺ​គ្រុនក្ដៅ​ក៏បាន​ដកថយ​តាម​សំពៅ​ទៅមុន​ហើយ​កងទ័ព​ដកចេញ​ទៅ​តាម​ក្រោយ ។
  • ចាប់ពីពេលនោះ​មក​សៀម ពុំមាន​ការវាយប្រហារ​មកលើ​កម្ពុជា​ទៀត​ទេ​រហូតដល់​ឆ្នាំ ១៧៧១ និង ឆ្នាំ ១៧៧៣ ទើប​សៀម​លើក​កងទ័ព​មក​ឈ្លានពាន​ខ្មែរ​ជា​បន្ដបន្ទាប់​ទៀត​ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​វ៉េ​បញ្ជា​ឱ្យ​ឧ​ត្ត​ម​សេនីយ៍​«​ដាំ​» ជំនួស​ឧ​ត្ត​ម​សេនីយ៍​«​ខយ​» លើក​កងទ័ព​ចំនួន ១ ម៉ឺន​នាក់ រួមទាំង​ទូក​សំពៅ​ចម្បាំង​ចំនួន ៣០ ឡើង​តាម​ដង​ទន្លេមេគង្គ​មក​វាយ​កងទ័ព​សៀម​នៅ​ជាយក្រុង​ភ្នំពេញ ពេលនោះ​មេទ័ព​សៀម ភ្យា​តាក បាន​ដក​កងទ័ព​ថយ​ទៅវិញ ហើយ​ស្វែងរក​ការចរចា​សន្ដិភាព​ជាមួយ​ក្រុង​វ៉េ នៅ​ឆ្នាំ​១៧៧៤ ប្រទេស​ទាំង​ពីរបាន​ចុះសន្ធិសញ្ញា​រួមគ្នា​មួយ ដោយ​សៀម​ទទួលស្គាល់​ឲ្យ​ដាយ​វៀត​គ្រប់គ្រង​តំបន់​ទន្លេមេគង្គ​ផ្នែក​ខាងកើត​និង​ផ្នែក​ខាងលើ ចំណែក​សៀម​គ្រប់គ្រង​នៅ​ផ្នែក​ខាងលិច​ទន្លេមេគង្គ ហើយ​រហូតមកដល់​ឆ្នាំ ១៧៨០ កងទ័ព​ដាយ​វៀតបាន​ចូលមកក្នុង​ទឹកដី​ខ្មែរ​យ៉ាងជ្រៅ រហូត​បាន​គ្រប់គ្រង​នៅ​ឧបទ្វីប​កា​ម៉ៅ «​ទឹកខ្មៅ​» ទាំងមូល ។
  • ការបែងចែក​ទឹកដី​ខ្មែរ​រវាង​សៀម​និង​យួន​នៅ​សតវត្ស​ត៍ទី ១៨ មិនបាន​សម្រេច​ដោយសា​រ​តែ​ចរន្ដ​រ៍​នយោបាយ​ផ្ទៃក្នុង​របស់​ដាយ​វៀត ព្រោះ​នៅ​កំពុងធ្វើការ​ចរចា​ជាមួយ​សៀម​មិនទាន់បាន​ដាច់ស្រេច​ផង ក៏មាន​ក្រុម​ចលនា​តស៊ូ​តៃ​សឺ​ង ធ្វើការ​បះបោរ​បំបែក​រដ្ឋ​ប្រ​ឈាំ​ង​ទៅនឹង​ដាយ​វៀត​យ៉ាង​ខ្លាំងក្លា ដូច្នេះ​សង្គ្រាម​ផ្ទៃក្នុង​របស់​ដាយ​វៀតបាន​ផ្ទុះ​ឡើងជា​បន្ដបន្ទាប់ ហេតុនេះហើយ​ធ្វើ​ឲ្យ​ស្ដេច​ង្វៀន ងាក​ចេញពី​កម្ពុជា​ទៅ​ទប់ទល់​ជាមួយ​ពួក​តៃ​សឺ​ង ។
  • ​ចំណែក​នៅ​ប្រទេស​សៀម​វិញ កងទ័ព​ភូមា​បាន​វាយប្រហារ​ជា​បន្ដបន្ទាប់ ដូច្នេះ​ស្ដេច​ង្វៀន​និង​សៀម បាន​ខកខាន​លើ​ការបែងចែក​ទឹកដី​ខ្មែរ ដោយសារ​ការបះបោរ​រ​បស់​តៃ​សឺ​ង​និង​ការឈ្លានពាន​របស់​ប្រទេស​ភូមា​ទៅលើ​សៀម ។ ចំណែក​ការបះបោរ​របស់​តៃ​សឺ​ង បានធ្វើ​ឲ្យ​សង្គ្រាម​ផ្ទុះឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ស្ដេច​ង្វៀន​មិនអាច​ទប់ទល់​បាន​ដោយសារ​កងទ័ព​តៃ​សឺ​ង​បាន​ចូលទៅ​កាន់កាប់​ទីក្រុង​ធំៗ​ជា​បន្ដបន្ទាប់​រហូតមក​ដល់​ឆ្នាំ ១៧៨៦ កងទ័ព​តៃ​សឺ​ង​ចូលទៅ​កាន់កាប់​ទីក្រុង​ហាណូយ​និង​ក្រុង​ព្រៃនគរ ហើយ​រជ្ជកាល​របស់​ស្ដេច​ង្វៀន​ក៏ត្រូវ​បានបញ្ចប់​។ ប៉ុន្ដែ​ព្រះអង្គម្ចាស់​អាន​បាន​រត់​មក​ជ្រកកោន​ក្នុង​ទឹកដី​ខ្មែរ​កោះត្រល់ ហេតុនេះហើយ​ធ្វើ​ឲ្យ​សន្ធិសញ្ញា​បែងចែក​ទឹកដី​ខ្មែរ​រវាង​សៀម​និង​យួន​សតវត្សរ៍​ទី​១៨​នោះ​ត្រូវ​បរាជ័យ​ ។
  • បើ​យោងទៅតាម​ប្រវត្តិសាស្ដ្រ​វៀតណាម បាន​លើកឡើងថា «​នៅ​ខែមករា​ឆ្នាំ ១៧៨៥ សៀម​បានផ្ដល់​កងទ័ព​ចំនួន ២ ម៉ឺន​នាក់ និង នាវា ៣០០ គ្រឿង​ថ្វាយ​ព្រះអង្គម្ចាស់ ង្វៀន​អាន ដើម្បី​វាយប្រហារ​ពីរ​មុខព្រួញ នៅលើ​កងទ័ព​បះបោរ​តៃ​សឺ​ង​នៅក្នុង​ទឹកដី​កម្ពុជា ដោយ​ឆ្លងកាត់​តាម​ឈូង​សមុទ្រ​សៀម ។ ប៉ុន្ដែ​កងទ័ព​តៃ​សឺ​ង​បាន​ត្រៀមលក្ខណៈ​រួច​ចា​ស្រេច​រង់ចាំ​វាយប្រហារ​ស្ទាក់​នៅ​កណ្ដាលផ្លូវ​តាម​ដង​ទន្លេមេគង្គ​ហើយ​បាន​កម្ទេច​នាវា​របស់​កងទ័ព​សៀម ព្រមទាំង​បានសម្លាប់​កងទ័ព​ង​អស់​ជាច្រើន រួមទាំង​កងទ័ព​រប​ស់​ព្រះអង្គម្ចាស់​ង្វៀន​អាន​ផងដែរ ធ្វើ​ឲ្យ​កងទ័ព​សៀម​ដកថយ​ទៅ វិញ​អស់ ។
  • ​ចំណែក​ព្រះអង្គម្ចាស់​ង្វៀន​អាន បាន​ភៀស​ព្រះកាយ​មក​នៅលើ​កោះត្រល់​របស់​ខ្មែរ​តាំងពី​ឆ្នាំ​១៧៧៧ ក្នុងអំឡុងពេល​មាន​សង្គ្រាម​ជាមួយ​ក្រុម​បះបោរ​តៃ​សឺ​ង ។ ព្រះអង្គម្ចាស់​ង្វៀន​អាន​ក៏​ធ្លាប់បាន​យាង​មក​ក្រុង​ឧ​ត្តុ​ង្គ ដើម្បី​សុំ​ជំនួយ​ពី​ចៅ​ហ្វ៊ា​បែន​ឲ្យ​ប​ញ្ចូ​ន​កងទ័ព​ទៅ​ជួយ​វាយ​កងទ័ព​បះ​បះបោរ​តៃ​សឺ​ង​ឲ្យ​ចេញ​ព្រៃនគរ ។ នៅត្រង់ចំណុច​នេះ បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​ខ្មែរ​គឺជា​ស្ដេច​សៀម​បញ្ជា​ឲ្យ​ចៅ​ហ្វ៊ា​បែន លើក​កងទ័ព​ទៅ​ជួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន​ក្នុងការ​កម្ចាត់​ពួក​បះបោរ​តៃ​សឺ​ង ប៉ុន្ដែ​ត្រូវ​បរាជ័យ ។
  • ​នៅពេល​ភៀស​ព្រះកាយ​មកដល់​កោះត្រល់ ទ្រង់​បាន​ជួប​ជាមួយ​បេសកជន​បារាំង​ឈ្មោះ​ពិ​ជ​នូ ឌឺ បេ​ហីន ដែល​បាន​មកដល់​កោះត្រល់​តាំងពី​ឆ្នាំ ១៧៦៥ រហូតដល់​១៧៧៧ ហើយក៏​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន ដែល​បាន​ភៀស​ព្រះកាយ​មក​ស្នាក់​នៅលើ​កោះត្រល់​នោះដែរ ។ បន្ទាប់មក​លោក​ពិ​ជ​នូ ឌឺ បេ​ហីន​បាន​ណែនាំ​ឲ្យ​ព្រះអង្គម្ចាស់​ង្វៀន​អាន រួមជាមួយ​ព្រះរាជ​បុត្រា​ព្រះនាម​ង្វៀន​កាន់ ស្នើសុំ​ចូលគាល់​ព្រះ​ចៅ​អធិរាជ​បារាំង លី​ស​ទី ១៦ «LOUIS XVI» ដើម្បី​ស្នើសុំ​ជំនួយ​ពី​បារាំង ហើយ​បើ​យោងតាម​កំណត់ត្រា​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម បាន​បញ្ជាក់ថា​ការសម្របសម្រួល​របស់​បេសកជន​បារាំង​រូបនោះ បាន​ចំណាយពេល​រហូតមកដល់​ឆ្នាំ ១៧៨៥ ទើប​លោក​ពិ​ជ​នូ ឌឺ បេ​ហីន បាន​បញ្ចុះបញ្ចូល​ព្រះ​ចៅ​អធិរាជ​បារាំង ល្វី​ស​ទី ១៦ ឱ្យ​ង្វៀន​អាន​និង​ព្រះរាជ​បុត្រា​ចូលគាល់​ដើម្បី​ស្នើសុំ​ជំនួយ​យោធា​ពី​បារាំង ។
  • ដូច្នេះ​នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា​ឆ្នាំ ១៧៨៧ រដ្ឋមន្ដ្រីការបរទេស​បារាំង កំ​ឌឺ​ម៉ុង​ម៉ូ​រី​ន បាន​ចុះសន្ធិសញ្ញា​ជាមួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន ក្នុងការ​ផ្ដល់​កងទ័ព​បារាំង​ចំនួន ១.៦៥០ នាក់ ឱ្យ​ជូន​ព្រះអង្គម្ចាស់​ង្វៀន​អាន​មក​កោះ​ត្រឡាច «Poulo Condore» និង នៅ​កំពង់ផែ​ទូ​រ៉ា​ន ។ ក្រោយពី​មាន​ជំនួយ​ពី​រដ្ឋាភិបាល​បារាំង រួមទាំង​កងទ័ព​បារាំង​ផង​នោះ​ព្រះអង្គម្ចាស់​ង្វៀន​អាន អាច​ផ្ដួលរំលំ​ក្រុម​បះបោរ​តៃ​សឺ​ង​បាន​ដោយ​ជោគជ័យ ។ បន្ទាប់មក​ឡើង​គ្រងរាជ្យ​ក្នុង​ព្រះ​បរ​ណ​នាម​ព្រះ​ចៅ​យ៉ា​ឡុង នៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៨០២ ព្រមទាំង​បាន​ផ្លាស់ប្ដូរ​ទីក្រុង​ទៅ​ទី​ទីក្រុង​វ៉េ​វិញ ។ ក្រោយពី​បាន​ឡើង​គ្រងរាជ្យ​ព្រះ​ចៅ​យ៉ា​ឡុង បានធ្វើការ​ផ្លាស់ប្ដូរ​រាជាណាចក្រ​ដាយ​វៀត​ទៅជា​វៀតណាម​វិញ ។
  • ​នៅក្នុង​រជ្ជកាល​របស់​ស្ដេច​យ៉ា​ឡុង​នេះដែរ បាន​ផ្ដោត​សំខាន់​ទៅលើ​ការកសាង​កម្លាំងយោធា​ឲ្យ​បាន​ខ្លាំងក្លា នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម​បាន​លើកឡើងថា «​នៅ​ទសវត្សរ៍​ឆ្នាំ ១៨០០ ព្រះ​ចៅ​ង្វៀន​អាន​បាន​ពង្រឹង​វិស័យ​កងទ័ព​របស់ខ្លួន រហូត ១៤.០០០​នាក់ បែងចែក​ទៅតាម​ផ្នែក​នីមួយៗ ដូចជា​កងទ័ពជើងគោក​មាន​ចំនួន ១១៣.០០០ នាក់ កងទ័ពជើងទឹក​មាន​ចំនួន ២.៦៨០ នាក់ សរុប​ទាំងអស់​មាន​ចំនួន ១៣៩.៨០០​នាក់​…» ។​
  • យើង​ឃើញ​ហើយ​ថា ការពង្រីក​វិស័យ​យោធា​របស់​ស្ដេច​យ៉ា​ឡុង ក៏​ដោយសារ​កំណើនប្រជាជន​វៀតណាម ចេះតែ​កើនឡើង​ច្រើន​ទៅៗ​ធ្វើឱ្យ​វៀតណាម​ចេះតែ​ពង្រីក​ទឹកដី​ចូល​ម​កម្ពុជា​កាន់តែ​ជ្រៅ​ទៅៗ​ជា​បន្ដបន្ទាប់ ។ មាន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​រស់នៅក្នុង​ទឹកដី​កូស័ងស៊ីន ត្រូវបាន​វៀតណាម​បង្ខំ​ឱ្យ​ចាក​ចេញពី​ទឹកដី​កេរ​ដូនតា​របស់ខ្លួន ។
ក្រោយពី​រំដោះប្រទេស​ឲ្យ​បាន​ឯករាជ្យ​ឡើងវិញ ព្រះ​ចៅ​យ៉ា​ឡុង​ចាប់ផ្ដើម​ឈ្លានពាន​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ១៨១១ ដល់​ឆ្នាំ ១៨១២ ធ្វើឱ្យមាន​សង្គ្រាម​រវាង​វៀតណាម និង សៀម ក្នុងការ​ដណ្ដើម​គ្នា​គ្រប់គ្រង​លើទឹក​ដី​ខ្មែរ​កើត​ឡើងជា​បន្ដបន្ទាប់ ហើយ​បញ្ហា​នេះ​បាន​ធ្លាក់​ទៅក្នុង​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅត្រឹម​រជ្ជកាល​របស់​ស្ដេច​អង្គចន្ទ និង ក្ស​ត្រី​យ៍ អង្គ​ម៉ី ដែល​វៀតណាម​បាន​គ្រប់គ្រង​មកលើ​កម្ពុជា​ទាំងស្រុង​ទៅហើយ ៕

No comments:

Post a Comment